ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ទសកនិបាត

ទ្វាទសមភាគ

តតិយបណ្ណាសកកែប្រែ

សមណសញ្ញាវគ្គ ទី១កែប្រែ

សមណសញ្ញាសូត្រ ទី១កែប្រែ

[១] ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា (សេចក្តីសំគាល់របស់សមណៈ) ៣ យ៉ាង ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងធម៌ ៧ ប្រការឲ្យពេញលេញបាន ។ ៣ យ៉ាង តើអ្វីខ្លះ ។ គឺ (បព្វជិតគប្បីពិចារណារឿយៗ ថា) អាត្មាអញនេះ កាន់យកនូវភេទផ្សេង (អំពីភេទរបស់គ្រហស្ថ) ១ ការប្រព្រឹត្តិចិញ្ចឹមជីវិត របស់អាត្មាអញ រមែងប្រព្រឹត្តជាប់ដោយបុគ្គលដទៃ ១ អាត្មាអញ គប្បីធ្វើអាកប្បកិរិយាផ្សេង (អំពីគ្រហស្ថ) ១ ។ ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា ៣ យ៉ាងនេះឯង ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងធម៌ ៧ ប្រការ ឲ្យពេញលេញបាន ។ ធម៌ ៧ ប្រការ តើអ្វីខ្លះ ។ គឺភិក្ខុជាអ្នកធ្វើរឿយៗ ជានិច្ច ប្រព្រឹត្តមិនដាច់ក្នុងសីលទាំងឡាយ ១ ជាអ្នកមិនមានសេចក្តីលោភ ១ ជាអ្នកមិនបៀតបៀន ១ ជាអ្នកមិនមើលងាយគេ ១ ជាអ្នកមានសេចក្តីប្រាថ្នាក្នុងសិក្ខា ១ ភិក្ខុនោះ មានសេចក្តីយល់ថា នេះជាប្រយោជន៍ ក្នុងជីវិតបរិក្ខារទាំងឡាយ ១ ជាអ្នកប្រារព្ធនូវព្យាយាម ១ ។ ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា ៣ យ៉ាងនេះឯង ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងធម៌ ៧ ប្រការនេះ ឲ្យពេញលេញបាន ។

ពោជ្ឈង្គសូត្រ ទី២កែប្រែ

[២] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ (អង្គនៃធម៌ជាគ្រឿងត្រាស់ដឹង) ៧ យ៉ាងនេះ ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងវិជ្ជា ៣ ប្រការឲ្យពេញលេញបាន ។ ៧ យ៉ាង តើអ្វីខ្លះ ។ គឺ សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧ នេះឯង ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងវិជ្ជា ៣ ប្រការ ឲ្យពេញលេញបាន ។ វិជ្ជា ៣ ប្រការ តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងរលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ។បេ។ រមែងរលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ទាំងឧទ្ទេសដោយប្រការដូច្នេះ ១ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្ស ។បេ។ រមែងដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមយថាកម្ម ១ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ។បេ។ ធ្វើឲ្យជាក់ច្បាស់ហើយ សម្រេចសម្រាន្តនៅ ១ ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧ នេះឯង ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងវិជ្ជា ៣ ប្រការនេះ ឲ្យពេញលេញបាន ។

មិច្ឆត្តសូត្រ ទី៣កែប្រែ

[៣] ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិនបានសម្រេច ព្រោះអាស្រ័យមិច្ឆត្តៈ (សភាពដែលខុស) ។ ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិនបានសម្រេច ព្រោះអាស្រ័យមិច្ឆត្តៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសេចក្តីយល់ខុស រមែងមានតម្រិះខុស បុគ្គលអ្នកមានតម្រិះខុស រមែងមានវាចាខុស បុគ្គលអ្នកមានវាចាខុស រមែងមានការងារខុស បុគ្គលអ្នកមានការងារខុស រមែងមានការចិញ្ចឹមជីវិតខុស បុគ្គលអ្នកចិញ្ចឹមជីវិតខុស រមែងមានសេចក្តីព្យាយាមខុស បុគ្គលអ្នកមានសេចក្តីព្យាយាមខុស រមែងមានការរលឹកខុស បុគ្គលអ្នកមានការរលឹកខុស រមែងមានការដំកល់ចិត្តខុស បុគ្គលអ្នកដំកល់ចិត្តខុស រមែងមានការដឹងខុស បុគ្គលអ្នកមានការដឹងខុស រមែងមានការរួចខុស ។ ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិនបានសម្រេច ព្រោះអាស្រ័យនូវមិច្ឆត្តៈយ៉ាងនេះឯង ។

[៤] ម្នាលភិក្ខុទាំងឡាយ ការបានសម្រេច មិនឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) ព្រោះអាស្រ័យនូវសម្មត្តៈ (សភាពដែលត្រូវ) ។ ការបានសម្រេច មិនឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) ព្រោះអាស្រ័យនូវសម្មត្តៈ (សភាពដែលត្រូវ) តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសេចក្តីយល់ត្រូវ រមែងមានតម្រិះត្រូវ បុគ្គលអ្នកមានតម្រិះត្រូវ រមែងមានវាចាត្រូវ បុគ្គលអ្នកមានវាចាត្រូវ រមែងមានការងារត្រូវ បុគ្គលអ្នកមានការងារត្រូវ រមែងមានការចិញ្ចឹមជីវិតត្រូវ បុគ្គលអ្នកមានការចិញ្ចឹមជីវិតត្រូវ រមែងមានសេចក្តីព្យាយាមត្រូវ បុគ្គលអ្នកមានសេចក្តីព្យាយាមត្រូវ រមែងមានការរលឹកត្រូវ បុគ្គលអ្នកមានការរលឹកត្រូវ រមែងមានការដំកល់ចិត្តត្រូវ បុគ្គលអ្នកមានការដំកល់ចិត្តត្រូវ រមែងមានការដឹងត្រូវ បុគ្គលអ្នកមានការដឹងត្រូវ រមែងមានការរួចត្រូវ ។ ម្នាលភិក្ខុទាំងឡាយ ការបានសម្រេច មិនឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) ព្រោះអាស្រ័យនូវសម្មត្តៈ យ៉ាងនេះឯង ។

ពីជសូត្រ ទី៤កែប្រែ

ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ បានសមាទាន នូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ វចីកម្មណាផង… បានសមាទាន នូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គល ដែលប្រកបដោយមិច្ឆាទិដ្ឋិជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិជាអំពើអាក្រក់ ។ ម្នាលភិក្ខុទាំងឡាយ ដូចពូជស្តៅក្តី ពូជននោងព្រៃក្តី ពូជម្រះក្តី ដែលបុគ្គលដាំក្នុងផែនដីដែលសើម ស្រូបយកនូវរសបឋវីធាតុណាផង ស្រូបយកនូវរសអាបោធាតុណាផង របស់ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមានរសល្វីង រសហឹរ រសចត់ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់អាក្រក់ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ បានសមាទាននូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ វចីកម្មណាផង… បានសមាទាននូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គលដែលប្រកបដោយមិច្ឆាទិដ្ឋិ ជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ក៏យ៉ាងនោះដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិជាធម្មជាតិអាក្រក់ ។ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ បានសមាទាននូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ បានសមាទាននូវវចីកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ បានសមាទាន នូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គលដែលប្រកបដោយសម្មាទិដ្ឋិជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាប្រយោជន៍ដើម្បីសេចក្តីសុខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិល្អ ។ ម្នាលភិក្ខុទាំងឡាយ ដូចពូជអំពៅក្តី ពូជស្រូវសាលីក្តី ពូជចន្ទន៍ក្តី ដែលបុគ្គលដាំក្នុងផែនដីសើម ស្រូបយកនូវរសបឋវីធាតុណាផង ស្រូបយកនូវរសអាបោធាតុណាផង រសទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីរសឆ្ងាញ់ មានរសផ្អែម មានរសមិនបានច្រឡំ (ដោយរសដទៃ) យ៉ាងណាមិញ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់ល្អ ។ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ បានសមាទាន នូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ វចីកម្មណាផង… បានសមាទាន នូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គល ដែលប្រកបដោយសម្មាទិដ្ឋិ ជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាប្រយោជន៍ ដើម្បីសេចក្តីសុខ ក៏យ៉ាងនោះដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិល្អ ។

វិជ្ជាសូត្រ ទី៥កែប្រែ

[៥] ម្នាលភិក្ខុទាំងឡាយ អវិជ្ជា ជាប្រធាន នៃការជួបប្រទះនូវពួកអកុសលធម៌ អហិរិកៈ អនោត្តប្បៈ ក៏គង់ជាប់តាមដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកលុះក្នុងអវិជ្ជា អ្នកមិនចេះដឹង រមែងមានមិច្ឆាទិដ្ឋិ បុគ្គលអ្នកប្រកបដោយមិច្ឆាទិដ្ឋិ រមែងមានមិច្ឆាសង្កប្បៈ បុគ្គលជាមិច្ឆាសង្កប្បៈ រមែងមានមិច្ឆាវាចា បុគ្គលជាមិច្ឆាវាចា រមែងមានមិច្ឆាកម្មន្តៈ បុគ្គលជាមិច្ឆាកម្មន្តៈ រមែងមានមិច្ឆាអាជីវៈ បុគ្គលជាមិច្ឆាអាជីវៈ រមែងមានមិច្ឆាវាយាមៈ បុគ្គលជាមិច្ឆាវាយាមៈ រមែងមានមិច្ឆាសតិ បុគ្គលជាមិច្ឆាសតិ រមែងមានមិច្ឆាសមាធិ បុគ្គលជាមិច្ឆាសមាធិ រមែងមានមិច្ឆាញាណៈ បុគ្គលជាមិច្ឆាញាណៈ រមែងមានមិច្ឆាវិមុត្តិ ។ ម្នាលភិក្ខុទាំងឡាយ វិជ្ជាជាប្រធានក្នុងការជួបប្រសព្វនូវពួកកុសលធម៌ ហិរិ និងឱត្តប្បៈ ក៏គង់ជាប់តាមដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រកបដោយវិជ្ជា ជាអ្នកចេះដឹង រមែងមានសម្មាទិដ្ឋិ បុគ្គលជាសម្មាទិដ្ឋិ រមែងមានសម្មាសង្កប្បៈ បុគ្គលជាសម្មាសង្កប្បៈ រមែងមានសម្មាវាចា បុគ្គលជាសម្មាវាចា រមែងមានសម្មាកម្មន្តៈ បុគ្គលជាសម្មាកម្មន្តៈ រមែងមានសម្មាអាជីវៈ បុគ្គលជាសម្មាអាជីវៈ រមែងមានសម្មាវាយាមៈ បុគ្គលជាសម្មាវាយាមៈ រមែងមានសម្មាសតិ បុគ្គលជាសម្មាសតិ រមែងមានសម្មាសមាធិ បុគ្គលជាសម្មាសមាធិ រមែងមានសម្មាញាណៈ បុគ្គលជាសម្មាញាណៈ រមែងមានសម្មាវិមុត្តិ ។

និជ្ជរសូត្រ ទី៦កែប្រែ

[៦] ម្នាលភិក្ខុទាំងឡាយ ហេតុដែលនាំឲ្យសាបរលាបទៅនេះមាន ១០ យ៉ាង ។ ១០ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយសម្មាទិដ្ឋិ រមែងមានមិច្ឆាទិដ្ឋិសាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា មានមិច្ឆាទិដ្ឋិជាបច្ច័យ អកុសលធម៌ទាំងឡាយនោះ របស់បុគ្គលជាសម្មាទិដ្ឋិនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ ក៏ដល់នូវការបរិបូណ៌ ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ រមែងមានមិច្ឆាសង្កប្បៈសាបរលាបទៅ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសង្កប្បៈ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាសង្កប្បៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាសង្កប្បៈ ជាបច្ច័យ ក៏ដល់នូវការបរិបូណ៌ដោយ ភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា រមែងមានមិច្ឆាវាចា សាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវាចាជាបច្ច័យ កើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាវាចានោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការដែលមានសម្មាវាចាជាបច្ច័យ ក៏ដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ រមែងមានមិច្ឆាកម្មន្តៈសាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាកម្មន្តៈ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាកម្មន្តៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាកម្មន្តៈ ជាបច្ច័យ ក៏រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ រមែងមានមិច្ឆាអាជីវៈសាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាអាជីវៈ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាអាជីវៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាអាជីវៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ រមែងមានមិច្ឆាវាយាមៈសាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាវាយាមៈជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាអាជីវៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវាយាមៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ រមែងមានមិច្ឆាសតិសាបរលាបទៅ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសតិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាសតិនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការដែលមានសម្មាសតិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ រមែងមានមិច្ឆាសមាធិសាបរលាបទៅ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសមាធិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាសមាធិនោះ រមែងសាបរលាបទៅ ទើបកុសលធម៌ច្រើនប្រការ ដែលមានសម្មាសមាធិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ រមែងមានមិច្ឆាញាណៈ សាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាញាណៈជាបច្ច័យកើតព្រម អកុសលធម៌ទាំងអស់នោះ របស់បុគ្គលជាសម្មាញាណៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាញាណៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាសម្មាវិមុត្តិ រមែងមានមិច្ឆាវិមុត្តិ សាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាវិមុត្តិនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលនាំឲ្យសាបរលាបទៅ មាន ១០ យ៉ាងនេះឯង ។

ធោវនសូត្រ ទី៧កែប្រែ

[៧] ម្នាលភិក្ខុទាំងឡាយ ក្នុងទក្ខិណជនបទ តែងមានពិធីលាងឆ្អឹង [ទំនៀមថា ពួកមនុស្សក្នុងទក្ខិណជនបទនោះ មិនដែលដុតពួកញាតិដែលស្លាប់ហើយទេ គ្រាន់តែជីករណ្តៅកប់ទុកក្នុងផែនដី លុះដល់សាកសពទាំងនោះរលួយហើយ ទើបរើសយកឆ្អឹងមកលាង ហើយដាក់ដំរៀបតាមលំដាប់ រួចនាំគ្នាបូជាដោយគ្រឿងក្រអូប និងផ្កាកំរងជាដើម លុះដល់ពេលនក្ខត្តឫក្ស ក៏នាំយកឆ្អឹងទាំងនោះមក ហើយយំខ្សឹកខ្សួល ទើបនាំគ្នាទៅលេងនក្ខត្តឫក្ស ។ អដ្ឋកថា ។] ជាធម្មតា បាយក្តី ទឹកក្តី បង្អែមក្តី ចំអាបក្តី វត្ថុដែលគប្បីលិទ្ធក្តី ទឹកដែលគប្បីផឹកក្តី ការរាំក្តី ច្រៀងក្តី ប្រគំក្តី តែងមានក្នុងពិធីលាងឆ្អឹងនោះ ។ ម្នាលភិក្ខុទាំងឡាយ ពិធីលាងឆ្អឹងនុ៎ះ មានមែន តថាគតមិនពោលថា ពិធីលាងឆ្អឹងនោះ មិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ តែថា ពិធីលាងឆ្អឹងនោះឯង ជារបស់ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនមានប្រយោជន៍ មិនមែនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរលត់ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិញ្វនទេ ។ ម្នាលភិក្ខុទាំងឡាយ ពិធីលាងណា រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិញ្វន ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀសចង្អល់ចិត្ត ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យនូវពិធីលាងណា តថាគតនិងសំដែងនូវពិធីលាងដ៏ប្រសើរនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវពិធីលាងនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែងប្រាប់ ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យនូវពិធីលាងណា ពិធីលាងដ៏ប្រសើរនោះ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិញ្វន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដ្ឋិ ឈ្មោះថាបានលាងមិច្ឆាទិដ្ឋិស្អាតហើយ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាទិដ្ឋិនោះ ឈ្មោះថា បានលាងស្អាតហើយ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ ឈ្មោះថាបានលាងមិច្ឆាសង្កប្បៈស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា ឈ្មោះថា បានលាងមិច្ឆាវាចាស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ ឈ្មោះថា បានលាងមិច្ឆាកម្មន្តៈស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ ឈ្មោះថា បានលាងមិច្ឆាអាជីវៈស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ ឈ្មោះថា បានលាងមិច្ឆាវាយាមៈ ស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ ឈ្មោះថា បានលាងមិច្ឆាសតិស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ ឈ្មោះថា បានលាងមិច្ឆាសមាធិស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ ឈ្មោះថា បានលាងមិច្ឆាញាណៈស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បានលាងមិច្ឆាវិមុត្តិស្អាតហើយ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានលាងស្អាតហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យពិធីលាងណា ពិធីលាងដ៏ប្រសើរនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិញ្វន ។

តិកិច្ឆកសូត្រ ទី៨កែប្រែ

[៨] ម្នាលភិក្ខុទាំងឡាយ ពួកពេទ្យឲ្យថ្នាំបញ្ចុះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីប្រមាត់ខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីស្លេស្មខ្លះ ដើម្បីឃាត់ នូវអាពាធទាំងឡាយ ដែលកើតពីខ្យល់ខ្លះ ម្នាលភិក្ខុទាំងឡាយ ថ្នាំបញ្ចុះនោះមានមែន តថាគតមិនមែនពោលថា ថ្នាំបញ្ចុះនុ៎ះ មិនមានទេ ម្នាលភិក្ខុទាំងឡាយ តែថា ថ្នាំបញ្ចុះនោះឯង សម្រេចខ្លះ មិនសម្រេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ថ្នាំបញ្ចុះណា សុទ្ធតែសម្រេច មិនមែនមិនសម្រេច ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំបញ្ចុះណា តថាគតនិងសំដែងនូវថ្នាំបញ្ចុះដ៏ប្រសើរនោះឯង អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវពាក្យនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែងប្រាប់ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំបញ្ចុះណា ថ្នាំបញ្ចុះដ៏ប្រសើរនោះ សុទ្ធតែសម្រេច មិនមែនមិនសម្រេចទេ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដ្ឋិ ឈ្មោះថា បានបញ្ចុះមិច្ឆាទិដ្ឋិចេញហើយ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាទិដ្ឋិនោះ ឈ្មោះថា បានបញ្ចុះហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ ឈ្មោះថា បានបញ្ចុះមិច្ឆាសង្កប្បៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាសម្មាវាចា ឈ្មោះថា បានបញ្ចុះមិច្ឆាវាចាចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ ឈ្មោះថា បានបញ្ចុះមិច្ឆាកម្មន្តៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ ឈ្មោះថាបានបញ្ចុះមិច្ឆាអាជីវៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ ឈ្មោះថា បានបញ្ចុះមិច្ឆាវាយាមៈ ចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ ឈ្មោះថា បានបញ្ចុះមិច្ឆាសតិចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ ឈ្មោះថា បានបញ្ចុះមិច្ឆាសមាធិ ចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ ឈ្មោះថា បានបញ្ចុះមិច្ឆាញាណៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បានបញ្ចុះមិច្ឆាវិមុត្តិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានបញ្ចុះចេញហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ ថ្នាំបញ្ចុះណា សុទ្ធតែសម្រេច មិនមែនមិនសម្រេច ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំបញ្ចុះណា ថ្នាំបញ្ចុះនោះឯង ជាថ្នាំដ៏ប្រសើរ ។

វមនសូត្រ ទី៩កែប្រែ

[៩] ម្នាលភិក្ខុទាំងឡាយ ពួកពេទ្យឲ្យថ្នាំក្អួត ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីប្រមាត់ខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីស្លេស្មខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីខ្យល់ខ្លះ ម្នាលភិក្ខុទាំងឡាយ ថ្នាំក្អួតនោះ មានមែន តថាគតមិនពោលថា ថ្នាំក្អួតនុ៎ះ មិនមានទេ ម្នាលភិក្ខុទាំងឡាយ តែថ្នាំក្អួតនោះឯង សម្រេចខ្លះ មិនសម្រេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ថ្នាំក្អួតណា សុទ្ធតែសម្រេច មិនមែនមិនសម្រេច ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំក្អួតណា តថាគតនិងសំដែងនូវថ្នាំក្អួតដ៏ប្រសើរនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវពាក្យនោះចុះ… ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ។បេ។ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំក្អួតណា ថ្នាំក្អួតដ៏ប្រសើរនោះ សុទ្ធតែសម្រេច មិនមែនមិនសម្រេច តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដ្ឋិ ឈ្មោះថា បានក្អួតមិច្ឆាទិដ្ឋិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាទិដ្ឋិនោះ ឈ្មោះថា បានក្អួតចេញហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ ឈ្មោះថា បានក្អួតមិច្ឆាសង្កប្បៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា ឈ្មោះថា បានក្អួតមិច្ឆាវាចាចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ ឈ្មោះថា បានក្អួតមិច្ឆាកម្មន្តៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ ឈ្មោះថា បានក្អួតមិច្ឆាអាជីវៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ ឈ្មោះថា បានក្អួតមិច្ឆាវាយាមៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ ឈ្មោះថា បានក្អួតមិច្ឆាសតិចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ ឈ្មោះថា បានក្អួតមិច្ឆាសមាធិចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ ឈ្មោះថា បានក្អួតមិច្ឆាញាណៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បានក្អួតមិច្ឆាវិមុត្តិចេញហើយ… អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះរបស់បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានក្អួតចេញហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យនូវថ្នាំក្អួតណា ថ្នាំក្អួតដ៏ប្រសើរនោះឯង សុទ្ធតែសម្រេច មិនមែនមិនសម្រេចទេ ។

និទ្ធមនីយសូត្រ ទី១០កែប្រែ

[១០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលគប្បីកំចាត់បង់នេះ មាន ១០ យ៉ាង ។ ១០ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដ្ឋិ បានកំចាត់បង់មិច្ឆាទិដ្ឋិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាទិដ្ឋិនោះ ឈ្មោះថា បានកំចាត់បង់ហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាសង្កប្បៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា ឈ្មោះថា បានកំចាត់បង់មិច្ឆាវាចាចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាកម្មន្តៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាអាជីវៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាវាយាមៈចេញហើយ … ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ ឈ្មោះថា បានកំចាត់បង់មិច្ឆាសតិចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ ឈ្មោះថា បានកំចាត់បង់មិច្ឆាសមាធិចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាញាណៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បានកំចាត់បង់មិច្ឆាវិមុត្តិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានកំចាត់បង់ហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលគប្បីកំចាត់បង់ មាន ១០ យ៉ាងនេះឯង ។

បឋមអសេខសូត្រ ទី១១កែប្រែ

[១១] គ្រានោះ ភិក្ខុ ១ រូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គទ្រង់ត្រាស់ថា អសេក្ខៈ អសេក្ខៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាអសេក្ខៈ តើដោយហេតុប៉ុន្មានយ៉ាង ។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រកបដោយសម្មាទិដ្ឋិ ជាអសេក្ខៈ ប្រកបដោយសម្មាសង្កប្បៈជាអសេក្ខៈ ប្រកបដោយសម្មាវាចាជាអសេក្ខៈ ប្រកបដោយសម្មាកម្មន្តៈជាអសេក្ខៈ ប្រកបដោយសម្មាអាជីវៈជាអសេក្ខៈ ប្រកបដោយសម្មាវាយាមៈជាអសេក្ខៈ ប្រកបដោយសម្មាសតិជាអសេក្ខៈ ប្រកបដោយសម្មាសមាធិជាអសេក្ខៈ ប្រកបដោយសម្មាញាណៈជាអសេក្ខៈ ប្រកបដោយសម្មាវិមុត្តិជាអសេក្ខៈ ។ ម្នាលភិក្ខុ (ភិក្ខុ) ជាអសេក្ខៈ យ៉ាងនេះឯង ។

ទុតិយអសេខសូត្រ ទី១២កែប្រែ

[១២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយជាអសេក្ខៈនេះ មាន ១០ យ៉ាង ។ ១០ យ៉ាង តើអ្វីខ្លះ ។ គឺសម្មាទិដ្ឋិជាអសេក្ខៈ ១ សម្មាសង្កប្បៈជាអសេក្ខៈ ១ សម្មាវាចាជាអសេក្ខៈ ១ សម្មាកម្មន្តៈជាអសេក្ខៈ ១ សម្មាអាជីវៈជាអសេក្ខៈ ១ សម្មាវាយាមៈជាអសេក្ខៈ ១ សម្មាសតិជាអសេក្ខៈ ១ សម្មាសមាធិជាអសេក្ខៈ ១ សម្មាញាណៈជាអសេក្ខៈ ១ សម្មាវិមុត្តិជាអសេក្ខៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយជាអសេក្ខៈ មាន ១០ យ៉ាងនេះឯង ។

ចប់ សមណសញ្ញាវគ្គ ទី១ ។

ឧទ្ទាននៃសមណសញ្ញាវគ្គនោះគឺ

និយាយអំពីសេចក្តីសំគាល់របស់សមណៈ ១ អំពីការចម្រើនពោជ្ឈង្គទាំង ៧ ជាបច្ច័យឲ្យបានបំពេញនូវវិជ្ជា ៣ យ៉ាង ១ អំពីការមិនបានស្ថានសួគ៌ ព្រោះអាស្រ័យមិច្ឆត្តៈ ១ អំពីការបានស្ថានសួគ៌ ព្រោះអាស្រ័យសម្មត្តៈ ១ អំពីវិជ្ជា ជាប្រធានក្នុងការជួបប្រសព្វនូវកុសលធម៌ ១ អំពីការលាងឆ្អឹងក្នុងទក្ខិណជនបទ ១ អំពីពេទ្យអ្នកឲ្យថ្នាំបញ្ចុះ ១ អំពីពេទ្យអ្នកឲ្យថ្នាំក្អួត ១ អំពីធម៌ដែលគប្បីកំចាត់ មាន ២ លើក ។

បច្ចោរោហណិវគ្គ ទី២កែប្រែ

បឋមអធម្មសូត្រ ទី១កែប្រែ

[១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង សភាវៈមិនមែនប្រយោជន៍ផង គប្បីដឹងធម៌ផង ប្រយោជន៍ផង លុះដឹងច្បាស់សភាវៈមិនមែនធម៌ផង សភាវៈមិនមែនប្រយោជន៍ផង ដឹងនូវធម៌ផង នូវប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ មិនមែនធម៌  សភាវៈ មិនមែនប្រយោជន៍ តើដូចម្តេច ។ គឺ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សភាវៈមិនមែនធម៌ សភាវៈមិនមែនប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ធម៌និងប្រយោជន៍ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ហៅថា ប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យណាថា ភិក្ខុគប្បីដឹង សភាវៈមិនមែនធម៌ផង មិនមែនប្រយោជន៍ផង គប្បីដឹងធម៌ផង ប្រយោជន៍ផង លុះដឹងច្បាស់នូវសភាវៈមិនមែនធម៌ផង មិនមែនប្រយោជន៍ផង ដឹងនូវធម៌ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិយ៉ាងនោះ ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះតថាគត ពោលហើយ ព្រោះអាស្រ័យហេតុនេះ ។

ទុតិយអធម្មសូត្រ ទី២កែប្រែ

[១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិជាសភាវៈមិនមែនធម៌ សម្មាទិដ្ឋិជាធម៌ ពួកអកុសលធម៌លាមកច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកអកុសលធម៌ច្រើនប្រការ មានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសង្កប្បៈ ជាសភាវៈមិនមែនធម៌ សម្មាសង្កប្បៈជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាសង្កប្បៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ ច្រើនប្រការ ដែលមានសម្មាសង្កប្បៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាចា ជាសភាវៈមិនមែនធម៌ សម្មាវាចាជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវាចាជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវាចាជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាកម្មន្តៈ ជាសភាវៈមិនមែនធម៌ សម្មាកម្មន្តៈជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាកម្មន្តៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាកម្មន្តៈ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាអាជីវៈ ជាសភាវៈមិនមែនធម៌ សម្មាអាជីវៈជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាអាជីវៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនជាប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាអាជីវៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាយាមៈ ជាសភាវៈមិនមែនធម៌ សម្មាវាយាមៈជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវាយាមៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវាយាមៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសតិ ជាសភាវៈមិនមែនធម៌ សម្មាសតិជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសតិជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនជាប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាសតិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសមាធិ ជាសភាវៈមិនមែនធម៌ សម្មាសមាធិជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាសមាធិ ជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាសមាធិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាញាណៈ ជាសភាវៈមិនមែនធម៌ សម្មាញាណៈជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាញាណៈ ជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាញាណៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាវិមុត្តិ ជាសភាវៈមិនមែនធម៌ សម្មាវិមុត្តិ ជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យណាថា ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះតថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ ។

តតិយអធម្មសូត្រ ទី៣កែប្រែ

[១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ ព្រះសុគត ពោលនូវពាក្យនេះហើយ ក្រោកចាកអាសនៈចូលទៅកាន់វិហារ ។ លុះព្រះមានព្រះភាគ ទ្រង់ចេញទៅមិនយូរប៉ុន្មាន ពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកនូវអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ហើយស្តេចក្រោកចាកអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងនូវសភាវៈ មិនមែនជាប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែកនូវអត្ថ នៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន ។ លំដាប់នោះ ពួកភិក្ខុនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា មានតែអានន្ទដ៏មានអាយុនេះទេ ដែលព្រះសាស្តា ទ្រង់សរសើរផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ អានន្ទដ៏មានអាយុ ទើបអាចនិងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន បើដូច្នោះ គួរយើងនាំគ្នាចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរអត្ថនេះនិងអានន្ទដ៏មានអាយុ អានន្ទដ៏មានអាយុ និងឆ្លើយដល់យើងរាល់គ្នាយ៉ាងណា យើងនិងចាំទុកនូវអត្ថនោះ យ៉ាងនោះ ។ លំដាប់នោះ ពួកភិក្ខុទាំងនោះ នាំគ្នាចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនិងអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនេះ និងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ដល់យើងទាំងឡាយសោះ ហើយទ្រង់ក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុប្រតិបត្តិតាមយ៉ាងនោះ ។ ម្នាលអាវុសោ ព្រះមានព្រះភាគរបស់យើង ទ្រង់ចៀសចេញទៅមិនយូរប៉ុន្មាន យើងទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ហើយក្រោកចាកអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារបាន ។ ម្នាលអាវុសោ យើងទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា មានតែអានន្ទដ៏មានអាយុនេះឯង ដែលព្រះសាស្តាសរសើរហើយផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ អានន្ទដ៏មានអាយុ ទើបអាចនិងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរយើងចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរអត្ថនេះ និងអានន្ទដ៏មានអាយុ អានន្ទដ៏មានអាយុ និងឆ្លើយដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវអត្ថយ៉ាងនោះ សូមអានន្ទដ៏មានអាយុ ចែក (សេចក្តីនេះឲ្យទាន) ។ ព្រះអានន្ទដ៏មានអាយុ ឆ្លើយថា ម្នាលអាវុសោ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹម ឋិតនៅ (ចំពោះមុខ) ក៏រំលងគល់ រំលងដើម ហើយសំគាល់ថា គួរស្វែងរកខ្លឹម ត្រង់មែក និងសន្លឹកទៅវិញ មានឧបមាយ៉ាងណាមិញ សេចក្តីឧបមេយ្យក៏យ៉ាងនោះដែរ កាលបើព្រះសាស្តាគង់ក្នុងទីចំពោះមុខនៃលោកដ៏មានអាយុទាំងឡាយ លោកទាំងឡាយ រំលងព្រះមានព្រះភាគនោះ ហើយសំគាល់ថា គប្បីសួរសេចក្តីនេះនិងខ្ញុំវិញ ម្នាលអាវុសោ ព្រោះថា ព្រះមានព្រះភាគនោះ តែងទ្រង់ជ្រាបនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ព្រះតថាគតនោះ មានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ ព្រះអង្គជាបុរសប្រសើរ ព្រះអង្គជាអ្នកស្តីថា ជាអ្នកប្រៀនប្រដៅ ជាអ្នកបង្អោននូវប្រយោជន៍ អ្នកឲ្យនូវព្រះនិញ្វន ជាម្ចាស់នៃធម៌ កាលនេះ ជាកាលគួរដល់ព្រះតថាគតនុ៎ះហើយ លោកទាំងឡាយ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយសាកសួរនូវសេចក្តីនៃឧទ្ទេសនេះ (បើ) ព្រះមានព្រះភាគនៃយើងសំដែងយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវឧទ្ទេសនោះ យ៉ាងនោះចុះ ។ ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុ ដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ដោយពិតណាស់ ព្រះតថាគតនោះ មានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ ព្រះអង្គជាបុរសប្រសើរ ព្រះអង្គជាអ្នកស្តីថា ជាអ្នកប្រៀនប្រដៅ ជាអ្នកបង្អោនមកនូវប្រយោជន៍ អ្នកឲ្យនូវព្រះនិញ្វន ជាម្ចាស់នៃធម៌ កាលនេះជាកាលគួរ ដល់ព្រះតថាគតនុ៎ះហើយ យើងទាំងឡាយ គប្បីចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយសាកសួរនូវសេចក្តី នៃឧទ្ទេសនុ៎ះ (បើ) ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់យើងទាំងឡាយយ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវឧទ្ទេសនោះ យ៉ាងនោះ ក៏ពិតមែនហើយ ប៉ុន្តែអានន្ទដ៏មានអាយុ (នេះ) ព្រះសាស្តា ទ្រង់សរសើរផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរដែរ អានន្ទដ៏មានអាយុនេះ អាចនិងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន សូមអានន្ទដ៏មានអាយុ កុំឲ្យបង្អែបង្អង់ មេត្តាចែកអត្ថនេះឲ្យទាន ។ ម្នាលអាវុសោ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ ខ្ញុំនិងសំដែងប្រាប់ ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចា របស់ព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ ។ ព្រះអានន្ទដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគរបស់យើង ទ្រង់សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ស្រាប់តែក្រោកចាកអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ម្នាលអាវុសោ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច ។ ម្នាលអាវុសោ មិច្ឆាទិដ្ឋិ ជាសភាវៈមិនមែនធម៌ សម្មាទិដ្ឋិជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិ ជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍ ម្នាលអាវុសោ មិច្ឆាសង្កប្បៈ ជាសភាវៈមិនមែនធម៌ សម្មាសង្កប្បៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាវាចា ជាសភាវៈមិនមែនធម៌ សម្មាវាចា ជាធម៌… ម្នាលអាវុសោ មិច្ឆាកម្មន្តៈ ជាសភាវៈមិនមែនធម៌ សម្មាកម្មន្តៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាអាជីវៈ ជាសភាវៈមិនមែនធម៌ សម្មាអាជីវៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាវាយាមៈ ជាសភាវៈមិនមែនធម៌ សម្មាវាយាមៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាសតិ ជាសភាវៈមិនមែនធម៌ សម្មាសតិ ជាធម៌… ម្នាលអាវុសោ មិច្ឆាសមាធិ ជាសភាវៈមិនមែនធម៌ សម្មាសមាធិ ជាធម៌… ម្នាលអាវុសោ មិច្ឆាញាណៈ ជាសភាវៈមិនមែនធម៌ សម្មាញាណៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាវិមុត្តិ ជាសភាវៈមិនមែនធម៌ សម្មាវិមុត្តិ ជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍ ម្នាលអាវុសោ ព្រះមានព្រះភាគនៃយើង ទ្រង់សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថ ដោយពិស្តារ ស្រាប់តែស្តេចក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ម្នាលអាវុសោ ខ្ញុំដឹងនូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារយ៉ាងនេះ ម្នាលអាវុសោ ប្រសិនបើ អ្នកទាំងឡាយប្រាថ្នា (និងសួរ) គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយទូលសួរនូវសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ព្យាករដល់យើងទាំងឡាយយ៉ាងណា ចូរអ្នកទាំងឡាយ ចាំទុកសេចក្តីនោះយ៉ាងនោះចុះ ។ ពួកភិក្ខុទាំងនោះ ទទួលតបថា ករុណា អាវុសោ ហើយត្រេកអរ រីករាយនិងភាសិត របស់ព្រះអានន្ទដ៏មានអាយុ ហើយក្រោកចាកអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន ព្រះអង្គទ្រង់សំដែងឧទ្ទេសណា ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ដល់យើងទាំងឡាយ ស្រាប់តែក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ បពិត្រព្រះអង្គដ៏ចម្រើន កាលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ហើយស្រាប់តែក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់សំដែង ដោយសេចក្តីបំប្រួញ មិនទាន់បានចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា មានតែអានន្ទដ៏មានអាយុនេះឯង ដែលព្រះសាស្តា ទ្រង់សរសើរហើយផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ អានន្ទដ៏មានអាយុនេះ ទើបអាចដើម្បីចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់បានចែកអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរសេចក្តីនុ៎ះនិងអានន្ទដ៏មានអាយុ (បើ) អានន្ទដ៏មានអាយុ ឆ្លើយចំពោះពួកយើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវអត្ថនោះយ៉ាងនោះ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ពួកខ្ញុំព្រះអង្គ ក៏ចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបសាកសួរសេចក្តីនុ៎ះនិងអានន្ទដ៏មានអាយុ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីដែលអានន្ទដ៏មានអាយុចែកហើយ ដោយអាការទាំងនេះ ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះ ដល់ពួកខ្ញុំព្រះអង្គទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ៗ ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ អ្នកទាំងឡាយ ចូលមករកតថាគត ហើយគប្បីសាកសួរសេចក្តីនុ៎ះ តថាគតគប្បីដោះស្រាយសេចក្តីនុ៎ះយ៉ាងនោះ ដូចជាអានន្ទឆ្លើយហើយដែរ នេះជាសេចក្តីនៃឧទ្ទេសនោះ អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះយ៉ាងនេះចុះ ។

អជិតសូត្រ ទី៤កែប្រែ

[១៦] គ្រានោះ អាជិនបរិញ្វជក បានចូលទៅគាល់ព្រះមានព្រះភាគ លុះបានចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនិងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីសមគួរ លុះអាជិនបរិញ្វជក អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនេះ និងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន សព្រហ្មចារីរបស់យើងខ្ញុំ ឈ្មោះថាជាបណ្ឌិត (ព្រោះ) ពួកអន្យត្ថិរិយ ដែលសព្រហ្មចារីនោះ សង្កត់សង្កិនហើយ ដោយចិត្តុប្បាទចំនួន ៥០០ រមែងដឹងខ្លួនថា ពួកយើងត្រូវគេសង្កត់សង្កិនហើយ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចាំទុកនូវបណ្ឌិតវត្ថុដែរឬទេ ។ ព្រះមានព្រះភាគ ទ្រង់សំដែងភាសិតណា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរដល់ភាសិតនុ៎ះ បពិត្រព្រះសុគត កាលនេះជាកាលគួរដល់ភាសិតនុ៎ះ ពួកភិក្ខុ លុះបានស្តាប់នូវភាសិតរបស់ព្រះមានព្រះភាគហើយ និងចាំទុកបាន ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ ។ ទើបឯព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សង្កិន ញាំញីនូវវាទៈ ដែលមិនប្រកបដោយធម៌ ដោយវាទៈ ដែលមិនប្រកបដោយធម៌ រមែងដឹកនាំបរិស័ទដែលមិនប្រកបដោយធម៌ ឲ្យត្រេកអរ ដោយវាទៈនោះផង ព្រោះហេតុនោះ បរិស័ទដែលមិនប្រកបដោយធម៌នោះ ជាអ្នកមានសំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះជាបណ្ឌិត ឱហ្ន៎ ជននេះជាបណ្ឌិត ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សង្កិន ញាំញីនូវវាទៈ ដែលប្រកបដោយធម៌ ដោយវាទៈដែលមិនប្រកបដោយធម៌ រមែងដឹកនាំបរិស័ទ ដែលមិនប្រកបដោយធម៌ ឲ្យត្រេកអរបាន ដោយវាទៈនោះផង ព្រោះហេតុនោះ បរិស័ទដែលមិនប្រកបដោយធម៌នោះ ជាអ្នកមានសំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះជាបណ្ឌិត ឱហ្ន៎ ជននេះជាបណ្ឌិត ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សង្កិន ញាំញីនូវវាទៈ ដែលប្រកបដោយធម៌ផង នូវវាទៈ ដែលមិនប្រកបដោយធម៌ផង ដោយវាទៈដែលមិនប្រកបដោយធម៌ រមែងដឹកនាំបរិស័ទ ដែលមិនប្រកបដោយធម៌ ឲ្យត្រេកអរដោយវាទៈនោះផង ព្រោះហេតុនោះ បរិស័ទ ដែលមិនប្រកបដោយធម៌នោះ ជាអ្នកមានសំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះជាបណ្ឌិត ឱហ្ន៎ ជននេះជាបណ្ឌិត ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សន្កិន ញាំញីនូវវាទៈ ដែលមិនប្រកបដោយធម៌ ដោយវាទៈ ដែលប្រកបដោយធម៌ រមែងដឹកនាំបរិស័ទ ដែលមិនប្រកបដោយធម៌ ឲ្យត្រេកអរ ដោយវាទៈនោះផង ព្រោះហេតុនោះ បរិស័ទដែលមិនប្រកបដោយធម៌នោះ ជាអ្នកមានសំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះជាបណ្ឌិត ឱហ្ន៎ ជននេះជាបណ្ឌិត ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សង្កិន ញាំញីនូវវាទៈ ដែលប្រកបដោយធម៌ ដោយវាទៈដែលប្រកបដោយធម៌ រមែងដឹកនាំបរិស័ទ ដែលប្រកបដោយធម៌ ឲ្យត្រេកអរដោយវាទៈនោះផង ព្រោះហេតុនោះ បរិស័ទដែលប្រកបដោយធម៌នោះ ជាអ្នកមានសំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះជាបណ្ឌិត ឱហ្ន៎ ជននេះជាបណ្ឌិត ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ជាសភាវៈមិនមែនធម៌ សម្មាទិដ្ឋិ ជាធម៌ អកុសលធម៌ដ៏លាមកទាំងឡាយ ច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសង្កប្បៈ ជាសភាវៈមិនមែនធម៌ សម្មាសង្កប្បៈ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាចា ជាសភាវៈមិនមែនធម៌ សម្មាវាចា ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាកម្មន្តៈ ជាសភាវៈមិនមែនធម៌ សម្មាកម្មន្តៈ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាអាជីវៈ ជាសភាវៈមិនមែនធម៌ សម្មាអាជីវៈ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាយាមៈ ជាសភាវៈមិនមែនធម៌ សម្មាវាយាមៈ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាសតិ ជាសភាវៈមិនមែនធម៌ សម្មាសតិ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាសមាធិ ជាសភាវៈមិនមែនធម៌ សម្មាសមាធិ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាញាណៈ ជាសភាវៈ មិនមែនធម៌ សម្មាញាណៈ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាវិមុត្តិ ជាសភាវៈមិនមែនធម៌ សម្មាវិមុត្តិ ជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍ ។ ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ដូច្នេះ ដែលតថាគត បានពោលហើយ ក៏ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ ។

សង្គារវសូត្រ ទី៥កែប្រែ

[១៧] គ្រានោះ សគារវញ្រហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនិងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ លុះសគារវញ្រហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាត្រើយខាងអាយ អ្វីជាត្រើយខាងនាយ ។ ម្នាលញ្រហ្មណ៍ មិច្ឆាទិដ្ឋិ ជាត្រើយខាងអាយ សម្មាទិដ្ឋិ ជាត្រើយខាងនាយ មិច្ឆាសង្កប្បៈ ជាត្រើយខាងអាយ សម្មាសង្កប្បៈ ជាត្រើយខាងនាយ មិច្ឆាវាចា ជាត្រើយខាងអាយ សម្មាវាចា ជាត្រើយខាងនាយ មិច្ឆាកម្មន្តៈ ជាត្រើយខាងអាយ សម្មាកម្មន្តៈ ជាត្រើយខាងនាយ មិច្ឆាអាជីវៈ ជាត្រើយខាងអាយ សម្មាអាជីវៈ ជាត្រើយខាងនាយ មិច្ឆាវាយាមៈ ជាត្រើយខាងអាយ សម្មាវាយាមៈ ជាត្រើយខាងនាយ មិច្ឆាសតិ ជាត្រើយខាងអាយ សម្មាសតិ ជាត្រើយខាងនាយ មិច្ឆាសមាធិ ជាត្រើយខាងអាយ សម្មាសមាធិ ជាត្រើយខាងនាយ មិច្ឆាញាណៈ ជាត្រើយខាងអាយ សម្មាញាណៈ ជាត្រើយខាងនាយ មិច្ឆាវិមុត្តិ ជាត្រើយខាងអាយ សម្មាវិមុត្តិ ជាត្រើយខាងនាយ ។ ម្នាលញ្រហ្មណ៍ នេះជាត្រើយខាងអាយ នេះជាត្រើយខាងនាយ ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយខាងនាយ (ព្រះនិញ្វន) ពួកជននោះ មានប្រមាណតិច ឯសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ (នេះច្រើនជាង) ។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលតថាគតសំដែងហើយដោយប្រពៃ ពួកជននោះ (បានឆ្លង) នូវវដ្តៈ ជាទីនៅនៃមច្ចុ ដែលសត្វកម្រឆ្លងបាន ដោយក្រក្រៃពេក ហើយនិងដល់នូវត្រើយខាងនាយ គឺព្រះនិញ្វន ។ បណ្ឌិតត្រូវលះបង់នូវធម៌ខ្មៅ ហើយចម្រើននូវធម៌ស ហើយចេញចាកអាល័យ អាស្រ័យនូវព្រះនិញ្វន ដែលមិនមានអាល័យ ការត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ គប្បីលះបង់នូវកាមទាំងឡាយ ហើយប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ ។ ចិត្តដែលពួកជនណា ចម្រើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់នូវសេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ឈ្មោះថាជាខីណាស្រព ជាអ្នកមានសេចក្តីរុងរឿង បរិនិញ្វនហើយក្នុងលោកនេះ ។

ឱរិមតីរសូត្រ ទី៦កែប្រែ

[១៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវត្រើយខាងអាយផង នូវត្រើយខាងនាយផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវពាក្យនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែងប្រាប់ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្វីជាត្រើយខាងអាយ អ្វីជាត្រើយខាងនាយ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ជាត្រើយខាងអាយ សម្មាទិដ្ឋិ ជាត្រើយខាងនាយ ។បេ។ មិច្ឆាវិមុត្តិ ជាត្រើយខាងអាយ សម្មាវិមុត្តិ ជាត្រើយខាងនាយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ត្រើយខាងអាយ នេះហៅថា ត្រើយខាងនាយ ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយខាងនាយ (ព្រះនិញ្វន) ពួកជននោះ មានប្រមាណតិច ឯពួកសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ (នេះច្រើនជាង) ។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលតថាគតសំដែងហើយដោយប្រពៃ ពួកជននោះ បានឆ្លងនូវវដ្តៈ ជាទីនៅនៃមច្ចុ ដែលសត្វឆ្លងបានដោយក្រក្រៃពេក ហើយនិងបានដល់នូវត្រើយខាងនាយ គឺព្រះនិញ្វន ។ បណ្ឌិតត្រូវលះបង់នូវធម៌ខ្មៅ ហើយចម្រើននូវធម៌ស ហើយចេញចាកអាល័យ អាស្រ័យនូវព្រះនិញ្វន ដែលមិនមានអាល័យ ការត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ គប្បីលះបង់នូវកាមទាំងឡាយ ហើយប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ ។ ចិត្តដែលពួកជនណា ចម្រើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់នូវសេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ឈ្មោះថា ជាខីណាស្រព ជាអ្នកមានសេចក្តីរុងរឿង បរិនិញ្វនហើយក្នុងលោក ។

បឋមបច្ចោរោហណីសូត្រ ទី៧កែប្រែ

[១៩] សម័យនោះឯង ជាណុស្សោណិញ្រហ្មណ៍ កក់ជំរះក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់យកស្បូវស្រស់ ១ ក្តាប់ ហើយឋិតនៅក្នុងទីសមគួរ ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញជាណុស្សោណិញ្រហ្មណ៍ កំពុងកក់ជំរះក្បាល ក្នុងថ្ងៃឧបោសថនោះ ស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់យកស្បូវស្រស់ ១ ក្តាប់ ឋិតនៅក្នុងទីសមគួរ ក្នុងទីជិតនៃ (ព្រះអង្គ) លុះទ្រង់ទតឃើញហើយ ទើបទ្រង់ត្រាស់និងជាណុស្សោណិញ្រហ្មណ៍ ដូច្នេះថា ម្នាលញ្រហ្មណ៍ ចុះហេតុដូចម្តេច បានជាអ្នកកក់ជំរះក្បាល ក្នុងថ្ងៃឧបោសថនោះ ស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់យកនូវស្បូវស្រស់ ១ ក្តាប់ ហើយឋិតនៅក្នុងទីសមគួរ ក្នុងថ្ងៃនេះ មានហេតុដូចម្តេច ដល់ត្រកូលរបស់ញ្រហ្មណ៍ ។ បពិត្រព្រះគោតមដ៏ចម្រើន ការជំរះបាប (និងមាន) ដល់ត្រកូលរបស់ញ្រហ្មណ៍ក្នុងថ្ងៃនេះ ។ ម្នាលញ្រហ្មណ៍ ការជំរះបាបរបស់ពួកញ្រហ្មណ៍ តើដូចម្តេច ។ បពិត្រព្រះគោតមដ៏ចម្រើន ពួកញ្រហ្មណ៍ក្នុងលោកនេះ តែងកក់ជំរះក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មីនេះ លាបនូវផែនដីដោយអាចម៍គោស្រស់ ក្រាលដោយស្បូវទាំងឡាយដ៏ខៀវ ហើយសម្រេចនូវទីដេក ក្នុងចន្លោះផ្នូកខ្សាច់ និងចន្លោះរោងភ្លើង ពួកញ្រហ្មណ៍ទាំងនោះ តែងក្រោកឡើងធ្វើអញ្ជលី សំពះភ្លើង ៣ ដង ក្នុងរាត្រីនោះថា យើងខ្ញុំជំរះបាបនិងលោកដ៏ចម្រើន យើងខ្ញុំជំរះបាបនិងលោកដ៏ចម្រើន តែងញុំាងភ្លើងឲ្យឆ្អែត ដោយទឹកដោះរាវ ប្រេង ទឹកដោះខាប់ដ៏ល្មមគ្រាន់ លុះកន្លងរាត្រីនោះទៅ ក៏នាំគ្នាញុំាងពួកញ្រហ្មណ៍ឲ្យឆ្អែត ដោយខាទនីយភោជនីយាហារ ដ៏ថ្លៃថ្លាទៀត បពិត្រព្រះគោតមដ៏ចម្រើន ការជំរះបាប របស់ពួកញ្រហ្មណ៍ យ៉ាងនេះឯង ។ ម្នាលញ្រហ្មណ៍ ការជំរះបាបរបស់ពួកញ្រហ្មណ៍ ដោយឡែក ចំណែកឯការជំរះបាប ក្នុងវិន័យរបស់អរិយៈ ដោយឡែក ។ បពិត្រព្រះគោតមដ៏ចម្រើន ការជំរះបាប ក្នុងវិន័យរបស់អរិយៈ តើដូចម្តេច ការជំរះបាប ក្នុងវិន័យរបស់អរិយៈយ៉ាងណា សូមអារាធនាព្រះគោតមដ៏ចម្រើន សំដែងធម៌យ៉ាងនោះដល់ខ្ញុំព្រះអង្គ ។ ម្នាលញ្រហ្មណ៍ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែងប្រាប់ ។ ជាណុស្សោណិញ្រហ្មណ៍ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលញ្រហ្មណ៍ អរិយសាវក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា ផលដ៏លាមករបស់មិច្ឆាទិដ្ឋិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាទិដ្ឋិចេញ ឈ្មោះថា ជំរះមិច្ឆាទិដ្ឋិ ផលដ៏លាមករបស់មិច្ឆាសង្កប្បៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាសង្កប្បៈចេញ ឈ្មោះថា ជំរះមិច្ឆាសង្កប្បៈ ផលដ៏លាមករបស់មិច្ឆាវាចា (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាវាចាចេញ ផលដ៏លាមករបស់មិច្ឆាកម្មន្តៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាកម្មន្តៈចេញ ឈ្មោះថា ជំរះមិច្ឆាកម្មន្តៈ ផលដ៏លាមករបស់មិច្ឆាអាជីវៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាអាជីវៈចេញ ឈ្មោះថា ជំរះមិច្ឆាអាជីវៈ ផលដ៏លាមករបស់មិច្ឆាវាយាៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាវាយាមៈចេញ ឈ្មោះថា ជំរះមិច្ឆាវាយាមៈ ផលដ៏លាមករបស់មិច្ឆាសតិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាសតិចេញ ឈ្មោះថា ជំរះមិច្ឆាសតិ ផលដ៏លាមករបស់មិច្ឆាសមាធិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាសមាធិចេញ ឈ្មោះថា ជំរះមិច្ឆាសមាធិ ផលដ៏លាមករបស់មិច្ឆាញាណៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាញាណៈចេញ ឈ្មោះថា ជំរះមិច្ឆាញាណៈ ផលដ៏លាមករបស់មិច្ឆាវិមុត្តិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាវិមុត្តិចេញ ឈ្មោះថា ជំរះមិច្ឆាវិមុត្តិ ម្នាលញ្រហ្មណ៍ ការជំរះបាប ក្នុងវិន័យរបស់អរិយៈ យ៉ាងនេះឯង ។ បពិត្រព្រះគោតមដ៏ចម្រើន ការជំរះបាប របស់ពួកញ្រហ្មណ៍ដោយឡែក ចំណែកការជំរះបាប ក្នុងវិន័យរបស់អរិយៈ ដោយឡែក ។ បពិត្រព្រះគោតមដ៏ចម្រើន ការជំរះបាប របស់ពួកញ្រហ្មណ៍ មិនដល់នូវចំណែកដែលចែកជា ១៦ អស់ ១៦ ដង នៃការជំរះបាប ក្នុងវិន័យរបស់អរិយៈនេះឡើយ ។ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសកអ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះរៀងទៅ ។

ទុតិយបច្ចោរោហណីសូត្រ ទី៨កែប្រែ

[២០] ម្នាលភិក្ខុទាំងឡាយ តថាគត និងសំដែងនូវការជំរះបាបដ៏ប្រសើរ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងចាំស្តាប់ពាក្យនោះចុះ… ម្នាលភិក្ខុទាំងឡាយ ការជំរះបាបដ៏ប្រសើរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ តែងពិចារណា ដូច្នេះថា ផលដ៏លាមករបស់មិច្ឆាទិដ្ឋិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាទិដ្ឋិចេញ ឈ្មោះថា ជំរះមិច្ឆាទិដ្ឋិ ផលដ៏លាមករបស់មិច្ឆាសង្កប្បៈ… របស់មិច្ឆាវាចា … របស់មិច្ឆាកម្មន្តៈ… របស់មិច្ឆាអាជីវៈ… របស់មិច្ឆាវាយាមៈ… របស់មិច្ឆាសតិ … របស់មិច្ឆាសមាធិ… របស់មិច្ឆាញាណៈ… ផលដ៏លាមករបស់មិច្ឆាវិមុត្តិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាវិមុត្តិចេញ ឈ្មោះថា ជំរះមិច្ឆាវិមុត្តិ ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា ការជំរះបាបដ៏ប្រសើរ ។

បុព្វង្គមសូត្រ ទី៩កែប្រែ

[២១] ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យកាលរះឡើង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិនេះជាប្រធាន នេះជាបុព្វនិមិត្ត នៃពួកកុសលធម៌ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយសម្មាទិដ្ឋិ រមែងមានសម្មាសង្កប្បៈ បុគ្គលប្រកបដោយសម្មាសង្កប្បៈ រមែងមានសម្មាវាចា បុគ្គលប្រកបដោយសម្មាវាចា រមែងមានសម្មាកម្មន្តៈ បុគ្គលប្រកបដោយសម្មាកម្មន្តៈ រមែងមានសម្មាអាជីវៈ បុគ្គលប្រកបដោយសម្មាអាជីវៈ រមែងមានសម្មាវាយាមៈ បុគ្គលប្រកបដោយសម្មាវាយាមៈ រមែងមានសម្មាសតិ បុគ្គលប្រកបដោយសម្មាសតិ រមែងមានសម្មាសមាធិ បុគ្គលប្រកបដោយសម្មាសមាធិ រមែងមានសម្មាញាណៈ បុគ្គលប្រកបដោយសម្មាញាណៈ រមែងមានសម្មាវិមុត្តិ ។

អាសវក្ខយសូត្រ ទី១០កែប្រែ

[២២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ ប្រការនេះ ដែលភិក្ខុចម្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ។ ធម៌ ១០ ប្រការ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ ប្រការនេះឯង ដែលភិក្ខុចម្រើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ។

ចប់ បច្ចោរោហណិវគ្គ ទី២ ។

ឧទ្ទាននៃបច្ចោរោហណិវគ្គនោះគឺ

និយាយអំពីសេចក្តីចម្រើន ១ សភាពមិនមែនធម៌ ១ អជិតបរិញ្វជក ១ សគារវញ្រហ្មណ៍ ១ ធម៌ជាត្រើយ ខាងអាយ ពីរលើក ការជំរះបាប ១ ប្រធាននៃសម្មាទិដ្ឋិ ប្រៀបដោយព្រះអាទិត្យ ១ ធម៌ធ្វើឲ្យអស់ទៅនៃអាសវៈ ១ ។

(ច្បាប់ឆ (១៣) ៣. បរិសុទ្ធវគ្គ) បារិសុទ្ធិវគ្គ ទី៣កែប្រែ

បឋមសូត្រ ទី១កែប្រែ

[២៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ បរិសុទ្ធផូរផង់ ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ ១០ តើអ្វីខ្លះ ។ សេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ សំដីត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ សេចក្តីព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១ ការដឹងត្រូវ ១ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង បរិសុទ្ធផូរផង់ ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។

ទុតិយសូត្រ ទី២កែប្រែ

[២៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មិនទាន់កើត ហើយកើតឡើង ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង មិនទាន់កើត ហើយកើតឡើង ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។

តតិយសូត្រ ទី៣កែប្រែ

[២៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មានផលច្រើន មានអានិសង្សច្រើន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង មានផលច្រើន មានអានិសង្សច្រើន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។

ចតុត្ថសូត្រ ទី៤កែប្រែ

[២៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈ ជាទីបំផុត ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ទាំង ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈជាទីបំផុត ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។

បញ្ចមសូត្រ ទី៥កែប្រែ

[២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីសេចក្តីស្ងប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិញ្វន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង ប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីសេចក្តីស្ងប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹងព្រម ដើម្បីព្រះនិញ្វន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។

ឆដ្ឋសូត្រ ទី៦កែប្រែ

[២៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ មិនទាន់កើត ហើយកើតឡើង ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង បុគ្គលបានចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ មិនទាន់កើត ហើយកើតឡើង ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។

សត្តមសូត្រ ទី៧កែប្រែ

[២៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ មានផលច្រើន មានអានិសង្សច្រើន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ ១០ តើអ្វីខ្លះ ។ គឺ សេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង ដែលបុគ្គលបានចម្រើនហើយ បានធ្វើឲ្យរឿយៗ ហើយ មានផលច្រើន មានអានិសង្សច្រើន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។

អដ្ឋមសូត្រ ទី៨កែប្រែ

[៣០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈជាទីបំផុត ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង ដែលបុគ្គលបានចម្រើនហើយ បានធ្វើឲ្យរឿយៗ ហើយ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈជាទីបំផុត ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។

នវមសូត្រ ទី៩កែប្រែ

[៣១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ដែលបុគ្គលបានចម្រើនហើយ បានធ្វើឲ្យរឿយៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីសេចក្តីស្ងប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹងព្រម ដើម្បីព្រះនិញ្វន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង ដែលបុគ្គលបានចម្រើនហើយ បានធ្វើឲ្យរឿយៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីសេចក្តីស្ងប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹងព្រម ដើម្បីព្រះនិញ្វន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។

ទសមសូត្រ ទី១០កែប្រែ

[៣២] ម្នាលភិក្ខុទាំងឡាយ មិច្ឆត្តធម៌ (ធម៌ខុស) ទាំងឡាយនេះ មាន ១០ ។ មិច្ឆត្តធម៌ទាំង ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ សេចក្តីត្រិះរិះខុស ១ សំដីខុស ១ ការងារខុស ១ ការចិញ្ចឹមជីវិតខុស ១ សេចក្តីព្យាយាមខុស ១ ការរលឹកខុស ១ ការដំកល់ចិត្តមាំខុស ១ ការដឹងខុស ១ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆត្តធម៌ មាន ១០ នេះឯង ។

ឯកាទសមសូត្រ ទី១១កែប្រែ

[៣៣] ម្នាលភិក្ខុទាំងឡាយ សម្មត្តធម៌ (ធម៌ត្រូវ) ទាំងឡាយនេះ មាន ១០ ។ សម្មត្តធម៌ ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ សំដីត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ សេចក្តីព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តត្រូវ ១ ការដឹងត្រូវ ១ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ សម្មត្តធម៌ មាន ១០ នេះឯង ។

ចប់ បារិសុទ្ធិវគ្គ ទី៣ ។

សាធុវគ្គ ទី៤កែប្រែ

សាធុសូត្រ ទី១កែប្រែ

[៣៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេចក្តីចម្រើនផង សេចក្តីមិនចម្រើនផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនចម្រើន តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ សេចក្តីត្រិះរិះខុស ១ សំដីខុស ១ ការងារខុស ១ ការចិញ្ចឹមជីវិតខុស ១ សេចក្តីព្យាយាមខុស ១ ការរលឹកខុស ១ ការដំកល់ចិត្តមាំខុស ១ ការដឹងខុស ១ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីមិនចម្រើន ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ សំដីត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១ ការដឹងត្រូវ ១ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីចម្រើន ។

អរិយធម្មសូត្រ ទី២កែប្រែ

[៣៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដ៏ប្រសើរផង ធម៌មិនប្រសើរផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធម៌មិនប្រសើរ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏ប្រសើរ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដ៏ប្រសើរ ។

អកុសលសូត្រ ទី៣កែប្រែ

[៣៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវកុសលធម៌ផង អកុសលធម៌ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អកុសលធម៌ ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កុសលធម៌ ។

អត្ថសូត្រ ទី៤កែប្រែ

[៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌នូវជាប្រយោជន៍ផង ធម៌មិនជាប្រយោជន៍ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌មិនជាប្រយោជន៍ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាប្រយោជន៍ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាប្រយោជន៍ ។

ធម្មសូត្រ ទី៥កែប្រែ

[៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ផង នូវអធម៌ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អធម៌ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធម៌ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ។

សាសវសូត្រ ទី៦កែប្រែ

[៣៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលប្រកបដោយអាសវៈផង នូវធម៌មិនមានអាសវៈផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលប្រកបដោយអាសវៈ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ប្រកបដោយអាសវៈ ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនមានអាសវៈ តើអ្វីខ្លះ ។ គឺ សេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនមានអាសវៈ ។

សាវជ្ជសូត្រ ទី៧កែប្រែ

[៤០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលប្រកបដោយទោសផង នូវធម៌មិនមានទោសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ប្រកបដោយទោស តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ប្រកបដោយទោស ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនមានទោស តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនមានទោស ។

តបនីយសូត្រ ទី៨កែប្រែ

[៤១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ ដែលគួរដុតកំដៅផង មិនគួរដុតកំដៅផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរដុតកំដៅ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌គួរដុតកំដៅ ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនគួរដុតកំដៅ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនគួរដុតកំដៅ ។

អាចយគាមិសូត្រ ទី៩កែប្រែ

[៤២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈផង នូវធម៌ដែលមិនញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ ។

ទុក្ខុទ្រយសូត្រ ទី១០កែប្រែ

[៤៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលញុំាងទុក្ខឲ្យកើតឡើងផង នូវធម៌ដែលញុំាងសុខឲ្យកើតឡើងផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលញុំាងទុក្ខឲ្យកើតឡើង តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលញុំាងទុក្ខឲ្យកើតឡើង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលញុំាងសុខឲ្យកើតឡើង តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលញុំាងសុខឲ្យកើតឡើង ។

ទុក្ខវិបាកសូត្រ ទី១១កែប្រែ

[៤៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលមានផលជាទុក្ខផង នូវធម៌ដែលមានផលជាសុខផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមានផលជាទុក្ខ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមានផលជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមានផលជាសុខ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមានផលជាសុខ ។

ចប់ សាធុវគ្គ ទី៤ ។

(ច្បាប់ឆ (១៥) ៥. អរិយវគ្គ) អរិយមគ្គវគ្គ ទី៥កែប្រែ

អរិយមគ្គសូត្រ ទី១កែប្រែ

[៤៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ជាមគ្គដ៏ប្រសើរផង នូវធម៌ជាមគ្គមិនប្រសើរផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គមិនប្រសើរ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស  ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គមិនប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ មគ្គដ៏ប្រសើរ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គដ៏ប្រសើរ ។

កណ្ហមគ្គសូត្រ ទី២កែប្រែ

[៤៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ជាមគ្គខ្មៅផង នូវធម៌ជាមគ្គសផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គខ្មៅ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គខ្មៅ ។ ម្នាលភិក្ខុទាំងឡាយ មគ្គស តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គស ។

សទ្ធម្មសូត្រ ទី៣កែប្រែ

[៤៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសទ្ធម្មផង នូវអសទ្ធម្មផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសទ្ធម្ម ។ ម្នាលភិក្ខុទាំងឡាយ សទ្ធម្ម តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធម្ម ។

សប្បុរិសធម្មសូត្រ ទី៤កែប្រែ

[៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌របស់សប្បុរសផង នូវធម៌របស់អសប្បុរសផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌របស់អសប្បុរស តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១  ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌របស់អសប្បុរស ។ ម្នាលភិក្ខុទាំងឡាយ ធម៌របស់សប្បុរស តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌របស់សប្បុរស ។

ឧប្បាទេតព្វសូត្រ ទី៥កែប្រែ

[៤៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលគួរឲ្យកើតឡើងផង នូវធម៌ដែលមិនគួរឲ្យកើតឡើងផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរឲ្យកើតឡើង តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរឲ្យកើតឡើង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរឲ្យកើតឡើង តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរឲ្យកើតឡើង ។

អាសេវិតព្វសូត្រ ទី៦កែប្រែ

[៥០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលគួរគប់រកផង នូវធម៌ដែលមិនគួរគប់រកផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរគប់រក តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរគប់រក ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរគប់រក តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរគប់រក ។

ភាវេតព្វសូត្រ ទី៧កែប្រែ

[៥១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលគួរចម្រើនផង នូវធម៌ដែលមិនគួរចម្រើនផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរចម្រើន តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។  បេ ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរចម្រើន តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរចម្រើន ។

ពហុលីកាតព្វសូត្រ ទី៨កែប្រែ

[៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលគួរធ្វើឲ្យច្រើនផង នូវធម៌ដែលមិនគួរធ្វើឲ្យច្រើនផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរធ្វើឲ្យច្រើន តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរធ្វើឲ្យច្រើន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរធ្វើឲ្យច្រើន តើអ្វីខ្លះ ។ គឺ សេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរធ្វើឲ្យច្រើន ។

អនុស្សរិតព្វសូត្រ ទី៩កែប្រែ

[៥៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលគួររលឹករឿយៗ ផង នូវធម៌ដែលមិនគួររលឹករឿយៗ ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួររលឹករឿយៗ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ដែលមិនគួររលឹករឿយៗ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួររលឹករឿយៗ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួររលឹករឿយៗ ។

សច្ឆិកាតព្វសូត្រ ទី១០កែប្រែ

[៥៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ផង នូវធម៌ដែលមិនគួរធ្វើឲ្យជាក់ច្បាស់ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរធ្វើឲ្យជាក់ច្បាស់ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ដែលមិនគួរធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។បេ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ។

ចប់ អរិយមគ្គវគ្គ ទី៥ ។

ចប់ តតិយបណ្ណាសក ទី៣ ។

ចតុត្ថបណ្ណាសកកែប្រែ

បុគ្គលវគ្គ ទី១កែប្រែ

សេវិតព្វសូត្រ ទី១កែប្រែ

[៥៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ពុំគួរសេពគប់ទេ ។ ប្រកបដោយធម៌ទាំង ១០ តើអ្វីខ្លះ ។ គឺជាអ្នកយល់ខុស ១ មានតម្រិះខុស ១ មានសំដីខុស ១ មានការងារខុស ១ មានការចិញ្ចឹមជីវិតខុស ១ មានព្យាយាមខុស ១ មានស្មារតីខុស ១ មានការដំកល់ចិត្តមាំខុស ១ មានការដឹងខុស ១ មានការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ១០ នេះឯង ពុំគួរសេពគប់ឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ទើបគួរសេពគប់ ។ ប្រកបដោយធម៌ ១០ តើអ្វីខ្លះ ។ គឺជាអ្នកយល់ត្រូវ ១ មានតម្រិះត្រូវ ១ មានសំដីត្រូវ ១ មានការងារត្រូវ ១ មានការចិញ្ចឹមជីវិតត្រូវ ១ មានព្យាយាមត្រូវ ១ មានស្មារតីត្រូវ ១ មានការដំកល់ចិត្តមាំត្រូវ ១ មានការដឹងត្រូវ ១ មានការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង ទើបគួរសេពគប់ ។ (សូត្រមានចំនួនមួយរយហាសិបប្រាំ មួយជាដើម បណ្ឌិតគប្បីរាប់ ដោយអំណាចនៃបេយ្យាលៈចុះ)

ភជិតព្វាទិសុត្តានិ ទី២១២កែប្រែ

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ពុំគួរគប់រក… គួរគប់រក… ពុំគួរចូលទៅអង្គុយជិត… គួរចូលទៅអង្គុយជិត… ពុំគួរបូជា… គួរបូជា… ពុំគួរសរសើរ… គួរសរសើរ… ពុំគួរគោរព… គួរគោរព… ពុំគួរកោតក្រែង… គួរកោតក្រែង… ពុំគួរត្រេកអរ… គួរត្រេកអរ… មិនស្អាត… ស្អាត… មិនគ្របសង្កត់នូវមានៈ… គ្របសង្កត់នូវមានៈ… មិនចម្រើនដោយបញ្ញា… ចម្រើនដោយបញ្ញា … រមែងបានបាបច្រើន… រមែងបានបុណ្យច្រើន ។ ប្រកបដោយធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺអ្នកមានប្រាជ្ញាយល់ត្រូវ ១ មានតម្រិះត្រូវ ១ មានសំដីត្រូវ ១ មានការងារត្រូវ ១ មានការចិញ្ចឹមជីវិតត្រូវ ១ មានព្យាយាមត្រូវ ១ មានស្មារតីត្រូវ ១ មានការដំកល់ចិត្តមាំត្រូវ ១ មានការដឹងត្រូវ ១ មានការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង រមែងបានបុណ្យច្រើន ។

ចប់ បុគ្គលវគ្គ ទី១ ។

ជាណុស្សោណិវគ្គ ទី២កែប្រែ

ព្រាហ្មណបច្ចោរោហណីសូត្រ ទី១កែប្រែ

[៥៦] សម័យនោះឯង ញ្រហ្មណ៍ឈ្មោះជាណុស្សោណិ កក់ក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់ស្បូវស្រស់ ១ ក្តាប់ ឈរនៅក្នុងទីសមគួរ ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគបានឃើញជាណុស្សោណិញ្រហ្មណ៍ កក់ក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់ស្បូវស្រស់មួយក្តាប់ ឈរនៅក្នុងទីសមគួរ លុះឃើញហើយ ក៏ទ្រង់ត្រាស់នឹងជាណុស្សោណិញ្រហ្មណ៍ ដូច្នេះថា ម្នាលញ្រហ្មណ៍ ហេតុដូចម្តេចហ្ន៎ បានជាអ្នកកក់ក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់យកស្បូវស្រស់មួយក្តាប់ ឈរនៅក្នុងទីសមគួរ ចុះការងារ ដូចម្តេច របស់ត្រកូលញ្រហ្មណ៍ក្នុងថ្ងៃនេះ ។ បពិត្រព្រះគោតមដ៏ចម្រើន ថ្ងៃនេះ ទុកជាថ្ងៃបន្សាត់បង់នូវបាប របស់ត្រកូលញ្រហ្មណ៍ ។ ម្នាលញ្រហ្មណ៍ ការបន្សាត់បង់នូវបាប របស់ញ្រហ្មណ៍ទាំងឡាយ ដូចម្តេចទៅ ។ បពិត្រព្រះគោតមដ៏ចម្រើន ញ្រហ្មណ៍ទាំងឡាយ ក្នុងលោកនេះ តែងកក់ក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី លញ់នូវផែនដី ដោយអាចម៍គោស្រស់ ក្រាលដោយស្បូវទាំងឡាយដ៏ខៀវ ហើយដេកក្នុងចន្លោះ នៃគំនរដីខ្សាច់ផង ក្នុងចន្លោះរោងភ្លើងផង ។ ញ្រហ្មណ៍ទាំងឡាយនោះ តែងក្រោកឡើង ៣ ដង ក្នុងរាត្រីនោះ ហើយផ្គងអញ្ជលី នមស្ការចំពោះភ្លើងថា យើងទាំងឡាយ បន្សាត់បង់នូវបាបនឹងលោកដ៏ចម្រើន យើងទាំងឡាយ បន្សាត់បង់នូវបាបនឹងលោកដ៏ចម្រើន ទើបញុំាងភ្លើងឲ្យឆ្អែត ដោយទឹកដោះរាវ និងប្រេង និងទឹកដោះខាប់ដ៏ច្រើន ។ លុះកន្លងរាត្រីនោះទៅហើយ ក៏ញុំាងញ្រហ្មណ៍ទាំងឡាយ ឲ្យឆ្អែតដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ។ បពិត្រព្រះគោតមដ៏ចម្រើន ការបន្សាត់បង់នូវបាប របស់ញ្រហ្មណ៍ទាំងឡាយ យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ការបន្សាត់បង់នូវបាបរបស់ញ្រហ្មណ៍ទាំងឡាយ រមែងមានដោយឡែក ការបន្សាត់បង់នូវបាប ក្នុងអរិយវិន័យ រមែងមានដោយឡែក ។ បពិត្រព្រះគោតមដ៏ចម្រើន ការបន្សាត់បង់បាប ក្នុងអរិយវិន័យ តើដូចម្តេច សូមទ្រង់ព្រះមេត្តាប្រោស ការបន្សាត់បង់បាប ក្នុងអរិយវិន័យ បែបណា សូមព្រះគោតមដ៏ចម្រើន សំដែងនូវធម៌បែបនោះ ដល់ខ្ញុំព្រះអង្គ ។ ម្នាលញ្រហ្មណ៍ បើដូច្នោះ ចូរអ្នកស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ជាណុស្សោណិញ្រហ្មណ៍ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលញ្រហ្មណ៍ អរិយសាវក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា ផលដ៏លាមករបស់បាណាតិបាត តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវបាណាតិបាត បន្សាត់បង់បាណាតិបាត ។ ផលដ៏លាមក របស់អទិន្នាទាន មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវអទិន្នាទាន បន្សាត់បង់អទិន្នាទាន ។ ផលដ៏លាមក របស់កាមេសុមិច្ឆាចារៈ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវកាមេសុមិច្ឆាចារៈ បន្សាត់បង់កាមេសុមិច្ឆាចារៈ ។ ផលដ៏លាមក របស់មុសាវាទ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវមុសាវាទ បន្សាត់បង់មុសាវាទ ។ ផលដ៏លាមក របស់បិសុណាវាចា តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវបិសុណាវាចា បន្សាត់បង់បិសុណាវាចា ។ ផលដ៏លាមក របស់ផរុសវាចា តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវផរុសវាចា បន្សាត់បង់ផរុសវាចា ។ ផលដ៏លាមករបស់សម្ផប្បលាបៈ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវសម្ផប្បលាបៈ បន្សាត់បង់សម្ផប្បលាបៈ ។ ផលដ៏លាមករបស់អភិជ្ឈា តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវអភិជ្ឈា បន្សាត់បង់អភិជ្ឈា ។ ផលដ៏លាមករបស់ព្យាបាទ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវព្យាបាទ បន្សាត់បង់ព្យាបាទ ។ ផលដ៏លាមករបស់មិច្ឆាទិដ្ឋិ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវមិច្ឆាទិដ្ឋិ បន្សាត់បង់មិច្ឆាទិដ្ឋិ ។ ម្នាលញ្រហ្មណ៍ ការបន្សាត់បង់បាប ក្នុងអរិយវិន័យ យ៉ាងនេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ការបន្សាត់បង់បាប របស់ញ្រហ្មណ៍ទាំងឡាយ ដោយឡែក ការបន្សាត់បង់បាប ក្នុងអរិយវិន័យវិញ ដោយឡែក ។ បពិត្រព្រះគោតមដ៏ចម្រើន ការបន្សាត់បង់បាបរបស់ញ្រហ្មណ៍ទាំងឡាយ មិនដល់នូវចំណិតទី ១៦ ដែលចែក ១៦ ដង នៃការបន្សាត់បង់បាប ក្នុងអរិយវិន័យនេះឡើយ ។ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ ។

អរិយបច្ចោរោហណីសូត្រ ទី២កែប្រែ

[៥៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវការបន្សាត់បង់ដ៏ប្រសើរ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ការបន្សាត់បង់ដ៏ប្រសើរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាដូច្នេះថា ផលដ៏លាមក របស់បាណាតិបាត មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវបាណាតិបាត បន្សាត់បង់បាណាតិបាត ។ ផលដ៏លាមករបស់អទិន្នាទាន មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវអទិន្នាទាន បន្សាត់បង់អទិន្នាទាន ។ ផលដ៏លាមក របស់កាមេសុមិច្ឆាចារៈ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណា ដូច្នេះហើយ លះបង់នូវកាមេសុមិច្ឆាចារៈ បន្សាត់បង់កាមេសុមិច្ឆាចារៈ ។ ផលដ៏លាមក របស់មុសាវាទ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវមុសាវាទ បន្សាត់បង់មុសាវាទ ។ ផលដ៏លាមក របស់បិសុណាវាចា មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវបិសុណាវាចា បន្សាត់បង់បិសុណាវាចា ។ ផលដ៏លាមក របស់ផរុសវាចា មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវផរុសវាចា បន្សាត់បង់ផរុសវាចា ។ ផលដ៏លាមក របស់សម្ផប្បលាបៈ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវសម្ផប្បលាបៈ បន្សាត់បង់សម្ផប្បលាបៈ ។ ផលដ៏លាមក របស់អភិជ្ឈា មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវអភិជ្ឈា បន្សាត់បង់អភិជ្ឈា ។ ផលដ៏លាមក របស់ព្យាបាទ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវព្យាបាទ បន្សាត់បង់ព្យាបាទ ។ ផលដ៏លាមក របស់មិច្ឆាទិដ្ឋិ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវមិច្ឆាទិដ្ឋិ បន្សាត់បង់មិច្ឆាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការបន្សាត់បង់ដ៏ប្រសើរ ។

សង្គារវសូត្រ ទី៣កែប្រែ

[៥៨] គ្រានោះឯង សគារវញ្រហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះសគារវញ្រហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីហ្ន៎ ជាត្រើយខាងអាយ អ្វីហ្ន៎ ជាត្រើយខាងនាយ ។ ម្នាលញ្រហ្មណ៍ ការសម្លាប់សត្វ ជាត្រើយខាងអាយ កិរិយាវៀរចាកការសម្លាប់សត្វ ជាត្រើយខាងនាយ ។ កិរិយាកាន់យកទ្រព្យដែលគេមិនបានឲ្យ ជាត្រើយខាងអាយ កិរិយាវៀរចាកការកាន់យកទ្រព្យដែលគេមិនបានឲ្យ ជាត្រើយខាងនាយ ។ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ជាត្រើយខាងអាយ កិរិយាវៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ជាត្រើយខាងនាយ ។ ការពោលពាក្យកុហក ជាត្រើយខាងអាយ កិរិយាវៀរចាកការពោលពាក្យកុហក ជាត្រើយខាងនាយ ។ សំដីញុះញង់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីញុះញង់ ជាត្រើយខាងនាយ ។ សំដីអាក្រក់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីអាក្រក់ ជាត្រើយខាងនាយ ។ សំដីរោយរាយឥតប្រយោជន៍ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីរោយរាយឥតប្រយោជន៍ ជាត្រើយខាងនាយ ។ ការសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ ជាត្រើយខាងអាយ ការមិនសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ជាត្រើយខាងនាយ ។ ការចង់ឲ្យគេវិនាស ជាត្រើយខាងអាយ ការមិនចង់ឲ្យគេវិនាស ជាត្រើយខាងនាយ ។ ការយល់ខុស ជាត្រើយខាងអាយ ការយល់ត្រូវ ជាត្រើយខាងនាយ ។ ម្នាលញ្រហ្មណ៍ នេះឯងជាត្រើយខាងអាយ នេះជាត្រើយខាងនាយ ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយខាងនាយ (ព្រះនិញ្វន) ពួកជននោះ មានប្រមាណតិច ឯសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ (សត្វនេះច្រើនជាង) ។ ពួកជនណា ប្រព្រឹត្តតាមនូវធម៌ ក្នុងធម៌ដែលតថាគតសំដែងហើយដោយប្រពៃ ពួកជននោះ បានឆ្លងនូវវដ្តៈជាទីនៅនៃមច្ចុ ដែលសត្វឆ្លងបានដោយក្រក្រៃពេក និងដល់នូវត្រើយខាងនាយ គឺព្រះនិញ្វន ។ បណ្ឌិតគប្បីលះបង់នូវធម៌ខ្មៅ ចម្រើននូវធម៌ស ចេញចាកអាល័យ អាស្រ័យនូវព្រះនិញ្វនដែលមិនមានអាល័យ សេចក្តីត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ លះបង់នូវកាមទាំងឡាយ ហើយប្រាថ្នានូវសេចក្តីត្រេកអរក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ ។ ចិត្តដែលពួកជនណា ចម្រើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់សេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ឈ្មោះថា ជាខីណាស្រព មានសេចក្តី (រុងរឿង) បរិនិញ្វនហើយក្នុងលោក ។

ឱរិមសូត្រ ទី៤កែប្រែ

[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវត្រើយខាងអាយផង នូវត្រើយខាងនាយផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់នូវធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ ត្រើយខាងអាយ តើដូចម្តេច ត្រើយខាងនាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ការសម្លាប់សត្វ ជាត្រើយខាងអាយ កិរិយាវៀរចាកការសម្លាប់សត្វ ជាត្រើយខាងនាយ ។ ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ជាត្រើយខាងអាយ កិរិយាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ជាត្រើយខាងនាយ ។ ការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ជាត្រើយខាងអាយ កិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ជាត្រើយខាងនាយ ។ ការពោលនូវពាក្យកុហក ជាត្រើយខាងអាយ កិរិយាវៀរចាកការពោលពាក្យកុហក ជាត្រើយខាងនាយ ។ សំដីញុះញង់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីញុះញង់ ជាត្រើយខាងនាយ ។ សំដីអាក្រក់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីអាក្រក់ ជាត្រើយខាងនាយ ។ ការពោលនូវពាក្យរោយរាយ ឥតប្រយោជន៍ ជាត្រើយខាងអាយ កិរិយាវៀរចាកការពោលនូវពាក្យឥតប្រយោជន៍ ជាត្រើយខាងនាយ ។ ការសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ជាត្រើយខាងអាយ ការមិនសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ជាត្រើយខាងនាយ ។ ការចង់ឲ្យគេវិនាស ជាត្រើយខាងអាយ ការមិនចង់ឲ្យគេវិនាស ជាត្រើយខាងនាយ ។ ការយល់ខុស ជាត្រើយខាងអាយ ការយល់ត្រូវ ជាត្រើយខាងនាយ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ត្រើយខាងអាយ នេះត្រើយខាងនាយ ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយខាងនាយ (ព្រះនិញ្វន) ពួកជននោះ មានប្រមាណតិច ឯសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ (សត្វនេះច្រើនជាង) ។ ពួកជនណា ប្រព្រឹត្តតាមធម៌ ក្នុងធម៌ដែលតថាគតសំដែងហើយដោយប្រពៃ ពួកជននោះ បានឆ្លងនូវវដ្តៈជាទីនៅនៃមច្ចុ ដែលសត្វឆ្លងបានដោយក្រក្រៃពេក ហើយដល់នូវត្រើយខាងនាយ គឺព្រះនិញ្វន ។ បណ្ឌិតគប្បីលះបង់នូវធម៌ខ្មៅ ចម្រើននូវធម៌ស ហើយចេញចាកអាល័យ អាស្រ័យនូវព្រះនិញ្វន ដែលមិនមានអាល័យ សេចក្តីត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ គប្បីលះបង់នូវកាមទាំងឡាយ ប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ ។ ចិត្តដែលពួកជនណា ចម្រើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់នូវសេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ជាខីណាស្រព ឈ្មោះថា មានសេចក្តីរុងរឿង បរិនិញ្វនហើយក្នុងលោក ។

បឋមអធម្មសូត្រ ទី៥កែប្រែ

[៦០] ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនជាធម៌ផង សភាវៈមិនមែនជាប្រយោជន៍ផង ភិក្ខុគប្បីដឹងធម៌ផង ប្រយោជន៍ផង ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនធម៌ និងសភាវៈមិនមែនប្រយោជន៍ បានដឹងនូវធម៌ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិ យ៉ាងនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងសភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ។ គឺការសម្លាប់សត្វ ការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ ការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ការពោលនូវពាក្យកុហក សំដីញុះញង់ សំដីអាក្រក់ ការពោលនូវពាក្យរោយរាយ ឥតប្រយោជន៍ ការសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ការចង់ឲ្យគេវិនាស ការយល់ខុស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សភាវៈមិនមែនធម៌ និងសភាវៈមិនមែនប្រយោជន៍ទេ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ និងប្រយោជន៍ តើដូចម្តេច ។ កិរិយាវៀរចាកការសម្លាប់សត្វ កិរិយាវៀរចាកការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ កិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ កិរិយាវៀរចាកការពោលនូវពាក្យកុហក កិរិយាវៀរចាកសំដីញុះញង់ កិរិយាវៀរចាកសំដីអាក្រក់ កិរិយាវៀរចាកការពោលពាក្យរោយរាយ ឥតប្រយោជន៍ មិនសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ការមិនចង់ឲ្យគេវិនាស ការយល់ត្រូវ ។ ម្នាលភិក្ខុទាំងឡាយ នេះទើបហៅថា ធម៌ និងប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ក្តី សភាវៈមិនមែនប្រយោជន៍ក្តី ភិក្ខុគប្បីដឹងធម៌ក្តី ប្រយោជន៍ក្តី ក៏ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនជាធម៌ និងសភាវៈមិនមែនជាប្រយោជន៍ បានដឹងនូវធម៌ និងប្រយោជន៍ហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ ពាក្យណា ដែលតថាគតពោលហើយដូច្នេះ ពាក្យនេះ តថាគតពោលហើយ ព្រោះអាស្រ័យនូវសេចក្តីនុ៎ះ ។

ទុតិយអធម្មសូត្រ ទី៦កែប្រែ

[៦១] ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិតាម យ៉ាងនោះចុះ ។ ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះ លុះព្រះសុគត ត្រាស់ពាក្យនេះរួចហើយ ក្រោកចាកអាសនៈ ចូលទៅកាន់វិហារ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅមិនយូរប៉ុន្មាន ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសនេះឯង ដោយសង្ខេបពេក មិនទ្រង់ចែករលែកនូវអត្ថ ដោយសេចក្តីពិស្តារ ដល់យើងទាំងឡាយសោះ ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិតាមយ៉ាងនោះចុះ ។ ភិក្ខុអង្គណាហ្ន៎ គប្បីចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយដោយសង្ខេប មិនចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន ។ គ្រានោះឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះមហាកច្ចានៈដ៏មានអាយុអង្គនេះ ព្រះសាស្តាទ្រង់សរសើរហើយ ទាំងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ មានតែព្រះមហាកច្ចានៈដ៏មានអាយុ ទើបអាចចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយសង្ខេប មិនបានចែករលែកនូវអត្ថ ដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងអស់គ្នា ចូរទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរនូវសេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ នឹងព្យាករដល់យើងទាំងឡាយយ៉ាងណា យើងទាំងអស់គ្នា នឹងចាំទុកនូវរឿងនុ៎ះ យ៉ាងនោះ ។ លំដាប់នោះឯង ពួកភិក្ខុទាំងនោះ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរាក់ទាក់ ជាមួយនឹងព្រះមហាកច្ចានៈដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បានពោលទៅនឹងព្រះមហាកច្ចានៈដ៏មានអាយុដូច្នេះថា ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគ ទ្រង់សំដែងឡើងនូវឧទ្ទេសនេះឯង ដោយសង្ខេប មិនបានចែករលែក នូវអត្ថដោយពិស្តារ ដល់យើងទាំងឡាយ ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ក្តី ធម៌ក្តី ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ក្តី ប្រយោជន៍ក្តី ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយធម៌ យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិតាមយ៉ាងនោះចុះ ។ ម្នាលអាវុសោ កាលព្រះមានព្រះភាគ ចៀសចេញទៅមិនយូរប៉ុន្មាន យើងទាំងអស់គ្នានោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងឡើងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប មិនចែករលែកនូវអត្ថ ដោយសេចក្តីពិស្តារ ដល់យើងទាំងឡាយសោះ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនជាធម៌ និងធម៌ផង បានដឹងនូវសភាវៈមិនមែនជាប្រយោជន៍ និងប្រយោជន៍ផងហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិតាមយ៉ាងនោះចុះ ។ ភិក្ខុអង្គណាហ្ន៎ គប្បីចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើងហើយ ដោយសង្ខេប មិនបានចែករលែកនូវអត្ថ ដោយពិស្តារ ឲ្យពិស្តារបាន ។ ម្នាលអាវុសោ កាលពួកយើងទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈដ៏មានអាយុ អង្គនេះឯង ព្រះសាស្តាទ្រង់សរសើរហើយ ទាំងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ មានតែព្រះមហាកច្ចានៈដ៏មានអាយុ ទើបអាចចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើងហើយ ដោយសង្ខេប មិនចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងអស់គ្នា ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរនូវសេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ នឹងព្យាករដល់យើងទាំងឡាយ យ៉ាងណា យើងទាំងអស់គ្នា នឹងចាំនូវសេចក្តីនុ៎ះយ៉ាងនោះ សូមព្រះមហាកច្ចានៈដ៏មានអាយុ ចែករលែក (នូវសេចក្តីនុ៎ះ) ។ ព្រះមហាកច្ចានៈតបថា ម្នាលអាវុសោទាំងឡាយ ដូចបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងគល់ រំលងដើម ហើយសំគាល់ថា គួរស្វែងរកខ្លឹមត្រង់មែក និងសន្លឹក ទៅវិញ យ៉ាងណាមិញ សេចក្តីប្រៀបធៀប ក៏យ៉ាងនោះ កាលព្រះសាស្តា គង់នៅចំពោះមុខ នៃលោកដ៏មានអាយុទាំងឡាយ លោកទាំងឡាយ ក៏រំលងព្រះមានព្រះភាគអង្គនោះ ហើយមកសំគាល់នូវសេចក្តីដែលត្រូវសួរនុ៎ះនឹងយើងវិញ ។ ម្នាលអាវុសោទាំងឡាយ សេចក្តីពិតថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ជា្របនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ព្រះតថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ មានសភាពជាបុគ្គលប្រសើរ ជាអ្នកស្តីថា អ្នកប្រៀនប្រដៅ អ្នកចង្អុលបង្ហាញនូវប្រយោជន៍ អ្នកឲ្យនូវព្រះនិញ្វន ម្ចាស់ព្រោះធម៌ ។ អើ ! កាលនោះ ជាកាលសមគួរ ដល់ព្រះតថាគតអង្គនុ៎ះហើយ អ្នកទាំងឡាយ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរនូវសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគទ្រង់ព្យាករដល់យើងរាល់គ្នា យ៉ាងណា អ្នកទាំងឡាយ គប្បីចាំនូវសេចក្តីនុ៎ះយ៉ាងនោះចុះ ។ ម្នាលកច្ចានៈដ៏មានអាយុ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុ ដែលគួរឃើញតាមពិត ព្រះតថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ ជាបុគ្គលប្រសើរ ជាអ្នកស្តីថា អ្នកប្រៀនប្រដៅ អ្នកចង្អុលបង្ហាញនូវប្រយោជន៍ អ្នកឲ្យនូវព្រះនិញ្វន ម្ចាស់ព្រោះធម៌ ។ អើ ! កាលនោះ ជាកាលសមគួរ ដល់ព្រះតថាគតអង្គនុ៎ះហើយ យើងទាំងឡាយ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរនូវសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ព្យាករដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវសេចក្តីនុ៎ះ យ៉ាងនោះចុះ ។ ចំណែកខាងព្រះមហាកច្ចានៈដ៏មានអាយុ ព្រះសាស្តា ទ្រង់សរសើរហើយ ទាំងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏សើរសើរហើយដែរ មានតែព្រះមហាកច្ចានៈដ៏មានអាយុ ទើបអាចចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើង ហើយដោយសង្ខេប មិនចែករលែក នូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន សូមព្រះមហាកច្ចានៈដ៏មានអាយុ កុំបង្អែបង្អង់ឡើយ ចែករលែក (សេចក្តី) ទៅចុះ ។ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់នូវថេរវាចារបស់ព្រះមហាកច្ចានៈដ៏មានអាយុថា ករុណា អាវុសោ ។ ព្រះមហាកច្ចានៈដ៏មានអាយុ ពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងឡើងនូវឧទ្ទេស ដោយសង្ខេប មិនបានចែករលែកនូវអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈ មិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ ។ ម្នាលអាវុសោទាំងឡាយ ចុះសភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ការសម្លាប់សត្វ មិនមែនធម៌ទេ កិរិយាវៀរចាកការសម្លាប់សត្វ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន កើតឡើង ព្រោះបច្ច័យ គឺការសម្លាប់សត្វនេះ ជាសភាវៈមិនមែនប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការសម្លាប់សត្វ នេះទើបជាប្រយោជន៍ ។ ការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មិនមែនជាធម៌ កិរិយាវៀរចាកការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ នេះមិនមែនប្រយោជន៍ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ នេះជាប្រយោជន៍ ។ ម្នាលអាវុសោទាំងឡាយ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ មិនមែនជាធម៌ទេ កិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ជាធម៌ ធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ នេះមិនមែនជាប្រយោជន៍ ។ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការប្រព្រឹត្តិខុស  ក្នុងកាមទាំងឡាយ នេះទើបជាប្រយោជន៍ ។ ម្នាលអាវុសោទាំងឡាយ ការពោលនូវពាក្យកុហក មិនមែនជាធម៌ កិរិយាវៀរចាកការពោលនូវពាក្យកុហក ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺការពោលនូវពាក្យកុហក នេះមិនមែនជាប្រយោជន៍ទេ ធម៌ទាំងឡាយជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការពោលនូវពាក្យកុហក នេះជាប្រយោជន៍ ។ ម្នាលអាវុសោទាំងឡាយ សំដីញុះញង់ មិនមែនជាធម៌ កិរិយាវៀរចាកសំដីញុះញង់ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺសំដីញុះញង់ នេះមិនមែនជាប្រយោជន៍ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកសំដីញុះញង់ នេះទើបជាប្រយោជន៍ ។ ម្នាលអាវុសោទាំងឡាយ សំដីអាក្រក់ មិនមែនជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន កើតឡើងព្រម ព្រោះបច្ច័យ គឺសំដីអាក្រក់ នេះមិនមែនជាប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន តែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកសំដីអាក្រក់ នេះជាប្រយោជន៍ ។ ម្នាលអាវុសោទាំងឡាយ ការពោលពាក្យរោយរាយ ឥតប្រយោជន៍ មិនមែនជាធម៌ កិរិយាវៀរចាកការពោលពាក្យរោយរាយ ឥតប្រយោជន៍ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការពោលពាក្យរោយរាយ ឥតប្រយោជន៍ នេះមិនមែនជាប្រយោជន៍ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការពោលពាក្យរោយរាយ ឥតប្រយោជន៍ នេះជាប្រយោជន៍ ។ ម្នាលអាវុសោទាំងឡាយ ការសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ មិនមែនជាធម៌ ការមិនសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ នេះមិនមែនជាប្រយោជន៍ ធម៌ទាំងឡាយជាកុសលច្រើន តែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការមិនសំឡឹង រំពៃចំពោះទ្រព្យអ្នកដទៃ នេះជាប្រយោជន៍ ។ ម្នាលអាវុសោទាំងឡាយ ការចង់ឲ្យគេវិនាស មិនមែនជាធម៌ ការមិនចង់ឲ្យគេវិនាស ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺការចង់ឲ្យវិនាស នេះមិនមែនជាប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការមិនចង់ឲ្យគេវិនាស នេះទើបជាប្រយោជន៍ ។ ម្នាលអាវុសោទាំងឡាយ ការយល់ខុស មិនមែនជាធម៌ ការយល់ត្រូវ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន កើតឡើងព្រម ព្រោះបច្ច័យ គឺការយល់ខុស នេះមិនមែនជាប្រយោជន៍ ធម៌ទាំងឡាយជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការយល់ត្រូវ នេះជាប្រយោជន៍ ។ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសណា ដោយសង្ខេប មិនចែករលែកនូវអត្ថ (នៃឧទ្ទេសនុ៎ះ) ដោយពិស្តារ ដល់យើងទាំងឡាយ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងសភាវៈមិនមែនជាធម៌ និងធម៌ បានដឹងនូវសភាវៈមិនមែនជាប្រយោជន៍ និងប្រយោជន៍ហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិយ៉ាងនោះចុះ ម្នាលអាវុសោទាំងឡាយ ចំណែកខាងខ្ញុំ តែងដឹងនូវអត្ថនៃឧទ្ទេសនេះឯង ដែលព្រះមានព្រះភាគទ្រង់សំដែងឡើង ដោយសង្ខេប មិនចែករលែកនូវអត្ថ ដោយពិស្តារ ឲ្យពិស្តារបានយ៉ាងនេះ ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ កាលបើប្រាថ្នា ត្រូវតែចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរសេចក្តីនុ៎ះ ព្រះមានព្រះភាគព្យាករដល់យើងទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ ត្រូវចាំទុកនូវសេចក្តីនុ៎ះ យ៉ាងនោះចុះ ។ ពួកភិក្ខុទាំងនោះ ត្រេកអរ អនុមោទនា ចំពោះភាសិតរបស់ព្រះមហាកច្ចានៈដ៏មានអាយុថា ករុណា អាវុសោ ហើយក៏ក្រោកចាកអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ ។ ភិក្ខុទាំងនោះ លុះអង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសណា ដោយសង្ខេប មិនចែករលែកនូវអត្ថ (នៃឧទ្ទេសនុ៎ះ) ដោយពិស្តារ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងសភាវៈមិនមែនធម៌ និងធម៌ បានដឹងសភាវៈ មិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលព្រះមានព្រះភាគ ទ្រង់ចេញទៅ មិនយូរប៉ន្មាន យើងខ្ញុំទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសនេះឯង ដោយសង្ខេប មិនបានចែករលែក នូវអត្ថដោយពិស្តារ ដល់យើងទាំងឡាយ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងសភាវៈមិនមែនធម៌ និងធម៌ បានដឹងសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ ។ ភិក្ខុអង្គណាហ្ន៎ គប្បីចែករលែកនូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើងដោយសង្ខេប មិនបានចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន ។ បពិត្រព្រះអង្គដ៏ចម្រើន យើងទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈដ៏មានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរហើយ ទាំងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ មានតែព្រះមហាកច្ចានៈដ៏មានអាយុ ទើបអាចចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើង ដោយសង្ខេប មិនបានចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរនូវសេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ នឹងព្យាករ ដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ នឹងចាំទុកនូវសេចក្តីនោះ យ៉ាងនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ យើងទាំងឡាយ ក៏ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានសួរនូវសេចក្តីនុ៎ះនឹងព្រះមហាកច្ចានៈដ៏មានអាយុ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមហាកច្ចានៈដ៏មានអាយុ បានចែករលែក សេចក្តីស្រួលបួល ដោយអាការទាំងឡាយនេះ ដោយបទទាំងឡាយនេះ ដោយព្យញ្ជនៈទាំងឡាយនេះ ដល់យើងទាំងឡាយនោះ ។ ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ ជាអ្នកមានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ ចូលមករកតថាគត ហើយសួរនូវសេចក្តីនុ៎ះ តថាគត ក៏ព្យាករនូវសេចក្តីនុ៎ះដូចសេចក្តីដែលមហាកច្ចានៈ បានព្យាករហើយ យ៉ាងនោះដែរ សេចក្តីនោះឯងនៃឧទ្ទេសនោះ អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនេះចុះ ។

តតិយអធម្មសូត្រ ទី៧កែប្រែ

[៦២] ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ការសម្លាប់សត្វមិនមែនធម៌ទេ កិរិយាវៀរចាកការសម្លាប់សត្វជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការសម្លាប់សត្វ នេះមិនមែនប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការសម្លាប់សត្វ នេះទើបជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មិនមែនជាធម៌ទេ កិរិយាវៀរចាកការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យជាធម៌… ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ មិនមែនជាធម៌ទេ កិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ជាធម៌… ម្នាលភិក្ខុទាំងឡាយ ការពោលនូវពាក្យកុហក មិនមែនជាធម៌ទេ កិរិយាវៀរចាកការពោលនូវពាក្យកុហក ជាធម៌… ម្នាលភិក្ខុទាំងឡាយ សំដីញុះញង់គេ មិនមែនជាធម៌ទេ កិរិយាវៀរចាកសំដីញុះញង់គេ ជាធម៌… ម្នាលភិក្ខុទាំងឡាយ សំដីអាក្រក់ មិនមែនជាធម៌ទេ ការវៀរចាកសំដីអាក្រក់ ជាធម៌… ម្នាលភិក្ខុទាំងឡាយ សំដីរោយរាយ ឥតប្រយោជន៍ មិនមែនជាធម៌ទេ កិរិយាវៀរចាកសំដីរោយរាយ ឥតប្រយោជន៍ ជាធម៌… ម្នាលភិក្ខុទាំងឡាយ ការសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ មិនមែនជាធម៌ទេ ការមិនសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ ជាធម៌… ម្នាលភិក្ខុទាំងឡាយ ការចង់ឲ្យគេវិនាស មិនមែនជាធម៌ទេ ការមិនចង់ឲ្យគេវិនាស ជាធម៌… ម្នាលភិក្ខុទាំងឡាយ ការយល់ខុស មិនមែនជាធម៌ទេ ការយល់ត្រូវជាធម៌ ធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការយល់ខុស នេះមិនមែនជាប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការយល់ត្រូវ នេះជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនជាធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនជាប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងសភាវៈមិនមែនជាធម៌ និងធម៌ ដឹងនូវសភាវៈមិនមែនជាប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ ពាក្យណា ដែលតថាគតពោលហើយដូច្នេះ ពាក្យនុ៎ះ តថាគត បានពោលហើយ ព្រោះអាស្រ័យនូវសេចក្តីនេះ ។

កម្មនិទានសូត្រ ទី៨កែប្រែ

[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បាណាតិបាត មាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អទិន្នាទាន មាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កាមេសុមិច្ឆាចារមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា មុសាវាទមាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បិសុណាវាចា មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហតុ ១ មានមោហៈជាហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ផរុសវាចា មាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សម្ផប្បលាបមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អភិជ្ឈាមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ព្យាបាទមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា មិច្ឆាទិដ្ឋិមាន ៣ ប្រការ គឺ មានលោភៈជាហេតុ  ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរដូច្នេះឯង លោភៈ ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម ទោសៈ ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម មោហៈ ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម ព្រោះអស់លោភៈ ទើបអស់ហេតុនៃកម្ម ព្រោះអស់ទោសៈ ទើបអស់ហេតុនៃកម្ម ព្រោះអស់មោហៈ ទើបអស់ហេតុនៃកម្ម ។

បរិក្កមនសូត្រ ទី៩កែប្រែ

[៦៤] ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ប្រកបដោយការប្រែត្រឡប់ ធម៌នេះ មិនមែនជាមិនមានការប្រែត្រឡប់ទេ ។ ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ប្រកបដោយការប្រែត្រឡប់ ធម៌នេះ មិនមែនជាមិនមានការប្រែត្រឡប់ តើដោយអធិប្បាយ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកសម្លាប់សត្វ វៀរចាកការសម្លាប់សត្វវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកលួចទ្រព្យគេ វៀរចាកការលួចទ្រព្យគេវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តខុសក្នុងកាម វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យកុហក វៀរចាកការពោលពាក្យកុហកវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យញុះញង់ វៀរចាកការពោលពាក្យញុះញង់ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យអាក្រក់ វៀរចាកការពោលពាក្យអាក្រក់វិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យឥតប្រយោជន៍ វៀរចាកការពោលពាក្យឥតប្រយោជន៍វិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានអភិជ្ឈា មិនមានអភិជ្ឈាវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានព្យាបាទ មិនមានព្យាបាទវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកយល់ខុស មានការយល់ត្រូវវិញ ឈ្មោះថា ការប្រែត្រឡប់ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថាការប្រែត្រឡប់ ។ ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ដែលប្រកបដោយការប្រែត្រឡប់ មិនមែនជាមិនមានការប្រែត្រឡប់ យ៉ាងនេះឯង ។

ចុន្ទសូត្រ ទី១០កែប្រែ

[៦៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពវន (ព្រៃស្វាយ) របស់កម្មារបុត្រ ឈ្មោះចុន្ទ ជិតក្រុងបាវា ។ គ្រានោះ ចុន្ទកម្មារបុត្រ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះចុន្ទកម្មារបុត្រ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលចុន្ទ អ្នកពេញចិត្តនឹងការស្អាតរបស់អ្នកណា ។ ចុន្ទកម្មារបុត្រក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ញ្រហ្មណ៍ទាំងឡាយ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ [ប្រដាប់សម្រាប់ដាក់ទឹកក្នុងវេលាដើរផ្លូវ គឺក្អម, កំសៀវ, បំពង់, កុណ្ឌី, ទីកោ ។] ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត ខ្ញុំព្រះអង្គពេញចិត្តចំពោះការស្អាត របស់ញ្រហ្មណ៍ទាំងនោះ ។ ម្នាលចុន្ទ ចុះពួកញ្រហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត យ៉ាងណាខ្លះ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងលោកនេះ ពួកញ្រហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច ញ្រហ្មណ៍ទាំងនោះ តែងបបួលពួកសាវកថា នែបុរសអើយ អ្នកចូរមកអាយ កាលបើអ្នកក្រោកអំពីដំណេក ក្នុងវេលាព្រឹកព្រហាមហើយ គប្បីស្ទាបផែនដី បើអ្នកមិនស្ទាបផែនដីទេ គប្បីស្ទាបអាចម៍គោស្រស់ បើអ្នកមិនស្ទាបអាចម៍គោស្រស់ទេ គប្បីស្ទាបស្មៅស្រស់ បើអ្នកមិនស្ទាបស្មៅស្រស់ទេ គប្បីបម្រើភ្លើង បើអ្នកមិនបម្រើភ្លើងទេ គប្បីប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យ បើអ្នកមិនប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យទេ គប្បីចុះត្រាំទឹកជាគំរប់ ៣ ដង នឹងពេលល្ងាច ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកញ្រហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត យ៉ាងនេះឯង ខ្ញុំព្រះអង្គ តែងពេញចិត្តនឹងការស្អាត របស់ញ្រហ្មណ៍ទាំងនោះ ។ នែចុន្ទ ពួកញ្រហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច បញ្ញត្តនូវការស្អាត ដោយឡែក ចំណែកការស្អាតក្នុងអរិយវិន័យ ដោយឡែក ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះការស្អាតក្នុងអរិយវិន័យ តើដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គសំដែងធម៌ តាមដំណើរការស្អាត ក្នុងអរិយវិន័យ ឲ្យទានដល់ខ្ញុំព្រះអង្គ ។ ម្នាលចុន្ទ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង ។ ចុន្ទកម្មារបុត្រ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលចុន្ទ ការមិនស្អាតដោយកាយ មាន ៣ ប្រការ ការមិនស្អាតដោយវាចា មាន ៤ ប្រការ ការមិនស្អាតដោយចិត្ត មាន ៣ ប្រការ ។ ម្នាលចុន្ទ ចុះការមិនស្អាតដោយ កាយ មាន ៣ ប្រការ តើដូចម្តេច ។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាមនុស្សមានចិត្តអាក្រក់ មានដៃប្រឡាក់ឈាម មានចិត្តបោះជាប់ ក្នុងការសម្លាប់សត្វ មានចិត្តមិនអាសូរចំពោះពួកសត្វ ១ ជាអ្នកលួចទ្រព្យគេ គឺជាអ្នកកាន់យកនូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃ គេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ដែលហៅថា លួច ១ ជាអ្នកប្រព្រឹត្តខុសក្នុងកាម គឺជាអ្នកដល់នូវការប្រព្រឹត្តិកន្លងក្នុងស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលបុរសបំពាក់កម្រងផ្កាឲ្យ ១ ។ ម្នាលចុន្ទ ការមិនស្អាតដោយកាយ មាន ៣ ប្រការយ៉ាងនេះឯង ។ ម្នាលចុន្ទ ការមិនស្អាត ដោយវាចា មាន ៤ ប្រការ តើដូចម្តេច ។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលពាក្យកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសអើយ ចូរអ្នកមកអាយ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុគ្គលនោះ កាលមិនដឹង ក៏និយាយថា ខ្ញុំដឹងក៏មាន កាលដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលមិនឃើញ និយាយថា ខ្ញុំឃើញក៏មាន កាលឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន ជាអ្នកពោលពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុតែខ្លួនក្តី ហេតុអ្នកដទៃក្តី ព្រោះហេតុសំណូក គឺ អាមិសៈបន្តិបន្តួចក្តី ១ ជាអ្នកពោលពាក្យញុះញង់ គឺឮពាក្យអំពីសំណាក់ជននេះហើយ នាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ នាំមកប្រាប់ជននេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកបំបែកពួកជនដែលព្រមព្រៀងគ្នាផង ជាអ្នកជំរុលពួកជន ដែលបែកគ្នាហើយផង ជាអ្នកត្រេកអរតែក្នុងពួក មានតម្រេកក្នុងពួក ជាអ្នករីករាយតែក្នុងពួក ជាអ្នកពោលវាចាធ្វើឲ្យប្រកាន់ពួក ដោយប្រការដូច្នេះ ១ ជាអ្នកពោលពាក្យអាក្រក់ គឺជាអ្នកពោលវាចាទ្រគោះ បោះបោក ខ្មោះខ្មួរ រោលរាល ស្ទាក់ដំណើរជនដទៃ ជាវាចាជិតនឹងសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ១ ជាអ្នកពោលពាក្យឥតប្រយោជន៍ គឺពោលពាក្យខុសកាល ពោលពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពោលពាក្យដែលមិនគួរឲ្យតាំងទុកក្នុងហឫទ័យបាន ជាពាក្យពោលខុសកាល ប្រាសចាកគ្រឿងអាង ជាពាក្យមិនមានទីបំផុត មិនប្រកបដោយប្រយោជន៍ ១ ។ ម្នាលចុន្ទ ការមិនស្អាតដោយវាចា មាន ៤ ប្រការ យ៉ាងនេះឯង ។ ម្នាលចុន្ទ ចុះការមិនស្អាតដោយចិត្ត មាន ៣ ប្រការ តើដូចម្តេច ។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ច្រើនដោយអភិជ្ឈា គឺជាអ្នកគយគន់នូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិ នៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ១ ជាអ្នកមានចិត្តព្យាបាទ គឺជាមនុស្សមានតម្រិះក្នុងចិត្ត ដែលទោសប្រទុស្តហើយថា សត្វទាំងឡាយនេះ ចូរលំបាកខ្លះ ចូរបែកគ្នាខ្លះ ចូរសាបសូន្យទៅខ្លះ ចូរវិនាសទៅខ្លះ កុំបីមានបាន (អ្វីបន្តិចបន្តួច) ឡើយ ១ ជាអ្នកមានគំនិតយល់ខុស គឺជាមនុស្សយល់ឃើញនូវសេចក្តីវិបរិតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កុសលាកុសលកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វទាំងឡាយ ជាឱបបាតិកកំណើតមិនមាន ពួកសមណញ្រហ្មណ៍ក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង ហើយសំដែងប្រាប់ មិនមាន ១ ។ មា្នលចុន្ទ ការមិនស្អាតដោយចិត្ត មាន ៣ ប្រការ យ៉ាងនេះឯង ។ ម្នាលចុន្ទ ការមិនស្អាតទាំង ១០ នេះឯង ហៅថា អកុសលកម្មបថ ។ ម្នាលចុន្ទ បុគ្គលដែលប្រកបដោយអកុសលកម្មបថទាំង ១០ នេះហើយ បើទុកជាក្រោកឡើងអំពីដំណេក ក្នុងវេលាព្រឹកព្រហាម ហើយស្ទាបផែនដីក្តី ក៏នៅតែជាមនុស្សមិនស្អាតដដែល បើទុកជាមិនស្ទាបផែនដីក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាស្ទាបអាចម៍គោស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនស្ទាបអាចម៍គោស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាស្ទាបស្មៅស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនស្ទាបស្មៅស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាបម្រើភ្លើងក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនបម្រើភ្លើងក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនចុះត្រាំទឹក ជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែមិនស្អាតដដែល ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលចុន្ទ ព្រោះអកុសលកម្មបថទាំង ១០ នេះឯង ជាគន្លងមិនស្អាតផង ជាផ្លូវកឲ្យកើតរបស់មិនស្អាតផង ។ ម្នាលចុន្ទ មួយទៀត ព្រោះហេតុនៃការប្រកបព្រមដោយអកុសលកម្មបថ ទាំង ១០ ប្រការនេះ នរកក៏ប្រាកដ តិរច្ឆាន ក៏ប្រាកដ បិត្តិវិស័យ ក៏ប្រាកដឡើង ឬក៏មានទុគ្គតិ (ដំណើរអាក្រក់) ក្រៅពីនេះណាមួយ (មានទៀតមិនខាន) ។ ម្នាលចុន្ទ ការស្អាតដោយកាយមាន ៣ ប្រការ ការស្អាតដោយវាចា មាន ៤ ប្រការ ការស្អាតដោយចិត្តមាន ៣ ប្រការ ។ ម្នាលចុន្ទ ចុះការស្អាតដោយកាយ មាន ៣ ប្រការ តើដូចម្តេច ។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់នូវបាណាតិបាត វៀរស្រឡះចាកបាណាតិបាត ជាអ្នកដាក់ចុះនូវអាជ្ញា ដាក់ចុះនូវគ្រឿងសស្រា្តវុធ ប្រកបដោយសេចក្តីខ្មាស ដល់នូវមេត្តាចិត្ត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះពួកសត្វទាំងអស់ ១ ជាអ្នកលះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន ជាអ្នកមិនកាន់យកនូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃ គេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ដោយចិត្តលួចឡើយ ១ ជាអ្នកលះបង់កាមេសុមិច្ឆាចារ វៀរស្រឡះចាកមេសុមិច្ឆាចារ ជាអ្នកមិនដល់ នូវការប្រព្រឹត្តិកន្លង ក្នុងស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ត្រកូលប្រកបដោយធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលបុរសបំពាក់កម្រងផ្កាឲ្យ ១ ។ ម្នាលចុន្ទ ការស្អាតដោយកាយ មាន ៣ ប្រការ យ៉ាងនេះឯង ។ ម្នាលចុន្ទ ចុះការស្អាត ដោយវាចាមាន ៤ ប្រការ តើដូចម្តេច ។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកលះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសអើយ ចូរអ្នកមកអាយ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុគ្គលនោះ កាលមិនដឹង ក៏និយាយថា ខ្ញុំមិនដឹង កាលដឹង និយាយថា ខ្ញុំដឹង កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញ ឬកាលឃើញ និយាយថា ខ្ញុំឃើញ ជាអ្នកមិនពោលពាក្យកុហកទាំងដឹង ដូច្នេះ ព្រោះហេតុតែខ្លួនក្តី ហេតុអ្នកដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ១ ជាអ្នកលះបង់បិសុណាវាចា វៀរស្រឡះចាកបិសុណាវាចា ឮពាក្យអំពីសំណាក់ជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ ហើយមិននាំមកប្រាប់ជនទាំងនេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកផ្សះផ្សានូវពួកជន ដែលបែកគ្នាផង ជាអ្នកទំនុកបម្រុងនូវពួកជនដែលរួបរួមគ្នាផង ជាអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀងគ្នាផង ជាអ្នកមានតម្រេកតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នករីករាយ ក្នុងសេចក្តីព្រមព្រៀងគ្នា ពោលនូវវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ដោយប្រការដូច្នេះ ១ ជាអ្នកលះបង់ផរុសវាចា វៀរស្រឡះចាកផរុសវាចា ជាអ្នកពោលតែវាចាមិនមានទោស ជាសុខដល់ត្រចៀក គួរឲ្យកើតសេចក្តីស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកបុរី ជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន ១ ជាអ្នកលះបង់សម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ពោលពាក្យត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យដែលជាអត្ថ ពោលពាក្យដែលជាធម៌ ពោលពាក្យដែលជាវិន័យ ពោលពាក្យដែលគួរតាំងទុកក្នុងហឫទ័យ ជាពាក្យត្រូវតាមកាលវេលា ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបដោយប្រយោជន៍ ១ ។ ម្នាលចុន្ទ ការស្អាតដោយវាចា មាន ៤ ប្រការយ៉ាងនេះឯង ។ ម្នាលចុន្ទ ចុះការស្អាតដោយចិត្ត មាន ៣ ប្រការ តើដូចម្តេច ។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មិនមានអភិជ្ឈា ជាអ្នកមិនគយគន់នូវគ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិ នៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិនៃបុគ្គលណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ដូច្នេះឡើយ ១ ជាអ្នកមានចិត្តមិនព្យាបាទ គឺជាមនុស្សមានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទូស្តហើយថា សត្វទាំងឡាយនេះ កុំមានពៀរនិងគ្នា កុំព្យាបាទគ្នា កុំមានទុក្ខ ចូររក្សាខ្លួនឲ្យបានសេចក្តីសុខចុះ ១ ជាអ្នកមានសេចក្តីយល់ត្រូវ គឺជាមនុស្ស យល់ឃើញនូវសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន មាតាមាន បិតាមាន ពួកសត្វទាំងឡាយ ជាឱបបាតិកកំណើតមាន ពួកសមណញ្រហ្មណ៍ក្នុងលោក ដែលជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខដោយប្រាជ្ញា ដ៏ឧត្តមរបស់ខ្លួនឯង ហើយសំដែងប្រាប់ មាន ១ ។ ម្នាលចុន្ទ ការស្អាតដោយចិត្ត មាន ៣ ប្រការ យ៉ាងនេះឯង ។ ម្នាលចុន្ទ ការស្អាតទាំង ១០ ប្រការនេះ ហៅថា កុសលកម្មបថ ១០ ។ ម្នាលចុន្ទ បុគ្គលដែលប្រកបដោយកុសលកម្មបថទាំង ១០ នេះហើយ បើទុកជាក្រោកឡើងអំពីដំណេកក្នុងវេលាព្រឹកព្រហាម ហើយស្ទាបផែនដីក្តី ក៏នៅជាមនុស្សស្អាតដដែល បើទុកជាមិនស្ទាបផែនដីក្តី ក៏នៅស្អាតដដែល បើទុកជាស្ទាបអាចម៍គោស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាមិនស្ទាបអាចម៍គោស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាស្ទាបស្មៅស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាមិនស្ទាបស្មៅស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាបម្រើភ្លើងក្តី ក៏នៅស្អាតដដែល បើទុកជាមិនបម្រើភ្លើងក្តី ក៏នៅស្អាតដដែល បើទុកជាប្រណមអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅស្អាតដដែល បើទុកជាមិនប្រណមអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែស្អាតដដែល បើទុកជាចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែស្អាតដដែល បើទុកជាមិនចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែស្អាតដដែល ។ ដំណើនោះ តើព្រោះហេតុអ្វី ។ ម្នាលចុន្ទ ព្រោះកុសលកម្មបថទាំង ១០ ប្រការនេះឯង ជាគន្លងស្អាតផង ជាផ្លូវកឲ្យកើតរបស់ស្អាតផង ។ ម្នាលចុន្ទ មួយទៀត ព្រោះហេតុនៃការប្រកបព្រមដោយកុសលកម្មបថទាំង ១០ ប្រការនេះ ទេវតា ក៏ប្រាកដ មនុស្ស ក៏ប្រាកដ ឬ ក៏មានសុគតិ (ដំណើរល្អ) ក្រៅពីនេះណាមួយ (មានទៀតមិនខាន) ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចុន្ទកម្មារបុត្រ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពីរោះណាស់ ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ ។

ជាណុស្សោណិសូត្រ ទី១១កែប្រែ

[៦៦] លំដាប់នោះ ជាណុស្សោណិញ្រហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកនាំឲ្យកើតសេចក្តីសិ្នទ្ធស្នាលហើយ អង្គុយក្នុងទីសមគួរ ។ លុះជាណុស្សោណិញ្រហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន យើងជាញ្រហ្មណ៍ តែងឲ្យទាន តែងធ្វើអំពើដែលគេគប្បីធ្វើដោយសទ្ធា ហើយឧទ្ទិសថា ទាននេះ សូមឲ្យសម្រេចផល ដល់ប្រេតទាំងឡាយ ជាញាតិសាលោហិត ពួកប្រេតទាំងឡាយ ជាញាតិសាលោហិត សូមបរិភោគនូវទាននេះ បពិត្រព្រះគោតមដ៏ចម្រើន ចុះទាននោះ នឹងសម្រេចផល ដល់ប្រេតទាំងឡាយ ជាញាតិសាលោហិតដែរឬទេ ប្រេតទាំងឡាយ ជាញាតិសាលោហិតនោះ នឹងបរិភោគនូវទាននោះ បានដែរឬទេ ។ ព្រះមានព្រះភាគទ្រង់ត្រាស់តបថា ម្នាលញ្រហ្មណ៍ ទាននោះសម្រេចផលក្នុងទីគួរ មិនសម្រេចផលក្នុងទីមិនគួរ ។ បពិត្រព្រះគោតមដ៏ចម្រើន ទីដែលគួរ តើដូចម្តេច ទីដែលមិនគួរ តើដូចម្តេច ។ ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងនរក អាហារណា ជាអាហារសម្រាប់សត្វទាំងឡាយ កើតក្នុងនរក សត្វនរកនោះ តែងញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងនរកនោះ ដោយសារអាហារនោះ សត្វនរកនោះ ឋិតនៅក្នុងនរកនោះ ដោយសារអាហារនោះ ម្នាលញ្រហ្មណ៍ ទាននោះ មិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ ។ ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ។បេ។ មានសេចក្តីយល់ខុស បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាបទៅ ក៏ទៅកើតក្នុងកំណើតនៃតិរច្ឆាន អាហារណា ជាអាហារ សម្រាប់សត្វទាំងឡាយដែលកើតក្នុងកំណើតតិរច្ឆាន សត្វតិរច្ឆាននោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ សត្វតិរច្ឆាននោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលញ្រហ្មណ៍ ទាននោះមិនសម្រេចផល ដល់សត្វដែលឋិតនៅ ក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ ។ ម្នាលញ្រហ្មណ៍ ចំណែកឯបុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរស្រឡះចាកមុសាវាទ វៀរស្រឡះចាកបិសុណាវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងពួកមនុស្ស អាហារណា ជាអាហារ សម្រាប់ពួកមនុស្ស បុគ្គលនោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ បុគ្គលនោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលញ្រហ្មណ៍ ទាននោះមិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ ។ ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត ។បេ។ មានសេចក្តីយល់ត្រូវ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងពួកទេវតា អាហារណា ជាអាហារសម្រាប់ពួកទេវតា ទេវតានោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ ទេវតានោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលញ្រហ្មណ៍ ទាននោះ មិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ ។ ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ។បេ។ មានសេចក្តីយល់ខុស បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងបិត្តិវិស័យ អាហារណា ជាអាហារសម្រាប់សត្វទាំងឡាយ ដែលកើតក្នុងបិត្តិវិស័យ ប្រេតនោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅក្នុងទីនោះ ដោយអាហារនោះ ប្រេតនោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ឬក៏ពួកមិត្រអាមាត្យក្តី ជនជាញាតិសាលោហិតក្តី ឧទ្ទិសឲ្យនូវទានណា ដល់ប្រេតនោះ អំពីលោកនេះ ប្រេតនោះ ក៏ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ ប្រេតនោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលញ្រហ្មណ៍ ទាននោះសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីគួរ ។ ជាណុស្សោណិញ្រហ្មណ៍ ក្រាបទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន ចុះប្រសិនបើប្រេតជាញាតិសាលោហិតនោះ មិនបានទៅកើតក្នុងទីនោះទេ តើអ្នកណា បរិភោគទាននោះ ។ អើ ញ្រហ្មណ៍ ពួកប្រេតដែលជាញាតិសាលោហិតដទៃទៀតរបស់គេ គង់ទៅកើតក្នុងទីនោះមិនខាន ប្រេតទាំងនោះឯង បរិភោគទាននោះ ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះប្រសិនបើ ប្រេតជាញាតិសាលោហិតនោះ មិនបានទៅកើតក្នុងទីនោះទេ ទាំងពួកប្រេតជាញាតិសាលោហិត ដទៃទៀតរបស់គេ ក៏មិនបានទៅកើតក្នុងទីនោះដែរ តើអ្នកណា បរិភោគទាននោះ ។ នែញ្រហ្មណ៍ ទីណាដែលស្ងាត់ចាកប្រេតទាំងឡាយ ជាញាតិសាលោហិតដោយកាលជាយូរអង្វែងនេះ ទីនោះមិនមែនជាហេតុ មិនមែនជាឱកាស គឺថាមិនធ្លាប់មានឡើយ ម្នាលញ្រហ្មណ៍ មួយទៀត ធម្មតា អ្នកឲ្យទាន មិនមែនជាគ្មានផលទេ ។ ឱព្រះគោតមដ៏ចម្រើន ពោលកំណត់ ក្នុងទីមិនគួរបានដែរតើ ។ អើញ្រហ្មណ៍ តថាគតពោលកំណត់ ក្នុងទីមិនគួរ បានដែរ ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតជាមួយពួកដំរី ឯដំរីនោះ ជាសត្វតែងស្វាក់ បាយ ទឹក កម្រងផ្កា និងគ្រឿងឧបករណ៍ផ្សេង ៗ ក្នុងកំណើត នៃដំរីនោះ ម្នាលញ្រហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស ក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ជាទោសនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងពួកដំរី ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណបណ្តាលឲ្យបុគ្គលនោះ ជាសត្វតែងស្វាក់បាយ ទឹក កម្រងផ្កា គ្រឿងប្រដាប់ផ្សេង ៗ ក្នុងកំណើតនៃដំរីនោះ ។ ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយពួកសេះ… កើតជាមួយពួកគោ… កើតជាមួយពួកឆ្កែ ឯសត្វនោះ តែងស្វាក់បាយ ទឹក កម្រងផ្កា និងគ្រឿងប្រដាប់ផ្សេង ៗ ម្នាលញ្រហ្មណ៍ ត្រង់ដែលបុគ្គលក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ជាទោសនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកឆ្កែ ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណនាំឲ្យបុគ្គលនោះ ជាសត្វតែងស្វាក់ បាយ ទឹក កម្រងផ្កា គ្រឿងប្រដាប់ផ្សេង ៗ ក្នុងកំណើតឆ្កែនោះ ។ ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរស្រឡះចាកកាមេសុមិច្ឆាចារ វៀរស្រឡះចាកមុសាវាទ វៀរស្រឡះចាកបិសុណាវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មានចិត្តមិនព្យាបាទ មានសេចក្តីយល់ត្រូវ បុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកមនុស្ស បុគ្គលនោះ តែងស្វាក់នូវកាមគុណ ៥ ជារបស់មនុស្ស ក្នុងកំណើតនៃមនុស្សនោះ ម្នាលញ្រហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ វៀរស្រឡះ ចាកមុសាវាទ វៀរស្រឡះ ចាកបិសុណាវាចា វៀរស្រឡះ ចាកផរុសវាចា វៀរស្រឡះ ចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ ជាគុណនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកមនុស្ស ត្រង់ដែលបុគ្គលជាអ្នកឲ្យបាយទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណបណ្តាលឲ្យបុគ្គលនោះ ទៅជាអ្នកស្វាក់ នូវកាមគុណ ៥ ជារបស់មនុស្ស ក្នុងកំណើតនៃមនុស្សនោះ ។ ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ វៀរស្រឡះ ចាកបាណាតិបាត ។បេ។ មានសេចក្តីយល់ត្រូវ ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាបទៅ ក៏ទៅកើតជាមួយពួកទេវតា ទេវតានោះ ជាអ្នកស្វាក់នូវកាមគុណ ៥ ជាទិព្វ ក្នុងទេវលោកនោះ ម្នាលញ្រហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត ។បេ។ មានសេចក្តីយល់ត្រូវ ជាគុណនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយពួកទេវតា ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណនាំឲ្យបុគ្គលនោះ ជាអ្នកស្វាក់នូវកាមគុណ ៥ ជាទិព្វ ក្នុងទេវលោកនោះ ម្នាលញ្រហ្មណ៍ ក៏ធម្មតា អ្នកឲ្យទាន មិនមែនជាគ្មានផលឡើយ ។ ជាណុស្សោណិញ្រហ្មណ៍ ទូលថា បពិត្រព្រះគោតមដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ដំណើរនេះ គួរណាស់តែឲ្យទាន គួរណាស់តែធ្វើអំពើដែលគេគប្បីធ្វើដោយសទ្ធា ព្រោះថា អ្នកឲ្យទាន មិនមែនជាគ្មានផលឡើយ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើញ្រហ្មណ៍ ដំណើរនុ៎ះ យ៉ាងហ្នឹងឯង អើញ្រហ្មណ៍ ដំណើរនុ៎ះ យ៉ាងហ្នឹងឯង អើញ្រហ្មណ៍ អ្នកឲ្យទាន មិនមែនជាគ្មានផលទេ ។ ជាណុស្សោណិញ្រហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះតទៅ ។

ចប់ ជាណុស្សោណិវគ្គ ទី២ ។

(ច្បាប់ឆ (១៨) ៣. សាធុវគ្គ) សុន្ទរវគ្គ ទី៣កែប្រែ

សាធុសូត្រ ទី១កែប្រែ

[៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងកម្មល្អផង កម្មមិនល្អផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគ ដូច្នេះថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កម្មមិនល្អ តើដូចម្តេច ។ គឺ បាណាតិបាត អទិន្នាទាន កាមេសុ មិច្ឆាចារ មុសាវាទ បិសុណាវាចា ផរុសវាចា សម្ផប្បលាបៈ អភិជ្ឈា ព្យាបាទ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនល្អ ។ ម្នាលភិក្ខុទាំងឡាយ កម្មល្អ តើដូចម្តេច ។ គឺ ចេតនាជាហេតុវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុ មិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ ការមិនមានអភិជ្ឈា មិនមានព្យាបាទ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មល្អ ។

អរិយធម្មសូត្រ ទី២កែប្រែ

[៦៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអរិយធម៌ (ធម៌ដ៏ប្រសើរ) ផង អនរិយធម៌ (ធម៌មិនប្រសើរ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អនរិយធម៌ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនរិយធម៌ ។ ម្នាលភិក្ខុទាំងឡាយ អរិយធម៌ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយធម៌ ។

កុសលសូត្រ ទី៣កែប្រែ

[៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងកុសលកម្មផង អកុសលកម្មផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អកុសលកម្ម តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អកុសលកម្ម ។ ម្នាលភិក្ខុទាំងឡាយ កុសលកម្ម តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កុសលកម្ម ។

អត្ថសូត្រ ទី៤កែប្រែ

[៧០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ ដែលមានប្រយោជន៍ផង ឥតប្រយោជន៍ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ឥតប្រយោជន៍ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ធម៌មានប្រយោជន៍ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មានប្រយោជន៍ ។

ធម្មសូត្រ ទី៥កែប្រែ

[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ផង នូវអធម៌ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អធម៌ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធម៌ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ។

អាសវសូត្រ ទី៦កែប្រែ

[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសាសវធម៌ (ធម៌ប្រកបដោយអាសវៈ) ផង អនាសវធម៌ (ធម៌មិនមានអាសវៈ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សាសវធម៌ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាសវធម៌ ។ ម្នាលភិក្ខុទាំងឡាយ អនាសវធម៌ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនាសវធម៌ ។

វជ្ជសូត្រ ទី៧កែប្រែ

[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសាវជ្ជធម៌ (ធម៌ប្រកបដោយទោស) ផង អនវជ្ជធម៌ (ធម៌មិនមានទោស) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សាវជ្ជធម៌ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាវជ្ជធម៌ ។ ម្នាលភិក្ខុទាំងឡាយ អនវជ្ជធម៌ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនវជ្ជធម៌ ។

តបនីយសូត្រ ទី៨កែប្រែ

[៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវតបនិយធម៌ (ធម៌ដែលធ្វើសត្វឲ្យក្តៅ) ផង អតបនិយធម៌ (ធម៌ដែលមិនធ្វើសត្វឲ្យក្តៅ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ តបនិយធម៌ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា តបនិយធម៌ ។ ម្នាលភិក្ខុទាំងឡាយ អតបនិយធម៌ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អតបនិយធម៌ ។

អាចយគាមិសូត្រ ទី៩កែប្រែ

[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអាចយគាមិធម៌ (ធម៌ដល់នូវការសន្សំបាប) ផង អបចយគាមិធម៌ (ធម៌មិនដល់នូវការសន្សំបាប) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អាចយគាមិធម៌ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាចយគាមិធម៌ ។ ម្នាលភិក្ខុទាំងឡាយ អបចយគាមិធម៌ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អបចយគាមិធម៌ ។

ទុក្ខុទ្រយសូត្រ ទី១០កែប្រែ

[៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវទុក្ខុទ្រយធម៌ (ធម៌ចម្រើនសេចក្តីទុក្ខ) ផង សុខុទ្រយធម៌ (ធម៌ចម្រើនសេចក្តីសុខ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទុក្ខុទ្រយធម៌ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខុទ្រយធម៌ ។ ម្នាលភិក្ខុទាំងឡាយ សុខុទ្រយធម៌ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខុទ្រយធម៌ ។

វិបាកសូត្រ ទី១១កែប្រែ

[៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវទុក្ខវិបាកធម៌ (ធម៌ឲ្យផលជាទុក្ខ) ផង សុខវិបាកធម៌ (ធម៌ឲ្យផលជាសុខ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទុក្ខវិបាកធម៌ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខវិបាកធម៌ ។ ម្នាលភិក្ខុទាំងឡាយ សុខវិបាកធម៌ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខវិបាកធម៌ ។

ចប់ សុន្ទរវគ្គ ទី៣ ។

(ច្បាប់ឆ (១៩) ៤. អរិយមគ្គវគ្គ) សេដ្ឋវគ្គ ទី៤កែប្រែ

អរិយមគ្គសូត្រ ទី១កែប្រែ

[៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងផ្លូវដ៏ប្រសើរផង ផ្លូវមិនប្រសើរផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវមិនប្រសើរ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវមិនប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវប្រសើរ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវប្រសើរ ។

កណ្ហមគ្គសូត្រ ទី២កែប្រែ

[៧៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងផ្លូវខ្មៅផង ផ្លូវសផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវខ្មៅ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវខ្មៅ ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវស តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវស ។

សទ្ធម្មសូត្រ ទី៣កែប្រែ

[៨០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសទ្ធម្ម (ធម៌ស្ងប់រម្ងាប់) ផង អសទ្ធម្ម (ធម៌មិនស្ងប់រម្ងាប់) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសទ្ធម្ម ។ ម្នាលភិក្ខុទាំងឡាយ សទ្ធម្ម តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធម្ម ។

សប្បុរិសធម្មសូត្រ ទី៤កែប្រែ

[៨១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសប្បុរិសធម៌ (ធម៌របស់សប្បុរស) ផង អសប្បុរិសធម៌ (ធម៌របស់អសប្បុរស) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសធម៌ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរិសធម៌ ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសធម៌ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរិសធម៌ ។

ឧប្បាទេតព្វធម្មសូត្រ ទី៥កែប្រែ

[៨២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគួរឲ្យកើតឡើងផង ធម៌ដែលមិនគួរឲ្យកើតឡើងផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរឲ្យកើតឡើង តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរឲ្យកើតឡើង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរឲ្យកើតឡើង តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរឲ្យកើតឡើង ។

អាសេវិតព្វធម្មសូត្រ ទី៦កែប្រែ

[៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគេគួរសេពផង ធម៌ដែលគេមិនគួរសេពផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគេមិនគួរសេព តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគេមិនគួរសេព ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគេគួរសេព តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគេគួរសេព ។

ភាវេតព្វធម្មសូត្រ ទី៧កែប្រែ

[៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគួរចម្រើនផង ធម៌ដែលមិនគួរចម្រើនផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលមិនគួរចម្រើន តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរចម្រើន តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរចម្រើន ។

ពហុលីកាតព្វសូត្រ ទី៨កែប្រែ

[៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគេគួរធ្វើឲ្យច្រើនផង ធម៌ដែលគេមិនគួរធ្វើឲ្យច្រើនផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគេមិនគួរធ្វើឲ្យច្រើន តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគេមិនគួរធ្វើឲ្យច្រើន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគេគួរធ្វើឲ្យច្រើន តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគេគួរធ្វើឲ្យច្រើន ។

អនុស្សរិតព្វសូត្រ ទី៩កែប្រែ

[៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគួរនឹករកផង ធម៌ដែលមិនគួរនឹករកផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរនឹករក តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរនឹករក ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរនឹករក តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរនឹករក ។

សច្ឆិកាតព្វសូត្រ ទី១០កែប្រែ

[៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ផង ធម៌ដែលមិនគួរធ្វើឲ្យជាក់ច្បាស់ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេច ។ គឺបាណាតិបាត ។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ។

ចប់ សេដ្ឋវគ្គ ទី៤ ។

(ច្បាប់ឆ (២០) ៥. អបរបុគ្គលវគ្គ)

សេវិតញ្វសេវិតព្វវគ្គ ទី៥កែប្រែ

នសេវិតព្វាទិសុត្តានិកែប្រែ

[៨៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ មិនគួរសេពគប់ឡើយ ។ ធម៌ ១០ ប្រការ តើដូចម្តេច ។ គឺបុគ្គលជាអ្នកសម្លាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តខុសក្នុងកាម ១ ពោលពាក្យកុហក ១ ពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ១ ជាអ្នកច្រើនដោយអភិជ្ឈា ១ មានចិត្តព្យាបាទ ១ មានសេចក្តីយល់ខុស ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ នេះឯង មិនគួរសេពគប់ឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ ទើបគួរសេពគប់ ។ ធម៌ ១០ ប្រការ តើដូចម្តេច ។ គឺបុគ្គលជាអ្នកវៀរស្រឡះចាកបាណាតិបាត ១ វៀរស្រឡះចាកអទិន្នាទាន ១ វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ ១ វៀរស្រឡះចាកមុសាវាទ ១ វៀរស្រឡះចាកបិសុណវាចា ១ រៀរស្រឡះចាកផរុសវាចា ១ វៀរស្រឡះចាកសម្ផប្បលាបៈ ១ ជាអ្នកមិនមានអភិជ្ឈា ១ មិនមានចិត្តព្យាបាទ ១ មានសេចក្តីយល់ត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការនេះឯង ទើបគួរសេពគប់ ។ (ក្នុងទីនេះ បណ្ឌិតត្រូវរាប់សូត្រ មាន ២០០ សូត្រជាដើម ដោយអំណាចបេយ្យាលៈ) ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ មិនគួរគប់រកឡើយ… គួរគប់រក… មិនគួរចូលទៅអង្គុយជិត… គួរចូលទៅអង្គុយជិត… ជាបុគ្គលមិនគួរបូជា… គួរបូជា… មិនគួរសរសើរ… គួរសរសើរ… មិនគួរគោរព… គួរគោរព… មិនគួរកោតក្រែង… គួរកោតក្រែង… មិនគួរប្រោសប្រាណ… គួរប្រោសប្រាណ… មិនបរិសុទ្ធ… បរិសុទ្ធ… មិនគ្របសង្កត់នូវមានះ… គ្របសង្កត់នូវមានះ… មិនចម្រើនដោយប្រាជ្ញា… ចម្រើនដោយប្រាជ្ញា… រមែងបានបាបច្រើន… រមែងបានបុណ្យច្រើន ។ ចុះបុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ តើដូចម្តេច ។ បុគ្គលជាអ្នកវៀរស្រឡះ ចាកបាណាតិបាត ១ វៀរស្រឡះចាកអទិន្នាទាន ១ វៀរស្រឡះចាកកាមេសុមិច្ឆាចារ ១ វៀរស្រឡះចាកមុសាវាទ ១ វៀរស្រឡះចាកបិសុណវាចា ១ វៀរស្រឡះចាកផរុសវាចា ១ វៀរស្រឡះចាកសម្ផប្បលាបៈ ១ មិនមានអភិជ្ឈា ១ មិនមានចិត្តព្យាបាទ ១ មានសេចក្តីយល់ត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការនេះឯង រមែងបាននូវបុណ្យច្រើន ។

ចប់ សេវិតញ្វសេវិតព្វវគ្គ ទី៥ ។

ចប់ ចតុត្ថបណ្ណាសក ទី៤ ។

បញ្ចមបណ្ណាសក

(ច្បាប់ឆ (២១) ១. ករជកាយវគ្គ) បឋមវគ្គ ទី១

បឋមនិរយសគ្គសូត្រ ទី១កែប្រែ

[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំទៅទម្លាក់ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ អ្នកមានចិត្តអាក្រក់ អ្នកមានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ក្នុងការសម្លាប់រឿយៗ មិនដល់នូវសេចក្តីអាណិតអាសូរ ចំពោះសព្វសត្វទាំងឡាយ ១ ជាអ្នកលួចទ្រព្យគេ គឺថាជាអ្នកកាន់យកនូវគ្រឿងឧបករណ៍ ជាសម្បត្តិនៃបុគ្គលដទៃដែលគេមិនបានឲ្យ ពោលគឺការលួច ដែលជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ អ្នកដល់នូវការប្រព្រឹត្តិកន្លងចំពោះស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រី្តរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលមានគេបំពាក់កម្រងផ្កា ១ ជាអ្នកនិយាយកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំមកសួរជាសាក្សីថា នែបុរសអើយ ចូរអ្នកចូលមកអាយ បើអ្នកដឹងនូវហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលបើមិនដឹង ក៏និយាយថា ខ្ញុំដឹង ក៏មាន កាលបើដឹង និយាយថា ខ្ញុំមិនដឹង ក៏មាន កាលបើមិនឃើញ និយាយថា ខ្ញុំឃើញក៏មាន កាលបើឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន ជាអ្នកពោលនូវពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺ អាមិសៈបន្តិចបន្តួចក្តី ១ ជាអ្នកពោលពាក្យញុះញង់ គឺ ឮពាក្យអំពីសំណាក់ជននេះ ហើយនាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យ អំពីសំណាក់ជនឯណោះ មកប្រាប់ជនឯណេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកបំបែកនូវពួកជនដែលព្រមព្រៀងគ្នា អ្នកជំរុលពួកជន ដែលបែកគ្នាហើយ អ្នកត្រេកអរក្នុងពួក មានតម្រេកក្នុងពួក អ្នករីករាយក្នុងពួក អ្នកពោលវាចាធ្វើឲ្យប្រកាន់ពួកដូច្នេះ អ្នកពោលពាក្យអាក្រក់ អ្នកពោលពាក្យទ្រគោះ ខ្មោះខ្មួរ រោលរាល ដល់អ្នកដទៃ ដៀមដាមដល់អ្នកដទៃ ជាវាចាជិតសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ១ ជាអ្នកពោលពាក្យឥតប្រយោជន៍ គឺពោលពាក្យខុសកាល ពោលពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពាក្យដែលមិនគួរឲ្យអ្នកផងតាំងទុកក្នុងហឫទ័យ ជាពាក្យខុសកាល មិនមានគ្រឿងអាង មិនមានទីបំផុត មិនប្រកបដោយប្រយោជន៍ ១ ជាអ្នកច្រើនដោយអភិជ្ឈា សំឡឹងគ្រឿងឧបករណ៍ ដែលជាសម្បត្តិ នៃបុគ្គលដទៃណាថា ឱហ្ន៎ គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ១ ជាអ្នកមានចិត្តព្យាបាទ ជាអ្នកមានតម្រិះក្នុងចិត្តដែលប្រទុស្តហើយថា សត្វទាំងឡាយនេះ ចូរលំបាកខ្លះ ចូរបែកគ្នាខ្លះ ចូរសាបសូន្យទៅខ្លះ កុំកើតមានឡើយខ្លះ ១ ជាអ្នកមានគំនិតយល់ខុស ជាអ្នកយល់ឃើញសេចក្តីវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កុសលាកុសកកម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វទាំងឡាយជាឱបបាតិកៈកំណើត មិនមាន សមណញ្រហ្មណ៍ទាំងឡាយក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មិនមាន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបព្រមដោយធម៌ ១០ នេះឯង នឹងធ្លាក់ក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះ នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ ជាអ្នកអៀនខ្មាស ដល់នូវសេចក្តីអាណិតអាសូរ អ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សព្វសត្វ ១ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន ជាអ្នកមិនលួចទ្រព្យគេដែលជាគ្រឿងឧបករណ៍ គឺសម្បត្តិនៃបុគ្គលដទៃ ដែលជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនឲ្យ ពោលគឺការលួច ១ លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុ មិច្ឆាចារ អ្នកមិនដល់នូវការប្រព្រឹត្តិកន្លងចំពោះស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រី្តរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលគេបំពាក់កម្រងផ្កា ១ លះបង់នូវមុសាវាទ វៀរចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលនៃរាជត្រកូលក្តី ដែលគេនាំមកសួរជាសាក្សីថា នែបុរសអើយ ចូរអ្នកមកអាយ អ្នកដឹងនូវហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលដឹង និយាយថា ខ្ញុំដឹងក៏មាន កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន កាលឃើញ និយាយថា ខ្ញុំឃើញក៏មាន ជាអ្នកមិនពោលនូវពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ១ លះបង់នូវបិសុណវាចា វៀរចាកបិសុណវាចា ឮពាក្យអំពីសំណាក់ជននេះ ហើយមិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មិននាំមកប្រាប់ដល់ជននេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកផ្សះផ្សាពួកជនដែលបែកគ្នា ឬជាអ្នកទំនុកបម្រុងនូវពួកជនដែលព្រមព្រៀង ជាអ្នកត្រេកអរ ក្នុងការព្រមព្រៀង ជាអ្នកមានតម្រេក ក្នុងសេចក្តីព្រមព្រៀង ជាអ្នករីករាយ ក្នុងការព្រមព្រៀង ពោលវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ១ លះបង់ផរុសវាចា វៀរចាកផរុសវាចា ជាអ្នកពោលតែវាចាដែលមិនមានទោស ជាវាចាស្រួលដល់ត្រចៀក គួរឲ្យគេស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកបុរី ជាទីស្រឡាញ់នៃជនច្រើន ជាសំដីពេញចិត្តនៃជនច្រើន ១ លះបង់នូវសម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ជាអ្នកពោលត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យដែលជាអត្ថ ពោលពាក្យដែលជាធម៌ ពោលពាក្យដែលជាវិន័យ ពោលពាក្យដែលគួរឲ្យគេតាំងទុក ជាពាក្យត្រូវតាមកាល ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបព្រមដោយប្រយោជន៍ ១ ជាអ្នកមិនមានអភិជ្ឈា ជាអ្នកមិនគយគន់នូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ដូច្នេះឡើយ ១ ជាអ្នកមានចិត្តមិនព្យាបាទ មានតម្រិះក្នុងចិត្តដែលទោសមិនប្រទុស្តថា សត្វទាំងឡាយនេះ កុំចងពៀរគ្នា កុំព្យាបាទគ្នា កុំមានទុក្ខ ចូររក្សាខ្លួន ឲ្យបានសេចក្តីសុខចុះ ១ ជាអ្នកយល់ត្រូវ ឃើញសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលបុគ្គលធ្វើល្អ និងអាក្រក់មាន លោកនេះមាន លោកខាងមុខមាន មាតាមាន បិតាមាន សត្វទាំងឡាយ ជាឱបបាតិកៈកំណើតមាន សមណញ្រហ្មណ៍ទាំងឡាយ ក្នុងលោកនេះ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយសំដែងប្រាប់ មាន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក ។

ទុតិយនិរយសគ្គសូត្រ ទី២កែប្រែ

[៩០] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកសម្លាប់សត្វ ។បេ។ ជាអ្នកយល់ខុស ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកវៀរចាកបាណាតិបាត ។បេ។ ជាអ្នកយល់ត្រូវ ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក ។

មាតុគាមសូត្រ ទី៣កែប្រែ

[៩១] ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកសម្លាប់សត្វ ។បេ។ ជាអ្នកយល់ខុស ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកវៀរចាកបាណាតិបាត ។បេ។ ជាអ្នកយល់ត្រូវ ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក ។

ឧបាសិកាសូត្រ ទី៤ វិសារទសូត្រ ទី៥កែប្រែ

[៩២] ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាង ជាអ្នកមិនក្លៀវក្លាគ្រប់គ្រងផ្ទះ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកសម្លាប់សត្វ ។បេ។ ជាអ្នកយល់ខុស ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកបដោយធម៌ ១០ យ៉ាងនេះឯង ជាអ្នកមិនក្លៀវក្លា គ្រប់គ្រងផ្ទះ ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាង ជាអ្នកក្លៀវក្លាគ្រប់គ្រងផ្ទះ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកវៀរចាកបាណាតិបាត ។បេ។ ជាអ្នកយល់ត្រូវ ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាងនេះឯង ជាអ្នកក្លៀវក្លា គ្រប់គ្រងផ្ទះ ។

សំសប្បនីយសូត្រ ទី៦កែប្រែ

[៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម្មបរិយាយ ជាហេតុនៃសេចក្តីរន្ធត់ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មបរិយាយជាហេតុនៃសេចក្តីរន្ធត់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក ទោះធ្វើនូវកម្មណា ជាបុណ្យក្តី ជាបាបក្តី រមែងជាទាយាទនៃកម្មនោះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ មានចិត្តអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ ក្នុងការសម្លាប់រឿយៗ មិនមានសេចក្តីរន្ធត់ អាណិតអាសូរ ចំពោះពួកសត្វទាំងពួង ។ បុគ្គលនោះ រមែងរន្ធត់ដោយកាយ រន្ធត់ដោយវាចា រន្ធត់ដោយចិត្ត ។ បុគ្គលនោះឈ្មោះថា មានកាយកម្មវៀច (របិញរបុញ) វចីកម្មវៀច មនោកម្មវៀច គតិវៀច ឧបបត្តិ (ការកើតឡើង) ក៏វៀច ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិទាំងពីររបស់សត្វ មានគតិវៀច មានឧបបត្តិវៀច តថាគត ពោលនូវគតិណាមួយ គឺនិរយគតិ មានទុក្ខតែម៉្យាង ឬតិរច្ឆានយោនិគតិ មានជាតិដ៏រន្ធត់ ។ ម្នាលភិក្ខុទាំងឡាយ តិរច្ឆានយោនិគតិ ប្រកបដោយរន្ធត់នោះ តើដូចម្តេច គឺពស់ ខ្ទួយ ក្អែប ស្កា សំពោច កណ្តុរ មៀម ឬក៏ពួកសត្វ កើតក្នុងកំណើតតិរច្ឆានណាមួយ ក្រៅពីនេះ ឃើញមនុស្សទាំងឡាយហើយ ក៏រមែងរន្ធត់ ។ ម្នាលភិក្ខុទាំងឡាយ ឧបបត្តិរបស់សត្វ តាមសភាវៈ រមែងមានដោយប្រការដូច្នេះឯង ។ បុគ្គលធ្វើនូវកម្មណា រមែងកើតឡើងដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ (របស់វិបាក) ក៏រមែងពាល់ត្រូវនូវបុគ្គលដែលកើតមកនោះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាទាយាទ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លួចយកទ្រព្យដែលគេមិនបានឲ្យ… ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ… ពោលពាក្យកុហក… មានសំដីញុះញង់… មានសំដីអាក្រក់ … ពោលពាក្យឥតប្រយោជន៍… មានចិត្តច្រើនដោយអភិជ្ឈា … មានចិត្តព្យាបាទ… ជាមិច្ឆាទិដ្ឋិ យល់ឃើញសេចក្តីវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មិនមាន លោកនេះ មិនមាន លោកខាងមុខ មិនមាន មាតាមិនមាន បិតាមិនមាន សត្វទាំងឡាយជាឱបបាតិកៈកំណើត មិនមាន សមណញ្រហ្មណ៍ទាំងឡាយក្នុងលោក អ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មិនមាន ។ បុគ្គលនោះ រមែងរន្ធត់ដោយកាយ រន្ធត់ដោយវាចា រន្ធត់ដោយចិត្ត ។ បុគ្គលនោះឈ្មោះថា មានកាយកម្មវៀច វចីកម្មវៀច មនោកម្មវៀច គតិវៀច ឧបបត្តិវៀច ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិពីរយ៉ាងរបស់សត្វ មានគតិវៀច មានឧបបត្តិវៀច តថាគតពោលគតិណាមួយ គឺនិរយគតិ មានទុក្ខតែម៉្យាង ឬតិរច្ឆានយោនិគតិ មានជាតិរន្ធត់ ។ ម្នាលភិក្ខុទាំងឡាយ តិរច្ឆានយោនិគតិ ប្រកបដោយជាតិរន្ធត់នោះ តើអ្វីខ្លះ គឺពស់ ខ្ទួយ ក្អែប ស្កា សំពោច កណ្តុរ មៀម ឬក៏ពួកសត្វកើតក្នុងកំណើតតិរច្ឆានណាមួយ ក្រៅពីនេះ ឃើញមនុស្សហើយ រមែងរន្ធត់ ។ ម្នាលភិក្ខុទាំងឡាយ ឧបបត្តិនៃសត្វតាមសភាវៈ រមែងមានដោយប្រការដូច្នេះឯង ។ បុគ្គលធ្វើនូវកម្មណា រមែងកើតដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ (របស់វិបាក) រមែងពាល់ត្រូវនូវបុគ្គលដែលកើតមកនោះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាទាយាទ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក ទោះធ្វើនូវកម្មណា ជាបុណ្យក្តី ជាបាបក្តី រមែងជាទាយាទនៃកម្មនោះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាវុធដាក់ចុះហើយ ជាអ្នកអៀនខ្មាស មានសេចក្តីអាណិតអាសូរ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ ។ បុគ្គលនោះ រមែងមិនរន្ធត់ដោយកាយ មិនរន្ធត់ដោយវាចា មិនរន្ធត់ដោយចិត្ត ។ បុគ្គលនោះឈ្មោះថា មានកាយកម្មត្រង់ វចីកម្មត្រង់ មនោកម្មត្រង់ គតិត្រង់ ឧបបត្តិត្រង់ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិទាំងពីរ របស់សត្វមានគតិត្រង់ មានឧបបត្តិត្រង់ តថាគតពោលនូវគតិណាមួយ គឺសត្វទាំងឡាយដែលមានសុខតែម៉្យាង ឬពួកត្រកូលខ្ពស់ ដែលជាត្រកូលខត្តិយមហាសាល ឬញ្រហ្មណមហាសាល ឬក៏គហបតិមហាសាល ដែលជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានសម្បត្តិ និងគ្រឿងឧបករណ៍ច្រើន មានទ្រព្យ និងស្រូវច្រើន ។ ម្នាលភិក្ខុទាំងឡាយ ឧបបត្តិនៃសត្វតាមសភាវៈ រមែងមានដោយប្រការដូច្នេះឯង ។ បុគ្គលធ្វើនូវកម្មណា រមែងកើតដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ (របស់វិបាក) រមែងពាល់ត្រូវនូវបុគ្គល ដែលកើតមកនោះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាទាយាទ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន… លះបង់ការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ វៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ… លះបង់មុសាវាទ វៀរចាកមុសាវាទ… លះបង់បិសុណវាចា វៀរចាកបិសុណវាចា… លះបង់ផរុសវាចា វៀរចាកផរុសវាចា… លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ… មិនច្រើនដោយអភិជ្ឈា… មានចិត្តមិនព្យាបាទ … ជាសម្មាទិដ្ឋិ មានសេចក្តីយល់ឃើញមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាករបស់កុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មាន លោកនេះ មាន លោកខាងមុខ មាន មាតាមាន បិតាមាន សត្វទាំងឡាយ ជាឱបបាតិកៈកំណើត មាន ពួកសមណញ្រហ្មណ៍ទាំងឡាយ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មាន ។ បុគ្គលនោះ រមែងមិនរន្ធត់ដោយកាយ មិនរន្ធត់ដោយវាចា មិនរន្ធត់ដោយចិត្ត ។ បុគ្គលនោះឈ្មោះថា មានកាយកម្មត្រង់ វចីកម្មត្រង់ មនោកម្មត្រង់ មានគតិត្រង់ មានឧបបត្តិត្រង់ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិទាំងពីរ របស់សត្វមានគតិត្រង់ មានឧបបត្តិត្រង់ តថាគតពោលនូវគតិណាមួយ គឺ សត្វទាំងឡាយដែលមានសុខតែម៉្យាង ឬពួកត្រកូលខ្ពស់ ៗ ដែលជាត្រកូលខត្តិយមហាសាល ឬញ្រហ្មណមហាសាល ឬក៏គហបតិមហាសាល ដែលជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានសម្បត្តិ និងគ្រឿងឧបករណ៍ច្រើន មានទ្រព្យ និងស្រូវច្រើន ។ ម្នាលភិក្ខុទាំងឡាយ ឧបបត្តិនៃសត្វតាមសភាវៈ រមែងមានដោយប្រការដូច្នេះឯង ។ បុគ្គលធ្វើនូវកម្មណា រមែងកើតឡើងដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ (របស់វិបាក) រមែងពាល់ត្រូវនូវបុគ្គលដែលកើតមកនោះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាទាយាទ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក ទោះធ្វើនូវកម្មណា ជាបុណ្យក្តី ជាបាបក្តី រមែងជាទាយាទនៃកម្មនោះ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងឈ្មោះថា ធម្មបរិយាយជាហេតុនៃសេចក្តីរន្ធត់ ។

បឋមសញ្ចេតនិកសូត្រ ទី៧កែប្រែ

[៩៤] ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវការអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនាដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្ន ក៏មាន ក្នុងអត្តភាពជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃតទៅក៏មាន ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនបានទទួលនូវផលនៃកម្មប្រកបដោយចេតនា ដែលសត្វបានធ្វើហើយ សន្សំហើយទេ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាអកុសលកម្មទាំងនោះ វិបត្តិ គឺទោសនៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសនៃវចីកម្ម ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសនៃមនោកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ មានចិត្តអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ក្នុងការសម្លាប់រឿយៗ មិនមានសេចក្តីអាណិតអាសូរ ចំពោះសព្វសត្វទាំងឡាយ ជាអ្នកលួចយកទ្រព្យដែលគេមិនបានឲ្យ ជាអ្នកកាន់យកនូវសម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ ជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ពោលគឺការលួច ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ជាអ្នកដល់នូវការប្រព្រឹត្តិកន្លង ក្នុងស្ត្រីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលគេបំពាក់កម្រងផ្កា ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃវចីកម្មមាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកនិយាយពាក្យកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលនៃសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅសួរជាសាក្សីថា នែបុរសអើយ អ្នកចូរមកអាយ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលបើមិនដឹង និយាយថា ខ្ញុំដឹងក៏មាន កាលបើដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលបើមិនឃើញ និយាយថា ខ្ញុំឃើញក៏មាន កាលបើឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន ជាអ្នកពោលពាក្យកុហក ទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ហេតុនៃបុគ្គលដទៃក្តី ព្រោះសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ជាអ្នកពោលពាក្យញុះញង់ ឮពាក្យអំពីសំណាក់ជននេះហើយ នាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មកប្រាប់ពួកជននេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកបំបែកពួកជនដែលព្រមព្រៀងគ្នាផង ជាអ្នកជំរុលពួកជន ដែលបែកគ្នាស្រាប់ហើយផង មានសេចក្តីត្រេកអរក្នុងពួក រីករាយក្នុងពួក មានតម្រេកក្នុងពួក ជាអ្នកពោលវាចាធ្វើឲ្យប្រកាន់ពួក ជាអ្នកពោលពាក្យអាក្រក់ ជាអ្នកពោលពាក្យទ្រគោះខ្មោះខ្មួរ រោលរាលដល់អ្នកដទៃ ដៀមដាមដល់អ្នកដទៃ ជាវាចាជិតសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ជាអ្នកពោលពាក្យឥតប្រយោជន៍ ពោលពាក្យខុសកាល ពោលពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពោលពាក្យដែលមិនគួរឲ្យគេតាំងទុកក្នុងហឫទ័យ ជាពាក្យខុសកាល មិនមានគ្រឿងអាង មិនមានទីបំផុត មិនប្រកបដោយប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃវចីកម្ម ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនដោយអភិជ្ឈា សំឡឹងសម្បត្តិ និងគ្រឿងឧបករណ៍ នៃបុគ្គលដទៃថា ធ្វើដូចម្តេចហ្ន៎ សម្បត្តិ និងគ្រឿងឧបករណ៍នោះ គប្បីបានមកអញ ជាអ្នកមានចិត្តព្យាបាទ គឺមានតម្រិះក្នុងចិត្ត ដែលទោសប្រទុស្តហើយថា សត្វទាំងឡាយនេះ ចូរលំបាកខ្លះ ចូរដាច់រេចទៅខ្លះ ចូរសាបសូន្យទៅខ្លះ ចូរហិនហោចទៅខ្លះ កុំកើតមានទៀតខ្លះ ជាអ្នកយល់ខុស សេចក្តីយល់វិបរឹតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វជាឱបបាតិកៈកំណើតមិនមាន សមណញ្រហ្មណ៍ទាំងឡាយ ក្នុងលោកជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មិនមាន ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃវចីកម្មមាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ដូចជាកូនបាសកា (មានជ្រុង ៤) ដែលបុគ្គលបោះទៅខាងលើ ហើយធ្លាក់ចុះមកត្រង់ទីណា រមែងតាំងនៅស៊ប់ ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវសេចក្តីអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនាដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្ននេះក៏មាន ក្នុងអត្តភាពជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃក៏មាន ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនទាន់បានទទួលនូវផលនៃកម្ម ដែលប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកុសលកម្មទាំងនោះ សម្បត្តិ គឺសេចក្តីចម្រើននៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានសស្រ្តាដាក់ចុះហើយ ជាអ្នកអៀនខ្មាស ប្រកបដោយសេចក្តីអាណិតអាសូរ មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងឡាយ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន ជាអ្នកមិនកាន់យកសម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ ដែលជាសម្បត្តិ ឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ពោលគឺការលួច លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុមិច្ឆាចារ មិនដល់នូវការប្រព្រឹត្តិខុស ក្នុងស្ត្រីទាំងឡាយ ដែលមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលគេបំពាក់កម្រងផ្កា ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដោយប្រការដូច្នេះឯង ។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់មុសាវាទ វៀរចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលនៃសេនីក្តី ឋិតនៅក្នុងកណ្តាលនៃរាជត្រកូលក្តី ដែលគេនាំទៅសួរជាសាក្សីថា នែបុរសអើយ អ្នកចូរមកអាយ បើអ្នកដឹងនូវហេតុណា ចូរនិយាយហេតុនោះ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលដឹង និយាយថា ខ្ញុំដឹងក៏មាន កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន កាលឃើញ និយាយថា ខ្ញុំឃើញក៏មាន ជាអ្នកមិនពោលពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី លះបង់បិសុណវាចា វៀរចាកបិសុណវាចា ឮពាក្យពីជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកពួកជននេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មិននាំទៅប្រាប់ជននេះ ដើម្បីនឹងបំបែកពួកជនឯណោះ ជាអ្នកពោលពាក្យផ្សះផ្សាពួកជនដែលបែកគ្នា ឬជាអ្នកទំនុកបម្រុងពួកជនដែលព្រមព្រៀងគ្នាស្រាប់ ជាអ្នកត្រេកអរក្នុងការព្រមព្រៀង មានតម្រេកក្នុងសេចក្តីព្រមព្រៀង រីករាយក្នុងសេចក្តីព្រមព្រៀង ពោលវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀង លះបង់ផរុសវាចា វៀរចាកផរុសវាចា ជាអ្នកពោលតែវាចាដែលមិនមានទោស ជាវាចាស្រួលដល់ត្រចៀក គួរឲ្យគេស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកក្រុង ជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ជាអ្នកពោលពាក្យត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យជាអត្ថ ពោលពាក្យជាធម៌ ពោលពាក្យជាវិន័យ ពោលពាក្យដែលគួរឲ្យគេតាំងទុក ជាពាក្យត្រូវតាមកាល ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបដោយប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដោយប្រការដូច្នេះឯង ។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនច្រើនដោយអភិជ្ឈា ជាអ្នកមិនគយគន់សម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃថា ធ្វើដូចម្តេចហ្ន៎ សម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ គប្បីបានមកអញ ដូច្នេះឡើយ មានចិត្តមិនព្យាបាទ មានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទុស្តថា សត្វទាំងឡាយនេះ កុំចងពៀរនឹងគ្នា កុំព្យាបាទនឹងគ្នា កុំមានទុក្ខ ចូររក្សាខ្លួន ឲ្យបានសេចក្តីសុខចុះ ជាសម្មាទិដ្ឋិ ជាអ្នកយល់ឃើញ នូវសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ។បេ។ សមណញ្រហ្មណ៍ទាំងឡាយ ក្នុងលោកនេះ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមខ្លួនឯង ហើយសំដែងប្រាប់ ក៏មាន ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ដូចជាកូនបាសកា (មានជ្រុង ៤) ដែលបុគ្គលបោះទៅខាងលើ ហើយធ្លាក់ចុះមក តាំងនៅត្រង់ជ្រុងណា រមែងតាំងនៅស៊ប់ ត្រង់ជ្រុងនោះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិ សួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន ។

ទុតិយសញ្ចេតនិកសូត្រ ទី៨កែប្រែ

[៩៥] ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវការអស់ទៅ នៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតមានក្នុងបច្ចុប្បន្ននេះក៏មាន ក្នុងអត្តភាពជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃក៏មាន ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនទាន់ទទួលផលនៃកម្មប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាអកុសលកម្មទាំងនោះ វិបត្តិ គឺទោសនៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសរបស់មនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ។

ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសរបស់កាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច ។បេ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង ។

ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច ។បេ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង ។

ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសរបស់មនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច ។បេ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង ។

ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសរបស់កាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា ក៏មាន ព្រោះហេតុតែវិបត្តិ គឺទោសរបស់វចីកម្មមាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា ក៏មាន ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវសេចក្តីអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្នក៏មាន ក្នុងអត្តភាព ជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃទៅក៏មាន ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនទទួលនូវផលនៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកុសលកម្មទាំងនោះ សម្បត្តិ គឺកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិ គឺមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា មានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច ។បេ។ ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដូច្នេះឯង ។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា មានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច ។បេ។ ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដូច្នេះឯង ។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា មានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច ។បេ។ ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិ គឺកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា ក៏មាន ព្រោះហេតុតែសម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា ក៏មាន ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិ គឺមនោកម្ម ដែលប្រកបដោយកុសលចេតនា ក៏មាន ។

ករជកាយសូត្រ ទី៩កែប្រែ

[៩៦] ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវសេចក្តីអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្ន ក៏មាន ក្នុងអត្តភាពជាលំដាប់ ក៏មាន ក្នុងអត្តភាពដទៃក៏មាន ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនបានទទួលនូវផល នៃកម្មទាំងឡាយប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនោះឯង ប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ ជាអ្នកមិនវង្វេង មានប្រាជ្ញាស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ មានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិសទាំងពួងដោយប្រការដូច្នេះ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា ចិត្តអាត្មាអញនេះ ជាកាមាវចរៈ ដែលមិនបានចម្រើនហើយ ក្នុងកាលមុន លុះដល់ក្នុងកាលឥឡូវនេះ ចិត្តអាត្មាអញនេះ ជាអរូបាវចរៈ ដែលបានចម្រើនល្អហើយ ម៉្យាងទៀត កម្មណាមួយ ដែលជាកាមាវចរៈ កម្មនោះ រមែងមិនសល់នៅក្នុងចិត្តនោះ កម្មនោះ មិនឋិតនៅក្នុងចិត្តនោះទេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវកម្មនោះដូចម្តេច បើកុមារនេះ ចម្រើនមេត្តាចេតោវិមុត្តិ ចាប់ដើមតាំងអំពីខ្លួននៅក្មេង តើកុមារនោះ គប្បីធ្វើនូវបាបកម្មបានដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនបានទេ ។ សេចក្តីទុក្ខ គប្បីពាល់ត្រូវនូវកុមារនេះ កាលដែលមិនធ្វើនូវបាបកម្ម បានដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនបានទេ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា សេចក្តីទុក្ខ នឹងពាល់ត្រូវអ្នកដែលមិនធ្វើនូវបាបកម្មអំពីណាបាន ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងមេត្តាចេតោវិមុត្តិនេះ ស្ត្រីក្តី បុរសក្តី គួរចម្រើនដោយពិត ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី មិនអាចកាន់យកនូវកាយនេះហើយ ទៅកាន់បរលោកទេ ម្នាលភិក្ខុទាំងឡាយ សត្វនេះ មានចិត្តជាមូលហេតុ ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា បាបកម្មណាមួយ ដែលអាត្មាអញធ្វើហើយ ដោយករជកាយនេះ ក្នុងកាលមុន បាបកម្មទាំងអស់នោះ អាត្មាអញត្រូវទទួលផលក្នុងលោកនេះ បាបកម្មនោះ នឹងលែងមានតទៅ ។ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុអ្នកមានប្រាជ្ញា ក្នុងសាសនានេះ កាលមិនបានពិចារណា ឃើញច្បាស់នូវវិមុត្តិ គឺអរហត្តផលតទៅ ចម្រើនហើយយ៉ាងនេះ ក៏រមែងប្រព្រឹត្តទៅ ដើម្បីអនាគាមិធម៌ ។ ភិក្ខុមានចិត្តប្រកបដោយករុណា … មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ មានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួនទៅប្រៀបផ្ទឹម នឹងសត្វទាំងពួង ក្នុងទីទាំងពួងដោយប្រការដូច្នេះ ភិក្ខុនោះដឹងច្បាស់យ៉ាងនេះថា ចិត្តអាត្មាអញ នេះ ជាកាមាវចរចិត្ត មិនទាន់បានចម្រើន ក្នុងកាលមុនទេ លុះដល់ក្នុងកាលឥឡូវនេះ ចិត្តអាត្មាអញនេះ ជាអរូបាវចរៈ ដែលបានចម្រើនល្អហើយ ចំណែកខាងកម្មណាមួយ ជាកាមាវចរៈ កម្មនោះនឹងមិនសល់នៅក្នុងចិត្តនោះទេ កម្មនោះ មិនឋិតនៅក្នុងចិត្តនោះទេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច បើកុមារនេះ ចម្រើនឧបេក្ខាចេតោវិមុត្តិ ចាប់ដើមតាំងអំពីខ្លួននៅក្មេង តើគប្បីធ្វើបាបកម្មបានដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនបានទេ ។ សេចក្តីទុក្ខ គប្បីពាល់ត្រូវនូវកុមារនោះ កាលដែលមិនធ្វើនូវបាបកម្ម ដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនបានទេ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា សេចក្តីទុក្ខ នឹងពាល់ត្រូវនូវអ្នកដែលមិនធ្វើបាបកម្មអំពីណាបាន ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងឧបេក្ខាចេតោវិមុត្តិនេះ ស្ត្រីក្តី បុរសក្តី គួរចម្រើនដោយពិត ម្នាលភិក្ខុទាំងឡាយ ស្ត្រីក្តី បុរសក្តី មិនអាចកាន់យកនូវកាយនេះ ទៅកាន់បរលោកទេ ម្នាលភិក្ខុទាំងឡាយ សត្វនេះមានចិត្តជាមូលហេតុ ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា បាបកម្មឯណាមួយ ដែលអាត្មាអញ បានធ្វើហើយ ដោយករជកាយនេះ ក្នុងកាលមុន បាបកម្មទាំងអស់នោះ អាត្មាអញត្រូវទទួលផល ក្នុងលោកនេះ បាបកម្មនោះនឹងលែងមានតទៅ ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុអ្នកមានប្រាជ្ញា ក្នុងសាសនានេះ កាលមិនបានពិចារណាឃើញច្បាស់នូវវិមុត្តិ គឺអរហត្តផលតទៅ ចម្រើនហើយយ៉ាងនេះ ក៏រមែងប្រព្រឹត្តទៅ ដើម្បីជាអនាគាមិធម៌ ។

អធម្មចរិយាសូត្រ ទី១០កែប្រែ

[៩៧] គ្រានោះឯង ញ្រហ្មណ៍ម្នាក់ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះញ្រហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកសត្វខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ព្រះអង្គត្រាស់ថា ម្នាលញ្រហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនៃការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើយ៉ាងនេះឯង ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិសួគ៌ ទេវលោក ។ ម្នាលញ្រហ្មណ៍ សត្វទាំងឡាយ ពួកខ្លះក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុនៃការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើយ៉ាងនេះឯង ។ ភាសិតសង្ខេបរបស់ព្រះគោតមដ៏ចម្រើននេះ ខ្ញុំព្រះអង្គ មិនដឹងច្បាស់នូវសេចក្តីដោយពិស្តារបានទេ ភាសិតសង្ខេបរបស់ព្រះគោតមដ៏ចម្រើននេះ ខ្ញុំព្រះអង្គ គប្បីដឹងនូវសេចក្តីដោយពិស្តារបានយ៉ាងណា សូមព្រះគោតមដ៏ចម្រើន សំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន ។ ម្នាលញ្រហ្មណ៍ បើដូច្នោះ ចូរអ្នកស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ញ្រហ្មណ៍នោះ ទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់សំដែងដូច្នេះថា ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយកាយមាន ៣ យ៉ាង ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយវាចា ៤ យ៉ាង ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើដោយចិត្ត ៣ យ៉ាង ។

ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយកាយ មាន ៣ យ៉ាង តើដូចម្តេច ។បេ។ ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយកាយ ៣ យ៉ាងនេះឯង ។

ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយវាចា ៤ យ៉ាង តើដូចម្តេច ។បេ។ ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយវាចា ៤ យ៉ាងនេះឯង ។

ម្នាលញ្រហ្មណ៍ ចុះការប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយចិត្ត មាន ៣ យ៉ាង តើដូចម្តេច ។បេ។ ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយចិត្ត មាន ៣ យ៉ាងនេះឯង ។ ម្នាលញ្រហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនៃការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ យ៉ាងនេះឯង ។ ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយកាយ ៣ យ៉ាង ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយវាចា ៤ យ៉ាង ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយចិត្ត ៣ យ៉ាង ។

ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយកាយមាន ៣ យ៉ាង តើដូចម្តេច ។បេ។ ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយកាយ ៣ យ៉ាងនេះឯង ។

ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយវាចាមាន ៤ យ៉ាង តើដូចម្តេច ។បេ។ ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើដោយវាចា ៤ យ៉ាងនេះឯង ។

ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយចិត្តមាន ៣ យ៉ាង តើដូចម្តេច ។បេ។ ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយចិត្ត ៣ យ៉ាងនេះឯង ។ ម្នាលញ្រហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុនៃការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ យ៉ាងនេះឯង ។ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសកដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ ។

ចប់ បឋមវគ្គ ទី១ ។

(ច្បាប់ឆ (២២) ២. សាមញ្ញវគ្គ)

ទុតិយវគ្គ ទី២កែប្រែ

[៩៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹងធ្លាក់ទៅក្នុងនរកដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកសម្លាប់សត្វ ១ ជាអ្នកកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ជាអ្នកពោលនូវពាក្យកុហក ១ ជាអ្នកពោលនូវពាក្យញុះញង់ ១ ជាអ្នកពោលនូវពាក្យអាក្រក់ ១ ជាអ្នកពោលនូវពាក្យរោយរាយឥតប្រយោជន៍ ១ ជាអ្នកច្រើនដោយការសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ១ ជាអ្នកមានចិត្តព្យាបាទ ១ ជាអ្នកយល់ខុស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក ។ ធម៌ទាំង ១០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកបិសុណវាចា ១ វៀរចាកផរុសវាចា ១ វៀរចាកសម្ផប្បលាបៈ ១ ជាអ្នកមិនច្រើនដោយអភិជ្ឈា ១ មានចិត្តមិនព្យាបាទ ១ ជាសម្មាទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក ។

[៩៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ២០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកសម្លាប់សត្វ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេមិនឲ្យដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការកាន់យកទ្រព្យដែលគេមិនឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យកុហក ១ ពោលពាក្យញុះញង់ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យឥតប្រយោជន៍ ១ ច្រើនដោយអភិជ្ឈា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងអភិជ្ឈា ១ មានចិត្តព្យាបាទដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការព្យាបាទ ១ ជាអ្នកយល់ខុស ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការយល់ខុស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក ។ ធម៌ ២០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកវៀរចាកបាណាតិបាត ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទានដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកមុសាវាទ ១ វៀរចាកបិសុណវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបិសុណវាចា ១ វៀរចាកផរុសវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកផរុសវាចា ១ វៀរចាកសម្ផប្បលាបៈ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកសម្ផប្បលាបៈ ១ ជាអ្នកមិនច្រើនដោយអភិជ្ឈា ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងអនភិជ្ឈា ១ មិនមានចិត្តព្យាបាទ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការមិនព្យាបាទ ១ ជាសម្មាទិដ្ឋិ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងសម្មាទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក ។

[១០០] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ៣០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកសម្លាប់សត្វ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ ពេញចិត្តក្នុងការសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេមិនបានឲ្យដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ពេញចិត្តក្នុងការកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ ពេញចិត្តក្នុងការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យកុហក ១ ពេញចិត្តក្នុងការពោលពាក្យកុហក ១ ពោលពាក្យញុះញង់ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យញុះញង់ ១ ពេញចិត្តក្នុងការពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យអាក្រក់ ១ ពេញចិត្តក្នុងការពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យឥតប្រយោជន៍ ១ ពេញចិត្តក្នុងការពោលពាក្យឥតប្រយោជន៍ ១ ច្រើនសំឡឹងរំពៃដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការសំឡឹងរំពៃ ១ ពេញចិត្តក្នុងការសំឡឹងរំពៃ ១ មានចិត្តគុំគួនដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការគុំគួន ១ ពេញចិត្តក្នុងការគុំគួន ១ យល់ខុសដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការយល់ខុស ១ ពេញចិត្តក្នុងការយល់ខុស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក ។ ធម៌ ៣០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកវៀរចាកបាណាតិបាត ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបាណាតិបាត ១ ពេញចិត្តក្នុងការវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកអទិន្នាទាន ១ ពេញចិត្តក្នុងការវៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកកាមេសុមិច្ឆាចារ ១ ពេញចិត្តក្នុងការវៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកមុសាវាទ ១ ពេញចិត្តក្នុងការវៀរចាកមុសាវាទ ១ វៀរចាកបិសុណវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបិសុណវាចា ១ ពេញចិត្តក្នុងការវៀរចាកបិសុណវាចា ១ វៀរចាកផរុសវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកផរុសវាចា ១ ពេញចិត្តក្នុងការវៀរចាកផរុសវាចា ១ វៀរចាកសម្ផប្បលាបៈ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកសម្ផប្បលាបៈ ១ ពេញចិត្តក្នុងការវៀរចាកសម្ផប្បលាបៈ ១ ជាអ្នកមិនមានអភិជ្ឈាដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការមិនមានអភិជ្ឈា ១ ពេញចិត្តក្នុងការមិនមានអភិជ្ឈា ១ មានចិត្តមិនព្យាបាទ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការមិនព្យាបាទ ១ ពេញចិត្តក្នុងការមិនព្យាបាទ ១ យល់ត្រូវដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការយល់ត្រូវ ១ ពេញចិត្តក្នុងការយល់ត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក ។

[១០១] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ៤០យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកសម្លាប់សត្វ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ ពេញចិត្ត ក្នុងការសម្លាប់សត្វ ១ ពោលសរសើរគុណ នៃការសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេមិនបានឲ្យ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការកាន់យកទ្រព្យ ដែលគេមិនឲ្យ ១ ពេញចិត្តក្នុងការកាន់យកទ្រព្យ ដែលគេមិនឲ្យ ១ ពោលសរសើរគុណ នៃការកាន់យកទ្រព្យ ដែលគេមិនឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ ពេញចិត្តក្នុងការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ ពោលសរសើរគុណនៃការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យកុហក ១ ពេញចិត្តក្នុងការពោលពាក្យកុហក ១ ពោលសរសើរគុណនៃការពោលពាក្យកុហក ១ ពោលពាក្យញុះញង់ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យញុះញង់ ១ ពេញចិត្ត ក្នុងការពោលពាក្យញុះញង់ ១ ពោលសរសើរគុណ នៃការពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យអាក្រក់ ១ ពេញចិត្តក្នុងការពោលពាក្យអាក្រក់ ១ ពោលសរសើរគុណ នៃការពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យឥតប្រយោជន៍ ១ ពេញចិត្តក្នុងការពោលពាក្យឥតប្រយោជន៍ ១ ពោលសរសើរគុណនៃការពោលពាក្យឥតប្រយោជន៍ ១ ជាអ្នកមានអភិជ្ឈាដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងអភិជ្ឈា ១ ពេញចិត្តក្នុងអភិជ្ឈា ១ ពោលសរសើរគុណនៃអភិជ្ឈា ១ មានចិត្តព្យាបាទដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការព្យាបាទ ១ ពេញចិត្តក្នុងការព្យាបាទ ១ ពោលសរសើរគុណ នៃការព្យាបាទ ១ យល់ខុសដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការយល់ខុស ១ ពេញចិត្ត ក្នុងការយល់ខុស ១ ពោលសរសើរគុណនៃការយល់ខុស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក ។ ធម៌ ៤០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកវៀរចាកបាណាតិបាត ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកបាណាតិបាត ១ ពេញចិត្តក្នុងការវៀរចាកបាណាតិបាត ១ ពោលសរសើរគុណនៃការវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកអទិន្នាទាន ១ ពេញចិត្តក្នុងការវៀរចាកអទិន្នាទាន ១ ពោលសរសើរគុណនៃការវៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកកាមេសុមិច្ឆាចារ ១ ពេញចិត្តក្នុងការវៀរចាកកាមេសុមិច្ឆាចារ ១ ពោលសរសើរគុណនៃការវៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកមុសាវាទ ១ ពេញចិត្តក្នុងការវៀរចាកមុសាវាទ ១ ពោលសរសើរគុណនៃការវៀរចាកមុសាវាទ ១ វៀរចាកបិសុណវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបិសុណវាចា ១ ពេញចិត្តក្នុងការវៀរចាកបិសុណវាចា ១ ពោលសរសើរគុណនៃការវៀរចាកបិសុណវាចា ១ វៀរចាកផរុសវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកផរុសវាចា ១ ពេញចិត្តក្នុងការវៀរចាកផរុសវាចា ១ ពោលសរសើរគុណនៃការវៀរចាកផរុសវាចា ១ វៀរចាកសម្ផប្បលាបៈ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកសម្ផប្បលាបៈ ១ ពេញចិត្តក្នុងការវៀរចាកសម្ផប្បលាបៈ ១ ពោលសរសើរគុណ នៃការវៀរចាកសម្ផប្បលាបៈ ១ ជាអ្នកមិនមានអភិជ្ឈាដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការមិនមានអភិជ្ឈា ១ ពេញចិត្តក្នុងការមិនមានអភិជ្ឈា ១ ពោលសរសើរគុណនៃការមិនមានអភិជ្ឈា ១ មិនមានចិត្តព្យាបាទ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការមិនព្យាបាទ ១ ពេញចិត្តក្នុងការមិនព្យាបាទ ១ ពោលសរសើរគុណនៃការមិនព្យាបាទ ១ ជាអ្នកយល់ត្រូវ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការយល់ត្រូវ ១ ពេញចិត្តក្នុងការយល់ត្រូវ ១ ពោលសរសើរគុណនៃការយល់ត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង នេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចគេនាំយកទៅដំកល់ទុក ។

[១០២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌គាស់រំលើង ផ្តាច់ផ្តិលចោលហើយ… ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌មិនបានគាស់រំលើង ផ្តាច់ផ្តិលចោលហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌គាស់រំលើង ផ្តាច់ផ្តិលចោលហើយ… ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌មិនបានគាស់រំលើង ផ្តាច់ផ្តិល ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះឯង ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌ មិនបានគាស់រំលើង ផ្តាច់ផ្តិលចោលឡើយ ។

ចប់ ទុតិយវគ្គ ទី២ ។

តតិយវគ្គ ទី៣កែប្រែ

[១០៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយធម៌ទាំង ១០ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក… បុគ្គលខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយធម៌ ៤០ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក… បុគ្គលខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង គេគប្បីដឹងថាជាបុគ្គលពាល… គប្បីដឹងថាជាបណ្ឌិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលប្រកបដោយធម៌ ២០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង គេគប្បីដឹងថាជាបុគ្គលពាល… គប្បីដឹងថាជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះឯង គេគប្បីដឹងថាជាបណ្ឌិត ។

ចប់ តតិយវគ្គ ទី៣ ។

(ការរាប់នូវសូត្រ ក្នុងវគ្គទី៤ និងវគ្គទី៥ នេះ បណ្ឌិតគប្បីដឹងដោយអំណាចបេយ្យាលៈ) ។

រាគបេយ្យាល ទី២៣កែប្រែ

[១០៤] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺអសុភសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិក្កូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។

[១០៥] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អាហារេ បដិក្កូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អដ្ឋិកសញ្ញា ១ បុឡុវកសញ្ញា ១ វិនីលកសញ្ញា ១ វិបុព្វកសញ្ញា ១ វិច្ឆិទ្ទកសញ្ញា ១ ឧទ្ធុមាតកសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។

[១០៦] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចម្រើន ដើម្បីកំណត់ដឹង អស់រលីង លះបង់ អស់ទៅ សូន្យទៅ នឿយណាយ រំលត់ ស្ងប់រម្ងាប់ លះចោល រលាស់ចោលនូវរាគៈ ។បេ។ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់ កំណត់ដឹង អស់រលីង លះបង់ អស់ទៅ សូន្យទៅ នឿយណាយ រំលត់ ស្ងប់រម្ងាប់ លះចោល រលាស់ចោលនូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ បទៈ បមាទៈ ។

ចប់ បណ្ណាសក ទី៥ ។

ចប់ ទសកនិបាត ។

អង្គុត្តរនិកាយ ឯកាទសកនិបាត

និស្សយវគ្គ ទី១កែប្រែ

កិមត្ថិយសូត្រ ទី១កែប្រែ

[១០៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សីលទាំងឡាយ ជាកុសលមានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយ) ជាប្រយោជន៍ មានអវិប្បដិសារៈជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន អវិប្បដិសារៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ អវិប្បដិសារៈ មានបាមុជ្ជៈ (សេចក្តីរីករាយទន់) ជាប្រយោជន៍ មានបាមុជ្ជៈជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន បាមុជ្ជៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ បាមុជ្ជៈ មានបីតិ (សេចក្តីរីករាយខ្លាំង) ជាប្រយោជន៍ មានបីតិ ជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន បីតិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ បីតិ មានបស្សទ្ធិ (សេចក្តីស្ងប់រម្ងាប់) ជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន បស្សទ្ធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ បស្សទ្ធិ មានសុខៈជាប្រយោជន៍ មានសុខៈជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន សុខៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ សុខៈ មានសមាធិ (ការតាំងចិត្តមាំ) ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន សមាធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ សមាធិ មានយថាភូតញ្ញាណទស្សនៈ (ការឃើញនូវសច្ចៈ ៤ ដោយញាណតាមពិត) ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន យថាភូតញ្ញាណទស្សនៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ យថាភូតញ្ញាណទស្សនៈ មាននិព្វិទា (សេចក្តីនឿយណាយ) ជាប្រយោជន៍ មាននិព្វិទា ជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន និព្វិទា មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ និព្វិទា មានវិរាគៈ (ការប្រាសចាកតម្រេក) ជាប្រយោជន៍ មានវិរាគៈ ជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន វិរាគៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ មា្នលអានន្ទ វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស ។ ម្នាលអានន្ទ សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈជាអានិសង្ស អវិប្បសារៈ មានបាមុជ្ជៈជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស បាមុជ្ជៈ មានបីតិជាប្រយោជន៍ មានបីតិជាអានិសង្ស បីតិ មានបស្សទ្ធិជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស បស្សទ្ធិ មានសុខៈជាប្រយោជន៍ មានសុខៈជាអានិសង្ស សុខៈ មានសមាធិជាប្រយោជន៍ មានសមាធិជាអានិសង្ស សមាធិ មានយថាភូតញ្ញាណទស្សនៈ ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស យថាភូតញ្ញាណទស្សនៈ មាននិព្វិទាជាប្រយោជន៍ មាននិព្វិទា ជាអានិសង្ស និព្វិទា មានវិរាគៈជាប្រយោជន៍ មានវិរាគៈជាអានិសង្ស វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈជាអានិសង្ស ដោយប្រការដូច្នេះ ។ ម្នាលអានន្ទ សីលទាំងឡាយជាកុសល តែងបរិបូណ៌ ដើម្បីព្រះអរហត្ត តាមលំដាប់ដោយប្រការដូច្នេះឯង ។

ចេតនាករណីយសូត្រ ទី២កែប្រែ

[១០៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល មិនគប្បីធ្វើដោយចេតនាថា អវិប្បដិសារៈ ចូរកើតដល់អាត្មាអញ ដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ តែងកើតឡើងដល់បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល នេះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមិនមានវិប្បដិសារៈ មិនគប្បីធ្វើដោយចេតនាថា បាមុជ្ជៈ ចូរកើតឡើងដល់អាត្មាអញដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ បាមុជ្ជៈ តែងកើតឡើងដល់បុគ្គលអ្នកមិនមានវិប្បដិសារៈ នេះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានបាមុជ្ជៈ មិនគប្បីធ្វើដោយចេតនាថា បីតិ ចូរកើតឡើងដល់អាត្មាអញដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ បីតិ តែងកើតឡើងដល់បុគ្គលមានបាមុជ្ជៈ នេះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានបីតិចិត្ត មិនគប្បីធ្វើដោយចេតនាថា កាយរបស់អាត្មាអញ ចូរស្ងប់រម្ងាប់ ដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ កាយរបស់បុគ្គលមានបីតិចិត្ត តែងស្ងប់រម្ងាប់ នេះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានកាយប្បស្សទ្ធិ មិនគប្បីធ្វើដោយចេតនាថា អាត្មាអញទទួលសេចក្តីសុខដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយប្បស្សទ្ធិ តែងទទួលសេចក្តីសុខ នេះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសេចក្តីសុខ មិនគប្បីធ្វើដោយចេតនាថា ចិត្តរបស់អាត្មាអញ ចូរតាំងមាំដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់បុគ្គលអ្នកមានសេចក្តីសុខ តែងតាំងមាំ នេះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសមាធិចិត្ត មិនគប្បីធ្វើដោយចេតនាថា អាត្មាអញដឹង អាត្មាអញឃើញតាមពិត ដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសមាធិចិត្ត តែងដឹង តែងឃើញតាមពិត នេះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង កាលឃើញតាមពិត មិនគប្បីធ្វើដោយចេតនាថា អាត្មាអញនឿយណាយដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង កាលឃើញតាមពិត តែងនឿយណាយ នេះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនឿយណាយ មិនគប្បីធ្វើដោយចេតនាថា អាត្មាអញ ប្រាសចាកតម្រេកដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនឿយណាយ ប្រាសចាកតម្រេក នេះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានចិត្តប្រាសចាកតម្រេក មិនគប្បីធ្វើដោយចេតនាថា អាត្មាអញ ធ្វើឲ្យជាក់ច្បាស់ នូវវិមុត្តិញ្ញាណទស្សនៈ ដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រាសចាកតម្រេក តែងធ្វើឲ្យជាក់ច្បាស់នូវវិមុត្តិញ្ញាណទស្សនៈ នេះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស និព្វិទា មានវិរាគៈជាប្រយោជន៍ មានវិរាគៈជាអានិសង្ស យថាភូតញ្ញាណទស្សនៈ មាននិព្វិទា ជាប្រយោជន៍ មាននិព្វិទា ជាអានិសង្ស សមាធិ មានយថាភូតញ្ញាណទស្សនៈ ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស សុខៈ មានសមាធិ ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស បស្សទ្ធិ មានសុខៈ ជាប្រយោជន៍ មានសុខៈជាអានិសង្ស បីតិ មានបស្សទ្ធិ ជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស បាមុជ្ជៈ មានបីតិជាប្រយោជន៍ មានបីតិ ជាអានិសង្ស អវិប្បដិសារៈ មានបាមុជ្ជៈ ជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស ដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ តែងញុំាងធម៌ទាំងឡាយ ឲ្យប្រព្រឹត្តទៅ ធម៌ទាំងឡាយ តែងញុំាងធម៌ទាំងឡាយ ឲ្យបរិបូណ៌ ដើម្បីចេញអំពីទីមិនមែនជាត្រើយ ទៅកាន់ត្រើយ គឺព្រះនិញ្វន ដោយប្រការដូច្នេះ ។

បឋមឧបនិសាសូត្រ ទី៣កែប្រែ

[១១០] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈមិនមាន បុគ្គលអ្នកវិបត្តិចាកបាមុជ្ជៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបីតិ កាលបើបីតិមិនមាន បុគ្គលអ្នកវិបត្តិចាកបីតិ តែងសាបសូន្យចាកឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិមិនមាន បុគ្គលអ្នកវិបត្តិចាកបស្សទ្ធិ តែងសាបសូន្យចាកឧបនិស្ស័យនៃសុខៈ កាលបើសុខៈមិនមាន បុគ្គលអ្នកវិបត្តិចាកសុខៈ តែងសាបសូន្យចាកឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិមិនមាន បុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ តែងសាបសូន្យចាកឧបនិស្ស័យ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ តែងសាបសូន្យចាកឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទាមិនមាន បុគ្គលអ្នកវិបត្តិចាកនិព្វិទា តែងសាបសូន្យចាកឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈមិនមាន បុគ្គលអ្នកវិបត្តិចាកវិរាគៈ តែងសាបសូន្យ ចាកឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើ ដែលប្រាសចាកមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យ ចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យ ចាកឧបនិស្ស័យ ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈមាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មាន បុគ្គលអ្នកបរិបូណ៌ដោយបាមុជ្ជៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបីតិ កាលបើបីតិមាន បុគ្គលអ្នកបរិបូណ៌ដោយបីតិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មាន បុគ្គលអ្នកបរិបូណ៌ដោយបស្សទ្ធិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មាន បុគ្គលអ្នកបរិបូណ៌ដោយសុខៈ តែងបរិបូណ៌ ដោយឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិ មាន បុគ្គលអ្នកបរិបូណ៌ដោយសម្មាសមាធិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មាន បុគ្គលអ្នកបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មាន បុគ្គលអ្នកបរិបូណ៌ដោយនិព្វិទា តែងបរិបូណ៌ដោយឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈ មាន បុគ្គលអ្នកបរិបូណ៌ដោយវិរាគៈ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏ដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យនៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។

ទុតិយឧបនិសាសូត្រ ទី៤កែប្រែ

[១១១] ក្នុងទីនោះឯង ព្រះសារីបុត្រដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចា នៃព្រះសារីបុត្រដ៏មានអាយុថា ករុណា អាវុសោ ។ ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីលហើយ តែងសាបសូន្យចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មិនមាន បុគ្គលអ្នកវិបត្តិចាកបាមុជ្ជៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបីតិ កាលបើបីតិ មិនមាន បុគ្គលអ្នកវិបត្តិចាកបីតិ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មិនមាន បុគ្គលអ្នកវិបត្តិចាកបស្សទ្ធិ តែងសាបសូន្យចាកឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មិនមាន បុគ្គលអ្នកវិបត្តិចាកសុខៈ តែងសាបសូន្យចាកឧបនិស្ស័យ នៃសម្មាសមាធិ កាលបើសម្មាសមាធិ មិនមាន បុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ តែងសាបសូន្យ ចាកឧបនិស្ស័យនៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ តែងសាបសូន្យចាកឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មិនមាន បុគ្គលអ្នកវិបត្តិចាកនិព្វិទា តែងសាបសូន្យចាកឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈ មិនមាន បុគ្គលអ្នកវិបត្តិចាកវិរាគៈ តែងសាបសូន្យចាកឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលប្រាសចាកមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យចាកឧបនិស្ស័យនៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យ ចាកឧបនិស្ស័យ ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មាន បុគ្គលអ្នកបរិបូណ៌ ដោយបាមុជ្ជៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបីតិ កាលបើបីតិ មាន បុគ្គលអ្នកបរិបូណ៌ដោយបីតិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មាន បុគ្គលអ្នកបរិបូណ៌ដោយបស្សទ្ធិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មាន បុគ្គលអ្នកបរិបូណ៌ដោយសុខៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិ មាន បុគ្គលអ្នកបរិបូណ៌ដោយសម្មាសមាធិ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មាន បុគ្គលអ្នកបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មាន បុគ្គលអ្នកបរិបូណ៌ដោយនិព្វិទា តែងបរិបូណ៌ដោយឧបនិស្ស័យ នៃវិរាគៈ កាលបើវិរាគៈ មាន បុគ្គលអ្នកបរិបូណ៌ដោយវិរាគៈ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹក ក្រមររបស់ឈើនោះក្តី ក៏ដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏ដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។

តតិយឧបនិសាសូត្រ ទី៥កែប្រែ

[១១២] ក្នុងទីនោះឯង ព្រះអានន្ទដ៏មានអាយុ ហៅភិក្ខុទាំងឡាយ ។បេ។ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យ ចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មិនមាន បុគ្គលអ្នកវិបត្តិចាកបាមុជ្ជៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបីតិ កាលបើបីតិ មិនមាន បុគ្គលអ្នកវិបត្តិចាកបីតិ តែងសាបសូន្យចាកឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មិនមាន បុគ្គលអ្នកវិបត្តិចាកបស្សទ្ធិ តែងសាបសូន្យចាកឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មិនមាន បុគ្គលអ្នកវិបត្តិចាកសុខៈ តែងសាបសូន្យចាកឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិ មិនមាន បុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ តែងសាបសូន្យចាកឧបនិស្ស័យ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មិនមាន បុគ្គលអ្នកវិបត្តិចាកនិព្វិទា តែងសាបសូន្យចាកឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈមិនមាន បុគ្គលអ្នកវិបត្តិចាកវិរាគៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃវិមុត្តិញ្ញាណទស្សនៈ ។ មា្នលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលប្រាសចាកមែក និងស្លឹក ក្រមររបស់ឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យចាកឧបនិស្ស័យនៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យចាកឧបនិស្ស័យ ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មាន បុគ្គលអ្នកបរិបូណ៌ដោយបាមុជ្ជៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបីតិ កាលបើបីតិ មាន បុគ្គលអ្នកបរិបូណ៌ ដោយបីតិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបស្សទិ្ធ កាលបើបស្សទ្ធិ មាន បុគ្គលអ្នកបរិបូណ៌ដោយបស្សទ្ធិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មាន បុគ្គលអ្នកបរិបូណ៌ដោយសុខៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិ មាន បុគ្គលអ្នកបរិបូណ៌ដោយសម្មាសមាធិ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មាន បុគ្គលអ្នកបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មាន បុគ្គលអ្នកបរិបូណ៌ដោយនិព្វិទា តែងបរិបូណ៌ដោយឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈ មាន បុគ្គលអ្នកបរិបូណ៌ដោយវិរាគៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃវិមុត្តិញ្ញាណទស្សនៈ ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏ដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏ដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។

ព្យសនសូត្រ ទី៦កែប្រែ

[១១៣] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតិះដៀលព្រះអរិយៈ ជេរប្រទេចពួកភិក្ខុជាសព្រហ្មចារី ហើយមិនគប្បីដល់នូវសេចក្តីវិនាសទាំង ១១ យ៉ាង ណាមួយ នុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ ។ សេចក្តីវិនាសទាំង ១១ យ៉ាង តើអ្វីខ្លះ ។ គឺមិនបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ១ សាបសូន្យចាកគុណវិសេសដែលខ្លួនបានហើយ ១ ព្រះសទ្ធម្មរបស់ភិក្ខុនោះ មិនផូរផង់ ១ ប្រកបដោយសេចក្តីស្មានថា បានក្នុងព្រះសទ្ធម្ម ១ មិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈ ១ ត្រូវអាបត្តិណាមួយដ៏សៅហ្មង ១ លះបង់សិក្ខា ហើយត្រឡប់មកដើម្បីភេទថោកទាប ១ ប៉ះនឹងរោគធ្ងន់ខ្លាំង ១ ដល់នូវការឆ្កួត រវើរវាយចិត្ត ១ ធ្វើកាលកិរិយាទាំងវង្វេង ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតិះដៀលព្រះអរិយៈ ជេរប្រទេចពួកភិក្ខុជាសព្រហ្មចារី ហើយមិនគប្បីដល់នូវសេចក្តីវិនាសទាំង ១១ យ៉ាងណាមួយ នុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ ។

សញ្ញាសូត្រ ទី៧កែប្រែ

[១១៤] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុបាននូវសមាធិ មានសភាពដូច្នេះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ ភិក្ខុមិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតា តែប៉ុណ្ណោះ ។ ម្នាលអានន្ទ ភិក្ខុបានសមាធិមានសភាព ដូច្នោះក៏មាន ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ មិនសំគាល់ ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតា តែប៉ុណ្ណោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ដូចភិក្ខុបានសមាធិ មានសភាព ដូច្នោះក៏មាន តើដូចម្តេច ដូចជាភិក្ខុមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតា តែប៉ុណ្ណោះ ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់នូវសង្ខារទាំងអស់ ការលះចោលនូវកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ទុក្ខ គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម ។ ម្នាលអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជាភិក្ខុមិនសំគាល់ថាដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ មិនសំគាល់ ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគហើយ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកព្រះសារីបុត្រដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយទៅរកព្រះសារីបុត្រដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បាននិយាយទៅនឹងព្រះសារីបុត្រដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្រ ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី ។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអាវុសោអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ ក៏មាន ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី ។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអាវុសោសារីបុត្រ ដូចភិក្ខុបានសមាធិមានសភាពដូច្នោះ ដែលមាន តើដូចម្តេច ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី ។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអាវុសោអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់នូវសង្ខារទាំងអស់ ការលះចោលនូវកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ទុក្ខ គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះដ៏ឧត្តម ។ ម្នាលអាវុសោអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជា ភិក្ខុមិនសំគាល់ថាដី ក្នុងដី ។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញា ជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ព្រោះថា អត្ថ និងព្យញ្ជនៈរបស់ព្រះសាស្តា និងសាវ័កត្រូវគ្នា សមគ្នា មិនបានខុសគ្នាដោយអត្ថ ដោយព្យញ្ជនៈ ក្នុងបទដ៏ប្រសើរនេះឡើយ ។ ម្នាលអាវុសោ អម្បាញ់មិញនេះ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរសេចក្តីនេះ ។ ព្រះមានព្រះភាគ ក៏បានព្យាករសេចក្តីនេះ ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះដល់ខ្ញុំ ដូចជាព្រះសារីបុត្រដ៏មានអាយុដែរ ។ ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ព្រោះថា អត្ថ និងព្យញ្ជនៈរបស់ព្រះសាស្តា និងសាវ័កត្រូវគ្នា សមគ្នា មិនបានខុសគ្នា ដោយអត្ថ ដោយព្យញ្ជនៈ ក្នុងបទដ៏ប្រសើរនេះឡើយ ។

មនសិការសូត្រ ទី៨កែប្រែ

[១១៥] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប មិនធ្វើទុកក្នុងចិត្តនូវសោតៈ មិនធ្វើទុកក្នុងចិត្តនូវសទ្ទៈ មិនធ្វើទុកក្នុងចិត្តនូវឃានៈ មិនធ្វើទុកក្នុងចិត្តនូវគន្ធៈ មិនធ្វើទុកក្នុងចិត្តនូវជិវ្ហា មិនធ្វើទុកក្នុងចិត្តនូវរស មិនធ្វើទុកក្នុងចិត្តនូវកាយ មិនធ្វើទុកក្នុងចិត្ត នូវផោដ្ឋព្វៈ មិនធ្វើទុកក្នុងចិត្តនូវបឋវី មិនធ្វើទុកក្នុងចិត្តនូវអាបោ មិនធ្វើទុកក្នុងចិត្តនូវតេជោ មិនធ្វើទុកក្នុងចិត្តនូវវាយោ មិនធ្វើទុកក្នុងចិត្តនូវអាកាសានញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវវិញ្ញាណញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវអាកិញ្ចញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវនេវសញ្ញានាសញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវលោកនេះ មិនធ្វើទុកក្នុងចិត្ត នូវលោកខាងមុខ មិនធ្វើទុកក្នុងចិត្តនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះក៏មាន ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប មិនធ្វើទុកក្នុងចិត្តនូវសោតៈ មិនធ្វើទុកក្នុងចិត្តនូវសទ្ទៈ មិនធ្វើទុកក្នុងចិត្តនូវឃានៈ មិនធ្វើទុកក្នុងចិត្តនូវគន្ធៈ មិនធ្វើទុកក្នុងចិត្តនូវជិវ្ហា មិនធ្វើទុកក្នុងចិត្តនូវរស មិនធ្វើទុកក្នុងចិត្តនូវកាយ មិនធ្វើទុកក្នុងចិត្តនូវផោដ្ឋព្វៈ មិនធ្វើទុកក្នុងចិត្តនូវបឋវី មិនធ្វើទុកក្នុងចិត្តនូវអាបោ មិនធ្វើទុកក្នុងចិត្តនូវតេជោ មិនធ្វើទុកក្នុងចិត្តនូវវាយោ មិនធ្វើទុកក្នុងចិត្តនូវអាកាសានញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវវិញ្ញាណញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវអាកិញ្ចញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវនេវសញ្ញានាសញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវលោកនេះ មិនធ្វើទុកក្នុងចិត្តនូវលោកខាងមុខ មិនធ្វើទុកក្នុងចិត្ត នូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាប៉ុណ្ណោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ដូចភិក្ខុបានសមាធិ មានសភាពដូច្នោះក៏មាន តើដូចម្តេច ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប ។បេ។ មិនធ្វើទុកក្នុងចិត្តនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាប៉ុណ្ណោះ ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះចោលកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ទុក្ខ គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម ។ ម្នាលអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប មិនធ្វើទុកក្នុងចិត្តនូវសោតៈ មិនធ្វើទុកក្នុងចិត្តនូវសទ្ទៈ មិនធ្វើទុកក្នុងចិត្តនូវឃានៈ មិនធ្វើទុកក្នុងចិត្តនូវគន្ធៈ មិនធ្វើទុកក្នុងចិត្តនូវជិវ្ហា មិនធ្វើទុកក្នុងចិត្តនូវរស មិនធ្វើទុកក្នុងចិត្តនូវកាយ មិនធ្វើទុកក្នុងចិត្តនូវផោដ្ឋព្វៈ មិនធ្វើទុកក្នុងចិត្តនូវបឋវី មិនធ្វើទុកក្នុងចិត្តនូវអាបោ មិនធ្វើទុកក្នុងចិត្តនូវតេជោ មិនធ្វើទុកក្នុងចិត្តនូវវាយោ មិនធ្វើទុកក្នុងចិត្តនូវអាកាសានញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវវិញ្ញាណញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវអាកិញ្ចញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវនេវសញ្ញានាសញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវលោកនេះ មិនធ្វើទុកក្នុងចិត្តនូវលោកខាងមុខ មិនធ្វើទុកក្នុងចិត្តនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាប៉ុណ្ណោះ ។

សទ្ធសូត្រ ទី៩កែប្រែ

[១១៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទដែលគេធ្វើអំពីឥដ្ឋ ជិតស្រុកនានិកៈ ។ គ្រានោះ ព្រះសន្ធៈដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំចំពោះព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះសន្ធៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសន្ធៈ អ្នកត្រូវគិតដូចគំនិតសេះអាជានីយ កុំគិតដូចគំនិតសេះ ដែលមានពុតត្បុតឡើយ ។ ម្នាលសន្ធៈ គំនិតសេះដែលមានពុតត្បុត តើដូចម្តេច ។ ម្នាលសន្ធៈ សេះមានពុតត្បុត ដែលគេចងក្បែរក្រង់នៃស្រូវ តែងគិតថា ស្រូវដំណើប ស្រូវដំណើប ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលសន្ធៈ ព្រោះថា សេះមានពុតត្បុត ដែលគេចងក្បែរក្រង់នៃស្រូវ មិនមានគំនិតយ៉ាងនេះថា ថ្ងៃនេះ នាយសារថីអ្នកបង្ហាត់សេះ នឹងឲ្យអញធ្វើនូវហេតុដូចម្តេច អញធ្វើតបទៅវិញដូចម្តេច ។ សេះនោះ ត្រូវគេចងក្បែរក្រង់នៃស្រូវហើយ តែងគិតថា ស្រូវដំណើប ស្រូវដំណើប ។ ម្នាលសន្ធៈ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ ទៅនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី មានចិត្តដែលកាមរាគរួបរឹត ដែលកាមរាគគ្របសង្កត់ហើយ រមែងមិនដឹងនូវការរលាស់ចោលនូវកាមរាគ ដែលកើតឡើងដោយពិត ក៏យ៉ាងនោះដែរ ។ បុរសនោះ តែងគិតជញ្ជឹង ជ្រុលជ្រប់ សុបសៅ ព្រោះធ្វើកាមរាគឲ្យនៅខាងក្នុង ។ បុគ្គលមានចិត្តដែលព្យាបាទ រួបរឹតហើយ… មានចិត្តដែលថីនមិទ្ធៈ រួបរឹតហើយ… មានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈ រួបរឹតហើយ… មានចិត្តដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ហើយ រមែងមិនដឹងការរលាស់ចោលនូវវិចិកិច្ឆា ដែលកើតឡើងដោយពិត ។ បុគ្គលនោះ តែងគិតជញ្ជឹង ជ្រុលជ្រប់ សុបសៅ ព្រោះធ្វើវិចិកិច្ឆា ឲ្យនៅតែខាងក្នុង ។ បុគ្គលនោះ តែងគិតព្រោះអាស្រ័យនូវផែនដីខ្លះ គិតព្រោះអាស្រ័យនូវទឹកខ្លះ គិត ព្រោះអាស្រ័យនូវភ្លើងខ្លះ គិត ព្រោះអាស្រ័យនូវខ្យល់ខ្លះ គិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវលោកនេះខ្លះ គិត ព្រោះអាស្រ័យនូវលោកខាងមុខខ្លះ គិតព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត ។ ម្នាលសន្ធៈ គំនិតរបស់បុរស ដែលមានពុតត្បុត យ៉ាងនេះឯង ។ ម្នាលសន្ធៈ គំនិតរបស់សេះអាជានីយ តើដូចម្តេច ។ ម្នាលសន្ធៈ សេះអាជានីយដ៏ចម្រើន ដែលគេចងក្បែរក្រង់ នៃស្រូវដំណើប រមែងមិនគិតថា ស្រូវដំណើប ស្រូវដំណើបទេ ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី ។ ម្នាលសន្ធៈ ព្រោះថា សេះអាជានីយដ៏ចម្រើន ដែលគេចងក្បែរក្រង់នៃស្រូវ តែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា ក្នុងថ្ងៃនេះ នាយសារថីអ្នកបង្ហាត់សេះ នឹងឲ្យអញធ្វើនូវហេតុដូចម្តេច អញនឹងធ្វើតបទៅវិញ ដូចម្តេច ។ សេះដែលគេចងក្បែរក្រង់នៃស្រូវនោះ រមែងមិននឹកថា ស្រូវដំណើប ស្រូវដំណើបទេ ។ ម្នាលសន្ធៈ សេះអាជានីយដ៏ចម្រើន តែងពិចារណា នូវការចាក់ដោយជន្លួញយ៉ាងនេះថា ដូចជាបំណុល ដូចជាចំណង ដូចជាសេចក្តីសាបសូន្យ ឬដូចជាទោស ។ ម្នាលសន្ធៈ បុរសអាជានីយដ៏ចម្រើន ទោះនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងមិនឲ្យកាមរាគរួបរឹតចិត្តបាន មិនឲ្យកាមរាគគ្របសង្កត់ចិត្តបាន ទាំងដឹងច្បាស់ នូវការរលាស់ចោលនូវកាមរាគ ដែលកើតឡើងហើយដោយពិត ។ មិនឲ្យព្យាបាទរួបរឹតចិត្តបាន… មិនឲ្យថីនមិទ្ធៈរួបរឹតចិត្តបាន… មិនឲ្យឧទ្ធច្ចកុក្កុច្ចៈ រួបរឹតចិត្តបាន… មិនឲ្យវិចិកិច្ឆារួបរឹតចិត្តបាន មិនឲ្យវិចិកិច្ឆាគ្របសង្កត់ចិត្តបាន ទាំងដឹងច្បាស់នូវការរលាស់ចោលនូវវិចិកិច្ឆាដែលកើតឡើងហើយដោយពិត ។ បុរសនោះ មិនគិត ព្រោះអាស្រ័យនូវបឋវី មិនគិត ព្រោះអាស្រ័យនូវអាបោ មិនគិត ព្រោះអាស្រ័យនូវតេជោ មិនគិត ព្រោះអាស្រ័យនូវវាយោ មិនគិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវលោកនេះ មិនគិត ព្រោះអាស្រ័យនូវលោកខាងមុខ មិនគិត ព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែគិតជាធម្មតាប៉ុណ្ណោះ ។ ម្នាលសន្ធៈ ទេវតាទាំងឡាយ ព្រមទាំងព្រះឥន្រ្ទ ព្រមទាំងព្រះព្រហ្ម ព្រមទាំងបជាបតិទេវរាជ តែងនមស្ការបុរសជាអាជានីយដ៏ចម្រើន អំពីចម្ងាយ ដែលជាអ្នកមានឈាន យ៉ាងនេះថា

យើងទាំងឡាយ មិនស្គាល់អ្នកណាជាបុរសអាជានីយ តែងគិត ព្រោះអាស្រ័យនូវគុណធម៌ណា បពិត្របុរសអាជានីយ យើងសូមនមស្ការចំពោះអ្នក បពិត្របុរសដ៏ឧត្តម យើងសូមនមស្ការចំពោះអ្នក ។

កាលព្រះអង្គទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសន្ធៈដ៏មានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បុរសអាជានីយដ៏ចម្រើន មានឈាន តែងគិតដូចម្តេច ។ បុរសអាជានីយនោះ មិនគិត ព្រោះអាស្រ័យនូវបឋវី មិនគិត ព្រោះអាស្រ័យនូវអាបោ មិនគិត ព្រោះអាស្រ័យនូវតេជោ មិនគិត ព្រោះអាស្រ័យនូវវាយោ មិនគិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវលោកនេះ មិនគិត ព្រោះអាស្រ័យនូវលោកខាងមុខ មិនគិត ព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែគិតជាធម្មតាតែប៉ុណ្ណោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុម្តេច ទេវតាទាំងឡាយ ព្រមទាំងព្រះឥន្រ្ទ ព្រមទាំងព្រហ្ម ព្រមទាំងបជាបតិទេវរាជ នមស្ការអំពីចម្ងាយ ចំពោះបុរសអាជានីយដ៏ចម្រើន ដែលមានឈានយ៉ាងនេះថា

យើងទាំងឡាយ មិនស្គាល់អ្នកណា ជាបុរសអាជានីយ តែងគិត ព្រោះអាស្រ័យនូវគុណធម៌ណា បពិត្របុរសអាជានីយ យើងសូមនមស្ការចំពោះអ្នក បពិត្របុរសដ៏ឧត្តម យើងសូមនមស្ការចំពោះអ្នក ។

ម្នាលសន្ធៈ បុរសអាជានីយដ៏ចម្រើន ក្នុងលោកនេះ សំគាល់ថាដី ក្នុងដីជាប្រាកដ សំគាល់ថា ទឹកក្នុងទឹកជាប្រាកដ សំគាល់ថា ភ្លើងក្នុងភ្លើងជាប្រាកដ សំគាល់ថា ខ្យល់ក្នុងខ្យល់ជាប្រាកដ សំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ ជាប្រាកដ សំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈជាប្រាកដ សំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈជាប្រាកដ សំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈជាប្រាកដ សំគាល់ថា លោកនេះ ក្នុងលោកនេះជាប្រាកដ សំគាល់ថា លោកខាងមុខក្នុងលោកខាងមុខជាប្រាកដ សំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត ជាប្រាកដ ។ ម្នាលសន្ធៈ បុរសអាជានីយដ៏ចម្រើន អ្នកមានឈានយ៉ាងនេះ មិនគិត ព្រោះអាស្រ័យនូវបឋវី មិនគិត ព្រោះអាស្រ័យនូវអាបោ មិនគិត ព្រោះអាស្រ័យនូវតេជោ មិនគិត ព្រោះអាស្រ័យនូវវាយោ មិនគិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវលោកនេះ មិនគិត ព្រោះអាស្រ័យនូវលោកខាងមុខ មិនគិត ព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែគិតជាធម្មតាប៉ុណ្ណោះ ។ ម្នាលសន្ធៈ ហេតុយ៉ាងនេះ ទេវតាទាំងឡាយ ព្រមទាំងព្រះឥន្រ្ទ ព្រមទាំងព្រហ្ម ព្រមទាំងបជាបតិទេវរាជ តែងនមស្ការអំពីចម្ងាយ ចំពោះបុរសអាជានីយដ៏ចម្រើនអ្នកមានឈាន យ៉ាងនេះថា

យើងមិនស្គាល់ច្បាស់ អ្នកណាជាបុរសអាជានីយ តែងគិត ព្រោះអាស្រ័យនូវគុណធម៌ណា បពិត្របុរសអាជានីយ យើងសូមនមស្ការចំពោះអ្នក បពិត្របុរសដ៏ឧត្តម យើងសូមនមស្ការចំពោះអ្នក ។

មោរនិវាបសូត្រ ទី១០កែប្រែ

[១១៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងបរិញ្វជការាម ជាមោរនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការ ឈ្មោះថាជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៣ ប្រការ តើដូចម្តេច ។ គឺសីលក្ខន្ធ ជាអសេក្ខៈ ១ សមាធិក្ខន្ធជាអសេក្ខៈ ១ បញ្ញាខន្ធ ជាអសេក្ខៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការនេះឯង ទើបឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការ ដទៃទៀត ក៏ឈ្មោះថាជាអ្នកសម្រេចមែន ឈ្មោះថាក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៣ ប្រការ តើដូចម្តេច ។ គឺឥទ្ធិប្បាដិហារិយៈ ១ អាទេសនាបាដិហារិយៈ ១ អនុសាសនីបាដិហារិយៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការនេះឯង ឈ្មោះថាជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការ ដទៃទៀត ឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៣ ប្រការ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការនេះឯង ឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ ប្រការ ឈ្មោះថាជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ២ ប្រការ តើដូចម្តេច ។ គឺវិជ្ជា ១ ចរណៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ ប្រការនេះ ទើបឈ្មោះថាជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ គាថានេះ ព្រហ្មឈ្មោះសនង្កុមារៈ បានពោលហើយថា

ជនទាំងឡាយណា ជាអ្នកប្រកាន់ចំពោះគោត្រ (បណ្តាជនទាំងនោះ) ក្សត្រិយ៍ ប្រសើរជាងប្រជុំជន ជនណា បរិបូណ៌ដោយវិជ្ជា និងចរណៈ ជននោះជាបុគ្គលប្រសើរជាងទេវតា និងមនុស្ស ។

ម្នាលភិក្ខុទាំងឡាយ គាថានេះឯង សនង្កុមារព្រហ្មបានច្រៀងត្រូវហើយ មិនមែនច្រៀងខុសទេ ជាសុភាសិត មិនមែនទុញ្ភសិតទេ ប្រកបដោយប្រយោជន៍ មិនមែនមិនប្រកបដោយប្រយោជន៍ទេ ទាំងតថាគត ក៏យល់ព្រម ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគតក៏ពោលយ៉ាងនេះថា

ជនទាំងឡាយណា ជាអ្នកប្រកាន់ចំពោះគោត្រ (បណ្តាជនទាំងនោះ) ក្សត្រិយ៍ ប្រសើរជាងប្រជុំជន ជនណា បរិបូណ៌ដោយវិជ្ជា និងចរណៈ ជននោះជាបុគ្គលប្រសើរជាងទេវតា និងមនុស្សដែរ ។

ចប់ និស្សយវគ្គ ទី១ ។

ឧទ្ទាននៃនិស្សយវគ្គនោះគឺ

និយាយអំពីសីល មានប្រយោជន៍ ដូចម្តេច ១ ចេតនា មានបីលើក ឧបនិស្ស័យ ១ សេចក្តីវិនាស ១ សញ្ញា ១ មិនធ្វើទុកក្នុងចិត្ត ១ សេក្ខៈ ១ បរិញ្វជការាមជាមោរនិវាបស្ថាន ១ ។

(ច្បាប់ឆ ២. អនុស្សតិវគ្គ)ទុតិយវគ្គ ទី២កែប្រែ

បឋមមហានាមសូត្រ ទី១កែប្រែ

[១១៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ ។ សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញ ទៅកាន់ចារិកដោយកាលកន្លងទៅ ៣ ខែ ។ មហានាមសក្កៈ បានឮថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់ចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ គ្រានោះ មហានាមសក្កៈ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះមហានាមសក្កៈ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច ។ ព្រះអង្គត្រាស់ថា បពិត្រមហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រមហានាម ការសួរនេះឯង ជាកិច្ចដ៏សមគួរដល់ព្រះអង្គ ជាកុលបុត្រហើយ ដ្បិតថា ព្រះអង្គចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច ។ បពិត្រមហានាម បុគ្គលអ្នកមានសទ្ធា ញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ អ្នកប្រារព្ធសេចក្តីព្យាយាម ញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ អ្នកមានសតិខ្ជាប់ខ្ជួន ញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ អ្នកមានចិត្តតាំងមាំ ញុំាងចិត្តដែលតាំងមាំ ឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ អ្នកមានប្រាជ្ញា ញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកឥតប្រាជ្ញា ១ ។ បពិត្រមហានាម ព្រះអង្គតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចម្រើនធម៌ ៦ យ៉ាងទៀត ។ បពិត្រមហានាម ក្នុងសាសនានេះ ព្រះអង្គគប្បីរលឹកនូវតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី ទូន្មាននូវបុរស ព្រះអង្គជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គបំបាក់បង់នូវភពដូច្នេះ ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវតថាគតក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវតថាគតហើយ រមែងបានសេចក្តីយល់នូវអត្ថ សេចក្តីយល់នូវធម៌ មានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិ តែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏បានតាំងនៅល្អ ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគត ហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វដែលមិនស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចម្រើននូវពុទ្ធានុស្សតិ ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌ដែលព្រះអរិយបុគ្គលទាំង ៨ ពួក ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ឲ្យនូវផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះធម៌ ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបានក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវព្រះធម៌ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានសេចក្តីរីករាយហើយ បីតិ រមែងកើតឡើង កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័កមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើក្នុងពួកសត្វ ដែលមិនស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចម្រើននូវធម្មានុស្សទិ ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវព្រះសង្ឃថា ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយប្រពៃ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយត្រង់ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិញ្វន ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិគួរដល់សាមីចិកម្ម ព្រះសង្ឃណា បើរាប់ជាគូនៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគនុ៎ះ លោកគួរទទួលរបស់ដែលគេនាំមកបូជា លោកគួរទទួលរបស់ដែលគេបម្រុងទទួលភ្ញៀវ លោកគួរទទួលទក្ខិណាទាន លោកគួរដល់អញ្ជលិកម្ម លោកជាបុញ្ញកេ្ខត្តដ៏ប្រសើររបស់សត្វលោក ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះសង្ឃក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ប្រារព្ធនូវព្រះសង្ឃហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិ តែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថាអ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចម្រើននូវសង្ឃានុស្សតិ ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវសីលទាំងឡាយរបស់ខ្លួនថា សីលមិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលជានា ដែលពួកវិញ្ញូជនសរសើរ ជាសីល ដែលតណ្ហា និងទិដ្ឋិ មិនបានស្ទាបអង្អែល ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវសីលក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបានក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវសីលហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វ ដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចម្រើននូវសីលានុស្សតិ ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវចាគៈរបស់ព្រះអង្គថា ឱហ្ន៎ អាត្មាអញ ចំជាមានលាភ ឱហ្ន៎ អាត្មាអញបានល្អហើយតើ អាត្មាអញមានចិត្ត មានមន្ទិល គឺសេចក្តីកំណាញ់ប្រាសចេញហើយ ក្នុងពួកសត្វ ដែលមានមន្ទិល គឺសេចក្តីកំណាញ់រួបរឹតហើយ បានបរិច្ចាគរួចហើយ មានដៃលាងស្អាតហើយ ត្រេកអរក្នុងការលះបង់ គួរឲ្យគេសូមបាន ត្រេកអរ ក្នុងការចែករំលែកទាន នៅគ្រប់គ្រងផ្ទះ ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវចាគៈក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈ រួបរឹតចិត្តបាន ឥតមានមោហៈ រួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវចាគៈហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តរីករាយហើយ បីតិតែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វ ដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចម្រើននូវចាគានុស្សតិ ។

បពិត្រមហានាម មួយវិញទៀត ព្រះអង្គគប្បីរលឹកនូវពួកទេវតាថា ពួកទេវតាជាន់ចាតុម្មហារាជិកៈ មានពួកទេវតាជាន់តាវត្តឹង្ស មានពួកទេវតាជាន់យាមៈ មានពួកទេវតាជាន់តុសិត មានពួកទេវតាជាន់និម្មានរតី មានពួកទេវតាជាន់បរនិម្មិតវសវត្តី មានពួកទេវតាដែលរាប់បញ្ចូលក្នុងពួកព្រហ្ម មានពួកទេវតាតពីនោះទៅទៀត ក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសទ្ធា មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយសីល មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសីល មានសភាពដូច្នោះ ពួកទេវតាទាំងនោះ ប្រកបដោយសុតៈ មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសុតៈ មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយចាគៈ មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានចាគៈ មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយបញ្ញា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានបញ្ញា មានសភាពដូច្នោះដែរ ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវសទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ពួកទេវតាទាំងនោះផង ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវពួកទេវតាហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើនូវទេវតានុស្សតិ ។

ទុតិយមហានាមសូត្រ ទី២កែប្រែ

[១១៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ ។ សម័យនោះឯង មហានាមសក្កៈ ទើបនឹងសះស្បើយចាកជម្ងឺ បានសះស្បើយចាកជម្ងឺមិនទាន់យូរប៉ុន្មាន ។ សម័យនោះឯង ស្រាប់តែពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ មហានាមសក្កៈបានឮថា ពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ គ្រានោះ មហានាមសក្កៈ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះមហានាមសក្កៈ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច ។ ព្រះអង្គត្រាស់ថា បពិត្រមហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រមហានាម ការសួរនេះឯង ជាកិច្ចដ៏សមគួរ ដល់ព្រះអង្គជាកុលបុត្រហើយ ដ្បិតថា ព្រះអង្គចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច ។ បពិត្រមហានាម បុគ្គលជាអ្នកមានសទ្ធា បានញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ អ្នកប្រារព្ធសេចក្តីព្យាយាម ញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ អ្នកមានសតិខ្ជាប់ខ្ជួន ញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ ជាអ្នកមានចិត្តតាំងមាំ បានញុំាងចិត្តដែលតាំងមាំឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ អ្នកមានប្រាជ្ញា បានញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកអាប់ឥតប្រាជ្ញា ១ ។ បពិត្រមហានាម កាលបើព្រះអង្គបានតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចម្រើននូវធម៌ ៦ យ៉ាង តទៅទៀត ។ បពិត្រមហានាម ព្រះអង្គគប្បីរលឹកនូវព្រះតថាគត ក្នុងលោកនេះថា ព្រះមានព្រះភាគអង្គនោះ ។បេ។ ជាសាស្រ្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះតថាគត ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវព្រះតថាគតហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័កមានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័កមានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ ។ បពិត្រមហានាម ព្រះអង្គកំពុងស្តេចយាងក្តី គប្បីចម្រើន ឋិតក្តី គប្បីចម្រើន គង់ក្តី គប្បីចម្រើន ផ្ទំក្តី គប្បីចម្រើន ផ្គូរផ្គងការងារក្តី គប្បីចម្រើន គ្រប់គ្រងទីផ្ទំដែលចង្អៀតដោយព្រះរាជបុត្តក្តី គប្បីចម្រើននូវពុទ្ធានុស្សតិនេះបានដែរ ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវព្រះធម៌… គប្បីរលឹកនូវព្រះសង្ឃ… គប្បីរលឹកនូវសីលទាំងឡាយរបស់ព្រះអង្គ… គប្បីរលឹកនូវចាគៈរបស់ព្រះអង្គ… គប្បីរលឹកនូវពួកទេវតាថា ពួកទេវតាក្នុងជាន់ចាតុម្មហារាជិកៈ មាន… ពួកទេវតាក្រៅពីនោះទៅទៀតក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសទ្ធា មានសភាពដូច្នោះដែរ ដោយសីល មានសភាពយ៉ាងណា… ដោយសុតៈ… ដោយចាគៈ… ពួកទេវតាទាំងនោះប្រកបដោយបញ្ញា ច្យុតអំពីទីនេះ មានសភាពយ៉ាងណា ទៅកើតក្នុងទីនោះ អាត្មាអញមានបញ្ញា មានសភាពដូច្នោះដែរ ។ បពិត្រមហានាម អរិយសាវ័ករលឹកនូវសទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ពួកទេវតាទាំងនោះផង ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវពួកទេវតាហើយ រមែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តតាំងនៅល្អ ។ បពិត្រមហានាម ព្រះអង្គកំពុងស្តេចយាងក្តី គប្បីចម្រើន ឋិតក្តី គប្បីចម្រើន គង់ក្តី គប្បីចម្រើន ផ្ទំក្តី គប្បីចម្រើន ផ្គូរផ្គងការងារក្តី គប្បីចម្រើន គ្រប់គ្រងនូវទីផ្ទំដែលចង្អៀត ដោយព្រះរាជបុត្តក្តី គប្បីចម្រើននូវទេវតានុស្សតិនេះបានដែរ ។

នន្ទិយសូត្រ ទី៣កែប្រែ

[១២០] សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ ។ សម័យនោះឯង ព្រះមានព្រះភាគ មានបំណងនឹងចូលទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី ។ នន្ទិយសក្កៈ បានឮដំណឹងថា ព្រះមានព្រះភាគ មានបំណងនឹងចូលទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី ។ គ្រានោះ នន្ទិយសក្កៈ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ ទាំងអាត្មាអញ ក៏គួរចូលទៅនៅចាំវស្សា ក្នុងក្រុងសាវត្ថីដែរ អាត្មាអញ នឹងផ្គូរផ្គងការងារ ក្នុងក្រុងសាវត្ថីនោះផង នឹងបានជួបព្រះមានព្រះភាគ មួយដងមួយកាលផង ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី ។ ចំណែកខាងនន្ទិយសក្កៈ ក៏ចូលទៅនៅចាំវស្សា ក្នុងក្រុងសាវត្ថីដែរ ទាំងផ្គូរផ្គងនូវការងារ ក្នុងក្រុងសាវត្ថីនោះផង បានជួបព្រះមានព្រះភាគ មួយដងមួយកាលផង ។ សម័យនោះឯង ពួកភិក្ខុជាច្រើនរូប ធ្វើចីវរកម្មថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់ចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ នន្ទិយសក្កៈ បានឮថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ លំដាប់នោះ នន្ទិយសក្កៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះនន្ទិយសក្កៈ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្មថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ដូចម្តេច ។ ព្រះអង្គត្រាស់ថា ម្នាលនន្ទិយៈ ប្រពៃហើយ ប្រពៃហើយ ម្នាលនន្ទិយៈ ការសួរនេះឯង ជាកិច្ចដ៏សមគួរ ដល់ទ្រង់ជាកុលបុត្រហើយ ដ្បិតថា ទ្រង់ចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច ។ ម្នាលនន្ទិយៈ បុគ្គលជាអ្នកមានសទ្ធា បានញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ ជាអ្នកមានសីល បានញុំាងសីលឲ្យសម្រេច មិនមែនជាអ្នកទ្រុស្តសីល ១ ជាអ្នកប្រារព្ធសេចក្តីព្យាយាម បានញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ ជាអ្នកមានសតិខ្ជាប់ខ្ជួន បានញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ ជាអ្នកមានចិត្តតាំងមាំ បានញុំាងចិត្តដែលតាំងមាំឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ ជាអ្នកមានប្រាជ្ញា បានញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកអាប់ឥតប្រាជ្ញា ១ ។ ម្នាលនន្ទិយៈ បើទ្រង់បានតាំងនៅក្នុងធម៌ទាំង ៦ នេះហើយ គួរដំកល់សតិក្នុងធម៌ ៥ យ៉ាង ក្នុងព្រះហឫទ័យតទៅទៀត ។ ម្នាលនន្ទិយៈ ទ្រង់គប្បីរលឹកនូវព្រះតថាគត ក្នុងលោកនេះថា ព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី ទូន្មាននូវបុរស ព្រះអង្គជាសាស្រ្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។ ម្នាលនន្ទិយៈ ព្រះអង្គទ្រង់គួរដម្កល់សតិក្នុងព្រះហឫទ័យ ប្រារព្ធនូវព្រះតថាគត ដោយប្រការដូច្នេះ ។

ម្នាលនន្ទិយៈ មួយទៀត ព្រះអង្គទ្រង់គប្បីរលឹកនូវព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌ដែលអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គល ជាដើម ឃើញច្បាស់ក្នុងចិត្តនៃខ្លួន ។ ម្នាលនន្ទិយៈ ព្រះអង្គទ្រង់គួរដម្កល់សតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវព្រះធម៌ ដោយប្រការដូច្នេះ ។

ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បីរលឹកនូវពួកកល្យាណមិត្តថា ឱហ្ន៎ អាត្មាអញចំជាមានលាភ អាត្មាអញបានល្អហើយ ដែលមានពួកជន ជាកល្យាណមិត្ត ជាអ្នកអនុគ្រោះ អ្នកប្រាថ្នានូវប្រយោជន៍ អ្នកទូន្មាន អ្នកប្រៀនប្រដៅ ។ ម្នាលនន្ទិយៈ ទ្រង់គួរដម្កល់សតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវពួកកល្យាណមិត្ត ដោយប្រការដូច្នេះ ។

ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បីរលឹកនូវចាគៈរបស់ទ្រង់ថា ឱហ្ន៎ អាត្មាអញចំជាមានលាភ អាត្មាអញល្អហើយតើ ដែលអាត្មាអញ មានចិត្ត មានមន្ទិល គឺសេចក្តីកំណាញ់ប្រាសចេញហើយ ក្នុងពួកសត្វដែលមានមន្ទិល គឺសេចក្តីកំណាញ់រួបរឹតហើយ មានទានបរិច្ចាគហើយ មានដៃលាងស្អាតហើយ ត្រេកអរក្នុងការលះ គួរឲ្យគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក ហើយនៅគ្រប់គ្រងផ្ទះ ។ ម្នាលនន្ទិយៈ ទ្រង់គួរដម្កល់នូវសតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវចាគៈដោយប្រការដូច្នេះ ។

ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បីរលឹកពួកទេវតាថា ទេវតាណា ដែលរំលងនូវពួកទេវតា ដែលមានកពឡីការាហារ ជាចំណី (កាមាវចរទេវតា) បានទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយឈានចិត្ត (ព្រហ្ម) ណាមួយ ទេវតាទាំងនោះ មិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចម្រើន នៃអំពើដែលខ្លួនធ្វើហើយ ម្នាលនន្ទិយៈ ដូចជាភិក្ខុអសមយវិមុត្ត រមែងមិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចម្រើននៃអំពើដែលខ្លួនធ្វើហើយ យ៉ាងណាមិញ ម្នាលនន្ទិយៈ ទេវតាណា ដែលផ្លោះរំលង នូវពួកទេវតា ដែលមានកពឡីការាហារជាចំណី បានទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយឈានចិត្តណាមួយ ទេវតាទាំងនោះ រមែងមិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចម្រើននៃអំពើដែលខ្លួនធ្វើហើយ ក៏យ៉ាងនោះដែរ ។ ម្នាលនន្ទិយៈ ទ្រង់គប្បីដម្កល់សតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវពួកទេវតា ដោយប្រការដូច្នេះឯង ។ ម្នាលនន្ទិយៈ អរិយសាវ័ក ប្រកបដោយធម៌ទាំង ១១ នេះឯង តែងលះបង់ មិនប្រកាន់ពួកអកុសលធម៌ដ៏លាមកឡើយ ។ ម្នាលនន្ទិយៈ ដូចជាក្អមផ្កាប់ រមែងមិនស្រូបយកទឹក ដែលហូរចេញបានឡើយ យ៉ាងណាមិញ ម្នាលនន្ទិយៈ ពុំនោះសោត ដូចជាភ្លើង កាលឆេះរាលដាលផុតអំពីស្មៅហើយ ក៏មិនត្រឡប់មករកស្មៅដែលឆេះរួចហើយវិញ យ៉ាងណាមិញ ម្នាលនន្ទិយៈ អរិយសាវ័កប្រកបដោយធម៌ទាំង ១១ នេះ តែងលះបង់ មិនប្រកាន់ពួកអកុសលធម៌លាមកឡើយ ក៏យ៉ាងនោះដែរ ។

សុភូតិសូត្រ ទី៤កែប្រែ

[១២១] គ្រានោះ ព្រះសុភូតិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ជាមួយនឹងសទ្ធភិក្ខុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំចំពោះព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះសុភូតិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសុភូតិ ភិក្ខុនេះឈ្មោះអ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះឈ្មោះសទ្ធៈ ជាកូនឧបាសក អ្នកមានសទ្ធា បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធា ។ ម្នាលសុភូតិ សទ្ធភិក្ខុនេះ ជាកូនឧបាសកអ្នកមានសទ្ធា បានចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធា និងប្រាកដក្នុងសទ្ធាចរិតទាំងឡាយដែរឬ ។ បពិត្រព្រះមានព្រះភាគ កាលនេះជាកាលគួរ ដល់ព្រះអង្គហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដល់ព្រះអង្គហើយ ព្រះមានព្រះភាគ គួរសំដែងសទ្ធាចរិតទាំងឡាយ របស់បុគ្គលអ្នកមានសទ្ធា ទោះភិក្ខុនេះប្រាកដក្នុងសទ្ធាចរិតទាំងឡាយក្តី មិនប្រាកដក្តី ខ្ញុំព្រះអង្គនឹងដឹងក្នុងកាលឥឡូវនេះ ។ ម្នាលសុភូតិ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់ ។ ព្រះសុភូតិដ៏មានអាយុ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាលសុភូតិ ភិក្ខុក្នុងសាសនានេះ អ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច ហើយសមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលសុភូតិ ព្រោះជាភិក្ខុ ជាអ្នកមានសីល ។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា ។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាពហូសូត អ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានទ្រទ្រង់ ចាំស្ទាត់ រត់មាត់ ត្រិះរិះដោយចិត្ត ត្រាស់ដឹងល្អដោយទិដ្ឋិ ។ ម្នាលសុភូតិ ភិក្ខុជាពហូសូត ។បេ។ ត្រាស់ដឹងល្អដោយទិដ្ឋិ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា ។

ម្នាលសុភូតិ មួយវិញទៀត បុគ្គលជាភិក្ខុ តែងជាអ្នកមានមិត្តល្អ មានសំឡាញ់ល្អ បែរឈមទៅរកមិត្តល្អ ។ ម្នាលសុភូតិ ព្រោះថាភិក្ខុ ជាអ្នកមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា ។

ម្នាលសុភូតិ មួយទៀត ភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើនូវភាពជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ ។ ម្នាលសុភូតិ ព្រោះភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើនូវភាពជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា ។

ម្នាលសុភូតិ មួយទៀត កិច្ចទាំងឡាយណាមួយ ធំ ឬតូចរបស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចទាំងនោះ ប្រកបដោយការពិចារណាដោយឧបាយក្នុងកិច្ចទាំងនោះ ជាបុគ្គលអាចធ្វើបាន អាចចាត់ចែងបាន ។ ម្នាលសុភូតិ ព្រោះកិច្ចទាំងឡាយណា របស់សព្រហ្មចារីបុគ្គលទាំងឡាយ ។បេ។ ភិក្ខុជាអ្នកអាចធ្វើបាន អាចចាត់ចែងបាន ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា ។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាធម៌ មានការហៅរកដោយពាក្យជាទីស្រឡាញ់ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ ។ ម្នាលសុភូតិ ព្រោះភិក្ខុជាអ្នកប្រាថ្នាធម៌ មានការហៅរកដោយពាក្យជាទីស្រឡាញ់ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា ។

ម្នាលសុភូតិ មួយទៀត ភិក្ខុអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដើម្បីធ្វើកុសលធម៌ទាំងឡាយ ឲ្យបរិបូណ៌ ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយចោល ។ ម្នាលសុភូតិ ព្រោះភិក្ខុអ្នកប្រារព្ធព្យាយាម ។បេ។ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា ។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅ ក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន ។ ម្នាលសុភូតិ ព្រោះភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា ។

ម្នាលសុភូតិ មួយទៀត ភិក្ខុរលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើនជាតិ គឺរលឹកឃើញបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ មួយពាន់ជាតិ មួយសែនជាតិក៏បាន រលឹកឃើញបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ថាអាត្មាអញ បានកើតក្នុងភពឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងទីណា លុះអាត្មាអញទៅកើតក្នុងទីនោះហើយ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងទីនេះ (ភិក្ខុ) រលឹកឃើញជាតិដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន បានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយប្រការដូច្នេះ ។

ម្នាលសុភូតិ ព្រោះភិក្ខុរលឹកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន គឺរលឹកឃើញបាន ១ជាតិ ២ជាតិ ។បេ។ រលឹកឃើញជាតិដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនបានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយប្រការដូច្នេះ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា ។

ម្នាលសុភូតិ មួយទៀត ភិក្ខុមានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត និងការចាប់បដិសន្ធិ ជាសត្វថោកទាប និងខ្ពង់ខ្ពស់ មានសម្បុរល្អ និងសម្បុរអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមយថាកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកនិយាយតិះដៀល នូវព្រះអរិយបុគ្គលទាំងឡាយ មានសេចក្តីយល់ខុស ប្រកាន់មាំនូវអំពើដែលយល់ខុស សត្វទាំងនោះ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ពុំខាន អើហ្ន៎ ចំណែកពួកសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិននិយាយតិះដៀលព្រះអរិយបុគ្គលទាំងឡាយ មានសេចក្តីយល់ត្រូវ ប្រកាន់មាំនូវអំពើដែលយល់ត្រូវ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ភិក្ខុមានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា មើលឃើញនូវពួកសត្វដែលច្យុត និងការចាប់បដិសន្ធិ ជាសត្វថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅ តាមយថាកម្ម (របស់ខ្លួន) ដោយប្រការដូច្នេះ ។ ម្នាលសុភូតិ ព្រោះភិក្ខុមានទិព្វចក្ខុដ៏បរិសុទ្ធ ។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅ តាមយថាកម្ម (របស់ខ្លួន) ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា ។

ម្នាលសុភូតិ មួយវិញទៀត ភិក្ខុបានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ។ ម្នាលសុភូតិ ព្រោះភិក្ខុបានធ្វើឲ្យជាក់ច្បាស់ ។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា ។

កាលដែលព្រះមានព្រះភាគ ទ្រង់សំដែងយ៉ាងនេះហើយ ព្រះសុភូតិដ៏មានអាយុ ក្រាបទូលចំពោះព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សទ្ធាចរិតទាំងឡាយណារបស់បុគ្គលអ្នកមានសទ្ធា ដែលព្រះមានព្រះភាគបានទ្រង់សំដែងហើយ សទ្ធាចរិតទាំងនោះ រមែងមានប្រាកដដល់ភិក្ខុនេះ ទាំងភិក្ខុនេះ ក៏នឹងប្រាកដក្នុងសទ្ធាចរិតទាំងនុ៎ះ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះជាពហូសូត អ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានទ្រទ្រង់ ចាំទុករត់មាត់ ត្រិះរិះដោយចិត្ត ត្រាស់ដឹងល្អដោយទិដ្ឋិ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ បែរឈមទៅរកមិត្រល្អ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះ ជាបុគ្គលដែលគេប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើនូវភាពជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ ។ បពិត្រព្រះអង្គដ៏ចម្រើន ករណីយកិច្ចទាំងឡាយណាមួយ ធំ ឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុនេះ ជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចទាំងនោះ ប្រកបដោយការពិចារណា ដោយឧបាយ ក្នុងកិច្ចទាំងនោះ ជាបុគ្គលអាចធ្វើបាន អាចចាត់ចែងបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះ ជាអ្នកប្រាថ្នានូវធម៌ ហៅរកដោយពាក្យជាទីស្រឡាញ់ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះ ជាអ្នកប្រារព្ធព្យាយាម មានកំឡាំង មានសេចក្តីប្រឹងប្រែងដ៏មាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយចោល ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅ ក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះ រលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនច្រើនជាតិ គឺរលឹកឃើញបាន ១ជាតិ ២ជាតិ ។បេ។ រលឹកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា ។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅ តាមយថាកម្ម ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះ បានធ្វើឲ្យជាក់ច្បាស់ ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ។ បពិត្រព្រះអង្គដ៏ចម្រើន សទ្ធាចរិតទាំងឡាយណា របស់បុគ្គលអ្នកមានសទ្ធា ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ សទ្ធាចរិតទាំងនោះ រមែងមានប្រាកដ ដល់ភិក្ខុនេះ ទាំងភិក្ខុនេះ នឹងប្រាកដក្នុងសទ្ធាចរិតទាំងនុ៎ះ ។ ម្នាលសុភូតិ ប្រពៃហើយ ប្រពៃហើយ ម្នាលសុភូតិ បើដូច្នោះ អ្នកគប្បីនៅជាមួយនឹងសទ្ធភិក្ខុនេះចុះ ម្នាលសុភូតិ កាលណាបើអ្នកប្រាថ្នាដើម្បីជួបតថាគត អ្នកគប្បីចូលមកជាមួយនឹងសទ្ធភិក្ខុ ដើម្បីជួបតថាគត (ក្នុងកាលនោះចុះ) ។

មេត្តាសូត្រ ទី៥កែប្រែ

[១២២] ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេពគប់ បានចម្រើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុក បានប្រារព្ធល្អហើយ អានិសង្ស ១១ ប្រការ រមែងកើតប្រាកដ ។ អានិសង្ស ១១ ប្រការ តើដូចម្តេច ។ គឺ មេត្តាវិហារិបុគ្គល រមែងដេកលក់ស្រួល ១ ភ្ញាក់ឡើងស្រួល ១ មិនឃើញនូវសុបិនអាក្រក់ ១ ជាទីស្រឡាញ់របស់ពួកមនុស្ស ១ ជាទីស្រឡាញ់របស់ពួកអមនុស្ស ១ ពួកទេវតាតែងរក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី គ្រឿងសស្រ្តាវុធក្តី មិនចូលទៅក្នុងកាយរបស់មេត្តាវិហារិបុគ្គលនោះ ១ ចិត្តរមែងតាំងនៅមាំឆាប់ ១ សម្បុរមុខថ្លាស្រស់បស់ ១ ជាអ្នកមិនវង្វេង ហើយធ្វើមរណភាព ១ កាលបើមិនទាន់ត្រាស់ដឹងនូវអរហត្តដ៏ក្រៃលែងជាងមេត្តាសមាបត្តិទេ រមែងបានទៅកើតក្នុងព្រហ្មលោក ១ ។ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេពគប់ បានចម្រើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុក បានប្រារព្ធល្អហើយ អានិសង្សទាំង ១១ ប្រការនេះ រមែងកើតប្រាកដ ។

អដ្ឋកនាគរសូត្រ ទី៦កែប្រែ

[១២៣] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី ។ សម័យនោះឯង ទសមគហបតី អ្នកនៅក្នុងក្រុងឈ្មោះ អដ្ឋកៈ បានមកដល់ក្រុងបាតលិបុត្ត ដោយកិច្ចនីមួយ ។ លំដាប់នោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ បានចូលទៅរកភិក្ខុ ១ រូប ក្នុងកុក្កុដារាម លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងភិក្ខុនោះដូច្នេះថា បពិត្រលោកដ៏ចម្រើន ឥឡូវនេះ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីណា បពិត្រលោកដ៏ចម្រើន ព្រោះយើងចង់ជួបព្រះអានន្ទដ៏មានអាយុ ។ ភិក្ខុនោះតបថា ម្នាលគហបតី ព្រះអានន្ទដ៏មានអាយុនុ៎ះ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី ។ លំដាប់នោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ សម្រេចនូវកិច្ចនោះ ក្នុងក្រុងបាតលិបុត្ត ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ ក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ចិត្តរបស់ភិក្ខុអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ មានដែរឬ ។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ មានដែរ ។ បពិត្រព្រះអានន្ទដ៏ចម្រើន ចិត្តរបស់ភិក្ខុ អ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ តើដូចម្តេច ។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏បានចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា បឋមជ្ឈាននេះ ដែល (អាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ ឈានណាមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានការរលត់ទៅជាធម្មតា ។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនដល់នូវការអស់អាសវៈទាំងឡាយទេ ក៏បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេកក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ បរិនិញ្វន ក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះជាធម្មតា ។ ម្នាលគហបតី ចិត្តរបស់ភិក្ខុដែលគ្មានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន បើមិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ ។ ម្នាលគហបតី មួយទៀត ភិក្ខុ ព្រោះបានរម្ងាប់វិតក្កៈ និងវិចារៈ (ក៏បានចូល) កាន់ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក ដែលមិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន… តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន ។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា ចតុត្ថជ្ឈាននេះឯង (ដែលអាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ ឈានឯណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានកិរិយារលត់ទៅជាធម្មតា ។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់ដល់នូវការអស់អាសវៈទាំងឡាយទេ រមែងបានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេក ក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ក៏បរិនិញ្វនក្នុងលោកនោះ បានការមិនត្រឡប់ ចាកលោកនោះជាធម្មតា ។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ អ្នកមានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ ។

ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង [សំដៅយកទិសតូចទាំង ៤ គឺទិសអាគ្នេយ៍ ឦសាន និរតី ពាយ័ព្យ ។] មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយមានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយយកខ្លួនទៅប្រៀបនឹងសត្វទាំងពួង ក្នុងទីទាំងពួង ។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា មេត្តាចេតោវិមុត្តិនេះឯង (ដែលអាត្មាអញ) បានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈានណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈាននោះក៏មិនទៀង មានការរលត់ទៅ ជាធម្មតា ។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់បានដល់នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេក ក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ហើយក៏បរិនិញ្វន ក្នុងលោកនោះ មានការមិនត្រឡប់ ចាកលោកនោះជាធម្មតា ។ ម្នាលគហបតី ចិត្តរបស់ភិក្ខុដែលមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីកេ្សមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ ។

ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបនឹងសត្វទាំងពួង ក្នុងទីទាំងពួង ។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា ឧបេក្ខាចេតោវិមុត្តិនេះឯង ដែល (អាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ក៏ឈានឯណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានការរលត់ទៅ ជាធម្មតា ។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះហើយ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់បានដល់នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេកក្នុងធម៌នោះ ដោយសេចក្តីរីករាយក្នុងធម៌នោះ ហើយក៏បរិនិញ្វនក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះជាធម្មតា ។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ អ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ ។

ម្នាលគហបតី មួយទៀត ភិក្ខុបានដល់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះប្រព្រឹត្តកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះវិនាសនៃបដិឃសញ្ញាទាំងឡាយ ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា អាកាសានញ្ចាយតនសមាបត្តិនេះឯង ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ឈានណាមួយ ដែលអាត្មាអញបានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈាននោះក៏មិនទៀង មានការរលត់ជាធម្មតា ។ ភិក្ខុនោះ ឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់ដល់ នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយសេចក្តីត្រេកអរក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ហើយក៏បរិនិញ្វន ក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះ ជាធម្មតា ។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន ចិត្តមិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី ក៏រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ ។

ម្នាលគហបតី មួយទៀត ភិក្ខុកន្លងអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត… កន្លងវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វត្ថុតិចតួច មិនមានដូច្នេះ ។ ភិក្ខុនោះ ពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា អាកិញ្ចញ្ញាយតនសមាបត្តិនេះឯង ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ក៏ឈានណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចត់ផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានការរលត់ ជាធម្មតា ។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះហើយ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់បានដល់នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេកក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ហើយបរិនិញ្វនក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះ ជាធម្មតា ។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ ដែលមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ ។

កាលដែលព្រះអានន្ទដ៏មានអាយុ បានពោលយ៉ាងនេះហើយ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ បានពោលនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ដូចជាបុរសអ្នកស្វែងរកកំណប់ទ្រព្យតែមួយ ស្រាប់តែបានកំណប់ទ្រព្យ ១១ តែម្តង យ៉ាងណាមិញ បពិត្រលោកដ៏ចម្រើន ខ្ញុំព្រះករុណា ស្វែងរកទ្វារនៃព្រះនិញ្វនឈ្មោះអមតៈតែមួយទេ ស្រាប់តែបានស្តាប់នូវទ្វារនៃព្រះនិញ្វន ឈ្មោះអមតៈទាំងឡាយ ១១ តែម្តង យ៉ាងនោះដែរ ។ បពិត្រលោកដ៏ចម្រើន ដូចជាផ្ទះរបស់បុរស មានទ្វារ ១១ កាលបើភ្លើងឆេះផ្ទះនោះ បុរសនោះ ក៏អាចធ្វើខ្លួនឲ្យមានសួស្តី ដោយទ្វារតែមួយ ៗ បាន យ៉ាងណាមិញ បពិត្រលោកដ៏ចម្រើន បណ្តាអមតទ្វារ ១១ នេះ ខ្ញុំព្រះករុណា នឹងអាចធ្វើខ្លួន ឲ្យមានសួស្តីដោយអមតទ្វារតែមួយ ៗ បាន ក៏យ៉ាងនោះដែរ ។ បពិត្រលោកដ៏ចម្រើន អម្បាលដូចជាពួកអន្យតិរ្ថិយទាំងនេះ តែងស្វែងរកទ្រព្យសម្រាប់អាចារ្យ ដើម្បីអាចារ្យ ចុះខ្ញុំព្រះករុណា នឹងធ្វើនូវការបូជាដល់ព្រះអានន្ទដ៏មានអាយុ តើដូចម្តេចទៅវិញ ។ គ្រានោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ ក៏បានប្រជុំភិក្ខុសង្ឃ ដែលនៅក្នុងក្រុងវេសាលីផង នៅក្នុងក្រុងបាតលិបុត្តផង ហើយអង្គាសភិក្ខុសង្ឃ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃរបស់ខ្លួន ត្រាតែហាមឃាត់ ហើយញុំាងភិក្ខុ ១ រូបៗ ឲ្យស្លៀកដណ្តប់ដោយគូនៃសំពត់គ្រប់អង្គ ញុំាងព្រះអានន្ទដ៏មានអាយុ ឲ្យស្លៀកដណ្តប់ដោយត្រៃចីវរផង ញុំាងជាងឲ្យធ្វើវិហារ [ពាក្យថាវិហារក្នុងទីនេះ បានដល់សាលាដែលប្រក់ស្លឹក ។ អដ្ឋកថា ។] តម្លៃ ៥០០ កហាបណៈ ប្រគេនព្រះអានន្ទដ៏មានអាយុផង ។

គោបាលសូត្រ ទី៧កែប្រែ

[១២៤] ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គ ១១ ប្រការ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចម្រើនបានឡើយ ។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ មិនស្គាល់រូបគោ ១ មិនឈ្លាសវៃក្នុងលក្ខណៈ (គ្រឿងចំណាំ) ១ មិនចេះឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹកដែលគោផឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះមិនឲ្យសេសសល់ ១ មិនបូជាពួកគោឈ្មោល ជាបិតារបស់គោ ជាមេដឹកនាំហ្វូងគោ ដោយអតិរេកបូជា ១ ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គ ១១ ប្រការនេះ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចម្រើនបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការ មិនគួរដល់នូវការចម្រើនលូតលាស់ ធំទូលាយក្នុងធម្មវិន័យនេះ យ៉ាងនេះឯង ។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនស្គាល់រូប ១ មិនឈ្លាសវៃក្នុងលក្ខណៈ ១ មិនចេះឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះទាល់តែអស់រលីង ១ មិនបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់រូប តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមសេចក្តីពិត នូវរូបឯណានីមួយ គឺមហាភូតរូបទាំង ៤ ផង ឧបាទាយរូប ដែលអាស្រ័យនឹងមហាភូតរូបទាំង ៤ ផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់រូប យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនឈ្លាសវៃក្នុងលក្ខណៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតថា បុគ្គលពាល មានកម្មជាលក្ខណៈ បុគ្គលជាបណ្ឌិត ក៏មានកម្មជាលក្ខណៈដែរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសវៃ ក្នុងលក្ខណៈយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនចេះឆ្កឹះឆ្កៀលពងរុយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទទួលត្រងរងយកកាមវិតក្កៈ ដែលកើតឡើងហើយ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនបានធ្វើមិនឲ្យកើតតទៅទៀត ទទួលត្រងរងយកព្យាបាទវិតក្កៈ ដែលកើតឡើងហើយ… វិហឹសាវិតក្កៈ ដែលកើតឡើងហើយ… អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ៗ មិនលះបង់ មិនបន្ទោបង់ មិនបានធ្វើឲ្យវិនាស មិនបានធ្វើមិនឲ្យកើតតទៅទៀត ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនចេះឆ្កឹះឆ្កៀលពងរុយ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនចេះបិទដំបៅ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ប្រកាន់និមិត្ត ប្រកាន់អនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្កត់បុគ្គលនុ៎ះ ដែលមិនសង្រួមចក្ខុន្រ្ទិយ ព្រោះមិនសង្រួមចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយឡើយ ស្តាប់សំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ភ្លក្សរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ… ដឹងធម្មារម្មណ៍ដោយចិត្ត ហើយប្រកាន់និមិត្ត ប្រកាន់អនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្កត់បុគ្គលនុ៎ះ ដែលមិនសង្រួមនូវមនិន្រ្ទិយ ព្រោះហេតុមិនសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រតិបត្តិ ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សាមនិន្រ្ទិយ មិនដល់នូវការសង្រួមក្នុងមនិន្រ្ទិយឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនចេះបិទដំបៅ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនធ្វើភ្នក់ផ្សែង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសំដែងធម៌តាមខ្លួនស្តាប់មក តាមខ្លួនរៀនមក ដល់ជនទាំងឡាយដទៃដោយពិស្តារ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនធ្វើភ្នក់ផ្សែង យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់កំពង់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅរកពួកភិក្ខុដែលជាអ្នកចេះដឹងច្រើន ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា គឺបាតិមោក្ខទាំងពីរ គ្រប់ៗ កាល ប៉ុន្តែមិនបានសាកសួរ មិនបានដេញដោលថា បពិត្រលោកដ៏ចម្រើន ហេតុនេះ ដូចម្តេច សេចក្តីនៃពាក្យនេះ តើដូចម្តេច ។ លោកដ៏មានអាយុទាំងនោះ មិនបើកចំហនូវសេចក្តីដែលកំបាំងផង មិនធ្វើឲ្យរាក់នូវសេចក្តីដែលប្រដៅផង មិនបន្ទោបង់នូវសេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ ដែលគួរសង្ស័យច្រើនប្រការ ដល់ភិក្ខុនោះផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់កំពង់ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់ទឹកផឹក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើធម្មវិន័យ ដែលតថាគតបានប្រាប់ បានសំដែងហើយ ក៏មិនបាននូវការដឹងអត្ថ មិនបាននូវការដឹងធម៌ មិនបានបាមុជ្ជៈ ដែលប្រកបដោយធម៌ឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ទឹកផឹក យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់ផ្លូវ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិត នូវមគ្គដែលប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ផ្លូវ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនឈ្លាសវៃ ក្នុងគោចរដ្ឋាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតនូវសតិប្បដ្ឋាន ៤ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសវៃក្នុងគោចរដ្ឋាន យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុរូតយកទឹកដោះអស់រលីង តើដូចម្តេច  ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានពួកគហបតី អ្នកមានសទ្ធា នាំគ្នាមកបវារណា ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរូតយកទឹកដោះអស់ រលីង យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនបូជាពួកភិក្ខុដែលជាថេរៈអ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ភិក្ខុក្នុងសាសនានេះ មិនដំកល់កាយកម្មប្រកបដោយមេត្តា ក្នុងពួកភិក្ខុទាំងនោះ ក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងមុខក្តី មិនដំកល់វចីកម្ម ប្រកបដោយមេត្តា… មិនដំកល់មនោកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងក្តី ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួត្រាសង្ឃ ដោយអតិរេកបូជា យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ១១ ប្រការនេះ មិនគួរដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះទេ ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គ ១១ ប្រការ ទើបគួររក្សាហ្វូងគោ ធ្វើគោឲ្យចម្រើនបាន ។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកស្គាល់រូបគោ ១ ឈ្លាសវៃក្នុងលក្ខណៈ ១ ចេះឆ្កឹះឆ្កៀលពងរុយ ១ ចេះបិទដំបៅ ១ ចេះធ្វើភ្នក់ផ្សែង ១ ស្គាល់កំពង់ ១ ស្គាល់ទឹកផឹក ១ ស្គាល់ផ្លូវ ១ ឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះ ឲ្យមានសេសសល់ ១ បូជានូវពួកគោឈ្មោល ដែលជាបិតារបស់គោ ជាមេដឹកនាំហ្វូងគោ ដោយអតិរេកបូជា ១ ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គទាំង ១១ ប្រការនេះ ទើបគួររក្សាហ្វូងគោ ធ្វើគោឲ្យចម្រើនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការ ទើបគួរដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន ក៏យ៉ាងនោះឯង ។ ប្រកបដោយធម៌ ១១ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្គាល់រូប ១ ឈ្លាសវៃក្នុងលក្ខណៈ ១ ចេះឆ្កឹះឆ្កៀលពងរុយ ១ ចេះបិទដំបៅ ១ ចេះធ្វើភ្នក់ផ្សែង ១ ស្គាល់កំពង់ ១ ស្គាល់ទឹកផឹក ១ ស្គាល់ផ្លូវ ១ ឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះឲ្យមានសេសសល់ ១ បូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុស្គាល់រូប តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិត នូវរូបណានីមួយ គឺមហាភូតរូបទាំង ៤ ផង ឧបាទាយរូប ដែលអាស្រ័យនឹងមហាភូតរូបទាំង ៤ ផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកស្គាល់រូប យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃក្នុងលក្ខណៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា បុគ្គលពាល មានកម្មជាលក្ខណៈ បុគ្គលជាបណ្ឌិត មានកម្មជាលក្ខណៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃក្នុងលក្ខណៈ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកចេះឆ្កឹះឆ្កៀលពងរុយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទទួលត្រងរងយកកាមវិតក្កៈដែលកើតឡើងហើយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៅទៀតបាន នូវព្យាបាទវិតក្កៈដែលកើតឡើងហើយ… វិហឹសាវិតក្កៈដែលកើតឡើងហើយ… មិនទទួលត្រងរងយកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ៗ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកចេះឆ្កឹះឆ្កៀលពងរុយ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកចេះបិទដំបៅ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ជាអ្នកមិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គលនុ៎ះ ដែលមិនសង្រួមចក្ខុន្រ្ទិយ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ស្តាប់សំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ភ្លក្សរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្តហើយ ជាអ្នកមិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គលនុ៎ះ ដែលមិនសង្រួមមនិន្រ្ទិយ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកចេះបិទដំបៅ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកចេះធ្វើភ្នក់ផ្សែង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសំដែងធម៌តាមខ្លួនបានស្តាប់ តាមខ្លួនបានរៀនមក ដល់ជនទាំងឡាយដទៃ ដោយសេចក្តីពិស្តារ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកចេះធ្វើភ្នក់ផ្សែង យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅរកពួកភិក្ខុ ដែលជាអ្នកចេះដឹងច្រើន ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកាគ្រប់កាល ហើយសាកសួរថា បពិត្រលោកដ៏ចម្រើន ហេតុនេះ ដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច ។ លោកដ៏មានអាយុទាំងនោះ ក៏បើកបង្ហាញ កំចាត់កំចាយសេចក្តីដែលកំបាំងផង ធ្វើឲ្យរាក់នូវរបស់ដែលជ្រៅផង បន្ទោបង់ កំចាត់កំចាយសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ដែលគួរសង្ស័យច្រើនប្រការ ដល់ភិក្ខុនោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់កំពង់ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុស្គាល់ទឹកផឹក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើធម្មវិន័យ ដែលតថាគតបានប្រាប់ បានសំដែងហើយ ក៏បាននូវការដឹងអត្ថ បាននូវការដឹងធម៌ បានបាមុជ្ជៈ ដែលប្រកបដោយធម៌ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ទឹកផឹក យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុស្គាល់ផ្លូវ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្គាល់តាមពិតនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ផ្លូវ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុឈ្លាសវៃ ក្នុងគោចរដ្ឋាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិត នូវសតិប្បដ្ឋាន ៤ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃ ក្នុងគោចរដ្ឋាន យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុរូតយកទឹកដោះ ឲ្យមានសេសសល់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានពួកគហបតី អ្នកមានសទ្ធា នាំគ្នាមកបវារណា ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុក៏ស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នករូតយកទឹកដោះ ឲ្យមានសេសសល់ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដំកល់កាយកម្ម ប្រកបដោយមេត្តា ចំពោះពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងមុខក្តី ដំកល់វចីកម្មប្រកបដោយមេត្តា… ដំកល់មនោកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខផង ក្នុងទីកំបាំងមុខផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួត្រាសង្ឃ ដោយអតិរេកបូជា យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការនេះ ទើបគួរដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន ។

បឋមសមាធិសូត្រ ទី៨កែប្រែ

[១២៥] គ្រានោះ ពួកភិក្ខុជាច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុបាននូវសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថាទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណាដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបានសមាធិ មានសភាពដូច្នោះ មានដែរ ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី ។បេ។ របស់ណាដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុបានសមាធិ មានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថាដី ក្នុងដី ។បេ។ របស់ណាដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ ដោយចិត្តហើយ ក៏មិនសំគាល់ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នេះ យ៉ាងនេះឯង ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណា ដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្ត ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។

ទុតិយសមាធិសូត្រ ទី៩កែប្រែ

[១២៦] ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបានសមាធិ មានសភាពដូច្នេះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណាដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានតែព្រះមានព្រះភាគជាមូល មានតែព្រះមានព្រះភាគ ជាអ្នកណែនាំ មានតែព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមទ្រង់បំភ្លឺសេចក្តីនៃភាសិតនេះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ព្រះវាចានៃព្រះមានព្រះភាគហើយ នឹងចាំទុកបាន ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបានសមាធិ មានសភាពដូច្នេះ មានដែរ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី ។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញា ជាធម្មតាតែប៉ុណ្ណោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុដែលបានសមាធិ មានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី ។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់ យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរំលត់តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។

តតិយសមាធិសូត្រ ទី១០កែប្រែ

[១២៧] លំដាប់នោះ ពួកភិក្ខុជាច្រើនរូប ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បានពោលទៅនឹងព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថាទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខក្នុងលោកខាងមុខ របស់ណាដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអាវុសោ ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរ ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី ។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុបានសមាធិ មានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី ។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់ យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះ ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។

ចតុត្ថសមាធិសូត្រ ទី១១កែប្រែ

[១២៨] ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខក្នុងលោកខាងមុខ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញា ជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអាវុសោ យើងទាំងឡាយ មកអំពីចម្ងាយ ចង់ដឹងសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះសារីបុត្តដ៏មានអាយុ សូមអភ័យទោស សូមព្រះសារីបុត្តដ៏មានអាយុ បំភ្លឺសេចក្តីនៃភាសិតនេះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ភាសិតរបស់ព្រះសារីបុត្តដ៏មានអាយុ នឹងចាំទុកបាន ។ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ ខ្ញុំនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលថេរវាចារបស់ព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុបានសមាធិ មានសភាព ដូច្នោះ មានដែរ ដូចជាភិក្ខុមិនសំគាល់ថា ដីក្នុងដី ។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ នូវរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុបានសមាធិមានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី ។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុបានសមាធិ មានសភាពដូច្នោះ ជាអ្នកមិនសំគាល់ថា ដីក្នុងដី តើយ៉ាងណា ។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្ត មិនសំគាល់ ក្នុងរបស់ទាំងនោះ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះ ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខក្នុងលោកខាងមុខ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ ។

ចប់ ទុតិយវគ្គ ទី២ ។

ឧទ្ទាននៃវគ្គនោះគឺ

និយាយអំពីមហានាម មាន ២ លើក អំពីនន្ទិយៈ ១ អំពីសុភូតិ ១ អំពីមេត្តា ១ អំពីទសមគហបតី ១ អំពីគោបាល ១ អំពីសមាធិ មាន ៤ លើក ។

សូត្រដែលមិនរួបរួមដោយបណ្ណាសកៈកែប្រែ

៣. សាមញ្ញវគ្គកែប្រែ

[១២៩] ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គ ១១ ប្រការ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចម្រើនបានទេ ។ ប្រកបដោយអង្គទាំង ១១ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោក្នុងលោកនេះ មិនស្គាល់រូបគោ ១ មិនឈ្លាសវៃក្នុងលក្ខណៈ ១ មិនចេះឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនចេះធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹកផឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតទឹកដោះមិនឲ្យមានសេសសល់ ១ មិនបូជាគោឈ្មោល ដែលជាបិតារបស់គោ ជាមេដឹកនាំគោ ដោយអតិរេកបូជា ១ ។ ម្នាលភិក្ខុទាំងឡាយ នាយគោបាល ប្រកបដោយអង្គ ១១ នេះឯង មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចម្រើនបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាភិក្ខុប្រកបដោយធម៌ទាំង១១ ប្រការ មិនគួរឃើញរឿយៗ ថា មិនទៀងក្នុងចក្ខុ ។បេ។ មិនគួរឃើញរឿយៗ នូវសេចក្តីទុក្ខក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការមិនមានខ្លឹមសារ ក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការអស់ទៅក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការសូន្យទៅ ក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការប្រាសចាកតម្រេក ក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការរលត់ទៅ ក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការលះចោលក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការមិនទៀង មិនគួរឃើញរឿយៗ នូវសេចក្តីទុក្ខ មិនគួរឃើញរឿយៗ នូវការមិនមានខ្លឹមសារ មិនគួរឃើញរឿយៗ នូវការអស់ទៅ មិនគួរឃើញរឿយៗ នូវការសូន្យទៅ មិនគួរឃើញរឿយៗ នូវការប្រាសចាកតម្រេក មិនគួរឃើញរឿយៗ នូវការរលត់ទៅ មិនគួរឃើញរឿយៗ នូវការលះចោលក្នុងត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូប សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ចក្ខុសម្ជស្ស សោតសម្ជស្ស ឃានសម្ជស្ស ជិវ្ហាសម្ជស្ស កាយសម្ជស្ស មនោសម្ជស្ស វេទនាដែលកើតអំពីចក្ខុសម្ជស្ស វេទនាដែលកើតអំពីសោតសម្ជស្ស វេទនាដែលកើតអំពីឃានសម្ជស្ស វេទនាដែលកើតអំពីជិវ្ហាសម្ជស្ស វេទនាដែលកើតអំពីកាយសម្ជស្ស វេទនាដែលកើតអំពីមនោសម្ជស្ស រូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា រូបសញ្ចេតនា សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា រូបវិតក្កៈ សទ្ទវិតក្កៈ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ រូបវិចារៈ សទ្ទវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ ។

[១៣០] ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គទាំង ១១ ប្រការ ទើបគួរដើម្បីរក្សាហ្វូងគោ ធ្វើគោឲ្យចម្រើនបាន ។ ប្រកបដោយអង្គទាំង ១១ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកស្គាល់រូបគោ ១ ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការ ទើបគួរឃើញរឿយៗ នូវការមិនទៀង ក្នុងចក្ខុ ។បេ។ ឃើញរឿយៗ នូវការលះចោល យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១១ ប្រការ បុគ្គលគួរចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ទាំង ១១ ប្រការ តើដូម្តេច ។ គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១ មេត្តាចេតោវិមុត្តិ ១ ករុណាចេតោវិមុត្តិ ១ មុទិតាចេតោវិមុត្តិ ១ ឧបេក្ខាចេតោវិមុត្តិ ១ អាកាសានញ្ចាយតនៈ ១ វិញ្ញាណញ្ចាយតនៈ ១ អាកិញ្ចញ្ញាយតនៈ ១ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១១ ប្រការនេះ បុគ្គលគួរចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។

៤. រាគបេយ្យាលកែប្រែ

[១៣១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១១ ប្រការនេះ បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់ កំណត់ដឹង អស់រលីង លះបង់ អស់ទៅ សូន្យទៅ ប្រាសចាកតម្រេក រលត់ លះចោល បោះបង់នូវរាគៈ ។ ធម៌ទាំង ១១ ប្រការនេះ បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់ កំណត់ដឹង អស់រលីង លះបង់ អស់ទៅ សូន្យទៅ ប្រាសចាកតម្រេក រលត់ លះចោល បោះបង់នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្កៈ មានៈ អតិមានៈ មទៈ បមាទៈ ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះចប់ហើយ ។ ភិក្ខុទាំងនោះ មានចិត្តរីករាយ ត្រេអរចំពោះភាសិតរបស់ព្រះមានព្រះភាគ ។

សូត្រទាំងឡាយ ប្រាំបួនពាន់ប្រាំរយ និង៥៧ សូត្រដ៏ក្រៃលែង មានមកក្នុងគម្ពីរអង្គុត្តរនិកាយ ។

ចប់ ឯកាទសកនិបាត ។

ចប់ ភាគ៥១  ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ