ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > អបទាន

១៣. អបទានកែប្រែ

១៣.១ ថេរាបទាន

៤២. ភទ្ទាលិវគ្គ​កែប្រែ

១. ភទ្ទាលិត្ថេរាបទាន​កែប្រែ

[១] ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ជាបុគ្គលខ្ពង់ខ្ពស់ ប្រកបដោយសេចក្តីករុណា ជាអ្នកប្រាជ្ញ ប្រាថ្នាសេចក្តីស្ងប់ស្ងាត់ព្រះអង្គប្រសើរក្នុងលោក ទ្រង់បានស្តេចចូលទៅក្នុងព្រៃហិមពាន្ត ។ ព្រះលោកនាយក ព្រះនាមសុមេធៈ ជាបុរសដ៏ប្រសើរ លុះទ្រង់សេ្តចចូលទៅក្នុងព្រៃហិមពាន្តហើយគង់ពែនភ្នែន ។ ព្រះពុទ្ធជាលោកនាយក ព្រះនាមសុមេធៈអង្គនោះ ជាបុរសដ៏ប្រសើរ ទ្រង់គង់ចូលសមាធិអស់ ៧ យប់ ៧ ថ្ងៃ ។ ខ្ញុំរែកអម្រែកបរិក្ខារ សំដៅចូលទៅរកព្រៃ ហើយឃើញព្រះសម្ពុទ្ធក្នុងព្រៃ នោះ ព្រះអង្គមានឱឃៈឆ្លងហើយ មិនមានអាសវៈ ។ គ្រានោះខ្ញុំកាន់អំបោសបោសអាស្រម ហើយលើកឈើ ៤ កំណាត់ បញ្ឈរធ្វើជាបារាំ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្កាឈើប្រក់បារាំ ហើយថ្វាយបង្គំព្រះលោកនាយក ។ ពួកជនតែងហៅនូវព្រះសម្ពុទ្ធអង្គណា ដែលទ្រង់មានបញ្ញាដូចផែនដី មានបញ្ញាល្អថាសុមេធៈ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់គង់ក្នុងពួកភិក្ខុ ហើយបានសំដែង​គាថា ដូចខាងក្រោមនេះ ។ ពួកទេវតាទាំងអស់ បានដឹងព្រះពុទ្ធដីការបស់ព្រះពុទ្ធហើយ ក៏មកជួបជុំ ប្រាប់គ្នាថា ព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គមានចក្ខុ នឹងសំដែង​ធម៌ដោយឥតសង្ស័យ ។ ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ព្រះអង្គគួរទទួលនូវគ្រឿងបូជា ទ្រង់គង់ក្នុងកណ្តាលពួកទេវតា ហើយត្រាស់គាថាទាំងនេះថា បុគ្គលណាបាំងបារាំដែលប្រក់ដោយផ្កាឈើ ថ្វាយតថាគតអស់ ៧ ថ្ងៃ តថាគតនឹងសំដែង​សរសើរបុគ្គលនោះ អ្នកទាំងឡាយចូរចាំស្តាប់តថាគតសំដែង​ចុះ ។ បុគ្គលនោះ បើបានកើតជាទេវតាឬកើតជាមនុស្ស និងមានសម្បុរដូចមាស ជាអ្នកមានភោគៈច្រើន បរិភោគកាមគុណជាប្រក្រតី ។ ដំរី ៦០ ពាន់ដែលគេស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង ជាដំរីមានខ្សែដង្គន់មាស ដែលពួកហ្មដំរីមានដៃកាន់លំពែងស្នែងក្របីនិងកង្វេរ ជិះមកកាន់ទីបម្រើនរៈនេះរាល់ពេលល្ងាចព្រឹក ។ ឯនរៈនេះនឹងមានពួកដំរីនោះចោមរោម ហើយសប្បាយរីករាយ សេះ ៦០ ពាន់ដែលគេស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់បែប ជាសេះអាជានេយ្យ និងសេះសន្ធពពីកំណើត ជាពាហនៈលឿន មានពួកនាយសារថីទ្រទ្រង់នូវខែលនិងធ្នូឡើងជិះ នឹងចោមរោមបុគ្គលជានិច្ច នេះជាផលនៃពុទ្ធបូជា ។ រថ ៦០ ពាន់ ដែលគេតាក់តែងដោយប្រដាប់គ្រប់យ៉ាង បិទបាំងដោយស្បែកខ្លាដំបងនិងខ្លាធំ គេចងល្អ ហើយលើកទង់ជ័យ មានពួកនាយសារថីមានដៃកាន់ធ្នូនិងខែលឡើងជិះ នឹងចោមរោមបុគ្គលនោះជានិច្ច នេះជាផលនៃពុទ្ធបូជា ។ ស្រុកសួយ ៦០ ពាន់ បរិបូណ៌ដោយសត្វគ្រប់ ជាស្រុកមានទ្រព្យនិងស្រូវជាច្រើន ជារបស់សម្រេចល្អ ដោយប្រការទាំងពួង នឹងកើតមានប្រាកដសព្វកាល នេះជាផលនៃពុទ្ធបូជា ។ សេនាមានអង្គ ៤ គឺ ដំរី សេះ រថ ពលថ្មើរជើង នឹងមកចោមរោមបុគ្គលនេះជានិច្ច នេះជាផលនៃពុទ្ធបូជា ។ បុគ្គលនោះនឹងរីករាយក្នុងទេវលោកអស់ ​១៨០០ កប្ប នឹងបានកើតជាសេ្តចចក្រពត្តិអស់ ១ ពាន់ដង ។ នឹងសោយទេវរាជ្យអស់ ៣ រយដង នឹងសោយបទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់ ។ កន្លងទៅ ៣០ ពាន់កប្ប នឹងមានព្រះសាស្តាព្រះនាមគោតមកើតក្នុងត្រកូលនៃព្រះបាទឱក្កាករាជ ត្រាស់ដឹងក្នុងលោក ។ (ព្រះសុមេធៈសម្ពុទ្ធទ្រង់ត្រាស់ថា) ខ្ញុំនឹងបានទទួលមត៌កក្នុងធម៌ ជាឱរសដែលធម៌និម្មិតហើយរបស់ព្រះសាស្តានោះ ជាបុគ្គលកំណត់ដឹងនូវអាសវៈទាំងពួង ឥតមានអាសវៈ ។ ក្នុងរវាង ៣០ ពាន់កប្ប ខ្ញុំបានឃើញព្រះលោកនាយក អាស្រ័យនូវចន្លោះនេះ ហើយស្វះស្វែងរកនូវអមតបទ គឺនិព្វាន ។ ខ្ញុំឈ្មោះថាមានលាភហើយ អត្តភាពជាមនុស្ស ឈ្មោះថាខ្ញុំបានល្អហើយ ព្រោះខ្ញុំបានដឹងនូវពាក្យប្រៀនប្រដៅនៃព្រះពុទ្ធ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ លុះខ្ញុំពោលសរសើរចំពោះព្រះញាណរួចហើយ ក៏បានដល់នូវអមតបទ គឺនិព្វាន ។ ខ្ញុំចូលទៅកើតក្នុងកំណើតណា ៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំរមែងបានសេចក្តីសុខក្នុងទីទាំងពួង នេះជាផលរបស់ខ្ញុំ ក្នុងការពោលសរសើរញាណ ។ នេះរាងកាយជាខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំជាបុគ្គលមិនមានអាសវៈដូចជាដំរីដ៏ប្រសើរកាត់ផ្កាច់នូវចំណង ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈដូចជាដំរីដ៏ប្រសើរកាត់ផ្លាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរូចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះភទ្ទាលិត្ថេរ មានអាយុ បានសំដែង​នូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ភទ្ទាលិត្ថេរាបទាន ។​

២. ឯកច្ជត្តិត្ថេរាបទាន​កែប្រែ

[២] ខ្ញុំបានធ្វើអាស្រមក៏ល្អ ចាក់ដីខ្សាច់ក៏ស្អាត ហើយសាងបណ្ណសាលាយ៉ាងល្អ ទៀបឆ្នេរស្ទឹងចន្ទភាគា ។ ស្ទឹង (នោះ) មានប្រាំងទាប មាន កំពង់រាបស្មើ ជាទីរីយរាយនៃចិត្ត បរិបូណ៌ដោយសត្វត្រី និងអណ្តើក មានសត្វ ក្រពើនៅអាស្រ័យ ។ ពួកសត្វខ្លាឃ្មុំ ក្ងោក ខ្លាដំបង ករវិក និងសាលិកា តែងបន្លឺសំឡេង សព្វៗ កាល សត្វទាំងនោះ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួកតាវៅ មានសំឡេងពីរោះ និងហង្សមានសូរសព្ទពីរោះ តែងយំ ឆ្លើយគ្នា (សព្វៗ កាល) សត្វទាំងនោះ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ក្នុងទីនោះ ។ ពួកសីហៈ ខ្លាធំ ជ្រូក កុក ឆ្កែព្រៃ និងខ្លារខិន តែងបន្លឺសំឡេងក្បែរជ្រោះភ្នំ ធ្វើ អាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួកម្រឹគទ្រាយ ម្រឹគខ្ទីង ចចក និងជ្រូកជាច្រើនតែងបន្លឺសំឡេងក្បែរជ្រោះភ្នំ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួកដើមរាជព្រឹក្ស ដើមចម្បា៉ ដើមជ្រនៀង ដើមឈើភ្លើង ដើមរំដួល និងដើមអសោក ក៏ធ្វើអាស្រមរបស់ខ្ញុំឲ្យ ល្អ ។ ពួកដើមអង្កោល ដើមយុថ្កា ដើមសត្តបាណ៌ ដើមបាសដើមកុន្ទីស និងដើមគណិការ បញ្ចេញផ្កាក្បែរអាស្រមរបស់ខ្ញុំ ។ ពួកដើមខ្ទឹង ដើមរាំងភ្នំ ដើមស្រល់ និងដើមស្វាយ ស មានផ្ការីកនៅក្នុងទីនោះ ក្លិនជាទិព្វសាយកាយ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួកដើមពោធិ ដើមធ្នង់ ដើមជន្លាត់ដៃ ដើមរាំងភ្នំ និងដើមផ្កាថ្ពៅ មានផ្ការីក ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួកដើមស្វាយ ដើមព្រីង ដើមដង្កៀបក្តាមដើមរាំងអន្លក់ និង ដើមភ្លៅនាង ក្លិនជាទិព្វក្រអូបសាយភាយ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួកដើមអសោក ដើមខ្វិត ដើមនួនស្រី មានផ្ការីក ក្លិនជាទិព្វសាយភាយ អាស្រមរបស់ខ្ញុំឲ្យល្អ ។ ដើមក្ទម្ព ដើមចេក ដើមសណ្តែកព្រៃដែលគេដាំ ទ្រទ្រង់ផ្លែជានិច្ច ធ្វើអាស្រមរបស់ខ្ញុំឲ្យ ល្អ ។ ពួកដើមសម៉ ដើមកន្ទាតព្រៃ ដើមស្វាយ ដើមព្រីង ដើមសម៉ភេទក៏ ដើមក្របៅ ដើមរាក់ខ្មៅ ដើមព្នៅ មានផ្លែ ជិតអាស្រមរបស់ខ្ញុំ ។ នៅទីជិត ស្រះបោក្ខណី មានកំពង់រាបស្មើ ជាទីរីករាយចិត្ត ក៏ដេរដាសដោយរំចង់ ផ្កាឈូក និងផ្កាឧប្បុល ។ ពួកដើមឈូក កំពង់ចាប់ផ្ទៃ (នោប) ពួកដើម ឈើ មានកេសរឯទៀតៗ បញ្ចេញផ្ការីក មានទង ដើមកណ្ណិកាមានស្លឹកជ្រះ បព្ចោញផ្កានៅទៀបអាស្រមរបស់ខ្ញុំ ។ ពួកត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ និងត្រីឆ្ពិន កំពង់ត្រាច់ទៅមក ក្នុងទឹកថ្លាធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួកដើមនយិតាព្រឹក្ស ដើមស្វាយក្រអូប ដើមកាកេត មាននៅទៀបលំដាប់ច្រាំង ក្លិនជាទិព្វសាយភាយទៅ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ក្លិនជាទិព្វ សាយភាយទៅ ហូរចេញមកពីក្រឳឈូក និងមើមឈូកដូចទឹកដោះរាវ និងទឹកដោះថ្លា ធ្វើអាស្រមរបស់ឲ្យល្អ ។ ផ្នូកខ្សាច់ក៏ល្អដេរដាស ជ្រួតជ្រាបដោយទឹកក្នុងទីនោះ នឹងដើមសេតព្រឹក្ស មានផ្ការោយចុុុះក៏ផ្ការីក ធ្វើអាស្រមរបស់ខ្ញុំល្អ ។ ពួកតាបសទាំងអស់ ពេញទៅដោយភារៈ គឺផ្នួងសក់ ស្លៀកសំពត់ស្បែកខ្លា ទាំងទ្រទ្រង់នូវសំពត់ សំបកឈើ ធ្វើអាស្រមរបស់ខ្ញុំល្អ ។ (ពួកតាបសទាំងនោះ) ក្រឡេកមើលប្រមាណមួយជួរនឹម ជាបុគ្គលមាន បញ្ញាចាស់ មានកិរិយាប្រព្រឹត្តដ៏ស្ងប់ស្ងាត់ជាប្រក្រតីមិនមានសេចក្តីប្រាថ្នា ក្នុងការជាប់ចំពាក់ដោយកាម នៅក្នុងអាស្រមរបស់ខ្ញុំ ។ ពួកតាបសទាំងអស់នោះ មានក្រចកនិងរោមក្លៀកដុះវែងៗ មានម្ទិលធ្មេញ មានធូលីលើក្បាល ទ្រទ្រង់នូងធូលីនិងក្អែល នៅក្នុងអាស្រមរបស់ខ្ញុំ ។ ពួកតាបស់ទាំងនោះ ដល់នូវអភិញ្ញបារមី សុទ្ធតែត្រាច់ទៅព្វក៏អាកាសបានតាបស់នោះហោះទៅកាន់អាកាស ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ គ្រានោះ ខ្ញុំមានពួកសិស្សទាំងនោះ ចោមរោមជាបរិវារ នៅក្នុងព្រៃធំ ឆ្អែតស្កប់ស្កល់ ដោយសេចក្តីរីករាយ ក្នុងឈាន ឥតដឹងយប់និងថ្ងៃ ។ សម័យនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាអ្នកប្រាជ្ញធំ ព្រះអង្គជានាយកនៃសត្វលោក ទ្រង់កំចាត់ បង់នូវងងឹតអន្ធការ ទ្រង់កើតឡើង ក្នុងលោក ។ គ្រានោះ មានសិស្សមួយរូប ចូលមកក្នុងសំណាក់ខ្ញុំ សិស្សនោះមានប្រាថ្នានឹងរៀន នូវមន្តទាំងឡាយ ឈ្មោះឆឡង្គលក្ខណៈ ។ ព្រះពុទ្ធព្រះនាមអត្ថទស្សី ជាអ្នកប្រាជ្ញដ៏ប្រសើរផុត ទ្រង់កើតឡើងក្នុងលោក កំពុងប្រកាស នូវសច្ចៈ ៤ហើយសំដែង​នូវអមតបទគឺនិព្វាន ។ ខ្ញុំមានសេចក្តីត្រេកអរស្រស់ ស្រាយរីករាយ ជាទីអាស្រ័យនៅ នៃពួកអ្នកមានចិត្តជាធម៌ បានចេញអំពីអាស្រម ហើយពោលពាក្យនេះថា ព្រះពុទ្ធ កើតឡើងហើយ ក្នុងលោក ទ្រង់មានលក្ខណៈដ៏សំខាន់ ៣២ ប្រការ ដូច្នេះ អ្នករាល់គ្នាចូរមក យើងនឹងទៅក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធ ។ ពួកតាបសទាំងនោះ ជាអ្នកធ្វើតាមឱវាទខ្ញុំ ដល់នូវបារមីក្នុងព្រះសទ្ធម្ម ជាអ្នកស្វែងរក នូវប្រយោជន៍ដ៏ប្រសើរ បានទទួលជាសាធុ ។ ពួកតាបសទាំងនោះ សឹងពេញទៅដោយភារៈ គឺផ្នួងសក់ ស្លៀកពាក់ស្បែកខ្លា កំពុងស្វែងរក ប្រយោជន៍ដ៏ឧត្តម ចេញចាកព្រៃ ក្នុងកាលនោះ ។ គាប់ជួនសម័យនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ព្រះអង្គមានយសធំកំពុងប្រកាសសច្ចៈ ៤ សំដែង​នូវអមតបទ គឺនិព្វាន ។ ខ្ញុំបានកាន់ស្វេតឆ័ត្របាំង ថ្វាយព្រះពុទ្ធដ៏ប្រសើរ លុះបាំងថ្វាយអស់មួយថ្ងៃហើយ ខ្ញុំថ្វាយព្រះពុទ្ធដ៏ប្រសើរ ។ ចំណែកខាងព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ទ្រង់ជាច្បងក្នុងលោក ជានរៈ ដ៏ប្រសើរ ទ្រង់គ្រង់ក្នុងពួកភិក្ខុ ហើយត្រាស់នូវគាថាទាំនេះថា បុគ្គលណាមានចិត្តជ្រះថ្លាបានបាំងឆ័ត្រថ្វាយតថាគត ដោយដៃរបស់ខ្លួន តថាគត នឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសំដែង​ចុះ ។ បុគ្គលនេះ កាលកើតជាទេវតា ឬកើតជាមនុស្ស ពួកជននឹងបាំងឆ័ត្រឲ្យសព្វៗ កាល នេះជាផល នៃការថ្វាយឆ័ត្រ ។ បុគ្គលនោះ នឹងរីករាយ ក្នុងទេវលោក អស់ ៧៧ កប្ប នឹងបានជាស្តេចចក្រពត្តិ អស់ ១.០០០ ដង ។ ម្យា៉ងទៀតបុគ្គលនោះ នឹងបានសោយទេវរាជ្យ ជាសេ្តចនៃទេវតា អស់ ៧៧ ដង នឹងសោយបទេសរាជ្យ ដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ ។ កន្លងទៅ ​១៨០០ កប្ប ព្រះពុទ្ធព្រះនាមគោតម ជាសាក្បដ៏ប្រសើរបំផុត ព្រះអង្គមាន បញ្ញាចក្ខុ ទ្រង់កំចាត់បង់នូវងងឹតអន្ធការ នឹងកើតឡើង ។ បុគ្គលនោះ នឹងបានទទួលមត៌ក ក្នុងធម៌របស់ព្រះពុទ្ធអង្គនោះ ជាឱរសដែល ធម៌និម្មិតហើយ កំណត់ដឹងនូវអាសវៈ ទាំងអស់ ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន ។ កាលណា ខ្ញុំបានធ្វើនូវកុសលកម្ម គឺបាំងឆ័ត្រថ្វាយព្រះពុទ្ធ ក្នុងចន្លោះនេះ ខ្ញុំមិនដែលស្គាល់ស្វេតឆ័ត្រ ដែលគេមិនបាំងឲ្យខ្ញុំឡើយ ។ នេះរាងកាយ ជាទីបំផុតរបស់ខ្ញុំភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ចំណែកការបាំងឆ័ត្រលើក្បាល អស់កាលជានិច្ច មានដរាបដល់ថ្ងៃនេះ ។ ឱហ៎្ន អំពើល្អខ្ញុំធ្វើដោយប្រពៃហើយ ចំពោះព្រះពុទ្ធ ព្រះនាមអត្ថទស្សី ព្រះអង្គ ប្រកបដោយតាទិគុណ ខ្ញុំមានអាសវៈ ទាំងពួង អស់រលីងហើយ ឥឡូនេះ ភពថ្មីមិនមានទៀតឡើយ ។ កិលេសទាំងឡាយខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើតាមរូចហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឬថា ព្រះឯកច្ឆត្តិយត្ថេរ មានអាយុ បានសំដែង​នូវគាថា ទាំងនេះដោយប្រការដូច្នេះ ។​

ចប់ ឯកច្ឆត្តិយត្ថេរាបទាន ។​

៣. តិណសូលកធាទនិយត្ថេរាបទាន​កែប្រែ

[៣] កាលនោះ ខ្ញុំបានពិចារណានូវជាតិជរានិងមរណៈ ខ្ញុំតែម្នាក់ឯង ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ។ កាលខ្ញុំសព្ចារទៅតាមលំដាប់ បាន ចូលទៅកាន់ឆ្នេរនៃទន្លេគង្គាក៏ឃើញផែនដីដុះពេញស្មើ នៅទៀបឆ្នេរនៃទន្លេគង្គានោះ ។ ខ្ញុំបានសាងអាស្រមត្រង់ទីនោះ ហើយនៅក្នុងអាស្រមរបស់ខ្ញុំ ទីចង្រ្កមដែលខ្ញុំបានធ្វើល្អហើយ សឹងប្រកបដោយពួកសត្វ ស្លាបផ្សេងៗ ។ ពួកសត្វតែងចូលមកជិតខ្ញុំផង បន្លឺសំឡេង គួរឲ្យចាប់ចិត្តផង ខ្ញុំត្រេកអររីករាយ ជាមួយនឹងសត្វទាំងនោះ ហើយនៅក្នុងអាស្រម ។ សេ្តចម្រឹគមានជើង ៤ នៅជិតអាស្រមរបស់ខ្ញុំ ស្តេចម្រឹគនោះ តែងចេញអំពីលំនៅមកស្រែកគំរាមដូចជារន្ទហះ ។ កាលស្តេចម្រឹគបន្លឺសំឡេងឡើង ខ្ញុំក៏មានសេចក្តី រីករាយកើតឡើង ខ្ញុំកំពុងស្វះស្វែង រកស្តេចម្រឹគ ស្រាប់តែប្រទះឃើញព្រះលោកនាយកលុះខ្ញុំឃើញព្រះពុទ្ធ ព្រះនាមតិស្សៈ ជាទេវតាក្រែលែង ជាងទេវតា ជានាយកប្រសើររបស់សត្វលោកហើយ ខ្ញុំមានចិត្តត្រេកអរ រីករាយ បានបូជាកេសរផ្កាខ្ទឹង ។ ខ្ញុំសរសើរព្រះលោកនាយក ព្រះអង្គកំពុងរុងរឿង ដូចជាព្រះអាទិត្យ ការះឡើង រដូចជាស្តេចឈើមានផ្ការីក ពុំនោះសោតដូចជាផ្កាព្រឹកថា បពិត្រព្រះសព្វញ្ញូ ព្រះអង្គទ្រង់ធ្វើខ្ញុំ ព្រមទាំងទេវតា ឲ្យរុងរឿង ដោយញាណរបស់ព្រះអង្គ ពួកជនបានធ្វើព្រះអង្គ ឲ្យត្រេកអរហើយរមែងរូចចាកជាតិ ។ ពួកជនដែលត្រូវរាគៈនិងទោសៈ គ្របសង្កត់ហើយ រមែងធ្លាក់ចុះក្នុងអវីចិនរក ព្រោះកិរិយាមិនឃើញ នូវព្រះសព្វញ្ញូពុទ្ធ ទ្រង់ឃើញហេតុទាំងពួង ។ ពួកសត្វទាំងអស់ រូចស្រឡះចាកភព ពាស់ត្រូវនូវអមតបទគឺព្រះនិព្វាន ព្រោះអាស្រ័យនូវការឃើញព្រះអង្គ ជាសព្វញ្ញូលោកនាយក ។ កាលណា ព្រះពុទ្ធទាំងឡាយ ព្រះអង្គមានបញ្ញាចក្ខុ ជាអ្នកធ្វើនូវពន្លឺកើតឡើង ព្រះពុទ្ធទាំងឡាយនោះ រមែងដុតកិលេស ហើយបង្ហាញនូវពន្លឺក្នុងកាលនោះ ។ ខ្ញុំសរសើរព្រះសម្ពុទ្ធ ព្រះនាមតិស្សៈ ជា នាយកដ៏ប្រសើរនៃសត្វលោកទ្រង់បានជ្រាបច្បាស់ នូវសេចក្តីត្រិះរិះរបស់ ខ្ញុំ ទ្រង់គង់លើអាសនៈរបស់ព្រះអង្គ ហើយសំដែង​នូវគាថាទាំងនោះថា បុគ្គលណាមានសេចក្តីជ្រះថ្លាបានបាំងតថាគតដោយផ្កាទាំងឡាយ ដោយដៃរបស់ខ្លួន តថាគត នឹងសរសើរ បុគ្គលនោះ នឹងសោយទេវរាជ្យ ជាសេ្តចនៃទេវតា អស់ ២៥ ដង នឹងបានជាសេ្តចចក្រពត្តិ អស់ ៧៥ ដង ។ នឹងបានសោយប្រទេសរាជ្យ ដ៏ធំទូលាយ រាប់ជាតិមិនអស់ នេះជាអានិសង្ស នៃកម្ម គឺកិរិយាបូជានូវផ្កានោះ ។ បុរសនេះ ដែលបានបាំងតថាគតដោយផ្កាទាំងឡាយ ទាំងល្ងាចទាំងព្រឹក នឹងទៅជាអ្នកប្រកបដោយបុញ្ញកម្ម ផលនឹងកើតប្រាកដចំពោះមុខ ។ បុរសនេះប្រាថ្នាវត្ថុណាៗ ដោយកាមទាំងឡាយវត្ថុនោះៗ នឹងកើតប្រាកដ នឹងញាំុងសេចក្តីប្រាថ្នាឲ្យពេញលេញ ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន ។ ខ្ញុំដុតបំផ្លសញពួកកិលេសចោលហើយ ជាអ្នកដឹងច្បាស់ទាំងមានស្មារតី អង្គុយលើអាសវៈតែមួយ ក៏បានដល់នូវ ព្រះអរហត្ត ។ ខ្ញុំកំពុងដើរ កំពុងដេក កំពុងអង្គុយឬឈរ ក៏នឹកទៅរកព្រះពុទ្ធ ដ៏ប្រសើរ ក្នុងកាលនោះ ។ ក្នុងទីនោះ ខ្ញុំឥតមានសេចក្តីខ្វះខាតដោយចីវ រប្បច្ច័យ បិណ្ឌបាតប្បច្ច័យ និងសេនាសនប្បច្ច័យសោះឡើយ នេះជាផលនៃពុទ្ធបូជា ។ ឥឡូវនេះ ខ្ញុំនោះបានដល់អមតបទ គឺព្រះនិព្វាន ជាគុណជាត ស្ងប់ប្រសើរ ខ្ញុំកំណត់ដឹង នូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ ។ ក្នុងកប្បទី ៩២អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញអស់ហើយ ភពទាំងពួង ខ្ញុំបានគាស់រំលើងចោលអស់ហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរូចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតិណ សូលកឆាទនិយត្ថេរ បានសំដែង​ នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ តិណសូលកឆាទនិយត្ថេរាបទាន ។​

៤. មធុមំសទាយកត្ថេរាបទាន​កែប្រែ

[៤] ខ្ញុំអ្នកសម្លាប់ជ្រូក នៅក្នុងក្រុងពន្ធុមតី បានចម្អិនគ្រឿងទេស ហើយរោយលើសាច់មានរស់ឆ្ងាញ់ ។ ខ្ញុំចូលទៅកាន់ទីប្រជុំ ហើយបានយកបាត្រមួយ មកដាក់បំពេញដោយសាច់ឆ្ងាញ់នោះ ហើយប្រគេនដល់ព្រះភិក្ខុ សង្ឃ ។ កាលនោះ ភិក្ខុអង្គណាជាថេរៈ ចាស់ជាងគេ ខ្ញុំក៏ប្រគេនភិក្ខុនោះ ខ្ញុំបាននូវសេចក្តីសុខធំទូលាយ ដោយសារការបំពេញបាត្រ ដោយសាច់ឆ្ងាញ់នោះ ។ ខ្ញុំបានទទួលនូវសម្បត្តិទាំងពីរ ត្រូវកុសលមូលដាស់តឿន ក៏បានដុតបំផ្លាញកិលេស ក្នុងបច្ឆិមភពដែលកំពង់ប្រព្រឹត្តទៅ ។ ខ្ញុំធ្វើចិត្តឲ្យ ជ្រះថ្លាក្នុងទីនោះហើយ បានទៅកើតឯឋានតាវត្តិង្ស ខ្ញុំឆីត្តីផឹកក្តី តែងបានសេចក្តីសុខដ៏ធំទូលាយ ក្នុងឋាននោះ ។ ខ្ញុំតែងរលឹកឃើញនូវបុព្វកម្ម ក្នុងមណ្ឌប ឬទៀបគល់ឈើផភ្លៀងគឺបាយនិងទឹកតែងបង្អុរចុះដល់ខ្ញុំ ក្នុងខណៈនោះ ។ នេះរាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតរបស់ ខ្ញុំ កំពុងប្រព្រឹត្តទៅ ចំណែកខាងបាយនិងទឹក រមែងបង្អុរចុះមកដើម្បីខ្ញុំ ក្នុងទីនេះ សព្វៗ ពេល ។ ខ្ញុំអន្ទោលទៅក្នុងភព កំណត់ដឹងនូវអាសវៈទាំង អស់ ជាអ្នកមិនមានអាសវៈ ដោយការឲ្យនូវសាច់ មានរសឆ្ងាញ់នោះឯង ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យនូវសាច់ មានរសឆ្ងាញ់នោះឯង ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាល់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ ផ្តាច់នូវ ទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញ ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះធុមំសទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ មធុមំសទាយកត្ថេរាបទាន ។​

៥. នាកបល្លវកត្ថេរាបទាន​កែប្រែ

[៥] ខ្ញុំនៅក្នុងឱទ្យានរបស់ព្រះរាជា ក្នុងក្រុងពន្ធុមតី ឯព្រះលោកនាយក គង់ជិតអាស្រមរបស់ខ្ញុំ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកស្លឹកខ្ទឹងទៅបូជាព្រះពុទ្ធ ហើយថ្វាយបង្គំព្រះសុគត ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានបូជាស្លឹក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជា ដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរូចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនាគបល្លវកត្ថេរ មានអាយុ បានសំដែង​នូវ គាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ នាគបល្លវកត្ថេរាបទាន ។​

៦. ឯកទីបិយត្ថេរាបទាន​កែប្រែ

[៦] កាលព្រះសុគតព្រះនាមសិទ្ធត្ថៈ ជាលោកនាយកទ្រង់បរិនិព្វានហើយពួកមនុស្សនិងទេវតាទាំងអស់ នាំគ្នាបូជាព្រះពុទ្ធដ៏ឧត្តម ជាងសត្វ ជើងពីរ ។ ក៏កាលដែលព្រះសិទ្ធត្ថៈ ជាលោកនាយក ដែលគេលើកជាក់លើ ជើងថ្ករហើយ ពួកមនុស្សព្រមទាំងទេវតា នាំគ្នាបូជាជើងថ្ករ នៃព្រះសាស្តា តាមសមគួរដល់កម្លាំង នៃសទ្ធារបស់ខ្លួន ។ ខ្ញុំបានអុជប្រទីប ក្នុងទីជិតជើង ថ្ករ ប្រទីបរបស់ខ្ញុំ ឆេះនៅដរាបព្រះអាទិត្យរះឡើង ។ ខ្ញុំបានលះបង់នូវរាងកាយ ជារបស់មនុស្ស ទៅកើតឯឋានតាវត្តិង្ស ដោយកម្មដែលខ្លួនធ្វើល្អហើយនោះផង ដោយការតម្កល់ចេតនានោះផង ។ វិមានរបស់ខ្ញុំ ដែលបុញ្ញកម្មធ្វើល្អហើយ ក្នុងឋានតាវត្តិង្សនោះ គេរមែងស្គាល់ថាវិមានឈ្មោះឯកទីប ព្រោះមានប្រទីបមួយសែន រុងរឿង ក្នុងវិមានរបស់ខ្ញុំ ។ រាងកាយរបស់ខ្ញុំ រមែងរុងរឿងសព្វកាល ដូចព្រះអាទិត្យកាលរះឡើង ពន្លឺ សរីរៈរបស់ខ្ញុំ រមែងមានសព្វៗ កាល ជាងពន្លឺទាំងឡាយ ។ ខ្ញុំមានភ្នែកមើលឃើញទៅ ខាងក្រៅជញ្ជាំង ខាងក្រៅភ្នំកន្លងភ្នំមួយរយយោជន៍ជុំវិញ ។ ខ្ញុំបានត្រេកអរក្នុងទេវតាលោក អស់ ៧៧ ដង បានសោយ រាជ្យ ជាស្តេចទេវតាអស់ ៣១ ដង ។ ខ្ញុំបានជាសេ្តចចក្រពត្តិ អស់ ២៨ ដង សោយបទេសរាជ្យ ដ៏ធំទូលាយ រាប់ជាតិមិនអស់ ។ កាលខ្ញុំច្យុកទេវតាលោក មកលើតក្នុងផ្ទែមាតាសូម្បីកាលខ្ញុំនៅក្នុងផ្ទៃមាតា ភ្នែករបស់ខ្ញុំឥតខូចខាតឡើយ ។ ខ្ញុំមាន អាយុ ៤ ឆ្នាំ បានចូលទៅកាន់ផ្នួស មិនទាន់បានកន្លះខែខ្ញុំក៏បានសម្រេចអរហត្ត ។ ខ្ញុំបានជំរះទិព្វចក្ខុ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ កិលេសទាំងអស់ ខ្ញុំបានផ្តាច់ផ្តិលហើយ នេះជាផលនៃប្រទីបមួយ ។ ខ្ញុំមើល ឃើញទៅ ខាងក្រៅជញ្ជាំង ទាំងខាងក្រៅភ្នំកន្លងភ្នំទាំងអស់ នេះជាផលនៃប្រទីបមួយ ។ ប្រទេសទាំងឡាយដែលមិនរាបសើ្ម ត្រឡប់ទៅជារាបសើ្ម សម្រាប់ខ្ញុំ ខ្ញុំមិនមានងងឹត ខ្ញុំមិនដែលឃើញងងឹតអ័ព្ទឡើយ នេះជាផលនៃប្រទីបមួយ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយប្រទីបក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃប្រទីបមួយ ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើង ចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវ ទន្លីង ។ ឱ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរូចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកទីបិយត្ថេរ មានអាយុ បានសំដែង​នូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។​ចប់ ឯកទីបយត្ថេរាបទាន ។​

៧. ឧច្ឆង្គបុប្ឆយត្ថេរាបទាន​កែប្រែ

[៧] កាលនោះ ខ្ញុំជាអ្នកក្រងផ្កា នៅក្នុងក្រុងពន្ធុមតី ខ្ញុំបានដាក់ផ្កា ពេញថ្នក់ ហើយដើរសំដៅផ្សារ ។ សម័យ នោះ ព្រះមានព្រះភាគ ជាលោកនាយក មានភិក្ខុសង្ឃចោមរោម កំពុងស្តេចទៅ ដោយអានុភាពដ៏ធំ ។ ខ្ញុំបាន ឃើញព្រះវិបស្សី ព្រះអង្គបំភ្លឺលោក ទ្រង់ចំឡងសត្វលោក ហើយយកផ្កាអំពី ថ្នក់ បូជាព្រះពុទ្ធដ៏ប្រសើរ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានបូជាព្រះពុទ្ធដ៏ប្រសើរ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជានៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំបានដុតផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើង ចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើរូចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧច្ឆង្គបុប្ឆយត្ថេរ មានអាយុបានសំដែង​នូវគាថានេះ ដោយប្រការដូច្នេះ ។​

ចប់ ឧច្ឆង្គបុប្ឆិយត្ថេរាបទាន ។​

៨. យាគុទាយកត្ថេរាបទាន​កែប្រែ

[៨] កាលនោះ ខ្ញុំនាំភ្ញៀវរបស់ខ្ញុំ មកកាន់ស្រុកតូច បានឃើញស្ទឹងមានទឹកពេញព្រៀប ហើយដើរចូលទៅកាន់ អារាមរបស់សង្ឃ ។ ភិក្ខុទាំងនោះ ជាអ្នកនៅក្នុងព្រៃ ទ្រទ្រងនូវធុតង្គ មានឈាន មានចីវរដ៏សៅហ្មង ត្រេរអរក្នុងទីស្ងាត់ ជាអ្នកប្រាជ្ញ នៅក្នុងរារាមរបស់សង្ឃ ។ ភិក្ខុទាំងនោះ លោកជាអ្នករូចស្រឡះល្អហើយ ប្រកបដោយតាទិគុណ មានដំណើរដាច់ហើយ ភិក្ខុទាំងនោះមានស្ទឹង ស្ទះផ្លូវ ក៏ខានទៅបិណ្ឌបាត ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ មានចិត្តត្រេកអរ ហើយធ្វើអញ្ជលី យកអង្ករ ធ្វើបបរ ប្រគេនយាគុទាន ។ ខ្ញុំមានចិត្តជ្រះថ្លា ប្រគេនបបរ ដែលចម្អិនហើយ ដោយដៃរបស់ខ្ញុំ បា្ររព្ធកម្មរបស់ខ្លួន បានទៅកើតឯឋានតាវត្តឹង្ស ។ វិមានជា ជាវិការៈ នៃកែវមណី កើតពួកទេវតាឋានតាវត្តិង្ស ខ្ញុំប្រកបដោយពួកនារី ត្រេកអរ ក្នុងវិមានដ៏ប្រសើរ ។ ខ្ញុំបានជាព្រះឥន្ទ សោយរាជ្យសេ្តរនៃទេវតា អស់ ៣៣ ដង បានសោយរាជ្យដ៏ធំ ជាសេ្តរចក្រពត្តិ អស់ ៣០ ដង បានសោយប្រទេសរាជ្យ ដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំសោយនូវយស ក្នុងទេវលោកនិងមនុស្សលោក ។ ក្នុងកាលដែលដល់នូវភពជាទីបំផុត ខ្ញុំបានលះបង់សម្បត្តិទាំងអស់ ព្រមទាំងសក់ដែលកោរកាត់ រូចហើយចូលទៅកាន់ផ្នូស ។ ម្យា៉ងទៀត កាលខ្ញុំពិចារណានូវសាកសពដោយកិរិយាអស់ ទៅនិងការសូន្យទៅ ក៏បានសម្រេចព្រះអរហត្ត ដោយការបំពេញនូវសិក្ខា ក្នុងកាលមុន ។ ទានក៏ប្រសើរ ខ្ញុំបានឲ្យហើយដោយប្រពៃ ទានកើតឡើង ដោយដៃ ខ្ញុំបានប្រកបប្រពៃហើយ ខ្ញុំដាប់បុគ្គលបានសដល់ នូវអចលបទ គឺនិព្វាន ដោយយាគុទាននោះឯង ។ ខ្ញុំមិនដែលស្គាល់សេចក្តីសោកសេចក្តី ខ្សឹកខ្សួល ការឈឺថ្កាត់ ក្រវល់ក្រវាយនិងសេចក្តីក្តៅក្រហាយចិត្ត ដែលកើត ឡើយ នេះជាផលនៃយាគុទាន ។ ខ្ញុំបានប្រគេនបបរដល់ព្រះភិក្ខុសង្ឃ ជាបុញ្ញក្ខេត្រដ៏ប្រសើររូចហើយ ក៏បាននូវអានិសង្ស ៥ ប្រការ ឱហ្ន៎ ! ភាពនៃបបរ ខ្ញុំបានបូជាស្រួលហើយ ។ (អានិសង្ស ៥ ប្រការនោះ គឺ) ភាពជាអ្នកមិនមានជំងឺដម្កាត់ ១ ភាពជាអ្នកមានរូបរាងល្អ ១ ភាពជាអ្នកត្រាស់ដឹងនូវធម៌ឆាប់ ១ ភាពជាអ្នកបានបាយនិងទឹកជាប្រក្រតី ១ខ្ញុំមានអាយុវែង ជាគំរប់ ៥ ។ បុគ្គលណាមួយកាលធ្វើសេចក្តីត្រេកអរឲ្យកើត គប្បីប្រគេនបបរ ចំពោះព្រះសង្ឃ បុគ្គលនោះឈ្មោះថាបណ្ឌិត តែងទទួលឋានៈ ៥ប្រការនេះឯង ។ ករណីយកិច្ចទាំងអស់ ខ្ញុំបានធ្វើរូចហើយ ភពទាំងឡាយ ខ្ញុំបានគាស់រំលើងចោើហើយ អាសវៈទាំងពួងរបស់ខ្ញុំ អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានទេ ។ ខ្ញុំនោះតែងដើរទៅកាន់ស្រុកតូចធំ និងបូរីតូចធំ តែងថ្វាយបង្គំនូវព្រះសម្ពុទ្ធ និងព្រះធម៌ជាសភាវៈដ៏ល្អ ។ ក្នុងកប្បទី ៣០ ពាន់ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំពុំដែលស្គាល់ទុគ្កតិ នេះជាផលនៃយាគុទាន ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាល់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់ព្រះពុទ្ធរបស់ ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរូចស្រេចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញ ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ ព្រះយាគុទាយកតេ្ថរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់យាគុទាយកត្ថេរាបទាន ។​

៩. បត្ថោទនទាយកត្ថេរាបទាន​កែប្រែ

[៩] កាលពីភពមុន ខ្ញុំបានកើតថ្មើរព្រៃ ប្រកបការក្នុងព្រៃរឿយៗ បានយកបាយដែលចម្អិនដោយអង្ករចំនួនមួយនាឡិ ហើយដើរទៅធ្វើការងារ ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាព្រះសយ្ភូ ទ្រង់ឈ្មះមារ ព្រះអង្គកំពុងសេ្តចចេញពីព្រៃទៅបិណ្ឌបាតក្នុងទីនោះ លុះខ្ញុំបានឃើញហើយ ក៏ញាំងចិត្តឲ្យជ្រះថ្លា អញរវល់តែប្រកបក្នុងការងារ ឲ្យអ្នកដទៃចំណែកបុណ្យរបស់អញ មិនមាន ឥឡូវនេះ បាយដែលចម្អិនដោយអង្ករមួយនាឡិនេះមាន អញនឹងនិមន្តព្រះមុនីនេះ ឲ្យឆាន់បាយនេះ ។ ខ្ញុំយកបាយដែលចម្អិនដោយអង្ករមួយនាឡិ ថ្វាយព្រះសយម្ភូ កាលខ្ញុំកំពុងតែសម្លឹងមើល ព្រះមហាមុនីទ្រង់សោយ ។ ខ្ញុំលុះរាងកាយជារបស់មនុស្សហើយ បានទៅកើតឯឋានតាវត្តិង្ស ដោយកម្ម ដែលធ្វើល្អហើយនោះផង ដោយការតម្កល់ចេតនោះផង ។ ខ្ញុំបានជាព្រះឥន្រ្ទសោយរាជ្យជាសេ្តចទេវតា អស់ ៣២ ដង បានជាសេ្តចចក្រពត្តិ អស់ ៣៣ ដង ។ បានសោយរាជ្យជាក្សត្រប្រទេសរាជ្យ ដ៏ធំទូលាយ រាប់ជាតិមិន អស់ ខ្ញុំជាអ្នកដល់សេចក្តីសុខ មានយកនេះជាផលនៃបាយដែល ចម្អិនដោយអង្ករមួយនាឡិ ។ ខ្ញុំកាលអន្ទោលទៅមកក្នុងភពតូចនិងភពធំ រមែង បានទ្រព្យរាប់មិនអស់ ខ្ញុំមិនដែលមានការខ្វះខាតភោគៈឡើយ នេះជាផល នៃបាយដែលចម្អិនដោយអង្ករមួយឡើយ ភោគៈទាំងឡាយដែឡមានចំណែកប្រៀបដូចខ្សែទឹកទន្លេ រមែងកើតសម្រាប់ខ្ញុំ ខ្ញុំមិនអាចរាប់ភោគៈទាំងនោះឲ្យសព្វគ្រប់បានឡើយ នេះជាផលនៃបាយ ដែលចម្អិនដោយអង្ករមួយ នាឡិ ។ (ពួកជនតែងពោលថា) អ្នកចូរទំពារសុីចំណីនេះ ចូរបរិភោគអាហារ នេះ ចូរដេកលើដំណេកនេះ ព្រោះហេតុនេះ ខ្ញុំជាបុគ្គលបានសុខស្រល នេះ ជាផលនៃបាយ ដែលចម្អិនដោយអង្ករមួយនាឡិ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះព្រោះហេតុដែលខ្ញុំឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃបាយដែលចម្អិនដោយអង្ករមួយនាឡិ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញចោយហើយ ភពទាំងអស់ ខ្ញុំគាល់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ ហើយសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបត្ថោទនទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ បត្ថោទនយកត្ថេរាបទាន ។​

១០. មញ្ចទាយកត្ថេរាបទាន​កែប្រែ

[១០] កាលព្រះលោកយក ព្រះនាមសិទ្ធត្ថៈ ប្រកបដោយសេចក្តីករុណា ទ្រង់បរិនិព្វានហើយ កាលសាសនា កំពុងផ្សាយចេញទៅ មានពួកទេវតានិងមនុស្សធ្វើសក្ការៈហើយ ។ ខ្ញុំកើតជាមនុស្សចណ្ឌាល អ្នកធ្វើតាំងឈ្មោះអាសន្ទិ (តាំងមានជ្រុង ៤ សើ្ម) ក្នុងទីនោះ ខ្ញុំរស់នៅដោយការងារនោះ ទាំងបានចិញ្ចឹមទារកនិងប្រពន្ធដោយការងារនោះ ។ ខ្ញុំមានចិត្ត ជ្រះថ្លា បានធ្វើតាំងឈ្មោះអាសន្ទិ វិចិត្រយ៉ាងល្អ ដោយដៃរបស់ខ្លួន ហើយនាំ ចូលទៅប្រគេនព្រះភិក្ខុសង្ឃ ដោយខ្លួនឯង ។ ខ្ញុំលុះបង់រាងកាយជារបស់មនុស្សហើយ បាននៅកើតឯឋានតាវត្តិង្សដោយកម្មដែលខ្លួនធ្វើល្អហើយនោះផង ដោយការតម្កល់ចេតនានោះផង ។ ខ្ញុំកាលឋានតាវត្តិង្ស ទីសម្រាប់ដេក មានថ្លៃច្រើន ក៏កើតឡើងតាមសេចក្តីប្រាថ្នា (របស់ខ្ញុំ) ។ ខ្ញុំបានជាព្រះឥន្ទ សោយរាជ្យជាស្តេចនៃទេវតា អស់ ៥០ ដង ទាំបានជាសេ្តចចក្រពត្តិ អស់ ៨០ ដង ។ ខ្ញុំបានសោយរាជ្យ ជាក្សត្រប្រទេសរាជ្យ ដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំជាបុគ្គលមានសេចត្តីសុខ មានយក នេះជាផលនៃការថ្វាយគ្រែ ។ កាលខ្ញុំច្យុរចាកទេវលោក មកកាន់ភពជារបស់មនុស្សវិញ ទីសម្រាប់ដេកដ៏ល្អមានដំឡៃច្រើន ក៏កើតឡើងឯងៗ សម្រាប់ខ្ញុំ ។ នេះរាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតរបស់ខ្ញុំ កំពុងតែប្រព្រឹត្តទៅ ថ្ងៃនេះ ទីសម្រាប់ដេក ក៏កើតឡើង (សម្រាប់ខ្ញុំ) ក្នុងកាលជាទីដេក ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានប្រគេនគ្រែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិនេះជាផល នៃការថ្វាយគ្រែ ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរូចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមញ្ចតាយកត្ថេរ មានអាយុ បានសំដែង​នូវ គាថាទាំងនេះដោយប្រការដូច្នេះ ។

ចប់ មញ្ចទាយកត្ថេរាបទាន ។

ឧទា្ទន ភទ្ទាលិត្ថេរាបទាន ១ ឯកច្ចត្តិយត្ថេរាបទាន ១ តិណសូលកឆាទនិយត្ថេរាបទាន ១ មធុមំសទាយកត្ថេរាបទាន ១ នាគបល្លវកត្ថេរាបទាន ១ ឯកទីបិយ ត្ថេរាបទាន ១ ឧច្ឆង្គបុប្ផិយត្ថេរាបទាន ១ យាគុទាយកត្ថេរាបទាន ១ បត្ថោទន ទាយកត្ថេរាបទាន ១ មញ្ចទាយកត្ថេរាបទាន ១ ឯគាថា រាប់ទៅឃើញមានចំនួន ២២ គាថា ។​

ចប់ ភទ្ទាលិវគ្គ ។​

៤៣. សកឹសម្មជ្ជកវគ្គ​កែប្រែ

១. សកឹសម្មជ្ជកត្ថេរាបទាន​កែប្រែ

[១១] ខ្ញុំ (បានឃើញ) ដើមជ្រនៀង ជាពោធិព្រឹកដ៏ឧត្តមរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី លុះខ្ញុំបានឃើញឈើដ៏ប្រសើរនោះហើយ ក៏ញាំុងចិត្តឲ្យជ្រះថ្លា ចំពោះឈើនោះ ។ ខ្ញុំចាប់យកអំបោស ហើយបោសពោធិដើមព្រឹក្សក្នុងពេលនោះភ្លាម លុះខ្ញុំបានបោសរូចហើយ ក៏ថ្វាយបង្គំ ដើមជ្រនៀងជាពោធិព្រឹក្សនោះ ។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាចំពោះពោធិព្រឹក្សនោះ រូចធ្វើអញ្ចលីលើក្បាល នមស្ការពាធិព្រឹក្សនោះ ហើយដើររថយក្រោយ ទៅ ។ កាលខ្ញុំកំពុងនឹកចំពោះពោធិព្រឹក្សដ៏ប្រសើរ ហើយដើរបណ្តើរ តាមផ្លូវជាទីត្រាច់ទៅ ស្រាប់តែពស់ថ្លាន់មួយ ជាសត្វក្លាហាន មានកម្លាំងច្រើន រូបរឹតខ្ញុំ ។ អំពើដែលខ្ញុំបានធ្វើបានធ្វើក្នុងពេលថ្មីៗ ក៏ញាំុងខ្ញុំឲ្យត្រេកអរចំពោះផលចំណែកឯពស់ថ្លាន់ លេបរាងកាយខ្ញុំចូលបាត់ទៅ ខ្ញុំបានទៅរីក រាយក្នុងទេវលោក ។ ចិត្តរបស់ខ្ញុំឥតមានកករលក់ឡើយ ជាចិត្តសស្អាត សព្វៗ កាល ខ្ញុំមិនដែលស្គាល់នូវសរ គឺសេចក្តីសោក ដែលជាហេតុញាំុងចិត្តរបស់ខ្ញុំ ឲ្យក្តៅក្រហាយឡើយ ។ រោគឃ្លង់រោគបូស រោគស្រែង រោគឆ្កួតជ្រូក ឃ្លង់ដែក ដំនួចពិស រមាស់ ខ្ញុំពុំដែលមានឡើយ នេះជាផល នៃការបោស សំអាត ។ សេចក្តីសោក និងសេចក្តីក្តួលក្តៅក្នុងហឫទ័យ ខ្ញុំមិនដែលមានទេ ចិត្តរបស់ខ្ញុំ ជាចិត្តត្រង់ មិនកាន់តាំងនេះជាផលនៃការបោសសំអាត ។ ខ្ញុំមិនដល់នូវសមាធិម្តងទៀតចិត្តនៃខ្ញុំជាធម្មជាតបរិសុទ្ធ ខ្ញុំប្រាថ្នាសមាធិណាៗ សមាធិនោះៗ រមែងសម្រេចដល់ខ្ញុំ ។ ខ្ញុំមិនដែលត្រេកអរអាលចំពោះរបស់ដែលគួរត្រេកត្រអាល ម្យា៉ងទៀត ខ្ញុំមិនដែលប្រទូស្ត ចំពោះរបស់ដែល គួរប្រទូស្ត មិនបានវង្វេងចំពោះរបស់ដែលគួរវង្វេង នេះជាផលនៃការបោស សំអាត ។ ក្នុងកប្បទី ៩១ អីពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើអីពើល្អ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបោសសំអាត ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរូចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសកឹសម្មជ្ជកត្ថេរ មានអាយុ បានសំដែង​នូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សកឹសម្មជ្ជកត្ថេរាបទាន ។​

២. ឯកទុស្សទាយកត្ថេរាបទាន​កែប្រែ

[១២] ខ្ញុំកើតជាអ្នកនាំស្មៅ នៅក្នុងក្រុងហង្សវតី ខ្ញុំចិញ្ចឹមជីវិតដោយការនាំសោ្ម ទាំងចិញ្ចឹមកូនប្រពន្ធ ដោយការនាំស្មៅនោះ ។ ព្រះជិនសីរីព្រះនាមបទុមុត្តរៈ ព្រះអង្គដល់ត្រើយនៃធម៌ទាំងពួង ជានាយកនៃសត្វលោក ទ្រង់កើតឡើង ញាំុងងឹតអន្ធការឲ្យវិនាស ។ ខ្ញុំអង្គុយនៅក្នុងផ្ទះរបស់ខ្ញុំ ហើយគិតយ៉ាងនេះ ក្នុងខណៈនោះថា ព្រះពុទ្ធទ្រង់ត្រាស់ហើយក្នុងលោក ទេយ្យធម៌អាគ្មាអញមិនមាន ។ អាគ្មាអញមានតែសាដកមួយនេះ (បើថ្វាយទៅ) ពុំមានអ្នកណាមួយផ្តល់ឲ្យអាគ្មាអញការពាល់ត្រូវនរក ជាទុក្ខ បើយ៉ាងនេះ អាគ្មាអញ នឹងបណ្តុះនូវទក្ខណាទាន ។ ខ្ញុំលុះគិតឃើញយ៉ាង នេះហើយ ក៏ធ្វើចិត្តរបស់ខ្ញុំឲ្យជ្រះថ្លា បានយកសំពត់មួយ ថ្វាយព្រះពុទ្ធដ៏ប្រសើរ ។ លុះថ្វាយសំពត់រូចហើយ ខ្ញុំស្រែកហ៊ោឡើងថា បពិត្រព្រះមហាមុនី មានព្យាយាម បើព្រះអង្គជាព្រះពុទ្ធ សូមចំឡងខ្ញុំពព្រះអង្គផង ។ ព្រះពុទ្ធព្រះនាមបទុមិត្តរៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោកគួរទទួលនូវគ្រឿងបូជា ទ្រង់សរសើរទានរបស់ខ្ញុំ ហើយធ្វើអនុមោទនាដល់ខ្ញុំថា បុរសនេះមិនទៅកាន់វិនិបាត អស់សែននៃកប្ប ដោយការឲ្យសំពត់មួយនេះ ផង ដោយការតម្កល់ចេតនានេះផង ។ បុរសនេះ នឹងបានជាព្រះឥន្ទ សោយរាជ្យជាសេ្តចនៃទេវតា អស់ ៣៦ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៣៣ ដង ។ នឹងបានសោយបទេសរាជ្យ ដ៏ធំទូលាយ រាប់ជាតិមិនអស់ កាលអន្ទោលទៅ ក្នុងទេវលោក ឬក្នុងមនុស្សលោក ជាអ្នកមានរូបល្អ បរិបូណ៌ដោយគុណ មានរាងកាយកំពុងប្រព្រឹត្តទៅ នឹងបាននូវសំពត់តាម សេចក្តីប្រាថ្នា ជាអក្ខោភិនី រាប់មិនអស់ ។ ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ព្រះអង្គជាអ្នកប្រាជ្ញ លុះត្រាសភាសិតនេះហើយ ទ្រង់ហោះទៅឯអាកាស ដូចជារាជហង្ស កាលហើរព្វដ៏អាកាស ។ ខ្ញុំចូលទៅកាន់កំណើរណាៗ ទោះជាទេវតា ឬជាមនុស្សខ្ញុំមិនដែលមានការខ្វះខាតភោគៈឡើយ នេះជាផលនៃសំពត់មួយ ។ សំពត់តែងកើតសម្រាប់ខ្ញុំ រាល់ជំហ៊ានៗ ខាងក្រោម ខ្ញុំឈរ លើសំពត់ ខាងលើ មានសំពត់បាំងឲ្យខ្ញុំ ។ ថ្ងៃនេះ ខ្ញុំប្រាថ្នា បិទបាំងទី ព្រមទាំងព្រៃនិងភ្នំរហូតចក្រវាឡ ក៏អាចគ្របទីនោះ ដោយសំពត់បាន ។ ខ្ញុំកាលអន្ទោលទៅ ក្នុងភពតូចភពធំ មានសម្បុរល្អដូចមាស តែងអន្ទោលទៅ ក្នុងភពតូចភពធំ ដោយសារផលនៃសំពត់មួយនោះឯង ។ ខ្ញុំបាននូវភាព ជាភិក្ខុក្នុងទីនេះ ព្រោះអាស្រ័យផលនៃសំពត់មួយ ម្យ៉ាងទៀត ជាតិនេះជាទី បំផុតរបស់ខ្ញុំ អំពើនេះសោត ឲ្យផលដល់ខ្ញុំ ក្នុងជាតិនេះ ។ ក្នុងកប្បទីមួយ សែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសំពត់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសំពត់មួយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ! ដំណើរដែលខ្ញុំកមក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរូចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឬថា ព្រះឯកទុស្សទាយកត្ថេរ មានអាយុ បានសំដែង​នូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឯកទុស្សទាយកត្ថេរាបទាន ។​

៣. ឯកាលនទាយកត្ថេរាបទាន​កែប្រែ

[១៣] មានភ្នំមួយឈ្មោះកសិកៈ ដែលនៅជិតព្រៃហិមពាន្ត ខ្ញុំបានធ្វើអាស្រមមួយ យា៉ងល្អ ទាំងបានកសាងបណ្ណសាលាមួយដ៏ល្អល្អះ នៅក្បែរភ្នំនោះ ។ កាលនោះខ្ញុំមាននាមថានារទៈ តែគេស្គាល់ខ្ញុំថាកស្សបៈវិញខ្ញុំកំពុងស្វែងរកមគ្គដ៏ស្អាត នៅជិតភ្នំកសិកៈ ។ ព្រះជិតសិរីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នៅត្រើយ នៃធម៌ទាំងពួងទ្រង់ប្រាថ្នារកវិវេក បានសេ្តចយាងមកតាមផ្លូវអាកាល ។ ខ្ញុំបានឃើញរស្មីព្រះពុទ្ធ ព្រះអង្គស្វែងរកគុណដ៏ធំ កំពុងយាងលើទីបំផុតនៃព្រៃ ក៏បានតាក់តែងគ្រែឈើ ហើយក្រាលស្បែកខ្លាថ្វាយ ។ ខ្ញុំលុះក្រាលអាសនៈរូចហើយ ក៏ប្រណម្យអញ្ជលី លើក្បាល បានទទួលសោមនស្ស ហើយពោលពាក្យនេះថា បពិត្រព្រះអង្គ ជាអ្នកប្រាជ្ញ ព្រះអង្គជាពេទ្យវះ អ្នកព្យាបាលរោកគជំងឺ បពិត្រព្រះនាយកសូមព្រះអង្គប្រទាននូវការព្យាបាលរោគ ដល់ខ្ញុំព្រះអង្គដែលរាគៈ កំពុងគ្របសង្គត់ ។ បពិត្រព្រះអង្គជាអ្នកប្រាជ្ញពួកជនណា ជាអ្នកត្រូវការដោយបុណ្យ បើបានឃើញព្រះអង្គ ជាព្រះពុទ្ធដ៏ប្រសើរ តែងដល់នូវការសម្រេចប្រយោជន ដ៏ទៀងទាត់ ការមិនមានសេចក្តីគ្រាំគ្រា គប្បីមានដល់ជនទាំងនោះ ។ ទេយ្យវត្ថុដែលខ្ញុំគួរថ្វាយ ចំពោះព្រះអង្គ មិនមាន (ព្រោះ) ខ្ញុំជាអ្នក បរិភោគ តែផ្លែឈើដែលជ្រះឯង នេះអាសនៈរបស់ខ្ញុំ សូមព្រះអង្គគង់លើ គ្រែឈើនេះចុះ ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈនោះ ដូចកេសររាជ សីហ៍ ដែលឥតតក់ស្លុត ទ្រង់បង្អែបង្អង់អស់កាលមួយស្របក់ហើយ អ្នកចូរស្និទ្ធស្នាលចុះ កុំភិតភ័យឡើយ (ព្រោះ) ព្រះពុទ្ធ មានរស្មីដ៏រុងរឿង អ្នកបានហើយអាសនៈណា ដែលអ្នកប្រាថ្នាហើយ អាសនៈទាំងអស់នោះ នឹងបរិបូណ៌ដល់អ្នក ។ បុណ្យដែលអ្នកធ្វើល្អហើយ ក្នុងបុញ្ញក្ខេត្រដ៏ប្រសើរ មិនមែនជាបុណ្យតិចតូចទេ ចិត្តរបស់បុគ្គលណា ដែលបានតម្កល់ល្អហើយ បុគ្គលនោះអាចរើខ្លួនបាន ។ ដោយការប្រគេនអាសនៈនេះផង ដោយការតំ កល់ចេតនានេះផង បុគ្គលនោះ នឹងមិនទៅកាន់វិនិបាត អស់មួយសែន កប្ប ។ បុគ្គលនោះនឹងបានជាព្រះឥន្ទ្រ សោយរាជ្យជាសេ្តចទេវតា អស់ ៨០ ដង ។ ព្រោះខ្ញុំបានថ្វាយអាសនៈ មួយ ចំពោះបុញ្ញកេ្ខដ៏ប្រសើរ ទើបដឹងបល្ល័ង្កគឺធម៌ ជាអ្នកមិនមានអាសវៈ ។ ក្នុងកប្បទី មួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាលទុគ្គតិ នេះជាផលនៃអាសនៈមួយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើរូចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកាសនទាយកត្ថេរ មានអាយុ បានសំដែង​នូវ នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ ឯកាសនទាយកត្ថេរាបទាន ។​

៤. សត្តកទម្ពបុប្ផិយត្ថេរាបទាន​កែប្រែ

[១៤] មានភ្នំខ្ពស់មួយ ឈ្មោះកទម្ពៈ នៅជិតព្រៃហេមពាន្ត មានព្រះបច្ចេកពុទ្ធ ៧ ព្រះអង្គនោះ ទ្រង់គង់នៅខាងភ្នំនោះ ។ ខ្ញុំឃើញផ្កាក្ទម្ព បានផ្គងអញ្ជលី កាន់ផ្កា ៧ ចង្កោម ហើយថ្វាយដោយចិត្តពេញលេញ ។ ខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតឯឋានតាវត្តិង្សដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើអំពើជាកុសល ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំ ដាប់ហើយសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរូចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសត្តកទម្ពបុប្ផិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សត្តកទម្ពបុប្ផិយត្ថេរាបទាន ។​

៥. កោរណ្ឌបុប្ផិយត្ថេរាបទាន​កែប្រែ

[១៥] កាលភពមុន ខ្ញុំកើតជាបុរសអ្នកធ្វើការងារក្នុងព្រៃ ជាមួយនឹង បិតានិងជីតាខ្ញុំ ខ្ញុំរស់នៅដោយការសម្លាប់សត្វ ឯកុសលរបស់ខ្ញុំមិនមានឡើយ ។ ព្រះលោកនាយកដ៏ប្រសើរ ព្រះនាមតិស្សៈ ព្រះអង្គមាបញ្ញាចក្ខុ គង់នៅ ជិតលំនៅរបស់ខ្ញុំ ទ្រង់សំដែង​ស្នាមព្រះបាទបីអន្លើ ហើយសេចក្តី អនុគ្រោះ ។ ខ្ញុំឃើញស្នាមព្រះបាទា នៃព្រះសាស្តា ព្រះនាមតិស្សៈ ដែលទ្រង់ ជាន់ទុកហើយ ក៏មានចិត្តត្រេកអររីករាយ បានញាំុចិត្តឲ្យជ្រះថ្លា ចំពោះស្នាមព្រះបាទា ។ ខ្ញុំឃើញដើមល្ហុងខ្ញែរមានផ្ការីក ជាឈើដុះលើផែនដីហើយក៏កាន់យកផ្កាព្រមទាំងសណ្តង់ បូជាចំពោះស្នាមព្រះបាទាដ៏ប្រសើរ ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង ខ្ញុំលុះលះបង់រាងកាយជារបស់មនុស្សក៏បានទៅកើតឯឋានតាវត្តិង្ស ។ ខ្ញុំតែងមានសម្បុរព្រមទាំងស្មើដូចល្ហុងខែ្ញរ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានធ្វើអំពើល្អ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាស្នាមព្រះបាទ ។ កិលេសទាំងឡាយខ្ញុំដុតផ្លាញហើយ ភពទាំងអស់ ខ្ញុំគាល់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរូចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកោរណ្ឌបុប្ផិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កោរណ្ឌបុប្ផិយត្ថេរាបទាន ។​

៦. ឃដមណ្ឌទាយកត្ថេរាបទាន​កែប្រែ

[១៦] ខ្ញុំបានឃើញ នូវព្រះមានព្រះភាគ ទ្រង់មានព្រះតម្រិះល្អ ព្រះអង្គជាច្បងក្នុងលោក ប្រសើរជាងពួកនរៈ ដែលសេ្តចចូលទៅគង់ក្នុងព្រៃធំ ហើយត្រូវអាពាធកើតអំពីខ្យល់បៀតបៀន ។ លុះខ្ញុំឃើញហើយ ក៏ធ្វើចិត្តឲ្យ ជ្រះថ្លាបានថ្វាយទឹកដោះថ្លា ព្រោះកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ព្រោះសេចក្តីកោតក្រែងនោះផង ទន្លេគង្គា ឈ្មោះភាគីរសីនេះ និងមហាសមុទ្រទាំង ៤ ក៏ញាំុងទឹកដោះ ឲ្យសម្រេចដល់ខ្ញុំមួយទៀត ផែនដី ជាសភាវៈដ៏ធំនេះ ប្រមាណមិនបាន រាប់មិនអស់ ក៏កើតទៅជាទឹកឃ្មុំនិងស្ករក្រាម ព្រោះដឹងតម្រះរបស់ខ្ញុំ ។ ដើមឈើទាំងឡាយនេះ ជាឈើដុះលើផែនដី ដែលឋិតនៅក្នុងទិសទាំង ៤ ឈើទាំងនោះ ក៏កើតទៅជាដើម កល្បព្រឹក្ស ព្រោះដឹងតម្រិះរបស់ខ្ញុំ ។ ខ្ញុំបានកើតជាព្រះឥន្ទ្រសោយរាជ្យជាសេ្តចទេវតា អស់៥០ ដង ។ បានជាសេ្តចចក្រពត្តិ ៥១ ដង បានសោយបទេសរាជ្យ ដ៏ធំ ទូលាយរាប់ជាតិមិនអស់ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទឹកដោះ ថ្លា ។ កិលេសទាំងឡាយ ខ្ញុំដុតផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់មានលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឃដមណ្ឌទាយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។​

ចប់ ឃដមណ្ឌទាយកត្ថេរបទាន ។​

៧. ឯកធម្មស្សវនីយត្ថេរាបទាន​កែប្រែ

[១៧] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយ នៃធម៌ទាំងពួង ទ្រង់ប្រកាសនូវសច្ចៈទាំង ៤ បានញាុំងជនច្រើនឲ្យឆ្លងផុតទុក្ខ ។ សម័យនោះ ខ្ញុំជាជដិល មានតបធម៌ដ៏ខ្ពង់ខ្ពស់ រលាស់នូវចីវរសម្បក ឈើ ហើយហោះទៅព្ធដ៏អាកាស ក្នុងកាលនោះ ។ ខ្ញុំមិនហ៊ានហោះទៅខាងលើព្រះពុទ្ធ ដ៏ប្រសើរឡើយ ខ្ញុំមិនបាននូវដំណើរទៅមុខ ប្រៀបដូចសត្វសា្លប ដែលទើសទាក់នឹងភ្នំ ។ កាលបើយ៉ាងនេះ ខ្ញុំចុះទៅក្នុងទឹក ហើយហោះទៅ ព្ធដ៏អាកាសទៀត (តែខ្ញុំទៅមុខមិនរួច) ការញាុំងឥរិយាបថឲ្យកម្រើកបែបនេះ ខ្ញុំមិនធ្លាប់មានទេ ។ (ខ្ញុំគិតថា) ធ្វើដូចម្តេចហ្ន៎ អាត្មាអញ នឹងបានដឹងហេតុការណ៍នេះអេះ បើដូច្នេះមានតែអាតា្មអញ នឹងស្វែងរក នូវហេតុការណ៍នោះ ។ ខ្ញុំក៏ចុះអំពីអាកាស បានឮសំឡេងនៃព្រះសាស្តា ដែលកំពុង សំដែង​នូវអនិច្ចតាធម៌ ដោយសំឡេងដ៏ពិរោះ គួររីករាយគួរស្តាប់ ខ្ញុំក៏ចងចាំ អនិច្ចតាធម៌នោះ ក្នុងកាលនោះ ។ លុះខ្ញុំចងចាំនូវអនិច្ចសញ្ញាហើយ ក៏បាន ទៅអាស្រមរបស់ខ្ញុំវិញ ខ្ញុំនៅទីនោះដរាបលុះអស់អាយុ ហើយធ្វើមរណកាលក្នុងអាស្រមនោះ ។ កាលភពខាងក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំក៏នឹកឃើញ នូវការស្តាប់ព្រះសទ្ធម្ម ព្រោះអំពើដែលខ្ញុំធ្វើល្អនោះផង ព្រោះការតាំងទុកនូវចេតនានោះផង ។ ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើត ក្នុងឋានតាវត្តិង្ស ខ្ញុំត្រេកអរក្នុងទេវលោក អស់ ៣ ម៉ឺនកប្ប ។ កាលបើយ៉ាងនេះ ខ្ញុំចុះទៅក្នុងទឹក ហើយហោះទៅព្ធដ៏អាកាសទៀត (តែខ្ញុំ ទៅមុខមិនរួច) ការញាុំងឥរិយាបថឲ្យកម្រើកបែបនេះ ខ្ញុំមិនធ្លាប់មានទេ ។ (ខ្ញុំគិតថា) ធ្វើដូចម្តេចហ្ន៎ អាត្មាអញ នឹងបានដឹងហេតុការណ៍នេះអេះ បើដូច្នេះមានតែអាតា្មអញ នឹងស្វែងរក នូវហេតុការណ៍នោះ ។ ខ្ញុំក៏ចុះអំពីអាកាស បានឮសំឡេងនៃព្រះសាស្តា ដែលកំពុង សំដែង​នូវអនិច្ចតាធម៌ ដោយសំឡេងដ៏ពិរោះ គួររីករាយគួរស្តាប់ ខ្ញុំក៏ចងចាំ អនិច្ចតាធម៌នោះ ក្នុងកាលនោះ ។ លុះខ្ញុំចងចាំនូវអនិច្ចសញ្ញាហើយ ក៏បាន ទៅអាស្រមរបស់ខ្ញុំវិញ ខ្ញុំនៅទីនោះដរាបលុះអស់អាយុ ហើយធ្វើមរណកាលក្នុងអាស្រមនោះ ។ កាលភពខាងក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំក៏នឹកឃើញ នូវការស្តាប់ព្រះសទ្ធម្ម ព្រោះអំពើដែលខ្ញុំធ្វើល្អនោះផង ព្រោះការតាំងទុកនូវចេតនានោះផង ។ ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើត ក្នុងឋានតាវត្តិង្ស ខ្ញុំត្រេកអរក្នុងទេវលោក អស់ ៣ ម៉ឺនកប្ប ។ ខ្ញុំបានដល់ ព្រះអរហត្ត តាំងពីអាយុ ៧ ឆ្នាំ ព្រះសម្ពុទ្ធបានញាុំងខ្ញុំឲ្យបានឧបសម្បទា នេះជាផលនៃការស្តាប់ព្រះធម៌ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានស្តាប់ធម៌ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃការស្តាប់ធម៌ ។ កិលេសទាំងឡាយ ខ្ញុំបានដុតចោលហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីកាត់នូវទន្លីង ។ ឱ! ដំណើរដែលខ្ញុំមកក្នុងសម្នាក់ នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកធម្មស្សវនិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឯកធម្មស្សវនិយត្ថេរាបទាន ។​

៨. សុចិន្តិតត្ថេរាបទាន​កែប្រែ

[១៨] កាលនោះ ខ្ញុំជាអ្នកស្រែ នៅក្នុងនគរហង្សវតី ចិញ្ចឹមជីវិតដោយកសិកម្ម ចិញ្ចឹមនូវប្រពន្ធកូន ក៏ដោយកសិកម្មនោះដែរ ។ កាលនោះ ស្រែ (របស់ខ្ញុំ) មានស្រូវបរិបូណ៌ នេះជាផលរបស់ខ្ញុំ កាលស្រូវទុំបរិបូណ៌ហើយ ក្នុងកាលណោះ ខ្ញុំគិតយ៉ាងនេះថា អាត្មាអញមិនទាន់បានឲ្យទានដ៏ប្រសើរ ចំពោះព្រះសង្ឃសោះ បរិភោគតែខ្លូនឯង (អំពើនេះ) មិនសមរម្យ មិនសមគួរដល់អាត្មាអញ ដែលជាអ្នកដឹងនូវគុណនិងទោសឡើយ ។ ព្រះសម្ពុទ្ធ មិនមានបុគ្គលស្មើក្នុងលោក ទ្រង់មានព្រះលក្ខណៈ ៣២ ដ៏ប្រសើរ ទាំងព្រះ សង្ឃមានចិត្តអប់រំហើយ ជាស្រែបុណ្យដ៏ប្រសើរ (មានក្នុងលោកហើយ) ។ អញនឹងប្រគេននូវសម្ទូងថ្មី ជាទានចំពោះព្រះភិក្ខុសង្ឃនោះមុនគេ លុះខ្ញុំគិត យ៉ាងនេះហើយ ជាអ្នករីករាយ មានចិត្តប្រកបដោយបីតិ ។ ខ្ញុំយកស្រូវ អំពី ស្រែចូលទៅរកព្រះសម្ពុទ្ធ លុះចូលទៅដល់ព្រះសម្ពុទ្ធ ព្រះអង្គជាច្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈហើយ ក៏ថ្វាយបង្គំព្រះបាទានៃព្រះសាសា្ត រួច ក្រាបទូលថា បពិត្រព្រះមុនី សម្ទូងថ្មី (របស់ខ្ញុំ) បរិបូណ៌ហើយទាំងព្រះអង្គ ក៏គង់នៅក្នុងទីនេះ បពិត្រព្រះអង្គមានចក្ខុ សូមព្រះអង្គអាស្រ័យនូវសេចក្តី អនុគ្រោះ ហើយទទួលនិមន្ត ។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាប់ច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿងបូជា ព្រះអង្គជ្រាប់នូវសេចក្តីត្រិះរិះរបស់ខ្ញុំហើយ ទ្រង់សំដែង​នូវពាក្យនេះថា បុគ្គល ៤ ពួកកំពុងប្រតិបត្តិ បុគ្គល ៤ ពួកឋិតនៅក្នុងផល ។ នេះជាសង្ឃមានព្រះទ័យស្លូតត្រង់ ប្រកបដោយបញ្ញា និងសីលទាន ដែលមនុស្សទាំងឡាយអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលធ្វើនូវការសន្សំបុណ្យ បានឲ្យហើយចំពោះព្រះសង្ឃ រមែងមានផលច្រើន ឯសម្ទូងនៃអ្នកនេះ ដែលអ្នកគប្បីឲ្យចំពោះព្រះសង្ឃនោះ ក៏មានផល ច្រើន ដូច្នោះដែរ ។ អ្នកចូរឧទ្ទិសចំពោះសង្ឃ ហើយនាំភិក្ខុទាំងឡាយ ទៅឯ ផ្ទះរបស់ខ្លួន រួចប្រគេននូវវត្ថុ ដែលអ្នកតាក់តែងរួចហើយ ដែលមានក្នុងផ្ទះ ដល់ភិក្ខុសង្ឃចុះ ។ ខ្ញុំក៏បានឧទ្ទិសចំពោះសង្ឃ ហើយនាំភិក្ខុទាំងឡាយទៅ ឯផ្ទះ វត្ថុណា ដែលខ្ញុំតាក់តែងហើយក្នុងផ្ទះ ខ្ញុំក៏ប្រគេនវត្ថុនោះ ដល់ភិក្ខុសង្ឃ ខ្ញុំលះបង់នូវរាងកាយ ជារបស់មនុស្សហើយ ក៏ទៅកើតក្នុងឋាន តាវត្តិង្ស ដោយអំពើដែលខ្ញុំបានធ្វើល្អហើយនោះផង ដោយការតាំងទុកនូវ ចេតនានោះផង ។ វិមានរបស់ខ្ញុំ មានពណ៌ល្អ មានរស្មីភ្លឺផ្លេក ដែលបុញ្ញកម្ម តាក់តែងហើយ ក្នុងទេវលោកនោះ ជាវិមានមានកំពស់ ៦០ យោជន៍ មាន ទំហំ ៣០ យោជន៍ ។ លំនៅរបស់ខ្ញុំដេរដាសកុះករដោយពួកនារី ខ្ញុំបរិភោគផងផឹកផង នៅ ក្នុងឋានទេវតានោះ ។ ខ្ញុំបានសោយទេវរាជ្យជាស្តេចនៃទេវតា អស់ ៣.០០០ ដង បានជាស្តេចចក្រពត្តិអស់ ៥០០ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ។ ខ្ញុំកាលអន្ទោលទៅក្នុងភពតូចភពធំ រមែងបាន នូវទ្រព្យរាប់មិនអស់ ខ្ញុំមិនមានការខ្វះខាត់ ដោយភោគៈទាំងឡាយឡើយ នេះជាផលនៃសម្ទូងថ្មី ។ ខ្ញុំបាននូវវត្ថុគ្រប់មុខនេះ គឺ យានដំរី យានសេះ គ្រែស្នែង រថទ្រង់គ្រឿង នេះជាផលនៃសម្ទូងថ្មី ។ ខ្ញុំបាននូវវត្ថុគ្រប់មុខនេះ គឺ សំពត់ថ្មី ផ្លែឈើថ្មី និងភោជនថ្មោងមានឱជារសដ៏លើសលុប នេះជាផលនៃសម្ទូងថ្មី ។ ខ្ញុំបាននូវវត្ថុគ្រប់មុខនេះ គឺ សំពត់សូត្រ សំពត់កម្ពល សំពត់សម្បក់ឈើ និងសំពត់ធ្វើដោយកប្បាស នេះជាផលនៃសម្ទូងថ្មី ។ ខ្ញុំបាននូវ វត្ថុគ្រប់មុខនេះ គឺ ពួកខ្ញុំស្រី ពួកខ្ញុំប្រុស និងពួកនារីរូបឆើត មានខ្លួនតាក់តែងល្អហើយ នេះជាផលនៃសម្ទូងថ្មី ។ ខ្ញុំមិនមានសម្ផ័ស្សត្រជាក់និងក្តៅ ប៉ះពាល់ឡើយទាំងមិនមានសេចក្តីក្តៅក្រហាយ ម្យ៉ាងទៀត ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត មិនមានក្នុងហឫទ័យរបស់ខ្ញុំឡើយ ។ ខ្ញុំបាននូវពាក្យពិរោះ ទាំងអស់នេះ ថា សូមអ្នកពិសានូវវត្ថុនេះ សូមអ្នកបរិភោគនូវវត្ថុនេះ សូមអ្នកសម្រាន្ត លើ ទីសយនៈនេះ នេះជាផលនៃសម្ទូងថ្មី ។ នេះរាងកាយខាងក្រោយបំផុត ឥឡូវនេះ ភពខាងក្រោយកំពុងប្រព្រឹត្តទៅ ក្នុងថ្ងៃនេះ ទេយ្យធម៌របស់ខ្ញុំ តែងញ៉ាំងខ្ញុំឲ្យត្រេកអរសព្វ ៗ កាល ។ ខ្ញុំបានឲ្យសម្ទូងថ្មី ចំពោះព្រះសង្ឃ ជាគណៈដ៏ប្រសើរឧត្តម ហើយបាននូវអានិសង្ស ៨ ដ៏សមគួរដល់កម្មរបស់ខ្ញុំ គឺ ខ្ញុំជាអ្នកមានសម្បុរល្អ ១ មានយស ១ មានភោគៈច្រើនមិនមាន អន្តរាយ ១ មានចំណីច្រើនសព្វ ៗ កាល ១ មានបរិស័ទមិនបែកខ្ញែកសព្វ ៗ កាល ១ ។ ជនទាំងឡាយណាមួយ ដែលអាស្រ័យនៅលើផែនដី ជនទាំងនោះ តែងគោរពកោតក្រែងខ្ញុំ ១ ទេយ្យធម៌ណាមួយ (មាន) ខ្ញុំតែងបាន (នូវទេយ្យធម៌នោះ) មុនៗគេ ១ ។ ទាយកទាំងឡាយ តែងរំលងនូវភិក្ខុសង្ឃ ទាំងអស់ ហើយឲ្យដល់ខ្ញុំតែម្នាក់ឯង ក្នុងកណ្តាលនៃភិក្ខុសង្ឃ ឬ ក្នុងទីចំពោះ ព្រះភក្ត្រនៃព្រះសម្ពុទ្ធដ៏ប្រសើរ ១ ។ ខ្ញុំឲ្យនូវសម្ទូងថ្មីជាដំបូង ចំពោះសង្ឃ ជាគណៈដ៏ឧត្តម ទើបបាននូវអានិសង្សទាំងនេះ នេះជាផលនៃសម្ទូងថ្មី ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានឲ្យនូវទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសម្ទូងថ្មី ។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈដូចជាដំរីកាត់នូវទន្លីង ។ ឱ! ដំណើរដែលខ្ញុំមក ក្នុងសម្នាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏ បានប្រតិបត្តិហើយ ។ បានឮថា ព្រះសុចិន្តិតត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សុចិន្តិតត្ថេរាបទាន ។​

៩. សោណ្ណកឹកណិយត្ថេរាបទាន​កែប្រែ

[១៩] ខ្ញុំចេញទៅកាន់ផ្នួស ដោយសទ្ធា ទ្រទ្រង់ចីវរសម្បកឈើ ពឹងផ្អែកនូវតបោកម្ម ។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោកប្រសើរជាងនរៈ បានត្រាស់ឡើង ហើយចម្លងនូវមហាជន ។ កម្លាំងរបស់ខ្ញុំអស់ហើយ ដោយសារព្យាធិយ៉ាងធ្ងន់ ខ្ញុំរលឹកនូវព្រះសម្ពុទ្ធដ៏ ប្រសើរ ហើយធ្វើព្រះស្តូបដ៏ឧត្តម លើផ្នូកខ្សាច់ ។ ខ្ញុំមានចិត្តរីករាយ មានចិត្ត ខ្ពង់ខ្ពស់ មានសេចក្តីជ្រះថ្លា បានរោយរាយនូវផ្កាកណ្តឹងមាសទាំងឡាយ ។ ខ្ញុំបម្រើនូវព្រះស្តូក នៃព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ព្រះអង្គមិនញាប់ ញ័រដោយលោកធម៌ ដោយចិត្តជ្រះថ្លានោះ ដូចជាបម្រើព្រះសម្ពុទ្ធ ក្នុងទីចំពោះព្រះភក្ត្រ ។ កាលខ្ញុំទៅកើតក្នុងទេវលោក រមែងបាននូវសេចក្តីសុខដ៏ ធំទូលាយ ជាអ្នកមានសម្បុរដូចមាស ក្នុងទេវលោកនោះ នេះជាផលនៃពុទ្ធ បូជា ។ នារីទាំងឡាយរបស់ខ្ញុំ ៨០ កោដិ មានខ្លួនតាក់តែងល្អ ៗ បម្រើខ្ញុំ សព្វ ៗ កាល នេះជាផលនៃពុទ្ធបូជា ។ តូរ្យតន្ត្រិយ ៦ ហ្មឺន ស្គរ រនាត ស័ង្ខ សំភោរ និងស្គរធំ មានសំឡេងពិរោះប្រគំក្នុងទីនោះ ។ ដំរីទាំងឡាយ ៨ ហ្មឺន ៤ ពាន់ប្រដាប់តាក់តែងល្អ ដំរីមាតង្គៈទាំងឡាយចុះប្រេងបីអន្លើ អាយុ ៦០ ឆ្នាំទើបថយកម្លាំង ដ៏ដេរដាសដោយបណ្តាយមាស ធ្វើនូវការបម្រើខ្ញុំ ខ្ញុំមិន មានការខ្វះខាតពួកពល ក្នុងភពឡើយ ។ ខ្ញុំតែងទទួលផលនៃផ្កាកណ្តឹង មាស ខ្ញុំសោយរាជ្យជាស្តេចនៃទេវតា អស់ ៥៨ ដង ។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧១ ដង បានសោយរាជ្យលើផែនដី អស់ ១០១ ដង ។ ឥឡូវនេះ ខ្ញុំបានដល់ព្រះនិព្វានឈ្មោះអមតៈ ជាបទដ៏ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយកម្រ សំយោជនៈទាំងឡាយ (របស់ខ្ញុំ) អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ ។ ក្នុងកប្បទី ​១៨០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតចោលអស់ហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរី ដ៏ប្រសើរផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសម្នាក់នៃព្រះពុទ្ធរបស់ ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏ បានប្រតិបត្តិហើយ ។ បានឮថា ព្រះសោណ្ណកឹកណិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សោណ្ណកឹកណិយត្ថេរាបទាន ។​

១០. សោវណ្ណកោន្តរិកត្ថេរាបទាន​កែប្រែ

[២០] (ខ្ញុំបានឃើញ) នូវព្រះពុទ្ធ ព្រះអង្គមានព្រះហឫទ័យអប់រំហើយមានព្រះហឫទ័យទូន្មានហើយ មានព្រះហឫទ័យតម្កល់ខ្ជាប់ខ្ជួនហើយ ទ្រង់ ប្រព្រឹត្ត ត្រេកអរក្នុងការរម្ងាប់ចិត្ត ដែលជាគន្លងប្រសើរ ទ្រង់ឆ្លងនូវជំនន់ ទ្រង់ត្រាស់ដឹងប្រពៃ ទ្រង់មានឈាន ត្រេកអរក្នុងឈាន ទ្រង់ចូលកាន់សមាបត្តិ មានកិរិយាសង្រួមនូវឥន្ទ្រិយ ។ (លុះឃើញហើយ) ខ្ញុំដងទឹក ដោយសម្បកឃ្លោក ហើយចូលទៅគាល់ព្រះសម្ពុទ្ធប្រសើរ ខ្ញុំលាងនូវព្រះបាទា នៃព្រះសម្ពុទ្ធ ហើយថ្វាយសម្បកឃ្លោកនោះ ។ ចំណែកព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់បង្គាប់ខ្ញុំថា អ្នកចូរយកទឹកដោយសម្បកឃ្លោកនេះ ហើយដាក់ក្នុងទីជិតបាទាតថាគតចុះ ។ ខ្ញុំក៏ទទួលថា សាធុ ដោយសេចក្តី គោរពចំពោះព្រះសាស្តា ហើយយកទឹកដោយសម្បកឃ្លោក ចូលទៅថ្វាយ ព្រះសម្ពុទ្ធដ៏ប្រសើរ ។ ព្រះសម្ពុទ្ធទ្រង់មានព្យាយាមធំ បានញ៉ាំងចិត្តរបស់ខ្ញុំ ឲ្យរលត់ ទ្រង់អនុមោទនាថា តម្រិះត្រូវចូរសម្រេចដល់អ្នក ដោយកិរិយាឲ្យ នូវសម្បកឃ្លោកនេះចុះ ។ ក្នុងកប្បទី ១៥ អំពីភទ្ទកប្បនេះ ខ្ញុំត្រេកអរក្នុងទេវលោក ថែមទាំងបានជាស្តេចចក្រពត្តិ ៣៣ ដង ។ កាលខ្ញុំដើរឬឈរក្នុងវេលាថ្ងៃ ឬ ក្នុងវេលាយប់ ជនទាំងឡាយតែងឈរកាន់ឈើច្រត់ ជាវិការៈនៃមាស នៅពីខាងមុខខ្ញុំ ។ ព្រោះខ្ញុំថ្វាយសម្បកឃ្លោក ដល់ព្រះសម្ពុទ្ធ ទើបខ្ញុំ បានឈើច្រត់ជាវិការៈនៃមាស ការបូជាសូម្បីបន្តិចបន្តួចដែលជនធ្វើហើយ ចំពោះបុគ្គលទាំងឡាយ ដែលមិនញាប់ញ័រដោយលោកធម៌ រមែងប្រែទៅជា គ្រឿងបូជាដ៏ធំទូលាយ ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយសម្បកឃ្លោក ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃសម្បកឃ្លោក ។ កិលេសទាំងឡាយ ខ្ញុំដុតចោលអស់ហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរី ដ៏ប្រសើរកាត់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសម្នាក់នៃព្រះសម្ពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសោវណ្ណកោន្តរិកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់សោវណ្ណកោន្តរិកត្ថេរាបទាន ។

ឧទា្ទន សកឹសម្មជ្ជកត្ថេរាបទាន ១ ឯកទុស្សទាយកត្ថេរាបទាន ១ ឯកាសនទាយកត្ថេរាបទាន ១ សត្តកទម្ពបុប្ផិយត្ថេរាបទាន ១ កោរណ្ឌបុប្ផិយត្ថេរាបទាន ១ ឃដមណ្ឌទាយកត្ថេរាបទាន ១ ឯកធម្មស្សវនិយត្ថេរាបទាន ១ សុចិន្តិតត្ថេរាបទាន ១ សោណ្ណកឹកណិយត្ថេរាបទាន ១ សោវណ្ណកោន្តរិកត្ថេរាបទាន ១ ក្នុងសកឹសម្មជ្ជកវគ្គនេះ មានគាថា ១៧២ ។​

ចប់ សកឹសម្មជ្ជកវគ្គ ។​

៤៤. ឯកវិហារិវគ្គ​​កែប្រែ

១. ឯកវិហារិយត្ថេរាបទាន​កែប្រែ

[២១] ព្រះសម្ពុទ្ធ ព្រះនាមកស្សបៈ ដោយគោត្រ ព្រះអង្គមាន ផៅ ពង្សប្រសើរ ទ្រង់មានយសប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់ត្រាស់ ឡើងហើយក្នុងភទ្ទកប្បនេះ ។ ព្រះអង្គមិនមានធម៌នាំឲ្យយឺតយូរ មិនជាប់អារម្មណ៍ ទ្រង់មានព្រះហឫទ័យសើ្មអាកាស ព្រះអង្គច្រើនទៅដោយធម៌ដ៏សូន្យចាកកិលេស ព្រះអង្គមិនញាប់ញ័រ ដោយលោកធម៌ ទ្រង់ត្រេកអរក្នុងអនិមិត្ត គង់នៅហើយ ។ ព្រះអង្គមានព្រះ ហឫទ័យមិនជាប់ចំពាក់ មិនមានកិលេសជាគ្រឿងលាបមិនច្រឡូកច្រឡំ ក្នុងត្រកូលនិងពួកគណៈព្រះអង្គជាអ្នកប្រាជ្ញ ប្រកបដោយករុណាដ៏ធំ ទ្រង់ឈ្លាសវៃក្នុងឧបាយ ជាគ្រឿងណែនាំ ។ ព្រះអង្គប្រកបក្នុងកិច្ចរបស់បុគ្គលដ៏ទៃ ទ្រង់ទូន្មានពួកមនុស្ស ព្រមទាំងទេវតា ឲ្យទៅកាន់ផ្លូវជាទីទៅកាន់ព្រះនិពា្វន ជាគ្រឿងញុំាភក់គឺគតិឲ្យរីងស្ងួត ។ ព្រះអង្គជាអ្នកចំឡងសត្វលោក ទ្រង់គង់នៅក្នុងកណ្តាលនៃបរុទ្សធំ (ទ្រង់សំដែង​) នូវអមតៈ គឺព្រះនិពា្វន ដែលជាគ្រឿងត្រេកអរ យ៉ាងក្រៃលែង ជាគ្រឿងរាំងរា នូវជរានិងមរណៈបាន ។ ព្រះតថាគត ទ្រង់ជាទីពឹងនៃសត្វលោក ព្រះអង្គមានសំឡេងដូចសត្វករវិក មានសំឡេងគឹកកង ដូចជាសំឡេងនៃព្រហ្ម ទ្រង់ស្រោចស្រង់ពពួកសត្វ ដែលដល់ហើយ នូវសេចក្តីវិនាស មិនមានអ្នកដឹកនាំព្រះអង្គឲ្យរូចចាកទុក្ខធំ ។ ព្រះអង្គជានាយកនៃសត្វលោក ទ្រង់សំដែង​ធម៌ដ៏ប្រាសចាកធុលី ខ្ញុំបានឃើញហើយ ទាំងបានស្តាប់ធម៌របស់ព្រះអង្គ់ហើយចូលទៅកាន់ផ្នូស ។ លុះខ្ញុំបួសស្រេចហើយ ក៏ប្រឹងយកចិត្តទុក្ខដាក់ នឹងសាសនានៃព្រះជិនស្រីត្រូវសេចក្តីជាប់ចំពាក់បៀតបៀន ក៏នៅក្នុងព្រៃជាទីរីករាយ តែម្នាក់ឯង ។ ការចេញចាកពួកដោយកាយរបស់ខ្លួននៃខ្ញុំ ជាហេតុនៃការចេញចាកពួកដោយចិត្តនៃខ្ញុំ ដែលជាអ្នកឃើញភ័យ ក្នុងការជាប់បំពាក់ ក៏មានកមកដល់ខ្ញុំ ។ កិលេស ទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំកាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីដ៏ប្រសើរ ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបាន ដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះឯវិកហារិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឯករិហារិយត្ថេរាបទាន ។​

២. ឯកសង្ខិយត្ថេរាបទាន​កែប្រែ

[២២] មានពិធីឆ្លងដើមពោធិព្រឹក្សរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី មហាជន មកជួបជុំគា្នបូជាដើមពោធិព្រឹក្សដ៏ឧត្តម ។ ដើមពោធិព្រឹក្សប្រាកដដូច្នេះរបស់ព្រះសាស្តាអង្គណា ដែលជនទាំងឡាយគួរបូជា ព្រះសាស្តាអង្គនោះ ជាព្រះសម្ពុទ្ធដ៏ប្រសើរ ទ្រង់មានប្រាជ្ញ ព្រះអង្គប្រាសចាកសេចក្តីសោកដ៏ធំ ។ លំដាប់នោះ ខ្ញុំកាន់ស័ង្ខចូលទៅបម្រើពោធិព្រឹក្ស ខ្ញុំផ្លុំស័ង្ខហើយថ្វាយបង្គំពោធិព្រឹក្សដ៏ឧត្តម តែរាល់ៗ ថ្ងៃ ។ កុសលកម្មដែលខ្ញុំធ្វើហើយក្នុងទីជិត ខ្ញុំក៏បានទៅកើត ក្នុងទេវលោក សាកសព ខ្ញុំទម្លាក់ចោលហើយ ខ្ញុំតែងត្រេកអរក្នុងទេវលោក ។ ខ្ញុំតែងត្រេកត្រអាល ស្រស់ស្រាយរីករាយនឹងតូរ្យតន្ត្រីនោះ តែងបម្រើខ្ញុំ សព្វៗ កាល នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទៅ ៧១ ខ្ញុំបានកើតជាស្តេចឈ្មោះសុទស្សនៈ ជាអ្នកឈ្នះសង្គ្រាម មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ជាឥស្សរៈ ក្នុងជាម្ពូទ្វីប ។ លំដាប់នោះ តូរ្យតន្ត្រី ៨០០ តែងចោលរោម ខ្ញុំ សព្វៗ កាល ខ្ញុំបានទទូលផលនៃកុសលកម្មរបស់ខ្ញុំនេះជាផលនៃការបម្រើ ។ ខ្ញុំកើតក្នុងកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស កាលដែលខ្ញុំឋិតនៅក្នុងផ្ទៃនៃមាតា ស្គរទាំងឡាយ តែងប្រគំ សព្វៗ កាល ។ ព្រោះខ្ញុំបម្រើនូវព្រះសម្ពុទ្ធ ទើបបានសម្បត្តិទាំងឡាយ ហើយដល់នូវព្រះនិពា្វន ជាបទដ៏ក្សេម មិនមានមន្ទិល មិនចេះស្លាប់ មិនកម្រើក ។ ក្នុងកប្បទី ៩១ អំពីកប្បនោះ ព្រោះហេតុដែលខ្ញុំបានធ្វើ នូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្ខតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកស័ង្ខយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឯកស័ង្ខយត្ថេរាបទាន ។​

៣. បាដិហិរសញ្ញកត្ថេរាបទាន ។​កែប្រែ

[២៣] ព្រះជិតស្រីព្រះនាមបទុមុត្តរៈ ទ្រង់គួរទទូលគ្រឿងបូជា ក្នុងកាលនោះ ព្រះអង្គស្តេចចូលទៅក្នុងទីក្រុង មួយអន្លើដោយភិក្ខុ មួយសែនអង្គ សុទ្ធតែជាអ្នកស្ទាត់ស្ទាញ ។ កាលព្រះសម្ពុទ្ធ ទ្រង់មានព្រះហឫទ័យស្ងប់រម្ងាប់ មិនញាប់ញ័រ ដោយលោកធម៌ សេ្តចចូលទៅក្នុងទីក្រុង ក្នុងខណៈនោះមានសំឡេងគឹកកង ក្នុងការក្រោកទទូល ត្រង់ច្រកផ្លូវ ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធស្តេចចូលទៅក្នុងបូរី ពិណទាំងឡាយបុគ្គលឥតប្រគំឥតវាយឡើយ ក៏ស្រាប់តែប្រគំសដោយខ្លួនឯង ដោយអានុភាពនៃព្រះពុទ្ធ ។ ខ្ញុំក៏នមស្ការនូវព្រះពុទ្ធដ៏ប្រសើរ ព្រះនាមបទុមុត្តរៈ ជាអ្នកប្រាជ្ញធំផង ឃើញនូវបាដិហារ្យ ហើយញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងបាដិហារ្យនោះផងថា ឱ ! ព្រះពុទ្ធ ឱ ! សម្បទានៃព្រះសាស្តារបស់យើងទាំងឡាយ តូរ្យតន្ត្រីទាំងឡាយសូម្បូឥតចេតនាសោះ ក៏បែរជាប្រកំដោយខ្លួនឯង ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ក្នុងកាលនោះ ខ្ញុំមិនដែលស្តាល់ទុគ្គតិ នេះជាផលនៃសេចក្តីសំគាល់ក្នុងព្រះសម្ពុទ្ធ ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើង ចោលហើយខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដីរីដ៏ប្រសើរផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបាដិហិរសញ្ញកត្ថេរ មានអាយុ បានសំដែង​នូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ បាដិហិរសញ្ញកត្ថេរាបទាន ។​

៤. ញាណត្ថវិកត្ថេររាបទាន​កែប្រែ

[២៤] ខ្ញុំឃើញព្រះសម្ពុទ្ធ ទ្រង់ឧត្តមជាងសត្វជើងពីរ ទ្រង់រុងរឿងដូចកណិការ ឬដូចដើមទីបព្រឹក្ស ដ៏ភ្លឺព្រោងព្រាត ពុំនោះសោត ដូចេះជាមាសភ្លឺរន្ទាលច្រាលឆ្អៅ ។ ខ្ញុំតម្កល់ទុកនូវថូរទឹក សំពត់សម្បកឈើនិងកុណ្ឌីទឹក ហើយធ្វើសំពត់ស្បែកខ្លាឆៀស្មាម្ខាង ពោលសរសើរនូវព្រះពុទ្ធដ៏ប្រសើរថា បពិត្រព្រះមហាមុនី ព្រះអង្គទ្រង់កំចាត់បង់នូវងងឹតអន្ធការ ដ៏ដេរដាសដោយបណ្តាញ គឺមោហៈ ទ្រង់សំដែង​នូវពន្លឺគឺញាណ ព្រះអង្គទ្រង់ឆ្លងទុក្ខផុតហើយ ព្រះអង្គទ្រង់ស្រោចស្រង់នូវលោកទាំងអស់នេះ ដែលមិនទាន់រើខ្លួនរូច ដំណើរនៃផែនដីមានកំណត់ត្រឹមណាសេចក្តីប្រៀបផ្ទឹម ដោយញាណរបស់ព្រះអង្គ មិនមានកំណត់ត្រឹមនោះ ឡើយ ។ ព្រះសម្ពុទ្ធ ដែលអ្នកប្រាជ្ញទាំងឡាយ ហៅថាសព្វញ្ញូសព្វញ្ញូ ព្រោះញាណនោះ ខ្ញុំសូមថ្វាយបង្គំនូវព្រះ សព្វញ្ញូអង្គនោះ ដែលមានព្យាយាមធំ ទាំងមិនមានអាសវៈ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំពោល សរសើរនូវព្រះសម្ពុទ្ធដ៏ប្រសើរ ក្នុងកាលនោះខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសរសើរនូវព្រះញាណ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះញាណត្ថកត្ថេរ មានអាយុ បានសំដែង​នូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ញាណត្ថវិកត្ថេរាបទាន ។​

៥. ឧឆ្ឆុក្ខណ្ឌកត្ថេរាបណទាន​កែប្រែ

[២៥] ខ្ញុំកើជាអ្នករក្សាទ្វារ ក្នុងនគរពន្ធុមតី បានឃើញព្រះពុទ្ធ ព្រះអង្គមានធូលីទៅប្រាសហើយ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកអំពៅមួយកំណាត់ ទៅថ្វាយព្រះពុទ្ធដ៏ប្រសើរ ព្រះនាមវិបស្សី ព្រះអង្គ់ជាអ្នកស្វែងរកនូវគុណដ៏ធំ ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយអំពៅ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអំពៅមួយ កំណាត់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបាន គាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះ ពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧច្ឆុក្ខណ្ឌិកត្ថេរមានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ឧច្ឆុក្ខណ្ឌិកត្ថេរាបទាន ។​

៦. កលម្ពទាយកត្ថេរាបទាន​កែប្រែ

[២៦] ព្រះសម្ពុទ្ធ ព្រះនាមរោមសៈ គង់នៅក្នុងចន្លោះភ្នំ ខ្ញុំមានចិត្ត ជ្រះថ្លា បានថ្វាយដំឡូងដូង ដល់ព្រះសម្ពុទ្ធអង្គនោះ ដោយដៃនៃខ្លួន ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដំឡូងដូង ។ កិលេសនោះ ទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវ ទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកលម្ពទាយកត្ថេរ មានអាយុបានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កលម្តយកត្ថេរាបទាន ។​

៧. អម្ពាដកទាយកត្ថេរាបទាន​កែប្រែ

[២៧] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាព្រះសយម្ភូគង់នៅក្នុងព្រៃធំ ព្រះអង្គទ្រង់ឈ្នះកិលេសមារ ហើយយកផ្លែម្កាក់ទៅថ្វាយព្រះសយម្ភូ ។ ក្នុងកប្បទី ៣១អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយផ្លែម្កាក់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែម្កាក់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្តិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអម្ពាដកទាយកត្ថេរមានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ អម្ពាដកទាយកត្ថេរាបទាន ។​

៨. ហរីតកិទាយកត្ថេរាបទាន​កែប្រែ

[២៨] ខ្ញុំកំពុងតែនាំយក នូវផ្លែសម៉ ផ្លែកន្ទួតព្រៃ ផ្លែស្វាយ ផ្លែព្រីង ផ្លែសម៉ពិភេទក៏ ផ្លែពុទ្រា ផ្លែក្រខុប និងផ្លែពៅ ដោយខ្លួនឯង ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញព្រះអង្គគង់នៅក្នុងញកភ្នំទ្រង់មានឈាន ត្រេកអរក្នុងឈានជាមហាមុនីដ៏មាំមួន ដែលកំពុងត្រូវអាពាធបៀតបៀន ។ ខ្ញុំយកផ្លែសម៉ទៅថ្វាយព្រះសយម្ភូ ភេសជ្ជៈ គ្រាន់តែខ្ញុំធ្វើ រូចហើយ ព្យាធិក៏រម្ងាប់ក្នុងខណៈនោះភ្លាម ។ ព្រះសម្ពុទ្ធ ទ្រង់លះបង់ សេចក្តីក្រវាយ បានធ្វើអនុមោទនា ព្រោះភេសជ្ជទាំននេះផង ព្រោះការ រម្ងាប់នូវព្យាធិនេះផងថា អ្នកកើតជាទេវតាក្តី ជាមនុស្សក្តី ឬកើតក្នុងជាតិដ៏ទៃក្តី សូមឲ្យជាអ្នកដល់នូវសេចក្តីសុខ ក្នុងទីទាំងពួង មួយទៀត សូមកុំឲ្យព្យាធិកើតមានដល់អ្នកឡើយ ។ ព្រះសម្ពុទ្ធជាព្រះសយម្ភូ ទ្រង់ឈ្នះកិលេស ជាអ្នកប្រាជ្ញ លុះត្រាស់ពាក្យនេះហើយ ក៏ទ្រង់ហោះទៅឯអាកាស ដូចជាសេ្តចហង្សដែលហើរទៅព្ធដ៏អាកាស ។ កាលដែល ខ្ញុំបានថ្វាយផ្លែសម៉ដល់ព្រះសយម្ភូជាមហេសី ព្យាធិក៏មិនកើតឡើង ដល់ខ្ញុំ រហូតជាតិនេះ ។ នេះរាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពខាង ក្រោយ កំពុងប្រព្រឹត្តទៅ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះ ពុទ្ធខ្ញុំបានធ្វើហើយ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយភេសជ្ជៈ ។ កិលេសទាំងឡាយ ខ្ញុំបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះហរីតកិទាយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ហរីតកិទាយកត្ថេរាបទាន ។​

៩. អម្តបិណ្ឌិយត្ថេរាបទាន​កែប្រែ

[២៩] កាលនោះ ខ្ញុំកើតជាសេ្តចដំរីមានភ្លូកងទន្ទាំមានកម្លាំង ច្រើន កំពុងត្រាច់ទៅក្នុងព្រៃធំ ក៏បានឃើញ ព្រះបរមលោកនាយក ។ ខ្ញុំបានយកផ្លែស្វាយមួយចង្កោម ថ្វាយព្រះសាស្តា ឯព្រះសិទ្ធត្ថៈ ទ្រង់មានព្យាយាមធំ ជាលោកនាយក ទ្រង់បានទទួល ។ កាលនោះ ខ្ញុំកំពុងតែសម្លឹងមើល ព្រះជិតស្រីទ្រង់សោយហើយ ខ្ញុំក៏ញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះព្រះអង្គ ហើយបានទៅកើត ក្នុងឋានតុសិត ។ ខ្ញុំច្យុតចាកឋានតុសិតនោះមក បានជាសេ្តចចក្រពត្តិ សោយនូវសម្បត្តិទាំងឡាយ ដោយឧបាយនោះឯង ។ ខ្ញុំមានចិត្តបញ្ជូនទៅកាន់ព្យាយាម ជាអ្នកស្ងប់ រម្ងាប់ មិនមានឧបធិក្កិលេស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃការថ្វាយផ្លែឈើ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអម្តបិណ្ឌិយត្ថេរ មានអាយុ បានសំដែង​នូវ នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ អម្តបិណ្ឌិយត្ថេរាបទាន ។​

១០. ជអ្ពូផលិយត្ថេរាបទាន​កែប្រែ

[៣០] កាលព្រះសម្ពុទ្ធ ព្រះនាមបមុត្តរៈ ជាច្បងក្នុងលោក ព្រះអង្គមិនញាប់ញ័រ ដោយលោកធម៌ ទ្រទ្រង់នូវយសដ៏ឧត្តម ទ្រង់សេ្តចយាងបិណ្ឌបាត ។ ខ្ញុំមានចិត្តជ្រះថ្លាបានយកផ្លែឈើថ្មោង ចូលទៅថ្វាយព្រះសាស្តា ព្រះអង្គជាទក្ខិយ្យបុគ្គល ជាអ្នកប្រាជ្ញឆ្នើម (ហើយពោលថា) បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ប្រសើរជាងពួកជន ខ្ញុំព្រះអង្គសូមលះបង់នូវការឈ្នះ និងការចាញ់ ហើយដល់នូវធម៌ មិនកម្រើកគឺព្រះនិពា្វន ដោយកុលេសកម្មនោះ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទានថ្មោង ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានដកចោកហើយខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ចា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានដល់ហើយ ។ បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះជម្ពូផលិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ជម្ពូផលិយត្ថេរាបទាន ។​

ឧទ្ទាន ​ឯកវិហារិយត្ថេរាបទាន ១ ឯកសង្ខិយត្ថេរាបទាន ១ បានដិហិរសញ្ញកត្ថេរាបទាន ១ ញាណត្ថវិកត្ថេរាបទាន ១ ឧច្ឆខណ្ឌិកត្ថេរាបទាន ១ កលម្ពទាយកត្ថេរាបទាន ១ អម្ពាដកទាយត្ថេរាបទាន១ ហរីតកិទាយកត្ថេរាបទាន១ ជម្ពូផលិយត្ថេរាបទាន ១ ជាគម្រប់ ១០ គាថាចំនួន ៨៦ អ្នកប្រាជ្ញបានរាប់ឃើញហើយ ។​

ចប់ ឯកវិហារកវគ្គ​

៤៥. វិភេទកិវគ្គ​កែប្រែ

១. វិភេទកពីជិយត្ថេរបទាន​កែប្រែ

[៣១] ព្រះសម្ពុទ្ធ ព្រះនាមកកុសន្ធៈ មានព្យាយាមធំទ្រង់ដល់នូវត្រើយ នៃធម៌ទាំងពួង ព្រះអង្គទ្រង់ចៀសចេញចាកពួកហើយស្តេចទៅតាមចន្លោះព្រៃ ។ ខ្ញុំយកផ្លែសម៉ពិភេទក៏ដោតនឹងវល្លិ សម័យនោះ ព្រះមានព្រះភាគទ្រង់ចម្រើនឈានត្រង់ចន្លោះភ្នំ ខ្ញុំបានឃើញព្រះមានព្រះភាគ ជាទេវតាក្រៃលែងជាងទេវតាក៏មានចិត្តជ្រះថ្លា ហើយថ្វាយ ផ្លែសម៉ពិភេទក៏ ដល់ព្រះអង្គ ជាអ្នកប្រាជ្ញ ជាទក្ខិណយ្យ បុគ្គល ។ ក្នុងកប្បនេះឯក ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែសម៉ភេទក៏ ក្នុងមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្លែសម៉ពិភេទក៏ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គល មិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ!ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានដល់ហើយ ។ បដិសម្ភិ ទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវិភេទពីជិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ វិភេទកពិជិយត្ថេរាបទាន ។​

២. កោលទាយត្ថេរាបទាន​កែប្រែ

[៣២] កាលនោះ ខ្ញុំស្លៀកស្បែកខ្លា ទ្រទ្រង់សំពត់សម្បឈើ បាន រែកផ្លែពុទ្រាមួយអម្រែក ទៅឯអាស្រមរបស់ខ្ញុំ ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធ ព្រះនាមសិខី ព្រះអង្គមិនមានបុគ្គលជាគម្រប់ពីររុងរឿងសព្វៗ កាល ទ្រង់សេ្តចចូលទៅក្នុងអាស្រមរបស់ខ្ញុំ តែមួយព្រះអង្គឯង ។ ខ្ញុំញ៉ាំងចិត្តរបស់ខ្ញុំ ឲ្យជ្រះថ្លា ហើយថ្វាយបង្គំព្រះសម្ពុទ្ធព្រះអង្គមានវត្ត ល្អ រូចកាន់យកនូវផ្លែពុទ្រាដោយដៃទាំងពីរថ្វាយដល់ព្រះពុទ្ធ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែពុទ្រា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជានៃកាលថ្វាយផ្លែពុទ្រា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនា ។ របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកោលទាយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កោលទាយកត្ថេរាបទាន ។​

៣. វេលុវផលិយត្ថេរាបទាន​កែប្រែ

[៣៣] អាស្រមរបស់ខ្ញុំ ខ្ញុំបានធ្វើល្អហើយ ទៀបឆ្នេរស្ទឹងចន្ទភាគាជាអាស្រមដ៏ដេរដាសដោយដើមព្នៅទាំងមានពួកឈើផ្សេងៗ ដុះនៅក្បែរអាស្រមនោះ ។ ខ្ញុំបានឃើញផ្លែព្នៅមានក្លិនក្រអូប បានបេះ ផ្លែព្នៅនោះ ដាក់ពេញភារៈគឺអម្រែកហើយត្រេកអរ មានចិត្តសង្វែគនឹក ដល់ព្រះសម្ពុទ្ធដ៏ប្រសើរ ។ ខ្ញុំបានចូលទៅគាល់ព្រះអង្គ ព្រនាមកកុសន្ធៈ ហើយថ្វាយផ្លែព្នៅទុកដល់ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ជាស្រែបុណ្យដោយចិត្តជ្រះថ្លា ។ ក្នុងកប្បនេះព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ព្នៅ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែព្នៅ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញចេញហើយ ភពទាំងអស់ ខ្ញុំបានដករំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា វិមោក្ខ ៨ និងអភិញ្ញា៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះវេលុវផលិយត្ថេរ មានអាយុ បានសំដែង​នូវគាថា ទាំងនេះដោយប្រការដូច្នេះ ។​

ចប់ វេលុវផលិយត្ថេរាបទាន ។​

៤. ភល្លាតកទាយកត្ថេរាបទាន​កែប្រែ

[២៤] ព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ ទ្រង់សេ្តរទៅកាន់ជាយព្រៃធំព្រះអង្គដូចជាសាលរាជព្រឹក្ស មានផ្ការីកហើយ ។ ខ្ញុំក្រាលកម្រាលស្មៅ រូចហើយអារាធនាព្រះសម្ពុទ្ធ ដ៏ប្រសើរថា សូមព្រះសម្ពុទ្ធអនុគ្រោះខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គប្រាថ្នានិងថ្វាយចង្ហាន់ ។ ឯព្រះសម្ពុទ្ធទ្រង់ព្រះនាមអត្ថទស្សីទ្រង់អនុគ្រោះប្រកបដោយករុណា ទ្រង់មានយសធំ ទ្រង់ជា្របនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ហើយស្តេចចូលទៅក្នុងអាស្រមរបស់ខ្ញុំ ។ ព្រះសម្ពុទ្ធសេ្តចចូលទៅគងលើកកម្រាលស្លឹកឈើ ខ្ញុំបានយកផ្លែក្រខុប ថ្វាយព្រះសម្ពុទ្ធដ៏ប្រសើរ ។ កាលខ្ញុំកំពុងសម្លឹងមើល ព្រះជិនស្រីទ្រង់សោយរូចហើយ ខ្ញុំក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គហើយថ្វាយបង្គំព្រះជិនស្រីក្នុងកាលនោះ ។ ក្នុងកប្បទី ​១៨០០ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាលនោះខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះភលា្លតកទាយត្ថេរ មានអាយុ បានសំដែង​នូវគាថានេះដោប្រការដូច្នេះ ។​

ចប់ ភល្លាតកទាយត្ថេរបទាន ។​

៥. ឧម្មាបុប្ផយត្ថេរបទាន​កែប្រែ

[៣៥] កាលដើមជ្រៃ ជាពោធិព្រឹក្សដុះឡើង មានពន្លឺខៀវខ្ចី ខ្ញុំបានយកកម្រងផ្កាកប្បាស ទៅបូជាពោធិព្រឹក្សនោះ ។ ក្នុងកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាពោធិព្រឹក្សក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផល នៃការបូជាពោធិព្រឹក្ស ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧម្មាបុប្ផិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឧម្មាបុបិ្ផយត្ថេរាបទាន ។​

៦. អម្ពាដកិយត្ថេរាបទាន​កែប្រែ

[៣៦] ព្រះសម្ពុទ្ធ ព្រះនាមវេស្សភូ ជាអ្នកប្រាជ្ញស្តេចចូលទៅក្នុងសាលវ័ន (ព្រៃរាំងភ្នំ)ដែលមានផ្ការីកល្អហើយគង់ក្បែរជ្រោះភ្នំ ដែលគេ ទៅបានដោយលំបាក ដូចកេសររាជសី ជាសត្វមានជាតិខ្ពស់ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កាម្កាក់ ចំពោះព្រះសម្ពុទ្ធ ជាស្រែបុណ្យ ដែលមានព្យាយាមធំ ដោយដៃរបស់ខ្លួន ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្តាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាដវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវ ទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអម្ពាដកិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ អម្ពាដកិយត្ថេរាបទាន ។​

៧. សីហាសនិកត្ថេរបទាន​កែប្រែ

[៣៧] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយសីហាសនៈ ដល់ព្រះមានព្រះភាគ ព្រះនាមបទុត្តរៈ ព្រះអង្គស្វែងរកប្រយោជន៍ ដល់សត្វទាំងពួង ។ ខ្ញុំនៅក្នុងទីណាៗ ក្នុងទេវលោក ឬក្នុងមនុស្សលោករមែងបាននូវ វិមានដ៏ធំទូលាយ ក្នុងទីនោះៗ នេះជាផលនៃសីហាសនៈ ។ បល្ល័ង្កទាំងឡាយដ៏ច្រើន សុទ្ធតែជាវិការៈនៃមាស និងប្រាក់ផង ជាវិការៈនៃកែវក្រហមផង ជាវិការៈនៃកែវមណីផង តែងកើតឡើងសម្រាល់ខ្ញុំសព្វៗ កាល ។ ខ្ញុំកើតក្នុងត្រកូលខ្ពស់ ព្រោះតែធ្វើអាសនៈទៀបដើមពោធិព្រឹក្ស ថ្វាយព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ឱ! ភាពនៃព្រះធម៌ជាធម៌ដ៏ល្អ ។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវសីហាសនៈ ក្នុងកាលនោះ ខ្ញុំមិនដែលស្តាល់ទុគ្គតិ នេះជាផលនៃសីហាសនៈ ។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ! ដំណើរដែលខ្ញុំបានមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសីហាសនិកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ សីហាសនិកត្ថេរាបទាន ។​

៨. បាទបីឋិយត្ថេររាបទាន​កែប្រែ

[៣៨] ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ ជាអ្នកប្រាជ្ញធំ ប្រកបដោយករុណា ទ្រង់ចន្លងនូវសត្វទាំងឡាយដ៏ច្រើន ព្រះអង្គមានយកធំ ទ្រង់បរិនិព្វានហើយ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើតាំង សម្រាប់រងព្រះបាទ ទុកក្នុងទីជិតនៃសីហាសនៈរបស់ព្រះសម្ពុទ្ធ ព្រះនាមសមេធៈព្រះអង្គស្វែងរកនូវគុណធំនោះ ។ ខ្ញុំធ្វើកុសលមាន សុខជាវិបាក មានសុខជាកំរៃ ប្រកបដោយបុញ្ញកម្ម ក៏ទៅកើតក្នុងឋាន តាវត្តិង្ស ។ កាលខ្ញុំនៅក្នុងទេវលោកនោះជាអ្នកប្រកបដោយបុញ្ញកម្ម កាលខ្ញុំដកជើងផុតឡើង តាំងជាវិការៈនៃមាស ក៏កើតឡើងសម្រាប់ខ្ញុំ ។ ឱ ! ជាលាភរបស់គេហើយ ឱ ! អត្តភាពជាមនុស្ស ឈ្មោះថាគេបានល្អហើយព្រោះថាជនទាំងឡាយ បាននូវការនូវអែបស្តាល់ ធ្វើនូវគឿង សក្ការៈថ្វាយព្រះសម្ពុទ្ធ ដែលទ្រង់បរិនិព្វានហើយ រមែងបាននូវសេចក្តី សុខដ៏ធំទូលាយ ។ អំពើខ្ញុំធ្វើល្អហើយ ខ្ញុំប្រកបល្អហើយក្នុងការជួញ ខ្ញុំធ្វើតាំងជាវិការៈនៃមាស ព្រោះតែខ្ញុំធ្វើនូវតាំងសម្រាប់រងព្រះបាទ ។ ខ្ញុំចេញទៅក្នុងទិសណាៗ ដោយកិច្ចណានីមួយ ខ្ញុំក៏ជាន់លើតាំងមាសនេះជាផលនៃបុញ្ញកម្ម ។ ក្នុងកប្បទី ៣ ហ្មឺន ព្រោះហេតុដែលខ្ញុំបានធ្វើ នូវអំពើកុលសក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិនេះជាផលនៃតាំង រងព្រះបាទ ។ កិលេសទាំងឡាយដុតចោលហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់ នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំបានមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបាទបីឋិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ បាទបីឋិយត្ថេរបទាន ។​

៩. វេទិយការកត្ថេរាបទាន​កែប្រែ

[៣៩] ខ្ញុំកសាងកំពែងដ៏ល្អ ទៀបដើមពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ហើយញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ។ ភណ្ឌៈទាំងឡាយដ៏ប្រសើរលើសលុប ដែលគេធ្វើហើយក្តី គេមិនទាន់ធ្វើហើយក្តី រមែងធ្លាក់ចុះមកអំពីអាកាស នេះជាផលនៃកំពែង ។ ខ្ញុំស្ទុះ ចូលទៅក្នុងពួកសង្គ្រាម ជាទីគួរខ្លាចកដោយចំណែកទាំងពីរ ក៏មិនឃើញនូវភ័យដែលគួរខ្លាច នេះជាផលនៃកំពែង ។ វិមានដ៏ល្អរមែង កើតឡើង ទីដេកទាំងឡាយជារបស់មានតម្លៃច្រើន ក៏កើតឡើង ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់ខ្ញុំនេះជាផលនៃកំពែង ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះព្រោះហេតុដែលខ្ញុំបានធ្វើនូវកំពែងកាលនោះ ខ្ញុំមិនដែល ស្គាល់ទុគ្គតិនេះជាផលនៃកំពែង ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់ល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ។ បានឮថា ព្រះវេទិយការកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

១០. ពោធិឃរការកត្ថេរាបទាន​កែប្រែ

[៤០] ខ្ញុំបានចិត្តជ្រះថ្លាមានចិត្តរីករាយ បានធ្វើខឿននៃដើមពោធិ ព្រឹក្សរបស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គជាធំជាងសត្វ ជើងពីរ ព្រះអង្គមិនញាប់ញ័រ ដោយលោកធម៌ ។ ខ្ញុំបានទៅកើតក្នុងឋានតុសិត នៅក្នុងផ្ទះកែវសម្ផ័ស្សទាំងឡាយត្រជាក់ក្តី ក្តៅក្តី ខ្យល់ក្តីមិនដែលពាល់ ត្រូវខ្លួនខ្ញុំឡើយ ។ ក្នុងកប្បទី ៦៥ អំពីកប្បនេះ ខ្ញុំកើតជាសេ្តចថក្រពត្តិ នគររបស់សេ្តចនោះ ឈ្មោះកាសិកៈ ដែលវិស្សុកម្មទេវបុត្រសាងថ្វាយ ។ (នគរនោះ) មានបណ្តោយ ១០ យោជន៍ ទំហំ ៨ យោជន៍ឈើក្តី វល្លិក្តីស្អិតក្តី មិនមានក្នុងនគរនោះឡើយ ។ ប្រាសាទឈ្មោះមង្គលៈ ដែលវិស្សុកម្មទេវបុត្រសាងថ្វាយ មានទទឹង ១ យោជន៍ ទំហំកន្លះយោជន៍ ។ សរសរ​ ៨៤០០០ សឹងជាវិការៈនៃមាស ប្រាសាទកំពូល ជាវិការៈនៃកែវមណី ដំបូលជាវិការៈនៃបា្រក់ ។ ផ្ទះជាវិការៈនៃមាសទាំងអស់ ដែលវិស្សុកម្មទេវបុត្រ សាងថ្វាយហើយ ផ្ទះនោះខ្ញុំនៅអាស្រមហើយ នេះជាផលនៃការឲ្យនូវខឿន ។ ខ្ញុំបានសោយនូវភពជារបស់ទេវតា និងមនុស្សទាំងអស់នោះហើយ ដល់នូវព្រះនិព្វានជាបទដ៏ស្ញប់ប្រសើរក្នុងថ្ងៃនេះ ។ ក្នុងកប្បទី៣ ម៉ឺនព្រោះហេតុដែល ខ្ញុំបានធ្វើខឿនពោធិព្រឹក្សក្នុងកាលនោះខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការឲ្យនូវខឿន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ខ្ញុំ ដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយសាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះពោធិឃរការកត្ថេរមានអាយុ បានសំដែង​នូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ពោធិឃរការត្ថេរបទាន ។

ឧទ្ទាន វិភេទកពីជិយត្ថេរាបទាន ១ កោលទាយកត្ថេរាបទាន ១ វេលិវផលិយត្ថេរាបទាន១ ភល្លាតកទាយកត្ថេរាបទាន ១ ឧម្មាបុប្ផិយត្ថេរាបទាន ១ អម្ពាដកិយត្ថេរាបទាន១ សីហាសនិត្ថេរាបទាន ១ បាទបីឋិយត្ថេរាបទាន១ វេទិយការកត្ថេរាបទាន ១ ពោធិឃរការកត្ថេរាបទាន ១ គាថាទាំងឡាយ ដែលលោកសំដែង​ទុកហើយ ក្នុងវគ្គនេះរាប់ទៅឃើញទាំងអស់ មានចំនួន៧៩ គាថា ។​

ចប់ វិភេទកិវគ្គ ។​

៤៦. ជគតិវគ្គ​​កែប្រែ

១. ជគតិទាយកត្ថេរបទាន​កែប្រែ

[៤១] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឲ្យគេពូនផែនដី ជិតដើមពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះមហាមុនី ព្រះនាមធម្មទស្សី ។ ខ្ញុំរបូតធ្លាក់ក្នុងជ្រោះក្តី អំពីភ្នំក្តីអំពីដើមឈើក្តី រមែងបាននូវទីពឹង នេះជាផលនៃការពូនផែនដី ។ ចោរទាំងឡាយ មិនហ៊ានបៀតបៀនខ្ញុំ ក្សត្រទាំងឡាយមិនហ៊ានមើលងាយខ្ញុំ ខ្ញុំកន្លងផុតនូវសត្រូវទាំងពួង នេះជាផលនៃការពូនផែនដី ។ ខ្ញុំកើតក្នុងកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស អ្នកផងតែងបូជាក្នុងទីទាំងពួង នេះជាផលនៃការពូនផែនដី ។ ក្នុងកប្បទី ​១៨០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យគេពូន ផែនដីក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការពូន ផែនដី ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះជគតិទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ជគតិទាយកត្ថេរាបទាន ។​

២. មោរហត្ថិយត្ថេរាបទាន​កែប្រែ

[៤២] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្លិតស្លាបក្ងោក ចូលទៅថ្វាយព្រះលោកនាយក ។ ភើ្លងទាំង ៣របស់ខ្ញុំរលត់ហើយ ខ្ញុំបានធ្វើនូវសេចក្តីសុខដ៏ធំទូលាយ ដោយសារផ្លិតស្លាបក្ងោកនេះផង ដោយការតម្កល់ នូវចេតនានេះផង ។ ឱហ្ន៎ ព្រះពុទ្ធ ឱហ្ន៎ ព្រះធម៌ឱហ្ន៎ សម្បទារបស់ព្រះសាស្តា នៃយើងទាំងឡាយ ខ្ញុំបាននូវសេចក្តីសុខដ៏ធំទូលាយ ព្រះបានថ្វាយផ្លិតស្លាបក្ងោក ។ ភ្លើងទាំង ៣របស់ខ្ញុំរលត់ហើយ ភពទាំងពួង ខ្ញុំដកចោលហើយ អាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះ ភពថ្មី មិនមានទៀតឡើយ ។ បានឮថា ព្រះមោរហត្ថិយត្ថេរ មានអយុ បានសំដែង​នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ មោរហត្ថិរាបទាន ។​

៣. សីហាសនពីជិយត្ថេរាបទាន​កែប្រែ

[៤៣] ខ្ញុំបានទៅថ្វាយបង្គំពោធិព្រឹក្សរបស់ព្រះមានព្រះភាគព្រះនាមតិស្សៈ រូចហើយខ្ញុំកាន់ផ្លិតបក់នូវសីហាសនៈ (អាសនៈដ៏ប្រសើរ) ដែលគេតម្កល់ក្នុងទីនោះ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបក់នូវសីហានៈក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការបក់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសីហាសនពីជិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សីហាសនពីជិយត្ថេរាបទាន ។​

៤. តិណុក្កធារិយត្ថេរាបទាន​កែប្រែ

[៤៤] ខ្ញុំមានចិត្តជ្រះថា្ល មានចិត្តរីករាយ បានអុជគបំភ្លើង ៣ (តម្កល់ទុក) ត្រង់ដើមពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ។ ក្នុងកប្បទី មួយសែន អំពីកប្បនេះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យគប់ភើ្លង ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណងដូចជាដំរីកាត់ផ្លាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បានឮថា ព្រះតិណុក្កធារិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ តុណុក្ករិយត្ថេរាបទាន ។​

៥. អក្កមន ទាយកត្ថេរាបទាន​កែប្រែ

[៤៥] ខ្ញុំបានថ្វាយកម្រាលសម្រាប់ជាន់ ដល់ព្រះមុនី ព្រះនាមកកុសន្ធៈ ជាខីណាសវព្រាហ្មណ៍ មានព្រហ្មចរិយធម៌នៅហើយ ដែលស្តេចទៅកាន់ទីជាទីសម្រាក ក្នុងវេលាថ្ងៃ ។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានថ្វាយទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាលសម្រាប់ជាន់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះអក្កមនទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ អក្កមនទាយកត្ថេរាបទាន ។​

៦.​ វនកោរណ្ឌិយត្ថេរាបទាន​កែប្រែ

[៤៦] ខ្ញុំបានយកផ្កាកន្ទាយដំរីក្នុងព្រៃ ទៅបូជាចំពោះព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ មានព្រះភាគ ជាធំក្នុងលោក ទ្រង់មិនញាប់ញ័រ ដោយលោកធម៌ ។ ក្នុងកប្បីទី ៩៤អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវនកោរណ្ឌិយត្ថេរមាន អាយុ បានសំដែង​គាថាទំងនេះ ដោយប្រការដូច្នេះ ។

ចប់ វនកោរណ្ឌិយត្ថេរាបទាន ។​

ចប់ ភាណវារៈ ។​

៧. ឯកច្ឆត្តិយត្ថេរាបទាន​កែប្រែ

[៤៧] ផែនដីកំពង់ក្តៅដូចរងើកភ្លើង ផែនដីកំពង់ប្រព្រឹក្តទៅដូច ជាផេះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទ្រង់ចង្ក្រមក្នុងទីវាល ។ ខ្ញុំបានបាំងឆ័ត្រស ដើរទៅកាន់ផ្លូវឆ្ងាយ ខ្ញុំឃើញព្រះសម្ពុទ្ធហើយ ក៏កើតកំនិតក្នុងទីនោះថាផែនដីផ្សាយចេញនូវថ្ងៃបណ្តើរកូន ផែនដីនេះក្តៅជារងើកភ្លើង ខ្យល់ធំខ្លាំងតាំងឡើង ដំប៉ើងនូវធូលីទៅកាន់សរី រកាយ ។ ឆត្រនេះ សម្រាប់ការពារខ្យល់និងកំដៅថ្ងៃ កំចាត់បង់នូវត្រជាក់និងក្តៅ សូមព្រះអង្គទទួលនូវឆត្រនេះចុះ ខ្ញុំព្រះអង្គនិងបានព្រះនិព្វាន ។ កាលនោះ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ មានយសច្រើន ទ្រង់អនុគ្រោះ ប្រកបសេចក្តីករុណា ទ្រង់បានទទួលយក ព្រោះជ្រាបនូវតម្រិះរបស់ខ្ញុំ ។ ខ្ញុំកើតជាព្រះឥន្ទ ជាស្តេចទេវតា សោយរាជ្យក្នុងទេវលោក អស់ ៣០ កប្ប បានជាសេ្តចចក្រពត្តិ អស់ ៥០០ ដង ។ បានសោយបទេសរាជ្យ ដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំបានទទួលផល នៃកម្មរបស់ខ្ញុំ ដែលខ្លួនធ្វើល្អហើយ ក្នុងកាលមុន ។ នេះជាតិទីបំផុតរបស់ខ្ញុំ ភពខាងក្រោយកំពុងប្រព្រឹត្តទៅ ថ្ងៃនេះឆត្រស គេតាំងបាំងឲ្យខ្ញុំ សព្វៗ កាល ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយឆត្រក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ ! ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយខ្ញុំមកល្អហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកច្ឆត្តិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឯកច្ឆត្តិយត្ថេរាបទាន ។​

៨. ជាតិបប្ផិយត្ថេរាបទាន​កែប្រែ

[៤៨] កាលព្រះមានព្រះភាគ ព្រះបទុមុត្តរៈ មានយសធំ ទ្រង់បរិនិព្វានហើយ ខ្ញុំយកផ្កាដាក់ក្នុងប្រអប់ ទៅបូជានូវព្រះសរីរៈព្រះអង្គ ។ ព្រោះញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះសរីរៈនោះ ខ្ញុំក៏បានទៅកើតក្នុងទេវលោកហើយ រលឹកឃើញនូវ បុញ្ញកម្មនោះ ។ ភ្លៀងផ្កាបង្អុរចុះមកអំពីអាកាស សម្រាប់ ខ្ញុំ សព្វៗកាល ខ្ញុំកើតក្នុងពួកមនុស្ស បានជាស្តេចមាន យសច្រើន ។ ភ្លៀវផ្កាបង្អុរចុះមកក្នុងទីនោះ សព្វៗ កាល សម្រាប់ខ្ញុំ ដែលជាអ្នកឃើញនូវធម៌ទាំងពួង ដោយរហ័ស ព្រោះការបូជាផ្កា ចំពោះព្រះសរីរកាយនៃព្រះពុទ្ធ ។ នេះ ភពជាទីបំផុតរបស់ខ្ញុំ ភពខាង ក្រោយ កំពុងប្រព្រឹត្ត ទៅថ្ងៃនេះភ្លៀងផ្កាបង្អុរចុះសម្រាប់ខ្ញុំ ក្នុងកាលទាំងពួង ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្តាល់ទុគ្គតិ នេះជាផលនៃការបូជានូវព្រះសរីរកាយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើលយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះជាតិបុប្ផិយត្ថេរ មានអយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ជាតិបុប្ផិយត្ថេរាបទាន ។​

៩. សត្តិបណ្ណិយត្ថេរាបទាន​កែប្រែ

[៤៩] កាលព្រះសរីរៈ (នៃព្រះសម្ពុទ្ធដែលពួកជនកំពុងហែរចេញ សួរគេកំពុងប្រគំថ្វាយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កា ម្លិះ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនស្គាល់ទុគ្គលតិ នេះជាផលនៃការបូជាផ្កាព្រះសរីរៈ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសត្តិបណ្ណិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ សត្តិបណ្ណិយត្ថេរាបទាន ។​

១០. គន្ធបូជកត្ថេរាបទាន​កែប្រែ

[៥០] កាលពួកជនកំពុងធ្វើជើងថ្ករ កំពុងនាំមកនូវគ្រឿងក្រអូបផ្សេងៗ ខ្ញុំក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជានូវគ្រឿងក្រអូបមួយក្តាប់ ។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាជើងថ្ករ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាស់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះគន្ធបូជកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ គន្ធបូជកត្ថេរាបទាន ។

ឧទ្ទាន ជនតិទាយកត្ថេរបទាន ១ មោរហត្ថិយត្ថេរាបទាន ១ សីហាសនពីជិយត្ថេរាបទាន ១តិណុក្កធរិយត្ថេរាបទាន ១ អក្គមនទាយកត្ថេរាបទាន ១ វនកោរណ្ឌិយត្ថេរាបទាន ១ ឯកច្ឆត្តិយត្ថេរាបទាន ១ ជាតិបុប្ផិយត្ថេរាបទាន ១ សត្តិបណ្ណិយត្ថេរាបទាន ១ គន្ធបូជកត្ថេរាបទាន ជាគម្រប់ ១០ ឯគាថាមានចំនួន ៦៧ ដែលពួកអ្នកប្រាជ្ញរាប់ឃើញហើយ ។​

ចប់ ជគតិទាយកវគ្គ ។​

៤៧. សាលបុប្ផិវគ្គ​កែប្រែ

១. សាលកុសុនិយត្ថេរាបទាន​កែប្រែ

[៥១] កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ទ្រង់បរិនិព្វានហើយ ខ្ញុំបានបូជាផ្ការាំងចំពោះជើងថ្ករ ដែលគេលើកឡើងហើយ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយខ្ញុំមិនអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផតាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា៣ ខ្ញុំបានដល់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះសាលកុសុមិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ សាលកុសុមិយត្ថេរាបទាន ។​

២. ចិតកបូជកត្ថេរាបទាន​កែប្រែ

[៥២] កាលព្រះមានព្រះភាគ ព្រះនាមសិខី ជាលោកពន្ធុ ដែលជានកំគពុងបូជាភើ្លង ខ្ញុំបានបូជាផ្កាចម្ប៉ា ៨ ទង ចំពោះជើងថ្ករ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំ បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះចិតកបូជកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ចិតកបូជកត្ថេរាបទាន ។​

៣. ចិតកនិព្វាបត្ថេរាបទាន ទី ៣​កែប្រែ

[៥៣] កាលសរីរៈរបស់ព្រះវេស្សភូ ទ្រង់ស្វែងនូវគុណដ៏ធំ ដែលជនកំពុងបូជាភ្លើង ខ្ញុំបានយកទឹកអប់រំលត់ ជើងថ្ករ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះព្រោះហេតុដែលខ្ញុំរំលត់ជើងថ្ករ ក្នុងកាលនោះ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃទឹកអប់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។​

ចប់ ចិតកនិព្វាបកត្ថេរាបទាន ។​

៤. សេតុញទាយកត្ថេរាបទាន​កែប្រែ

[៥៤] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឲ្យគេធ្វើស្ពានថ្វាយ ក្នុងទីចំពោះព្រភក្ត្រ នៃព្រះមានព្រះភាគ ព្រះវិបស្សី កំពុងចង្ក្រម ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យគេធ្វើស្ពានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជានៃផលថ្វាយស្ពាន ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាប់ នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ បានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសេតុទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សេតុទាយកត្ថេរាបទាន ។​

៥. សុមនតាលវណ្តិយត្ថេរាបទាន​កែប្រែ

[៥៥] ខ្ញុំបានយកធាងស្លឹកត្នោត មកស្រោបដោយផ្កាម្លិះហើយបាំងថ្វាយព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទ្រង់មានយសធំ ។ ក្នុងកប្បទី ៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំថ្វាយធាងស្លឹកត្នោត ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃធាងធាងស្លឹកតោ្នត ។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំាណង ដូចជាដំរីកាត់ផ្តាច់នូវគាថា ទន្លីង ។ ឱ! ខ្ញុំមកល្អហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសុមនវណ្តិយត្ថេរ មានអយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សុមនតាលវណ្តិយត្ថេរាបទាន ។​

៦.​ អវដផលិយត្ថេរាបទាន​កែប្រែ

[៥៦] ព្រះសម្ពុទ្ធ មានព្រះភាគ ជាសយម្ភូ ទ្រង់មានរស្មីច្រើន ព្រះអង្គឈ្នះកិលេសមារ ទ្រង់ប្រាថ្នានូវវិវេកស្តេចចេញទៅដើម្បីគោចរ ។ ខ្ញុំកាត់ផ្លែឈើក្នុងដៃ លុះឃើញព្រះពុទ្ធ ដ៏ប្រសើរជាងពួកនរៈហើយ ក៏ចូលទៅជិត ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយនូវផ្លែឈើឥតទងនោះ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះអវដផលិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូចន្នេះ ។​

ចប់ អវដលិយត្ថេរាបទាន ។​

៧. លពុជផលទាយកត្ថេរាបទាន​កែប្រែ

[៥៧] ព្រះកាលនោះ ខ្ញុំជាញោមវត្ត ក្នុងនគរពន្ធុមវតី បានឃើញ ព្រះពុទ្ធ ទ្រង់បា្រសចាកធូលី កំពុងស្តេចយាងទៅក្នុងអាកាស ។ ខ្ញុំបានយកផ្លែខ្នុរសម្ល ទៅថ្វាយដល់ព្រះពុទ្ធប្រសើរ ឯព្រះពុទ្ធមានយសច្រើន ទ្រង់ឈរទទួលក្នុងអាកាស ។ ព្រះអង្គញ៉ាំងសេចក្តីត្រេកអរឲ្យកើតដល់ខ្ញុំ ទ្រង់នាំមកនូវសេចក្តីសុខ ក្នុងបច្ចប្បន្ន ព្រោះបានថ្វាយផ្លែខ្នុរដល់ព្រះពុទ្ធ ដោយចិត្តជ្រះថ្លានោះ ។ ក្នុងកាលណោះ ខ្ញុំបាននូវបីតិ ដ៏ទូលាយ ជាសុខដ៏ឧត្តមកែវតែងកើតឡើងសម្រាប់ខ្ញុំ ដែលកើត ក្នុងភពទាំងនោះៗ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយផ្លែខ្នុរ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែខ្នុរ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះលពុជផលទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះដោប្រការដូច្នេះ ។​

ចប់ លពុជផលទាយកត្ថេរាបទាន ។​

៨. មិលក្ខុផលទាយកត្ថេរាបទាន​កែប្រែ

[៥៨] ខ្ញុំបានឃើញព្រះពុទ្ធព្រះនាមអត្ថទស្សីមានយសច្រើន គង់ នូវក្នុងចន្លោះព្រៃ ហើយមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែលៀប (ដល់ព្រះអង្គ) ។ ក្នុងកប្បទី ​១៨០០ ព្រោះហេតុដែលខ្ញុំ បានឲ្យនូវផ្លែលៀប ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយលៀប ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមិលក្ខុផលទាយកត្ថេរាបទាន ។​

៩. សយម្បដិភានិយត្ថេរាបទាន​កែប្រែ

[៥៩] ខ្ញុំបានសរសើរថា ព្រះពុទ្ធ ជាទេវតាក្រៃលែងជាងទេវតា ព្រះអង្គប្រសើរជាងនរៈ មានព្រះដំណើរល្វាសល្វន់ បីដូចដើមថ្ងាន់ត្រូវខ្យល់ ទ្រង់កំពុងសេ្តចទៅតាមច្រក បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លា ម្តេចបាន ។ ព្រះពុទ្ធទ្រង់កំចាត់បង់ នូវងងឹតអន្ធការ ទ្រង់ចម្លង នូវជនច្រើន ទ្រង់រុងរឿងដោយពន្លឺញាណ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន ។ ព្រះលោកមនាយក ទ្រង់សេ្តចទៅជាមួយ និងព្រះខីណាស្រពមួយសែន ដែលស្ទាត់ជំនាញ ទ្រង់ស្រង់នូវសត្វ ទាំងឡាយដ៏ច្រើន បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន ។ ព្រះពុទ្ធនាំមកនូវធម្មភេរី ទ្រង់ញាំញីនូវពួកតិរិ្ថយ បន្លឺឡើងនូវសីហនាទ បុគ្គលណាឃើញហើយ នឹងជ្រះថ្លាម្តេចបាន ។ ពួកជន ព្រមទាំងទេវតា ធ្វើនូវអញ្ជលីបូងសួង ចំពោះព្រះពុទ្ធអង្គណា រមែងបានទទួលនូវបុណ្យ ដោយសារព្រះពុទ្ធអង្គនោះ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន ។ ជនទាំងពួងមកព្រមគ្នា ហើយបវារណាព្រះពុទ្ធមាន ចក្ខុ ព្រះអង្គដែលគេរាធនាហើយ រមែងមិនញាប់ញ័រ បុគ្គលណាឃើញហើយនឹងមិនជ្រះថ្លាម្តេចបាន ។ ស្គរជាច្រើនរមែងបន្លឺឡើង ដំរីទាំងឡាយ ដែលចុះប្រេងរមែងបន្លឺឡើង ចំពោះព្រះសម្ពុទ្ធអង្គណា កាលដែលស្តេចចូលទៅទីក្រុង បុគ្គលណាឃើញ (ព្រះពុទ្ធអង្គនោះ)ហើយនឹងមិនជ្រះថ្លាម្តេចបាន ។ ឯពន្លឺនៃព្រះពុទ្ធអង្គណាដែលកំពុងស្តេច ទៅតាមថ្នល់ រមែងរុងរឿង សព្វៗ កាល រស្មីទាំងឡាយ (របស់ ព្រះពុទ្ធអង្គនោះ) ខ្ពង់ខ្ពស់ឡើងក្រែពេក បុគ្គលណាឃើញហើយនឹងមិនជ្រះថ្លាម្តេចបាន ។ បុគ្គលឮ(នូវសំឡេង) នៃព្រះពុទ្ធ កាលពោលក្នុងចក្រវាឡ ព្រះអង្គញ៉ាំងសត្វទាំងអស់ឲ្យដឹងច្បាស់បុគ្គលណាឃើញហើយនឹងមិនជ្រះថ្លាម្តេចបាន ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានសរសើរនូវព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គល នេះជាផលនៃសេចក្តីសរសើរ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសយម្បដិភាណិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សយម្បដិភាណិយត្ថេរាបទាន ។​

១០. និមិត្តព្យាករណិយត្ថេរាបទាន​កែប្រែ

[៦០] កាលណោះ ខ្ញុំចូលទៅក្នុងព្រៃហេមពាន្ត បង្ហាញមន្តដល់ពួកសិស្ស ឯសិស្សចំនួន ៥៤. ០០០ នាក់ បានបម្រើខ្ញុំ ។ សិស្សទាំងអស់នោះ ជាអ្នករៀនវេទ ដល់នូវបារមីក្នុងអង្គ ៦ រឹងប៉ឹដោយវិជា្ជរបស់ខ្លួមឲ្យនៅក្នុងព្រៃហិមពាន្ត ។ ទេវបុត្តមួយអង្គ មានយសច្រើន បានច្យុតចាកពួកទេវតាក្នុងឋានតុសិត មកចាប់ផ្ទៃព្រះមាតា ជាអ្នកដឹងខ្លួន មានស្មារតី ។ កាល ព្រះសម្ពុទ្ធ បានត្រសាស់ លោកធាតុមួយម៉ឺន ញាប់ញ័រ កាលព្រះនាយក ទ្រង់បានត្រាស់ ពួកជនខ្វាក់ភ្នែក ។ ផែនដីនេះទាំងមូលញាប់ញ័រហើយដោយប្រការ ៦ មហាជនក៏តក់ស្លុត ព្រោះឮសំឡេងគឹកកង ។ ជនទាំងអស់ បានទៅប្រជុំ គ្នា ក្នុងសំណាក់ខ្ញុំសួរខ្ញុំថា ផែនដីនេះញាប់ញ័រ តើនឹងមានផលដូចម្តេច ។ កាលណោះ ខ្ញុំប្រាប់ពួកជនទាំងនោះថា អ្នកទាំងឡាយ កុំខ្លាចអ្វីឡើយ ភ័យនឹងមិនកើត ដល់អ្នកទាំងឡាយទេ អ្នកទាំងអស់គ្នា កុំរង្កៀសឡើយ ការណ៍ដែលឡើងនេះ ប្រកបដោយសេចក្តីសុខ និងសេចក្តី ចំទេតើ ។ ផែនដីនេះ បើហេតុទាំង ៨ យ៉ាងប៉ះពាល់ហើយ រមែងញ័រ និមិត្តទាំងឡាយប្រាកដឡើង ពន្លឺធំទុលាយប្រាកដឡើងក៏ព្រោះហេតុនោះ ។ ព្រះពុទ្ធប្រសើរ ទ្រង់មានចក្ខុ នឹងត្រាសដោយឥតសង្ស័យ ខ្ញុំញ៉ាំងប្រជុំជន ឲ្យដឹងច្បាស់ហើយ ទើបសំដែង​នូវសីល ៥ ។ ពួកជនទាំងនោះ លុះបានស្គាល់នូវសីល ៥ ផង នូវការកើតឡើងនៃព្រះពុទ្ធដែលបុគ្គលរកបានដោយកម្រផង ក៏មានចិត្តអណែ្តតឡើង មានចិត្តរីករាយ ជាអ្នកត្រេកអរស្រស់ ស្រាយ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានព្យាករណ៍នូវ និមិត្តក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការព្យាករណ៍ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនិមិត្តព្យាករណិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ និមិត្តព្យាករណិយត្ថេរាបទាន ។​

ឧទ្ទាន​សាលកុសុមិយត្ថេរាបទាន ១ ចិតកបូជកត្ថេររាបទាន ១ ចិតកនិព្វាបកត្ថេរា បទាន ១ សេតុទាយកត្ថេរាបទាន ១តាលវណ្តិយត្ថេរាបទាន ១ អវដផលិយកត្ថេរាបទាន ១ លពុជទាយកត្ថេរាបទាន ១ មិលក្ខុផល ទាយកត្ថេរាបទាន ១ សយម្បដិភាណិយត្ថេរាបទាន ១ និមិត្តព្យាករណិយត្ថេរាបទាន ១ ឯគាថា ៧២ ពួកអ្នកប្រាជ្ញ បានរាប់ឃើញហើយ ។​

ចប់ សាលបុប្ផវគ្គ ។​

៤៨. នឡមាលិវគ្គ​​កែប្រែ

១. នឡមាលិយត្ថេរាបទាន​កែប្រែ

[៦៥] ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានវណ្ណៈដូចមាសជាលោកនាមយក ទ្រង់គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមជាយព្រៃធំ ។ ខ្ញុំកាន់យកកម្រងផ្កា បបុស ហើយចេញទៅ ក្នុងខណៈនោះ បានឃើញព្រះសម្ពុទ្ធ ទ្រង់ឆ្លងឧឃៈ ព្រះអង្គមិនមានអាសវៈ គង់នៅក្នុងព្រៃនោះ ។ ខ្ញុំមានចិត្តជ្រះថ្លាមានចិត្តរីករាយ បានបូជាកម្រងផ្តាបបុស ចំពោះព្រះពុទ្ធជា ទក្ខិណេយ្យបុគ្គល ព្រះអង្គ មានព្យាយាមច្រើន ទ្រង់អនុគ្រោះសព្វសត្វលោក ។ ក្នុងកប្បទី ៣១អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដលចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះនោឡមាលិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោប្រការដូច្នេះ ។​

ចប់ នឡមាលិយត្ថេរាបទាន ។​

២. មណីបូជកត្ថេរាបទាន​កែប្រែ

[៦២] ព្រះជិតស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ ទាំងពួង ទ្រង់ប្រាថ្នានូវវិវេក កំពុងតែស្តេចទៅតាមអាកាស ។ មានជាតស្រៈ ដ៏ធំមួយ នៅជិតព្រៃហិមពាន្ត ឯលំនៅរបស់ខ្ញុំ ដែលប្រកបដោយបុញ្ញកម្ម នៅជិតស្រៈនោះ ។ ខ្ញុំចេញអំពីលំនៅ បានឃើញព្រះលោកនាយក ទ្រង់ភ្លឺ ដូចជាផ្ការាជព្រឹក្ស រុងរឿងដូចជាភ្លើង ។ ខ្ញុំមិនឃើញផ្កាដែលគួរបេះថ្វាយ ទើបគិតថាអញនឹងបូជាអ្វី ដល់ព្រះលោកនាយ ឲ្យចិត្តរបស់ខ្លួនជ្រះថ្លា ហើយថ្វាយបង្គំព្រះសាស្តាអេះ ។ ខ្ញុំយកកែវមណីប្រដាប់ក្បាលនៃខ្ញុំ បូជាព្រះលោកនាយក រូចប្រាថ្នាថា សូមឲ្យផលដ៏ចម្រើនសម្រេចដល់ខ្ញុំ ដោយសារបូជាកែវមណីនេះ ។ ព្រះសាស្តា ព្រះនាមបុទុត្តរៈ ទ្រង់ឈរសំដែង​ក្នុងអាកាស នូវគាថានេះថា តម្រិះនោះសូមឲ្យសម្រេចដល់ អ្នក អ្នកចូរបាននូវសេចក្តីសុខក៏ធំទូលាយ អ្នកចូរបាននូវយសដ៏ធំ ដោយការបូជានូវកែវមណីនេះចុះ ។ ព្រះសម្ពុទ្ធព្រះនាមបុទុត្តរៈ លុះពោល ពាក្យនេះហើយ ទើបសេ្តចហួសទៅ ចិត្តដែលគេ តម្កល់ទុក ចំពោះបុគ្គល ណា(បុគ្គលនោះ) គឺព្រះពុទ្ធដ៏ប្រសើរ ។ ខ្ញុំកើតជាព្រះឥន្ទ ជាសេ្តចទេវតា សោយទេវរាជ្យ អស់៦០ កប្ប បានជាស្តេចចក្រពត្តិ ច្រើនរយដង ។ ខ្ញុំកាលកើតជាទេវតាមានសតិ បានរលឹកឃើញ នូវបុញ្ញកម្មឯកែវមណី ៨៦.០០០ សឹងមានសំពត់គ្រឿងអាភរណៈ ដ៏វិចិត្ត ពាក់នូវកែវមណីនិងកណ្ឌល ។ នារីទាំងនោះមានមុខទូលាយ ញញឹមស្រស់មានត្រគាកល្អ មានចង្កេះរៀវតែងចោមរោមខ្ញុំជានិច្ច នេះជាផលនៃការបូជាកែវមណី ។ ភណ្ឌៈទាំងឡាយរបស់ខ្ញុំ ជាវិការៈនៃមាស ជាវិការៈនៃកែវមណី ជាវិការៈនៃកែវក្រហម ដែលជាងរចនាល្អ ជាគ្រឿងប្រដាប់សម្រេចតាមសេចក្តីប្រាថ្នា ។ ផ្ទះកំពូល គុហាគួររីករាយ ទីដេកមានថ្លៃច្រើន តែងកើតឡើង សមតាមសេចក្តីប្រាថ្នា ព្រោះដឹងតម្រិះរបស់ខ្ញុំ ។ ឱ! ជាលាភរបស់គេហើយឱ! អត្តភាពជាមនុស្ស ឈ្មោះថាគេបានល្អហើយ ព្រោះហេតុដែលគេបាន នូវការចូលទៅអែបស្តាល់ពុទ្ធោវាទជាបុញ្ញកេ្ខត្តរបស់មនុស្ស ជាឱសថរបស់ សត្វទាំងពួង ។ អំពើដែលខ្ញុំធ្វើល្អហើយ ព្រោះខ្ញុំបានឃើញព្រះពុទ្ធជានាយក ខ្ញុំរូចស្រឡះហើយចាកវិនិបាត ខ្ញុំបានដល់នូវអចលបទគឺព្រះនិព្វាន ។ ខ្ញុំទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ពន្លឺតែងមានសម្រាប់ ខ្ញុំ ទាំងថ្ងៃទាំងយប់ សត្វៗ កាល ។ ខ្ញុំសោយសម្បត្តិទាំងឡាយ ដោយាសារការបូជា នូវកែងមណីនោះឯង ពន្លឺគឺញាណខ្ញុំឃើញហើយ ខ្ញុំបានដល់នូវអចលបទ គឺព្រះនិព្វាន ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបូជាកែវមណី ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាកែវមណី ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមណីបូជកត្ថេរ មានអយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ មណីបូជកត្ថេរាបទាន ។​

៣. ឧក្កាសតិកត្ថេរាបទាន​កែប្រែ

[៦៣] កាលនោះ ព្រះមានព្រះភាគ ជាមុនី ព្រនាមកោសិកៈ ព្រះអង្គ មានឈាន ត្រេកអរក្នុងឈាន អភិរម្យក្នុងវិវេក គង់នៅលើភ្នំចិត្តកូជ ។ ខ្ញុំមានពួកនារីចោមរោម ដើរចូលទៅក្នុងព្រៃហិមពាន្ត បានឃើញព្រះពុទ្ធ ព្រះនាមកោសិកៈ ដូចព្រះចន្ទពេញបូណ៍មី ។ ក្នុងកាលនោះ ខ្ញុំកាន់គប់ភើ្លង ១០០ ឈរព័នបំភ្លឺព្រះពុទ្ធ អស់ ៧ យប់ ៧ ថ្ងៃ ខ្ញុំត្រឡប់ទៅផ្ទះវិញ ក្នុងថ្ងៃទី ៨ ។ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះពុទ្ធ ព្រះនាមកោសិកៈ ជាព្រះសយម្ភូ ទ្រង់ឈ្នះកិលេស ព្រះអង្គសេ្តចចេញ ខ្ញុំបានថ្វាយភិក្ខាមួយចំអែត ។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាធំក្នុងលោក ប្រសើរជាងពួកនរៈ ខ្ញុំទៅកើតក្នុងឋានតុសិត ដោយកម្មនោះ នេះជាផលនៃភិក្ខាមួយចំអែត ។ ពន្លឺរមែងមានដល់ខ្ញុំ ទាំងថ្ងៃទាំងយប់ សព្វៗ កាល ខ្ញុំផ្សាយពន្លឺទៅកាន់ទី ១០០ យោជន៍ដោយជុំវិញ ។ ក្នុងកប្បទី ៥៥ ខ្ញុំបានជាស្តេចចក្រពត្តិឈ្នះសង្រ្គាម មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ជាធំក្នុងមណ្ឌលនៃជម្ពូទ្វីប ។ ក្នុងកាលនោះ នគររបស់ខ្ញុំ សម្បូណ៍កុះករដែលវិស្សុកម្មនិម្មិតល្អហើយទីក្រុងនោះ មានបណ្តោយប្រវែង ៣០ យោជន៍ ទទឹងប្រវែង ២០ យោជន៍ ទីក្រុងនោះ ឈ្មោះសោភនៈ ដែលវិស្សុកម្មម្មិតហើយ ជាទីស្ងប់ស្ងាត់ចាក សំឡេងទាំង ១០ ប្រការ ប្រកបដោយភ្លេងប្រគំដ៏ពីរោះ ។ ក្នុងនគរនោះ មិនមានវលិ្ល ឈើ ដ៏ស្អិត មានរបស់សុទ្ធតែមាសទាំងអស់ រុងរឿងអស់កាលជានិច្ច ។ ទាំងមានរបស់ ៣ យ៉ាងនេះគឺ កំពែងបួនជ្រុងដើម ត្នោតជាវការៈនៃកែវមណីក្នុងទីពាក់កណ្តាល ដែលវិស្សុកម្មនិម្មិតល្អហើយ១ ស្រះបោក្ខរណីមួយហ្មឺន មានឈូកឧប្បលព្រោងព្រាត ដេរដាសដោយឈូកសជាដើម ផ្សាយក្លិនផ្សេងៗ ១ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបំភ្លឺគប់ភ្លើង ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបំភ្លឺគប់ភ្លើង ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះឧក្កាសតិកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឧក្កាសតិកត្ថេរាបទាន ។​

៤. សមុនវីជនិយត្ថេរបទាន​កែប្រែ

[៦៤] ខ្ញុំមានចិត្តរីករាយ ចំពោះពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ហើយយកផ្លិតទៅ បកថ្វាយ នូវពោធិព្រឹក្សដ៏ឧត្តម ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំ បានបក់នូវពោធិព្រឹក្សដ៏ឧត្តម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបក់ផ្លិត ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសុមនវីជនិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សុមនវីជនិយត្ថេរាបទាន ។​

៥. កុម្មាសទាយកត្ថេរាបទាន​កែប្រែ

[៦៥] កាលព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ស្វែងរក គុណដ៏ធំ ទ្រង់សេ្តចទៅដើមបិណ្ឌបាត ខ្ញុំឃើញបាត្រទទេហើយ ក៏ដាក់នំឲ្យពេញ (បាត្រ) ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យនូវភិក្ខា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃនំ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកុម្មាសទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កុម្មាសទាយកត្ថេរាបទាន ។​

៦. កុសដ្ធទាយកត្ថេរាបទាន​កែប្រែ

[៦៦] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយស្បូវ ៨ ក្តាប់ ដល់ ព្រះមានព្រះភាគ ព្រះនាមកស្សបៈ ជាខីណាសវព្រាហ្មណ៍ ព្រះអង្គមានព្រហ្មចរិយធម៌នៅរូចហើយ ។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានថ្វាយស្បូវ ៨ ក្តាប់ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្បូវ៨ ក្តាប់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ។ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវ ទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកុសដ្ធកទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កុសដ្ធកទាយកត្ថេរាបទាន ។​

៧. គិរិបន្នាគិយត្ថេរាបទាន​កែប្រែ

[៦៧] គ្រានោះ ព្រះសម្ពុទ្ធព្រនាមសោភិតៈ ទ្រង់គង់លើភ្នំចិត្តកូដ ខ្ញុំយកផ្កាបុសនាគភ្នំទៅបូជាព្រះសយម្ភូ ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបូជានូវព្រសម្ពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំង ពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះគិរិបុន្នាគិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ គិរិបុន្នាគិយត្ថេរាបទាន ។​

៨. វល្លិការផលទាយកត្ថេរាបទាន​កែប្រែ

[៦៨] គ្រានោះ ព្រះសម្ពុទ្ធ ព្រះនាមសុមនៈ គង់នៅក្នុងក្រុងឈ្មោះតគ្គរា ខ្ញុំបានយកផ្លែគុយ ទៅថ្វាយព្រះសយម្ភូ ។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការផ្លែឈើ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវល្លិការផលទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ វល្លិការផលទាយកត្ថេរាបទាន ។​

៩. បានធិទាយកត្ថេរាបទាន​កែប្រែ

[៦៩] ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាធំក្នុងលោក ប្រសើរជាងនរៈ មានចក្ខុ ទ្រង់ចេញអំពីរោងសម្រាកក្នុងវេលាថ្ងៃ ស្តេចទៅតាម ថ្នល់ ។ ខ្ញុំពាក់ស្បែកជើងដែលខ្ញុំធ្វើល្អហើយ ដើរទៅកាន់ផ្លូវឆ្ងាយ បានឃើញ ព្រះសម្ពុទ្ធ ទ្រង់ស្តេចទៅដោយព្រះបាទាទទេព្រះអង្គមានព្រះកាយ ប្រកបដោយគ្រឿងប្រដាប់ដូចមាស ។ ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា យកស្បែកជើងទៅតម្កល់ទុក ជិតព្រះបាទា ហើយពោលនូវពាក្យនេះថា បពិត្រព្រះសុគតជាធំ ជានាយក មានព្យាយាមច្រើន សូមព្រះអង្គពាក់ នូវស្បែកជើង ខ្ញុំព្រះអង្គនឹងបាននូវផល អំពីស្បែកជើងនេះ សូមឲ្យសម្រេច ប្រយោជន៍នោះដល់ខ្ញុំ ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាធំក្នុងលោក ប្រសើរជាងនរៈ ទ្រង់ពាក់នូវស្បែកជើង ហើយត្រាស់ព្រះពុទ្ធដីកានេះថា បុគ្គលណាមានចិត្តជ្រះថ្លា បានថ្វាយស្បែកជើង ដល់តថាគត ដោយដៃរបស់ខ្លួន តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូលស្តាប់ នូវកាសិតដែលតថាគតនឹងសំដែង​ចុះ ។ ទេវតាទាំងអស់ បានដឹងនូវវាចារបស់ ព្រះពុទ្ធ ក៏មកប្រជុំគ្នា មានចិត្តខ្ពស់ឡើង មានចិត្តរីករាយ មានសេចក្តីត្រេកអរធ្វើនូវអញ្ជលី ។ បុគ្គលនេះនឹងដល់នូវសេចក្តីសុខ ព្រោះការថ្វាយនូវ ស្បែកជើង នឹងសោយរាជ្យជាស្តេចទេវតា អស់ ៥៥ ដង ។ នឹងបានជាសេ្តចចក្រពត្តិមួយពាន់ដង នឹងសោយបទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រះសាស្តាមាននាមថាគោតម ទ្រង់ កើតក្នុងត្រកូលឱក្កាកៈ នឹងបានត្រាស់ក្នុងលោក ។ (បុរសនេះ) នឹងបានជាអ្នកទទួលនូវមតិក ក្នុងធម៌របស់ព្រះគោតមនោះ ជាឱរសដែលធម៌និមិត្តហើយ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន ។ (បុរសនេះឯង) បើកើតក្នុងទេវលោក ឬក្នុងមនុស្សកលោក រមែងជាអ្នកមាន ប្រាជ្ញា នឹងបាននូវយាន មានចំណែកបៀបដោយយានទេវតា ។ ប្រាសាទ វរមាស ដំរីប្រដាប់ព្រមហើយ រថដែលទឹមដោយសេះអាជា នេយ្យ រមែងកើតប្រាកដដល់ខ្ញុំ សព្វៗ កាល ។ ខ្ញុំទុកជាកាលចេញទៅអំពីលំ នៅតែងចេញទៅដោយរថ កាលសក់ទាំងឡាយ គេកំពុងកោរកាត់ ខ្ញុំក៏បាន ដល់អរហត្ត ។ ឱ! ជាលាភរបស់ខ្ញុំហើយ អត្តភាពជាមនុស្ស ឈ្មោះថាខ្ញុំបាន ល្អហើយ ការជួញ ខ្ញុំប្រកបល្អហើយ ព្រោះខ្ញុំបានថ្វាយស្បែកជើងមួយ សម្រាប់ ក៏បានដល់អបលបទគឺព្រះនិព្វាន ។ ក្នុងកប្បប្រមាណមិនបាន អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យស្បែកជើង ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្បែកជើង ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះ បានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបានធិទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ បានធិទាយកត្ថេរាបទាន ។​

១០. បុឡិនចង្កមិយត្ថេរាបទាន​កែប្រែ

[៧០] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃ កំពុងស្វែងរកសត្វ ឈ្លូស ក៏បានឃើញនូវទីចង្រ្កម ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ចំពោះ ព្រះសុគត ទ្រង់មានសិរី ហើយកើបយកដីខ្សាប់មួយថ្នក់ មករោយរាយក្នុងទី ចង្រ្កម ។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំ បានរោយរាយ នូវដីខ្សាច់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដីខ្សាច់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំ មកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបុឡិនចង្កមិយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ បុឡនចង្កមិយកត្ថេរាបទាន ។​

ឧទ្ទាន​ នឡមាលិយត្ថេរាបទាន ១ មណីបូជកត្ថេរាបទាន ១ ឧក្កាសតិកត្ថេរាបទាន ១ វីជនិយត្ថេរាបទាន ១ កុម្មាសទាយត្ថេរាបទាន ១ កុសដ្ធកទាយកត្ថេរាបទាន ១ គិរិបុន្នាគិយត្ថេរាបទាន ១ វល្លិការផលទាយកត្ថេរាបទាន ១ បានធិទាយកត្ថេរាបទាន ១ បុឡិនចង្កមិយត្ថេរាបទាន ១ ឯគាថាមានចំនួន ៩៥ ពួកអ្នកប្រាជ្ញរាប់ឃើញហើយ ។​

ចប់ នឡមាលិវគ្គ ។​

៤៩. បង្សុកូលវគ្គ​​កែប្រែ

១. បង្សុកូលសញ្ញកត្ថេរាបទាន​កែប្រែ

[៧១] ព្រះជិតស្រីមានព្រះភាគ ព្រះនាមតិស្សៈ ជាព្រះសយម្ភូ ជាលោកនាយក ព្រះអង្គបានតម្កល់ទុកនូវសំពត់បង្សុកូល ហើយស្តេចចូលទៅក្នុងវិហារ ។ ខ្ញុំបានកាន់យកធ្នូ ដែលខ្លួនរៀបចំស្រេចហើយ មានទាំងទឹកកំពុង កាន់ទាំងដាវដើរចូលទៅក្នុងព្រៃ ។ គ្រានោះ ខ្ញុំបានឃើញសំពត់បង្សុកូល ដែលព្រះអង្គពាក់ទុកលើចុងឈើ ក្នុងទីនោះខ្ញុំបានដាក់បំពង់ព្រួញចុះ ក្នុងទីនោះឯង ហើយបានធ្វើអញ្ជលីលើសិរ្យៈ ។ ខ្ញុំមានចិត្តជ្រះថ្លា រីករាយដោយបីតិដ៏ធំទូលាយ នឹករលឹកចំពោះព្រះពុទ្ធដ៏ប្រសើរ ហើយថ្វាយបង្គំនូវសំពត់បង្សុកូល ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំ នូវសំពត់បង្សុកូល ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញអស់ហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណងដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបង្សុកូលសញ្ញកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ បង្សុកូលសញ្ញកត្ថេរាបទាន ។​

២. ពុទ្ធសញ្ញកត្ថេរាបទាន​កែប្រែ

[៧២] ខ្ញុំជាអ្នកស្វាធ្យាយមន្ត ចេះចាំនូវមន្ត ដល់នូវត្រើយ នៃត្រៃវេទ ក្នុងលក្ខណសាស្រ្ត និងឥតិហាសសាស្រ្ត ព្រមទាំងនិឃណ្ឌុសាស្រ្ត និងករដុក សាស្រ្ត ។ ក្នុងកាលនោះ ពួកសិស្សរបស់ខ្ញុំ មកកាន់ (សំណាក់) នៃខ្ញុំ បៀបដូចជាខ្សែទឹកស្ទឹង ខ្ញុំក៏បានបង្ហាញមន្ត ដល់សិស្សទាំងនេះ ឥតមានខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ ។ លំដាប់នោះឯង ព្រះសម្ពុទ្ធព្រះនាម សិទ្ធត្ថៈ បានកើតឡើងហើយក្នុងលោក ទ្រង់ញ៉ាំង សេចក្តីងងឹតដ៏ក្រៃលែងឲ្យវិនាស ហើយញ៉ាំងពន្លឺគឺញាណ ឲ្យប្រព្រឹត្តទៅ ។ ក្នុងកាលនោះមានសិស្សម្នាក់ របស់ខ្ញុំ បានប្រាប់ដល់ពួកសិស្សរបស់ខ្ញុំ លុះ ពួកសិស្សទាំងនោះឮហើយ ទើបប្រាប់សេចក្តីនោះ ដល់ខ្ញុំ (ខ្ញុំក៏បានគិតថា) ព្រះសព្វញ្ញូ ជាលោកនាយក ព្រះអង្គបានកើតឡើង ក្នុងលោកហើយ ជនតែងប្រព្រឹត្តតាមនូវព្រះសម្មាសម្ពុទ្ធអង្គនោះ ឯអាត្មាអញគ្មានលោកនិងគេសោះ ។ ព្រះពុទ្ធទាំងឡាយ មានចក្ខុ មានយសធំ ព្រះអង្គទ្រង់កើតឡើង ព្រះអាស្រ័យហេតុ បើដូច្នោះ អាគា្មអញគួរទៅមើលព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គជាសោកនាយក ។ ខ្ញុំបានកាន់យកស្បែកខ្លា សំពត់សម្បកឈើនិងកុណ្ឌីទឹករបស់ខ្ញុំ ចេញអំពី អាស្រម ហើយហៅពួកសិស្សមកប្រាប់ថា ការឃើញបូវព្រះពុទ្ធ ជាលោកនាយក កម្របុគ្គលបានដោយងាយ ដូចជាផ្កាឧទុម្ពរ ឬដូចជារូបនៃសត្វ ទន្សាយក្នុងដួងព្រហចន្ទ្រ ឬក៏ដូចជាទឹកដោះនៃសត្វក្អែក ។ ព្រះសម្នាសម្ពុទ្ធ ព្រះអង្គកើតឡើង ក្នុងលោក និងភាពជាមនុស្ស ទាំងពីរនេះ កម្របុគ្គលបានដោយងាយ កាលបើហេតុទាំងពីរនេះមានហើយ ការស្គាល់ធម៌ ក៏កម្របុគ្គលបានងាយដែរ ។ ព្រះសម្មាសម្ពុទ្ធ បានកើតហើយ ក្នុងលោកពួកយើងឈ្មោះថាបាននូវចក្ខុ សេចក្តីច្រើន នឹងមានដល់យើង អ្នកទាំងឡាយចូរមកចុះ យើងទាំងអស់ នឹងនាំគ្នាទៅកាន់សំណាក់ព្រះសម្មា សម្ពុទ្ធ ។ កាលនោះ ពួកតាបសទាំងអស់ ទ្រទ្រង់នូវកុណ្ឌីទឹក ស្លៀកពាក់ស្បែកខ្លា ទាំងចេញទៅអំពីព្រៃ ។ តាបសទាំងនោះ ជាអ្នកស្វែង រកនូវប្រយោជន៍ដ៏ឧត្តម ក្រឡេកមើលមួយជួរនឹមដើរមក ឥតមានសេចក្តីតក់ស្លុត បីដូចជាកូននៃដំរី ឬដូចជាកេសររាជសីហ៍ ឥតមានសេចក្តីតក់ស្លុតឡើយ ។ តាបសទាំងអស់នោះ ជាអ្នកមិនតក់ស្លុតមិនឡេះឡោះ មានប្រាជ្ញឆ្អិនឆ្អៅ ជាអ្នកប្រព្រឹត្តរម្យទម តាបសទាំងអស់ នោះ កាលត្រាច់រកផលាផល បានចូលទៅគាល់ព្រះពុទ្ធដ៏ប្រសើរ ។ ព្យាធិបានកើតឡើងដល់ខ្ញុំ ដែលនៅក្នុងប្រទេសប្រមាណមួយយោជន៍កន្លះ (អំពីព្រះពុទ្ធគង់នៅ) ខ្ញុំបាននឹកដល់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ហើយធ្វើមរណកាល ក្នុងទីនោះ ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសេចក្តីសំគាល់នូវព្រះសមា្មសម្ពុទ្ធ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះពុទ្ធសញ្ញកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ពុទ្ធសញ្ញកត្ថេរាបទាន ។​

៣. ភិសទាយកត្ថេរាបទាន​កែប្រែ

[៧៣] កាលនោះ ខ្ញុំបានចុះក្នុងស្រះបោក្ខរណី ដែលដំរីនានាតែងអាស្រ័យ ខ្ញុំបានដកឳឈូក ក្នុងស្រះនោះ ព្រោះហេតុ នៃសេចក្តីស្រេកឃ្លាន ។ សម័យនោះ ព្រះសម្មាសម្ពុទ្ធ មានព្រះភាគ ព្រះនាម បទុមុត្តរៈ ដែលមានព្រះហឫទ័យល្អ ទ្រទ្រង់នូវសំពត់កម្ពលក្រហម សេ្តចទៅតាមផ្លូវអាកាស ។ គ្រានោះ ខ្ញុំកំពុងរលាស់នូវសំពត់បង្សុកូលបានឮ សំឡេង ខ្ញុំក្រឡេកមើលទៅខាងលើ ក៏បានឃើញព្រះលោកនាយក ។ ទាំងឈរនៅក្នុងទីនោះឯង ហើយបានអារាធនាព្រះលោកនាយក ទាំងកំពុងកាន់ក្រឳឈូកមានរសផ្អែមដោយពាក្យថា ខីរៈនិងសប្បិហូរចេញអំពី ក្រឳឈូក ។ សូមព្រះសម្មាសម្ពុទ្ធជាម្ចាស់ មានចក្ខុ ជាសាស្តា មានយសធំ ប្រកបដោយសេចក្តីករុណា សេ្តចចុះមកអំពីអាកាសនោះ ហើយទ្រង់ទទួល ដោយសេចក្តីអនុគ្រោះដល់ខ្ញុំ ។ ព្រះសម្មាសម្ពុទ្ធ មានចក្ខុ ទ្រង់ទទួលភិក្ខារបស់ខ្ញុំ ដោយសេចក្តីអនុគ្រោះ លុះទ្រង់ទទួលហើយ ទ្រង់ធ្វើអនុ៍មោទនាដល់ខ្ញុំថា ម្នាលអ្នកមានបុណ្យច្រើន អ្នកចូរជាបុគ្គលនូវសេចក្តីសុខចុះ គតិរបស់អ្នកចូរសម្រេចចុះ អ្នកចូរបាននូវសេចក្តីសុខដ៏ធំទូលាយ ដោយការ ឲ្យនូវក្រឳឈូកនេះចុះ ។ ព្រះសម្មាសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ លុះទ្រង់ ត្រាស់អនុមោទនានេះហើយ ព្រះជិតស្រីសម្មាសម្ពុទ្ធ ទ្រង់ទទួលភិក្ខា ហើយសេ្តចមកតាមផ្លូវអាកាស ។ ខ្ញុំបានកាន់យកក្រឳឈូកអំពីទីនោះ ហើយមកអាស្រមរបស់ខ្ញុំ ខ្ញុំបានព្យួរក្រឳឈូកលើមែកឈើ ហើយនឹកនូវ ទានរបស់ ខ្ញុំ ។ គ្រានោះ ខ្យល់ធំបានតាំងឡើង ហើយញ៉ាំងព្រៃឲ្យញាប់ញ័រ អាកាសក៏បន្លឺឡើងដោយសំឡេងរន្ទះបាញ់ ។ ក្នុងកាលនោះ អសនិបាតធ្លាក់ ត្រូវក្បាលខ្ញុំ ខ្ញុំនោះកំពុងអង្គុក៏ធ្វើមរណកាលក្នុងទីនោះ ។ ខ្ញុំប្រកបដោយបុញ្ញាកម្ម ហើយបានទៅកើតក្នុងឋានតុសិត សាកសពរបស់ខ្ញុំធ្លាក់ចុះ ខ្ញុំត្រេកអរក្នុងទេវលោក ។ ពួកនារី ៨ ម៉ឺន ៦ ពាន់ តាក់តែងគ្រឿងប្រដាប់ប្រពៃ តែងបំរើខ្ញុំទាំងល្លាចទាំងព្រឹក នេះជាផលនៃការឲ្យក្រឳឈូក ។ ក្នុងកាលនោះ ខ្ញុំបានមកកាន់កំណើតនៃមនុស្ស ដល់នូវសេចក្តីសុខ សេចក្តីខ្វះខាតភោគ របស់ខ្ញុំ មិនមានឡើយ ។ នេះជាផលនៃការថ្វាយក្រឳ ឈូក ។ ខ្ញុំជាអ្នកត្រូវព្រះតទិបុគ្គលជាទេវតាកន្លងទេវតានោះ អនុគ្រោះហើយ ក៏មានអាសវៈ ទាំងពួង អស់ ឥតសេសសល់ ឥឡូវនេះភពថ្មីរបស់ខ្ញុំ មិនមានឡើយ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យភិក្ខា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យក្រឳ ឈូក ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយបានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ភសទាយកត្ថេរាបទាន ។​

៤. ញណត្ថវិកត្ថេរាបទាន​កែប្រែ

[៧៤] អាស្រមរបស់ខ្ញុំគេះធ្វើហើយ ក្នុងទិសទក្សិណនៃហិមវន្តប្រទេស ក្នុងកាលនោះ ខ្ញុំកំពុងស្វែងរកនូវប្រយោជន៍ដ៏ឧត្តម នៅតែក្នុងព្រៃ ។ ខ្ញុំជាអ្នកសន្តោសដោយលាភនិងលោភ ជាអ្នកប្រព្រឹត្តមិនចិតសំបក នៃមើមឈើ ហើយនៅតែម្នាក់ឯង ។ ព្រះសម្ពុទ្ធព្រះនាមសុមេធៈ បានកើតក្នុងលោក ទ្រង់ ស្រោចស្រង់នូវមហាជន ហើយប្រកាសនូវសច្ចធម៌ទាំង ៤ ក្នុងខណៈនោះ ។ ខ្ញុំមិនដែលបានស្តាប់នូវព្រះសម្ពុទ្ធ ទាំងឥតមានអ្នកណាមួយបៀនប្រដៅខ្ញុំ ឡើយ លុះកន្លង ៨ ឆ្នាំទៅ ទើបខ្ញុំបានស្តាប់ព្រះលោកនាយក ។ ខ្ញុំបាននាំយកភ្លើងនិងឧសចេញហើយ បោសប្រាសអាស្រម រូចបានរែកនូវអម្រែកចេញទៅ អំពីព្រៃធំ ។ ក្នុងកាលនោះ ខ្ញុំនៅក្នុងស្រុកនិងនិគម អស់មួយ រាត្រីៗ ហើយបានចូលទៅក្នុងក្រុងឈ្មោះចន្ទវតី ដោយលំដាប់ ។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ព្រះនាមសុមេធៈ ជាលោកនាយក ទ្រង់ស្រោចស្រង់ នូវពួកជនសត្វជាច្រើន កំពុងសំដែង​នូវអមតបទ ។ ខ្ញុំកន្លងនូវពួកជនហើយ ថ្វាយបង្គំ នូវពាក្យប្រដៅនៃព្រះជិនស្រីបានធ្វើនូវស្បែកខ្លាឆៀងស្មាម្ខាង ហើយពោលសរសើរគុណ នែព្រះលោកនាយកថា ព្រះអង្គខជាសាស្តា ដូចជាទង់ ដូចជាទង់ជ័យ ឬដូចប្រាសាទ ជាទីពឹងពំនាក់របស់ពួកសត្វ ជាប្រទីប ទ្រង់ឧត្តម ជាងសត្វជើងពីរ ។​

ចប់ ភាណវារៈ ។​

បតិព្រព្រះមុនី ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់មានព្រះប្រាជ្ញ ដ៏ល្អិតក្នុងទស្សន ញ្ញាណ ទ្រង់ញ៉ាំងពួកជនឲ្យឆ្លង នឹងរកបុគ្គលដ៏ទៃជាអ្នកចម្លងឲ្យលើសលុបជាងព្រះអង្គ ក្នុងលោកមិនមានឡើយ ។ សមុទ្រសាគរដ៏ឧត្តម បុគ្គល អាចនឹងប្រមាណដោយចុងស្បូវបាន ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ បុគ្គលមិនអាចប្រមាណបានឡើយ ។ ផែនដីបុគ្គលអាចដាក់លើដងជញ្ជីង ដើម្បីថ្លឹងបាន បពិត្រព្រះអង្គមានចក្ខុ (វត្ថុដ៏ទៃ) ស្មើដោយបញ្ញារបស់ព្រះ អង្គ មិនមានឡើយ ។ អាកាស គេអាវាស់ដោយខ្សែ ឬដោយអង្គុលីបាន បពិត្រព្រះសព្វញ្ញូ សីលរបស់ព្រះអង្គ បុគ្គលមិនអាចប្រមាណបានឡើយ ។ បពិត្រព្រះអង្គមានចក្ខុ ទឹកក្នុងមហាសមុទ្រក្តីអាកាសក្តី ផែនដីក្តីរបស់ទាំង អម្បាលនេះ បុគ្គលអាចប្រមាណបាន ឯព្រះអង្គឥតមានបុគ្គលប្រមាណបានឡើយ ។ គ្រានោះ ខ្ញុំបានសរសើរនូវព្រះសព្វញ្ញូ មានយសធំដោយព្រះ គាថាទាំងឡាយ ៦ ហើយឈរផ្គងនូវអញ្ជលីនៅស្លៀម ។ ជនទាំងឡាយតែង ហៅ នូវព្រះមានព្រះភាគអង្គណា ដែលមានព្រះបញ្ញាដូចផែនដី ទ្រង់ទំលាយបង់នូវកិលេស ថាសុមេធៈ ព្រះមានព្រះភាគអង្គនោះ ទ្រង់គង់នៅក្នុងកណ្តាលភិក្ខុសង្ឃ ហើយត្រាស់នូវព្រះគាថាទាំងឡាយនេះថា បុគ្គលណា បានសរសើរញាណរបស់តថាគម ដោយចិត្តជ្រះថ្លា តថាគត នឹងសរសើរនូវបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់ពាក្យតថាគតសំដែង​ចុះ ។ បុគ្គលនោះនឹងត្រេកអរ ក្នុងទេវលោក អស់ ៧៧ កប្ប នឹងបានជាធំ ជាងទេវតា សោយរាជ្យជាស្តេចនៃទេវតា អស់មួយពាន់ដង ។ នឹងបានជាស្តេចចក្រពត្តិ ច្រើនរយជាតិ នឹងបានគ្រប់គ្រងប្រទេសរាជ្យ ដ៏ធំទូលាយ នឹងគណនារាប់មិនបាន ។ បើកើតជាទេវតា ឬជាមនុស្ស នឹងជាអ្នកប្រកប ដោយបុញ្ញាកម្មមានសេចក្តីត្រិះរិះមិនឱនថយ ទាំងមានប្រាជ្ញមោះមុត ។ កន្លងទៅ ៣០.០០០ កប្ប ព្រះសាស្តាព្រះនាមគោតម កើតក្នុងត្រកូលនៃស្តេចឱកា្កកៈ ត្រាស់ឡើងក្នុងលោក ។ (កុលបុត្រនេះ) ជាអ្នកមិនមានកន្វល់ ចេញចាកផ្ទះហើយបួសនឹងបានសម្រេចព្រះអរហត្ត ក្នុងអាយុ ៧ ឆ្នាំ រាប់អំពីឆ្នាំ កំណើតតមក ។ ខ្ញុំលើកឃើញនូវខ្លួន ដោយហេតុណា ខ្ញុំបានដល់នូវ សាសនា ដោយហេតុណា ក្នុងចន្លោះនេះ ខ្ញុំបានមិនធ្លាប់ដឹង នូវចេតនា ដែលមិនជាទីត្រេកអរនៃចិត្តទេ ។ ខ្ញុំអន្ទោលទៅមកក្នុងភពតូចភព ធំហើយ តែងទទួលនូវសម្បត្តិ ឯសេចក្តីខ្វះខាតភោគរបស់ខ្ញុំ ឥតមានឡើយ នេះជាផលក្នុងការសរសើរនូវព្រះញាណ ។ ភ្លើង ៣ ប្រការរបស់ខ្ញុំ រលត់ហើយ ភពទាំងពួង ខ្ញុំបានដកចោលចេញហើយ ខ្ញុំមានអាសវៈ ទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ ។ ក្នុងកប្បទី ៣០.០០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានសរសើរនូវព្រះញាណក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលក្នុងកាលសរសើរនូវព្រះញាណ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញដកចោលហើយ ខ្ញុំជាបុគ្គលមិន អាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះញាណត្ថវិកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ញាណត្ថវិកត្ថេរាបទាន ។​

៥. ចន្ទនមាលិយត្ថេរាបទាន​កែប្រែ

[៧៥] ខ្ញុំលះបង់នូវកាមគុណទាំង ៥ ដែលមានសភាពជាទីស្រឡាញ់ ជាទីរីករាយនៃចិត្ត លះបង់នូវសម្បត្តិ ៨០ កោដិ ហើយចូលទៅកាន់ផ្នូស ។ លុះខ្ញុំបួសហើយ បានវៀរនូវបាបកម្មដោយកាយ លះបង់នូវវចីទុច្ចរិត ហើយនៅជិតច្រាំងស្ទឹង ។ ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ សេ្តចបានចូលមករកខ្ញុំ ដែលកំពុងនៅតែម្នាក់ឯង ខ្ញុំក៏មិនស្គាល់ព្រះអង្គថាជាព្រះពុទ្ធទេ តែខ្ញុំបានធ្វើបដិសន្ថារៈ ។ លុះខ្ញុំធ្វើបដិសន្ថារៈហើយ បានសួរនូវនាមនិងគោត្រថា អ្នកជាទេវតា ឬជាគន្ធព្វ ឬមួយអ្នកជាព្រះឥន្ទ្រ ធ្លាប់ឲ្យទានក្នុងកាលមុន អ្នកជាអ្វី អ្នកជាបុត្ររបស់បុគ្គលណា ឬអ្នកជាមហាព្រហ្ម មកក្នុងទីនេះ ។ បានញ៉ាំងទិសទាំងពួងឲ្យភ្លឺច្រាល ដូចព្រះអាទិត្យកំពុងរៈ ។ ម្នាលអ្នកនិរទុក្ខ ចក្រទាំងឡាយ មានកាំមួយពាន់ ប្រាកដក្នុងបាទា (នៃអ្នក) អ្នកជាអ្វី អ្នកជា បុត្ររបស់បុគ្គលណា ដូចម្តេចហ្ន៎ យើងនឹងស្គាល់អ្នក ។ សូមអ្នកប្រាប់ នូវនាមនិងគោត្រ (របស់អ្នក) ចូរអ្នកនាំនូវ សេចក្តីសង្ស័យរបស់ខ្ញុំចេញ ។ តថាគតមិនមែនជាទេវតា មិនមែនជាគន្ធព្វ តថាគតមិនមែនជាព្រះឥន្ទ្រ ធ្លាប់ឲ្យទានក្នុងកាលមុនទេ ។ មួយទៀតតថាគត មិនមែនជាព្រហ្មទេ តថាគត ប្រសើរជាងជនទាំងនោះ បានកន្លងនូវវិស័យរបស់ជនទាំងនោះ ហើយផ្តាច់បង់នូវចំណងគឺកាម ។ តថាគតដុតបង់នូវកិលេសទាំងអស់ ហើយបានដល់នូវសេចក្តីត្រាស់ដ៏ប្រសើរ ។ ខ្ញុំបានស្តាប់នូវវាចារបស់ព្រះពុទ្ធនោះ ហើយពោលនូវពាក្យនេះថា បពិត្រព្រះមហាមុនី បើព្រះអង្គជាសព្វញ្ញុពុទ្ធជាមហាមុនី សូមព្រះអង្គគង់សិន ខ្ញុំនឹងបូជាព្រះអង្គ ព្រោះព្រះអង្គជាអ្នកធ្វើនូវទីបំផុត នៃទុក្ខបានហើយ ។ ខ្ញុំបានក្រាលនូវស្បែក ខ្លាថ្វាយព្រះសាស្តា ព្រះមានព្រះភាគ ទ្រង់គង់លើស្បែកខ្លានោះ ដូចជាសត្វសីហៈ ដែលឋិតនៅលើញកនៃភ្នំ ។ ផ្កាភ្លៅនាង និងខ្លឹមចន្ទន៍ដ៏មានដំឡៃច្រើន ខ្ញុំបានលើកផ្គង នូវរបស់ទាំងអស់នោះ ជាប្រញាប់ បង្អោនចូលទៅរកព្រះលោកនាយក ខ្ញុំបានថ្វាយផ្លែឈើ បានបូជាផ្កាភ្លៅនាងដល់ព្រះពុទ្ធ ។ ខ្ញុំលាបនូវខ្លឹមចន្ទន៍ ហើយបានថ្វាយបង្គំ ព្រះសាស្តា ខ្ញុំមានចិត្តជ្រះថ្លា រីករាយដោយបីតិដ៏ធំទូលាយ ។ ក្នុងកាលនោះ ព្រះសុមេធៈ ជាលោកនាយក ដែលកំពុងគង់លើស្បែកខ្លា ទ្រង់ញ៉ាំងខ្ញុំឲ្យរីក រាយហើយទ្រង់សំដែង​ នូវកុសលកម្មរបស់ខ្ញុំជា ក្នុងកប្បទី ២.៥០០ បុគ្គលនេះ នឹងត្រេកអរ ក្នុងទេវលោក ដោយហេតុទាំងពីរយ៉ាង គឺដោយការឲ្យនូវផ្លែឈើនេះផង ដោយការឲ្យគ្រឿង ក្រអូប និងកម្រងផ្កានេះផង ។ បុគ្គលនេះ នឹងមានសេចក្តីត្រិះរិះមិនឱនថយ ប្រព្រឹត្តទៅក្នុងអំណាចនៃខ្លួន ក្នុងកប្បទី ២. ៦០០ បុគ្គលនេះនឹងដល់ នូវភាពជាមនុស្ស ។ នឹងបានជាស្តេចចក្រពត្តិ មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ទាំងមានឫទ្ធិធំ ឯទីក្រុងឈ្មោះវេករៈ ជាក្រុងដែលវស្សុកម្មទេវបុត្រនិមិ្មតថ្វាយ ។ ទីក្រុងឈ្មោះវេករៈនោះ ជាមាសទាំងអស់ ស្អិតស្អាងដោយរតនៈផ្សេងៗ បុគ្គលនេះនឹងអន្ទោលទៅ កាន់កំណើតទាំងឡាយ ដោយឧបាយនេះឯងៗ បុគ្គលនេះនឹងមានសេចក្តីសុខ ក្នុងទីទាំងពួង គឺថា ក្នុងទេវតា ឬក្នុងមនុស្សលោកលុះដល់បច្ឆិមភព នឹងបានជាព្រហ្មពន្ធុ (ផៅពង្សនៃបុគ្គលដ៏ប្រសើរ) ។ បុគ្គលនេះ នឹងចេញចាកផ្ទះ ទៅជាអ្នកបួសជាបុគ្គលដល់ នូវត្រើយនៃអភិញ្ញា មិនមានអាសវៈ ហើយបរិនិព្វាន ។ ព្រះសម្ពុទ្ធព្រនាមសុមេធៈ ជាលោកនាយក លុះទ្រង់ត្រាស់នូវកម្មរបស់ខ្ញុំនេះហើយ កាលខ្ញុំកំពុងតែសម្លឹងមើលទ្រង់ស្តេចចៀសចេញទៅ តាមផ្លូវអាកាស ។ ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ចូលទៅកើត ក្នុងភពតុសិត ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង ។ លុះខ្ញុំច្យុតអំពីឋានតុសិត បានមកកើត ក្នុងផ្ទៃនៃមាតា ខ្ញុំមិនខ្វះខាតភោគៈ ខ្ញុំនៅក្នុងគភ៌នៃមាតាណា កាលខ្ញុំនៅក្នុងគភ៌មាតានោះ បាយក្តី ទឹកក្តី ភោជនក្តី តែងកើតឡើងសម្រាប់មាតា តាមសេចក្តីប្រាថ្នារបស់ ខ្ញុំ ។ ខ្ញុំមានអាយុ៥ ឆ្នាំរាប់អំពីឆ្នាំកំណើតមក បានចូលទៅកាន់ផ្នួស កាលដែលគេកំពុងតែកោរសក់ ខ្ញុំក៏បានសម្រេចព្រះអរហត្ត ។ ខ្ញុំកាលស្វែង រកនូវបុព្វកម្ម (របស់ខ្ញុំ) ក៏មិនបានឃើញបុព្វកម្មខាងអាយ តែបាននឹតឃើញ នូវបុព្វកម្មរបស់ខ្ញុំក្នុងកប្បទី ៣០.០០០ ។ បពិត្របុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមថ្វាយបង្គំព្រះដល់នូវអចលបទគឺព្រះនិព្វាន ។ ក្នុងកប្បទី៣០.០០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានបូជាព្រះសម្ពុទ្ធ ក្នុងកាលនោះខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំង ពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធ របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះចន្ទនមាលិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ចន្ទនមាលិយត្ថេរាបទាន ។​

៦. ធាតុបូជកត្ថេរាបទាន​កែប្រែ

[៧៦] កាលព្រះលោកនាថ ព្រះនាមសិទ្ធត្ថៈ ជាលោកនាយក ស្តេចបរិនិព្វានហើយ ខ្ញុំបានប្រជុំពួកញាតិរបស់ខ្ញុំ ហើយធ្វើនូវការបូជាព្រះធាតុ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានបូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាព្រះធាតុ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីដ៏ប្រសើរកាត់ផ្តាច់ នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះធាតុបូជកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ធាតុបូជកត្ថេរាបទាន ។​

៧. បុឡិនុប្បាទកត្ថេរាបទាន​កែប្រែ

[៧៧] ខ្ញុំកើតជាតាបស ឈ្មោះទេលៈ នៅទៀបភ្នំហិមពាន្ត ពួកអមនុស្សបានតាក់តែងទីចង្រ្កមឲ្យខ្ញុំ ក្នុងព្រៃហិមពាន្តនោះ ។ ក្នុងកាល នោះឯង ខ្ញុំបានប្រដាប់នូវគ្រឿងប្រដាប់គឺភ្នួងសក់ ទ្រទ្រង់នូវកុណ្ឌីទឹក កំពុងតែស្វែងរកនូវប្រយោជន៍ដ៏ឧត្តម ហើយចេញទៅអំពីព្រៃ ។ ក្នុងកាលនោះ សិស្សទាំងឡាយរបស់ខ្ញុំ ប្រមាណ ៨៤០០០ នាក់ បានចូលមកនៅបម្រើខ្ញុំ សិស្សទាំងនោះ មានសេចក្តីខ្វល់ខ្វាយក្នុងកិច្ចជារបស់ខ្លួន ហើយនៅក្នុងព្រៃ ។ ខ្ញុំបានចេញអំពីអាស្រម ហើយធ្វើព្រះចេតិយ ដ៏ហើយទៅដោយដី ខ្សាច់ ខ្ញុំបានប្រមូលផ្កាផ្សេងៗ ហើយបូជានូវព្រះចេតិយនោះ ។ ខ្ញុំបានញ៉ាំង ចិត្តឲ្យជ្រះថ្លា ក្នុងចេតិយនោះ ហើយបានចូលទៅកាន់អាស្រមវិញ ។ ពួកសិស្សទាំងអស់នាំគ្នាមកហើយ បានសួរសេចក្តីនេះថា បពិត្រទេវ លោកថ្វាយបង្គំនូវព្រះស្តូបណាព្រះស្តូបនោះ ដែលលោកធ្វើហើយ ដោយដីខ្សាច់ ម្យ៉ាងទៀតយើងខ្ញុំទាំងឡាយចង់ដឹង លោកកាលបើយើងខ្ញុំ ទាំងឡាយសួរហើយ សូមមេត្តាប្រាប់ដល់យើងខ្ញុំទាំងឡាយ ។ ព្រះសម្ពុទ្ធ ទាំងឡាយ ព្រះនាមចក្ខុ មានយសធំ (ប្រាកដ) ក្នុងបទរបស់មន្តនៃអ្នកទាំងឡាយ យើងឃើញហើយ តើខ្ញុំថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធទាំងឡាយ នោះ ជាព្រះពុទ្ធដ៏ប្រសើរ មានយសធំ ។ ព្រះសព្វញ្ញូទាំងនោះ ជាលោកនាយក ទ្រង់មានព្យាយាមធំ ព្រះសម្ពុទ្ធទាំងនោះមានយសធំ ប្រាកដដូចម្តេច ។ ព្រះពុទ្ធទាំងឡាយ មានលក្ខណៈ ៣២ មានព្រះទន្ត ៤០ កត់ មាន កំណើតពីរដង ព្រះនេត្រនៃព្រះសម្មាសម្ពុទ្ធទាំងនោះ សរដៀងនឹងភ្នែកកូន គោ ប្រាកដស្មើដោយផ្លែនៃទំពាំងម្ជូរ ។ ព្រះសម្ពុទ្ធទាំងនោះ កាលស្តេចនឹង ទៅទ្រង់ក្រឡេកមើល នូវទីសម្ងាយមួយជួរនឹមផង ព្រះជាណុនៃព្រះសម្មា សម្ពុទ្ធទាងនោះ មិនលាន់ឮសូរផង សំឡេងទី តនៃព្រះជាណុរបស់ព្រះសម្មាសម្ពុទ្ធទាំងនោះ មិនឮសូរផង ។ ព្រះសម្មាសម្ពុទ្ធ កាលស្តេចទៅ ក៏ទ្រង់ទៅដោយល្អ ទៅមិនបានរូសរាន់ (ទ្រង់ឈាន) នូវព្រះបាទខាងស្តាំជាដំបូង នេះជាធម្មតានៃព្រះសម្ពុទ្ធទាំងឡាយ ។ មួយទៀត ព្រះពុទ្ធទាំងនោះ ទ្រង់មិនតក់ស្លុត បីដូចជាកេសររាជសីហ៍ ជាស្តេចនៃម្រឹគ ព្រះពុទ្ធទាំងឡាយ ទ្រង់មិនលើកតម្កើងព្រះអង្គឯងផង ទាំងមិនបន្តុះបង្អាប់ពួកសត្វផង ។ ព្រះពុទ្ធទាំងឡាយ ទ្រង់ផុតស្រឡះចាកមានះនិងអតិមានះ ទ្រង់មានព្រះហឫទ័យស្មើចំពោះសត្វទាំងពួង ទ្រង់មិនលើកតម្កើងព្រះអង្គឯង នេះជាធម្មតានៃព្រះសម្ពុទ្ធទាំងឡាយ ។ មួយវិញទៀត ព្រះសម្ពុទ្ធទាំងឡាយ នោះកាលកើតឡើង ទ្រង់សំដែង​នូវពន្លឺ ទ្រង់ប្រកាសនូវផែនដីទាំងអស់ មានប្រកាល ៦ ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធទាំងឡាយនោះ ទ្រង់ទតឃើញនូវនរក នរកតែងរលត់មហាមេឃ បង្អុរភ្លៀងចុះមក នេះជាធម្មតានៃព្រះពុទ្ធទាំងឡាយ ។ ព្រះតថាគតទាំងនោះ ជាមហានាគប្រាកដដូច្នោះ ព្រះតថាគតទាំងនោះ ទ្រង់មានយសធំ គរមិនអាចថ្លឹងគុណបាន ព្រះតថាគតទាំងឡាយ ទ្រង់មិនប្រព្រឹត្តកនក្លងចាកគុណ មានព្រះគុណគឺបុគ្គលមិនគប្បីរាប់បាន ។ ពួកសិស្សទាំងអស់ ជាអ្នកប្រកបដោយដោយសេចក្តីគោរព បានអនុមោទនា តាមពាក្យរបស់ខ្ញុំ សិស្សទាំងឡាយនោះ បាននាំគ្នាប្រតិបត្តិ គួរតាមសេចក្តី អង់អាច ទាំងគួរនាំកម្លាំង ដោយប្រការដូច្នោះ ។ សិស្សទាំងឡាយនោះ ជាអ្នកមិនខ្ជិសច្រអូស ក្នុងការងាររបស់ខ្ញុំ នាំគ្នាបូជាព្រះចេតិយខ្សាច់ សស្សទាំងឡាយនោះ ជាអ្នកជឿងតាមពាក្យរបស់ខ្ញុំ ជាអ្នកមានចិត្តដល់នូវភាពជាព្រះពុទ្ធ ។ ក្នុងកាលនោះ មានទេវបុត្តមួយអង្គ មានយសធំ ច្យុតចុះមកអំពីខឋាន តុសិតបានមកកើតក្នុងផ្ទៃមាតា លោកធាតុទាំងមួយម៉ឺន ក៏ញាប់ញ័រ ។ ខ្ញុំឋិត នៅក្នុងទីចង្រ្កមមិនឆ្ងាយអំពីអាស្រម ពួកសិស្សទាំងអស់ បានមកប្រជុំគ្នាសំណាក់របស់ខ្ញុំ ហើយសួរខ្ញុំថា ផែនដីបន្លឺ ដូចគោឧសភរាជស្រែកឡើងដូចស្តេចនៃម្រឹករោទ៍ឡើងដូចជាក្រពើ តើជាវិបាកអ្វីហ្ន៎ ។ ខ្ញុំកំពង់សរសើរនូវព្រះ សម្ពុទ្ធអង្គណា ក្នុងទីជិតនៃព្រះស្តូបដែលធ្វើហើយដោយដីខ្សាច់ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គជាគ្រូ បានស្តេចចូលទៅកាន់ផ្លៃនៃមាតា ។ ខ្ញុំបានធ្វើធម្មកថា ដល់សិស្សទាំងឡាយនោះហើយសរសើរនូវព្រះមហាមុនី រូចបញ្ជូនពួកសិស្សឲ្យត្រឡប់ទៅលំនៅជារបស់នៃខ្លួនវិញ ហើយខ្ញុំអង្គុយពែនភ្នែន ។ មួយទៀត ខ្ញុំអស់កម្លាំងណាស់ ព្រោះខ្ញុំមានរោគោព្យាធិជាទម្ងន់ ខ្ញុំរលឹកនូវព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ហើយក៏ធ្វើមរណ កាល ក្នុងទីនោះ ។ ក្នុងកាលនោះ ពួកសិស្សទាំងអស់ បានមកប្រជុំគ្នា ហើយធ្វើជើងថ្ករ រូចលើកសពរបស់ខ្ញុំដាក់លើជើងថ្ករ ។ សិស្សទាំងឡាយ នោះ បានចោលរោមជើងថ្ករ ហើយធ្វើនូវអញ្ជលីលើសិរ្សៈ មានសរគឺសេចក្តី សោកគ្របសង្កត់ បានមកប្រជុំគ្នាហើយ យំកន្ទកកនេ្ទញ ។ កាលសិស្សទាំងឡាយនោះកំពុងតែយំរៀបរាប់ ខ្ញុំក៏មកកាន់ជើងថ្ករ ហើយបានពោលថា ម្នាលអ្នកទាំងឡាយមានបញ្ញាល្អ យើងហ្នឹងហើយជាអាចារ្យរបស់អ្នក អ្នក ទាំងឡាយកុំសោកស្តាយឡើយ ។ អ្នកទាំងឡាយកុំខ្ជិសច្រអូស ចូរនាំគ្នាព្យាយាម ក្នុងប្រយោជន៍របស់ខ្ញុំ ទាំងយប់ទាំងថ្ងៃ ចុះអ្នកទាំងឡាយកុំមាន សេចក្តីប្រមាទឡើយ ខណៈរបស់អ្នកទាំងឡាយ ដល់ប្រាកដហើយ ។ លុះខ្ញុំ ប្រៀនប្រដៅនូវពួកសិស្សរបស់ខ្ញុំរូចហើយ ។ ខ្ញុំក៏ត្រឡប់ទៅឯទេវលោកវិញ ខ្ញុំបានកើតក្នុងទេវលោក អស់១៨ កប្ប ខ្ញុំបានកើតជាស្តេចចក្រពត្តិ អស់ ៥០០ ដង ខ្ញុំបានទទួលសម្បត្តិជាទេវតាអស់ច្រើនរយដង ។ ក្នុងកប្បទាំងឡាយដ៏សេស ខ្ញុំបានអន្លោលទៅកាន់ភពដ៏ច្រឡូកច្រឡំតែខ្ញុំមិនដែលស្គាល ទុគ្គតិឡើយ នេះជាផលនៃការកសាងព្រះចេតិយខ្សាច់ ។ ឈើទាំងឡាយជា ច្រើន តែងរីកផ្កាក្នុងខែជាទីរីកនៃផ្កាកោមុទ យ៉ាងណាមិញ ឯខ្លួនខ្ញុំក៏បានរីកហើយក្នុងលទ្វិ នៃព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គស្វែងរកនូវគុណដ៏ធំដូច្នោះដែរ ។ ខ្ញុំមានព្យាយាម ជាទីនាំទៅនូវធរៈ ដល់ហើយនូវព្រះនិព្វានជាទីអស់ ទៅនៃយោគៈ ជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំសរសើរ ព្រះសម្ពុទ្ធក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ ព្រះសម្ពុទ្ធ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា៣ ខ្ញុំបានដលហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះបុឡិនុប្បាទកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ បុឡិនុប្បាទកត្ថេរាបទាន ។​

៨. តរណិយត្ថេរាបទាន​កែប្រែ

[៧៨] ព្រះតថាគត មានព្រះភាគ ព្រះនាមអត្ថទស្សី ជាព្រះសម្ភូ ជាលោកនាយក សេ្តចបានចូលទៅទៀបឆ្នេរស្ទឹងនៃតា ។ ខ្ញុំជាអណ្តើក គោចរ ក្នុងទឹក បានងើបអំពីទឹក មានប្រាថ្នានឹងចម្លង នូវព្រះពុទ្ធជាម្ចាស់ បានចូលទៅជិតព្រះលោកនាយក ហើយពោលថាបពិត្រព្រះមហាមុនី សូមព្រះពុទ្ធជាម្ចាស់ ព្រះនាមអត្ថទស្សីទ្រង់ឡើងគង់លើខ្នងនៃខ្ញុំព្រះអង្គចុះ ខ្ញុំព្រះអង្គនឹងចំឡងព្រះអង្គ ព្រោះព្រះអង្គបានធ្វើនូវទីបំផុតនៃទុក្ខ ។ ព្រះអត្ថទស្សី មានយសធំ ជាលោកនាយក ទ្រង់ជ្រាបសេចក្តីត្រិះរិះរបស់ខ្ញុំហើយក៏ឡើងគង់លើខ្នងរបស់ខ្ញុំ ។ វេលាណា ខ្ញុំរលឹកឃើញនូវខ្លួន វេលាណា ខ្ញុំដល់នូវភាពដឹងក្តីហើយ វេលានោះខ្ញុំមិនមានសេចក្តីសុខបែប នោះ សោះឡើយ ដូចជាផ្ទៃបាតជើង (ដែលត្រូវបន្លា)មុត ។ ព្រះសម្ពុទ្ធ ព្រះនាមអត្ថទស្សី មានយកធំ ទ្រង់ឆ្លងដល់ត្រើយហើយ ព្រះអង្គឋិតនៅទៀប ឆ្នេរស្ទឹង ហើយទ្រង់ត្រាស់នូវព្រះគាថានេះថា ចិត្តប្រព្រឹត្តទៅ ដរាបណា តថាគតឆ្លងនូវក្រសែ នៃសេចក្តីសង្ស័យបាន ដរាបនោះ ចំណែកអណ្តើកនេះនឹងបានកើតជាសេ្តចមានបុណ្យ ព្រោះបានចម្លងនូវតថាគត ។ អណ្តើកនេះនឹងត្រេកអរក្នុងទេវលោក អស់ ​១៨០០ កប្បដោយការចម្លងព្រះពុទ្ធនេះផង ដោយមេតាចិត្តដែលប្រព្រឹត្ត ទៅនេះផង ។ លុះច្យុតចាកទេវលោក មកក្នុងលោកនេះត្រូវកុសលមូល ដាស់តឿនហើយ នឹងអង្គុយនៅលើអាសនៈ តែមួយ ហើយឆ្លងនូវក្រសែ នៃសេចក្តីសង្ស័យបាន ។ ពូជសូម្បីមានប្រមាណតិច ដែលបុគ្គលព្រោះហើយ ក្នុងស្រែដ៏ល្អ កាលភ្លៀងញ៉ាំងធារទឹកចុះដោយល្អ ផលរមែងញ៉ាំងអ្នកស្រែឲ្យត្រេកអរបាន ដូចម្តេចមិញ ។ ពុទ្ធខេត្រនេះដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែង​ហើយរមែងញ៉ាំងធារគឺផល ឲ្យធ្លាក់ចុះ ដោយប្រពៃ ផលនឹងញ៉ាំងខ្ញុំឲ្យត្រេកអរបាន ក៏យ៉ាងនោះដែរ ។ ខ្ញុំជាអ្នកមានចិត្តបញ្ជួនទៅកាន់សេចក្តីព្យាយាម ហើយជាអ្នកស្ងប់រម្ងាប់ មិនមានឧបធិក្តីលេស បានកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមាន អាសវៈ ។ ក្នុងកប្បទី ​១៨០០ ព្រោះហេតុដែលខ្ញុំធ្វើកុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះផលនៃការចម្លងព្រះសម្ពុទ្ធ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអា សវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និវអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតរណិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ តរណិយត្ថេរាបទាន ។​

៩. ធម្មរុចិត្ថេរាបទាន​កែប្រែ

[៧៩] កាលណា ព្រជិតសិរីសម្ពុទ្ធជាម្ចាស់ ព្រះនាមទីបង្ករៈទ្រង់ព្យាករនូវព្រះជិតមេធតាបសថា សុមេធតាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងអបរិមេយ្យកប្ប (កប្បរាប់មិនបាន) អំពីកប្បនេះ ។ ព្រះមាតាបបង្កើតនៃព្រះពុទ្ធនេះព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ សុមេធតាបសនេះ នឹងបានត្រាស់ជាព្រះ ពុទ្ធព្រះនាមគោតមៈ ។ សុមេធតាបសនេះតម្កល់ទុកនូវសេចក្តីព្យាយាមហើយ ធ្វើនូវទុក្ករកិរិយា នឹងបានត្រាស់ដឹងជាព្រះសម្ពុទ្ធ មានយសធំក្រោមម្លប់នៃអស្សត្ថព្រឹក្ស ។ ភិក្ខុឈ្មោះឧបតិស្សៈ ១ ឈ្មោះកោលិតៈ ១ នឹងបានជាសាវ័កដ៏ប្រសើរភិក្ខុជាអ្នកឧបដ្ធាកមាននាមថា អាន្ទន នឹងបម្រើនូវព្រះជិតស្រីអង្គនេះ ។ ភិក្ខុនីឈ្មោះខេមា ១ ឈ្មោះឧប្បលវណ្ណា ១ នឹងបានជាសាវិកា ដ៏ប្រសើរ គហបតីឈ្មោះចិត្តៈ ១ ឈ្មោះអាឡវកៈ ១ នឹងបានជាឧបាសក ដ៏ប្រសើរ ។ នាងខុជ្ជុត្តរា ១ នាងណនន្ទមាតា ១ នឹងបានជាឧបាសកាដ៏ប្រសើរ ដើមឈើសម្រាប់ត្រាស់ ដឹងនៃអ្នកប្រាជ្ញអង្គនេះ គេហៅថាអស្សត្ថព្រឹក្ស ។ ពួកមនុស្សនិងទេវតា បានឮព្រះពុទ្ធដីកានេះ នៃព្រះពុទ្ធជាបុគ្គលស្វែងរកនូវគុណដ៏ធំ ឥតមានបុគ្គលណាសើ្មក៏មុនី កាលនោះ ខ្ញុំជាមាណព ឈ្មោះមេឃ អ្នកសិក្សាប្រពៃ បានឮពាក្យព្យាករណ៍ដ៏ប្រសើរ នៃសុមេធតាបស ។ ខ្ញុំស្និទ្ធស្នាលនឹងសុមេធតាបស មានករុណជាលំនៅ ខ្ញុំក៏បានបួសតាមតាបស ជាអ្នកមានព្យាយាម ដែលទ្រង់ផ្នួសនោះ ។ ខ្ញុំ សង្រួមក្នុងបាដិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង មានអាជិវៈ ដ៏បរិសុទ្ធ មានសតិ ជាអ្នកប្រាជ្ញ ជាអ្នកធ្វើបាបមិត្តណាមួយ យ៉ាងនេះ ក៏បានប្រកបក្នុងអនាចារហើយឃ្វាតចាកផ្លូវដ៏ល្អ ។ ខ្ញុំជាអ្នកលុះក្នុងអំណាចវិតក្កៈ បានចៀសចេញអំពីសាសនា វេលាក្រោយមក ខ្ញុំបានប្រកបដោយបាបមិត្តអាក្រក់នោះទៀត ក៏ប្រព្រឹត្តធ្វើនូវមាតុឃាត ។ ខ្ញុំមានចិត្តប្រទូស្ត បានធ្វើអនន្តរិយកម្ម គឺសម្លាប់ មាតា ខ្ញុំច្យុតអំពីអត្តភាពនោះ បានទៅកើតក្នុងមហាអវីចិនរក ក៏អាក្រក់ក្រៃពេក ។ ខ្ញុំទៅកើតក្នុងអសុរកាយ ដល់នូវសេចក្តីទុក្ខ អន្ទោលទៅអស់កាល ជាយូរអង្វែង លែងបានឃើញព្រសុមេធតាបស ជាអ្នកប្រាជ្ញប្រសើរជាងជន ។ ក្នុងកប្បនេះ ខ្ញុំបានកើតជាត្រីសមុទ្រ ឈ្មោះតិមិង្គលៈ បានឃើញសំពៅក្នុងសាគរ ក៏ចូលទៅជិតដើម្បអាហារ ។ ពាណ៍ជទាំងឡាយ បានឃើញខ្ញុំហើយ ក៏មានសេចក្តីភិតភ័យ បាននាំគ្នារំលឹកគុណ នៃព្រះពុទ្ធដ៏ប្រសើរ ថាគោតមៈៗ ដូច្នេះ ខ្ញុំក៏បានឮសំឡេងគឹកកងខ្វាំង ដែលពួកពាណិជទាំងនោះពោលហើយ ។ ខ្ញុំរលឹកឃើញ នូវសញ្ញាអំពីដើម តអំពីនោះមក ខ្ញុំធ្វើនូវមរណកាល បានទៅកើតក្នុងកំណើត នៃព្រាហ្មណ៍ ជាត្រកូលស្តុកស្តម្ត ក្នុងក្រុងសាវត្ថី ។ ខ្ញុំមានឈ្មោះធម្មរុចិ ជាអ្នកខ្ពើមអើមនូវបាបទាំងពួង មានអាយុ ៧ ឆ្នាំរាប់អំពីកំណើត បានឃើញព្រះពុទ្ធជាពន្លឺក្នុងលោក ។ ខ្ញុំបានទៅកាន់វត្តជេតពនដ៏ប្រសើរ ហើយចូលកាន់ផ្នួស ចូលទៅជិតព្រះពុទ្ធ អស់វារៈ ៣ ដង រាល់យប់រាល់ថ្ងៃ ។ កាលនោះ ព្រះមុនីបានទតឃើញខ្ញុំហើយក៏ត្រាស់ថា នែធម្មរុចិ អ្នកចូលរលឹកតអំពីនោះទៅ ។ ខ្ញុំបានពោលនូវបុព្វកម្ម ដែលខ្លួនខ្ញុំបានអប់ហើយ ថ្វាយព្រះពុទ្ធជាម្ចាស់ថា ខ្ញុំខានបានឃើញព្រះពុទ្ធ មានបុញ្ញលក្ខណៈច្រើន មានវិសុទ្ធិជាបច្ច័យក្នុងកាលមុន អស់កាលយូរហើយទើបតែក្នុងថ្ងៃនេះខ្ញុំបានឃើញព្រះកាយរបស់ព្រះអង្គ ដ៏គួរមិលមើលរកបុគ្គលប្រៀបពុំបាន ។ ខ្ញុំបានតម្កល់បុណ្យចំពោះ ព្រះអង្គអស់កាលយូរកិលេសទាំងឡាយ ខ្ញុំបានឲ្យរីងស្ងួតមិនមានសេសសល់ ដោយការក្សាដ៏ស្អាតបពិត្រមហាមុនី ភ្នែកគឺញាណមិនមានមន្ទិល ខ្ញុំបានជំរៈហើយអស់កាលយូរ ។ ខ្ញុំព្រះអង្គប្រកបជាមួយនឹងព្រះអង្គ អស់កាលដ៏យូរ មិនវានាសក្នុងចន្លោះថ្មីទៀត អស់កាលដ៏យូរ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គប្រកបព្រមជាមួយនឹងព្រះអង្គម្តងទៀត បពិត្រព្រះគោតមៈ អំពើទាំងឡាយដែលខ្ញុំបានធ្វើ មិនវិនាសឡើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះធម្មរុចិត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ធម្មរុចិត្ថេរាបទាន ។​

១០. សាលមណ្ឌមិយត្ថេរាបទាន​កែប្រែ

[៨០] អាស្រមដ៏ល្អរបស់ខ្ញុំ គេធ្វើលយចូលទៅក្នុងព្រៃរាំង សឹងដេរដាសដោយផ្ការាំង កាលនោះខ្ញុំនៅក្នុងព្រៃ ។ ព្រះសម្ពុទ្ធ មានព្រះភាគ ព្រះនាមបិយទស្សី ជាព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់ប្រាថ្នាវិវេក បានស្តេចចូកទៅក្នុងព្រៃរាំង ។ ខ្ញុំបានចេញអំពីអាស្រមទៅក្នុងព្រៃ ក្នុងកាលនោះ ខ្ញុំកាលនឹងស្វែងរក នូវមើមឈើនិងផ្លែឈើ បានត្រាច់ទៅក្នុងព្រៃ ។ ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ ព្រះនាមបិយទស្សីមានយសធំ ព្រះអង្គគង់ចូលនិរោធសមាបត្តិ ដ៏រុងរឿងក្នុងព្រៃនោះ ។ ខ្ញុំបានតម្កល់ទុក នូវឈើ ៤កំណាត់ ពីខាងលើនៃព្រះសម្ពុទ្ធ ហើយធ្វើមណ្ឌបយ៉ាងល្អ ប្រក់ដោយផ្ការាំងទាំងឡាយ ។ ខ្ញុំបានទ្រទ្រង់នូវមណ្ឌប ដែលប្រក់ដោយផ្ការាំង អស់ ៧ ថ្ងៃ ហើយញាុំងចិត្ត ឲ្យជ្រះថ្លា ក្នុងមណ្ឌបនោះ ទាំងបានថ្វាយបង្គំនូវព្រះពុទ្ធដ៏ប្រសើរ ។ សយ័មនោះ ព្រះមានព្រះភាគ ជាបុរសដ៏ឧត្តម បានចេញអំពីសមាធិហើយ គង់សម្លឹងមើលទី អំពីចម្ងាយប្រមាណមួយជួរនឹម ។ សាវ័កឈ្មោះវរុណៈរបស់ព្រះសាស្តា ព្រះនាមបិយទស្សី បានចូលទៅគាល់ព្រះលោកនាយក ជាមួុយនឹងពួកព្រះអរហន្ត មួយសែនអង្គ ជាអ្នកស្ទាត់ជំនាញ ។ ឯព្រះជិតស្រី មានព្រះភាគ ព្រះនាមបិយទស្សី ជាធំក្នុងលោក ប្រសើរជាងនរៈ គង់ក្នុងកណ្តាលភិក្ខុសង្ឃ ហើយទ្រង់ធ្វើនូវការញញឹមឲ្យប្រាកដ ។ ឧបដ្ធាក ឈ្មោះអនុរុទ្ធៈរបស់ព្រះសាស្តា ព្រះនាមបិយទស្សី ធ្វើចីវរឆៀងស្មាម្ខាង ហើយទូលសួរព្រះមហាមុនីថាបពិត្រព្រះមានព្រះភាគ សភាវៈដូចម្តេចហ្ន៎ ជាហេតុនៃព្រះសាស្តា ទ្រង់ធ្វើនូវការញញឹម ប្រហែលជាមានហេតុ បានជាព្រះសាស្តា ទ្រង់ធ្វើនូវការញញឹម ។ មាណពណា ទ្រទ្រង់នូវមណ្ឌបដែលប្រក់ហើយដោយផ្ការាំង ដល់តថាគត អស់ ៧ ថ្ងៃ តថាគតរលឹកឃើញកុសលកម្មរបស់មាណពនោះ ទើបធ្វើនូវការញញឹមឲ្យប្រាកដ ។ បុណ្យណា ឲ្យផលក្នុងទេវលោក ឬក្នុងមនុស្សលោកឬឱកាសណា មិនសមល្មម តថាគតមិនឃើញនូវបុណ្យឬឱកាសនោះ ដែលមិនមានឱកាសឲ្យផល នោះឡើយ ។ កាលបុគ្គលនោះ ប្រកបដោយបុញ្ញកម្ម ហើយនៅក្នុងទេវលោក បរិសទ្សទំាងប៉ុន្មានរបស់បុគ្គលនោះ សឹងដេរដាសដូចជាផ្ការាំង ។ បុគ្គលប្រកបដោយបុញ្ញកម្មនោះ នឹងត្រេកត្រអាលដោយពួករបាំ ពួកចំរៀង ពួកដេញដំប្រគំ ដ៏ជាទិព្វក្នុងទេវលោក សព្វៗ កាល ។ បរិសទ្យទាំងប៉ុន្មានរបស់បុគ្គលនោះ សឹងមានក្លិនក្រអូប ទាំងមានភ្លៀងជាវិការៈនៃផ្ការាំង នឹងធ្លាក់ចុះក្នុងខណៈនោះឯង ។ លុះបុគ្គលនេះច្យុតអំពីទេវលោកនោះ មកកើតជាមនុស្ស នឹងមកកាន់ត្រកូលមនុស្ស មណ្ឌបប្រក់ដោយផ្ការាំង ក្នុងមនុស្សលោកនេះនឹងទ្រទ្រង់ (នូវបុគ្គលនេះ) សព្វៗ កាល ។ របាំក្តី ចំរៀងក្តី គ្រឿងដេញដំប្រគំក្តី នឹងចោមរោមនូវបុគ្គលនេះ អស់កាលជានិច្ច ក្នុងមនុស្សលោកនេះ នេះជាផលនៃពុទ្ធបូជា ។ មួយទៀត កាលព្រះអាទិត្យ រៈឡើង ភ្លៀងជាវិការៈនៃផ្ការាំងនឹងធ្លាក់ចុះមក ឯភ្លៀងជាវិការៈនៃផ្ការាំង ដ៏ប្រកបដោយបុញ្ញកម្ម នឹងធ្លាក់ចុះមក សព្វៗ កាល ។ ក្នុងកប្បទី ​១៨០០ ព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលឱក្កាករាជ នឹងត្រាស់ដឹង ក្នុងលោក ។ កុលបុត្តនេះ នឹងបានជាឱរសដែលព្រះធម៌និមិ្មត ជាអ្នកទទួល នូវមត៌កក្នុងធម៌របស់ព្រះគោតមនោះ កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន ។ កាលកុលបុត្តនោះ ត្រាស់ដឹងនូវធម៌ នឹងមានមណ្ឌបប្រក់ដោយផ្ការាំងកាលគេកំពុងបូជាលើជើងថ្ករ នឹងមណ្ឌបប្រក់ដោយផ្ការាំង ក្នុងទីនោះ ។ លុះព្រះមហាមុនី ព្រះនាមបិយទស្សី ទ្រង់ប្រកាសនូវវិបាករូចហើយ ទើបសំដែង​នូវព្រះធម៌ដល់បរិស័ទ ទ្រង់ញាុំង បរិស័ទឲ្យឆ្អែត ដោយភ្លៀងគឺព្រះធម៌ ។ ខ្ញុំបានសោរាជ្យ ជាសេ្តចទេវតា ក្នុងទេវលោក អស់ ៣០ កប្ប បានជា អស់ ៦៧ ដង លុះឲ្យច្យុតចាកទេវលោក មកកើតក្នុងមនុស្សលោកនេះ ក៏បាននូវសេចក្តីសុខ ដ៏ធំទូលាយ មានទាំងមណ្ឌបដែលប្រក់ទៅដោយផ្កា រាំង នេះឯង ជាផលនៃមណ្ឌប ។ នេះរាងកាយជាទីបំផុត ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ មណ្ឌបប្រក់ដោយផ្ការាំង តែងមាន សព្វៗ កាល ក្នុងមនុស្សលោកនេះ ។ ខ្ញុំបានញាុំងព្រះមហាមុនី ព្រះនាមគោតម ព្រះអង្គប្រសើរ ក្នុងពួកសក្យៈ ឲ្យត្រេកអរហើយ បានដល់នូវអចលដ្ធាក គឺព្រះនិព្វាន ខ្ញុំលះបង់នូវការឈ្នះនិងការចាញ់អស់ហើយ ។ ក្នុងកប្បទី ​១៨០០ ព្រោះហេតុដែលខ្ញុំ បានបូជានូវព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះ ពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា េបស់ព្រះពុទ្ធ ខ្ញុំបានធ្វើ ហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះសាលមណ្ឌបបិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សាលមណ្ឌបិយត្ថេរាបទាន ។​

ឧទ្ទាន​ បង្សុកូលសញ្ញកត្ថេរាបទាន ១ ពុទ្ធសញ្ញកត្ថេរាបទាន ១ ភិសទាយកត្ថេរាបទាន ១ ញាណត្ថវិកត្ថេរាបទាន ១ ចន្ទនមាលិយត្ថេរាបទាន ១ ធាតុបូជកត្ថេរាបទាន ១ បុឡិនុប្បាទកត្ថេរាបទាន ១ តរណិយត្ថេរាបទាន ១ ធម្មរុចិត្ថេរាបទាន ១ សាលមណ្ឌបិយត្ថេរាបទាន ១ មានគាថា ២១៨ ។​

ចប់ បង្សុកូលវគ្គ ។​

៥០. កឹកណិបុប្ផវគ្គ​​កែប្រែ

១. តីញិកឹកណិបុប្ផយត្ថេរាបទាន​កែប្រែ

[៨១] ខ្ញុំបានឃើព្រះពុទ្ធ ប្រនាមវិបស្សី ទ្រង់មិនមានធូលី នាយកក្នុងលោក ព្រះអង្គគង់នៅនាចន្លោះភ្នំ ទ្រង់រុងរឿង ដូចជាផ្កាកណិការ ។ ខ្ញុំបានលើកយកនូវផ្កា កណ្តឹង ៣ ទង ថ្វាយព្រះសម្ពុទ្ធ លុះបូជាព្រះសម្មាសម្ពុទ្ធហើយខ្ញុំមានមុនបែរឆ្តោះ ដើរទៅកាន់ទិសខាងត្បូង ។ ដោយអំពីដែលខ្ញុំបានធ្វើហើយ ដោយល្អនោះផង ដោយចេរនាដែលខ្ញុំបានតម្កល់ទុកនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតឯឋានតាវតិ្តង្ស ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះសម្ពុទ្ធក្នុងកាល នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាស វៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិជ្ជា ៣ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតីណិកឹកណិបុប្ផយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ តិណិកឹកបុប្ផិយត្ថេរាបទាន ។​

២. បង្សុកូលបូជកត្ថេរាបទាន​កែប្រែ

[៨២] មានភ្នំមួយឈ្មោះឧទព្វលៈ នៅជិតភ្នំហិមពាន ក្នុងទីនោះ ខ្ញុំបានឃើញសំពត់បង្សុកូល ដែលគេពាក់លើចុងឈើ ។ ក្នុងកាលនោះ ខ្ញុំមានចិត្តត្រេកអររីករាយ បានបេះផ្កាកណ្តឹង ៣ ទង ហើយថ្វាយចំពោះ សំពត់បង្សុកូលនោះ ។ ដោយអំពីដែលខ្ញុំបានធ្វើហើយ ដោយល្អនោះផង ដោយចេតនា ដែលខ្ញុំបានតម្កល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ ទៅកើតឯឋានតាវត្តិង្ស ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំធ្វើនូវអំពើល្អ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ ព្រោះ បានបូជាទង់ជ័យព្រះអរហន្ត ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់ទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះ ពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបង្សុកូលបូជកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ បង្សុកូលបូជកត្ថេរាបទាន ។​

៣. កោរណ្ឌបុប្ផិយត្ថេរាបទាន​កែប្រែ

[៨៣] ក្នុងភពមុន ខ្ញុំបានកើតជាអ្នកធ្វើការងារក្នុងព្រៃ ចិញ្ចឹមជិវិតដោយការសម្លាប់សត្វ តាមលំអាននៃជីតាកុសលរបស់ខ្ញុំមិនមាន ។ ព្រះចក្ខុ សម្ពុទ្ធ ជាព្រះលោកនាយក ព្រះនាមតិស្សៈ ទ្រង់មានព្រះអធ្យ័ាស្រ័យ សង្រ្គោះដល់ខ្ញុំ បានសំដែង​នូវស្នាមព្រះបាទា ៣ អន្លើ ។ ខ្ញុំបានឃើញនូវ ស្នាមព្រះបាទា នៃព្រះសាស្តា ព្រះនាមតិស្សៈ ដែលទ្រង់ជាន់ទុក មានចិត្តត្រេកអររីករាយ បានញាុំងចិត្តឲ្យជ្រះថ្លា ក្នុងស្នាមព្រះបាទា ។ ខ្ញុំបានឃើញ នូវដើមកន្ទុយដំរី ដុះលើផែនដីមានផ្ការីក ហើយកាច់យកផ្កាកន្ទុយដំរីនោះ ទាំងសង្កោម ទៅបូជាស្នាមព្រះបាទាដ៏ប្រសើរ ។ ដោយអំពើដែលខ្ញុំបានធ្វើហើយដោយល្អនោះផង ដោយចេតនាដែលខ្ញុំបានតម្កល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតឯឋានតាវត្តិង្ស ។ ខ្ញុំចូលទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្សក៏មានពណ៌សម្បុរដូចផ្កាកន្ទុយដំរី មានពន្លឺរស្មើល្អ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការបូជាស្នាមព្រះបាទា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកោរណ្ឌបុប្ផិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ កោរណ្ឌបុប្ផិយត្ថេរាបទា ។​

៤. ក៏សុកបុប្ផិយត្ថេរាបទាន​កែប្រែ

[៨៤] ខ្ញុំបានឃើញផ្កាចារីកហើយ(បេះផ្កានោះ) រូចផ្គងអញ្ចលី ព្រណម្យឡើង នឹកដល់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ហើយបានបូជាបោះផ្កានោះ ទៅព្ធដ៏អាកាស ។ ដោយអំពើដែលខ្ញុំបានធ្វើដោយល្អនោះផង ដោយចេតនាដែលខ្ញុំបានតម្កល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សទៅ ក៏បានទៅកើតឯឋានតាវត្តិង្ស ។ ក្នុងកប្បទី ៣១ អំពីកប្បនេះព្រោះហេតុដែលខ្ញុំបាននូវកុសលកម្ម ក្នុងកាលនោះខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកឹសុកបុប្ផិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កឹសុកបុប្ផិយត្ថេរាបទាន ។​

៥. ឧបឌ្ខ្ឍទុស្សទាយកត្ថេរាបទាន​កែប្រែ

[៨៥] ក្នុងកាលនោះ សាវ័កនាមសុជាតៈរបស់ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ លោកកំពុងស្វែងរកសំពត់បង្សុកូលលើគំនរសំរាមក្បែរ ច្រេក ។ ខ្ញុំជាអ្នកស៊ីឈ្នួលនៃបុគ្គលដទៃ ក្នុងនគរហង្សវតី បានប្រគេនសំពត់ ពាក់កណ្តាលហើយថ្វាយបង្គំដោយសិរ្សៈ ។ ដោយអំពើដែលខ្ញុំបានធ្វើល្អ នោះផងដោយចេតនាដែលខ្ញុំបានតម្កល់ទុកហើយនោះផង ខ្ញុំលះរាងកាយ ជារបស់មនុស្សទៅ ក៏បានទៅកើតឯឋានតាវត្តិង្ស ។ ខ្ញុំបានកើតជាព្រះឥន្ទ្រ សោយរាជ្យជាស្តេចនៃទេវតា អស់ ៣៣ ដង ខ្ញុំបានកើតជាស្តេចចក្រពត្តិ អស់ ៧៧ ដង ។ ខ្ញុំបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំឥតមានភ័យអំពីទីណា តែងត្រេកអរ ព្រោះកិរិយាឲ្យនូវសំពត់ពាក់ កណ្តាល ។ ក្នុងថ្ងៃនេះ បើខ្ញុំប្រាថ្នាយកសំពត់ដែលកើតអំពីសម្បកឈើ មកប្រក់ព្រៃនិងភ្នំក៏សឹងបាន នេះជាផលនៃការថ្វាយនូវសំពត់ពាក់កណ្តាល ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាល នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសំពត់ពាក់កណ្តាល ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជា បុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧបឌ្ឍទុស្សទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឧបឌ្ឍទុស្សទាយកត្ថេរាបទាន ។​

៦. ឃតមណ្ឌទាយកត្ថេរាបទាន​កែប្រែ

[៨៧] ខ្ញុំបានឃើញព្រះមានព្រះភាគ ព្រះអង្គមានព្រះតម្រិះល្អ ជាធំក្នុងលោក ប្រសើរជាងនរៈសេ្តចចូលទៅគង់ក្នុងព្រៃធំ ត្រូវអាពាធកើតអំពី ខ្សល់បៀតបៀនហើយ ខ្ញុំក៏ញាុំងចិត្តឲ្យជ្រះថ្លា បាននាំយកទឹកដោះថ្លា ចូលទៅថ្វាយព្រះអង្គ ។ ព្រោះតែកុសលដែលខ្ញុំបានធ្វើហើយ បានសន្សំហើយ ស្ទឹងគង្គាភាគីរសីនេះ នឹងមហាសមុទ្រទាំង ៤ ប្រែទៅជាទឹកដោះថ្លាសម្រាលប់ខ្ញុំ ។ ផែនដីនោះទៅជាស្ករក្រោម មានរសផ្អែមឆ្ងាញ់ ព្រោះដឹងនូវ សេចក្តីត្រិះរិះរបស់ខ្ញុំ ដើមឈើទាំងឡាយនេះ ដុះលើផែនដី ឋិតនៅក្នុងទិស ទាំង៤ ដើមឈើទាំងនោះ កើតទៅជាដើមកល្បព្រឹក្ស ព្រោះដឹងនូវសេចក្តី ត្រិះរិះរបស់ខ្ញុំ ។ ខ្ញុំជាធំជាងទេវតាបានសោយរាជ្យជាស្តេចនៃទេវតា អស់ ៥០ ដង ។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៥១ ដង បានសោយប្រទេសរាជ្យ ដ៏ធំទូលាយ រាប់ជាតិមិនអស់ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទឹកដោះថ្លា ។ កិលេសទាំងឡាយ ខ្ញុំផុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដក ចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឃតមណ្ឌទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឃតមណ្ឌទាយកត្ថេរាបទាន ។​

៧. ឧទកទាយកត្ថេរាបទាន​កែប្រែ

[៨៧] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តត្រេកអរ បានថ្វាយទឹកមួយក្អមចំពោះភិក្ខុសង្ឃដ៏ប្រសើរ នៃព្រះបទុមុត្តរសម្ពុទ្ធ ។ (ដោយកុសលកម្មនេះ) បើខ្ញុំចង់បានទឹកសម្រាប់ផឹក លើកំពូលភ្នំ លើចុងឈើ ក្នុងអាកាស ឬក្នុងផែន ដីក្នុងកាលណា ទឹកក៏កើតឡើងយ៉ាងឆាប់ដល់ខ្ញុំ ក្នុងកាលនោះ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃឧទកទាន ។ កិលេសទាំងឡាយ ខ្ញុំដុត បំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧទកទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឧទកទាយកត្ថេរាបទាន ។​

៨. បុឡិនថូបិយត្ថេរាបទាន​កែប្រែ

[៨៨] ក្នុងទីនៃព្រៃហេមពាន្ត មានភ្នំមួយ ឈ្មោះយមកៈ អាស្រមខ្ញុំបាន ធ្វើហើយ បណ្ណសាលាក៏ ខ្ញុំបានសាងល្អហើយក្បែរជើងភ្នំនោះ ។ ខ្ញុំជាជដិល ឈ្មោះនារទជាអ្នកមានព្យាយាមខ្ពង់ខ្ពស់ សិស្ស ១៤.០០០ តែងបម្រើ ខ្ញុំសព្វ វេលា ។ ខ្ញុំជាអ្នកចូលចិត្តសេចក្តីស្ងប់ស្ងាត់ មានចិត្តស្ងប់រម្ងាប់ ក្នុងកាលនោះ ខ្ញុំគិតយ៉ាងនេះថា មហាជនតែងបូជាអាត្មាអញៗ មិនបានបូជាអ្នកណា មួយ ។ ជនអ្នកឲ្យឧវាទដល់អាត្មាអញមិនមាន ជនអ្នកស្តីថាណាម្នាក់ ក៏មិនមាន អាត្មាអញមិនមានអាចារ្យនិងឧបជ្ឈាយ៍ អាត្មាអញសម្រេចនៅក្នុងព្រៃ ។ អាត្មាអញចូលទៅបម្រើបុគ្គលណាដែលមានចិត្តធ្ងន់ បុគ្គលនោះ ជាអាចារ្យរបស់អាត្មាអញមិនមាន ការនៅក្នុងព្រៃ ឈ្មោះថាឥតប្រយោជន៍ ។ អាត្មាអញគប្បីស្វែងរកគ្រូដែលគួរបូជា និងគ្រូដែលគួរសរសើរ អាត្មាអញ នឹងនៅជាមួយបុគ្គល គួរជាទីពឹងអាស្រ័យបាននោះ ទើបបុគ្គលណាមួយ នឹងមិនតិះដៀលអាត្មាអញឡើយ ។ សឹ្ទងមានច្រាំងរាក់មានកំពង់ល្អ ជាទីរីក រាយនៃចិត្ត ដេរដាសដោយផ្នូកខ្សាច់សសុទ្ធ តាំងនៅជិតអាស្រមរបស់ខ្ញុំ ។ កាលនោះ ខ្ញុំបានដើរចូលទៅរកស្ទឹងឈ្មោះអមរិកៈ ហើយប្រមូលតកផ្នូក ខ្សាច់ មកធ្វើជាបុឡិនចេតិយ (ចេតិយខ្សាច់) ។ ព្រះសម្ពុទ្ធទាំងឡាយអង្គ ណា ទ្រង់ធ្វើនៅទីបំផុតភព ជាអ្នកប្រាជ្ញ ព្រះស្តូបនោះ ឲ្យជានិមិត្ត ។ លុះខ្ញុំ ធ្វើរូចហើយ ខ្ញុំបានសាងនូវព្រះស្តូប ជាវិការៈនៃមាសលើផ្នូកខ្សាច់ ខ្ញុំបានបូជានៅផ្កាកណ្តឹងមាស អស់ ៣ ពាន់ ។ ខ្ញុំមានបីតិកើតហើយធ្វើនូវអញ្ជលីនមស្តារ រាល់ល្ងាចព្រឹកថ្វាយបង្គំចេតិយផ្នូកខ្សាច់ ហាក់ដូចជាថ្វាយបង្គំនូវ ព្រះសម្ពុទ្ធ ក្នុងទីចំពោះព្រះភក្រ្ត ។ កាលណា កិលេសទាំងឡាយកើតឡើង វិតក្កៈទាំងឡាយ ដែលអាស្រ័មនូវផ្ទះគឺកាមគុណ (កើតឡើង ក្នុងកាលនោះ)ខ្ញុំរលឹកដល់ព្រះស្តូប ដែលខ្ញុំធ្វើល្អហើយ ខ្ញុំពិចារណាឃើញ ច្បាស់ ក្នុងខណៈនោះឯង ។ ខ្ញុំបានចូលទៅរកព្រះស្តូប នៃព្រះលោកនាយក ទ្រង់ដឹកនាំសត្វ ដូចពួកឈ្នួញ ហើយទូន្មានខ្លួនថា នែអ្នកនិរទុក្ខបើអ្នកហ៊ានបិទបាំងកិលេស ការដែលអ្នកបិទបាំងកិលេសនេះ ជាអំពើមិនគួរដល់អ្នកទេ ។ កាលណា ខ្ញុំរំពឹងនឹកព្រះស្តូបឈ្មោះថាខ្ញុំមានសេចក្តីគោរព ក្នុងកាលនោះ ខ្ញុំបានបន្ទោលបង់នូវវិតក្កៈអាក្រក់ ដូចដំរីដ៏ប្រសើរ ដែលត្រូវគេចាក់ដោយកង្វេរ ។ មច្ទុរាជាតែងញំាញីខ្ញុំកាលនៅយ៉ាងនេះ លុះខ្ញុំធ្វើមរណកាលក្នុងទី នោះ បានទៅកើតឯព្រហ្មលោក ។ ខ្ញុំនៅក្នុងព្រហ្មលោក ដរាបដល់អស់ អាយុ ហើយថយមកកើតក្នុងឋានត្រៃត្រិង្ស បានជាធំជាងទេវតា សោយរាជ្យ ក្នុងទេវលោក អស់ ៨០ ដង ។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៣០០ ដង បានសោយប្រទេសរាជ្យ ដ៏ធំទូលាយ រាប់ជាតិមិនអស់ ។ ខ្ញុំបានសោយនូវ ផល នៃផ្កាកណ្តឹងមាសទាំងឧវាទជន ២ ម៉ឺន ២ ពាន់ តែងចោមរោមខ្ញុំ ក្នុងភពព្រោះខ្ញុំបានសាងព្រះស្តូប លំអងធូលីមិនប្រឡាក់កាយនៃខ្ញុំញើសទាំងឡាយក្នុងខ្លួនមិនហូរចេញ ខ្្ុំមានពន្លឺល្អ ។ ឱ!ព្រះស្តូបខ្ញុំបានធ្វើល្អហើយ ស្ទឹងឈ្មោះអមរិកៈ ខ្ញុំបានឃើញល្អហើយ ព្រះខ្ញុំបានធ្វើព្រះស្តូខ្សាច់ ទើបបានសម្រេចនូវព្រះនិព្វាន ជាធម្មជាតមិនកម្រើក ។ សត្វមានសេចក្តីប្រាថ្នា ធ្វើកុសល ជាអ្នកប្រកាន់នូវធម៌មានខ្លឹម មិនចាំបាច់មានទីជាស្រែ ឬទីមិនជា ស្រែឡើយ ស្រេចហើយត្រឹមតែសេចក្តីប្រតិបត្តិជាគុណមានខ្លឹម ។ បុរសមាន កម្លាំង អាចឆ្លងសមុទ្រ ស្ទុះទៅក្នុងមហាសមុទ្របាន ព្រោះកាន់កំណាត់ឈើតូច ។ ខ្ញុំឆ្លងសមុទ្រធំ ព្រោះអាស្រ័យកំណាត់ឈើនេះ នរជនគប្បីឆ្លងសមុទ្រដោយសេចក្តីព្យាយាម ប្រឹងប្រែង មានឧបមាយ៉ាងណា ។ អំពើណា ទោះតិចតូចក្តីថោកទាបក្តីដែលខ្ញុំធ្វើហើយ ខ្ញុំបានឆ្លងសង្សារ ព្រោះអាស្រ័យ អំពើនោះ ក៏មានឧបមេយ្យយ៉ាងនោះឯង ។ លុះដល់បច្ចិមភព ខ្ញុំត្រូវកុសល មូលដាស់តឿន បានកើតក្នុងត្រកូលមហាសាល ដែលស្តុកស្តម្កល្អ ក្នុងក្រុងសាវត្ថី ។ មាតាបិតារបស់ខ្ញុំ មានសន្ធាបានយកព្រះពុទ្ធជាទីពឹង ជនទាំងពីរ នាក់នោះ ក៏អនុវត្តតាមពុទ្ធសាសនា ។ ពួកជនបានកាន់យកក្រមពោធិ ទៅធ្វើព្រះស្តូបជាវិការៈនៃមាស តែងនមស្ការចំពោះភក្រ្តព្រះសក្យបុត្ត រាល់ល្ងាចព្រឹក ។ ក្នុងថ្ងៃឧបោសថ ពួកជននាំយកព្រះស្តូបមាស ហើយពោលសរសើរគុណព្រះពុទ្ធ ញាុំងកាលមានយាម ៣ ឲ្យកន្លងទៅ ។ លុះខ្ញុំបានឃើញព្រះស្តូបហើយ ក៏រលឹកឃើញនូវចេតយផ្នូកខ្សាច់ អង្គុយលើ អាសនៈមួយ ក៏បានដលអហត្ត ។​

ចប់ ភាណវារៈ ។​

កាលខ្ញុំស្វែងរកអ្នកប្រាជ្ញ បានជូបព្រះធម្មសេនបតីនោះ ក៏ចេញចាកផ្ទះ ទៅបួលក្នុងសំណាក់លោក ។ ខ្ញុំក៏បានសម្រេចអរហត្ត ក្នុងអាយុ ៧ ឆ្នាំ រាប់អំពី កំណើតមក ព្រះពុទ្ធមានចក្ខុទ្រង់ជា្របនូវគុណ បានឲ្យឧបសម្បទាដល់ខ្ញុំ ។ កាលខ្ញុំនៅចាទារក បានសម្រេចកិច្ចហើយ សោឡសកិច្ចក្នុងសាសនានៃព្រះ សក្យបត្ត ខ្ញុំធ្វើរូហើយក្នុងថ្ងៃនេះ ។ បពិត្រព្រះមហាវិរៈ ខ្ញុំកន្លងពៀរនិងភ័យ ទាំងពួងហើយ កន្លងកិលេសជាគ្រឿងចំពាក់ទាំងពួងហើយ ជាអ្នកដស្វែងរក គុណជាសាវ័ករបស់ព្រះអង្គ នេះជាផលនៃព្រះស្តូបមាស ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន អាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបុឡិនថូបិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ បុឡិនថូបិយត្ថេរាបទាន ។​

៩. នឡកុដិកទាយកត្ថេរបរាទាន​កែប្រែ

[៨៩] ក្នុងទីកមិនឆ្លាយអំពីព្រៃហេមពាន្ត មានភ្នំមួយឈ្មោះហារិកៈ កាលនោះ ព្រះសយម្ភូសម្ពុទ្ធ ព្រះនាមនារទៈ គង់នៅទៀបគល់ឈើ ជិតភ្នំនោះ ។ ខ្ញុំបានធ្វើផ្ទះបបុស បិទបាំងដោយស្មៅ ជម្រះទីចង្រ្កមថ្វាយ ដល់ព្រះសយម្ភូសម្ពុទ្ធ ។ ដោយអំពើដែលខ្ញុំធ្វើល្អហើយនោះផង ដោយការ តម្កល់ចេតនានោះផង ខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ។ ប្រាសាទរបស់ខ្ញុំ ដែលកុសលកម្មធ្វើល្អហើយ ក្នុងឋានតាវត្តិង្សនោះ គឺកុសលកម្មនិមិ្មតធ្វើជាខ្ទមបបុស មានកំពស់ ៦០ យោជន៍ ទទឹង ៣០ យោជន៍ ។ ខ្ញុំរីករាយក្នុងទេវលោក អស់ ១៤ កប្ប បានសោយរាជ្យ ក្នុងទេវលោក អស់ ៧០ ដង ។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៣៤ ដង បានដសោយប្រទេសរាជ្យ ដំធំទូលាយ រាប់ជាតិមិនអស់ ។ ខ្ញុំបានឡើងកាន់ធម្មប្រាសាទ ឧបមាដូចផ្ទះស្ងាត់ដ៏ប្រសើរហើយសម្រេច សម្រាន្តតាមសមគួរ ក្នុងសាសនានៃព្រះសក្យបុត្ត ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃខ្ទមបបុស ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះ ពុទ្ធរបស់ខ្ញុំ វិជ្ជា៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថាព្រះនឡកុដកទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថានេះ ដោយប្រការដូច្នេះ ។​

ចប់ នឡកុដិកទាយកត្ថេរាបទាន ។​

១០. បិយាលផលទាយកត្ថេរាបទាន​កែប្រែ

[៩០] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ កាលនោះ ខ្ញុំបានត្រាច់ទៅក្នុងព្រៃធំ បានឃើញព្រះសម្ពុទ្ធ ្រពះអង្គមិនមានធូលីគឺកិលេស ទ្រង់ដល់នូវ ត្រើយនៃធម៌ទាំងពួង ។ ខ្ញុំមានចិត្តជ្រះថ្លា បានយកផ្លែទ្រយឹង មកថ្វាយព្រះ ពុទ្ធដ៏ប្រសើរ ជាបុញ្ញកេ្ខត្ត ្រពះអង្គមានព្យាយាម ដោយដៃរបស់ខ្លួន ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែទ្រយឹង ក្នុងកាលនោះ ខ្ញុំមិនដែលស្គាលទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នក មិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំ មកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបិយាលផលទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ បិយាលផលទាយកត្ថេរាបទាន ។​

ឧទ្ទាន​ កឹកណិបុប្ផិយត្ថេរាបទាន ១ បង្សុកូលបូជកត្ថេរាបទាន ១ កោរណ្ឌបុប្ផិយត្ថេរា បទាន ១ កឹសុកបុប្ផិយត្ថេរាបទាន ១ ឧបឌ្ឍទុស្សទាយកត្ថេរាបទាន ១ ឃតម ណ្ឌទាយកត្ថេរាបទាន ១ ឧទកទាយកត្ថេរាបទាន ១ បុឡិនថូបិយត្ថេរាបទាន ១ បឡកុដិកទាយកត្ថេរាបទាន ១ ជាគម្រប់ ៩ បិយាលផលទាយកត្ថេរាបទាន ១ ឯគាថាមានចំនួន ១០១ និងលើសពីនោះ ៩ គាថាទៀត ។​

ចប់ ក៏កណិបុប្ផវគ្គ ។​ ម្យ៉ាងទៀត ឧទ្ទាននៃវគ្គ មេត្តេយ្យវគ្គ ភទ្ទាលិវគ្គ ១ សកឹសម្មជ្ជកវគ្គ ១ ឯកវិហារិវគ្គ ១ វិភេទកវគ្គ ១ ជគតិវគ្គ ១ សាលបុប្ផិយវគ្គ ១ ។ នឡមាលិវគ្គ ១ បង្សុកូលវគ្គ ១ កឹកណិបុប្ផិ វគ្គ ១ ឯគាថាមានចំនួន ១.៤៨២ គាថា ។​

ចប់ មេត្ថេរយ្យវគ្គទសកៈ ប្រមាណនៃរយ ។​

៥១. កណិការវគ្គ​​កែប្រែ

១. តីណិកណិការបុប្ផិយត្ថេរាបទាន​កែប្រែ

[៩១] ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ មានព្រះលក្ខណៈ ៣២ ដ៏ប្រសើរ មានសេចក្តីប្រាថ្នាក្នុងការស្ងប់ស្ងាត់ ទ្រង់ត្រាស់ដឹងដោយប្រពៃ បានស្តេចចូលទៅក្នុងព្រៃហិមពាន្ត ។ ព្រះមហាមុនី ទ្រង់ជាចំបង ជាបុរសខ្ពង់ខ្ពស់ ប្រកបដោយសេចក្តីករុណា ស្តេចចុះកាន់ព្រៃហិមពាន្ត ហើយទ្រង់គង់ផ្គត់ ព្រះភ្នែន ។ កាលនោះ ខ្ញុំកើតជាពិធ្យាធរ ជាអ្នកត្រាច់ទៅក្នុងអាកាស កាន់ច្បូកដែលធ្វើល្អហើយ បានហោះទៅព្ធដ៏អាកាស ក្នុងកាលនោះ ។ ព្រះសម្ពុទ្ធព្រះអង្គភ្លឺរុងរឿងក្នុងព្រៃ ដូចភ្លើងលើកំពូលភ្នំ ឬដូចព្រះចន្ទពេញ បូណ៌មី ពុំនោះសោត ដូចសេ្តចឈើដែលមានផ្ការីកស្គុះស្គាយ ។ ខ្ញុំចេញអំពីព្រៃ បានឃើញរស្មីព្រះពុទ្ធដែលផ្សាយចេញ ដូចពណ៌ភ្លើងដែលឆេះបបុស ហើយក៏ញាុំងចិត្តឲ្យជ្រះថ្លា ។ ខ្ញុំកំពុងជ្រើសរើសផ្កា ក៏បានឃើញផ្កាកណិការ មានក្លិនក្រអូបដូចក្លិនទិព្យ ហើយបាននាំយកផ្កា ៣ ទងទៅបូជា ព្រះសម្ពុទ្ធដ៏ប្រសើរ ។ ដោយអានុភាពនៃព្រះពុទ្ធ ផ្កាទាំង ៣ ទងរបស់ខ្ញុំ ក្នុងកាលនោះ មានទងឡើងលើ មានត្របកចុះក្រោម ធ្វើជាម្លប់បាំងថ្វាយព្រះសាស្តា ដោយអំពើដែលធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើត ក្នុងទីនោះ មានកំពស់ ៦០យោជន៍ ទទឹង ៣០ យោជន៍ ពួកទេវតាតែងស្គាល់ថា កណិការវិ មាន ។ ប្រាសាទមានកំពង់មួយពាន់សន្ទុះប្រួញ មានជាន់ ៧ បរិបូណ៌ដោយទង ជាវិការៈនៃកែវមណីមានពណ៌ខៀវ ផ្ទះមានកំពូលមួយសែន មានប្រាកដក្នុងវិមានរបស់ខ្ញុំ ។ បល្ល័ង្កជាវិការៈនៃមាសក៏មានជាវិការៈនៃកែវមណីក៏មាន ជាវិការៈនៃកែវទទឹមក៏មាន ជាវិការៈនៃកែវផលិកក៏មាន គួរតាម ប្រាថ្នា គួរតាមបំណង ។ មួយទៀត ទីដេកមានដំឡៃច្រើន ដែលញាត់ដោយគរ ធ្វើដោយរោមសត្វ វិចិត្រដោយរោមសត្វ មានរោមសត្វសីហៈនិងខ្លាធំជា ដើម ធ្វើដោយរោមសត្វមានរោមច្រាងឡើងតែម្ខាង ជាកម្រាលសមគួរដល់ ខ្នើយ ។ កាលណា ខ្ញុំចេញអំពីលំនៅ ហើយត្រេចទៅកាន់ទេវវចារិកប្រាថ្នា នឹងទៅតែងមានពួកទេវតាចោមរោម ។ ខ្ញុំឋិតនៅខាងក្រោមផ្កា ផ្កាប្រក់ខាង លើខ្ញុំ ទីមួយរយយោជន៍ជុំវិញ សុទ្ធសឹងបិទបាំងដោយផ្កាកណិការ ។ តូរ្យតន្រ្ត ៦ ម៉ឺន មកបម្រើខ្ញុំរាល់ល្ងាចព្រឹក ជាអ្នកមិនខ្ជិលច្រអូសទាំងយប់ ទាំងថ្ងៃ តែងចោមរោមខ្ញុំជានិច្ច ។ ខ្ញុំត្រេកអរដោយរបាំ ចំរៀងគ្រឿងដេញ ដំ និងគ្រឿងប្រគំ ក្នុងវិមាននោះ ខ្ញុំមានសេចក្តីប្រាថ្នាក្នុងកាម តែងរីករាយក្នុងតម្រេចនៃល្បែង ។ ខ្ញុំបរិភោគក្តី ផឹកក្តី ក្នុងទីនោះ តែងរីករោមក្នុងឋានត្រៃ ត្រឹង្ស ក្នុងកាលនោះ ខ្ញុំប្រកបដោយពួកនារី រីករាយក្នុងវិមានដ៏ឧត្តម ។ ខ្ញុំសោយរាជ្យក្នុងឋានទេវលោក អស់ ៥០០ ដង បានជាស្តេចចក្រពត្តិ អស់ ៣០០ ដង ។ សោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំកាល អន្ទោលទៅក្នុងភពតូចភពធំ តែងបាននូវភោគសម្បត្តិច្រើន ។ ខ្ញុំមិនមានសេចក្តីខ្វះខាត ដោយភោគសម្បត្តិ នេះជាផលនៃពុទ្ធបូជា ខ្ញុំតែងអន្ទោលទៅក្នុងភពពីរ គឺទេវតានិងមនុស្ស ។ ខ្ញុំមិនដែលស្គាល់គតិដទៃទេ នេះជា ផលនៃពុទ្ធបូជា ខ្ញុំតែងកើតក្នុងត្រកូល ២ គឺត្រកូលក្សត្រ និងត្រកូលព្រាហ្មណ៍ ។ ខ្ញុំមិនដែលកើតក្នុងត្រកូលទាប នេះជាផលនៃពុទ្ធបូជា ខ្ញុំតែង បាននូវយានទាំងអស់នេះ គឺយានដំរី យានសេះ ព្រះសាលៀង រថទ្រង់គ្រឿង នេះជាផលនៃពុទ្ធបូជា ។ ខ្ញុំតែងបាននូវរបស់ទាំងអស់នេះគឺខ្ញុំស្រី ខ្ញុំប្រុស នារីដែលមានគ្រឿងតាក់តែងសមរម្យ នេះជាផលកោសេយ្យពស្រ្តសំពត់កម្ពល សំពត់ខោមពស្រ្ត និងសំពត់កប្បាសិកពស្រ្ត នេះជាផលនៃពុទ្ធ បូជា ។ ខ្ញុំតែងបាននូវវត្ថទាំងអស់នេះគឹ សំពត់ថ្មី ផ្លែឈើថ្មី ភោជន មានរសដ៏ ប្រសើរថ្មី នេះជាផលនៃពុទ្ធថា សូមអ្នកសម្រាន្តលើដំណេកនេះ នេះជានៃពុទ្ធជា ។ ខ្ញុំមានគេបូជាក្នុងទីទាំងពួង យស (កេរ្តិឈ្មោះ)របស់ខ្ញុំ ខ្ចរខ្ចាយទៅក្នុងទិសទាំងពួង ។ ខ្ញុំមានសក្តិធំសព្វកាល ខ្ញុំជាបុរសឧត្តមជាងពួកញាតិ នេះជាផលនៃពុទ្ធបូជា ។ ខ្ញុំមិនដែលស្គាល់ត្រជាក់និងក្តៅ ឯសេចក្តីក្តៅក្រហាយក៏មិនមាន ទាំងសេចក្តីទុក្ខព្រួយក្នុងចិក្តក៏មិនមាន ក្នុងហឫទ័យរបស់ខ្ញុំ ។ ខ្ញុំជាអ្នកមានសម្បុរដូចមាស តែងអន្ទោលទៅក្នុងភពតូចភពធំ ខ្ញុំ មិិនដែលស្គាល់ភាពពណ៌អាក្រក់ នេះជាផលនៃពុទ្ធបូជា ។ ខ្ញុំច្យុតចាកទេវ លោក ត្រូវកុសលមូលជាសំតឿន បានមកកើតក្នុងបុរីសាវត្ថី ក្នុងត្រកូលមហាសាល ជាត្រកូលស្តុកស្តម្ភមាំមួន ។ ខ្ញុំលះបង់កាមគុណទាំង ៥ហើយចូលទៅកាន់ផ្នួ ខ្ញុំមានអាយុ ៧ឆ្នាំ រាប់អំពីកំណើតតមក បានដល់អហត្ត ។ ព្រះសម្ពុទ្ធទ្រង់មានចក្ខុ ជ្រាបច្បាស់នូវគុណរបស់ខ្ញុំ បានឲ្យឧបសម្បទដល់ ខ្ញុំ ខ្ញុំជាមនុស្សកម្លោះ គួរសល់ការបូជានេះជាផលនៃពុទ្ធបូជា ។ ចក្ខុរបស់ខ្ញុំ ដ៏បរិសុទ្ធដូចជាទិព្យ ខ្ញុំជាអ្នកឈ្លាសវៃក្នុងសមាធិ ដល់នូវត្រើយនៃអភិញ្ញា នេះជាផលនៃពុទ្ធបូជាបដិសម្ភិទាខ្ញុំបានសម្រេចដោយលលំដាប់ ខ្ញុំជាអ្នក ឈ្លាសវៃក្នុងឥទ្ធិបាទ បានដល់ត្រើយក្នុងព្រះសទ្ធម្ម នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៣ ម៉ឺន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះសម្ពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន អាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតីណិកណិការបុប្ផិយត្ថេរ មានអាយុ បានសំដែង​នូវគា ថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ តីណិកណិការបុប្ផិយត្ថេរាបទាន ។​

២. ឯកបត្តទាយកត្ថេរាបទាន​កែប្រែ

[៩២] ខ្ញុំកើតជាស្មូនឆ្នាំង ក្នុងនគរហង្សវតី ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលីគឺកិលេស ទ្រង់ឆ្លងជំនន់គឺលេសមិនមានអាសវៈ ។ ខ្ញុំបានថ្វាយបាត្រដី ដែលខ្ញុំធ្វើល្អហើយ ដល់ព្រះពុទ្ធដ៏ប្រសើរ ខ្ញុំថ្វាយបាត្រសដល់ ព្រះមានបុណ្យ មានព្រះហឫទ័យទៀងត្រង់ ទ្រង់មិនញាប់ញ័រដោយលោក ធម៌ ។ ខ្ញុំកាលកើតក្នុងភព តែងបានថាសមាសផង ថាសមាសក្រឡៃប្រាក់ផង ចានជាវិការ នៃកែវមណីផង ខ្ញុំតែងបរិភោគដោយភាជន៍ នេះជាផល ទាំងឡាយ ។ ពួជសម្បីបន្លិចបន្ថួចដែលគេសាបព្រោះក្នុងស្រែដ៏ល្អ កាលបើ មេឃបង្អោរធារទឹកដោយព្រៃ ផ្លៃស្រូវរមែងញាុំងអ្នកស្រែ ឲ្យត្រេកអរយ៉ាង ណាមិញ ។ បត្តទាននេះដែលខ្ញុំសាបព្រោះក្នុងស្រែគឺ ព្រះពុទ្ធ ធារទឹកគឺបីតិ បង្អោរចុះមក ផលរមែងធ្វើឲ្យខ្ញុំត្រេកអរក៏យ៉ាងនោះដែរ ។ ស្រែទាំងប៉ុន្មាន ណា គឺព្រះសង្ឃក្តី គណៈក្តី ស្រែទាំងនោះ ស្មើដោយស្រែគឺព្រះពុទ្ធ មិនមាន ឡើយព្រះស្រែគឺព្រះពុទ្ធ អាចឲ្យសេចក្តីសុខដល់សត្វទាំងពួង ។ បពិត្របុរស អាជានេយ្យ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមថ្វាយបង្គំព្រះ អង្គ ខ្ញុំបានថ្វាយបាត្រមួយហើយបានសម្រេចព្រះនិព្វាន ជាគុណជាតមិន កម្រើក ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបាត្រ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាប់ទុគ្គតិ នេះជាផលនៃបត្តទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន អាសវៈ ព្រោះបានកាត់ចំណង ដូចជាដីរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អមហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកបត្តទាកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឯកបត្តទាយកត្ថេរាបទាន ។​

៣. កាសុរិកផលទាយកត្ថេរាបទាន​កែប្រែ

[៩៣] ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី ជាច្បងក្នុងលោក ប្រសើរជាងនរៈ រុងរឿងដូចផ្កាកណិការទ្រង់គង់នៅក្នុងចន្លោះភ្នំ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ធ្វើនូវអញ្ជលីលើក្បាល បានយកផ្លែស្លាទុំទៅថ្វាយព្រះពុទ្ធដ៏ប្រសើរ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានថ្វាយផ្លែស្លាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផល ទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់ នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកាសុរិកផលទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូចន្នេះ ។​

ចប់ កាសុមារិកផលទាយត្ថេរាបទាន ។​

៤. អវដផលិយត្ថេរាបទាន​កែប្រែ

[៩៤] ព្រះមានព្រះភាគ ទ្រង់មានរស្មីច្រើន ត្រាស់ដឹងដោយព្រះអង្គ ឯង ទ្រង់ឈ្មះមារ ក្រោកចាកទីស្ងប់ស្ងាត់ ស្តេចចេញទៅដម្បីគោចរ ។ ខ្ញុំមានដៃកាន់ផ្លែឈើ ឃើញព្រះនរាសភៈ ក៏ចូលទៅជិត ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយអវដផល (ផ្លែឈើ) ដល់ព្រះអង្គ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គល នេះជាផលនៃផលទាន ។ កិលេទាំងឡាយ ខ្ញុំដុតបំផ្លាញ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះ ពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអវជផលិយត្ថេរមានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ អវជផលិយត្ថេរាបទាន ។​

៥. បានរផលិយត្ថេរាបទាន​កែប្រែ

[៩៥] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួលនូវ គ្រៀងបូជា កំពុងស្តេចពុទ្ធដំណើរទៅតាមច្រកហើយបានប្រគេនចារផល (ផ្លែឈើ) ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះចារផលយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ ចារផលិយត្ថេរាបទាន ។​

៦. មាតុលុង្គផលទាយកត្ថេរាបទាន​កែប្រែ

[៩៦] ខ្ញុំបានឃើញនូវព្រះលោកនាយក ទ្រង់រុងរឿងដូចផ្កាកណិការ ឬដូចព្រះចន្ទពេញបីណ៌មី ឬក៏ដូចឈើប្រចាំទ្វីប ដ៏រុងរឿង ។ ខ្ញុំមានចិត្តជ្រះថ្លា បានយកផ្លែលក្រូចត្លុង ទៅថ្វាយព្រះសាស្តា ជាទក្ខិណេយ្យបុគ្គល ទ្រង់មានព្យាយាម ដោយដៃរបស់ខ្លួន ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមាតុផលទាយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ មាតុលុង្គផលទាយកត្ថេរាបទាន ។​

៧. អជេ្ជលផលទាយកត្ថេរាបទាន​កែប្រែ

[៩៧] កាលនោះ ព្រះបច្ចេកសម្ពុទ្ធ ព្រះនាមអជិនៈ ទ្រង់បរិបូណ៌ដោយចរណៈ ឈ្លាសវៃក្នុងសមាធិ ជាអ្នកប្រាជ្ញ គង់នៅក្នុងព្រៃហេមពាន្ត ។ ខ្ញុំបានយកផ្លែអញ្ជលិព្រឹក្សស្រស់ៗ ប្រមាណប៉ុនក្អម ទាំងយកឆត្រស្លឹក ប្រគេនដល់ព្រះសាស្តា ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយ ផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជា អ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអជ្ជេលផលទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ អជ្ជេលផលទាយកត្ថេរាបទាន ។​

៨. អមោរផលយត្ថេរាបទាន​កែប្រែ

[៩៨] ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាសគួរទទទួលនូវគ្រឿងបូជា ដែលទ្រង់កំពុងតែស្តេចទៅតាមចក្រ ហើយប្រគេនផ្លែអមោរ ព្រឹក្ស ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន អាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ!ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអមោរផលិយត្ថេរ មានអាយុ បានសំដែង​នូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ អមោរផលិយត្ថេរាបទាន ។​

៩. តាលផលិយត្ថេរាបទាន​កែប្រែ

[៩៩] ព្រះមានព្រះភាគ ទ្រង់ព្រះនាមសតរង្សី ត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់ឈ្នះមារ ក្រោកចេញចាកទីស្ងប់ស្ងាត់ ហើយស្តេចទៅដើប្បីគោចរ ។ ខ្ញុំមានដៃកាត់ផ្លែឈើ ឃើញព្រះនរាសភៈ ក៏ចូលទៅជិត ខ្ញុំមានចិត្ត ជ្រះថ្លា មានចិត្តរីករាយ បានថ្វាយត្នោត ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំង អស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតាលផលិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ តាលផលិយត្ថេរាបទាន ។​

១០. នាលិកេរផលទាយកត្ថេរាបទាន​កែប្រែ

[១០០] កាលនោះ ខ្ញុំជាញោមវត្តក្នុងនគរពន្ធុតី បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី កំពុងស្តេចទៅឰដ៏អាកាស ខ្ញុំបានយកផ្លែដូងទៅថ្វាយ ដល់ព្រះពុទ្ធដ៏ប្រសើរ ព្រះពុទ្ធទ្រង់មានយសធំ ឋិតនៅឰដ៏អាកាស ទ្រង់ ទទួល (ផ្លែដូងនោះ) ។ ខ្ញុំមានការកើតបីតិ ជាទីមកនូវសេចក្តីសុខបច្ចុប្បន្ន ព្រោះថ្វាយផ្លែដូង ដល់ព្រះពុទ្ធដោយចិត្តជ្រះថ្លា ។ កាលនោះ ខ្ញុំបាននូវបីតិ ដ៏ធំទូលាយផង នូវសេចក្តីសុខដ៏ឧត្តមផង រតនៈតែងកើតឡើងដល់ខ្ញុំ ដែលកើតក្នុងភពនោះៗ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ ចក្ខុរបស់ខ្ញុំដ៏បរុសុទ្ធដូចចាទិព្យ ខ្ញុំជាអ្នកឈ្លាសវៃក្នុងសមាធិ ដល់នូវអភិញ្ញា បារមី នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំមកល្អហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិ ទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនាលិកេរផលកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ នាលិកេរផលទាយកត្ថេរាបទាន ។​

ឧទ្ទាន​ តីណិកណិការបុប្ផិយត្ថេរបទាន ១ ឯកបត្តទាយកត្ថេរយកត្ថេរាបទាន ១ កាសុមារិកផលទាយកត្ថេរាបទាន ១ អវដផលិយត្ថេរាបទាន ១ ចារផលយត្ថេរាបទាន ១ មាតុលុង្គផលទាយកត្ថេរាបទាន ១ អជ្ជលផលទាយកត្ថេរាបទាន ១ អមោរផលិយត្ថេរាបទាន ១ តាលផលិយត្ថេរាបទាន ១ នាលិកេរផលទាយកត្ថេរាបទាន ១ គាថាតាមដែលលោករាប់ទៅឃើញមានចំនួន ១០១ គាថា មិនមានការខ្វះនិងការលើស ។​

ចប់ កណិការវគ្គ ។​

៥២. ផលទាយកវគ្គ​​កែប្រែ

១. កុរញ្ជិយផលទាយកត្ថេរាបទាន​កែប្រែ

[១០១] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ ត្រេចទៅក្នុងព្រៃធំ បានឃើញព្រះសម្ពុទ្ធ ទ្រង់ប្រាសចាកធូលី ដល់នូវត្រើយនៃធម៌ទាំងពួង ។ ខ្ញុំមាន ចិត្តជ្រះថ្លា បានកាត់យកផ្លែកុរញ្ជិយព្រឹក្ស ថ្វាយព្រះពុទ្ធដ៏ប្រសើរ ជាបុញ្ញក្ខេ ត្រ ជាអ្នកប្រាជ្ញ ដោយដៃរបស់ខ្លួន ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំង អស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានការចំណាក់ព្រះ ពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះកុរញ្ជិយផលទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កុរញ្ជិយផលទាយកត្ថេរាបទាន ។​

២. កបិដ្ធផលទាយកត្ថេរាបទាន​កែប្រែ

[១០២] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណៈដូចមាសគួរទទួល គ្រឿងបូជា កំពុងស្តេច ទៅតាមច្រក ហើយថ្វាយផ្លែខ្វិត ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះហេតុកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ ព្រះពុទ្ធរបស់ខ្ញុំ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកបិដ្ធផលទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កបិដ្ធផលទាយកត្ថេរាបទាន ។​

៣. កោសុម្ពផលិយត្ថេរាបទាន​កែប្រែ

[១០៣] កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានដំណើរល្វាស ល្វន់ដូចលំពង់ថ្វាន់ត្រូវខ្យល់ ជាទេវតាកន្លងទេវតាប្រសើរជាងនរៈ កំពុង សេ្តចទៅតាមចក្រ ហើយបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំញផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវគទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិ ទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះ ខ្ញុំក៏បានប្រតិបត្តិហើយ ។​

ចប់ កោសុម្តផលិយត្ថេរាបទាន ។​

៤. កេតកបុប្ជិយត្ថេរាបទាន​កែប្រែ

[១០៤] ព្រះសម្ពុទ្ធជាបុរសខ្ពង់ខ្ពស់ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងវនតា ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់បា្រសធូលីគឺកិលេសមានព្រះហឫទ័យមូលក្នុងអារម្មណ៍តែមួយ មានព្រះហឫទ័យតម្កល់មាំ ។ កាលនោះ ខ្ញុំមានចិត្តជ្រះថ្លាមានចិត្តរីករាយបានបូជាផ្កាកេត ដែលមានក្លិនក្រអូបចំពោះព្រះពុទ្ធដ៏ប្រសើរ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះកេតកបុប្ផិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កេតកបុប្ផិយត្ថេរាបទាន ។​

៥. នាគបុប្ផិយត្ថេរាបទាន​កែប្រែ

[១០៥] ខ្ញុំបានបូជាផ្កាខ្ទឹង ចំពោះព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួលនូវគ្រឿងបូជា កំពុងស្តេចទៅតាមច្រក ។ ក្នុងកប្បទី ៩១ អំពីកប្ប នេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំង អស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិ ទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនាគបុប្ផិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ នាគបុប្ផិយត្ថេរាបទាន ។​

៦. អជ្ជុបុប្ផិយត្ថេរាបទាន​កែប្រែ

[១០៦] កាលនោះ ខ្ញុំកើតជាលិន្នរ នៅទៀបឆ្នេរស្ទឹងចន្ទភាតា បានឃើញព្រះពុទ្ធ ទ្រង់បា្រសចាកធូលីគឺកិលេសត្រាស់ដឹងដោយព្រះអង្គ ឯង ទ្រង់ឈ្នះមារ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ត្រេកអរ ធ្វើនូវអញ្ជលី កម្ម បានយកផ្កាអង្រ្គង ទៅបូជាព្រះសយម្ភូ ។ ព្រោះអំពើដែលខ្ញុំធ្វើល្អនោះ ផង ព្រោះការតម្កល់ចេតនានោះឯង លុះខ្ញុំលះបង់នូវ រាងកាយជាកិន្នរហើយ ក៏បានទៅកើត ក្នុងឋានតាវត្តិង្ស ។ ខ្ញុំជាធំជាងទេវតា បានសោយរាជ្យ ក្នុងទេវលោក អស់ ៣៦ ដង បានសោយរាជ្យ ជាស្តេចចក្រពត្តិមហារាជអស់ ១០ ដង ។ បានសោយរាជ្យប្រទេសរាជ្យ ដ៏ធំទូលាយ រាប់ជាតិមិនអស់ (ព្រោះ) ពូជ បានព្រោះក្នុងព្រះសយម្ភូ ជាស្រែដ៏ល្អ ។ ខ្ញុំមនកុសល ខ្ញុំបាន ចូលទៅកាន់ផ្នូស ខ្ញុំជាបុគ្គលគួរគេបូជា ក្នុងសាសនា នៃព្រះសក្យបុត្ត ក្នុងថ្ងៃ នេះ ។ កិកេលទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវ ទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអជ្ជុនបុប្ផិយត្ថេរ មានអាយុ បានសំដែង​គាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ អជ្ជុនបុបប្ផិយត្ថេរាបទាន ។​

៧. កុដជបប្ផិយត្ថេរាបទាន​កែប្រែ

[១០៧] ក្នុងទីជិតនៃព្រៃហេមពាន្ត មានភ្នំមួយឈ្មោះអច្ចលៈព្រះសម្ពុទ្ធព្រះនាមសុទស្សៈ គង់នៅក្នុងចន្លោះភ្នំនោះ ។ ខ្ញុំបានយកផ្កា អំពីព្រៃហេមពាន្ត ហើយទៅកានើអាកាស បានឃើញព្រះសម្ពុទ្ធទ្រង់ឆ្លងឱឃៈមិនមានអាសវៈ ក្នុងទីនោះ ។ កាលនោះ ខ្ញុំយកផ្កាអញ្ជ័នខៀវ មកតម្កល់លើ ក្បាល ហើយបូជាព្រះពុទ្ធ ទ្រង់តា្រសដឹងឯង ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ក្នុងកប្បីទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយខ្ញុំដុតបំ ផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! មកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយសាសនារបស់ព្រះពុទ្ធខ្ញុំ បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកុដជបុប្ផិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កុដជបុប្ផិយត្ថេរាបទាន ។​

៨. ឃោសសញ្ញកត្ថេរាបទាន​កែប្រែ

[១០៨] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ នៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះ ពុទ្ធ ទ្រង់ប្រាសចាកធូលី មានពួកទេវតាចោមរោមហើយ កំពុងប្រកាសនូវ សច្ច ៤ សំដែង​នូវអមតបទ ។ ខ្ញុំបានស្គាលធម៌ដ៏ពីរោះរបស់ព្រះពុទ្ធ ព្រះនាមសិខី ជាផៅពង្សនៃសត្វលោក ។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាក្នុងឃោសសព្ទរបស់ព្រះសិខីសម្ពុទ្ធ ដែលរកបុគ្គលបៀបស្មើមិនមាន ខ្ញុំញាុំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះអង្គ ហើយបានឆ្លងនូវភព ដែលសត្វហែលឆ្លងបានដោយកម្រ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃឃោលសសញ្ញា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំបានដល់ហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឃោសសញ្ញកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ព្រះឃោសសញ្ញកត្ថេរាបទាន ។​

៩. សព្វផលទាយកត្ថេរាបទាន​កែប្រែ

[១០៩] កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ ឈ្មោះវរុណៈ ជាអ្នកដល់ត្រើយ បានលះបង់បុត្ត ១០ នាក់ ហើយដើរចូលទៅក្នុងព្រៃ ។ ខ្ញុំបានធ្វើអាស្រមដ៏ល្អ បានធ្វើបណ្ណសាលា ជាទីរីករាយនៃចិត្ត ដែលគេចាត់ចែងថ្នាក់យ៉ាងល្អ នៅក្នុងព្រៃធំ កាលនោះ ព្រះបទុមុត្តរៈសម្ពុទ្ធ ទ្រង់ជ្រាក់ច្បាស់នូវត្រៃលោក គួរទទួលគ្រឿងបូជា ព្រះអង្គមានសេចក្តីប្រាថ្នាដើម្បីស្រោចស្រង់ខ្ញុំ បានសេ្តចមកាន់អាស្រមរបស់ខ្ញុំ ។ ពន្លឺធំទូលាយ ក្នុងដងព្រៃទាំងប៉ុន្មាន ក៏កើតមានឡើង កាលនោះព្រៃធំ ក៏ភ្លឺច្រវ៉ាត់ដោយអានុភាពរបស់ព្រះពុទ្ធ ។ ខ្ញុំឃើញបាដិហារ្យរបស់ព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គមិនញាប់ញ័រដោយលោក ធម៌ ខ្ញុំយកស្លឹកខ្ទប់ផ្លែឈើ ហើយរែកដើរមក ។ ខ្ញុំបានចូលទៅរកព្រះសម្ពុទ្ធ ហើយថ្វាយផ្លែនោះទាំងអម្រែក ព្រះសម្ពុទ្ធទ្រង់អនុគ្រោះដល់ខ្ញុំ ទ្រង់ត្រាស់ ព្រះពុទ្ធដីកានេះថា អ្នកចូររែកនូវអម្រែក តាមក្រោមតថាគតមកកាលបើ សង្ឃឆាន់ហើយ បុណ្យនឹងមានសដល់អ្នក ។ ខ្ញុំយកកញ្ចប់នោះប្រគេនភិក្ខុ សង្ឃ ខ្ញុំញាុំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះសង្ឃនោះហើយ ក៏បានទៅកើតឯតុ សិត ។ ខ្ញុំប្រកបដោយរបាំទិព្យ ចម្រៀងទិព្យ គ្រឿងប្រកំទិព្យ ក្នុងឋានសួគ៌នោះ ហើយសោយយសបរិវារ ដោយបុញ្ញកម្មនោះ ។ ខ្ញុំចូលទៅយកកំណើត ណាៗ ទោះខជាទេវតាឬជាមនុស្ស ការខ្វះខាតភោគសម្បត្តិរបស់ខ្ញុំ មិនមាន នេះជាផលនៃផលទាន ។ ទ្វិបទាំង ៤ ព្រមទាំងសមុទ្រនិងភ្នំមានត្រឹមណាខ្ញុំសោយឥស្សរភាព កំណត់ត្រឹមនោះ ព្រះថ្វាយនូវផ្លែឈើ ចំពោះព្រះពុទ្ធ ។ ពួកបក្សី ទាំងប៉ុន្មានណា ហើរក្នុងអាកាស បក្សី ទាំងនោះ តែងលុះក្នុងអំណាចរបស់ខ្ញុំ នេះជានៃផលទាន ។ ពួកយក្សក្តី ភូតក្តី អារក្សក្តី កុម្ភណ្ឌក្តី គ្រុឌក្តី ទាំងប៉ុន្មាន ដែលនៅក្នុងដងព្រៃ តែងមកបម្រើខ្ញុំ ។ ពួកអណ្តើក ឆ្កែ ឃ្មុំ របោម មូល សត្វទាំងពីរពួកនេះ តែងលុះក្នុងអំណាចរបស់ខ្ញុំ នេះជាផល នៃផលទាន ។ ពួកសត្វស្លាបឈ្មោះសុបណ្ណៈ ជាបក្សីមានកម្លាំងច្រើន សត្វទាំងនោះ តែងយកខ្ញុំជាទីពឹង នេះជាផលនៃផលទាន ។ នាគទាំងនោះឯងតែងពួកនាគណា មានអាយុវែង មានឫទ្វិ មានយកធំ នាគទាំងនោះឯងតែងលុះក្នុងអំណាចរបស់ខ្ញុំ នេះជាផលនៃផលទាន ។ ពួកសត្វសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំឆ្កៃស្រុក ឆ្កែព្រៃ សត្វទាំងនោះឯង តែងលុះក្នុងអំណាចរបស់ខ្ញុំ នេះជាផលនៃផលទាន ។ ពួកទេវតាណា ដែលឋិតនៅលើដើមឈើនិងស្មៅក្តី ឋិតឰដ៏អាកាសក្តី ទេវតាទាំងអស់នោះឯង តែងយកខ្ញុំជាទីពឹង នេះជាផលនៃផលទាន ។ ខ្ញុំបានសម្រេចធម៌ដែលគេឃើញបានដោយកម្រ ជាធម៌ល្អិតជ្រាលជ្រៅ ដែលព្រះពុទ្ធទ្រង់កាសល្អហើយ នេះជាផលនៃផល ទាន ។ ខ្ញុំបានវិមោក្ខ ៨ ជាអ្នកមិនាមានអាសវៈ មានព្យាយាមដុតកំដៅកិលេល មានប្រាជ្ញាចាស់ នេះជាផលនៃផលទាន ។ ពួកពុទ្ធបុត្តណា ដែល ឋិតនៅក្នុងផល អស់ទោសៈហើយ មនាយកច្រើន បណ្តាពុទ្ធបុត្តនោះ ខ្ញុំក៏ជាពុទ្ធបុត្តមួយដែរ នេះជាផលនៃផលទាន ។ ខ្ញុំបានសម្រេចអភិញ្ញាបារមី ត្រូវកុលេសមូល ដាស់តឿនហើយ ក៏បានកំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ ។ ពុទ្ធបុត្តណា មាន វិជ្ជា ៣ សម្រេចនូវឫទ្វិ មានយក ច្រើន សម្រេចនូវទិព្វស្រោត បណ្តាពុទ្ធទាំងនោះ ខ្ញុំក៏ជាពុទ្ធបុត្តមួយដែរ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ុំ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន អាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ។ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសព្វផលទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សព្វផលទាយកត្ថេរាបទាន ។​

១០. បទុមធារិយត្ថេរាបទាន​កែប្រែ

[១១០] ក្នុងទីជិតព្រៃហេមពាន្ត មានភ្នំមួយឈ្មោះរោមសៈ កាលនោះ ព្រះសម្ពុទ្ធព្រះនាមអភិសម្ភវៈ ទ្រង់គង់ក្នុងទីវាលជិតភ្នំនោះ ។ ខ្ញុំចេញអំពើលំនៅ បានយកផ្លែឈូកបាំងថ្វាយព្រះអង្គ លុះខ្ញុំយកផ្លែឈូកមួយបាំងថ្វាយ អស់មួយថ្ងៃហើយ ខ្ញុំត្រឡប់មកកាន់នៅវិញ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំង អស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ចោលហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបទុមុធារុយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ បទុមធារិយត្ថេរាបទាន ។

ឧទ្ទាន កុរញ្ជិយផលទាយកត្ថេរាបទាន ១ កបិដ្ធផលទាយកត្ថេរាបទាន ១ កោសុម្ពផលិយត្ថេរាបទាន ១ កេតកបុប្ផិយត្ថេរាបទាន ១ នាគបុបិ្ផយត្ថេរាបទាន ១ អជ្ជុនបុប្ផិយត្ថេរាបទាន ១ កុដជបុប្ផិយត្ថេរាបទាន ១ ឃោសសញ្ញកត្ថេរាបទាន ១ សព្វផលទាយកត្ថេរាបទាន ១ បទុមធារិយត្ថេរាបទាន ១ រូបរូមគាថា ក្នុងវគ្គនេះ មាន ៨៣ គាថា ។​

ចប់ ផលទាយកវគ្គ ។​

៥៣. តិណទាយកវគ្គ​​កែប្រែ

១. តិណមុដ្ធទាយកត្ថេរាបទាន​កែប្រែ

[១១១] នៅជិតភ្នំហិនពាន្ត មានភ្នំមួយឈ្មោះលម្ពកៈ ព្រះតិស្សសម្ពុទ្ធ ស្តេចចង្រ្កមនាទីវាលក្បែរភ្នំនោះ ។ ក្នុងកាលមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាទេវាក្រៃលែងជាងទេវតា ខ្ញុំបានថ្វាយស្មៅ មួយក្តាប់ ។ លុះខ្ញុំបានថ្វាយស្មៅដល់ព្រះសម្ពុទ្ធ ដើម្បីគង់ហើយញាុំងចិត្តឲ្យ ជ្រះថ្លា បានថ្វាយបង្គំព្រះសម្ពុទ្ធ រូចបែរមុខទៅកាត់ឧត្តរទិស ដើរចេញទៅ ។ ស្រាប់តែមានស្តេចម្រឺគមកបៀតបៀនខ្ញុំ ដែលទែបនឹងដើរទីភ្លាម ខ្ញុំត្រូវសត្វ សីហៈ បៀតបៀនហើយ ក៏ធ្វើមរណកាល ក្នុងទីនោះ ។ អាសន្នកម្មដែលខ្ញុំធ្វើហើយ ចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គមិនមានអាសវៈ ខ្ញុំក៏បានទៅកើតក្នុងទេវលោក ដូចកម្លាំងកូនសរដែលផុតស្រឡៈ (ចាកបំពង់ព្រួញ) ។ ប្រាសាទដ៏ល្អ ដែលបុញ្ញកម្មនិម្មិតហើយ ក្នុងទេវលោកនោះ មានកំពស់មួយ ពាន់សន្ទុះព្រួញ មានជាន់ ៧ បរីបូណ៌ដោយទង់ បិទបាំងដោយកែវមណី ខៀវ ។ ពន្លឺរបស់ប្រាសាទនោះ តែងផ្សាយចេញ ដូចព្រះអាទិត្យដែលរៈឡើង ប្រាសាទនោះកុះករដោយទេវកញ្ញា ខ្ញុំពេញចិត្តរីករាយក្នុងកាម ។ ខ្ញុំច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន បានមកកាត់អត្តភាពជាមនុស្ស ក៏បានដល់នូវការអស់ទៅនៃអាសវៈ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកម្រាលអង្គុយ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្មៅមួយក្តាប់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំ ណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតិណមុដ្ឋិទាយកត្ថេរាបទាន ។​

២. វេច្ចកទាយកត្ថេរាបទាន​កែប្រែ

[១១២] ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយបង្គន់មួយដោយដៃរបស់ខ្លួន ចំពោះព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ជាតាទិបុគ្គល ។ ខ្ញុំបានយានដំរី យានសេះ យានទិព្វ ហើយបានដល់នូវធម៌ជាក្ស័យនៃអាសវៈដោយសារការនូវបង្គន់នោះ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គន់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការថ្វាយបង្គន់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំបានល្អហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវេច្ចកទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថានូវទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ វេច្ចកទាយកត្ថេរាបទាន ។​

៣. សរណគមនិយត្ថេរាបទាន​កែប្រែ

[១១៣] ក្នុងកាលនោះ ភិក្ខុនិងខ្ញុំជាអ្នកប្រកបកាចិញ្ចឹមជីវិត បានឡើង ជិះសំពៅទៅជាមួយគ្នា កាលដែលចំពៅធ្លាយហើយ ភិក្ខុបានឲ្យសរណ គមន៍ដល់ខ្ញុំ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលភិក្ខុនោះបានឲ្យ សរណគមន៍ដល់ខ្ញុំក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសរណគមន៍ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់ផ្តាចទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសរណគមនិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សរណគមនិយត្ថេរាបទាន ។​

៤. អព្ភញ្ជទាយកត្ថេរាបទាន​កែប្រែ

[១១៤] ខ្ញុំនៅក្នុងព្រះរាជឧទ្យាន ក្បែរក្នុងពន្ធុមវតីកាលនោះ ខ្ញុំស្លៀកសំពត់ស្បែក ទ្រទ្រង់ល័ក្កចាន់ ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ប្រាសចាកធូលី គឺកិលេស ជាព្រះសយម្ភូ ទ្រង់ឈ្នះកិលេស មានព្យាយាមជាគ្រឿងដុតកំដៅ កិលេស មានព្រះហឫទ័យបញ្ជូនទៅកាន់ព្រះនិព្វាន ទ្រង់ជាឥសី ទ្រង់មាន ឈាន ត្រេកអរក្នុងឈាន ។ លុះខ្ញុំឃើញព្រះសម្ពុទ្ធ ទ្រង់សម្រេចសេចក្តី ប្រាថ្នាទាំងពួងផងទ្រង់ឆ្វងអង្លង់ ទាំងមិនមានអាសវៈផង ក៏មានចិត្តជ្រះថ្លា មានចតិ្តរីករាយ បានថ្វាយថ្នាំបន្តក់ភ្នែក ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃថ្នាំបន្តក់ភ្នែក ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំ រីកាត់ផ្តាច់ទន្លីង ។ ឱ! ខ្ញុំមកល្អហើយក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ បានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានញធ្វើឲ្យាជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអព្ភញ្ជមទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ អព្ភញ្ជនទាយកត្ថេរាបទាន ។​

៥. សុបដទាយកត្ថេរាបទាន​កែប្រែ

[១១៥] ព្រះលោកនាយក ព្រះនាមវិបស្សី ចេញអំពីរោងសម្រាកក្នុងវេលាថ្ងៃ ខ្ញុំបានថ្វាយសំពត់មានសាច់ស្តើងហើយបានរីករាយក្នុងឋានសួគ៌ អស់មួយកប្ប ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយ សំពត់ដ៏ល្អ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើររបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសុបដទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សុបដទាយកត្ថេរាបទាន ។​

៦. ទណ្ឌទាយកត្ថេរាបទាន​កែប្រែ

[១១៦] កាលនោះ ខ្ញុំដើរចូលទៅ ក្នុងព្រៃធំ បានកាប់ឫស្សីធ្វើជាបង្គាន់ ដៃ ប្រគេនដល់ព្រះសង្ឃ ។ ខ្ញុំថ្វាយបង្គំនូវព្រះមានវគ្គល្អ ដោយចិត្តជ្រះថ្លានោះ ខ្ញុំប្រគេនកំណាក់ឫស្សីបង្គាន់ដៃរូចហើយ ក៏បែរមុខឆ្ពោះទៅកាន់ឧត្តរ ទិសដើរចេញទៅ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយយកណាត់ឫស្សី ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យកំណាត់ឫស្សី ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ។ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថាព្រះទណ្ឌទាយកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ទណ្ឌទាយកត្ថេរាបទាន ។​

ចប់ ភាណវារៈ ។​

៧. គិរិនេលបូជកត្ថេរាបទាន​កែប្រែ

[១១៧] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ ត្រាច់ទៅក្នុងព្រៃ បានឃើញ ព្រះសម្ពុទ្ធ ទ្រង់ប្រាសចាកធូលី ដល់នូវត្រើយនៃធម៌ទាំងពួង ខ្ញុំមានចិត្តជ្រះ ថ្លា មានចិត្តរីករាយ ចំពោះព្រះសម្ពុទ្ធ ព្រះអង្គប្រកបដោយសេចក្តីករុណា ត្រេកអរចំពោះប្រយោជន៍របស់សព្វសត្វ ហើយបានបូជាផ្កាអញ្ជ័នខៀវ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុត បំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះគិរិនេលបូជកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ គិរិនេលបូជកត្ថេរាបទាន ។​

៨. ពោធិសម្មជ្ជកត្ថេរាបទាន​កែប្រែ

[១១៨] ក្នុងភពមុន ខ្ញុំបានរើសស្លឹកពោធិ ដែលជ្រះក្នុងលានព្រះចេតិយ ហើយយកទៅចោល ខ្ញុំបាននូវគុណ ២០ ។ ខ្ញុំអន្ទោលទៅក្នុងភពតូចភពធំ តែលអន្ទោលទៅក្នុងភពទាំងពីរ គឺទេវតានិងមនុស្ស ដោយតេជះនៃកម្មនោះ ។ លុះខ្ញុំច្យុតចាកទេវលោក មកកាន់ភពរបស់មនុស្សតែងកើតក្នុងត្រកូលពីរ គឺក្សត្រនិងព្រាហ្មណ៍ ។ ខ្ញុំបរីបូណ៍ ដោយអវអវៈតូចធំ មានសំពស់និងទំហំសមរម្យ មានរូបល្អមានសម្បុរស្អាត មានរាងកាយពេញ លេញមិនខ្វះខាត ។ ខ្ញុំកើតក្នុងទេវលោក ឬក្នុងមនុស្សលោក ឬក៏ក្នុងភពណាមួយតែងមានសម្បុរល្អដូចមាស ឬប្រៀបដូចមាសឆ្អិន ។ សម្បុររបស់ខ្ញុំ ទន់ល្វន់ល្វាស ជិតស្និទ្ធ ល្អិត ផូរផង សព្វៗ កាល ព្រោះបានយកស្លឹកពោធិ ទៅចោល ។ ទឹកដែលច្រឡំដោយធូលី មិនដែលប្រឡាក់ក្នុងប្រជុំសរីរៈ (របស់ខ្ញុំ) ក្នុងកាលណាម្តងឡើយ នេះជាផល ក្នុងការយកស្លឹកពោធិទៅ ចោល ។ ខ្លួនរបស់ខ្ញុំនោះ (ឋិតនៅ) ក្នុងទីមានខ្យល់និងកំដៅថ្ងៃដ៏ក្តៅក្តិី ឬត្រូវកំដៅភើ្លងក្តី ញើសទាំងឡាយក៏មិនដែលហូរចេញ នេះជាផលក្នុងការ យកស្លឹកពោធិទៅចោល ។ រោគឃ្លង់ពក ស្រែង ប្រជ្រុយ បូស ដំនូចពិស មិន ដែលមានក្នុងកាយ (របស់ខ្ញុំឡើយ) នេះជាផលក្នុងការយកស្លឹកពោធិទៅ ចោល ។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូចនិងភពធំ គឹរោគទាំងឡាយ មិនដែលកើតក្នុងកាយរបស់ខ្ញុំឡើយ នេះជាផលក្នុងការយក ស្លឹលពោធិទៅចោល ។ គុណដទៃទៀតតែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺអន្តរាយជាគ្រឿងបៀតបៀន ដែលកើតអំពីចិត្ត មិនដែលមាន ឡើយ នេះជាផល ក្នុងការយកស្លឹកពោធិទៅចោល ។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូចនិងភពធំ គឺពួកសត្រូវ មិនដែលមានដល់ខ្ញុំនោះ នេះជាផល ក្នុងការយកស្លឹកពោធិទៅចោល ។ គុណដទៃទៀត តែងកើត ដល់ខ្ញុំនោះ ក្នុងភពតូចនិងភពធំ គឺភោគៈមិនដែលខ្វះខាតឡើយ នេះជាផល ក្នុងការយកស្លឹកពោធិទៅចោល ។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូចនិងភពធំ គឺភ័យ អំពីភ្លើងនិងស្តេច អំពីចោរនិងទឹក មិនដែលមានឡើយ ។ មានគុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺពួកខ្ញុំស្រីខ្ញុំប្រុស ជាអ្នកប្រព្រឹត្តតាម ជាអ្នកលុះអំណាចចិត្តរបស់ ខ្ញុំ ។ បុគ្គលកើតក្នុងភព ជារបស់មនុស្ស មានកំណត់អាយុត្រឹមណា អាយុរបស់ខ្ញុំមិនថយ ចុះអំពីកំណត់ត្រឹមនោះ តែងឋិតនៅដរាបដល់អស់អាយុ ។ ពួកជនទាំងអស់ អ្នកប្រាថ្នាសេចក្តីចម្រើន ប្រាថ្នាសេចក្តីសុខ ទោះនៅខាង ក្នុងក្តី ខាងក្រៅក្តីអ្នកមិគមក្តី អ្នកដែនក្តីសុទ្ធតែជាអ្នកប្រកបតាមខ្ញុំ ។ ខ្ញុំជាអ្នក មានភោគៈ មានយសមានសិរី មានពួកញាតិ ជាអ្នកឥតមានវេរា ប្រាសចាក សេចក្តីតក់ស្លុត តែងមានក្នុងភព សព្វៗ កាល ។ ពួកទេតា មនុស្ស អសុរគន្ធឰ យក្ខ អារក្សទឹក អ្នកទាំងអស់នោះ តែងរក្សាខ្ញុំ ដែលអន្ទោលទៅក្នុងភព សព្វៗ កាល ។ ខ្ញុំទទួលយសទាំងពីរក្នុងទេវលោកផង ក្នុងមនុស្សលោក ផង រូចខ្ញុំបានដល់នូវព្រះនិព្វាន ជាសិវដា្ធនដ៏ប្រសើរ ក្នុងកាលជាទីបំផុត ។ បុរសណា ឧទ្ទិសចំពោះព្រះសម្ពុទ្ធ ឬចំពោះដើមពោធិរបស់ព្រះសាស្តានោះ គប្បីទទួលនូវផលបុណ្យ (ផលទាំងអស់) ឈ្មោះថាបុរសនោះបានដោយក្រ ដូចម្តេចបាន ។ បុគ្គល (ដែលឋិតនៅ) ក្នុងមគ្គ ក្នុងផល ក្ន្ុងបរិយត្តិ ក្នុងគុណ គឺឈានិងអភិញ្ញា ជាបុគ្គលប្រសើរក្រៃលែងជាងពួកជនដទៃ ជាអ្នកមិនមានអាសវៈ តែងបរិនិព្វាន ។ ក្នុងភពមុន ខ្ញុំមានចិត្តរីករាយ បានយកស្លឹកពោធិទៅចោល ទើបជាអ្នកបរិបូណ៌ដោយអង្គ ២០ នេះ សព្វៗ កាល ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវ ទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះពោធិសម្មជ្ជកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ពោធិសម្មជ្ជកត្ថេរាបទាន ។​

៩. អាមណ្ឌផលទាយកត្ថេរាបទាន​កែប្រែ

[១១៩] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំង ពួង ជាលោកនាយក ទ្រង់ចេញចាកសមាធិហើយចង្រ្កម ។ កាលនោះ ខ្ញុំរកនូវអម្រែកដែលពេញ ដោយផ្លែឈើ បានឃើញព្រះសម្ពុទ្ធ ជាមហានមុ នី ទ្រង់បា្រសចាករាគៈ កំពង់ចង្រ្កម ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ធ្វើនូវអញ្ជលីលើសិសរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយថ្វាយផ្លែល្ហុង ។ ក្នុងកប្ប ទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្លែល្ហុង ។ កិលេសទាំងឡាយ ខ្ញុំដុត បំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្លាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ់ ។ បានឮថា ព្រះអាមណ្ឌផលទាយត្ថេរ មានអាយុ បានសំដែង​នូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ អាមណ្ឌផលទាយកត្ថេរាបទាន ។​

១០. សុគន្ធត្ថេរាបទាន​កែប្រែ

[១២០] ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាមកស្សបៈ ទ្រង់មានផៅពង្សដ៏ប្រសើរ មានយសធំ ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើងហើយ ។ ព្រះអង្គបរិបូណ៌ដោយអនុព្យញ្ជនៈ មានលក្ខណៈ ៣២ ដ៏ប្រសើរ មានពន្លឺមួយព្យាមជុំវិញ មានបណ្តាញរស្មើតាំងឡើង ។ ព្រះអង្គទ្រង់ញាុំង ពួកជនឲ្យត្រេកអរដូចព្រះចន្ទ មានស្មើដូចព្រះអាតិទ្យ ទ្រង់ញាុំងសត្វឲ្យរលត់ទុក្ខដូចមហាមេឃ ទ្រង់ធ្វើនូវគុណដូចសាគរ ។ ព្រះអង្គមានសីលដូច ផែនដី មានសមាធិដូចភ្នំហិមពាន មានបញ្ញាដូចអាកាស មិនជាប់ចំពាក់ដូច ខ្យល់ ។ ព្រះអង្គមានគុណមិនខ្វអខាត មានធម៌ជាគ្រឿងអប់រំ ទ្រង់ក្លៀវក្លាក្នុងពួកបរិស័ទ ទ្រង់ស្រង់ឡើងនូវមហាជន ហើយប្រកាសនូវសច្ចធម៌ ។ កាលនោះ ខ្ញុំកើតជាសេក្ធីបុត្ត ក្នុងក្រុងពារាណសីមានយសធំ ជាអ្នកប្រសើរ ដោយទ្រព្យនិងស្រូវច្រើនក្រៃលែង ។ ខ្ញុំកាលត្រាច់ទៅកាន់ទីសម្រាកស្មង ក៏ចូលទៅក្នុងព្រៃមិគទាយ៍ បានឃើញព្រះសាស្តាជាទីពឹង កំពុងសំដែង​អម តបទ មានព្រះពុទ្ធដីកាជ្រះស្រឡះ មានសំឡេងស្មើដោយសត្វករវិក មាន សន្ធិកគឹកកងដូចសត្វហង្ស ឬដូចស្គរទ្រង់ញាុំងមហាជនឲ្យដឹងច្បាស់ ។ លុះខ្ញុំឃើញព្រះសម្ពុទ្ធ នោះជាទេវតាដ៏ក្រៃលែងជាងទេវតា ទាំងបានស្តាប់ សំឡេងដ៏ពីរោះ ទើបលះភោគដ៏ច្រើន ហើយចូលទៅកាន់ផ្នួស ។ លុះខ្ញុំបួស យា៉ងនេះហើយ មិនយួរប៉ុន្មានក៏បានជាពុស្សូតជាធម្មកថិក មានប្រាជ្ញដ៏វិចិក្រ ។ ខ្ញុំជាអ្នកក្លវកា្លដោយគុណ បានពណ៍នាគុណរបស់ព្រះសាស្តា ដែលមានវណ្ណៈ ដូចមាស ក្នុងកណ្តាលបរិស័យច្រើន ជារឿយៗ ថា ព្រះពុទ្ធនោះ ជាព្រះខីណាស្រព ទ្រង់មិនមានទុក្ខ កាត់បង់នូវសេចក្តីសង្ស័យ ទ្រង់ដល់នូវការអស់នៃកម្មទាំងពួង មានព្រះហទ័យចុះស៊ប់ ក្នុងព្រះនិព្វាន ជាទីអស់ទៅនៃឧបធិ ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌ ព្រះមានព្រះភាគអង្គនោះ ទ្រង់ប្រសើរដូចសីហៈ ព្រះអង្គញាុំងព្រះហ្មចក្កឲ្យប្រព្រឹត្តទៅដល់មនុស្សលោក ព្រមទាំងទេវតាលោក ។ ទ្រង់ជាឥសី មានឥន្រ្ទិយទូន្មានហើយ ទ្រង់ទូន្មាននូវមហាជន ព្រះអង្គស្ងប់រម្ងាប់ហើយ ញាុំងមហាជនឲ្យស្ងប់រម្ងាប់ ទ្រង់រលត់កិលេសហើយ ញាុំងមហាជនឲ្យរលត់ កិលេសផង ព្រះអង្គត្រេកអរហើយ ញាុំងមហាជនឲ្យត្រេកអរផង ។ ព្រះអង្គ មានព្យាយាម អង់អាច ក្វាហាន មានប្រាជ្ញ ប្រកបដោយសេចក្តីករុណា ទ្រង់ស្ទាត់ជំនាញ ទ្រង់ឈ្នះមារទ្រង់ឈ្នះមិនចាញវិញ ទ្រង់មិនឃ្នើសឃ្នង មិនមានអាល័យ ។ ព្រហមុនីទ្រង់មិនញប់ញ័រ មិនឃ្លេងឃ្លោង ជាអ្នកប្រាជ្ញ មិនមានមោហៈ ឥតមានបុគ្គលស្មើ នាំទៅនូវធុរៈ ជាឧសភៈ ជានាគ ជាសីហៈ ទ្រង់អង់អាចក្នុងពួកគ្រូទាំងឡាយ ។ ព្រះអង្គប្រាសចាករាគៈមិន មានមន្ទិល ជាព្រហ្ម មានវាទៈ ដ៏ក្លៀវក្លា ទ្រង់លះបង់នូវសត្រូវគឺកិលេស ទ្រង់មិនរឹងត្អឹង ប្រាសចាកកូនសរគឺសេចក្តីសោក ឥតមានបុគ្គលស្មើ ជាឧសភៈ ជាអ្នកស្អាត ។ ព្រះអង្គជាព្រាហ្មណ៍ ជាសមណៈ ជាទីពឹង ជាពេទ្យ ទ្រង់កំចាក់បង់នូវសរ គឺ សេចក្តីសោក ជាយោធា ត្រាស់ដឹងនូវសច្ចៈ ភ្ញាក់រលឹក ចាកការដេកលក់ មិនញាប់ញ័រ មានព្រះហឫទ័យ ត្រជាក់ ។ ព្រះអង្គមានការទូន្មានធ្វើហើយ ទ្រង់នាំទៅ ទ្រង់ធ្វើ ទ្រង់ណែនាំ ទ្រង់ប្រកាស ទ្រង់រីករាយ ទ្រង់លាងជម្រះ ទ្រង់កាត់ (កិលេស) ទ្រង់ស្រោចស្រង់ គួរគេសរសើរ ។ ព្រះអង្គមិនកម្រើក (មិនវឹកវរ) ប្រាសចាកសរគឺសេចក្តីសោក មិនមានទុក្ខ មិនាមានសេចក្តីសង្ស័យ មិនញាប់ញ័រ ទ្រង់ប្រាសចាកធូលី ទ្រង់ គាស់រំលើង (កិលេស) ទ្រង់ចងក្រង ទ្រង់ពោលប្រដៅ ទ្រង់ប្រកាស ។ ព្រះអង្គទ្រង់ចម្លង ទ្រង់ធ្វើប្រយោជន៍ ញាុំងជនឲ្យដល់ ទ្រង់អត់ធន់ ទ្រង់សម្លាប់កិលេស ទ្រង់មានព្យាយាមកំដៅកិលេស ទ្រង់ញាុំងកិលេសឲ្យរីង ស្លួត ។ ព្រះអង្គទ្រង់ឋិតនៅក្នុងសច្ចៈ ទ្រង់ស្មើដោយបុគ្គលស្មើគឺអតីតពុទ្ធ មិនមានសំឡាញ់ ទ្រង់អាល័យក្នុងសេចក្តីអាណិត មានសេចក្តិអស្ទារ្យ ទ្រង់ មិនកុហក ទ្រង់ធ្វើជាឥសីទី៧ ។ ព្រះជិតស្រីទ្រង់ឆ្លងផុតសេចក្តីសង្ស័យ មិនមានមានៈ មានគុណប្រមាណមិនបាន មិនមានឧបសា ទ្រង់កន្លងនូវ គន្លងពាក្យទាំងពួង ដល់នូវទីបំផុតនៃនេយ្យធម៌ទាំពួង ។ សេចក្តីជ្រះថ្លា ក្នុងព្រះជិតស្រីដ៏ប្រសើរដូចព្រះអាតិទ្យនោះ ជាគុណនាំមកនូវព្រះនិព្វានឈ្មោះអមតៈ ព្រោះហេតុនោះ សេចក្តីជឿស៊ប់ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មានប្រយោជន៍ច្រើន ។ ខ្ញុំកំពង់ពណ៌នាគុណនៃព្រះសម្ពុទ្ធ ដ៏ប្រសើរ ជាទីពឹងនៃសត្វក្នុងត្រៃលោក ដោយគុណទាំងឡាយ មានយ៉ាង នេះ ជាដើម ហើយសំដែងធម្មថា ក្នុងកណ្តាលបរិស័ទ ។ ខ្ញុំច្យុតចាកអត្តញភាពនោះហើយ ទទួលសេចក្តីសុខច្រើនក្នុងភពតុសិត លុះច្យុតចាកតុសិត នោះ មកកើតពួកមនុស្ស ជាអ្នកមានក្លិនក្រអូប ខ្យល់ដង្ហើមចេញរបស់ខ្ញុំក្តី ក្លិនមាត់ក្តីក្លិនក្តី ដូចគ្នា ក្លិនរបស់ខ្ញុំនោះ ក្រអូបសព្វ ជានិច្ច ។ ក្លិនមាត់របស់ ខ្ញុំ ដូចក្លិនផ្លាឈូក ឬផ្កាឧប្បលនិងផ្កាចម្បាសព្វៗ កាល ទាំងសរីរៈរបស់ខ្ញុំ ប្រសើរផុតគេ តែងផ្យាយទៅ សព្វៗ កាល ដូច្នោះដែរ សេចក្តីអស្ចារ្យយ៉ាង ក្រៃលែងទាំងអស់នោះ ជាផលនៃសេចក្តីសរសើរនូវគុណ អ្នកទាំងអស់គ្នា ចូលស្តាប់នូវភាសិតរបស់ខ្ញុំ ដោយចិត្តនឹងនួនចុះ ។ លុះខ្ញុំសរសើរពុទ្ធគុណ ជាទីមកនៃប្រយោជន៍ ទាំងនាំមកនូវសេចក្តីសុខ ខ្ញុំមានចិត្តស្អាត ជាសង្ឃខ្វល់ខ្វាយតែនឹងសេចក្តីព្យាយាម ក្នុងធម៌ទាំងពួង ។ ព្រះសម្ពុទ្ធដ៏ទ្រង់យស ទ្រង់មានសេចត្តីសុខទ្រង់ត្រេកអរ ទ្រង់រុងរឿង ជាទីស្រឡាញ់ទាំងគួររមិល មើល ទ្រង់ពោលប្រដៅ មិនមានបុគ្គលមើលងាយ មិនមានទោល មានប្រាជ្ញ ។ កាលបើព្រះជន្មាយុ អស់ហើយ បុគ្គលអ្នកគប់រកនូវព្រះពុទ្ធ តែងបានព្រះនិព្វានដោយងាយ ខ្ញុំនឹងសំដែង​នូវហេតុ នៃកុណទាំងឡាយ នោះអ្នកទាំងឡាយ ចូរស្តាប់ហេតុនោះ ដោយគោរពចុះ ។ ខ្ញុំថ្វាយបង្គំនូវយសរបស់ព្រះមានព្រះភាគ ដោយការត្រិះរិះសម្បីខ្ញុំទៅកើត ក្នុងភពណាៗ តែងជាអ្នកមានយស ក្នុងភពនោះៗ ដោយការត្រិះរិះនោះ ។ ខ្ញុំកាលសរសើរនូវព្រះសម្ពុទ្ធ ទ្រង់ធ្វើនូវព្រះនិព្វានជាទីបំផុតនៃកងទុក្ខ ព្រះធម៌ជាគុណស្ងប់រម្ងាប់ ជាអស្ខតធម៌ ហើយជាអ្នកដល់នូវសេចក្តីសុខ ជាអ្នកឲ្យនូវសេចក្តីសុខ ដល់ពួកសត្វ ក្នុងកាលនោះ ។ មួយទៀត ខ្ញុំកាលពោលសរសើរ នូវគុណរបស់ព្រះពុទ្ធ ប្រកបដោយបីតិក្នុងព្រះពុទ្ធ បានញាុំង សេចក្តីត្រេកអររបស់ខ្លួន និងសេចក្តីត្រេកអររបស់បុគ្គលដទៃឲ្យកើត ជាអ្នកមានសេចក្តីត្រេកអរ ដោយសារហេតុនោះ ។ ព្រះជិតស្រីអង្គណាកន្លងផុតនូវពួកតិរ្ថិយ គ្របសង្គត់នូវពួកតិរិ្ថយដ៏អាក្រក់ ខ្ញុំពោលនូវគុណ សរសើរនូវព្រះនាយកអង្គនោះ ខ្ញុំមានសរចក្តីរុងរឿង ដោយសារហេតុ នោះ ។ ខ្ញុំធ្វើសេចក្តីស្រឡាញ់សដល់ពួកជន ខ្ញុំពោលសរសើរគុណ ព្រះសម្ពុទ្ធ ខ្ញុំបា្រកដដូចព្រះចន្ទក្នុងសរទកាល ខ្ញុំជាទីស្រឡាញ់ គួរមឹលមើល ដោយសារហេតុនោះ ។ ខ្ញុំសរសើរព្រះសុគតដោយវាចាសព្វគ្រប់ ដោយអំណសចនៃសេចក្តីអង់អាច ព្រោះហេតុនោះ ទើបខ្ញុំមាននាមថា វង្គីសៈជាអ្នកមានប្រាជ្ញដ៏វិចិក្រ ។ បពិត្រព្រះមហាមុនី ពួកជនពោលណា ដល់នូវសេចក្តីសង្ស័យ ហើយមើលងាយ ខ្ញុំសង្កត់សង្គិនជនពាលទាំងនោះ ដោយការគ្របសង្កត់ តាមធម៌របស់ខ្លួននោះ ។ ខ្ញុំនាំចេញនូវកិលេសទាំងឡាយរបស់សត្វ ដោយការសរសើរនូវព្រះពុទ្ធ ទើបខ្ញុំមានចិត្តមិនប្រឡាក់ កិលេស ដោយកំម្លាំងនៃកម្មនោះ ។ ខ្ញុំញាុំងវប្រាជ្ញាឲ្យកើត ដល់ជនជាអ្នក ស្គាប់ ជាអ្នកសំដែង​នូវពុទ្ធានុស្សតិ ព្រោះហេតុនោះ ទើបខ្ញុំជាអ្នកមានប្រាជ្ញា ជាអ្នកពិចារណាឃើញនូវអត្ថដីល្អិត ។ ខ្ញុំអស់អាសវៈទាំងពួងពួងហើយ ឆ្លងសមុទ្រគឺសង្សារវដ្តហើយខ្ញុំជាអ្នកស្ទាត់ជំនាញ មិនមានឧបាទាន ទាំង ដល់នូវព្រះនិព្វាន ។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំសរសើរព្រះជិនស្រីក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន អាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសុគន្ធត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សុគន្ធត្ថេរាបទាន ។​

ឧទ្ទាន​ តិណមុដ្ធិទាយកត្ថេរាបទាន ១ វេច្ចកទាយកត្ថេរាបទាន ១ សរណគមនិយត្ថេរាបទាន ១ អព្ភញ្ជានទាយកត្ថេរាបទាន ១ សុបដទាយកត្ថេរាបទាន ១ ទណ្ឌទាយកត្ថេរាបទាន ១ គិរិនេលបូជកត្ថេរាបទាន ១ ពោធិសម្មជ្ជកត្ថេរាបទាន ១ អាមណ្ឌផលទាយក ត្ថេរាបទាន ១ សុគន្ធត្ថេរាបទាន ជាទី ១០ ឯគាថាក្នុងវគ្គនេះ មាន ២២០ លោករាប់ហើយ ដោយសព្វ គ្រប់ ។​

ចប់ តិណទាយកវគ្គ ។​

៥៤. កច្ចាយនវគ្គ​កែប្រែ

១. មហាកច្ចាយនត្ថេរាបទាន​កែប្រែ

[១២១] ព្រះជិតស្រីព្រះនាមបទុមុត្តរៈ ទ្រង់មិនញាប់ញ័រ ឥតមានបុគ្គល ផ្ចាញ់បាន ជានាយក ទ្រង់ត្រាស់ឡើងក្នងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ។ ព្រះវិសេម្ពុទ្ធ ទ្រង់មានត្របកព្រះនេត្រ ដូចផ្កាឈូក មានព្រះឧស្ឋប្រាសចាកមន្ទិលដូចព្រះចន្ទ មានព្រះតចៈដូចមាស មានរស្មីរុងរឿងដូចព្រះអាទិត្យ ទ្រង់ជាទីត្រូវភ្នែកនិងចិត្តរបស់សត្វ ប្រដាប់ដោយលក្ខណៈដ៏ប្រសើរ ទ្រង់កន្លងផុតគន្លងពាក្យទាំងពួងត្រូវមនុស្សនិងទេវតា ធ្វើសក្ការៈហើយ ។ ព្រះសម្ពុទ្ធទ្រង់ញាុំងពួកសត្វឲ្យត្រាស់ដឹង ទ្រង់មានសម្លែងពីរោះផ្សាយទៅ ទ្រង់មានសន្តានជាប់ដោយសេចក្តីករុណា ទ្រង់ក្លៀវ ក្លាក្នុងពួកសរិស័ទ ។ ព្រះសម្ពុទ្ធទ្រង់សំដែង​ធម៌ពីរោះ ប្រកបដោយសច្្ចៈ ៤ ទ្រង់ពួគសត្វដែលលិចចុះ ក្នុងភក់គឺមោហៈ ។ ក្នុងកាលនោះ ខ្ញុំកើតជា តាបស មានលំនៅក្នុងព្រៃហិមពាន្តត្រាច់ទៅតែម្នាក់ឯង ហោះទៅកាត់មនុស្សលោក តានអាកាស បានឃើញព្រះជិតស្រី ។ ខ្ញុំចូលទៅកាត់សំណាក់ ព្រះជិតស្រីនោះ បានស្តាប់ធម្មទេសនារបស់ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញ ដែលកំពុងពណ៌នានូវគុណដ៏ធំរបស់សាវ័កថា ភាសិតដែលតថាគតពោល ដោយបំប្រួញសាវ័កនេះ ប្រកាសដោយពិស្តារបាន ញាុំងបរិស័ទនិងតថាគតឲ្យត្រេកអរដូចកច្ចាយនភិក្ខុ ។ តថាគតមិនឃើញមានសាវ័កដទៃ ណាមួយក្នុងសាសនានេះ យ៉ាងនេះឡើយ ព្រះហេតុនោះ សាវ័កនេះជាអ្នក ប្រសើរ (ឋិតនៅ) ក្នុងទីជាឯតទគ្គៈ ម្នាលភិក្ខុទាំាងឡាយ អ្នកទាំងឡាយចូរចាំ ទុកយ៉ាងនេះចុះ កាលនោះខ្ញុំមានសេចក្តីស្ញប់ស្ញែង ព្រះស្តាប់ពាក្យជាទីគាប់ ចិត្តនោះទើបទៅកាន់ព្រៃហិមពាន្ត ដើរសន្សំបេះផ្កាឈើ ។ ខ្ញុំបូជាចំពោះព្រះ សម្ពុទ្ធជាទីពឹងនៃលោក ហើយប្រាថ្នានូវតំណែងនោះ ។ កាលនោះ ព្រះសរណលយសម្ពុទ្ធ ទ្រង់ជ្រាបអធ្យាស្រ័យដ៏ធំរបស់ខ្ញុំ ទ្រង់ព្យាករថា អ្នកទាំងឡាយ ចូរមើលនូវឥសីដ៏ប្រសើរនេះ មានស្បែកដូចមាស មិនមានមន្ទិល មានរោមខ្ពស់ និងសាប់ពេញលេញ ឈរផ្តងអញ្ជលីមិនកម្រើក មានសេចក្តីរីករាយ មានភ្នែកពេញល្អ មានអធ្យាស្រ័យស្លុង ចុះក្នុងការពណ៌ នានូវពុទ្ធគុណ ជាអ្នកកើតអំពីធម៌ មានហឫទ័យខ្ពស់ ហាក់ដូចជាស្រោច ស្រពដោយទឹកអម្រេត ។ បពត្រព្រះមហាមុនី លុះខ្ញុំឈរស្តាប់នូវគុណរបស់ ព្រះកច្ចានភិក្ខុហើយ ក៏ប្រាថ្នានូវតំណែងនោះ ក្នុងសាសនានៃព្រះគោតម ក្នុងកាលជាអនាគត ។ (ព្រះបទុមុត្តរៈទ្រង់ព្យាករថា) តាបសនេះ នឹងបានជាធម្មយាទ ជាឱរសរបស់ព្រះគោគតនោះ ជាធម្មនិម្មិត មាននាមថាកច្ចាន ភិក្ខុ ជាសាវ័ករបស់ព្រះសាស្តា ។ កច្ចានភិក្ខុនោះ នឹងបានជាពហុស្សូត មានញាណដ៏ប្រសើរ ជាអ្នកប្រាជ្ញ ដឹងនូវសេចក្តីអធិប្បាយនឹងដល់នូវ តំណែងនោះ ដូចជាតថាគតព្យាករហើយនេះ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះហេតុដែលខ្ញុំបានធ្វើកិសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ខ្ញុំតែងអន្ទោលទៅក្នុងភពពីរ គឺទេវតាឬមនុស្ស មិនដែលស្គាល់គតិដទៃឡើយ នេះជាផលនៃពុទ្ធបូជា ។ ខ្ញុំកើតក្នុងត្រកូលពីរ គឺត្រកូលក្សត្រ ឬព្រាហ្មណ៍ មិនដែលកើតក្នុងត្រកូល ទាបឡើយ នេះជាផលនៃពុទ្ធបូជា ។ ក្នុងបច្ឆិមភព ខ្ញុំកើតជាប្អូននៃបុរោហិតរបស់ស្តេចព្រះនាមចណ្ឌបជ្ជោត ក្នុងបូរីឧជ្ជេនី ជាទីរីករាយ ។ ខ្ញុំជាបុត្ររបស់ បិតិវច្ឆព្រាហ្មណ៍ ជាអ្នកមានប្រាជ្ញាល្អិត ដល់នូវត្រើយនៃវេទ ឯមាតាខ្ញុំ ឈ្មោះនាងចន្ទនបទុមា ខ្ញុំឈ្មោះកច្ចាន មានស្បែកល្អ ។ ខ្ញុំដែលព្រះភូមិបាល បញ្ជុនទៅដើម្បីល្បងមើលព្រះសម្ពុទ្ធ ក៏បានឃើញព្រះនាយក ជានាយទ្វារនៃមោក្ខបូរីទ្រង់សន្សំនូវគុណ ។ ខ្ញុំស្តាប់ពាក្យមិន មានមន្ទិល ជាពាក្យជម្រះនូវភក់គឺគតិ ក៏បានដល់នូវអមតធម់ ជាទីរម្ងាប់ ជាមួយនឹងពួងបរោហិតដ៏សេស ៧ នាក់ ។ ខ្ញុំជាអ្នកដឹងនូវសេចក្តីអធិប្បាយ ក្នុងបំណងធំ នៃព្រះសុគតព្រះអង្គទ្រងតាំងខ្ញុំទុក ក្នុងទីជាឯតទគ្គៈ ខ្ញុំមានសេចក្តីប្រាថ្នា សម្រេចល្អឡើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមហាកច្ចានយនត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ មហាកច្ចាយនត្ថេរាបទាន ។​

២. វក្កលិត្ថេរាបទាន​កែប្រែ

[១១២] ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះនាមយកព្រះនាមបទុត្តរៈ មានព្រះនាមខ្ពង់ខ្ពស់ មានគុណរាប់មិនបាន ត្រស់ឡើងហើយ ក្នុងលោក ។ ព្រះអង្គមានអាការនិងព្រះឱស្ឋដូចផ្កាឈូក មានព្រះឆវិវ័ណ្ណល្អ មិិនមានមន្ទិលដូចផ្កាឈូក មិនជាប់ចំពាក់ដោយលោក ដូចផ្កាឈូកមិនប្រឡាក់ដោយទឹក ព្រះអង្គជាអ្នកប្រាជ្ញ មានព្រះនេត្រដូចត្របកឈូក ជាទីត្រេកអរដូចផ្កាឈូក ទ្រង់មានក្លិនវិសេសដូចផ្កាឈូក ព្រោះហេតុនោះឯង ទើបព្រះអង្គទ្រង់ព្រះនាមថា បទុត្តរៈ ។ ព្រះអង្គជាច្បង ក្នុងលោក ទ្រង់មិនមានមានៈ មានឧបមាដូចភ្នែកនៃពួកជនខ្វាក់ ទ្រង់មានភេទស្ងប់រម្ងាប់ ជាកំណប់នៃគុណ ទ្រង់មានករុណាគុណ និងបញ្ញាគុណដូចសាគរ ។ ជួនកាល ព្រះមហាវិរៈនោះ មានពួកព្រហ្មទេវតា និងអសុរបូជា ព្រះអង្គឧត្តមជាងពួកជន ក្នុងកណ្តាលប្រជុំជន ដែលកុះករដោយទេវតានិងមនុស្ស ។ ព្រះមហាវិរៈ ទ្រង់ញាុំងបរិស័ទទាំងពួងឲ្យត្រេកអរ ដោយព្រះឱស្ឋមានក្លិនក្រអូបផង ដោយព្រះសូរសៀងដ៏ពីរោះផង ទ្រង់សរសើរសាវ័ករបស់ព្រះអង្គ ថា សាវ័កនេះ ជាសទ្ធាធិមុត្តមានប្រាជ្ញល្អ មានអាល័យ ក្នុងការឃើញតថាគត បុគ្គលដទៃបែបនេះ មិនមានដូចវក្កលិភិក្ខុនេះឡើយ ។ កាលនោះ ខ្ញុំកើតជាកូនរបស់ព្រាហ្មណ៍ នៅក្នុងក្រុងសង្សវតី លុះបានស្តាប់ព្រះពុទ្ធដីការនោះហើយ ក៏ប្រាថ្នានូវតំណែងនោះ ។ កាលនោះខ្ញុំនិមន្តព្រះតថាគត ទ្រង់មិនមានមន្ទិលនោះ ព្រមទាំងសាវ័ក ឲ្យគង់ឆាន់អស់ ៧ ថ្ងៃ ក្រោមបារាំសំពត់ ។ ខ្ញុំក្រាបចុះដោយសរ្សៈ មុជចុះក្នុងសាគរគឺអនន្តគុណរបស់ព្រះអង្គ មានបីតិពេញលេញ ទើបពោលពាក្យនេះថា បពិត្រព្រះមហាមុនី ឥសីគឺភិក្ខុ អង្គណា ជាសទ្ធាធិមុត្ត ក្នុងសាសនានេះ ដែលព្រះអង្គសរសើរហើយថា ជាច្បងជាងពួកភិក្ខុអ្នកមានសទ្ធា ខ្ញុំព្រះអង្គសូមដូចភិក្ខុនោះ ក្នុងកាលអនាគត ។ លុះខ្ញុំពោលយ៉ាងនេះហើយ ទើបព្រះមហាមុនីព្យាយាមធំ មាន ការឃើញមិនកំបាំង ទ្រង់បន្លឺឡើងនូវព្រះពុទ្ធដីការនេះ ក្នុងកណ្តាលបរិស័ទថា អ្នកទាំងឡាយ ចូរមើលមាណពនេះ ដែលស្លៀក សំពត់សាច់ ដ្ឋមានសម្បុរលឿង ជាអ្នកមានអវយវៈដូចគ្រឿង បូជាដែលបិទដោយមាស ជាទីត្រូវភ្នែកត្រូវចិត្តេរបស់ជន ។ មាណពនេះ នឹងបានជាសាវ័ករបស់ ព្រះគោ តមមហេសី ប្រសើរលើសជាងពួកភិក្ខុ ដែលជាសទ្ធាធិមុត្ត ក្នុងកាលជាអនាគត ។ មាណពនេះ ទោះកើតជាទេវតា ឬជាមនុស្សជាអ្នកវៀរចាកសេចក្តីក្តៅក្រហាយទាំងពួង បរិបូណ៌ដោយភោគៈទាំងពួង ជាអ្នក អន្ទោលទៅទាំងមានសេចក្តីសុខ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតត្រកូលឱក្កាកៈ នឹងត្រាស់ឡើងក្នុងលោក ។ មាណពនេះ នឹងបានជាធម្មទាយាទរបស់ព្រះអង្គ ជាឱរសជាធម្មនិម្មិត មាននាមថាវក្កលិ ជាសាវ័ករបស់ព្រះសាស្តា ។ ខ្ញុំលះរាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ដោយសេសនៃកម្មនោះផង ដោយការតាំងទុកនូវចេតនានោះឯង ។ ខ្ញុំអន្ទោលទៅ ក្នុងភពរតូចភបធំ ជាអ្នកមានសេចក្តិសុខ ក្នុងភពទាំងពួង ខ្ញុំមកកើតត្រកូល មួយក្នុងក្រុងសាវត្ថី ។ មាតាមានញភ័យអំពីបិសាចបៀតបៀន នូវខ្ញុំដែលនៅ ល្អិតទន់ដូចទឹកដោះខាប់ កំពុងនៅដេកផ្ងាល្អិតទន់ដូចត្រួយឈើ ។ មាតា ផ្តេតខ្ញុំទៀបបាទមូលរបស់ព្រះមហេសី លុះគាត់មានចិត្តចង់ថ្វាយ (ទើបពោលថា) បពិត្រព្រះលោកនាថ ខ្ញុំព្រះអង្គថ្វាយទារកនេះចំពោះព្រះអង្គ ជាទីរលឹក ។ គ្រានោះ ព្រះមហាមុនីនោះ ដែលជាទីពឹងនៃពួកសត្វអ្នក ខា្វច ទ្រង់ទទួលនូវខ្ញុំដោយព្រះហស្តដ៏ទន់ដូចផ្កា មានក្រឡាប្រទាក់ដូចសំណាញ់ មានជួរស្នាមវិលវង់ដូចចក្រ ។ ចាប់ដើមតាំងពីកាលនោះ ខ្ញុំបានព្រះសម្ពុទ្ធ រក្សាបាន ខ្ញុំរូចស្រឡះចាកព្យាធិទាំងពួង ចម្រើនដោយសេចក្តីសុខ ។ បើខ្ញុំវៀរចាកព្រះសុគតហើយ ក៏កើតអផ្សុកមួយរំពេច លុះខ្ញុំអាយុ ៧ ឆ្នាំ រាប់អំពីកំណើត ក៏បានចូលទៅកាន់ផ្នួស ។ ខ្ញុំមិនឆ្អែតចិត្តនឹងព្រះសុគត ទ្រង់ពេញលេញដោយបារមីទាំងពួង មានព្រះនេត្រខៀវស្រស់ មានព្រះរូប ល្អពេញដោយរបស់ស្អាត់ទាំងអស់ ។ កាលនោះ ព្រះជិតស្រីទ្រង់ជ្រាបថាខ្ញុំមានសេចក្តីត្រេកអរ ក្នុងរូបរបស់ព្រះពុទ្ធហើយ ក៏ទ្រង់ទូន្មាននូវខ្ញុំថា នែវក្កលិ កុំឡើយ អ្នកត្រេកអរក្នុងរូប ដែលជនពាលត្រេកអរហើយ នឹងមានប្រយោជន៍អ្វិ ព្រោះថាបុគ្គលណាជាបណ្ឌិត បានឃើញព្រះសទ្ធម្ម បុគ្គលនោះឈ្មោះថាឃើញតថាគត បុគ្គលណា កាលមិនឃើញព្រះសទ្ធម្ម សម្បីឃើញតថាគត បុគ្គលនោះក៏ឈ្មោះថាមិនឃើញដែរ ។ រាងកាយជារបស់មានទោស រកទីបំផុតគ្មាន មានឧបមាដូចដើមឈើមានពិស ជាលំនៅ នៃរោគទាំងពួង ជាគំនរនៃកងទុកទាំងអស់ ។ អ្នកគួរនឿយណាយ ចាកកាយនោះ គួរឃើញនូវការកើតឡើងនិងការសូន្យ នៃខន្ធទាំងឡាយ ក្នុងរូបចុះ អ្នកនឹងដល់នូវព្រះនិព្វានជាទីបំផុត នៃកិលេសទាំងពួង ដោយសេចក្តី សុខ ។ លុះព្រះនាយក ទ្រង់ស្វែងរកនូវប្រយោជន៍អង្គនោះ ប្រៀនប្រដៅខ្ញុំ យ៉ាងនេះរូចហើយ ខ្ញុំក៏ឡើងភ្នំគិជ្បកូដ នៅសញ្ជប់សញ្ជឹង ត្រង់ច្រកភ្នំ ។ ព្រះជិតស្រីមហាមុនី ទ្រង់ឋិននៅនាជើងភ្នំ ញាុំងខ្ញុំឲ្យត្រេកអរ ទ្រង់ត្រាស់ ហៅខ្ញុំថា ម្នាលវក្កលិ ខ្ញុំបានឮព្រះពុទ្ធដិកានោះហើយ ក៏មានចិត្តរីករាយ ។ កាលនោះ ខ្ញុំស្ទុះទៅត្រង់ជ្រោះភ្នំ មានជម្រៅច្រើនរយជួរបុរស ដើរទៅកាន់ ផែនដីដោយស្រួលដោយពុទ្ធានុភាព ។ ព្រះមហាមុនីទ្រង់សំដែង​ធម៌ គឺការកើតឡើងនិងការសូន្យនៃខន្ធទាំងឡាយ ម្តងទៀតខ្ញុំបានដឹងនូវធម៌នោះហើយ ក៏បានដល់នូវអរហត្តផល ។ គ្រានោះ ព្រះសម្ពុទ្ធមានប្រាជ្ញាច្រើន ទ្រង់ដល់នូវទីបំផុតនៃចរណៈ ទ្រង់តាំងខ្ញុំជាកំពូលនៃពួកភិក្ខុ ដែលជាសទ្ធា ធិមុត្តក្នុងកណ្តាលបរិស័ទច្រើន ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវក្កលិត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​

ចប់ វក្កលិត្ថេរាបទាន ។​

៣. មហាកប្បិនត្ថេរាបទាន​កែប្រែ

[១២៣] ព្រះជិតស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំង ពួង ទ្រង់រុងរឿងដូចព្រះអាទិត្យរះឡើងឰដ៏កាអជតាកាស ក្នុងសរទកាល ។ ព្រះអង្គទ្រង់ញាុំងផ្កាឈូកគឺ ពួកវិនេយ្យសត្វឲ្យរីក ដោយពន្លឺគឺព្រះពុទ្ធដីកា ព្រះនាមយកទ្រង់ញាុំងភក់គឺកិលេសឲ្យរីងស្ងួត ដោយរស្មីគឺប្រាជ្ញា ។ ព្រះនាមយកទ្រង់សម្លាប់យសរបស់ពួកតិរ្ថិយ ដោយប្រាជ្ញាដូច កែវវជីរ ព្រះអង្គប្រកាសធម៌ក្នុងទីទាំងពួង ដូចព្រះអទិត្យញាុំងយប់និងថ្ងៃឲ្យភ្លឺសព្វ ។ ព្រះអង្គជាទីកើតនៃគុណទាំងឡាយ ដូចជាសាគរជាទីកើតនៃរតនៈទាំងឡាយ តែងបង្អុរភ្លៀងគឺធម៌ ឲ្យដល់ពួកសត្វ ដូចមេឃអង្អុរភ្លៀង ។ កាលនោះ ខ្ញុំជាចៅក្រម (អ្នកកាត់ក្តី) ក្នុងនគរឈ្មោះហវតី បានចូលទៅស្តាប់ធម៌របស់ ព្រះមុនី ព្រះនាមបទុមុត្តរៈ ដែលកំពុងប្រទានឱវាទ ដល់ពួកភិក្ខុ កំពុងប្រ កាសនូវគុណនៃសាវ័ក អ្នកមានសតិ ទ្រង់ញាុំងចិត្តរបស់ខ្ញុំឲ្យរីករាយ ។ ខ្ញុំបានស្តាប់ហើយ ក៏មានបីតិ មានចិត្តរីករាយ និមន្តព្រហតថាគត ព្រមទាំង ភិក្ខុជាសិស្សឲ្យឆាន់ ហើយប្រាថ្នា នូវតំណែកនោះ ។ កាលនោះ ព្រះនាយក ទ្រង់មានចំណែកបៀបស្មើដោយសត្វហង្ស ទ្រង់បញ្ចោញព្រះវាចាដូចជាស្គរ មានសំឡេងដូចសត្វហង្ស ដូច្នោះថា អ្នកទាំងឡាយ ចូរមើលមហាមាត្យនោះ ជាអ្នកក្លៀវក្លក្នុងការកាត់ក្តី ជាអ្នកមានរោមរៀវមានចុងងមានភ្នែកនិងមុនស្រស់បស់ល្អ រុងរឿងដូចសម្បុរកែវជូមុត្ត កំពុងក្រាបទៀបបាទមូលនៃតថាគត ជាអ្នកមានយសធំ ដោយបរិបូវារច្រើន ដែលស្តេចទ្រង់ប្រទានឲ្យ ឯមហាមាត្យនោះប្រាថ្នា នូវតំណែករបស់ភិក្ខុ ដែលជាអ្នកឈ្លាសក្នុងពាក្យ ដោយចិត្តរីករាយ មហាមាត្យនោះ នឹងមិនទៅកាត់ទុគ្គតិ អស់មួយសែន កប្ប ដោយចង្ហាន់បិណ្ឌបាត្រនេះផង ដោយការបរិច្ចាគនេះផង ដោយការតាំង សេចក្តីប្រាថ្នានេះផង ។ មហាមា្យនោះ នឹងទទួលនូវសួស្តីរបស់ទេវតា ក្នុងទេវលោកនូវភាពជាធំក្នុងមនុស្ស នឹងបានដល់នូវព្រះនិព្វាន ដោយសេស សល់នៃផល ។ ក្នុងកប្បទីសែនមួយ អំពីកបក្បនេះ ព្រះសាស្តាព្រះនាមគោ តម ទ្រង់កើតក្នុងត្រកូលក្សត្រឱកា្កកៈនឹងត្រាស់ឡើងក្នុងកើតលោក ។ ឯ មហាមាត្យនេះ នឹងបានជាធម្មទាំយាទរបស់ព្រះគោតមនោះ ជាឱរស ជាធម្មនិម្មិតមាននាមថា កប្បិនេះ ជាសាវ័ករបស់ព្រះសាស្តានោះ ។ លំដាល់ នោះ ខ្ញុំធ្វើសក្ការៈដ៏ល្អ ក្នុងសាសនារបស់ព្រះជិតស្រី លុះខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ ទៅកើតក្នុងឋានតុសិត ។ ខ្ញុំបានគ្រប់គ្រង នូវទេវរាជ សម្បត្តិ និងមនុស្សរាជសម្បត្តិ ដោយស្កប់ស្កល់ហើយ ទើបខ្ញុំមកកើតក្នុងកំណើតកេណិយៈ ជិតក្រុងពារាណសី ។ ខ្ញុំមានបរិរិវារមួយសែនមានភរិយាបម្រើព្រះបច្ចេកពុទ្ធ ៥០០ អង្គ ។ យើងខ្ញុំទាំងអស់គ្នា ញាុំងព្រះបច្ចេកពុទ្ធឲ្យ ឆាន់ផង ឲ្យស្លៀកពាក់ត្រៃចីវរផង អស់ ៣ ខែ ទើបច្យុតចាកអត្តភាពនោះ ទៅកើតក្នុងឋានតាវត្តិង្ស ។ យើងទាំងអស់ច្យុតចាកទេវតានោះ មកកាន់អត្ត ភាពរបស់មនុស្ស កើតក្នុងកុក្កុដបូរី ជិតព្រៃហិមពាន្ត ។ ខ្ញុំជារាជបុត្ត មាននាមថា កប្បនៈ មានយសធំ ឯទេវតាដ៏សេស មកកើតក្នុងត្រកូលអាមាត្យ ហែហមខ្ញុំ ។ យើងខ្ញុំទាំងអស់គ្នា ញាុំងព្រះបច្ចេកពុទ្ធឲ្យឆាន់ផង ឲ្យស្លៀក ពាក់ត្រៃចីវរផង អស់ ៣ ខែ ទើបច្យុតចាកអត្តភាពនោះ ទៅកើតក្នុងឋាន តាវត្តិង្ស ។ យើងទាំងអស់ច្យុតចាកទេវតានោះ មកកាន់អត្តភាពរបស់មនុស្ស នឹងបានដល់នូវព្រះនិព្វាន ដោយសេសសល់នៃផល ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្តាព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ឡើងក្នុងលោក ។ ឯមហាមាត្យនេះ ជឱរស ជាធម្មនិម្មិនត មាននាមថ កប្បិនៈ ជាសាវ័ករបស់ព្រះសាស្តានោះ ។ លំដាប់នោះ ខ្ញុំធ្វើសក្ការៈដ៏ល្អ ក្នុងសាសនារបស់ព្រះជិនស្រីលុះខ្ញុំលះរាងកាយជារបស់មនុស្សហើយទៅកើតក្នុងឋានតុសិត ។ ខ្ញុំបានគ្រប់គ្រងនូវទេវតារាជសម្បត្តិ និងមនុស្សរាជសម្បត្តិ ដោយស្កប់ស្កល់ហើយ ទៅកើតក្នុងឋានតុសិត ។ ខ្ញុំបានគ្រប់គ្រងនូវទេវរាជ្យសម្បត្តិ និងមនុស្សរាជសម្បតិ្ត ដោយស្កប់ស្កល់ហើយ ទើបខ្ញុំមកកើតកំណើតកេណិយៈ ជិតក្រុងពារាណសី ។ ខ្ញុំបានបរិវារ មួួយសែនមានភរិយា បានចូលទៅបម្រើនព្រះបច្ចេកពុទ្ធ ៥០០ អង្គ ។ យើង ទាំងអស់គ្នា ញាុំងព្រះបច្ចេកពុទ្ធឲ្យឆាន់ផង ឲ្យស្លៀកពាក់ត្រៃចិវរផង អស់ ៣ ខែ ទើបច្យុតចាកអត្តភាពនោះ ទៅកើតក្នុងឋាន តាវត្តិង្ស ។ យើងទាំងអស់ច្យុតចាកទេវតានោះ មកកាន់អត្តភាពរបស់មនុស្ស កើតក្នុងកុក្កុដបូរី ជិត ព្រៃហិមពាន្ត ។ ខ្ញុំជារាជបុត្ត មាននាមថា កប្បិនៈ មានយសធំ ឯទេវតាដ៏សេស មកកើតក្នុងត្រកូលអាមាត្យ ហែហមខ្ញុំ ។ ខ្ញុំដល់នូវសេចក្តីសុខ ដោយរាជសម្បត្តិដ៏ធំ សម្រេចសេចក្កីប្រាថ្នាទាំងពួង ខ្ញុំបានឮនូវការកើតឡើងនៃព្រះពុទ្ធដោយពួកពាណិជប្រាប់ថា ព្រះពុទ្ធត្រាស់ឡើងហើយ ក្នុងលោក ទ្រង់ជាបុគ្គលឯង ឥតមានបុគ្គលស្មើ ព្រះអង្គនោះទ្រង់ប្រកាសនូវព្រះសទ្ធម្មគឺអមតៈ ជាសុខដ៏ឧត្តម ។ ឯពួកសិស្សរបស់ព្រះសម្ពុទ្ធអង្គនោះ ប្រកបព្យាយាមល្អ រូចស្រឡះចាកកិសេល ជាអ្នកមិនមានអាសវៈ លុះខ្ញុំស្តាប់ពាក្យរបស់ពាណិជទាំងនោះហើយ ក៏ធ្វើសក្ការៈចំពោះពួកពាណិជនោះ ។ ខ្ញុំព្រមទាំងអាមាត្យ ជាអ្នករាប់អានព្រះពុទ្ធ ស៊ូលះរាជ្យចេញដើរទៅ បានឃើញស្ទឹងមហាចន្ទា មានទឹកពេញបៀប ។ ជាស្ទឹងមិនមានកំពង់ មិនមានឈើស្នួ (ស្ពាន) គេឆ្លងបានដោយក្រ ជាស្ទឹងមានខែ្សទឹករហ័ស ខ្ញុំរលឹកគុណ ព្រះសម្ពុទ្ធហើយ ក៏ឆ្លងបានដោយសួស្តី ដោយគិតថាប្រសិនបើ ព្រះពុទ្ធទ្រង់់ ឆ្លងនូវខែ្សគឺភពរូចហើយ ដល់នូវព្រះនិព្វានជាទីបំផុតនៃលោក ទ្រង់ជា្រប ច្បាស់ (ត្រាស់ឡើពិតមែន) ដំណើររបស់ខ្ញុំ សូមឲ្យសម្រេច ដោយពាក្យសច្ចៈ ។ ប្រសិនបើ មគ្គជាដំណើរទៅកាន់ទីស្ងប់រម្ងាប់ ជាទីឲ្យនូវការរូចស្រ ឡះកិលេស ជាទីស្ងប់រម្ងាប់ ជាទីសុខ (មានពិតមែន) ដំណើររបស់ខ្ញុំ សូមឲ្យសម្រេចដោយពាក្យសច្ចៈនេះ ។ ប្រសិនបើ ព្រះសង្ឃជាអ្នកឆ្លងផ្លូវលំ លំបាករូចហើយ ជាបុញ្ញក្ខេត្តដ៏ប្រសើរ (មានពិតមែន) ដំណើររបស់ខ្ញុំ សូមឲ្យសម្រេច ដោយពាក្យសច្ចនេះ ។ លុះខ្ញុំធ្វើសច្ចៈដ៏ប្រសើររូចហើយ ទឹកស្ទឹងក៏រីងខះអស់អំពីផ្លូវលំដាប់នោះ ខ្ញុំឆ្លាងឡើងលើត្រើយស្ទឹង ជាទីមនោរម្យដោយសុវត្ថភាព ។ ខ្ញុំបានឃើញព្រះពុទ្ធទ្រង់គង់នៅ មានរស្មើដូច ព្រះអាទិត្យដែលរះឡើង ទ្រង់រុងរឿងដូចភ្នំមាស មានពន្លឺដូចដើមឈើប្រចាំ ទ្វីប ។ មានពួកសាវ័កចោមរោម ដូចព្រះចន្ទ្រដែលក្រកបដោពួកផ្កាយ ឬដូច ទឹកហូរដែលទេវតាបង្អុរចុះមក ទ្រង់ជាទីរីករាយរបស់ពួកជន ។ ខ្ញុំព្រមទាំង អាមាត្យ លុះថ្វាយបង្គំហើយ ចូលទៅកាន់ទីសមគួរ លំដាប់នោះ ព្រះសម្ពុទ្ធទ្រង់ជ្រាបអាធ្យាស្រ័យ ហើយបានសំដែង​ធម៌ ។ លុះយើងខ្ញុំស្តាប់ធម៌ស្អាត មិនមានមន្ទិលទើបក្រាបទូលព្រះជិនស្រីថា បពិត្រព្រះអង្គដ៏ទ្រង់ព្យាយាមធំ សូមព្រះអង្គបំបួស យើងខ្ញុំនឹងឆ្លងភពទាំងឡាយ ។ ព្រះសម្ពុទ្ធ ជាព្រះមុនី ៧ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតពោលល្អហើយ ដល់អ្នកទាំងឡាយ ជាធម៌ប្រព្រឹត្តទៅ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយៈចុះ ។ ពួកយើងទាំងអស់ទ្រ ទ្រង់ភេទជាភិក្ខុតំណាលនឹងព្រះពុទ្ធដីកា លុះបានឧបសម្បទាហើយ ក៏បានជាសោតាបន្តបុគ្គលក្នុងសាសនា ។ លំដាប់នោះ ព្រះនាយកទ្រង់ស្តេច ទៅវត្តជេតពន ទ្រង់បៀនប្រដៅខ្ញុំ ឯខ្ញុំដែលព្រះជិនស្រីទ្រង់បៀនប្រដៅហើយក៏បានដល់នូវព្រះអរហត្ត ។ លំដាប់នោះ ខ្ញុំប្រដៅពួកភិក្ខុមួយពាន់រូប ពួកភិក្ខុទាំងមួយពាន់នោះ ធ្វើតាមពាក្យបៀនប្រដៅរបស់ខ្ញុំ ក៏ទៅជាអ្នកមិនមានអាសវៈក្នុងកាលនោះ ។ ព្រះជិនស្រីទ្រង់ត្រេកអរ ក្នុងគុណនោះ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុងកណ្តាលមហាជនថា កប្បិនភិក្ខុជាកំពូលនៃពួកសាវ័កអ្នកឲ្យឱវាទភិក្ខុ ។ ព្រះជិនស្រីទ្រង់សំដែង​ផលកម្ម ដែលខ្ញុំធ្វើហើយ ក្នុងកប្បទីមួយសែន ក្នុងសាសនានេះ ខ្ញុំមានចិត្តរូចស្រឡះហើយ ដូចជាសន្ទុះ ខ្ញុំដុតកិលេសទាំងឡាយរបស់ខ្ញុំហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ្ឲ្យជាក់ច្បាស់ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមហាកប្បិនត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ មហាកប្បិនត្ថេរាបទាន ។​

៤. ទព្វមល្លបុត្តត្ថេរាបទាន​កែប្រែ

[១២៤] ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាអ្នកប្រាជ្ញ ទ្រង់ជ្រាប់នូវលោកទាំងពួង ព្រះអង្គមានចក្ខុ ទ្រងកើតឡើហើយ ។ ព្រះពុទ្ធទ្រង់ប្រទានឱវាទ ទ្រង់បំភ្លឺ ទ្រង់ចម្លងពួកសត្វទាំងពួង ទ្រង់ឈ្លាសក្នុងទេសនា ចម្លងប្រជុំជនដ៏ចម្រើន ។ ព្រះអង្គមានសេចក្តីអនុគ្រោះ មានសេចក្តីករុណា ទ្រង់ស្វែងរកប្រយោជន៍ដល់សត្វទាំង ពួង តែងញាុំងពួកតិរ្ថ័យទាំងពួងដែលជូបប្រទៈឲ្យតាំងនៅក្នុងសីល ៥ ។ កាលយ៉ាងនេះ សាសនារបស់ព្រះអង្គមិនវឹកវរ ជាសាសនាសូន្យចាកពួកតិរ្ថិយ ជាសាសនាវិចិក្រដោយពួកព្រះអរហន្ត ដែលស្ទាត់ជំនាញ ជាតាទិ បុគ្គល ។ ព្រះមហាមុនីអង្គនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ។ មានព្រះជន្មាយុមួយសែនឆ្នាំ ព្រះបទុមុត្តរៈអង្គនោះ កាលប្រតិស្ថាននៅ ទ្រង់ចម្លងប្រជុំជនច្រើន កំណត់ត្រឹមនោះ ។ កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្ត មានយសធំ ក្នុងក្រុងហង្សវតី បានចូលទៅជិតព្រះសម្ពុទ្ធ ជាប្រទីបក្នុងលោក បានស្តាប់ធម្មទេសនា ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីការបស់ព្រះមុនី ទ្រង់សំដែង​ នូវគុណនៃសាវ័ករបស់ព្រះអង្គ ជាអ្នកក្រាលសេនាសនៈដល់ពួកភិក្ខុក៏មាន ចិត្តរីករាយ ។ ខ្ញុំធ្វើការកសាងចំពោះសង្ឃ ហើយក្រាបចុះទៀតព្រះបាទារបស់ព្រះមហេសីអង្គនោះ ដោយស្សរៈ ប្រាថ្នានូវតំណែកនោះ ។ កាលនោះ ព្រះមហាវីរៈអង្គនោះ ទ្រង់សំដែង​សរសើរនូវកម្មរបស់ខ្ញុំថា កុលបុត្តណា ញាុំងតថាគតជាលោកនាយក ព្រមទាំងភិក្ខុសង្ឃឲ្យឆាន់ អស់ថ្ងៃ ៧ ។ កុលបត្រនោះ មានភ្នែកដូចត្របកឈូក មានស្មាដូចសត្វសីហៈ មានស្បែកដូចមាសក្រាលចុះទៀតបាទមូលនៃតថាគត ហើយប្រាថ្នានូវទីដ៏ ប្រសើរ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្តាព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងបានត្រាស់ក្នុងលោក ។ កុលបុត្តនេះ នឹងបានជាសាវ័ករបស់ព្រះពុទ្ធអង្គនោះ ប្រាកដនាមថាទព្វៈ ជាអ្នកក្រាល អាសនៈ ជាកំពូល (នៃសាវ័កទាំងពួក) ។ ខ្ញុំលុះបង់រាងរាយ ជារបស់មនុស្សហើយបានទៅកើតឋានតាវត្តិង្ស ដោយកម្មដែលខ្ញុំបានល្អនោះផង ដោយការតាំងសេចក្តីប្រាថ្នានោះផង ។ ខ្ញុំបានទទួលទេវរាជសម្បតិ្តអស់ ៣០០ ដង បានជាសេ្តចចក្រពត្តិ អស់ ៥០០ ដង ។ ខ្ញុំបានគ្រប់គ្រងប្រទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់ ខ្ញុំដល់នូវសេចក្តីសុខ ក្នុងភពទាំងពួង ដោអំណាច នៃកុសលកម្មនោះ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាមយកព្រះនាមវិបស្សី ទ្រង់មានព្រះនេត្ររុងរឿង ទ្រង់ឃើញច្បាស់នូវធម៌ទាំងពួង ទ្រង់ត្រាស់ឡើង ។ ខ្ញុំមានចិត្តប្រទូស្ត តិះដៀលសាវ័កអ្នកមិនមានអាសវៈទាំងពួងរបស់ព្រះអង្គ ជាតាទិបុគ្គល ហើយប្តេជ្ញាខ្លួនថា អាត្មាអញស្អាត ។ (លុះមកខាងក្រោយ) ខ្ញុំកាន់យកស្លាកហើយ ប្រគេនបាយលាយដោយទឹក ដោះស្រស់ ដល់ពួកសាវ័កអ្នកស្វែងរកសីលគុណរបស់ព្រះវិបស្សីអង្គនោះ ទ្រង់មានព្យាយាមជាងពួងនរៈ ។ ក្នុងកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ ទ្រង់មានយសធំ ប្រសើរជាងពួងអ្នកប្រាជ្ញ ទ្រង់ត្រាស់ ឡើង ។ ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ទ្រង់ញាុំងសាសនាឲ្យរុងរឿង ទ្រង់គ្របសង្កត់ពួកតិរ្ថ័យអាក្រក់ទ្រង់ណែនាំវេនេយ្យសត្វ ហើយបរិនិព្វាន ។ កាលព្រះលោកនាថ ព្រមទាំងសិស្សបរិនិព្វានហើយ កាលសាសនាសាបសូន្យហើយ ពួកទេវតាមានសេចក្តីតក់ស្លុត រំសាយសក់មានមុខទទឹកដោយទឹកភ្នែក កន្ទក់កន្ទេញថា ព្រះសម្ពុទ្ធទ្រង់ប្រាប់ធម៌ នឹងបរិនិព្វាន ពួកយើងនឹងមិនឃើញព្រះអង្គដែលមានវត្តល្អ នឹងមិនបានស្តាប់ព្រះសទ្ធម្ម ឱហ្ន៎ ពួកយើងចំជាអ្នកឥតបុណ្យមែន ។ កាលនោះឯង ផែនដីទាំងមូលនេះ ដែលជារបស់មិនញាប់ញ័រ ផែនដីនោះធំទូលាយផង សាគរព្រមទាំងលោក ផង ក៏បែរជាបន្លឺសម្រែកករុណា ។ ស្គរទាំងឡាយក្នុងទិសទាំង ៤ ដែលមិន មែនជារបស់មនុស្សក៏បន្លឺឡើង រន្ទះទាំងឡាយជារបស់នាំមកនូវភ័យ ក៏ធ្លាក់ ចុះជុំទិស ។ ភ្លើងគប់ទាំងឡាយ ក៏ធ្លាក់មកអំពីអាកាស ផ្កាយដុះកន្ទុយ អណ្តាភ្លើង ព្រមទាំងផ្សេង ក៏ប្រាកដឡើងពួកម្រឹគ ស្រែកនូវសម្រែក ករុណា ។ កាលនោះ យើងជាភិក្ខុ ៧ រូបឃើញហេតុកាចអាក្រក់ ជាចម្រូងឲ្យ វិនាសសាសនាកើតឡើង ក៏មានសេចក្តីសង្វេត គិតគ្នាថា ពួកយើងបើវៀរចាកសាសនាហើយ មិនគួររស់នៅឡើយ យើងទាំងឡាយគួរចូលទៅក្នុងព្រៃ ធំ ហើយប្រកបនូវសាសនារបស់ព្រះជិនស្រី ។ កាលនោះ ពួកខ្ញុំបានឃើញ ភ្នំខ្ពស់ក្នុងព្រៃទើបឡើយភ្នំនោះតាមបង្អោង ហើយច្រានបង្អោងចោល ។ គ្រានោះ ព្រះថេរៈ ទូន្មាននូវពួកយើងថា ការកើតឡើងនៃព្រះពុទ្ធ ជាការកម្រណាស់សទ្ធាសោតក៏រកបានដោយកម្រដែរ ឯសាសនាដែលសេសសល់ នៅក៏ស្តួចស្តើង ។ សត្វទាំងឡាយតែមានខណៈកន្លងហើយ រមែងធ្លាក់ចុះ ក្នុងសាគរគឺសេចក្តីទុក្ខ មិនមានទីបំផុត ព្រោះហេតុនោះ សាសនាប្រតិស្ថាន នៅ ដរាបណា ពួកយើងគប្បីធ្វើព្យាយាមដរាបនោះ ។ ព្រះថេរនោះជាព្រះ អរហន្ត អនុត្ថេរជាលំដាប់នឹងមហាថេរៈនោះ ជាអនាគាមី ភិក្ខុទាំងឡាយ ក្រៅអំពីនេះមានសីលល្អប្រកបព្យាយាម បានទៅកើតក្នុងទេវាលោក ។ (ព្រះថេរៈ ១ រូប) មានសង្សារវដ្តឆ្លងហើយបរិនិព្វាន ព្រះថេរៈមួយរូបទៀត ទៅកើតក្នុងសុទ្ធាវាសព្រះហ្មលោក (ឯពួកយើង) គឺខ្ញុំ ១បុក្កុសាតិ ១ សភិយៈ ១ពាហិយៈ ១ និងព្រះកុមារកស្សបៈ ១ (នៅជាបុជ្ជន) ដូចគ្នា ពួកយើងក៏ចូលទៅកើតហើយក្នុងភពនោះៗ បានព្រះសម្ពុទ្ធ ព្រះនាមគោតមអនុគ្រោះ ក៏រូចស្រឡះចាកចំណងសង្សារ ។ ខ្ញុំកើតក្នុងត្រកូលមល្លៈ ក្នុងក្រុងកុសិនារា កាលខ្ញុំនៅក្នុងគតភ៌ មាតារបស់ខ្ញុំស្លាប់ លុះគេលើកឡើង កាន់ជើងថ្ករ ខ្ញុំក៏របូតចាកគភ៌នោះ ធា្លក់ទៅគំនរស្មៅដំណេកទន្សាយ ព្រោះហេតុនោះ ទើបខ្ញុំមានឈ្មោះប្រាកដថា ទព្វៈ ខ្ញុំមានអាយុ ៧ ឆ្នាំ មានចិត្តផុតស្រឡះចាកកិលេស ដោយផលនៃព្រហ្មចរិយៈ ។ ខ្ញុំប្រកបដោអវ អវៈ ៥ ដោលផលនៃបាយ ដែលលាយទឹកដោះស្រស់ ត្រូវបាបដាស់តឿន ហើយដោយច្រើន ការតិះតៀលព្រះខីណាស្រព ។ ឥឡូវនេះ ខ្ញុំកន្លងបុណ្យនិងបាបទាំងពីរ បានដល់នូវសេចក្តីស្ងប់យ៉ាងក្រៃលែង ជាអ្នកមិនមានអាសវៈ ។ ខ្ញុំក្រាលសេនានៈ ញាុំងពួកលោកអ្នកមានវត្តល្អឲ្យ រីករាយ ព្រះជិនស្រីទ្រង់ត្រេកអរនឹងគុណនោះទើបតាំងខ្ញុំក្នុងទីជាឯតទគ្គៈ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់ទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះទព្វមល្លបុត្តត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រដូច្នេះ ។​

ចប់ ទព្វមល្លបុត្តត្ថេរាបទាន ។​

៥. កុមារកស្សបត្ថេរាបទាន​កែប្រែ

[១២៥] ក្នុងកប្បមួយសែន អំពីកប្បនេះ ព្រះពុទ្ធព្រះនាមបទុនុត្តរៈ ជានាយក ទ្រង់ទំនុកបម្រុងសត្វលោកទាំងពួង ជាអ្នកប្រាជ្ញ ទ្រង់កើតឡើង (ក្នុងលោក) ។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ មានល្បីល្បាញ ជាអ្នកដល់ នូវត្រើយនៃត្រៃវេទ កាលដើរទៅដើម្បីសម្រាក ក្នុងវេលាថ្ងៃក៏បានជួបប្រទះព្រះលោកនាមយក ព្រះអង្គជាធម្មថិកដ៏ត្រកាល ទ្រង់កំពុងប្រកាសសំដែង​ នូវសច្ចៈ ៤ កំពុងញាុំងមហាជន ព្រមទាំងទេវតា និងសាវ័ក ឲ្យត្រាស់ដឹង ។ គ្រានោះ ខ្ញុំមានចិត្តរីករាយ បាននិមន្តព្រះតថាគត រូចតាក់តែងមណ្ឌបដោយសំពត់ មានពណ៌ក្រហមផេ្សងៗ ហើយនិមន្តព្រះពុទ្ធព្រមទាំងព្រះ សង្ឃ ដែលមានរស្មីច្រាលរន្ទាលដូចរតនៈផេ្សងៗ ឲ្យឆាន់ក្នុងមណ្ឌបនោះ លុះឆាន់ចង្ហាន់មានរសដ៏ប្រសើរផេ្សងៗ គ្រប់ ៧ ថ្ងៃហើយទើបខ្ញុំបូជាព្រះ តថាគត ព្រមទាំងសាវ័ក ដោយផ្កាដ៏វិចិត្រផេ្សងៗ ហើយក្រាបទៀបព្រះបាទា ប្រាថ្នានូវតំណែងនោះ ។ គ្រានោះ ព្រះមុនីដ៏ប្រសើរ ព្រះអង្គមានករុណា មនាករុណាជាលំនៅ ទ្រង់ត្រាស់ថា អ្នកទាំងឡាយ ចូរមើលព្រាហ្មណ៍ដ៏ ប្រសើរនោះ ដែលមានមុខនិងភ្នែកដូចផ្កាឈូក ជាអ្នកច្រើន ដោយបីតិនិង បាមុជ្ជៈ មានរោមឡើង ជាអ្នកនាំមក នូវសេចក្តីរីករាយ មានភ្នែកស្រឡះ មានសេចក្តីអាល័យ ក្នុងសាសនា នៃតថាគត មានវត្តប្រតិបត្តិតែមួួយមាន ចិត្តល្អ បានក្រាបទៀបបាទានៃតថាគត ព្រាហ្មណ៍នោះ ប្រាថ្នានូវតំណែង នោះ គឺភាពជាអ្នកសំដែង​ធម៌ដ៏វិចិត្រ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរសសម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាព្រះសាស្តាក្នុងលោក ព្រះនាមគោតម ។ ឯព្រាហ្មណ៍នោះ នឹងបានជាឱរស ដែលព្រះធម៌និមិ្មត ជាអ្នកទទួលមត៌កក្នុងមត៌កក្នុងធម៌របស់ព្រះសាស្តានោះហើយ នឹងបានជាសាវ័កនៃព្រះសាស្តា ឈ្មោះថាកុមារកស្សបៈ ។ ដោយអានិសង្ស នៃផ្កានិងសំពត់ដ៏វិចិត្រ និងរតនៈទាំងឡាយ កុមារកស្សនោះ នឹងបានដល់នូវភាពនៃខ្លួនប្រសើរលើសលុប ជាងធម្មកថិកត្រកូលទាំងឡាយ ។ ដោយអំពើដែលខ្ញុំធ្វើល្អហើយផង ដោយការតម្កល់នូវសេចក្តីប្រាថ្នានោះផង ខ្ញុំលុះ លះបង់រាងកាយ ជារបស់មនុស្សហើយ ក៏បានទៅកើត ក្នុងឋានតាវត្តិង្ស ។ ខ្ញុំវិលចុះវិលឡើង ក្នុងភពតូចនិងភពធំ ហាក់ដូចជាអ្នករបាំ (ដែលរាំវិលចុះ ឡើង) ក្នុងកណ្តាលរឿងណរង្គ ខ្ញុំជាសត្វត្រូវកើតដោយសាខម្រឹគ បានចូល ទៅចាប់ផ្ទៃក្នុងមេម្រឹគ ។ កាលខ្ញុំកំពុងនៅក្នុងគភ៌ កាលនោះ វេទដែលគេ សម្លាប់ក៏មកដល់ ឯមាតារបស់ខ្ញុំ ត្រូងសាខម្រឹគលះបង់ចោល គាត់ក៏ទៅ យកនិគ្រោធម្រឹគជាទីពឹងវិញ ។ កាលនោះមាតារបស់ខ្ញុំនោះ ត្រូវស្តេចម្រឹគ នោះជួយដោះអំពីមរណៈ តែមាតាខ្ញុំសូ៊រលះជិវិតរបស់ខ្ញុំ ក៏ទូន្មានខ្ញុំ យ៉ាងនេះថា (ហៃបាបើបា ចង់បានសេចក្តីចម្រើន) ត្រូវសេពគប់នឹងនិគ្រោធម្រឹគ កុំទៅសេពគប់ នឹងសាខម្រឹគឡើយ ការស្លាប់ក្នុងសំណាក់និគ្រោធម្រឹគ ទើបប្រសើរ ការរស់សំណាក់សាខម្រឹគពុំប្រសើរឡើយ ។ ខ្ញុំមាតានិងម្រឹគដទៃ ត្រូវស្តេចម្រឹគនោះ ប្រៀនប្រដៅហើយ ក៏ទទួលធ្វើតាមឱវេទរបស់ស្តេចម្រឹគនោះ ហើយបានទៅកើត ក្នុងពិមាននៅឋាន តុសិត ជាទីត្រេកអរ ហាក់ដូចជាបុគ្គល ទៅកាន់ទីព្រាត់ប្រាស ហើយបានត្រឡប់មកផ្ទះខ្លួនវិញ ។ កាលសាសនានៃព្រះពុទ្ធកស្សបៈ ជាអ្នកប្រាជ្ញ សាបសូន្យទៅ ខ្ញុំបានឡើងទៅលើកំពូលភ្នំ ហើយប្រកបតាមសាសនានៃព្រះ ជិនស្រីទៀត ។ ឥឡូវនេះ ខ្ញុំទៅចាប់ផ្ទៃក្នុងត្រកូលសេដ្ឋី ក្នុងក្រុងរាជគ្រិះ ឯមាតារបស់ខ្ញុំ បានចូលទៅកាន់ផ្នួសទាំងមានគភ៌ ។ ពួកភិក្ខុនី លុះបានដឹងថា មាតាខ្ញុំនោះមានគភ៌ហើយ ក៏នាំគ្នាចូលទៅប្រាប់ទេវត្ត ទេវត្តនោះ បាននិយាយថា នាងទាំងឡាយ ចួរញាុំងភិក្ខុនីដ៏លាមកនេះ ឲ្យវិនាស ។ ឥឡូវនេះ មាតាជាព្រះជននីរបស់ខ្ញុំ មានសេចក្តីសុខ ក្នុងសំណាក់ភិក្ខុនី ដោយសារព្រះមុនន្ទជិនស្រីទ្រង់អនុគ្រោះ ។ ព្រះបាទកោសលរក្សាផែនដី ទ្រង់ជ្រាបហេតុនោះហើយ ក៏បានចិញ្ចឹមខ្ញុំ ដោយគ្រឿងរក្សាកុមារ ខ្ញុំមានឈ្មោះថាកស្សបៈ ។ ខ្ញុំពឹងពាក់អាស្រ័យនឹងព្រះមហាកស្សបៈ ទើបបានឈ្មោះថា កុមារកស្សបៈវិញ ខ្ញុំបានស្តាប់ធម៌ដែលព្រះពុទ្ធទ្រង់សំដែង​ថា រាងកាយប្រាកដដូចដូចជាដំបូក ។ លំដាប់ដោះ ចិត្តរបស់ខ្ញុំ ក៏រូចស្រឡះចាកអាសវៈ ព្រោះមិនមានការប្រកាន់ សព្វគ្រប់ ខ្ញុំទូន្មាននូវខ្លួនឲ្យបានបែបបទ ហើយក៏បានដល់នូវទីជាឯតទគ្គៈ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំ ណង ដូចជាដំរីកាត់ផ្តាច់ទន្លីង ។ ឱ! មកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកុមារកស្សបត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កុមារកស្សបត្ថេរាបទាន ។​

ចប់ ភាណវារៈ ។​

៦. ពាហិយត្ថេរាបទាន​កែប្រែ

[១២៦] ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះពុទ្ធជានាមយក ព្រះនាមបទុមុត្តរៈ ព្រះអង្គមានរស្មីច្រើន ជាកំពូលនៃត្រៃលោក ស្តេចកើតឡើង (ក្នុងលោក) ខ្ញុំបានឰព្រះមុនី ទ្រង់សរសើរគុណ នៃភិក្ខុអ្នកត្រាស់ដឹងឆាប់ ក៏មានចិត្តអណ្តែតឡើង ហើយបានធ្វើគ្រឿងសក្ការៈ ថ្វាយព្រះមហេសី ។ ក្នុងកាលនោះ ខ្ញុំបានថ្វាយទានដល់ព្រះមុនី ព្រមទាំងសិស្សអស់ ៧ថ្ងៃ ហើយថ្វាយបង្គំព្រះសម្ពុទ្ធ បា្រថ្នានូវតំណែងនោះ ។ លំដាប់នោះ ព្រះពុទ្ធទ្រង់ព្យាករខ្ញុំជា អ្នកទាំងឡាយចូរមើលព្រាហ្មណ៍ នោះ ដែលក្រាបទៀបបាទមូលនៃតថាគត ជាអ្នកមានប្រាជ្ញជាគ្រឿងពិចារ ណាពេញបរិបូណ៌ មានអវយវៈដូចជាគ្រឿងបូជាដែលគេទិសមាស មានសម្បុរស មានស្បែកស្តែង មានបបូរមាត់ក្រហម ដូចផ្លែបាសទុំ ដែលសំយុង ចុះរយោងរយាន ជាព្រាហ្មណ៍រស្មីដោយវត្ថុដ៏ត្រជាក់មុត ។ មានកម្លាំង គឹគុណដ៏ច្រើន មានរោមដ៏រៀវងឡើងលើ មានអណ្តូងជាទីនៅនៃគុណកើតហើយមានមុខរីកដោយបីតិ ។ ព្រាហ្មណ៍នេះ ប្រាថ្នាតំណែងនៃភិក្ខុអ្នកត្រាស់ឆាប់ ព្រះពុទ្ធជាមហាវិរបុរស ព្រះនាមគោតម នឹងមានក្នុងអនាគតកាល (ព្រាហ្មណ៍នេះ) នឹងជាអ្នកទទួលនូវមត៌កក្នុងធម៌ព្រះគោតមនោះ ជាឱរសដែលធម៌និមិ្មតហើយ នឹងបានជាសាវ័កនៃព្រះសាស្តា ឈ្មោះថា ពាហិយៈ ។ គ្រានោះ ខ្ញុំត្រេកអរ បានក្រោកឡើង ធ្វើសក្ការៈចំពោះ ព្រះមហាមុនី ដរាបដល់អស់ជីវិត លុះច្យុត (អំពីមនុស្ស) បានទៅកើតក្នុងឋានសួគ៌ ត្រង់ទីលំនៅជារបស់ខ្លួន ។ ខ្ញុំអន្ទោលទៅកើតជាទេវតា ឬជាមនុស្ស តែងដល់នូវសេចក្តីសុខ ហើយបានទទួលសម្បត្តិ ដោយអានិសង្សនៃកុសលកម្មនោះ ។ កាលសាសនាព្រះពុទ្ធកស្សបៈ ជាអ្នកប្រាជ្ញដល់នូវ សេចក្តីរៀវរោយ ខ្ញុំបានឡើងទៅលើកំពូលភ្នំ ហើយប្រកបព្យាយាម ក្នុងសាសនា នៃព្រះជិនស្រីទៀត ។ ខ្ញុំជាអ្នកមានសីលបរិសុទ្ធ ប្រកបដោយប្រាថ្នា ជាអ្នកធ្វើតាមសាសនានៃព្រះជិនស្រីពួកជន ៥ នាក់ (ដែលប្រកបព្យាយាមជាមួយនឹងខ្ញុំ) លុះច្យុតអំពីមនុស្សលោកទៅ បានទៅកើងទេវលោក ។ បណ្តាជនទាំង ៥ នាក់នោះ ខ្ញុំឈ្មោះពាហិយៈ កើតក្នុងក្រុងភារុកច្ជៈ ជាបុរីខ្ពង់ខ្ពស់ លំដាប់នោះឯង ខ្ញុំទៅកាន់សាគរ ឈ្មោះអប្បសិទ្ធិកៈ ដោយសំពៅ ។ ឯសំពៅនោះបានបែកធ្លាយក្នុងសាគរ ខ្ញុំហែលទៅបានពីបីថ្ងៃ ក៏ធ្លាក់ទៅក្នុងលំនៅនៃសត្វមករ ជាទីគួរខ្លាចដ៏ពន្លឹក ។ គ្រានោះ ខ្ញុំប្រឹងប្រែងឆ្លងមហាសមុទ្ធ ក៏បានដល់កំពង់ផែដ៏ប្រសើរ ឈ្មោះសុប្បារកៈ ទាំងកំពុងមានសេចក្តីញាប់ញ័រដ៏ចំប្រប់ ។ ខ្ញុំស្លៀកសម្បកឈើ ដើរចូលទៅ ក្នុងស្រុកដើម្បីដុំបាយ គ្រានោះ មានជនម្នាក់ ត្រេកអរហើយនិយាយថា នេះជាព្រះអរហន្ត បាននិមន្តមកក្នុងទីនេះ ។ ពួកយើងនឹងធ្វើសក្ការៈ ចំពោះ ព្រះអរហន្តនេះ ដោយបាយទឹកសំពត់ ទីដេក និងភេសជ្ជៈ ហើយនឹងបាន សេចក្តីសុខ ។ គ្រានោះ ខ្ញុំជាអ្នកបានបច្្ច័យទាំងឡាយ ត្រូវជនទាំងនោះ ធ្វើសក្ការបូជា ក៏ញាុំសេចក្តីត្រិះរិះ ឲ្យកើតឡើង ដោយខុសឧបាយនៃប្រាជ្ញថា អាត្មាអញជាព្រះអរហន្ត ។ លំដាប់នោះ បុព្វទេវតាមួយអង្គ (ទេវតា ជាមិត្រដែលធាប់ធ្វើកុសលជាមួយគ្នាក្នុងជាតិមុន) ដឹងដឹងចិត្តខ្ញុំ ក៏មកដាស់ តឿនខ្ញុំថា អ្នកមិនទាន់ដឹងផ្លូវជាឧបាយនៃព្រះនិព្វានទេ តើនឹងជាព្រះអរហន្ត ដូចម្តេចកើត ។ គ្រានោះ ខ្ញុំត្រូវទេវតានោះជាស់តឿនហើយ ក៏តក់ស្លុត បានសួរទេវតានោះថា បុគ្គលដូចម្តេច ដែលជាព្រះអរហន្តក្នុងលោក ជាអ្នកខ្ពង់ខ្ពស់ជាងពួកមនុស្ស ហើយអរហន្តទាំងនោះ នៅទីណា ។ (ទេវតាតបថា) ព្រះជនស្រី ព្រះអង្គមានប្រាជ្ញច្រើនមានប្រាជ្ញដូចផែនដីដ៏ ប្រសើរ ស្តេចនៅក្នុងកោសលមន្ទីរ ទៀបក្រុងសាវត្ថុ ព្រះអង្គជាសក្យបុត្រ ជាព្រះអរហន្ត មិនមានអាសវៈ ទ្រង់សំដែង​ធម៌ ដើម្បីដល់នូវព្រះអរហត្ត ។ ខ្ញុំត្រាន់តែឮពាក្យទេវតានោះហើយ ក៏ឆ្អែតកាយ ឆ្អែតចិត្ត អស្ចារ្យក្នុងចិត្ត មានចិត្តត្រេកអរដូចជាមនុស្សកំព្រា បានកំណប់ទ្រព្យ (ដោយខ្ញុំគិតឃើញ ថា) ការឃើញព្រះអរហន្ត ដ៏ខ្ពង់ខ្ពស់ មានអារម្មណ៍ជាទីបំផុត ជាការឃើញ ប្រពៃ ។ គ្រានោះ ខ្ញុំចេញពីស្រុកនោះ ដើរទៅកាន់សំណាក់ព្រះសាស្តា ប្រាថ្នាឲ្យបានឃើញព្រះជិនស្រីព្រះអង្គមានព្រះភក្រ្តប្រាសចាកមន្ទោល សត្វកាល ខ្ញុំចូលទៅក្នុងស្រុកឈ្មោះវីជិតៈ ជាទីត្រេកអរ បានសួរពួកព្រាហ្មណ៍ថា គង់នៅក្នុងទីណា ។ លំដាប់នោះ ពួកព្រាហ្មណ៍ ប្រាប់ថា ព្រះពុទ្ធដែលមនុស្សនិងទេវតា តែងថ្វាយបង្គំ សេ្តចចូលទៅក្នុងបុរីដើម្បីស្វែងរកចង្ហាន់ បើអ្នកឯង ជាអ្នកខ្វាល់ខ្វាយចង់ ជួបនឹងព្រះជិនស្រីចូរទៅ ថ្វាយបង្គំ នូវព្រះពុទ្ធ ជាអគ្គបុគ្គល ក្នុងទីនោះ ឲ្យឆាន់ចុះ ។ លំដាប់នោះ ខ្ញុំបានទៅឯក្រុងសាវត្ថុី ជាបុរីដ៏ឧត្តមយ៉ាងឆាន់ បាន ឃើញព្រះអង្គ កំពុងស្តេចទៅដើម្បីបិណ្ឌបាតព្រះអង្គឥតមានជាប់ព្រះហឫទ័យក្នុងអាហារ មានបាត្រនៅក្នុងព្រះហស្ត មានព្រះនេត្រមិនលើមរលាម ទ្រង់សំដែង​បំភ្លឺនូវអមតនិព្វាន ក្នុងទីនេះ ព្រះអង្គប្រាកដរស្មីដោយលំនៅដ៏មានសិរី មានព្រះភក្ត្រលឿងដូចព្រះអាទិត្យដ៏រុងរឿង ។ លុះខ្ញុំបាន ជូបនឹងព្រះសាស្តានោះហើយ ក៏ក្រាបចុះ ហើយពោលពាក្យនេះថា បពិត្រ ព្រះគោតម សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះអង្គ ដែលជាអ្នកវងេ្វងវិលវល់ ក្នុងផ្លូវខុស ។ ព្រះមុនីទី ៧ ទ្រង់ត្រាស់ថា តថាតម កំពុងត្រាច់ទៅបិណ្ឌបាត ដើម្បីសម្លងសត្វ កាលនេះ ជាកាលមិនគួរនឹងសំដែង​ធម៌ដល់អ្នកទេ ។ គ្រានោះ ខ្ញុំជាអ្នកប្រាថ្នាក្នុងធម៌ បានអារាធនាព្រះពុទ្ធ ព្រះអង្គបានត្រាស់សំដែង​ធម៌ជាបទជ្រាលជ្រៅ ជាធម៌សូន្យចាកកិលេស ដល់ខ្ញុំ ។ ខ្ញុំលុះស្តាប់ ធម៌របស់ព្រះអង្គហើយ ក៏បានដល់នូវកិរិយាអស់អាសវៈ ខ្ញុំមានអាយុអស់ហើយឱ! ព្រះសាស្តាទ្រង់មានសេចក្តីអនុគ្រោះអ្វីម្ល៉េះ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសាសនាព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ ព្រះថេរៈ ឈ្មោះ ពាហិយទារិចិយៈ បានព្យាករយ៉ាងនេះហើយ ក៏ដួលលើគំនរសម្រាម ព្រោះមេគោដែលយក្ខិនីតំណែងមកដល់ ។ លុះព្រះពាហិយត្ថេរ ជាអ្នក ប្រាជ្ញ មានប្រាជ្ញច្រើននោះ ពោលសរសើរបុព្វចរិតរបស់ខ្លួនរូចហើយ ក៏បរិនិព្វានក្នុងក្រុងសាវត្ថី ជាបុរីដ៏ឧត្តម ។ ព្រះពុទ្ធជាឥសី ទី ៧ ចេញអំពីនគរ បានឃើញព្រះពាហិយៈ ជាអ្នកប្រាជ្ញនោះ ស្លៀកសំពត់សម្បកឈើ មានការដុតកំដៅកិលេសបន្សាត់បង់ហើយ ។ ដូលលើផែនដី ដូចជាកំណាក់ ឈើឬដងទង់ដ៏ធំ ដែលគេផ្តួលចុះ មានអាយុអស់ហើយ មានកិលេសស្លួតហើយជាអ្នកធ្វើតាមសាសនាព្រះជិតស្រី ។ លំដាប់នោះ ព្រះសាស្តាទ្រង់ ត្រាស់ហៅពួកសាវ័ក អ្នកត្រេកអរក្នុងសាសនាថា អ្នកទាំងឡាយចូរយកសពរបស់សព្រហ្មចារីទៅបូជាចុះ ។ ចូរធ្វើស្តូប ចូរបូជា ដ្បិតពាហយៈជាអ្នក ប្រាជ្ញធំនោះ ជាអ្នកធ្វើតាមពាក្យរបស់តថាគម ជាសាវ័កប្រសើរជាងសាវ័ក ដែលជាខិប្បាភិញ្ញា បរិនិព្វានហើយ ។ បើគាថាសូម្បីមួយពាន់ តែប្រកប ដោយបទមិនជាប្រយោជន៍ មិនប្រសើររស្មីនឹងគាថាមួយបទ ដែលគេស្តាប់ហើយទេ ។ ទឹក ដី ភ្លើង ខ្យល់ មិនតាំងនៅក្នុងព្រះនិព្វានណា កុសលទាំងឡាយ មិនរុងរឿងក្នុងព្រះនិព្វាននោះ ព្រះអាទិត្យ ក៏មិនប្រាកដ (ក្នុងព្រះនិព្វាននោះ) ។ ព្រះចន្ទ ក៏មិនភ្លឺក្នុងព្រះនិព្វាននោះ ងងឹងតក៏មិនមាន ក្នុងព្រះនិព្វាននោះដែរខីណាសសវព្រាហ្មណ៍ ជាមុនី ដោយញាណ ត្រាស់ដឹងដោយខ្លួនឯង ក្នុងកាលនោះ ក៏រូចចាករូបនិងអរូប សុខនិងទុក ក្នុងកាល ណោះ ។ ព្រះមុនីនាថ ជាទីពឹងនៃសត្វ ក្នុងត្រៃលោក បានសំដែង​យ៉ាងនូវឯង ។ បានឮថា ព្រះពាហិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ពាហិយត្ថេរាបទាន ។​

៧. មហាកោដិ្ឋកត្ថេរាបទាន​កែប្រែ

[១២៧] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាអ្នកប្រាជ្ញ ទ្រង់ជ្រាប់ច្បាស់នូវលោកទាំងអស់ មានចក្ខុ កើតឡើង ក្នុងកប្បទីមួយសែន អំពីកប្បនេះ ។ ព្រះពុទ្ធទ្រង់ឈ្លាសក្នុងទេសនាទ្រង់ប្រទានឱវាទ ញាុំងសត្វឲ្យដឹង ចម្លងសព្វ សត្វ ញាុំងពួកជនច្រើនឲ្យឆ្លង ទ្រង់អនុគ្រោះ មានសេចក្តីករុណា ស្វែងរក ប្រយោជន៍ដល់សត្វទាំងពួង បានញាុំងពួកតិរ្ថិយទាំងអស់ដែលមកប្រជុំគ្នា ឲ្យតាំងនៅស៊ប់ ក្នុងសីល ៥ ។ សាសនានេះឯង មិនវឹកវរ សូន្យចាកពួកតិរ្ថិយ វិចិក្រដោយព្រះអរហន្តទាំងឡាយ ជាបុគ្គលស្ទាត់ជំនាញ ប្រកបដោយតាទិ គុណ ។ ព្រះមហាមុនីនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើរដោយគ្រឿង បូជា ជាវិការៈនៃមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ។ មានព្រះជន្ម មួយសែនឆ្នាំ កាលព្រះអង្គគង់ព្រះជន្មនៅ បានញាុំងពួកជនច្រើនឆ្លង (ចាកលោក) ។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ ក្នុងក្រុងហង្សវតី ជាអ្នកដល់នូវ ត្រើយនៃវេទ បានចូលទៅជិតព្រះពុទ្ធជាកំពូល នៃសត្វលោកទាំងពួង ហើយស្តាប់ធម្មទេសនា ។ គ្រានោះ ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់តាំងសាវ័ក (មួយអង្គ) ដែលបែកធ្លាយដិសម្ភិទា ជាអ្នកឈ្លាសវៃក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ ក្នុងទីជាឯតទគ្គៈ កាលនោះ ខ្ញុំបានឮនូវតំណែងនោះហើយ ក៏មានចិត្តរីករាយ បានញាុំងព្រះជិនស្រីដ៏ប្រសើរព្រមទាំងសាវ័កឆាន់ អស់ ៧ ថ្ងៃ ។ ខ្ញុំញាុំងព្រះពុទ្ធដូចសាគរ ព្រមទាំងសិស្សឲ្យស្លៀកសំពត់ រូចខ្ញុំក្រាប ទៀបព្រះបាទមូល ប្រាថ្នាតំណែងនោះ ។ លំដាប់នោះ ព្រះពុទ្ធកំពូលលោក ទ្រង់ត្រាស់ថា អ្នកទាំងឡាយ ចូរមើលព្រាហ្មណ៍ដ៏ខ្ពង់ខ្ពស់នោះ ក្រាបទៀបបាទមូល មានរស្មីឮដ៏ពោះ ដូចផ្កាឈូក ព្រាហ្មណ៍នេះ (បរិបូណ៌) ដោយសទ្ធា ចាគៈ និងសទ្ធម្មស្សវនៈនោះ ប្រាថ្នានូវតំណែងនៃភិក្ខុរបស់ព្រះពុទ្ធដ៏ប្រសើរ ។ ព្រាហ្មណ៍នេះ ជាអ្នកដល់ នូវសេចក្តីសុខ ក្នុងទីទាំងពួងអន្ទោលទៅក្នុងភពតូចភពធំ រមែងបាននូវតំណែងនោះ ដូចបំណង ក្នុងកាលជាអនាគត ។ ក្នុងកប្បទីមួយសែន អំពីកប្ប នេះ មានមហាបុរស សម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាព្រះសាស្តា ក្នុងលោក ព្រះនាមគោតម ។ ព្រាហ្មណ៍នេះ នឹងបានជាធម្មទាយាទ ជាឱរស នៃព្រះសាស្តា មាននាមថាកោដ្ឋិក ។ កាលនោះ ខ្ញុំឮពុទ្ធព្យាករណ៍នោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា មានប្រាជ្ញាខ្ជាប់ខ្ជួនបានបម្រើនព្រះជិនស្រីដរាបដល់អស់ជីវិត ។ ដោយផលនៃកុសលកម្មនោះផង ដោយការតម្កល់ទុក នូវសេចក្តីប្រាថ្នានោះផង ខ្ញុំលុះលះបង់រាងកាយ ជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ។ ខ្ញុំបានសោយរាជ្យ ជាស្តេចទេវតា អស់ ៣០០ ដង បានជាស្តេចចក្រពត្តិ អស់ ៥០០ ដង ។ បានសោយប្រទេសរាជ្យដ៏ទូលាយ រាប់ជាតិមិនអស់ ខ្ញុំបានសេចក្តីសុខ ក្នុងទីទាំងពួង ដោយអានិសង្ស នៃកុសលកម្មនោះ ។ ខ្ញុំតែងអន្ទោលទៅក្នុងភព ២ គឺទេវតា ឬមនុស្សខ្ញុំមិន ដែលស្តាល់គត៌ដទៃ នេះជាផលនៃកុសលកម្ម ដែលខ្ញុំសន្សំល្អហើយ ។ ខ្ញុំតែងកើតត្រកូល ២ គឺក្សត្រ ឬព្រាហ្មណ៍ មិនដែលកើត ក្នុងត្រកូលទាប ថោកទេ នេះជាផលនៃកុសលកម្ម ដែលខ្ញុំសន្សំល្អហើយ ។ លុះដល់បច្ឆិម ភព ខ្ញុំជាអ្នកមានផៅពង្សប្រសើរ ខាងក្រោយមក ខ្ញុំកើតក្នុងត្រកូលព្រាហ្មណ៍ មានធនច្រើន ក្នុងក្រុងសាវត្ថី ។ មាតារបស់ខ្ញុំ ឈ្មោះចន្ទវតី បិតារបស់ខ្ញុំ ឈ្មោះអស្សលាយនៈ ព្រះពុទ្ធទ្រង់ទូន្មានបិតារបស់ខ្ញុំ ដើម្បី សេចក្តីស្អាតគ្រប់យ៉ាង ក្នុងកាលណា ។ ខ្ញុំជ្រះថ្លា ចំពោះព្រះសុគត ហើយចូលទៅកាន់ផ្នួស ព្រះមោគ្គល្លានអាចារ្យ ព្រះសារីបុត្តជាឧបជ្ឃាយ៍ (របស់ខ្ញុំ) ។ កាលសក់ទាំងឡាយដាច់ចុះ ទិដ្ឋិព្រមទាំងឫសក៏ដាច់ចុះដែរខ្ញុំកំពុងតែស្លៀកសំពត់កាសាវៈ ក៏បានសម្រេចអរហត្ត ។ ប្រាជ្ញរបស់ខ្ញុំបែក ធ្លាយ ក្នុងអត្ថ ធម៌ និរុត្តិ និងបដិកាណហេតុនេះ បានជាព្រះពុទ្ធ ជាកំពូលនៃលោក ទ្រង់តាំងខ្ញុំ ក្នុងទីជាឯតទគ្គៈ ។ ខ្ញុំត្រូវឧបតិស្សៈ សាកសួរក្នុងបដិសម្ភិទា ក៏បានដោះស្រាយនូវធម៌ ដែលខ្លួនមិនដែលបានឃើញ ហេតុនោះហើយបានជាខ្ញុំជាអ្នកប្រសើរ ក្នុងសាសនានៃព្រះសម្ពុទ្ធ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន អាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើររបស់ខ្ញុំ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថ ព្រះមហាកោដ្ឋិកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ មហាកោដ្ឋិកត្ថេរាបទាន ។​

៨. ឧរុវេលកស្សបត្ថេរាបទាន​កែប្រែ

[១២៨] ព្រះជិនស្រីព្រះនាមបទុមុត្តរៈជាអ្នកប្រាជ្ញ ទ្រង់ជ្រាបច្បាស់នូវ លោកទាំងមូល មានបញ្ញាចក្ខុ ទ្រង់ឧបត្តិឡើង ក្នុងកប្បទីមួយាសែន អំពីកប្បនេះ ។ ព្រះពុទ្ធជាម្ចាស់ ទ្រង់ប្រទានឱវាទ ញាុំងសត្វឲ្យត្រាស់ដឹង ចម្លងសត្វទាំងពួងទ្រង់ឈ្លាសក្នុងទេសនា ស្តេចញាុំងប្រជុំជនច្រើនឲ្យឆ្លង (ចាកលោក) ព្រះអង្គមានសេចក្តីអនុគ្រោះ មានសេចក្តីអាណិតអាសូរ ស្វែងរកនូវប្រយោជន៍ដល់ាសត្វួទាំងពួង បានញាុំងពួកតិរ្ថិយទាំងពួង ដែលមកប្រជុំគ្នាឲ្យតាំងនៅស៊ប់ក្នុងសីល ៥ ។ សាសនានេះមិនវឹកវរ សូន្យចាកពួកតិរ្ថិយ វិចិត្រដោយពួកព្រះអរហន្ត ជាអ្នកស្ទាត់ជំនាញ ប្រកបដោយតាទិគុណ ។ ព្រះមហាមុនីនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស មានលក្ខណៈ ដ៏ប្រសើរ ៣២ ប្រការ ។ មានព្រះជន្មមួយសែនឆ្នាំ កាលព្រះអង្គគង់ព្រះជន្មនៅឡើយ បានញាុំងពួកជនច្រើនឲ្យ ឆ្លង (ចាកលោក) កាលនោះ ខ្ញុំកើតជាព្រាហ្មនណ៍ ដែលលោកសន្មតថាជា សប្បុរស នៅក្នុងក្រុងហង្សវតី បានចូលទៅជិតព្រះពុទ្ធជា ពន្លឹនៃលោក ហើយស្តាប់ធម្មទេសនា ។ ក្នុងកាលនោះ ខ្ញុំបានឃើញព្រះមានដ៏បុណ្យ កំពុងតាំងមហាបុរសសាវ័ក ក្នុងទីជាឯតទគ្គៈ ក្នុងកណ្តាលមហាបរិស័ទ ខ្ញុំបានឮហើយក៏ត្រេកអរ ។ ខ្ញុំនិមន្តព្រះជិនមហាស្រី ព្រមទាំងបរិវារជាច្រើន បានថ្វាយទានជាមួយនឹងពួកព្រាហ្មណ៍ មួយពាន់នាក់ ។ លុះថ្វាយមហាទានហើយ ក៏ក្រាបថ្វាយបង្គំព្រះនាមក ឋិតនៅក្នុងទីដ៏សមគួរ ត្រេកអរហើយ ក៏ពោលពាក្យនេះថា បពិត្រព្រះអង្គមានព្យាយាម ដោយសេចក្តីជឿចំពោះ ព្រះអង្គផង ដោយគុណដ៏ក្រៃលែងផង បរិស័ទច្រើន សូមសម្រេចដល់ខ្ញុំព្រះ អង្គ ដែលកើតក្នុងទីនោះ ។ គ្រានោះ ព្រះសាស្តា មានព្រះសូរសេងក្បោះ ក្បាយដូចជាកំទរនៃដំរី ពីរោះដូចសត្វករវិក បានត្រាស់ចំពោះបរិស័ទថា អ្នកទាំងឡាយ ចូរមើលព្រាហ្មណ៍នោះ មានសម្បុរដូចមាស មានកំភូនដៃធំ មានមុខនិងភ្នែកដូចផ្កាឈូក មានរោមដ៏ខៀវងឡើង ជាអ្នកត្រេកអរ មានសេចក្តីជឿក្នុងគុណរបស់តថាគត ។ ព្រាហ្មណ៍នេះ ប្រាថ្នានូវតំណែងនៃភិក្ខុ ដែលមានសំឡេង ដូចជាសីហៈនោះ នឹងបាននូវតំណែងនោះដូចបំណង ក្នុងកាលជាអនាគត ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានព្រះមហាបុរស សម្ភពក្នុងកូលស្តេចឱក្កាកៈ នឹងបានជាព្រះសាស្តាក្នុងលោក ព្រះនាមគោតម ។ ព្រាហ្មណ៍នេះ ជាឱរសដែលធម៌និមិ្មត ជាអ្នកទទួលមត៌កក្នុងធម៌របស់ព្រះគោតមនោះ នឹងបានជាសាវ័កនៃព្រះសាស្តាមាននាមថា កស្សបៈ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ នឹងមានព្រះសាស្តាព្រះនាមផុស្សៈ ព្រះអង្គប្រសើរ រកបុគ្គលបៀបផ្ទឹមមិនបាន ឥតមានបុគ្គលស្មើ ជានាយក ជាកំពូល នៃលោក ។ ព្រះអង្គកំចាត់បង់នូវងងឹតទាំងពួង ទ្រង់ត្រដោះនូវបណ្តាញធំ គឺតណ្ហា ស្តេចបង្អុរចុះនូវភ្លៀង គឺអមតៈ ហើយញាុំងមនុស្សលោក ព្រមទាំង ទេវលោក ឲ្យឆ្អែតស្កប់ស្កល់ (ដោយទឹកអម្រឹតនោះ) ។ កាលនោះ យើងទាំង អស់គ្នា ៣ នាក់ ជាបងប្អូន ជាអាមាត្យរបស់ស្តេចពារាណសី ជាទីទុកព្រះទ័យ នៃព្រះរាជា ។ ជាអ្នកមានព្យាយាមអង់អាច់ មានកម្លាំង ឈ្នះក្នុងសង្រ្គាម គ្រានោះ ស្រុក បច្ចន្តគ្រាមកើតបះបោរ ម្ចាស់ផែនដី ក៏ត្រាស់បង្គាប់យើងប្រៀនប្រដៅយើងថា អ្នកទាំងឡាយ មកអាយ ចូរទៅកាន់បច្ចន្តគ្រាម បង្រ្កាបពលផែនដី ធ្វើដែនរបស់អញ ឲ្យបានក្សេមក្សាន្ត ហើយត្រឡប់មកវិញចុះ ។ លំដាប់នោះពួកយើងក្រាបទូលសូមពរថា បើព្រះអង្គប្រទាន នូវព្រះពុទ្ធជានាយក ដល់យើងដើម្បីបានបម្រើ យើងទាំងឡាយ នឹងបង្រ្កាបសត្រូវទាំងនោះ ក្នុងបច្ចន្តគ្រាមនោះ ឲ្យខាងតែបាន ។ គ្រានោះ ពួកយើងបានទទួលហើយ ទើបស្តេចបញ្ជូនទៅដើម្បីរក្សាស្រុក ពួកយើងក៏ ធ្វើបច្ចន្តគ្រាម ឲ្យមានគ្រឿងសស្រ្តាដាក់ចុះ រូចហើយត្រឡប់មកកាន់ក្រុងពា រាណសីនោះវិញ ។ បានសូមការបម្រើព្រះសាស្តា ជាលោកនាយក នឹងព្រះរាជា លុះបានព្រះមុនីដ៏ប្រសើរមកហើយ ទើបនាំគ្នាបូជាព្រះអង្គនោះ ដរាបដល់អស់ជីវិត ។ ពួកយើងជាអ្នកមានសីល មានសេចក្តីករុណា មានចិត្តប្រកបហើយភាវនា បានប្រគេន នូវសំពត់មានតម្លៃផង នូវភោជនមានរសដ៏ថ្លៃថ្លាផង ដែលកើតឡើងដោយធម៌ ដល់ព្រះមុនីព្រមទាំងព្រះសង្ឃ ហើយបម្រើព្រះនាយកដោយមេត្រីចិត្តសព្វកាល ។ កាលដែលព្រះអង្គជាកំពូលនៃលោកទ្រង់បរិនិព្វានទៅ ពួកយើងក៏នាំគ្នាការបូជា សមគួរតាមកម្លាំងធនធាន ។ ពួកយើងទាំងអស់គ្នា ច្យុតអំពីមនុស្សលោកនោះ បានទៅកើងក្នុងឋានតាវត្តិង្ស សោយមហាសុខក្នុងឋានតាវត្តិង្សនោះ នេះផលជាផលនៃពុទ្ធបូជា ។ ជាងក្រងផ្កា បាននូវផ្កា រមែងសំដែង​នូវការធ្វើ រំលេចផេ្សងៗ ច្រើនយ៉ាង យ៉ាងណាមិញ ចំណែកខាងខ្ញុំ កាលកើតក្នុងភព បានជាធំក្នុងដែនវិទេហៈ ក៏យ៉ាងនោះដែរ ។ ខ្ញុំមានអាសធម៌ ត្រូវមិច្ឆាទិដ្្ឋិ កំ ចាត់បង់ (ព្រោះជឿ) តាមពាក្យអចេលឈ្មោះគុណៈ ក៏ឡើងកាន់ផ្លូវនរក មិនបានកាន់យកឱវាទរបស់នាងរុបា ជាធីតានៃខ្ញុំ លុះបាននារទព្រហ្មមក ប្រៀនប្រដៅ ដោយវិធីច្រើនយ៉ាង ក៏បានស្ងប់រម្ងាប់ ហើយលះបង់ទិដ្ឋិអាក្រក់ចោលចេញ ។ ខ្ញុំបានបំពេញកម្មបថទាំង ១០ ដោយវិសេស លុះលះ បង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានសូគ៌ ដូចជានៅក្នុងលំនៅរបស់ខ្លួន ។ លុះដល់បច្ឆិមភព ខ្ញុំជាអ្នកមានផៅពង្សដ៏ប្រសើរ គឺកើត ក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងពារាណសី ជាក្រុងទូលាយ ។ ខ្ញុំត្រូវមច្ចុ ព្យាធិ និងជរាមកគ្របសង្កត់ហើយ បានចូលទៅក្នុងព្រៃមហាវ័ន ស្វែងរកផ្លូវព្រះ និព្វាន ហើយក៏ចូលបួសក្នុងពួកជដិល ។ គ្រានោះ ប្អូនរបស់ខ្ញុំទាំង ២ នាក់ ក៏បួសជាមួួនឹងខ្ញុំដែរ ខ្ញុំបានកសាងអាស្រមនៅក្នុងឧរុវេលប្រទេស ។ ខ្ញុំឈ្មោះ កស្សប តាមគោត្រ នៅក្នុងឧរុវេលប្រទេស ព្រោះនៅក្នុងឧរុវេលប្រទេស នោះ បានជានាមបញ្ញត្តិរបស់ខ្ញុំថាឧរុវេលកស្សប ។ ប្អូនរបស់ខ្ញុំម្នាក់ នៅក្បែរ ស្ទឹង មាននាមថា នទីកស្សប (ប្អូនម្នាក់ទៀត) នៅក្នុងប្រទេសគយា ក៏មាន នាមប្រាកដថា គយាកស្សប ។ ប្អូនពៅមានសិស្ស ២០០ ប្អូនកណ្តាល មាន សិស្ស ៣០០ ខ្ញុ ំឯងមានសិស្ស ៥០០ ឥតខ្វះ សិស្សទាំងអស់នោះ ប្រព្រឹត្ត តាមខ្ញុំ ។ គ្រានោះ ព្រះពុទ្ធជាកំពូលនៃលោក ជានរសារថី ទ្រង់ចូលទៅរកខ្ញុំ បានធ្វើបាដិហារ្យផ្សេងៗ ទូន្មានខ្ញុំ ។ ខ្ញុំបានបួសជាឯហិភិក្ខុ ព្រមដោយបរិវារ មួយពាន់ ហើយបានសម្រេចអរហត្ត មួយអន្លើដោយជនទាំងនោះគ្រប់គ្នា ។ មិនមែនត្រឹមតែពួកជន ទាំងនោះទេ មានទាំងពួកជនដទៃជាច្រើន ចោរោម ខ្ញុំដោយយស ខ្ញុំក៏អាចប្រៀនប្រដៅ (ជនទាំងនោះ) បានលំដាប់ពីនោះមក ព្រះពុទ្ធជាឥសីទី ៧ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ខាងឯមានបរិស័ទច្រើន ។ ឱហ្ន៎! ការបូជាដែលខ្ញុំបានធ្វើចំពោះព្រះពុទ្ធ កើតផលដល់ខ្ញុំវិញ ។ កិលេស ទាំងឡាយ ខ្ញុំដុតបំផ្លាញ់ហើយ ភពទាំងពួងខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិន មានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមក ល្អហើយក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧរុវេលកស្សបត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ឧរុវេលកស្សបត្ថេរាបទាន ។​

៩. រាធត្ថេរាបទាន​កែប្រែ

[១២៩] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាមានបញ្ញាចក្ខុជាអ្នកប្រាជ្ញ ជ្រាប់ច្បាស់នូវលោកទាំងពួង ស្តេចកើតឡើងក្នុងកប្បទីមួយសែន អំពើកប្ប នេះ ។ ព្រះពុទ្ធទ្រង់ឈ្លាសក្នុងការទេសនា ទ្រង់ប្រទានឱវាទ ញាុំងសត្វឲ្យត្រាសដឹង ចម្លងសត្វទាំងពួង ទ្រង់​ញ៉ាំងប្រជុំជនច្រើនឲ្យឆ្លង (ចាកលោក) ។ ព្រះអង្គមានសេចក្តីអនុគ្រោះ មានសេចក្តីអាណិតអាសូរ ស្វែងរកប្រយោជន៍ ដល់សព្វសត្វ ទ្រង់ញ៉ាំងពួកតិរិ្ថយទាំងពួងដែលមកប្រជុំគ្នាឲ្យតាំងនៅក្នុងសីល ៥ ។ កាលយ៉ាងនេះសាសនានេះមិនវឹកវរ សូន្យចាកពួកតិរិ្ថយ វិចិត្រដោយពួកព្រះអរហន្ត ជាបុគ្គលស្ទាត់ជំនាញ ប្រកបដោយតាទិគុណ ។ ព្រះមហាមុនីនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿង បូជាជា វិការៈនៃមាស មានលក្ខណៈ ដ៏ប្រសើរ ៣២ ប្រការ ។ មានព្រះជនមួយសែន ឆ្នាំ កាលព្រះអង្គគង់ព្រះជននៅឡើយ ស្តេចញ៉ាំងប្រជាជនច្រើនឲ្យឆ្លង (ចាកលោក) ។ គ្រានោះ ខ្ញុំកើតជាព្រាហ្មណ៍ នៅក្រុងហង្សវតី ជាអ្នកដល់ ត្រើយនៃមន្ត បានចូលទៅគាល់ព្រះអង្គជានរៈដ៏ប្រសើរ ហើយស្តាប់ធម៌ទេសនា ។ ខ្ញុំបានឃើញនូវព្រះនាយក មានព្យាយាមធំកំពុងតាំងភិក្ខុអ្នកមាន ប្រាជ្ញាក្លៀវក្លា ក្នុងទីជាឯតគ្គៈ ក្នុងកណ្កាលបរិស័ទ ។ គ្រានោះ ខ្ញុំធ្វើសក្ការៈ ចំពោះព្រះលោកនាយក ព្រមទាំងព្រះភិក្ខុសង្ឃ ហើយក្រាបទៀបព្រះបាទា ដោយសិរ្យៈ ប្រាថា្ននូវតំណែងនោះ ។ លំដាប់នោះ ព្រះមានព្រះភាគ ព្រះអង្គមានរស្មីដូចជាមាសឆ្តោ ទ្រង់ត្រាស់នឹងខ្ញុំ ដោយព្រះសូរសៀងគួរ ត្រេកអរ អាចកម្ចាត់បង់នូវកិលេសជាថមន្ទិល ដូច្នេះថា អ្នកចូរបានសេចក្តីសុខ មានអាយុវែង សេចក្តីប្រាថ្នាចូរសម្រេចដល់អ្នក ព្រោះគ្រឿងសក្ការៈ អ្នកបានធ្វើដល់តថាគត ព្រមទាំាងព្រះសង្ឃ ហៅពេញ ជាអធិកមហិមា ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាសុរស សម្ភពក្នុងត្រកូលសេ្តចឱក្កាកៈ នឹងបានជាសាស្តា ព្រះនាមគោតម ត្រាស់ឡើងក្នុងលោក ។ បុរសនេះនឹងបានជាឱរស ដែលព្រះធម៌និម្មិត ជាអ្នកទទួលនូវមត៌ក ក្នុងធម៌របស់ព្រះគោតមនោះ ជាសាវ័ករបស់ព្រះសាស្តា មានឈ្មោះថា រាធៈ ។ ព្រះនាយក នឹឹងតាំងបុរសនេះ ជាបុគ្គលប្រសើរ ជាងសាវ័កអ្នកមានប្រាថ្នាទាំងឡាយ ។ គ្រានោះ ខ្ញុំឮព្រះពុទ្ធដីកានោះហើយ ក៏ត្រេកអរ មានចិត្តប្រកបដោយមេត្តា មានប្រាជ្ញាខ្ជាប់ខ្ជួន បានប្រម្រើព្រះជិនស្រីដរាបដល់អស់ជីវិត ។ ដោយអំពើ ដែលខ្ញុំធ្វើដោយល្អនោះផង ដោយការតម្កល់ទុកនូវសេចក្តីប្រាថ្នានោះផង ខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស បានសោយរាជ្យជាសេ្តចទេវតា អស់ ៣០០ ដង ។ បានជាសេ្តចចក្រពត្តិ អស់ ៥០០ ដង បានសោយប្រទេសរាជ្យដ៏ទូលាយ រាប់ជាតិមិនអស់ ។ ខ្ញុំជាអ្នក បានសេចក្តីសុខ ក្នុងទីទាំងពួង ដោយអានិសង្សនៃកម្មនោះ លុះដល់បច្ឆិម ពភខ្ញុំកើតក្នុងត្រកូលព្រាហ្មណ៍ ទ័លក្រ ខ្វះខាតគ្រឿងស្លៀកពាក់និងគ្រឿង បរិភោគ នៅក្នុងក្រុងគិរិព្វជៈ ជាក្រុងខ្ពង់ខ្ពស់បានប្រគេនចង្ហាន់មួយវែក ដល់ ព្រសារីបុត្ត ជាតាទិបុគ្គល ។ កាលដែលខ្ញុំមានវ័យចាស់ចម្រើនឡើង បានចូលក្នុងរារាមក្នុងកាលនោះ ឥតមានភិក្ខុណា ហានបំបួសខ្ញុំ ដែលចាស់គ្រាំគ្រាមានសម្លាំងថមថយទេ ។ ព្រោះហេតុនោះ បានជាខ្ញុំកើតទុក្ខ មានសម្បុរ ខ្លួនអាប់អន់ មានសេចក្តីសោកកាលនោះ ព្រះមហាមុនី មានសេចក្តីករុណា ធំ លុះឃើញហើយត្រាស់សួរថា ម្ចាលកូន អ្នកត្រូវសេចក្តីសោកគ្រសង្កត់ដូច ម្តេច ចូរប្រាប់សេចក្តីឈើចិត្តរបស់អ្នកមក ។ បពិត្រព្រះអង្គមានព្យាយាម ខ្ញុំព្រះអង្គមិនបានបព្វជ្ជា ក្នុងសាសនា ដែលព្រះអង្គសំដែង​ដោយល្អទេ ខ្ញុំព្រះអង្គកើតទុក្ខ ព្រោះសេចក្តីស្តាយនោះ បពិត្រព្រះនាយក សូមព្រះអង្គ ជាទីពឹងរបស់ខ្ញុំ ។ គ្រានោះ ព្រះមុនី ទី ៧ ប្រមូលភិក្ខុទាំងឡាយមកហើយ ត្រាស់សួរថាពួកភិក្ខុណា នឹកឃើញគុណរបស់ព្រាហ្មណ៍នេះ ពួកភិក្ខុនោះ ចូរពោលមក ។ គ្រានោះ ព្រះសារីបុត្តបានពោលថា ខ្ញុំព្រះករុណានឹកឃើញ គុណរបស់ព្រាហ្មនណ៍នេះ ដ្បិតព្រាហ្មណ៍នេះ បានប្រើគេឲ្យប្រគេនចង្ហាន់មួយវែក ដល់ខ្ញុំព្រះអង្គ កាលត្រាច់ទៅបិណ្ឌបាត ។ ម្នាល់សារីបុត្រ ប្រពៃហើយៗ អ្នកជាមនុស្សកតញ្ញូនឹងព្រាហ្មណ៍នេះ អ្នកចូរបំបួសព្រាហ្ម្ណណ៍ចាស់ នេះចុះ ព្រោះព្រាហ្មណ៍នេះនឹងជាបុគ្គលគួរគេបូជា ។ លំដាប់នោះ ខ្ញុំក៏បានបព្វជ្ជា ព្រមទាំងឧបសម្បទាដោយកម្មវាចា ។ អស់កាលមិនយូរប៉ុន្មាន ខ្ញុំក៏បានដល់នូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ តាំងពីខ្ញុំមានចិត្តរាករាយ ស្តាប់ព្រះពុទ្ធដីការបស់ព្រះមុនី ដោយគោពរ ក្នុងកាលណា ព្រះជិនស្រីក៏តាំងខ្ញុំថាជាអ្នកប្រសើរខាងប្រាជ្ញ ជាងពួកសាវ័កអ្នកមានប្រាជ្ញា ក្នុងកាលនោះ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវ ទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំាងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ បានឮថា ព្រះរាធត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ រាធត្ថេរាបទាន ។​

១០. មោឃរាជត្ថេរាបទាន​កែប្រែ

[១៣០] ព្រះមុនីព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុ ទ្រង់ជ្រាប់ច្បាស់នូវ លោក ទ្រង់ជាប្រយោជន៍ដល់សត្វលោកទាំងពួង ទ្រង់កើតឡើងក្នុងទីមួយ សែន អំពីកប្បនេះព្រះពុទ្ធទ្រង់ឈ្លាស ក្នុងទេសនា ទ្រង់ប្រទានឱវាទញ៉ាំង សត្វឲ្យត្រាស់ដឹង ចម្លងសត្វទាំងពួង ទ្រង់ញ៉ាំងពួកជនច្រើនឲ្យឆ្លង (ចាកលោក) ទ្រង់មានសេចក្តីអនុគ្រោះ មានករុណាស្វែងរកប្រយោជន៍សត្វទាំង ពួង ទ្រង់ញ៉ាំងពួកតិរ្ថិយ ទាំងពួងដែលមកប្រជុំគ្នាឲ្យតាំងនៅក្នុងសីល ៥ ។ កាលយ៉ាងនេះ សាសនានេះឯង មិនវឹកវរ សូន្យចាកពួកភិក្ខុតិរ្ថិយ វិចិត្រដោយពួកព្រះអរហន្ត ជាអ្នកស្ទាត់ជំនាញ ប្រកបដោយតាទិគុណ ។ ព្រះមហាមុនីនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជាជាវិការ នៃមាស មានលក្ខណៈប្រសើរ ៣២ ប្រការ ។ មានព្រះជន្មាយុមួយសែនឆ្នាំកាលព្រះអង្គទ្រង់គង់នៅឡើយទ្រង់ញ៉ាំងពួកជនច្រើនឲ្យឆ្លង (ចាកលោក) កាលនោះ ខ្ញុំកើកក្នុងត្រកូលមួយ នៅក្នុងក្រុងសង្សវតី ជាអ្នកប្រកបការងាររបស់បុគ្គលដទៃ ខ្ញុំឥតមានវត្ថុតិចតូចជាថទ្រព្យរបស់ខ្លួនឡើយ ។ កាលខ្ញុំនៅ ក្នុងបដិក្កមនសាលា ដែលគេធ្វើជាថ្នាក់ក៏អុជភ្លើង ក្នុងបដិក្កមនសាលានោះ ផែនដីដែលក្រាលដោយថ្ម ត្រូវភ្លើងឆេះខ្លោចខ្មៅ ។ កាលនោះ ព្រះលោកនាថ កំពុងប្រកាសសច្ចៈ ៤ ក្នុងកណ្តាលបរិស័ទ ទ្រង់សរសើសាវ័ក ដែលទ្រទ្រង់ចីវរសៅហ្មង ។ ខ្ញុំត្រេកអរក្នុងគុណរបស់សាវ័កនោះ បានប្រតិបត្តិព្រះតថាគត ហើយប្រាថ្នាតំណែងដ៏ខ្ពង់ខ្ពស់ ជាកំពូលនៃការទ្រទ្រង់ចីវរសៅ ហ្មង ។ គ្រានោះ ព្រះបទុមុត្តរៈ មានជោគ សេ្តចទ្រង់ត្រាស់នឹងពួកសាវ័កថា អ្នកទាំងឡាយ ចូរមើលបុរសនោះ ដែលមានសំពត់ក្រខ្វក់ មានខ្លួនស្តើង ។ មានមុខជ្រះថ្លាដោយបីតិទាំងមានទ្រព្យប្រសើរគឺសទ្ធាជាប់តាមហើយ មានរោមដ៏រៀវងឡើង រីករាយ ឥតកម្រើកដូចជាដុំឈើ ។ បុរសនោះប្រាថ្នានូវតំណែងនៃភិក្ខុអ្នកមានសច្ចៈជារបស់ខ្លួន ទ្រទ្រង់នូវចីវរសៅហ្មងនោះ មានអធ្យាស្រ័យ តាំងនៅក្នុងគុណនៃភិក្ខុនោះ ។ លុះខ្ញុំស្តាប់ព្រះពុទ្ធតម្រាស់នោះហើយក៏កើតសេចក្តីរីករាយ ក្រាបទៀបព្រះជិនស្រីដោយសិរ្សៈ ធ្វើនូវអំពីល្អ ក្នុងសាសនាព្រះជិនស្រីដរាបដល់អស់ជីវិត ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះ ផង ដោយការតម្កល់ទុកនូវសេចក្តីប្រាថ្នានោះផង លុះខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ ក៏បានទៅកើត ក្នុងឋានតាវត្តិង្ស ។ ដោយអំពើដែលខ្ញុំ បានដុតថ្នាក់ ក្នុងបដិក្កមនសាលា ខ្ញុំត្រូវវេទនាគ្របសង្គត់ ឆេះនៅក្នុងនរក អស់មួយពាន់ឆ្នាំគត់ ។ ដោយសំណល់កម្មនោះ ខ្ញុំបានកើតក្នុងត្រកូលមនុស្ស មានលក្ខណៈគេស្តាប់បាន តាមលំដាប់ អស់ ៥០០ ជាតិ ។ ពេញប្រៀដោយរោគឃ្លង់ គ្រប់ ៥០០ ជាតិ រងសេចក្តីទុក្ខធំ ដោយផលនៃកម្មនោះ ។ ក្នុងកប្បនេះ ខ្ញុំមានចិត្តជ្រះថ្លាបានញ៉ាំងព្រះបច្ចេកពុទ្ធព្រះនាម ឧបរិដ្ឋៈ មានយស ឲ្យឆ្អែតស្កប់ស្កល់ដោយចង្ហាន់បិណ្ឌបាត ។ ដោយអំពើវិសេសនោះ ផង ដោយការតម្កល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ។ លុះដល់បច្ឆិម ភព ខ្ញុំបានកើតក្នុងត្រកូលក្សត្រ អំណើះឥតពីព្រះបិតាទៅ ខ្ញុំក៏បានឆ្អែតស្កប់ ស្កល់ដោយរាជសម្បត្តិធំ ។ ខ្ញុំត្រូវរោគឃ្លង់គ្របសង្កត់ ឥតបានសុខក្នុងរាត្រី ឡើយ សេចក្តីសុខក្នុងរាជសម្បត្តិ ជារបស់សោះសូន្យទទេ ព្រោះហេតុណា ព្រោះហេតុនោះ បានជាខ្ញុំមានឈ្មោះថាមោឃរាជ ។ ខ្ញុំឃើញទោលរបស់ កាយហើយ ក៏ចូលទៅកាន់ផ្នួស បានចូលទៅធ្វើសិស្សរបស់ពាវរីព្រាហ្មណ៍ ដែលជាកំពូលព្រាហ្មណ៍ ។ ខ្ញុំមានបរិវារច្រើន ចូលទៅគាល់ព្រះពុទ្ធ ជា នាយកនៃនរជនហើយសួរបូវប្រស្នាដ៏ល្អន់ ជាប្រស្នានៃបុគ្គលមានថ្វីមាត់ជាទី ហូរមកនៃវាទៈថា លោកនេះ បរលោក ព្រហ្មលោកព្រមទាំងទេវលោក (មានដែរឬទេ) ខ្ញុំព្រះអង្គមិនដឹងទិដ្ឋិរបស់ព្រះអង្គ ជាគោតម ដ៏មានយស ទេ ។ ដែលខ្ញុំព្រះអង្គមកនេះ ដើម្បីសួរប្រស្នា ចំពោះព្រះអង្គ ទ្រង់ឃើញ វិសេសយ៉ាងនេះ ចុះមច្ចុរាជ មិនឃើញបុគ្គលដែលពិចារណាឃើញច្បាស់នូវលោក តើយ៉ាងណា ។ ព្រះពុទ្ធទ្រង់ព្យាបាលរោគគ្រប់មុខបានត្រាស់ឆ្លើយនឹងវិញថា ម្នាលមោឃរាជ អ្នកចូរមានស្មារតីសព្វកាល ពិចារណានូវលោកថាសូន្យចុះ បុគ្គលដែលបានដក នូវអត្តានុទិដ្ឋិចេញហើយរមែងឆ្លងចាកមច្ចុរាជបាន ។ មច្ចុរាជ រមែងមិនឃើញនូវបុគ្គល អ្នកពិចារណាឃើញ ច្បាស់នូចលោក យ៉ាងនេះ ។ គ្រាន់តែចប់គាថា ខ្ញុំវៀរស្រឡះចាកសក់និងពុកមាត់ ស្លៀកសំពត់កាសាវៈ បានក្លាយទៅជាអរហន្តភិក្ខុភ្លាម ។ ខ្ញុំត្រូវរោគ បៀតបៀនហើយ មិនហ៊ាននៅក្នុងវិហាររបស់សង្ឃ ត្រូវគេរុកកួនដោយសំដី ថា អ្នកកំប្រទូស្តវិហារ ។ លំដាប់នោះ ខ្ញុំ បាននាំយកសំពត់ អំពីគំនរសំរាមខ្លះ ព្រៃស្មសានខ្លះ ច្រកខ្វះ មកធ្វើជាសង្ឃាដី ហើយប្រើប្រាស់តែចីវរសៅហ្មង ។ ព្រះពុទ្ធ ជាមហាពេទ្យ ដ៏កនាំសត្វ ទ្រង់ត្រេកអរក្នុងគុណរបស់ខ្ញុំនោះហើយក៏តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ជាងពួកភិក្ខុទ្រទ្រង់នូវចីវរសៅហ្មង ។ ខ្ញុំជាបុគ្គលអស់និងបាប វៀរស្រឡះចាករោគកគ្រប់យ៉ាង ឥតមានអាសវៈ ដូចជាភ្លើងឥត កំញម នឹងបរិព្វាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួកខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមោឃរាជត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ មោឃរាជត្ថេរាបទាន ។​

ឧទ្ទាន​ មហាកច្ចាយនត្ថេរាបទាន ១ វក្កលិត្ថេរាបទាន ១ មហាកប្បិនត្ថេរាបទាន ១ ទព្វមល្លបុត្តត្ថេរាបទាន ១ កុមារកស្សបត្ថេរាបទាន ១ ពាហិយត្ថេរាបទាន ១ មហាកោដ្ឋិកត្ថេរាបទាន ១ ឧរុវេលកស្សបត្ថេរាបទាន ១ រាធត្ថេរាបទាន ១ មោឃរាជបណ្ឌិត្ថេរាបទាន ១ មានគាថា ៣៦២ ដែលព្រះសង្គីតិកាចារ្យ បានប្រមូលទុកហើយ ។​

ចប់ កច្ចាយនវគ្គ ។​

៥៥. ភទ្ទិយវគ្គ​​កែប្រែ

១. លកុណ្តកភទ្ទិយត្ថេរាបទាន​កែប្រែ

[១៣១] ព្រះជិនស្រីព្រនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួងព្រះអង្គជានាយកទ្រង់កើតឡើងក្នុងលោក ក្នុងកប្បទីមួយសែន អំពីកប្បនេះ ។ កាលនោះ ខ្ញុំកើតជាសេដ្ឋិបុត្ត ក្នុងនគរហង្សវតីជាអ្នកមាន ទ្រព្យច្រើនបានដើរទៅកាន់ទីសម្រាកស្មង ក៏ឆៀងចូលទៅកាន់អារាមេរបស់ សង្ឃ ។ គ្រានោះ ព្រះអង្គជាប្រទីបនៃលោក ជានាយក កំពុងសំដែង​ធម៌ ទ្រង់សរសើរសាវ័កដ៏ប្រសើរដែលមានសំឡេងពីរោះ ជាងពួកសាវ័ក ដែលមានសំឡេងពីរោះទាំងឡាយ ។ ខ្ញុំឮព្រះពុទ្ធដីកានោះហើយ ក៏ត្រេកអរ បានធ្វើគ្រឿងសក្ការៈ ចំពោះព្រះមហេសី ហើយថ្វាយបង្គំបាទា នៃព្រះសាស្តា រួចប្រាថ្នានូវតំណែងនោះ ។ គ្រានោះ ព្រះពុទ្ធជានាយក ទ្រង់ព្យាករ កណ្តាលជំនុំសង្ឃថា អ្នកនឹងបាននូវតំណែងនោះ ដូចចិត្តប៉ុនប៉ង ក្នុងកាល អនាគត ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុសរ សម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាសាស្តាព្រះនាមគោតម ត្រាស់ក្នុងលោក ។ សេដ្ឋីបុត្តនេះ នឹងបានជាឱរសដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌ក ក្នុងធម៏របស់ព្រះគោគម ជាសាវ័កព្រះសាស្តាមាននាមថាភទ្ទិយៈ ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់ រាងកាយរបស់មនុស្សហើយក៏បានទៅកើត ក្នុងឋានវតាវត្តិង្ស ។ ព្រះជិនស្រីព្រះនាមផុស្សៈ ជានាយក ដែលគេចូលទៅរកបានដោយកម្រ គេគ្របសង្កត់ បានសដោយក្រ ព្រះអង្គខ្ពង់ខ្ពស់ ជាងលោកទាំងពួង ទ្រងើកើតឡើង ក្នុងកប្បទី ៩២ អំពីកប្បនេះ ។ ទ្រង់បរិបូណ៌ដោយចរណៈ ជាបុគ្គលប្រសើរ មានព្រះទ័យត្រង់ មានតេជះ ស្វែងរកប្រយោជន៍សព្វសត្វ ទ្រង់ញ៉ាំងសត្វ ជាច្រើនឲ្យរូចចាកចំណង ។ ខ្ញុំកើតជាសត្វតាវ៉ៅស នៅលើដើមស្វាយក្បែរគន្ធកុដិ ក្នុងនន្ទារាមរបស់ព្រះសាស្តានោះ ។ គ្រានោះ ខ្ញុំបានឃើញព្រះជិន ស្រី ជាទក្ខិណេយ្យបុគ្គលដ៏ខ្ពង់ខ្ពស់ ស្តេចកំពុងទៅបិណ្ឌបាត ហើយញ៉ាំងចិត្តឲ្យជ្រះថ្លា ក៏ស្រែករំពង ដោយសំឡេងដ៏ពីរោះ ។ ខ្ញុំបានហើរទៅកាន់ឧទ្យានស្តេច ហើយពាំយកផ្លែស្វាយទុំ មានសម្បុរនៃសម្បកដូចមាសបង្អោន ទៅជិនព្រះសម្ពុទ្ធ ។ ព្រះជិនស្រីទ្រង់ប្រកបដោយហាករុណា ជានាយក ទ្រង់ជ្រាបច្បាស់នូវចិត្តរបស់ខ្ញុំហើយ ក៏យកបាត្រអំពីដៃភិក្ខុ ជាឧបដ្ឋាក (ហើយបង្អោនបាត្រទៅរកសខ្ញុំជាសត្វតាវ៉ៅនោះ) ខ្ញុំមានចិត្តរីករាយ បានដាក់ផ្លែស្វាយក្នុងបាត្រ ថ្វាយព្រះមហាមុនី រូចធ្វើអញ្ជលីដោយស្លាបទាំងពីរ ស្រែកដោយសំឡេងដ៏ពីរោះ កាលស្រែកដោយសំឡេង គួរត្រេកអរ គួរស្តាប់ ដ៏ទន់ពីរោះ ដើម្បីពុទ្ធបូជាហើយ ក៏ហើរទៅកាន់ទ្រនហើយដេកលក់ ។ គ្រានោះសត្វខ្វែង ជាសត្វចិត្តអាក្រក់ហើរមកឆាបយកខ្ញុំ ដែលកំពុងមានចិត្ត រីករាយ មានអធ្យាស្រ័យស្រឡាញ់ ចំពោះព្រះពុទ្ធ ។ ខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានទទួលមហាសុខ ក្នុងឋានតុសិត (លុះច្យុតចាកឋានតុសិត) ក៏បានមកកាន់កំណើតមនុស្ស ព្រោះអានិសង្ឃនៃកុសលកម្មនោះឯង ។ ក្នុងកប្បនេះ ព្រះពុទ្ធព្រនាមកស្សបៈ ដោយគោត្រ មានផៅពង្សប្រសើរ មានយសធំ ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ សេ្តចកើតឡើង ។ ព្រះអង្គបំភ្លឺ សាសនា គ្របសង្កត់តិរិ្ថយអាក្រក់ ទ្រង់ទូន្មានពួកវេនេយ្យសត្វ រូចហើយព្រះ អង្គព្រមទាំងពួកសាវ័ក បរិព្វានទៅ ។ កាលព្រះអង្គ ជាបុគ្គលប្រសើរជាងសត្វលោក បរិនិព្វានហើយ ពួកជនច្រើនគ្នា កើតសេចក្តីជ្រះថ្លា នាំគ្នាធ្វើព្រះ ស្តូប ដើម្បីជាពុទ្ធបូជាចំពោះព្រះសាស្តា ។ ពួកជនទាំងនោះ ប្រឹក្សាគ្នាយ៉ាង នេះថា យើងទាំងឡាយ នឹងឲ្យពួកជាថងធ្វើព្រះស្តូបកំពស់ ៧ យោជន៍ ស្អិតស្អាងដោយកែវ៧ ប្រការថ្វាយព្រះពុទ្ធជាមហេសី បានបង្តាប់ឲ្យគេធ្វើ ចេតិយ ដែលត្រូវមានទំហំធំ ឲ្យមកជាតូចវិញ ។ គ្រានោះ ពួកជនទាំងនោះ ក៏នាំគ្នាចេតិយតាមពាក្យខ្ញុំ កំពស់មួយយោជន៍សឹងស្អិតស្អាងដោយកែវ ផ្សេងៗ ជាអ្នកប្រាជ្ញប្រសើរជាងជន ដោយអំពើដែលខ្ញុំធ្វើដោយល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ។ ក្នុងបច្ឆិមភពឥឡូវនេះ ខ្ញុំកើតក្នុងត្រ កូលសេដ្ឋី ក្រុងសាវត្ថីជាក្រុងដ៏ប្រសើរ ស្តុកស្តម្ភ ទូលាយ មានទ្រព្យច្រើន ។ ខ្ញុំឃើញព្រះសុគត កំពុងចូលទៅក្នុងបុរី ក៏មានចិត្តស្ញប់ស្ញែង បានចូលទៅបួស មិនយូរប៉ុន្មាន ខ្ញុំក៏បានសម្រេចព្រះអរហត្ត ។ ខ្ញុំបានធ្វើចេតិយឲ្យមាន ទំហំតូចណា ព្រោះអំពើនោះឯង បានជាខ្ញុំកើតមកមានសរីរៈតឿ គួរដល់ការមើលងាយ (នៃអ្នកផង) ។ ខ្ញុំបានដល់នូវភាពជាបុគ្គលប្រសើរ (ខាងមានសំឡេងពីរោះ) ជាងពួកភិក្ខុដែលមានសំឡេងពីរោះ ព្រោះបានបូជាព្រះពុទ្ធ ជាឥសីទី ៧ ដោយសំឡេងដ៏ពីរោះ ។ ខ្ញុំបានសម្រេចនូវសាមញ្ញផល ឥតមានអាសវៈ ព្រោះបានថ្វាយផ្លែស្វាយដល់ព្រះពុទ្ធ និងការនឹនរលឹកគុណ នៃព្រះពុទ្ធ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ បានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថាព្រះលកុណ្តកភទ្ទិយត្ថេរ មានអាយុ បានសំដែង​បនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ លកុណ្តកភទ្ទិយត្ថេរាបទាន ។​

២. កង្ខារេវតត្ថេរាបទាន​កែប្រែ

[១៣២] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ ។ ព្រះសម្ពុទ្ធទ្រង់មានចង្កាដូចង្កាសីហៈ មានព្រះសូរសេង ដូចសំឡេងព្រហ្ម មានសូរសព្ទដូចហង្សនិងស្គរ មានពុទ្ធដំណើរ ដូចដំរីដែលក្លៀវក្លា មានរស្មើ ដូចព្រះចន្ទ្រ និងព្រះអាទិត្យជាដើម ។ មានប្រាជ្ញាច្រើន មានព្យាយាមធំ មានគតិធំប្រកបដោយមហាករុណា ជាទីពឹងនៃដត្វលោក ទ្រង់កំចាត់បង់នូវ ងងឹតធំ គឺមោហៈ ។ ព្រះអង្គជាក់កំពូលនៃត្រៃលោកទ្រង់ជ្រាបច្បាស់នូវចិត្ត សត្វ ជាអ្នកប្រាជ្ញ កាលទូន្មាននូវវេនេយ្យសត្វ ហើយទ្រង់សំដែង​ធម៌ច្រើន ។ ព្រះជិនស្រីទ្រង់សរសើរនូវបុគ្គលអ្នកមានឈ្លាន ត្រេកអរក្នុងឈាន មានព្យាយាម មានចិត្តស្ងប់រម្ងាប់ មិនល្អក់ ទ្រង់ញ៉ាំងពួកជនឲ្យត្រេកអរ ក្នុងកណ្តាលបរិស័ទ ។ កាលនោះ ខ្ញុំជាព្រាហ្មណ៍ដល់នូវត្រើយនៃវេទ នៅក្នុងក្រុងហង្សវតី លុះស្តាប់ធម៌ហើយ មានចិត្តរីករាយ ទើបប្រាថ្នានូវតំណែងនោះ ។ គ្រានោះព្រះជិនស្រីជានាយក ទ្រង់ព្យាករ ក្នុងកណ្តាល នៃជំនុំសង្ឃថា ម្នាលព្រាហ្មណ៍ អ្នកចូរត្រេកអរចុះ អ្នកនឹងបាននូវតំណែងនោះ ដូចចិត្តប៉ុនប៉ងពុំខាន ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរស សម្ភពក្នុងត្រកូលស្តេចឱក្កាក់ នឹងបានជាសាស្តា ក្នុងលោក ព្រះនាមគតម ។ ព្រាហ្មណ៍នេះ នឹងបានជាឱរសដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌ក ក្នុងធម៌របស់ព្រះគោតមនោះជាសាវ័ករបស់ព្រះសាស្តា មាននាមថារេវតៈ ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកចេតនានោះផង លុះខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ។ ក្នុងបច្ឆិនភព ឥឡូវនេះ ខ្ញុំកើតក្នុងត្រកូលក្សត្រ ជាត្រកូលសម្បូណ៌ ស្តុបស្តម្ភ ទូលាយមានទ្រព្យច្រើន នៅក្នុងក្រុងកោលយៈ ។ កាលណា ព្រះពុទ្ធទ្រង់សំដែង​ធម៌ ក្នុងក្រុងកបិលវត្ថុ កាលនោះ ខ្ញុំជ្រះថ្លា ចំពោះព្រះសុគត ហើយចូលទៅកាន់ផ្នូស ។ ខ្ញុំមានសេចក្តីសង្ស័យច្រើន ក្នុងវត្ថុគួរនិងមិនគួរនោះ ៗ ព្រះពុទ្ធសំដែង​ធម៌ដ៏ឧត្តម កំចាត់បង់នូវសេចក្តីសង្ស័យទាំងងអស់នោះបាន ។ ហេតុនោះ ខ្ញុំឈ្មោះថា ជាអ្នកមានសង្សារឆ្លងផុតហើយត្រេកអរចំពោះសេចក្តីសុខក្នុងឈាន ។ គ្រានោះ ព្រះពុទ្ធទ្រង់ឃើញខ្ញុំ ហើយទ្រង់ ប្រកាសពាក្យនេះថា សេចក្តីសង្ស័យណាមួយក្នុងលោកនេះ ឬក្នុងលោកខានមុខ ពួកបុគ្គលមានឈាន មានព្យាមយាម ជាអ្នកប្រព្រឹត្តព្រហ្មចរិយៈ តែងលះបង់នូវសេចក្តីសង្ស័យនោះបាន ដោយប្រាជ្ញនៃខ្លួនឬដោយប្រាជ្ញនៃអ្នកដទៃ ។ អំពើដែលខ្ញុំបានធ្វើ ក្នុងកប្បទីមួយសែន ក៏បង្ហាញផលដល់ខ្ញុំ ក្នុងជាតិនេះ ខ្ញុំបានដុតបំផ្លាញកិលេសទាំងឡាយហើយដូចសន្ទុះសរដែលរបូតផុតចេញ (ចាកធ្នូ) ។ ព្រហមុនីទ្រង់ដល់នូវទីបំផុតនៃលោក មានប្រាជ្ញាច្រើនទ្រង់ឃើញខ្ញុំ ជាអ្នកត្រេកអរ ក្នុងឈានដូច្នោះ ក៏តាំងខ្ញុំជាអ្នកប្រសើរ ជាងពួកភិក្ខុអ្នកមានឈាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខុ ៨ និងអភិញ្ញា៦នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកង្ខារេវតត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រដូច្នេះ ។​

ចប់ កង្ខារេវតត្ថេរាបទាន ។​

៣. សីវលិត្ថេរាបទាន​កែប្រែ

[១៣៣] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុ ក្នុងធម៌ទាំងពួង ព្រះអង្គជានាយកទ្រង់កើតឡើង ក្នុងកប្បទីមួយសែន អំពីកប្បនេះ ។ សីលរបស់ព្រះអង្គ រាប់មិនបាន សមាធិឧបមាដូចកែវវជីរ ញាណដ៏ប្រសើរ ក៏រាប់ មិនអស់ ទាំងវិមុត្តិ ក៏រកអ្វីបៀបផ្ទឹមគ្មាន ។ ព្រះនាយក ទ្រង់សំដែង​ធម៌ក្នុងទី ប្រជុំ ក៏កុះករ ដោយសមណៈ និងព្រាហ្មណ៍ ដល់ពួកមនុស្សទេវតា នាគ និងព្រហ្ម ។ ព្រះពុទ្ធទ្រង់ក្លៀវក្លា ក្នុងពួកបរិស័ទ ស្តេចតាំងសាវ័ករបស់ព្រះ អង្គ ដែលជាអ្នកសម្បូណ៍លាភ មានបុណ្យ ទ្រទ្រង់នូវសេចក្តីរុងរឿង ក្នុងទីឯតទគ្គៈ កាលនោះ ខ្ញុំកើតជាក្សត្រ ក្នុងនគរឈ្មោះហំសសៈ បានឮព្រះពុទ្ធ ដីកានៃព្រះជិនស្រីផង ឮគុណនៃសាវ័កច្រើនផង ។ ខ្ញុំបាននិមន្តព្រះសាស្តា ព្រមទាំងសាវ័កឲ្យឆាន់ចង្ហាន់ អស់ ៧ ថ្ងៃ លុះថ្វាយមហាទានរូចហើយ ទើប ប្រាថ្នានូវតំណែងនោះ ។ គ្រានោះ ព្រះពុទ្ធជាបុរសប្រសើរ ជាអ្នកប្រាជ្ញ ទ្រងឃើញខ្ញុំ ក្រាបទៀបព្រះបាទា ក៏ទ្រង់ត្រាស់ពាក្យនេះ ដោយព្រះសូរសេងដ៏ពីរោះ ។ លំដាប់នោះ ពួកមហាជមន ទាំងពួកទេវតាគន្ធព្វ ពួកព្រហ្មមានឫទ្ធិច្រើន និងពួកសមណព្រាហ្មណ៍មានប្រាថ្នាដើម្បីស្តាប់ នូវព្រះពុទ្ធដី កា នៃព្រះជិនស្រីហើយ ក៏នាំគ្នាធ្វើអញ្ជលីនមស្ការថា បពិត្រព្រះអង្គជាបុរស អាជានេយ្យ ខ្ញុំសូមនមស្ការ ចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសខ្ពង់ខ្ពស់ ខ្ញុំសូមនមស្តារចំពោះព្រះអង្គ ។ បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គទាំងឡាយ ចង់ស្តាប់អានិសង្សនៃមហាទាន ដែលព្រះមហាក្សត្រទ្រង់បានថ្វាយ អស់ ៧ ថ្ងៃ សូមព្រះអង្គទ្រង់ព្យាករ នូវផលនៃមហាទាននោះ ។ លំដាប់នោះ ព្រះមានព្រភាគ ទ្រង់ត្រាស់ថា អ្នកទាំងឡាយ ចូរចាំស្តាប់ភាសិតថាគតដូចតទៅនេះចុះ ទក្ខិណាទាន ដែលព្រះមហាក្សត្រ បានតម្កល់ទុកក្នុងព្រះពុទ្ធព្រមទាំងព្រះសង្ឃ ដែលជាអ្នកមានគុណសម្បត្តិ ប្រមាណមិនបាន ទក្ខិណ ទាននោះ នឹងរកអ្នកណាពោលថា មានអានិសង្សប៉ុណ្ណោះ ឬប៉ុណ្ណោះបាន ឡើយ ដ្បិតទក្ខិណាទាននោះ មានផលប្រមាណមិនបានទេ មួយទៀត ព្រះមហាក្សត្រដែលមានភោគៈច្រើននេះ ប្រាថ្នានូវតំណែងដ៏ខ្ពង់ខ្ពស់ថា សុទស្សនភិក្ខុ ជាអ្នកលាភដ៏ទូលាយទាំងឡាយ យ៉ាងណា អាត្មាអញ សូមឲ្យបាននូវតំណែងនេះក្នុងកាលអនាគតជាប្រាកដ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរសសម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាសាស្តាព្រះនាមគតម នឹងត្រាស់ឡើងក្នុងលោក ។ ព្រះមហាក្សត្រនេះ នឹងបានជាឱរសដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌កក្នុងធម៌នៃព្រះគោតម នោះ ជាសាវ័កនៃព្រះសាស្តា មាននាមថា សីវលី ។ ដោយអំពើដែលខ្ញុំធ្វើល្អ នោះផង ដោយការតម្កល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ។ ព្រះលោកនាយក ប្រនាមវិបស្សី មានព្រះនេត្រដូចមាស ឃើញនូវធម៌ទាំងពួង ស្តេចកើតឡើង ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ។ កាលនោះ ខ្ញុំជាអ្នកចេះថែរក្សា រវាសរវៃនិងការឈើឆ្អាលក្នុងការងាររបស់ត្រកូលមួយ នៅក្នុងនគរពន្ធុមតី ។ គ្រានោះ ពួកជនមួយក្រុម បានឲ្យជាងកសាងបរិវេណ ដែលប្រាកដថាជា បរិវេណធំ ថ្វាយព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ស្វែងរកគុណដ៏ធំ ។ លុះធ្វើបរិវេណរូចស្រេច ពួកជនទាំងនោះនាំគ្នាថ្វាយមហាទាន ប្រកបដោយបង្អែម ខ្ញុំពិនិត្យមើល (ក្នុងមហាទាននោះ)មិនឃើញមានទឹកដោះជូរថ្មីនិងទឹកឃ្មុំ សោះ ។ គ្រានោះ ខ្ញុំកំពុងតែកាន់ទឹកដោះជូរថ្មី និងទឹកឃ្មុំដើរទៅផ្ទះនៃម្ចាស់ ការងារ ស្រាប់តែពួកស្វែងរកវត្ថុនោះ បានជួបនឹងខ្ញុំ ។ គេបានឲ្យថ្លៃ ២០០ រហូតដល់ ១ ពាន់ក៏នៅតែមិនបាន លំដាប់នោះ ខ្ញុំគិតថា វត្ថុនោះ មិនមែនជារបស់ថោកទាប ។ ពួកជនទាំងនេះ គ្រប់គ្នាធ្វើសក្ការៈចំពោះព្រះតថាគត យ៉ាងណា អាត្មានឹងធ្វើសក្ការៈ ចំពោះព្រះលោកនាយក ព្រមទាំងព្រះសង្ឃ យ៉ាងនោះដែរ ។ គ្រានោះ ខ្ញុំបាននាំយកទឹកដោះជូរនិងទឹកឃ្មុំ ចាក់លាយគ្នាហើយថ្វាយដល់ព្រះលោកនាថ ព្រមទាំងព្រះសង្ឃក្នុងកាលនោះ ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ។ តពីនោះមកខ្ញុំកើតជាស្តេចមានយសធំ ក្នុងក្រុងពារាណសី ជាអ្នកប្រទូស្ត ចំពោះសត្រូវ បានបិទទ្វារនគរ ។ គ្រានោះ ពួកអ្នកនគរ ដែលត្រូវខ្ញុំបិទទ្វារ រក្សាទុកអស់មួយថ្ងៃកើតសេចក្តីក្តៅក្រហាយ លំដាប់អំពីនោះមក ខ្ញុំទៅកើត ក្នុងរកដ៏លាមកខ្លាំងក្លា ព្រោះផលនៃអំពើនោះឯង ។ ក្នុងបច្ចិមភព ឥឡុវនេះ ខ្ញុំកើតក្នុងកោលិយបុរី មាតារបស់ខ្ញុំ ឈ្មោះសុប្បវាសាបិតាខ្ញុំ ឈ្មោះមហាលិ លច្ឆវី ។ ខ្ញុំនៅជាទុក្ខក្នុងផ្ទៃមាតា អស់៧ ឆ្នាំ ខ្ញុំវង្វេងទ្វារយោនីអស់ ៧ ថ្ងៃ ពេញពោរដោយទុក្ខ ព្រោះហេតុបិទទ្វារនគរ ដោយអាងបុណ្យ នៃខ្លួនជា ក្សត្រមាតារបស់ខ្ញុំកើតទុក្ខយ៉ាងនោះដែរ ព្រោះឲ្យឆន្ទៈដល់ខ្ញុំ ។ ក្នុងថ្ងៃដែល ប្រសូតចេញមក ខ្ញុំប្រសូតចេញមកដោយសុវត្ថិភាព ត្រូវព្រះពុទ្ធអនុគ្រោះ ក៏បានចូលទៅកាន់កាន់ផ្នួស ។ ព្រះសារិបុត្រជាឧបជ្ឍា៍យរបស់ខ្ញុំ ព្រះមោគ្គ ល្លានមានឫទ្ធិច្រើន មានប្រាជ្ញាច្រើន បានកោរសក់ ហើយបៀនប្រដៅខ្ញុំ ។ កាលដែលសក់ដាប់ចុះខ្ញុំក៏បានលុះអរហត្ត ពួកទេវតា នាគនិងពួកមនុស្ស តែងបង្អោនបច្ច័យទាំងឡាយ មកឲ្យខ្ញុំ ។ ខ្ញុំមានចិត្តរីករាយបានបូជាព្រះពុទ្ធព្រះនាមបទុមុត្តរៈ និងព្រះនាយក ព្រះនាមវិបស្សី ដោយបច្ច័យទាំងឡាយ ដ៏វិសេស ។ ព្រោះហេតុនោះ ទើបខ្ញុំបាននូវលាភខ្ញុំបាននូវលាភ ដ៏ទូលាយ ខ្ពង់ខ្ពស់ក្នុងទីសព្វអន្លើ គឺព្រៃ ស្រុក ទីទឹក ទីគោក ដោយផលដ៏វិសេសនៃកម្ម ទាំងនោះ ។ កាលណា ព្រះសម្ពុទ្ធ ជានាយក ព្រះអង្គជាកំពូលនៃលោក នឹងដឹកនាំសត្វ ស្តេចទៅជូបនឹងព្រះថេរៈឈ្មោះរេវតៈ មួយអន្លើដោយភិក្ខុ ៣ ម៉ឺនរូបកាលនោះ ព្រះពុទ្ធ ទ្រង់មានយោបល់ធំ មានព្យាយាមធំជានាយកនៃលោក ព្រមទាំងព្រះសង្ឃ ត្រូវខ្ញុំបម្រើដោយបច្ច័យទាំងឡាយ ដែលពួកទេវតាបង្អោនចូលមក ដើម្បីប្រយោជន៍ដល់ខ្ញុំ ហើយទ្រង់ជួបនឹងព្រះថេរៈ ឈ្មោះរេវតៈលំដាប់នោះ ទ្រង់យាងទៅកាន់វត្តជេតពនវិញ ក៏តាំងខ្ញុំក្នុងទីជាឯទគ្គៈ ។ ព្រះសាស្តា ទ្រង់ទុកបំរុងសត្វលោកទាំងពួង ស្តេចសរសើរខ្ញុំ ក្នុងកណ្តាលពួកបរិស័ទថា ម្នាលភិក្ខុទាំងឡាយ បណ្តាសិស្សទាំងឡាយរបស់តថាគតមានតែភិក្ខុសីវលីមួយទេ ជាអ្នកប្រសើរជាងពួងភិក្ខុអ្នកស្វាក់លាភ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសីវលិត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ សីវលិត្ថេរាបទាន ។​

៤. វង្គីសត្ថេរាបទាន​កែប្រែ

[១៣៤] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ព្រះអង្គមានបញ្ញាចក្ខុធម៌ទាំង ពួង ជានាយក ទ្រងកើតឡើងហើយ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ។ រលកក្នុងសាគរ និងពួកផ្កាយ ឰដ៏អាកាស យ៉ាងណាមិញសាសនារបស់ព្រះ ពុទ្ធអង្គនោះ ដ៏វិចិត្រហើយ ដោយពួកព្រះអរហន្ត ក៏យ៉ាងនោះដែរ ។ ព្រះជិនស្រីដ៏ឧត្តមនោះមានពួកមនុស្ស ព្រមទាំងតទេវតា កុះករដោយសមណៈនិងព្រាហ្មណ៍ ។ ព្រះជិនស្រីនោះ ព្រះអង្គដល់នូវទីបំផុតនៃលោក ក្នុងលោកទ្រង់ញ៉ាំងឈូកគឺវេនេយ្យសត្វ ឲ្យពេញចិត្ត ដោរស្មីទាំងឡាយ ឲ្យត្រាស់ដឹងដោយពាក្យ (របស់ព្រះអង្គ) ។ ព្រះអង្គបរិបូណ៌ដោយវេសារជ្ជ ធម៌ទាំង ៤ ជាបុរសដ៏ឧត្តម មានភ័យនិងសេចក្តីកោតញញើតលះបង់ហើយ ទ្រង់ដល់នូវទីដ៏ក្សេមជាអ្នកក្លៀវក្លា ។ ព្រះអង្គជាបុគ្គលប្រសើរក្នុងលោក ទ្រង់ប្តេជ្ញនូវពុទ្ធភូមិ ដែលជាទីដ៏ប្រសើរថ្លៃថ្លាទាំងអស់ ព្រះអង្គគ្មានបុគ្គលណាមួយដាស់តឿនឡើយ ។ កាលព្រះអង្គជាតាទិបុគ្គល បន្លឺនូវសីហនាទឥតមានញញើតមិនមានទេវតានិងនរជន ឬព្រហ្មពោលតបតបានឡើយ ។ ព្រះអង្គកាលសំដែង​ធម៌ដ៏ប្រសើរ ញ៉ាំងមនុស្សព្រមទាំងទេវតាឲ្យឆ្លង (នូវវដ្តៈទាំង ៣) ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ទ្រង់ជាអ្នកក្លៀវក្លា ក្នុងបរិស័ទ ។ ព្រះអង្គប្រកាសនូវគុណដ៏ច្រើន នៃសាវ័កមួយរូប ដ៏ប្រសើរជាងពួកលោកមានបដិភាណ ដែលគេសន្មតថាជាសប្បុរស ហើយតាំងសាវ័កនោះ ក្នុងទីជា ឯតទគ្គៈ ។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ឈ្មោះវង្គីសៈនៅក្នុងនគរហង្សវតីចេះចប់នូវវេទសព្វគ្រប់ គេសន្មតថាជាសប្បុរសជាអ្នកបង្ហូរនូវពាក្យប្រៀនប្រ ដៅ ។ ខ្ញុំបានចូលទីជិតព្រះអង្គមានព្យាយាមធំ ហើយស្តាប់ធម៌ទេសនា បាននូវបីតិដ៏ប្រសើរ ក៏ត្រេកអរក្នុងគុណនៃសាវ័ក ។ កាលនោះខ្ញុំនិមន្តព្រះសុគត ព្រមទាំងព្រះសង្ឃ ដែលជាអ្នកញ៉ាំងសត្វលោកឲ្យត្រេកអរ មកឆាន់អស់ ៧ ថ្ងៃ ហើយឲ្យគេបិទបាំងដោយសំពត់ទាំងឡាយ ។ ខ្ញុំបានក្រាបក្បាលទៀបព្រះបាទា(នៃព្រះអង្គ) លុះព្រះអង្គបើកឱកាសឲ្យខ្ញុំហើយ ខ្ញុំបានធ្វើនូវអញ្ជលី ឋិតនៅក្នុងទីដ៏សមគួរ មានចិត្តត្រេកអរសរសើរនូវព្រះជិនស្រីដ៏ឧត្តមថា បពិត្រព្រះអង្គទ្រង់បង្ហូរនូវពាក្យប្រៀនប្រដៅ ខ្ញុំសូមថ្វាយបង្គំព្រះ អង្គជាឥសីទី ៧ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គជាបុគ្គលប្រសើរជាង សត្វលោកទាំងអស់ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់ធ្វើនូវ អភ័យ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ ។ បពិត្រព្រះអង្គទ្រង់ញំាញីនូវមារ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គបពិត្រព្រះអង្គទ្រង់បង្ហូរនូវទិដ្ឋិ ខ្ញុំសូមក្រាប ថ្វាយបង្គំព្រះអង្គបពិត្រព្រះអង្គទ្រង់ឲ្យនូវសន្តិសុខ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះ អង្គបពិត្រព្រះអង្គទ្រង់ធ្វើនូវទីពឹង ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ ។ ព្រះអង្គដ៏ចម្រើន ជាទីពឹងនៃសត្វ ដែលពុំមានទីពឹងទ្រង់ប្រទាននូវអភ័យដល់សត្វដែលមានភ័យ ដែលពុំមានទីពឹងទ្រង់ប្រទាននូវអភ័យដល់សត្វដែលមានភ័យទ្រង់ស្និទ្ធស្នាលរបស់សត្វទាំងឡាយ ដែលមានភូមិដ៏ស្ងប់ ជាទីពឹងរសប់ ពួកជនអ្នកស្វែងរកនូវទីពឹង ។ លុះខ្ញុំសរសើរព្រះសម្ពុទ្ធមានគុណធំ ដោយពាក្យទាំងឡាយ មានយ៉ាងនេះជាដើម រូចបានពោលថាខ្ញុំសូមដល់នូវគតិរបស់ភិក្ខុ ដែលជាអ្នកក្លៀវក្លា ជាងភិក្ខុអ្នកមានវាទៈក្លៀវក្លា ។ កាលនោះ ព្រះមានព្រះភាគ ព្រះអង្គមានបដិភាណគ្មានទីបំផុត បានត្រាស់ថា បុគ្គលណា បានញ៉ាំងព្រះពុទ្ថព្រមទាំងសាវ័ក ឲ្យឆាន់អស់ ៧ ថ្ងៃ ជ្រះថ្លា (ប្រណម្យ) ដោយដៃរបស់ខ្លួន សរសើរគុណនៃតថាគត បុគ្គលនោះ បា្រថ្នានូវ តំណែងរបស់ភិក្ខុ អ្នកក្លៀវក្លាក្នុងវាទ ។ បុគ្គលនោះនឹងសោយសម្បត្តិទេវតានិងសម្បត្តិមនុស្សដ៏ច្រើនហើយបាននូវតំណែងជាទីពេញចិត្តនោះ ក្នុងអនាគតកាល ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ មានមហាបុរសទ្រង់កើតក្នុងឱក្កាកត្រកូល នឹងបានជាព្រះសាស្តា ទ្រង់ព្រះនាមគោតម ត្រាស់ឡើងក្នុងលោក ។ បុរសនោះជាទាយាទក្នុងធម៌ទាំងឡាយរបស់ព្រះ អង្គជាឱរស ជាធម្មនិម្មិតជាសាវ័ក នៃព្រះសាស្តាអង្គនោះ មានឈ្មោះថាវង្គីសៈ ។ កាលនោះ ខ្ញុំឮនូវពាក្យព្យាករណ៍នោះហើយ ក៏ជាបុគ្គលមានចិត្តទន់មានចិត្តមេត្តាបានបម្រើនូវព្រះតថាគតជិនស្រីដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ។ ដល់មកក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំបានមកកើតក្នុងត្រកូលបរិព្វាជក មានអាយុ ៧ ឆ្នាំ រាប់អំពីកំណើត ក៏ចេះចប់នូវត្រៃវេទ ទាំងអស់ ក្លៀវក្លាដោយវាទសាស្រ្ត មានសំឡេងដ៏ពីរោះ មានសំដីដ៏វិចិត្រ ជាអ្នកញំាញីនូវវាទនៃបុគ្គលដទៃ ។ ឯនាមដ៏ប្រសើររបស់ខ្ញុំ ដែលលោកសន្មតហើយថា វង្គីសៈ ព្រោះកើតក្នុងវង្គជនបទ ឬថា វង្គីសៈ ព្រោះជាឥស្សរៈក្នុងពាក្យ ។ កាលណា ខ្ញុំបានដឹងក្តី ឋិតនៅក្នុងបឋមវ័យ កាលនោះ ខ្ញុំបានជួបនឹងព្រះសារីបុត្ត ក្នុងក្រុងរាជគ្រិះ ដែលជាទីរីករាយ ។​

ចប់ ភាណវារៈ ។

ខ្ញុំឃើញព្រះសារីបុត្តនោះ កំពុងត្រាច់ទៅបិណ្ឌបាតមានបាត្រក្នុងដៃ លោកសង្រួមល្អ មានភ្នែកមិនឡេមឡោម និយាយល្មមកំណត់ ត្រឡេកមើលត្រឹមមួយជួរនឹម លុះឃើញលោកហើយ មានសេចក្តីអស្ចារ្យ បានពោលពាក្យគួរសមជាបទគាថាវិចិត្រ ដូចផ្កាកណិការដែលគេវិចិត្រហើយ ។ លោកក៏ប្រាប់ ខ្ញុំ នូវព្រះសម្ពុទ្ធទ្រង់ជាសាស្តា ជាលោកនាយក កាលនោះលោកជាបណ្ឌិតមានបា្រជ្ញាបានប្រាប់ខ្ញុំតទៅទៀត ។ ខ្ញុំត្រូវលោកជាតាទិបុគ្គលថ្វើពាក្យប្រ កបដោយវិរាគៈដ៏ឧត្តម ដែលគេឃើញបានដោយកម្រ ឲ្យត្រេកអរដោយបដិភាណដ៏វិចិត្រទាំងឡាយ ។ ខ្ញុំក៏ឧនក្បាលទៀបព្រះបាទា ហើយពោលថា សូមលោកម្នាស់បំបួសខ្ញុំ លំដាប់នោះ ព្រះសារីបុត្ត មានប្រាជ្ញាច្រើននោះ នាំខ្ញុំចូលទៅរកព្រះពុទ្ធដ៏ប្រសើរ ។ ខ្ញុំឧនក្បាលទៀបព្រះបាទាអង្គុយក្នុងណាក់នៃព្រះសាស្តា ឯព្រះសាស្តា ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់មាន ព្រះពុទ្ធដីកានឹងខ្ញុំថា ម្នាលវង្គីសៈ សិប្បៈណាមួយរបស់អ្នក មានពីតឬ ។ ក្បាលមនុស្ស ដែលស្លាប់ហើយ បើអ្នកអាច (ដឹងក្បាលមនុស្ស) ដែលស្លាប់ ទៅកាន់សុគតិឬទុគ្គតិ ដោយវិជ្ជាវិសេសរបស់អ្នក អ្នកចូរប្រាប់មកចុះ ។ ខ្ញុំ បានទទូលពាក្យប្តេជ្ញថា ព្រះករុណាព្រះអង្គ ព្រះពុទ្ធទ្រង់បង្ហាញនូវក្បាល ៣ ខ្ញុំក៏ក្រាបទូលចំពោះក្បាល (មនុស្ស) ដែលទៅកើត ក្នុងនគរនិងទេវតា ។ កាលនោះ ព្រះលោកនាយក បង្ហាញនូវក្បាលរបស់ព្រះខីណាស្រព លំដាប់ នោះ ខ្ញុំទាល់គំនិត ក៏សូមបព្វជ្ជា ។ លុះខ្ញុំបព្វជ្ជាហើយ ក៏សរសើរព្រះសុគត តាមតែក្នុងទីណាៗ ក៏ដោយលំដាប់នោះ ភិក្ខុទាំងឡាយលើកទោល ថាជាអ្នករីករាយ ក្នុងកាព្យ ។ លំដាប់នោះ ព្រះពុទ្ធជានាយក ទ្រង់ត្រាស់ដើម្បីល្បងមើល ចំពោះខ្ញុំថា លុះតែបុគ្គលទាំងឡាយជាអ្នកត្រិះរិះ ទើបពោលគាថាទាំងឡាយ តាមដំណើរបានមែនឬទេ ។ បពិត្រព្រះអង្គមានព្យាយាម ខ្ញុំព្រះអង្គពោលនូវគាថាទាំងឡាយតាមដំណើរបាន ។ ម្នាលវង្គីសៈ បើដូច្នោះ ឥឡូវនេះ អ្នកចូរសរសើរតថាគតតាមហេតុ ជាគាថាមកមើល ។ កាលនោះ ខ្ញុំសរសើរព្រះអង្គជាអ្នកប្រាជ្ញ ជាឥសីទី ៧ ដោយគាថាទាំងឡាយ ។ ព្រះជិនស្រីអង្គនោះ មានព្រះហឫទ័យត្រេកអរមួយរំពេច ក៏តាំងខ្ញុំ ក្នុងទីឯតទគ្គៈ ។ ខ្ញុំកន្លងបង់ នូវបុគ្គលដទៃ ដោយចិត្តដ៏ឈ្លាសវៃបាន ខ្ញុំជាបុគ្គលមានសីលជាទីស្រឡាញ់ មានសេចក្តីសង្វេក ដោយបដិភាណចិត្ត ក៏បានដល់នូវអេហត្ត ។ ភិក្ខុដទៃណាមួយជាបុគ្គលប្រសើរជាងភិក្ខុ អ្នកមាន បដិភាណ ដូចជាវង្គសភិក្ខុនេះ មិនមានទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរចាំទុកយ៉ាងនេះចុះ ។ កម្មដែលខ្ញុំធ្វើហើយ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ក៏ឲ្យផលដល់ខ្ញុំ ក្នុងលោកនេះ ខ្ញុំដកផុតចាកកិលេសហើយ ដូចជាសន្ទុះសរ របូរផុតចាកបំពង់ព្រួញ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវ ទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវង្គីសត្ថេរមានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ វង្គីសត្ថេរាបទាន ។​

៥. នន្ទកត្ថេរាបទាន​កែប្រែ

[១៣៥] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ ។ ព្រះអង្គជាបុរសអាជានេយ្យ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់ស្តេចទៅ ក្នុងមនុស្សលោកនិងទេវលោក ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដើម្បីសេចក្តីចម្រើន ដល់សព្វសត្វទាំងឡាយ ។ ព្រះជិនស្រីព្រះអង្គដល់នូវយស ដ៏ប្រសើរ មានសិរីពេញប្រៀបដោយកិត្តិគុណ ដែលសត្វលោកទាំងពួង បូជាហើយល្បីខ្ចរខ្ចាយសព្វទិស ។ ព្រះជិនស្រីនោះ មានវិចិកិច្ឆាឆ្លងផុតហើយមានសេចក្តីសង្ស័យកន្លងហើយ មានសេចក្តី ត្រិះរិះក្នុងព្រះចិន្តា ពេញបរិបូណ៌ ទ្រង់ដល់នូវសម្ពោធិញ្ញាណ ដ៏ឧត្តម ។ ព្រះអង្គជានរៈដ៏ឧត្តម ទ្រង់ប្រាប់នូវពាក្យដែលគេមិនទាន់និទាន់កើតឲ្យកើតឡើង ទ្រង់ប្រាប់នូវពាក្យដែលគេមិនទាន់និយាយ ទ្រង់បង្កើតនូវធម្មជាតដែលមិនទាន់កើត ។ ព្រះអង្គជាអ្នកស្តាប់នូវផ្លូវ ជ្រាបច្បាស់នូវផ្លូវ ជាអ្នកប្រាប់នូវផ្លួវ ជាអ្នកអង់ អាចជាងនរៈ ជាសាស្តាចារ្យដ៏ឈ្លាសវៃក្នុងផ្លូវ ជានរៈដ៏ឧត្តម ជាងសារថីទាំងឡាយ ។ ក្នុងកាលនោះ ព្រះលោកនាយកទ្រង់ប្រកបដោយមហាករុណា ទ្រង់សំដែង​នូវធម៌ ហើយស្រង់ពួកសត្វដែលមុជចុះ ក្នុងភក់គឺមោហៈ ។ ព្រះមហាមុនី ទ្រង់សរសើរសាវ័ក ដែលភិក្ខុសង្ឃសន្មតថាជាច្បង ក្នុងការ ទូន្មានពួកភិក្ខុនី បានតែងតាំងក្នុងឋានៈ ជាឯតទគ្គៈ ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដី កានោះហើយ ក៏មានចិត្តរីករាយ និមន្តព្រះតថាគតព្រមទាំងឡាយព្រះសង្ឃឲ្យឆាន់ហើយ ប្រាថ្នានូវតំណែង ដ៏ឧត្តមនោះ ។ ក្នុងកាលនោះ ព្រះមហាឥសី ជាទីពឹង ទ្រង់មានព្រះទ័យរីករាយ បានត្រាស់នឹងខ្ញុំថា អ្នកចូរបាន សេចក្តីសុខមានអាយុវែង អ្នកនឹងបាននូវតំណែង ជាទីពេញចិត្តនោះ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្តាទ្រង់ព្រះនាមគោតម ទ្រង់សម្ភពក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក ។ បុរសនេះនឹងបានជាទា យាទ ក្នុងធម៌របស់ព្រះសាស្តា ជាឱរសដែលធម៌និមិត្ត ឈ្មោះនន្ទកៈ ជាសាវ័ក របស់ព្រះសាស្តានោះ ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្ស ហើយក៏បានទៅកើត ក្នងឋានតាវត្តិង្ស ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋិក្នុងក្រុងសាវត្ថី ជាបុរីប្រសើរ ស្តុកស្តម្ភ ទូលាយ មានទ្រព្យច្រើន ។ ខ្ញុំបានឃើញព្រះសុគត ទៀបមាត់ទ្វារនៃបុរីក៏មានចិត្តរន្ធត់ កាលព្រះសុគតទទួលវត្តជេតពន ខ្ញុំចូលទៅកាន់ផ្នួស ។ លំដាប់នោះ ខ្ញុំត្រូវព្រះសម្ពុទ្ធ ទ្រង់ឃើញសព្វ ប្រៀនប្រដៅហើយ មានសង្សាឆ្លេងហើយ ក៏បានដល់ អរហត្ត ដោយកាលមិនយូរប៉ុន្មាន ។ ខ្ញុំបានធ្វើនូវធម្មកថានិងបុរីបុច្ឆា ចំពោះនាងភិក្ខុនីទាំងាឡាយ ភិក្ខុនីទាំងអស់នោះ ចំនួន ៥០០ រូបឥតខ្វះដែលខ្ញុំទូន្មានហើយ ក៏បានទៅជាភិក្ខុនីមិនមានអាសវៈ ។ កាលនោះ ព្រះមានព្រះភាគមានព្រះទ័យត្រេកអរ ទ្រង់ធ្វើប្រយោជន៍ដ៏ធំ ទ្រង់តាំងខ្ញុំក្នុងតំណែងដ៏ប្រសើរ ជាងពួកសាវ័កអ្នកទូន្មានពួកភិក្ខុនី ។ កុសលកម្មដែលខ្ញុំធ្វើហើយក្នុងកប្បទីមួយសែន អំពីកប្បនេះ ក៏ឲ្យផលដល់ខ្ញុំ ក្នុងលោកនេះ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ដូចល្បឿននៃប្រួញ ដែលរបូតផុតទៅ ។ កិលេសទាំងឡាយ ខ្ញុំដុតកំលោចហើយ ភពទាំងអស់ ខ្ញុំដកចោល ចេញហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនន្ទកត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ នន្ទកត្ថេរាបទាន ។​

៦. កាឡុទាយិត្ថេរាបទាន​កែប្រែ

[១៣៦] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំង ពួង ព្រះអង្គជានាយក កើតឡើង ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ។ ព្រះសាស្តាទ្រង់ប្រសើរជាងពួកអ្នកទូន្មាន ទ្រង់ជ្រាបនូវគុណនិងទោស ព្រះអង្គឈ្នះមារ ជាកតញ្ញកតវេទីបុគ្គល ទ្រង់ញ៉ាំងពួកសត្វឲ្យប្រកប ក្នុងកំពង់គឺ ធម្មវិន័យ ។ ព្រះអង្គជាសព្វញ្ញូ មានសេចក្តីអាណិតសត្វជាទីអាស្រ័យ ទ្រង់សន្សំនូវគុណរកទីបំផុតគ្មាន ទ្រង់ថ្លឹងមើលដោយញាណនោះ ហើយសំដែង​នូវធម៌ ដ៏ប្រសើរ ។ ក្នុងកាលណាៗ ក៏ដោយព្រះសាស្តាមានព្យាយាមមាំមួន មានការបរិសុទ្ធស្អាតជាងប្រជុំជនជាអនន្ត ទ្រង់សំដែង​ធម៌ដ៏ពីរោះ ប្រកប ដោយសច្ចៈ ៤ ។ ពួកសត្វចំនួនមួយសែន បានត្រាស់ដឹងមគ្គផល ព្រោះបាន ស្តាប់នូវធម៌ដ៏ប្រសើរ មានលំអខាងដើម កណ្តាល និងខាងចុង ។ ក្នុងកាលនោះ ផែនដ៏ក៏លាន់ឮ មេឃក៏គ្រហឹម ពួកទេវតា ព្រហ្ម មនុស្ស អសុរ ក៏ញ៉ាំងសាធុការឲ្យប្រព្រឹត្តទៅថា ឱ! ព្រះសាស្តាទ្រង់ប្រកបដោយករុណា ឱ! ព្រះសទ្ធម្មទេសនា ឱ! ព្រះជិនស្រីទ្រង់ស្រង់ទេវតាមនុស្សសត្វ ដែលមុជចុះ ក្នុងសមុទ្រគឺភព ឡើងបាន ។ (កាលបើសត្វទាំងឡាយ) ព្រមទាំងមនុស្ស ទេវតា ព្រហ្ម កើតសេចក្តីសង្វេគយ៉ាងនេះហើយ ព្រះជិនស្រីទ្រង់សរសើរនូវ សាវ័ក ដែលប្រសើរជាងបុគ្គលជ្រះថ្លា ក្នុងត្រកូលទាំងឡាយ ។ កាលនោះ ខ្ញុំ កើតក្នុងត្រកូលអាមាត្យ ក្នុងហង្សវតីនគរ ជាបុគ្គលប្រកបដោយសេចក្តីជ្រះ ថ្លា គួរឲ្យរមិលមើល មានទ្រព្យនិងស្រូវច្រើន ។ ខ្ញុំចូលទៅក្នុងហង្សរាម ថ្វាយ បង្គំព្រះតថាគតនោះ ស្តាប់នូវធម៌ដ៏ពីរោះ ហើយធ្វើនូវគ្រឿងសក្ការៈ ដល់ព្រះតថាគត ជាតាទិបុគ្គល ។ ខ្ញុំក្រាបទៀបព្រះបាទាពោលពាក្យនេះថា បពិត្រព្រះមុនី បុគ្គលណា ប្រសើរជាងបុគ្គលអ្នកជ្រះថ្លា ក្នុងត្រកូល ក្នុងសាសនា នៃព្រះអង្គ ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គ សូមឲ្យបានជាបុគ្គលប្រាកដដូចបុគ្គលនោះ ក្នុងសាសនានៃព្រះពុទ្ធដ៏ប្រសើរ ។ កាលនោះ ព្រះពុទ្ធទ្រង់ប្រកបដោយមហាករុណា ក៏ស្រោចខ្ញុំ ដោយអាម្រឹគ ធម៌ ។ ព្រះពុទ្ធទ្រង់ត្រាស់នឹងខ្ញុំថា ម្នាលបុត្រ ចូរអ្នកក្រោកឡើង អ្នកនឹងបាន នូវតំណែងសមដូចបំណងនោះ បុគ្គលធ្វើនូវការបូជាចំពោះព្រះជិនស្រីនឹង ប្រាសចាកផល ដូចម្តេចកើត ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្តា ទ្រង់ព្រះនាមគោតម ព្រះអង្គសម្ភព ក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើង ក្នុងលោក ។ បុរសនេះ នឹងបានជាទាយាទក្នុងធម៌ទាំងឡាយរបស់ព្រះសាស្តានោះ ជាឱរស ដែលធម៌និមិត្តហើយ ឈ្មោះឧទាយី ជាវ័ករបស់ព្រះសាស្តា នោះ ។ កាលនោះ ខ្ញុំបានស្តាប់ នូវព្រះពុទ្ធដីកានោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា បានបម្រើនូវព្រះជិនស្រីព្រះអង្គជាអ្នកដឹកនាំ សត្វដោយការបរិច្ចាគបច្ច័យទាំងឡាយ រហូតដល់អស់ជីវិត ។ ដោយវិបាក នៃកុសលកម្មនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់នូវ រាងកាយជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ។ ឥឡូវនេះ ដល់មកបច្ឆិមភព ខ្ញុំបានកើតក្នុងត្រកូលអាមាត្យជាធំ ក្នុងកកបិលវត្ថុបុរី ជាទីរីករាយ មានព្រះបាទសុទោ្ធទនៈជាម្នាស់ផែនដី ។ កាលនោះ ព្រះសិទ្ធត្ថ កុមារ ជាអ្នកអង់អាចជាងនរជន បានកើតឡើងក្នុងព្រៃលុម្ពិនីជាទីរីករាយ ដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខ ដល់សព្វសត្វលោក ។ ខ្ញុំកើតក្នុងថ្ងៃនោះ ដែរមានវ័យចម្រើនឡើងជាមួយនឹងព្រះសិទ្ធត្ថកុមារនោះជាសម្លាញ់សជាទី ស្រឡាញ់ ប្រកបដោយសេចក្តីអាណិតជាអ្នកស្និទ្ធស្នាល ឈ្លាសវៃក្នុងនីតិសាស្ត្រ ។ ព្រះសិទ្ធត្ថកុមារនោះ មានវ័យ ២៩ ឆ្នាំ ក៏ចេញទៅបួស ញ៉ាំងកាលឲ្យកន្លងទៅ អស់ ៦ វស្សា បានត្រាស់ជាព្រះពុទ្ធ ដឹកនាំ (សត្វលោក) ។ ព្រះអង្គឈ្នះមារព្រមទាំងសេនា ហើយញ៉ាំងអាសវៈឲ្យអស់ទ្រង់ឆ្លងអន្លង់គឺ ភព បានជាព្រះពុទ្ធក្នុងមនុស្សលោកនិងទេវលោក ។ ទ្រង់ស្តេចទៅកាន់ព្រៃ ឈ្មោះឥសិបតនៈ ទូន្មានបញ្ចវគ្គិយភិក្ខុតពីនោះមក ព្រះមានព្រះភាគ ក៏ស្តេចទៅក្នុងទីនោះៗ ហើយទូន្មាន (សត្វ) ។ ព្រះមានព្រះភាគនោះ កាលទូន្មានពួកសត្វ ដែលគួរទូន្មាន សង្រ្គោះនូវមនុស្សនិងទេវតា រូចស្តេចចូលទៅឯភ្នំក្នុងដែនមគធៈ កាលនោះព្រះជិនស្រីទ្រង់គង់ (លើភ្នំនោះ) ។ ពេលនោះ ខ្ញុំត្រូវព្រះបាទសុទ្ធោទនៈ ជាភូមិបាលបញ្ជូនទៅហើយខ្ញុំក៏ទៅ លុះខ្ញុំបានឃើញព្រះទសពលហើយ ក៏បួសបានជាអរហន្ត ។ ខ្ញុំបានអារាធនាព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ឲ្យចូលទៅកាន់ក្រុងកបិលពស្តុ លំដាប់នោះ ខ្ញុំទៅម្តងទៀត បានញ៉ាំងមហាត្រកូលឲ្យជ្រះថ្លា ។ ព្រះជិនស្រីត្រេកអរក្នុងគុណនោះ ព្រះអង្គជាបុរសប្រសើរជានាយកដ៏វិសេស បានតាំង ខ្ញុំថាជាអ្នកប្រសើរជាងសាវ័ក អ្នកញ៉ាំងត្រកូលឲ្យជ្រះថ្លា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន អាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ។ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកាឡុទាយិត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ កាឡុទាយិត្ថេរាបទាន ។​

៧. អភយត្ថេរាបទាន​កែប្រែ

[១៣៧] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយ នៃធម៌ទាំងពួង ជានាយក ទ្រង់កើតឡើង ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រះតថាគតទ្រង់ញ៉ាំងពួកសត្វខ្វះ ឲ្យតាំងនៅក្នុងសរណគមន៍ ញ៉ាំងពួកសត្វខ្វះ ឲ្យតាំងនៅក្នុងសីល និងកម្មបថ ១០ ដ៏ឧត្តម ។ ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់ប្រទាននូវសាមញ្ញផលដ៏ឧត្តម ដល់ពួកសត្វខ្វះ ម្យ៉ាងទៀត ទ្រង់ញ៉ាំងសត្វខ្វះឲ្យតាំងដឹង នូវសមាបត្តិ ៨ និងវិជ្ជា ៣ ។ ព្រះនរុត្តម ទ្រង់ញ៉ាំងសត្វ ពួកខ្លះឲ្យប្រកបក្នុងអភិញ្ញា ៦ ព្រះលោកនាថនោះ ទ្រង់ប្រទាននូវ បដិសម្ភិទា ៤ ដល់ពួកសត្វខ្លះ ។ ព្រះនរសារថី ទ្រង់ឃើញនូវពួកសត្វ ដែលគួរទូន្មាន ឲ្យត្រាស់ដឹងបាន សូម្បីនៅក្នុងទីចម្ងាយមួយអសំខេយ្យយោជន៍ ក៏ស្តេចទៅ ទូន្មានដោយមួយរំពេចបាន ។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ ក្នុងក្រុងហង្ស វតី បានដល់នូវត្រើយនៃវេទទាំងពួង ចេះចប់នូវវេយ្យាករណ៍ ។ ជាអ្នកឈ្លាសក្នុងនិរុត្តផង ក្លៀវក្លាក្នុងគម្ពីរឈ្មោះនិឃណ្ឌុផង រៀននូវបទផង ចេះនូវគម្ពីរឈ្មោះកេដ្តុភៈផង ឈ្លាសវៃដ៏វិចិត្រក្នុងឆន្ទសាស្រ្តផង ។ ខ្ញុំកាល ត្រាច់ទៅកាត់ទីសម្រាកស្មង ក៏ចូលទៅក្នុងហង្សរាម បានឃើញព្រះសម្ពុទ្ធ ប្រសើរថ្លៃថ្លា មានមហាជនចោមរោម ។ ខ្ញុំជាអ្នកដឹងនូវបច្ចនិកធម៌ បានចូល ទៅគាល់ព្រះមានព្រះភាគព្រះអង្គកំពុងសំដែង​ធម៌ ដែលប្រាសចាកធូលី ខ្ញុំបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ ដែលជាពាក្យមិនមានមន្ទិល ។ ខ្ញុំមិនឃើញនូវការភាំងភ្លាត់ ដែលល្មមបៀតបៀនបាន ឬនូវហេតុមិនជាទី ប្រាថ្នាឬក៏នូវអំពើមិនមានប្រយោជន៍របស់ព្រះមុនីនោះសោះ លំដាប់នោះ ខ្ញុំក៏បួស (ក្នុងសំណាក់នៃព្រះអង្គ) ។ អស់កាលមិនយូរប៉ុន្មាន ខ្ញុំជាបុគ្គលក្លៀវក្លា ក្នុងទីទាំងពួង គេសន្មតថាជាអ្នកមានគណៈ ក្នុងពុទ្ធវចនៈដ៏ល្អិតល្អន់ ។ កាលនោះ ខ្ញុំចងក្រងនូវគាថា ៤ មានព្យញ្ជនៈដ៏ល្អ ហើយសរសើរព្រះពុទ្ធ ជាកំពូលនៃត្រៃលោក ហើយសំដែង​ធម៌រាល់ៗ ថ្ងៃ ។ ព្រះមហាវិរៈ ព្រះអង្គនៅក្នុងសង្សារដែលប្រកបដោយភ័យ ទ្រង់មានព្រះទ័យនឿយ ណាយតែ ទ្រង់មិនទាន់និព្វាន ព្រោះមានសេចក្តីអាណិត ហេតុនោះ ព្រះមុនី ឈ្មោះថាមានសេចក្តីករុណា ។ សត្វណាដែលជាបុជ្ជន តែមិនលុះ ក្នុងអំណាចកិលេស ជាអ្នកមានការដឹងខ្លួន ប្រកបដោយសតិ ហេតុនោះ សត្វនោះព្រះអង្គមិនបាច់គិត ។ ពួកកិលេសរបស់ខ្ញុំណាដែលមានកម្លាំងខ្សោយ តាំងនៅខាងក្នុងដែលភ្លើងគឺមគ្គញ្ញាណដុតកំដៅហើយ មិនទាន់ អស់រលីងនៅឡើយ (កិលេសទាំងឡាយ)របស់ខ្ញុំនោះ មិនកើតឡើងទៀត ទេ ។ បុគ្គលណា ជាគ្រូនៃលោកទាំងពួង ម្យ៉ាងទៀត គ្រូនៃបុគ្គលណាក្នុងលោក ឬជាអាចារ្យក្នុងលោក លោកប្រព្រឹត្តទៅតាមបុគ្គលនោះដោយពិត ។ ខ្ញុំសរសើរព្រះសម្ពុទ្ធ និងធម្មទេសនា(នៃព្រះអង្គ) ដោយពាក្យទាំងឡាយ មានយ៉ាងនេះជាដើម ហើយធ្វើ (សេចក្តីគោពរ) ដរាបដល់អស់ជីវិតលុះខ្ញុំច្យុតអំពីអត្តភាពនោះ ក៏បានទៅកើតក្នុងឋានសួគ៌ ។ ក្នុងកប្បទីមួយ សែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំសរសើរព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្តាល់ទុគ្គតិ នេះជាផលនៃការសរសើរ ។ កាលនោះ ខ្ញុំសោយរាជ្យជាស្តេចធំ ក្នុងទេវលោកដ៏ជាទិព្យហើយខ្ញុំសោយរាជ្យ ជាស្តេចមហាចក្រពត្តិ ជាច្រើនជាតិ ។ ខ្ញុំកើតតែក្នុងភពពីរ គឺទេវតានិងមនុស្ស ខ្ញុំមិនស្តាល់គតិដទៃទេ នេះជាផលនៃការសរសើរ ។ ខ្ញុំកើតតែក្នុងត្រកូលពីរគឺត្រកូលក្សីត្រកូលព្រាហ្មណ៍ ខ្ញុំមិនស្តាល់ត្រកូលទាបឡើយ នេះជាផលនៃការ សរសើរ ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំមានឈ្មោះថាអភ័យជាបុត្ររបស់ព្រះបាទពិម្ពិសារ ក្នុងគឺរិឰជបុរីដ៏ឧត្តម ។ ខ្ញុំលុះអំណាចនៃបាបមិត្ត ត្រូវ ពួកនិគ្រន្ថបញ្ចុះបញ្ចូលហើយ ដែលគ្រូឈ្មោះនាថបុត្តប្រើទៅខ្ញុំក៏ចូលទៅគាល់ព្រះពុទ្ធដ៏ប្រសើរ ។ ខ្ញុំសួរនូវប្រស្នាដ៏ល្អិតស្តាប់នូវព្យាករណ៍ដ៏ឧត្តម ហើយក៏បព្វជ្ជា អស់កាលមិនយូរប៉ុន្មាន ក៏បានព្រះអរហត្ត ។ ខ្ញុំសរសើរព្រះ ជិនស្រីដ៏ប្រសើរ ត្រូវគេសរសើរសត្វកាល ជាបុគ្គលមានរាងកាយនិងមាត់ មានក្លិនក្រអូបល្អឆ្អែតស្កប់ស្កល់ដោយសេចក្តីសុខ ។ ខ្ញុំជាបុគ្គលមានប្រាជ្ញ បុត្តមានប្រាជ្ញដ៏រីករាយ និងរហ័សមានប្រាជ្ញច្រើន មានបទិភាណវិចិត្រ ព្រោះអានិសង្សនៃកុសលកម្មនោះ ។ ខ្ញុំមានចិត្តជ្រះថ្លាបានសរសើរព្រះសយម្ភូ ព្រះនាមបទុមុត្តរៈ ឥតមានបុគ្គលសើ្ម ខ្ញុំមិនទៅកាន់អបាយភូមិ អស់មួយសែនកប្ប ដោយផលនៃកម្មនោះ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអភយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ អភយត្ថេរាបទាន ។​

៨. លោមសតិយត្ថេរាបទាន​កែប្រែ

[១៣៨] ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធទ្រង់ព្រះនាមកស្សបមានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង ។ កាលនោះ ខ្ញុំនិងចន្ទនបុរសបានបួសក្នុងសាសនា បានបំពេញកុសលកម្ម ក្នុងសាសនាក្នុងទីបំផុតនៃជីវិត ។ យើងទាំងពីរនាក់ ច្យុតអំពីអត្តភាពនោះ ហើយបានទៅកើត ក្នុងឋានតុសិតបរិបូណ៌ដោយការរាំ ច្រៀង និងប្រគំជាទិ ព្យ ក្នុងទីនោះ ។ គ្របសង្កត់ទេវតាដ៏សេសទាំងឡាយ ដោយអង្គទាំង ១០ មានរូបជាដើម នៅទទួលសេចក្តីសុខ ដរាបដល់អស់ជីវិត ។ លុះច្យុតអំពីនោះមកចន្ទនបុរសទៅកើតក្នុងឋានត្រៃត្រឹង្ស ចំណែកខ្ញុំ បានកើតក្នុងក្រុង បិលពស្តុ ជាកូននៃសាក្យៈ ។ ព្រះលោកនាយក កាលឧទាយិត្ថេរអារាធនា ហើយទ្រង់អនុគ្រោះដល់ពួកសាក្យៈ បានចូលទៅកាន់ក្រុងកបិលពស្តុ ។ កាលនោះពួកសាក្យៈមានសេចក្តីមើលងាយ មិនស្គាល់គុណរបស់ព្រះពុទ្ធជាអ្នករឹងត្អឹងប្រកាន់ជាតិ មិនអើពើមិនថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះជិនស្រីទ្រង់ ជ្រាបនូវកាត្រិះរិះរបស់សាក្យៈទាំងនោះហើយ ក៏ចង្រ្កមឰដ៏អាកាស ឋិតនៅ ដូចជាមេឃ ភ្លឺច្រាលដូចជាអណ្កាតភ្លើង ។ ព្រះអង្គបង្ហាញ នូវរូបឥតមានអ្វី ប្រៀប ហើយបាត់ទៅវិញ ធ្វើព្រះអង្គតែមួយអង្គ ឲ្យជាច្រើនអង្គ ធ្វើច្រើនអង្គ ឲ្យជាមួយព្រះអង្គវិញ ។ ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់សំដែង​នូវងងឹតផង ពន្លឺផង ដោយច្រើន ហើយធ្វើនូវបាដិហារ្យ ទូន្មានពួកញាតិ ។ ខណៈនោះ ទ្វីបទាំង ៤ មានភ្លៀងធំបង្អុរចុះ កាលនោះ ព្រះពុទ្ធទ្រង់សំដែង​វេស្សន្តរជាតក ។ ពួកក្សត្រទាំងអស់នោះ ក៏កំចាត់នូវសេចក្តីស្រវឹង ដែលកើតអំពី ជាតិ យកព្រះពុទ្ធជាទីពឹង ឯព្រះបាទសុទ្ធោទនៈ ទ្រង់ពោលថាបពិត្រព្រះ អង្គមានបញ្ញា ដូចជាផែនដី មានចក្ខុជុំវិញខ្ញុំថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ ជាគម្រប់ ៣ ដង នឹងនេះហើយ គឺកាលព្រះអង្គកើត ផែនដីញាប់ញ័រ (ខ្ញុំថ្វាយបង្គំម្តង) កាលម្លប់ព្រឹងមិនលះបង់ព្រះអង្គ (ខ្ញុំថ្វាយបង្គំម្តង ឥឡូវនេះ ខ្ញុំឃើញនូវអានុភាពរបស់ព្រះពុទ្ធនោះក៏មានចិត្តរន្ថត់ បានចូល បួស ជាអ្នកបូជាមាតា នៅក្នុងសំណាក់របស់ព្រះអង្គនោះ ។ កាលនោះ ចន្ទនទេវបុត្តទៅរកខ្ញុំសួរនូវន័យដ៏សង្ខេបនិងពិស្តារ នៃភទ្ទេកត្តសូត្រ ។ ខ្ញុំត្រូវចន្ទនទេវបុត្តនោះដាស់តឿនហើយ ដ៏ចូលទៅកាល់ព្រះនរនាយកស្តាប់ នូវភទ្ទេករត្តសូត្រ មានចិត្តតក់ស្លុត ក៏ពេញចិត្តនឹងនៅក្នុងព្រៃ ។ កាលនោះ ខ្ញុំលាមាតា ជាបុគ្គលម្នាក់ឯងនៅក្នុងព្រៃមាតាខ្ញុំឃាត់ថាអ្នកជាបុគ្គលធ្លាប់ចម្រើនដោយសេចក្តីសុខ កាលនោះ ខ្ញុំបាននិយាយនឹងមាតាបិតាទាំងនោះ ។ ខ្ញុំបានពុះពារនូវស្បូវត្រែង ថ្នាកាំ ស្បូវរណ្តាស់ ស្មៅយាប្លង ស្មៅដំណេកទន្សាយទាំងអស់ ដោយទ្រូងហើយ ច្រើននូវវិវេក ។ កាលនោះ ខ្ញុំចូលទៅក្នុងព្រៃរកនូវឱវាទគឺភទ្ទេកសូត្រ ដែលជាពាក្យប្រៀនប្រដៅ ព្រះជិនស្រីហើយបានដល់អរហត្ត ។ បុគ្គលមិនត្រូវអាឡោះងាល័យនូវបញ្ច ក្ខន្ធដែលក្ខន្ធដែលកន្លងទៅហើយទេ មិនត្រូវប្រាថ្នាបញ្ចក្ខន្ធដែលជាអនាគតទេ ព្រោះបញ្ចក្ខន្ធណាជាអតីត បញ្ចក្ខន្ធនោះ កន្លងផុតទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធ ក៏មិនទាន់មកដល់ ។ បុគ្គលណាពិចារណាឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់ នូវព្រះនិព្វាន ដែលមិនញាប់ញ័រ មិនបានកម្រើកនោះ គប្បីចម្រើនឲ្យរឿយៗ ។ ការព្យាយាមជាគ្រឿងដុតកិលេសបុគ្គលគួរតែធ្វើក្នុងថ្ងៃនេះឯង អ្នកណាដឹងថា សេចក្តីស្លាប់នឹងមាន ក្នុងថ្ងៃស្អែកបាន ព្រោះថាយើងតទល់នឹងមច្ចុ ដែលមានសេនាច្រើននោះ មិនបានសោះឡើយ ។ អ្នកប្រាជ្ញស្ងប់រម្ងាប់ តែងហៅបុគ្គល ដែលមានវិហារធម៌យ៉ាងនេះ មានព្យាយាមដុត កំដៅកិលេស មិនខ្ជិលច្រអូសអស់ថ្ងៃនិងយប់នោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដិរី កាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខុ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថាព្រះលោមសតិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ លោមសតិយត្ថេរាបទាន ។​

៩. វនវច្ឆត្ថេរាបទាន​កែប្រែ

[១៣៩] ក្នុងភទ្ទកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈមានផៅពង្សប្រសើរ មានយសធំ ទ្រង់ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងហើយ ។ កាលនោះ ខ្ញុំបួសក្នុងសាសនានៃព្រះពុទ្ធនោះ ប្រព្រឹត្តព្រហ្មចារ្យ ដរាបអស់ជីវិតហើយច្យុតចាកអត្តភាពនោះ ។ ដោយកុសលកម្មដែលខ្ញុំធ្វើ ល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់ មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ។ ខ្ញុំច្យុតចាកឋានតាវត្តិង្សនោះ មកកើតជាព្រាបនៅក្នុងព្រៃ មានភិក្ខុមួយរូបបរិបូណ៌ដោយគុណ ត្រេកអរក្នុងឈាននៅក្នុងទីនោះ សព្វកាល ។ (ភិក្ខុនោះ) មានមេត្តាចិត្ត មាន សេចក្តីករុណាមានមខរីករាយសព្វកាល ប្រកបដោយឧបេក្ខាមានព្យាយាម ធំ ឈ្លាសក្នុងអប្បមញ្ញទាំងឡាយ ។ ខ្ញុំមានសេចក្តីត្រិះរិះ ប្រាសចាកនីវរណៈ មានអធ្យាស្រ័យជាប្រយោជន៍ដល់សព្វសត្វ មិនយូរប៉ុន្មានក៏ស្និទ្ធស្នាលចំពោះសាវ័កនៃព្រះសុគតនោះ ។ កាលនោះ ខ្ញុំចូលទៅទៀបបាទានៃភិក្ខុនោះ ដែលគង់នៅក្នុងអាស្រម ជួនកាលលោកឲ្យអាមិសៈ ជួនកាលលោកសំដែង​ធម៌ឲ្យខ្ញុំស្តាប់ ។ កាលនោះ ខ្ញុំចូលទៅរកសាវ័ក ជាបុត្រនៃព្រះជិនស្រីដោយសេចក្តីស្រឡាញ់យ៉ាងខ្លាំង លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងឋានសួគ៌ ដូចជាការនៅគ្រប់គ្រងផ្ទះរបស់ខ្លួន ។ ខ្ញុំច្យុតចាកឋាន សួគ៌ មកកើតក្នុងមនុស្សលោក ដោយបុញ្ញកម្ម ហើយលះបង់ផ្ទះចេញទៅបួសច្រើនលើក ។ គឺខ្ញុំបួសជាសមណៈ ជាតាបស ជាព្រាហ្មណ៍ ជាបរិព្វាជក ដោយប្រការដូច្នេះ ព្រោះខ្ញុំនៅក្នុងព្រៃ អស់រយនៃឆ្នាំដ៏ច្រើន ។ ឥឡូវនេះ មកដល់ក្នុងបច្ឆិមភព ព្រាហ្មណ៍ណា ជាវច្ឆគោត្រនៅក្នុងក្រុងកបិលពស្តុ ជាទីរីករាយ ខ្ញុំចុះចាប់បដិសន្ធិ ក្នុងផ្ទៃភរិយារបស់ព្រាហ្មណ៍នោះ ។ កាលខ្ញុំនឹងប្រសូតចាកផ្ទៃមកខាងក្រៅ មាតារបស់ខ្ញុំមានសេចក្តីប្រាថ្នាគឺមានបា្រថ្នា ដើម្បីនៅក្នុងព្រៃជិតទីដែលខ្ញុំនឹងកើត ។ លំដាប់នោះ មាតាបានបង្កើតខ្ញុំ ត្រង់ចន្លោះព្រៃគួរជាទីរីករាយ ជនទាំងឡាយ បានទទួលខ្ញុំ កាលចេញមក អំពីគភ៌ ដោយសំពត់កាសាយៈ ។ លំដាប់នោះ សិទ្ធត្ថមារទ្រង់កើតហើយ ជាទង់ជ័យនៃសាក្យត្រកូល ខ្ញុំជាមិត្តរបស់សិទ្ធត្ថកុមារនោះ ជាទីស្រឡាញ់ សិ្នទ្ធស្នាល រាប់អានគ្នាជាបំផុត ។ កាលព្រះសិទ្ធត្ថៈជាខ្លឹមរបស់សត្វ ទ្រង់ចេញបួស ខ្ញុំក៏លះបង់យសដ៏ធំហើយបួស ចូលទៅក្នុងព្រៃហិមពាន្តដែរ ។ ខ្ញុំឃើញព្រះកស្សបៈដែលមានព្រៃ ជាលំនៅគួរសរសើរ មានវាទកំចាត់ កិលេស ឮនូវការកើតឡើងនៃព្រះជិនស្រីក៏ចូលទៅរកព្រះអង្គ ជាសារថីនៃនរៈ ។ ព្រះអង្គសំដែង​នូវធម៌ដល់ខ្ញុំ ប្រកាសនូវអត្ថទាំងពួង លំដាប់នោះ ខ្ញុំក៏បួសចូលទៅកាន់ព្រៃវិញទៀត ។ ខ្ញុំជាបុគ្គលមិនប្រមាទ នៅក្នុងទីនោះ ក៏បានឃើញអភិញ្ញា៦ ឱ! អញត្រូវមិត្តល្អអនុគ្រោះហើយ ក៏មានលាភបាន ដោយងាយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវនច្ឆត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ វនច្ឆត្ថេរាបទាន ។​

១០. ចូឡសុគន្ធត្ថេរាបទាន​កែប្រែ

[១៤០] ក្នុងភទ្ទកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈមានផៅពង្សដ៏ប្រសើរ មានយសធំ ទ្រង់ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងហើយ ។ ព្រះអង្គប្រកបដោយអនុព្យញ្ជនៈ មានលក្ខណៈ ដ៏ប្រសើរ ៣២ ប្រការមានពន្លឺមួយព្យាយាមជុំវិញ ព្រោងព្រាតដោយបណ្តាញ គឺរស្មី ។ ព្រះអង្គញ៉ាំងលោកឲ្យត្រេកអរ ដូចជាព្រះចន្ទ្រ ទ្រង់ធ្វើនូវពន្លឺដូចជាព្រះ អាទិត្យ ទ្រង់រំលត់ទុក្ខ ដូចជាភ្លៀង ទ្រង់ជាអណ្តូងនៃគុណដូចជាសាគរ ។ ព្រះអង្គមានសីលដូចជាធរណី មានសមាធិ ដូចជាភ្នំហិមពាន្ត មានបញ្ញាដូច ជាអាកាស មិនមានអ្វីទើសដូចខ្សល់ ។ កាលនោះ ខ្ញុំកើតក្នុងមហាត្រកូល មានទ្រព្យនិងស្រូវច្រើន សន្សំរតនៈផ្សេងៗ ក្នុងក្រុងពារាណសី ។ ខ្ញុំចូលទៅរកព្រះលោកនាយក ដែលគង់នៅដោយបរិវារច្រើន បានស្តាប់អមតធម៌ ដល់ចិត្ត ។ ព្រះអង្គទ្រទ្រង់លក្ខណៈ ៣២ ប្រការ ដូចជាព្រះចន្រ្ទមាននក្ខត្តក្សដ៏ល្អ ទ្រង់បរិបូណ៌ដោយអនុព្យញ្ជនៈ ដូចជាដើមសាលរាជមានផ្កា រីក ។ ទ្រង់មានបណ្តាញគឺរស្មីបិទបាំង ដូចជាមាសមិនប្រែពណ៌ ដែលជាង មាសដុតហើយ មានពន្លឺមួយព្យាមផ្សាយជុំវិញ ដូចជាព្រះអាទិត្យមានរស្មីដ៏ ច្រើន ។ ព្រះជិនស្រីប្រសើរ មានព្រះភក្រ្តដូចមាស ឬដូចជាភ្នំជាទីរីករាយ មានព្រះហឫទ័យពេញដោយករុណា (ប្រកប) ដោយគុណដូចជាសាគរ ។ មានកេរ្តិឈ្មោះល្បីល្បាញក្នុងលោក ដូចជាភ្នំដ៏ឧត្តមឈ្មោះសិនេរុ ទ្រង់ជាអ្នកប្រាជ្ញ ផ្សាយចេញទៅដោយយសជាមុនីដូចជាអាកាស ។ ព្រះលោកនាយកមានព្រះហឫទ័យមិនជាប់ចំពាក់ ក្នុងទីទាំងពួង ដូចជាខ្សល់ជាមុនី ទី ៧ ជាទីពឹងរបស់ពួកសត្វទាំងអស់ ដូចជាផែនដី ។ ព្រះអង្គ មិនប្រឡាក់ ដោយលោក ដូចជាផ្កាឈូក មិនទទឹកដោយទឹក ទ្រង់រុងរឿង ដូចជាគំនរភ្លើងឆេះគុម្ពកុវាទៈ ។ ទ្រង់ញ៉ាំងពិសគឺកិលេសឲ្យវិនាសក្នុងទីទាំងពួង ដូចជាឱរសថ ទ្រង់ស្អិតស្អាងគ្រឿងក្រអូបគឺគុណ ដូចជាភ្នំគន្ធមាទនៈ ។ ព្រះអង្គជាអ្នកប្រាជ្ញ ជាអណ្តូងនៃគុណទាំងឡាយដូចជាសាគរជា ទីកើតនៃរតនៈទាំងឡាយ ព្រះអង្គជាអាជានេយ្យនៃនរជន ទ្រង់នាំចេញនូវមន្ទិលគឺកិលេស ដូចជាស្ទឹងសិន្ធុ ។ ព្រះអង្គ ញុំាញីនូវមារនិងសេនានៃមារ ដូចជាមហាយោធាធំឈ្នះ (នូវបច្ចាមត្ត) ជាឥស្សរៈដោយរតនៈ គឺពោជ្ឍង្គ ដូចជាស្តេចចក្រពត្តិ ។ ព្រះអង្គជាពេទ្យរក្សានូវព្យាធំគឺទោសៈ ដូចជាគ្រូពេទ្យដ៏ធំ ព្រះអង្គវះនូវពកគឺទិដ្ឋិ ដូចជាពេទ្យវះដ៏ប្រសើរ ។ កាលនោះឯង ព្រះជិនស្រីព្រះអង្គជាពន្លឺរបស់លោក ទេវតានិងមនុស្ស ធ្វើសក្ការៈហើយ ជាព្រះអាទិត្យរបស់នរៈ ទ្រង់សំដែង​ធម៌ក្នុងពួកបរិស័ទ ។ ព្រះអង្គទ្រង់ទូន្មាន ប្រៀនប្រដៅថា បុគ្គលមានភោគច្រើន ព្រោះឲ្យទានទៅកើតសុគតិព្រោះ សីល បានព្រះនិព្វាន ព្រោះភាវនា ។ ពួកបរិស័ទទាំងអស់ ស្តាប់នូវទេសនានោះ ដែលមានអានិសង្សធំ មានលំខាងដើម កណ្តាលនិងខាងចុង ដូចជា អមតធម៌មានរសដ៏ធំ ។ លុះខ្ញុំស្តាប់នូវធម៌ ដែលមានរសផ្អែមល្ហែមហើយ ក៏ជ្រះថ្លាក្នុងសាសនាព្រះជិនស្រីដល់នូវព្រះសុគតជាទីពឹង នមស្ការដរាបដល់អស់ ជីវិត ។ កាលនោះ ខ្ញុំលាបនូវគន្ធកុដិរបស់ព្រះមុនី ដោយក្លិនក្រអូប មានជាតិ ៤ អស់ ដើម្បីសរីរៈដែលមិនមានក្លិនក្រអូប ។ កាលនោះ ព្រះជិនស្រីសម្ពុទ្ធទ្រង់ទំនាយ នូវការបានខ្លួនមានក្លិនក្រអូប ថា បុគ្គលណា បានលាបនូវគន្ធកុដិសោយក្លិនក្រអូប អស់រារៈម្តង ព្រោះតែ វិបាកនៃកុសលកម្មនោះ បុគ្គលនោះ លុះកើតក្នុងទីណាក៏ដោយនឹងមានរាងកាយមានក្លិនគឺសីលគុណ មិនមានអាសវៈ នឹងបរិព្វាន ។ ដោយកុសល កម្មដែលខ្ញុំធ្វើល្អហើយផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះ បង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ។ ឥឡូវ នេះដល់មកបច្ឆិមភព ខ្ញុំបានមកកើតក្នុងត្រកូលព្រាហ្មណ៍ កាលខ្ញុំនៅក្នុងផ្ទៃនៃមាតា មាតា (របស់ខ្ញុំ) ជាស្រីមានកាយក្លិនក្រអូប ។ កាលណា ខ្ញុំចេញ ដោយគ្រឿងក្រអូបទាំងពួង ហាក់ដូចជាគេអប់ ។ ភ្លៀងជាវិការៈនៃផ្កាក្រអូប មានក្លិនដូចជាក្លិនទិព្យ ជាទីរីករាយនៃចិត្តផង ជួបទាំងឡាយមានថ្ងៃដ៏ច្រើន ផង ក៏ផ្សាយចេញក្នុងខណៈនោះ ។ ខ្ញុំកើតក្នុងផ្ទះណា ទេវតាទាំងឡាយ អប់នូវផ្ទះនោះ ដោយគ្រឿងក្រអូបញទាំងពួងផង ដោយធូបនិងផ្កាទាំងឡាយផង ដោយក្លិនទិព្យផង ។ កាលណាខ្ញុំនៅក្នុងកំពុងចម្រើន ឋិតនៅ ក្នុងបឋមវ័យ កាលនោះ ព្រះនរសារថី ទ្រង់ទូន្មាននូវជនដ៏សេស ព្រមទាំងបរិស័ទ ។ ព្រះអង្គប្រកបដោយបរិស័ទទាំងឡាយ ទាំងពួងនោះ ស្តេចមកកាន់ក្រុងសាវត្ថី កាលនោះ ខ្ញុំបានឃើញនូវអានុភាពនៃព្រះពុទ្ធ នោះ ហើយក៏បួស ។ ខ្ញុំអប់រំធម៌ដ៏ប្រសើរទាំង ៤ គឺសីល សមាធិ បញ្ញានិងវិមុត្ត ហើយបានដល់នូវការអស់ទៅនៃអាសវៈ ។ ខ្ញុំបួសក្នុងកាលណាផង ខ្ញុំបានជាព្រះអរហន្តក្នុងកាលណាផង ខ្ញុំបួសបរិនិព្វានក្នុងកាលណាផង ភ្លៀងមានក្លិនក្រអូបក៏បង្អុរចុះ ក្នុងកាលនោះៗ ។ ក្លិនរបស់សរីរៈខ្ញុំ ជាក្លិនដ៏ ប្រសើរ គ្របសង្កត់នូវក្លិន នៃខ្លឹមចន្ទន៍ ផ្កាចន្បានិងផ្កាឧប្បល មានថ្លៃច្រើន ម្យ៉ាងទៀត ខ្ញុំទៅក្នុងណាក៏ដោយតែងផ្សាយក្លិនក្រអូបគ្របសង្កត់នូវក្លិនដទៃ ដោយសព្វគ្រប់ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលចេញហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានតាំងចំណង ដូចជាដំរី កាត់ផ្តាច់ នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះចូឡសុគន្ធត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។​

ចប់ ចូឡសុគន្ធត្ថេរាបទាន ។​

ឧទ្ទាន​ ភទ្ទិយត្ថេរាបទាន ១ រេវតត្ថេរាបទាន ១ សីវលិត្ថេរាបទាន អ្នកមានលាភច្រើន ១ វង្គីសត្ថេរាបទាន ១ នន្ទកត្ថេរាបទាន ១ កាឡុទាយិត្ថេរាបទាន ១ អភយត្ថេរាបទាន ១ ។ លោមសតិយត្ថេរាបទាន ១ វនវច្ឆត្ថេរាបទាន ១ ចូឡសុគន្ធត្ថេរាបគម្រប់ ១០ ក្នុងផ្ទៃនៃវត្តនោះ មានគាថា ៣១៦ ។​

ចប់ ភទ្ទិយវគ្គ ។​

ម្យ៉ាងទៀត ឧទ្ទាន នៃវគ្គ កណិការវគ្គ ១ផលទាយកវគ្គ ១ តិណទាយកវគ្គ ១ កច្ចាយនវគ្គ ១ ភទ្ទិយវគ្គ ១រាប់ជាគាថា មានចំនួន ២០ ។ អបទានទាំងឡាយ លោកសំដែង​ ថា មានគាថា ៩០០ ផង៨៤ ផង ៥៥៦ ផង ។ គាថាទាំងឡាយនេះ ព្រមទាំង ឧទ្ទាន មានចំនួន ៦២១៨ គាថា ។​

ចប់ ពុទ្ធាបទាន បច្ចេកពុទ្ធាបញទាន និងថេរាបទាន ។​

ចប់ អបទាន​ ។

ចប់ ចតុត្ថភាគ ។

ចប់ ភាគ៧៥ ។​

ឯកសារយោង​កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > អបទាន