ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > សត្តកនិបាត

អដ្ឋមភាគកែប្រែ

ធនវគ្គកែប្រែ

បឋមបិយសូត្រ ទី១កែប្រែ

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ឆ្លើយតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ មិនចង់ឲ្យគេមើលងាយខ្លួន ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ប្រាថ្នាអាក្រក់ ១ ឃើញខុស ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះ រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មិនប្រាថ្នាមិនចង់ឲ្យគេមើលងាយខ្លួន  ១ ខ្មាសបាប ១ ខ្លាចបាប ១ ប្រាថ្នាតិច ១ ឃើញត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះ រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ ។

ទុតិយបិយសូត្រ ទី ២កែប្រែ

[២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ មិនចង់ឲ្យគេមើលងាយខ្លួន ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ មានសេចក្តីច្រណែន ១ មានសេចក្តីកំណាញ់ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មិនប្រាថ្នាមិនចង់ឲ្យគេមើលងាយខ្លួន ១ ខ្មាសបាប ១ ខ្លាចបាប  ១ មិនមានសេចក្តីច្រណែន ១ មិនមានសេចក្តីកំណាញ់ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះឯង រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ ។

សំខិត្តពលសូត្រ ទី៣កែប្រែ

[៣] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៧ យ៉ាង ។ កម្លាំង ៧ យ៉ាង តើអ្វីខ្លះ ។ កម្លាំងគឺសទ្ធា ១ កម្លាំងគឺសេចក្តីព្យាយាម ១ កម្លាំងគឺហិរិ១ កម្លាំងគឺឱត្តប្បៈ ១ កម្លាំងគឺសតិ ១ កម្លាំងគឺសមាធិ ១ កម្លាំងគឺបញ្ញា១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង កម្លាំង ៧ យ៉ាង ។

កម្លាំងគឺសទ្ធា កម្លាំងគឺវីរិយៈ កម្លាំងគឺហិរិ កម្លាំងគឺឱត្តប្បៈ កម្លាំងគឺសតិ កម្លាំងគឺសមាធិ កម្លាំងគឺបញ្ញា ជាគម្រប់ ៧ ភិក្ខុជាបណ្ឌិត មានកម្លាំងដោយកម្លាំងទាំងនេះ រមែងរស់នៅស្រួល ពិចារណាធម៌ ដោយឧបាយ តែងឃើញច្បាស់នូវអត្ថ [រមែងឃើញច្បាស់នូវសច្ចធម៌ ដោយមគ្គប្បញ្ញា មួយអន្លើដោយវិបស្សនា ។ អដ្ឋកថា ។] ដោយបញ្ញាបាន ការរួចស្រឡះ (ចាកអារម្មណ៍) នៃចិត្តរបស់ភិក្ខុនោះ ដូចជាការរលត់នៃប្រទីប ។

វិត្ថតពលសូត្រ ទី៤កែប្រែ

[៤] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៧ យ៉ាង ។ ៧ យ៉ាង តើអ្វីខ្លះ ។ គឺសទ្ធាពលៈ ១ វីរិយពលៈ ១ ហិរិពលៈ ១ ឱត្តប្បពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១ ។ ម្នាលភិក្ខុទាំងឡាយ សទ្ធាពលៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ។បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌ ទ្រង់កំចាត់បង់នូវត្រៃភព ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធាពលៈ ។ ម្នាលភិក្ខុទាំងឡាយ វីរិយពលៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រារឰសេចក្តីព្យាយាម ដើម្បីលះ នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញនូវកុសលធម៌ទាំងឡាយ ជាអ្នកមានកម្លាំង ព្យាយាម ប្រឹងប្រែងមុតមាំ មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីរិយពលៈ ។ ម្នាលភិក្ខុទាំងឡាយ ហិរិពលៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីអៀនខ្មាស រមែងអៀនខ្មាស កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងអៀនខ្មាស នូវការជួបប្រសព្វនូវអកុសលធម៌ដ៏លាមក ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ហិរិពលៈ ។ ម្នាលភិក្ខុទាំងឡាយ ឱត្តប្បពលៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីតក់ស្លុត រមែងតក់ស្លុត ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់ស្លុត នូវការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឱត្តប្បពលៈ ។ ម្នាលភិក្ខុទាំងឡាយ សតិពលៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសតិ ប្រកបដោយសតិ និងភាពជាអ្នកមានបញ្ញាចាស់ក្លាដ៏ឧត្តម ជាអ្នកនឹករលឹក ចាំបាននូវអំពើដែលខ្លួនធ្វើយូរហើយផង នូវសំដីដែលខ្លួននិយាយយូរហើយផង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិពលៈ ។ ម្នាលភិក្ខុទាំងឡាយ សមាធិពលៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ។បេ។ ចូលដល់នូវចតុត្ថជ្ឈាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមាធិពលៈ ។ ម្នាលភិក្ខុទាំងឡាយ បញ្ញាពលៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា រមែងប្រកបដោយបញ្ញា ជាគ្រឿងដឹងច្បាស់ នូវការកើតឡើង និងសូន្យទៅ (នៃខន្ធ ៥) ជាបញ្ញាប្រសើរ មោះមុត ជាគ្រឿងដល់នូវការអស់ទៅនៃទុក្ខ ដោយប្រពៃ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញាពលៈ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ពលៈ ៧ យ៉ាង ។

សទ្ធាពលៈ វីរិយពលៈ ហិរិពលៈ ឱត្តប្បពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ជាគម្រប់ ៧ ។ ភិក្ខុជាបណ្ឌិត មានកម្លាំង ដោយពលៈទាំងនេះ រមែងរស់នៅស្រួល ពិចារណាធម៌ ដោយឧបាយ ឃើញច្បាស់ នូវអត្ថដោយបញ្ញា ការរួចស្រឡះ (ចាកអារម្មណ៍) នៃចិត្ត (របស់ភិក្ខុនោះ) ដូចជាការរលត់នៃប្រទីប ។

សំខិត្តធនសូត្រ ទី៥កែប្រែ

[៥] ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះ មាន៧យ៉ាង ។ ៧ យ៉ាង តើអ្វីខ្លះ ។ ទ្រព្យគឺសទ្ធា ១ ទ្រព្យគឺសីល ១ ទ្រព្យគឺហិរិ ១ ទ្រព្យគឺឱត្តប្បៈ ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះទ្រព្យ ៧ យ៉ាង ។

ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ជាគម្រប់ ៧ ។ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យទាំងនេះ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនទ័លក្រឡើយ ការរស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ ។ ហេតុនោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌ ។

វិត្ថតធនសូត្រ ទី៦កែប្រែ

[៦] ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះ មាន ៧ យ៉ាង ។ ៧ យ៉ាង តើអ្វីខ្លះ ។ ទ្រព្យគឺ សទ្ធា ១ ទ្រព្យគឺសីល ១ ទ្រព្យគឺហិរិ ១ ទ្រព្យគឺឱត្តប្បៈ ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសទ្ធា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះមានព្រះភាគព្រះអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ។បេ។ ព្រះអង្គ ត្រាស់ដឹងនូវសច្ចធម៌ ទ្រង់កាច់បង់នូវត្រៃភព ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសទ្ធា ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសីល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកវៀរចាកបាណាតិបាត ។បេ។ ជាអ្នកវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសីល ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺហិរិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីអៀនខ្មាស រមែងអៀនខ្មាស ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងខ្មាសនូវការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺហិរិ ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺឱត្តប្បៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីតក់ស្លុត រមែងតក់ស្លុត ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់ស្លុតចំពោះការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺឱត្តប្បៈ ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសុតៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំទុកនូវចំណេះ ធម៌ទាំងឡាយណា ពីរោះបទដើម ពីរោះបទកណ្តាល និងពីរោះបទចុង រមែងប្រកាសព្រហ្មចរិយធម៌ ប្រកបដោយអត្ថ និងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយនោះ ដែលអរិយសាវក មានសភាពដូច្នោះ បានស្តាប់មកច្រើន បានទ្រទ្រង់ទុក បានចាំស្ទាត់រត់មាត់ បានចូលចិត្តច្បាស់លាស់ បានយល់ច្បាស់ដោយទិដ្ឋិ គឺបញ្ញា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសុតៈ ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺចាគៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ បានបរិច្ចាគរួចហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះ ជាអ្នកគួរដល់ស្មូម ត្រេកអរក្នុងការចែករំលែកទាន រមែងនៅគ្រប់គ្រងផ្ទះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺចាគៈ ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺបញ្ញា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានបញ្ញា ។បេ។ ជាគ្រឿងដល់នូវការអស់ទៅនៃទុក្ខ ដោយប្រពៃ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺបញ្ញា ។ ម្នាលភិក្ខុទាំងឡាយ នេះឯងទ្រព្យ ៧ យ៉ាង ។

ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ជាគម្រប់ ៧ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យទាំងនេះ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនទ័លក្រ ការរស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ ។ ហេតុដូច្នោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយ ៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌ ។

ឧគ្គសូត្រ ទី៧កែប្រែ

[៧] គ្រានោះឯង ឧគ្គរាជមហាមាត្យ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះឧគ្គរាជមហាមាត្យ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះមិគារសេដ្ឋី ជាចៅរបស់រោហណសេដ្ឋីនេះ ពេញជាមនុស្សស្តុកស្តម្ភផង ជាអ្នកមានទ្រព្យច្រើនផង មានភោគៈច្រើនផង ។ ម្នាលឧគ្គៈ មិគារសេដ្ឋី ជាចៅរបស់រោហណសេដ្ឋី ស្តុកស្តម្ភ តើអាស្រ័យរបស់អ្វី មានទ្រព្យច្រើន តើអាស្រ័យរបស់អ្វី មានភោគៈច្រើន តើអាស្រ័យរបស់អ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន មាសរាប់បានជាសែនទៅហើយ ចាំបាច់ពោលទៅថ្វី ដល់រូបិយវត្ថុ ។ ម្នាលឧគ្គៈ ទ្រព្យនុ៎ះ មានមែនហើយ ម្នាលឧគ្គៈ តថាគតមិននិយាយថា ទ្រព្យនុ៎ះគ្មានទេ ប៉ុន្តែទ្រព្យនោះឯង ជាសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទីស្រឡាញ់ ។ ម្នាលឧគ្គៈ ទ្រព្យនេះ មាន ៧ យ៉ាង ជារបស់មិនសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទីស្រឡាញ់ ។ ៧ យ៉ាង តើអ្វីខ្លះ ។ សទ្ធាធនៈ ១ សីលធនៈ ១ ហិរិធនៈ ១ ឱត្តប្បធនៈ ១ សុតធនៈ ១ ចាគធនៈ ១ បញ្ញាធនៈ ១ ។ ម្នាលឧគ្គៈ ទ្រព្យ ៧ យ៉ាងនេះឯង មិនសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទីស្រឡាញ់បានឡើយ ។

សទ្ធាធនៈ សីលធនៈ ហិរិធនៈ ឱត្តប្បធនៈ សុតធនៈ ចាគធនៈ បញ្ញាធនៈ ជាគម្រប់ ៧ ។ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យទាំងនេះ បុគ្គលនោះឯង ឈ្មោះថា មានទ្រព្យច្រើន ដែលអ្នកណាមួយមិនគប្បីផ្ចាញ់បាន ក្នុងទេវលោក និងមនុស្សលោក ។ ហេតុដូច្នោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយ ៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌ ។

សំយោជនសូត្រ ទី៨កែប្រែ

[៨] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈនេះ មាន ៧ យ៉ាង ។ ៧ យ៉ាង តើអ្វីខ្លះ ។ គឺអនុនយសញ្ញោជនៈ [កាមរាគសញ្ញោជនៈ ។ អដ្ឋកថា ។] ១ បដិឃសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ១ វិចិកិច្ឆាសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ភវរាគសញ្ញោជនៈ ១ អវិជ្ជាសញ្ញោជនៈ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង សញ្ញោជនៈ ៧ យ៉ាង ។

បហានសូត្រ ទី៩កែប្រែ

[៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវសញ្ញោជនៈ ៧ យ៉ាង ។ ៧ យ៉ាង តើដូចម្តេច ។ គឺភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវអនុនយសញ្ញោជនៈ បដិឃសញ្ញោជនៈ ។បេ។ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ មានសញ្ញោជនៈ ភវរាគសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវសញ្ញោជនៈ ទាំង ៧ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលណាអនុនយសញ្ញោជនៈ ភិក្ខុបានលះស្រឡះហើយ ផ្តាច់ផ្តិលឫសគល់អស់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា បដិឃសញ្ញោជនៈ ។បេ។ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ មានសញ្ញោជនៈ ភវរាគសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ភិក្ខុបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ មិនមានទីកើត ដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ទើបហៅថា បានកាត់តណ្ហា បានស្រាយនូវសញ្ញោជនធម៌ ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះត្រាស់ដឹងនូវមានះដោយប្រពៃ ។

មច្ឆរិយសូត្រ ទី១០កែប្រែ

[១០] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈនេះ មាន ៧ យ៉ាង ។ ៧ យ៉ាង តើអ្វីខ្លះ ។ គឺអនុនយសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ឥស្សាសញ្ញោជនៈ ១ មច្ឆរិយសញ្ញោជនៈ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះសញ្ញោជនៈ ៧ យ៉ាង ។

ចប់ ធនវគ្គ ទី១ ។

ឧទ្ទាននៃធនវគ្គនោះគឺ

និយាយពីភិក្ខុជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ពីរលើក កម្លាំង ១ ទ្រព្យ ១ (ទាំងសង្ខេប ទាំងពិស្តារ) ឧគ្គរាជមហាមាត្យ ១ ការលះបង់សញ្ញោជនៈ ១ មានមច្ឆរិយៈជាទីបំផុត ១ ។

អនុសយវគ្គកែប្រែ

បឋមអនុសយសូត្រ ទី១កែប្រែ

[១១] ម្នាលភិក្ខុទាំងឡាយ អនុសយៈនេះ មាន ៧ យ៉ាង ។ ៧ យ៉ាង តើអ្វីខ្លះ ។ គឺកាមរាគានុសយៈ ១ បដិឃានុសយៈ ១ ទិដ្ឋានុសយៈ ១ វិចិកិច្ឆានុសយៈ ១ មានានុសយៈ ១ ភវរាគានុសយៈ ១  អវិជ្ជានុសយៈ ១ ម្នាលភិក្ខុទាំងឡាយ នេះ អនុសយៈ ៧ យ៉ាង ។

ទុតិយអនុសយសូត្រ ទី២កែប្រែ

[១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវអនុសយៈ ទាំង ៧ ។ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវកាមរាគានុសយៈ បដិឃានុសយៈ ។បេ។ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវទិដ្ឋានុសយៈ វិចិកិច្ឆានុសយៈ មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវអនុសយៈ ៧ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលណាកាមរាគានុសយៈ ភិក្ខុបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា បដិឃានុសយៈ ។បេ។ ទិដ្ឋានុសយៈ វិចិកិច្ឆានុសយៈ មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ ភិក្ខុបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ទើបហៅថា បានកាត់តណ្ហា បានស្រាយនូវសញ្ញោជនៈ បានធ្វើនូវទីបំផុតនៃទុក្ខ ព្រោះបានត្រាស់ដឹងនូវមានះដោយប្រពៃ ។

កុលសូត្រ ទី៣កែប្រែ

[១៣] ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាង ភិក្ខុមិនទាន់ចូលទៅជិត មិនគួរចូលទៅជិតទេ ឬបានចូលទៅជិតហើយ មិនគួរអង្គុយឡើយ ។ ៧ យ៉ាង តើអ្វីខ្លះ ។ គឺពួកជនមិនក្រោកទទួល ដោយសេចក្តីពេញចិត្ត ១ មិនថ្វាយបង្គំ ដោយសេចក្តីពេញចិត្ត ១ មិនប្រគេនអាសនៈ ដោយសេចក្តីពេញចិត្ត ១ លាក់ទុកនូវទេយ្យធម៌របស់គេ ១ កាលបើទេយ្យធម៌មានច្រើន ឲ្យតិច ១ កាលបើមានទេយ្យធម៌ដ៏ឧត្តម ឲ្យរបស់សៅហ្មង ១ ឲ្យដោយសេចក្តីមិនគោរព មិនឲ្យដោយសេចក្តីគោរព ១ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាងនេះឯង ភិក្ខុមិនទាន់ចូលទៅជិត មិនគួរចូលទៅជិតទេ ឬបានចូលទៅជិតហើយ មិនគួរអង្គុយឡើយ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាង ភិក្ខុមិនទាន់ចូលទៅជិត គួរចូលទៅជិតបាន ឬបានចូលទៅជិតហើយ គួរអង្គុយបាន ។ ៧ យ៉ាង តើអ្វីខ្លះ ។ គឺពួកជនក្រោកទទួល ដោយសេចក្តីពេញចិត្ត ១ ថ្វាយបង្គំ ដោយសេចក្តីពេញចិត្ត ១ ប្រគេនអាសនៈ ដោយសេចក្តីពេញចិត្ត ១ មិនលាក់ទុក នូវទេយ្យធម៌របស់គេ ១ កាលបើមានទេយ្យធម៌ច្រើន ប្រគេនច្រើន ១ កាលបើមានទេយ្យធម៌ដ៏ឧត្តម ប្រគេនទេយ្យធម៌ដ៏ឧត្តម ១ តែងប្រគេនដោយសេចក្តីគោរព មិនប្រគេនដោយសេចក្តីមិនគោរព ១ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាងនេះឯង ភិក្ខុមិនទាន់ចូលទៅជិត គួរចូលទៅជិតបាន ឬចូលទៅជិតហើយ គួរអង្គុយបាន ។

បុគ្គលសូត្រ ទី៤កែប្រែ

[១៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់នូវអញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ៧ ពួក តើអ្វីខ្លះ ។ គឺឧភតោភាគវិមុត្ត ១ បញ្ញាវិមុត្ត ១ កាយសក្ខិ ១ ទិដ្ឋិប្បត្តៈ ១ សទ្ធាវិមុត្ត ១ ធម្មានុសារី ១ សទ្ធានុសារី ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះឯង គួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។

ឧទកូបមាសូត្រ ទី៥កែប្រែ

[១៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រៀបដូចអ្នកមុជទឹក ក្នុងលោកនេះ មាន ៧ ពួក ។ ៧ ពួក តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមុជទៅហើយ ក៏មុជបាត់ទៅតែម្តង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយមុជចុះទៅវិញ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយឈរ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយក្រឡេក រមិលមើល ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយហែលឆ្លងទៅ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយបានដល់ នូវទីពឹង ហើយឈរនៅ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ជាញ្រហ្មណ៍ ក្នុងលោកនេះ ងើបធ្ងោល ហើយឆ្លងទៅដល់ត្រើយ ហើយឈរនៅលើគោក ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា អ្នកមុជហើយ ក៏មុជបាត់ទៅតែម្តង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយអកុសលធម៌ខ្មៅសុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមុជទៅហើយ ក៏មុជបាត់ទៅតែម្តង យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលងើបធ្ងោល ហើយមុជទៅវិញ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ រមែងងើបធ្ងោល ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ ។ សទ្ធារបស់បុគ្គលនោះ មិនតាំងនៅ មិនចម្រើនឡើង រមែងសាបសូន្យទៅវិញ ។ ហិរិរបស់បុគ្គលនោះ ឱត្តប្បៈ របស់បុគ្គលនោះ វីរិយៈរបស់បុគ្គលនោះ បញ្ញារបស់បុគ្គលនោះ រមែងមិនតាំងនៅ មិនចម្រើនឡើង មានតែសាបសូន្យទៅវិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយមុជទៅវិញ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឈរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុត ចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ ។ សទ្ធារបស់បុគ្គលនោះ ក៏មិនសាបសូន្យទៅ មិនចម្រើនឡើង រមែងតាំងនៅដដែល ។ ហិរិរបស់បុគ្គលនោះ ឱត្តប្បៈ របស់បុគ្គលនោះ វីរិយៈរបស់បុគ្គលនោះ បញ្ញារបស់បុគ្គលនោះ រមែងមិនសាបសូន្យទៅ មិនចម្រើនឡើង រមែងតាំងនៅដដែល ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកងើបធ្ងោល ហើយឈរនៅ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយក្រឡេករមិលមើល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុត ចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ ។ បុគ្គលនោះ ជាសោតាបន្ន ព្រោះអស់សញ្ញោជនៈ ៣ យ៉ាង ជាអ្នកមានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិប្រព្រឹត្តទៅក្នុងខាងមុខ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយក្រឡេករមិលមើល យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឆ្លងទៅ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ ។ បុគ្គលនោះ ជាសកទាគាមី ព្រោះអស់សញ្ញោជនៈ ទាំង ៣យ៉ាង ព្រោះរាគៈ ទោសៈ មោហៈ ក៏ស្រាលស្តើង រមែងមកកាន់លោកនេះ អស់វារៈតែម្តង ហើយធ្វើនូវទីបំផុត នៃទុក្ខបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឆ្លងទៅ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយដល់នូវទីពឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ ។ បុគ្គលនោះ ជាឱបបាតិកៈ ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាង ហើយបរិនិញ្វន ក្នុងលោកនោះ មិនបានត្រឡប់មក ចាកលោកនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយដល់នូវទីពឹង យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាញ្រហ្មណ៍ ងើបធ្ងោល ហើយឆ្លងទៅដល់ត្រើយនាយ ហើយឈរនៅលើគោក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងពួកកុសលធម៌ ជាការល្អ ។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួន ក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាព្រាហ្មណ៍ ងើបធ្ងោល ហើយឆ្លងទៅដល់ត្រើយខាងនាយ ហើយឈរនៅលើគោក យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ នេះឯង បុគ្គល ៧ ពួក ប្រៀបដូចអ្នកមុជទឹក រមែងមានប្រាកដក្នុងលោក ។

អនិច្ចានុបស្សីសូត្រ ទី៦កែប្រែ

[១៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក ។ ៧ ពួក តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថា មិនទៀង មានសេចក្តីសំគាល់ថាមិនទៀង ដឹងច្បាស់ថាមិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា ។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី១ ដែលគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោក គប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថាមិនទៀង មានសេចក្តីសំគាល់ថាមិនទៀង ដឹងច្បាស់ថាមិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា ។ ការអស់ទៅនៃអាសវៈ និងការអស់ទៅនៃជីវិត របស់បុគ្គលនោះ ដំណាលគ្នាតែម្តង ។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី២ ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថា មិនទៀង មានសេចក្តីសំគាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា ។ បុគ្គលនោះឈ្មោះ ថាអន្តរាបរិនិញ្វយី [បុគ្គលណា បានកើតក្នុងសុទ្ធាវាស ទាំង៥ ណាមួយ បានដល់នូវអរហត្ត ក្នុងខណៈដែលខ្លួនកើត ឬក៏កន្លងបន្តិច ឬក៏ឋិតនៅពាក់កណ្តាលអាយុ ពាក្យថា អន្តរាបរិនិព្វាយីនេះ ជាឈ្មោះរបស់បុគ្គលនោះ ។] ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ។ បេ ។ ឈ្មោះថា ឧបហច្ចបរិនិញ្វយី [បុគ្គលណា កន្លងនូវពាក់កណ្តាលអាយុ ហើយដល់នូវអរហត្ត ក្នុងសុទ្ធាវាសនោះ បុគ្គលនោះ ឈ្មោះថា ឧបហច្ចបរិនិព្វាយី ។] ឈ្មោះថា អសង្ខារបរិនិញ្វយី [បណ្តាបុគ្គលទាំងនោះ បុគ្គលណា បានញុំាងកិលេសឲ្យអស់ទៅ ដោយមិនមានសេចក្តីព្យាយាម បុគ្គលនោះ ឈ្មោះថា អសង្ខារបរិនិព្វាយី ។] ឈ្មោះថា សសង្ខារបរិនិញ្វយី [បុគ្គលណា ញុំាងកិលេសឲ្យអស់ទៅ ដោយសេចក្តីព្យាយាម បុគ្គលនោះ ឈ្មោះថា សសង្ខារបរិនិព្វាយី ។] ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី [បុគ្គលណា កើតក្នុងសុទ្ធាវាសទាំង៤ ខាងក្រោមណាមួយ ហើយច្យុតចាកសុទ្ធាវាសនោះ ទៅកើតក្នុងអកនិដ្ឋភព តាមលំដាប់ ហើយដល់នូវអរហត្ត បុគ្គលនោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី ។ អដ្ឋកថា ។] ។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី៧ ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះឯង ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក ។

ទុក្ខានុបស្សីសូត្រ ទី៧កែប្រែ

[១៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក ។ ៧ ពួក តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញថា ទុក្ខក្នុងសង្ខារទាំងពួង ។បេ។

អនត្តានុបស្សីសូត្រ ទី៨កែប្រែ

ពិចារណាឃើញថា អនត្តា ក្នុងធម៌ទាំងពួង

និព្វានសូត្រ ទី៩កែប្រែ

ពិចារណាឃើញថា សុខ មានសេចក្តីសំគាល់ថាសុខ ដឹងច្បាស់ថា សុខក្នុងព្រះនិញ្វន ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា ។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី១ ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញថាសុខ មានសេចក្តីសំគាល់ថាសុខ ដឹងច្បាស់ថាសុខ ក្នុងព្រះនិញ្វន ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា ។ ការអស់ទៅនៃអាសវៈ និងការអស់ទៅនៃជីវិត របស់បុគ្គលនោះ ដំណាលគ្នាតែម្តង ។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី២ ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញថាសុខ មានសេចក្តីសំគាល់ថាសុខ ដឹងច្បាស់ថាសុខ ក្នុងព្រះនិញ្វន ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា ។ បុគ្គលនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់សញ្ញោជនៈជាចំណែកខាងក្រោម ៥ ។បេ។ ឈ្មោះថា ឧបហច្ចបរិនិញ្វយី ឈ្មោះថា អសង្ខារបរិនិញ្វយី ឈ្មោះថា សសង្ខារបរិនិញ្វយី ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី ។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី៧ ដែលគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះឯង គួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក ។

និទ្ទសវត្ថុសូត្រ ទី១០កែប្រែ

[១៨] ម្នាលភិក្ខុទាំងឡាយ និទ្ទស [ហេតុនៃភិក្ខុមិនមានអាយុ ១០ឆ្នាំ ។ តែពាក្យនេះ លោកសំដៅយកព្រះខីណាស្រព ព្រោះលោក សូម្បីបរិនិព្វានពីអាយុ ១០ឆ្នាំ (ជាដើម) ក៏លែងមានអាយុ ១០ឆ្នាំតទៅខាងមុខ កុំថាតែ ១០ឆ្នាំ សូម្បីតែថយចុះមក ៩ឆ្នាំ រហូតដល់១ថ្ងៃ ឬ១យាម ក៏មិនមាន ព្រោះលោកមិនចាប់បដិសន្ធិតទៅទៀត ។ អដ្ឋកថា ។] វត្ថុទាំងឡាយនេះ មាន ៧ យ៉ាង ។ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីពេញចិត្តដ៏ភ្លៀវក្លា ក្នុងការសមាទាននូវសិក្ខា តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការសមាទាននូវសិក្ខា ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការពិចារណានូវធម៌ តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការពិចារណានូវធម៌ ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការពួនសម្ងំ តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការពួនសម្ងំ ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការប្រារព្ធព្យាយាម តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការប្រារព្ធព្យាយាម ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការចាក់ធ្លុះដោយទិដ្ឋិ តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការចាក់ធ្លុះដោយទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង និទ្ទសវត្ថុ ៧ យ៉ាង ។

ចប់ អនុសយវគ្គ ទី២ ។

ឧទ្ទាននៃអនុសយវគ្គនោះគឺ

និយាយពីអនុស័យពីរលើក ត្រកូល ១ បុគ្គលគួរបូជា ១ បុគ្គលប្រៀបដូចអ្នកមុជទឹក ១ បុគ្គលអ្នកពិចារណា ឃើញក្នុងសង្ខារថា មិនទៀង ១ ជាទុក្ខ ១ ជាអនត្តា ១ ព្រះនិញ្វន ១ និទ្ទសវត្ថុ ១ ។

វជ្ជីវគ្គកែប្រែ

សារន្ទទសូត្រ ទី១កែប្រែ

[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងសារន្ទទចេតិយ ជិតក្រុងវេសាលី ។ គ្រានោះឯង ពួកស្តេចលិច្ឆវីជាច្រើន ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះពួកស្តេចលិច្ឆវីទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា បពិត្រស្តេចលិច្ឆវីទាំងឡាយ តថាគតនឹងសម្តែងនូវអបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ភាសិតនោះ ចូរប្រុងធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសម្តែងប្រាប់ ។ ពួកស្តេចលិច្ឆវីទាំងនោះ បានទទួលស្តាប់ព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បពិត្រស្តេចលិច្ឆវីទាំងឡាយ ចុះអបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ បើពួកស្តេច ក្នុងដែនវជ្ជី នឹងមានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី ព្រមព្រៀងគា្នប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច ក្នុងដែនវជ្ជី អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី មិនបញ្ញត្តច្បាប់ (ដែលពួកស្តេចពីដើម) មិនបានបញ្ញត្ត មិនដកច្បាប់ ដែលបានបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី ធ្វើសក្ការៈ គោរព រាប់អាន បូជា ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងស្តេចក្នុងដែនវជ្ជីទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់ របស់ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងនោះ អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី មិនកំហែងបង្ខំ នូវពួកស្ត្រី ក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួម អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជា ចេតិយក្នុងដែនវជ្ជី របស់ពួកអ្នកដែនវជ្ជី ដែលជាខាងក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យឡើយ អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី បានចាត់ចែងត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុងពួកព្រះអរហន្ត ដោយបំណងថា ធ្វើម្តេចហ្ន៎! ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏ សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅសប្បាយ ក្នុងដែនរបស់យើង អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ នេះ អបរិហានិយធម៌ ៧ យ៉ាង រមែងតាំងនៅក្នុងពួកស្តេចក្នុងដែនវជ្ជី ឬថា ពួកស្តេចក្នុងដែនវជ្ជី ប្រតិបត្តិក្នុង អបរិហានិយធម៌ទាំង ៧ នេះ អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។

វស្សការសូត្រ ទី២កែប្រែ

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះរាជាជាធំ ក្នុងដែនមគធៈ ព្រះនាមអជាតសត្តុវេទេហីបុត្រ មានបំណងនឹងយាត្រាទៅជាន់យកពួកស្តេចក្នុងដែនវជ្ជី ។ ព្រះអង្គទ្រង់មានព្រះរាជឱង្ការ យ៉ាងនេះថា អញនឹងផ្តាច់ផ្តិលពួកអ្នកដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹងយាត្រាទៅជិះជាន់) ពួកស្តេចក្នុងដែនវជ្ជី នឹងបំផ្លាញពួកស្តេចក្នុងដែនវជ្ជី នឹងធ្វើពួកស្តេចក្នុងដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស ។ គ្រានោះ ព្រះបាទអជាតសត្តុមាគធរាជ វេទេហីបុត្រ ត្រាស់ហៅវស្សការញ្រហ្មណ៍ ដែលជាមហាមាត្យ ក្នុងដែនមគធៈថា ម្នាលញ្រហ្មណ៍ ចូរអ្នកមកនេះ ចូរអ្នកទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទាព្រះដ៏មានព្រះភាគដោយត្បូង តាមពាក្យរបស់ខ្ញុំ រួចទូលសួរអំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស ដោយកម្លាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ ថ្វាយបង្គំព្រះបាទាព្រះដ៏មានព្រះភាគ ដោយព្រះសិរ្ស ហើយផ្តាំមកក្រាបបង្គំទូលសួរ អំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស ដោយកម្លាំងកាយ និងការនៅសប្បាយ មួយទៀត ចូរក្រាបទូលយ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មានបំណងនឹងយាត្រាទៅជិះជាន់យកពួកអ្នកដែនវជ្ជី ។ ព្រះអង្គទ្រង់ត្រាស់ យ៉ាងនេះថា អញនឹងផ្តាច់បង់នូវពួកស្តេច ក្នុងដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ (អញមានបំណងនឹងយាត្រាទៅជិះជាន់) ពួកស្តេចក្នុងដែនវជ្ជី នឹងបំផ្លាញពួកស្តេចក្នុងដែនវជ្ជី នឹងធ្វើពួកស្តេចក្នុងដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស ។ ប៉ុន្តែបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករយ៉ាងណា ចូរអ្នកចាំពាក្យនោះ ឲ្យជាក់ច្បាស់ ហើយនាំមកប្រាប់ខ្ញុំវិញ ។ ព្រោះព្រះតថាគតទាំងឡាយ មិនដែលមានព្រះបន្ទូលខុសទេ ។ វស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ក៏ទទួលព្រះរាជឱង្ការព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹករួចហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះវស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ ក្រាបថ្វាយបង្គំព្រះបាទាព្រះគោតមដ៏ចម្រើនដោយព្រះសិរ្ស ហើយឲ្យទូលសួរ អំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស ដោយព្រះកាយពល និងការនៅសប្បាយ បពិត្រព្រះគោតមដ៏ចម្រើន ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មានបំណងនឹងយាត្រាទៅជាន់យកពួកស្តេចក្នុងដែនវជ្ជី ។ ព្រះអង្គទ្រង់មានព្រះរាជឱង្ការ យ៉ាងនេះថា អញនឹងផ្តាច់ផ្តិលពួកស្តេច ដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ នឹងធ្វើពួកស្តេចក្នុងដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស ។

សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ ឋិតនៅអំពីខាងក្រោយ ព្រះដ៏មានព្រះភាគ កំពុងបក់ថ្វាយព្រះដ៏មានព្រះភាគ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរ ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងមានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច ក្នុងដែនវជ្ជី ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច ក្នុងដែនវជ្ជី ដូច្នេះដែរ ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច ក្នុងដែនវជ្ជី អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មិនបញ្ញត្តច្បាប់ (ដែលពួកស្តេចពីដើម) មិនបានបញ្ញត្ត មិនដកច្បាប់ ដែលបានបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជី អំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី មិនបញ្ញត្តច្បាប់ (ដែលពួកស្តេចពីដើម) មិនបានបញ្ញត្ត មិនដកច្បាប់ ដែលបានបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជី អំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរ ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងមិនបញ្ញត្តច្បាប់ (ដែលពួកស្តេចពីដើម) មិនបានបញ្ញត្តហើយ មិនដកច្បាប់ ដែលបានបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមច្បាប់ក្នុងដែនវជ្ជី អំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរពរាប់អាន បូជា ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់របស់ពួកស្តេច ក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនទាំងនោះ ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់របស់ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនទាំងនោះ ដូច្នេះដែរ ។ ម្នាលអានន្ទ បើពួកស្តេច ក្នុងដែនវជ្ជី នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់របស់ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនទាំងនោះ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មិនកំហែង បង្ខំពួកស្រ្តីក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួមដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី មិនកំហែងបង្ខំពួកស្រ្តី ក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួមដូច្នេះដែរ ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី មិនកំហែងបង្ខំពួកស្រ្តីក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួម អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ ក្នុងដែនវជ្ជី របស់ពួកស្តេចក្នុងដែនវជ្ជី ដែលនៅខាងក្នុងនគរផង ខាងក្រៅនគរផង ទាំងមិនធ្វើគ្រឿងបូជា ប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយក្នុងដែនវជ្ជី របស់ពួកអ្នកដែនវជ្ជី ដែលនៅខាងក្នុងនគរផង ខាងក្រៅនគរផង ទាំងមិនធ្វើគ្រឿងបូជា ប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅដូច្នេះដែរ ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងធ្វើសក្ការៈ គោរព រាប់អាន បូជានូវចេតិយ ក្នុងដែនវជ្ជីរបស់ពួកអ្នកដែនវជ្ជី ដែលនៅខាងក្នុងនគរផង ខាងក្រៅនគរផង ទាំងមិនធ្វើគ្រឿងបូជា ប្រកបដោយធម៌ ដែលគេធ្លាប់បូជា ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី បានចាត់ចែងត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុងអរហន្តទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅសប្បាយ ក្នុងដែនរបស់យើង ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី បានចាត់ចែងត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅសប្បាយ ក្នុងដែនរបស់យើង ដូច្នេះដែរ ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងបានចាត់ចែងត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្ត ទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅសប្បាយ ក្នុងដែនរបស់យើង អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។

គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅវស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈថា ម្នាលញ្រហ្មណ៍ សម័យមួយ តថាគតគង់នៅក្នុងសារន្ទទចេតិយ ទៀបក្រុងវេសាលី តថាគត បានសំដែងអបរិហានិយធម៌ទាំង ៧ ប្រការនេះ ដល់ពួកស្តេច ក្នុងដែនវជ្ជី ក្នុងសារន្ទទចេតិយនោះឯង ។ ម្នាលញ្រហ្មណ៍ អបរិហានិយធម៌ ៧ យ៉ាងនេះ តាំងនៅក្នុងពួកស្តេចក្នុងដែនវជ្ជី ឬថាពួកស្តេចក្នុងដែនវជ្ជី នឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ ៧ យ៉ាងនេះ អស់កាលត្រឹមណា ម្នាលញ្រហ្មណ៍ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ បពិត្រព្រះគោតមដ៏ចម្រើន សេចក្តីចម្រើន តែងមានប្រាកដ សេចក្តីសាបសូន្យ តែងមិនមានដល់ពួកស្តេចក្នុងដែនវជ្ជី ដែលប្រកបដោយអបរិហានិយធម៌ សូម្បីតែមួយ ៗ ចាំបាច់ និយាយទៅថ្វី ដល់ទៅគ្រប់អបរិហានិយធម៌ ទាំង ៧ (នោះ) ។ បពិត្រព្រះគោតមដ៏ចម្រើន មួយទៀត ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មិនគប្បីចាប់ពួកស្តេចក្នុងដែនវជ្ជី ដោយចម្បាំងបានទេ វៀរលែងតែការលួងលោមយកចិត្ត ឬការធ្វើឲ្យបែកគ្នា ។ បពិត្រព្រះគោតមដ៏ចម្រើន ណ្ហើយចុះ ខ្ញុំព្រះអង្គ សូមលាទៅឥឡូវនេះ (ព្រោះថា) ខ្ញុំព្រះអង្គមានកិច្ចច្រើន មានការងារច្រើន ។ ម្នាលញ្រហ្មណ៍ អ្នកចូរសំគាល់នូវកាលនឹងទៅ ក្នុងវេលានេះចុះ ។ លំដាប់នោះ វស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ត្រេកអររីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគ ហើយក្រោកចាកអាសនៈចេញទៅ ។

បឋមសត្តកសូត្រ ទី៣កែប្រែ

[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអបរិហានិយធម៌ ទាំង ៧ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវភាសិតនោះ ចូរធ្វើទុកក្នុងចិត្តឲ្យជាក់ច្បាស់ចុះ តថាគតនឹងសំដែងប្រាប់ ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានិយធម៌ ទាំង៧ តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងប្រជុំគ្នារឿយ ៗ ប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចរបស់សង្ឃ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងមិនបញ្ញត្តសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ មិនដកសិក្ខាបទ ដែលតថាគតបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមសិក្ខាបទ ដែលតថាគតបញ្ញត្តហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកភិក្ខុ ជាថេរៈអ្នកដឹងរាត្រីច្រើន បួសយូរ ជាបិតានៃសង្ឃ ជាបរិនាយករបស់សង្ឃ ជាអ្នកណែនាំសង្ឃ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់ របស់ភិក្ខុជាថេរៈទាំងនោះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនលុះក្នុងអំណាចតណ្ហា ជាធម្មជាតិនាំសត្វទៅក្នុងភពថ្មីទៀត ដែលកើតឡើងហើយ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ ម្នាល ភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងមានសេចក្តីប្រាថ្នា ក្នុងសេនាសនៈទាំងឡាយ ដែលតាំងនៅក្នុងព្រៃ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងប្រុងស្មារតីក្នុងខ្លួនថា ធ្វើម្តេចហ្ន៎ ពួកសព្រហ្មចារី មានសីល ជាទីស្រឡាញ់ ដែលមិនទាន់មកដល់ ក៏សូមឲ្យនិមន្តមក ពួកសព្រហ្មចារី មានសីលជា ទីស្រឡាញ់ ដែលមកដល់ហើយ ក៏សូមឲ្យនៅសប្បាយ ដូច្នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ ទាំង ៧ នេះ តាំងនៅក្នុងភិក្ខុទាំងឡាយ ឬថាភិក្ខុទាំងឡាយ នឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ ទាំង ៧ យ៉ាងនេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។

ទុតិយសត្តកសូត្រ ទី៤កែប្រែ

[២២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ ។បេ។ ម្នាលភិក្ខុទាំងឡាយ ឯអបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុមិនត្រេកអរនឹងការងារ មិនប្រកបរឿយ ៗ នូវភាវៈជាអ្នកមានការងារជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងមិនជាអ្នកមានការនិយាយតិរច្ឆានកថា ជាទី ត្រេកអរ ។បេ។ នឹងមិនជាអ្នកមានការដេកលក់ ជាទីត្រេកអរ នឹងមិនជាអ្នកមានគ្នីគ្នា ជាទីត្រេកអរ នឹងមិនជាអ្នកមានសេចក្តីប្រាថ្នាអាក្រក់ មិនលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាអាក្រក់ មិនមានមិត្តអាក្រក់ មិនមានសំឡាញ់អាក្រក់ មិនងាកទៅរកបុគ្គលអាក្រក់ មិនដល់នូវសេចក្តីបន្ធូរបន្ថយព្យាយាម ក្នុងចន្លោះ ដោយការត្រាស់ដឹងនូវគុណវិសេស ត្រឹមតែជាន់ក្រោម អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង ៧ នេះ ឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថា ភិក្ខុទាំងឡាយ នឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ ៧ នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។

តតិយសត្តកសូត្រ ទី៥កែប្រែ

[២៣] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងអបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានិយធម៌ ៧យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមានសេចក្តីជឿ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ ជាអ្នកមានសេចក្តីខ្មាសបាប ។បេ។ មានសេចក្តីខ្លាចបាប ជាពហុស្សូត ប្រារឰសេចក្តីព្យាយាម មានស្មារតី មានបញ្ញា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង ៧ នេះ នឹងឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថា ភិក្ខុទាំងឡាយ នឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ ទាំង ៧ នេះ អស់កាលត្រឹមណា សេចក្តីចម្រើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។

ពោជ្ឈង្គសូត្រ ទី៦កែប្រែ

[២៤] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងអបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងចម្រើនសតិសម្ពោជ្ឈង្គ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងចម្រើនធម្មវិចយសម្ពោជ្ឈង្គ ។បេ។ នឹងចម្រើនវីរិយសម្ពោជ្ឈង្គ នឹងចម្រើនបីតិសម្ពោជ្ឈង្គ នឹងចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ នឹងចម្រើនសមាធិសម្ពោជ្ឈង្គ នឹងចម្រើនឧបេក្ខាសម្ពោជ្ឈង្គ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង ៧ នេះ នឹងឋិតនៅ ក្នុងភិក្ខុទាំងឡាយ ឬថាភិក្ខុទាំងឡាយ នឹងប្រតិបត្តិក្នុងអបរិហានិយធម៌ទាំង ៧ នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។

សញ្ញាសូត្រ ទី៧កែប្រែ

[២៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានិយធម៌ ៧យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងចម្រើនអនិច្ចសញ្ញា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងចម្រើនអនត្តសញ្ញា ។បេ។ នឹងចម្រើន អសុភសញ្ញា នឹងចម្រើនអាទីនវសញ្ញា នឹងចម្រើនបហានសញ្ញា នឹងចម្រើនវិរាគសញ្ញា នឹងចម្រើននិរោធសញ្ញា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង ៧ នេះ ឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថា ភិក្ខុទាំងឡាយ នឹងប្រតិបត្តិក្នុងអបរិហានិយធម៌ទាំង ៧ នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ។

បឋមបរិហានិសូត្រ ទី៨កែប្រែ

[២៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ៧ នេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់សេក្ខភិក្ខុ ។ ៧ យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងការនិយាយតិរច្ឆានកថា ១ សេចក្តីត្រេកអរក្នុងការដេកលក់ ១ សេចក្តីត្រេកអរក្នុងការប្រកបដោយគ្នីគ្នា ១ សេចក្តីមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ ១ ការមិនដឹងប្រមាណក្នុងភោជន ១ កិច្ចរបស់សង្ឃ តែងមានក្នុងសង្ឃ ភិក្ខុមិនពិចារណា ក្នុងកិច្ចនោះថា ពួកព្រះថេរៈក្នុងសង្ឃអ្នកដឹងរាត្រីវែង បួសយូរ អ្នកនាំទៅនូវភារៈ ពួកថេរៈទាំងនោះ ក៏នឹងប្រាកដដោយការងារនោះដូច្នេះ ហើយដល់នូវការប្រកបដោយខ្លួនឯង ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់សេក្ខភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់សេក្ខភិក្ខុឡើយ ។ ៧ យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីមិនត្រេកអរក្នុងការងារ ១ សេចក្តីមិនត្រេកអរក្នុងការនិយាយតិរច្ឆានកថា ១ សេចក្តីមិនត្រេកអរ ក្នុងការដេកលក់ ១ សេចក្តីមិនត្រេកអរក្នុងការប្រកបដោយគ្នីគ្នា ១ ការគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ១ សេចក្តីដឹងប្រមាណ ក្នុងភោជន ១ កិច្ចរបស់សង្ឃ តែងមានក្នុងសង្ឃ ភិក្ខុពិចារណា ក្នុងកិច្ចនោះថា ពួកព្រះថេរៈ ក្នុងសង្ឃអ្នកដឹងនូវរាត្រីវែង បួសយូរ អ្នកនាំទៅនូវភារៈ ពួកព្រះថេរៈទាំងនោះ នឹងប្រាកដដោយការងារនោះដូច្នេះ ហើយមិនដល់នូវការប្រកបដោយខ្លួនឯង ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់សេក្ខភិក្ខុឡើយ ។

ទុតិយបរិហានិសូត្រ ទី៩កែប្រែ

[២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ឧបាសក ។ ៧ យ៉ាង តើអ្វីខ្លះ ។ ឧបាសកញុំាងការឃើញនូវភិក្ខុ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ មិនសិក្សាក្នុងអធិសីល [សីល៥ ឬសីល១០ ។ អដ្ឋកថា ។] ១ ជាអ្នកមិនមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តរិះគន់ ស្វែងរកទោសស្តាប់ធម៌ ១ ស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានោះ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យដល់ឧបាសក ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់ឧបាសក ។ ៧ យ៉ាង តើអ្វីខ្លះ ។ គឺឧបាសកមិនញុំាងការឃើញភិក្ខុឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តមិនរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ឧបាសក ។

ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចម្រើនហើយ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចម្រើនឡើងដោយក្រៃលែង ១ មានចិត្តរិះគន់ប្រាថ្នាស្តាប់ព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃ ខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលនោះ ១ ឧបាសក កាលសេពនូវបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យចាកព្រះសទ្ធម្ម ។ ឧបាសកណា មិនញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចម្រើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លាក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចម្រើនឡើងដោយក្រៃលែង ១ មានចិត្តមិនរិះគន់ ស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកតែងធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១ ឧបាសក កាលសេពនូវអបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ ។

វិបត្តិសូត្រ ទី១០កែប្រែ

[២៨] ម្នាលភិក្ខុទាំងឡាយ វិបត្តិរបស់ឧបាសកនេះ មាន៧យ៉ាង ម្នាលភិក្ខុទាំងឡាយ សម្បត្តិរបស់ឧបាសកនេះ មាន៧យ៉ាង ។

បរាភវសូត្រ ទី១១កែប្រែ

ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសរបស់ឧបាសកនេះ មាន៧យ៉ាង ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនរបស់ឧបាសកនេះ មាន៧យ៉ាង ។ ៧ យ៉ាង តើអ្វីខ្លះ ។ គឺឧបាសក មិនញុំាងការឃើញនូវភិក្ខុ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ មិនមានចិត្តរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គលក្នុងសាសនានេះ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនរបស់ឧបាសក មាន៧យ៉ាងនេះឯង ។

ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចម្រើនហើយ ឲ្យសាបសូន្យ ១ ប្រហែសក្នុងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចម្រើនដោយក្រៃលែង ១ ជាអ្នកមានចិត្តរិះគន់ប្រាថ្នាស្តាប់នូវព្រះសទ្ធម្ម  ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ឧបាសកកាលសេពនូវបរិហានិយធម៌ទាំង ៧ នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យ ចាកព្រះសទ្ធម្ម ។ ឧបាសកណា មិនញុំាងការឃើញ នូវពួកភិក្ខុដែលមានខ្លួនចម្រើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសចំពោះការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លា ក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចម្រើនដោយក្រៃលែង ១ មិនមានចិត្តរិះគន់ប្រាថ្នាស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលក្នុងសាសនានេះ ១ ឧបាសកកាលសេព នូវអបរិហានិយធម៌ទាំង ៧យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ ។

ចប់ វជ្ជីវគ្គ ទី៣ ។

ឧទ្ទាននៃវជ្ជីវគ្គនោះគឺ

និយាយពីសារន្ទទចេតិយ ១ វស្សការញ្រហ្មណ៍ ១ ភិក្ខុ ១ ការងារ ១ ធម្មជាតដែលគួរជឿ ១ ធម៌ជាចំណែកនៃការត្រាស់ដឹង ១ សញ្ញា ១ សេក្ខភិក្ខុ ១ សេចក្តីសាបសូន្យ ១ វិបត្តិ ១ សេចក្តីចម្រើន ១ ។

ទេវតាវគ្គកែប្រែ

អប្បមាទគារវសូត្រ ទី១កែប្រែ

[២៩] លំដាប់នោះឯង ទេវតាមួយអង្គ មានរស្មីដ៏រុងរឿង កាលដែលវេលារាត្រី បឋមយាមកន្លងផុតទៅ ក៏ធ្វើវត្តជេតវនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីសមគួរ ។ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ គោរពការមិនប្រមាទ ១ គោរពការធ្វើបដិសណ្ឋារៈ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់ភិក្ខុ ។ លុះទេវតានោះ ក្រាបបង្គំទូលសេចក្តីនេះចប់ហើយ ព្រះសាស្តាក៏ទ្រង់សព្វព្រះហ្ឫទ័យ ។ លំដាប់នោះ ទេវតានោះគិតថា ព្រះសាស្តា ទ្រង់សព្វព្រះហ្ឫទ័យនឹងអាត្មាអញ ដូច្នេះហើយ ក៏ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចបាត់អំពីទីនោះឯង ។ លុះវេលាកន្លងរាត្រីនោះមក ព្រះដ៏មានព្រះភាគ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតាមួយអង្គ មានរស្មីដ៏រុងរឿង កាលដែលវេលារាត្រីបឋមយាម កន្លងផុតទៅ ក៏ធ្វើវត្តជេតវនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចឋិតនៅក្នុងទីសមគួរ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ក៏បាននិយាយសេចក្តីនេះនឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់ភិក្ខុ ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ គោរពការមិនប្រមាទ ១ គោរពការធ្វើបដិសណ្ឋារៈ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ បាននិយាយសេចក្តីនេះចប់ហើយ លុះថ្លែងសេចក្តីនេះរួចហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះឯង ។

ភិក្ខុមានសេចក្តីព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីគោរពព្រះសាស្តាផង គោរពព្រះធម៌ផង គោរពដ៏ក្លៀវក្លាចំពោះព្រះសង្ឃផង គោរពសមាធិផង គោរពដ៏ក្លៀវក្លាចំពោះសិក្ខាផង គោរពការមិនប្រមាទផង គោរពការធ្វើបដិសណ្ឋារៈផង (ភិក្ខុនោះ) មិនគួរនឹងសាបសូន្យ (ចាកមគ្គ និងផលឡើយ រមែងឋិតនៅ) ក្នុងទីជិតព្រះនិញ្វន ។

ហិរីគារវសូត្រ ទី២កែប្រែ

[៣០] ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតាមួយអង្គ មានរស្មីដ៏រុងរឿង កាលដែលវេលារាត្រីបឋមយាមកន្លងផុតទៅ ក៏ធ្វើវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលមកគាល់តថាគត លុះចូលមកដល់ហើយ ថ្វាយបង្គំតថាគត រួចឋិតនៅក្នុងទីសមគួរ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បាននិយាយសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ គោរពសេចក្តីខ្មាសបាប ១ គោរពសេចក្តីខ្លាចបាប ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយសេចក្តីនេះចប់ហើយ ថ្លែងសេចក្តីនេះរួចហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះ ។

ភិក្ខុមានសេចក្តីព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីគោរពព្រះសាស្តាផង គោរពព្រះធម៌ផង គោរពដ៏ក្លៀវក្លា ចំពោះព្រះសង្ឃផង គោរពសមាធិផង គោរពដ៏ក្លៀវក្លា ក្នុងសិក្ខាផង បរិបូណ៌ដោយសេចក្តីខ្មាស   បាប និងខ្លាចបាបផង ជាអ្នកប្រកបដោយសេចក្តីកោតក្រែង សេចក្តីគោរព (ភិក្ខុនោះ) មិនគួរនឹងសាបសូន្យ (ចាកមគ្គ និងផលឡើយ រមែងឋិតនៅ) ក្នុងទីជិតនៃព្រះនិញ្វន ។

បឋមសោវចស្សតាសូត្រ ទី៣កែប្រែ

[៣១] ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតាមួយអង្គ ។បេ។ បាននិយាយសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ ភាពជាអ្នកប្រដៅងាយ ១ ភាពជាអ្នកមានមិត្រល្អ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយសេចក្តីនេះចប់ហើយ លុះបានថ្លែងសេចក្តីនេះរួចហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះឯង ។

ភិក្ខុមានសេចក្តីព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីគោរពព្រះសាស្តាផង គោរពព្រះធម៌ផង គោរពដ៏ក្លៀវក្លា ចំពោះព្រះសង្ឃផង គោរពសមាធិផង គោរពដ៏ក្លៀវក្លា ក្នុងសិក្ខាផង ជាអ្នកមានមិត្តល្អផង គេប្រដៅងាយផង ជាអ្នកប្រកបដោយសេចក្តីកោតក្រែង សេចក្តីគោរព (ភិក្ខុនោះ) មិនគួរនឹងសាបសូន្យ (ចាកមគ្គ និងផលឡើយ រមែងឋិតនៅ) ក្នុងទីជិតនៃព្រះនិញ្វន ។

ទុតិយសោវចស្សតាសូត្រ ទី៤កែប្រែ

[៣២] ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតាមួយអង្គ ។បេ។ បាននិយាយសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ ភាពជាអ្នកប្រដៅងាយ ១ ភាពជាអ្នកមានមិត្តល្អ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ បាននិយាយសេចក្តីនេះចប់ហើយ បានថ្លែងសេចក្តីនេះរួចហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះឯង ។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្រដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេបនេះឯង ខ្ញុំព្រះអង្គយល់សេចក្តី ដោយពិស្តារយ៉ាងនេះ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីគោរពព្រះសាស្តា ដោយខ្លួនឯងផង ពណ៌នាគុណ នៃសេចក្តីគោរពព្រះសាស្តាផង ភិក្ខុដទៃណា មិនទាន់មានសេចក្តីគោរពព្រះសាស្តា ក៏ដឹកនាំភិក្ខុទាំងនោះ ឲ្យគោរពព្រះសាស្តាផង ភិក្ខុដទៃណា មានសេចក្តីគោរពព្រះសាស្តាហើយ ក៏ពណ៌នាគុណ របស់ភិក្ខុទាំងនោះ តាមសេចក្តីពិតមែន ក្នុងកាលគួរផង ។ ជាអ្នកមានសេចក្តីគោរពព្រះធម៌ ដោយខ្លួនឯង ។បេ។ ជាអ្នកមានសេចក្តីគោរពព្រះសង្ឃ មានសេចក្តីគោរពសិក្ខា មានសេចក្តីគោរពសមាធិ ជាអ្នកដែលគេប្រដៅងាយ ជាអ្នកមានមិត្តល្អ ពណ៌នាគុណ នៃការមានមិត្តល្អផង ភិក្ខុដទៃណា មិនទាន់មានមិត្តល្អ ក៏ដឹកនាំភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង ភិក្ខុដទៃណា មានមិត្តល្អហើយ ក៏ពណ៌នាគុណ របស់ភិក្ខុទាំងនោះ តាមសេចក្តីពិតមែន ក្នុងកាលគួរផង ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេបនេះឯង ខ្ញុំព្រះអង្គ យល់សេចក្តីដោយពិស្តារយ៉ាងនេះ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត ប្រពៃណាស់ហើយ ធម៌នេះ តថាគតសំដែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារយ៉ាងនេះបាន ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីគោរពព្រះសាស្តា ដោយខ្លួនឯងផង ពណ៌នាគុណ នៃសេចក្តីគោរពព្រះសាស្តាផង ភិក្ខុដទៃណា មិនទាន់មានសេចក្តីគោរពព្រះសាស្តា ក៏ដឹកនាំភិក្ខុទាំងនោះ ឲ្យគោរពព្រះសាស្តាផង ភិក្ខុដទៃណា មានសេចក្តីគោរពព្រះសាស្តាហើយ ពណ៌នាគុណ របស់ភិក្ខុទាំងនោះ តាមសេចក្តីពិតមែន ក្នុងកាលគួរផង ។ ជាអ្នកមានសេចក្តីគោរពព្រះធម៌ ដោយខ្លួនឯងផង ។បេ។ ជាអ្នកមានសេចក្តីគោរពព្រះសង្ឃ មានសេចក្តីគោរពសិក្ខា មានសេចក្តីគោរពសមាធិ ជាអ្នកដែលគេប្រដៅងាយ ជាអ្នកមានមិត្តល្អផង ពណ៌នាគុណ នៃការមានមិត្តល្អផង ភិក្ខុដទៃណា មិនទាន់មានមិត្តល្អ ក៏ដឹកនាំភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង ភិក្ខុដទៃណា មានមិត្តល្អហើយ ក៏ពណ៌នាគុណ របស់ភិក្ខុទាំងនោះ តាមសេចក្តីពិតមែន ក្នុងកាលគួរផង ។ ម្នាលសារីបុត្ត ធម៌នេះឯង តថាគតសំដែងហើយ ដោយសេចក្តីសង្ខេប គប្បីយល់សេចក្តីដោយពិស្តារយ៉ាងនេះ ។

បឋមមិត្តសូត្រ ទី៥កែប្រែ

[៣៣] ម្នាលភិក្ខុទាំងឡាយ មិត្តប្រកបដោយអង្គ ៧ ប្រការ គួរសេពគប់ ។ ប្រកបដោយអង្គ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺមិត្តឲ្យនូវរបស់ ដែលគេឲ្យបានដោយកម្រ ១ ធ្វើនូវអំពើដែលគេធ្វើបានដោយកម្រ ១ អត់ធន់ចំពោះហេតុ ដែលគេអត់ធន់បានដោយកម្រ ១ បើកបង្ហាញសេចក្តីកំបាំងរបស់ខ្លួនដល់គ្នា ១ បិទសេចក្តីកំបាំងរបស់គ្នា ១ មិនលះគ្នាក្នុងគ្រាមានសេចក្តីអន្តរាយ ១ មិនមើលងាយគ្នា ព្រោះអស់ភោគៈ ១ ។ ម្នាលភិក្ខុទាំងឡាយ មិត្តប្រកបដោយអង្គ ៧ ប្រការនេះឯង គួរសេពគប់ ។

មិត្តឲ្យនូវរបស់ដែលគេឲ្យបានដោយកម្រផង ធ្វើនូវអំពើ ដែលគេធ្វើបានដោយកម្រផង មួយទៀត អត់ធន់ចំពោះពាក្យដែលពោលអាក្រក់ និងហេតុដែលអត់ធន់បានដោយកម្រផង ប្រាប់សេចក្តីកំបាំងរបស់ខ្លួនដល់គ្នាផង បិទសេចក្តីកំបាំងរបស់គ្នាផង មិនលះគ្នាក្នុងគ្រាមានសេចក្តីអន្តរាយផង មិនមើលងាយគ្នា ព្រោះអស់ភោគផង ហេតុទាំងនេះ មានក្នុងបុគ្គលណា ក្នុងលោកនេះ បុគ្គលមានសភាពដូច្នោះនោះ ហៅថាមិត្ត ជនអ្នកមានប្រាថ្នានូវមិត្ត គប្បីសេពគប់ ។

ទុតិយមិត្តសូត្រ ទី៦កែប្រែ

[៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្តប្រកបដោយធម៌ ៧ ប្រការ បុគ្គលអ្នកស្វែងមិត្ត ទោះបីលោកបណ្តេញ បំបរបង់ចេញ [ក្នុងអដ្ឋកថាថា បើអ្នកស្វែងមិត្ត បានបុគ្គលយ៉ាងនេះជាមិត្តហើយ បើទុកជាលោកដាក់ទណ្ឌកម្មឲ្យលីឈើ១០០បាច់ក្តី ឲ្យដងទឹក១០០ក្អមក្តី ឲ្យជញ្ជូនខ្សាច់១០០ស្នូកក្តី ឬបណ្តេញមិនឲ្យនៅជាមួយក្តី ក៏ត្រូវតែសុំខមាទោសនឹងលោក ហើយតាមនៅជាមួយ ដរាបដល់អស់ជីវិត ។] ក៏គួរតែសេពគប់ រាប់រក ចូលទៅអង្គុយជិត ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺភិក្ខុជាអ្នក (ធ្វើខ្លួន) ឲ្យជាទីស្រឡាញ់ និងជាទីគាប់ចិត្ត ១ គួរគោរព ១ គួរសរសើរ ១ ឧស្សាហ៍ប្រៀនប្រដៅ ១ អត់ធន់ចំពោះពាក្យ ១ ជាអ្នកនិយាយពាក្យជ្រៅ [បានដល់ពាក្យអាថ៌កំបាំង គឺពាក្យដែលជាប់ទាក់ទង ដល់ឈានវិបស្សនាមគ្គផលនិព្វាន ។] ១ មិនដឹកនាំ ក្នុងហេតុដែលមិនគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្តប្រកបដោយធម៌ ៧ ប្រការនេះឯង បុគ្គលអ្នកស្វែងមិត្ត បើទុកជាលោកបណ្តេញ បំបរបង់ចេញ ក៏គួរតែសេពគប់ រាប់រក ចូលទៅអង្គុយជិត ។

ភិក្ខុជាអ្នក (ធ្វើខ្លួន) ឲ្យជាទីស្រឡាញ់ផង គួរគោរពផង គួរសរសើរផង ឧស្សាហ៍ប្រៀនប្រដៅផង អត់ធន់ចំពោះពាក្យផង ជាអ្នកនិយាយពាក្យជ្រៅផង ទាំងមិនដឹកនាំ ក្នុងហេតុដែលមិនគួរផង ហេតុទាំងនេះ មានក្នុងបុគ្គលណា ក្នុងលោកនេះ បុគ្គលជាអ្នកប្រាថ្នានូវប្រយោជន៍ អ្នកធ្វើនូវសេចក្តីអនុគ្រោះ មានសភាពដូច្នោះនោះ ឈ្មោះថាជាមិត្ត បុគ្គលអ្នកមានសេចក្តីត្រូវការដោយមិត្ត ទោះបីជាលោកធ្វើឲ្យវិនាស ក៏គួរតែតាមសេពគប់ ។

បឋមបដិសម្ភិទាសូត្រ ទី៧កែប្រែ

[៣៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការ មិនយូរប៉ុន្មាន នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងមិនខាន ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាសេចក្តីច្រអូសចិត្តរបស់អញ ១ ឬចិត្តខាងក្នុងរួញរា ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្នុងរបស់អញរួញរា ១ ឬចិត្តខាងក្រៅរាយមាយ ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្រៅរបស់អញរាយមាយ ១ ភិក្ខុនោះដឹងនូវវេទនាទាំងឡាយ ដែលកើតឡើង ដឹងនូវវេទនាទាំងឡាយប្រាកដឡើង ដឹងនូវវេទនាទាំងឡាយ ដែលដល់នូវសេចក្តីវិនាស ១ ដឹងនូវសញ្ញាទាំងឡាយ ដែលកើតឡើង ដឹងនូវសញ្ញាទាំងឡាយ ដែលប្រាកដឡើង ដឹងនូវសញ្ញាទាំងឡាយ ដែលដល់នូវសេចក្តីវិនាស ១ ដឹងនូវវិតក្កៈទាំងឡាយ ដែលកើតឡើង ដឹងនូវវិតក្កៈទាំងឡាយ ដែលប្រាកដឡើង ដឹងនូវវិតក្កៈទាំងឡាយ ដែលដល់នូវសេចក្តីវិនាស ១ ហេតុក្នុងធម៌ជាទីសប្បាយ ឬមិនជាទីសប្បាយ ថោកទាប ឬខ្ពង់ខ្ពស់ជាចំណែកខ្មៅ ឬស ក៏ភិក្ខុនោះ បានកំណត់ទុកល្អ ធ្វើទុកក្នុងចិត្តល្អ ចងចាំល្អ ដឹងច្បាស់ល្អហើយ ដោយប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការនេះឯង មិនយូរប៉ុន្មាន នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងមិនខាន ។

ទុតិយបដិសម្ភិទាសូត្រ ទី៨កែប្រែ

[៣៦] ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយធម៌ ៧ ប្រការ ទើបធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្តដឹងច្បាស់តាមពិតថា នេះជាសេចក្តីច្រអូសចិត្តរបស់អញ ១ ឬចិត្តខាងក្នុងរួញរា ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្នុងរបស់អញរួញរា ១ ឬចិត្តខាងក្រៅរាយមាយ ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្រៅរបស់អញរាយមាយ ១ ព្រះសារីបុត្តដឹងនូវវេទនាទាំងឡាយ ដែលកើតឡើង ដឹងនូវវេទនា ដែលប្រាកដឡើង ដឹងនូវវេទនា ដែលដល់នូវសេចក្តីវិនាស ដឹងនូវសញ្ញាទាំងឡាយ ដែលកើតឡើង ដឹងនូវសញ្ញា ដែលប្រាកដឡើង ដឹងនូវសញ្ញា ដែលដល់នូវសេចក្តីវិនាស ១ ដឹងនូវវិតក្កៈទាំងឡាយ ដែលកើតឡើង ដឹងនូវវិតក្កៈ ដែលប្រាកដឡើង ដឹងនូវវិតក្កៈ ដែលដល់នូវសេចក្តីវិនាស ១ ហេតុក្នុងធម៌ជាទីសប្បាយ ឬមិនជាទីសប្បាយ ថោកទាប ឬខ្ពង់ខ្ពស់ ជាចំណែកខ្មៅ ឬស ក៏សារីបុត្តបានកំណត់ទុកល្អ ធ្វើទុកក្នុងចិត្តល្អ ចងចាំល្អ ដឹងច្បាស់ល្អហើយ ដោយប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្ត ប្រកបដោយធម៌ ៧ ប្រការនេះឯង ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ ឧត្តមដោយខ្លួនឯង ។

បឋមវសសូត្រ ទី៩កែប្រែ

[៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការ រមែងញុំាងចិត្តឲ្យលុះក្នុងអំណាច (របស់ខ្លួន) បាន មិនមែនភិក្ខុលុះអំណាចចិត្តទេ ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាសវៃ ក្នុងសមាធិ ១ ឈ្លាសវៃក្នុងវិធីចូលសមាធិ ១ ឈ្លាសវៃ ក្នុងវិធីដំកល់ទុកសមាធិ ១ ឈ្លាសវៃ ក្នុងវិធីចេញចាកសមាធិ ១ ឈ្លាសវៃក្នុងវិធីចែករលែកនូវសមាធិ ១ ឈ្លាសវៃក្នុងទីគោចរ នៃសមាធិ [ភិក្ខុណា ចៀសវាងធម៌មិនជាទីសប្បាយ សេពគប់ធម៌ជាទីសប្បាយក្តី ស្គាល់ថា សមាធិនេះ មាននិមិត្តជាអារម្មណ៍ នេះមានលក្ខណៈជាអារម្មណ៍ក្តី ឈ្មោះថាអ្នកឈ្លាសវៃ ក្នុងទីគោចរនៃសមាធិ ។ អដ្ឋកថា នៃឆក្កនិបាត ។] ១ ឈ្លាសវៃក្នុងវិធីនាំមកនូវសមាធិ [ភិក្ខុដែលអាចប្រមូលសមាធិ ដែលកើតអំពីឈាន មានបឋមជ្ឈានជាដើម ដើម្បីនឹងចូលកាន់សមាបត្តិជាន់ខ្ពស់ៗ ហៅថា អ្នកឈ្លាសវៃ ក្នុងការនាំសមាធិ ព្រោះលោកចេញអំពីបឋមជ្ឈាន ចូលទុតិយជ្ឈាន ។បេ។ ចេញអំពីតតិយជ្ឈាន ចូលកាន់ចតុត្ថជ្ឈាន ។ អដ្ឋកថានៃឆក្កនិបាត ។] ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការនេះឯង រមែងញុំាងចិត្តឲ្យលុះក្នុងអំណាច (របស់ខ្លួន) បាន មិនមែនភិក្ខុលុះអំណាចចិត្តទេ ។

ទុតិយវសសូត្រ ទី១០កែប្រែ

[៣៨] ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយធម៌ ៧ ប្រការ ទើបញុំាងចិត្តឲ្យលុះក្នុងអំណាច (របស់ខ្លួន) មិនមែនសារីបុត្តលុះអំណាចចិត្តទេ ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្ត ជាអ្នកឈ្លាសវៃ ក្នុងសមាធិ ១ ឈ្លាសវៃក្នុងវិធីចូលសមាធិ ១ ឈ្លាសវៃក្នុងវិធីដំកល់ទុកសមាធិ ១ ឈ្លាសវៃក្នុងវិធីចេញចាកសមាធិ ១ ឈ្លាសវៃក្នុងវិធីចែករលែកសមាធិ ១ ឈ្លាសវៃក្នុងទីគោចរ នៃសមាធិ ១ ឈ្លាសវៃក្នុងវិធីនាំមកនូវសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយធម៌ ៧ ប្រការនេះឯង ទើបញុំាងចិត្តឲ្យលុះទៅក្នុងអំណាច (របស់ខ្លួន) មិនមែនសារីបុត្តលុះអំណាចចិត្តទេ ។

បឋមនិទ្ទសសូត្រ ទី១១កែប្រែ

[៣៩] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ដំណើរត្រាច់ទៅ ដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី ព្រឹកណាស់នៅឡើយ បើដូច្នោះ អញគួរឆៀងចូលទៅឯអារាមរបស់បរិញ្វជក ជាអន្យតិរ្ថិយសិន ។ ទើបព្រះសារីបុត្តដ៏មានអាយុ ចូលទៅឯអារាមរបស់ពួកបរិញ្វជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងពួកបរិញ្វជក ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់នៅក្នុងទីសមគួរ ។ ក៏ក្នុងសម័យនោះឯង ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយប្រជុំគ្នា ហើយបានផ្តើមសួរពាក្យជាចន្លោះនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណាមួយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិសុទ្ធពេញលេញ អស់ ១២ ឆ្នាំ តើគួរនឹងហៅបុគ្គលនោះ ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ បានឬទេ ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មិនបានត្រេកអរ មិនបានហាមឃាត់ នូវភាសិតរបស់ពួកបរិញ្វជក ជាអន្យតិរិ្ថយទាំងនោះឡើយ លុះមិនត្រេកអរ មិនហាមឃាត់ហើយ ក្រោកចាកអាសនៈ ដើរចេញទៅ ដោយមានបំណងថា អញគង់នឹងយល់នូវសេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ទើបព្រះសារីបុត្តដ៏មានអាយុ ត្រាច់ទៅដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី លុះត្រឡប់មកអំពីបិណ្ឌបាត្រ ក្នុងកាលជាខាងក្រោយភត្តវិញ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់នៅក្នុងទីសមគួរ ។ លុះព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលនូវដំណើរនោះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត្រ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរត្រាច់ទៅ ដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី ព្រឹកណាស់នៅឡើយ បើដូច្នោះ អញគួរឆៀងចូលទៅឯអារាមរបស់បរិញ្វជក ជាអន្យតិរ្ថិយសិន បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គ ក៏បានចូលទៅឯអារាមរបស់ពួកបរិញ្វជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងពួកបរិញ្វជក ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចម្រើន សម័យនោះឯង ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយប្រជុំគ្នា បានផ្តើមពាក្យ ជាចន្លោះនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណាមួយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិសុទ្ធពេញលេញ អស់ ១២ ឆ្នាំ តើគួរនឹងហៅបុគ្គលនោះ ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ បានឬទេ បពិត្រព្រះអង្គដ៏ចម្រើន វេលានោះ ខ្ញុំព្រះអង្គ មិនបានតេ្រកអរ មិនបានហាមឃាត់ នូវភាសិតរបស់ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះឡើយ លុះមិនបានតេ្រកអរ មិនបានហាមឃាត់ហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយមានបំណងថា អញនឹងយល់ នូវសេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះក្នុងធម្មវិន័យនេះ បុគ្គលអាចនឹងប្តេជ្ញា (ខ្លួន) ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ ដោយគ្រាន់តែរាប់ឆ្នាំប៉ុណ្ណោះ បានដែរឬ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលសារីបុត្ត ក្នុងធម្មវិន័យនេះ បុគ្គលមិនអាចនឹងប្តេជ្ញា (ខ្លួន) ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ ដោយគ្រាន់តែរាប់ឆ្នាំប៉ុណ្ណោះបានឡើយ ។ ម្នាលសារីបុត្ត និទ្ទសវត្ថុ ៧ ប្រការនេះឯង តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសទុក ។ និទ្ទសវត្ថុ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការសមាទាននូវសិក្ខា តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការសមាទាននូវសិក្ខា ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការពិចារណានូវធម៌ តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការពិចារណានូវធម៌ ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា តទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការកំចាត់បង់នូវឥច្ឆា ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការពួនសម្ងំ តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការពួនសម្ងំ ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការប្រាព្ធព្យាយាម តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការប្រារព្ធព្យាយាម ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា តទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការចាក់ធ្លុះដោយទិដ្ឋិ គឺឃើញច្បាស់នូវមគ្គ តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការចាក់ធ្លុះដោយទិដ្ឋិ ១ ។ ម្នាលសារីបុត្ត និទ្ទសវត្ថុ ៧ ប្រការនេះឯង ដែលតថាគតធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសទុក ។ ម្នាលសារីបុត្ត ភិក្ខុប្រកបដោយនិទ្ទសវត្ថុ ៧ ប្រការនេះ បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ពេញលេញ អស់ ១២ ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ពេញលេញ អស់ ២៤ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ពេញលេញ អស់ ៣៦ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ពេញលេញ អស់ ៤៨ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន ។

ទុតិយនិទ្ទសសូត្រ ទី១២កែប្រែ

[៤០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងកោសម្ពី ដើម្បីបិណ្ឌបាត្រ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះថា ដំណើរត្រាច់ទៅ ដើម្បីបិណ្ឌបាត្រ ក្នុងក្រុងកោសម្ពី ព្រឹកណាស់នៅឡើយ បើដូច្នោះ អញគួរឆៀងចូលទៅឯអារាមរបស់ពួកបរិញ្វជក ជាអន្យតិរិ្ថយសិន ។ ទើបព្រះអានន្ទដ៏មានអាយុ ចូលទៅឯអារាមរបស់ពួកបរិញ្វជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់ក្នុងទីសមគួរ ។ ក៏ក្នុងសម័យនោះឯង ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយប្រជុំគ្នា ហើយបានផ្តើមសួរពាក្យជាចន្លោះនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណាមួយ ប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញអស់ ១២ ឆ្នាំ តើគួរនឹងហៅ (បុគ្គលនោះ) ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ បានដែរឬ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មិនត្រេកអរ មិនហាមឃាត់ នូវភាសិតរបស់ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះឡើយ លុះមិនត្រេកអរ មិនហាមឃាត់ហើយ ក្រោកចាកអាសនៈដើរចេញទៅ ដោយមានបំណងថា អញគង់នឹងយល់ នូវសេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ទើបព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងកោសម្ពី លុះត្រឡប់មក អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលនូវដំណើរនោះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងកោសម្ពី ដើម្បីបិណ្ឌបាត បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះដូច្នេះថា ដំណើរត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងកោសម្ពី ព្រឹកណាស់នៅឡើយ បើដូច្នោះ អញគួរឆៀងចូលទៅឯអារាមរបស់ពួកបរិញ្វជក ជាអន្យតិរ្ថិយសិន បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គក៏បានចូលទៅឯអារាមរបស់បរិញ្វជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងពួកបរិញ្វជក ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងសម័យនោះឯង ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយប្រជុំគ្នា ហើយបានផ្តើមនូវពាក្យជាចន្លោះនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណាមួយ ប្រព្រឹត្តព្រហ្មចរិយធម៌បរិសុទ្ធ ពេញលេញ អស់ ១២ឆ្នាំ តើគួរនឹងហៅបុគ្គលនោះ ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំបានដែរឬ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គ មិនតេ្រកអរ មិនហាមឃាត់នូវភាសិត របស់ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះឡើយ លុះមិនតេ្រកអរ មិនហាមឃាត់ហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយមានបំណងថា អញគង់នឹងយល់នូវសេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះក្នុងធម្មវិន័យនេះ បុគ្គលអាចប្តេជ្ញា (ខ្លួន) ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ ដោយគ្រាន់តែរាប់ឆ្នាំប៉ុណ្ណោះបានដែរឬ ។ ព្រះដ៏មានព្រះភាគត្រាស់តបថា ម្នាលអានន្ទ ក្នុងធម្មវិន័យនេះ បុគ្គលមិនអាចនឹងប្តេជ្ញាខ្លួនថា ជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ ដោយគ្រាន់តែរាប់ឆ្នាំ ប៉ុណ្ណោះបានឡើយ ។ ម្នាលអានន្ទ និទ្ទសវត្ថុ ៧ ប្រការនេះឯង តថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសទុក ។ និទ្ទសវត្ថុ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីជឿ ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ មានការចេះដឹងច្រើន ១ ជាអ្នកប្រារព្ធសេចក្តីព្យាយាម ១ មានស្មារតី ១ មានប្រាជ្ញា ១ ។ ម្នាលអានន្ទ និទ្ទសវត្ថុ ៧ ប្រការនេះឯង ដែលតថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសទុក ។ ម្នាលអានន្ទ ភិក្ខុប្រកបដោយនិទ្ទសវត្ថុ ៧ ប្រការនេះឯង បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញអស់ ១២ ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញ អស់ ២៤ឆ្នាំ ក៏គួរហៅថាភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ពេញលេញអស់ ៣៦ ឆ្នាំ ក៏គួរហៅថាភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញ អស់ ៤៨ ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន ។

ចប់ ទេវតាវគ្គ ទី៤ ។

ឧទ្ទាននៃទេវតាវគ្គនោះគឺ

និយាយពីភិក្ខុមិនមានសេចក្តីប្រមាទ ១ ភិក្ខុមានសេចក្តីខ្មាសបាប ១ ភិក្ខុអ្នកប្រដៅងាយ ២លើក សំឡាញ់ ២លើក បដិសម្ភិទា ២លើក ភិក្ខុលុះអំណាចចិត្ត ២លើក និទ្ទសវត្ថុ ២លើក ។

មហាយញ្ញវគ្គកែប្រែ

សត្តវិញ្ញាណដ្ឋិតិសូត្រ ទី១កែប្រែ

[៤១] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដ្ឋិតិ (ទីតាំងនៃវិញ្ញាណ) នេះ មាន ៧ ប្រការ ។ វិញ្ញាណដ្ឋិតិ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្សខ្លះ ទេវតាពួកខ្លះ និងវិនិបាតពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិ ទី១ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាក្នុងពួកព្រហ្ម ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជាវិញ្ញាណដ្ឋិតិ ទី២ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតា ក្នុងជាន់អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិ ទី៣ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ នេះជាវិញ្ញាណដ្ឋិតិ ទី៤ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង់ នូវរូបសញ្ញា ព្រោះវិនាសទៅនៃបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង នេះជាវិញ្ញាណដ្ឋិតិ ទី៥ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត នេះជាវិញ្ញាណដ្ឋិតិ ទី៦ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា វត្ថុតិចតួចមិនមាន នេះជាវិញ្ញាណដ្ឋិតិ ទី៧ ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដ្ឋិតិ មាន ៧ យ៉ាងនេះឯង ។

សមាធិបរិក្ខារសូត្រ ទី២កែប្រែ

[៤២] ម្នាលភិក្ខុទាំងឡាយ សមាធិបរិក្ខារ (អង្គរបស់សមាធិ) នេះ មាន ៧ប្រការ ។ សមាធិបរិក្ខារ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺ សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ ។ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្តដែលមានអារម្មណ៍មូលតែមួយឯណា ដែលអង្គទាំង ៧ ប្រការនេះចោមរោមហើយ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្តដែលមានអារម្មណ៍មូលតែមួយនេះ ហៅថា អរិយសមាធិ មានឧបនិស្ស័យដូច្នេះខ្លះ មានបរិក្ខារដូច្នេះខ្លះ ។

បឋមអគ្គិសូត្រ ទី៣កែប្រែ

[៤៣] ម្នាលភិក្ខុទាំងឡាយ ភ្លើងនេះ មាន ៧ ប្រការ ។ ភ្លើង ៧ ប្រការ តើដូចម្តេចខ្លះ ។ ភ្លើងគឺរាគៈ ១ ភ្លើងគឺទោសៈ ១ ភ្លើងគឺមោហៈ ១ ភ្លើងគឺអាហុណេយ្យបុគ្គល [បុគ្គលអ្នកគួរទទួលនូវគ្រឿងសក្ការបូជា ហៅថា អាហុណេយ្យបុគ្គល ក្នុងទីនេះ សំដៅយកមាតាបិតា ព្រោះលោកមានឧបការៈច្រើន ដល់បុត្តធីតា សមគួរជាអ្នកទទួលនូវគ្រឿងគំនាប់គាប់គួរ របស់បុត្តធីតាបាន ត្រង់ដែលទុកលោកថាដូចភ្លើង ព្រោះថា បើបុត្តធីតា ប្រតិបត្តិឆ្គាំឆ្គងនឹងមាតាបិតា រមែងទៅកើតក្នុងអបាយ មាននរកជាដើម ។] ១ ភ្លើងគឺបុគ្គលជាម្ចាស់ផ្ទះ [បុគ្គលជាម្ចាស់ផ្ទះ ក្នុងទីនេះ បានដល់ស្វាមី ព្រោះជាមនុស្សមានឧបការៈច្រើន ដល់មាតុគ្រាម ដោយការប្រគល់ឲ្យនូវវត្ថុផ្សេងៗ មានសំពត់ និងគ្រឿងអលង្ការជាដើម ត្រង់ដែលទុកស្វាមី ថាដូចជាភ្លើង ព្រោះថា បើមាតុគ្រាមប្រព្រឹត្តកន្លងចិត្តប្តី តែងទៅកើតក្នុងអបាយ មាននរកជាដើម ។ តែន័យខ្លះថា ពួកអន្តោជន មានកូន និងប្រពន្ធជាដើម ក៏ហៅថាភ្លើង គឺបុគ្គលជាម្ចាស់ផ្ទះដែរ ។] ១ ភ្លើងគឺទក្ខិណេយ្យបុគ្គល [បុគ្គលគួរទទួលទក្ខិណាទាន ហៅថា ទក្ខិណេយ្យបុគ្គល បានដល់ភិក្ខុសង្ឃ ។ អដ្ឋកថា ។] ១ ភ្លើងឧស ១ ។ ម្នាលភិក្ខុទាំងឡាយ ភ្លើងមាន ៧ ប្រការនេះឯង ។

ទុតិយអគ្គិសូត្រ ទី៤កែប្រែ

[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ឧគ្គតសរីរញ្រហ្មណ៍ ប្រុងទុកមហាយញ្ញ គឺចងក្រៀកគោបា ៥០០ នឹងឈើសន្លុង ដើម្បីសម្លាប់បូជា ចងក្រៀកកូនគោឈ្មោល ៥០០ នឹងឈើសន្លុង ដើម្បីសម្លាប់បូជា ចងក្រៀកកូនគោញី ៥០០ នឹងឈើសន្លុង ដើម្បីសម្លាប់បូជា ចងក្រៀកពពែ ៥០០ នឹងឈើសន្លុង ដើម្បីសម្លាប់បូជា ចងក្រៀកកែះ ៥០០ នឹងឈើសន្លុង ដើម្បីសម្លាប់បូជា ។ វេលានោះ ឧគ្គតសរីរញ្រហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះឧគ្គតសរីរញ្រហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮថា ការតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង (ដើម្បីបូជាយញ្ញ) ជាកិច្ចមានផលច្រើន មានអានិសង្សច្រើន ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលញ្រហ្មណ៍ ដំណើរនោះ តថាគត ក៏បានឮថា ការតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ជាកិច្ចមានផលច្រើន មានអានិសង្សច្រើនដែរ ។ ជាគម្រប់ពីរដង ។បេ។ ឧគ្គតសរីរញ្រហ្មណ៍ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ជាគម្រប់បីដងដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮថា ការតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ជាកិច្ចមានផលច្រើន មានអានិសង្សច្រើន ។ ម្នាលញ្រហ្មណ៍ ដំណើរនុ៎ះ តថាគតក៏បានឮថា ការតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ជាកិច្ចមានផលច្រើន មានអានិសង្សច្រើនដែរ ។ បពិត្រព្រះគោតមដ៏ចម្រើន ដំណឹងទាំងអស់ណា ដែលព្រះគោតមដ៏ចម្រើនឮហើយក្តី ដែលខ្ញុំព្រះអង្គឮហើយក្តី ដំណឹងនោះត្រូវគ្នា (តែបែបមួយ) កាលបើឧគ្គតសរីរញ្រហ្មណ៍ និយាយយ៉ាងនេះហើយ ទើបព្រះអានន្ទដ៏មានអាយុ រំលឹកឧគ្គតសរីរញ្រហ្មណ៍ដូច្នេះថា ម្នាលញ្រហ្មណ៍ ព្រះតថាគតទាំងឡាយ បុគ្គលមិនគប្បីសួរថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮមកថា ការតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ជាកិច្ចមានផលច្រើន មានអានិសង្សច្រើន យ៉ាងនេះឡើយ ម្នាលញ្រហ្មណ៍ ព្រះតថាគតទាំងឡាយ បុគ្គលគប្បីសួរយ៉ាងនេះវិញថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានប្រាថ្នានឹងតាំងទុកនូវភ្លើង មានប្រាថ្នាលើកឡើងនូវឈើសន្លុង បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទូន្មានខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅខ្ញុំព្រះអង្គ ដោយពាក្យដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ខ្ញុំព្រះអង្គ អស់កាលយូរអង្វែង ។ លំដាប់នោះ ឧគ្គតសរីរញ្រហ្មណ៍ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ មានប្រាថ្នានឹងតាំងទុកនូវភ្លើង មានប្រាថ្នានឹងលើកឡើងនូវឈើសន្លុង សូមព្រះគោតមដ៏ចម្រើន ទូន្មានខ្ញុំព្រះអង្គ សូមព្រះគោតមដ៏ចម្រើន ប្រៀនប្រដៅខ្ញុំព្រះអង្គ ដោយពាក្យដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលយូរអង្វែង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលញ្រហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជាជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្រ្តា ៣យ៉ាង ដែលជាអកុសល មានតែចម្រើនសេចក្តីទុក្ខ មានទុក្ខជាផល ។ គ្រឿងសស្រ្តា ៣ យ៉ាង តើដូចម្តេចខ្លះ ។ គ្រឿងសស្រ្តា គឺកាយ ១ គ្រឿងសស្រ្តា គឺវាចា ១ គ្រឿងសស្ត្រា គឺចិត្ត ១ ។ ម្នាលញ្រហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជាជាដម្បូងនុ៎ះឯង រមែងញុំាងចិត្តឲ្យកើតឡើងយ៉ាងនេះថា ជនទាំងឡាយ ចូរសម្លាប់គោបាប៉ុណ្ណោះដើម្បីបូជា ចូរសម្លាប់កូនគោឈ្មោលប៉ុណ្ណោះ ដើម្បីបូជា ចូរសម្លាប់កូនគោញីប៉ុណ្ណោះដើម្បីបូជា ចូរសម្លាប់ពពែប៉ុណ្ណោះដើម្បីបូជា ចូរសម្លាប់សត្វកែះប៉ុណ្ណោះដើម្បីបូជា បុគ្គលនោះ ធ្វើបាបដោយសំគាល់ថា អញធ្វើបុណ្យ ធ្វើអំពើអកុសល ដោយសំគាល់ថា អញធ្វើអំពើកុសល ស្វែងរកផ្លូវទុគ្គតិ ដោយសំគាល់ថា អញស្វែងរកផ្លូវសុគតិ ម្នាលញ្រហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជាយញ្ញ ជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្ត្រា គឺចិត្តដែលជាអកុសល មានតែចម្រើនសេចក្តីទុក្ខ មានទុក្ខជាផល នេះជាគ្រឿងសស្រ្តា ទី១ ។ ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងពោលនូវវាចាយ៉ាងនេះថា ជនទាំងឡាយ ចូរសម្លាប់គោបាប៉ុណ្ណោះ ដើម្បីបូជា ចូរសម្លាប់កូនគោឈ្មោលប៉ុណ្ណេះ ដើម្បីបូជា ចូរសម្លាប់កូនគោញីប៉ុណ្ណោះដើម្បីបូជា ចូរសម្លាប់ពពែប៉ុណ្ណេះ ដើម្បីបូជា ចូរសម្លាប់សត្វកែះប៉ុណ្ណេះ ដើម្បីបូជា បុគ្គលនោះ ធ្វើបាបដោយសំគាល់ថា អញធ្វើបុណ្យ ធ្វើអំពើអកុសល ដោយសំគាល់ថា អញធ្វើអំពើជាកុសល ស្វែងរកផ្លូវទុគ្គតិ ដោយសំគាល់ថា អញស្វែងរកផ្លូវសុគតិ ម្នាលញ្រហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្រ្តា គឺវាចាដែលជាអកុសល មានតែចម្រើនសេចក្តីទុក្ខ មានទុក្ខជាផល នេះជាគ្រឿងសស្រ្តា ទី២ ។ ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងប្រុងប្រៀបខ្លួនឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់គោបាដើម្បីបូជា ប្រុងប្រៀបខ្លួនឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់កូនគោឈ្មោល ដើម្បីបូជា ប្រុងប្រៀបខ្លួនឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់កូនគោញី ដើម្បីបូជា ប្រុងប្រៀបខ្លួនឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់ពពែ ដើម្បីបូជា ប្រុងប្រៀបខ្លូនឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់សត្វកែះ ដើម្បីបូជា បុគ្គលនោះ ធ្វើបាបដោយសំគាល់ថា អញធ្វើបុណ្យ ធ្វើអំពើអកុសល ដោយសំគាល់ថា អញធ្វើអំពើកុសល ស្វែងរកផ្លូវទុគ្គតិ ដោយសំគាល់ថា អញស្វែងរកផ្លូវសុគតិ ម្នាលញ្រហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្ត្រា គឺកាយដែលជាអកុសល មានតែចម្រើនដោយសេចក្តីទុក្ខ មានទុក្ខជាផល នេះជាគ្រឿងសស្រ្តា ទី៣ ។ ម្នាលញ្រហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្រ្តា ៣ ប្រការនេះ ដែលជាអកុសល មានតែចម្រើនដោយសេចក្តីទុក្ខ មានទុក្ខជាផល ។ ម្នាលញ្រហ្មណ៍ ភ្លើង ៣ ប្រការនេះ បុគ្គលគួរលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ឡើយ ។ ភ្លើង ៣ ប្រការ តើដូចម្តេចខ្លះ ។ ភ្លើងគឺ រាគៈ ១ ភ្លើងគឺ ទោសៈ ១ ភ្លើងគឺ មោហៈ ១ ។ ម្នាលញ្រហ្មណ៍ ចុះភ្លើងគឺ រាគៈនេះ បុគ្គលគួរលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ឡើយ តើព្រោះហេតុអ្វី ម្នាលញ្រហ្មណ៍ ព្រោះបុគ្គលជារាគចរិត ត្រូវរាគៈគ្របសង្កត់រួបរឹតចិត្តហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនោះ ភ្លើងគឺរាគៈនេះ បុគ្គលគួរលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ឡើយ ។  ម្នាលញ្រហ្មណ៍ ចុះភ្លើងគឺ ទោសៈនេះ បុគ្គលគួរលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ តើព្រោះហេតុអ្វី ម្នាលញ្រហ្មណ៍ ព្រោះបុគ្គលជាទោសចរិត ត្រូវទោសៈគ្របសង្កត់រួបរឹតចិត្តហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនោះ ភ្លើង គឺទោសៈនេះ បុគ្គលគួរលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ឡើយ ។ ម្នាលញ្រហ្មណ៍ ចុះភ្លើង គឺមោហៈនេះ បុគ្គលគួរលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ តើព្រោះហេតុអ្វី ម្នាលញ្រហ្មណ៍ ព្រោះបុគ្គលជាមោហចរិត ត្រូវមោហៈគ្របសង្កត់រួបរឹតចិត្តហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនោះ ភ្លើង គឺមោហៈនេះ បុគ្គលគួរលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ឡើយ ។ ម្នាលញ្រហ្មណ៍ ភ្លើងទាំង ៣ ប្រការនេះឯង បុគ្គលគួរលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ឡើយ ។ ម្នាលញ្រហ្មណ៍ ភ្លើង ៣ ប្រការនេះ បុគ្គលគួរធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើ ឲ្យល្អដោយប្រពៃ ។ ភ្លើង ៣ ប្រការ តើដូចម្តេចខ្លះ ។ ភ្លើង គឺអាហុនេយ្យបុគ្គល ១ ភ្លើង គឺបុគ្គលជាម្ចាស់ផ្ទះ ១ ភ្លើង គឺទក្ខិណេយ្យបុគ្គល ១ ។ ម្នាលញ្រហ្មណ៍ ចុះភ្លើង គឺអាហុនេយ្យបុគ្គល តើដូចម្តេច ។ ម្នាលញ្រហ្មណ៍ ជនទាំងឡាយនោះ ត្រូវជាមាតា ឬបិតា របស់បុគ្គលណាក្នុងលោកនេះ ម្នាលញ្រហ្មណ៍ នេះហៅថា ភ្លើង គឺអាហុនេយ្យបុគ្គល (របស់បុគ្គលនោះ) ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលញ្រហ្មណ៍ ព្រោះបុគ្គលនោះ ដែលបានកើតមក ដោយសារមាតាបិតានោះ ហេតុនោះ ភ្លើង គឺអាហុនេយ្យបុគ្គលនេះ បុគ្គលគួរធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើឲ្យល្អ ដោយប្រពៃ ។ ម្នាលញ្រហ្មណ៍ ចុះភ្លើង គឺបុគ្គលជាម្ចាស់ផ្ទះ តើដូចម្តេច ។ ម្នាលញ្រហ្មណ៍ ជនទាំងឡាយនោះ ត្រូវជាកូន ឬប្រពន្ធ ឬខ្ញុំ ឬក៏អ្នកបម្រើ របស់បុគ្គលណា ក្នុងលោកនេះ ម្នាលញ្រហ្មណ៍ នេះហៅថា ភ្លើង គឺបុគ្គលជាម្ចាស់ផ្ទះរបស់បុគ្គលនោះ ព្រោះហេតុនោះ ភ្លើង គឺបុគ្គលជាម្ចាស់ផ្ទះ បុគ្គលគួរធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើឲ្យល្អ ដោយប្រពៃ ។ ម្នាលញ្រហ្មណ៍ ចុះភ្លើង គឺទក្ខិណេយ្យបុគ្គល តើដូចម្តេច ។ ម្នាលញ្រហ្មណ៍ សមណៈ ឬញ្រហ្មណ៍ណា ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ ឋិតនៅក្នុងខន្តិ និងសោរច្ចៈ ទូន្មាននូវចិត្តមួយ រម្ងាប់នូវចិត្តមួយ រំលត់នូវចិត្តមួយ ម្នាលញ្រហ្មណ៍ នេះហៅថា ភ្លើង គឺទក្ខិណេយ្យបុគ្គល ព្រោះហេតុនោះ ភ្លើង គឺទក្ខិណេយ្យបុគ្គលនេះ បុគ្គលគួរធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើឲ្យល្អ ដោយប្រពៃ ។ ម្នាលញ្រហ្មណ៍ ភ្លើង ៣ ប្រការនេះឯង បុគ្គលគួរធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើឲ្យល្អដោយប្រពៃ ។ ម្នាលញ្រហ្មណ៍ ចំណែកឯភ្លើងឧសនេះសោត បុគ្គលក៏គួរដុតតាមកាលគួរ បង្អន់មើលតាមកាលគួរ គួរលត់តាមកាលគួរ គួរទុកដាក់តាមកាលគួរ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ឧគ្គតសរីរញ្រហ្មណ៍ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះទៅ បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គនុ៎ះ នឹងលែងគោបា ៥០០ ឲ្យជីវិត នឹងលែងកូនគោឈ្មោល ៥០០ ឲ្យជីវិត នឹងលែងកូនគោញី ៥០០ ឲ្យជីវិត នឹងលែងពពែ ៥០០ ឲ្យជីវិត នឹងលែងសត្វកែះ ៥០០ ឲ្យជីវិត ចូរសត្វទាំងនោះ ទំពាស៊ីស្មៅខ្ចីផង ផឹកទឹកត្រជាក់ផង ទាំងខ្យល់ដ៏ត្រជាក់ ចូរបក់ផ្សាយ ដល់ពួកសត្វទាំងនោះចុះ ។

បឋមសញ្ញាសូត្រ ទី៥កែប្រែ

[៤៥] ម្នាលភិក្ខុទាំងឡាយ សញ្ញា (សេចក្តីសំគាល់) នេះ មាន ៧ ប្រការ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ។ សេចក្តីសំគាល់ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺសេចក្តីសំគាល់ថា មិនស្អាត ១ សេចក្តីសំគាល់ក្នុងការស្លាប់ ១ សេចក្តីសំគាល់ក្នុងអាហារថា ជារបស់គួរខ្ពើម ១ សេចក្តីសំគាល់ក្នុងលោកទាំងពួងថា មិនគួរត្រេកអរ ១ សេចក្តីសំគាល់ថា មិនទៀង ១ សេចក្តីសំគាល់ថាជាទុក្ខ ក្នុងការមិនទៀង ១ សេចក្តីសំគាល់ថា មិនមែនរបស់ខ្លួន ក្នុងរបស់ជាទុក្ខ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសំគាល់ ៧ ប្រការនេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ។

ទុតិយសញ្ញាសូត្រ ទី៦កែប្រែ

[៤៦] ម្នាលភិក្ខុទាំងឡាយ សញ្ញា ៧ ប្រការនេះ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ។ សញ្ញា ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺ អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១  អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១ ។ ពាក្យថា ម្នាលភិក្ខុទាំងឡាយ អសុភសញ្ញា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ដូច្នេះនេះឯង តថាគតបានពោលហើយ ចុះពាក្យដែលតថាគតពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំអសុភសញ្ញារឿយ ៗហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញ ចាកការជួបប្រសព្វដោយមេថុនធម្ម មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចស្លាបមាន់ ឬទងសរសៃ ដែលបុគ្គលដាក់ចុះក្នុងភ្លើង រមែងរួញ ខ្មូរ ងរឡើង មិនលាវិញឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តសន្សំអសុភសញ្ញារឿយ ៗហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាកការជួបប្រសព្វដោយមេថុនធម្ម មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានចិត្តសន្សំអសុភសញ្ញារឿយ ៗហើយ ចិត្តនៅតែត្រាច់ទៅរកការជួបប្រសព្វ ដោយមេថុនធម្ម ឬការមិនខ្ពើមរអើម នៅតែតាំងឡើងបាន ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អសុភសញ្ញា អញចម្រើនមិនទាន់បានទេ កាលខាងដើម និងកាលខាងចុងរបស់អញ មិនទាន់ប្លែកគ្នាទេ ផលនៃការចម្រើនរបស់អញ មិនទាន់សម្រេចទេ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងអសុភសញ្ញានោះ ដោយប្រការដូច្នេះ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុមានចិត្តសន្សំអសុភសញ្ញារឿយ ៗហើយ ចិត្តក៏រួញ ខ្មូរ បែរចេញចាកការជួបប្រសព្វដោយមេថុនធម្ម មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី ក៏តាំងឡើង ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អសុភសញ្ញា អញចម្រើនបានហើយ កាលខាងដើម និងកាលខាងចុងរបស់អញមាន សេចក្តីប្លែកគ្នា ផលនៃការចម្រើន អញបានសម្រេចហើយ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងអសុភសញ្ញានោះ ដោយប្រការដូច្នេះ ។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ អសុភសញ្ញា ដែលភិក្ខុចម្រើនហើយ ធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ពាក្យថា ម្នាលភិក្ខុទាំងឡាយ មរណសញ្ញា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ដូច្នេះនេះឯង តថាគតបានពោលហើយ ចុះពាក្យដែលតថាគតពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំមរណសញ្ញារឿយ ៗហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាកការត្រេកអរ ក្នុងជីវិត មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចស្លាបមាន់ ឬទងសរសៃ ដែលបុគ្គលដាក់ចុះក្នុងភ្លើង រមែងរួញ ខ្មូរ ងរឡើង មិនលាវិញឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តសន្សំមរណសញ្ញារឿយ ៗ  ហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាកការត្រេកអរក្នុងជីវិត មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង មានឧបមេយ្យយ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានចិត្តសន្សំមរណសញ្ញារឿយ ៗ ហើយ តែចិត្តនៅតែត្រាច់ទៅរកសេចក្តីត្រេកអរក្នុងជីវិត ឬការមិនខ្ពើមរអើម នៅតែតាំងឡើងបាន ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា មរណសញ្ញា អញចម្រើនមិនទាន់បានទេ កាលខាងដើម និងកាលខាងចុងរបស់អញ មិនទាន់ប្លែកគ្នាទេ ផលនៃការចម្រើនរបស់អញ មិនទាន់សម្រេចទេ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងខ្លួន ក្នុងមរណសញ្ញានោះ ដោយប្រការដូច្នេះ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុមានចិត្តសន្សំមរណសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាកការត្រេកអរក្នុងជីវិត មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី ក៏តាំងឡើង ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា មរណសញ្ញា អញចម្រើនបានហើយ កាលខាងដើម និងកាលខាងចុងរបស់អញ មានសេចក្តីប្លែកគ្នា ផលនៃការចម្រើនរបស់អញ សម្រេចហើយ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងខ្លួន ក្នុងមរណសញ្ញានោះ ដោយប្រការដូច្នេះ ។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ មរណសញ្ញា ដែលភិក្ខុបានចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុតដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យហេតុនេះឯង ។ ពាក្យថា ម្នាលភិក្ខុទាំងឡាយ អាហារេ បដិកូលសញ្ញា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ដូច្នេះនេះឯង តថាគតបានពោលហើយ ចុះពាក្យដែលតថាគតពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំអាហារេ បដិកូលសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាករសតណ្ហា (ចំណង់ក្នុងរស) មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចស្លាបមាន់ ឬទងសរសៃ ដែលបុគ្គលដាក់ចុះក្នុងភ្លើង រមែងរួញ ខ្មូរ ងរឡើង មិនលាវិញឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តសន្សំអាហារេ បដិកូលសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាករសតណ្ហា មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើងព្រម មានឧបមេយ្យយ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានចិត្តសន្សំអាហារេ បដិកូល សញ្ញារឿយ ៗ ហើយ តែចិត្តនៅតែត្រាច់ទៅរករសតណ្ហា ឬការមិនខ្ពើមរអើម នៅតែតាំងឡើងបាន ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អាហារេ បដិកូលសញ្ញា អញចម្រើនមិនទាន់បានទេ កាលខាងដើម និងកាលខាងចុងរបស់អញ មិនទាន់ប្លែកគ្នាទេ ផលនៃការចម្រើនរបស់អញ មិនទាន់សម្រេចទេ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងអាហារេ បដិកូលសញ្ញានោះ ដោយប្រការដូច្នេះ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុមានចិត្តសន្សំអាហារេ បដិកូលសញ្ញារឿយ ៗ ហើយ ចិត្តក៏រួញចាករស តណ្ហា ។បេ។ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី ក៏តាំងឡើង ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អាហារេ បដិកូលសញ្ញា អញចម្រើនបានហើយ កាលខាងដើម និងកាលខាងចុងរបស់អញ មានសេចក្តីប្លែកគ្នា ផលនៃការចម្រើនរបស់អញ បានសម្រេចហើយ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងអាហារេ បដិកូលសញ្ញានោះ ដោយប្រការ ដូច្នេះឯង ។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ អាហារេ បដិកូលសញ្ញា ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ពាក្យថា ម្នាលភិក្ខុទាំងឡាយ សព្វលោកេ អនភិរតសញ្ញា ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ដូច្នេះនេះឯង តថាគតបានពោលហើយ ចុះពាក្យដែលតថាគតពោលហើយនោះ តើព្រោះអាស្រ័យហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំសព្វលោកេ អនភិរតសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញខ្មូរ បែរចេញចាកលោកសន្និវាស មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចស្លាបមាន់ ឬទងសរសៃ ដែលបុគ្គលដាក់ចុះក្នុងភ្លើង រមែងរួញខ្មូរ ងរឡើង មិនលាវិញឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តសន្សំសព្វលោកេ អនភិរតសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញខ្មូរ បែរចេញចាកលោកសន្និវាស មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង មានឧបមេយ្យយ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានចិត្តសន្សំសព្វលោកេ អនភិរតសញ្ញារឿយ ៗ ហើយ តែចិត្តនៅតែត្រាច់ទៅរកលោកសន្និវាស ឬការមិនខ្ពើមរអើម នៅតែតាំងឡើងបាន ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា សព្វលោកេ អនភិរតសញ្ញា អញចម្រើនមិនទាន់បានទេ កាលខាងដើម និងកាលខាងចុងរបស់អញ មិនទាន់ប្លែកគ្នាទេ ផលនៃការចម្រើនរបស់អញ មិនទាន់សម្រេចទេ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងសព្វលោកេ អនភិរតសញ្ញានោះ ដោយប្រការដូច្នេះ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុមានចិត្តសន្សំ សព្វលោកេ អនភិរតសញ្ញារឿយ ៗ ហើយ ចិត្តក៏រួញខ្មូរ បែរចេញចាកលោកសន្និវាស មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី ក៏តាំងឡើង ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា សព្វលោកេ អនភិរតសញ្ញា អញចម្រើនបានហើយ កាលខាងដើម និងកាលខាងចុងរបស់អញ មានសេចក្តីប្លែកគ្នា ផលនៃការចម្រើនរបស់អញ បានសម្រេចហើយ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងសព្វលោកេ អនភិរតសញ្ញានោះ ដោយប្រការដូច្នេះ ។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ សព្វលោកេ អនភិរតសញ្ញា ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុតដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ពាក្យថា ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ដូច្នេះនេះឯង តថាគតបានពោលហើយ ចុះពាក្យដែលតថាគតពោលហើយ តើព្រោះអាស្រ័យហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំអនិច្ចសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញខ្មូរ បែរចេញចាកលាភសក្ការៈ និងសេចក្តីសរសើរ មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចស្លាបមាន់ ឬទងសរសៃ ដែលបុគ្គលដាក់ចុះក្នុងភ្លើង រមែងរួញខ្មូរ ងរឡើង មិនលាវិញឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តសន្សំអនិច្ចសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញខ្មូរ បែរចេញចាកលាភសក្ការៈ និងសេចក្តីសរសើរ មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង មានឧបមេយ្យយ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានចិត្តសន្សំអនិច្ចសញ្ញារឿយ ៗ ហើយ ប៉ុន្តែចិត្តនៅតែត្រាច់ទៅ ស្វែងរកលាភសក្ការៈ និងសេចក្តីសរសើរ ឬការមិនខ្ពើមរអើម នៅតែតាំងឡើងបាន ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អនិច្ចសញ្ញា អញចម្រើនមិនទាន់បានទេ កាលខាងដើម និងកាលខាងចុងរបស់អញ មិនទាន់ប្លែកគ្នាទេ ផលនៃការចម្រើនរបស់អញ មិនទាន់សម្រេចទេ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងអនិច្ចសញ្ញានោះ ដោយប្រការដូច្នេះ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុមានចិត្តសន្សំអនិច្ចសញ្ញារឿយ ៗ ហើយ ចិត្តក៏រួញខ្មូរ បែរចេញចាកលាភសក្ការៈ និងសេចក្តីសរសើរ មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី ក៏តាំងឡើង ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អនិច្ចសញ្ញា អញចម្រើនបានហើយ កាលខាងដើម និងកាលខាងចុងរបស់អញ មានសេចក្តីប្លែកគ្នា ផលនៃការចម្រើនរបស់អញ បានសម្រេចហើយ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងអនិច្ចសញ្ញានោះ ដោយប្រការដូច្នេះ ។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុតដូច្នេះ ដែលតថាគតបានពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ក៏ពាក្យថា ម្នាលភិក្ខុទាំងឡាយ អនិច្ចេ ទុក្ខសញ្ញា ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វន ជាទីបំផុត ដូច្នេះនេះ តថាគតបានពោលហើយ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំអនិច្ចេ ទុក្ខសញ្ញារឿយ ៗ ហើយ សេចក្តីសំគាល់ ក្នុងការខ្ជិលច្រអូសទម្រន់ ប្រហែលធ្វេស មិនព្យាយាម មិនពិចារណា ថាជារបស់គួរខ្លាចដ៏ពន្លឹក រមែងកើតឡើង ហាក់ដូចពេជ្ឈឃាដ ដែលងាដាវដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានចិត្តសន្សំអនិច្ចេ ទុក្ខសញ្ញារឿយ ៗ ហើយ សេចក្តីសំគាល់ក្នុងការខ្ជិលច្រអូស ទម្រន់ ប្រហែលធ្វេស មិនព្យាយាម មិនពិចារណា ថាជារបស់គួរខ្លាចដ៏ពន្លឹក នៅតែមិនបានកើតឡើង ដូចជាពេជ្ឈឃាដងាដាវទេ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អនិច្ចេ ទុក្ខសញ្ញា អញចម្រើនមិនទាន់បានទេ កាលខាងដើម និងកាលខាងចុងរបស់អញ មិនទាន់ប្លែកគ្នាទេ ផលនៃការចម្រើនរបស់អញ មិនទាន់សម្រេចទេ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងអនិច្ចេ ទុក្ខសញ្ញានោះ ដោយប្រការដូច្នេះ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុមានចិត្តសន្សំអនិច្ចេ ទុក្ខសញ្ញារឿយ ៗ ហើយ សេចក្តីសំគាល់ក្នុងការខ្ជិលច្រអូស ទម្រន់ ប្រហែលធ្វេស មិនព្យាយាម មិនពិចារណា ថាជារបស់គួរខ្លាចដ៏ពន្លឹក ក៏កើតឡើង ដូចពេជ្ឈឃាដងាដាវដូច្នោះ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អនិច្ចេ ទុក្ខសញ្ញា អញចម្រើនបានហើយ កាលខាងដើម និងកាលខាងចុងរបស់អញ មានសេចក្តីប្លែកគ្នា ផលនៃការចម្រើនរបស់អញ បានសម្រេចហើយ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ក្នុងអនិច្ចេ ទុក្ខសញ្ញានោះ ដោយប្រការដូច្នេះឯង ។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ អនិច្ចេ ទុក្ខសញ្ញា ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វន ជាទីបំផុត ដូច្នេះ ដែលតថាគត បានពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ក៏ពាក្យថា ម្នាលភិក្ខុទាំងឡាយ ទុក្ខេ អនត្តសញ្ញា ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ដូច្នេះនេះ តថាគត ពោលហើយ ចុះពាក្យ ដែលតថាគតពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំ ទុក្ខេ អនត្តសញ្ញារឿយ ៗ ហើយ ចិត្តក៏រមែងប្រាសចាកអហង្ការមមង្ការ និងមានះ ក្នុងកាយដែលមានវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តកន្លងបង់នូវវិធា ៣ ប្រការ ស្ងប់រម្ងាប់ (ចាកសត្រូវ គឺកិលេស) ផុតស្រឡះដោយប្រពៃ (ចាកមិច្ឆាវិមុត្តិ) ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានចិត្តសន្សំទុក្ខេ អនត្តសញ្ញារឿយ ៗ ហើយ តែចិត្តនៅតែមិនប្រាសចាកអហង្ការមមង្ការ និងមានះ ក្នុងកាយដែលមានវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួង ខាងក្រៅផង មិនកន្លងបង់វិធា ៣   ប្រការ មិនស្ងប់រម្ងាប់ មិនផុតទុក្ខស្រឡះ ដោយប្រពៃទេ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា ទុក្ខេ អនត្តសញ្ញា អញចម្រើនមិនទាន់បានទេ កាលខាងដើម និងកាលខាងចុងរបស់អញ មិនទាន់ប្លែកគ្នាទេ ផលនៃការចម្រើនរបស់អញ មិនទាន់សម្រេចទេ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងទុក្ខេ អនត្តសញ្ញានោះ ដោយប្រការដូច្នេះ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុមានចិត្តសន្សំទុក្ខេ អនត្តសញ្ញារឿយ ៗ ហើយ ចិត្តក៏រួញ ចាកអហង្ការមមង្ការ និងមានះ ក្នុងកាយដែលមានវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ចិត្តកន្លងបង់នូវវិធា ៣ ប្រការ ស្ងប់រម្ងាប់ ផុតស្រឡះដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា ទុក្ខេ អនត្តសញ្ញា អញចម្រើនបានហើយ កាលខាងដើម និងកាលខាងចុងរបស់អញ មានសេចក្តីប្លែកគ្នា ផលនៃការចម្រើនរបស់អញ បានសម្រេចហើយ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងទុក្ខេ អនត្តសញ្ញានោះ ដោយប្រការដូច្នេះឯង ។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ ទុក្ខេ អនត្តសញ្ញា ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ៧ ប្រការនេះឯង ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិញ្វន មានព្រះនិញ្វនជាទីបំផុត ។

មេថុនសូត្រ ទី៧កែប្រែ

[៤៧] គ្រានោះ ញ្រហ្មណ៍ឈ្មោះជាណុស្សោណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ត្រេកអររីករាយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះជាណុស្សោណិញ្រហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចម្រើន ប្តេជ្ញាថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរឬ ។ ព្រះអង្គត្រាស់ថា ម្នាលញ្រហ្មណ៍ គេកាលបើពោលត្រឹមត្រូវ គប្បីពោលចំពោះបុគ្គលដែលប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ។ ម្នាលញ្រហ្មណ៍ កាលគេពោលដោយត្រឹមត្រូវ គប្បីពោលចំពោះតថាគតនោះឯងថា ម្នាលញ្រហ្មណ៍ ព្រោះតថាគត ប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះការដាច់ក្តី ធ្លុះក្តី ពពាលក្តី ពព្រុសក្តី នៃព្រហ្មចរិយធម៌ តើដូចម្តេច ។ ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬញ្រហ្មណ៍ ប្តេជ្ញាថាជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរដោយប្រពៃ មិនបានប៉ះពាល់ នូវការប៉ះពាល់ដោយបុគ្គលពីរ ៗ មួយអន្លើដោយមាតុគ្រាម (សេពមេថុន) តែថា រមែងត្រេកអរនឹងការដុសខាត់ នួត ងូត ច្របាច់របស់មាតុគ្រាម ។ បុគ្គលនោះ រមែងត្រេកអរនឹងការដុសខាត់នោះ រីករាយនឹងការដុសខាត់នោះ ដល់នូវសេចក្តីត្រេកអរ ដោយការដុសខាត់នោះ ។ ម្នាលញ្រហ្មណ៍ នេះឯងហៅថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលញ្រហ្មណ៍ នេះហៅថា បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ មិនបរិសុទ្ធ ជាអ្នកប្រកបដោយមេថុនសំយោគ រមែងមិនផុតចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគតហៅថា រមែងមិនរួចចាកវដ្តទុក្ខឡើយ ។ ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬញ្រហ្មណ៍ ប្តេជ្ញាថា ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ដោយប្រពៃ រមែងមិនប៉ះពាល់ ចំពោះការប៉ះពាល់ ដោយបុគ្គលពីរ ៗ មួយអន្លើដោយមាតុគ្រាម ទាំងមិនត្រេកអរនឹងការដុសខាត់ នួត ងូត ច្របាច់ របស់មាតុគ្រាមទេ តែថា រមែងចំអកឡកឡឺយ សើចក្អាកក្អាយ ជាមួយនឹងមាតុគ្រាម ។បេ។ បើមិនចំអកឡកឡឺយ សើច ក្អាកក្អាយ ជាមួយនឹងមាតុគ្រាមទេ រមែងនៅមៀងភ្នែកដោយភ្នែក ដៀងចំពោះមាតុគ្រាម បើមិនបានមៀងភ្នែកដោយភ្នែក ដៀងចំពោះមាតុគ្រាមទេ រមែងស្តាប់សំឡេងនៃមាតុគ្រាម កាលសើចក្តី កាលនិយាយក្តី ច្រៀងក្តី យំក្តី ខាងក្រៅជញ្ជាំង ឬខាងក្រៅកំពែង បើមិនស្តាប់សំឡេងនៃមាតុគ្រាម កាលសើចក្តី និយាយក្តី ច្រៀងក្តី យំក្តី ខាងក្រៅជញ្ជាំង ឬខាងក្រៅកំពែងទេ តែថា រលឹករឿយ ៗ នូវហេតុដែលធ្លាប់សើច ធ្លាប់និយាយ ធ្លាប់លេង ជាមួយនឹងមាតុគ្រាម ក្នុងកាលពីដើម បើមិនរលឹករឿយ ៗ នូវហេតុ ដែលធ្លាប់សើច ធ្លាប់និយាយ ធ្លាប់លេងជាមួយនឹងមាតុគ្រាម ក្នុងកាលពីដើមទេ តែថា រមែងឃើញនូវគហបតី ឬគហបតិបុត្រ ដែលស្កប់ស្កល់ មូលមិត្រ បម្រើដោយកាមគុណទាំង ៥ បើមិនបានឃើញនូវគហបតី ឬគហបតិបុត្រ ដែលស្កប់ស្កល់ មូលមិត្រ បម្រើដោយកាមគុណទាំង ៥ ទេ តែថាប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីប្រាថ្នានូវទេពនិកាយណាមួយថា អញសុំឲ្យបានជាទេវតា ទោះជាទេវតាណាមួយ ដោយសីលនេះផង ដោយវត្តនេះផង ដោយតបធម៌នេះផង ដោយព្រហ្មចរិយធម៌ផង ។ បុគ្គលនោះ រមែងត្រេកអរនឹងធម៌នោះ រីករាយនឹងធម៌នោះ ដល់នូវសេចក្តីត្រេកអរចំពោះធម៌នោះ ។ ម្នាលញ្រហ្មណ៍ នេះឈ្មោះថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលញ្រហ្មណ៍ បុគ្គលនេះហៅថា ប្រព្រឹត្តព្រហ្មចរិយធម៌មិនបរិសុទ្ធ ជាអ្នកប្រកបដោយមេថុនសំយោគ រមែងមិនរួចចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគតហៅថា មិនរួចចាកវដ្តទុក្ខឡើយ ។ ម្នាលញ្រហ្មណ៍ បណ្តាមេថុនសំយោគទាំង ៧ យ៉ាងនេះ តថាគតឃើញច្បាស់ នូវមេថុនសំយោគណាមួយ ក្នុងខ្លួនដែលមិនទាន់លះបង់ដរាបណា ម្នាលញ្រហ្មណ៍ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងសមណញ្រហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះដែរ ម្នាលញ្រហ្មណ៍ បណ្តាមេថុនសំយោគទាំង ៧ យ៉ាងនេះ តថាគតមិនឃើញច្បាស់ នូវមេថុនសំយោគណាមួយក្នុងខ្លួន ដែលមិនលះបង់ក្នុងកាលណាទេ ម្នាលញ្រហ្មណ៍ តថាគតក៏ប្តេជ្ញាថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះដែរ ។ លុះតែបញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់តថាគតដូច្នេះថា ការរួចស្រឡះរបស់តថាគត មិនកម្រើក ជាតិនេះជាទីបំផុត ភពថ្មីទៀតមិនមានឡើយ ។ កាលព្រះសម្ពុទ្ធ ទ្រង់តា្រស់យ៉ាងនេះហើយ ជាណុស្សោណិញ្រហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំនូវខ្ញុំព្រះអង្គថាជាឧបាសកអ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ ។

សំយោគសូត្រ ទី៨កែប្រែ

[៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម្មបរិយាយដែលសម្រេចអំពីសញ្ញោគៈ (ការប្រកប) និងវិសញ្ញោគៈ (ការនឿយណាយ) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ សម្រេចអំពីសញ្ញោគៈ និងវិសញ្ញោគៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីរមែងកំណត់ក្នុងចិត្តនូវឥន្រ្ទិយ នៃស្ត្រីខាងក្នុង គឺកិរិយានៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តីប្រាថ្នានៃស្រ្តី សំឡេងនៃស្រ្តី អលង្ការនៃស្រ្តី ។ ស្រ្តីនោះ រមែងត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះ លុះស្ត្រីនោះ ត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះហើយ រមែងកំណត់ក្នុងចិត្ត ចំពោះឥន្រ្ទិយនៃបុរសខាងក្រៅ គឺកិរិយានៃបុរស ឫកពានៃបុរស បែបផែននៃបុរស សេចក្តីប្រាថ្នានៃបុរស សំឡេងនៃបុរស អលង្ការនៃបុរស ។ ស្រ្តីនោះ រមែងត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះ លុះស្រ្តីនោះ ត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះហើយ រមែងប៉ុនប៉ងនូវការប្រកបខាងក្រៅ សេចក្តីសុខ និងសោមនស្សណា កើតឡើងដល់ស្រ្តីនោះ ព្រោះការប្រកបជាបច្ច័យ ស្រ្តីនោះឯង រមែងប៉ុនប៉ងនូវសេចក្តីសុខ និងសោមនស្សនោះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលត្រេកអរ ក្នុងឥត្ថីភាព តែងដល់នូវការប្រកប ក្នុងពួកបុរិសភាព ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីរមែងមិនកន្លងភាពនៃស្រ្តីយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុរសរមែងកំណត់ទុកក្នុងចិត្ត ចំពោះឥន្រ្ទិយនៃបុរសខាងក្នុងសន្តាន គឺកិរិយានៃបុរស ឫកពានៃបុរស បែបផែននៃបុរស សេចក្តីប្រាថ្នានៃបុរស សំឡេងនៃបុរស អលង្ការនៃបុរស ។ បុរសនោះ រមែងត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះ លុះបុរសនោះ ត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះហើយ រមែងកំណត់ទុកក្នុងចិត្ត ចំពោះឥន្រ្ទិយនៃស្រ្តីខាងក្រៅវិញ គឺកិរិយានៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តីប្រាថ្នានៃស្រ្តី សំឡេងនៃស្រ្តី អលង្ការនៃស្រ្តី ។ បុរសនោះ រមែងត្រេកអរក្នុងហេតុនោះ រីករាយក្នុងហេតុនោះ លុះបុរសនោះ ត្រេកអរក្នុងហេតុនោះ រីករាយក្នុងហេតុនោះហើយ រមែងប៉ុនប៉ងនូវសេចក្តីប្រកបខាងក្រៅ ។ សេចក្តីសុខ និងសោមនស្សណា កើតឡើងដល់បុរសនោះ ព្រោះការប្រកបជាបច្ច័យ បុរសនោះ តែងប៉ុនប៉ងនូវសេចក្តីសុខ និងសោមនស្សនោះវិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលត្រេកអរ ក្នុងភាពនៃបុរស តែងដល់នូវការប្រកបក្នុងពួកស្រ្តី ។ ម្នាលភិក្ខុទាំងឡាយ បុរសរមែងមិនកន្លងនូវភាពនៃបុរស យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សញ្ញោគៈយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះវិសញ្ញោគៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីមិនកំណត់ក្នុងចិត្ត ចំពោះឥន្រ្ទិយនៃស្រ្តី ខាងក្នុងសន្តាន គឺកិរិយានៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តីប្រាថ្នានៃស្រ្តី សំឡេងនៃស្រ្តី អលង្ការនៃស្រ្តី ។ ស្រ្តីនោះ រមែងមិនត្រេកអរក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះ លុះស្រ្តីនោះ មិនត្រេកអរក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះហើយ រមែងមិនកំណត់ទុកក្នុងចិត្ត ចំពោះឥន្ទ្រិយនៃបុរសខាងក្រៅ គឺកិរិយានៃបុរស ឫកពានៃបុរស បែបផែននៃបុរស សេចក្តីប្រាថ្នានៃបុរស សំឡេងនៃបុរស អលង្ការនៃបុរស ។ ស្ត្រីនោះ រមែងមិនត្រេកអរក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះ លុះស្រ្តីនោះ មិនត្រេកអរក្នុងហេតុនោះ មិនរីករាយ ក្នុងហេតុនោះហើយ រមែងមិនប៉ុនប៉ងនូវការប្រកបខាងក្រៅ សេចក្តីសុខ និងសោមនស្សណា កើតឡើងដល់ស្រ្តីនោះ ព្រោះការប្រកបជាបច្ច័យ ស្រ្តីនោះ តែងមិនប៉ុនប៉ងនូវសេចក្តីសុខ និងសោមនស្សនោះវិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមិនត្រេកអរក្នុងភាពនៃស្រ្តី តែងដល់នូវការនឿយណាយ ក្នុងបុរសទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីរមែងកន្លងនូវភាពនៃស្រ្តី យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុរសមិនធ្វើទុកក្នុងចិត្ត នូវឥន្រ្ទិយរបស់បុរស ខាងក្នុងសន្តាន គឺកិរិយានៃបុរស ឫកពានៃបុរស បែបផែននៃបុរស សេចក្តីប្រាថ្នានៃបុរស សំឡេងនៃបុរស អលង្ការនៃបុរស ។ បុរសនោះ មិនត្រេកអរក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះ លុះបុរសនោះ មិនត្រេកអរក្នុងហេតុនោះ មិនរីករាយ ក្នុងហេតុនោះហើយ រមែងមិនធ្វើទុកក្នុងចិត្ត នូវឥន្រ្ទិយនៃស្រ្តីខាងក្រៅ គឺកិរិយានៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តីប្រាថ្នានៃស្រ្តី សំឡេងនៃស្រ្តី អលង្ការនៃស្រ្តី ។ បុរសនោះ មិនតេ្រកអរ ក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះ លុះបុរសនោះ មិនត្រេកអរក្នុងហេតុនោះ មិនរីករាយក្នុងហេតុនោះហើយ រមែងមិនប្រាថ្នានូវការប្រកបខាងក្រៅ សេចក្តីសុខ និងសោមនស្សណា កើតឡើងដល់បុរសនោះ ព្រោះការប្រកបជាបច្ច័យ បុរសនោះ តែងមិនប្រាថ្នានូវសេចក្តីសុខ និងសោមនស្សនោះវិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមិនត្រេកអរ ក្នុងភាពនៃបុរស តែងដល់នូវការនឿយណាយ ក្នុងស្ត្រីទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បុរសកន្លងនូវភាពនៃបុរស យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ វិសញ្ញោគៈ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម្មបរិយាយនេះឯង ដែលសម្រេចអំពីការប្រកប និងការនឿយណាយ ។

ទានមហប្ផលសូត្រ ទី៩កែប្រែ

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា ។ គ្រានោះឯង ពួកឧបាសកច្រើននាក់ នៅក្នុងស្រុកចម្បា ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសារីបុត្តដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះពួកឧបាសក ក្នុងស្រុកចម្បា អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន ធម្មីកថាចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ យើងខ្ញុំខានស្តាប់អស់កាលយូរហើយ បពិត្រលោកដ៏ចម្រើន សូមឲ្យយើងខ្ញុំគប្បីបានស្តាប់នូវធម្មីកថា នៃព្រះដ៏មានព្រះភាគ ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ គប្បីមកក្នុងថ្ងៃឧបោសថចុះ ធ្វើដូច្នេះ អ្នកទាំងឡាយ គប្បីបានស្តាប់នូវធម្មីកថា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ពួកឧបាសកនៅក្នុងស្រុកចម្បា ទទួលស្តាប់ព្រះសារីបុត្តដ៏មានអាយុថា ព្រះករុណា លោកម្ចាស់ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះសារីបុត្តដ៏មានអាយុ ធ្វើប្រទក្សិណ ចៀសចេញទៅ ។ លំដាប់នោះ ពួកឧបាសកអ្នកស្រុកចម្បា ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ ក្នុងថ្ងៃឧបោសថ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសារីបុត្ត ហើយឋិតនៅក្នុងទីដ៏សមគួរ ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ជាមួយនឹងពួកឧបាសកអ្នកស្រុកចម្បានោះ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ទានបែបនោះ ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន តែមិនមានអានិសង្សច្រើន មានដែរឬ បពិត្រព្រះអង្គដ៏ចម្រើន ទានបែបនោះ ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន មានអានិសង្សច្រើន មានដែរឬ ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត ទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន តែមិនមានអានិសង្សច្រើន ក៏មាន ម្នាលសារីបុត្ត ទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន មានអានិសង្សច្រើន ក៏មាន ។ បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន តែមិនមានអានិសង្សច្រើន បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន មានអានិសង្សច្រើន ។ ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានទាំងប្រកបដោយតណ្ហា ឲ្យទានទាំងចិត្តជាប់ជំពាក់ ឲ្យទានទាំងសំឡឹងនូវការសន្សំទុក ឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ ។ បុគ្គលនោះ ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងឧបករណ៍ដល់ប្រទីបជាទាន ចំពោះសមណៈ ឬញ្រហ្មណ៍ ។ ម្នាលសារីបុត្ត អ្នកសំគាល់នូវហេតុនោះដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទាន មានសភាពបែបនេះដែរឬ ។ មានព្រះអង្គ ។ ម្នាលសារីបុត្ត ក្នុងដំណើរនោះ បុគ្គលណា ឲ្យទានទាំងប្រកបដោយតណ្ហា ឲ្យទានទាំងចិត្តជាប់ជំពាក់ ឲ្យទានទាំងសំឡឹងនូវការសន្សំទុក ឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ លុះបុគ្គលនោះ ឲ្យទាននោះរួចហើយ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាជាធំ ក្នុងជាន់ចាតុម្មហារាជិកៈ ។ លុះបុគ្គលនោះ អស់កម្មនោះហើយ ក៏បានមកកាន់អត្តភាពនេះ បាននូវឫទ្ធិនោះ យសនោះ អធិបតេយ្យនោះទៀត ។ ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ មិនឲ្យទានប្រកបដោយតណ្ហា មិនឲ្យទានទាំងចិត្តជាប់ជំពាក់ មិនឲ្យទានទាំងសំឡឹងនូវការសន្សំទុក មិនឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគចំណែកខ្លះ ឲ្យទានដោយគិតថា ទានជាការល្អ ។បេ។ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញមិនគួរដើម្បីញុំាងវង្ស របស់ត្រកូលបុរាណ ដែលជីដូនជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញ មិនគួរញុំាងវង្សត្រកូលបុរាណ ដែលជីដូនជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ចំណែកខ្លះ ឲ្យទានដោយគិតថា អាត្មាអញចម្អិន (បាយ) ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីមិនឲ្យទានដល់ជនដែលមិនទាន់ចម្អិន ទាំងមិនឲ្យទានដោយគិតថា អាត្មាអញចម្អិន ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីមិនឲ្យទាន ដល់ជនមិនទាន់ចម្អិន ចំណែកខ្លះ ឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីជាន់មុនទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និងការចែករលែកនេះ នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ទាំងមិនឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីជាន់មុនទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាននឹងការចែករលែក នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ចំណែកខ្លះ ឲ្យទានដោយគិតថា កាលអាត្មាអញ ឲ្យទាននេះ ចិត្តក៏រមែងជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏រមែងកើតឡើង ទាំងមិនឲ្យទានដោយគិតថា កាលអាត្មាអញឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏រមែងកើតឡើង ចំណែកខ្លះ ឲ្យទានជាគ្រឿងប្រដាប់នៃចិត្ត ជាបរិក្ខារនៃចិត្ត ។ បុគ្គលនោះ តែងឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងឧបករណ៍ដល់ប្រទីប ជាទានដល់សមណៈ ឬញ្រហ្មណ៍ ។ ម្នាលសារីបុត្ត អ្នកសំគាល់នូវហេតុនោះដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទានមានសភាពយ៉ាងនេះដែរឬ ។ មាន ព្រះអង្គ ។ ម្នាលសារីបុត្ត ក្នុងដំណើរនោះ បុគ្គលណា មិនឲ្យទានប្រកបដោយតណ្ហា មិនឲ្យទានទាំងចិត្តជាប់ជំពាក់ មិនឲ្យទាន ទាំងសំឡឹងនូវការសន្សំទុក មិនឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ ទាំងមិនឲ្យទានដោយគិតថា ទានជាការល្អ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញ មិនគួរញុំាងវង្សត្រកូលបុរាណ ដែលជីដូនជីតាធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញចម្អិន ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីនឹងមិនឲ្យទាន ដល់ពួកបុគ្គលមិនចម្អិន ទាំងមិនឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីទាំងនោះគឺ ឥសី ឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និងការចែករលែកនេះ នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ទាំងមិនឲ្យទានដោយគិតថា កាលអាត្មាអញឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏កើតឡើង ចំណែកខ្លះ ឲ្យទានជាគ្រឿងប្រដាប់នៃចិត្ត ជាបរិក្ខារនៃចិត្ត លុះបុគ្គលនោះ ឲ្យទាននោះរួចហើយ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងព្រហ្មកាយិកទេវតា បុគ្គលនោះ ញុំាងផលកម្មនោះ ញុំាងឫទ្ធិនោះ ញុំាងយសនោះ ញុំាងអធិបតេយ្យនោះ ឲ្យអស់ហើយ ជាអនាគាមី មិនមកកាន់ភពនេះទេ ម្នាលសារីបុត្ត នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន តែមិនមានអានិសង្សច្រើន ម្នាលសារីបុត្ត នេះឯងជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន មានអានិសង្សច្រើន ។

នន្ទមាតាសូត្រ ទី១០កែប្រែ

[៥០] សម័យមួយ ព្រះមានព្រះភាគ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងទក្ខិណាគីរី ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ។ សម័យនោះឯង នន្ទមាតាឧបាសិកា នៅក្នុងក្រុងឈ្មោះ វេឡុកណ្តកៈ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី សូត្របារាយនធម៌ គឺព្រះនិញ្វន ដោយសំឡេងដ៏ពីរោះ ។ សម័យនោះឯង មហារាជ ឈ្មោះវេស្សវណ ស្តេចចេញទៅអំពីទិសខាងជើង ទៅកាន់ទិសខាងត្បូង ដោយកិច្ចនីមួយ ។ មហារាជឈ្មោះវេស្សវណ បានឮនន្ទមាតាឧបាសិកា កំពុងសូត្របារាយនធម៌ ដោយសំឡេង (ដ៏ពីរោះ) ក៏បង្អង់ឈរចាំស្តាប់ត្រាតែចប់ពាក្យពោល ។ លុះនន្ទមាតាឧបាសិកា សូត្រនូវបារាយនធម៌ ដោយសំឡេង (ដ៏ពីរោះ) រួចហើយ ក៏នៅស្ងៀម ។ លំដាប់នោះ មហារាជឈ្មោះ វេស្សវណ ជ្រាបច្បាស់នូវការចប់នៃកថា របស់នន្ទមាតាឧបាសិកាហើយ ក៏អនុមោទនាថា ម្នាលនាង ពីរោះណាស់ ម្នាលនាង ពីរោះណាស់ ។ (នន្ទមាតាឧបាសិកាសួរថា) បពិត្រព្រះអង្គមានមុខដ៏ចម្រើន ចុះអ្នកជាអ្វី ។ ម្នាលនាង ខ្ញុំជាមហារាជ ឈ្មោះវេស្សវណ ជាប្អូននៃនាង ។ បពិត្រព្រះអង្គអ្នកមានមុខដ៏ចម្រើន ប្រពៃហើយ បើដូច្នោះ ធម្មបរិយាយ ដែលខ្ញុំពោលហើយនេះ សូមជាបណ្ណាការយ៉ាងវិសេស ដល់ព្រះអង្គ ។ វេស្សវណមហារាជពោលថា ម្នាលនាង ប្រពៃហើយ ពាក្យនុ៎ះ សូមជាបណ្ណាការយ៉ាងវិសេសដល់ខ្ញុំចុះ ភិក្ខុសង្ឃមានព្រះសារីបុត្ត និងព្រះមហាមោគ្គល្លានជាប្រធាន មិនទាន់បានធ្វើភត្តកិច្ចក្នុងវេលាព្រឹក នឹងមកកាន់ វេឡុកណ្តកនគរ ក្នុងថ្ងៃស្អែក នាងចូរអង្គាសនូវភិក្ខុសង្ឃនោះ ឧទ្ទិសនូវចំណែកបុណ្យដល់ខ្ញុំផង បណ្ណាការយ៉ាងវិសេស នឹងមានដល់ខ្ញុំយ៉ាងនេះឯង ។ គ្រានោះ នន្ទមាតាឧបាសិកា លុះកាលកន្លងទៅ ក៏ប្រើបុរសមួយនាក់ ឲ្យចាត់ចែងខាទនីយភោជនីយាហារដ៏ឧត្តម ក្នុងលំនៅរបស់ខ្លួន ។ លំដាប់នោះ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមហាមោគ្គល្លានជាប្រធាន មិនទាន់ធ្វើភត្តកិច្ច ក្នុងពេលព្រឹកនៅឡើយ ក៏សំដៅទៅកាន់វេឡុកណ្តកនគរ ។ ចំណែកខាងនន្ទមាតាឧបាសិកា ក៏ហៅបុរសមួយនាក់ថា នែបុរសដ៏ចម្រើន អ្នកចូរមក អ្នកចូរទៅឯអារាម ចូរក្រាបទូលនូវភត្តកាល ចំពោះភិក្ខុសង្ឃថា បពិត្រលោកទាំងឡាយដ៏ចម្រើន កាលគួរហើយ ភត្តក្នុងលំនៅ នៃនន្ទមាតាជាម្ចាស់ ក៏សម្រេចហើយ ។ បុរសនោះ ក៏ទទួលស្តាប់នន្ទមាតាឧបាសិកាថា បាទ អ្នកម្ចាស់ ហើយក៏សំដៅទៅឯអារាម ក្រាបទូលនូវកាល ដល់ភិក្ខុសង្ឃថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចម្រើន កាលគួរហើយ ភត្តក្នុងលំនៅនៃនន្ទមាតាឧបាសិកាជាម្ចាស់ ក៏សម្រេចហើយ ។ លំដាប់នោះ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាន ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅត្រង់លំនៅ ដែលនន្ទមាតាឧបាសិកានៅ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលស្រេចហើយ ។ ចំណែកខាងនន្ទមាតាឧបាសិកា អង្គាសភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាន ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ត្រាតែហាមឃាត់ ។ នន្ទមាតាឧបាសិកា លុះកំណត់ដឹងនូវព្រះសារីបុត្តដ៏មានអាយុ កាលឆាន់រួច មានព្រះហស្តដាក់ចេញពីបាត្រហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះនន្ទមាតាឧបាសិកា អង្គុយក្នុងទីដ៏សមគួរហើយ ព្រះសារីបុត្តដ៏មានអាយុ ក៏សួរដូច្នេះថា ម្នាលនន្ទមាតា ចុះអ្នកណាប្រាប់ដំណើរមកនៃភិក្ខុសង្ឃដល់នាង ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំម្ចាស់ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រីឯណោះ សូត្របារាយនធម៌ដោយសំឡេង (ដ៏ពីរោះ) ហើយនៅស្ងៀម ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ស្រាប់តែមហារាជឈ្មោះវេស្សវណ ដឹងច្បាស់នូវទីបំផុតនៃធម្មកថារបស់ខ្ញុំ ក៏អនុមោទនាថា ម្នាលនាង ពីរោះណាស់ ម្នាលនាង ពីរោះណាស់ ។ (ខ្ញុំម្ចាស់សួរថា) ម្នាលអ្នកមានមុខដ៏ចម្រើន ចុះអ្នកជាអ្វី ។ ម្នាលនាង ខ្ញុំជាមហារាជឈ្មោះវេស្សវណ ជាប្អូននៃនាង ។ បពិត្រព្រះអង្គមានភ័ក្រ្តដ៏ចម្រើន ការមករបស់ព្រះអង្គ ប្រពៃណាស់ បើដូច្នោះ ធម្មបរិយាយ ដែលខ្ញុំបានពោលហើយនេះ សូមជាបណ្ណាការយ៉ាងវិសេសដល់ព្រះអង្គ ។ ម្នាលនាង ប្រពៃហើយ ពាក្យនុ៎ះឯង សូមជាបណ្ណាការយ៉ាងវិសេសដល់ខ្ញុំ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាន មិនទាន់ធ្វើភត្តកិច្ចក្នុងវេលាព្រឹកនៅឡើយ និមន្តមកកាន់វេឡុកណ្តកនគរ ក្នុងថ្ងៃស្អែក ចូរនាងអង្គាសភិក្ខុសង្ឃ ហើយឧទ្ទិសជូនចំណែកបុណ្យដល់ខ្ញុំផង ។ បណ្ណាការយ៉ាងវិសេស នឹងមានដល់ខ្ញុំយ៉ាងនេះឯង ។ បពិត្រលោកម្ចាស់ដ៏ចម្រើន បុណ្យក្នុងទាននេះ [ត្រង់ពាក្យថា បុណ្យក្នុងទាន ដែលបូជាហើយ អដ្ឋកថា សំដៅយក ចេតនា ៣ ប្រការ ។] សូមឲ្យជាបុណ្យ ដែលខ្ញុំបូជាហើយ ដើម្បីសេចក្តីសុខដល់មហារាជ ឈ្មោះវេស្សវណចុះ ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចម្លែកណាស់ ព្រោះនាងបានចរចាក្នុងទីចំពោះមុខ ជាមួយនឹងមហារាជឈ្មោះវេស្សវណ ជាទេវបុត្តមានឫទ្ធិធំយ៉ាងនេះ មានស័ក្តិធំយ៉ាងនេះ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ធម៌នេះឯង មិនមែនអស្ចារ្យចម្លែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ដែលអស្ចារ្យចម្លែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចម្រើន ក្នុងគ្រានេះ ខ្ញុំមានកូនប្រុសម្នាក់ឈ្មោះនន្ទៈ ជាទីស្រឡាញ់ ជាទីពេញចិត្ត ព្រះរាជាទាំងឡាយ ចាប់ទាញកំហែងកូននោះ ព្រោះហេតុនីមួយ មកផ្តាច់ជីវិត បពិត្រលោកម្ចាស់ដ៏ចម្រើន កាលទារកនោះ គេចាប់យកទៅហើយក្តី កំពុងចាប់ក្តី សម្លាប់ហើយក្តី កំពុងសម្លាប់ក្តី បៀតបៀនហើយក្តី កំពុងបៀតបៀនក្តី ខ្ញុំម្ចាស់មិនដឹងនូវសេចក្តីប្រែប្រួលនៃចិត្តឡើយ ។ ម្នាលនាងនន្ទមាតា អស្ចារ្យណាស់ ម្នាលនាងនន្ទមាតា ចម្លែកណាស់ កោតតែនាងជំរះនូវហេតុត្រឹមតែការកើតឡើងនៃចិត្តបាន ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ធម៌នេះឯង មិនមែនអស្ចារ្យចម្លែកនៃខ្ញុំទេ នៅមានធម៌ឯទៀត អស្ចារ្យចម្លែករបស់ខ្ញុំ បពិត្រលោកដ៏ចម្រើន ក្នុងគ្រានេះ ស្វាមីរបស់ខ្ញុំ ធ្វើមរណកាលទៅ ក៏ទៅកើតក្នុងកំណើតនៃយក្សមួយ ស្វាមីរបស់ខ្ញុំនោះ សំដែងនូវអត្តភាពដល់ខ្ញុំ ដូចក្នុងកាលមុន បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងនូវសេចក្តីប្រែប្រួលនៃចិត្ត ដែលជាហេតុជាងនោះឡើយ ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចម្លែកណាស់ កោតតែនាងជំរះនូវហេតុត្រឹមតែការកើតឡើងនៃចិត្តបាន ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ធម៌នោះឯង មិនមែនអស្ចារ្យចម្លែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ជាអស្ចារ្យចម្លែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចម្រើន កាលខ្ញុំម្ចាស់នៅក្រមុំ គេនាំមកឲ្យស្វាមីកំឡោះ ខ្ញុំមិនដែលប្រព្រឹត្តកន្លងដោយចិត្តទេ មិនបាច់និយាយដល់ការប្រព្រឹត្តកន្លងដោយកាយឡើយ ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចម្លែកណាស់ កោតតែនាងជំរះនូវហេតុ ត្រឹមតែការកើតឡើងនៃចិត្តបាន ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ធម៌នោះឯង មិនមែនជាអស្ចារ្យចម្លែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ជាអស្ចារ្យ ចម្លែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចម្រើន កាលដែលខ្ញុំម្ចាស់សំដែងខ្លួន ជាឧបាសិកាឡើង មិនធ្លាប់ក្លែងប្រព្រឹត្តកន្លងនូវសិក្ខាបទណាមួយទេ ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចម្លែកណាស់ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ធម៌នោះឯង មិនមែនជាអស្ចារ្យចម្លែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ជាអស្ចារ្យចម្លែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំម្ចាស់ប៉ុនប៉ងដរាបមក ក្នុងទីនេះថា ខ្ញុំស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះវិនាសទៅនៃបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង ខ្ញុំជាអ្នកនឹករលឹក ដឹងច្បាស់ ទទួលនូវសុខ ដោយនាមកាយផង បានដល់នូវតតិយជ្ឈាន ដែលអរិយៈទាំងឡាយ តែងសរសើរថា បុគ្គលមានសតិប្រកបដោយឧបេក្ខា នៅជាសុខ ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង វិនាសទៅ នៃសោមនស្ស និងទោមនស្សក្នុងកាលមុនផង ខ្ញុំក៏បានដល់នូវចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធដោយឧបេក្ខា មិនជាទុក្ខ មិនជាសុខ ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចម្លែកណាស់ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ធម៌នេះឯង មិនមែនជាអស្ចារ្យចម្លែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ជាអស្ចារ្យចម្លែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចម្រើន សំយោជនៈខាងក្រោមទាំង ៥ ណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ បណ្តាសំយោជនៈទាំងនោះ ខ្ញុំម្ចាស់ពិចារណាមិនឃើញ នូវសំយោជនៈណាមួយ ក្នុងខ្លួនដែលមិនទាន់លះបង់សោះឡើយ ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចម្លែកណាស់ ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ញុំាងនន្ទមាតាឧបាសិកា ឲ្យឃើញច្បាស់ ឲ្យប្រតិបត្តិតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយក្រោកចាកអាសនៈចេញទៅ ។

ចប់ មហាយញ្ញវគ្គ ទី៥ ។

ឧទ្ទាននៃមហាយញ្ញវគ្គនោះគឺ

និយាយអំពីចិត្ត ១ បរិក្ខារ ១ អំពីភ្លើង ពីរលើក អំពីសញ្ញា ២ លើកទៀត អំពីមេថុន ១ អំពីសញ្ញោគៈ និងវិសញ្ញោគៈ ១ អំពីទាន ១ អំពីនន្ទមាតាឧបាសិកា ១ រួមជា ១០ ។

ចប់ បណ្ណាសក ។

បណ្ណាសកាសង្គហិតវគ្គកែប្រែ

អព្យាកតវគ្គកែប្រែ

អព្យាកតសូត្រ ទី១កែប្រែ

[៥១] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យវិចិកិច្ឆារបស់អរិយសាវក អ្នកមានសេចក្តីចេះដឹង មិនកើតឡើង ក្នុងអព្យាកតវត្ថុទាំងឡាយ ។ ម្នាលភិក្ខុ វិចិកិច្ឆារបស់អរិយសាវក អ្នកមានសេចក្តីចេះដឹង រមែងមិនកើតឡើង ក្នុងអព្យាកតវត្ថុទាំងឡាយ ព្រោះរលត់ទិដ្ឋិ ។ ម្នាលភិក្ខុ ទិដ្ឋិកើតឡើងថា សត្វស្លាប់ទៅ រមែងកើតទៀត ម្នាលភិក្ខុ ទិដ្ឋិកើតឡើងថា សត្វស្លាប់ទៅ មិនកើតទៀត ម្នាលភិក្ខុ ទិដ្ឋិ កើតឡើងថា សត្វស្លាប់ទៅ រមែងកើតទៀត ក៏មាន មិនកើតទៀត ក៏មាន ម្នាលភិក្ខុ ទិដ្ឋិកើតឡើងថា សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ។ ម្នាលភិក្ខុ បុថុជ្ជនអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់ នូវទិដ្ឋិ មិនដឹងច្បាស់នូវហេតុ ជាទីកើតឡើងនៃទិដ្ឋិ មិនដឹងច្បាស់នូវ សេចក្តីរលត់ទៅនៃទិដ្ឋិ មិនដឹងច្បាស់នូវបដិបទា ដែលដល់នូវការរលត់ទៅនៃទិដ្ឋិ ទិដ្ឋិនោះ រមែងចម្រើនដល់បុថុជ្ជននោះ បុថុជ្ជននោះ រមែងមិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីតានតឹង តថាគតហៅថា រមែងមិនរួចចាកវដ្តទុក្ខឡើយ ។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តីចេះដឹង រមែងដឹងច្បាស់ នូវទិដ្ឋិ ដឹងច្បាស់នូវហេតុជាទីកើតឡើងនៃទិដ្ឋិ ដឹងច្បាស់នូវសេចក្តីរលត់ទៅនៃទិដ្ឋិ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ទៅនៃទិដ្ឋិ ទិដ្ឋិនោះរបស់អរិយសាវកនោះ រមែងរលត់ទៅ អរិយសាវកនោះ ទើបរួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹង តថាគតហៅថា រមែងរួចស្រឡះចាកវដ្តទុក្ខ ។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តីចេះដឹង កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងមិនពោលថា សត្វស្លាប់ទៅ កើតទៀតដូច្នេះខ្លះ មិនពោលថា សត្វ ស្លាប់ទៅ មិនកើតទៀតដូច្នេះខ្លះ មិនពោលថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះខ្លះ ។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តីចេះដឹង កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ជាអ្នកមានកិរិយាមិនពោលជាធម្មតា ក្នុងអព្យាកតវត្ថុទាំងឡាយ យ៉ាងនេះឯង ។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តីចេះដឹង កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមិនរន្ធត់ មិនចំប្រប់ មិនញាប់ញ័រ មិនដល់នូវសេចក្តីតក់ស្លុត ក្នុងអព្យាកតវត្ថុទាំងឡាយទេ ។ ម្នាលភិក្ខុ តណ្ហា សញ្ញា មានះ បបញ្ចធម៌ (សេចក្តីយឺតយូរ) ឧបាទាន និងវិប្បដិសារៈនុ៎ះ កើតឡើងថា សត្វស្លាប់ទៅ កើតទៀតក៏មាន ម្នាលភិក្ខុ វិប្បដិសារៈនុ៎ះ កើតឡើងថា សត្វស្លាប់ទៅ មិនកើតទៀតក៏មាន ម្នាលភិក្ខុ វិប្បដិសារៈនុ៎ះ កើតឡើងថា ស្វតស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ម្នាលភិក្ខុ វិប្បដិសារៈនុ៎ះ កើតឡើងថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ។ ម្នាលភិក្ខុ បុថុជ្ជន អ្នកមិនមានសេចក្តីចេះដឹង រមែងមិនដឹងច្បាស់ នូវវិប្បដិសារៈ មិនដឹងច្បាស់នូវហេតុ ជាទីកើតឡើងនៃវិប្បដិសារៈ មិនដឹងច្បាស់នូវសេចក្តីរលត់ទៅនៃវិប្បដិសារៈ មិនដឹងច្បាស់នូវបដិបទា ដែលដល់នូវការរលត់ទៅនៃវិប្បដិសារៈ វិប្បដិសារៈនោះ របស់បុថុជ្ជននោះ រមែងចម្រើនឡើង បុថុជ្ជននោះ រមែងមិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីតានតឹង តថាគតពោលថា រមែងមិនរួចចាកវដ្តទុក្ខឡើយ ។ ម្នាលភិក្ខុ លុះតែអរិយសាវក អ្នកមានសេចក្តីចេះដឹង ទើបដឹងច្បាស់នូវវិប្បដិសារៈ ដឹងច្បាស់នូវហេតុជាទីកើតឡើងនៃវិប្បដិសារៈ ដឹងច្បាស់នូវសេចក្តីរលត់នៃវិប្បដិសារៈ ដឹងច្បាស់នូវបដិបទា ដែលដល់នូវការរលត់ នូវវិប្បដិសារៈ វិប្បដិសារៈនោះ របស់អរិយសាវកនោះ រមែងរលត់ទៅ ។បេ។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តីចេះដឹង កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមិនរន្ធត់ មិនចំប្រប់ មិនញាប់ញ័រ មិនដល់នូវសេចក្តីតក់ស្លុត ក្នុងអព្យាកតវត្ថុទាំងឡាយទេ ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យវិចិកិច្ឆារបស់អរិយសាវក អ្នកមានសេចក្តីចេះដឹង មិនកើតឡើង ក្នុងអព្យាកតវត្ថុទាំងឡាយ ។

បុរិសគតិសូត្រ ទី២កែប្រែ

[៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវគតិរបស់បុរស ទាំង៧ប្រការផង នូវអនុបាទាបរិនិញ្វនផង ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះគតិរបស់បុរស ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ រមែងបានឧបេក្ខាថា បើកម្ម (ដែលញុំាងសត្វឲ្យកើត ក្នុងអត្តភាពនេះ) មិនធ្លាប់មានទេ អត្តភាពរបស់អញ ក៏មិនមាន (ក្នុងកាលឥឡូវនេះដែរ) បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអនាគត) របស់អញ មិនមាន (ក្នុងកាលឥឡូវនេះ) ទេ អត្តភាពរបស់អញ (ក្នុងអនាគត) ក៏មិនមានដែរ ខន្ធបញ្ចកៈណា ដែលកើតមាន អញលះបង់ នូវខន្ធបញ្ចកៈនោះចេញ ។ ភិក្ខុនោះ មិនត្រេកអរក្នុងភព មិនជាប់ជំពាក់ក្នុងសម្ភវៈ រមែងឃើញនូវព្រះនិញ្វន ជាចំណែកដ៏ស្ងប់ក្រៃលែង ដោយបញ្ញាដ៏ប្រពៃ តែព្រះនិញ្វននោះ ភិក្ខុនោះ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ដោយសព្វគ្រប់នៅឡើយ ភិក្ខុនោះ មិនទាន់លះបង់មានានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់លះបង់ភវរាគានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់លះបង់អវិជ្ជានុស័យ ដោយសព្វគ្រប់នៅឡើយ ។ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើងខ្ទាតឡើង ហើយរលត់ទៅវិញយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ រមែងបាននូវឧបេក្ខាថា បើកម្ម (ដែលញុំាងសត្វឲ្យកើត ក្នុងអត្តភាព កន្លងមកហើយ) មិនធ្លាប់មានទេ អត្តភាពរបស់អញ (ក្នុងកាលឥឡូវនេះ) ក៏មិនមានដែរ បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអនាគត) មិនមានទេ អត្តភាពរបស់អញ (ក្នុងអនាគត) ក៏មិនមានដែរ ខន្ធបញ្ចកៈណា ដែលកើតមាន អញលះបង់នូវខន្ធបញ្ចកៈនោះចេញ ។ ភិក្ខុនោះ មិនត្រេកអរក្នុងភព មិនជាប់ជំពាក់ក្នុងសម្ភវៈ រមែងឃើញនូវព្រះនិញ្វន ជាចំណែកស្ងប់ដ៏ក្រៃលែង ដោយបញ្ញាដ៏ប្រពៃ តែព្រះនិញ្វននោះ ភិក្ខុនោះ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ដោយសព្វគ្រប់នៅឡើយ មិនទាន់បានលះបង់មានានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់បានលះបង់ភវរាគានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់បានលះបង់អវិជ្ជានុស័យ ដោយសព្វគ្រប់នៅឡើយ ។ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ រមែងបាននូវឧបេក្ខាថា បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអត្តភាពនេះ) មិនធ្លាប់មានទេ អត្តភាពរបស់អញ ក៏មិនមាន (ក្នុងកាលឥឡូវនេះដែរ) បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអនាគត) របស់អញ មិនមាន (ក្នុងកាលឥឡូវនេះទេ) អត្តភាពរបស់អញ (ក្នុងអនាគត) ក៏មិនមាន ខន្ធបញ្ចកៈណា ដែលកើតមាន អញលះបង់នូវខន្ធបញ្ចកៈនោះចេញ ។ ភិក្ខុនោះ មិនត្រេកអរក្នុងភព មិនជាប់ជំពាក់ក្នុងសម្ភវៈ រមែងឃើញនូវព្រះនិញ្វន ជាចំណែកដ៏ស្ងប់ក្រៃលែង ដោយបញ្ញាដ៏ប្រពៃ តែព្រះនិញ្វននោះ ភិក្ខុនោះ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ដោយសព្វគ្រប់នៅឡើយ មិនទាន់លះបង់មានានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់លះបង់ភវរាគានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់លះបង់អវិជ្ជានុស័យ ដោយសព្វគ្រប់នៅឡើយ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើងខ្ទាតអណ្តែតឡើង ហើយរលត់បាត់ទៅវិញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ ។បេ។ ភិក្ខុនោះឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ ។បេ។ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើងទៅទល់ផ្ទៃ (ខាងលើ) ហើយរលត់បាត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ ។បេ។ ភិក្ខុនោះឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ ។បេ។ ភិក្ខុនោះឈ្មោះថា ឧបហច្ចបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែកដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើងទៅទល់ផ្ទៃ (ខាងលើ) ហើយរលត់បាត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ ។បេ។ ភិក្ខុនោះ ឈ្មោះថា ឧបហច្ចបរិនិព្វាយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ ។បេ។ ភិក្ខុនោះ ឈ្មោះថា អសង្ខារបរិនិព្វាយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើង ហើយធ្លាក់ទៅលើគំនរស្មៅ ឬគំនរឧសដែលមានប្រមាណតិច ផ្កាភ្លើងនោះ គប្បីញុំាងភ្លើង ក្នុងគំនរទាំងនោះ ឲ្យកើតឡើងផង ញុំាងផ្សែង ឲ្យកើតឡើងផង លុះញុំាងភ្លើងឲ្យកើត ញុំាងផ្សែងឲ្យកើតឡើងហើយ ក៏ឆាបឆេះនូវគំនរស្មៅ ឬគំនរឧសមានប្រមាណតិចនោះឯង ឲ្យទៅជារបស់ខ្ទេចខ្ទី ហើយរលត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ ។បេ។ ភិក្ខុនោះឈ្មោះថា អសង្ខារបរិនិព្វាយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ ។បេ។ ភិក្ខុនោះ ឈ្មោះថា សសង្ខារបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើងទៅ ហើយធ្លាក់ចុះលើគំនរស្មៅ ឬគំនរឧសដ៏ធំ ផ្កាភ្លើងនោះ គប្បីញុំាងភ្លើង ក្នុងគំនរទាំងនោះ ឲ្យកើតឡើងផង ញុំាងផ្សែងឲ្យកើតឡើងផង លុះញុំាងភ្លើងឲ្យកើត ញុំាងផ្សែងឲ្យកើតឡើងហើយ ក៏ឆាបឆេះនូវគំនរស្មៅ ឬគំនរឧសដ៏ធំនោះឯង ឲ្យទៅជារបស់ខ្ទេចខ្ទី ហើយរលត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិ យ៉ាងនេះ ។បេ។ ភិក្ខុនោះ ឈ្មោះថា សសង្ខារបរិនិញ្វយី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិ យ៉ាងនេះ ។បេ។ ភិក្ខុនោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើង ហើយធ្លាក់ចុះលើគំនរស្មៅ ឬគំនរឧសច្រើន ផ្កាភ្លើងនោះ គប្បីញុំាងភ្លើងក្នុងគំនរទាំងនោះ ឲ្យកើតឡើងផង ញុំាងផ្សែងឲ្យកើតឡើងផង លុះញុំាងភ្លើងឲ្យកើតឡើង ញុំាងផ្សែងឲ្យកើតឡើងហើយ ក៏ឆាបឆេះនូវគំនរស្មៅ ឬ គំនរឧស គប្បីឆេះគុម្ពឈើ (ដែលគ្មានគេរក្សា) ខ្លះ ឆេះព្រៃ (ដែលគេរក្សា) ខ្លះ លុះឆេះគុម្ពឈើ (ដែលគ្មានគេរក្សា) ឆេះព្រៃ (ដែលគេរក្សា) ហើយ ក៏ទៅជារបស់ខ្ទេចខ្ទី ហើយរលត់ទៅ ព្រោះអាស្រ័យនូវវត្ថុមានពណ៌ខៀវខ្លះ នូវថ្មខ្លះ នូវទឹកខ្លះ នូវចំណែកនៃផែនដី ជាទីរីករាយខ្លះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិ យ៉ាងនេះ ។បេ។ ភិក្ខុនោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ គតិនៃបុរស មាន ៧ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះអនុបាទាបរិនិញ្វន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ រមែងបាននូវឧបេក្ខាថា បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអត្តភាព) មិនធ្លាប់មានទេ អត្តភាពរបស់អញក៏មិនមាន (ក្នុងកាលឥឡូវនេះ) បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអនាគត) របស់អញ មិនមាន (ក្នុងកាលឥឡូវនេះទេ) អត្តភាពរបស់អញ (ក្នុងអនាគត) ក៏មិនមានដែរ ខន្ធបញ្ចកៈណា ដែលកើតមាន អញលះបង់នូវខន្ធបញ្ចកៈនោះចេញ ។ ភិក្ខុនោះ មិនត្រេកអរក្នុងភព មិនជាប់ជំពាក់ក្នុងសម្ភវៈ រមែងឃើញនូវព្រះនិញ្វន ជាចំណែកស្ងប់ដ៏ក្រៃលែង ដោយបញ្ញាដ៏ប្រពៃ ទាំងព្រះនិញ្វននោះ ភិក្ខុនោះ ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយសព្វគ្រប់ ភិក្ខុនោះ បានលះបង់មានានុស័យ ដោយសព្វគ្រប់ បានលះបង់នូវភវរាគានុស័យ ដោយសព្វគ្រប់ បានលះបង់នូវអវិជ្ជានុស័យ ដោយសព្វគ្រប់ ។ ភិក្ខុនោះ ព្រោះអស់ទៅនៃអាសវៈ ។បេ។ រមែងបានធ្វើឲ្យជាក់ច្បាស់ សម្រេច ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុបាទាបរិនិញ្វន ។ ម្នាលភិក្ខុទាំងឡាយ គតិនៃបុរស មាន ៧ យ៉ាង និងអនុបាទាបរិនិញ្វន យ៉ាងនេះឯង ។

តិស្សព្រហ្មាសូត្រ ទី៣កែប្រែ

[៥៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ គ្រានោះ ទេវតាពីរអង្គ កាលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ បានធ្វើភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនីទាំងនោះ រួចស្រឡះហើយ (ចាកកិលេស) ទេវតាមួយអង្គទៀត បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនីទាំងនោះ បានជាអនុបាទិសេសនិញ្វន រួចស្រឡះដោយប្រពៃ (ចាកកិលេស) លុះទេវតាទាំងនោះ បានពោលពាក្យនេះហើយ ព្រះសាស្តា ក៏ទ្រង់ពេញព្រះហ្ឫទ័យ ។ គ្រានោះ ទេវតាទាំងនោះគិតថា ព្រះសាស្តា ពេញព្រះហឫទ័យ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចក៏បាត់ចាកទីនោះឯង ។ លំដាប់នោះ កាលរាត្រីនោះកន្លងទៅ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងរាត្រីនេះ ទេវតាពីរអង្គ កាលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ល្អ ធ្វើភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺ ហើយចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីដ៏សមគួរ ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតាមួយអង្គ ឋិតក្នុងទីសមគួរហើយ បានពោលនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនីទាំងនោះរួចស្រឡះ (ចាកកិលេស) ទេវតាមួយអង្គទៀត ក៏ពោលនឹងតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនីទាំងនោះ ជាអនុបាទិសេសនិញ្វន រួចស្រឡះដោយប្រពៃ (ចាកកិលេស) ម្នាលភិក្ខុទាំងឡាយ លុះទេវតាទាំងនោះ បានពោលពាក្យដូច្នេះហើយ ពោលនូវហេតុនេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ រួចក៏បាត់ចាកទីនោះឯង ។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយក្នុងទីជិតព្រះដ៏មានព្រះភាគដែរ ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ពួកទេវតាដូចម្តេច មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ ។ សម័យនោះឯង ភិក្ខុឈ្មោះតិស្សៈ ធ្វើមរណកាល ក្នុងកាលឥឡូវនេះ បានទៅកើតក្នុងព្រហ្មលោកណាមួយ ជនទាំងឡាយ តែងដឹងនូវព្រហ្មនោះ ក្នុងរឿងនោះ យ៉ាងនេះថា ព្រហ្មឈ្មោះតិស្ស ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ស្រាប់តែបាត់ពីភ្នំគិជ្ឈកូដ ទៅប្រាកដឯព្រហ្មលោកនោះឯង ដូចជាបុរសមានកម្លាំង លានូវដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ដូច្នោះឯង ។ លុះព្រហ្មឈ្មោះតិស្សៈ បានឃើញព្រះមហាមោគ្គល្លានដ៏មានអាយុ មកពីចម្ងាយ លុះឃើញហើយ បានពោលនឹងព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់ចូរនិមន្តមក បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់និមន្តមកស្រួលហើយ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់ខានធ្វើនូវបរិយាយ ដែលជាបរិយាយអំពីដំណើរមកក្នុងទីនេះ អស់កាលយូរហើយ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់ចូរគង់ចុះ នេះជាអាសនៈ ដែលខ្ញុំម្ចាស់ក្រាលទុក ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏គង់លើអាសនៈ ដែលព្រហ្មក្រាលហើយ ។ តិស្សព្រហ្ម បានថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះតិស្សព្រហ្ម អង្គុយក្នុងទីសមគួរហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានសួរដូច្នេះថា ម្នាលតិស្សៈ ទេវតាពួកណាខ្លះ មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ញាណរមែងកើតដល់ទេវតា ក្នុងពួកព្រហ្មយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ ។ ម្នាលតិស្ស ពួកទេវតាក្នុងពួកព្រហ្មទាំងអស់ឬ ដែលមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ មិនមែនទេវតាក្នុងពួកព្រហ្មទាំងអស់ទេ ដែលមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ទេវតាក្នុងពួកព្រហ្ម ដែលត្រេកអរដោយអាយុដ៏ប្រសើរ ដោយពណ៌សម្បុរដ៏ប្រសើរ ដោយសេចក្តីសុខដ៏ប្រសើរ ដោយយសដ៏ប្រសើរ ដោយអធិបតេយ្យដ៏ប្រសើរ រមែងមិនដឹងនូវការរលាស់ចេញនូវធម៌នោះតទៅតាមសេចក្តីពិតទេ ទេវតានោះ មិនមែនមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះទេ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាក្នុងពួកព្រហ្មណា ដែលមិនត្រេកអរ ដោយអាយុដ៏ប្រសើរ ដោយពណ៌សម្បុរដ៏ប្រសើរ ដោយសេចក្តីសុខដ៏ប្រសើរ ដោយយសដ៏ប្រសើរ មិនត្រេកអរដោយអធិបតេយ្យដ៏ប្រសើរ ទើបដឹងនូវការរលាស់ចេញ នូវធម៌នោះតទៅទៀតតាមសេចក្តីពិត ទេវតាទាំងនោះ ទើបមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ ជាឧភតោភាគវិមុត្ត (រួចចាកកិលេសដោយចំណែកទាំងពីរ) ទេវតាទាំងនោះ រមែងដឹងច្បាស់នូវភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុអង្គនេះឯង ជាឧភតោភាគវិមុត្ត កាយរបស់ភិក្ខុនោះ ឋិតនៅត្រឹមណា ពួកទេវតា និងមនុស្ស រមែងឃើញនូវភិក្ខុនោះត្រឹមណោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ពួកទេវតា និងមនុស្ស មិនបានឃើញនូវភិក្ខុនោះឡើយ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាទាំងនោះ រមែងមានញាណកើតឡើងយ៉ាងនេះថា អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ ជាបញ្ញាវិមុត្ត ពួកទេវតាទាំងនោះ រមែងដឹងនូវភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុនេះឯង ជាបញ្ញាវិមុត្ត កាយរបស់ ភិក្ខុនោះ ឋិតនៅត្រឹមណា ពួកទេវតា និងមនុស្ស តែងឃើញនូវភិក្ខុនោះត្រឹមណោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ពួកទេវតា និងមនុស្ស មិនបានឃើញនូវភិក្ខុនោះឡើយ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាទាំងនោះ រមែងមានញាណកើតឡើងយ៉ាងនេះថា អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ ជាកាយសក្ខី ពួកទេវតាទាំងនោះ រមែងដឹងភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុនេះឯង ជាកាយសក្ខី ធ្វើម្តេចទៅហ្ន៎ លោកដ៏មានអាយុនេះ អាស្រ័យសេពនូវសេនាសនៈដ៏សមគួរ គប់រកនូវកល្យាណមិត្ត ប្រមូលនូវឥន្រ្ទិយទាំងឡាយ កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់គុណវិសេសណា ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវគុណវិសេសនោះ មានព្រហ្មចរិយធម៌ជាទីបំផុត ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាទាំងនោះ រមែងមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេស ក្នុងសឧបាទិសេស ដូច្នេះ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ ជាទិដ្ឋិប្បត្ត ។បេ។ ជាសទ្ធាវិមុត្ត ជាធម្មានុសារី ពួកទេវតាទាំងនោះ តែងដឹងនូវភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុនេះឯង ជាធម្មានុសារី ធ្វើម្តេចទៅហ្ន៎ លោកដ៏មានអាយុនេះ អាស្រ័យសេពនូវសេនាសនៈដ៏សមគួរ គប់រកនូវកល្យាណមិត្ត ប្រមូលនូវឥន្រ្ទិយទាំងឡាយ កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវគុណវិសេសនោះ មានព្រហ្មចរិយធម៌ជាទីបំផុត ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ទេវតាទាំងនោះ មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះ ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រហ្មឈ្មោះតិស្សៈ ហើយស្រាប់តែបាត់ អំពីព្រហ្មលោក មកប្រាកដឯភ្នំឈ្មោះគិជ្ឈកូដភ្លាម ដូចបុរសមានកម្លាំង លានូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ដូច្នោះឯង ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលដំណើរ ដែលបានចរចាត្រឹមណា ជាមួយនឹងព្រហ្ម ឈ្មោះតិស្សៈ ដោយសព្វគ្រប់ ចំពោះព្រះដ៏មានព្រះភាគ ។ ម្នាលមោគ្គល្លាន តិស្សព្រហ្ម សំដែងនូវបុគ្គលអ្នកនៅដោយអនិមិត្តសមាធិ ទី៧ ដល់អ្នកមិនបានទេ ។ ព្រះដ៏មានព្រះភាគ គប្បីសំដែងនូវបុគ្គលអ្នកនៅដោយអនិមិត្តសមាធិ ទី៧ ណា បពិត្រព្រះដ៏មានព្រះភាគ កាលនេះ ជាកាលគួរដល់សេចក្តីនោះ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដល់សេចក្តីនោះហើយ ភិក្ខុទាំងឡាយ បានស្តាប់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក ។ ម្នាលមោគ្គល្លាន បើដូច្នោះ ចូរអ្នកស្តាប់ចុះ ចូរធ្វើទុកក្នុង ចិត្តដោយល្អចុះ តថាគតនឹងសំដែង ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ បានដល់នូវចេតោសមាធិ ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងអស់ ទេវតាទាំងនោះ តែងដឹងនូវភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុនេះឯង បានដល់នូវចេតោសមាធិ ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្តនូវនិមិត្តទាំងអស់ ធ្វើម្តេចទៅហ្ន៎ លោកដ៏មានអាយុនេះ អាស្រ័យសេពនូវសេនាសនៈដ៏សមគួរ គប់រកនូវកល្យាណមិត្ត ប្រមូលមក នូវឥន្រ្ទិយទាំងឡាយ កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណវិសេសណា ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវគុណវិសេសនោះ មានព្រហ្មចរិយធម៌ជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ម្នាលមោគ្គល្លាន ពួកទេវតាទាំងនោះ មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះ ។

សីហសេនាបតិសូត្រ ទី៤កែប្រែ

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ គ្រានោះ សីហសេនាបតី (សេនាបតីឈ្មោះ សីហៈ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះសីហសេនាបតី អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គអាចនឹងពន្យល់នូវផលនៃទាន ដែលបុគ្គលឃើញដោយខ្លួនឯងបានដែរឬ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ បើដូច្នោះ តថាគតនឹងត្រឡប់សួរអ្នក ក្នុងរឿងនុ៎ះវិញ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយនូវរឿងនោះយ៉ាងនោះចុះ ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះដូចម្តេច ។ ក្នុងលោកនេះ មានបុរសពីរនាក់ បុរសម្នាក់មិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច បុរសម្នាក់មានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរក្នុងការឲ្យទានរឿយ ៗ ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច ។ ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ តើគួរនឹងអនុគ្រោះបុរសណាមុន (អនុគ្រោះ) បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរ ប្រទេច ឬ (អនុគ្រោះ) បុរសដែលមានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា មិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរ ប្រទេច ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ នឹងអនុគ្រោះបុរសនោះមុន ដូចម្តេចបាន ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា មានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរក្នុងការឲ្យទានរឿយ ៗ ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ គួរអនុគ្រោះបុរសនោះឯងមុន ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច ។ ព្រះអរហន្តទាំងឡាយ កាលចូលទៅរក តើគួរចូលទៅរកបុរសណាមុន (ចូលទៅរក) បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬ (ចូលទៅរក) បុរសដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា មិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ព្រះអរហន្តទាំងឡាយ កាលចូលទៅរក នឹងចូលទៅរកបុរសនោះមុន ដូចម្តេចបាន ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា មានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ ព្រះអរហន្តទាំងឡាយ កាលចូលទៅរក គួរចូលទៅរកបុរសនោះឯងមុន ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច ។ ព្រះអរហន្តទាំងឡាយ កាលទទួលយក (ទាន) គួរទទួលយក (ទាន) របស់បុរសណាមុន (ទទួលយកទាន) របស់បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬ (ទទួលយកទាន) របស់បុរស ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ព្រះអរហន្តទាំងឡាយ កាលទទួលយក (ទាន) នឹងទទួលយក (ទាន) របស់បុរសនោះមុន ដូចម្តេចបាន ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ ព្រះអរហន្តទាំងឡាយ កាលទទួលយក (ទាន) គួរទទួលយក (ទាន) របស់បុរសនោះឯងមុន ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច ។ ព្រះអរហន្តទាំងឡាយ កាលសំដែងធម៌ តើគួរសំដែងដល់បុរសណាមុន (សំដែង) ដល់បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬ (សំដែង) ដល់បុរស ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ព្រះអរហន្តទាំងឡាយ កាលសំដែងធម៌ នឹងសំដែងដល់បុរសនោះមុន ដូចម្តេចបាន ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណាដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ ព្រះអរហន្តទាំងឡាយ កាលសំដែងធម៌ គួរសំដែងដល់បុរសនោះឯងមុន ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច ។ កិត្តិសព្ទដ៏ពីរោះ របស់បុរសណាហ្ន៎ គប្បីខ្ចរខ្ចាយទៅ (កិត្តិសព្ទ) របស់បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច (ខ្ចរខ្ចាយទៅ) ឬ (កិត្តិសព្ទ) របស់បុរសដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ (ខ្ចរខ្ចាយទៅ) ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរ ប្រទេច កិត្តិសព្ទដ៏ពីរោះ របស់បុរសនោះ នឹងខ្ចរខ្ចាយទៅដូចម្តេចបាន ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា មានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ កិត្តិសព្ទដ៏ពីរោះ របស់បុរសនោះឯង គួរនឹងខ្ចរខ្ចាយទៅបាន ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច ។ បុរសដូចម្តេចហ្ន៎ គប្បីចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នកក្លៀវក្លា មិនញញើតញញើម គប្បីចូលទៅរកបរិសទ្យនោះបាន បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬបុរសដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ (គប្បីចូលទៅរកបរិសទ្យនោះបាន) ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច បុរសនោះ នឹងចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នកក្លៀវក្លា មិនញញើតញញើម នឹងចូលទៅរកបរិសទ្យនោះ ដូចម្តេចបាន ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ បុរសនោះ គប្បីចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នកក្លៀវក្លា មិនញញើតញញើម គប្បីចូលទៅរកបរិសទ្យនោះបាន ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច ។ បុរសណាហ្ន៎ លុះបែកធ្លាយរាងកាយស្លាប់ទៅ គប្បីទៅកើតក្នុងសុគតិសួគ៌ ទេវលោកបាន បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬបុរសដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ (គប្បីទៅកើតក្នុងសុគតិសួគ៌ទេវលោក) ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច បុរសនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ដូចម្តេចបាន ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណា ដែលមានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ បុរសនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ គប្បីទៅកើតក្នុងសុគតិសួគ៌ ទេវលោកបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ផលនៃទាន ដែលបុគ្គលឃើញច្បាស់ដោយខ្លួនឯង ទាំង ៦ នេះ ព្រះដ៏មានព្រះភាគ សំដែងហើយ ខ្ញុំព្រះអង្គ មិនបានដល់នូវសេចក្តីជឿព្រះដ៏មានព្រះភាគ ក្នុងហេតុនុ៎ះទេ ខ្ញុំព្រះអង្គ ក៏បានដឹងច្បាស់ នូវផលនៃទានទាំងនុ៎ះដែរ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ រមែងអនុគ្រោះនូវខ្ញុំព្រះអង្គមុន ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលចូលទៅរក រមែងចូលទៅរកខ្ញុំព្រះអង្គមុន ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលទទួលយកទាន រមែងទទួលយកទានរបស់ខ្ញុំព្រះអង្គមុន ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលសំដែងធម៌ រមែងសំដែងដល់ខ្ញុំព្រះអង្គមុន ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន កិត្តិសព្ទដ៏ពីរោះរបស់ខ្ញុំព្រះអង្គ ខ្ចរខ្ចាយទៅថា សីហសេនាបតី ជាទាយក ជាអ្នកធ្វើ ជាអ្នកបម្រើសង្ឃ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ខ្ញុំព្រះអង្គ ជាអ្នកក្លៀវក្លា មិនញញើតញញើម រមែងចូលទៅរកបរិសទ្យនោះបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ផលនៃទានដែលបុគ្គលឃើញច្បាស់ដោយខ្លួនឯងទាំង ៦ នេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ខ្ញុំព្រះអង្គ មិនដល់នូវសេចក្តីជឿព្រះដ៏មានព្រះភាគ ក្នុងហេតុនុ៎ះទេ ខ្ញុំព្រះអង្គ ក៏បានដឹងច្បាស់ នូវផលនៃទានទាំងនុ៎ះដែរ ចំណែកដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវផលនៃទានណា នឹងខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលសីហៈ បុគ្គលជាទាយក ជាម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ ទេវលោក ខ្ញុំព្រះអង្គ មិនបានដឹងច្បាស់ នូវផលនៃទានទាំងនុ៎ះទេ ឥឡូវ ខ្ញុំព្រះអង្គ ដល់នូវសេចក្តីជឿព្រះដ៏មានព្រះភាគ ត្រង់ផលនៃទានទាំងនុ៎ះ ។ ម្នាលសីហៈ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ម្នាលសីហៈ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ម្នាលសីហៈ បុគ្គលជាទាយក ជាម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ។

អរក្ខេយ្យសូត្រ ទី៥កែប្រែ

[៥៥] ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយ ៤ យ៉ាងនេះ តថាគត មិនបាច់រក្សាផង មិនមានការតិះដៀលដោយហេតុ ៣ យ៉ាងផង ។ ហេតុទាំង ៤ យ៉ាង ដែលតថាគតមិនបាច់រក្សា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានកាយសមាចារបរិសុទ្ធហើយ កាយទុច្ចរិតរបស់តថាគត មិនមានទេ ដែលតថាគតគួររក្សាថា កុំឲ្យបុគ្គលដទៃ ដឹងនូវកាយទុច្ចរិតនេះ របស់តថាគតឡើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតមានវចីសមាចារបរិសុទ្ធហើយ វចីទុច្ចរិតរបស់តថាគតមិនមានទេ ដែលតថាគតគួររក្សាថា កុំឲ្យបុគ្គលដទៃ ដឹងនូវវចីទុច្ចរិតនេះ របស់តថាគតឡើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានមនោសមាចារបរិសុទ្ធហើយ មនោទុច្ចរិតរបស់តថាគតមិនមានទេ ដែលតថាគតគួររក្សាថា កុំឲ្យបុគ្គលដទៃ ដឹងនូវមនោទុច្ចរិតនេះ របស់តថាគតឡើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានការចិញ្ចឹមជីវិតបរិសុទ្ធហើយ ការចិញ្ចឹមជីវិតខុស របស់តថាគត មិនមានទេ ដែលតថាគតគួររក្សាថា កុំឲ្យបុគ្គលដទៃ ដឹងនូវការចិញ្ចឹមជីវិតខុសនេះ របស់តថាគតឡើយ ។ ហេតុទាំង ៤ យ៉ាងនេះ តថាគតមិនបាច់រក្សាទេ ។ តថាគតមិនមានការតិះដៀលដោយហេតុ ៣ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តថាគតមានធម៌សំដែងល្អហើយ សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក នឹងចោទចំពោះតថាគតក្នុងរឿងនោះ ប្រកបដោយហេតុថា ព្រះអង្គមិនមែនមានធម៌សំដែងដោយល្អ ដូច្នេះក្តី ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលឃើញនូវនិមិត្តនុ៎ះ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនបានឃើញនូវនិមិត្តនុ៎ះហើយ ក៏ដល់នូវសេចក្តីក្សេមក្សាន្ត ដល់នូវសេចក្តីមិនមានភ័យ ដល់នូវសេចក្តីក្លាហាន ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រតិបត្តិ ជាទីទៅកាន់ព្រះនិញ្វន ដែលតថាគតបញ្ញត្តហើយ ដោយប្រពៃ ដល់ពួកសាវករបស់តថាគត ពួកសាវករបស់តថាគត ដែលប្រតិបត្តិតាម រមែងមានអាសវៈអស់ហើយ បានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នហើយ បានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ។ សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក នឹងចោទចំពោះតថាគត ក្នុងរឿងនោះ ប្រកបដោយហេតុថា សេចក្តីប្រតិបត្តិ ជាទីទៅកាន់ព្រះនិញ្វន ព្រះអង្គមិនមែនជាបញ្ញត្តដោយប្រពៃ ដល់ពួកសាវក គួរឲ្យពួកសាវករបស់ព្រះអង្គ ដែលប្រតិបត្តិតាមហើយ បានធ្វើឲ្យជាក់ច្បាស់ បានដល់ ។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដូច្នេះក្តី ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលឃើញនូវនិមិត្តនុ៎ះ ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនឃើញនូវនិមិត្តនុ៎ះ ក៏ដល់នូវសេចក្តីក្សេមក្សាន្ត ដល់នូវសេចក្តីមិនមានភ័យ ដល់នូវសេចក្តីក្លាហាន ។ ម្នាលភិក្ខុទាំងឡាយ ពួកសាវកបរិសទ្យរបស់តថាគត ជាច្រើនរយ បានធ្វើឲ្យជាក់ច្បាស់ បានដល់ ។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ។ សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក នឹងចោទតថាគត ក្នុងរឿងនោះ ប្រកបដោយហេតុថា ពួកសាវករបស់ព្រះអង្គជាច្រើនរយ មិនមែនបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដូច្នេះក្តី ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលឃើញនូវនិមិត្តនុ៎ះ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញនូវនិមិត្តនុ៎ះហើយ ក៏ដល់នូវសេចក្តីក្សេមក្សាន្ត ដល់នូវសេចក្តីមិនមានភ័យ ដល់នូវសេចក្តីក្លាហាន ហើយសម្រេចសម្រាន្តនៅ ។ តថាគត មិនមានការតិះដៀលដោយហេតុ ៣ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៤ យ៉ាងនេះឯង ព្រះតថាគត មិនបាច់រក្សាផង មិនមានការតិះដៀលដោយហេតុ ៣ យ៉ាងនេះផង ។

កិមិលសូត្រ ទី៦កែប្រែ

[៥៦] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តវេឡុវន ជិតក្រុងកិមិលា ។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះកិមិលៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ កាលបើព្រះតថាគតបរិនិញ្វនហើយ ព្រះសទ្ធម្ម មិនតាំងនៅអស់កាលយូរបាន ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកិមិលៈ ក្នុងសាសនានេះ កាលតថាគតបរិនិញ្វនហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មិនមានសេចក្តីគោរពកោតក្រែង ក្នុងព្រះសាស្តា មិនមានសេចក្តីគោរព កោតក្រែង ក្នុងព្រះធម៌ មិនមានសេចក្តីគោរពកោតក្រែង ក្នុងព្រះសង្ឃ មិនមានសេចក្តីគោរពកោតក្រែង ក្នុងសិក្ខា មិនមានសេចក្តីគោរព កោតក្រែង ក្នុងសមាធិ មិនមានសេចក្តីគោរព កោតក្រែង ក្នុងអប្បមាទៈ មិនមានសេចក្តីគោរពកោតក្រែង ក្នុងបដិសណ្ឋារៈ ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលតថាគតបរិនិញ្វនហើយ ព្រះសទ្ធម្ម មិនតាំងនៅអស់កាលយូរ ។ បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ កាលបើព្រះតថាគតបរិនិញ្វនហើយ ព្រះសទ្ធម្ម តាំងនៅអស់កាលយូរបាន ។ ម្នាលកិមិលៈ ក្នុងសាសនានេះ កាលបើតថាគតបរិនិញ្វនហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មានសេចក្តីគោរពកោតក្រែង ក្នុងព្រះសាស្តា មានសេចក្តីគោរពកោតក្រែង ក្នុងព្រះធម៌ មានសេចក្តីគោរពកោតក្រែងក្នុងព្រះសង្ឃ មានសេចក្តីគោរពកោតក្រែងក្នុងសិក្ខា មានសេចក្តីគោរពកោតក្រែង ក្នុងសមាធិ មានសេចក្តីគោរពកោតក្រែង ក្នុងអប្បមាទៈ មានសេចក្តីគោរពកោតក្រែង ក្នុងបដិសណ្ឋារៈ ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើតថាគតបរិនិញ្វនហើយ ទើបព្រះសទ្ធម្ម តាំងនៅអស់កាលយូរបាន ។

សត្តធម្មសូត្រ ទី៧កែប្រែ

[៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង មិនយូរប៉ុន្មាន នឹងបានធ្វើឲ្យជាក់ច្បាស់ បានដល់ ។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ។ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានសីល ១ ជាពហុស្សូត ១ ជាអ្នកសម្ងំនៅក្នុងទីស្ងាត់ ១ ជាអ្នកប្រារព្ធសេចក្តីព្យាយាម ១ មានសតិ ១ មានបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ប្រកបដោយធម៌ ៧ យ៉ាង នេះឯង មិនយូរប៉ុន្មាន នឹងបានធ្វើឲ្យជាក់ច្បាស់ បានដល់ ។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ។

បចលាយមានសូត្រ ទី៨កែប្រែ

[៥៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងសុំសុមារគិរី នាភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងភគ្គៈ ។ សម័យនោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយងោកងក់ ក្នុងកល្លវាលមុត្តគ្រាម ក្នុងដែនមគធៈ ។ ព្រះដ៏មានព្រះភាគ ទ្រង់មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា ទ្រង់បានឃើញនូវព្រះមហាមោគ្គល្លានដ៏មានអាយុ កំពុងអង្គុយងោកងក់ ក្នុងកល្លវាលមុត្តគ្រាម ក្នុងដែនមគធៈ លុះឃើញហើយ ក៏ទ្រង់បាត់អំពីភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងសុំសុមារគិរី ក្នុងដែនភគ្គៈ ទៅប្រាកដក្នុងទីចំពោះមុខ នៃមហាមោគ្គល្លានដ៏មានអាយុ ក្នុងកល្លវាលមុត្តគ្រាម ក្នុងដែនមគធៈ ប្រៀបដូចបុរសមានកម្លាំង គប្បីលានូវដៃដែលបត់ចូល ឬគប្បីបត់ចូលនូវដៃ ដែលលាចេញ ក៏យ៉ាងនោះដែរ ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ទៅនឹងព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា នែមោគ្គល្លាន អ្នកងោកងក់ឬ នែមោគ្គល្លាន អ្នកងោកងក់ឬ ។ ព្រះមហាមោគ្គល្លាន តបថា ព្រះករុណា ព្រះអង្គ ។ នែមោគ្គល្លាន ព្រោះហេតុនោះ ក្នុងសាសនានេះ កាលបើអ្នកមានសញ្ញាយ៉ាងណាហើយ សេចក្តីងងុយងោក នៅតែគ្របសង្កត់អ្នក អ្នកគប្បីធ្វើទុកក្នុងចិត្តនូវសញ្ញានោះ គប្បីធ្វើនូវសញ្ញានោះឲ្យក្រាស់ក្រែលឡើង ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកធ្វើយ៉ាងនេះហើយ នឹងលះសេចក្តីងងុយងោកនោះបានមិនខាន ។ បើអ្នកធ្វើយ៉ាងនេះហើយ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីត្រិះរិះរឿយ ៗ គប្បីពិចារណារឿយ ៗ គប្បីរំពឹងរឿយ ៗ នូវធម៌ដែលធ្លាប់ស្តាប់ហើយ ធ្លាប់រៀនសូត្រហើយដោយចិត្ត ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកធ្វើយ៉ាងនេះ នឹងអាចលះសេចក្តីងងុយងោកនោះបានមិនខាន ។ បើអ្នកធ្វើយ៉ាងនេះហើយ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីស្វាធ្យាយនូវធម៌ដែលអ្នកធ្លាប់ស្តាប់ហើយ ធ្លាប់រៀនសូត្រហើយ ដោយពិស្តារ ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកបានធ្វើយ៉ាងនេះ នឹងលះសេចក្តីងងុយងោកនោះ បានមិនខាន ។ កាលបើអ្នកធ្វើយ៉ាងនេះ នៅតែលះសេចក្តីងងុយងោក នោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីខ្វៀលនូវប្រហោងត្រចៀកទាំងពីរ ហើយគប្បីស្ទាបអង្អែលខ្លួនដោយដៃ ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកធ្វើយ៉ាងនេះ នឹងលះសេចក្តីងងុយងោកនោះបានមិនខាន ។ បើអ្នកធ្វើយ៉ាងនេះហើយ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីក្រោកពីអាសនៈ ហើយយកទឹកលាបភ្នែក រួចគប្បីក្រឡេកមើលទិសទាំងឡាយ គប្បីក្រឡេកមើលផ្កាយនក្ខត្តឫក្ស ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកបានធ្វើយ៉ាងនេះ នឹងអាចលះសេចក្តីងងុយងោកនោះបានមិនខាន ។ កាលបើអ្នកបានធ្វើយ៉ាងនេះ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីធ្វើទុកក្នុងចិត្ត នូវអាលោកសញ្ញា (សេចក្តីសំគាល់នូវពន្លឺ) គប្បីអធិដ្ឋាននូវសញ្ញាថា វេលាថ្ងៃ គឺអធិដ្ឋានថា វេលាថ្ងៃយ៉ាងណា វេលាយប់ ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃ ក៏យ៉ាងនោះដែរ គប្បីមានចិត្តបើកស្រឡះដូច្នេះ មិនមានអ្វីរួបរឹត ចម្រើននូវចិត្តប្រកបដោយពន្លឺ ហេតុនោះ រមែងមានជាប្រាកដ កាលបើអ្នកបានធ្វើយ៉ាងនេះ នឹងលះសេចក្តីងងុយងោកនោះបានមិនខាន ។ កាលបើអ្នកបានធ្វើយ៉ាងនេះ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីមានសេចក្តីសំគាល់ ក្នុងខាងក្រោយ និងខាងមុខ មានឥន្រ្ទិយតាំងនៅខាងក្នុង មានចិត្តមិនប្រព្រឹត្តទៅខាងក្រៅ ហើយគប្បីអធិដ្ឋាននូវទីចង្រ្កម ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកធ្វើយ៉ាងនេះ នឹងលះសេចក្តីងងុយងោកនោះបានមិនខាន ។ កាលបើអ្នកបានធ្វើយ៉ាងនេះ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីសម្រេចនូវសីហសេយ្យ គឺដេកដូចជាសត្វសីហៈ ផ្អៀងទៅខាងស្តាំ គប្បីតម្រួតជើងដោយជើង ជាអ្នកមានសតិ មានសម្បជញ្ញៈ គប្បីធ្វើទុកក្នុងចិត្ត នូវឧដ្ឋានសញ្ញា គឺសេចក្តីសំគាល់ថា នឹងក្រោកឡើង នែមោគ្គល្លាន កាលបើអ្នកភ្ញាក់ហើយ គប្បីក្រោកឡើងឲ្យឆាប់ ដោយគិតថា អាត្មាអញ នឹងមិនប្រកបរឿយ ៗ នូវសេចក្តីសុខព្រោះការដេក មិនប្រកបរឿយ ៗ នូវសេចក្តីសុខ ព្រោះការទំរេត មិនប្រកបរឿយ ៗ នូវសេចក្តីសុខ ព្រោះសេចក្តីងងុយងោកទេ ។ នែមោគ្គល្លាន អ្នកត្រូវសិក្សាយ៉ាងនេះឯង ។ នែមោគ្គល្លាន ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា អាត្មាអញ មិនលើកឡើងនូវប្រមោយ គឺ មានះឲ្យខ្ពស់ ហើយចូលទៅរកត្រកូលទាំងឡាយទេ ។ នែមោគ្គល្លាន អ្នកគប្បីសិក្សាយ៉ាងនេះ ។ នែមោគ្គល្លាន បើភិក្ខុលើកឡើងនូវប្រមោយ គឺមានះឲ្យខ្ពស់ ចូលទៅរកត្រកូលទាំងឡាយហើយ នែមោគ្គល្លាន ព្រោះក្នុងត្រកូលទាំងឡាយ រមែងមានកិច្ចដែលគួរធ្វើច្រើន មនុស្សទាំងឡាយ រមែងមិនយកចិត្តទុកដាក់ នឹងភិក្ខុដែលមកដល់ទេ ។ ក្នុងរឿងនោះ ភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ក្នុងវេលានេះ អ្នកណាហ្ន៎ បំបែកអាត្មាអញ ចេញពីត្រកូលនេះ បានជាមនុស្សទាំងនេះ មានសេចក្តីធុញទ្រាន់ ក្នុងអាត្មាអញ ។ សេចក្តីអៀនខ្មាស រមែងមានដល់ភិក្ខុនោះ ដោយមិនមានលាភ កាលបើភិក្ខុមានសេចក្តីអៀនខ្មាសកើតឡើងហើយ សេចក្តីរាយមាយ ក៏កើតឡើង កាលបើភិក្ខុមានសេចក្តីរាយមាយ កើតឡើងហើយ សេចក្តីមិនសង្រួម ក៏កើតឡើង កាលបើសេចក្តីមិនសង្រួមកើតឡើងហើយ ចិត្តក៏ឆ្ងាយអំពីសមាធិ ។ នែមោគ្គល្លាន ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា អាត្មាអញ នឹងមិនពោលនូវពាក្យទាស់ទែង ។ នែមោគ្គល្លាន អ្នកគប្បីសិក្សាយ៉ាងនេះចុះ នែមោគ្គល្លាន កាលបើពាក្យទាស់ទែងមានហើយ ការល្មោភនិយាយច្រើន ក៏ប្រាកដឡើង កាលបើការល្មោភនិយាយច្រើនមានហើយ សេចក្តីរាយមាយ ក៏ប្រាកដឡើង កាលបើសេចក្តីរាយមាយមានហើយ សេចក្តីមិនសង្រួម ក៏ប្រាកដឡើង  កាលបើសេចក្តីមិនសង្រួមមានហើយ ចិត្តក៏ឆ្ងាយអំពីសមាធិ ។ នែមោគ្គល្លាន តថាគត មិនបានសរសើរនូវការជាប់ជំពាក់ដោយវត្ថុទាំងអស់ នែមោគ្គល្លាន ប៉ុន្តែតថាគត មិនមែនជាមិនសរសើរការជាប់ជំពាក់ ដោយវត្ថុទាំងអស់ទេ នែមោគ្គល្លាន តថាគត មិនបានសរសើរតែនូវការជាប់ជំពាក់ ដោយគ្រហស្ថ និងបព្វជិតទាំងឡាយប៉ុណ្ណោះ ឯសេនាសនៈណា មានសំឡេងតិច មិនមានសំឡេងគឹកកង មានខ្យល់បក់រហើយ គួរជាទីធ្វើនូវការកំបាំងរបស់មនុស្ស សមគួរដល់ការពួនសម្ងំ តថាគត រមែងសរសើរនូវការជាប់ជំពាក់ដោយសេនាសនៈ មានសភាពដូច្នោះ ។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុមានចិត្តផុតស្រឡះពិត ក្នុងការអស់ទៅនៃតណ្ហា មានសេចក្តីសម្រេចដ៏ទៀង មានសេចក្តីក្សេមចាកយោគៈដ៏ទៀង មានព្រហ្មចារ្យដ៏ទៀង មានទីបំផុតដ៏ទៀង ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ យ៉ាងសង្ខេប តើដោយហេតុប៉ុន្មានហ្ន៎ ។ នែមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ មានការចេះដឹងថា ធម៌ទាំងអស់ មិនគួរប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រកាន់មាំឡើយ នែមោគ្គល្លាន ភិក្ខុមានការចេះដឹងនុ៎ះថា ធម៌ទាំងអស់ មិនគួរប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រកាន់មាំ យ៉ាងនេះឡើយ ។ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងអស់ លុះដឹងច្បាស់នូវធម៌ទាំងអស់ហើយ ក៏កំណត់ដឹងនូវធម៌ទាំងអស់ លុះកំណត់ដឹង នូវធម៌ទាំងអស់ហើយ ក៏ទទួលនូវវេទនាណាមួយ គឺវេទនាជាសុខ ឬជាទុក្ខ ឬមិនមែនជាទុក្ខមិនមែនជាសុខ ។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញរឿយ ៗ ថា មិនទៀង ក្នុងវេទនាទាំងនោះ ពិចារណាឃើញរឿយ ៗ នូវការប្រាសចាកតម្រេក ពិចារណាឃើញរឿយ ៗ នូវការរំលត់ទុក្ខ ពិចារណាឃើញរឿយ ៗ នូវកិរិយាលះបង់ ។ កាលភិក្ខុនោះ ពិចារណាឃើញរឿយ ៗ ថា មិនទៀង ក្នុងវេទនាទាំងនោះ ពិចារណាឃើញរឿយ ៗ នូវការប្រាសចាកតម្រេក ពិចារណាឃើញរឿយ ៗ នូវការរំលត់ទុក្ខ ពិចារណាឃើញរឿយ ៗ នូវកិរិយាលះបង់ ក៏លែងប្រកាន់មាំ នូវវត្ថុណាមួយក្នុងលោក កាលបើមិនប្រកាន់មាំហើយ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ ក៏រមែងបរិនិញ្វនដោយពិត (ភិក្ខុនោះ) ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានអប់រំហើយ សោឡសកិច្ច អាត្មាអញ បានធ្វើសេ្រចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ  ។ ម្នាលមោគ្គល្លាន ភិក្ខុមានចិត្តផុតស្រឡះ ព្រោះធ្វើធម៌នោះ ឲ្យជាអារម្មណ៍ ក្នុងការអស់ទៅនៃតណ្ហា មានសេចក្តីសម្រេចដ៏ទៀង មានសេចក្តីក្សេមចាកយោគៈដ៏ទៀង មានព្រហ្មចារ្យដ៏ទៀង មានទីបំផុតដ៏ទៀង ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ យ៉ាងសង្ខេប ដោយហេតុដូច្នេះឯង ។

មេត្តសូត្រ ទី៩កែប្រែ

[៥៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចនូវបុណ្យឡើយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុណ្យនេះ ជាឈ្មោះនៃសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ តថាគតដឹងច្បាស់ថា តថាគតបានចម្រើនមេត្តាចិត្ត ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាផលដែលបុគ្គលទទួលរឿយ ៗ អស់ឆ្នាំ ៧ ជាយូរអង្វែង លុះតថាគតចម្រើននូវមេត្តចិត្តអស់ឆ្នាំ ៧ ហើយ ក៏មិនបានមកកាន់លោកនេះទៀត អស់សំវដ្តកប្ប និងវិវដ្តកប្ប ៧ ម្នាលភិក្ខុទាំងឡាយ កាលដែលលោកវិនាសទៅ តថាគត បានទៅកើតក្នុងអាភស្សរព្រហ្ម កាលដែលលោកចម្រើនឡើង តថាគតបានទៅកាន់ព្រហ្មវិមានដែលសូន្យ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងព្រហ្មវិមាននោះ តថាគតជាព្រហ្ម ជាមហាព្រហ្ម គ្របសង្កត់លើព្រហ្មឯទៀត ព្រហ្មឯទៀត មិនអាចគ្របសង្កត់តថាគតបាន តថាគតជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើព្រហ្មទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ។ ម្នាលភិក្ខុទាំងឡាយ តថាគតកើតជាសក្កទេវរាជ ៣៦ ដង ។ តថាគត បានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាធម្មរាជ ជាឥស្សរៈក្នុងផែនដី មានព្រំប្រទល់ ក្នុងទីបំផុតនៃសមុទ្រ ទាំង ៤ មានជ័យជំនះដល់នូវភាវៈមាំមួនក្នុងជនបទ បរិបូណ៌ដោយរតនៈ ទាំង ៧ ប្រការ ជាច្រើនរយផង ។ ម្នាលភិក្ខុទាំងឡាយ រតនៈ ៧ ប្រការនេះ កើតដល់តថាគតនោះ គឺចក្ករតនៈ ១ ហត្ថិរតនៈ ១ អស្សរតនៈ ១ មណិរតនៈ ១ ឥត្ថីរតនៈ ១ គហបតិរតនៈ ១ បរិនាយករតនៈ ១ ជាគម្រប់ ៧ ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានកូនច្រើនពាន់ ជាអ្នកក្លៀវក្លា មានសភាពជាអ្នកមាន សេចក្តីព្យាយាម អាចញាំញីនូវសេនានៃសេ្តចដទៃបាន ។ តថាគតបានឈ្នះហើយ នៅគ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរជាទីបំផុត ដោយធម៌មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាទេ ។

ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញនូវផលនៃបុណ្យ ជាកុសលហើយ ក៏បានប្រាប់ពួកសត្វអ្នកស្វែងរកនូវសេចក្តីសុខ ហើយចម្រើននូវមេត្តចិត្ត អស់ ៧ ឆ្នាំ មិនបានមកកាន់លោកនេះទៀត អស់សំវដ្តកប្ប និងវិវដ្តកប្ប ៧ ដង កាលដែលលោកវិនាស តថាគតទៅកើត ក្នុងអាភស្សរព្រហ្ម កាលដែលលោកចម្រើន តថាគត ចូលទៅកាន់ព្រហ្មលោកដែលសូន្យ ក្នុងកាលនោះ តថាគត បានជាមហាព្រហ្ម ជាអ្នកធ្វើព្រហ្មឯទៀត ឲ្យលុះក្នុងអំណាចនៃខ្លួនអស់ ៧ ដង បានជាស្តេចនៃទេវតា ជាកំពូលនៃទេញ្តអស់ ៣៦ ដង បានជាស្តេចចក្រពត្តិ ជាធំក្នុងជម្ពូទ្វីប ។ បានជាក្សត្រដែលបានមុទ្ធាភិសេក ជាអធិបតីរបស់មនុស្ស បានឈ្នះនូវផែនដីនេះដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តា មិនបាច់កំហែងកំហល់ទេ បានប្រៀនប្រដៅដោយធម៌ដ៏ស្មើ ហើយបានសោយរាជសម្បត្តិនោះ លើមណ្ឌលនៃផែនដីនេះដោយធម៌ តែងបានកើតក្នុងត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន បរិបូណ៌ដោយកាមទាំងពួងផង ដោយរតនៈទាំង ៧ ផង ព្រះពុទ្ធទាំងឡាយ ជាអ្នកសង្គ្រោះពួកសត្វលោក ព្រះពុទ្ធទាំងនោះ ទ្រង់សំដែងដោយប្រពៃ នូវហេតុនុ៎ះ នេះជាហេតុ ហៅថា ជាម្ចាស់នៃផែនដីរបស់ជនដ៏ច្រើន តថាគតជាស្តេច មានទ្រព្យសម្បត្តិច្រើន ជាអ្នកអង់អាច ជាអ្នកមានឫទ្ធិ មានយស ជាឥស្សរៈក្នុងជម្ពូទ្វីប ។ បុគ្គលណាស្តាប់ហើយ មិនជ្រះថ្លា ចាត់ជាកណ្ហាភិជាតិ ព្រោះហេតុ   នោះ បុគ្គលមានប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវភាវៈជាធំ រលឹកនូវពុទ្ធសាសនា គប្បីធ្វើនូវសេចក្តីគោរពនូវព្រះសទ្ធម្មចុះ ។

ភរិយាសូត្រ ទី១០កែប្រែ

[៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី ។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសំឡេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអ្នក ទំនងដូចជាញ្រនសន្ទូចចាប់ត្រី ដូចម្តេចហ្ន៎ ។ បពិត្រព្រះអង្គដ៏ចម្រើន នាងសុជាតានេះ ជាឃរសុណ្ហា (កូនប្រសាស្រ្តីក្នុងផ្ទះ) ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងឪពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិនបានធ្វើសក្ការ មិនបានគោរព មិនបានរាប់អាន មិនបានបូជាព្រះដ៏មានព្រះភាគ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះនាងសុជាតា ជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះ មាន ៧ ពួក ។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ ។ គឺ វធសមាភរិយា (ភរិយាស្មើដោយអ្នកសម្លាប់) ១ ចោរសមាភរិយា (ភរិយាស្មើដោយចោរ) ១ អយ្យសមាភរិយា (ភរិយាស្មើដោយម្ចាស់) ១ មាតុសមាភរិយា (ភរិយាស្មើដោយមាតា) ១ ភគិនិសមាភរិយា (ភរិយាស្មើដោយប្អូនស្រី) ១ សខីសមាភរិយា (ភរិយាស្មើដោយសំឡាញ់) ១ ទាសីសមាភរិយា (ភរិយាស្មើដោយខ្ញុំស្រី) ១ ។ ម្នាលនាងសុជាតា នេះជាភរិយា ៧ ពួក របស់បុរស ។ បណ្តាភរិយាទាំង ៧ ពួកនោះ នាងជាភរិយាដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេប ឲ្យពិស្តារបានទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ គប្បីដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយសេចក្តីសង្ខេប ឲ្យពិស្តារបាន យ៉ាងណា សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌ឲ្យប្រពៃ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ ។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ តថាគតនឹងសំដែង ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា

ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមានចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់ (ប្តី) ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះហៅថា វធកាភរិយា ។ ស្វាមីនៃស្រ្តី បាននូវទ្រព្យណា ហើយដំកល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យ សូម្បីបន្តិចបន្តួចអំពីទ្រព្យនោះ ស្ត្រីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ចោរីភរិយា ។ ស្ត្រីមិនមានសេចក្តីប្រាថ្នា នឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមី ដែលមានព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា ។ ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វ ៗកាល ចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះ ៗ ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា ។ ស្រ្តីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រីគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភគិនីភរិយា ។ ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចជាសំឡាញ់ បានឃើញសំឡាញ់ ដែលមកអស់កាលយូរ ស្រ្តីនោះ បរិបូណ៌ដោយត្រកូល មានសីលធម៌ ជាស្រ្តីមានវត្តប្រតិបត្តិក្នុងប្តី ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា ។ ស្រ្តីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្តប្រទូស្តវិញ ចេះអត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្ត្រីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា ។ ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា អយ្យាក្តី ភរិយាទាំងនោះ មានសភាពជាស្ត្រីទ្រុស្តសីល រឹងរូស មិនមានសេចក្តីគោរព លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់នរក ។ ភរិយាណា ក្នុងលោកនេះ ដែលហៅថាមាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយាទាំងនោះ ជាស្រ្តីសង្រួមអស់កាលជាយូរអង្វែង ព្រោះតាំងនៅក្នុងសីលធម៌ លុះបែកធ្លាយរាង កាយស្លាប់ទៅ រមែងទៅកាន់សុគតិ ។

ម្នាលនាងសុជាតា នេះជាភរិយារបស់បុរស ៧ ពួក បណ្តាភរិយា ទាំង ៧ ពួកនោះ នាងតើជាភរិយាដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ សំគាល់ទុកនូវខ្ញុំព្រះអង្គ ថាជាភរិយាស្មើដោយទាសីរបស់ស្វាមី ចាប់ដើមអំពីថ្ងៃនេះតទៅ ។

កោធនសូត្រ ទី១១កែប្រែ

[៦១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្ត្រីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ ។ ធម៌ ៧ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សត្រូវក្នុងលោកនេះ រមែងប្រាថ្នានូវហេតុយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ មានវណ្ណៈអាក្រក់ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះវណ្ណៈទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ (កាលបើ) មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ បុរសបុគ្គលនោះ ទុកជាងូតស្អាត លាបស្រឡាបល្អ បានកោរសក់ និងពុកមាត់ ហើយស្លៀកសំពត់មានពណ៌ ស ក៏មែនពិតហើយ ប៉ុន្តែបុរសបុគ្គលនោះ ឈ្មោះថា មានវណ្ណៈអាក្រក់ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ទី ១ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្ត្រីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នានូវហេតុយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ ដេកជាទុក្ខ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរ ក្នុងការដេកជាសុខរបស់សត្រូវទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ បុរសបុគ្គលនោះ ទុកជាដេកលើបល្ល័ង្ក លើកម្រាលព្រំ ដែលមានរោមវែងជាង ៤ ធ្នាប់ លើកម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វ លើកម្រាលដែលគេធ្វើដោយរោមសត្វជាផ្កាចង្កោម លើកម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកឈ្មូស មានខ្នើយមានពណ៌ក្រហមទាំងពីរខាង ព្រមទាំងពិតានដែលមានពណ៌ក្រហម ក៏មែនពិតហើយ ប៉ុន្តែបុរសបុគ្គលនោះ ត្រូវសេចក្តីក្រោធគ្របសង្កត់ហើយ ក៏ ឈ្មោះថា ដេកជាទុក្ខដោយពិត ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវរមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានប្រយោជន៍ច្រើនឡើយ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរ ក្នុងប្រយោជន៍ដ៏ច្រើន របស់សត្រូវទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ ជាអ្នកមានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ កាន់យកនូវហេតុមិនមែនជាប្រយោជន៍ សំគាល់ថាប្រយោជន៍ អាត្មាអញ បានកាន់យកហើយផង កាន់យកនូវហេតុជាប្រយោជន៍ សំគាល់ថាហេតុមិនមែនជាប្រយោជន៍ អាត្មាអញ បានកាន់យកហើយផង ។ នេះជាធម៌ ជាសត្រូវដល់គ្នានឹងគ្នា ដែលសត្រូវនោះ មានសេចក្តីក្រោធគ្របសង្កត់ កាន់យកហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬ បុរិសភាពដែលមានសេចក្តីក្រោធ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវរមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានភោគៈឡើយ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះមានភោគៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើបុរសបុគ្គល មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ ភោគៈទាំងឡាយណា ដែលបុគ្គលនោះ បានមកដោយសេចក្តីប្រឹងប្រែងព្យាយាម សន្សំដោយកម្លាំងដៃ បែកញើស ហូរញើស ប្រកបដោយធម៌ បានមកដោយធម៌ ព្រះរាជាទាំងឡាយ រមែងញុំាងភោគៈទាំងនោះ របស់បុគ្គលដែលមានសេចក្តីក្រោធគ្របសង្កត់ ឲ្យចូលទៅកាន់ព្រះឃ្លាំង ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬ បុរិសភាព ដែលមានសេចក្តីក្រោធ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានយសឡើយ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះមានយសទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ យសណា របស់បុគ្គលនោះ ដែលបានមក ដោយសេចក្តីមិនប្រមាទ (កាលបើ) មានសេចក្តីក្រោធគ្របសង្កត់ហើយ ក៏រមែងភ្លាត់ចេញចាកយសនោះមិនខានឡើយ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៥ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានមិត្តឡើយ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះមានមិត្តទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ ពួកមិត្ត អាមាត្យ ញាតិ សាលោហិតណា របស់បុរសបុគ្គលនោះ ពួកជនទាំងនោះ រមែងវៀរបង់នូវបុរសបុគ្គល ដែលមានសេចក្តីក្រោធគ្របសង្កត់នោះ អំពីចម្ងាយ ។ ម្នាលភិក្ខុទាំងឡាយ នេះជា ធម៌ទី ៦ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ គប្បីចូលទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ សត្រូវរមែងមិនត្រេកអរដល់សត្រូវ ដោយដំណើរទៅកាន់សុគតិទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែបុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ ក៏ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ។ លុះបុគ្គលដែលមានសេចក្តីក្រោធគ្របសង្កត់នោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៧ ដែលជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ ប្រការនេះ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធជាប្រក្រតី ។

បុគ្គលមានសេចក្តីក្រោធ រមែងមានវណ្ណៈអាក្រក់ ទាំងបុគ្គលនោះ រមែងដេកជាទុក្ខ ទោះបីកាន់យកនូវប្រយោជន៍ហើយ រមែងប្រតិបត្តិមិនជាប្រយោជន៍វិញ បុរសមានសេចក្តីក្រោធ ត្រូវសេចក្តីក្រោធគ្របសង្កត់ ធ្វើនូវការសម្លាប់ដោយកាយ ដោយវាចា ក្នុងកាលនោះហើយ រមែងដល់នូវសេចក្តីសាបសូន្យ ចាកទ្រព្យមិន ខាន បុរសដែលស្រវឹង ព្រោះស្រវឹងដោយសេចក្តីក្រោធហើយ រមែងដល់នូវសេចក្តីអាប់យស ពួកញាតិ មិត្ត និងអ្នកមានចិត្តល្អ សំឡាញ់ រមែងចៀសវាងនូវបុគ្គលអ្នកមានសេចក្តីក្រោធ ។ សេចក្តីក្រោធ ជាហេតុឲ្យកើតសេចក្តីវិនាស សេចក្តីក្រោធ ជាហេតុញុំាងចិត្តឲ្យកម្រើក ភ័យកើតឡើង ក្នុងសន្តាន ជនមិនបានដឹងនូវភ័យនោះឡើយ ។ បុគ្គលអ្នកក្រោធ មិនដឹងនូវសេចក្តីចម្រើន បុគ្គលអ្នកក្រោធ មិនឃើញនូវធម៌ សេចក្តីក្រោធគ្របសង្កត់នូវជនណា សេចក្តីងងឹត រមែងមានប្រាកដដល់ជននោះ ក្នុងកាលនោះដែរ ។ បុគ្គលអ្នកក្រោធ បៀតបៀននូវបុគ្គលណា កាលធ្វើនូវអំពើអាក្រក់ ហាក់ដូចជាអំពើល្អ បុគ្គលអ្នកក្រោធនោះ កាលបើសេចក្តីក្រោធប្រាសចេញហើយ រមែងក្តៅក្រហាយ ជាខាងក្រោយ ដូចជាត្រូវភ្លើងឆេះ ។ សេចក្តីក្រោធ ឆួលឡើងក្នុងវេលាណា មាណពទាំងឡាយ ខឹងក្នុងវេលា ណា រមែងសំដែងនូវមុខក្រញូវជាដម្បូង ក្នុងវេលានោះ ដូចភ្លើងកាលបង្ហុយនូវផ្សែង ។ បុគ្គលនោះ មិនមានហិរិ មិនមានឱតប្បៈ មិនមានសេចក្តីគោរពឡើយ បុគ្គល ត្រូវសេចក្តីក្រោធគ្របសង្កត់ហើយ រមែងរកទីពឹងបន្តិចបន្តួចគ្មាន ។ កម្មទាំងឡាយណា ជាទីតាំងនៃសេចក្តីក្តៅក្រហាយ ក៏រមែងឆ្ងាយអំពីធម៌ តថាគត នឹងសំដែងប្រាប់នូវកម្មទាំងនោះ ចូរអ្នកទាំងឡាយ ចាំស្តាប់នូវធម៌នោះ តាមសេចក្តីពិត ។ បុគ្គលក្រោធ សម្លាប់នូវបិតា ក៏មាន បុគ្គលក្រោធ សម្លាប់នូវមាតារបស់ខ្លួនក៏មាន បុគ្គលក្រោធ សម្លាប់នូវខីណាសវញ្រហ្មណ៍ក៏មាន បុគ្គលក្រោធ សម្លាប់នូវបុថុជ្ជនក៏មាន ។ បុរសដែលមាតាណាចិញ្ចឹមហើយ បានឃើញច្បាស់នូវលោកនេះ បុថុជ្ជនដែលក្រោធ រមែងសម្លាប់នូវមាតា ដែលឲ្យនូវជីវិតនោះក៏មាន ។ សត្វទាំងនោះ មានខ្លួនជាឧបមា ព្រោះខ្លួនជាទីស្រឡាញ់ដ៏ឧត្តម បុគ្គលក្រោធ ដែលជ្រប់ទៅក្នុងរូបផ្សេង ៗ រមែងសម្លាប់នូវខ្លួនដោយហេតុផ្សេង ៗ ។ ពួកជនដែលជ្រប់ទៅ (ក្នុងរូបផ្សេង ៗ) ហើយ រមែងសម្លាប់ខ្លួនដោយដាវ ទំពាស៊ីនូវថ្នាំពិស ចងកសម្លាប់ ទម្លាក់ខ្លួនក្នុងជ្រោះភ្នំ ។ ជនទាំងឡាយ កាលធ្វើនូវអំពើ ជាហេតុនាំឲ្យសាបសូន្យ ចាកសេចក្តីចម្រើនផង ជាហេតុនឹងសម្លាប់ខ្លួនផង រមែងមិនបានដឹងខ្លួនទេ បុគ្គលដែលមានសេចក្តីក្រោធ កើតឡើងហើយ រមែងវិនាសមិនខាន ។ អន្ទាក់ គឺសេចក្តីស្លាប់នេះ ជាគុហា ជាទីអាស្រ័យនៅ ដោយសភាពនៃសេចក្តីក្រោធ ដោយប្រការដូច្នេះ បុគ្គលគួរផ្តាច់ផ្តិលនូវសេចក្តីក្រោធនោះចេញ ដោយទមៈបញ្ញា ព្យាយាម និងមគ្គសម្មាទិដ្ឋិ បណ្ឌិតគប្បីផ្តាច់ផ្តិល នូវអកុសលមួយ ៗ ។ បុគ្គលគប្បីសិក្សានូវធម៌ទាំងឡាយ ដូច្នេះថា យើងទាំងឡាយ កុំមានមុខក្រញូវឡើយ ។ កាលបើអ្នកមិនមានសេចក្តីក្រោធ មិនមានសេចក្តីប៉ុនប៉ង មិនមានសេចក្តីលោភ មិនមានសេចក្តីខ្វល់ខ្វាយ មានខ្លួនទូន្មានហើយ សម្លាប់បង់នូវសេចក្តីក្រោធហើយ នឹងបានជាអនាសវបុគ្គល បរិនិញ្វនពុំខាន ។

ចប់ អព្យាកតវគ្គ ទី១ ។

ឧទ្ទាននៃអព្យាកតវគ្គនោះគឺ

និយាយអំពីវត្ថុ ដែលគេមិនបានពោល ១ អំពីញាណគតិរបស់បុរស ១ អំពីភិក្ខុឈ្មោះតិស្សៈ ១ អំពីសេនាបតី ឈ្មោះសីហៈ ១ អំពីហេតុដែលព្រះដ៏មានព្រះភាគ មិនបាច់រក្សា ជាគម្រប់ប្រាំ អំពីព្រះកិមិលៈ ១ អំពីភរិយា ៧ ពួក ១ អំពីសេចក្តីក្រោធ ១ ។

មហាវគ្គកែប្រែ

ហិរីឱត្តប្បសូត្រ ទី១កែប្រែ

[៦២] ម្នាលភិក្ខុទាំងឡាយ កាលបើហិរិ និងឱត្តប្បៈ មិនមានឥន្រ្ទិយសំវរៈនៃបុគ្គលអ្នកវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មានហេតុសាបសូន្យ កាលបើឥន្រ្ទិយសំវរៈមិនមាន សីលនៃបុគ្គលអ្នកវិបត្តិចាកឥន្រ្ទិយសំវរៈ ឈ្មោះថា មានហេតុសាបសូន្យ កាលបើសីលមិនមាន សម្មាសមាធិនៃបុគ្គលអ្នកវិបត្តិចាកសីល ឈ្មោះថា មានហេតុសាបសូន្យ កាលបើសម្មាសមាធិមិនមាន យថាភូតញ្ញាណទស្សនៈនៃបុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ ឈ្មោះថា មានហេតុសាបសូន្យ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន និព្វិទាវិរាគៈនៃបុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានហេតុសាបសូន្យ កាលបើនិព្វិទាវិរាគៈមិនមាន វិមុត្តិញ្ញាណទស្សនៈនៃបុគ្គលអ្នកវិបត្តិចាកនិព្វិទាវិរាគៈ ឈ្មោះថា មានហេតុសាបសូន្យ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើដែលវិបត្តិចាកមែក និងស្លឹក ក្រមរនៃឈើនោះក្តី ក៏មិនសូវបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើហិរិ និងឱត្តប្បៈ មិនមាន ឥន្រ្ទិយសំវរៈនៃបុគ្គលអ្នកវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មានហេតុសាបសូន្យ ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ កាលបើហិរិ និងឱត្តប្បៈមាន ឥន្រ្ទិយសំវរៈនៃបុគ្គលអ្នកបរិបូណ៌ដោយហិរិ និងឱត្តប្បៈ ឈ្មោះថា បរិបូណ៌ដោយហេតុ កាលបើឥន្ទ្រិយសំវរៈ មាន សីលនៃបុគ្គលអ្នកបរិបូណ៌ ដោយឥន្រ្ទិយសំវរៈ ឈ្មោះថា បរិបូណ៌ដោយហេតុ កាលបើសីលមាន សម្មាសមាធិនៃបុគ្គលអ្នកបរិបូណ៌ដោយសីល ឈ្មោះថា បរិបូណ៌ដោយហេតុ កាលបើសម្មាសមាធិ មាន យថាភូតញ្ញាណទស្សនៈ នៃបុគ្គលអ្នកបរិបូណ៌ដោយសម្មាសមាធិ ឈ្មោះថា បរិបូណ៌ដោយហេតុ កាលបើយថាភូតញ្ញាណទស្សនៈ មាន និព្វិទាវិរាគៈនៃបុគ្គលអ្នកបរិបូណ៌ ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា បរិបូណ៌ដោយហេតុ កាលបើនិព្វិទាវិរាគៈ មាន វិមុត្តិញ្ញាណទស្សនៈនៃបុគ្គលអ្នកបរិបូណ៌ដោយនិព្វិទាវិរាគៈ ឈ្មោះថា បរិបូណ៌ដោយហេតុ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹក ក្រមរនៃឈើនោះក្តី ក៏បរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏បរិបូណ៌ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើហិរិ និងឱត្តប្បៈ មាន ឥន្ទ្រិយសំវរៈនៃបុគ្គលអ្នកបរិបូណ៌ដោយហិរិ និងឱត្តប្បៈ ឈ្មោះថា បរិបូណ៌ ដោយហេតុ ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។

សត្តសូរិយសូត្រ ទី២កែប្រែ

[៦៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងអម្ពបាលិវន ទៀបក្រុងវេសាលី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សង្ខារ [សង្ខារដែលមានចិត្តគ្រប់គ្រង និងសង្ខារដែលមិនមានចិត្តគ្រប់គ្រង ។ អដ្ឋកថា ។] ទាំងឡាយ មិនទៀងទាត់ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនខ្ជាប់ខ្ជួន ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ បុគ្គលគួរនឿយណាយ គួរធុញទ្រាន់ គួររួចស្រឡះ ចាកសង្ខារទាំងពួង ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងស្តេចភ្នំឈ្មោះសិនេរុ ទទឹង ៨ ម៉ឺន ៤ ពាន់យោជន៍ បណ្តោយ ៨ ម៉ឺន ៤ ពាន់យោជន៍ លិចចុះក្នុងមហាសមុទ្រ ៨ ម៉ឺន ៤ ពាន់យោជន៍ ផុសឡើងអំពីមហាសមុទ្រ ៨ ម៉ឺន ៤ ពាន់យោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលភ្លៀងមិនបង្អោរចុះ អស់ច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ច្រើនសែនឆ្នាំ ម្នាលភិក្ខុទាំងឡាយ កាលបើភ្លៀងមិនបង្អោរចុះ ពីជគាម ភូតគាម ឈើជាថ្នាំ ស្មៅ និងឈើជាធំ ក្នុងព្រៃណាមួយ ពីជគាម ភូតគាម និងឈើជាថ្នាំ ស្មៅ និងឈើជាធំ ក្នុងព្រៃទាំងនោះ នឹងស្វិត ស្ងួត មិនកើតឡើង ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនខ្ជាប់ខ្ជួនយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ បុគ្គលគួរនឿយណាយ គួរធុញទ្រាន់ គួររួចស្រឡះ ចាកសង្ខារទាំងពួង ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលព្រះអាទិត្យ ជាគម្រប់ពីរ កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តង ៗ ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគម្រប់ពីរ កើត ប្រាកដហើយ ស្ទឹងតូចទាំងឡាយ បារាយណ៍ទឹកតូចទាំងឡាយណាមួយ ស្ទឹង និងបារាយណ៍តូចទាំងអស់នោះ នឹងគោក រីងស្ងួត មិនមានប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលព្រះអាទិត្យ ជាគម្រប់បី កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តង ៗ ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យជាគម្រប់បី កើតមានប្រាកដ ទន្លេធំទាំងឡាយណា គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេធំទាំងអស់នោះ គង់នឹងរីងស្ងួត មិនមានប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលព្រះអាទិត្យ ជាគម្រប់ ៤ កើតមានប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តង ៗ ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគម្រប់ ៤ កើតប្រាកដហើយ ស្រះធំទាំងឡាយណា (ក្តី) ទន្លេធំទាំងឡាយនេះ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី រមែងកើតអំពីស្រះធំណា (ក្តី) ស្រះធំ និងទន្លេធំទាំងអស់នោះ ក៏គោករីងស្ងួត មិនមានប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ដែលព្រះអាទិត្យ ជាគម្រប់ ៥ កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តងៗ ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យជាគម្រប់ ៥ កើតប្រាកដហើយ ទឹកក្នុងមហាសមុទ្រ ស្រកអស់មួយរយយោជន៍ខ្លះ ទឹកក្នុងមហាសមុទ្រ ស្រកអស់ ២រយ យោជន៍ខ្លះ ៣រយយោជន៍ខ្លះ ៤រយយោជន៍ខ្លះ ៥រយយោជន៍ខ្លះ ៦រយយោជន៍ខ្លះ ៧ រយយោជន៍ខ្លះ ទឹករមែងដក់នៅ ក្នុងមហាសមុទ្រ ៧ ជំហរដើមត្នោតខ្លះ ទឹកក្នុងមហាសមុទ្រ រមែងដក់នៅ ៦ ជំហរដើមត្នោតខ្លះ ៥ ជំហរដើមត្នោតខ្លះ ៤ ជំហរដើមត្នោតខ្លះ ៣ ជំហរដើមត្នោតខ្លះ ២ ជំហរដើមត្នោតខ្លះ ១ ជំហរដើមត្នោតខ្លះ ទឹកក្នុងមហាសមុទ្រ រមែងដក់នៅ ៧ ជំហរបុរសខ្លះ ទឹកក្នុងមហាសមុទ្រ រមែងដក់នៅ ៦ ជំហរបុរសខ្លះ ៥ ជំហរបុរសខ្លះ ៤ ជំហរបុរសខ្លះ ៣ ជំហរបុរសខ្លះ ២ ជំហរបុរសខ្លះ ១ ជំហរបុរសខ្លះ ពាក់កណ្តាលជំហរបុរសខ្លះ ត្រឹមចង្កេះខ្លះ ត្រឹមជង្គង់ខ្លះ ត្រឹមភ្នែកគោរខ្លះ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភ្លៀងមានគ្រាប់ថ្លោស ៗ បង្អោរចុះ ក្នុងសរទសម័យ ទឹករមែងដក់នៅ ក្នុងស្នាមជើងគោ ក្នុងប្រទេសនោះ ៗ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ទឹកក្នុងមហាសមុទ្រ ដក់នៅប៉ុនប្រឡង់ជើងគោ ក្នុងប្រទេសនោះ ៗ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគម្រប់ ៥ កើតប្រាកដហើយ ទឹកក្នុងមហាសមុទ្រ សូម្បីត្រឹមតែមួយថ្នាំងនៃម្រាមដៃ ក៏មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលព្រះអាទិត្យ ជាគម្រប់ ៦ កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តង ៗ ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យជា  គម្រប់ ៦ កើតប្រាកដហើយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង រមែងហុយផ្សែងឡើង ហុយផ្សែងឡើងព្រម ហុយផ្សែងឡើងសព្វ ។ ម្នាលភិក្ខុទាំងឡាយ ឡដុតឆ្នាំង ដែលស្មូនឆ្នាំងបិទហើយ រមែងហុយផ្សែងឡើង ហុយផ្សែងឡើងព្រម ហុយផ្សែងឡើងសព្វ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគម្រប់ ៦ កើតប្រាកដហើយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង ក៏ហុយផ្សែងឡើង ហុយផ្សែងឡើងព្រម យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលអាទិត្យជាគម្រប់ ៧ កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តង ៗ ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគម្រប់ ៧ កើតប្រាកដហើយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង រមែងឆេះសព្វ រុងរឿង មានអណ្តាតតែមួយ ម្នាលភិក្ខុទាំងឡាយ កាលបើមហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង ដែលភ្លើងកំពុងឆេះក្តៅ អណ្តាតភ្លើងដែលត្រូវខ្យល់បក់ឡើងទៅ ដរាបដល់ព្រហ្មលោក ម្នាលភិក្ខុទាំងឡាយ កាលបើស្តេចភ្នំឈ្មោះសិនេរុ ដែលភ្លើងកំពុងឆេះក្តៅ កំពុងវិនាស ដែលគំនរភ្លើងដ៏ធំ គ្របសង្កត់ហើយ កំពូលភ្នំទាំងឡាយ ១ រយយោជន៍ខ្លះ ក៏ដាច់រាត់រាយ កំពូលភ្នំទាំងឡាយ ២ រយយោជន៍ខ្លះ ៣ រយយោជន៍ខ្លះ ៤ រយយោជន៍ខ្លះ ៥ រយយោជន៍ខ្លះ ក៏ដាច់រាត់រាយ ម្នាលភិក្ខុទាំងឡាយ កាលបើមហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង ដែលភ្លើងកំពុងឆេះក្តៅ ផែះក៏មិនប្រាកដ កំញមក៏មិនប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសប្បិក្តី ប្រេងក្តី កាលដែលភ្លើងកំពុងឆេះក្តៅ ផែះក៏មិនប្រាកដ កំញមក៏មិនប្រាកដ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុនេះផង កាលដែលភ្លើងកំពុងឆេះក្តៅ ផែះក៏មិនប្រាកដ កំញមក៏មិនប្រាកដ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនខ្ជាប់ខ្ជួនយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ បុគ្គលគួរនឿយណាយ គួរធុញទ្រាន់ គួររួចស្រឡះចាកសង្ខារទាំងពួង ។ ម្នាលភិក្ខុទាំងឡាយ នរណាដឹង នរណាជឿ ក្នុងសង្ខារនោះថា ផែនដីនេះក្តី ស្តេចភ្នំឈ្មោះសិនេរុក្តី គង់នឹងឆេះរលាយ គង់នឹងវិនាស មិនមានប្រាកដយ៉ាងនេះ វៀរលែងតែអរិយសាវកទាំងឡាយ អ្នកមានបទ គឺធម៌ឃើញហើយ ។

ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានគ្រូឈ្មោះសុនេត្តៈ ជាអ្នកធ្វើនូវលទ្ធិដូចជាកំពង់ ជាអ្នកប្រាសចាក [គ្រាន់តែស្ងប់រាគៈ ដោយអំណាចឈាន មិនបានលះដាច់ទេ ។] រាគៈ ក្នុងកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះសុនេត្តៈ មានរយនៃសាវកដ៏ច្រើន ។ គ្រូឈ្មោះសុនេត្តៈ សំដែងធម៌ដល់ពួកសាវក ដើម្បីឲ្យបានទៅកើតក្នុងព្រហ្មលោក ។ ម្នាលភិក្ខុទាំងឡាយ កាលគ្រូឈ្មោះសុនេត្តៈ កំពុងសំដែងធម៌ ដើម្បីឲ្យបានទៅកើតក្នុងព្រហ្មលោក ពួកសាវកណា ដឹងច្បាស់នូវពាក្យប្រៀនប្រដៅទាំងអស់ ដោយសព្វគ្រប់ ពួកសាវកទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតឯសុគតិ ព្រហ្មលោក ។ ពួកសាវកណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅ ដោយសព្វគ្រប់ទេ ពួកសាវកនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតា ជាន់បរនិម្មិតវសវត្តី ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតា ជាន់និម្មានរតី ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់តុសិត ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់យាមៈ ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិក ពួកខ្លះ ទៅកើតជាមួយនឹងពួកខត្តិយមហាសាល ពួកខ្លះ ទៅកើតជាមួយនឹងពួកញ្រហ្មណមហាសាល ពួកខ្លះ ទៅកើតជាមួយនឹងពួកគហបតិមហាសាល ។

ម្នាលភិក្ខុទាំងឡាយ គ្រានោះ គ្រូឈ្មោះសុនេត្តៈ មានសេចក្តីត្រិះរិះ ដូច្នេះថា ហេតុនេះ មិនសមគួរសោះ ដែលអាត្មាអញ ជាអ្នកមានគតិស្មើ ៗ នឹងពួកសាវកក្នុងភពមុខ បើដូច្នោះ មានតែអាត្មាអញ ចម្រើននូវមេត្តាឲ្យលើសលុប ជាងបឋមជ្ឈានទៅទៀត ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ គ្រូឈ្មោះសុនេត្តៈ ចម្រើននូវមេត្តចិត្តអស់ ៧ ឆ្នាំ លុះចម្រើននូវមេត្តចិត្ត អស់ ៧ ឆ្នាំហើយ មិនបានមកកាន់លោកនេះទៀតអស់ ៧ សំវដ្តវិវដ្តកប្ប ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា កាលលោកំពុងវិនាស គ្រូ ឈ្មោះសុនេត្តៈ ក៏បានទៅកើតក្នុងព្រហ្មលោកជាន់អាភស្សរៈ កាលលោកកំពុងចម្រើន ក៏ចូលទៅកើតក្នុងសុញ្ញវិមាននៃព្រហ្ម ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងសុញ្ញវិមាននៃព្រហ្មនោះ មានព្រហ្មជាមហាព្រហ្ម គ្របសង្កត់នូវព្រហ្មឯទៀត ៗ បាន ព្រហ្មឯទៀត ៗ មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុដោយសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះនៅក្នុងអំណាចខ្លួន ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះសុនេត្តៈ បាន ជាសក្កៈ ជាធំជាងទេវតាទាំងឡាយ ៣៦ លើក បានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាធម្មរាជា (ជាឥស្សរៈលើផែនដី) មានមហាសមុទ្រទាំង ៤ ជាទីបំផុត ព្រះអង្គជាស្តេចឈ្នះសង្រ្គាម ទ្រង់មានជនបទ ដល់នូវសេចក្តីមាំមួន ប្រកបដោយកែវ ៧ ប្រការ ព្រះរាជបុត្ររបស់ព្រះអង្គច្រើនជាងពាន់ សុទ្ធតែជាអ្នកក្លៀវក្លា មានសភាពជាអ្នកមានសេចក្តីព្យាយាម សង្កត់សង្កិននូវសេនារបស់ស្តេចដទៃ បានច្រើនរយលើក ។ ព្រះអង្គទ្រង់ប្រាម ប្រាប គ្រប់គ្រងផែនដីដែលមានសាគរ ជាទីបំផុតដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាវុធឡើយ ។ ម្នាលភិក្ខុទាំងឡាយ អម្បាលដូចជាគ្រូឈ្មោះសុនេត្តៈនោះ មានអាយុវែងយ៉ាងនេះ ឋិតនៅយូរយ៉ាងនេះ ក៏នៅតែជាអ្នកមិនផុតអំពីជាតិ ជរា មរណៈ សោកៈ ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ចិត្ត តថាគតហៅថា មិនរួចអំពីទុក្ខដូច្នេះ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ព្រោះមិនទាន់ត្រាស់ដឹង មិនទាន់ចាក់ធ្លុះ ចំពោះនូវធម៌ទាំង ៤ ។ ធម៌ទាំង ៤ តើដូចម្តេច ។ គឺមិនទាន់ត្រាស់ដឹង មិនទាន់ចាក់ធ្លុះនូវសីលដ៏ប្រសើរ ១ មិនទាន់ត្រាស់ដឹង មិនទាន់ចាក់ធ្លុះ នូវសមាធិដ៏ប្រសើរ ១ មិនទាន់ត្រាស់ដឹង មិនទាន់ចាក់ធ្លុះនូវបញ្ញាដ៏ប្រសើរ ១ មិនទាន់ត្រាស់ដឹង មិនទាន់ចាក់ធ្លុះនូវវិមុត្តិដ៏ប្រសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ សីលដ៏ប្រសើរនោះឯង ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ សមាធិដ៏ប្រសើរ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ បញ្ញាដ៏ប្រសើរ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ វិមុត្តិដ៏ប្រសើរ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ។ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែគឺតណ្ហា ដែលអាចនាំសត្វអំពីភពមួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីទៀត ក៏មិនមានក្នុងកាលឥឡូវនេះឡើយ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងដូច្នេះហើយ ព្រះសុគត ជាសាស្តា លុះទ្រង់មានព្រះពុទ្ធដីកាដូច្នេះហើយ ក៏ទ្រង់ត្រាស់ដូច្នេះ តទៅទៀតថា

ធម៌ទាំងនេះ គឺសីល សមាធិ បញ្ញា និងវិមុត្តិដ៏ប្រសើរ ព្រះគោតមដ៏មានយស បានត្រាស់ដឹងហើយ ព្រះពុទ្ធ ទ្រង់ត្រាស់ដឹងយ៉ាងនេះហើយ ទើបសំដែងធម៌ប្រាប់ដល់ភិក្ខុទាំងឡាយ ព្រះសាស្តាមានចក្ខុ ទ្រង់ធ្វើនូវព្រះនិញ្វន ជាទីបំផុតនៃកងទុក្ខ ទ្រង់បរិនិញ្វនហើយ ។

នគរោបមសូត្រ ទី៣កែប្រែ

[៦៤] ម្នាលភិក្ខុទាំងឡាយ កាលណា នគរនៃស្តេច ជាទីបំផុតនៃដែន ដែលរៀបចំល្អហើយ ដោយនគរបរិក្ខារ [គ្រឿងរក្សាទីក្រុង ។] ៧ យ៉ាង ទាំងស្តេច ក៏រមែងបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវអាហារ ៤ យ៉ាង ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា នគរនៃស្តេចជាទីបំផុតនៃដែន ដែលពួកបច្ចាមិត្ត ជាសត្រូវខាងក្រៅ មិនគប្បីធ្វើបាន ។ នគរដែលរៀបចំល្អហើយ ដោយនគរបរិក្ខារ ៧ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន ក្នុងលោកនេះ មានសសរគោល មានរណ្តៅដ៏ជ្រៅ ដែលគេដាំល្អហើយ មិនកម្រើក មិនរញ្ជួយ ។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលរៀបចំល្អហើយ ដោយនគរបរិក្ខារទី ១ នេះ ដើម្បីគ្រប់គ្រងនូវពួកជនខាងក្នុង ដើម្បីការពារនូវពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានស្នាមភ្លោះដ៏ជ្រៅផង ធំទូលាយផង ។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលរៀបចំល្អហើយ ដោយនគរបរិក្ខារទី ២ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានផ្លូវយាមល្បាតដ៏ខ្ពស់ផង ទូលាយផង ។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលរៀបចំល្អហើយ ដោយនគរបរិក្ខារ ទី៣ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានអាវុធដ៏ច្រើន គឺ ព្រួញ និងលំពែងផង និងអាវុធមានមុខម្ខាងផង ដែលគេសន្សំទុកហើយ ។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលគេរៀបចំល្អហើយ ដោយនគរបរិក្ខារទី ៤ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារ ពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានពួកពលដ៏ច្រើន តែងនៅអាស្រ័យ គឺ ទ័ពជិះដំរី ទ័ពជិះសេះ ទ័ពបររថ ខ្មាន់ធ្នូ អ្នកកាន់ទង់ជ័យ (ដើរមុខ) អ្នកចាត់កងទ័ព ជាអ្នកឲ្យនូវស្បៀង (ពួកអ្នកចែកស្បៀង ដល់ពួកទាហានក្នុងសង្រ្គាម) ពួករាជបុត្រ អ្នកពុះពារ (ចូលទៅក្នុងសង្គ្រាម) ពួកទាហានអ្នកលុកចូល ពួកទាហានអ្នកអង់អាច ពួកទាហានអ្នកក្លៀវក្លា ដូចជាដំរីដ៏ប្រសើរ ពួកទាហានអ្នកទ្រទ្រង់នូវផែនក្តារ (សម្រាប់ការពារសរ) គឺខែល ពួកទាហានអ្នកពាក់អាវក្រោះ ពួកទាហានជាកូននៃជនជាទាសៈ ។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលគេរៀបចំល្អហើយ ដោយនគរបរិក្ខារទី ៥ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានឆ្មាំទ្វារជាបណ្ឌិត អ្នកឈ្លាសវៃ មានបញ្ញា ឃាត់ពួកជនដែលមិនស្គាល់ បើកឲ្យពួក ជនដែលស្គាល់ចូលទៅ ។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលគេរៀបចំល្អហើយ ដោយនគរបរិក្ខារ ទី ៦ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានកំពែងខ្ពស់ផង ក្រាស់ផង បរិបូណ៌ដោយគ្រឿងអប់ និងគ្រឿងលាបផង ។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលគេរៀបចំល្អហើយ ដោយនគរបរិក្ខារទី ៧ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ ។ នគរដែលគេរៀបចំល្អហើយ ដោយនគរបរិក្ខារ ៧ យ៉ាងនេះ ។ ចុះស្តេចដែលបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវអាហារទាំង ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ នគរនៃស្តេច ជាទីបំផុតនៃដែន មានស្មៅ និងឧស និងទឹកដ៏ច្រើន ដែលគេសន្សំទុកហើយ ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានស្រូវខ្សាយ និងស្រូវដំណើបដ៏ច្រើន ដែលគេសន្សំទុក ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានល្ង និងសណ្តែក និងអបរណ្ណជាតិដ៏ច្រើន ដែលគេសន្សំទុក ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានភេសជ្ជៈច្រើន គឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ និងអម្បិល ដែលគេសន្សំទុក ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ ។ ស្តេច រមែងបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយនូវអាហារទាំង ៤ នេះ ។ ម្នាលភិក្ខុទាំងឡាយ កាលណានគរនៃស្តេច ជាទីបំផុតនៃដែន ដែលរៀបចំល្អហើយ ដោយនគរបរិក្ខារទាំង ៧ យ៉ាង ទាំងស្តេច ក៏រមែងបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយនូវអាហារទាំង ៤ យ៉ាង ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា នគរនៃស្តេច ជាទីបំផុតនៃដែន ដែលពួកបច្ចាមិត្តជាសត្រូវខាងក្រៅ មិនគប្បីធ្វើបាន (យ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ កាលណា អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្ម ៧ យ៉ាង បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈាន ទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ប្រសើរ មានការនៅជាសុខក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា អរិយសាវក ដែលមារមិនគប្បីធ្វើបាន ដែលមារមានចិត្តបាប មិនគប្បីធ្វើបាន យ៉ាងនោះដែរ ។ អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្ម ៧ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានសសរគោល មានរណ្តៅដ៏ជ្រៅ ដែលគេដាំដោយល្អ មិនកម្រើក មិនរញ្ជួយ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណ របស់តថាគតដូច្នេះថា ព្រះដ៏មានព្រះភាគអង្គនោះ ។បេ។ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ភពថ្មីទៀត ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក មានសទ្ធាទុកជាសសរគោល រមែងលះបង់នូវអកុសល ចម្រើននូវកុសល លះបង់នូវអំពើដែលមានទោស ចម្រើននូវអំពើដែលមិនមានទោស រក្សាខ្លួនឲ្យបរិសុទ្ធ ក៏យ៉ាងនោះដែរ ។ អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្មទី ១ នេះ ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានស្នាមភ្លោះដ៏ជ្រៅផង ធំទូលាយផង ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ជាអ្នកខ្មាសបាប រមែងខ្មាសកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងខ្មាសការជួបប្រសព្វនូវអកុសលធម៌ដ៏លាមកទាំងឡាយ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក មានហិរិ ទុកជាស្នាមភ្លោះ រមែងលះបង់នូវអកុសល ចម្រើននូវកុសល លះបង់នូវអំពើដែលមានទោស ចម្រើននូវអំពើដែលមិនមានទោស រក្សាខ្លួនឲ្យបរិសុទ្ធ ។ អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្មទី ២ នេះ ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានផ្លូវចាំយាមល្បាតដ៏ខ្ពស់ផង ធំទូលាយផង ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ជាអ្នកមានសេចក្តីតក់ស្លុតចំពោះបាប រមែងតក់ស្លុត ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់ស្លុត ចំពោះការជួបប្រសព្វ នូវអកុសលធម៌ទាំងឡាយ ដ៏លាមក ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក មានឱត្តប្បៈទុកជាផ្លូវយាមល្បាត រមែងលះបង់នូវអកុសល ចម្រើននូវកុសល លះបង់នូវអំពើមានទោស ចម្រើននូវអំពើមិនមានទោស រក្សាខ្លួនឲ្យបរិសុទ្ធ ។ អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្មទី ៣ នេះ ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានគ្រឿងអាវុធដ៏ច្រើន គឺព្រួញ និងលំពែងផង និងអាវុធមានមុខម្ខាងផង ដែលគេសន្សំទុក ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ជាពហុស្សូត ។បេ។ ចាក់ធ្លុះចំពោះដោយទិដ្ឋិ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក មានការចេះដឹង ទុកជាអាវុធ រមែងលះបង់នូវអកុសល ចម្រើននូវកុសល លះបង់នូវអំពើមានទោស ចម្រើននូវអំពើមិនមានទោស រមែងរក្សាខ្លួនឲ្យ បរិសុទ្ធ ។ អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្មទី ៤ នេះ ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានពួកពលដ៏ច្រើន តែងនៅអាស្រ័យគឺ ទ័ពជិះដំរី ទ័ពជិះសេះ ទ័ពបររថ ខ្មាន់ធ្នូ អ្នកកាន់ទង់ជ័យ (ដើរមុខ) អ្នកចាត់កង់ទ័ព អ្នកឲ្យនូវស្បៀង (ដល់ពួកទាហានក្នុងសង្គ្រាម) ពួករាជបុត្រ អ្នកពុះពារ (ចូលទៅក្នុងសង្រ្គាម) ពួកទាហាន អ្នកលុកចូលកាន់សង្រ្គាម ពួកទាហាន អ្នកអង់អាច ពួកទាហាន អ្នកក្លៀវក្លា ដូចជាដំរីដ៏ប្រសើរ ពួកទាហាន អ្នកទ្រង់នូវផែនក្តារ (សម្រាប់ការពារសរ) គឺខែល ពួកទាហាន ជាកូននៃជនជាទាសៈ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បី ការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដើម្បីចម្រើននូវកុសលធម៌ទាំងឡាយ ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងដ៏មាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ក៏យ៉ាងនោះដែរ ។ អរិយសសាវក មានសេចក្តីព្យាយាម ទុកជាពួកពល រមែងលះបង់នូវអកុសលធម៌ ចម្រើននូវកុសលធម៌ លះបង់នូវអំពើមានទោស ចម្រើននូវអំពើមិនមានទោស រមែងរក្សាខ្លួនឲ្យបរិសុទ្ធ ។ អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្មទី ៥ នេះ ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានឆ្មាំទ្វារ ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា ឃាត់នូវពួកជនដែលមិនស្គាល់ បើកឲ្យពួកជនដែលស្គាល់ឲ្យចូល ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ជាអ្នកមានសតិ ប្រកបដោយសតិ និងភាពជាបុគ្គល មានប្រាជ្ញាចាស់ក្លាដ៏ក្រៃលែង ជាអ្នករលឹកបានរឿយ ៗ នូវការងារដែលបានធ្វើយូរហើយក្តី និយាយយូរហើយក្តី ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកមានសតិ ទុកជាឆ្មាំទ្វារ រមែងលះបង់នូវអកុសល ចម្រើននូវកុសល លះបង់នូវអំពើមានទោស ចម្រើននូវអំពើមិនមានទោស រមែងរក្សាខ្លួនឲ្យបរិសុទ្ធ ។ អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្មទី ៦ នេះ ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានកំពែងដ៏ខ្ពស់ផង ក្រាស់ផង បរិបូណ៌ដោយគ្រឿងអប់ និងគ្រឿងលាបផង ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញាជាគ្រឿងចាក់ធ្លុះ យល់នូវសេចក្តីចម្រើន និងសេចក្តីវិនាស ជាប្រាជ្ញា ជាគ្រឿងចាក់ធ្លុះដ៏ប្រសើរ ដល់នូវសេចក្តីអស់ទៅនៃទុក្ខដោយ ប្រពៃ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក បរិបូណ៌ដោយប្រាជ្ញា ទុកជាគ្រឿងអប់ និងគ្រឿងលាប រមែងលះបង់នូវអកុសល ចម្រើននូវកុសល លះបង់នូវអំពើដែលមានទោស ចម្រើននូវអំពើដែលមិនមានទោស រក្សាខ្លួនឲ្យបរិសុទ្ធ ។ អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្មទី ៧ នេះ ។ អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្មទាំង ៧ យ៉ាងនេះឯង ។ (អរិយសាវក) ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅ ក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានស្មៅ និងឧស និងទឹកដ៏ច្រើន ដែលសន្សំទុក ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ស្ងាត់ចាកកាមទាំងឡាយ ។បេ។ ចូលកាន់បឋមជ្ឈាន ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដើម្បីឈមចុះកាន់ព្រះនិញ្វន ចំពោះខ្លួន ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានស្រូវខ្សាយ ស្រូវដំណើបដ៏ច្រើន ដែលគេសន្សំទុក ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ យ៉ាង ណាមិញ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ។បេ។ ចូលកាន់ទុតិយជ្ឈាន ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដើម្បីឈមចុះកាន់ព្រះនិញ្វន ចំពោះខ្លួន ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានល្ង សណ្តែក និងអបរណ្ណជាតិដ៏ច្រើន ដែលគេសន្សំទុក ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ព្រោះនឿយណាយចាកបីតិផង ។បេ។ ចូលកាន់តតិយជ្ឈាន ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដើម្បីឈមចុះកាន់ព្រះនិញ្វន ចំពោះខ្លួន ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានភេសជ្ជៈដ៏ច្រើន ដែលគេសន្សំទុក គឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ អំបិល ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ព្រោះលះបង់នូវសុខផង ។បេ។ ចូលកាន់ចតុត្ថជ្ឈាន ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដើម្បីឈមចុះកាន់ព្រះនិញ្វន ចំពោះខ្លួន ក៏យ៉ាងនោះដែរ ។ អរិយសាវក ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ នេះ ដែលប្រព្រឹត្តទៅ ក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលណា អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្មទាំង ៧ យ៉ាងនេះ ទាំងបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវឈានទាំង ៤ នេះ ដែលប្រព្រឹត្តទៅ ក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ   នេះតថាគតហៅថា អរិយសាវក ដែលមារមិនគប្បីធ្វើបាន មារមានចិត្តបាប មិនគប្បីធ្វើបានឡើយ ។

ធម្មញ្ញូសូត្រ ទី៤កែប្រែ

[៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ប្រកបដោយធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកដឹងនូវធម៌ ១ ដឹងនូវអត្ថ (របស់ធម៌) ១ ដឹងខ្លួន ១ ដឹងនូវប្រមាណ ក្នុង (ភោជន) ១ ដឹងកាលគួរ ១ ដឹងបរិសទ្យ ១ ដឹងបុគ្គលដែលគួរគប់រក ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងនូវធម៌ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនគប្បីដឹងនូវធម៌គឺ សុត្តៈ… វេទល្លៈ ទេ តថាគត មិនគប្បីហៅថា ជាអ្នកដឹងនូវធម៌ ក្នុងបទនេះឡើយ ម្នាលភិក្ខុទាំងឡាយ ចំណែកឯភិក្ខុដឹងនូវធម៌គឺ សុត្តៈ… វេទល្លៈ ព្រោះហេតុនោះ ទើបតថាគតហៅថា អ្នកដឹងនូវធម៌ ភិក្ខុជាអ្នកដឹងនូវធម៌ យ៉ាងនេះឯង ។ ចុះភិក្ខុអ្នកដឹងនូវអត្ថ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងនូវអត្ថនៃភាសិតនោះ ៗ ថា នេះជាអត្ថ របស់ភាសិតនេះ នេះជាអត្ថ របស់ភាសិតនេះ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនដឹងនូវអត្ថ នៃភាសិតនោះ ៗ ថា នេះជាអត្ថរបស់ភាសិតនេះ នេះជាអត្ថ របស់ភាសិតនេះទេ តថាគតមិនហៅថា អ្នកដឹងនូវអត្ថ ក្នុងបទនេះឡើយ ម្នាលភិក្ខុទាំងឡាយ ចំណែកឯភិក្ខុដឹងនូវអត្ថរបស់ភាសិតនោះ ៗ ថា នេះជាអត្ថរបស់ភាសិតនេះ នេះជាអត្ថរបស់ភាសិតនេះ ព្រោះហេតុនោះ ទើបតថាគតហៅថា អ្នកដឹងនូវអត្ថ អ្នកដឹងនូវធម៌ ដឹងនូវអត្ថ យ៉ាងនេះឯង ។ ចុះភិក្ខុអ្នកដឹងខ្លួន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងខ្លួនថា អាត្មាអញ ជាអ្នកប្រកបដោយសទ្ធា មានសីលៈ សុតៈ ចាគៈ បញ្ញា បដិភាណៈ ត្រឹមប៉ុណ្ណេះ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនដឹងខ្លួនថា អាត្មាអញ ជាអ្នកប្រកបដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា បដិភាណៈ ត្រឹមប៉ុណ្ណេះទេ តថាគត មិនហៅថា អ្នកដឹងខ្លួនក្នុងបទនេះឡើយ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុអ្នកដឹងខ្លួនថា អាត្មាអញ ជាអ្នកប្រកបដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា បដិភាណៈ ត្រឹមប៉ុណ្ណេះ ព្រោះហេតុនោះ ទើបតថាគតហៅថា អ្នកដឹងខ្លួន ភិក្ខុអ្នកដឹងធម៌ ដឹងអត្ថ ដឹងខ្លួន យ៉ាងនេះឯង ។ ចុះភិក្ខុអ្នកដឹងប្រមាណ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងប្រមាណក្នុងការទទួលនូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនដឹងប្រមាណ ក្នុងការទទួលចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទេ តថាគត មិនហៅថា អ្នកដឹងប្រមាណក្នុងបទនេះឡើយ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុដឹងប្រមាណ ក្នុងការទទួលចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រោះហេតុនោះ ទើបតថាគតហៅថា អ្នកដឹងប្រមាណ ភិក្ខុអ្នកដឹងធម៌ ដឹងអត្ថ ដឹងខ្លួន ដឹងប្រមាណ យ៉ាងនេះឯង ។ ចុះភិក្ខុអ្នកដឹងនូវកាល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងនូវកាលថា នេះជាកាលគួររៀនបាលី នេះជាកាលគួរសាកសួរ នេះជាកាលគួរប្រកប នេះជាកាលគួរពួនសម្ងំ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនដឹងនូវកាលថា នេះជាកាលគួររៀនបាលី នេះជាកាលគួរសាកសួរ នេះជាកាលគួរប្រកប នេះជាកាលគួរពួនសម្ងំទេ តថាគតមិនហៅថា អ្នកដឹងកាល ក្នុងបទនេះឡើយ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុអ្នកដឹងនូវកាលថា នេះជាកាលគួររៀនបាលី នេះជាកាលគួរសាកសួរ នេះជាកាលគួរប្រកប នេះជាកាលគួរពួនសម្ងំ ព្រោះហេតុនោះ ទើបតថាគតហៅថា អ្នកដឹងនូវកាល ភិក្ខុអ្នកដឹងធម៌ ដឹងអត្ថ ដឹងខ្លួន ដឹងប្រមាណ ដឹងកាល យ៉ាងនេះឯង ។ ចុះភិក្ខុអ្នកដឹងបរិសទ្យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងបរិសទ្យថា នេះជាខត្តិយបរិសទ្យ នេះជាញ្រហ្មណបរិសទ្យ នេះជាគហបតិបរិសទ្យ នេះជាសមណបរិសទ្យ អាត្មាអញ គួរចូលទៅរកយ៉ាងនេះ គួរឈរយ៉ាងនេះ គួរធ្វើយ៉ាងនេះ គួរអង្គុយយ៉ាងនេះ គួរនិយាយយ៉ាងនេះ គួរស្ងៀមយ៉ាងនេះ ចំពោះបរិសទ្យទាំងនុ៎ះ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនដឹងបរិសទ្យថា នេះជាខត្តិយបរិសទ្យ… គួរស្ងៀមយ៉ាងនេះ តថាគតមិនហៅថាអ្នកដឹងបរិសទ្យក្នុងបទនេះឡើយ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុដឹងបរិសទ្យថា នេះជាខត្តិយបរិសទ្យ… គួរស្ងៀមយ៉ាងនេះ ព្រោះហេតុនោះ ទើបតថាគតហៅថា អ្នកដឹងបរិសទ្យ ភិក្ខុអ្នកដឹងធម៌ ដឹងអត្ថ ដឹងខ្លួន ដឹងប្រមាណ ដឹងកាល ដឹងបរិសទ្យ យ៉ាងនេះឯង ។ ចុះភិក្ខុដឹងបុគ្គលដែលគួរគប់រក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងដឹងច្បាស់នូវបុគ្គលពីរពួក ឯបុគ្គលពីរពួក គឺ មួយពួក ជាអ្នកចង់ជួបប្រទះពួកព្រះអរិយៈ មួយពួក មិនចង់ជួបប្រទះពួកព្រះអរិយៈ ។ បុគ្គលណា មិនចង់ជួបប្រទះពួកព្រះអរិយៈ បុគ្គលនោះ គេគប្បីតិះដៀល ដោយហេតុនោះ ៗ យ៉ាងនេះ ។ បុគ្គលណា ចង់ជួបប្រទះពួកព្រះអរិយៈ បុគ្គលនោះ គេគប្បីសរសើរ ដោយហេតុនោះៗ យ៉ាងនេះ ។ បុគ្គលពីរពួក ចង់ជួបប្រទះពួកព្រះអរិយៈ គឺ មួយពួក ចង់ស្តាប់ព្រះសទ្ធម្ម មួយពួក មិនចង់ស្តាប់ព្រះសទ្ធម្ម ។ បុគ្គលណា មិនចង់ស្តាប់ព្រះសទ្ធម្ម បុគ្គលនោះ គេគប្បីតិះដៀល ដោយហេតុនោះៗ យ៉ាងនេះ ។ បុគ្គលណា ចង់ស្តាប់ព្រះសទ្ធម្ម បុគ្គលនោះ គេគប្បីសរសើរ ដោយហេតុនោះៗ យ៉ាងនេះ ។ បុគ្គលពីរពួក ចង់ស្តាប់នូវព្រះសទ្ធម្ម គឺ បុគ្គលមួយពួក មានត្រចៀក ផ្ទៀងស្តាប់នូវធម៌ បុគ្គលមួយពួក មានត្រចៀក មិនផ្ទៀងស្តាប់នូវធម៌ ។ បុគ្គលណា មានត្រចៀក មិនផ្ទៀងស្តាប់នូវធម៌ បុគ្គលនោះ គេគប្បីតិះដៀល ដោយហេតុនោះៗ យ៉ាងនេះ ។ បុគ្គលណា មានត្រចៀក ផ្ទៀងស្តាប់នូវធម៌ បុគ្គលនោះ គេគប្បីសរសើរ ដោយហេតុនោះៗ យ៉ាងនេះ ។ បុគ្គលពីរពួក មានត្រចៀក ផ្ទៀងស្តាប់នូវធម៌ គឺ មួយពួក ស្តាប់ហើយចាំទុកនូវធម៌ មួយពួក ស្តាប់ហើយមិនចាំទុកនូវធម៌ ។ បុគ្គលណា ស្តាប់ហើយ មិនចាំទុកនូវធម៌ បុគ្គលនោះ គេគប្បីតិះដៀលដោយហេតុនោះៗ យ៉ាងនេះ ។ បុគ្គលណា ស្តាប់ហើយចាំទុកនូវធម៌ បុគ្គលនោះ គេគប្បីសរសើរ ដោយហេតុនោះ ៗ យ៉ាងនេះ ។ បុគ្គលពីរពួក ស្តាប់ហើយចាំទុកនូវធម៌ គឺ មួយពួក ពិចារណានូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនចាំទុកហើយ មួយពួក មិនពិចារណានូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនចាំទុកហើយទេ ។ បុគ្គលណា មិនពិចារណា នូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនចាំទុកហើយ បុគ្គលនោះ គេគប្បីតិះដៀល ដោយហេតុនោះៗ យ៉ាងនេះ ។ បុគ្គលណា ពិចារណានូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនចាំទុកហើយ បុគ្គលនោះ គេគប្បីសរសើរ ដោយហេតុនោះៗ យ៉ាងនេះ ។ បុគ្គលពីរពួក ពិចារណានូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនចាំទុកហើយ គឺ មួយពួក ដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ ហើយប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ មួយពួក ដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ ហើយមិនប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ។ បុគ្គលណា ដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ ហើយមិនប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ បុគ្គលនោះ គេគប្បីតិះដៀល ដោយហេតុនោះៗ យ៉ាងនេះ ។ បុគ្គលណា ដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ ហើយប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ បុគ្គលនោះ គេគប្បីសរសើរ ដោយហេតុនោះៗ យ៉ាងនេះ ។ បុគ្គលពីរពួក ដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ ហើយប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ គឺ មួយពួក ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិ ដើម្បីប្រយោជន៍បុគ្គលដទៃ មួយពួក ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍បុគ្គលដទៃផង ។ បុគ្គលណា ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិ ដើម្បីប្រយោជន៍បុគ្គលដទៃ បុគ្គលនោះ គេគប្បីតិះដៀល ដោយហេតុនោះៗ យ៉ាងនេះ ។ បុគ្គលណា ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍បុគ្គលដទៃផង បុគ្គលនោះ គេគប្បីសរសើរ ដោយហេតុនោះៗ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់ បុគ្គលពីរពួក យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងនូវបុគ្គលដែលគួរគប់រក យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះ ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។

បារិច្ឆត្តកសូត្រ ទី៥កែប្រែ

[៦៦] ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស មានស្លឹកទុំជ្រុះហើយ ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្ស ក៏មានចិត្តត្រេកអរថា ឥឡូវនេះ ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស មានស្លឹកទុំជ្រុះហើយ មិនយូរប៉ុន្មាន មុខជានឹងមានស្លឹក ៧ ក្នុងកាលឥឡូវនេះ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស មានស្លឹក ៧ ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្ស ក៏មានចិត្តត្រេកអរថា ឥឡូវនេះ ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស មានស្លឹក ៧ ហើយ មិនយូរប៉ុន្មាន មុខជានឹងមានកញ្ចុំនៃស្លឹក និងផ្កា ក្នុងកាលឥឡូវនេះ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ជាឈើមានកញ្ចុំនៃស្លឹក និងផ្កា ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្ស ក៏មានចិត្តត្រេកអរថា ឥឡូវនេះ ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស មានកញ្ចុំនៃស្លឹក និងផ្កាកើតហើយ មិនយូរប៉ុន្មាន មុខជានឹងមានកញ្ចុំនៃស្លឹក និងផ្កា តាំងឡើងផ្សេងៗគ្នា ក្នុងកាលឥឡូវនេះ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ជាឈើមានកញ្ចុំនៃស្លឹក និងផ្កា តាំងឡើងផ្សេងៗគ្នា ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរថា ឥឡូវនេះ ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស មានកញ្ចុំនៃស្លឹក និងផ្កា តាំងឡើងផ្សេងៗគ្នា កើតហើយ មិនយូរប៉ុន្មាន មុខជានឹងមានផ្កាក្រពុំ កើតឡើង ក្នុងកាលឥឡូវនេះ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ជាឈើមានផ្កាក្រពុំ កើតឡើង ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្ស ក៏មានចិត្តត្រេកអរថា ឥឡូវនេះ ដើមរលួសផ្អុងជាបារិច្ឆត្តកព្រឹក្ស មានផ្កាក្រពុំ កើតឡើងហើយ មិនយូរប៉ុន្មាន មុខជានឹងមានផ្កាបែកជាមាត់ចាប ក្នុងកាលឥឡូវនេះ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ជាឈើមានផ្កាបែកជាមាត់ចាប កើតឡើង ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្ស ក៏មានចិត្តត្រេកអរថា ឥឡូវនេះ ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស មានផ្កាបែកជាមាត់ចាប កើតហើយ មិនយូរប៉ុន្មាន មុខជានឹងមានផ្ការីកស្គុសស្គាយ ដោយអាការទាំងពួង ក្នុងកាលឥឡូវនេះ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ជាឈើមានផ្ការីកស្គុសស្គាយ ដោយអាការទាំងពួង ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្ស ក៏មានចិត្តត្រេកអរ ឆ្អែតស្កប់ស្កល់បរិបូណ៌ ឲ្យគេបម្រើដោយកាមគុណទាំង ៥ ជាទិព្វ អស់ ៤ ខែ ទៀបគល់រលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស ។ ម្នាលភិក្ខុទាំងឡាយ ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស មានផ្ការីកស្គុសស្គាយ ដោយអាការទាំងពួង មានពន្លឺផ្សាយចេញទៅ ៥០យោជន៍ ដោយជុំវិញ ក្លិនផ្សាយទៅបណ្តោយខ្យល់ ១០០យោជន៍ នេះជាអានុភាពនៃដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវកគិតដើម្បីចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ម្នាលភិក្ខុទាំងឡាយ សម័យនោះ អរិយសាវក ដូចជាដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ដែលមានស្លឹកទុំហើយ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ម្នាលភិក្ខុទាំងឡាយ សម័យនោះ អរិយសាវក ដូចជាដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ដែលមានស្លឹក ៧ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ។បេ ។ ចូលកាន់បឋមជ្ឈាន ម្នាលភិក្ខុទាំងឡាយ សម័យនោះ អរិយសាវក ដូចជាដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ដែលមានកញ្ចុំនៃស្លឹក និងផ្កា ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ។បេ។ ចូលកាន់ទុតិយជ្ឈាន ម្នាលភិក្ខុទាំងឡាយ សម័យនោះ អរិយសាវក ដូចជាដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្សរបស់ពួកទេវតាជាន់តាវត្តិង្ស ដែលមានស្លឹក និងផ្កា តាំងឡើងផ្សេង ៗ គ្នា ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក ព្រោះនឿយណាយចាកបីតិផង ។បេ។ ចូលកាន់តតិយជ្ឈាន ម្នាលភិក្ខុទាំងឡាយ សម័យនោះ អរិយសាវក ដូចជាដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ដែលមានផ្កាក្រពុំកើតហើយ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក ព្រោះលះបង់នូវសុខផង ។បេ។ ចូលកាន់ចតុត្ថជ្ឈាន ម្នាលភិក្ខុទាំងឡាយ សម័យនោះ អរិយសាវក ដូចជាដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ដែលមានផ្កាបែកជាមាត់ចាប កើតហើយ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក ធ្វើឲ្យជាក់ច្បាស់ ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ សម័យនោះ អរិយសាវក ដូចជាដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ដែលមានផ្ការីកស្គុសស្គាយ ដោយអាការទាំងពួង ។ ម្នាលភិក្ខុទាំងឡាយ សម័យនោះ ភុម្មទេវតាទាំងឡាយ ក៏ញុំាងសំឡេងឲ្យលាន់ឮឡើងថា អរិយសាវកដ៏មានអាយុ ឈ្មោះនេះ ជាសិទ្ធិវិហារិករបស់លោកដ៏មានអាយុឈ្មោះនេះ ចេញចាកផ្ទះ ដែលតាំងនៅក្នុងស្រុក ឬនិគមឯណោះ ហើយចូលមកកាន់ផ្នួស បានធ្វើឲ្យជាក់ច្បាស់ ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ។ ពួកទេវតាជាន់ចាតុម្មហារាជិកៈ ឮនូវសំឡេងនៃភុម្មទេវតាទាំងឡាយ… ពួកទេវតា ជាន់តាវត្តិង្ស… ពួកទេវតាជាន់យាមៈ… ពួកទេវតាជាន់តុសិត… ពួកទេវតាជាន់និម្មានរតី… ពួកទេវតាជាន់បរនិម្មិតវសវត្តី… ពួកទេវតាជាន់ព្រហ្មកាយិកៈ ញុំាងសំឡេងឲ្យលាន់ឮឡើងថា អរិយសាវកដ៏មានអាយុ ឈ្មោះនេះ ជាសទ្ធិវិហារិករបស់លោកដ៏មានអាយុឈ្មោះនេះ ចេញចាកផ្ទះ ដែលតាំងនៅក្នុងស្រុក ឬនិគមឯណោះ ហើយចូលមកកាន់ផ្នួស បានធ្វើឲ្យជាក់ច្បាស់ ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ។ ព្រោះហេតុនោះ សំឡេងក៏ឮផ្សាយឡើងទៅ ដរាបដល់ព្រហ្មលោក ក្នុងខណៈនោះ មួយរំពេចនោះថា នេះជាអានុភាពរបស់ភិក្ខុ ជាព្រះខីណាស្រព ។

សក្កច្ចសូត្រ ទី៦កែប្រែ

[៦៧] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ នៅក្នុងទីស្ងាត់ ពួនសម្ងំ ក៏មានចិត្តត្រិះរិះ កើតឡើងយ៉ាងនេះថា ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យអ្វីហ្ន៎ ទើបលះបង់នូវអកុសល ចម្រើននូវកុសលបាន ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យព្រះសាស្តា ទើបលះបង់នូវអកុសល ចម្រើននូវ កុសលបាន ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យព្រះធម៌… ព្រះសង្ឃ… សិក្ខា… សមាធិ… អប្បមាទៈ… បដិសន្ថារៈ ទើបលះបង់នូវអកុសល ចម្រើននូវកុសលបាន ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ធម៌ទាំងឡាយ របស់អាត្មាអញនេះ ដ៏បរិសុទ្ធផូរផង់ បើដូច្នេះ មានតែអាត្មាអញ យកធម៌ទាំងនេះ ទៅក្រាបបង្គំទូល ចំពោះព្រះដ៏មានព្រះភាគ កាលបើយ៉ាងនេះ ធម៌ទាំងឡាយរបស់អញនេះ នឹងជាធម៌ដ៏បរិសុទ្ធផង ជាធម៌ដែលបច្ច័យតាក់តែងដ៏បរិសុទ្ធក្រៃពេក យ៉ាងនេះផង ។ ដូចជាបុរស បានមាសឆ្តោរដ៏បរិសុទ្ធ ផូរផង់ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា មាសឆ្តោររបស់អាត្មាអញនេះ ដ៏បរិសុទ្ធ ផូរផង់ បើដូច្នោះ មានតែអាត្មាអញ យកមាសឆ្តោរនេះ ទៅបង្ហាញដល់ពួកជាងមាស កាលបើយ៉ាងនេះ មាសឆ្តោររបស់អញនេះ តាំងនៅក្នុងចង្រ្កាននៃជាងមាស នឹងជាមាសដ៏បរិសុទ្ធផង ជាមាសដែលជាងតាក់តែង ដ៏បរិសុទ្ធក្រៃពេកផង យ៉ាងណាមិញ ។ ធម៌ទាំងឡាយ របស់អាត្មាអញនេះ បរិសុទ្ធ ផូរផង់ បើដូច្នោះ មានតែអាត្មាអញ យកធម៌ទាំងនេះ ទៅក្រាបបង្គំទូល ចំពោះព្រះដ៏មានព្រះភាគ កាលបើយ៉ាងនេះ ធម៌របស់អញនេះឯង នឹងជាធម៌ដ៏បរិសុទ្ធផង ជាធម៌ដែលបច្ច័យតាក់តែង ដ៏បរិសុទ្ធក្រៃពេកផង ក៏យ៉ាងនោះដែរ ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ចេញចាកការពួនសម្ងំ ក្នុងសាយណ្ហសម័យ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ ហើយពួនសម្ងំ ក៏មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យអ្វីហ្ន៎ ទើបលះបង់នូវអកុសល ចម្រើននូវកុសលបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យព្រះសាស្តា ទើបលះបង់នូវអកុសល ចម្រើននូវកុសលបាន ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យព្រះធម៌… ព្រះសង្ឃ… សិក្ខា… សមាធិ… អប្បមាទៈ … បដិសន្ថារៈ ទើបលះបង់នូវអកុសល ចម្រើននូវកុសលបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះដូច្នេះថា ធម៌ទាំងឡាយ របស់អញនេះ ដ៏បរិសុទ្ធ ផូរផង់ បើដូច្នោះ មានតែអញយកធម៌ទាំងនោះ ទៅក្រាបទូលចំពោះព្រះមានព្រះភាគ កាលបើយ៉ាងនេះ ធម៌ទាំងឡាយ របស់អញនេះ នឹងជាធម៌ដ៏បរិសុទ្ធផង ជាធម៌ដែលមានបច្ច័យតាក់តែង ដ៏បរិសុទ្ធក្រៃពេកផង ។ ដូចបុរសបានមាសឆ្តោរ ដ៏បរិសុទ្ធ ផូរផង់ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា មាសឆ្តោររបស់អាត្មាអញនេះ ដ៏បរិសុទ្ធ ផូរផង់ បើដូច្នោះ មានតែអាត្មាអញ យកមាសឆ្តោរនេះទៅបង្ហាញដល់ពួកជាងមាស កាលបើយ៉ាងនេះ មាសឆ្តោររបស់អញនេះ តាំងនៅក្នុងចង្ក្រាននៃជាងមាស នឹងជាមាសដ៏បរិសុទ្ធផង ជាមាសដែលជាងតាក់ តែង ដ៏បរិសុទ្ធក្រៃពេកផង យ៉ាងណាមិញ ។ ធម៌ទាំងឡាយ របស់អាត្មាអញនេះ ដ៏បរិសុទ្ធ ផូរផង់ បើដូច្នោះ មានតែអាត្មាអញ យកធម៌ទាំងនេះ ទៅក្រាបទូលចំពោះព្រះមានព្រះភាគ កាលបើយ៉ាងនេះ ធម៌ទាំងឡាយ របស់អញនេះ នឹងជាធម៌បរិសុទ្ធផង ជាធម៌ដែលបច្ច័យតាក់តែង ដ៏បរិសុទ្ធក្រៃពេកផង យ៉ាងនោះដែរ ។ ម្នាលសារីបុត្ត ត្រូវហើយ ៗ ម្នាលសារីបុត្ត ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យនូវព្រះសាស្តា ទើបលះបង់នូវអកុសល ចម្រើននូវកុសលបាន ម្នាលសារីបុត្ត ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យនូវព្រះធម៌… ព្រះសង្ឃ… សិក្ខា… សមាធិ… អប្បមាទៈ…  បដិសន្ថារៈ ទើបលះបង់នូវអកុសល ចម្រើននូវកុសលបាន ។ កាលបើព្រះសាស្តា ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសង្ខេបនេះ ខ្ញុំព្រះអង្គយល់សេចក្តី ដោយពិស្តារ បានយ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះមិនគោរពព្រះសាស្តា ជាអ្នកគោរពក្នុងព្រះធម៌ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា មិនគោរពព្រះសាស្តា ភិក្ខុនោះ ឈ្មោះថា មិនគោរព ក្នុងព្រះធម៌ដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ ជាអ្នកគោរពក្នុងព្រះសង្ឃ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ ភិក្ខុនោះ ឈ្មោះថា មិនគោរពក្នុង ព្រះសង្ឃដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ ជាអ្នកគោរពសិក្ខា ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ ភិក្ខុនោះ ឈ្មោះថា មិនគោរពក្នុងសិក្ខាដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា ជាអ្នកគោរព ក្នុងសមាធិដូច្នេះ ហេតុនុ៎ះមិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា ភិក្ខុនោះ ឈ្មោះថា មិនគោរពក្នុងសមាធិដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ ជាអ្នកគោរពក្នុងអប្បមាទៈដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ ភិក្ខុនោះ ឈ្មោះថា មិនគោរព ក្នុងអប្បមាទៈដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ មិនគោរពអប្បមាទៈ ជាអ្នកគោរព ក្នុងបដិសន្ថារៈ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ មិនគោរពអប្បមាទៈ ភិក្ខុនោះ ឈ្មោះថា មិនគោរពក្នុងបដិសន្ថារៈដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ គោរពក្នុងព្រះសាស្តា ជាអ្នកមិនគោរពព្រះធម៌ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា គោរពព្រះសាស្តា ភិក្ខុនោះ ឈ្មោះថា គោរពក្នុងព្រះធម៌ដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ ជាអ្នកមិនគោរពក្នុងព្រះសង្ឃ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា គោរពព្រះសាស្តា គោរពព្រះធម៌ ភិក្ខុនោះ ឈ្មោះថា គោរពក្នុងព្រះសង្ឃដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ ជាអ្នកមិនគោរពក្នុងសិក្ខាដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ ភិក្ខុនោះ ឈ្មោះថា គោរពក្នុងសិក្ខាដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា ជាអ្នកមិនគោរព ក្នុងសមាធិដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា ភិក្ខុនោះ ឈ្មោះថា គោរពក្នុងសមាធិដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា គោរពសមាធិ ជាអ្នកមិនគោរព ក្នុងអប្បមាទៈដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា គោរពសមាធិ ភិក្ខុនោះ ឈ្មោះថា គោរពក្នុងអប្បមាទៈដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា គោរពសមាធិ គោរពអប្បមាទៈ ជាអ្នកមិនគោរពក្នុងបដិសន្ថារៈ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា គោរពសមាធិ គោរពអប្បមាទៈ ភិក្ខុនោះ ឈ្មោះថា គោរពក្នុងបដិសន្ថារៈដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសង្ខេបនេះ ខ្ញុំព្រះអង្គយល់សេចក្តី ដោយពិស្តារយ៉ាងនេះ ។ ម្នាលសារីបុត្ត ត្រូវហើយ ៗ ម្នាលសារីបុត្ត ធម៌ដែលតថាគត សំដែងដោយសង្ខេបនេះ អ្នកយល់សេចក្តី ដោយពិស្តារយ៉ាងនេះល្អហើយ ។ ម្នាលសារីបុត្ត ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា ជាអ្នកគោរពក្នុងព្រះធម៌ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ ម្នាលសារីបុត្ត ភិក្ខុណា មិនគោរពព្រះសាស្តា ភិក្ខុនោះ ឈ្មោះថា មិនគោរពក្នុងព្រះធម៌ដែរ ។បេ។ ម្នាលសារីបុត្ត ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ មិនគោរពអប្បមាទៈ ជាអ្នកគោរពក្នុងបដិសន្ថារៈ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ ម្នាលសារីបុត្ត ភិក្ខុណា មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ មិនគោរពអប្បមាទៈ ភិក្ខុនោះ ឈ្មោះថា មិនគោរពក្នុងបដិសន្ថារៈដែរ ។ ម្នាលសារីបុត្ត ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា ជាអ្នកមិនគោរពក្នុងព្រះធម៌ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ ម្នាលសារីបុត្ត ភិក្ខុណា គោរពព្រះសាស្តា ភិក្ខុនោះ ឈ្មោះថា គោរពក្នុងព្រះធម៌ដែរ ។បេ។ ម្នាលសារីបុត្ត ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា គោរពសមាធិ គោរពអប្បមាទៈ ជាអ្នកមិនគោរពក្នុងបដិសន្ថារៈ ដូច្នេះ ហេតុនុ៎ះ មិនមែនជាឋានៈឡើយ ម្នាលសារីបុត្ត ភិក្ខុណា គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា គោរពសមាធិ គោរពអប្បមាទៈ ភិក្ខុនោះ ឈ្មោះថា គោរពក្នុងបដិសន្ថារៈដែរ ។  ម្នាលសារីបុត្ត ធម៌ដែលតថាគត សំដែងដោយសង្ខេបនេះ អ្នកយល់សេចក្តីដោយពិស្តារយ៉ាងនេះ ។

ភាវនាសូត្រ ទី៧កែប្រែ

[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនប្រកបរឿយ ៗ នូវភាវនា បើទុកជាមានសេចក្តីប្រាថ្នា យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំដូច្នេះក៏ដោយ ក៏គង់តែចិត្តរបស់ភិក្ខុនោះ មិនរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះតែមិនប្រកាន់មាំដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ត្រូវនិយាយថា ព្រោះតែភិក្ខុមិនបានចម្រើន ។ ព្រោះមិនបានចម្រើនអ្វី ។ ព្រោះតែមិនបានចម្រើនសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ។ ម្នាលភិក្ខុទាំងឡាយ ដូចពងមាន់ទាំងឡាយ ៨ក្តី ១០ក្តី ១២ក្តី ពងមាន់ទាំងឡាយនោះ ដែលមេមាន់មិនក្រាបដោយប្រពៃ មិនបានធ្វើឲ្យកក់ក្តៅដោយប្រពៃ មិនបានឲ្យជាប់ក្លិនវាជាមេដោយប្រពៃ បើទុកជាមេមាន់នោះ មានសេចក្តីប្រាថ្នា យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ កូនទាំងឡាយរបស់អញ គប្បីទំលាយសម្បក ពង ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយស្រួល ដូច្នេះក៏ដោយ ក៏គង់តែកូនមាន់ទាំងនោះ មិនអាចនឹងទំលាយនូវសម្បកពង ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយស្រួលបានដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះពងទាំងនោះ ដែលមេមាន់មិនបានក្រាបដោយប្រពៃ មិនបានធ្វើឲ្យកក់ក្តៅដោយប្រពៃ មិនបានឲ្យជាប់ក្លិនវាជាមេ ដោយប្រពៃ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនបានប្រកបរឿយ ៗ នូវភាវនា បើទុកជាមានសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដូច្នេះក៏ដោយ ក៏គង់តែចិត្តរបស់ភិក្ខុនោះ មិនផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះតែមិនប្រកាន់មាំបានដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ត្រូវនិយាយថា ព្រោះតែមិនបានចម្រើន ។ ព្រោះមិនបានចម្រើនអ្វី ។ ព្រោះមិនបានចម្រើនសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ អរិយមគ្គប្រកបដោយអង្គ ៨ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបានប្រកបរឿយ ៗ នូវភាវនា បើទុកជាមិនមានសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដូច្នេះក៏ដោយ ក៏គង់តែចិត្តរបស់ភិក្ខុនោះ ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំបានដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ត្រូវនិយាយ ថា ព្រោះតែភិក្ខុបានចម្រើន ។ ព្រោះបានចម្រើនអ្វី ។ ព្រោះបានចម្រើន សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាពងមាន់ទាំងឡាយ ៨ក្តី ១០ក្តី ១២ក្តី ពងមាន់ទាំងនោះ ដែលមេមាន់ក្រាបដោយប្រពៃហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ ធ្វើឲ្យជាប់ក្លិនវាជាមេដោយប្រពៃហើយ មេមាន់នោះ បើទុកជាមិនមានសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ កូនទាំងឡាយរបស់អញ គប្បីទំលាយសម្បកពង ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយស្រួល ដូច្នេះក៏ដោយ ក៏គង់តែកូនមាន់ទាំងនោះ អាចទំលាយសម្បកពង ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយស្រួលបាន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះតែពងទាំងនោះ ដែលមេមាន់ក្រាបដោយប្រពៃហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ ឲ្យជាប់ក្លិនវាជាមេដោយប្រពៃហើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបានប្រកបរឿយ ៗ នូវភាវនា បើទុកជាមិនមានសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះតែមិនប្រកាន់មាំ ដូច្នេះក៏ដោយ ក៏គង់តែចិត្តរបស់ភិក្ខុនោះ ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះតែមិនប្រកាន់មាំបានដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ត្រូវនិយាយថា ព្រោះតែភិក្ខុបានចម្រើន ។ ព្រោះបានចម្រើនអ្វី ។ ព្រោះបានចម្រើនសតិប្បដ្ឋាន ៤ ។បេ។ អរិយមគ្គប្រកបដោយអង្គ ៨ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាងឈើ ឬកូនសិស្សរបស់ជាងឈើ យកម្រាមដៃ និងមេដៃ ទៅចាប់កាន់ត្រង់មៀនកាំបិត ប៉ុន្តែជាងឈើ ឬកូនសិស្សរបស់ជាងឈើនោះ មិនដឹងយ៉ាងនេះថា មៀនកាំបិតរបស់អញនោះ ថ្ងៃនេះសឹកអស់ប៉ុណ្ណេះ ឬថ្ងៃម្សិល សឹកអស់ប៉ុណ្ណេះ ឬក៏ម្សិលម្ង៉ៃ សឹកអស់ប៉ុណ្ណេះ ដូច្នេះទេ លុះដល់មៀនកាំបិតនោះ សឹកអស់ហើយ ទើបបានដឹងថា អស់ហើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុប្រកបរឿយ ៗ នូវភាវនា បើទុកជាមិនបានដឹងយ៉ាងនេះថា ថ្ងៃនេះ អាសវៈទាំងឡាយ របស់អញ អស់ទៅប៉ុណ្ណេះ ឬថ្ងៃម្សិល អស់ទៅប៉ុណ្ណេះ ឬក៏ម្សិលម្ង៉ៃ អស់ទៅប៉ុណ្ណេះ ដូច្នេះទេ លុះអាសវៈនោះអស់ទៅ ទើបដឹងថាអស់ហើយ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពៅសមុទ្រដែលគេចងនឹងផ្តៅ ត្រាំនៅក្នុងទឹកអស់ ៦ ខែ ដល់ហេមន្តរដូវ គេលើកឡើង ដាក់លើគោក ចំណងទាំងឡាយ ត្រូវខ្យល់ និងកំដៅថ្ងៃ ចំណងទាំងនោះ ត្រូវភ្លៀងបង្អុរស្រោច ក៏ខូចពុកផុយបានដោយងាយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុបានប្រកបរឿយ ៗ នូវភាវនា សំយោជនៈទាំងឡាយ ក៏ស្ងប់រម្ងាប់បានដោយងាយ ក៏យ៉ាងនោះដែរ ។

អគ្គិក្ខន្ធោបមសូត្រ ទី៨កែប្រែ

[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ។ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ទ្រង់បានឃើញគំនរភ្លើងធំ ក្នុងប្រទេសមួយកន្លែង កំពុងឆេះភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ លុះទតឃើញហើយ ក៏យាងចេញអំពីផ្លូវ ទៅគង់លើអាសនៈ ដែលគេក្រាលថ្វាយ ប្របគល់ឈើមួយដើម ។ លុះព្រះដ៏មានព្រះភាគ គង់រួចហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ បានឃើញគំនរភ្លើងធំ ឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ថាដូចម្តេច ភិក្ខុអង្គុយ ឬដេកឱបគំនរភ្លើងធំឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ហើយនឹងភិក្ខុអង្គុយ ឬដេកឱបខត្តិយកញ្ញាក្តី ញ្រហ្មណកញ្ញាក្តី គហបតិកញ្ញាក្តី ដែលមានដៃ និងជើងដ៏ទន់ល្វាសល្វន់ តើរបស់ណាប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុអង្គុយ ឬដេកឱបខន្តិយកញ្ញាក្តី ញ្រហ្មណកញ្ញាក្តី គហបតិកញ្ញាក្តី ដែលមានដៃ និងជើងដ៏ទន់ល្វាសល្វន់នុ៎ះឯង ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ឯភិក្ខុអង្គុយ ឬដេកឱបគំនរភ្លើងធំឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ នុ៎ះជាសេចក្តីទុក្ខវិញទេ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ពន្យល់អ្នកទាំងឡាយ ភិក្ខុអង្គុយ ឬដេកឱបគំនរភ្លើងធំឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ អំពើនុ៎ះឯង ប្រសើរជាងភិក្ខុទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត ដែលគួររលឹកដោយសេចក្តីរង្កៀស បិទបាំងអំពើអាក្រក់ មិនមែនសមណៈ តែប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនព្រហ្មចារី តែប្តេជ្ញាខ្លួន ថាជាព្រហ្មចារី ស្អុយខាងក្នុង មានចិត្តទទឹកដោយរាគៈ ជាបុគ្គលមានចិត្តជ្រោកជ្រាក ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ ដល់នូវសេចក្តីស្លាប់ សេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះតែអង្គុយ ឬដេកឱបគំនរភ្លើងនោះប៉ុណ្ណោះ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះតែអង្គុយ ឬដេកឱបគំនរភ្លើងនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត ដែលគួររលឹកដោយសេចក្តីរង្កៀស បិទបាំងអំពើអាក្រក់ មិនមែនជាសមណៈ តែប្តេជ្ញាថាជាសមណៈ មិនមែនជាព្រហ្មចារី តែប្តេជ្ញាថាជាព្រហ្មចារី ស្អុយខាងក្នុង មានចិត្តទទឹកដោយរាគៈ មានចិត្តជ្រោកជ្រាក អង្គុយ ឬដេកឱបខត្តិយកញ្ញាក្តី ញ្រហ្មណកញ្ញាក្តី គហបតិកញ្ញាក្តី ដែលមានដៃ និងជើងទន់ល្វាសល្វន់ ម្នាលភិក្ខុទាំងឡាយ ហេតុនោះឯង នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស និងសេចក្តីទុក្ខអស់កាលយូរ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ទៀត ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច បុរសមានកម្លាំង រុំកួតស្មងទាំងពីរ ដោយខ្សែកន្ទុយសត្វយ៉ាងជាប់ ខ្សែនោះក៏មុតស្បែកសម្បុរថ្ងៃ លុះមុតស្បែកសម្បុរថ្ងៃហើយ ក៏មុតស្បែកខាងក្នុង លុះមុតស្បែកខាងក្នុងហើយ ក៏មុតសាច់ លុះមុតសាច់ហើយ ក៏មុតសរសៃ លុះមុតសរសៃហើយ ក៏មុតឆ្អឹង លុះមុតឆ្អឹងហើយ ក៏ចុចជាប់ទៅនឹងខួរក្នុងឆ្អឹង ភិក្ខុត្រេកអរនឹងការថ្វាយបង្គំ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ (ទាំងពីរនេះ) ឯណាប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុត្រេកអរនឹងការថ្វាយបង្គំរបស់ ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ការត្រេកអរនឹងគេថ្វាយបង្គំនុ៎ះ ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសមានកម្លាំង រុំកួតស្មងទាំងពីរ ដោយខ្សែកន្ទុយសត្វយ៉ាងជាប់ ខ្សែនោះ ក៏មុតស្បែកសម្បុរថ្ងៃ ។បេ។ ក៏ចុចជាប់ទៅនឹងខួរក្នុងឆ្អឹង ការមុតនុ៎ះ ជាទុក្ខលំបាកវិញទេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតពន្យល់អ្នកទាំងឡាយ បុរសមានកម្លាំង ហើយកួតស្មងទាំងពីរ ដោយខ្សែកន្ទុយសត្វយ៉ាងជាប់ ខ្សែនោះ ក៏មុតស្បែកសម្បុរថ្ងៃ ។ បេ ។ ក៏ចុចជាប់ទៅនឹងខួរក្នុងឆ្អឹង ការមុតនុ៎ះ ប្រសើរជាងបុគ្គលទ្រុស្តសីល ។បេ។ មានចិត្តជ្រោកជ្រាកនោះ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែរុំ ហើយកួតនូវស្មងទាំងពីរដោយខ្សែកន្ទុយសត្វយ៉ាងជាប់ (ប៉ុណ្ណោះ) ដល់បែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះតែរុំ ហើយកួតនូវស្មងទាំងពីរ ដោយខ្សែកន្ទុយសត្វនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ ។បេ។ មានចិត្តជ្រោកជ្រាក ត្រេកអរចំពោះការថ្វាយបង្គំ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ ហេតុនោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខ អស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកទៀត ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះថាដូចម្តេច បើបុរសមានកម្លាំង ពួយនឹងលំពែងដ៏មុត ដែលគេលាបដោយប្រេង ចំដើមទ្រូង ភិក្ខុត្រេកអរនឹងអញ្ជលិកម្ម របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ឯណាប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុត្រេកអរនឹងអញ្ជលិកម្ម របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ការត្រេកអរនឹងអញ្ជលិកម្មនុ៎ះ ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសមានកម្លាំង ពួយនឹងលំពែងដ៏មុត ដែលគេលាបដោយប្រេង ចំដើមទ្រូង ការពួយចំដើមទ្រូងនោះ ជាទុក្ខលំបាកវិញ ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ពន្យល់អ្នកទាំងឡាយ បុរសមានកម្លាំង ពួយនឹងលំពែងដ៏មុត ដែលគេលាបដោយប្រេង ចំដើមទ្រូង ដោយហេតុណា ហេតុនោះ ប្រសើរជាងភិក្ខុទ្រុស្តសីល ។បេ។ មានចិត្តជ្រោកជ្រាកនោះ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែពួយនឹងលំពែងដ៏មុត ដែលលាបដោយប្រេង ចំដើមទ្រូងប៉ុណ្ណោះ លុះបែកធ្លាយ រាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែគេពួយនឹងលំពែងដ៏មុត ដែលលាបដោយប្រេង ចំដើមទ្រូងនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ ។បេ។ មានចិត្តជ្រោកជ្រាក ត្រេកអរនឹងអញ្ជលិកម្ម របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ ហេតុនោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខ អស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកទៀត ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច បុរសមានកម្លាំង ស្រោបកាយដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ភិក្ខុប្រើប្រាស់ចីវររបស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ណាប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុប្រើប្រាស់ចីវរ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ការប្រើប្រាស់ចីវរនោះ ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសមានកម្លាំង ស្រោបកាយដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ ការស្រាបកាយដោយដែកដ៏ក្តៅនុ៎ះ ជាទុក្ខលំបាកវិញ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ពន្យល់អ្នកទាំងឡាយ បុរសមានកម្លាំង ស្រោបកាយដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ដោយហេតុណា ហេតុនុ៎ះ ប្រសើរជាង ។ ភិក្ខុទ្រុស្តសីល ។បេ។ មានចិត្តជ្រោកជ្រាកនោះ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែស្រោបកាយ ដោយបន្ទះដែកដ៏ក្តៅនោះប៉ុណ្ណោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែស្រោបកាយ ដោយបន្ទះដែកដ៏ក្តៅនោះទៀតទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ ។បេ។ មានចិត្តជ្រោកជ្រាក ប្រើប្រាស់ចីវររបស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ ហេតុនោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខ អស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកទៀត ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច បុរសមានកម្លាំង បើកមាត់ដោយសណ្ឌាសដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ហើយដាក់ដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់ ដុំទង់ដែងនោះ រលាកបបូរមាត់បុរសនោះផង រលាកមាត់ផង រលាកអណ្តាតផង រលាកកផង រលាកទ្រូងផង រលួយទាំងពោះវៀនធំ ពោះវៀនតូច ធ្លាក់រហូតទៅខាងក្រោមផង ភិក្ខុឆាន់ចង្ហាន់បិណ្ឌបាត របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ណាប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុឆាន់ចង្ហាន់របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ការឆាន់ចង្ហាន់បិណ្ឌបាតនុ៎ះ ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ឯបុរសមានកម្លាំង បើកមាត់ដោយសណ្ឌាសដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ ហើយដាក់ដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅទៅក្នុងមាត់ ដុំទង់ដែងនោះ រលាកបបូរមាត់បុរសនោះផង រលាកមាត់ផង រលាកអណ្តាតផង រលាកកផង រលាកទ្រូងផង រលាករលួយទាំងពោះវៀនធំ ពោះវៀនតូច ធ្លាក់ទៅខាងក្រោមផង ដោយហេតុណា ហេតុនុ៎ះ ជាទុក្ខលំបាកវិញ ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ពន្យល់អ្នកទាំងឡាយ បុរសមានកម្លាំង បើកមាត់ដោយសណ្ឌាសដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ ហើយដាក់ដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅទៅក្នុងមាត់ ដុំទង់ដែងនោះ រលាកបបូរមាត់បុរសនោះផង រលាកមាត់ផង រលាកអណ្តាតផង រលាកកផង រលាកទ្រូងផង រលាករលួយទាំងពោះវៀនធំ ពោះវៀនតូច ធ្លាក់រហូតទៅខាងក្រោមផង ដោយហេតុណា ហេតុនុ៎ះ ប្រសើរជាងភិក្ខុទ្រុស្តសីល ។បេ។ មានចិត្តជ្រោកជ្រាកនោះ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុរសនោះ ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែដាក់ដុំទង់ដែងដ៏ក្តៅ ទៅក្នុងមាត់នោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើត ក្នុងអបាយ ទុគ្គតិ វិនិបាត នរកទៀត ព្រោះតែដាក់ដុំទង់ដែងដ៏ក្តៅទៅក្នុងមាត់នោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ ។បេ។ មានចិត្តជ្រោកជ្រាក ឆាន់ចង្ហាន់បិណ្ឌបាត របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ម្នាលភិក្ខុទាំងឡាយ ការឆាន់ចង្ហាន់បិណ្ឌបាតនោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខអស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកថែមទៀត ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសមានកម្លាំង ចាប់បុរសឯទៀត ត្រង់ក្បាល ឬត្រង់ក ហើយទង្គិចឲ្យអង្គុយ ឬឲ្យដេកលើគ្រែដែក ឬក៏តាំងដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ ភិក្ខុប្រើប្រាស់គ្រែ និងតាំង របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ណាប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុប្រើប្រាស់គ្រែ និងតាំងរបស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ការប្រើប្រាស់គ្រែ និងតាំងនុ៎ះ ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសមានកម្លាំង ចាប់ (បុរសឯទៀត) ត្រង់ក្បាល ឬត្រង់ក ហើយទង្គិចឲ្យអង្គុយ ឬដេកលើគ្រែដែក ឬតាំងដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ នុ៎ះជាទុក្ខលំបាកវិញ ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតពន្យល់អ្នកទាំងឡាយ បុរសដ៏មានកម្លាំង ចាប់ (បុរសឯទៀត) ត្រង់ក្បាល ឬត្រង់ក ហើយទង្គិចឲ្យអង្គុយ ឬឲ្យដេកលើគ្រែដែក ឬតាំងដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ការដេកនោះ ប្រសើរជាងភិក្ខុទ្រុស្តសីល ។បេ។ មានចិត្តជ្រោកជ្រាកនោះ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ គ្រាន់តែដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែអង្គុយ ឬដេកលើគ្រែ ឬតាំងដ៏ក្តៅនោះ (ប៉ុណ្ណោះ) លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះតែអង្គុយ ឬដេកលើគ្រែ ឬតាំងដ៏ក្តៅនោះទៀតទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ ។បេ។ មានចិត្តជ្រោកជ្រាក ប្រើប្រាស់គ្រែ និងតាំង របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ម្នាលភិក្ខុទាំងឡាយ ការប្រើប្រាស់នោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខអស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក (ថែមទៀត) ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច បុរសមានកម្លាំង ចាប់ (បុរសឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យក្បាលសំយុងចុះក្រោម ហើយបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ កាលបុរសនោះ កំពុងឆេះពុះផុល ក្នុងខ្ទះនោះ អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅទទឹងម្តង ភិក្ខុប្រើប្រាស់វិហារ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ណាប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុប្រើប្រាស់វិហារ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ការប្រើប្រាស់នុ៎ះ ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសមានកម្លាំង ចាប់ (បុរសឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យក្បាលសំយុងចុះក្រោម ហើយបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ កាលបុរសនោះ កំពុងឆេះពុះផុល ក្នុងខ្ទះទង់ដែងនោះ ក៏អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅទទឹងម្តង ការនុ៎ះ ជាទុក្ខលំបាកវិញ ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតពន្យល់អ្នកទាំងឡាយ បុរសមានកម្លាំង ចាប់ (បុរសឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យក្បាលសំយុងចុះក្រោម ហើយបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ កាលបុរសនោះ កំពុងឆេះពុះផុល ក្នុងខ្ទះទង់ដែងនោះ អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅទទឹងម្តង ការនុ៎ះ ប្រសើរជាងភិក្ខុទ្រុស្តសីល ។បេ។ មានចិត្តជ្រោកជ្រាកនោះ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុរសនោះ ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែគេបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ តែគេបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅនោះទៀតឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ ។បេ។ មានចិត្តជ្រោកជ្រាក ប្រើប្រាស់វិហារ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ម្នាលភិក្ខុទាំងឡាយ ការប្រើប្រាស់នោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខ អស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក (ថែមទៀត) ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាយ៉ាងនេះថា យើងបរិភោគប្រើប្រាស់ ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ពួកបុគ្គលណា បច្ចយទានទាំងនោះ នឹងមានផលច្រើន មានអានិសង្សច្រើន ដល់ពួកបុគ្គលទាំងនោះ ឯបព្វជ្ជារបស់យើងនេះ មានផលមានប្រយោជន៍ (មិនមែនឥតអំពើទេ) ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍របស់ខ្លួនច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍របស់អ្នកដទៃច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍ទាំងពីរច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង ។ ព្រះដ៏មានព្រះភាគ បានទ្រង់ត្រាស់ភាសិតនេះហើយ កាលព្រះដ៏មានព្រភាគ សំដែងវេយ្យាករណ៍នេះចប់ហើយ ពួកភិក្ខុទាំង ៦០ រូប ក្អួតសុទ្ធតែឈាមក្តៅ ៗ តាមមាត់ ពួកភិក្ខុ ៦០ រូបទៀត លះបង់សិក្ខា ត្រឡប់ទៅកាន់ភេទថោកទាប ព្រោះមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ សំដែងនូវអំពើដែលគេធ្វើបានដោយក្រ ព្រះដ៏មានព្រះភាគ សំដែងនូវអំពើដែលគេមិនងាយធ្វើកើត ពួកភិក្ខុ ៦០ រូបទៀត មានចិត្តរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។

សុនេត្តសូត្រ ទី៩កែប្រែ

[៧០] ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះសុនេត្តៈ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ឯគ្រូឈ្មោះសុនេត្តៈ មានសាវកច្រើនរយ ។ ក៏គ្រូឈ្មោះសុនេត្តៈ រមែងសំដែងធម៌ ដើម្បីដឹកនាំសាវកទាំងឡាយ ឲ្យទៅកើតក្នុងព្រហ្មលោក ។ ម្នាលភិក្ខុទាំងឡាយ បើពួកសាវកណា មិនបានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះគ្រូឈ្មោះសុនេត្តៈ ដែលសំដែងធម៌ ដើម្បី ដឹកនាំឲ្យទៅកើតក្នុងព្រហ្មលោកទេ ពួកសាវកនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលភិក្ខុទាំងឡាយ បើពួកសាវកណា បានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះគ្រូឈ្មោះសុនេត្តៈ ដែលសំដែងធម៌ ដើម្បីដឹកនាំឲ្យទៅកើតក្នុងព្រហ្មលោកហើយ ពួកសាវកនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។ ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះមូគបក្ខៈ ។បេ។ មានគ្រូឈ្មោះអរនេមិ ។បេ។ មានគ្រូឈ្មោះកុទ្ទាលៈ ។បេ។ មានគ្រូឈ្មោះហត្ថិបាល ។បេ។ មានគ្រូឈ្មោះជោតិបាល ។បេ។ មានគ្រូឈ្មោះអរកៈ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ឯគ្រូឈ្មោះអរកៈ មានសាវកច្រើនរយ ។ គ្រូឈ្មោះអរកៈ តែងសំដែងធម៌ ដើម្បីដឹកនាំសាវកទាំងឡាយ ឲ្យទៅកើតក្នុងព្រហ្មលោក ។ ម្នាលភិក្ខុទាំងឡាយ ពួកសាវកណា មិនបានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះគ្រូឈ្មោះអរកៈ ដែលសំដែងធម៌ ដើម្បីដឹកនាំ ឲ្យទៅកើតក្នុងព្រហ្មលោកទេ ពួកសាវកទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលភិក្ខុទាំងឡាយ បើពួកសាវកណា បានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះគ្រូឈ្មោះអរកៈ ដែលសំដែងធម៌ ដើម្បីដឹកនាំឲ្យទៅកើតក្នុងព្រហ្មលោកហើយ ពួកសាវកនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច អ្នកណា មានចិត្តប្រទូស្ត ជេរប្រទេច ផ្តាសានូវគ្រូទាំង ៧ នេះ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ មានបរិវារច្រើនរយ ប្រកបដោយពួកសាវក អ្នកនោះឈ្មោះថា សន្សំនូវបាបច្រើនដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងនោះមែន ។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមានចិត្តប្រទូស្ត ជេរប្រទេច ផ្តាសាគ្រូទាំង ៧ នេះ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ មានបរិវារច្រើនរយ ប្រកបដោយពួកសាវក អ្នកនោះ ឈ្មោះថា សន្សំបាបដ៏ច្រើន អ្នកណាមានចិត្តប្រទូស្ត ជេរប្រទេច ផ្តាសាបុគ្គលម្នាក់ ដែលបរិបូណ៌ដោយទិដ្ឋិ (សោតាបន្នបុគ្គល) អ្នកនេះ ឈ្មោះថា សន្សំនូវបាបដ៏ច្រើនជាងនោះទៅទៀត ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត មិនហៅការជេរប្រទេចពួកសព្រហ្មចារីបុគ្គលនេះ ថាជាខន្តិមានសភាពយ៉ាងនេះ ខាងក្រៅអំពីខន្តិនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាយ៉ាងនេះថា ចិត្តទាំងឡាយរបស់យើង នឹងមិនបានប្រទូស្តពួកសព្រហ្មចារីបុគ្គល ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះ ។

អរកសូត្រ ទី១០កែប្រែ

[៧១] ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះអរកៈ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ឯគ្រូឈ្មោះអរកៈ មានសាវកច្រើនរយ ។ គ្រូឈ្មោះអរកៈ រមែងសំដែងធម៌ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលញ្រហ្មណ៍ ជីវិតពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្ត នូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ ។ ម្នាលញ្រហ្មណ៍ ប្រៀបដូចដំណក់ទឹកសន្សើម លើចុងស្មៅ ដល់ព្រះអាទិត្យរះឡើង ក៏ត្រឡប់បាត់វិញឆាប់រហ័ស ជារបស់មិនឋិតថេរនៅយូរយារបាន យ៉ាងណា ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចដំណក់ទឹកសន្សើម យ៉ាងនោះដែរ ។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តនូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា សត្វដែលកើតហើយ សុទ្ធតែស្លាប់ ។ ម្នាលញ្រហ្មណ៍ ប្រៀបដូចភ្លៀង មានដំណក់ដ៏ថ្លោស ធ្លាក់ចុះមក ក្រពេញទឹក ក៏ត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀនដូចជាក្រពេញទឹក យ៉ាងនោះដែរ ។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ ។ ម្នាលញ្រហ្មណ៍ ប្រៀបដូចស្នាមគំនូសដម្បងលើទឹក តែងត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី… ប្រៀបដូចជាស្នាមគំនូសដម្បងលើទឹក យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ ។ ម្នាលញ្រហ្មណ៍ ប្រៀបដូចស្ទឹងហូរពីភ្នំ ហូរទៅកាន់ទីឆ្ងាយ មានខ្សែទឹករហ័ស អាចនាំ ទៅនូវរបស់ដែលគួរនាំទៅបាន គ្មានកំណត់កាល កំណត់វេលា កំណត់យាមឡើយ ព្រោះស្ទឹងនោះ ចេះតែទៅ ចេះតែប្រព្រឹត្តទៅ ចេះតែហូរទៅបាន យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចជាស្ទឹងហូរពីភ្នំ… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ ។ ម្នាលញ្រហ្មណ៍ ប្រៀបដូចបុរសដែលមានកម្លាំង គ្រលៀវដុំទឹកមាត់ ដាក់លើចុងអណ្តាត ហើយស្តោះចោលទៅ ដោយងាយបាន យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំទឹកមាត់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ ។ ម្នាលញ្រហ្មណ៍ ដូចជាដុំសាច់ដែលគេយកទៅដាក់ក្នុងខ្ទះដែកដ៏ក្តៅ អស់មួយថ្ងៃ រមែងខ្លោចចង្រុះឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំសាច់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ ។ ម្នាលញ្រហ្មណ៍ ដូចមេគោដែលត្រូវសម្លាប់ ដែលគេនាំទៅកាន់កន្លែងសម្លាប់ ឈានជំហានណាទៅ ឈ្មោះថា ខិតទៅជិតកន្លែងសម្លាប់ ជិតសេចក្តីស្លាប់ យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចជាមេគោ ដែលត្រូវសម្លាប់ យ៉ាងនោះដែរ ។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ ។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានអាយុប្រាំមួយហ្មឺនឆ្នាំ ។ កុមារិកា មានអាយុត្រឹមប្រាំរយឆ្នាំ ទើបល្មមមានប្តី ។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានតែអាពាធ ៦ យ៉ាងគឺ រងា ១ ស្អុះ ១ ឃ្លាន ១ ស្រេក ១ ឈឺឧច្ចារៈ ១ ឈឺបស្សាវៈ ១ ។ ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះអរកៈនោះ អម្បាលពួកមនុស្សមានអាយុវែងយ៉ាងនេះ ឋិតថេរយូរយារយ៉ាងនេះ មានអាពាធតិច យ៉ាងនេះ ម្តេចគង់សំដែងធម៌ដល់ពួកសាវកយ៉ាងនេះថា ម្នាលញ្រហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ។  អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បើបុគ្គលនិយាយឲ្យត្រូវ ត្រូវនិយាយថា ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ។ បុគ្គលត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលរស់នៅយ៉ាងយូរត្រឹមមួយរយឆ្នាំ ឬតិចជាង ឬក៏លើសពីមួយរយឆ្នាំបន្តិចបន្តួច ។ ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅបានមួយរយឆ្នាំ ឈ្មោះថារស់នៅអស់បីរយរដូវ គឺ ហេមន្តរដូវ មួយរយ គិម្ហរដូវ មួយរយ វស្សានរដូវ មួយរយ ។ ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅអស់បីរយរដូវ ឈ្មោះថា រស់នៅមួយពាន់ពីររយខែ គឺ ហេមន្តរដូវ បួនរយខែ គិម្ហរដូវ បួនរយខែ វស្សានរដូវ បួនរយខែ ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់មួយពាន់ពីររយខែហើយ បើរាប់ជាកន្លះ ៗ ខែ ឈ្មោះថា រស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែ គឺ ហេមន្តរដូវ ប្រាំបីរយកន្លះខែ គិម្ហរដូវ ប្រាំបីរយកន្លះខែ វស្សានរដូវ ប្រាំបីរយកន្លះខែ ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលរស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែហើយ ឈ្មោះថា រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រី គឺ ហេមន្តរដូវ មួយហ្មឺនពីរពាន់រាត្រី គិម្ហរដូវ មួយហ្មឺនពីរពាន់រាត្រី វស្សានរដូវ មួយហ្មឺនពីរពាន់រាត្រី ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រីហើយ រមែងបរិភោគបាយ ប្រាំពីរហ្មឺនពីរពាន់ដង គឺ ហេមន្តរដូវ ពីរហ្មឺនបួនពាន់ដង គិម្ហរដូវ ពីរហ្មឺនបួនពាន់ដង វស្សានរដូវ ពីរហ្មឺនបួនពាន់ដង រាប់ទាំងបៅទឹកដោះម្តាយ រាប់ទាំងខានបរិភោគបាយ ។ ក្នុងហេតុទាំងនោះ ការអត់បាយនេះ គឺ បុគ្គលខឹង មិនបរិភោគបាយ បុគ្គលព្រួយ មិនបរិភោគបាយ បុគ្គលឈឺចាប់ មិនបរិភោគបាយ បុគ្គលរក្សាឧបោសថ មិនបរិភោគបាយ បុគ្គលមិនបរិភោគបាយ ព្រោះរកអ្វីមិនបាន ។ ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្ស ដែលមានអាយុមួយរយឆ្នាំ តថាគតបានរាប់ហើយ ប្រមាណនៃអាយុ តថាគតបានរាប់ហើយ រដូវទាំងឡាយ តថាគតបានរាប់ហើយ ឆ្នាំទាំងឡាយ តថាគត បានរាប់ហើយ ខែទាំងឡាយ តថាគតបានរាប់ហើយ កន្លះខែទាំងឡាយ តថាគតបានរាប់ហើយ រាត្រីទាំងឡាយ តថាគតបានរាប់ហើយ ថ្ងៃទាំងឡាយ តថាគតបានរាប់ហើយ បាយទាំងឡាយ តថាគតបានរាប់ហើយ ការអត់បាយទាំងឡាយ តថាគតបានរាប់ហើយ ដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ កិច្ចណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ទំនុកបំរុង ជាអ្នកឈឺឆ្អាល អាស្រ័យនូវសេចក្តីឈឺឆ្អាល គួរធ្វើដល់ពួកសាវក កិច្ចនោះ តថាគតបានធ្វើហើយ ដល់អ្នកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ នុ៎ះជាគល់ឈើទាំងឡាយ នុ៎ះជាផ្ទះស្ងាត់ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចម្រើនឈាន កុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ ។ នេះជាពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ ។

ចប់ មហាវគ្គ ទី២ ។

ឧទ្ទានក្នុងមហាវគ្គនោះគឺ

និយាយពីហិរិ (ឱត្តប្បៈ) ១ ព្រះអាទិត្យ ១ ប្រៀបដូចជានគរ ១ អ្នកដឹងនូវធម៌ ១ ដើមបារិច្ឆត្តកព្រឹក្ស ១ ធ្វើសក្ការៈគោរព ១ ភាវនា ១ គំនរភ្លើង ១ ពាក្យប្រៀនប្រដៅរបស់គ្រូសុនេត្តៈ ១ របស់គ្រូអរកៈ ១ ។

វិនយវគ្គកែប្រែ

បឋមវិនយធរសូត្រ ទី១កែប្រែ

[៧២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ (អ្នកទ្រទ្រង់វិន័យ) ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួល នូវឈានទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ ។

ទុតិយវិនយធរសូត្រ ទី២កែប្រែ

[៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ បាតិមោក្ខទាំងពីរ ក៏ភិក្ខុនោះចេះចាំដោយត្រឹមត្រូវល្អយ៉ាងពិស្តារ បានចែករលែកដោយល្អ បានឲ្យប្រព្រឹត្តទៅដោយប្រពៃ បានវិនិច្ឆ័យដោយត្រឹមត្រូវ តាមសុត្តៈ តាមរបៀបនៃព្យញ្ជនៈ ១ ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួលនូវឈានទាំង ៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ ។

តតិយវិនយធរសូត្រ ទី៣កែប្រែ

[៧៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ជាអ្នកខ្ជាប់ខ្ជួន មិនឃ្លេងឃ្លោង ក្នុងវិន័យ ១ ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួលនូវឈានទាំង ៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ ។

ចតុត្ថវិនយធរសូត្រ ទី៤កែប្រែ

[៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ រលឹកឃើញនូវបុព្វេនិវាសៈ ជាច្រើនប្រការ គឺ ១ជាតិ ២ជាតិ ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ ជាច្រើនប្រការ ព្រមទាំងអាការៈ និងឧទ្ទេស ១ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងផុតចក្ខុជារបស់មនុស្សធម្មតា ។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ១ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ ។

បឋមវិនយធរសោភនសូត្រ ទី៥កែប្រែ

[៧៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ ៧ យ៉ាង ទើបរុងរឿង ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ជាអ្នកមានសីល ។បេ។ សមាទាន សិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកបានដោយស្រួលនូវឈានទាំង ៤ ។បេ។ ១ ធ្វើឲ្យជាក់ច្បាស់សម្រេច ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ទើបរុងរឿង ។

ទុតិយវិនយធរសោភនសូត្រ ទី៦កែប្រែ

[៧៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ ៧ យ៉ាង ទើបរុងរឿង ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ទាំងបាតិមោក្ខទាំងពីរ ភិក្ខុនោះ ចេះចាំដោយត្រឹមត្រូវល្អ យ៉ាងពិស្តារ បានចែករលែកដោយល្អ ឲ្យប្រព្រឹត្តទៅដោយប្រពៃ បានវិនិច្ឆ័យដោយត្រឹមត្រូវ តាមសុត្តៈ តាមរបៀបនៃព្យញ្ជនៈ ១ ជាអ្នកបានដោយស្រួលនូវឈានទាំង ៤ ។បេ។ ១ ធ្វើឲ្យជាក់ច្បាស់ សម្រេច ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ទើបរុងរឿងបាន ។

តតិយវិនយធរសោភនសូត្រ ទី៧កែប្រែ

[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ ៧ យ៉ាង ទើបរុងរឿង ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ជាអ្នកខ្ជាប់ខ្ជួន មិនឃ្លេងឃ្លោង ក្នុងវិន័យ ១ ជាអ្នកបានដោយស្រួល នូវឈានទាំង ៤ ។បេ។ ១ ធ្វើឲ្យជាក់ច្បាស់ សម្រេច ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ទើបរុងរឿង ។

ចតុត្ថវិនយធរសោភនសូត្រ ទី៨កែប្រែ

[៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ ៧ យ៉ាង ទើបរុងរឿង ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ រលឹកឃើញ នូវបុព្វេនិវាសៈ ជាច្រើនប្រការ គឺ ១ជាតិ ២ជាតិ ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ ជាច្រើនប្រការ ព្រមទាំងអាការៈ និងឧទ្ទេស ១ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងផុតចក្ខុជារបស់មនុស្សធម្មតា ។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ១ ធ្វើឲ្យជាក់ច្បាស់ សម្រេច ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ទើបរុងរឿង ។

សត្ថុសាសនសូត្រ ទី៩កែប្រែ

[៨០] គ្រានោះឯង ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ សំដែងធម៌ដល់ខ្ញុំព្រះអង្គ ដោយសេចក្តីសង្ខេបឲ្យទាន ខ្ញុំព្រះអង្គបានស្តាប់ធម៌ របស់ព្រះដ៏មានព្រះភាគហើយ នៅតែម្នាក់ឯង ចៀសចេញចាកពួកគណៈ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស បញ្ជូនចិត្តទៅក្នុងព្រះនិញ្វន ។ ម្នាលឧបាលិ អ្នកត្រូវដឹងនូវពួកធម៌ណាថា ធម៌ទាំងនេះ មិននាំឲ្យនឿយណាយដោយដាច់ខាត មិននាំឲ្យរសាយចិត្ត មិននាំឲ្យរលត់ មិននាំឲ្យស្ងប់ មិននាំឲ្យបានអភិញ្ញា មិននាំឲ្យបានត្រាស់ដឹង មិននាំឲ្យបានព្រះនិញ្វន ម្នាលឧបាលិ អ្នកត្រូវចាំទុក ដោយដាច់ខាតថា នេះមិនមែនជាធម៌ នេះមិនមែនជាវិន័យ នេះមិនមែនជាពាក្យប្រដៅរបស់ព្រះសាស្តាឡើយ ។ ម្នាលឧបាលិ អ្នកត្រូវដឹងនូវពួកធម៌ណាថា  ធម៌ទាំងឡាយនេះ នាំឲ្យនឿយណាយ ដោយដាច់ខាត នាំឲ្យរសាយចិត្ត នាំឲ្យរលត់ នាំឲ្យស្ងប់ នាំឲ្យបានអភិញ្ញា នាំឲ្យបានត្រាស់ដឹង នាំឲ្យបានព្រះនិញ្វន ម្នាលឧបាលិ អ្នកត្រូវចាំទុកដោយដាច់ខាតថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅ របស់ព្រះសាស្តា ។

អធិករណសមថសូត្រ ទី១០កែប្រែ

[៨១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ នេះ ឈ្មោះថា អធិករណសមថៈ សម្រាប់រម្ងាប់ សម្រាប់ផ្សះផ្សានូវអធិករណៈទាំងឡាយ ដែលកើតឡើងហើយ កើតឡើងហើយ ។ ធម៌ទាំង ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺសង្ឃត្រូវឲ្យសម្មុខាវិន័យ ១ ត្រូវឲ្យសតិវិន័យ ១ ត្រូវឲ្យអមូឡ្ហវិន័យ ១ ត្រូវវិនិច្ឆ័យកាត់ទោស តាមពាក្យប្តេជ្ញារបស់អ្នកឆ្លើយ ១ ត្រូវវិនិច្ឆ័យ តាមភាគច្រើនជាប្រមាណ ១ ត្រូវកាត់ទោស តាមកម្មរបស់ភិក្ខុ ដែលប្រព្រឹត្តលាមក ១ ត្រូវវិនិច្ឆ័យឲ្យពួកភិក្ខុ ដែលវិវាទទាស់ទែងគ្នា សង្រួបសង្រួម អត់ឱនគ្នាទៅវិញទៅមក ដូចគេគ្របមូត្រលាមកដោយស្មៅ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថា អធិករណសមថៈ សម្រាប់រម្ងាប់ សម្រាប់ផ្សះផ្សានូវអធិករណៈទាំងឡាយ ដែលកើតឡើងហើយ កើតឡើងហើយ ។

ចប់ វិនយវគ្គ ទី៣ ។

ឧទ្ទាននៃវិនយវគ្គនោះគឺ

បាលី ១០ លើក មានក្នុងអដ្ឋមវគ្គ គឺនិយាយអំពីភិក្ខុ ជាវិនយធរបួនពួក ១ ភិក្ខុជាវិនយធរ ដែលរុងរឿងបួនពួក ១ ពាក្យប្រដៅ ១ អធិករណសមថៈ ១ ។

វគ្គាសង្គហិត សុត្តន្តកែប្រែ

[៨២] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា ភិក្ខុ ព្រោះបានទម្លាយនូវធម៌ ៧ យ៉ាង ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកបានទម្លាយសក្កាយទិដ្ឋិ ១ ទម្លាយវិចិកិច្ឆា ១ ទម្លាយសីលព្វតបរាមាសៈ ១ ទម្លាយរាគៈ ១ ទម្លាយទោសៈ ១ ទម្លាយមោហៈ ១ ទម្លាយមានះ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា ភិក្ខុ ព្រោះបានទម្លាយនូវធម៌ទាំង ៧ យ៉ាងនេះ ។

[៨៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា សមណៈ ព្រោះបានរម្ងាប់ធម៌ ៧ យ៉ាង ។បេ។ បុគ្គលដែលហៅថា ញ្រហ្មណ៍ ព្រោះបានបន្សាត់ ។បេ។ បុគ្គលដែលហៅថា សោត្តិកៈ ព្រោះជាអ្នកប្រាសចាក ។បេ។ បុគ្គលដែលហៅថា នហាតកៈ ព្រោះជាអ្នកលាងជម្រះ ។បេ។ បុគ្គលដែលហៅថា វេទគូ ព្រោះជាអ្នកត្រាស់ដឹង ។បេ។ បុគ្គលដែលហៅថា អរហន្ត ព្រោះជាអ្នកឆ្ងាយ ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺឆ្ងាយចាកសក្កាយទិដ្ឋិ ១ ឆ្ងាយចាកវិចិកិច្ឆា ១ ឆ្ងាយចាកសីលព្វតបរាមាសៈ ១ ឆ្ងាយចាករាគៈ ១ ឆ្ងាយចាកទោសៈ ១ ឆ្ងាយចាកមោហៈ ១ ឆ្ងាយចាកមានះ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា អរហន្ត ព្រោះជាអ្នកឆ្ងាយចាកធម៌ទាំង ៧ យ៉ាងនេះឯង ។

[៨៤] ម្នាលភិក្ខុទាំងឡាយ អសទ្ធម្មនេះ មាន ៧ យ៉ាង ។ អសទ្ធម្ម ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺបុគ្គលមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ជាអ្នកចេះដឹងតិច ១ ខ្ជិលច្រអូស ១ ភ្លេចភ្លាំងស្មារតី ១ ឥតប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម មាន៧យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សទ្ធម្មនេះ មាន៧យ៉ាង ។ សទ្ធម្ម ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺបុគ្គលមានសទ្ធា ១ មានហិរិ ១ មានឱត្តប្បៈ ១ អ្នកចេះដឹងច្រើន ១ ជាអ្នកផ្គងព្យាយាម ១ មានស្មារតី ១ មានប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ សទ្ធម្ម មាន ៧ យ៉ាងនេះឯង ។

[៨៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេប្រណម្យអញ្ជលី ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក ។ បុគ្គល ៧ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកឃើញរឿយ ៗ ថាមិនទៀង មានសេចក្តីសំគាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀង មានចិត្តចុះស៊ប់ ស្ទង់ដោយប្រាជ្ញា ជាប់រឿយ ៗ មិនច្រឡូកច្រឡំក្នុងចក្ខុ ។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ នេះជាបុគ្គលទី ១ ដែលគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេប្រណម្យអញ្ជលី ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកឃើញរឿយ ៗ ថាមិនទៀង មានសេចក្តីសំគាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀង មានចិត្តសុះស៊ប់ ស្ទង់ដោយប្រាជ្ញាជាប់រឿយ ៗ មិនច្រឡូកច្រឡំក្នុងចក្ខុ ។ បុគ្គលនោះ អស់ទាំងអាសវៈ អស់ទាំងជីវិតដំណាល ៗ គ្នា ។ ម្នាលភិក្ខុទាំងឡាយ នេះជាបុគ្គលទី ២ ដែលគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា… ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកឃើញរឿយ ៗ ថាមិនទៀង មានសេចក្តីសំគាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀង មានចិត្តចុះស៊ប់ ស្ទង់ ដោយប្រាជ្ញាជាប់រឿយ ៗ មិនច្រឡូកច្រឡំក្នុងចក្ខុ ។ បុគ្គលនោះ បានឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់សំយោជនៈ ៥ ដែលជាចំណែកខាងក្រោមរលីង ។បេ។ បានឈ្មោះថា ឧបហច្ចបរិនិញ្វយី ។បេ។ បានឈ្មោះថា អសង្ខារបរិនិញ្វយី ។បេ។ បានឈ្មោះថា សសង្ខារបរិនិញ្វយី ។បេ។ បានឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី ។ ម្នាលភិក្ខុទាំងឡាយ នេះជាបុគ្គលទី ៧ ដែលគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា… ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៧ ពួកនេះ ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេប្រណម្យអញ្ជលី ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក ។

[៨៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលនូវវត្ថុ ដែលគេនាំមកបូជា… ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក ។ បុគ្គល ៧ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកឃើញរឿយ ៗ ក្នុងចក្ខុថាជាទុក្ខ… ១ ឃើញរឿយ ៗ ក្នុងចក្ខុថា មិនមែនជារបស់ខ្លួន ១ ឃើញរឿយ ៗ ក្នុងចក្ខុថា អស់ទៅ ១ ឃើញរឿយ ៗ ក្នុងចក្ខុថា សាបសូន្យទៅ ១ ឃើញរឿយ ៗ ក្នុងចក្ខុថា គួររសាយចិត្ត ១ ឃើញរឿយ ៗ ក្នុងចក្ខុថា ជារបស់រលត់ ១ ឃើញរឿយ ៗ ក្នុងចក្ខុថា ជារបស់គួរលះបង់ចេញ ១ ក្នុងសោតៈ ឃានៈ ជិវ្ហា កាយ មនៈ ក្នុងរូបទាំងឡាយ សម្លេងទាំងឡាយ ក្លិនទាំងឡាយ រសទាំងឡាយ ផោដ្ឋព្វៈទាំងឡាយ ធម្មារម្មណ៍ទាំងឡាយ ក្នុងចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ក្នុងចក្ខុសម្ផស្ស សោតសម្ផស្ស ឃានសម្ផស្ស ជិវ្ហាសម្ផស្ស កាយសម្ផស្ស មនោសម្ផស្ស ក្នុងវេនទាដែលកើតអំពីចក្ខុសម្ផស្ស វេទនាដែលកើតអំពីសោតសម្ផស្ស វេទនាដែលកើតអំពីឃានសម្ផស្ស វេទនាដែលកើតអំពីជិវ្ហាសម្ផស្ស វេទនាដែលកើតអំពីកាយសម្ផស្ស វេទនាដែលកើតអំពីមនោសម្ផស្ស ក្នុងរូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា ក្នុងរូបសញ្ចេតនា សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា ក្នុងរូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា ក្នុងរូបវិតក្កៈ សទ្ទវិតក្កៈ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ ក្នុងរូបវិចារៈ សទ្ទវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ ក្នុងរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ ជាអ្នកឃើញរឿយ ៗ ក្នុងវិញ្ញាណក្ខន្ធថា ជារបស់មិនទៀង ឃើញរឿយ ៗ ថាជាទុក្ខ ឃើញរឿយ ៗ ថាមិនមែនរបស់ខ្លួន ឃើញរឿយ ៗ ថាអស់ទៅ ឃើញរឿយ ៗ ថា សាបសូន្យទៅ ឃើញរឿយ ៗ ថា គួររសាយចិត្ត ឃើញរឿយ ៗ ថា រលត់ ឃើញរឿយ ៗ ថាជារបស់គួរលះបង់ចេញ ។

[៨៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គលត្រូវចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺ សតិសម្ពោជ្ឈង្គ ១ ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះ ដែលបុគ្គលត្រូវចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។

[៨៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គលត្រូវចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ ដែលបុគ្គលត្រូវចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។

[៨៩] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គលត្រូវចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺ អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះ ដែលបុគ្គលត្រូវចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។

[៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គលត្រូវចម្រើន ដើម្បីកំណត់ដឹង ។បេ។ ដើម្បីឲ្យអស់រលីង ដើម្បីលះ ដើម្បីឲ្យក្ស័យ ដើម្បីឲ្យសាបសូន្យ ដើម្បីរំសាយ ដើម្បីរំលត់ ដើម្បីឲ្យដាច់ ដើម្បីបោះបង់នូវរាគៈ ។ ធម៌ ៧ យ៉ាងនេះ ដែលបុគ្គលត្រូវចម្រើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីឲ្យអស់រលីង ដើម្បីលះ ដើម្បីឲ្យក្ស័យ ដើម្បីឲ្យសាបសូន្យទៅ ដើម្បីរំសាយ ដើម្បីរំលត់ ដើម្បីឲ្យដាច់ ដើម្បីបោះបង់នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ បមាទៈ ។

ចប់ សត្តកនិបាត ។

ចប់ ភាគ៤៧ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ