ព្លយខ្មែរ
បើយើងប្រៀបធៀបព្លយ ខ្មែរសព្វថ្ងៃនេះ ដែលជនជាតិខ្មែរនៅម្តុំភ្នំក្រវាញកំពុងពេញនិយម និងព្លយនៃបងប្អូនជនជាតិខ្មែរលើនៅក្នុងខេត្តមណ្ឌលគីរី នៅប្រទេសវៀតណាមខាងត្បូង ឬក៏នៅប្រទេសលាវបច្ចុប្បន្ន ឃើញមានលក្ខណៈដូចគ្នា ទោះបីជាប្រវត្តិសាស្ត្របានវិវត្តមកជាច្រើនយុគច្រើនសម័យក្តី ។ តាមពិតទៅ លក្ខណៈសម្បត្តិ ឬក៏មូលវិធីផលិតព្លយឧបករណ៍ផ្លុំមិនបានប្រែប្រួលប៉ុន្មានទេ ទោះបីជាបទភ្លេងនាបច្ចុប្បន្នភាពរឹតតែមានច្រើនឡើងៗ ធ្វើអោយភាពសម្បូរបែបកាន់តែប្រសើរឡើងជានិច្ច ។
នេះហើយ ដែលជាសម្មតិកម្មវប្បធម៌របស់បុព្វបុរសមន-ខ្មែរ បានបន្សល់ទុកដើម្បីធ្វើឱ្យជីវិតមានភាពសប្បាយរីករាយ ។ តែទន្ទឹមនឹងនេះ សុភមង្គលក្នុងការរស់នៅក៏ត្រូវបានភ្ជាប់ទៅនឹងជំនឿសាសនាបែបជីវចល និយមផងដែរ ។
ជាទូទៅ ភ្លេងតូរ្យតន្ត្រី និងជំនឿសាសនា ពុំមែនដាច់ចេញពីគ្នាបាននោះទេ ដែលជាសញ្ញាកត់សម្គាល់អត្តសញ្ញាណជាតិរបស់ជនជាតិនីមួយ។ យ៉ាងណាមិញព្លយខ្មែរក៏ដូច្នោះដែរ ពោលគឺជាឧបករណ៍ភ្លេងដែលជនជាតិខ្មែរយើង ដោយឡែកជនជាតិសួយ ឬព័រ នៅខេត្តពោធិសាត់បាននិយមប្រើតាំងពីបុរាណកាលនៅតែរីកចំរើនលូតលាស់ រហូតដល់សព្វថ្ងៃនេះ ។
អាស្រ័យ ដោយមានស្លាកស្នាមនៃការប្រើព្លយនៅសម័យបុរេប្រវត្តិសាស្ត្រ និងការពេញនិយមនៃកុលសម្ព័ន្ធមន-ខ្មែរសព្វថ្ងៃនេះផង ទើបយើងអាចសន្និដ្ឋានថា ព្លយជាឧបករណ៍ភ្លេងដ៏បរមបុរាណបំផុតនៃខឿនវប្បធម៌អរូបីរបស់ ជនជាតិខ្មែរយើង (ម.ត្រាណេ) ។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.