ព្រះត្រៃបិដក > សុត្តន្តបិដក > ផផឲផផផផផផផឲផផខុទ្ទកផផផផនិកាយផផផផផផផផផផផផផផផផផផឲឲផផផផផផផផឲផផផ

១៣. អបទានកែប្រែ

១៣.២ ថេរិយាបទាន

១. សុមេធាវគ្គកែប្រែ

១. សុមេធាថេរិយាបទានកែប្រែ

លំដាប់តទៅនេះចូរចាំស្តាប់នូវថេរិកាបទានទាំងឡាយចុះ

[១] កាលព្រះមានព្រះភាគព្រះនាមកោនាគមនៈគង់នៅ ក្នុងសង្ឃារាម យើងជាស្រ្តី ៣ នាក់ ជាសំឡាញ់នឹងគ្នា បាន ថ្វាយនូវវិហារទាន ។ ពួកយើងបានទៅកើត ក្នុងពួកទេវតា អស់ ១០ ជាតិផង មួយរយជាតិផង មួយម៉ឺនជាតិផង ចាំបាច់ និយាយថ្វីក្នុងការកើតជាមនុស្ស។ ខ្ញុំជាស្រីមានឫទ្ធិច្រើនក្នុងពួកទេវតាទាំងឡាយ ចាំបាច់និយាយថ្វី ក្នុងការកើតជារបស់មនុស្ស ខ្ញុំកើតជាស្រីកែវ ធ្វើជាមហេសីរបស់ស្តេច មានរតនៈ ៧ ។ ជន ៣ នាក់នោះ គឺ នាងធនញ្ជានី ១ នាងខេមា ១និងខ្ញុំ ១ បានកើតក្នុងត្រកូល ដែលសម្រេចល្អ ដោយកុសល ដែលយើងបានសន្សំហើយក្នុងភពនោះ ។ ខ្ញុំបានកសាងអារាមល្អ ដ៏ប្រដាប់ដោយអវយវៈ (គ្រឿងតាក់តែង) គ្រប់យ៉ាងហើយមានចិត្តរីករាយវេរថ្វាយដល់ព្រះសង្ឃ មានព្រះពុទ្ធជា ប្រធាន ។ ដោយផលនៃកុសលកម្មនោះ ខ្ញុំចូលទៅកើតក្នុងភពណា ៗ តែងដល់នូវភាពដ៏ប្រសើរ ក្នុងទេវលោក ក្នុងមនុស្សលោកក៏ដូចគ្នា ។ ក្នុងកប្បនេះ ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ដ៏ប្រសើរជាងអ្នកប្រាជ្ញ ទាំងឡាយ ទ្រង់កើតឡើង ។ កាលនោះ ស្តេចក្នុងដែនកាសី ទ្រង់ព្រះនាមកិកី ជាឥស្សរៈរបស់ជនក្នុងពារាណសីបុរី ដ៏ឧត្តម ជាឧបដ្ឋាកនៃព្រះកស្សបៈ ព្រះអង្គស្វែងរកនូវ គុណដ៏ធំ ។ ព្រះរាជាអង្គនោះ មានរាជកញ្ញាជាធីតា ៧ អង្គ ជាស្រីឋិតនៅក្នុងសេចក្តីសុខ ត្រេកអរក្នុងការ បម្រើព្រះពុទ្ធ ធីតាទាំងនោះ ប្រព្រឹត្តព្រហ្មចរិយធម៌ ។ ខ្ញុំជាសំឡាញ់នៃធីតា ទាំងនោះ មាន ចិត្តតម្កល់ចាំក្នុងសីល ឲ្យនូវទានទាំងឡាយ ដោយគោរព ប្រព្រឹត្តនូវវត្តក្នុងផ្ទះ ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវសេចក្តីប្រាថ្នានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ។ ខ្ញុំច្យុតអំពីឋាននោះមក ក៏បានទៅកើតក្នុងឋានយាមៈ លុះច្យុត អំពីឋានយាមៈនោះ បានទៅកើតក្នុងឋានតុសិត លុះច្យុតអំពី តុសិតនោះ បានទៅកើតក្នុងឋាននិម្មានរតី លុះច្យុតអំពីនិម្មានរតីនោះ បានទៅកើតក្នុងវសវត្តីបុរី ។ខ្ញុំជាស្រីប្រកបដោយកុញ្ញកម្មនោះ ទៅកើតក្នុងឋានណា ៗ តែងបាននូវភាពជាមហេសីរបស់ស្តេចទាំងឡាយ ក្នុងឋាននោះ ៗ ។ លុះខ្ញុំច្យុតអំពីអត្តភាពនោះហើយ បានមកកើតជាមនុស្ស ក៏បាននូវភាព ជាមហេសី នៃស្តេចចក្រពត្តិទាំងឡាយផង នៃស្តេចដែលមាន មណ្ឌលទាំងឡាយផង ។ ខ្ញុំទទួលនូវសម្បត្តិក្នុងទេវតាទាំងឡាយផង ក្នុងមនុស្សទាំងឡាយផង ជាស្រ្តីមានសេចក្តីសុខ ក្នុងទីទាំងពួង អនោ្ទលទៅអស់ច្រើនជាតិ ។ ហេតុនោះក្តី ដើម កំណើតនោះក្តី ឫសគល់នោះក្តី សេចក្តីគាប់ចិត្តក្នុងសាសនានោះក្តី ការប្រជុំចុះជាដំបូងនោះក្តី ធម្មជាតទាំងនោះបាន រលត់ហើយ ដោយសេចក្តីត្រេកអរក្នុងធម៌ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំ ជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះ ពុទ្ធដ៏ប្រសើរ វិជ្ជា ៣ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះ ពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះសុមេធាភិក្ខុនីមានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។

ចប់ សុមេធាថេរិយាបទាន ។

២. មេខលាទាយិកាថេរិយាបទានកែប្រែ

[២] ខ្ញុំបានធ្វើព្រះស្តូបថ្វាយព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ហើយបានថ្វាយខ្សែក្រវាត់ចំពោះព្រះសាស្តា ដើម្បីនវកម្ម ។ កាលមហាស្តូបសម្រេចហើយ ខ្ញុំមានចិត្តជ្រះថ្លា បានបូជាខ្សែ ក្រវាត់ ចំពោះព្រះមុនិលោកនាថ ដោយដៃរបស់ខ្លួនទៀត ។ ក្នុងកប្បទី ៩៤ អំពីកទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយខ្សែក្រវាត់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការធ្វើស្តូប ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាស្រ្តីមិនមានអាសវៈ ព្រោះ បានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមេខលាទាយិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះដោយប្រការដូច្នេះ ។

ចប់ មេខលាទាយិកាថេររិយាបទាន ។

៣. មណ្ឌបទាយិកាថេរិយាបទានកែប្រែ

[៣] ខ្ញុំបានកសាងមណ្ឌលថ្វាយព្រះពុទ្ធ ព្រះនាមកោនាគមនៈ ហើយថ្វាយព្រះស្តូបដ៏ប្រសើរ ដល់ព្រះពុទ្ធ ជាផៅពង្សនៃលោក ថែមទៀត ។ ខ្ញុំទៅកាន់ជនបទ និគម រាជធានីណា ៗជាស្រី ត្រូវគេបូជាក្នុងទីទាំងពួង នេះជាផលនៃបុញ្ញកម្ម ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយខ្ញុំជាស្រ្តីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា មេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះ ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមណ្ឌបទាយិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ មណ្ឌបទាយិកាថេររិយាបទាន ។

៤. សង្កមនទាថេរិយាបទានកែប្រែ

[៤] កាលព្រះមានព្រះភាគ ព្រះនាមកោណ្ឌញ្ញៈ ជាធំជាង លោក ជាតាទិបុគ្គល ទ្រង់ស្តេចទៅក្នុងច្រក ទ្រង់ញ៉ាំងសត្វ ទាំងឡាយឲ្យឆ្លង ។ ខ្ញុំចេញអំពីផ្ទះ ហើយឱនក្រាបចុះ កាល នោះ ព្រះពុទ្ធជាធំជាងលោក ព្រះអង្គជាអ្នកអនុគ្រោះ បាន ជាន់លើក្បាលខ្ញុំ ។ លុះព្រះលោកនាយក ទ្រង់ជាន់លើក្បាលខ្ញុំ ហើយស្តេចហួសទៅ ខ្ញុំក៏បានទៅកើតក្នុងឋានតុសិត ដោយសេចក្តីជ្រះថ្លាក្នុងចិត្តនោះ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រ្តីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំ បានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះសង្កមនទាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សង្កមនទាថេររិយាបទាន ។

៥. នឡមាលិកាថេរិយាបទានកែប្រែ

[៥] កាលនោះខ្ញុំជាកិន្នរញី នៅជិតឆេ្នរស្ទឹងចន្ទភាគា បាន ឃើញព្រះពុទ្ធទ្រង់បា្រសចាកធូលី គឺកិលេស ត្រាស់ដឹងឯងទ្រង់ឈ្នះកិលេសហើយ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តល្អ កើត សេចក្តីរីករាយ ធើ្វអព្ជាលី ហើយយកកម្រងផ្កាបបុះ បូជាព្រះ សយម្ភូ ។ ដោយកុសលកម្មដែលខ្ញុំធើ្វល្អនោះផង ដោយការ តម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជាកិន្នរញីហើយ ក៏បានទៅកើតតក្នុងឋានត្រៃត្រឹង្ស ។ ខ្ញុំបាននូវភាពជាមហេសី នៃទេវរាជ៣៦ ដង បាននូវភាពជាមហេសីនៃស្តេចចក្រពត្តិ១០ ដង ។ខ្ញុំទទួលរងកុសល បានចូលទៅកាន់ផ្នួស កិលេស ទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយភពទាំងអស់ ខ្ញុំដកចោលហើយ អាសវៈទាំងពួង អស់ហើយឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាសី្រមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនឡមាលិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ នឡមាលិកាថេររិយាបទាន ។

៦. ឯកបិណ្ឌបាតទាយិកាថេរិយាបទានកែប្រែ

[៦] ព្រះមហាក្សត្រព្រះនាមពន្ធុមៈ ក្នុងក្រុងពន្ធុមវតី ខ្ញុំជាអគ្គ មហេសីរបស់ស្តេចនោះ បានពោលនូវពាក្យខ្លះ (នឹងស្តេចនោះ) ។ កាលនោះ ខ្ញុំអង្គុយក្នុងទីស្ងាត់ ហើយគិតយ៉ាងនេះ ថា កុសលដែលអញគួរយកទៅបរលោក អញមិនបានធ្វើ សោះ អញនឹងទៅកាន់នរក ដែលជាឋានក្តៅខ្លាំង ខ្លោចផ្សា មានសភាពគួរខ្លាច អាក្រក់ក្រៃលែងដោយពិត អញមិនមានសេចក្តីសង្ស័យ ក្នុងដំណើរនេះឡើយ ។ ខ្ញុំចូលទៅគាល់ព្រះ រាជា ហើយក្រាបទូលដូច្នេះថា បពិត្រព្រះមហាក្សត្រ សូម ព្រះអង្គប្រទាននូវសមណៈមួយអង្គ ដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងនិមន្តលោកឲ្យឆាន់ ។ ព្រះមហារាជ ទ្រង់ប្រទាននូវសមណៈ មួយអង្គ ដែលមានឥន្រ្ទិយអប់រំហើយដល់ខ្ញុំ ខ្ញុំទទួលនូវបាត្ររបស់លោកហើយ បំពេញដោយបាយដ៏ប្រសើរ ។ លុះខ្ញុំបំពេញហើយ ធ្វើនូវបាយដ៏ប្រសើរឲ្យជាបាយលាយដោយវត្ថុមានក្លិនក្រអូប បិទដោយសំណាញ់ គ្របដោយសំពត់លឿង ។ កុសលនោះ ជាអារម្មណ៍របស់ខ្ញុំ ខ្ញុំរលឹកដរាបដល់អស់ជីវិត ខ្ញុំទៅកើតក្នុងឋានតាវត្តឹង្ស ព្រោះញុំាងចិត្តឲ្យជ្រះថ្លាក្នុងកុសលនោះ ។ ខ្ញុំបាននូវភាពនៃខ្លួនជាមហេសី នៃស្តេចទេវតាទាំងឡាយ ៣០ ដង សេចក្តីប្រាថ្នាដែលខ្ញុំប្រាថ្នាហើយក្នុងចិត្ត ក៏ កើតឡើងដល់ខ្ញុំដូចសេចក្តីប្រាថ្នា ។ខ្ញុំបាននូវភាពជាមហេសី នៃស្តេចចក្រពតិ្ត ២០ ដង ខ្ញុំជាស្រីមានកុសលសន្សំហើយ តែងអន្ទោលទៅ ក្នុងភពតូចនិងភពធំ ។ ខ្ញុំរួចចាកចំណងទាំងអស់ ខ្ញុំជាអ្នកប្រាសចាកកំណើតហើយ អស់អាសវៈទាំងពួងរលីងហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយ ទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបិណ្ឌបាតទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភព ទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមក ល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះឯកបិណ្ឌបាតទាយិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ ឯកបិណ្ឌបាតទាយិកាថេរិយាបទាន ។

៧. កដច្ផុភិក្ខទាយិកាថេរិយាបទានកែប្រែ

[៧] កាលព្រះសាស្តា ព្រះនាមតិស្សៈ ទ្រង់ត្រាច់ទៅបិណ្ឌ បាត ខ្ញុំបានយកចង្ហាន់មួយវែក ថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ ។ ព្រះសម្ពុទ្ធ ព្រះនាមតិស្សៈ ជាសាស្តា ជានាយកដ៏លើសលុប ក្នុងលោក ទ្រង់ទទួលហើយ ទ្រង់គង់នៅក្នុងផ្លូវ ទ្រង់ធ្វើអនុ មោទនាដល់ខ្ញុំថា នាងប្រគេនចង្ហាន់មួយវែក នឹងបានទៅកើតក្នុងឋានតាវត្តឹង្ស នឹងបានជាអគ្គមហេសីនៃស្តេចទេវតា ៣៦ដង ។ នឹងបានជាមហេសីនៃស្តេចចក្រពតិ្ត ៥០ ដង នឹងបាននូវសម្បតិ្ត ទាំងពួងដែលនាងប្រាថ្នាហើយ តាមចិត្តប្រាថ្នាក្នុងកាលទាំង ពួង ។ នាងនឹងទទួលនូវសម្បតិ្ត ជាស្ត្រីមិនមានសេចក្តីកង្វល់ នឹងបួសកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈនឹងបរិព្វាន ។ ព្រះសម្ពុទ្ធព្រះនាមតិស្សៈ ជានាយកដ៏លើស លុបក្នុងលោក ព្រះអង្គជាអ្នកប្រាជ្ញ លុះត្រាស់នូវពាក្យនេះហើយក៏ហោះទៅឯអាកាស ដូចជាស្តេចហង្សហើរទៅឰដ៏ អាកាស ។ ទានដែលខ្ញុំបានថ្វាយល្អហើយ យាគសម្បទា ខ្ញុំបានបូជាល្អហើយខ្ញុំបានថ្វាយនូវចង្ហាន់មួយវែក ហើយដល់នូវអចលបទ គឺព្រះនិព្វាន ។ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ ព្រោះហេតុដែល ខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការថ្វាយចង្ហាន់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាស្រ្តីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំ បានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះកដច្ឆុភិក្ខទាយិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ កដច្ជុភិក្ខទាយិកាថេរិយាបទាន ។

៨. សត្តឧប្បលមាលិកាថេរិយាបទានកែប្រែ

[៨] ក្នុងក្រុងអរុណវតី មានក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាម អរុណៈ ខ្ញុំជាអគ្គមហេសីរបស់ស្តេចនោះ បានចាត់ចែងនូវផ្កា ដែលមិនទាន់ក្រងទុក ។ ខ្ញុំកាន់យកនូវផ្កាឧប្បល ៧ កម្រងមានក្លិនដូចជាក្លិនទិព្វ អង្គុយលើប្រាសាទដ៏ប្រសើរ គិតយ៉ាង នេះ ក្នុងខណៈនោះថា អញមានប្រយោជន៍អ្វី ដោយកម្រងផ្កា នេះ ដែលអញពាក់លើក្បាលរបស់អញ បើអញបូជា ចំពោះ ញាណព្រះពុទ្ធដ៏ប្រសើរ ប្រសើរជាង ។ ជនទាំងឡាយតែងរាប់ អាននូវព្រះសម្ពុទ្ធ អញអង្គុយនៅជិតទ្វារកាលណា ព្រះសម្ពុទ្ធទ្រង់ហៅថា នាងចូរមក អញនឹងបូជានូវព្រះមហាមុនី ក្នុងកាលនោះ ។ ព្រះជិនស្រីប្រកបដោយភិក្ខុសង្ឃ ស្តេចមក តាមផ្លូវថ្នល់ ទ្រង់ល្វាសល្វន់ដូចជាដើមថ្ងាន់ត្រូវខ្យល់ ឬដូច ជាកេសររាជសីហ៍ជាស្តេចម្រឹគ ។ ខ្ញុំជាអ្នកមានចិត្តរីករាយ លុះឃើញរស្មីព្រះពុទ្ធ ក៏មានចិត្តសង្វេគមិនទាន់ដល់ទ្វារ ក៏បូជាចំពោះព្រះពុទ្ធដ៏ប្រសើរ ។ ខ្ញុំធ្វើផ្កាឧប្បល ៧ កម្រង ត្រដាងឰដ៏អាកាស ផ្កាទាំងនោះ ក៏បាំងខាងលើព្រះសីរនៃព្រះពុទ្ធ ។ ខ្ញុំមានចិត្តខ្ពស់ឡើង មានចិត្តរីករាយ មានចិត្តត្រេកអរ ធ្វើអញ្ជលី ហើយញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះពុទ្ធនោះ ក៏បាន ទៅកើតក្នុងឋានតាវត្តឹង្ស ។ ផ្កាទាំងឡាយ បាំងធ្វើជាដំបូលនៃរោងធំ ខាងលើក្បាលខ្ញុំ ក្លិនជាទិព្វ ក៏ផ្សាយទៅ នេះជាផល នៃផ្កាឧប្បល ៧ កម្រង ។ កាលពួកញាតិ្តនាំខ្ញុំទៅ ក្នុងកាលម្តង ៗ បរិស័ទរបស់ខ្ញុំ មានចំនួនត្រឹមណា ផ្កាទាំងឡាយក៏បាំង ជារោង មានចំនួនត្រឹមនោះ ។ ខ្ញុំបានជាមហេសីនៃទេវរាជ ៧០ ដង អន្ទោលទៅក្នុងភពតូចធំ រមែងបានជាធំក្នុងទីទាំងពួង ។ ខ្ញុំបានជាមហេសីនៃស្តេចចក្រពតិ្ត ៦៣ ដង ជនទាំងពួងតែងប្រព្រឹត្តតាមខ្ញុំ ខ្ញុំមានពាក្យ ត្រូវអ្នកផងជឿកាន់តាម ។ ពណ៌ និងក្លិនរបស់ខ្ញុំតែងផ្សាយទៅ ដូចជាក្លិននៃផ្កាឧប្បល ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ខ្ញុំជាស្រីឈ្លាសក្នុងឥទ្ធិបាទ ត្រេកអរក្នុងការចម្រើនពោជ្ឈង្គ ដល់នូវអភិញ្ញា បារមី នេះជាផលនៃពុទ្ធបូជា ។ ខ្ញុំជាស្រីឈ្លាសក្នុងសតិប្បដ្ឋាន មានសមាធិជ្ឈានជាអារម្មណ៍ ប្រកបរឿយ ៗ នូវសម្មប្បធាន នេះជាផលនៃពុទ្ធបូជា ។ សេចក្តីព្យាយាមរបស់ខ្ញុំ ជា គ្រឿងនាំទៅនូវធុរៈ នាំមកនូវធម៌ដ៏ក្សេមចាកយោគៈ ខ្ញុំមាន អាសវៈអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ ។ក្នុងកប្បទី ៣១ អំពីកទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសត្តឧប្បលមាលិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ សត្តឧប្បលមាលិកាថេរិយាបទាន ។

៩. បញ្ចទីបិកាថេរិយាបទានកែប្រែ

[៩] ក្នុងកាលនោះ ខ្ញុំជាអ្នកដំណើរ នៅអាស្រ័យក្នុងនគរ ហង្សវតី ជាស្រីពេញចិត្តក្នុងកុសល តែងទៅអំពីអារាម ទៅ កាន់អារាម ។ ខ្ញុំបានឃើញនូវពោធិព្រឹក្សដ៏ឧត្តម ក្នុងថ្លៃកាឡប័ក្ខ ញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពេះពោធិព្រឹក្សនោះ ហើយអង្គុយនៅក្បែរគល់ នៃពោធិព្រឹក្ស ។ ខ្ញុំតាំងចិត្តគោរព ធ្វើ អញ្ជលីលើក្បាល ហើយទទួលនូវសោមនស្ស ក៏គិតយ៉ាងនេះ ក្នុងខណៈនោះថា បើព្រះពុទ្ធមានគុណរាប់មិនបាន មិនមាន បុគ្គលប្រៀបផ្ទឹមស្មើបានមែន សូមឲ្យពោធិព្រឹក្សនេះ សំដែង នូវបាដិហារ្យដល់អាត្មាអញ គឺសូមឲ្យភ្លឺស្វាងចុះ ។ ក្នុងខណៈ នោះ ពោធិព្រឹក្សប្រែជាមាសទាំងអស់ ភ្លឺស្វាងឡើងដំណាល គ្នានឹងខ្ញុំកំពុងពិចារណាឯទិសទាំងពួង ក៏ភ្លឺរុងរឿងឡើង ។ ខ្ញុំ អង្គុយនៅក្បែរគល់ពោធិព្រឹក្សនោះ អស់ ៧ យប់ ៧ ថ្ងៃ ដល់ ថ្ងៃទី ៧ ខ្ញុំបានបូជាប្រទីប ។ ប្រទីបទាំង ៥ ក៏ភ្លឺរុងរឿងព័ទ្ធអាសនៈ កាលនោះ ប្រទីបទាំងឡាយរបស់ខ្ញុំ ក៏ភ្លឺរុងរឿង ដរាបដល់ព្រះអាទិត្យរះឡើង ។ ខ្ញុំលះបង់នូវរាងកាយ ជារបស់ មនុស្ស បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែល ខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង ។ ប្រាសាទរបស់ខ្ញុំ ដែលបុញ្ញកម្មធ្វើល្អហើយ ក្នុងឋានតាវត្តឹង្សនោះ ហៅថា បញ្ចទីបប្រាសាទ មានតម្កល់ ១០០ យោជន៍មាន ទំហំ ៦០យោជន៍ ។ ប្រទីបទាំងឡាយរបស់ខ្ញុំរាប់មិនអស់ តែងភ្លឺរុងរឿងជុំវិញខ្ញុំ ទាំងភពទេវតា ក៏ភ្លឺដោយពន្លឺប្រទីបនោះដែរ ។ ខ្ញុំអង្គុយបែរមុខទៅរកទិសខាងកើត បើខ្ញុំប្រាថ្នា ដើម្បីមើលខាងលើ ខាងក្រោម និងទីទទឹងខ្ញុំនឹងឃើញនូវវត្ថុ ទាំងពួងដោយចក្ខុ ។ ខ្ញុំប្រាថ្នាដើម្បីឃើញនូវកម្ម ដែលខ្ញុំធ្វើល្អ និងអាក្រក់ ដរាបណា គ្រឿងបិទបាំងក្នុងវត្ថុទាំងនោះ ទោះជា ឈើឬភ្នំក៏មិនមាន ដរាបនោះ ។ ខ្ញុំបានជាមហេសីនៃទេវរាជ ៨០ ដង បានជាមហេសីនៃស្តេចចក្រពត្តិ ១០០ ដង ។ ខ្ញុំដែល ទៅកាន់កំណើតណា ៗ ទោះជាទេវតា ឬជាមនុស្ស ប្រទីបមួយសែន តែងបំភ្លឺជុំវិញខ្លួនខ្ញុំ ។ ខ្ញុំច្យុតចាកទេវលោក មក កើតក្នុងផ្ទៃនៃមាតា ភ្នែករបស់ខ្ញុំ ដែលនៅក្នុងផ្ទៃនៃមាតានោះ មិនដែលធ្មេចឡើយ ។ ប្រទីបមួយសែន ប្រកបដោយបុញ្ញកម្ម រមែងរុងរឿង ក្នុងផ្ទះជាទីប្រសូតិនេះជាផលនៃប្រទីប ៥។កាលភពជាទីបំផុតដល់ព្រមហើយខ្ញុំញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅ ខ្ញុំឃើញនូវព្រះនិព្វានដែលមិនមានជរា និងមរណៈ មានសេចក្តីត្រជាក់ ។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានដល់នូវព្រះ អរហត្ត ព្រះពុទ្ធព្រះនាមគោតម ទ្រង់ជ្រាបនូវគុណ ហើយឲ្យ ខ្ញុំបានឧបសម្បទា ។ ប្រទីបទាំង ៥របស់ខ្ញុំ រមែងឆេះឡើងក្នុងមណ្ឌប ជិតគល់ឈើក្នុងប្រាសាទ ក្នុងគុហា ក្នុងផ្ទះស្ងាត់ ។ ទិព្វចក្ខុរបស់ខ្ញុំស្អាតវិសេស ខ្ញុំជាស្រីឈ្លាសក្នុងសមាធិ ដល់ នូវអភិញ្ញាបារមី នេះជាផលនៃប្រទីប ៥ ។ បពិត្រព្រះអង្គមាន ព្យាយាមធំ ទ្រង់មានចក្ខុ ខ្ញុំព្រះអង្គមានការប្រព្រឹត្តធម៌ទាំងពួង ចប់អស់ហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មិន មានអាសវៈ មានប្រទីប ៥ ខ្ញុំសូមថ្វាយបង្គំព្រះបាទា ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយ ប្រទីប ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃប្រទីប ៥ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំង ពួងខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះបញ្ចទីបិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចទីបិកាថេរិយាបទាន ។

១០. ឧទកទាយិកាថេរិយាបទានកែប្រែ

[១០] ខ្ញុំជាស្រីដងទឹក ក្នុងនគរពន្ធុមតី រស់នៅដោយការដង ទឹក ចិញ្ចឹមទារកដោយការដងទឹកនោះ ។ ឯទេយ្យធម៌របស់ ខ្ញុំមិនមាន ខ្ញុំចូលទៅក្នុងបន្ទប់ បានតម្កល់ទុកនូវទឹក ចំពោះបុគ្គល ជាបុញ្ញកេ្ខត្តដ៏ប្រសើរ ។ ខ្ញុំបានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើហើយនោះ ខ្ញុំមានវិមានខ្ញុំដ៏ល្អ ដែលជាផលនៃការដងទឹក បាននិម្មិតឲ្យ ក្នុងឋានតាវត្តឹង្សនោះ ក្នុងកាលនោះ ខ្ញុំប្រសើរជាងពួកស្រីអប្សរទាំង ១.០០០ នាក់ កាលនោះ ខ្ញុំគ្របសង្កត់ នូវស្រីអប្សរទាំងនោះ ដោយហេតុ ១០ យ៉ាង ។ ខ្ញុំបានជាមហេសី នៃទេវរាជ ៥០ ដង បានជាមហេសីនៃស្តេចចក្រពត្តិ ២០ ដង ។ ខ្ញុំអន្ទោលទៅក្នុងភពទាំងពីរគឺ ទេវតា និងមនុស្ស ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃទានទឹក ។ កាលណា ខ្ញុំចង់បានទឹក លើកំពូលភ្នំក្តី លើចុង ឈើក្តី ព្ធដ៏អាកាសក្តី លើផែនដីក្តី ខ្ញុំក៏បាននូវទឹកយ៉ាងឆាប់ ក្នុងកាលនោះ ទិសទាំងឡាយ មិនធ្លាប់ភ្លៀងធ្លាក់សោះក៏ក្តៅសព្វ ខ្ញុំស្រេកទឹក មហាមេឃ បានដឹងនូវតម្រិះរបស់ខ្ញុំ ក៏ បង្អុលភ្លៀងចុះមក ។ ជួនណា កាលពួកញាតិកំពុងនាំខ្ញុំទៅ ខ្ញុំចង់បានទឹក ក្នុងកាលណា មហាមេឃ ក៏ញុំាងភ្លៀងឲ្យកើត ក្នុងកាលនោះ ។ កម្តៅក្តី សេចក្តីក្រហល់ក្រហាយក្តី មិនមានក្នុងសរីរៈរបស់ខ្ញុំឡើយ ធូលីក៏មិនមាន ក្នុងកាយរបស់ខ្ញុំ នេះជាផលនៃទានទឹក ។ ក្នុងថ្ងៃនេះ ខ្ញុំមានចិត្តស្អាតបរិសុទ្ធ បា្រសចាកចិត្តលាមក មានអាសវៈទាំងពួងអស់ហើយ ឥឡូវ នេះ ភពថ្មីមិនមានទៀតឡើយ ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្ប នេះ ព្រោះហេតុដែលខ្ញុំ បានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទានទឹក ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ដូចជាមេដំរីកាត់ផ្តាច់នូវទន្លឹង ។ ខ្ញុំ មកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបាន ដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះឧទកទាយិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ ឧទកទាយិកាថេរិយាបទាន ។

ឧទ្ទាន

សុមេធាថេរិយាបទាន ១ មេខលទាយិកាថេរិយាបទាន ១ មណ្ឌបទាយិកាថេរិយាបទាន ១ សង្កមនទាថេរិយាបទាន ១ នឡមាលិកាថេរិយាបទាន ១ ឯកបិណ្ឌបាតទាយិកាថេរិយា បទាន ១ កដច្ផុភិក្ខទាយិកាថេរិយាបទាន ១ សត្តឧប្បលមា លិកាថេរិយាបទាន ១ បញ្ចទីបិកាថេរិយាបទាន ១ ឧទកទាយិកាថេរិយាបទាន ១ ក្នុងវគ្គនេះ មានគាថា ១១៨ ដែលអ្នក បា្រជ្ញទាំងឡាយរាប់ឃើញហើយ ។

ចប់ សុមេធាវគ្គ ។

២. ឯកុបោសថវគ្គកែប្រែ

១. ឯកុបោសថកាថេរិយាបទានកែប្រែ

[១១] មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមពន្ធុមៈ សោយរាជ្យក្នុងនគរពន្ធុមតី ព្រះអង្គរក្សាឧបោសថ ក្នុងថ្លៃ ពេញបូណ៌មី ។ សម័យនោះ ខ្ញុំជាកុម្ភទាសី នៅក្នុងទីនោះ ខ្ញុំ បានឃើញសេនា ព្រមទាំងព្រះរាជា ហើយក៏គិតយ៉ាងនេះថា សូម្បីស្តេចក៏ទ្រង់លះបង់រាជសម្បត្តិ ហើយរក្សាឧបោសថ កម្មនោះ ពិតជាប្រកបដោយផល បានជាពួកជារីករាយហើយ ។ ខ្ញុំពិចារណានូវទុគ្គតិផង នូវសេចក្តីក្រីក្រផង ដោយឧបាយ នៃបា្រជ្ញា ក៏ញុំាងចិត្តឲ្យរីករាយ ហើយរក្សាឧបោសថ ។ លុះខ្ញុំ រក្សាឧបោសថ ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ ខ្ញុំក៏បានទៅ កើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះ ។ វិមានរបស់ខ្ញុំ ដែលកុសលធ្វើល្អហើយក្នុងទីនោះ មានកម្ពស់ ទៅខាងលើមួយយោជន៏ ប្រដាប់ដោយផ្ទះកំពូលដ៏ប្រសើរ មានអាសនៈធំ ស្អិតស្អាងល្អហើយ ។ ស្រីអប្សរមួយសែនតែងបម្រើខ្ញុំសព្វ ៗ កាល ខ្ញុំរុងរឿងកន្លងលើសទេវតាទាំងឡាយ ដទៃសព្វ ៗ កាល ។ ខ្ញុំមានជាមហេសីនៃទេវរាជ ៦៤ ដង បានជាមហេសីនៃស្តេចចក្រពត្តិ ៣៦ ដង ។ ខ្ញុំមានពណ៌ដូច ជាមាស តែងអន្ទោលទៅក្នុងភពទាំងឡាយ ខ្ញុំជាស្រីប្រសើរ ក្នុងទីទាំងពួង នេះជាផលនៃឧបោសថ ។ ខ្ញុំតែងបាននូវវត្ថុទាំង ពួងនេះ គឺ យានដំរី យានសេះ យានរថទាំងអស់ នេះជាផ នៃឧបោសថ ។ ខ្ញុំបាននូវវត្ថុទាំងពួង ជាវិការៈនៃមាស ជាវិការៈ នៃប្រាក់ ជាវិការៈនៃកែវផលិត ជាវិការៈនៃកែវមានពណ៌ក្រហម ។ ខ្ញុំមាននូវវត្ថុទាំងពួង គឺ សំពត់កោសេយ្យពស្ត្រ និង សំពត់កម្ពលផង សំពត់សម្បកឈើ និងសំពត់អំបោះផង សំពត់មានថ្លៃដ៏ច្រើនផង ។ ខ្ញុំមាននូវវត្ថុទាំងពួងនេះ គឺ បាយទឹក ខាទនីយៈ សំពត់ និងសេនាសនៈ នេះជាផលនៃឧបោសថ ។ ខ្ញុំមាននូវវត្ថុទាំងពួងនេះ គឺគ្រឿងក្រអូបដ៏ប្រសើរ និង កម្រង ផ្កា លំអិតសម្រាប់លាប នេះជាផលនៃឧបោសថ ។ ខ្ញុំបាន នូវវត្ថុទាំងនេះ គឺ ផ្ទះមានកំពូល ប្រាសាទមណ្ឌប ប្រាសាទមានដំបូលរលីង និងគុហា នេះជាផលនៃឧបោសថ ។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត មានចូលទៅកាន់ផ្នួស មិនទាន់បានកន្លះខែ ក៏មានសម្រេចព្រះអរហត្ត ខ្ញុំមានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ ។ ក្នុងកប្បទី ៩១ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃឧបោសថ ។ កិលេស ទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូច ជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះឯកុបោសថិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ ឯកុបោសថិកាថេរិយាបទាន ។

២. សលឡបុប្ផិកាថេរិយាបទានកែប្រែ

[១២] ក្នុងកាលនោះ ខ្ញុំកើតជាកិន្នរញី នៅក្បែរឆ្នេរស្ទឹងចន្ទ ភាគា គ្រានោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ជាទេវតាប្រសើរ ជាងទេវតា ព្រះអង្គប្រសើរជាងនរជន ទ្រង់កំពុងចង្រ្កម ។ ខ្ញុំ បានបេះផ្កាស្រល់ យកទៅថ្វាយព្រះសម្ពុទ្ធដ៏ប្រសើរ ឯព្រះ មហាវីរៈ ទ្រង់ហិតនូវផ្កាស្រស់ ដែលមានក្លិនដូចជាទិព្វ។ ព្រះ សម្មាសម្ពុទ្ធ ព្រះនាមវិបស្សី ជាលោកនាយក មានព្យាយាម ធំ ទ្រង់បានទទួលយកហើយ កាលដែលខ្ញុំកំពុងតែសំឡឹងមើល ទ្រង់ក៏ហិតក្នុងកាលនោះ ។ ខ្ញុំផ្គងអញ្ជលីថ្វាយបង្គំ ព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងសត្វជើងពីរ ខ្ញុំញុំាងចិត្តរបស់ខ្លួន ឲ្យជ្រះថ្លា ឡើងទៅកាន់ភ្នំ ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយផ្កាក្នុងកាលនោះ ។ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំ បានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជា អ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏ បានប្រតិបតិ្តហើយ ។ បានឮថា ព្រះសលឡបុប្ផិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ សលឡបុប្ផិកាថេរិយាបទាន ។

៣. មោទកទាយិកាថេរិយាបទានកែប្រែ

[១៣] ខ្ញុំជាកុម្ភទាសី នៅក្នុងនគរពន្ធុមតី បានកាន់យកនូវចំណែក (នំអន្សម)របស់ខ្ញុំ ហើយទៅកាន់កំពង់ទឹក ។ ខ្ញុំបាន ឃើញសមណៈមួយរូបក្នុងទីពាក់កណ្តាលផ្លូវ លោកមាន ចិត្តស្ងប់ស្ងាត់ មានចិត្តតម្កល់មាំមួន ខ្ញុំមានចិត្តជ្រះថ្លា មាន ចិត្តរីករាយ បានប្រគេននំអន្សម ៣ ។ ខ្ញុំមិនដែលទៅកាន់វិនិបាតអស់ ២៩កប្ប ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង ។ ខ្ញុំធ្វើនូវកុសលហើយ ខ្ញុំបាន ទទួលសម្បត្តិទាំងអស់ ព្រោះបានធ្វើកុសលឲ្យជាសម្បតិ្ត ខ្ញុំ បានដល់នូវអចលបទ គឺព្រះនិព្វាន ព្រោះប្រគេននំអន្សម ៣ ។កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដក ចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះមោទកទាយិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ មោទកទាយិកាថេរិយាបទាន ។

៤. ឯកាសនទាយិកាថេរិយាបទានកែប្រែ

[១៤] ក្នុងកាលនោះខ្ញុំជាស្រីក្រងផ្កានៅក្នុងនគរហង្សវតី មាតាបិតារបស់ខ្ញុំទាំងនោះបានទៅធ្វើការងារ ។កាលព្រះ អាទិត្យកំពុងត្រង់ជាក់ខ្ញុំឃើញព្រះសម្ពុទ្ធ ជាសាមណៈកំពុងនិមន្តទៅតាមថ្នល់ ខ្ញុំក៏ក្រាលអាសនៈ ។ ខ្ញុំក្រាលអាសនៈ ដោយកម្រាល មានព្រំដែលមានរោមវែង ៤ ធ្នាប់ និងកម្រាល ដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវជាដើម ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានពោលពាក្យនេះថាផែនដីក្តៅណាស់ ឈរនៅពុំបាន ព្រះអាទិត្យកំពុងត្រង់ជាក់ ខ្យល់ ក៏មិនបក់ ទាំងភត្តកាល ក៏ជិតអស់ ។បពិត្រព្រះមហាមុនី អាសនៈនេះ ខ្ញុំក្រាលហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គសូម ព្រះអង្គអាស្រ័យនូវសេចក្តីអនុគ្រោះ គង់លើអាសនៈរបស់ខ្ញុំ ។ព្រះសមណៈមានព្រះទ័យទូន្មានហើយមានព្រះទ័យបរិសុទ្ធ គង់លើអាសនៈនោះ ខ្ញុំទទួលយកបាត្រនៃព្រះអង្គ បានប្រគេនចង្ហាន់ សមគួរដល់ការចំអិន ។ខ្ញុំលះបង់រាងកាយ ជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង ។វិមានរបស់ខ្ញុំល្អ ត្រូវផលនៃអសនៈនិមិ្មតហើយក្នុងឋានតាវត្តឹង្សនោះ មានកម្ពស់ ៦០ យោជន៍ មាន ទំហំ ៣០ យោជន៍ ។ បល្ល័ង្កផ្សេង ៗ របសល់ខ្ញុំ ជាវិការៈនៃមាស ជាវិការៈ នៃកែវមណីជាវិការៈនៃកែវផលិត ជាវិការៈនៃមាសមានពណ៌ក្រហម ។ កម្រាលធ្វើដោយរោមសត្វ មាន រោមច្រាងទាំង ពីរខាងបល្ល័ង្ករបស់ខ្ញុំ តាំងនៅល្អហើយដោយកម្រាលដែលញាត់ដោយគរ និងកម្រាលដែលធ្វើ ដោយរោមសត្វដ៏វិចិត្រ ដោយរូបសត្វមានសីហៈ និងខ្លាធំជា ដើមផង ដោយកម្រាលដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រេះដោយរតនៈ និងកម្រាលដែលធ្វើដោយរោម សត្វ វិចិត្រដោយរោមសត្វសាហាវផង ។ ខ្ញុំស្កប់ស្កល់ដោយការសើច និងការលេង កាលណា ខ្ញុំចង់ទៅ ខ្ញុំក៏ទៅកាន់ទី ដែលខ្ញុំប្រាថ្នា មួយអន្លើ ដោយបល្ល័ង្កដ៏ប្រសើរ (ក្នុងកាលនោះ) ។ ខ្ញុំបានជាមហេសី នៃទេវរាជ ៨០ ដង បានជាមហេសីនៃស្តេចចក្រពត្តិ ៧០ដង ។ខ្ញុំអន្ទោលទៅក្នុងភពតូចភពធំ តែងបាននូវភោគៈដ៏ច្រើន ខ្ញុំមិន ដែលខ្វះខាតភោគៈឡើយ នេះជា ផលនៃអាសនៈឯក ។ ខ្ញុំតែងអន្ទោលទៅក្នុងភពពីរ គឺទេវតា និងមនុស្ស ខ្ញុំមិនដែលស្គាល់ភពដទៃឡើយ នេះជាផលនៃអាសនៈឯក ។ ខ្ញុំតែងកើតក្នុងត្រកូលពីរ គឺក្សត្រ និងព្រាហ្មណ៍ ប្រកបដោយត្រកូលខ្ពស់ ក្នុងទីទាំងពួង នេះជាផលនៃអាសនៈ ឯក ។ ខ្ញុំមិនស្គាល់ទោមនស្ស ដែលញ៉ាំងចិត្តរបស់ខ្ញុំឲ្យក្តៅ ខ្ញុំមិនស្គាល់នូវភេទផ្សេង ៗ នេះជាផលនៃអាសនៈឯក ។ មេនំ ស្រីគម ស្រីកំពុងពេញល្បែងច្រើននាក់ តែងបម្រើខ្ញុំ ខ្ញុំទៅពី ចង្កេះមួយទៅចង្កេះមួយ គឺគេពផ្លាស់ប្តូរគ្នា មិនដែលដើរដី នេះ ជាផលនៃអាសនៈឯក ។ ពួកស្រីដទៃផ្លូតទឹកឲ្យខ្ញុំ ពួកស្រីដទៃ ឲ្យខ្ញុំបរិភោគភោជន ពួកស្រីដទៃប្រដាប់តាក់តែងឲ្យខ្ញុំ ពួកស្រីដទៃឲ្យខ្ញុំត្រេកអរ សព្វ ៗ កាល ។ ពួកស្រីដទៃលាប គ្រឿងក្រអូបឲ្យខ្ញុំ នេះជាផលនៃអាសនៈឯក ។ កាលខ្ញុំនៅ ក្នុងមណ្ឌបក្តី នៅជិត គល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី បល្ល័ង្ក តែងកើតឡើង ព្រោះដឹងនូវតម្រិះរបស់ខ្ញុំ នេះភពទីបំផុតរបស់ខ្ញុំ ភពជាទីបំផុតនេះកំពុងប្រព្រឹត្តទៅ ថ្ងៃនេះខ្ញុំទម្លាក់ចោល នូវរាជ្យ ហើយចូលទៅកាន់ផ្នួស ។ ក្នុងកប្បទីមួយសែនអំពី ភទ្ទកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអាសនៈឯក ។ កិលេស ទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោល អស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។ បានឮថា ព្រះឯកសនទាយិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកសនទាយិកាថេរិយាបទាន ។

៥. បញ្ចទីបទាយិកាថេរិយាបទានកែប្រែ

[១៥] ក្នុងកាលនោះខ្ញុំជាស្រីអ្នកដំណើរ នៅក្នុងនគរហង្ស វតី ខ្ញុំជាស្រីត្រូវការដោយកុសល តែងដើរទៅរកអារាមទៅរកវិហារ ។ ខ្ញុំបានឃើញដើមពោធិព្រឹក្សដ៏ ឧត្តមក្នុងថ្ងៃកាឡប័ក្ខ ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះពោធិព្រឹក្សនោះ ក៏អង្គុយនៅ ក្បែរគល់នៃពោធិព្រឹក្ស ។ខ្ញុំតម្កល់ចិត្តគោរព ធ្វើនូវ អញ្ជលីលើសិរ្សៈ ហើយរងនូវសោមនស្ស ក៏គិតយ៉ាងនេះ ក្នុងខណៈនោះថា បើព្រះពុទ្ធមានគុណរាប់មិនបាន មិនមានបុគ្គលផ្ទឹមស្មើមែន សូមឲ្យពោធិព្រឹក្សនេះ សំដែងនូវបាដិហារ្យដល់អាត្មាអញ គឺសូមឲ្យពោធិព្រឹក្សភ្លឺស្វាង ។ ដំណាលគ្នានឹង ខ្ញុំកំពុង ពិចារណា ពោធិព្រឹក្សក៏ភ្លឺស្វាង ក្លាយទៅជាពណ៌ មាសទាំងអស់ ទិសទាំងពួងក៏រុងរឿង ក្នុងខណៈនោះ ។ ខ្ញុំ អង្គុយក្បែរ គល់ពោធិព្រឹក្សនោះ អស់ ៧ ថ្ងៃ ៧ យប់ ដល់ថ្ងៃទី ៧ ខ្ញុំបានបូជាប្រទីប ។ ប្រទីបទាំង ៥ នោះ ក៏ភ្លឺរុងរឿងឡើង ព័ទ្ធអាសនៈ កាលនោះប្រទីបទាំងឡាយរបស់ខ្ញុំភ្លឺរុងរឿង ដរាបដល់ព្រះអាទិត្យរះឡើង ។ លុះខ្ញុំលះបង់រាងកាយ ជារបស់មនុស្ស ក៏បានទៅកើតឋានតាវត្តឹង្ស ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុក នូវចេតនានោះផង ។ ប្រាសាទរបស់ខ្ញុំដែលបុញ្ញកម្មធ្វើល្អហើយ ក្នុងឋានតាវត្តឹង្សនោះ លោកហៅថា បញ្ចទីបប្រាសាទ មានកម្ពស់ ៦០ យោជន៍ មានទំហំ ៣០យោជន៍ ។ ប្រទីបទាំងឡាយរបស់ខ្ញុំ មានចំនួនរាប់មិនអស់ តែងភ្លឺរុងរឿងជុំវិញ ភពទេវតាក៏ភ្លឺ ដោយពន្លឺប្រទីបនោះដែរ ។ ខ្ញុំអង្គុយបែរមុខទៅ កាន់ទិសខាង កើត បើខ្ញុំប្រាថ្នាដើម្បីមើល ខាងលើខាងក្រោម និងទិសទទឹង ខ្ញុំក៏ឃើញនូវវត្ថុទាំងអស់ ដោយចក្ខុ ។ ខ្ញុំប្រាថ្នាដើម្បីឃើញ នូវកម្មដែលខ្ញុំធ្វើអាក្រក់ ដរាបណា គ្រឿងបិទបាំងក្នុងវត្ថុ ទាំងនោះ ទោះជាឈើឬភ្នំ ក៏មិនមានដរាបនោះ ។ ខ្ញុំបានជា មហេសីនៃទេវរាជ ៨០ ដង បានជាមហេសីនៃសេ្តចចក្រពត្តិ ១០០ ដង ។ខ្ញុំទៅកាន់កំណើតណា ៗ ជាទេវតា ឬមនុស្ស ប្រទីបមានចំនួនមួយសែនភ្លឺជុំវិញខ្ញុំ ។ លុះខ្ញុំច្យុតចាកទេវ លោក មកកើតក្នុងផ្ទៃមាតា កាលខ្ញុំនៅក្នុងផ្ទៃនៃមាតា ភ្នែករបស់ខ្ញុំមិនដែលធ្មេចឡើយ ។ ប្រទីបចំនួនមួយសែន ដែល ប្រកបដោយបុញ្ញកម្ម រមែងភ្លឺក្នុងផ្ទះ ជាទីប្រសូតិ នេះជាផល នៃប្រទីប ៥ ។ កាលភពជាទីបំផុត ដល់ព្រមហើយខ្ញុំញ៉ាំង ចិត្តឲ្យប្រព្រឹត្តទៅ ខ្ញុំឃើញព្រះនិព្វាន មិនមានជរានិងមរណៈ មានសេចក្តីត្រជាក់ ។ ខ្ញុំមានអាយុ ៧ឆ្នាំ អំពីកំណើត ក៏បាន សម្រេចព្រះអរហត្ត ព្រះពុទ្ធទ្រង់ឲ្យឧបសម្បទាដល់ខ្ញុំ នេះជាផលនៃប្រទីប ៥ ។ កាលខ្ញុំនៅ ក្នុងមណ្ឌបក្តី ជិតគល់ ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី ប្រទីបតែងភ្លឺរុងរឿង សព្វ ៗ កាល នេះ ជាផលនៃប្រទីប ៥ ។ ទិព្វចក្ខុរបស់ខ្ញុំ ស្អាតវិសេស ខ្ញុំជា ស្រីឈ្លាសក្នុងសមាធិ ដល់នូវអភិញ្ញាបារមី នេះជាផលនៃប្រទីប ៥ ។បពិត្រព្រះអង្គមាន ព្យាយាមធំ ទ្រង់មានចក្ខុ ខ្ញុំ មានការប្រព្រឹត្តធម៌ចប់ស្រេចហើយ មានសោឡសកិច្ចធ្វើ រួចហើយ មិនមានអាសវៈ ជាស្រីមានប្រទីប ៥ សូមថ្វាយ បង្គំនូវព្រះបាទទាំងគូ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃប្រទីប ៥ ។ កិលេសទាំងឡាយ ខ្ញុំ បានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំ ជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះ ពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះបញ្ចទីបទាយិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ បញ្ចទីបទាយិកាថេរិយាបទាន ។

៥. នឡមាលិកាថេរិយាបទានកែប្រែ

[១៦] កាលនោះឯង ខ្ញុំកើតជាកិន្នរញី នៅទៀបឆ្នេរស្ទឹងចន្ទ ភាគា ខ្ញុំបានឃើញព្រះពុទ្ធជាព្រះសយម្ភូ ទ្រង់ប្រាសចាកធូលី ទ្រង់ឈ្នះកិលេស ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយខ្លាំង មានចិត្តត្រេកអរ ធ្វើនូវអញ្ជលី ហើយកាន់យក នូវកម្រងផ្កា បបុះ ទៅបូជាចំពោះព្រះសយម្ភូ ។ ខ្ញុំលះបង់រាងកាយជា កិន្នរញី បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែល ខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង ។ ខ្ញុំ បានជាមហេសី នៃទេវរាជ ៣៦ ដង សេចក្តីប្រាថ្នាដោយចិត្តរបស់ខ្ញុំ រមែងកើតឡើង តាមសមគួរដល់សេចក្តីប្រាថ្នា ។ ខ្ញុំបានជាអគ្គមហេសី នៃសេ្តចចក្រពត្តិ ១០ ដង ព្រោះបាន សន្សំកងកុសល ខ្ញុំតែងអន្ទោលទៅ ក្នុងភពទាំងឡាយ ។ កុសលរបស់ខ្ញុំរមែងមាន ខ្ញុំបានចូលទៅកាន់ផ្នួស ថ្ងៃនេះខ្ញុំជា ស្រីគួរដល់ការបូជា ក្នុងសាសនានៃព្រះសក្យបុត្ត ។ ក្នុងកប្ប ទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រង ផ្កាបបុះ ។ ថ្ងៃនេះខ្ញុំមានចិត្តស្អាត ប្រាសចាកចិត្តលាមក មានអាសវៈ ទាំងពួងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀត ឡើយ ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំង ពួង ខ្ញុំដកចោល អស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះ បានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមក ល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះនឡមាលិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ ព្រះនឡមាលិកាថេរិយាបទាន ។

៧. មហាបជាបតិគោតមីថេរិយាបទានកែប្រែ

[១៧] ក្នុងសម័យមួយ ព្រះសម្ពុទ្ធជាប្រទីបនៃលោកព្រះអង្គ ជាសារថី ទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់គង់នៅក្នុងកូដា គារសាសា ក្នុងមហាវ័ន ទៀបក្រុងវេសាលី ។ កាលនោះ ភិក្ខុនីឈ្មោះមហាបជាបតិគោតមី ជាព្រះមាតុច្ឆានៃព្រះជិនស្រីនៅក្នុងសំណាក់ភិក្ខុនី ជិតបុរីជាទីរីករាយនោះឯង ។ ព្រះនាង មហាបជាបតិគោតមីភិក្ខុនី នៅក្នុងទីស្ងាត់ជាមួយនឹងពួកភិក្ខុ នី ដែលមានចិត្តរួចស្រឡះចាកកិលេសចំនួន ៥០០ រូប ព្រះ នាងមានចិត្តត្រិះរិះយ៉ាងនេះថា អញ (បើរស់នៅ) មិនបាន ទាន់ការបរិនិព្វាននៃព្រះសម្ពុទ្ធ នៃគូសាវ័កនៃរាហុល អានន្ទ និង នន្ទទេ នឹងសុំអនុញ្ញាតព្រះលោកនាថជាមហេសី លះបង់នូវ អាយុសង្ខារ ទៅកាន់ព្រះនិព្វានភ្លាម ៗ ។ សេចក្តីត្រិះរិះរបស់ នាងភិក្ខុនី ៥០០ រូបក្តី សេចក្តីត្រិះរិះរបស់នាងភិក្ខុនីទាំងឡាយ មាននាងភិក្ខុនីឈ្មោះខេមាជាដើមនេះក្តី ក៏ដូចព្រះនាងគោតមី ដែរ ។ គ្រានោះ មានការកក្រោកផែនដី ទាំងផ្គរក៏លាន់ឮ ឡើងទេវតាទាំងឡាយ ដែលអាស្រ័យនៅក្នុងសំណាក់ភិក្ខុនី ក៏ត្រូវសេចក្តីសោកបៀតបៀន ។ (ទេវតាទាំងនោះ) យំទួញ ញ៉ាំងទឹកភែ្នកនិងសេចក្តីករុណា ឲ្យប្រព្រឹត្តទៅក្នុងទីនោះភិក្ខុនីទាំងអស់ ចូលទៅជិតនាងគោតមីភិក្ខុនី ជាមួយនឹង ទេវតាទាំងនោះ ហើយក្រាបចុះដោយសិរ្សៈទៀបបាទា ពោល នូវពាក្យនេះថា បពិត្រព្រះនាងជាម្ចាស់ យើងទាំងឡាយនៅក្នុងទីស្ងាត់ ត្រូវដំណក់ទឹកស្រោចស្រប់ហើយក្នុងទីនោះ ។ បពិត្រព្រះនាងគោតមីជាម្ចាស់ ផែនដីនោះ កក្រើកញាប់ញ័រ ទាំងផ្គរក៏លាន់ឮឡើង ទាំងសេចក្តីខ្សឹកខ្សួល ពួកយើងក៏បាន ឮដែរ តើមានហេតុដូចម្តេច ។ គ្រានោះ ព្រះនាងក៏ប្រាប់នូវ ហេតុទាំងអស់ ដែលនាងត្រិះរិះ ។ លំដាប់នោះភិក្ខុនីទាំងអស់ បាន ប្រាប់នូវហេតុដែលខ្លួនត្រិះរិះហើយដែរថា បពិត្រព្រះនាង ជាម្ចាស់ ព្រះនិព្វានជាទីក្សេមយ៉ាងក្រៃលែង បើព្រះនាងពេញ ចិត្តហើយ បពិត្រព្រះនាង ដែលបានព្រះពុទ្ធអនុញ្ញាតហើយ យើងទាំងអស់គ្នានឹងនិព្វានដែរ ។ យើងទាំងឡាយនឹងចេញ ចាកផ្ទះចាកភព ជាមួយនឹងព្រះនាងដែរ យើងនឹងទៅកាន់ព្រះ និព្វាន ជាបុរីដ៏ឧត្តម ជាមួយនឹងព្រះនាងទៀត ។ កាលភិក្ខុនី ទាំងឡាយ ពោលដើម្បីនិព្វាន គ្រានោះ ព្រះនាងក៏ពោលថា ខ្ញុំនឹងថាអ្វី ហើយក៏ចេញទៅចាកលំនៅភិក្ខុនី ជាមួយនឹងភិក្ខុនីទាំងអស់ រួចពោលថា ទេវតាណាដែលអាស្រ័យនៅក្នុងសំណាក់ភិក្ខុនី ទេវតាទាំងនោះសូមអត់ទោសដល់ខ្ញុំ ការ ឃើញលំនៅនាងភិក្ខុនីនេះ ជាការឃើញទីបំផុតរបស់ខ្ញុំ ។ជរាក្តី មច្ចុក្តី មិនមានក្នុងទីណា ការជួបប្រទះដោយសត្វ និង សង្ខារ មិនជាទីស្រឡាញ់ក្តី ការព្រាត់ប្រាសចាកសត្វ និង សង្ខារជាទីស្រឡាញ់ក្តី មិនមានក្នុងទីណាទីនោះ ហៅថា អសង្ខតៈ ។ ពួកភិក្ខុនីជាឱរសរបស់ព្រះសុគត ដែលមិនទាន់ ប្រាសចាករាគៈ បានស្តាប់នូវពាក្យនោះហើយ ត្រូវសេចក្តី សោកគ្របសង្កត់ ក៏ខ្សកខ្សួលថា ឱហ្ន៎ ! យើងទាំងឡាយ ជា បុគ្គលឥតបុណ្យ ។ ទីលំនៅភិក្ខុនីនេះ បើវៀរចាកពួកភិក្ខុនី ទាំងនោះហើយ ក៏នឹងសូន្យឈឹង ពួកនាងភិក្ខុនី ជាឱរសរបស់ ព្រះជិនស្រីក៏លែងប្រាកដ ដូចជាផ្កាយ ដែលមិនប្រាកដក្នុងពេលភ្លឺច្បាស់ ។ ព្រះនាងគោតមីនឹងទៅកាន់និព្វានជាមួយ ភិក្ខុនី ៥០០ រូប ដូចទន្លេគង្គា ហូរទៅកាន់សាគរជាមួយស្ទឹង ៥០០ ដូច្នោះ ។ ពួកឧបាសិកាដែលមានសទ្ធាចេញអំពីផ្ទះ ដើរ ទៅតាមច្រក បានឃើញព្រះនាងគោតមីនោះ ក៏ក្រាបទៀប បាទា ហើយពោលនូវពាក្យនេះថា ព្រះនាងម្ចាស់ចូរជ្រះថ្លាក្នុងភោគៈដ៏ច្រើនចុះ ព្រះនាងមិនគួរលះបង់ នូវយើងខ្ញុំទាំងឡាយ ឲ្យនៅ ឥតទីពឹងហើយនិព្វានទេ ឧបាសិកាទាំងនោះត្រូវសេចក្តីប្រាថ្នា គ្របសង្កត់ហើយក៏យំរៀបរាប់ (យ៉ាងនេះ) ។ ព្រះ នាងគោតមីបានពោលវាចាដ៏ពីរោះ ដើម្បីបន្ទោបង់នូវសេចក្តី សោករបស់ស្រីទាំងនោះថាម្នាលកូនទាំងឡាយ នាងទាំងឡាយមិនគួរយំស្រែកទេ ថ្ងៃនេះជាកាលគួរនាងទាំងឡាយ សើចសប្បាយទេតើ ។ ព្រោះសេចក្តីទុក្ខ ខ្ញុំបានកំណត់ដឹងហើយហេតុនាំឲ្យកើតទុក្ខខ្ញុំវៀរស្រឡះហើយ ព្រះនិព្វានជា ទីរលត់ទុក្ខ ខ្ញុំបានធ្វើឲ្យឲ្យជាក់ច្បាស់ហើយ ទាំងមគ្គទៀត ខ្ញុំក៏បានអប់រំល្អហើយ ។

ចប់ ភាណវរះ ។

ព្រះសាស្តា ខ្ញុំបំរើហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាធម្មជាតិនាំ សត្វទៅក្នុងភព ខ្ញុំក៏បានដកចោលហើយ ។ ស្រីទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាទីអស់ទៅនៃសំយោជនៈទាំងពួងនោះ ខ្ញុំក៏បាន ដល់ហើយ ។ ព្រះពុទ្ធក្តី ព្រះសទ្ធម្មរបស់ព្រះពុទ្ធនោះក្តី ឋិត នៅមិនខ្វះខាត ដរាបណា កាលនេះ ជាកាលគួរដើម្បីខ្ញុំនឹង និព្វានដរាបនោះ ម្នាលកូនស្រីទាំងឡាយ នាងទាំងឡាយ កុំ សោកស្តាយខ្ញុំឡើយ ។ ព្រះកោណ្ឌញ្ញៈ ព្រះអានន្ទ ព្រះនន្ទ ព្រះរាហុល ព្រះជិនស្រីព្រមទាំងព្រះសង្ឈ ចូរឋិតនៅជាសុខ ចុះ ទាំងពួកតិរិ្ថយ ដែលមានសេចក្តីល្លង់ខ្លៅសាបសូន្យហើយ ក៏ឋិតនៅជាសុខចុះ ។ យសនៃវង្សរបស់ស្តេចឱក្កាកៈ ចម្រើន ឡើងហើយញំាញីនូវមារ ម្នាលកូនស្រីទាំងឡាយ ក្រែង (កាលនេះ) ជាសម្បត្តិកាល ដើម្បីឲ្យខ្ញុំនិព្វានហើយឬ ។ចាប់តាំងអំពីយូរយារមកហើយ សេចក្តីប្រាថ្នាណា ដែលខ្ញុំតម្កល់ ទុក (សេចក្តីប្រាថ្នានោះ) នឹងសម្រេចក្នុងថ្ងៃនេះ កាលនេះ ជាកាលគួរទូងភេរី គឺសេចក្តីត្រេកអរក្នុងធម៌ ម្នាលកូនស្រី ទាំងឡាយ នាងទាំងឡាយ មានប្រយោជន៍អ្វី នឹងសម្រក់ទឹក ភ្នែក ។ បើនាងទាំងឡាយមានសេចក្តីអាណិតខ្ញុំ ឬក៏ជាអ្នក កតញ្ញូនឹងខ្ញុំ នាងទាំងអស់គ្នា ចូរធ្វើព្យាយាមឲ្យមាំ ដើម្បី ញ៉ាំងព្រះសទ្ធម្ម ឲ្យតាំងនៅមាំចុះ ។ ព្រះសម្ពុទ្ធដែលខ្ញុំអង្វរ សុំហើយ ព្រះអង្គក៏ទ្រង់ប្រទាននូវផ្នួសដល់ស្រីទាំងឡាយ ព្រោះហេតុនោះ ខ្ញុំនឹងត្រេកអរយ៉ាងណា នាងទាំងឡាយ ចូរ ប្រព្រឹត្តតាមដំណើរនោះ យ៉ាងនោះចុះ ។ ព្រះនាងគោតមី បាន ប្រៀនប្រដៅនូវពួកឧបាសិកាទាំងនោះយ៉ាងនេះហើយ ពួកភិក្ខុនីក៏ហែហម ហើយចូលទៅថ្វាយបង្គំព្រះសម្ពុទ្ធ បានពោលនូវពាក្យនេះថា បពិត្រព្រះសុគត ខ្ញុំព្រះអង្គ ជាព្រះមាតារបស់ ព្រះអង្គ បពិត្រព្រះអង្គទ្រង់មានប្រាជ្ញា តែព្រះអង្គជាព្រះបិតា នៃខ្ញុំព្រះអង្គ បពិត្រព្រះលោកនាថ ព្រោះព្រះអង្គទ្រង់ប្រទាននូវព្រះសទ្ធម្មនិងសេចក្តីសុខ បពិត្រព្រះគោតម ខ្ញុំព្រះអង្គឈ្មោះ ថាកើតអំពីព្រះអង្គ ។ បពិត្រព្រះសុគត រូបកាយនៃព្រះអង្គនេះ ខ្ញុំឲ្យចម្រើនហើយ ធម្មកាយជាទីត្រេកអររបស់ខ្ញុំ ព្រះអង្គឲ្យ ចម្រើនហើយ ។ ខ្ញុំម្ចាស់ឲ្យព្រះអង្គបៅទឹកក្សីរ ដែលរម្ងាប់ នូវសេចក្តីស្រេកឃ្លានមួយរំពេច ព្រះអង្គឲ្យខ្ញុំបៅទឹកក្សីរគឺ ធម៌ មានសេចក្តីស្លប់រម្លាប់ជាទីបំផុត បព្រិតព្រះមហាមុនី ព្រះអង្គមិនមានបំណុលដល់ខ្ញុំ ក្នុងការរក្សានូវចំណងទេ ស្រី ទាំងឡាយចង់បានកូន កាលបន់ស្រន់ រមែងបានកូនប្រាកដដូចព្រះអង្គ ។ បពិត្រព្រះអង្គជាឱរស មាតាណារបស់ស្តេច ជាធំជាងនរៈមានស្តេចមន្ធាតុជាដើម មាតានោះ គឺខ្ញុំព្រះអង្គ ដែលលិចចុះក្នុងសមុទ្ទគឺភព បានព្រះអង្គចម្លងហើយ ចាក សមុទ្ទគឺ ភព ។ ព្រះនាម ជាព្រះមាតា ជាព្រះមហេសីរបស់ស្តេច គឺស្រីទាំងឡាយ តែងបានដោយងាយទេ ឯព្រះនាមថាព្រះពុទ្ធមាតានេះ គឺស្រីទាំងឡាយ សឹងបានដោយកម្រក្រៃ ពេក ។ បពិត្រព្រះមហាវីរៈ ឯសេចក្តីប្រាថ្នាជាដំបូងនោះ ខ្ញុំ ព្រះអង្គបានហើយ ដោយសារព្រះអង្គ សេចក្តីប្រាថ្នាទាំងអស់ នោះ ទោះតូចក្តីធំក្តី ព្រះអង្គបានបំពេញឲ្យហើយ ។ ខ្ញុំម្ចាស់ សូមលះបង់នូវសាកសពនេះ ប្រាថ្នានឹងបរិនិព្វាន បពិត្រព្រះ អង្គមានព្យាយាមជានាយក ទ្រង់ធ្វើនូវទីបំផុតនៃទុក្ខ សូមព្រះ អង្គអនុញ្ញាតដល់ខ្ញុំព្រះអង្គ ។ សូមព្រះអង្គសណ្តូក នូវព្រះបាទ ទាំងគូ ដ៏ទន់ល្វន់ដូចផ្កាឈូកដេរដាសដោយស្នាម ចក្រកង្វេរ និងទង់ ខ្ញុំព្រះអង្គមានសេចក្តីស្រឡាញ់ ចំពោះព្រះឱរស នឹង ថ្វាយបង្គំព្រះបាទទាំងគូនោះ ។ សរីរៈរបស់ព្រះអង្គ ប្រាកដស្មើដោយគំនរមាសដែលប្រាកដក្នុងដែនកុរុ សូមព្រះអង្គធ្វើ ឲ្យជារាងកាយ គឺខ្ញុំព្រះអង្គឃើញបានដោយងាយ បពិត្រព្រះ នាយក ខ្ញុំព្រះអង្គនឹងទៅកាន់ព្រះនិព្វាន ជាទីស្ងប់រម្ងាប់ ។ ព្រះ ជិនស្រីទ្រង់សំដែងនូវរាងកាយ ប្រកបដោយលក្ខណៈ ៣២ ប្រដាប់ដោយពន្លឺដ៏ល្អ ដូចព្រះអាទិត្យដ៏ស្រទន់នាអាកាស ក្នុងវេលាល្ងាច ។ លំដាប់នោះ ព្រះនាងគោតមី នោះក្រាបចុះ ដោយសិរ្សៈទៀបព្រះបាទា ប្រាកដស្មើដោយផ្កាឈូករីក មាន រស្មីដូចព្រះអាទិត្យទើបនឹងរះ ប្រដាប់ដោយចក្រហើយ ទូលថា ខ្ញុំសូមថ្វាយបង្គំព្រះអង្គជាព្រះអាទិត្យរបស់នរជន ជាទង់ក្នុងអាទិច្ចត្រកូល ព្រះអង្គជាទីពឹងរបស់ខ្ញុំ ក្នុងកាលជាទីបំផុត ខ្ញុំ មិនបានឃើញព្រះអង្គទៀតទេ ។ បពិត្រព្រះអង្គ ជាកំពូលនៃលោក ធម្មតាស្រ្តីទាំងឡាយ ធ្វើនូវទោសទាំងពួងហើយស្លាប់ទៅបើទោសរបស់ខ្ញុំមានបន្តិចបន្តួច បពិត្រព្រះអង្គទ្រង់ ធ្វើសេចក្តីករុណា សូមព្រះអង្គអត់ទោស នោះដល់ខ្ញុំ ។ ម្យ៉ាង ទៀត ខ្ញុំសូមផ្នួសរឿយ ៗ ដើម្បីស្រីទាំងឡាយ បើខ្ញុំមានទោស ក្នុងហេតុនោះ បពិត្រព្រះអង្គដ៏ប្រសើរ ជាងនរជន សូមព្រះ អង្គអត់នូវទោសនោះ ។ បពិត្រព្រះអង្គមានព្យាយាម ភិក្ខុនី ទាំងឡាយ ដែលខ្ញុំប្រៀនប្រដៅហើយ តាមសេចក្តីអនុញ្ញាតរបស់ព្រះអង្គ បើខ្ញុំទូន្មានមិនល្អក្នុងរឿងនោះទេ បពិត្រព្រះអង្គ ទ្រង់មានសេចក្តីអត់ធន់និងមានព្យាយាម សូមព្រះអង្គអត់នូវទោសនោះដល់ខ្ញុំ ។ (ព្រះសម្ពុទ្ធត្រាស់តបថា) តថាគតអត់ទោស ក្នុងហេតុ ដែលតថាគតមិនទាន់អត់ ប្រយោជន៍អ្វីក្នុងភព ដែលប្រដាប់ ដោយគុណតថាគតនឹងពោល នូវអ្វីដ៏លើសលុប ជាងនាង ដែលពោលដើម្បីនិព្វាន ។ កាលភិក្ខុសង្ឈរបស់តថាគត ស្អាត គ្រប់គ្រាន់ ភិក្ខុសង្ឈក៏គួរដើម្បីរើខ្លួន ចេញចាកលោកនេះ ដូច កាលព្រះចន្ទនិងផ្កាយទាំងឡាយ ដល់នូវសេចក្តីវិនាស ក្នុងកាលព្រះអាទិត្យរះឡើង ស្នាមព្រះចន្ទដែលគេឃើញច្បាស់ ក៏រលុបបាត់ទៅ ។ ភិក្ខុនីដទៃ ក្រៅអំពីព្រះនាងមហាបជាបតិ គោតមីនោះ ធ្វើប្រទក្សិណព្រះជិនស្រីដ៏ប្រសើរ ដូចជាផ្កាយ ប្រព្រឹត្តទៅតាមព្រះចន្ទ ដើរប្រទក្សិណភ្នំសំនេរុ ហើយក្រាប ចុះទៀបព្រះបាទា រួចឈររមិលមើល នូវព្រះភក្រ្តនៃព្រះសាស្តានោះ ។ ព្រះនាងបជាបតិគោតមីក្រាបទូលថា ភ្នែករបស់ខ្ញុំ មិនធ្លាប់ឆ្អែត ដោយការឃើញនូវព្រះអង្គ ត្រចៀករបស់ខ្ញុំ មិន ធ្លាប់ឆ្អែត ដោយភាសិតរបស់ព្រះអង្គ ។ ចិត្តរបស់ខ្ញុំតែមួយ ប៉ុណ្ណោះ ដល់នូវសេចក្តីឆ្អែត ដោយរសនៃធម៌ដ៏ពេញលេញ ។ កាលព្រះមានព្រះភាគទ្រង់បន្លឺឡើង ក្នុងកណ្តាលបរិស័ទ ទ្រង់ប្រហារនូវសេចក្តីរឹងត្អឹងរបស់ជនអ្នកមានវាទៈ ពួកជន ណាបានឃើញព្រះឱស្ឋ បពិត្រព្រះអង្គជាធំជាងនរៈ ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ ។ ជនទាំងឡាយណា ថ្វាយ បង្គំនូវព្រះបាទា មានព្រះអង្គុលីវែង មានព្រះនខាក្រហម មាន ព្រះបញ្ហិវែងល្អ បពិត្រព្រះអង្គ ទ្រង់ដល់នូវទីបំផុតនៃសេចក្តីសៅហ្មង ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ ។ ជនទាំងឡាយណា ស្តាប់នូវពាក្យទាំងឡាយដ៏ពីរោះ ជាទីរីករាយចិត្ត ជាគ្រឿងដុតចោលនូវទោស ជាទីនាំមកនូវប្រយោជន៍ បពិត្រ ព្រះអង្គប្រសើរជាងនរៈ ជនទាំងឡាយនោះ ឈ្មោះថាមាន បុណ្យ ។ បពិត្រព្រះមហាវីរៈ ខ្ញុំជាស្រីមានបុណ្យ ជាអ្នកយក ចិត្តទុកដាក់ ក្នុងការបូជានូវព្រះបាទារបស់ព្រះអង្គ ជាស្រីឆ្លង ចាកផ្លូវលំបាកគឺសង្សារ តាមព្រះពុទ្ធដីការបស់ព្រះអង្គមាន សិរី ។ លំដាប់នោះ ព្រះនាងគោតមី បានក្រាបទូលព្រះមាន ព្រះភាគ ជាស្រីមានវត្តល្អចំពោះភិក្ខុសង្ឈ រួចថ្វាយបង្គំព្រះ រាហុល ព្រះអានន្ទ និងព្រះនន្ទ ហើយពោលនូវពាក្យនេះថា ខ្ញុំ មានសេចក្តីនឿយណាយក្នុងសាកសព ជាលំនៅរបស់រោគ ស្មើដោយលំនៅនៃសត្វមានពិស ជាគ្រឿងកំណត់នៃទុក្ខ ជា ទីគោចរនៃជរា និងមណៈ ។ ជារូបដេរដាសដោយមន្ទិល គឺ សាកសពផ្សេង ៗ ជាអាយត្ត [ដែលពឹងផ្អែកអ្នកដទៃ ដែលឥតអំណាចលើខ្លួន] នៃបុគ្គលដទៃ ជារូបប្រាសចាក អំណាច ព្រោះហេតុនោះ ខ្ញុំប្រាថ្នាដើម្បីព្រះនិព្វាន បពិត្រកូន ទាំងឡាយ លោកទាំងឡាយ ចូរសំគាល់ចុះ ។ ព្រះនន្ទនិងព្រះរាហុលដ៏ចម្រើន ជាអ្នកមិនមានសេចក្តី សោក មិនមានអាសវៈ មានចិត្តនឹងធឹង មិនមានកម្រើកមាន ប្រាជ្ញា មានព្យាយាម គិតរំពឹងនូវធម៌ថា ថ្វើយ ! សង្ខតធម៌ ជារបស់វិនាស ជារបស់មិនមានខ្លឹម មានឧបមាដូចដើមចេក ប្រាកដស្មើដោយកល់មាយា និងថ្ងៃបណ្តើរកូនជារបស់តិច តួច មិនបានតាំងនៅយឺនយូរឡើយ ។ ព្រះនាងគោតមីនេះ ជា ព្រះមាតុច្ឆានៃព្រះជិនស្រីបានចិញ្ចឹមព្រះសម្ពុទ្ធ ដើរទៅកាន់ សេចក្តីស្លាប់ក្នុងទីណា (ទីនោះ) មិនទៀង ត្រូវមានបច្ឆ័យ តាក់តែងទាំងអស់ ។ ចំណែកឯព្រះអនន្ទ នៅជាសេក្ខបុគ្គល ជាប្អូនជាទីស្រលាញ់នៃព្រះជិនស្រីព្រះអានន្ទនោះ បង្ហូរទឹក ភ្នែកក្នុងទីនោះ ធ្វើនូវសេចក្តីករុណា ទួញយំខ្សឹកខ្សួលថា ព្រះ នាងគោតមី ពោលលាទៅកាន់ព្រះនិព្វានហើយ មិនយូរប៉ុន្មាន ទេ ព្រះសម្ពុទ្ធក៏គង់ទៅកាន់ព្រះនិព្វានពុំខានដែរ ដូចភ្លើងមិន មានកំញម ។ ព្រះនាងគោតមី បានមានព្រះសវនីយ៍ ទៅកាន់ ព្រះអានន្ទដែលកំពុងតែយំរៀបរាប់យ៉ាងនេះ ជាអ្នកមានវេទ ដ៏ជ្រៅដូចសាគរ ជាអ្នកយកចិត្តទុកដាក់ ក្នុងការបម្រើព្រះ សម្ពុទ្ធថាបពិត្រលោកកូន កាលបើកាលជាទីរីករាយ ប្រាកដ ហើយលោកកូនមិនគួរសោយសោកទេ បពិត្រលោកកូន សេចក្តីស្លាប់របស់ខ្ញុំនោះ ជាកិច្ចចូលទៅកាន់ព្រះនិញ្វនជាទីបំផុតវិញតើ ។ បពិត្រលោកកូន ព្រះសាស្តាដែលលោកកូន បានទូលសុំហើយទ្រង់ក៏អនុញ្ញាតនូវផ្នួសដល់យើង បពិត្រ លោកកូន ចូរលោកកូនកុំតូចចិត្តឡើយ ព្រោះសេចក្តីខ្វល់ ខ្វាយរបស់លោកកូន ជាការមួយប្រកបដោយផល ។ បទ ណាដែលពួកកតិ្ថកាចារ្យជាន់ចាស់ មិនបានយល់ បទនោះ សូម្បីពួកកុមារីដែលមានអាយុ ៧ឆ្នាំ ក៏យល់ច្បាស់ហើយ ។ លោកកូនចូររក្សាព្រះពុទ្ធសាសនាចុះ ការឃើញលោកកូន(គ្រានេះ) ជាកិច្ចទីបំផុត (របស់ខ្ញុំ) បពិត្រលោកកូន បុគ្គល ទៅហើយមិនប្រាកដ ក្នុងទីណា ខ្ញុំនឹងទៅក្នុងទីនោះ ។ ព្រះ នាយក ជាកំពូលនៃលោក ទ្រង់សំដែងធម៌ផ្សាយទៅក្នុងកាលណា កាលនោះ ខ្ញុំជាស្រ្តីអនុគ្រោះ ខ្ញុំបានពោលនូវាចា ឲ្យពរថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គគង់ព្រះ ជន្មនៅអស់កាលយូរ បពិត្រព្រះមហាមុនី សូមព្រះអង្គគង់ នៅអស់មួយកប្បចុះ សូមព្រះអង្គកុំមានជរា និងមរណៈ ដើម្បី ជាប្រយោជន៍ដល់សត្វលោកទាំងអស់ ។ ព្រះពុទ្ធនោះទ្រង់ ត្រាស់នឹងខ្ញុំ ដែលជាអ្នកក្រាបទូលដូច្នោះ នូវពាក្យនេះថា បពិត្រព្រះនាងគោតមី ព្រះនាងថ្វាយបង្គំយ៉ាងណាព្រះពុទ្ធទាំងឡាយគេមិនដែលថ្វាយបង្គំ យ៉ាងនោះទេ ។ ព្រះតថាគតទាងឡាយ ជាសព្វញ្ញូ បុគ្គលគប្បីថ្វាយបង្គំ ដោយប្រការដូចម្តេច ព្រះពុទ្ធទាំងឡាយ បុគ្គលមិនគប្បីថ្វាយ បង្គំ តើដោយប្រការដូចម្តេច ព្រះអង្គដែលខ្ញុំសួរហើយ សូម ប្រាប់នូវហេតុនោះឲ្យទាន ។ នាងចូរមើលនូវសាវ័កទាំងឡាយ ដែលមានព្យាយាមតឹងតែងមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានសេចក្តីប្រឹងប្រែង ដ៏មាំជានិច្ច ជាអ្នកព្រមព្រៀងគ្នា នេះឈ្មោះថាការថ្វាយបង្គំ នូវព្រះពុទ្ធទាំងឡាយ ។ លំដាប់នោះ ខ្ញុំទៅកាន់លំនៅភិក្ខុនីតែម្នាក់ឯង ក៏គិតយ៉ាង នេះថា ព្រះលោកនាថ ទ្រង់ដល់នូវទីបំផុតនៃត្រៃភពទ្រង់ពេញ ព្រះហឫទ័យនឹងបរិស័ទ ដែលព្រមព្រៀងគ្នា ។ ណ្ហើយចុះ ខ្ញុំ នឹងបរិព្វាន កុំឲ្យឃើញនូវវិបត្តិនោះ ខ្ញុំគិតយ៉ាងនេះហើយ ក៏ ឃើញនូវព្រះពុទ្ធ ជាឥសីទី ៧ ។ ខ្ញុំក្រាបទួលនូវកាលបរិនិព្វានរបស់ខ្ញុំ ចំពោះព្រះនាយក លំដាប់នោះ ព្រះអង្គទ្រង់អនុញ្ញាត ថា បពិត្រព្រះនាងគោតមី ព្រះនាងចូរដឹងនូវកាលជា ទីបរិនិព្វានចុះ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបាន កាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំ បានដល់ហើយសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ ពួកជនពាលណា ដល់នូវសេចក្តីសង្ស័យក្នុងការត្រាស់ ដឹងនូវធម៌នៃស្រ្តីទាំងឡាយ បពិត្រព្រះនាងគោតមី ព្រះនាងចូរ សំដែងនូវឫទ្ធិ ដើម្បីកំចាត់បង់នូវទិដ្ឋិនៃពួកជនពាលនោះ ។ គ្រានោះព្រះនាងគោតមី ក្រាបថ្វាយបង្គំ ព្រះសម្ពុទ្ធហើយ ហោះឡើងទៅឯអាកាស សំដែងនូវឫទ្ធិដ៏ច្រើនជាអនេកតាមពុទ្ធានុញ្ញាត គឺស្រ្តីតែម្នាក់ ធ្វើឲ្យទៅជាច្រើនអ្នកក៏បាន ស្រ្តីច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ទៅកាន់ទីវាល ជាទី ខាងក្រៅជញ្ជាំង ខាងក្រៅភ្នំក៏បាន ដើរទៅមិនទើសទាក់ មុជ ចុះក្នុងផែនដីដ៏បាន ដើរលើទឹកមិនបែកធ្លាយទឹក ហាក់ដូចជា ដើរលើផែនដីក៏បាន ។ ទៅទាំងភ្នែនលើអាកាស ដូចជាសត្វ ស្លាបក៏បាន ញ៉ាំងអំណាចកាយឲ្យអណ្តែតទៅ ដរាបដល់ លំនៅនៃព្រហ្មក៏បាន ។ យកភ្នំសិនេរុធ្វើជាដងឆ័ត្រ យក ផែនដីធំធ្វើជាឆ័ត្រ បង្វិលដងឆ័ត្រ បាំងដើរលើផ្ទៃអាកាស ។ ធ្វើនូវលោកឲ្យរុងរឿង ដូចជាព្រះអាទិត្យ ៦រះឡើងផង ធ្វើ នូវលោកនោះឲ្យជាកម្រងសំណាញ់ ដូចជានៅលើភ្នំយុគន្ធរ ផង ។ កាន់យកនូវវត្ថុទាំងពួងគឺ ដើមមុច្ចលិន្ទ ថ្មធំ ភ្នំសិនេរុ ដើមមន្ទារ និងដើមទទ្ទរៈទាំងឡាយ ដោយក្តាប់ដៃមួយ ដូចជា កាន់គ្រាប់ស្ពៃ ។ បិទបាំងព្រះអាទិត្យ ព្រះចន្រ្ទ ដោយចុងម្រាម ទ្រនូវព្រះចន្ទ្រ ព្រះអាទិត្យមួយពាន់ ដូចជាទ្រនូវគ្រឿងប្រដាប់ ក្បាល ទ្រនូវទឹកក្នុងសមុទ្រទាំង ៤ ដោយដៃម្ខាង ញ៉ាំងភ្លៀងធំមានអាការដូចជាទឹក ហូរអំពីភ្នំយុគន្ធរឲ្យបង្អុរចុះ ។ ព្រះ នាងគោតមីនោះ បាននិម្មិតជាស្តេចចក្រពត្តិ ព្រមទាំងបរិស័ទ សំដែងនូវអត្តភាពជាគ្រុឌផង ដំរីផង សីហៈផង បន្លឺនូវ សម្រែក លើផ្ទៃនៃអាកាស ។ ព្រះនាងតែម្នាក់ឯងនិម្មិតនូវ ពួកភិក្ខុនី ដ៏ច្រើនប្រមាណមិនបានហើយឲ្យបាត់ទៅវិញ នៅតែ ម្នាក់ឯង ទើបពោលនឹងព្រះមុនីថា បពិត្រព្រះមហាវីរៈ ខ្ញុំជា មាតុច្ឆារបស់ព្រះអង្គ ជាស្រ្តីអ្នកធ្វើតាមនូវសាសនារបស់ ព្រះអង្គ បានសម្រេចប្រយោជន៍របស់ខ្លួនហើយ បពិត្រព្រះ អង្គមានចក្ខុ ខ្ញុំសូមថ្វាយបង្គំព្រះបាទាទាំងគូ ។ ព្រះនាង គោតមីនោះ លុះសំដែងឫទ្ធិផ្សេង ៗហើយក៏ចុះចាកផ្ទៃនៃអាកាស មកថ្វាយបង្គំព្រះសម្ពុទ្ធ ជាពន្លឺនៃលោក ហើយអង្គុយ ក្នុងទីដ៏សមគួរ រួចក្រាបទួលថា បពិត្រព្រះមហាមុនី ខ្ញុំកើតមកបានអាយុ ១២០ហើយបពិត្រព្រះមហាវីរៈ ខ្ញុំល្មមប៉ុណ្ណេះហើយបពិត្រព្រះនាយក ខ្ញុំនឹងបរិនិព្វាន ។ គ្រានោះបរិស័ទ ទាំងពួងនោះ មានសេចក្តីអស្ចារ្យក្រៃពេក ផ្គងអញ្ចលីហើយ ពោលថា បពិត្រព្រះនាងមានឫទ្ធិថ្លឹងពុំបាន មានព្យាយាម កិច្ច ទាំងពួង ព្រះនាងបានធ្វើហើយ ។ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុក្នុងធម៌ទាំង ពួងជានាយក ទ្រង់ត្រាស់ឡើង ក្នុងកប្បទីមួយសែន អំពីកប្ប នេះ ។ ក្នុងកាលនោះ ខ្ញុំកើតក្នុងត្រកូលនៃអាមាត្យ ក្នុងនគរ ហង្សវតី ជាត្រកូលបរិបូណ៌ដោយឧបការៈទាំងពួង ដ៏ស្តុក ស្តម្ភមាំមួន មានទ្រព្យច្រើន ។ ក្នុងកាលមួយ ខ្ញុំទៅជាមួយ នឹងបិតា មានពពួកខ្ញុំស្រីចោមរោម មានបរិវារច្រើន ចូលទៅ គាល់ ព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គប្រសើរជាងនរៈ ។ ខ្ញុំបាន ឃើញព្រះជិនស្រីមិនមានអាសវៈ ប្រាកដស្មើដោយព្រះអាទិត្យ ក្នុងសរទកាល ដ៏ដេរដាសដោយកម្រងគឺរស្មី ទ្រង់បង្អុរ ចុះនូវភ្លៀងគឺ ធម៌ ដូចជាព្រះឥន្រ្ទ ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា បានស្តាប់សុភាសិត នៃព្រះពុទ្ធនោះ ព្រះអង្គជានាយកនៃនរៈ ទ្រង់តាំង នូវនាងភិក្ខុនី ជាព្រះមាតុច្ឆាក្នុងទីដ៏ប្រសើរលើស ។ លុះខ្ញុំស្តាប់ហើយ ក៏ថ្វាយនូវមហាទានផង នូវបច្ច័យដ៏ច្រើនផង ដល់ព្រះសម្ពុទ្ធ ដ៏ប្រសើរជាងនរជនអង្គនោះទ្រង់ជាតាទិ បុគ្គល ព្រមទាំងព្រះសង្ឃ អស់ ៧ ថ្ងៃ រួច ខ្ញុំក្រាបចុះទៀបព្រះ បាទា ហើយប្រាថ្នានូវតំណែងនោះ ។ លំដាប់នោះ ព្រះពុទ្ធជាឥសីទី ៧ បានពោលក្នុងបរិស័ទ ច្រើនថា ស្រ្តីណា បានញុំាងព្រះលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់ អស់ ៧ ថ្ងៃ តថាគតនឹងសរសើរនូវស្រ្តីនោះ អ្នក ទាំងឡាយចូលស្តាប់ នូវពាក្យដែលតថាគត នឹងសំដែងដូចត ទៅនេះ ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រះសាស្តា ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឱក្កាកៈ នឹង ត្រាស់ឡើងក្នុងលោក ។ ស្រ្តីនោះ នឹងបានជាឱរស ជាអ្នក ទទួល មត៌ក ក្នុងធម៌ នៃព្រះពុទ្ធនោះ ជាធម្មនិមិ្មតិ ឈ្មោះនាង គោតមី នឹងបានជាសាវិកា នៃព្រះសាស្តាអង្គនោះ ។ នាង គោតមីនេះ ជាព្រះមាតុច្ឆា ជាអ្នករក្សានូវជីវិតនៃព្រះពុទ្ធនោះ នឹងបាននូវទីដ៏ប្រសើរលើស ជាងភិក្ខុនីទាំងឡាយ ជាអ្នកដឹង នូវរាត្រីដ៏វែង (មានអាយុវែង) ។ គ្រានោះ ខ្ញុំស្តាប់នូវព្រះពុទ្ធ ដីកានោះ ក៏មានចិត្តរីករាយ បានបម្រើនូវព្រះជិនស្រីដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិតតមក ខ្ញុំក៏ធ្វើមរណ កាល ។ ខ្ញុំបានទៅកើត ក្នុងពួកទេវតាជាន់តាវត្តឹង្សសម្រេច នូវសេចក្តីប្រាថ្នាទាំងពួង បានគ្របសង្កត់ នូវទេវតាទាំងឡាយ ដទៃដោយអង្គ ១០ យ៉ាង គឺដោយរូប សំឡេង ក្លិន រស សម្ផ័ស្ស អាយុ វណ្ណៈ សុខៈ យស ។ មួយទៀត ខ្ញុំឈ្នះឈ្នាន រុងរឿង ដោយអធិបតេយ្យ (ជាគម្រប់ ១០) ខ្ញុំបានជាមហេសីរបស់ព្រះឥន្រ្ទ ក្នុងឋាននោះ ។ ខ្ញុំត្រូវខ្យល់គឺកម្មបក់ផាត់ទៅ អន្ទោលទៅក្នុងសង្សារ បានទៅកើតក្នុងស្រុកទាសគ្រាម ក្នុងដែននៃស្តេច ឈ្មោះកាសិកៈ ។ គ្រានោះ ខ្ញុំប្រុស ៥០០ នាក់ ឥតខ្វះខាត នៅក្នុងស្រុកនោះ ជនណាជាធំជាងជនទាំងពួង ក្នុងស្រុកនោះ ខ្ញុំបានជាប្រពន្ធរបស់ជននោះ ។ ភិក្ខុប្រាំរយអង្គរបស់ព្រះសយម្ភូ បានចូលទៅកាន់ស្រុកនោះ ដើម្បីបិណ្ឌបាត ខ្ញុំព្រមទាំងញាតិទាំងអស់ ឃើញភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ ខ្ញុំព្រមទាំងប្តី មានចិត្តជ្រះថ្លា បានធ្វើកុដិប្រាំ រយខ្នង (ប្រគេន) ចូលទៅបម្រើអស់ ៤ ខែ ហើយប្រគេននូវ ត្រៃចីវរ ។ ខ្ញុំព្រមទាំងប្តី លុះច្យុតចាកអត្តភាពនោះ បានទៅ កើតក្នុងឋានតាវត្តឹង្ស ឥឡូវនេះ ខ្ញុំកើតក្នុងបូរីឈ្មោះទេវទហៈ ក្នុងភពជាទីបំផុត ។ ព្រះបិតារបស់ខ្ញុំជាសាក្យៈ ព្រះនាមអញ្ជនៈ ព្រះមាតារបស់ខ្ញុំ ព្រះនាមសុលក្ខណា លំដាប់នោះ ខ្ញុំបានទៅកាន់ដំណាក់ (អគ្គទេពី) នៃព្រះរាជាព្រះនាមសុទ្ធោទនៈ ក្នុងក្រុងកបិលពស្តុ ។ ស្រ្តីទាំងអស់ កើតក្នុងសាក្យត្រកូល បានទៅកាន់ដំណាក់ (ស្រំស្នំ)របស់ ព្រះបាទសុទ្ធោ ទនៈនោះ ខ្ញុំប្រសើរជាងស្រ្តីទាំងអស់ បានជាអ្នករក្សានូវព្រះ ជិនស្រី។ ព្រះសម្ពុទ្ធនោះ ជានាយក ជាបុត្តរបស់ខ្ញុំ ទ្រង់ចេញ ទៅបព្វជ្ជា លុះកាលជាខាងក្រោយ ខ្ញុំក៏ចេញទៅបួសជាមួយ នឹងស្រ្តីប្រាំរយនាក់ ។ ខ្ញុំបានពាល់ត្រូវនូវសន្តិសុខ ជាមួយនឹង ពួកនាងសាកិយានីទាំងឡាយ ជាស្រ្តីមានព្យាយាម ក្នុងកាល នោះជន ទាំងឡាយណា ជាស្វាមីរបស់យើង ក្នុងជាតិមុន ។ ជនទាំងនោះ ជាអ្នកធ្វើបុណ្យ អ្នកធ្វើលទ្ធិដ៏ធំដែល ព្រះសុគត អនុគ្រោះហើយ ក៏បាននូវព្រះអរហត្ត ។ ភិក្ខុនីទាំងឡាយដទៃ ក្រៅអំពីព្រះនាងមហាបជាបតិគោតមី នោះ ហោះទៅកាន់ផ្ទៃអាកាស មានឬទ្ធិច្រើន រុងរឿងដូចជាផ្កាយប្រជុំគា្ន សំដែងឫទ្ធិជាអនេក ជាស្រ្តីសិក្សា ក្នុងបុញ្ញកម្មទាំងឡាយ ដូចជាជាងមាស ធ្វើនូវគ្រឿងប្រដាប់ដ៏ប្លែក ៗ ។ គ្រានោះ ភិក្ខុនីទាំងឡាយ សំដែងនូវបាដិហារ្យផ្សេង ៗ ជា ច្រើន ញុំាងព្រះមុនី ដ៏ប្រសើរដូចជាព្រះអាទិត្យ ព្រមទាំងបរិស័ទឲ្យត្រេកអរ ។ ចុះអំពីផ្ទៃអាកាស មកថ្វាយបង្គមព្រះពុទ្ធ ជាឥសីទី ៧ លុះព្រះពុទ្ធដ៏ប្រសើរជាងនរៈ ទ្រង់អនុញ្ញាតហើយ ក៏គង់ក្នុងទីដដែលវិញ រួចទូលថា បពិត្រព្រះមហាវីរៈ ព្រះនាង គោតមី បានអនុគ្រោះខ្ញុំព្រះអង្គទាំងអស់គ្នា ពួកខ្ញុំព្រះអង្គ បានព្រះនាងគោតមី នោះអប់រំដោយបុណ្យទាំងឡាយ ក៏បាន ដល់នូវការអស់ទៅនៃអាសវៈ ។ កិលេសទាំងឡាយ ពួកខ្ញុំ ម្ចាស់ដុតបំផ្លាញហើយ ភពទាំងពួង ពួកខ្ញុំម្ចាស់ដកចោលហើយពួកខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ពួកខ្ញុំម្ចាស់មកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ពួកខ្ញុំ ម្ចាស់បានដល់ហើយសាសនារបស់ព្រះពុទ្ធ ពួកខ្ញុំម្ចាស់បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ពួកខ្ញុំម្ចាស់បាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ពួកខ្ញុំ ព្រះអង្គក៏បានប្រតិបត្តិហើយ ។ បពិត្រព្រះមហាមុនី ពួកខ្ញុំ ម្ចាស់ជាអ្នកស្ទាត់ ក្នុងឫទ្ធិផង ស្ទាត់ក្នុងទិព្វសោតធាតុ និង ចេតោបរិយញ្ញាណផង ។ ពួកខ្ញុំម្ចាស់ ដឹងនូវបុព្វនិវាសៈជម្រះ នូវទិព្វចក្ខុ អស់អាសវៈទាំងពួងហើយ ឥឡូវនេះភពថ្មីទៀត មិនមានឡើយ ។ បពិត្រព្រះមហាវីរៈ ញាណរបស់ខ្ញុំម្ចាស់ កើតឡើងក្នុងសំណាក់នៃព្រះអង្គ រមែងមានក្នុងអត្ថផង ក្នុងធម៌ផង ក្នុងនិរុត្តិផង ក្នុងបដិភាណផង ។ បពិត្រព្រះនាយក ពួកខ្ញុំព្រះអង្គមានមេត្តាចិត្ត បានបម្រើព្រះអង្គហើយ បពិត្រ ព្រះមហាមុនី សូមព្រះអង្គ អនុញ្ញាតពួកខ្ញុំព្រះអង្គទាំងអស់ ដើម្បីបរិនិព្វាន ។ ព្រះជិនស្រីទ្រង់ត្រាស់ថា តថាគតនឹង ពោលដូចម្តេច ចំពោះនាងទាំងឡាយ ដែលចេះទទូចនិយាយ យ៉ាងនេះថា យើងទាំងឡាយ សុំបរិនិព្វានឥឡូវនេះ (កាលបើ យ៉ាងនេះ) នាងទាំងឡាយ ចូរសំគាល់នូវកាលគួរដើម្បីនិព្វាន ចុះ ។ កាលនោះ ភិក្ខុនីទាំងឡាយនោះ មានព្រះនាងគោតមី ជាដើម ថ្វាយបង្គំព្រះជិនស្រីក្រោកចាកអាសនៈ ហើយដើរ ទៅ ។ ព្រះលោកនាយក ជាកំពូលនៃលោក ជាកំពូលនៃលោក ជាអ្នកប្រាថ្នា មួយអន្លើ ដោយពួកជនដ៏ច្រើន បានស្តេចទៅ តាមព្រះមាតុច្ឆា ដរាបដល់បន្ទប់ ។ គ្រានោះឯង ព្រះនាង គោតមី ក្រាបចុះទៀបព្រះបាទាទាំងគូរ នៃព្រះលោកពន្ធុ ជា មួយនឹងពួកភិក្ខុនីទាំងអស់នុះ នេះឈ្មោះថាការថ្វាបង្គំនូវព្រះ បាទជាទីបំផុត ។ ការឃើញព្រះលោកនាថនៃខ្ញុំ ជាការឃើញ ទីបំផុត ខ្ញុំនឹងមិនបានឃើញ នូវព្រះភក្រ្តរបស់ព្រះអង្គ ដែល មានអាការមិនស្លាប់ទៀតឡើង ។ បពិត្រព្រះអង្គមានព្យាយាម ការថ្វាយបង្គំរបស់ខ្ញុំ ចំពោះព្រះបាទារបស់ព្រះអង្គដ៏ទន់ ល្វន់ នឹងមិនមានទៀតឡើយ បពិត្រព្រះអង្គជាកំពូលនៃលោក ខ្ញុំនឹងទៅកាន់ព្រះនិព្វាន ក្នុងថ្ងៃនេះ ។ (ព្រះសម្ពុទ្ធទ្រង់ត្រាស់ តបថា) ព្រះនាងនឹងមានប្រយោជន៍អ្វី ដោយរូបក្នុងបច្ចុប្បន្ននេះ ព្រោះរូបទាំងអស់នោះ សុទ្ធតែមានបច្ច័យតាកតែង ជារបស់ មិនមាំមួន ជារបស់ស្តូចស្តើង ។ ព្រះនាងគោតមីនោះ ទៅ កាន់សំណាក់ភិក្ខុនី មួយអន្លើដោយភិក្ខុនីទាំនោះ អង្គុយបត់ ជើង លើអាសនៈប្រសើរ ។ គ្រានោះ ឧបាសិកាទាំងឡាយ ក្នុងទីនោះ ជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា បានឮដំណឹងព្រះ នាងគោតមី ក៏ទៅថ្វាយបង្គំព្រះបាទា ។ យកដៃគក់ទ្រូង យំ ស្រែក គួរអាណិត សោយសោក ផ្តួលខ្លួនលើផែនដី ដូចជា វល្លិដែលគេកាត់ព្ធដ៏គល់ ពោលដូច្នេះថា បពិត្រព្រះនាងជាទីពឹងទីរលឹក ព្រះនាងកុំលះបង់នូវយើងទាំងឡាយ ទៅកាន់ព្រះ និព្វានឡើយ យើងទាំងអស់គ្នា ក្រាបចុះដោយសិរ្សៈ សូម អង្វរឃាត់ ។ ឧបាសិកាណា មានសទ្ធាមានបញ្ញា ជាប្រធាននៃស្រីទាំងនោះ ព្រះនាងគោតមី បានពោលនូវពាក្យនេះ នឹងឧបាសិកានោះ ដែលកំពុងច្របាច់ ព្រះសិររបស់ព្រះនាងថានែកូនស្រី កុំពិលាបឡើយ ព្រោះការយំសោក ជាហេតុនាំ ឲ្យប្រព្រឹត្តទៅតាមនូវអន្ទាក់នៃមារទេ រូបទាំងអស់ ដែលមាន បច្ច័យប្រជុំតាក់តែងហើយ សុទ្ធតែមិនទៀង មានការព្រាត់ ប្រាសជាទីបំផុត ជារបស់នាំឲ្យចលាចល ។ លំដាប់នោះ ព្រះនាងលះបង់នូវពួកឧបាសិកាទាំងនោះ ចូលកាន់បឋមជ្ឈានដ៏ឧត្តម ទុតិយជ្ឈាន តតិជ្ឈាន ចតុត្ថជ្ឈាន ។ ចូលកាន់ អាកាសានញ្ចាយតនជ្ឈាន វិញ្ញាណញ្ចាយតនជ្ឈាន អាកិញ្ចញ្ញាយតនជ្ឈាន នេវសញ្ញានា សញ្ញាយតនជ្ឈាន តាមលំដាប់ ។ ព្រះនាងគោតមី ចូលកាន់ឈានទាំងឡាយ ជាបដិលោមតាំងពីចតុត្ថជ្ឈាន មកដល់បឋមជ្ឈាន ។ ព្រះនាង គោតមីមិនមានអាសវៈ ចេញពីចតុត្ថជ្ឈាននោះហើយ ក៏ និព្វាន ដូចជាប្រទីបអស់ប្រឆេះ ការកម្រើកផែនដីដ៏ធំ ក៏កើត មានឡើងផ្លេកបន្ទោរ ក៏ឆ្វៀលឆ្វាត់ធ្លាក់ចុះពីអាកាស ។ ទាំង ផ្គរក៏លាន់ឮ គគ្រឹកគគ្រេង ទេវតាទាំងឡាយក៏យំខ្សឹកខ្សួល ភ្លៀងផ្កាក៏ធ្លាក់ចុះអំពីអាកាសមកកាន់ផែនដី ។ ស្តេចភ្នំឈ្មោះសិនេរុ ក៏កក្រើកញាប់ញ័រ ដូចអ្នករបាំក្នុងកណ្តាលរឿណរង្គ ទាំងសាគរក៏ស្រែក ហាក់ដូចជាមានសេចក្តីសោក គ្របសង្គត់ ។ ទេវតា នាគ អសុរ ព្រហ្ម មានសេចក្តីសង្វេគ បានពោលក្នុងខណៈនោះថា ឱហ៎្នសង្ខារទាំងឡាយមិនទៀងទេ ដូចយ៉ាង ព្រះនាងគោតមីនេះ គង់ដល់នូវការរលាយបាត់ ទៅ ។ ស្រីទាំងឡាយណា ជាអ្នកធ្វើតាម សាសនានៃព្រះសាស្តា ចោមរោមព្រះនាងគោតមីនេះ ស្រីទាំងនោះមិនមានឧបាទាន និព្វានហើយ ដូចជាអណ្តាតប្រទីបដែលរលត់ ។ ហឺ ! ការប្រកប មានសេចក្តីព្រាត់ប្រាស់ ជាទីបំផុត ហឺ ! រូបទាំង ពួងដែលបច្ច័យតាក់តែងហើយ សុទ្ធតែមិនទៀងហឺ ! ជីវិត មាន សេចក្តីវិនាសជាទីបំផុត មានសេចក្តីខ្សឹកខ្សួលដូច្នេះឯង ។ លំដាប់នោះ ទេវតា ព្រហ្ម ចូលទៅគាល់ព្រះពុទ្ធជាឥសីទី៧ ធ្វើនូវការប្រព្រឹត្តទៅតាម ធម្មតាលោក ដ៏សមគួរតាម កាល ។ គ្រានោះ ព្រះសាស្តា ទ្រង់ត្រាស់ហៅព្រះអានន្ទ ដែល មានវេទដ៏ជ្រៅដូច សាគរថា ម្នាលអានន្ទ អ្នកចូលទៅប្រាប់ នូវ បរិនិព្វានរបស់ព្រះមាតា ដល់ភិក្ខុទាំងឡាយចុះ ។ គ្រានោះ ព្រះអានន្ទមានសេចក្តីទុក្ខ មានភ្នែកពេញដោយទឹកភ្នែក មាន សំឡេងរអាក់អួល ពោលថា ភិក្ខុទាំងឡាយណានៅក្នុងទិស ខាងកើត ខាងត្បូង ខាងលិច ខាងជើង ភិក្ខុទាំងឡាយនោះ ចូរប្រជុំគ្នា ម្នាលភិក្ខុទាំងឡាយ នាងភិក្ខុនីនោះ ជាព្រះមាតារបស់ខ្ញុំ ជាឱរសរបស់ព្រះសុគត ។ ព្រះនាងគោតមីណា ថ្វាយបង្គំព្រះសរីរៈរបស់ព្រះមុនី ជាទីបំផុតដោយការផ្ចិតផ្ចង់ ព្រះនាងគោតមីនោះ ទៅហើយ កាន់ទីស្ងប់រម្ងាប់គឺព្រះនិព្វាន ដូចជាផ្កាយបាត់ទៅ ក្នុងកាលជាទីរះឡើងនៃព្រះអាទិត្យ ។ព្រះលោកនាយកសូម្បីមានព្រះនេត្រ ៥ មិនឃើញ (នូវគតិរបស់ព្រះនាងបជាបតិគោតមី) ទីស្ងប់រម្ងាប់ណា ព្រះនាង បជាបតិគោតមីភិក្ខុនី តម្កល់ទុកនូវឈ្មោះថាពុទ្ធមាតា ទៅ ហើយកាន់ទីស្ងប់រម្ងាប់នោះ ។ បុគ្គលណា មានជំនឿចំពោះ ព្រះសុគត ម្យ៉ាងទៀត សិស្សណារបស់ព្រះមហាមុនី សិស្ស នោះ ជាឱរសរបស់ ព្រះសុគត ចូរធ្វើសក្ការៈដល់ព្រះពុទ្ធ មាតាចុះ ។ ភិក្ខុទាំងឡាយ សូម្បីនៅក្នុងទីឆ្ងាយក្រៃពេកលុះឮដំណឹងនោះ ក៏មកដោយរហ័ស ភិក្ខុពួកខ្លះមកដោយពុទ្ធានុភា ភិក្ខុពួកខ្លះជាអ្នក ឈ្លានក្នុងឫទ្ធិទាំងឡាយ ក៏មកដោយឫទ្ធិ ។ ព្រះនាងគោតមី ផ្ទំលើគ្រែណា ជនទាំងឡាយលើកនូវ គ្រែនោះ ដាក់ក្នុងផ្ទះ កំពូលដ៏ប្រសើរ ជាទីរីករាយ ដ៏ស្អាត ជាវិការៈនៃមាសទាំងអស់ ។ លោកបាលទាំង ៤ ក៏សែង ដោយស្មាទាំងឡាយ ទេវតាដ៏សេសមានព្រះឥន្រ្ទជាដើម ក៏ បានចាប់កាន់ផ្ទះកំពូល ។ ផ្ទះកំពូលទាំងអស់មានចំនួន ៥០០ ខ្នង ដែលព្រះវិស្សុកម្ម ទេវបុត្រនិមិ្មតហើយ មានពណ៌ដូច ជាព្រះអាទិត្យ ក្នុងសរទកាល ។ ភិក្ខុនីទាំងអស់ សិងនៅ លើគ្រែក្នុងទីនោះ ទេវតាទាំងឡាយសែងគ្រែលើស្មា នាំចេញ ទៅតាមលំដាប់ ។ ផ្ទៃអាកាសបិទបាំង ដោយពិតានទាំងអស់ ព្រះចន្រ្ទព្រះអាទិត្យ និងផ្កាយសឹងមានស្នាសុទ្ធតែមាសទាំង អស់ ។ ទង់ទាំងឡាយ ជាអនេកដ៏វិចិត្រ ដូចជាអាវផ្កា ដែល គេលើកឡើងហើយ មានផ្កាឈូកធ្លាក់ចុះ អំពីអាកាស ផ្កា ផុសឡើងអំពីផែនដី ។ ព្រះចន្រ្ទនិងព្រះអាទិត្យក៏ប្រាកដ ទាំង ផ្កាយក៏រុងរឿង ព្រះអាទិត្យត្រង់ជាក់តែមិនក្តៅដូចព្រះចន្រ្ទ ។ ទេវតាទាំងឡាយ ក៏បូជាដោយគ្រឿងក្រអូប កម្រងផ្កាជាទិព្វ មានក្លិនឈ្ងុយឈ្ងប់ផង ដោយគ្រឿងប្រគំផង ដោយការរាំ ច្រៀងផង ។ នាគ អសុរ ព្រហ្ម ក៏បូជាសមគួរតាមសេចក្តី អង់អាច សមគួរតាមកម្លាំង នាំចេញទៅនូវពុទ្ធមាតាដែល និព្វានហើយ ។ ភិក្ខុនីទាំងអស់ ជាឱរសព្រះសុគតដែលនិព្វានហើយជនទាំងឡាយ នាំទៅខាងមុខ ឯព្រះនាងគោតមី ដែល ចិញ្ចឹមព្រះពុទ្ធ ទេវតាធ្វើនូវសក្ការៈ ហើយនាំចេញទៅខាង ក្រោយ ។ ទេវតា មនុស្ស ព្រមទាំងនាគ អសុរ ព្រហ្ម ដើរខាង មុខ ឯព្រះពុទ្ធ ព្រមទាំងសាវ័ក យាងទៅខាងក្រោយ ដើម្បី បូជាព្រះមាតា ។ បរិនិព្វានរបស់ព្រះនាងគោតមី ជាការណ៍ អស្ចារ្យក្រៃពេក យ៉ាងណា បរិនិព្វានរបស់ព្រះពុទ្ធមិនដូច្នោះទេ ។ (ព្រោះថា) ក្នុងពុទ្ធបរិនិព្វាន មិនមានព្រះពុទ្ធនិងពួកភិក្ខុ មានព្រះសារីបុត្តជាដើម (ជាអធិបតីទេ) ក្នុងគោតមីបរិនិព្វាន មានព្រះពុទ្ធ និងពួកភិក្ខុមានព្រះសារីបុត្ត ជាដើម (ជាអធិបតី) ទេវតាទាំងឡាយ ធ្វើជើងថ្ករទាំងឡាយជាវិការនៃគ្រឿង ក្រអូបទាំងអស់ ដេរដាសដោយលំអិតមានក្លិនក្រអូបហើយបូជាសព ភិក្ខុនីទាំងឡាយក្នុងទីនោះ ។ ចំណែកនៃសរីរាវយវៈ សេសសល់ និងឆ្អឹងដែលសេសសល់ ក៏ឆេះសុសអស់ គ្រា នោះ ព្រះអានន្ទ បានពោលនូវវាចា ដែលញុំាងសេចក្តីសង្វេគ ឲ្យកើតថា ព្រះនាងគោតមី ទៅកាន់សេចក្តីស្លាប់ ទាំងសរីវៈរបស់ព្រះនាង ក៏ឆេះសុសអស់ មិនយូរប៉ុន្មាន ព្រះពុទ្ធនឹងបរិនិព្វាន ជាប្រាកដដែរ ។ លំដាប់នោះ ព្រះអានន្ទនោះដែលព្រះ ពុទ្ធទ្រង់ដាស់តឿន ក៏បង្អោននូវព្រះធាតុរបស់ព្រះនាងគោតមី ដែលតម្កល់ទុកក្នុងបាត្ររបស់ព្រះនាង មកថ្វាយ ព្រះលោក នាថ ។ ព្រះពុទ្ធជាឥសីទី៧ ទ្រង់ទទួលនូវព្រះធាតុទាំងឡាយ នោះ ដោយព្រះហស្ត ហើយទ្រង់ត្រាស់ដូច្នេះថា ដើមឈើធំ មានក្លិន កាលនៅរស់ ទាំងទំហំដើមក៏ធំ គប្បីបាក់ទៅ ព្រោះ សភាវៈមិនទៀង យ៉ាងណា ព្រះនាងគោតមីជាប្រធាននៃភិក្ខុ នីសង្ឃ បរិនិព្វានហើយ ក៏យ៉ាងនោះដែរ ។ ម្នាលអានន្ទ អ្នក ចូរមើលចុះ ព្រះពុទ្ធមាតាដែលបិរនិញ្វន ហើយសល់តែសរីរៈទេ អ្នកកុំសោកខ្សឹក ខ្សួលឡើយ ។ ព្រះនាងគោតមីនោះ ឆ្លង ចាកសាគរគឺសង្សារហើយ វៀរចាកសេចក្តីក្តៅក្រហាយ មានសេចក្តីត្រជាក់ មានទុក្ខរលត់ហើយ មិនមែនព្រោះតែ សេចក្តីសោករបស់ពួកជនដទៃឡើយ ។ ព្រះនាងគោតមី ភិក្ខុនីនោះ ជាបណ្ឌិត មានបញ្ញាច្រើន មានប្រាជ្ញាក្រាស់ មួយ ទៀត ព្រះនាងជាអ្នកដឹងនូវរាត្រីវែង គឺអាយុវែង ជាងភិក្ខុនី ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរដឹងយ៉ាងនេះ ចុះ ។ ព្រះនាងគោតមី ស្ទាត់ក្នុងឫទ្ធិផង ស្ទាត់ក្នុងទិព្វសោត ធាតុ និងចេតោបរិយញ្ញាណផង ដឹងបុព្វេនិវាសៈ ជម្រះទិព្វចក្ខុ មានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមាន ទៀតឡើយ ។ ញាណក្នុងអត្ថផង ក្នុងធម៌ផង ក្នុងនិរុត្តិផង ក្នុងបដិភាណផង ដ៏បរិសុទ្ធ ព្រោះហេតុនោះ អ្នកមិនគួរសោក ស្តាយ ព្រះនាងគោតមីនោះឡើយ ។ គតិរបស់បុគ្គលដែល មានចិត្តស្ងប់រម្ងាប់ តាមលំដាប់ រមែងមិនប្រាកដដូចដុំដែក ដែលបុគ្គលដំហើយ ក៏ភ្លឺរុងរឿង ដោយសារភ្លើងយ៉ាងណា ។ គតិរបស់បុគ្គល មានចិត្តផុតចាកកិលេសហើយ ដោយប្រពៃ ឆ្លងចាកបំណងគឺកាមនិងឱឃៈ ដល់នូវអចលបទគឺព្រះ និញ្វនហើយ ក៏មិនប្រាកដយ៉ាងនោះដែរ ។ អ្នកទាំងឡាយ ចូរ មានខ្លួនជាទីពឹងចុះ មានសតិប្បដ្ឋានជាអារម្មណ៍ចុះ ចូរចម្រើន នូវសត្តពោជ្ឈង្គចុះ ចូរធ្វើនូវទីបំផុតនៃកងទុក្ខចុះ ។ បានឮថា ព្រះមហាបជាបតិគោតមីភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ មហាបជាបតិគោតមីថេរិយាបទាន ។

៨. ខេមាថេរិយាបទានកែប្រែ

[១៨] ព្រះជិនស្រីព្រះនាមបទុមុត្តរៈមានបញ្ញាចក្ខុ ចំពោះធម៌ ទាំងពួង ជាលោកនាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ធី ក្នុងនគរហង្សវតី ដែលរុងរឿងដោយរតនៈផ្សេង ៗ ខ្ញុំឆ្អែតស្កប់ ស្កល់ហើយ ដោយសេចក្ដីសុខច្រើន ។ ខ្ញុំចូលទៅគាល់ព្រះ មហាវីរបុរស ហើយបានស្ដាប់ធម្មទេសនា លំដាប់នោះ ខ្ញុំមានសេចក្ដីជ្រះថ្លាកើតឡើង ហើយដល់នូវព្រះជិនស្រីជាទីពឹង ។ ខ្ញុំសូមអង្វរមាតាបិតា ហើយនិមន្តព្រះពុទ្ធជានាយក ព្រមទាំងព្រះសាវ័កមកឆាន់អស់ ៧ ថ្ងៃ ។លុះកន្លង ៧ ថ្ងៃ ផុតទៅ ព្រះពុទ្ធជានរសារថី ទ្រង់តាំងភិក្ខុនី ដែលឧត្តមជាង ពួកភិក្ខុនីមាន បញ្ញាច្រើន ក្នុងទីជាឯតទគ្គៈ ។ ខ្ញុំឮព្រះពុទ្ធវាចា នោះហើយ ក៏រីករាយ បានធ្វើសក្ការៈ ចំពោះព្រះពុទ្ធ ជាមហេសីនោះទៀត ក្រាបចុះហើយប្រាថ្នានូវតំណែងនោះ ។ លំដាប់នោះ ព្រះជិនស្រីទ្រង់ត្រាស់ចំពោះខ្ញុំថា សេចក្ដី ប្រាថ្នារបស់នាង សម្រេចហើយ សក្ការៈដែលនាងធ្វើហើយ ចំពោះតថាគត ព្រមទាំងព្រះសង្ឃ ជាសក្ការៈមានផលរាប់មិន បាន ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាម គោតម ទ្រង់សម្ភពក្នុងត្រកូលក្ស័ត្រឱក្កាកៈ នឹងឧប្បត្តិឡើង ក្នុងលោក ។ នាងនឹងបានជាភិក្ខុនីឈ្មោះខេមា ជាធម្មទាយាទ ជាឱរស ជាធម្មនិម្មិតនៃព្រះសាស្ដានោះ ដល់នូវទីជាឯតទគ្គៈ ។ ខ្ញុំលះបង់រាងកាយ ជារបស់មនុស្ស ហើយចូលទៅកើត ក្នុងឋានតាវត្តឹង្ស ដោយបុញ្ញកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនាផង ។ លុះខ្ញុំច្យុតចាកឋានតាវតឹង្សនោះហើយទើបទៅកើតក្នុងឋានយាមៈ លុះច្យុតចាកឋានយាមៈ នោះហើយ ក៏ទៅកើតក្នុងតុសិត លុះច្យុតចាកឋានតុសិតនោះហើយ ក៏ទៅកើតក្នុងឋាននិម្មានរតី ទៅកើតក្នុងឋានបរនិម្មិត វសវត្តីបុរី ។ ខ្ញុំកើតក្នុងត្រកូលណា ៗ ខ្ញុំបានបានធ្វើភាពជា មហេសីនៃពួកស្ដេចក្នុងត្រកូលនោះ ៗ ព្រោះអានិសង្សនៃបុញ្ញកម្មនោះ ។ លុះច្យុតចាកអត្តភាពនោះហើយ បានធ្វើជា មហេសីនៃពួកស្ដេចចក្រពត្តិផង នៃពួកស្ដេចមានមណ្ឌលផង ក្នុងអត្តភាពជារបស់មនុស្ស ។ ខ្ញុំបានទទួលសម្បត្តិក្នុងទេវ លោកទាំងឡាយផង ក្នុងមនុស្សលោកទាំងឡាយផង ដល់នូវ សេចក្ដីសុខក្នុងទីទាំងពួង ហើយអន្ទោលទៅក្នុងកប្បទាំងឡាយដ៏ច្រើន ។ ក្នុងកប្បទី៩១អំពីកប្បនេះ ព្រះពុទ្ធវិបស្សី ជា លោកនាយក មានព្រះនេត្រដ៏រុងរឿង ឃើញនូវពួកធម៌ទាំង អស់ ទ្រង់កើតឡើងហើយ ។ ខ្ញុំចូលទៅគាល់ព្រះលោកនាយកនោះ ព្រះអង្គជានរសារថី បានស្ដាប់ធម៌ដ៏ប្រសើរហើយ ចូលទៅកាន់ផ្នួស ។ ខ្ញុំបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសាសនានៃព្រះពុទ្ធជាវីរបុរសនោះ ប្រកបព្យាយាម ជាពហុស្សូត អស់មួយម៉ឺនឆ្នាំ ។ ខ្ញុំជាអ្នកឈ្លាសវៃ ក្នុងធម៌ជាបច្ចយាការ ក្លៀវក្លាក្នុងចតុរារិយសច្ច មានបញ្ញាដ៏ល្អិត ជាធម្មកថិកាដ៏ វិចិត្រ ជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្ដា ។ លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងឋានតុសិត ជា ទេវតាមានយស គ្របសង្កត់ពួកទេវតាដទៃក្នុងឋានតុសិត នោះ ដោយផលនៃព្រហ្មចរិយធម៌ ។ ខ្ញុំទៅកើតក្នុងទីណា ៗ ជាស្រីមានភោគៈច្រើន មានទ្រព្យច្រើន មានប្រាជ្ញា មានរូបល្អ ទាំងបរិស័ទក៏មានសណ្ដាប់ធ្នាប់ ។ ខ្ញុំតែងកើតទាន់សាសនា នៃព្រះជិនស្រីដោយបុញ្ញកម្មនិងសេចក្ដីព្យាយាមនោះ សម្បត្តិ ទាំងអស់ ខ្ញុំរកបានដោយងាយ ទាំងជាទីស្រឡាញ់ពេញចិត្តរបស់ខ្ញុំ ។ សូម្បីបុរសណា ៗ ជាភស្ដារបស់ខ្ញុំ ដែលខ្ញុំដើរទៅ ក្នុងទីណា ៗ ភស្ដានោះ ៗមិនដែលមើលងាយខ្ញុំឡើយ ព្រោះ ផលនៃការប្រតិបត្តិរបស់ខ្ញុំ ។ ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធព្រះ នាមកោនាគមនៈ ទ្រង់មានផៅពង្សប្រសើរ មានយសច្រើន ប្រសើរជាង ពួកអ្នកប្រាជ្ញ ទ្រង់កើតឡើង ។ កាលនោះជន ៣ នាក់ គឺនាងធនញ្ជានី ១ សុមេធា ១ ខ្លួនខ្ញុំ ១ កើតក្នុងត្រកូលដ៏ស្ដុកស្ដម្ភ ក្នុងនគរពារាណសី ។ យើងទាំងឡាយ ជាអ្នកកសាងវិហារ ហើយឧទ្ទិសថ្វាយចំពោះព្រះពុទ្ធ ព្រមទាំងព្រះសង្ឃបានវេរថ្វាយសង្ឃារាមនិងទាន រាប់ដោយពាន់ដ៏ច្រើន ចំពោះព្រះមុនី ។ លុះយើងទាំងឡាយគ្រប់គ្នា ច្យុតចាកអត្តភាពនោះហើយបានទៅកើតក្នុងឋានតាវត្តឹង្ស ដល់នូវភាពជា បុគ្គលប្រសើរដោយយស ទាំងក្នុងមនុស្សលោកក៏ដូចគ្នា ។ ក្នុងកប្បនេះដដែល ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សប្រសើរ មានយសធំប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើង ។ គ្រានោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ជាធំលើប្រជា ជនក្នុងនគរ ពារាណសីជាបុរីដ៏ឧត្តមជាឧបដ្ធាករបស់ព្រះពុទ្ធ ជាមហេសី ។ ខ្ញុំត្រូវជាធីតាច្បងរបស់ព្រះរាជាអង្គនោះ ដែល គេឮប្រាកដថាឈ្មោះសមណី ខ្ញុំបានស្ដាប់ព្រះធម៌របស់ ព្រះ ជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងបព្វជ្ជា ។ ព្រះវររាជបិតា ទ្រង់ពុំអនុញ្ញាតដល់យើង គ្រានោះ យើងជាអ្នកមិនខ្ជិលច្រអូសទេប្រព្រឹត្តព្រហ្មចរិយៈសម្រាប់កុមារី អស់ ២០ ពាន់ឆ្នាំ ក្នុងផ្ទះជាព្រះរាជកញ្ញា ឋិតនៅក្នុងសេចក្ដីសុខ ត្រេកអររីក រាយក្នុងការបម្រើព្រះពុទ្ធ ជាព្រះរាជធីតា ៧ អង្គ គឺ នាង សមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា១ សុធម្មា ១ សង្ឃទាសិកា ជាគម្រប់ប្រាំពីរ ។ (ក្នុងពុទ្ធុប្បាទព្រះ សមណគោតមនេះធីតាទាំង ៧ នោះ) គឺ ខ្លួនខ្ញុំ ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលកេសី ១ កិសាគោតមី ១ ធម្មទន្នា ១ វិសាខា ជាគម្រប់ប្រាំពីរ ។ ក្នុងកាលមួយ ព្រះអង្គជាអាទិច្ចវង្សរបស់ជន កំពុងសម្ដែងធម៌ ខ្ញុំបានស្ដាប់មហានិទានសូត្រ ដែលជាសូត្រមិនទាន់ដែលកើតមាន ហើយក៏រៀនយក នូវសូត្រនោះ ។ ខ្ញុំលះបង់នូវរាងកាយជារបស់មនុស្សហើយ ក៏ទៅកើតក្នុងឋានតាវត្តឹង្ស ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង ។ លុះដល់មកក្នុងបច្ឆិម ភព ឥឡូវនេះ ខ្ញុំបានជាធីតា ជាទីពេញចិត្ត ជាទីស្រឡាញ់ ជា ទីប្រោសប្រាណរបស់ស្ដេចព្រះនាមមទ្ទៈ ក្នុងបុរីដ៏ឧត្ដម ឈ្មោះសាកលា ។ ការក្សេមក្សាន្ត កើតមានឡើងក្នុងបុរីនោះ ដំណាលគ្នានឹងការដែលខ្ញុំកើតឡើង ព្រោះហេតុនោះ ពាក្យ ថានាងខេមា ជាឈ្មោះរបស់ខ្ញុំ កើតឡើងដោយគុណ ។ កាល ណា ខ្ញុំដល់នូវវ័យដ៏ចម្រើន ស្អិតស្អាងរូបនិងពណ៌ ក្នុងកាល នោះ ព្រះវររាជបិតាបានប្រទាន ខ្លួនខ្ញុំទៅព្រះបាទពិម្ពិសារ ។ ខ្លួនខ្ញុំជាទីស្រឡាញ់ដ៏ក្រៃលែងរបស់ព្រះរាជាអង្គនោះ ជាស្រី ត្រេកអរក្នុងការប្រកាន់រូប ខ្ញុំមិនដែលបានចូលទៅគាល់ព្រះ ពុទ្ធ ព្រះអង្គមានសេចក្ដីអាណិតធំ ដោយខ្ញុំគិតឃើញថា ព្រះ ពុទ្ធជាអ្នកពោលទោសចំពោះរូប ។គ្រានោះ ព្រះបាទពិម្ពិសារ ទ្រង់ញ៉ាំងអ្នកច្រៀងឲ្យច្រៀង សរសើរវត្តវេឡុវ័នឲ្យខ្ញុំស្ដាប់ ដោយឧបាយក្នុងការអនុគ្រោះ ចំពោះខ្លួនខ្ញុំ ដូច្នេះថា ពួកយើងសំគាល់ថា បុគ្គលណាមិន ឃើញ នូវវត្តវេឡុវ័ន ជាទីរីករាយ ជាលំនៅនៃព្រះសុគតទេ នន្ទនឧទ្យាន ក៏ឈ្មោះថាបុគ្គលនោះមិនឃើញដែរ ។ វត្តវេឡុវ័ន ជាទីរីករាយដ៏ក្រៃលែងរបស់ប្រជាជន បុគ្គលណាបានឃើញហើយឧទ្យានឈ្មោះនន្ទនៈ ជាទីរីករាយដ៏ក្រៃលែងរបស់ សម្ដេចអមរិន្ទ្រាធិរាជ ក៏ឈ្មោះថាបុគ្គលនោះឃើញហើយ ដែរ ។ ពួកទេវតាលះបង់នន្ទនឧទ្យាន ចុះមកលើផ្ទៃផែនដី បាន ឃើញវត្តវេឡុវ័នជាទីរីករាយហើយ ក៏អស្ចារ្យចំឡែក មិនឆ្អែតក្នុងការមើល ។ វត្តវេឡុវ័ននេះ កើតឡើងដោយបុណ្យ ព្រះរាជា ដែលស្អិតស្អាងហើយ ដោយបុណ្យរបស់ព្រះពុទ្ធ នរណាឡើយអាចពោល នូវការសន្សំគុណរបស់វត្តវេឡុរ័ន ដោយសព្វគ្រប់បាន ។ គ្រានោះ ខ្ញុំឮនូវសមិទ្ធិនៃវត្តវេឡុវ័ន ជារឿងនាំមកដល់ ត្រចៀកនិងចិត្តរបស់ខ្ញុំ ខ្ញុំមានប្រាថ្នាចង់ទៅមើលឧទ្យាននោះ ទើបក្រាបទូលព្រះរាជា ។ គ្រានោះ ព្រះរាជាម្ចាស់ផែនដីអង្គ នោះ ទ្រង់បញ្ជូនខ្ញុំដែលកំពុងខ្វល់ខ្វាយ ដើម្បីទៅមើលឧទ្យាន ដោយបរិវារច្រើន ដោយព្រះបន្ទូលថា ម្នាលនាងមានភោគៈ ច្រើន ព្រៃណាដែលគេត្រេកអរហើយ ដោយពន្លឺព្រះសុគត រមែងភ្លឺដោយសិរីគ្រប់កាលទាំងពួង ចូរនាងទៅចុះ ចូរនាង មើលព្រៃនោះ ដែលជាទីត្រេកអរនៃភ្នែក ។ ព្រះមុនីសម្ពុទ្ធ ស្ដេចទៅកាន់បុរីដ៏ឧត្ដមឈ្មោះគិរិព្វជៈ ដើម្បីបិណ្ឌបាត ក្នុងកាលណា ខ្ញុំក៏ចូលទៅមើលវត្តវេឡុវ័ន ក្នុងកាលនោះ ។ គ្រានោះវត្តវេឡុវ័ននោះ មានដើមឈើរីកផ្កាស្គុះស្គាយ ដែល ទ្រហឹងដោយភមរជាតិផ្សេង ៗ ប្រកបដោយចម្រៀងនៃសត្វ តាវ៉ៅ ដែលពួកក្ងោកកំពុងពង់ពេន ។ វត្តវេឡុវ័ន ជាវត្តមាន សំឡេងតិច មិនកុះករដោយមនុស្ស ស្អិតស្អាងដោយទីចង្ក្រមផ្សេង ៗ មានកុដិនិងមណ្ឌបរៀបជាជួររៀងរាយ ដែល យោគីវីរបុរសគួរត្រេកអរដ៏វិសេស ។ កាលខ្ញុំដើរទៅ បាន សំគាល់ឃើញថា ភ្នែករបស់ខ្ញុំ ប្រកបដោយផល ក្នុងគ្រានោះ ខ្ញុំបានឃើញភិក្ខុកំឡោះមួយរូបជាអ្នកព្យាយាម ខ្ញុំគិតថា ភិក្ខុ នេះឋិតនៅក្នុងព្រៃគួររីករាយបែបនេះ ប្រកបដោយរូបជា ទី ត្រេកអរ ហាក់ដូចជារូបកាលនៅក្នុងវ័យក្មេង ។ យី ! ភិក្ខុត្រងោលនេះ ឃ្លុំសង្ឃាដីអង្គុយពិនិត្រទៀបគល់ឈើ លះបង់នូវ តម្រេកដែលកើតអំពីអារម្មណ៍ ។ ធម៌នេះ ជាធម៌ដ៏ល្អ ក្រែង គ្រហស្ថចាស់ទុំ បរិភោគកាមសុខតាមសប្បាយ គប្បីប្រព្រឹត្ត ក្នុងកាលខាងក្រោយទេឬ ។ ខ្ញុំដឹងច្បាស់ថា ព្រៃនេះ ស្ងាត់ ហើយចូលទៅកាន់គុន្ធកុដិជាលំនៅ ព្រះជិនស្រីបាន ឃើញព្រះជិនស្រីដូចជាព្រះអាទិត្យកំពុងរះឡើង ។ ខ្ញុំបាន ឃើញព្រះអង្គ គង់ជាសុខតែមួយព្រះអង្គ ដែលស្រីដ៏ប្រសើរ កំពុងបក់ថ្វាយ ហើយគិតយ៉ាងនេះថា ព្រះជិនស្រីនេះ ជាបុគ្គលប្រសើរជាងជន មិនសៅហ្មងទេ ។ នាងកញ្ញានោះមាន រស្មីដូចមាស មានមាត់និងភ្នែក ដូចត្របកផ្កាឈូក មានបបូរ មាត់ក្រហម មានមុខស្រស់បស់ ជាទីត្រេកអរ នៃចិត្តនិងភ្នែក ។ មានដងខ្លួនល្អ មានសម្បុរដូចមាស មានមាត់ល្អ មានស្ដន ល្អ មានអាការដូចផ្កាឈូក មានពាក់ កណ្ដាលដង ខ្លួនមូលក្លំ មានត្រគាកល្អ មានភ្លៅគួរជាទីត្រេកអរ មានគ្រឿងស្អិតស្អាងល្អ ។ មានសំពត់បង់លើស្មាពណ៌ ក្រហម មានសំពត់ សម្លៀកសាច់ម៉ដ្ឋទាំងមានពណ៌ខៀវ ជាកញ្ញា ប្រដាប់ដោយអាភរណៈគ្រប់បែប ដោយសភាពគួរមើលមិនចេះឆ្អែត ។ លុះ ខ្ញុំឃើញយ៉ាងនេះហើយ ទើបគិតថា ឱហ្ន៎ ស្រីនេះមានរូបល្អ ណាស់ តាំងពីកាលណាមក អញមិនដែល ឃើញដោយភ្នៃនេះទេ ។ លំដាប់នោះ ស្រីនោះត្រូវជរាគ្របសង្កត់ ទៅជាមាន សម្បុរប្លែក មានមាត់វៀច មានធ្មេញបាក់មានក្បាលស្កូវ ព្រោង មានមាត់កខ្វក់ ប្រកបដោយទឹកមាត់ ហៀរកក្លាក់ ។ មានស្លឹកត្រចៀកខ្មូរ មានភ្នែកសល្អក់ មានស្ដនមិនល្អស្វិត យុរយារ មានអវយវៈទាំងអស់ ជ្រួញជ្រីវ មានសាច់រទុះ មាន រាងកាយរវាមដោយសរសៃ ។ មានខ្នងកោង មានឈើច្រត់ ជាគម្រប់ពីរ មានសម្បុរលឿង ស្លេកស្លាំង ស្គាំងស្គម ញាប់ញ័រចំប្រប់ ដួលដេកស្រតឹក ដកដង្ហើមផ្តឺក ៗ ។ លំដាប់នោះ ខ្ញុំមានសេចក្ដីសង្វេគដ៏ចំឡែក ជាគ្រឿងព្រឺព្រួចរោមថា ថ្វឺយពួកជនពាលតែងរីករាយ ចំពោះរូបណា រូបនោះ ជារបស់មិនស្អាត ។ ក្នុងកាលនោះឯង ព្រះបរមសាស្ដាប្រកបដោយមហាករុណា ឃើញខ្ញុំមានចិត្តសង្វេគ ព្រះអង្គក៏មានព្រះ ហឫទ័យរីករាយត្រេកអរ បានសម្ដែងនូវគាថាទាំងនេះថា ម្នាលនាងខេមា ចូរនាងមើលគ្រោងកាយ ជារបស់ក្ដៅ ជារបស់មិនស្អាត ជារបស់ស្អុយរលួយ ដែលហូរខ្ពុរចុះខ្ពុរចេញ ដែលមានតែពួកជនពាលទេ ត្រេកត្រអាល ។ នាងចូរអប់រំ ចិត្ត ដោយអសុកសញ្ញា ឲ្យជាចិត្តមានអារម្មណ៍មូលតែមួយ ឲ្យជាសមាធិចិត្តដ៏ល្អ ចូរនាងមានកាយគតាសតិចុះ ចូរនាង ច្រើនដោយនិព្វិទានុបស្សនាចុះ ។រូបនេះ យ៉ាងណា សរីរៈនៃនាងនោះ ក៏យ៉ាងនោះ សរីរៈនៃនាងនោះ យ៉ាងណា រូបនេះ ក៏យ៉ាងនោះដែរ នាងចូរបន្សាត់នូវសេចក្ដីប្រាថ្នា ក្នុងកាយទាំង ខាងក្នុងនិងខាងក្រៅចេញ ។ មួយទៀត ចូរនាងអប់រំនូវអនិមិត្តសមាធិ លះបង់ចោលនូវមានានុស័យ តពីនោះ នាងនឹង បានជាបុគ្គលស្ងប់ ព្រោះយល់ ច្បាស់នូវមានានុស័យ ។ ពួកជនណា ដែលត្រេកអរដោយរាគៈ រមែងធ្លាក់ទៅ កាន់ខ្សែគឺតណ្ហា ដូចជាសត្វពីងពាងដែលជាប់នឹង បណ្ដាញ ដែលខ្លួនឯងធ្វើ លុះតែពួកជនទាំងនោះ ជាអ្នក មិនមានអាល័យ កាត់នូវខ្សែគឺតណ្ហានោះ លះបង់នូវកាម សុខហើយ ទើបចេញបួសបាន ។ លំដាប់នោះ ព្រះមានព្រះភាគ ជានរសារថី ជ្រាបច្បាស់នូវ ខ្ញុំថា ជាអ្នកមានចិត្តស្រួល ក៏ទ្រង់សម្ដែងនូវមហានិទានសូត្រ ដើម្បីបន្ទោបង់ (នូវកិលេស)របស់ខ្ញុំ ។ លុះខ្ញុំបានស្ដាប់នូវព្រះសូត្រ ដ៏ប្រសើរនោះហើយ ក៏រលឹកឃើញនូវសញ្ញាក្នុងកាលមុន ខ្ញុំឋិតនៅក្នុងទីនោះ បានជម្រះនូវធម្មចក្ខុគឺសោតាបត្តិផល ជាគុណដ៏ស្ងប់ ។ ខ្ញុំក្រាបចុះទៀបបាទមូលនៃព្រះ សម្ពុទ្ធជាមហេសី ក្នុងខណៈនោះភ្លាម បានពោលពាក្យនេះ ដើម្បីសម្ដែងទោសថា បពិត្រព្រះអង្គ ទ្រង់ឃើញនូវហេតុទាំង ពួង (ខ្ញុំម្ចាស់) សូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គទ្រង់មានករុណាជាលំនៅ (ខ្ញុំម្ចាស់) សូមនមស្ការចំពោះ ព្រះអង្គបពិត្រព្រះអង្គទ្រង់មានសង្សារឆ្លងហើយ (ខ្ញុំម្ចាស់) សូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គទ្រង់ឲ្យនូវអមត ធម៌ (ខ្ញុំម្ចាស់) សូមនមស្ការចំពោះព្រះអង្គ ។ ពួកជនដែល ស្ទុះទៅកាន់ព្រៃស្បាត គឺទិដ្ឋិ ដែលវង្វេងឈ្លប់ក្នុងកាមរាគ ព្រះអង្គបានទូន្មានឲ្យត្រេកអរក្នុងវិន័យ ដោយឧបាយដ៏ប្រពៃ ។ ពួកសត្វដែលឃ្វាង ចាកប្រយោជន៍ព្រោះមិនបានជួបប្រទះនូវ ព្រះមហេសី ដែលប្រាកដដូចជាព្រះអង្គទេ រមែងរងសេចក្ដី ទុក្ខធំ ក្នុងសាគរគឺសង្សារ ។ ក្នុងកាលណា ខ្ញុំមិនបានឃើញ ព្រះពុទ្ធជាទីពឹងរបស់សត្វលោកព្រះអង្គមិនមានកងកិលេស ដល់នូវទីបំផុតនៃមរណៈ ខ្ញុំនឹងសម្ដែងទោសនោះ មានអត្ថដ៏ ពីរោះ ក្នុងកាលនោះ ។ ខ្ញុំព្រះអង្គឥតមានរង្កៀស ចំពោះព្រះ ពុទ្ធ ព្រះអង្គមានប្រយោជន៍ធំ ឲ្យនូវគុណដ៏ប្រសើរថាព្រះអង្គ ឥតប្រយោជន៍ ដូច្នេះឡើយ ខ្ញុំជាអ្នកត្រេកអរក្នុងរូប ទើបមិន បានចូលមកគាល់ព្រះអង្គ ខ្ញុំនឹងសូមសម្ដែង នូវទោសនោះ ។ កាលនោះ ព្រះពុទ្ធជិនស្រីមានសំឡេងពីរោះ ប្រកបដោយមហាករុណា ស្រោចខ្ញុំដោយទឹកគឺអម្រឹត ហើយបានត្រាស់ថា ម្នាលនាងខេមា ចូរនាងឈប់សិន ។ ក្នុងកាលនោះ ខ្ញុំអោន ប្រណម្យដោយត្បូង ធ្វើប្រទក្សិណចំពោះព្រះអង្គ ហើយទើប ដើរចេញទៅ លុះខ្ញុំឃើញព្រះនរបតីហើយ ខ្ញុំពោលពាក្យនេះ ថា បពិត្រព្រះអង្គទូន្មាននូវសត្រូវ ឱហ្ន៎ ! ឧបាយនេះ ព្រះអង្គ ទ្រង់ព្រះចិន្ដាហើយដោយប្រពៃ បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ការរំលត់ (កិលេស) ដែលខ្ញុំម្ចាស់ ប្រាថ្នាដើម្បីមើលនូវវត្តវេឡុវ័ន ក៏បានឃើញហើយ ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ សព្វព្រះរាជហឫទ័យ ចំពោះសាសនារបស់ព្រះពុទ្ធ ជាបុគ្គលនឹងធឹងនោះ បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ខ្ញុំម្ចាស់ជាអ្នក នឿយណាយក្នុងរូប ដោយព្រះវាចា នឹងសូមបួសក្នុងកាល ឥឡូវនេះ ។

ចប់ ភាណវារៈ ។

កាលនោះ ព្រះរាជា ជាម្ចាស់ផែនដី ផ្គងអញ្ជលីត្រាស់ថា ម្នាលនាងដ៏ចម្រើន ខ្ញុំអនុញ្ញាតឲ្យនាងសូមបព្វជ្ជារបស់នាង សម្រេចចុះ ។ក្នុងកាលនោះ ខ្ញុំបួសរួចហើយ លុះដល់ខែ ៧ ប្រាកដហើយ ខ្ញុំបានឃើញនូវការកើតឡើង និងការបែកធ្លាយ នៃប្រទីប ហើយក៏មានចិត្តតក់ស្លុតរន្ធត់ ។ ខ្ញុំជាអ្នក នឿយណាយ ក្នុងសង្ខារទាំងពួង ឆ្លៀវឆ្លាសក្នុងបច្ចយាការ កន្លងផុតនូវឱឃៈទាំង ៤ ហើយបាននូវភាពនៃខ្លួនជាព្រះអរហន្ត ។ ខ្ញុំជាស្រីស្ទាត់ក្នុងឫទ្ធិផង ក្នុងទិព្វសោតធាតុផង ជា អ្នកស្ទាត់ក្នុងចេតោបរិយញ្ញាណផង ។ ខ្ញុំដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុក៏ខ្ញុំបានជម្រះហើយ អាសវៈទាំងអស់របស់ខ្ញុំអស់រលីងហើយឥឡូវនេះ ភពថ្មីទៀតមិនមានទេ ញាណរបស់ខ្ញុំដ៏បរិសុទ្ធ ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ កើតឡើងហើយក្នុងពុទ្ធសាសនា ។ ខ្ញុំជាស្រីវាងវៃក្នុងវិសុទ្ធិទាំងឡាយ ផង ក្លៀវក្លាក្នុងកថាវត្ថុទាំងឡាយផងស្គាល់ន័យក្នុងអភិធម្ម ផង ដល់នូវការស្ទាត់ក្នុងសាសនាផង ។ លំដាប់នោះ ខ្ញុំដែល ជាព្រះរាជាម្ចាស់ដែនកោសល ទ្រង់សាកសួរទៀបទីក្លោង ទ្វារ ក៏ដោះនូវប្រស្នាទាំងឡាយដ៏ល្អិត តាមសេចក្ដីពិត ។ គ្រានោះ ព្រះរាជានោះ ទ្រង់ចូលទៅគាល់ព្រះសុគតហើយទូល សួរ ឯព្រះពុទ្ធ ក៏ទ្រង់ដោះស្រាយ ដូចខ្ញុំបានដោះស្រាយប្រស្នាទាំងនោះដែរ ។ ព្រះជិនស្រីព្រះអង្គជាបុគ្គលឧត្ដមជាងជន ត្រេកអរចំពោះគុណនោះ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ ថា ខេមាភិក្ខុនីនេះ ប្រសើរផុតជាងភិក្ខុនីទាំងឡាយ ដែលមាន ប្រាជ្ញាច្រើន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភព ទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង ។ឱ ! ខ្ញុំ មកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភញ្ញា ៦ នេះ ខ្ញុំបានធ្វើ ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះខេមាភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។

ចប់ ខេមាថេរិយាបទាន ។

៩. ឧប្បលវណ្ណាថេរិយាបទានកែប្រែ

[១៩] ឧប្បលវណ្ណាភិក្ខុនី ដល់នូវត្រើយនៃឫទ្ធិ បានថ្វាយបង្គំ ព្រះបាទាព្រះសាស្ដា ហើយពោលនូវពាក្យនេះថា បពិត្រព្រះ មហាមុនី ខ្ញុំម្ចាស់ឆ្លងផុត នូវជាតិសង្សារហើយ ដល់នូវព្រះ និព្វាន ជាទីមិនកម្រើក ខ្ញុំម្ចាស់សូមក្រាបទូលនូវទុក្ខទាំងពួងរបស់ខ្ញុំម្ចាស់ដែលអស់ហើយ ។ ពួកបរិស័ទទាំងប៉ុន្មាន ជ្រះ ថ្លាក្នុងសាសនានៃព្រះជិនស្រីកំហុសរបស់ខ្ញុំម្ចាស់ មានចំពោះពួកជនណា សូមពួកជននោះ អត់ទោសក្នុងទីចំពោះព្រះ ភក្រ្តនៃព្រះជិនស្រីឲ្យទាន ។ បពិត្រព្រះអង្គ ជាមហាវីរបុរស ខ្ញុំម្ចាស់កំពុងអន្ទោលទៅក្នុងសង្សារ បើខ្ញុំម្ចាស់មានសេចក្ដី ភ្លាត់ភ្លាំង ខ្ញុំម្ចាស់សូមអង្វរ សូមព្រះអង្គអត់ទោស ចំពោះ កំហុសនៃខ្ញុំម្ចាស់នោះ ។ ម្នាលនាងអ្នកធ្វើតាម សាសនារបស់តថាគត បើដូច្នោះ ចូរនាងសម្ដែងនូវឫទ្ធិចុះ ចូរនាង ញ៉ាំងបរិស័ទទាំង ៤ ឲ្យកាត់នូវសេចក្ដីសង្ស័យទាំងប៉ុន្មាន ក្នុងថ្ងៃនេះចុះ ។ បពិត្រព្រះអង្គជាមហាវីរបុរស ទ្រង់មានបញ្ញាទ្រទ្រង់នូវសេចក្ដីរុងរឿង ខ្ញុំម្ចាស់ជាធីតារបស់ព្រះអង្គ ចំណែកខាងអំពើដ៏ច្រើន ដែលគេកម្រធ្វើបាន ខ្ញុំព្រះអង្គបាន ធ្វើឲ្យជាអំពើ រឹតតែកម្រក្រៃលែង ។ បពិត្រព្រះអង្គជាមហាវីរបុរស ទ្រង់មានបញ្ញាចក្ខុ សម្បុររបស់ខ្ញុំម្ចាស់ដូចជាសម្បុរនៃផ្កាឧប្បល ខ្ញុំម្ចាស់មានឈ្មោះថាឧប្បលវណ្ណា ជាធីតារបស់ ព្រះអង្គ សូមថ្វាយបង្គំព្រះបាទា ។ ព្រះរាហុលត្ថេរនិងខ្ញុំម្ចាស់ ធ្លាប់កើតក្នុងភពតែមួយ អស់រយនៃជាតិជាច្រើន ជាអ្នកមាន ចិត្តនិងឆន្ទៈស្មើគ្នា ។ការកើតឡើងក្នុងទីជាមួយគ្នាក៏មានក្នុងជាតិជាមួយគ្នាក៏មាន លុះដល់បច្ឆិមភព ជនទាំងពីរនាក់ កើតដោយឈ្មោះ (ផ្សេងគ្នា) ។ព្រះរាជបុត្រ បានមកជា កុមារឈ្មោះរាហុល ខ្ញុំម្ចាស់បានមកជាធីតាឈ្មោះ ឧប្បល វណ្ណា បពិត្រព្រះអង្គជាវីរបុរស សូមព្រះអង្គទតឫទ្ធិនៃខ្ញុំម្ចាស់ចុះ ខ្ញុំម្ចាស់នឹងសម្ដែងកម្លាំងថ្វាយព្រះសាស្ដា ។ នាង ឧប្បលវណ្ណាដាក់មហាសមុទ្រទាំង ៤ លើផ្ទៃបាតដៃ ហាក់ ដូចកូនក្មេងលេងប្រេង ដែលតាំងនៅលើបាតដៃ ។ នាងឧប្បលវណ្ណា ឆ្កិះផែនដីដាក់លើផ្ទៃបាតដៃ ដូចជាក្មេងជំទង់ ដកនូវ ស្មៅយាប្លងដ៏វិចិត្រ ។ នាងឧប្បលវណ្ណា បាំងនូវបាតដៃស្មើ ចក្រវាឡ លើក្បាល ហើយញ៉ាំងគ្រាប់ភ្លៀង មានពណ៌ផ្សេងៗ ឲ្យធ្លាក់ចុះ ។នាងធ្វើផែនដីជាត្បាល់ ធ្វើគ្រួសជាស្រូវធ្វើភ្នំ សិនេរុជាអង្រែ ដូចក្មេងស្រីបុកស្រូវ ។ ខ្ញុំម្ចាស់ឈ្មោះឧប្បល វណ្ណា ជាធីតារបស់ព្រះពុទ្ធដ៏ប្រសើរ ជាអ្នកស្ទាត់ក្នុងអភិញ្ញា ទាំងឡាយ ជាអ្នកធ្វើតាមសាសនារបស់ព្រះពុទ្ធអង្គ ។ បពិត្រ ព្រះអង្គមានបញ្ញាចក្ខុ ខ្ញុំម្ចាស់សូមធ្វើនូវវិកុព្វនឫទ្ធិផ្សេង ៗ សម្ដែងថ្វាយព្រះលោកនាយក ហើយប្រកាសនូវនាម និង គោត្រ ទើបថ្វាយបង្គំព្រះបាទាព្រះអង្គ ។ បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់ជាអ្នកស្ទាត់ក្នុងឫទ្ធិផង ក្នុងទិព្វសោតធាតុឫទ្ធិផង ជាអ្នកស្ទាត់ក្នុងចេតោបរិយញ្ញាណផង ។ ខ្ញុំម្ចាស់ដឹងនូវបុព្វេ និវាសៈ តាំងទិព្វចក្ខុក៏ខ្ញុំម្ចាស់ជម្រះហើយ អាសវៈទាំងអស់ ក៏អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានទៀតទេ ។ ញាណរបស់ខ្ញុំម្ចាស់ ដ៏ទូលាយស្អាតក្នុងអត្ថ ធម៌ និរុត្តិនិងបដិភាណ តាមសភាពរបស់ព្រះពុទ្ធជាមហេសី ។បពិត្រព្រះ មហាមុនី ព្រះអង្គធ្លាប់សម្ដែងនូវសង្រ្គាម ចំពោះព្រះជិនស្រីដ៏ ប្រសើរទាំងឡាយក្នុងកាលមុន កិច្ចការដ៏ក្រៃលែងច្រើនយ៉ាងរបស់ខ្ញុំម្ចាស់ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់ព្រះអង្គ ។ បពិត្រព្រះមហាមុនី អំពើណាមានក្នុងកាលមុន ដែលខ្ញុំម្ចាស់ ធ្វើហើយ សូមព្រះអង្គ រលឹកនូវអំពើជាកុសលរបស់ខ្ញុំម្ចាស់ នោះ បពិត្រព្រះមហាវីរបុរស បុណ្យដែលខ្ញុំម្ចាស់ សន្សំទុកហើយដើម្បីប្រយោជន៍ដល់ព្រះអង្គ ។ បពិត្រព្រះអង្គជាមហា វីរបុរស ខ្ញុំម្ចាស់វៀរ (នូវអំពើ) ក្នុងទីមិនគួរ ហើយបានទាត់ ចោលនូវអានាចារ ជីវិតដ៏ឧត្ដម ដែលខ្ញុំម្ចាស់លះបង់ហើយដើម្បីប្រយោជន៍ដល់ព្រះអង្គ ។ បពិត្រព្រះមហាមុនី ព្រះអង្គ បានប្រទានជីវិតដល់ខ្ញុំម្ចាស់ អស់ ១០ ពាន់កោដិ ទាំងខ្លួនខ្ញុំ ម្ចាស់ ដែលខ្ញុំម្ចាស់បានលះបង់ហើយ ដើម្បីប្រយោជន៍ដល់ ព្រះអង្គ ។ គ្រានោះ បរិស័ទទាំងអស់ ស្ញប់ស្ញែងក្រៃលែង ធ្វើ អញ្ជលីដោយត្បូងពោលថា បពិត្រនាងម្ចាស់ សេចក្ដីព្យាយាមមានឫទ្ធិថ្លឹងមិនបាន ដែលនាងធ្វើហើយ តើដូចម្ដេច ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ កាលនោះខ្ញុំកើតជាកញ្ញា នៃនាគ ឈ្មោះនាងវិមលា ដែលគេសន្មតហៅថាស្រីល្អ នាង នាគកញ្ញាទាំងឡាយ ។ ពស់ធំឈ្មោះមហានាគ ជ្រះថ្លាក្នុងសាសនានៃព្រះជិនស្រី បាននិមន្តព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មានតេជះច្រើន ព្រមទាំងសាវ័ក ។មហានាគនោះ បានរៀបចំនូវមណ្ឌប ជាវិការៈនៃកែវផង នូវបល្ល័ង្កជាវិការៈនៃកែវ ផង នូវគ្រឿងឧបភោគជាវិការៈនៃកែវ ដែលលាយដោយខ្សាច់ជាវិការៈនៃកែងផង នូវផ្លូវដែលស្អិតស្អាងដោយទង់ជ័យ ជាវិការៈនៃកែវផង ហើយប្រគំដោយតូរ្យតន្រ្តី ទទួលព្រះ សម្ពុទ្ធ ។ ចំណែកខាងព្រះលោកនាយក ដែលបរិស័ទទាំង ៤ បានហែហមហើយ ទ្រង់គង់លើអាសនៈដ៏ប្រសើរ ក្នុងលំនៅ នៃមហានាគ ។ ស្ដេចនាគបានថ្វាយនូវបាយទឹកផង នូវភោជន ដែលគួរបរិភោគមានថ្លៃច្រើនផង នូវពរដ៏ប្រសើរផង ចំពោះ ព្រះពុទ្ធទ្រង់មានយសធំ ។ លុះព្រះសម្ពុទ្ធនោះទ្រង់សោយហើយទ្រង់លាងបាត្រ ហើយធ្វើអនុមោទនា ដោយឧបាយនៃប្រាជ្ញាថាចូរនាងនាគកញ្ញា មានឫទ្ធិច្រើនចុះ ។ នាងនាគកញ្ញា បានឃើញព្រះសព្វញ្ញុពុទ្ធដែលទ្រង់ស្រស់បស់មានយស ច្រើនចិត្តក៏ជ្រះថ្លាចំពោះព្រះសាស្ដាផង ចិត្តក៏ប្រដិព័ទ្ធចំពោះ ព្រះសាស្ដាផង ។ ក្នុងខណៈនោះ ព្រះសម្ពុទ្ធ ជាមហាវីរបុរស ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវចិត្តរបស់ខ្ញុំ ទ្រង់បង្ហាញនូវ ភិក្ខុនីដោយមានឫទ្ធិ ។ ភិក្ខុនីនោះ ក្លៀវក្លា សម្ដែងនូវឫទ្ធិ ច្រើនប្រការ ខ្ញុំក៏រីករាយត្រេកអរ បានពោលពាក្យនេះ ចំពោះ ព្រះសាស្ដាថា បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ខ្ញុំម្ចាស់បានឃើញ ឫទ្ធិទាំងនេះ ដែលរាប់ថាក្រៃលែងជាងឫទ្ធិឯទៀត ភិក្ខុនីនោះ ក្លៀវក្លាដោយឫទ្ធិខ្លាំងម៉េ្លះ តើដោយប្រការដូចម្ដេច ។ ភិក្ខុនីនេះ ជាធីតា ជាឱរសកើតអំពីមាត់របស់តថាគតទើបជាភិក្ខុនីមានឫទ្ធិច្រើន ជាអ្នកធ្វើតាមអនុសាសនីរបស់ តថាគត បានជាមានសេចក្ដីក្លៀវក្លាក្រៃលែងដោយឫទ្ធិ ។ លុះខ្ញុំស្ដាប់ព្រះវាចានៃព្រះពុទ្ធហើយ ក៏ត្រេកអរពោលនូវ ពាក្យយ៉ាងនេះថា សូមឲ្យខ្ញុំម្ចាស់ជាស្រ្តីក្លៀវក្លាក្រៃលែង ដោយឫទ្ធិ ប្រាកដដូចជាភិក្ខុនីនោះ ។ បពិត្រព្រះអង្គជានាយក ខ្ញុំម្ចាស់មានចិត្តអរសប្បាយ រីករាយ មានចិត្តខ្ពង់ខ្ពស់ សូម ឲ្យបានដូចភិក្ខុនីនេះ ក្នុងកាលអនាគត ពុំខាន ។ (ខ្ញុំបានថ្វាយ)នូវបល្ល័ង្កជាវិការៈនៃកែវមណីផង នូវមណ្ឌបដ៏ភ្លឺផ្លេកផង ហើយញ៉ាំងព្រះពុទ្ធជាលោកនាយក ព្រមទាំងសង្ឃឲ្យឆាន់ ឆ្អែតស្កប់ស្កល់ ដោយបាយនិងទឹក ។ ខ្ញុំបូជាផ្កាឧប្បលឈ្មោះ អរុណ ជាផ្កាដ៏ប្រសើររបស់ពួកនាគចំពោះព្រះពុទ្ធ ជាលោក នាយក ហើយសូមឲ្យពណ៌សម្បុររបស់ខ្ញុំដូចផ្កានេះ ។ ដោយអំពើ ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុក នូវចេតនា នោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅ កើតក្នុងឋានតាវតឹង្ស ។ លុះខ្ញុំច្យុតចាកឋានតាវតឹង្សនោះហើយក៏មកកើតក្នុងឋានមនុស្ស បានថ្វាយបិណ្ឌបាតដែល បិទបាំងដោយផ្កាឧប្បលទាំងឡាយ ចំពោះព្រះពុទ្ធជាសយម្ភូ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះពុទ្ធជានាយកព្រះនាមវិបស្សី មានព្រះនេត្រដ៏ភ្លឺថ្លា មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ទ្រង់កើត ឡើង ។ ក្នុងកាលនោះ ខ្ញុំបានកើតជាសេដ្ឋីធីតា ក្នុងបុរីដ៏ឧត្ដម ឈ្មោះពារាណសី បាននិមន្តព្រះសម្ពុទ្ធជាលោកនាយក ព្រមទាំងព្រះសង្ឃ ខ្ញុំថ្វាយមហាទាន បូជាព្រះពុទ្ធជានាយក ដោយផ្កាឧប្បលទាំងឡាយ ហើយប្រាថ្នាឲ្យមានពណ៌សម្បុរល្អដូចផ្កាឧប្បលទាំងនោះ ។ ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសច្រើន ប្រសើរជាងពួកជន អ្នកពោល ទ្រង់កើតឡើង។ គ្រានោះ ព្រះរាជាដែនកាសី ព្រះ នាមកិកី ជាឥស្សរៈលើប្រជាជន ក្នុងពារាណសីបុរីដ៏ប្រសើរ បានជាឧប្បដ្ឋាកនៃព្រះពុទ្ធជាមហេសី ។ ខ្ញុំជាធីតាទីពីររបស់ ព្រះរាជាអង្គនោះ ឈ្មោះនាងសមណីគុត្តា បានស្ដាប់ធម៌របស់ព្រះពុទ្ធជិនស្រីជាបុគ្គលប្រសើរ ហើយពេញចិត្តនឹង បុព្វជ្ជា ។ ក្នុងគ្រានោះ ព្រះវររាជបិតារបស់យើងទ្រង់មិន អនុញ្ញាត យើងក៏មិនខ្ជិលច្រអូសប្រព្រឹត្តព្រហ្មចរិយៈសម្រាប់ កុមារី អស់ ២០ ពាន់ឆ្នាំ នៅក្នុងផ្ទះ ជាព្រះរាជកញ្ញាឋិតនៅ ក្នុងសេចក្ដីសុខ ត្រេកអររីករាយក្នុងការបម្រើព្រះពុទ្ធ ជាព្រះ រាជធីតា ៧ អង្គគឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគម្រប់ ប្រាំពីរ ។ (ក្នុងពុទ្ធុប្បាទព្រះសមណគោតមនេះ ធីតាទាំងនោះបានមកជា) ខ្លួនខ្ញុំ ១ នាងខេមាមានប្រាជ្ញា ១ បដាចារា ១ កុណ្ឌលកេសី ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខាជា គម្រប់ប្រាំពីរ ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការ តម្កល់ចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវតឹង្ស ។ លុះច្យុតចាកឋាន តាវតឹង្សនោះហើយ ក៏មកកើតក្នុងមនុស្សត្រកូលធំ បានថ្វាយ នូវសំពត់សាច់ម៉ដ្ឋមានពណ៌លឿងដល់ព្រះអរហន្ត ។ លុះខ្ញុំ ច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងអរដ្ឋបុរី ក្នុងត្រកូលព្រាហ្មណ៍ ជាធីតានៃតិរិដិវច្ឆសេដ្ឋី ឈ្មោះនាងឧម្មាទន្តី ជាទីពេញចិត្ត (របស់ជន) ។ លុះខ្ញុំច្យុតចាកអត្តភាពនោះហើយមកកើតក្នុងជនបទ ក្នុងត្រកូលមួយ ជាអ្នកខ្វល់ខ្វាយ មិនជាអ្នកស្ដុកស្ដម្ភណាស់ណាទេ ។ គ្រានោះ ខ្ញុំថែរក្សានូវ ស្រូវសាលី ខ្ញុំបានឃើញព្រះបច្ចេកសម្ពុទ្ធ ហើយថ្វាយលាជ ប្រាំរយកន្ទោង ដែលគ្របដោយផ្កាឈូក ហើយប្រាថ្នា នូវកូន ប្រាំរយរូបខ្ញុំថ្វាយទឹកឃ្មុំដល់ព្រះពុទ្ធជាសយម្ភូ ព្រោះតែកូន ទាំងនោះ លុះច្យុតចាកអត្តភាពនោះហើយ បានមកកើតក្នុងត្របកផ្កាឈូក នៅក្នុងព្រៃ ។ ខ្ញុំបានជាមហេសីរបស់ ស្ដេច ដែនកាសី ដែលគេធ្វើសក្ការបូជា បានបង្កើតព្រះរាជបុត្រចំនួនប្រាំរយឥតខ្វះ ។ កាលណា ព្រះរាជបុត្រទាំងនោះ ដល់នូវ វ័យចម្រើនឡើងកំពុងលេងល្បែងក្នុងទឹក បានឃើញស្លឹកនិង ផ្កាឈូកសំយុងចុះ (មានចិត្តនឿយណាយក្នុងសង្ខារ ក៏ចេញ បួស) បានជាព្រះច្ចេកពុទ្ធជានាយក ក្នុងកាលនោះ ។ ខ្ញុំនោះ ជាអ្នកព្រាត់ប្រាសចាករាជបុត្រដ៏ប្រសើរទាំងនោះ ក៏មាន សេចក្ដីសោកស្ដាយ លុះច្យុត (ចាកអត្តភាពនោះហើយ) បានមកកើតក្នុងស្រុកតូចមួយ ទៀបភ្នំឥសិគិលិ ។ កាលណា ខ្ញុំមានចិត្តភ្នកនឹកដល់កូន ដែលជាព្រះបច្ចេកពុទ្ធ ក៏នាំយកបបរដើរទៅដើម្បីកូនទាំងឡាយផង ដើម្បីខ្លួនផង ខ្ញុំបានឃើញ ព្រះបច្ចេកពុទ្ធជានាយក ៨ ព្រះអង្គ ដែលកំពុងដើរទៅកាន់ ស្រុក ដើម្បីភិក្ខា ក៏នឹករលឹកកូនទាំងឡាយ កាលនោះ ទរនៃទឹកដោះរបស់ខ្ញុំក៏ខ្ពុរចេញ ព្រោះសេចក្ដីស្រឡាញ់ចំពោះកូន ។ លំដាប់នោះ ខ្ញុំជ្រះថ្លាបានប្រគេនបបរ ដល់ព្រះបច្ចេកពុទ្ធទាំងនោះដោយដៃរបស់ខ្លួន លុះច្យុតចាកអត្តភាពនោះ ក៏បានទៅ កើតក្នុងឧទ្យាន ឈ្មោះនន្ទនៈ ក្នុងឋានត្រៃត្រឹង្ស ។បពិត្រព្រះ អង្គជាមហាវីរបុរស ខ្ញុំម្ចាស់បានទទួលសុខទុក្ខ អន្ទោលទៅ ក្នុងភពតូចភពធំ ទាំងជីវិតក៏លះបង់ ដើម្បីប្រយោជន៍នៃព្រះ អង្គ ។ សេចក្ដីទុក្ខផ្សេង ៗ ជាច្រើនយ៉ាងក្ដី សម្បត្តិផ្សេង ៗ ជា ច្រើនក្ដី (របស់ខ្ញុំ) រមែងមានយ៉ាងនេះឯង លុះដល់បច្ឆិមភព ខ្ញុំមកកើតក្នុងសាវត្ថីបូរី ។ ខ្ញុំកើតក្នុងត្រកូល នៃសេដ្ឋីមាន ទ្រព្យច្រើន ដល់នូវសេចក្ដីសុខ ជាត្រកូលចាត់ចែងល្អហើយ រុងរឿងដោយរតនវត្ថុផ្សេង ៗសម្រេចសេចក្ដីប្រាថ្នាគ្រប់ យ៉ាង ។ ខ្ញុំត្រូវគេធ្វើសក្ការបូជាផង រាប់អានកោតក្រែងដូច្នោះ ផង ដល់នូវរូបសិរី ត្រូវគេធ្វើសក្ការៈក្រៃលែង ក្នុងត្រកូល ទាំងឡាយ ។ ខ្ញុំជាស្រ្តីដែលពួកជនអ្នកមានសិរី ដោយរូបនិង ភោគៈប្រាថ្នាលើសលុបផង ដែលពួកកូនសេដ្ឋីជាច្រើនរយ នាក់ប្រាថ្នាហើយផង ។ ខ្ញុំលះបង់នូវផ្ទះហើយ ចូលទៅកាន់ ផ្នួស កាលមិនទាន់ដល់កន្លះខែនៅឡើយ ក៏បានលុះនៅសច្ចៈ៤។ ខ្ញុំនិម្មិតនូវរថមានជ្រុង ៤ ដោយឫទ្ធិ ហើយថ្វាយបង្គំ នូវ ព្រះបាទានៃព្រះពុទ្ធ ព្រះអង្គជា ទីពឹងដ៏មានសិរីរបស់សត្វ លោក ។ (មារពោលថា)នាងអាស្រ័យនូវដើមឈើដែលមានចុង រីកផ្កាស្គុះស្គាយ ឋិតនៅទៀបគល់រាំងតែម្នាក់ឯង ទាំងអ្នក ណាមួយ ជាគម្រប់ពីរនឹងនាង ក៏មិនមាន តើនាងមិនខ្លាចពួកជនពាល ឬពួកអ្នកលេងទេឬ ។ (ខ្ញុំឆ្លើយថា) ពួកជនអ្នក លេង ចំនួនមួយរយក្ដី មួយពាន់ក្ដី ដែលប្រាកដដូច្នោះ មក ក្នុងទីនេះ យើងក៏ឥតព្រឺរោម ឥតញាប់ញ័រ ម្នាលមារ អ្នកជា បុគ្គលម្នាក់ឯង តើនឹងធ្វើម្ដេចដល់យើង ។យើងនោះ អាចបំបាត់ខ្លួនក៏បាន ចូលទៅក្នុងពោះអ្នកឯងក៏ បាន កាលយើងឋិតនៅត្រង់ប្រជុំចិញ្ចើម ក៏អ្នកមើលមិន ឃើញ ។ យើងជាស្រីស្ទាត់ក្នុងផ្លូវចិត្ត ទាំងឥទ្ធិបាទទាំងឡាយយើងក៏បានចម្រើនល្អហើយ យើងជាស្រីរួចចាកចំណងទាំង អស់ហើយ នែអាវុសោ យើងមិនខ្លាចអ្នកទេ ។ អ្នកពោលនូវ សេចក្ដីត្រេកអរក្នុងកាម ចំពោះគំនរកាមណា គំនរកាមនោះ ឧបមាដូចមុខលំពែង ដ៏មុតក្រៃលែង ឥឡូវនេះយើងមិនមាន សេចក្ដីត្រេកអរ ក្នុងកាមនោះទៀតទេ ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងអស់ យើងបានកំចាត់បង់ហើយ ទាំងគំនរនៃសេចក្ដីងងឹត យើងក៏ទំលាយចេញហើយ ម្នាលមារមានចិត្ត បាប អ្នកចូរដឹងយ៉ាងនេះចុះ ខ្លួនអ្នកត្រូវយើងកំចាត់បានហើយ ។ ព្រះជិនស្រីជានាយក ត្រេកអរចំពោះគុណនោះតាំងខ្ញុំក្នុងទីឯតទគ្គៈ ក្នុងបរិស័ទទាំងឡាយថា នាងឧប្បល វណ្ណា ជាស្រីប្រសើរបំផុតជាងភិក្ខុនី ដែលមានឫទ្ធិទាំងឡាយ ។ ព្រះសាស្ដាខ្ញុំបានប្រព្រឹត្តតាមហើយ ទាំងសាសនរបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយភារៈដ៏ធ្ងន់ ខ្ញុំក៏ទម្លាក់ចេញហើយតណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានគាស់រំលើង ចេញហើយ ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណវិសេសណា ប្រយោជន៍ គឺគុណវិសេសនោះឯង ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងអស់ ខ្ញុំបានក៏ ដល់ជាលំដាប់ហើយ ។ ចំនួនពាន់នៃពួកជនដោយជុំវិញ រមែង បង្អោន មកនូវបច្ច័យ គឺចីវរ បិណ្ឌបាត សេនាសនៈ ដោយកាលភ្លាម ៗ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភព ទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះ បានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំមក ល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលប្រសើរវិជ្ជា ៣ ខ្ញុំបាន ដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧប្បលវណ្ណាភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ ឧប្បលវណ្ណាថេរិយាបទាន ។

១០. បដាចារាថេរិយាបទានកែប្រែ

[២០] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយ នៃធម៌ទាំងពួង ជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែនអំពីកប្បនេះ ។ ក្នុងគ្រានោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ក្នុងនគរ ហង្សវតី រុងរឿងដោយរតនៈផ្សេង ៗជាស្រីឆ្អែតស្កប់ស្កល់ ដោយសេចក្ដីសុខច្រើនយ៉ាង ។ ខ្ញុំបានចូលទៅគាល់ព្រះអង្គ ជាមហាវីរបុរសនោះ បានស្ដាប់ធម្មទេសនា លំដាប់នោះ ខ្ញុំ កើតសេចក្ដីជ្រះថ្លា ហើយដល់នូវព្រះជិនស្រីជាទីពឹង ។ លំដាប់នោះ ព្រះពុទ្ធជានាយក ទ្រង់សរសើរភិក្ខុនីជាអ្នកអៀន ខ្មាស មានចិត្តនឹងធឹងក្លៀវក្លាក្នុងហេតុគួរនិងមិនគួរ ជាភិក្ខុនី ខ្ពង់ខ្ពស់ជាងភិក្ខុនីទាំងឡាយ អ្នកទ្រទ្រង់នូវវិន័យ ។ ក្នុងកាលនោះ ខ្ញុំមានចិត្តរីករាយ ប៉ុនប៉ងចំពោះតំណែងនោះហើយនិមន្តព្រះទសពល ជាលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់ អស់ ៧ ថ្ងៃ ហើយបានថ្វាយបាត្រនិងចីវរ ក្រាបទៀបព្រះបាទា ដោយត្បូង ហើយពោលពាក្យនេះថា បពិត្រព្រះមុនីជាធីរបុរស ភិក្ខុនីណា ដែលព្រះអង្គសរសើរហើយ បពិត្រព្រះអង្គជានាយកខ្ញុំម្ចាស់សូមឲ្យបានដូចភិក្ខុនីនោះ ក្នុងកប្បទី ៨ អំពីកប្ប នេះ បើសេចក្ដីប្រាថ្នា នឹងសម្រេច ។ ក្នុងកាលនោះ ព្រះ សាស្ដាបានត្រាស់នឹងខ្ញុំថា ម្នាលនាងដ៏ចម្រើន នាងកុំខ្លាច ចូរនាងត្រេកអរចុះ ក្នុងកាលអនាគត នាងនឹងបានតំណែង នោះដូចចិត្តប្រាថ្នា ។ ព្រះសាស្ដាព្រះនាមគោតម ទ្រង់សម្ភព ក្នុងត្រកូលក្សត្រឱក្កាកៈនឹងមានក្នុងលោក ក្នុងកប្បទីមួយ សែនអំពីកប្បនេះ ។ នាងនឹងបានជាផៅពង្សក្នុងធម៌ទាំងឡាយ នៃព្រះសាស្ដាអង្គនោះ ជាឱរសជាធម្មនិម្មិត មានឈ្មោះថា នាងបដាចារា ជាសាវិការបស់ព្រះសាស្ដា ។ ក្នុងគ្រានោះ ខ្ញុំមានចិត្តរីករាយ មានមេត្តាចិត្តបម្រើព្រះជិនស្រីជាលោក នាយក ព្រមទាំងព្រះសង្ឃ ដរាបអស់ជីវិត ។ ដោយអំពើ ដែលខ្ញុំធ្វើល្អ នោះផង ដោយការតម្កល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់ រាងកាយជារបស់មនុស្សហើយ បានទៅកើត ក្នុងឋានតាវត្តឹង្ស ។ ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ ប្រសើរ មានយសធំ ប្រសើរជាងពួកជនអ្នកពោល ទ្រង់កើត ឡើងក្នុងភទ្ទកប្បនេះ ។ ក្នុងកាលនោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ជាឧបដ្ឋាករបស់ព្រះពុទ្ធជាមហេសី ជាឥស្សរៈ លើប្រជាជន ក្នុងក្រុងពារាណសីបូរីដ៏ឧត្ដម ។ ខ្ញុំបានជាធីតាទី ៣ នៃព្រះបាទកិកីនោះ ដែលប្រាកដថាភិក្ខុនី បានស្ដាប់ធម៌របស់ព្រះជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងបព្វជ្ជា ។ តែក្នុងកាលនោះ ព្រះបិតារបស់យើងទ្រង់អនុញ្ញាត យើងក៏ជា ស្រ្តីមិនខ្ជិល ច្រអូស បានប្រព្រឹត្តព្រហ្មចរិយៈសម្រាប់កុមារី អស់ ២០ ពាន់ ឆ្នាំ នៅក្នុងផ្ទះ ជាព្រះរាជកញ្ញាឋិតនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយក្នុងការបម្រើព្រះពុទ្ធ ជាធីតា ៧ អង្គគឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគម្រប់ប្រាំពីរ ។ (រាជ កញ្ញាទាំងនោះ លុះចេរវិលវឹងមកក្នុងពុទ្ធុប្បាទនេះ) បានមក ជាខ្ញុំ ១ ឧប្បលវណ្ណា ១ ខេមា ១ ភទ្ទាភិក្ខុនី ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ប្រាំពីរ ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង លុះខ្ញុំលះ បង់នូវរាងកាយ ជារបស់មនុស្សហើយ បានទៅកើតក្នុងឋាន តាវត្តឹង្ស ។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូល សេដ្ឋី ក្នុងក្រុងសាវត្ថី ជាបូរីដ៏ប្រសើរមាំមួន ស្ដុកស្ដម្ភ មានធនធានច្រើន ។ ខ្ញុំកំពុងប្រកបដោយវ័យដ៏ចម្រើន លុះក្នុងអំណាចនៃវិតក្កៈ ខ្ញុំបានឃើញនូវបុរសអ្នកនៅក្នុងជនបទហើយក៏បានទៅនៅជាមួយ នឹងបុរសនោះ ។ ខ្ញុំមានបុត្រប្រុស ១ នាក់ ប្រសូតហើយបុត្រទី ២ នៅក្នុងផ្ទៃរបស់ខ្ញុំ ក្នុងកាលនោះ ខ្ញុំកាត់ចិត្តថា អញត្រូវទៅរកជួបមាតាបិតាវិញ ។ គ្រានោះ ខ្ញុំមិនបានប្រាប់ ស្វាមីរបស់ខ្ញុំទេ លុះស្វាមីនោះឃ្លាត ចេញទៅ ខ្ញុំជាស្រ្តីតែម្នាក់ឯងរត់ចេញចាកផ្ទះ ដើរទៅកាន់ ក្រុងសាវត្ថីដ៏ឧត្ដម ។ លំដាប់នោះ ប្ដីរបស់ខ្ញុំមកតាមទាន់ក្នុងផ្លូវបបួលខ្ញុំទៅវិញ ក្នុងគ្រានោះ ខ្យល់កម្មជ្ជវាត (ខ្យល់កើត អំពីកម្ម) ដ៏អាក្រក់ពន់ពេក កើតឡើងដល់ខ្ញុំ ។ ស្រាប់តែ ភ្លៀងធំតាំងឡើងក្នុងសម័យជាទីប្រសូតិនូវកូននៃខ្ញុំ គ្រានោះប្ដី (របស់ខ្ញុំ) ទៅដើម្បីប្រយោជន៍ដល់ឧស ត្រូវពស់ចឹក ស្លាប់ទៅ ។ គ្រានោះ ខ្ញុំជាស្រីកំព្រាមិនមានទីពឹង ដោយសេចក្ដីទុក្ខ ព្រោះសម្រាលកូនខ្ញុំដើរទៅកាន់លំនៅនៃត្រកូលរបស់ខ្លួន ឃើញនូវស្ទឹងតូចមានទឹកពេញប្រៀប ។ ខ្ញុំជាស្រីម្នាក់ឯង នាំយកកូនតូច ឆ្លងទៅដាក់ឯច្រាំងត្រើយនាយ ហើយញ៉ាំងកូនតូចឲ្យបៅ រួចត្រឡប់មកចម្លងកូនបង ។ មាន សត្វខ្លែងមួយឆាបយកកូន តូចដែលកំពុងយំ ទាំងខ្សែទឹកក៏ កួចយកកូនបងទៅទៀត ខ្ញុំជាស្រីចុកណែនដោយសេចក្ដី សោក ។ ខ្ញុំដើរទៅកាន់ក្រុងសាវត្ថី បានឮថាពួកជនរបស់ខ្លួន គឺមាតាបិតាត្រូវស្លាប់អស់ហើយ គ្រានោះ ខ្ញុំមានសេចក្ដី សោកគ្របសង្កត់ ចុកណែនដោយសេចក្ដីសោកដ៏ធំហើយបានពោលថាកូនទាំងពីរធ្វើមរណ កាលហើយ ទាំងប្ដីរបស់ខ្ញុំ ក៏ស្លាប់ក្នុងព្រៃ មាតាបិតានិងបងប្រុសក៏ត្រូវគេដុតលើជើង ថ្ករជាមួយគ្នា ។ កាលនោះ ខ្ញុំជាស្រីស្គាំងស្គមផង កើតរោគ លឿងផង ឥតមានទីពឹង មានចិត្តប្រកបដោយសេចក្ដីទុក្ខ លំដាប់នោះ ខ្ញុំដើរចេញទៅអំពីទីនេះ បានឃើញព្រះពុទ្ធ ព្រះអង្គជាសារថីរបស់ប្រជាជន ។ លំដាប់នោះ ព្រះសាស្ដាទ្រង់ ត្រាស់ចំពោះខ្ញុំថា នាងចូរកុំសោកស្ដាយចំពោះកូនទាំងឡាយ ឡើយ ចូរនាងស្រស់ស្រាយឡើង ចូរនាងស្វែងរកខ្លួនរបស់ នាងវិញ នាងព្រួយឥតប្រយោជន៍សោះទេ ។ កូនទាំងឡាយ ពឹងពុំបាន ញាតិក៏ពឹងពុំបាន ទាំងផៅពង្សក៏ពឹងពុំបាន បុគ្គល ដែលត្រូវសេចក្ដីស្លាប់ គ្របសង្កត់ ទីពឹងចំពោះញាតិពុំបាន ឡើយ ។ លុះខ្ញុំបានស្ដាប់ ព្រះវាចានោះរបស់ព្រះមុនីក៏បាន នូវផលទី ១ខ្ញុំបួសមិនយូរប៉ុន្មាន ក៏បានសម្រេចនូវព្រះអរហត្ត ។ ខ្ញុំជាអ្នកស្ទាត់ក្នុងឫទ្ធិផង ក្នុងសោតធាតុជាទិព្វផង ខ្ញុំជា អ្នកធ្វើតាមសាសនា នៃព្រះសាស្ដា រមែងដឹងនូវចិត្តនៃបុគ្គល ដ៏ទៃផង ។ ខ្ញុំដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុ ខ្ញុំបានជម្រះហើយ ខ្ញុំជាភិក្ខុនីបរិសុទ្ធឥតមានមន្ទិល ព្រោះបានញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយ ។ លំដាប់នោះ ខ្ញុំបានរៀនវិន័យ ទាំងអស់ក្នុងសំណាក់របស់ព្រះពុទ្ធ ព្រះអង្គឃើញហេតុទាំង អស់ផង ខ្ញុំឆ្លើយដោះស្រាយ នូវសេចក្តីពិស្ដារគ្រប់យ៉ាងតាមពិតផង ។ ព្រះជិនស្រីត្រេកអរ ចំពោះគុណនោះហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈថា នាងបដាចារា ជាភិក្ខុនីឯក ប្រសើរ ជាងពួកភិក្ខុនីអ្នកទ្រទ្រង់វិន័យ ។ ព្រះសាស្ដា ខ្ញុំបានប្រព្រឹត្ត តាមហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយភារៈដ៏ ធ្ងន់ ខ្ញុំបានដាក់ចេញហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ ភព ខ្ញុំបានគាស់រំលើងចេញហើយ ។ខ្ញុំចេញចាកផ្ទះចូលទៅ កាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណធម៌ណា ប្រយោជន៍ គឺ គុណធម៌នោះរបស់ខ្ញុំ ជាទីអស់ទៅនៃសញ្ញោជនៈទាំងពួង ខ្ញុំ ក៏បានសម្រចហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំ មកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធ ជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។បានឮថា ព្រះបដាចារាភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ បដាចារាថេរិយាបទាន ។

ឧទ្ទាន

ឯកុបោសថិការិយាបទាន ១ សឡលបុប្ផិកាថេរិយាបទាន ១ មោទកទាយិកាថេរិយាបទាន ១ ឯកាសនទាយិកាថេរិយាបទាន ១ បញ្ចទីបទាយិកាថេរិយាបទាន ១ នឡមាលិកា ថេរិយាបទាន ១ បជាបតិគោតមីថេរិយាបទាន ១ខេមាថេរិយាបទាន ១ ឧប្បលវណ្ណាថេរិយាបទាន ១ បដាចារា ថេរិយាបទាន ១ មានគាថា៥០៩ គាថា ។

ចប់ ឯកុបោសដវគ្គ ។

៣. កុណ្ឌលកេសវគ្គកែប្រែ

១. កុណ្ឌលកេសីថេរិយាបទានកែប្រែ

[២១] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ជានាយក ទ្រង់កើតឡើង ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលនៃសេដ្ឋី ក្នុងក្រុងហង្សវតី ជាត្រកូលរុងរឿងដោយរតនវត្ថុផ្សេង ៗខ្ញុំជា ស្រីស្កប់ស្កល់ដោយសេចក្ដីសុខច្រើនប្រការ ។ ខ្ញុំចូលទៅរក ព្រះពុទ្ធជាមហាវីរបុរសអង្គនោះ ហើយបានស្ដាប់ធម៌ដ៏ឧត្ដម លំដាប់នោះ ខ្ញុំមានសេចក្ដីជ្រះថ្លាកើតឡើងហើយ បានដល់ ព្រះជិនស្រីជាទីពឹង ។ ក្នុងកាលនោះឯង ព្រះពុទ្ធជានាយក ព្រះនាមបទុមុត្តរៈ ប្រកបដោយមហាករុណា ទ្រង់តាំងសុភា ភិក្ខុនី ថាជាភិក្ខុនីប្រសើរជាងពួកភិក្ខុនី ដែលត្រាស់ដឹងឆាប់រហ័ស ។ លុះខ្ញុំបានស្ដាប់ព្រះពុទ្ធវាចានោះហើយ ខ្ញុំមាន សេចក្ដីរីករាយ បានថ្វាយទានដល់ព្រះពុទ្ធជាមហេសីហើយក្រាបចុះទៀបព្រះបាទាដោយត្បូង ប្រាថ្នានូវតំណែងនោះ ។ ព្រះពុទ្ធជាមហាវីរបុរស ទ្រង់អនុមោទនាថា ម្នាលនាងដ៏ ចម្រើន តំណែងណា ដែលនាងប្រាថ្នាហើយ តំណែងទាំងអស់នោះ នឹងសម្រេចពុំខាន ចូរនាងបានសេចក្ដីសុខរំលត់ទុក្ខចុះ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដាព្រះ នាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឈ្មោះឱក្កាកៈ នឹង កើតឡើងក្នុងលោក។ នាងនឹងបានជាញាតិក្នុងធម៌របស់ព្រះ សាស្ដាអង្គនោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្ដា ឈ្មោះនាងកុណ្ឌលកេសីដ៏ចម្រើន ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវ ចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយបាន ទៅកើតក្នុងឋានតាវត្តឹង្ស ។ លុះខ្ញុំច្យុតចាកឋានតាវត្តឹង្ស នោះ ទៅកើតក្នុងឋានយាមៈ ច្យុតចាកឋានយាមៈនោះ បានទៅ កើតក្នុងឋានតុសិត ច្យុតចាកឋានតុសិតនោះ ក៏បានទៅ កើត ក្នុងឋាននិម្មានរតី រួចទៅកើតក្នុងបរនិម្មិតវសវត្តីបូរី ។ ខ្ញុំកើត ក្នុងទីណា ៗខ្ញុំបាននូវភាពជាមហេសីរបស់ស្ដេចទាំងឡាយ ក្នុងទីនោះ ៗព្រោះអានិសង្សនៃបុញ្ញកម្មនោះឯង ។ ខ្ញុំច្យុតចាកអត្តភាពនោះ ហើយបានកមកើតក្នុងមនុស្សលោក បាន នូវភាពជាមហេសីរបស់ស្ដេចចក្រពត្តិទាំងឡាយផងរបស់ ស្ដេចក្នុងមណ្ឌលទាំងឡាយផង ។ ខ្ញុំបាននូវសម្បត្តិក្នុងទេវ លោកផង ក្នុងមនុស្សលោកផង ហើយជាស្រីដល់សេចក្ដី សុខក្នុងទីទាំងពួង អន្ទោលទៅក្នុងកប្បដ៏ច្រើន ។ ព្រះពុទ្ធព្រះ នាមកស្សបៈ ព្រះអង្គមានផៅពង្សដ៏ប្រសើរ មានយសច្រើន ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ ។ គ្រានោះ ព្រះរាជាក្នុងដែនកាសីព្រះនាមកិកី ក្នុងពារាណសី បូរីដ៏ឧត្ដម ជាឥស្សរៈលើប្រជាជន បានជាឧបដ្ឋាក នៃព្រះពុទ្ធ ជាមហេសី ។ ខ្ញុំជាធីតាទី ៤របស់ព្រះរាជាអង្គនោះ ដែល ប្រាកដថាភិក្ខុទាសី បានស្ដាប់ធម៌របស់ព្រះជិនស្រីដ៏ប្រសើរ ហើយក៏ពេញចិត្តចំពោះបព្វជ្ជា ។ ព្រះបិតាយើងទ្រង់មិនអនុញ្ញាតឲ្យបួសទេ កាលនោះ យើងជាអ្នកមិនខ្ជិលច្រអូស បាន ប្រព្រឹត្តព្រហ្មចរិយសម្រាប់កុមារី អស់ពីរម៉ឺនឆ្នាំក្នុងផ្ទះ ។ យើងជាព្រះរាជធីតា ៧ នាក់ ជាកញ្ញាឋិតនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយ ក្នុងការបម្រើព្រះពុទ្ធ គឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១នាងសង្ឃទាសិកា ជាគំរប់ប្រាំពីរ ។ កាលនោះ (ព្រះរាជធីតាទាំង ៧ នាក់នោះ ចេរវិលវឹងមក) បានជានាង ខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ ខ្ញុំ ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ប្រាំពី ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តឹង្ស ។ ឥឡូវនេះ ដល់មកបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋីដ៏ស្ដុក ស្ដម្ភក្នុងបូរីដ៏ឧត្ដម ឈ្មោះគិរិព្វជៈ ឋិតនៅក្នុងវ័យដ៏ចម្រើន ។ ខ្ញុំឃើញនូវចោរដែលគេកំពុងបណ្ដើរ យកទៅដើម្បីសម្លាប់ ហើយស្រឡាញ់ចំពោះចោរនោះ លំដាប់នោះបិតារបស់ខ្ញុំ ដោះចោរនោះ ចេញអំពីទោសដែលត្រូវសម្លាប់ ដោយកហាបណៈមួយពាន់ ។បិតាបានឲ្យខ្ញុំទៅចោរនោះ ព្រោះដឹងច្បាស់នូវចិត្តខ្ញុំ ខ្លួនខ្ញុំជាស្រីឥតរង្កៀស ជាអ្នកអាណិតអនុគ្រោះក្រៃ ពេក ចំពោះចោរនោះ ។ ឯចោរនោះ នាំមកនូវគ្រឿងបូជា ហើយនាំខ្ញុំទៅកាន់ជ្រោះ សម្រាប់ទម្លាក់ចោរ ហើយគិត សម្លាប់ខ្ញុំលើភ្នំ ដោយសេចក្ដីចង់បាននូវ គ្រឿងប្រដាប់របស់ខ្ញុំ ។ គ្រានោះ ខ្ញុំធ្វើអញ្ជលីដ៏ល្អ ប្រណម្យចំពោះចោរ ឈ្មោះសត្តុកៈ រក្សានូវជីវិតរបស់ខ្លួនទុកសិន ហើយពោលពាក្យនេះ ថា បពិត្រអ្នកដ៏ចម្រើន អ្នកចូរនាំយកនូវសង្វាជាវិការនៃមាស ព្រមទាំងកែវមុត្តា កែវពៃទូរ្យដ៏ច្រើន ទាំងអស់នេះទៅចុះ រួច សូមឲ្យអ្នកប្រាប់គេឲ្យដឹងថាខ្ញុំជាទាសីចុះ ។ ម្នាលនាង កល្យាណី នាងចូរដាក់នូវគ្រឿងប្រដាប់ មកឲ្យអញចុះ នាងកុំខ្សឹកខ្សួលខ្លាំងឡើយ អញមិនដែលថាមិនសម្លាប់ នូវមនុស្ស ដែលមកក្នុងព្រៃសោះទេ ។ អញនឹករកមើលខ្លួនអញ ចាប់ តាំងពីអញដល់នូវភាពជាអ្នកដឹងក្ដីមក អញមិនដែលស្គាល់ អ្នកដទៃឲ្យជាទីស្រឡាញ់ជាងនាងឡើយ ។ អ្នកចូរមកនេះ ខ្ញុំនឹងបានកៀកកើយអ្នកសិន ហើយសូមធ្វើ ប្រទក្សិណអ្នក ថ្វាយបង្គំអ្នក ព្រោះថាការរួបរួមគ្នារវាងខ្ញុំនឹង អ្នកមិនមាន ទៀតទេ។ (ទេវតាពោលថា) ប្រុសមិនមែនឈ្មោះថាបណ្ឌិត ក្នុងហេតុទាំងអស់ទេ សូម្បីស្រីសោះ តែជាអ្នកមានឧបាយ វាងវៃ ក្នុងហេតុនោះ ៗក៏ឈ្មោះថាបណ្ឌិតបាន ។ ប្រុសមិន មែនឈ្មោះថាបណ្ឌិត ក្នុងហេតុទាំងអស់ទេ សូម្បីស្រីសោះ តែជាអ្នកគិតឃើញនូវប្រយោជន៍រហ័ស ក៏ឈ្មោះថាបណ្ឌិត ដែរ ។ បុគ្គលណា ត្រិះរិះឃើញនូវប្រយោជន៍ច្រើនដ៏រហ័ស ផង ឆាប់ផង ដូចជាបុគ្គលកាលឃើញតាមហេតុនៃសំបុត្រឬតម្រាដ៏វិចិត្រ បុគ្គលនោះឈ្មោះបណ្ឌិត គ្រានោះ ខ្ញុំបាន សម្លាប់នូវចោរឈ្មោះសត្តុកៈ ។ បុគ្គលណា មិនយល់ឆាប់នូវ ប្រយោជន៍ដែលកើតឡើងហើយ បុគ្គលនោះ ឈ្មោះថាមាន គំនិតទន់ រមែងទុក្ខព្រួយដូចជាចោរដែលធ្លាក់ចុះទៅ ក្នុងជ្រោះភ្នំ ។ បុគ្គលណា យល់ច្បាស់ឆាប់នូវប្រយោជន៍ ដែល កើតឡើងហើយ បុគ្គលនោះ រមែងរួចអំពីការចង្អៀតដោយសត្រូវ ដូចជាខ្លួនខ្ញុំរួចចាកបុរសឈ្មោះសត្តុកៈ ក្នុងកាលនោះ ឯង ។ ខ្ញុំច្រានបុរសឈ្មោះសត្តុកៈ ទៅក្នុងជ្រោះភ្នំ រួចហើយ ចូលទៅកាន់សំណាក់ពួកតាបស អ្នកស្លៀកពាក់ សំពត់សហើយបួស ។ក្នុងកាលនោះ ខ្ញុំទុកសក់របស់ខ្ញុំ ដោយចន្ទាស ដោយប្រការទាំងពួងហើយទើបបួស ពួកតាបសក៏ប្រាប់នូវ លទ្ធិឥតមានចន្លោះឡើយ ។ លំដាប់នោះ ខ្ញុំរៀននូវលទ្ធិនោះ ហើយអង្គុយតែម្នាក់ឯង គិតនូវលទ្ធិនោះ (គាប់ចួន) ឆ្កែក៏ពាំ យកដៃរបស់មនុស្ស ។ ឆ្កែពាំដៃរបស់មនុស្ស ដែលដាច់មកទម្លាក់ចោល ក្នុងទីជិតខ្ញុំហើយចៀសចេញទៅ ខ្ញុំបានឃើញហើយក៏បាននូវនិមិត្តចំពោះត្រកូលនៃដង្កូវដែលឋិតនៅ (ក្នុងសាកសពនោះ) ។ លំដាប់នោះ ខ្ញុំតក់ស្លុត ហើយក្រោកទៅ សួរពួកសហធម្មិកឯពួកសហធម្មិកទាំងនោះប្រាប់ថា ពួកភិក្ខុជាសក្យបុត្រ ទើបដឹងច្បាស់ នូវសេចក្ដីនោះបាន ។ ខ្ញុំនោះ បានចូលទៅរកពួកសាវ័ករបស់ព្រះពុទ្ធ ហើយសួរសេចក្ដី នោះ ពួកសាវ័កទាំងនោះ ក៏នាំខ្ញុំទៅក្នុងសំណាក់នៃព្រះពុទ្ធ ជា បុគ្គលប្រសើរ ។ព្រះពុទ្ធជានាយកនោះ ទ្រង់សម្ដែងនូវព្រះ ធម៌ ចំពោះខ្ញុំថាខន្ធ អាយតនៈធាតុ ជាធម្មជាតិមិនស្អាតផង មិនទៀងផង ជាទុក្ខផង ជាអនត្តាផង ។ លុះខ្ញុំបានស្ដាប់នូវ ធម៌របស់ព្រះអង្គហើយ បានជម្រះធម្មចក្ខុ គឺសោតាបត្តិផល លំដាប់នោះ ខ្ញុំបានដឹងច្បាស់នូវព្រះសទ្ធម្មហើយ ក៏សូម នូវបព្វជ្ជានិងឧប្បសម្បទា ។កាលនោះ ព្រះពុទ្ធជានាយកដែលខ្ញុំសូមហើយ ទើបទ្រង់ត្រាស់ថាម្នាលនាងដ៏ចម្រើន នាង ចូរមកចុះ កាលនោះ ខ្ញុំក៏បានឧប្បសម្បទា ហើយបានឃើញ ទឹកបន្តិច ។ ខ្ញុំដឹងនូវរូបប្រកបដោយការកើតឡើង និងការ សូន្យទៅ ដោយគ្រាន់តែលាងជើង ហើយគិតក្នុងកាលនោះថា សង្ខាទាំងឡាយទាំងពួង មានសភាពដូចគ្នា ។លំដាប់នោះ ចិត្តរបស់ខ្ញុំក៏រួចស្រឡះចាកអាសវៈ ព្រោះមិនប្រកាន់ ដោយប្រការទាំងពួង គ្រានោះ ព្រះជិនស្រីទ្រង់តាំងខ្ញុំថាប្រសើរ លើសជាងភិក្ខុនី ដែលត្រាស់ដឹងឆាប់រហ័ស ខ្ញុំជាស្រី ស្ទាត់ក្នុងឫទ្ធិទាំងឡាយផង ក្នុងសោតធាតុជាទិព្វផង ខ្ញុំជា អ្នកធ្វើតាមសាសនារបស់ព្រះសាស្ដា ដឹងនូវចិត្តនៃបុគ្គលដទៃផង ។ ខ្ញុំដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុខ្ញុំបានជំរៈហើយ ខ្ញុំជាភិក្ខុនី បរិសុទ្ធមិនមានមន្ទិល ព្រោះញ៉ាំងអាសវៈទាំងពួង ឲ្យអស់ហើយ ។ ព្រះសាស្ដាខ្ញុំបានប្រព្រឹត្តតាមហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំដក ចេញហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភពថ្មី ខ្ញុំគាស់រំលើងចេញហើយ ។ ខ្ញុំចេញចាកផ្ទះចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណធម៌ណា ប្រយោជន៍គឺគុណធម៌នោះរបស់ ខ្ញុំ ជាទីអស់ទៅនៃសំញ្ញោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ ។ ញាណរបស់ខ្ញុំ ដ៏ទូលាយស្អាត ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណក៏ដូចគ្នា ព្រោះហេតុនៃព្រះពុទ្ធជាបុគ្គលប្រសើរ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចេញហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ ចំណងដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធ ជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបាន សម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នោះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះកុណ្ឌលកេសីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ កុណ្ឌលកេសីថេរិយាបទាន ។

២. កិសាគោតមីថេរិយាបទានកែប្រែ

[២២] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើង ក្នុងកប្បទី មួយសែន គិតអំពីភទ្ទកប្បនេះទៅ ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលមួយ នៅក្នុងក្រុងហង្សវតី បានចូលទៅគាល់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ប្រសើរជាងនរជននោះ ហើយយកព្រះអង្គជាទីពឹង ។ ខ្ញុំបានស្ដាប់ធម៌ដ៏ពីរោះរបស់ព្រះអង្គ ជាធម៌ ប្រកបដោយសច្ចៈ ៤ មានអានិសង្សដ៏ក្រៃលែង នាំមកនូវ សេចក្ដីស្ងប់និងសេចក្ដីសុខក្នុងចិត្ត ។ កាលនោះ ព្រះពុទ្ធជា អ្នកប្រាជ្ញ ជាបុរសដ៏ខ្ពង់ខ្ពស់ ទ្រង់សរសើរតាំងភិក្ខុនី អ្នក ទ្រទ្រង់ចីវរដ៏សៅហ្មង ក្នុងទីជាឯតទគ្គៈ ។ ខ្ញុំញ៉ាំងបីតិមាន ប្រមាណច្រើនឲ្យកើត ស្ដាប់នូវគុណនៃភិក្ខុនី ខ្ញុំធ្វើនូវគ្រឿង សក្ការៈដល់ព្រះពុទ្ធ តាមគួរដល់សេចក្ដីអង់អាច តាមគួរ ដល់កម្លាំង ។ ខ្ញុំបានក្រាបចុះជិតព្រះអង្គ ជាអ្នកប្រាជ្ញ មាន ប្រាជ្ញាខ្ជាប់ខ្ជួននោះ ហើយប្រាថ្នានូវតំណែងនោះ កាលនោះ ព្រះសម្ពុទ្ធ ជានាយកទ្រង់អនុមោទនា ចំពោះការបាននូវតំណែងនោះថា ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតមទ្រង់កើតក្នុងឱក្កាកៈត្រកូល នឹងត្រាស់ឡើងក្នុងលោក ។ នាងនេះនឹងបានជាព្រះញាតិ ក្នុងធម៌ទាំងឡាយ នៃព្រះគោតមនោះ ជាឱរស ជាធម្មនិម្មិតបានជាសាវិកានៃព្រះសាស្ដា មានឈ្មោះថាកិសាគោតមី ។ កាលនោះ ខ្ញុំស្ដាប់ នូវពុទ្ធព្យាករណ៍នោះក៏រីករាយ មានចិត្តប្រកបដោយមេត្តា បានបម្រើព្រះជិនស្រីជានាយក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត ។ ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការ តម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់ មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ។ ព្រះពុទ្ធទ្រង់ ព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរ ជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងហើយ ក្នុងភទ្ទកប្ប នេះ។ កាលនោះ ព្រះរាជាក្នុងដែនកាសី ទ្រង់ព្រះនាមកិកីព្រះអង្គជាធំជាងនរជន ក្នុងក្រុងពារាណសីដ៏ឧត្ដមទ្រង់ជា ឧបដ្ឋាកនៃព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ។ ខ្ញុំជាធីតាទី ៥ នៃព្រះរាជានោះ មានឈ្មោះប្រាកដថាធម្មា បានស្ដាប់ធម៌ ព្រះជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងផ្នួស ។ ព្រះបិតានៃយើង ទ្រង់មិនអនុញ្ញាតិឲ្យបួសទេ កាលនោះយើងជាអ្នកមិន ខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយធម៌ សម្រាប់កុមារីអស់២ ម៉ឺនឆ្នាំក្នុងផ្ទះ ។ យើងជាព្រះរាជធីតា ៧ នាក់ ជាកញ្ញានៃស្ដេច ឋិតនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយ ក្នុងការបម្រើ ព្រះពុទ្ធ គឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគំរប់ ៧ ។ (ព្រះ រាជធីតា ៧ អង្គនោះ ចេរវិលវឹងមកបានជា) នាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលា ១ ខ្ញុំ ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ ៧ ។ ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយ ជារបស់ មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ។ ឥឡូវនេះមកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ដែលជាអ្នកធ្លាក់ខ្លួនកំសត់ឥតទ្រព្យ ជាត្រកូលទន់ទាបវិញ តែខ្ញុំបានមានប្ដីត្រកូលសម្បូណ៌ ដោយទ្រព្យសម្បត្តិ ។ ជនទាំងឡាយ ដ៏សេស វៀរលែងតែប្ដីរបស់ខ្ញុំចេញ សុទ្ធតែជាអ្នកឥតទ្រព្យ ខ្ញុំប្រសូត កូនក្នុងកាលណា ជនទាំងពួងក៏អាណិតខ្ញុំ ក្នុងកាលនោះ ។កាលណា កូនខ្ចីរបស់ខ្ញុំនោះ ជាកុមារតូច ឋិតនៅក្នុងសេចក្ដីសុខ ជាទីស្រឡាញ់របស់ខ្ញុំ ដូចជាជីវិតរបស់ខ្លួន កាលនោះ កូននោះ ក៏លុះអំណាចនៃសេចក្ដីស្លាប់ទៅ។ ខ្ញុំមានសេចក្ដី សោកគ្របសង្កត់ មានមុខប្រកបដោយសេចក្ដីទុក្ខ មានភ្នែក ពេញដោយទឹកភ្នែក មានមាត់យំ ពសាកសពដែលស្លាប់នោះ ដើរយំត្អូញត្អែរ ។ កាលនោះ ខ្ញុំបានជួបបុរសម្នាក់ ក៏ចូលទៅ រកព្រះពុទ្ធជាគ្រូពេទ្យដ៏ប្រសើរ ហើយពោលថា បពិត្រព្រះអង្គ ដ៏ចម្រើន សូមព្រះអង្គឲ្យថ្នាំប្រោះកូនឲ្យរស់។ព្រះជិនស្រីព្រះ អង្គជាអ្នកឈ្លាសវៃ ក្នុងឧបាយនៃការទូន្មាន ទ្រង់ត្រាស់ថា ជនទាំងឡាយដែលស្លាប់ហើយ មិនមានក្នុងផ្ទះណា ចូរនាង យកគ្រាប់ស្ពៃ អំពីផ្ទះនោះមក (ឲ្យតថាគត) ។ កាលនោះ ខ្ញុំដើរទៅកាន់ក្រុងសាវត្ថី រកមិនបានផ្ទះប្រាកដ ដូច្នោះ ព្រោះ ហេតុនោះ នឹងរកគ្រាប់ស្ពៃ អំពីផ្ទះណាបាន លំដាប់នោះ ខ្ញុំ ក៏បាននូវស្មារតីឡើង ។ ខ្ញុំចោលនូវសាកសព ហើយចូលទៅ គាល់ព្រះពុទ្ធ ជាលោកនាយកចំណែកខាងព្រះអង្គមាន សំឡេងពីរោះ ទ្រង់ទតឃើញខ្ញុំអំពីចម្ងាយ ហើយត្រាស់ថា បុគ្គលណា កាលមិនបានឃើញនូវការកើតនិងការ សូន្យទៅ(នៃបញ្ចក្ខន្ធ) ទេ ហើយរស់នៅមួយម៉ឺនឆ្នាំក៏ដោយជីវិតរបស់ បុគ្គល អ្នកឃើញនូវការកើតឡើង និងការសូន្យទៅ (នៃបញ្ចក្ខន្ធ) សូម្បីរសនៅតែមួយថ្ងៃ ក៏ប្រសើរជាង ។ អនិច្ចតាធម៌នេះនឹងថាជាធម៌សម្រាប់ស្រុកមួយក៏ទេ ជា ធម៌សម្រាប់និគមមួយក៏ទេជាធម៌សម្រាប់ត្រកូលមួយក៏ទេ ធម៌នោះឯងសម្រាប់លោកព្រមទាំងទេវលោកទាំងអស់ ។ ខ្ញុំនោះ បានស្ដាប់នូវគាថាទាំងឡាយនេះ ហើយជម្រះនូវ ធម្មចក្ខុ គឺសោតាបត្តិមគ្គ លំដាប់នោះខ្ញុំក៏ដឹងច្បាស់នូវព្រះ សទ្ធម្ម ហើយចូលទៅកាន់ផ្នួស ។ លុះខ្ញុំបួសរួចហើយ ក៏មាន ចិត្តស្ងប់ប្រកបក្នុងសាសនាព្រះជិនស្រីអស់កាលមិនយូរ ប៉ុន្មាន ខ្ញុំក៏បានសម្រេចនូវព្រះអរហត្ត ។ ខ្ញុំជាអ្នកធ្វើនូវសាសនានៃព្រះសាស្ដា ស្ទាត់ក្នុងឫទ្ធិទាំងឡាយ ដឹងនូវចិត្តនៃបុគ្គលដទៃ ដោយសោតធាតុដ៏ជាទិព្វ ។ខ្ញុំដឹងនូវបុព្វេនិវាសញ្ញាណ ទិព្វចក្ខុ ខ្ញុំក៏បានជម្រះហើយ ខ្ញុំបានញ៉ាំងអាសវៈ ទាំង ពួងឲ្យអស់ទៅ ជាអ្នកបរិសុទ្ធស្អាត មិនមានមន្ទិលសោះ ឡើយ ។ ព្រះសាស្ដា ខ្ញុំបានបម្រើហើយ សាសនារបស់ព្រះ ពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហា ដែលជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំគាស់រំលើងចោលហើយ ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ណា ប្រយោជន៍នោះ គឺកិរិយាអស់ទៅនៃសំយោជនៈទាំងពួងនោះ ខ្ញុំបានសម្រេចហើយ ។ ញានរបស់ខ្ញុំ ដ៏ធំទូលាយ ស្អាត ក្នុងអត្ថ ធម៌និរុត្តិនិងបដិភាណ ព្រោះអំណាចនៃព្រះពុទ្ធដ៏ប្រសើរ ។ ខ្ញុំនាំសំពត់អំពីគំនរសម្រាមផង អំពីព្រៃស្មសានផង អំពីច្រកផង ហើយធ្វើជាសង្ឃាដី ទ្រទ្រង់នូវចីវរដ៏ សៅហ្មង ។ ព្រះជិនស្រីជានាយក ទ្រង់ត្រេកអរក្នុងគុណរបស់ខ្ញុំ គឺការទ្រទ្រង់នូវចីវរដ៏សៅហ្មងនោះ បានតាំងខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុងពួកបរិស័ទ ។កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមាន អាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីដ៏ប្រសើរកាត់ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ ប្រសើរ វិជ្ជា ៣ ខ្ញុំ បានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកិសាគោតមីភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ កិសាគោតមីថេរិយាបទាន ។

៣. ធម្មទិន្នាថេរិយាបទានកែប្រែ

[២៣] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ជាអ្នកដឹកនាំសត្វលោក ទ្រង់កើតឡើងក្នុងកប្ប ទីមួយសែន អំពីកប្បនេះ ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលមួយ ក្នុងក្រុងហង្សវតីជាអ្នកធ្វើនូវការងារនៃជនដទៃ ខ្ញុំមានប្រាជ្ញា ចាស់ សង្រួមក្នុងសីល ។ ព្រះថេរឈ្មោះសុផាត ជាអគ្គសាវ័ក នៃព្រះពុទ្ធព្រះនាមបទុមុត្តរៈ ចេញអំពីវត្តទៅដើម្បីបិណ្ឌ បាត ។ កាលនោះ ខ្ញុំចេញទៅដងទឹក កាន់ក្អមដើរទៅ បាន ឃើញព្រះថេរៈនោះ ក៏មានសេចក្ដីជ្រះថ្លា បានប្រគេននំដោយដៃរបស់ខ្លួន ។ ព្រះថេរៈនោះ ទទួលនំហើយ ក៏គង់ឆាន់ក្នុងទីនោះ លំដាប់នោះ ម្ចាស់របស់ខ្ញុំមានចិត្តត្រេកអរនឹងខ្ញុំ បាន យកខ្ញុំធ្វើជាកូនប្រសារបស់ខ្លួន ខ្ញុំទៅជាមួយនឹងម្ដាយក្មេក ថ្វាយបង្គំព្រះសម្ពុទ្ធ ។ គ្រានោះ ព្រះអង្គទ្រង់តាំងភិក្ខុនីមួយរូប ជាធម្មកថិកា អ្នកសម្ដែងធម៌ដល់បរិស័ទ ក្នុងទីជាឯតទគ្គៈ ខ្ញុំ បានស្ដាប់ពុទ្ធតម្រាស់នោះហើយ ក៏មានចិត្តរីករាយខ្លាំង ។ ខ្ញុំ និមន្តព្រះសុគត ជាលោកនាយក ព្រមទាំងភិក្ខុសង្ឃ ថ្វាយ មហាទានហើយប្រាថ្នានូវតំណែងនោះ ។ លំដាប់នោះ ព្រះសុគត ព្រះអង្គមានសំឡេងណែនរំពងពីរោះ ត្រាស់នឹងខ្ញុំថា នាង ជាស្រីត្រេកអរ ក្នុងការបម្រើតថាគត ជាអ្នកអង្គាសតថាគត ព្រមទាំងភិក្ខុសង្ឃ ។ នាងជាអ្នកប្រកបក្នុងការស្ដាប់ នូវព្រះ សទ្ធម្ម មានចិត្តចម្រើនដោយគុណ ម្នាលនាងដ៏ចម្រើន នាង ចូររីករាយចុះ នាងនឹងបានផលដែលនាងតាំងប្រាថ្នានោះ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដាព្រះនាមគោតមកើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ឡើងក្នុងលោក ។ នាងនឹងបានជាញាតិ ក្នុងធម៌នៃព្រះពុទ្ធអង្គនោះ ជាឱរស ជា ធម្មនិម្មិត បានជាសាវិកានៃព្រះសាស្ដា មានឈ្មោះថាធម្មទិន្នា ។ ខ្ញុំបានស្ដាប់ព្យាករនោះ ក៏រីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះមហាមុនី ជានាយក ដោយបច្ច័យទាំងឡាយដ៏ រាបដល់អស់ជីវិត ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ។ ព្រះពុទ្ធ មានផៅពង្សដ៏ប្រសើរមានយសធំ ព្រះអង្គប្រសើរជាង ពួកអ្នកប្រាជ្ញ ទ្រង់ព្រះនាមកស្សបៈ កើតឡើងហើយក្នុងភទ្ទកប្ប នេះ ។ កាលនោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ជា ឥស្សរៈនៃនរៈ ក្នុងក្រុងពារាណសីដ៏ឧត្ដម ជាឧបដ្ឋាកនៃព្រះពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ ។ ខ្ញុំជាធីតាទី ៦ នៃព្រះរាជាអង្គ នោះ មានឈ្មោះប្រកដថានាងសុធម្មាបានស្ដាប់ធម៌នៃព្រះ ជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងផ្នួស ។ ព្រះបិតារបស់ យើងទ្រង់មិនអនុញ្ញាតកាលនោះយើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់កុមារីអស់ ២ ម៉ឺនឆ្នាំ ក្នុងផ្ទះ ។

ចប់ ភាណវារៈ ។

ធីតា ៧ អង្គ ជាកញ្ញានៃស្ដេច តាំងនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយ ក្នុងការបម្រើព្រះពុទ្ធ គីនាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកាជាគម្រប់ ៧ ។ (ធីតា ៧ អង្គនោះចេរវិលវឹង មកបានជា) នាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលា ១ គោតមី ១ ខ្លួនខ្ញុំ ១ វិសាខា ជាគម្រប់ ៧ ។ ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនា នោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បាន ទៅកើត ក្នុងឋានតាវត្តឹង្ស ។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ដ៏ស្ដុកស្ដម្ភ ក្នុងក្រុងគិរិព្វជៈដ៏ឧត្ដម អាចសម្រេច សេចក្ដីប្រាថ្នាទាំងពួងបាន ។ កាលណា ខ្ញុំប្រកបដោយគុណ គឺរូបសម្បត្តិ តាំងនៅក្នុងបឋមវ័យហើយ កាលនោះឯង ខ្ញុំបានទៅកាន់ត្រកូលនៃបុរសដទៃ (មានប្ដី) ហើយនៅស្កប់ស្កល់ដោយសេចក្ដីសុខ ។ ឯស្វាមីរបស់ខ្ញុំនោះមានប្រាជ្ញាល្អ បានចូលទៅគាល់ព្រះពុទ្ធ ជាទីពឹងនៃសត្វ លោក ស្ដាប់ធម៌ទេសនាហើយ ក៏បានដល់នូវអនាគាមិផល ។ កាលនោះ ខ្ញុំបានញ៉ាំងស្វាមីនោះ ឲ្យអនុញ្ញាតហើយ ចូលទៅកាន់ផ្នួស អស់កាលមិនយូរប៉ន្មានក៏បានដល់ព្រះអរហត្ត ។ កាលនោះ ឧបាសកនោះ ចូលមករកខ្ញុំហើយ សួរនូវ ប្រស្នាទាំងឡាយដ៏ជ្រាលជ្រៅ ខ្ញុំក៏បានព្យាករប្រស្នាទាំងអស់ នោះ ។ ព្រះជិនស្រីត្រេកអរក្នុងគុណនោះហើយ បានតាំង ខ្ញុំក្នុងទីជាឯតទគ្គៈថា តថាគតមិនឃើញភិក្ខុនីជាធម្មកថិកា ដទៃ ប្រាកដដូចភិក្ខុនីនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយ ចូរចាំទុក យ៉ាងនេះថា នាងធម្មទិន្នាជាអ្នកប្រាជ្ញ ។ ខ្ញុំឈ្មោះថាជាស្រីបណ្ឌិត ដែលព្រះលោកនាយកអនុគ្រោះ ដោយប្រការយ៉ាងនេះឯង ។ ព្រះសាស្ដា ខ្ញុំបានបម្រើដោយគោរពហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានរំលើងចោលហើយ ។ ខ្ញុំចេញចាកផ្ទះចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ។ ខ្ញុំជាអ្នកស្ទាត់ក្នុងឫទ្ធិទាំងឡាយ ជាអ្នកធ្វើតាមពុទ្ធសាសនា ដឹងនូវចិត្តនៃបុគ្គលដទៃ ដោយសោតធាតុដ៏ជាទិព្វ ។ ខ្ញុំដឹងនូវបុព្វេនិវាសញ្ញាណ ទិព្វចក្ខុខ្ញុំបានជម្រះហើយ ខ្ញុំញ៉ាំងអាសវៈទាំងពួងឲ្យ អស់ហើយ ជាអ្នកបរិសុទ្ធស្អាត មិនមានមន្ទិលសោះឡើយ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបាន កាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបាន សម្រេចហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះធម្មទិន្នាភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។

ចប់ ធម្មទិន្នាថេរិយាបទាន។

៤. សកុលាថេរិយាបទានកែប្រែ

[២៤] ព្រះជិនស្រីព្រះនាមទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ ។ ព្រះអង្គប្រសើរ ជាងអ្នកប្រាជ្ញទាំងឡាយ ជា បុរសអាជានេយ្យប្រតិបត្តិដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដើម្បីសេចក្ដីចម្រើន ដល់សព្វសត្វ ក្នុងមនុស្សលោក ព្រមទាំងទេវលោក ។ ព្រះជិនស្រីទ្រង់ដល់នូវយសដ៏ប្រសើរ មាន សិរី ពេញពោរដោយកេរ្តិ៍ឈ្មោះនិងសេចក្ដីសរសើរ ដែល លោកទាំងពួងបូជាហើយ ប្រាកដក្នុងទិសទាំងពួង ។ ព្រះអង្គ មានសេចក្ដីសង្ស័យឆ្លងហើយ មានសេចក្ដីងឿងឆ្ងល់កន្លង បង់ហើយ មានសេចក្ដីត្រិះរិះ ក្នុងព្រះទ័យបរិបូណ៌ហើយ ទ្រង់ ដល់នូវសម្ពោធិញ្ញាណដ៏ឧត្ដម ។ ព្រះសម្ពុទ្ធប្រសើរជាងនរជន ទ្រង់ញ៉ាំងមគ្គ ដែលមិនទាន់កើត ឲ្យកើតឡើងផង សម្ដែង នូវមគ្គដែលមិនទាន់សម្ដែងផង បណ្ដុះនូវមគ្គដែលមិនទាន់ បណ្ដុះផង ។ ព្រះសម្ពុទ្ធជាអ្នកអង់អាចជាងនរជន ព្រះអង្គ ជ្រាបនូវមគ្គ ត្រាស់ដឹងនូវមគ្គ ប្រាប់នូវមគ្គជាគ្រូប្រៀនប្រដៅ ដ៏ឧត្ដមប្រសើរជាងសារថីទាំងឡាយ ។ ព្រះសម្ពុទ្ធ ព្រះអង្គ ប្រកបដោយព្រះទ័យករុណាដ៏ធំ ជាទីពឹងនៃសត្វលោក ជា អ្នកដឹកនាំសត្វលោក ទ្រង់សម្ដែងធម៌ ស្រោចស្រង់នូវសត្វ ទាំងឡាយ ដែលមុជចុះក្នុងភក់គឺកាម ។ កាលនោះ ខ្ញុំកើត ក្នុងក្រុងហង្សវតី ឈ្មោះខត្តិយនន្ទា ជាស្រីមានរូបល្អ ប្រកបដោយទ្រព្យ មានចិត្តអាណិតអាសូរចំពោះអ្នកដទៃ ជាស្រី មានសិរី ។ ខ្ញុំជាធីតានៃមហារាជព្រះនាមអានន្ទ ជាស្រីមានលំអដ៏ប្រសើរ ជាប្អូនស្រីមានមាតាផ្សេងគ្នា នៃព្រះពុទ្ធ ព្រះ នាមបទុមុត្តរៈ ។ ខ្ញុំស្អិតស្អាង ដោយគ្រឿងអាភរណៈទាំងពួង ជាមួយនឹងព្រះរាជកញ្ញាទាំងឡាយ ហើយចូលទៅ គាល់ព្រះ ពុទ្ធ ទ្រង់មានព្យាយាមធំ ហើយស្ដាប់ធម៌ទេសនា ។គ្រានោះ ព្រះអង្គជ្រាបច្បាស់នូវលោក ទ្រង់តាំងភិក្ខុនីនោះ ដែលមាន ចក្ខុដូចជាទិព្វ ក្នុងឋានៈដ៏ប្រសើរ ក្នុងកណ្ដាលនៃបរិស័ទ ៤ ។ ខ្ញុំបានស្ដាប់ព្យាករណ៍នោះហើយ ក៏មានចិត្តរីករាយ ថ្វាយទាន ដល់ព្រះសាស្ដាបូជាព្រះសម្ពុទ្ធ ហើយប្រាថ្នានូវទិព្វចក្ខុ ។ លំដាប់នោះ ព្រះសាស្ដាបានត្រាស់នឹងខ្ញុំថា ម្នាលនាងនន្ទា នាង នឹងបានតំណែងដែលនាងប្រាថ្នា ឋានៈដែលនាងប្រាថ្នា ដោយប្រពៃនោះ ជាផលនៃធម្មទានដូចជាប្រទីប ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដាព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងឡើងក្នុងលោក ។ នាងនឹងបាន ជាព្រះញាតិ ក្នុងធម៌ទាំងឡាយនៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកាព្រះសាស្ដាមានឈ្មោះថាសកុលា ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ ចេតនានោះផង លុះខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ ក៏បានទៅកើត ក្នុងឋានតាវត្តឹង្ស ។ ព្រះពុទ្ធព្រះនាមកស្សបៈ ព្រះអង្គមានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងពួកអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ ។ កាល នោះ ខ្ញុំបួសជានាងបរិព្វាជិកា ប្រព្រឹត្តិម្នាក់ឯង ត្រាច់ទៅដើម្បីភិក្ខា ហើយបាននូវវត្ថុត្រឹមតែប្រេងប៉ុណ្ណោះ ។ ខ្ញុំមាន ចិត្តជ្រះថ្លា បានអុជប្រទីបដោយប្រេងនោះ បម្រើព្រះចេតិយ ប្រសើរសមរម្យជាងចេតិយទាំងពួង នៃព្រះពុទ្ធប្រសើរជាង សត្វមានជើងពីរ ។ ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ។ ដោយផលនៃកម្មនោះ ខ្ញុំកើតក្នុងទីណា ៗ ប្រទីបដ៏ធំទាំងឡាយ បំភ្លឺ ដល់ខ្ញុំដែលនៅក្នុងទីនោះ ៗ ។ ខ្ញុំប្រាថ្នារបស់ណា ខ្ញុំឃើញ (របស់នោះ) ធ្លុះរហូតខាងក្រៅជញ្ជាំង ធ្លុះរហូតខាងក្រៅនៃភ្នំថ្ម នេះជាផលនៃការឲ្យប្រទីប ។ ខ្ញុំជាអ្នកមានភ្នែកស្អាត រុង រឿងដោយយស មានសទ្ធា មានប្រាជ្ញា នេះជាផលនៃការឲ្យ ប្រទីប ។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូល ព្រាហ្មណ៍ មានទ្រព្យនិងស្រូវច្រើន ជាត្រកូលរីករាយ ដែល ស្ដេចរាប់អានបូជាហើយ ។ ខ្ញុំបរិបូណ៌ដោយអវយវៈគ្រប់ យ៉ាង ស្អិតស្អាងដោយអាភរណៈទាំងពួង ខ្ញុំឈរនៅត្រង់ បង្អួច ឃើញព្រះសុគត ត្រង់ប្រទេសជាទីចូលទៅកាន់បូរី ។ខ្ញុំឃើញព្រះពុទ្ធរុងរឿងដោយយស ដែលទេវតានិងមនុស្សធ្វើសក្ការៈហើយ ទ្រង់បរិបូណ៌ដោយអនុព្យញ្ជនៈ ស្អិតស្អាង ដោយលក្ខណៈទាំងឡាយ ។ ខ្ញុំមានចិត្តអណ្ដែតឡើង មាន ចិត្តល្អ ពេញចិត្តនឹងផ្នួស អស់កាលមិនយូរប៉ន្មានក៏បានដល់ ព្រះអរហត្ត ។ ខ្ញុំជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយ ជា អ្នកធ្វើតាមសាសនានៃព្រះសាស្ដា ដឹងនូវចិត្តនៃបុគ្គលដទៃ ដោយសោតធាតុដ៏ជាទិព្វ ។ ខ្ញុំដឹងនូវបុព្វេនិវាសញ្ញាណ ទិព្វ ចក្ខុខ្ញុំបានជម្រះហើយ ខ្ញុំបានញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយជាអ្នកបរិសុទ្ធស្អាត មិនមានមន្ទិលឡើយ ។ ព្រះ សាស្ដាខ្ញុំបានបម្រើហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយភារៈដ៏ធ្ងន់ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វ ទៅកាន់ភព ខ្ញុំបានដកចោលហើយ ។ ខ្ញុំចេញចាកផ្ទះចូល ទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការ អស់ទៅនៃសំយោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ ។ លំដាប់នោះ ព្រះពុទ្ធប្រសើរជាងនរជន ព្រះអង្គប្រកបដោយមហាករុណា ទ្រង់តាំងខ្ញុំជាឯតទគ្គៈ ដោយព្រះពុទ្ធដិកាថានាងសកុលាថេរី ជាភិក្ខុប្រសើរផុត ជាងថេរីទាំងឡាយ ដែលមានទិព្វចក្ខុ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដីរីកាត់ផ្ដាច់នូវទន្លីង ។ឱ ! ខ្ញុំ មកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធ ជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះសកុលាភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។

ចប់ សកុលាថេរិយាបទាន ។

៥. នន្ទាថេរិយាបទានកែប្រែ

[២៥] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយ សែន អំពីកប្បនេះ ។ ព្រះពុទ្ធទ្រង់ទូន្មានសត្វលោក ញ៉ាំងសត្វ លោកឲ្យដឹងច្បាស់ ចម្លងសត្វទាំងពួង ឈ្លាសវៃក្នុងទេសនា ទ្រង់ញ៉ាំងប្រជុំជន ជាច្រើនឲ្យឆ្លងហើយ ។ ព្រះអង្គជាអ្នកអនុ គ្រោះ ប្រកបដោយករុណា ស្វែងរកនូវប្រយោជន៍ ដល់សត្វ ទាំងពួង ទ្រង់ញ៉ាំងតិរ្ថិយទាំងពួងដែលមកដល់ហើយ ឲ្យតាំង នៅក្នុងសីល ៥ ។ សីល ៥ ជារបស់មិនវិកវរយ៉ាងនេះ ជារបស់សូន្យតិរ្ថិយ ជារបស់ដែលព្រះអរហន្ដទាំងឡាយ អ្នកមាន សេចក្ដីស្ទាត់ជំនាញ ប្រកបដោយតាទិគុណវិចិត្រហើយ ។ ព្រះពុទ្ធព្រះនាមបទុមុត្តរៈនោះ ជាអ្នកប្រាជ្ញធំ មានកម្ពស់ ៥៨ ហត្ថ មានទ្រង់ទ្រាយដូចចេតិយមាស មានលក្ខណៈ ៣២ ដ៏ ប្រសើរ ។ ព្រះអង្គមានព្រះជន្មមួយសែនឆ្នាំជាកំណត់ ទ្រង់ ឋិតនៅអស់កាលប៉ុណ្ណោះ ទ្រង់ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លងហើយ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ជាត្រកូលរុង រឿងដោយកែវផ្សេង ៗ ជាអ្នកស្កប់ស្កល់ដោយសេចក្ដីសុខដ៏ ធំ នៅក្នុងក្រុងហង្សវតី ។ ខ្ញុំបានចូលទៅគាល់ព្រះពុទ្ធអង្គ នោះ ព្រះអង្គមានព្យាយាមធំ ខ្ញុំបានស្ដាប់នូវធម៌ទេសនាគឺ អមតនិព្វាន ជាធម៌មានអានិសង្សក្រៃលែង មានប្រយោជន៍ យ៉ាងល្អិតល្អន់ ជាធម៌ដែលព្រះអង្គសំដែងហើយ ។ គ្រានោះ ខ្ញុំមានចិត្តជ្រះថ្លាខ្លាំង បាននិមន្តព្រះលោកនាយក ព្រមទាំង ភិក្ខុសង្ឃ ហើយថ្វាយមហាទានដល់ព្រះអង្គ ដោយដៃរបស់ខ្លួន ។ ខ្ញុំក្រាបជិតព្រះលោកនាយក ព្រះអង្គមានព្យាយាម ព្រមទាំងព្រះសង្ឃដោយត្បូង ហើយប្រាថ្នានូវតំណែងដ៏ប្រសើរជាងពួកភិក្ខុនីដែលមានឈាន ។ កាលនោះ ព្រះអង្គទូន្មាន សត្វដែលមិនទាន់ទូន្មានហើយ ជាទីពឹងនៃលោកទាំង ៣ មាន រស្មី ព្រះអង្គជានាយសារថីរបស់ពួកនរជន ទ្រង់ព្យាករណ៍ថា នាងនឹងបាននូវតំណែង ដែលនាងប្រាថ្នាហើយដោយប្រពៃនោះ ។ ក្នុងមួយសែនកប្ប អំពីកប្បនេះ ព្រះសាស្ដាព្រះនាមគោតម សម្ភពក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក ។ នាង នឹងបានជាញាតិក្នុងធម៌ទាំងឡាយរបស់ព្រះសាស្ដាអង្គនោះ ជាឱរសជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា នាងនន្ទា ។ កាលនោះ ខ្ញុំបានស្ដាប់ពុទ្ធព្យាករណ៍នោះហើយ ក៏ មានចិត្តរីករាយមានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រីព្រះអង្គជានាយក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការ តម្កល់នូវចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ។ លុះខ្ញុំច្យុតចាកឋាន តាវត្តឹង្សនោះ បានទៅកើតឋានយាមៈ ច្យុតចាកឋានយាមៈនោះ បានទៅកាន់ឋានតុសិត ច្យុតចាកឋានតុសិតនោះ បានទៅកាន់និម្មានរតី ច្យុតចាកនិម្មានរតីនោះហើយ បានទៅកាន់ បរនិម្មិតវសវត្តីបុរី ។ ដោយផលនៃកុសលកម្មនោះ ខ្ញុំកើតក្នុងទីណា ៗ តែងបានជាមហេសីនៃស្ដេចទាំងឡាយក្នុងទីនោះ ៗ ។ ខ្ញុំច្យុតចាកទីនោះហើយ កើតជាមនុស្ស បានជាមហេសីនៃស្ដេចចក្រពត្តិទាំងឡាយផង នៃស្ដេចមានមណ្ឌលទាំងឡាយ ផង ។ ខ្ញុំសោយនូវសម្បត្តិក្នុងទេវតានិងមនុស្ស ហើយដល់នូវ សេចក្ដីសុខក្នុងទីទាំងពួងអន្ទោលទៅអស់កប្បច្រើន ។ លុះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតជាធីតា នៃព្រះបាទសុទ្ធោទនៈ មិនមានអ្នកណាមួយតិះដៀលបាន ក្នុងបុរីឈ្មោះកបិលពស្ដុ ។ ត្រកូលនោះក៏ដល់នូវសេចក្ដីត្រេកអរ ព្រោះបានឃើញខ្ញុំជា ស្រីមានរស្មី ព្រោះហេតុនោះ ឈ្មោះរបស់ខ្ញុំជានាងនន្ទា ខ្ញុំជា ស្រីល្អប្រសើរ ។ មួយទៀត ខ្ញុំប្រាកដជាស្រីមានលំអ ជាង ស្រីក្រមុំទាំងអស់ វៀរលែងតែព្រះនាងយសោជរា ក្នុងនគរ ជាទីរីករាយនោះចេញ ។ បងប្រុសច្បង (របស់ខ្ញុំ) បានជាកំពូលនៃលោកទាំង ៣ បងប្រុសបន្ទាប់ខាងក្រោយ ជាព្រះអរហន្ដដូចគ្នាខ្ញុំនៅជាគ្រហស្ថតែម្នាក់ឯង ដែលមានមាតាតែងដាស់តឿនថានាងជាព្រះអនុជានៃព្រះពុទ្ធ កើតក្នុងត្រកូល សក្យបុត្រ នាងបើវៀរចាកសេចក្ដីត្រេកអរក្នុងធម៌ហើយ តើ នឹងបាននូវអ្វីក្នុងផ្ទះ ។ សេចក្ដីចម្រើនមានជរាជាទីបំផុត រូប ជារបស់ដែលសន្មតថាមិនស្អាត ការមិនមានរោគ មានរោគ ជាទីបំផុតជីវិតមានសេចក្ដីស្លាប់ជាទីបំផុត ។ រូបរបស់នាង នេះល្អ គួររមិលមើល គួររីករាយ ជាគ្រឿងប្រដាប់របស់អ្នក ស្អិតស្អាងទាំងឡាយ ដូចជាទីលំនៅដែលមានសិរី ។ (រូបរបស់នាង) ដែលគេបូជាហើយដូចជាវត្ថុមានខ្លឹមក្នុងលោក ជាទីនាំមកនូវរសដល់ភ្នែកទាំងឡាយ ជាទីញ៉ាំងកិត្តិស័ព្ទ ឲ្យ កើតដល់ជនអ្នកមានបុណ្យទាំងឡាយ ជាទីញ៉ាំងឱក្កាកត្រកូលឲ្យត្រេកអរ ។ អស់កាលមិនយូរប៉ុន្មាន ជរានឹងគ្របសង្កត់ (នូវរូបរបស់នាង) មិនខាន នាងគួរលះបង់ផ្ទះ ដែល អ្នកប្រាជ្ញគប្បីតិះដៀល ហើយប្រព្រឹត្តធម៌ដែលអ្នកប្រាជ្ញមិន តិះដៀលវិញ ។ ខ្ញុំបានស្ដាប់ពាក្យរបស់មាតា ជាអ្នកមានចិត្ត មិនរលោរលាំដោយរាងកាយ និងរូបនិងវ័យ ហើយចូលទៅ កាន់ផ្នួស ។ មាតារបស់ខ្ញុំ ពោលដើម្បីធ្វើនូវសេចក្ដីរំឭកដោយការរៀនឈានដ៏ធំ ជាធម្មជាតស្អាត តែខ្ញុំមិនបានខ្វល់ ខ្វាយ ក្នុងការរៀនឈាននោះទេ ។ លំដាប់នោះ ព្រះជិនស្រីប្រកបដោយមហាករុណា ឃើញខ្ញុំមានមុខដូចផ្កាឈូក ទ្រង់ និម្មិតស្រីល្អគួររមិលមើល រុងរឿងក្រៃពេក មានរូបល្អជាងខ្ញុំក្នុងរង្វង់ចក្ខុរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំនឿយណាយក្នុងរូប ដោយអានុភាពនៃព្រះអង្គ ។ ខ្ញុំឃើញស្រីនោះ មានរាងកាយ អស្ចារ្យក្រៃពេក ក៏ស្ងើចគិតថា ភ្នែករបស់អញប្រកបដោយផល ព្រោះរូបជារបស់មនុស្សនេះ ជាលាភនៃភ្នែក ។ ខ្ញុំនិយាយនឹងស្រីនោះថា ម្នាលស្រីល្អល្អះ នាងចូរមក នាងមាន សេចក្ដីត្រូវការ ដោយវត្ថុណា នាងចូរប្រាប់វត្ថុនោះដល់ខ្ញុំបើ (ពាក្យរបស់ខ្ញុំ) ជាទីស្រឡាញ់នៃនាង ។ ចូរនាងប្រាប់ខ្ញុំនូវ ត្រកូលនាម និងគោត្ររបស់នាង ។ ម្នាលស្រីល្អ (កាលនេះ)មិនមែនជាកាលគួរដោះស្រាយប្រស្នាទេ នាងចូរឲ្យខ្ញុំឋិតនៅ លើភ្លៅ អវយវៈទាំងឡាយរបស់ខ្ញុំស្រុតចុះ នាងចូរឲ្យខ្ញុំដេក មួយរំពេច ។ លំដាប់នោះ ស្រីដែលព្រះពុទ្ធនិមិត្តដ៏ល្អនោះ ដេក កើយក្បាលលើភ្លៅនៃខ្ញុំ ខ្ញុំជាស្រីអាក្រក់យ៉ាងក្រៃលែង ក៏ ដួលទៅលើថ្ងាសស្រីនោះ ។ ពកក៏កើតឡើងដល់ស្រីនោះ ដំណាលគ្នានឹងការដួលចុះខ្ទុះនិងឈាមទាំងឡាយ ហូរចេញ ចាកសាកសព ដែលបែកធ្លាយហើយផង មាត់មានក្លិនស្អុយ ដូចសាកសពបែកធ្លាយហើយផង សរីរៈទាំងមូល ហើមប៉ោង ឡើង មានសម្បុរខៀវផង ។ ស្រីនោះ មានអវយវៈទាំងពួង ញ័ររន្ធត់ ដកដង្ហើមចេញម្ហប ៗ ទទួលរងទុក្ខរបស់ ខ្លួនខ្សឹក ខ្សួល (ព្រោះអាស្រ័យ) នូវសេចក្ដីករុណាថា អាត្មាអញលំបាក ដោយសេចក្ដីទុក្ខ ប៉ះពាល់នូវវេទនា ជ្រមុជចុះ ក្នុងទុក្ខធំ អាត្មាអញមានសំឡាញ់ជាទីពឹងនៃអាត្មាអញ ។ ឱ ! លំអ មុខរបស់នាង បាត់ទៅឯណាទៅ ច្រមុះកោងរបស់នាង បាត់ ទៅឯណាទៅ បបូរមាត់ដ៏ប្រសើរដូចជាផ្លែបាសទុំរបស់នាង បាត់ទៅឯណាទៅ មាត់របស់នាង បាត់ទៅឯណាទៅ ។ សម្បុររបស់នាងប្រហែលដោយព្រះចន្ទ្របាត់ទៅឯណាទៅ កដ៏ប្រដាប់ដោយមាសរបស់នាង បាត់ទៅឯណាទៅ ចង្កោម ផ្កានិងកម្រងផ្កានិងត្រចៀករបស់នាង ប្រកបដោយសម្បុរ ខុសគ្នា ។ ដោះរបស់នាងក្បំ មានអាការដូចផ្កាឈូកក្ដោប សាកសពមានក្លិនស្អុយបែកធ្លាយហើយ មានក្លិនអាក្រក់ក្រៃ ពេក ។ នាងមានចង្កេះរល មានទ្រគាកធំមានខ្លួនអាក្រក់ក្រៃ លែង ដូចជ្រញ់ ពេញដោយវត្ថុមិនស្អាត ឱហ្ន៎ ! រូបមិនទៀង ទេតើ ។ ពួកពាលតែងត្រេកអរក្នុងរូបណា រូបទាំងអស់នោះ ដែលកើតហើយ ជាសរីរៈមានក្លិនស្អុយ គួរខ្លាច ជាទីខ្ពើមរអើមដូចជាព្រៃស្មសាន ។ កាលនោះ ព្រះសាស្ដាជាបងរបស់ ខ្ញុំ ប្រកបដោយមហាករុណា ជានាយកនៃសត្វលោក ទ្រង់ ឃើញខ្ញុំមានចិត្តតក់ស្លុត ទ្រង់បានត្រាស់នូវគាថាទាំងនេះថា ម្នាលនាងនន្ទា នាងចូរមើលនូវសាកសព ដែលឈឺជានិច្ចមានក្លិនស្អុយ មានឆ្អឹង ៣០០ កំណាត់លើកឡើង ហើយនាង ចូរចម្រើនចិត្តដោយអសុភកម្មដ្ឋាន ឲ្យជាចិត្តមានអារម្មណ៏ តែមួយ តាំងនៅមាំដោយប្រពៃចុះ ។ រូបរបស់នាង នេះយ៉ាង ណា រូបរបស់ស្រីនោះ ក៏យ៉ាងនោះដែរ រូបរបស់ស្រីនោះយ៉ាង ណា រូបរបស់នាងនេះ ក៏យ៉ាងនោះដែរ រូបនេះមានក្លិនអាក្រក់ ស្អុយ ផ្សាយទៅតែពួកពាលប្រាថ្នាក្រៃពេក ។ ជនទាំងឡាយ ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃ រមែងពិចារណា ឃើញរូបនោះ យ៉ាងនេះឯង នាងនឿយណាយចាករូបនោះ ហើយឃើញដោយប្រាជ្ញាខ្លួនចុះ ។លំដាប់នោះ ខ្ញុំបានស្ដាប់នូវគាថាសុភាសិត ក៏មានចិត្តតក់ស្លុត ខ្ញុំឋិតនៅក្នុងទីនោះ មានចិត្តស្ងប់បានដល់នូវព្រះអរហត្ត ។ កាលនោះ ខ្ញុំអង្គុយក្នុងទីណា ៗ ក៏ មានឈាន ជាទីប្រព្រឹត្តទៅខាងមុខ ព្រះជិនស្រីត្រេកអរក្នុងគុណនោះហើយ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំ ជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណងដូចមេដំរីកាត់ ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធ ជា បុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះ ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនន្ទាភិក្ខុនីជនបទកល្យាណី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ នន្ទាថេរិយាបទាន ។

៦. សោណាថេរិយាបទានកែប្រែ

[២៦] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងហើយក្នុងកប្បទី មួយសែនអំពីកប្បនេះ ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ដល់នូវសេចក្ដីសុខជាស្រីមានគេជាប់ចិត្ត ជាទីស្រឡាញ់ (នៃជនដទៃ) ខ្ញុំបានចូលទៅគាល់ព្រះពុទ្ធអង្គនោះ ជាអ្នកប្រាជ្ញដ៏ ប្រសើរ បានស្ដាប់តម្រាស់ដ៏ពីរោះ ។ ព្រះជិនស្រីទ្រង់សសើរ ភិក្ខុនី អ្នកមានព្យាយាមលើសលុប ជាងភិក្ខុនីទាំងឡាយ អ្នក មានព្យាយាមប្រារព្ធ ខ្ញុំបានស្ដាប់ព្រះពុទ្ធតម្រាស់នោះ ក៏មាន ចិត្តរីករាយ ហើយធ្វើនូវសក្ការៈចំពោះព្រះសាស្ដា ។ កាល នោះ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ហើយប្រាថ្នានូវតំណែងនោះ ព្រះ មហាវីរបុរស ទ្រង់អនុមោទនាថា សេចក្ដីប្រថ្នានៃនាងនឹង សម្រេច ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដាព្រះ នាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងឡើងក្នុងលោក ។ នាងនឹងបានជាញាតិ ក្នុងធម៌ទាំងឡាយនៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្ដាមានឈ្មោះថាសោណា ។ កាលនោះ ខ្ញុំបានស្ដាប់ពុទ្ធព្យាករណ៍ នោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រីជានាយកនៃសត្វលោក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ដោយកុសលកម្មដែលខ្ញុំ ធ្វើ ល្អហើយនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំ លះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលនៃសេដ្ឋី ជាត្រកូលស្ដុកស្ដម្ភ ធំទូលាយ មានទ្រព្យ ច្រើន ក្នុងក្រុងសាវត្ថី ជាបុរីដ៏ប្រសើរ ។កាលណា ខ្ញុំដល់ នូវវ័យ ទៅត្រកូលប្ដី បានបង្កើតកូន ១០ នាក់ មានរូបល្អប្លែក ៗ គ្នា ។ កូនទាំងអស់នោះ ឋិតនៅក្នុងសេចក្ដីសុខ ជាទីគាប់ ភ្នែកនិងចិត្តនៃជន សូម្បីសត្រូវទាំងឡាយក៏គង់ជាប់ដែរ នឹង បាច់និយាយទៅថ្វី ដល់កូនទាំងនោះដែលជាទីស្រឡាញ់នៃខ្ញុំ ។ លំដាប់នោះ ប្ដីរបស់ខ្ញុំនោះ មានកូន ១០ នាក់ចោមរោម ទៅ បួសក្នុងសាសនាព្រះពុទ្ធ ជាទេវតាកន្លងទេវតា ដោយខុស បំណងរបស់ខ្ញុំ ។ គ្រានោះខ្ញុំតែម្នាក់ឯង បានគិតថា ជីវិតមិន គួរដល់អញ ដែលជាស្រីចាស់កំព្រាព្រាត់ប្រាស់ចាកប្ដីនិង កូនទាំងឡាយឡើយ ដូច្នេះប្ដីរបស់អញនៅក្នុងទីណា អញនឹងទៅក្នុងទីនោះ លុះខ្ញុំគិតយ៉ាងនេះហើយ ក៏ចូលទៅកាន់ ផ្នួស ។ លំដាប់នោះ ភិក្ខុនីទាំងឡាយលះបង់ខ្ញុំម្នាក់ឯង ក្នុងលំនៅនៃភិក្ខុនី ហើយក៏ទៅឲ្យឱវាទថា នាងចូរដាំទឹក ។ គ្រា នោះ ខ្ញុំនាំទឹកមកហើយចាក់អំពីក្អម តម្កល់ទុកក្នុងភាជន៍តូចហើយអង្គុយ តម្កល់ចិត្តមាំ ក្នុងខណៈនោះ ។ ខ្ញុំឃើញនូវ ខន្ធទាំងឡាយ ថាមិនទៀងផង ជាទុក្ខផង ជាអនត្តាផង បានញ៉ាំងអាសវៈទាំងពួងឲ្យអស់ ហើយដល់នូវព្រះអរហត្ត ។ គ្រា នោះ មានភិក្ខុនីទាំងឡាយ មកសួររកទឹកក្ដៅ ខ្ញុំក៏បានអធិដ្ឋាន តេជោធាតុ ហើយញ៉ាំងទឹកឲ្យក្ដៅរហ័ស ។ ភិក្ខុនីទាំងឡាយ ស្ងើច ហើយក្រាបទូលសេចក្ដីនោះ ចំពោះព្រះជិនស្រីដ៏ប្រសើរ ព្រះពុទ្ធជាទីពឹងនៃសត្វលោក ទ្រង់ព្រះសណ្ដាប់សេចក្ដីនោះហើយ ក៏រីករាយ ត្រាស់គាថានេះថា បុគ្គលណាមួយ ជាអ្នក ខ្ជិលច្រអូស មានព្យាយាមថោកថយគប្បីរស់នៅអស់មួយ រយឆ្នាំ ជីវិតរបស់បុគ្គលដែលមានព្យាយាមប្រារព្ធមាំ រស់ នៅតែមួយថ្ងៃ ប្រសើរជាង ។ ព្រះមហាមុនី មានព្យាយាមធំ ខ្ញុំបានធ្វើឲ្យរីករាយហើយ ដោយសេចក្ដីប្រតិបត្តិដ៏ប្រពៃ ហើយទ្រង់ត្រាស់ថា ខ្ញុំជាស្រីប្រសើរផុត ជាងភិក្ខុនីទាំងឡាយ អ្នកមានព្យាយាមប្រារព្ធហើយ ។ កិលេសទាំងឡាយ ខ្ញុំដុត បំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចេញហើយ ខ្ញុំជា ស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជា បុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ នេះ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសោណាភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ សោណាថេរិយាបទាន ។

៧. ភទ្ទកាបិលានីថេរិយាបទានកែប្រែ

[២៧] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយកនៃសត្វលោក ទ្រង់កើតឡើង ក្នុងកប្បទីមួយសែន អំពីកប្បនេះ ។ កាលនោះ សេដ្ឋីឈ្មោះ វិទេហៈ មានកែវដ៏ច្រើន នៅក្នុងក្រុងហង្សវតី ខ្ញុំជាប្រពន្ធនៃសេដ្ឋីនោះ ។ ក្នុងកាលមួយ សេដ្ឋីនោះ ព្រមទាំងជនជាបរិស័ទចូលទៅគាល់ព្រះពុទ្ធ ជាព្រះអាទិត្យរបស់នរជនហើយស្ដាប់ធម៌របស់ព្រះពុទ្ធ ជាទីនាំមកនូវការអស់ទៅនៃទុក្ខទាំង ពួង ។ ព្រះពុទ្ធជានាយក ទ្រង់សរសើរនូវសាវ័ក ថាជាអ្នក ប្រសើរជាងភិក្ខុទាំងឡាយ អ្នកពោលពាក្យជាគ្រឿងកម្ចាត់ បង់នូវកិលេស ។ ខ្ញុំបានស្ដាប់ហើយ ថ្វាយទានដល់ព្រះពុទ្ធជាតាទិបុគ្គល អស់ ៧ ថ្ងៃ ។ ខ្ញុំក្រាបទៀបព្រះបាទាដោយសិរ្សៈ ប្រាថ្នាតំណែងនោះ គ្រានោះ ព្រះអង្គជាអ្នកឆ្នើមជាងនរៈ ទ្រង់ញ៉ាំងបរិស័ទឲ្យរីករាយ ហើយទ្រង់ត្រាស់គាថាទាំងនេះ ដើម្បីអនុគ្រោះសេដ្ឋីថា ម្នាលកូន អ្នកនឹងបានតំណែងដែលអ្នក ប្រាថ្នាហើយ អ្នកចូរបានរំលត់ទុក្ខចុះ ។ ក្នុងកប្បទីមួយសែនអំពី កប្បនេះ ព្រះសាស្ដាព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក ។ សេដ្ឋីនោះ នឹងបានជាញាតិ ក្នុងធម៌ទាំងឡាយ នៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជាសាវ័កនៃព្រះសាស្ដា មានឈ្មោះថាកស្សប ។ កាលនោះ ខ្ញុំ បានស្ដាប់ព្យាករណ៍នោះហើយ ក៏រីករាយមានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រីព្រះអង្គជានាយកនៃសត្វលោក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត ។ ព្រះពុទ្ធអង្គ នោះ ញ៉ាំងសាសនាឲ្យរុងរឿង ញាំញីនូវតិរ្ថិយអាក្រក់ទាំងឡាយ ទូន្មាននូវវេនេយ្យសត្វ ព្រះអង្គព្រមទាំងសាវ័កបរិនិព្វានហើយ។ កាលព្រះមានព្រះភាគ ជាកំពូលនៃសត្វលោកនោះនិព្វានហើយ មហាជនបានប្រជុំញាតិនិងមិត្ត មួយអន្លើដោយសាវ័កទាំងឡាយនោះ បានញ៉ាំងជនឲ្យធ្វើព្រះស្ដូប ជាវិការៈនៃកែវ កម្ពស់ ៧ យោជន៍ ដ៏រុងរឿងដូចព្រះអាទិត្យ ឬដូចស្ដេច ឈើ មានផ្ការីក ដើម្បីបូជាព្រះសាស្ដា ។ ខ្ញុំបានឲ្យគេសាង ភាជន៍ ៧ អស់ទ្រព្យ ៧ សែន ភាជន័ទាំងនោះ រុងរឿងដោយកែវ ៧ ដូចភ្លើងឆេះបបុះ ។ ខ្ញុំញ៉ាំងប្រទីបទាំងនោះឲ្យពេញ ដោយប្រេងក្រអូប ហើយអុជបំភ្លឺក្នុងទីនោះ ដើម្បីបូជាព្រះពុទ្ធ ទ្រង់ស្វែងរកគុណធំ ទ្រង់អនុគ្រោះដល់សត្វទាំងពួង ។ ខ្ញុំ សាងក្អមដ៏ពេញចំនួន ៧ សែនដ៏ពេញដោយកែវ ៧ ដើម្បីបូជា ដល់ព្រះពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ ។ គ្រឿងបូជាជាវិការៈនៃមាស ដែលបុគ្គលលើកឡើងហើយ ក្នុងកណ្ដាលនៃក្អមប្រាំបី ៗ ដ៏រុងរឿង ដោយសម្បុរ ដូចជាព្រះអាទិត្យក្នុងសរទសម័យ ។ ក្លោងទ្វារជាវិការៈនៃកែវល្អក្នុងទ្វារទាំង ៤ ផែនក្ដារ ជាវិការៈនៃកែវ ជាទីរីករាយ ដែលបុគ្គលលើកឡើងហើយក៏ ល្អ ។ របងទាំងឡាយមានកំពូល ដែលបុគ្គលតាក់តែងល្អរុង រឿង ទង់ទាំងឡាយជាវិការៈនៃកែវដែលបុគ្គលលើកឡើង ហើយក៏ល្អរុងរឿង ។ ចេតិយនេះ ជាវិការៈនៃកែវ មានសម្បុរ ក្រហមល្អ ដែលបុគ្គលធ្វើហើយដោយប្រពៃ រុងរឿងដោយសម្បុរ ដូចជាព្រះអាទិត្យក្នុងវេលាថ្ងៃល្ងាច ។ ខ្ញុំបានញ៉ាំង ទិសទាំង ៣ នៃព្រះស្ដូបរបស់ខ្ញុំឲ្យពេញ គឺទិសមួយ ពេញ ដោយថ្មហរិតាល ទិសមួយ ពេញដោយថ្មមនោសិលា ទិស មួយ ពេញដោយថ្មមានពណ៌ខៀវ ។ ខ្ញុំបានញ៉ាំងជនឲ្យធ្វើនូវការបូជា ជាទីរីករាយប្រាកដដូចនោះ ដល់ព្រះពុទ្ធមានវាទៈដ៏ ប្រសើរ ហើយឲ្យទានដល់ព្រះសង្ឃ តាមសមគួរដល់កម្លាំង ដរាបដល់អស់ជីវិត ។ ខ្ញុំធ្វើបុណ្យទាំងនោះ ដោយសព្វគ្រប់ ជាមួយនឹងសេដ្ឋីនោះដរាបដល់អស់ជីវិត ហើយក៏បានទៅ កាន់សុគតិជាមួយគ្នា ។ ខ្ញុំបានសោយសម្បត្តិទាំងឡាយ ក្នុងអត្តភាពជាទេវតា និងមនុស្ស អន្ទោលទៅជាមួយនឹងសេដ្ឋី នោះ ដូចជាស្រមោលអន្ទោលទៅតាមសរីរៈ ។ ក្នុងកប្បទី៩១ អំពីកប្បនេះ ព្រះពុទ្ធជានាយក ទ្រង់ព្រះនាមវិបស្សី មាន ព្រះនេត្រដូចមាស ពិចារណាឃើញច្បាស់នូវធម៌ទាំងពួងទ្រង់កើតឡើង។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ក្នុងក្រុងពន្ធុមតីគេសន្មតថាជាសប្បុរស ជាអ្នកមាំមួន ស្ងប់ស្ងាត់ដោយគុណ តែជាអ្នកខ្សត់ទ្រព្យក្រៃពេក ។ កាលនោះខ្ញុំជាព្រាហ្មណីរបស់ព្រាហ្មណ៍នោះ មានចិត្តស្មើគ្នា ជួនកាលព្រាហ្មណ៍ ប្រសើរនោះបានគប់រក ព្រះមហាមុនី ដែលគង់សម្ដែងអមត និព្វានក្នុងពួកជន គាត់បានស្ដាប់ធម៌ ក៏មានចិត្តរីករាយ បាន ថ្វាយសំពត់សាដកមួយ ហើយទៅកាន់ផ្ទះដោយសំពត់មួយ ហើយពោលពាក្យនេះនឹងខ្ញុំថា ម្នាលនាងមានបុណ្យធំ នាង ចូររីករាយចំពោះសំពត់សាដក ដែលបងបានថ្វាយដល់ព្រះ ពុទ្ធចុះ ។ កាលនោះ ខ្ញុំដឹងច្បាស់ បានធ្វើអញ្ជលីអនុមោទនាថា បពិត្រស្វាមី ខ្ញុំសូមអនុមោទនា សាដកដែលអ្នកថ្វាយ ហើយដោយប្រពៃដល់ព្រះពុទ្ធដ៏ប្រសើរ ទ្រង់មិនញាប់ញ័រ ដោយលោកធម៌ ។ ប្ដីនៃខ្ញុំនោះ ដល់ហើយនូវសេចក្ដីសុខត្រូវបុញ្ញកម្មចាត់ចែង កាលអន្ទោលទៅ ក្នុងភពតូច និងភពធំ បានកើតជាស្ដេចម្ចាស់ ផែនដីក្នុងក្រុងពារាណសី ជាទីរីក រាយ ។ កាលនោះ ខ្ញុំជាមហេសីនៃស្ដេចនោះ ជាអ្នកខ្ពង់ខ្ពស់ ជាងពួកស្រី ហើយជាអគ្គមហេសី ដ៏ប្រសើរក្រៃលែង ជាង សេចក្ដីស្រឡាញ់នៃស្ដេចនោះដែលមានក្នុងភពមុន ។ ស្ដេច នោះ ឃើញព្រះបច្ចេកពុទ្ធ ៨ អង្គ និមន្តទៅដើម្បីបិណ្ឌបាត ក៏ មានចិត្តរីករាយ ប្រគេនចង្ហាន់បិណ្ឌបាតមានថ្លៃច្រើន ។ ស្ដេច នោះ និមន្តព្រះបច្ចេកពុទ្ធទាំងឡាយ ហើយធ្វើបារាំកែវជាវិការៈ នៃមាស មានប្រមាណ ១០០ ហត្ថ មានសណ្ឋានរលីង ដែល ពួកជាងធ្វើហើយ ។ ព្រះរាជានោះ ទ្រង់រាប់អានព្រះបច្ចេកពុទ្ធទាំងអស់នោះ មានសេចក្ដីជ្រះថ្លា ហើយបានថ្វាយទានដល់ព្រះបច្ចេកពុទ្ធទាំងនោះ ដែលចូលទៅកាន់ទីសេនាសនៈ ដោយព្រះហស្ដ នៃព្រះអង្គ ។ កាលនោះ ខ្ញុំបានឲ្យទាននោះ ជា មួយនឹងស្ដេចក្នុងដែនកាសី ខ្ញុំកើតក្នុងកាសិកគ្រាម ជិតក្រុងពារាណសីម្ដងទៀត ។ ស្ដេចនោះ កើតក្នុងត្រកូលកុដុម្ពិកៈដ៏ធំទូលាយ ដល់នូវសេចក្ដីសុខ ព្រមទាំងបងប្អូន ខ្ញុំជា ប្រពន្ធនៃបងច្បង ជាស្រីមានវត្តដល់ប្ដីដោយប្រពៃ។ ប្អូនរបស់ ប្ដីខ្ញុំបានឃើញ ព្រះបច្ចេកពុទ្ធហើយ ប្រគេនភត្តរបស់បងដល់ ព្រះបច្ចេកពុទ្ធនោះ កាលបើបងនោះត្រឡប់មក ខ្ញុំបាននិយាយប្រាប់សព្វគ្រប់ ។ បងនោះ មិនត្រេកអរចំពោះទាន លំដាប់ នោះ ខ្ញុំបានឲ្យភត្តដល់ប្ដីនោះ ប្ដីនោះ នាំបាយនោះ ហើយថ្វាយ ដល់ព្រះពុទ្ធនោះទៀត ។ កាលនោះ ខ្ញុំចោលនូវទាននោះហើយប្រទុស្ដចំពោះព្រះពុទ្ធ ខ្ញុំបានឲ្យបាត្រដ៏ពេញដោយភក់ ដល់ព្រះពុទ្ធនោះ ទ្រង់មិនញាប់ញ័រដោយលោកធម៌ ។ កាល នោះ ខ្ញុំឃើញព្រះពុទ្ធមានព្រះទ័យស្មើ ក្នុងការឲ្យទានផង ក្នុងការទទួលផង ក្នុងសេចក្ដីកោតក្រែងផង ក្នុងសេចក្ដីប្រទូស្ដ ផង ហើយសង្វេគក្រៃលែង ។ ខ្ញុំកាន់យកបាត្រម្ដងទៀត ជម្រះដោយគឿងក្រអូប មានចិត្តជ្រះថ្លាញ៉ាំងបាត្រឲ្យពេញហើយឲ្យស្ករព្រមទាំងទឹកដោះថ្លា ។ ខ្ញុំកើតក្នុងទីណា ៗ ជាស្រីមានរូបល្អព្រោះទាននោះ ខ្ញុំជាស្រីមានក្លិនអាក្រក់ ព្រោះ ប្រទូស្ដ ចំពោះព្រះពុទ្ធផង ព្រោះសេចក្ដីស្រវឹងផង ។ កាល ចេតិយនៃព្រះពុទ្ធ ព្រះនាមកស្សប ជាអ្នកប្រាជ្ញ គេឲ្យសម្រេច ហើយខ្ញុំមានចិត្តរីករាយ បានឲ្យឥដ្ឋជាវិការៈនៃមាសដ៏ ប្រសើរទៀត ។ ខ្ញុំជ្រលក់ឥដ្ឋនោះឲ្យទទឹកដោយគ្រឿងក្រអូប មាន ជាតិ ៤ យ៉ាង ក៏បានរួចស្រឡះ ចាកទោសមានក្លិន អាក្រក់ ប្រកបដោយអវយវៈទាំងពួងដ៏ល្អ ។ ខ្ញុំឲ្យធ្វើភាជន៍ ៧ ពាន់ ដោយកែវ ៧ ប្រការផង ប្រឆេះមួយពាន់ដ៏ពេញដោយខ្លាញ់ផង ។ ខ្ញុំមានចិត្តជ្រះថ្លាបានចាក់ប្រេងអុជបំភ្លឺតម្កល់ទុក ៧ ជួរ ដើម្បីបូជា ព្រះលោកនាថ ។ គ្រានោះ ខ្ញុំជាស្រីមានចំណែក្នុងបុណ្យនោះ ដោយវិសេស (បុរសនោះ) កើតក្នុងដែនកាសីទៀត ប្រាកដដោយឈ្មោះថាសមិត្តបុរស ។ កាល នោះ ខ្ញុំជាភរិយាបុរសនោះ ជាអ្នកដល់នូវសេចក្ដីសុខ មាន គេជាប់ចិត្ត ជាទីស្រឡាញ់នៃជន ឯប្ដីខ្ញុំបានប្រគេនឈ្នួតមាន សាច់ក្រាស់ ដល់ព្រះបច្ចេកមុនី ។ ម្យ៉ាងទៀត ខ្ញុំជាស្រីមានចំណែកដោយបុណ្យ ត្រេកអរនូវទានដ៏ឧត្ដមរបស់ប្ដីនោះ ឯ បុរសនោះកើតក្នុងជាតិ កោលិយជន ក្នុងដែនកាសីទៀត ។ កាលនោះ សមិត្តបុរសនោះ បម្រើព្រះបច្ចេកពុទ្ធ ៥០០ អង្គ មួយអន្លើដោយកោលិយបុត្រ ៥០០ នាក់ ។ រួចហើយនិមន្ត ព្រះបច្ចេកពុទ្ធទាំងឡាយ ឲ្យគង់នៅអស់ ៣ ខែ ហើយប្រគេន ត្រៃចីវរកាលនោះ ខ្ញុំជាប្រពន្ធនៃសមិត្តបុរសនោះ ជាអ្នកប្រព្រឹត្តទៅតាមគន្លងនៃបុញ្ញកម្ម ។ សមិត្តបុរសនោះ ច្យុតចាក អត្តភាពនោះ បានកើតជាស្ដេចព្រះនាមនន្ទៈ មានយសធំ ខ្ញុំ ជាមហេសីនៃស្ដេចនោះ ជាអ្នកសម្រេចនូវសេចក្ដីប្រាថ្នាទាំង ពួង ។ លុះច្យុតអំពីអត្តភាព នោះហើយ បានកើតជាស្ដេច ព្រហ្មទត្តជាម្ចាស់ផែនដី កាលនោះ ខ្ញុំបម្រើព្រះបច្ចេកមុនី ជា បុត្រនៃនាងបទុមាវតី ។ ខ្ញុំបម្រើព្រះបច្ចេកមុនី ៥០០ អង្គដរាប ដល់អស់ជីវិត ហើយនិមន្តព្រះបច្ចេកមុនីទាំងឡាយ ឲ្យនៅក្នុងឧទ្យាននៃស្ដេច ហើយបូជានូវព្រះបច្ចេកមុនីទាំងឡាយ ដែលនិព្វានហើយ។ យើងទាំងពីរនាក់ បានឲ្យជាងធ្វើចេតិយ ទាំងឡាយ ហើយបួស ចម្រើនអប្បមញ្ញាទាំងឡាយ ក៏បានទៅ កើតក្នុងព្រហ្មលោក ។ លុះច្យុតចាកព្រហ្មលោក ប្ដីកើតក្នុងមហាតិត្ថៈ ជាកូនចៅនៃបិប្ផលគោត្រ ឯមាតាឈ្មោះសុមនទេវី បិតាជាព្រាហ្មណ៍កោសិគោត្រ ។ខ្ញុំ (កើត) ក្នុងក្រុងសាកលា ជាបុរីដ៏ឧត្ដម ក្នុងជនបទឈ្មោះមទ្ទៈ ។ ខ្ញុំជា ធីតានៃកបិលព្រាហ្មណ៍ មាតាឈ្មោះសុចិមតី បិតាស្អិត ស្អាងខ្ញុំ ដោយរូបភាពជាវិការៈនៃមាសតាន់ បានឲ្យខ្ញុំដល់ កស្សបបណ្ឌិត ជាអ្នកវៀរចាកកាមទាំងឡាយ កាលដែល កស្សបបណ្ឌិតនោះ នៅក្មេង បានទៅមើលការងារ ឃើញសត្វតូច ៗ ត្រូវពួកសត្វមានក្អែកជាដើម ទំពាស៊ី ក៏សង្វេគ ។ ខ្ញុំឃើញគ្រាប់ល្ងទាំងឡាយ ដែលគេហាលក្នុងកំដៅថ្ងៃជិតផ្ទះ ត្រូវពួកដង្កូវនិងក្អែកទំពាស៊ី បាននូវសេចក្ដីសង្វេគ ក្នុងកាល នោះ ។ កាលនោះ កស្សបបណ្ឌិត នោះបួសហើយ ខ្ញុំក៏បួស តាមកស្សបបណ្ឌិតនោះដែរ ខ្ញុំនៅអាស្រ័យក្នុងគន្លងនៃបរិព្វាជកវត្ត អស់ ៥ វស្សា ។ កាលណា នាងគោតមីជាអ្នក ចិញ្ចឹមព្រះជិនស្រីបួសហើយ កាលនោះខ្ញុំក៏ចូលទៅរកនាង គោតមីនោះ ដែលព្រះពុទ្ធប្រៀនប្រដៅហើយ ។ អស់កាលមិនយូរប៉ុន្មាន ខ្ញុំក៏បានដល់ព្រះអរហត្ត ឱហ្ន៎ ! ព្រះកស្សបមានសិរីជាមិត្តល្អ ។ ព្រះកស្សបជាកូន ជាញាតិនៃព្រះពុទ្ធ មានចិត្តតម្កល់ខ្ជាប់ហើយ ដោយប្រពៃ លោកដឹងនូវបុព្វេនិវាសផង ឃើញនូវឋានសួគ៌និងអបាយផង ។ ម្យ៉ាងទៀត ព្រះកស្សប នោះ ជាអ្នកប្រាជ្ញ មានអភិញ្ញានៅរួចហើយ បានដល់នូវការ អស់ទៅនៃជាតិ ជាខីណាសវព្រាហ្មណ៍ មានវិជ្ជា ៣ ដោយវិជ្ជាទាំង ៣ នេះ ។ ភទ្ទកាបិលានី មានវិជ្ជា ៣ លះបង់មច្ចុ ទ្រទ្រង់រាងកាយមានក្នុងទីបំផុត ឈ្នះមារព្រមទាំងវាហនៈ ដូច គ្នាដែរ ។ យើងទាំងពីរនាក់ ឃើញទោសក្នុងលោកហើយបួស យើងទាំងពីរនាក់នោះ មានអាសវៈអស់ហើយ មានខ្លួន ទូន្មានហើយ មានសេចក្ដីត្រជាក់កើតហើយ មានទុក្ខរំលត់ហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ ចំណង ដូចជាមេដីរីដ៏ប្រសើរ កាត់ផ្ដាច់នូវទន្លីង ។ ឱ !ខ្ញុំមក ល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបាន សម្រេចហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះភទ្ទកាបិលានីភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ ភទ្ទកាបិលានីថេរិយាបទាន ។

៨. យសោធរាថេរិយាបទានកែប្រែ

[២៨] ខ្ញុំជាអ្នកមានឫទ្ធច្រើន មានប្រាជ្ញាច្រើន មាននាងភិក្ខុនី ទាំងឡាយ មួយសែនអង្គ ចោមរោមហើយ ចូលទៅគាល់ ព្រះសម្ពុទ្ធ ។ ថ្វាយបង្គំព្រះសម្ពុទ្ធនិងលក្ខណៈគឺចក្រនៃព្រះ សាស្ដា អង្គុយក្នុងទីសមគួរ ហើយពោលពាក្យនេះថា ខ្ញុំមាន វស្សា ៧៨ កន្លងបច្ឆិមវ័យ ខ្ញុំមកដល់ញកហើយ ក្រាបទូលព្រះមហាមុនីថា វ័យរបស់ខ្ញុំ ចាស់ណាស់ហើយ ជីវិតរបស់ ខ្ញុំតិចណាស់ ខ្ញុំនឹងលះបង់ព្រះអង្គហើយទៅ ទីពឹងរបស់ខ្លួនខ្ញុំ បានធ្វើហើយ ។ ក្នុងកាលជាបច្ចិមវ័យ សេចក្ដីស្លាប់កាន់តែ រំកិលចូលមកជិតបពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំម្ចាស់នឹង ដល់នូវនិព្វានក្នុងវេលាយប់ថ្ងៃនេះ ។ បពិត្រព្រះមហាមុនី ជាតិជរា ព្យាធិ និងមរណៈ មិនមាន ខ្ញុំនឹងដល់ នូវបុរីដែលជាទី ឥតមានជរា ឥតមានមរណៈ ឥតមានភ័យមិនមានបច្ច័យតាក់ តែងឡើយ ។បពិត្រព្រះមហាមុនី ធម្មតាបរិស័ទទាំងឡាយ តែងចូលទៅអង្គុយជិតព្រះសាស្ដា ដឹងច្បាស់នូវកំហុស និង សេចក្ដីគួរក្នុងទីចំពោះព្រះភក្រ្ត ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអន្ទោលទៅ ក្នុងសំសារ សូមក្រាបទូលនូវការ ភ្លាំងភ្លាត់របស់ខ្ញុំ ចំពោះព្រះអង្គ សូមព្រះអង្គអត់នូវកំហុស នោះ ដល់ខ្ញុំព្រះអង្គ ។ នាងជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅនៃតថាគត ចូរនាងសម្ដែងនូវឫទ្ធិ ចូរកាត់នូវសេចក្ដីសង្ស័យ នៃបរិស័ទទាំងពួង ក្នុងសាសនា ។ បពិត្រព្រះអង្គមានព្យាយាមធំខ្ញុំឈ្មោះយសោធរា ជាភរិយានៃព្រះអង្គ (កាលនៅ) ក្នុងផ្ទះកើតក្នុងត្រកូលសក្យៈ តាំងនៅក្នុងអង្គជាស្រ្ដី ។បពិត្រព្រះអង្គមានព្យាយាម ខ្ញុំជាប្រធាននៃស្រ្ដីទាំងឡាយមួយ សែន ៩៦ ជាធំជាងស្រ្ដីទាំងពួងក្នុងផ្ទះនៃព្រះអង្គ ។ ស្រ្ដីទាំង ពួងប្រកបដោយគុណគឺរូបនិងមារយាទ តាំងនៅក្នុងបឋម វ័យសព្វ ៗ កាលគោរពកោតក្រែងខ្ញុំ ដូចជាមនុស្សទាំងឡាយគោរពកោតក្រែងទេវតា ។ ស្រ្ដីទាំងនោះ មានពួកនាងកញ្ញាមួយពាន់ជាប្រធាន មានសុខនិងទុក្ខស្មើគ្នា ក្នុងដំណាក់នៃសក្យបុត្រ ដូចជាពួកទេវតា ក្នុងនន្ទនវន័ ។ បណ្ឌិត ទាំងឡាយ កន្លងនូវកាមធាតុ ប្រាកដស្មើដោយរូបក្នុងរូបធាតុ វៀរលែងតែព្រះលោកនាយកចេញ មិនមានទេ ។ យសោធរាថេរី ថ្វាយបង្គំព្រះសម្ពុទ្ធហើយ សំដែងឫទ្ធិចំពោះព្រះសាស្ដាទាំងសម្ដែងឫទ្ធិច្រើន មានអាការៈផ្សេង ៗ ច្រើនយ៉ាង ។ គឺធ្វើកាយជាភ្នំចក្រវាឡ ក្បាលជាឧត្ដរកុរុទ្វីប ទ្វីបទាំងពីរជា ស្លាបទាំងពីរ ជម្ពូរទ្វីបជាសរីរៈ ។ សមុទ្រខាងត្បូងជាសំណុំ កន្ទុយ ស្ទឹងជាលំពង់ស្លាបព្រះចន្រ្ទនិងព្រះអាទិត្យ ជាភ្នែក ភ្នំមេរុជាកំប៉ោយ ។ ភ្នំចក្រវាឡជាចំពុះ ដើមព្រីងជាទីប្រជុំ ហើយចូលទៅជិតថ្វាយបង្គំ អង្គុយបក់ព្រះលោកនាយក ។ សម្ដែងនូវភេទនៃដំរី សេះ ភ្នំ ជលជាត ព្រះចន្រ្ទព្រះអាទិត្យ ភ្នំមេរុ ភេទនៃព្រះឥន្រ្ទក៏ដូចគ្នា ។ បពិត្រព្រះអង្គមានព្យាយាម មានចក្ខុខ្ញុំព្រះអង្គ ឈ្មោះយសោធរា សូមក្រាបថ្វាយបង្គំព្រះ បាទា គ្របនូវលោកធាតុមួយពាន់ ដោយផ្ការីក ។ ខ្ញុំនិម្មិតភេទ ជាព្រហ្មហើយសម្ដែងធម៌ដ៏សូន្យ បពិត្រព្រះអង្គមានព្យាយាម មានចក្ខុខ្ញុំព្រះអង្គ ឈ្មោះយសោធរា សូមក្រាបថ្វាយ បង្គំព្រះបាទា ។ បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គជាអ្នកស្ទាត់ ជំនាញ ក្នុងឫទ្ធិទាំងឡាយ ទាំងស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណ ដោយសោតធាតុជាទិព្វ ។ ខ្ញុំព្រះអង្គដឹងនូវបុព្វេនិវាស ទិព្វចក្ខុខ្ញុំព្រះអង្គបានជម្រះហើយ អាសវៈទាំងពួងអស់ រលីងហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ ។ បពិត្រ ព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថ ធម៌ និរុត្តិ និង បដិភាណ កើតឡើងហើយដល់ខ្ញុំ ក្នុងសំណាក់នៃព្រះពុទ្ធ ។ បពិត្រព្រះមហាមុនី ការគប់រកព្រះលោកនាថទាំងឡាយ ព្រះ អង្គបានសម្ដែងហើយ ដោយប្រពៃ សេចក្ដីកសាងដ៏ច្រើនរបស់ខ្ញុំ ដើម្បីប្រយោជន៍ ដល់ព្រះអង្គ ។ បពិត្រព្រះមុនីសូម ព្រះអង្គ រលឹកកុសលកម្មរបស់ខ្ញុំដែលមានក្នុងកាលមុន បពិត្រព្រះអង្គមានព្យាយាមធំ បុណ្យខ្ញុំបានសន្សំហើយ ដើម្បី ប្រយោជន៍ដល់ព្រះអង្គ ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំ បានលះបង់នូវអភព្វដ្ឋាន ហាមឃាត់នូវអានាចារៈ ហើយលះ បង់ជីវិតដើម្បីប្រយោជន៍ដល់ព្រះអង្គ ។ បពិត្រព្រះមហាមុនី ព្រះអង្គទ្រង់ប្រទានខ្ញុំម្ចាស់ អស់ជាតិ មានពាន់នៃកោដិដ៏ច្រើន ដើម្បីជាភរិយា (នៃជនដទៃវិញ) ខ្ញុំមិនតូចចិត្តក្នុងរឿងនោះ ព្រោះជាប្រយោជន៍ដល់ព្រះអង្គ ។ បពិត្រព្រះមហាមុនី ព្រះ អង្គបានប្រទានខ្ញុំម្ចាស់ អស់ជាតិមានពាន់នៃកោដិដ៏ច្រើន ដើម្បី ជាឧបការៈ (នៃជនដទៃ) ខ្ញុំក៏មិនតូចចិត្តក្នុងរឿងនោះ ព្រោះ ជាប្រយោជន៍ដល់ព្រះអង្គ ។ បពិត្រព្រះមហាមុនី ព្រះអង្គបាន ប្រទានខ្ញុំម្ចាស់អស់ជាតិ មានពាន់នៃកោដិដ៏ច្រើន ដើម្បីការប្រើប្រាស់ (នៃជនដទៃ) ខ្ញុំមិនតូចចិត្តក្នុងរឿងនោះ ព្រោះជា ប្រយោជន៍ដល់ព្រះអង្គ ។ ខ្ញុំបានលះបង់ជីវិត មានពាន់នៃកោដិដ៏ច្រើន ជនទាំងឡាយ នឹងធ្វើការរួចចាកភ័យ ខ្ញុំឲ្យនូវ ជីវិតរបស់ខ្ញុំ ។ បពិត្រព្រះមហាមុនី ខ្ញុំមិនលាក់ទុក នូវគ្រឿង ប្រដាប់សម្រាប់អវយវៈ គ្រឿងអលង្ការ សំពត់ដ៏ច្រើន មាន ប្រការផ្សេង ៗ និងភណ្ឌៈរបស់ស្រីប្រុស ដើម្បីជាប្រយោជន៍ ដល់ព្រះអង្គ ។ បពិត្រព្រះមហាមុនី ការបរិច្ចាគទ្រព្យធននិង ស្រូវ ទាំងស្រុក និគម ស្រែ បុត្រនិងធីតា ខ្ញុំក៏បានលះបង់ហើយ។ បពិត្រព្រះអង្គមានព្យាយាមធំ ដំរី សេះ គោ និងខ្ញុំ ស្រី អ្នកបម្រើមានចំនួនរាប់មិនបាន ខ្ញុំក៏បានលះបង់ហើយ ដើម្បីប្រយោជន៍នៃព្រះអង្គ ។ ព្រះអង្គប្រឹក្សា នូវទានណានឹងខ្ញុំ ខ្ញុំឲ្យនូវទាននោះ ដល់ស្មូមទាំងឡាយ កាលព្រះអង្គឲ្យទានដ៏ ឧត្ដម ខ្ញុំមិនឃើញសេចក្ដីតូចចិត្តរបស់ខ្ញុំទេ ។ បពិត្រព្រះអង្គ មានព្យាយាមធំ ខ្ញុំរងទុក្ខច្រើន មានប្រការផ្សេង ៗ មានចំនួន រាប់មិនបាន ក្នុងសំសារដ៏ច្រើន ដើម្បីប្រយោជន៍នៃព្រះអង្គ ។ បពិត្រព្រះមហាមុនី កាលព្រះអង្គដល់នូវសេចក្ដីសុខ ខ្ញុំត្រេក អរ មួយទៀត ខ្ញុំមិនតូចចិត្ត ព្រោះទុក្ខទាំងឡាយរបស់ខ្ញុំ ខ្ញុំជា អ្នកត្រេកអរក្នុងទីទាំងពួង ដើម្បីជាប្រយោជន៍ នៃព្រះអង្គ ។ បពិត្រព្រះមហាមុនី ព្រះអង្គសោយសុខនិងទុក្ខ ត្រាស់ដឹង តាមលំដាប់មគ្គ ហើយដល់នូវពោធិញ្ញាណ រួចនាំមកនូវធម៌។ ខ្ញុំមានការគប់រកព្រះលោកនាថ ដទៃច្រើនអង្គ (ព្រោះអាស្រ័យ) នូវព្រះសម្ពុទ្ធ ជាព្រះលោកនាយក ព្រះនាមគោតម ជាទេវតាប្រសើរ ។ បពិត្រព្រះមហាមុនី ការកសាងដ៏ច្រើនរបស់ខ្ញុំ ដើម្បីប្រយោជន៍នៃព្រះអង្គ ខ្ញុំជាអ្នកបំរើព្រះអង្គដែល ស្វែងរកនូវពុទ្ធធម៌ ។ ព្រះពុទ្ធព្រះនាមទីបង្ករ មានព្យាយាមធំ ជានាយកនៃសត្វលោក កើតហើយ ក្នុងកប្បទីបួនអសង្ខេយ្យ និងមួយសែន ។ ជនទាំងឡាយនៅក្នុងបច្ចន្តប្រទេសមានចិត្ត ត្រេកអរ និមន្ដព្រះតថាគត ហើយជម្រះផ្លូវជាទីស្ដេចមកនៃព្រះទីបង្ករនោះ ។ កាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ តាក់តែងផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញ ធម៌ទាំងពួង កាលស្ដេចមកដល់ ខ្ញុំជាកញ្ញា កើតក្នុងត្រកូល ព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ ។ខ្ញុំ យកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជាព្រះសាស្ដា បានឃើញឥសី ដ៏ឧត្ដម ក្នុងកណ្ដាលនៃជន ។ កាលនោះខ្ញុំ បានឃើញព្រះ សម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យប្រកបដោយករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល ។ កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផលរបស់ឥសីនោះ ទាំងចិត្តរបស់ខ្ញុំ ក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្ម មានក្នុងកាលមុន ។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃ លែង ក្នុងឥសីមានចិត្តខ្ពង់ខ្ពស់ហើយទូលថាបពិត្រឥសី ខ្ញុំ មិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក ។ បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើ គ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ពោធិញ្ញាណរបស់ព្រះអង្គ ។

ចប់ ភាណវារៈ ។

ឥសីយកផ្កាទាំងឡាយ បូជាព្រះពុទ្ធជាមហាឥសី មានយសធំ ដែលមកក្នុងកណ្ដាលនៃពួកជន ដើម្បីប្រយោជន៍ដល់ពោធិញ្ញាណ ។ ព្រះមហាមុនី ព្រះនាមទីបង្ករ មានព្យាយាមធំឃើញឥសីមានចិត្តខ្ពង់ខ្ពស់ ទ្រង់ព្យាករក្នុងកណ្ដាលនៃជន ។ ព្រះមហាមុនី ព្រះនាមទីបង្ករ ជាអ្នកប្រាជ្ញ ទ្រង់ព្យាករ នូវ អំពើរបស់ខ្ញុំ ដែលជាស្រីមានភាពត្រង់ ក្នុងកប្បមានប្រមាណ មិនបាន អំពីកប្បនេះថា ម្នាលមហាឥសី ស្រីនេះ នឹងជាអ្នក មានចិត្តស្មើគ្នា មានការងារស្មើគ្នា ជាអ្នកធ្វើការស្មើគ្នា ជា ទីស្រឡាញ់ដោយការងារស្មើគ្នានឹងអ្នក ដើម្បីប្រយោជន៍នៃអ្នក ។ មួយទៀត ស្រីនេះ នឹងជាអ្នកមានរូបគួរឲ្យរមិលមើល ក្រៃលែង គួរឲ្យស្រឡាញ់ ពេញចិត្តក្រៃលែង ពោលពាក្យជា ទីស្រឡាញ់ ជាអ្នកមានឫទ្ធិ នឹងបានជាញាតិក្នុងធម៌ នៃព្រះ ពុទ្ធនោះ ។ ប្រៀបដូចជនជាម្ចាស់ទ្រព្យរមែងរក្សាស្មុគ្រ សម្រាប់ដាក់នូវភណ្ឌៈ យ៉ាងណា ស្រីនេះ នឹងរក្សាធម៌ជាកុសលទាំងឡាយ ក៏យ៉ាងនោះដែរ ។ ស្រីនេះកាលអនុគ្រោះ នូវកុសលធម៌នោះរបស់ព្រះពុទ្ធនោះ នឹងញ៉ាំងបារមីទាំងឡាយឲ្យពេញ នឹងដល់នូវពោធិញ្ញាណ ដូចសត្វសីហៈលះបង់ ទ្រុងដូច្នោះ ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រះពុទ្ធទ្រង់ព្យាករ ខ្ញុំដោយវាចាណា ខ្ញុំត្រេកអរចំពោះវាចានោះ ជាអ្នកធ្វើយ៉ាងនោះ កាលកុសលកម្មដែលខ្ញុំធ្វើល្អហើយនោះ ខ្ញុំញ៉ាំងចិត្តឲ្យ ជ្រះថ្លា ក្នុងកុសលនោះ ហើយបានកំណើតជារបស់នៃទេវតា និងមនុស្ស រាប់មិនអស់ ។ លុះទទួលនូវសេចក្ដីសុខនិងទុក្ខ ក្នុងទេវតានិងមនុស្សហើយ ដល់មកក្នុងបច្ឆិមភព បានកើត ក្នុងត្រកូលសក្យៈ ។ លំដាប់នោះខ្ញុំជាអ្នកមានរូបល្អ មាន ភោគៈ មានយសនិងសីល បរិបូណ៌ដោយអវយវៈទាំងពួង ជា អ្នកគោរពចំពោះប្ដី ក្នុងត្រកូលទាំងឡាយ ។ ឯចិត្តរបស់ខ្ញុំ ដែលប្រជុំចុះ ក្នុងលោកធម៌ មានលាភៈ សេចក្ដីសរសើរ និងសក្ការៈជាដើម ជាចិត្តមិនដល់នូវសេចក្ដីទុក្ខទេ តើខ្ញុំនឹងមាន ភ័យអំពីណា ។ សមដូចជាព្រះមានព្រះភាគបានត្រាស់ចំពោះព្រះរាជាខាងក្នុងបូរីដូច្នេះថា បពិត្រព្រះអង្គមានព្យាយាម ព្រះអង្គសម្ដែងឧបការគុណរបស់នារី នៃពួកក្សត្រិយ៍ក្នុងបូរី នោះ គឺ នារីធ្វើសេចក្ដីទំនុកបម្រុង នារីដឹងសុខនិងទុក្ខ នារី ប្រាប់ប្រយោជន៍ និងនារីជាអ្នកអនុគ្រោះ ។ (ដោយសារនារី នោះ) តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធ ប្រាំរយកោដិ និងប្រាំបួនរយកោដិ ជាទេវតាក្រៃលែង ជាង ទេវតា ។ បពិត្រមហារាជ សេចក្ដីកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ព្រះពុទ្ធទាំងឡាយជានាយក ជា កំពូលនៃលោក ដប់មួយរយកោដិ ។ តថាគតបានញ៉ាំងមហា ទានឲ្យប្រព្រឹត្តទៅដល់ព្រះពុទ្ធទាំងនោះ ដែលជាទេវតាក្រៃលែង ជាងទេវតា បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ។ ព្រះពុទ្ធទាំងឡាយពីរពាន់កោដិ ផង បីពាន់កោដិផង តថាគតបានញ៉ាំងមហាទាន ឲ្យប្រព្រឹត្តទៅដល់ព្រះពុទ្ធទាំងនោះ ដែលជាទេវតាក្រៃលែងជាងទេវតា ។ បពិត្រមហារាជ សេចក្ដីកសាងដ៏ធំរបស់តថាគតសូមព្រះ អង្គស្ដាប់តថាគត ព្រះពុទ្ធទាំងឡាយ បួនពាន់កោដិផង ប្រាំរយ កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះ ពុទ្ធទាំងឡាយនោះ ដែលជាទេវតាក្រៃលែងជាងទេវតា បពិត្រ មហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់ តថាគត ។ ព្រះពុទ្ធទាំងឡាយ ប្រាំមួយពាន់កោដិផង ប្រាំពីរពាន់កោដិផង តថាគត បានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ ព្រះពុទ្ធទាំងនោះ ដែលជាទេវតាក្រៃលែងជាងទេវតា ។ បពិត្រ មហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់ តថាគត ព្រះពុទ្ធទាំងឡាយ ប្រាំបីពាន់កោដិផង ប្រាំបួនពាន់ កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះ ពុទ្ធទាំងនោះ ដែលជាទេវតាក្រៃលែង ជាងទេវតា ។ បពិត្រ មហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់ តថាគត ។ ព្រះពុទ្ធទាំងឡាយ ជានាយកដ៏ប្រសើរក្នុងលោក មួយសែនកោដិ តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅដល់ព្រះពុទ្ធទាំងនោះ ដែលជាទេវតាក្រៃលែងជាងទេវតា ។ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គ ស្ដាប់តថាគត ព្រះពុទ្ធទាំងឡាយ ជានាយកនៃសត្វលោកដទៃ ទៀត ប្រាំបួនពាន់កោដិ ។ តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនោះ ដែលជាទេវតាក្រៃលែងជាងទេវតា បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគតសូមព្រះ អង្គស្ដាប់តថាគត ។ព្រះពុទ្ធជាមហេសី ៨៥ សែនកោដិផង ១ សែនកោដិផង ៨៥ កោដិផង២៧ កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនោះ ដែលជា ទេវតាក្រៃលែងជាងទេវតា ។ បពិត្រមហារាជការកសាងដ៏ ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ។ ព្រះបច្ចេកពុទ្ធ ទាំងឡាយ ដែលប្រាសចាករាគៈ ចំនួនប្រាំបី ៗ កោដិ បពិត្រ មហារាជ ការកសាងដ៏ធំរបស់តថាគត (ចំពោះព្រះបច្ចេកពុទ្ធ ទាំងនោះ) សូមព្រះអង្គស្ដាប់តថាគត ។ ព្រះខីណាស្រពទាំងឡាយ ជាសាវ័កនៃព្រះពុទ្ធ មានប្រមាណរាប់មិនបាន មាន មន្ទិលអស់ហើយ បពិត្រមហារាជ ការកសាងដ៏ធំរបស់ តថាគត (ចំពោះព្រះខីណាស្រពទាំងនោះ) សូមព្រះអង្គស្ដាប់តថាគត ។ កាលបុគ្គលអ្នកសន្សំក្នុងធម៌ទាំងឡាយ កាលបុគ្គល អ្នកប្រព្រឹត្ត នូវព្រះសទ្ធម្មទាំងឡាយ សព្វ ៗ កាលបុគ្គល អ្នកប្រព្រឹត្តធម៌យ៉ាងនេះ តែងដេកជាសុខ ក្នុងលោកនេះនិង លោកខាងមុខ ។ បគ្គលគប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត មិន គប្បីប្រព្រឹត្តធម៌នោះ ឲ្យជាទុច្ចរិតឡើយ បុគ្គលអ្នកប្រព្រឹត្ត ធម៌ តែងដេកជាសុខ ក្នុងលោកនេះនិងលោកខាងមុខ ។ ខ្ញុំ នឿយណាយក្នុងសង្សារហើយចូលទៅកាន់ផ្នួស ដោយបរិវារមួយពាន់ លុះបួសហើយមិនមានសេចក្ដីក្រវល់ក្រវាយ ។ ខ្ញុំលះបង់ផ្ទះហើយចូលទៅកាន់ផ្នួស មិនទាន់ដល់កន្លះខែផងក៏បានដល់សច្ចៈ ៤ ។ ជនទាំងឡាយជាច្រើន នាំចីវរ បិណ្ឌបាត និងទីដេក ទីអង្គុយចូលមក ដូចជារលកក្នុងសាគរ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោកហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ ខ្ញុំដល់នូវសេចក្ដីទុក្ខ ច្រើនប្រការផង នូវសម្បត្តិច្រើនប្រការផង នូវភាវនាស្អាតផង ហើយបាននូវសម្បទាទាំងពួង ។ បុគ្គលណាឲ្យខ្លួនរបស់ខ្លួន ដល់ព្រះពុទ្ធមហេសី ដើម្បីប្រយោជន៍ដល់បុណ្យ សហាយសម្បទានិងចំណែកនៃព្រះនិព្វាន មិនមានបច្ច័យតាក់តែងរមែងមានដល់បុគ្គនោះ ។ កិលេសជាតជាអតីតក្ដី ជាបច្ចុប្បន្នក្ដី ជាអនាគតក្ដី អស់រលីងហើយ កម្មទាំងពួងរបស់ខ្ញុំអស់ហើយបពិត្រព្រះអង្គមានបញ្ញាចក្ខុ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះ បាទា ។ បានឮថា ព្រះយសោធរាភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ចំពោះ ព្រះភក្រ្ដនៃព្រះមានព្រះភាគ ដោយប្រការដូច្នេះ ។

ចប់ យសោធរាថេរិយាបទាន ។

៩. ទសសហស្សថេរីនមបទានកែប្រែ

[២៩] ក្នុងកប្បទី ៤ អសង្ខេយ្យ និងមួយសែន ព្រះជិនស្រីព្រះ នាមទីបង្ករ ជាលោកនាយក ទ្រង់កើតឡើង ។ ព្រះពុទ្ធព្រះ នាមទីបង្ករ ជាមហាវីរបុរស ទ្រង់ព្យាករ នូវសុមេធតាបសផង នាងសុមិត្តាផង ដែលរួមសុខទុក្ខជាមួយគ្នា ។ ព្រះមហាមុនី ព្រះអង្គឃើញមនុស្សលោក ព្រមទាំងទេវលោក ទាំងទ្រង់ ស្ដេចទៅកាន់មនុស្សលោក ព្រមទាំងទេវលោក ហើយចូល មកកាន់ទីប្រជុំនៃយើងខ្ញុំ ដែលកំពុងសរសើរជនទាំងនោះ ។ ប្ដីទាំងអស់របស់យើងខ្ញុំ មានក្នុងទីសមាគមជាអនាគតប្រពន្ធទាំងអស់របស់ព្រះអង្គ ជាទីពេញព្រះទ័យនៃព្រះអង្គជាអ្នក ពោលពាក្យជាទីស្រឡាញ់ ។ ទាន សីល ភាវនាទាំងអស់យើងខ្ញុំបានអប់រំដោយល្អហើយ បពិត្រព្រះមហាមុនី វត្ថុទាំង អស់នេះ ខ្ញុំបានលះបង់ចោល អស់កាលជាយូរអង្វែងហើយ។ វត្ថុណាមួយ គឺ គ្រឿងក្រអូប កម្រងផ្កា គ្រឿងលាប និង ប្រទីបជាវិការៈនៃកែវដែលយើងខ្ញុំបានតម្កល់ទុកហើយបពិត្រព្រះមហាមុនី វត្ថុទាំងអស់ (នោះ) យើងខ្ញុំបានលះបង់ ចោលហើយ ។ ន័យមួយទៀត អំពើដទៃ និងគ្រឿងបរិភោគជារបស់មនុស្សដែលយើងបានធ្វើហើយ បពិត្រព្រះមហាមុនីរបស់ទាំងអស់នោះ យើងខ្ញុំបានលះបង់ចោល អស់កាលយូរ អង្វែងហើយ ។ បុណ្យមានប្រមាណច្រើន ដែលយើងបានធ្វើហើយបានសោយនូវភាពជាឥស្សរៈ ត្រាច់រង្គាត់ក្នុងភពតូច ភពធំ អស់សំសារវដ្ដមានជាតិច្រើន ។ លុះដល់មកក្នុងបច្ចិម ភព យើងខ្ញុំបានកើតក្នុងត្រកូលផ្សេង ៗ គ្នាក្នុងលំនៅនៃព្រះ សក្យបុត្រ ជាស្រីមានពណ៌សម្បុរជាទីប្រាថ្នា បីដូចជាស្រីទេពអប្សរ ។ បានដល់នូវយស ដែលជនទាំងពួង ធ្វើសក្ការ បូជាហើយ ដោយលាភដ៏ប្រសើរ បាននូវបាយនិងទឹក ដែល ពួកជនរាប់អានសព្វ ៗ កាល ។ យើងខ្ញុំលះបង់នូវផ្ទះហើយចូលទៅកាន់ផ្នួស មិនទាន់បានដល់កន្លះខែ ក៏បានដល់សេចក្ដីរំលត់ទុក្ខទាំងអស់គ្នា ។ យើងខ្ញុំជាអ្នកបាននូវបាយនិងទឹកផង នូវសំពត់និងសេនាសនៈផង បច្ច័យទាំងពួងរមែងមាន គ្រប់គ្រាន់ យើងខ្ញុំត្រូវគេធ្វើសក្ការបូជា សព្វកាល ។ កិលេសទាំងឡាយយើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំ គាស់រំលើងហើយ យើងខ្ញុំជាអ្នកមិនមានអាសវៈព្រោះបាន កាត់ចំណង ដូចជាមេដំរី កាត់ផ្ដាច់នូវទន្លីង ។ ឱ ! យើងខ្ញុំមក ល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ យើង ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធយើងខ្ញុំ បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ យើងខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះភិក្ខុនី មួយម៉ឺនរូប មានព្រះនាងយសោធរាភិក្ខុនីជាប្រធាន មាន អាយុ បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភ័ក្រ្តព្រះមានព្រះភាគ ដោយប្រការដូច្នេះ ។

ចប់ ទសសហស្សថេរីនមបទាន ។

១០. អដ្ឋារសថេរីសហស្សានមបទានកែប្រែ

[៣០] ភិក្ខុនី ១៨ ពាន់ មាននាងយសោធរាជាប្រធាន ដែល កើតក្នុងត្រកូលសាក្យៈ បាននាំគ្នាចូលទៅគាល់ព្រះសម្ពុទ្ធ ។ ភិក្ខុនីទាំង ១៨ ពាន់នោះ សឹងមានឫទ្ធិច្រើន នាំគ្នាចូលទៅ ថ្វាយបង្គំព្រះបាទាព្រះមុនី ក្រាបទូលតាមសមគួរដល់កម្លាំង ថា បពិត្រព្រះមហាមុនី ជាតិ ជរា ព្យាធិ និងមរណៈ (នៃយើងខ្ញុំ) អស់ហើយ បពិត្រព្រះអង្គជានាយក យើងខ្ញុំទាំងឡាយ នឹងទៅកាន់ព្រះនិព្វានឈ្មោះអមតៈដែលមិនមានអាសវៈ ជា ផ្លូវដ៏ស្ងប់រម្ងាប់ ។ បពិត្រព្រះមហាមុនី កាលពីដើម ពួកភិក្ខុនី ទាំងអស់ មានសេចក្ដីក្លាំងក្លាត់ ពួកភិក្ខុនីដឹងច្បាស់នូវកំហុស បពិត្រព្រះអង្គជានាយក សូមព្រះអង្គទោសដល់យើងខ្ញុំ ។ នាងទាំងឡាយ ជាអ្នកធ្វើតាមសាសនារបស់តថាគតចូរ សម្ដែងនូវឫទ្ធិ ឲ្យទាល់តែកាត់សេចក្ដីសង្ស័យរបស់ពួកបរិស័ទទាំងអស់ ។ បពិត្រព្រះមហាវីរៈ ខ្ញុំម្ចាស់យសោធរា ជាទីពេញព្រះហឫទ័យ ជាទីស្រឡាញ់ គួររមិលមើល បពិត្រមហាវីរៈស្រ្ដី ទាំងពួងជាព្រះជាយាក្នុងសំណាក់របស់ព្រះអង្គ ។ បពិត្រព្រះអង្គមានព្យាយាមបណ្ដាពួកស្រីមួយសែន ៩៦ រូប ខ្ញុំម្ចាស់ ជាប្រធាន ជាឥស្សរៈ លើស្រីទាំងពួង ក្នុងព្រះរាជដំណាក់របស់ព្រះអង្គ ។ ពួកស្រីទាំងអស់ ជាអ្នកបរិបូណ៌ដោយគុណ គឺរូបនិងអាចារៈ ឋិតនៅក្នុងបឋមវ័យ។ពួកស្រីទាំង ១៨ពាន់ កើតក្នុងត្រកូលសាក្យៈ ក្នុងកាលនោះ ស្រីមួយពាន់ ទ្រទ្រង់យស ជាប្រធានជាធំ ។ បពិត្រព្រះមហាមុនី ស្រីទាំងឡាយ កន្លងនូវកាមធាតុ ឋិតនៅក្នុងរូបធាតុ ប្រាកដស្មើ ដោយរូបនៃស្រីទាំងមួយពាន់គ្មានទេ ។ ថេរីទាំងឡាយ មាន ឫទ្ធិច្រើន លុះថ្វាយបង្គំព្រះសម្ពុទ្ធហើយ សម្ដែងឫទ្ធិថ្វាយព្រះសាស្ដា សម្ដែងនូវមហិទ្ធិឫទ្ធិមានអាការផ្សេង ៗ ដ៏ច្រើន ។ គឺ សម្ដែងកាយស្មើនឹងចក្កវាឡឧត្តរកុរុទ្វីបជាក្បាល ទ្វីប ទាំងពីរ ជាស្លាបទាំងពីរខាង ជម្ពូទ្វីបជាសរីរៈ ។ ស្រះខាងត្បូង ជាសំណុំកន្ទុយស្ទឹងផ្សេង ៗ ជាបំពង់ស្លាប ព្រះចន្រ្ទនិង ព្រះអាទិត្យជា ភ្នែកភ្នំមេរុជាសិរ ។ ភ្នំចក្កវាឡនិងដើមព្រីង ព្រមទាំងឫសជាចំពុះ កាលបក់ហើយចូលមក ថ្វាយបង្គំព្រះ លោកនាយក។ កាលនោះ បានសម្ដែងភេទនៃដំរី សេះ ភ្នំ ជលជាតិ ព្រះចន្រ្ទ ព្រះអាទិត្យ ភ្នំមេរុ និងភេទព្រះឥន្ទ ។បពិត្រព្រះអង្គមានព្យាយាមមានចក្ខុ យើងខ្ញុំនិងនាងយសោធរា សូមថ្វាយបង្គំព្រះបាទា បពិត្រព្រះអង្គជានាយកនៃជន យើងខ្ញុំសម្រេចហើយ ដោយអានុភាពរបស់ព្រះអង្គ អស់ កាលដ៏យូរ ។បពិត្រព្រះមហាមុនី យើងខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ក្នុងសោតធាតុជាទិព្វផង ជាអ្នកស្ទាត់ ជំនាញក្នុងចេតោបរិយញ្ញាណផង ។ យើងខ្ញុំដឹងបុព្វេនិវាសៈ ទិព្វចក្ខុយើងខ្ញុំជម្រះស្អាតហើយ យើងខ្ញុំមានអាសវៈទាំងពួង អស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ ។ បពិត្រព្រះ អង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទានៃយើងខ្ញុំ កើតឡើងហើយក្នុងសំណាក់របស់ព្រះអង្គ ។ ការគប់រកនូវ ព្រះពុទ្ធទាំងឡាយ ដែលជាទីពឹងរបស់សត្វលោក យើងខ្ញុំ បានសម្ដែងហើយ បពិត្រព្រះមហាមុនី ការកសាងជាច្រើន យើងខ្ញុំបានធ្វើហើយ ដើម្បីប្រយោជន៍ព្រះអង្គ ។ បពិត្រព្រះមុនី កុសលកម្មណា ដែលជាកម្មចាស់របស់ខ្ញុំ សូមព្រះអង្គនឹកនូវកុសលកម្មនោះ បពិត្រព្រះអង្គមានព្យាយាមធំ បុណ្យទាំងឡាយយើងខ្ញុំសន្សំហើយ ដើម្បីប្រយោជន៍ព្រះអង្គ ។ បពិត្រ ព្រះអង្គមានព្យាយាមធំ យើងខ្ញុំបានវៀរក្នុងទីមិនគួរហើយហាមឃាត់នូវអនាចារ់ សូម្បីជីវិតយើងខ្ញុំ ក៏បានលះបង់ដើម្បី ប្រយោជន៍ព្រះអង្គ ។ ព្រះអង្គទ្រង់ប្រទានយើងខ្ញុំ ដើម្បីប្រយោជន៍ជាភរិយា នៃបុគ្គលដទៃវិញ អស់ជាតិមានពាន់នៃកោដិដ៏ច្រើន បពិត្រព្រះមហាមុនី យើងខ្ញុំឥតមានតូចចិត្តក្នុងរឿង នោះទេ ដើម្បីប្រយោជន៍ព្រះអង្គ ។ ព្រះអង្គបានប្រទាននូវយើងខ្ញុំ ដើម្បីទំនុកបម្រុង (ជនដទៃ) អស់ជាតិមានពាន់នៃកោដិដ៏ច្រើន បពិត្រព្រះមហាមុនី យើងខ្ញុំឥតមានតូចចិត្ត ក្នុងរឿងនោះទេ ដើម្បីប្រយោជន៍ព្រះអង្គ ។ ព្រះអង្គទ្រង់ព្រះរាជ ទាននូវយើងខ្ញុំ ដើម្បីប្រយោជន៍ដល់ការប្រើប្រាស់នៃជនដទៃ អស់ជាតិមានពាន់នៃកោដិដ៏ច្រើន បពិត្រព្រះមហាមុនី យើង ខ្ញុំទាំងឡាយ ឥតមានតូចចិត្ត ក្នុងរឿងនោះទេ ដើម្បីប្រយោជន៍ ព្រះអង្គ ។ យើងខ្ញុំបានលះបង់ជីវិតទាំងឡាយ មានពាន់នៃកោដិដ៏ច្រើន គឺធ្វើឲ្យគេរួចចាកទុក្ខភ័យ ស៊ូលះបង់ជីវិតនៃខ្លួន ។ បពិត្រព្រះមហាមុនី យើងខ្ញុំមិនដែលលាក់ទុក នូវគ្រឿងប្រដាប់ដែលជាប់នឹងអង្គ ដូចយ៉ាងសំពត់ផ្សេង ៗ ជា ច្រើន ភណ្ឌៈរបស់ស្រី ដើម្បីប្រយោជន៍ព្រះអង្គ ។ បពិត្រព្រះ មហាមុនី យើងខ្ញុំបានបរិច្ចាគទ្រព្យនិងស្រូវ បានបរិច្ចាគស្រុក និគម ស្រែ កូនប្រុស កូនស្រី ។ បពិត្រព្រះអង្គមានព្យាយាមធំយើងខ្ញុំបានបរិច្ចាគដំរី សេះ គោ ខ្ញុំស្រី អ្នកបម្រើរាប់មិនអស់ ដើម្បីប្រយោជន៍ព្រះអង្គ ។ ព្រះអង្គបានប្រឹក្សា នឹងយើងខ្ញុំ ដោយទានណា យើងខ្ញុំក៏បានឲ្យទាននោះ ដល់ស្មូមទាំងឡាយ យើងខ្ញុំមិនបានឃើញនូវសេចក្ដីតូចចិត្តចំពោះព្រះអង្គ កាល ដែលឲ្យទានដ៏ឧត្ដមនោះសោះឡើយ ។ បពិត្រព្រះអង្គមានព្យាយាមធំ យើងខ្ញុំទាំងឡាយ បានទទួលនូវសេចក្ដីទុក្ខ មាន ចំណែកច្រើនជំពូកណាស់ រាប់មិនអស់ក្នុងសំសារមានចំណែកច្រើន ដើម្បីប្រយោជន៍ព្រះអង្គ ។ បពិត្រព្រះមហាមុនី យើងខ្ញុំបានរីករាយ តាមចំណែកបុណ្យដែលនាំមកនូវសេចក្ដីសុខ ទាំងមិនតូចចិត្ត ចំពោះទុក្ខទាំងឡាយ ជាអ្នកត្រេកអរ ក្នុងទីទាំងពួង ដើម្បីប្រយោជន៍ព្រះអង្គ ។ បពិត្រព្រះមហាមុនី ព្រះសម្ពុទ្ធទ្រង់សោយនូវសុខទុក្ខ ហើយដល់នូវការត្រាស់ដឹង នាំមកនូវធម៌ដោយលំដាប់មគ្គ ។ ការគប់រកព្រះសម្ពុទ្ធ ព្រះនាមគោតម ជាលោកនាយក ដែលជាទេវតាប្រសើរផង ព្រះលោកនាថទាំងឡាយដទៃផង យើងខ្ញុំ (បានសម្ដែងហើយ) ជាច្រើនផង ។ សេចក្ដីកសាងដ៏ច្រើន នៃយើងខ្ញុំ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ព្រះអង្គ បពិត្រព្រះមហាមុនី យើងខ្ញុំ ជាស្រីបម្រើរបស់ព្រះអង្គ កាលដែលទ្រង់ស្វែងរក នូវពុទ្ធធម៌ ។ ក្នុងកប្បទី ៤ អសង្ខេយ្យនិង ១ សែន ព្រះ សម្ពុទ្ធព្រះនាមទីបង្ករ ជាមហាវីរបុរស ជាលោកនាយកទ្រង់ កើតឡើង ។ ជនទាំងឡាយនៅបច្ចន្តប្រទេស និមន្តព្រះតថាគត មានចិត្តត្រេកអរ នាំគ្នាជម្រះផ្លូវសម្រាប់យាងមកនៃព្រះ តថាគតនោះ ។ ក្នុងកាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះ សុមេធៈ បានចាត់ចែងរៀងចំផ្លូវ ដើម្បីព្រះសម្ពុទ្ធទីបង្ករ ទ្រង់ ឃើញហេតុទាំងពួង ទ្រង់យាងមក ។ ក្នុងកាលនោះ យើង ខ្ញុំទាំងអស់គ្នា កើតក្នុងត្រកូលព្រហ្មណ៍ បានទៅនាំយក ផ្កា ផលុកជាតិមកកាន់ទីប្រជុំ ។ ក្នុងសម័យនោះ ព្រះពុទ្ធទ្រង់ព្រះនាមទីបង្ករ មានយសធំ មានព្យាយាមធំនោះ ទ្រង់បានព្យាករនូវសុមេធតាបស ជាឥសីមានចិត្តរីករាយ ។ កាលព្រះ ពុទ្ធទីបង្ករ ទ្រង់ប្រកាសកម្មរបស់សុមេធតាបសនោះថា ជា ឥសីមានចិត្តរីករាយផែនដីក៏កក្រើក រំភើបញាប់ញ័រ ក្នុងមនុស្សលោក ព្រមទាំងទេវលោក ។ ពួកទេវកញ្ញា ពួកមនុស្ស ទាំងយើងខ្ញុំព្រមទាំងទេវតា សឹងនាំគ្នាបូជាគ្រឿងប្រដាប់ ដែលគួរបូជាផ្សេង ៗ ហើយតាំងប្រាថ្នា ។ ព្រះពុទ្ធជាម្ចាស់ មានព្រះនាមទីបង្ករ ទ្រង់បានព្យាករដល់ពួកជនទាំងនោះថាជនទាំងឡាយណា មានសេចក្ដីប្រាថ្នាក្នុងថ្ងៃនេះ ជនទាំងនោះ ឈ្មោះថា មានក្នុងទីចំពោះមុខ (នៃព្រះពុទ្ធ) ។ ក្នុងកប្បប្រមាណមិនបានអំពីកប្បនេះ ព្រះព្យាករនូវយើងខ្ញុំ ដោយព្រះ ពុទ្ធដីកាណា យើងខ្ញុំរមែងរីករាយតាមព្រះពុទ្ធដីកានោះជា អ្នកធ្វើតាមយ៉ាងនោះ ។ ជនទាំងឡាយ បានចាប់កំណើត ជារបស់ទេវតានិងមនុស្ស រាប់មិនអស់ ហើយញ៉ាំងចិត្តឲ្យជ្រះ ថ្លាក្នុងព្រះពុទ្ធនោះ ដោយអំណាចនៃកម្មនោះ ដែលខ្លួនធ្វើល្អហើយ។ យើងខ្ញុំបានសោយសុខទុក្ខក្នុងទេវតាផង មនុស្ស ផង ដល់មកក្នុងបច្ឆិមភពនេះ បានមកកើតក្នុងត្រកូលសក្យៈ។ យើងខ្ញុំជាអ្នកមានរូបល្អ មានភោគសម្បត្តិច្រើន មានយស និងសីលដ៏ល្អ បរិបូណ៌ដោយអវយវៈសព្វគ្រប់ ជាអ្នកអង់ អាចលើសក្នុងត្រកូលទាំងឡាយ ។ ចិត្តនៃយើងខ្ញុំ ដែលប្រជុំ ចុះក្នុងលោកធម៌ មានលាភៈ សេចក្ដីសរសើរនិងគ្រឿង សក្ការៈ ជាចិត្តមិនដល់នូវសេចក្ដីទុក្ខទេ តើយើងខ្ញុំនឹងមាន ភ័យអំពីណា ។ សមដូចជាព្រះមានព្រះភាគ ទ្រង់ត្រាស់នូវ ព្រះតម្រាស់នេះចំពោះស្ដេចខាងក្នុងបុរី ក្នុងកាលនោះ ដូច្នេះថា មហារាជបានសម្ដែង នូវឧបការគុណរបស់នារី នៃពួកក្សត្រ ក្នុងបុរីនោះ គឺនារីមានឧបការៈនារីរួមសុខទុក្ខនារីដែលប្រាប់ នូវប្រយោជន៍ និងនារីជាអ្នកមានសេចក្ដីអនុគ្រោះ ។ បុគ្គល គប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត កុំគប្បីប្រព្រឹត្តធម៌នោះ ឲ្យជា ទុច្ចរិតឡើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ យើងខ្ញុំបានលះបង់ ផ្ទះហើយ ហើយចូលទៅកាន់ផ្នួស មិនទាន់បានដល់កន្លះខែ ស្រាប់តែយើងខ្ញុំបាននូវសច្ចៈ ៤ ។ ពួកជនដ៏ច្រើន តែងបង្អោន មកនូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ និងសេនាសនប្បច្ច័យ ចំពោះយើងខ្ញុំ បីដូចរលកនៃសាគរ ។ កិលេសទាំងឡាយយើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំដក ចោលចេញហើយ យើងខ្ញុំ ជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណងដូច ជាមេដំរី កាត់ផ្ដាច់នូវទន្លីង ។ ឱ ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ យើងខ្ញុំបានសម្រេចហើយសាសនារបស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ យើងខ្ញុំក៏បាន ប្រតិបត្តិហើយ ។ យើងខ្ញុំដល់នូវភាពបរិសុទ្ធ បរិបូណ៌ដោយគុណទាំងពួង តែងបាននូវទុក្ខ មានប្រការច្រើននិងសម្បត្តិ មានប្រការច្រើនយ៉ាងនេះឯង ។ ស្រីទាំងឡាយណា ឲ្យនូវខ្លួន ជារបស់ខ្លួន ដល់បុគ្គលស្វែងរកនូវគុណដ៏ធំ ដើម្បីប្រយោជន៍ ដល់បុណ្យ ស្រីទាំងឡាយនោះ ឈ្មោះថាអ្នកបរិបូណ៌ដោយសំឡាញ់ តែងបាននូវព្រះនិព្វាន មានចំណែក មិនមានបច្ច័យ ប្រជុំតាក់តែង ។ កម្មជាអតីត ជាបច្ចុប្បន្នជាអនាគតនៃយើងខ្ញុំអស់ហើយ កម្មទាំងពួងរបស់យើងខ្ញុំ អស់រលើងហើយបពិត្រព្រះអង្គមានចក្ខុ យើងខ្ញុំសូមថ្វាយបង្គំនូវព្រះបាទា ។ បុគ្គលណា មានទោសគឺបច្ច័យប្រជុំតាក់ តែងស្ងប់ រម្ងាប់ហើយដល់នូវចំណែកព្រះនិព្វាន ឈ្មោះអមតៈ យើងខ្ញុំ នឹងក្រាបទូលដល់ព្រះអង្គ នូវបុគ្គលនោះ ឲ្យក្រៃលែងជាង ពួកស្រី ដែលពោលពីព្រះនិព្វាន ដូចម្ដេចកើត ។ បានឮថា ព្រះភិក្ខុនី ១៨.០០០ រូប មានព្រះនាងយសោធរាភិក្ខុនីជាប្រមុខ បាន សម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្តព្រះមានព្រះភាគ ដោយប្រការដូច្នេះ ។

ចប់ អដ្ឋារសថេរីសហស្សានមបទាន ។

ឧទ្ទាន

កុណ្ឌលកេសីថេរិយាបទាន១កិសាគោតមីថេរិយាបទាន ១ ធម្មទិន្នាថេរិយាបទាន ១ សកុលាថេរិយាបទាន ១ នន្ទា ថេរិយាបទាន ១ សោណាថេរិយាបទាន ១ ភទ្ទកាបិលានី ថេរិយាបទាន ១ យសោធរាថេរិយាបទាន ១ ទសសហស្សថេរីនមបទាន ១ អដ្ឋារសថេរីសហស្សានមបទាន ១ មានគាថាចំនួន ៤៧៨ ។

ចប់ កុណ្ឌលកេសវគ្គ ។

៤. ខត្តិយកញ្ញាវគ្គកែប្រែ

១. អដ្ឋារសសហស្សខត្តិយកញ្ញាថេរីនមបទានកែប្រែ

[៣១] បពិត្រព្រះមហាមុនី យើងខ្ញុំសូមក្រាបទូលថា ភពទាំង ពួងនៃយើងខ្ញុំអស់ហើយ តំណនៃភព យើងខ្ញុំបានដោះចេញហើយអាសវៈទាំងពួងរបស់យើងខ្ញុំមិនមានឡើយ ។ បពិត្រ ព្រះមហាមុនី កុសលណាមួយ ដែលយើងខ្ញុំបរិកម្មហើយ ទាំង ប្រាថ្នាដោយប្រពៃហើយ គ្រឿងប្រើប្រាស់ យើងខ្ញុំបានឲ្យហើយដើម្បីប្រយោជន៍ព្រះអង្គ ។បពិត្រព្រះមហាមុនី គ្រឿង ប្រើប្រាស់ យើងខ្ញុំបានឲ្យហើយ ដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កទាំងឡាយ បានប្រាថ្នាហើយ ដើម្បីប្រយោជន៍នៃព្រះ អង្គ ។ បពិត្រព្រះមហាមុនី កម្មខ្ពស់និងទាប យើងខ្ញុំបានតម្កល់ ទុក ដើម្បីពួកភិក្ខុដោយប្រពៃ ការបរិកម្មក្នុងត្រកូលដ៏ខ្ពស់ យើងខ្ញុំបានធ្វើរួចហើយ ។ នាងខត្តិយកញ្ញាទាំងឡាយ ជាអ្នក បរិបូណ៌ដោយកម្ម ត្រូវកុសលមូលនោះឯង មកដាស់តឿន ហើយកន្លងនូវធម៌របស់មនុស្ស បានមកកើតក្នុងខត្តិយត្រកូល ។កម្មដែលយើងខ្ញុំបានសន្សំ បានធ្វើហើយ ក្នុងជាតិ ជាមួយគ្នាក្នុងបច្ឆិមជាតិ យើងខ្ញុំក៏កើតក្នុងខត្តិយត្រកូលជា មួយគ្នា ។ បពិត្រព្រះអង្គមានព្យាយាមធំ យើងខ្ញុំមានរូបល្អ ទាំងមានភោគសម្បត្តិច្រើន ទាំងមានលាភៈនិងគ្រឿងសក្ការៈ ត្រូវពួកជនបូជាហើយ នៅក្នុងព្រះរាជវាំង បីដូចជានៅក្នុងនន្ទនឧទ្យាននៃពួកទេវតា ។ យើងខ្ញុំទាំងអស់គ្នា នឿយណាយ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស នៅអាស្រ័យត្រឹមតែ ពីរបីថ្ងៃ ក៏បានដល់ព្រះនិព្វាន ។ ជនទាំងឡាយដ៏ច្រើនតែងបង្អោននូវចីវរប្បច្ច័យផង បិណ្ឌបាតប្បច្ច័យផង សេនាសនប្បច្ច័យផង ដើម្បីយើងខ្ញុំ បូជានូវគ្រឿងសក្ការៈ ដល់យើងខ្ញុំ សព្វ ៗ កាល ។កិលេសទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំក៏ដកចោលហើយ យើងខ្ញុំជាបុគ្គលមិន មានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវ ទន្លីង ។ ឱ ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ ប្រសើរ វិជ្ជា ៣ យើងខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ ព្រះពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះខត្តិយកញ្ញាភិក្ខុនី ចំនួន ១៨.០០០ រូប មានព្រះនាងយសោធរាភិក្ខុនី ជាប្រធានបានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្ដព្រះមានព្រះភាគ ដោយប្រការដូច្នេះ ។

ចប់ អដ្ឋារសសហស្សខត្តិយកញ្ញាថេរីនមបទាន ។

២. ចតុរាសីតិសហស្សព្រាហ្មណកញ្ញាថេរីនមបទានកែប្រែ

[៣២] បពិត្រព្រះមហាមុនី ភិក្ខុនី ៨៤.០០០ កើតក្នុងត្រកូលព្រាហ្មណ៍ មានជើងដៃទន់ល្វន់ ក្នុងបុរីនៃព្រះអង្គ ។ បពិត្រ ព្រះមហាមុនី ពួកស្រ្ដី កើតក្នុងវេស្សត្រកូល និងសុទ្រត្រកូល ពួកទេវតាពួកនាគ ពួកកិន្នរ ពួកនាងកញ្ញាដ៏ច្រើន ទាំង ៤ ទ្វីប ក្នុងបុរីរបស់ព្រះអង្គ ។ ពួកស្រីខ្លះ ក៏បានបួស ពួកទេវតាច្រើន ពួកកិន្នរ និងពួកនាគដែលជាអ្នកឃើញធម៌ ទាំងពួងហើយ គង់នឹងបានត្រាស់ដឹង ក្នុងអនាគតកាល ។ ជនទាំងឡាយនោះ បានទទួលនូវយសទាំងពួង សម្រេចសម្បត្តិទាំងពួង ហើយបាននូវសេចក្ដីជ្រះថ្លាក្នុងព្រះអង្គ មុខជានឹងបានត្រាស់ ដឹង ក្នុងអនាគតកាល ។ បពិត្រព្រះអង្គមានព្យាយាមធំ មានចក្ខុ យើងខ្ញុំជាធីតានៃព្រាហ្មណ៍ កើតក្នុងត្រកូលព្រាហ្មណ៍ ប្រកបដោយលក្ខណៈ សូមក្រាបថ្វាយបង្គំព្រះបាទា (របស់ ព្រះអង្គ) ។ ភពទាំងឡាយ យើងខ្ញុំលះបង់ចោលហើយ ឫស គល់នៃតណ្ហា យើងខ្ញុំបានដកចេញហើយ អនុស័យ យើងខ្ញុំ បានផ្ដាច់ផ្ដិលហើយ បុញ្ញាភិសង្ខារ យើងខ្ញុំបានទំលាយចេញហើយ ។ យើងខ្ញុំទាំងអស់មានសមាធិជាអារម្មណ៍ ជាអ្នក ស្ទាត់ជំនាញក្នុងសមាបត្តិនឹងប្រព្រឹត្តនៅដោយការត្រេកអរ ក្នុងធម៌ ដោយឈានសព្វ ៗ កាល ។ បពិត្រព្រះអង្គជានាយក តណ្ហាដែលនាំសត្វទៅកាន់ភព អវិជ្ជានិងសង្ខារទាំងឡាយ យើងខ្ញុំបានធ្វើឲ្យអស់ហើយ យើងខ្ញុំយល់ច្បាស់នូវ ធម៌ ព្រោះដល់នូវបទគឺព្រះនិព្វាន ដែលបុគ្គលឃើញបានដោយកម្រ ។ នាងទាំងឡាយ មានឧបការៈដល់តថាគត នាងទៅកាន់ផ្លូវ ឆ្ងាយ អស់កាលមានរាត្រីវែង នាងទាំងអស់គ្នា ចូរកាត់នូវ សេចក្ដីសង្ស័យ នៃបរិស័ទទាំង ៤ ហើយទៅកាន់ព្រះនិព្វានចុះ ។ ពួកភិក្ខុនីខ្លះ ថ្វាយបង្គំព្រះបាទានៃព្រះមុនីរួចហើយ ក៏ធ្វើនូវ ការផ្លែងឫទ្ធិ សម្ដែងនូវពន្លឺ ហើយសម្ដែងនូវងងឹតដទៃទៀត ពួកភិក្ខុនីខ្លះ សម្ដែងព្រះចន្រ្ទនិងព្រះអាទិត្យ ខ្លះសម្ដែងសាគរ ប្រកបដោយត្រី ខ្លះសម្ដែងភ្នំសិនេរុនិងភ្នំបរិភ័ណ្ឌ ខ្លះសម្ដែង ដើមបារិច្ឆត្តព្រឹក្ស ។ ខ្លះសម្ដែងភពតាវត្តឹង្ស ខ្លះសម្ដែងភពឈ្មោះយាមៈដោយឫទ្ធិ ខ្លះនិម្មិតជាទេវតាមានឥស្សរៈធំ នៅ ក្នុងជាន់តុសិតនិងវសវត្តី ។ ពួកខ្លះនិម្មិតជាព្រហ្ម សម្ដែងទីចង្រ្កមមានតម្លៃច្រើន ខ្លះនិម្មិតភេទជាព្រហ្ម សម្ដែងនូវធម៌ដ៏ សូន្យ ។ លុះពួកស្រីទាំងអស់ បានផ្លែងឫទ្ធិប្លែក ៗហើយសម្ដែងឫទ្ធិ សម្ដែងកម្លាំងថ្វាយព្រះសាស្ដារួចហើយ ថ្វាយ បង្គំព្រះបាទាព្រះសាស្ដាទូលថា បពិត្រព្រះមហាមុនី យើងខ្ញុំ ជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ក្នុងសោតធាតុដ៏ ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង ។ យើងខ្ញុំដឹងច្បាស់ នូវបុព្វេនិវាស ទិព្វចក្ខុ យើងខ្ញុំបានជម្រះ ស្អាតហើយ អាសវៈទាំងពួងរបស់យើងខ្ញុំអស់ហើយ ភពថ្មី ទៀត ក្នុងកាលឥឡូវនេះគ្មានឡើយ ។ បពិត្រព្រះអង្គមាន ព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទាផង ក្នុងធម្មប្បដិសម្ភិទាផង ក្នុងរុត្តិប្បដិសម្ភិទាផង ក្នុងបដិភាណប្បដិសម្ភិទា ផងរបស់យើងខ្ញុំ កើតឡើងហើយក្នុងសំណាក់ព្រះអង្គ ។ បពិត្រព្រះមហាមុនី ការគប់រកព្រះពុទ្ធទាំងឡាយដែលជាទីពឹងនៃសត្វលោកយើងខ្ញុំបានជួបហើយ យើងខ្ញុំបានកសាង បុណ្យដ៏ច្រើន ដើម្បីប្រយោជន៍នៃព្រះអង្គ ។ បពិត្រព្រះមហាមុនីកម្មណា ដែលយើងខ្ញុំបានធ្វើហើយ ក្នុងកាលមុន សូមព្រះ អង្គរឭក នូវកម្មជាកុសលនោះចុះបពិត្រព្រះមហាវីរៈ បុណ្យ ទាំងឡាយ យើងខ្ញុំបានសាងសន្សំហើយ ដើម្បីប្រយោជន៍នៃព្រះអង្គ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានព្រះមហា មុនីមួយ ព្រះអង្គព្រះនាមបទុមុត្តរៈ ឯបុរីឈ្មោះហង្សវតី ជាលំនៅនៃត្រកូលព្រះសម្ពុទ្ធ ។ ស្ទឹងគង្គាតែងហូរទៅ ក្នុងបុរី ឈ្មោះហង្សវតី តាមទ្វារសព្វ ៗ កាល ពួកភិក្ខុទាំងនោះត្រូវ ទឹកស្ទឹងបៀតបៀន ក៏ទៅមកមិនបាន ។ ភិក្ខុទាំងឡាយនោះ ទៅមិនបាន អស់ពីរថ្ងៃអស់បីថ្ងៃ អស់ ៧ ថ្ងៃ អស់មួយខែ ដរាបទាល់ពេញបួនខែ ។ គ្រានោះ មានបុរសជាខ្លឹមសាររបស់សត្វឈ្មោះជជ្ជៈ ជាអ្នកនៅក្នុងដែន បានឃើញពួកភិក្ខុ នៅត្រើយខាងអាយ ក៏ឲ្យគេសាងស្ពាន ត្រង់ស្ទឹងគង្គា ។ គ្រានោះ បុរសនោះ បាបសាងស្ពាននាស្ទឹងគង្គា ដោយតម្លៃមួយសែនកហាបណៈផង បានសាងវិហារក្នុងត្រើយខាងនាយនិងត្រើយខាងអាយ ដើម្បីភិក្ខុសង្ឃផង ។ ពួកស្រី ពួកបុរស ពួកត្រកូលខ្ពស់និងទាប ជនទាំងនោះ បានធ្វើស្ពានផង វិហារ ផង មានភាគស្មើគ្នា ដើម្បីភិក្ខុសង្ឃនោះ ។ ពួកយើងខ្ញុំផងពួកមនុស្សដទៃផង ក្នុងនគរ ក្នុងជនបទ មានចិត្តជ្រះថ្លា ជា អ្នកទទួលមត៌កក្នុងធម៌នៃព្រះសម្ពុទ្ធនោះ ។ ពួកស្រី ពួកប្រុស ពួកកុមារ ពួកកុមារិកាជាច្រើន ជនទាំងនោះ បាននាំគ្នារោយ រាយដីខ្សាច់ ដល់ស្ពានផង ដល់វិហារផង ។ ជនទាំងនោះ នាំគ្នាដាំដើមចេក តម្កល់ក្អមពេញដោយទឹក លើកទង់ បោស សំអាតផ្លូវថ្នល់ បូជាធូប គ្រឿងលំអិត កម្រងផ្កា ជាគ្រឿង សក្ការៈថ្វាយព្រះសាស្ដា ។ លុះជនទាំងនោះបានធ្វើស្ពាននិង វិហាររួចហើយ និមន្តព្រះសាស្ដាជានាយក ថ្វាយមហាទាន ហើយប្រថ្នានូវសម្ពោធិញ្ញាណ។ ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ជាមហាវីរៈ ជាទីគោរពរបស់សព្វសត្វទាំងឡាយ ទ្រង់បានធ្វើអនុមោទនា ហើយព្យាករថា ក្នុងកប្បទីមួយសែនកន្លងទៅ មានភទ្ទកប្បកើតឡើង បុរសនោះ បាននូវសេចក្ដីសុខ ក្នុងភពតូចភពធំ ហើយនឹង ដល់ពោធិញ្ញាណ ។ ពួកនរៈនារីណាមួយ ដែលបានធ្វើនូវហត្ថកម្ម លុះដល់កាលជាអនាគត ជនទាំងអស់នោះ នឹងមានក្នុងទីចំពោះព្រះភក្រ្ត (នៃព្រះពុទ្ធនោះ) ។ ពួកស្រីជាអ្នកបម្រើទាំងអស់នោះរបស់ព្រះអង្គ កើតហើយក្នុងភពនៃទេវតា ព្រោះផលនៃកុសលកម្មនោះផងព្រោះការតម្កល់ទុកនូវចេតនានោះផង ។ ជនទាំងនោះ សោយ ទិព្វសុខរាប់មិនអស់ផង សោយសុខរបស់មនុស្សរាប់មិន អស់ផង ត្រាច់រង្គាត់ក្នុងភពតូចភពធំ អស់កាលជាយូរអង្វែង ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ កម្មសម្បត្តិ យើង ខ្ញុំធ្វើល្អហើយ ក្នុងពួកមនុស្សជាអ្នកល្អិតល្អ ទាំងក្នុងទេវបុរី ដ៏ប្រសើរ ។ យើងខ្ញុំតែងបាន នូវរូបល្អ នូវភោគសម្បត្តិនិង យស នូវសេចក្ដីសរសើរ សេចក្ដីសុខនិងសេចក្ដីស្រឡាញ់ ឯកម្មសម្បត្តិទាំងអស់ យើងខ្ញុំធ្វើល្អហើយ ដល់មកក្នុងបច្ឆិម ភព យើងខ្ញុំបានមកកើតក្នុងត្រកូលព្រាហ្មណ៍ មានដៃជើង ទន់ល្វន់ ក្នុងព្រះរាជនិវេសន៍នៃសក្យបុត្រ ។ បពិត្រព្រះមហា មុនីយើងខ្ញុំមិនដែលឃើញផែនដី ដែលពួកជនមិនបានប្រដាប់ រៀបចំសព្វកាលផង មិនដែលឃើញដំណើរទៅកាន់ទីមាន ភក់ផង ។ កាលយើងខ្ញុំនៅគ្រប់គ្រងផ្ទះ ពួងជនតែងនាំគ្រឿង សក្ការៈប្រកបដោយកាលទាំងពួង អស់កាលគ្រប់កាល ដោយផលនៃបុព្វកម្មរបស់យើងខ្ញុំ ។ យើងខ្ញុំបានលះបង់ផ្ទះ ហើយចូលទៅកាន់ផ្នួស បានឆ្លងផ្លូវគឺសំសារវដ្ដ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ ។ ជនទាំងឡាយ តែងនាំនូវចីវរប្បច្ច័យផង បិណ្ឌបាតប្បច្ច័យផង សេនាសនប្បច្ច័យផង ឲ្យដល់ យើងខ្ញុំ ចំនួនមួយពាន់កហាបណៈអំពីទីនោះ ៗ សព្វ ៗ កាល។ កិលេសទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំ ដកចោលហើយ យើងខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរី កាត់ផ្ដាច់នូវទន្លីង ។ ឱ ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធ ជាបុគ្គលប្រសើរ វិជ្ជា ៣ យើងខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ យើងខ្ញុំ បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះ ពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះព្រាហ្មណកញ្ញាភិក្ខុនី ៨៤.០០០ រូប បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្តព្រះមានព្រះភាគ ដោយប្រការដូច្នេះ ។

ចប់ ចតុរាសីតិសហស្សព្រាហ្មណកញ្ញាថេរីនមបទាន ។

៣. ឧប្បលទាយិកាថេរិយាបទានកែប្រែ

[៣៣] ក្នុងនគរអរុណវតី មានក្សត្រមួយព្រះអង្គ ព្រះនាមអរុណៈ ខ្ញុំជាអគ្គមហេសីរបស់ស្ដេចនោះ ខ្ញុំបានញ៉ាំងជនពួកខ្លះ ឲ្យបម្រើ ។ ក្នុងកាលនោះ ខ្ញុំអង្គុយក្នុងទីស្ងាត់ហើយ ត្រិះ រិះយ៉ាងនេះថា បើអាត្មអញមិនបានធ្វើកុសល ដែលគប្បីកាន់ យកទៅបានទេ អាត្មាអញនឹងទៅកាន់នរក មានសេចក្ដីក្ដៅ ក្រហាយធំ ខ្លោចផ្សា មានសភាពឃោរឃៅ អាក្រក់ក្រៃ លែងដោយពិត សេចក្ដីសង្ស័យរបស់អាត្មាអញ ក្នុងរឿង នេះគ្មានទេ ។ លុះខ្ញុំគិតយ៉ាងនេះហើយ ក៏ញ៉ាំងចិត្តឲ្យរីករាយ ចូលទៅគាល់ព្រះរាជា ហើយក្រាបបង្គំទូលនូវពាក្យនេះថា បពិត្រព្រះសម្មតិទេព យើងខ្ញុំជាស្រី យើងខ្ញុំមិនមែនជាប្រុសបពិត្រព្រះមហាក្សត្រ សូមព្រះអង្គព្រះរាជទានសមណៈមួយ រូបដល់ខ្ញុំម្ចាស់ ៗ នឹងញ៉ាំងសមណៈនោះឲ្យឆាន់ ។ គ្រានោះ ឯង ព្រះរាជាបានទ្រង់ប្រទានសមណៈ មានឥន្រ្ទយអប់រំហើយ ដល់ខ្ញុំ ទាំងខ្ញុំបានកាន់យកបាត្ររបស់សមណៈនោះហើយញ៉ាំងបាត្រឲ្យពេញ ដោយបាយដ៏ឧត្ដម ។ លុះដាក់បាយដ៏ ឧត្ដមព្រមទាំងគ្រឿងអប់ និងគ្រឿងលាបហើយ ក៏មានចិត្ត ត្រេកអរ បានយកសំពត់ផ្ទាំងធំគ្របបាត្រ ហើយនាំយកទៅ ប្រគេន ។ ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយ ជារបស់ មនុស្សហើយ ក៏បានទៅកើត ក្នុងឋានតាវត្តឹង្ស ។ ខ្ញុំបានធ្វើ ជាមហេសី នៃស្ដេចទេវតាមួយពាន់ដង បានធ្វើជាមហេសី នៃស្តេចចក្រពត្តិមួយពាន់ដង ។ ខ្ញុំបានធ្វើជាមហេសី នៃស្ដេចប្រទេសរាជដ៏ធំទូលាយ រាប់ជាតិមិនអស់ឯបុណ្យដទៃច្រើន មានប្រការផ្សេង ៗផលនៃបុណ្យនោះ ច្រើនលើសនោះទៅ ទៀត ។ សម្បុររបស់ខ្ញុំដូចផ្កាឧប្បល ខ្ញុំជាស្រីមានរូបល្អល្អះ គួររមិលមើល បរិបូណ៌ដោយអវយវៈទាំងអស់ កើតក្នុងត្រកូលខ្ពស់ទ្រទ្រង់សេចក្ដីរុងរឿង ដល់មកក្នុងបច្ឆិមភព ខ្ញុំ បានមកកើតក្នុងសក្យត្រកូល ជាប្រធាននៃស្រីមួយពាន់ នៃព្រះរាជបុត្ររបស់ព្រះបាទសុទ្ធោទនៈ ។ ខ្ញុំនឿយណាយក្នុងផ្ទះ ហើយចូលទៅកាន់ផ្នួស លុះគ្រប់ ៧ រាត្រី ក៏បានយល់ ច្បាស់នូវសច្ចៈ ៤ ។ ខ្ញុំមិនអាចនឹងរាប់នូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យបានទេ នេះឯងជាផលនៃបិណ្ឌបាត ។ បពិត្រព្រះមុនីមានព្យាយាមធំ កុសលកម្មណា ដែល ខ្ញុំបានធ្វើហើយក្នុងកាលមុន សូមព្រះអង្គរលឹកនូវកម្មជាកុសលនោះចុះ ឯអំពើល្អមានច្រើន ដែលខ្ញុំបានលះបង់ហើយ ដើម្បីប្រយោជន៍នៃព្រះអង្គ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះព្រោះហេតុដែលខ្ញុំ បានឲ្យបិណ្ឌបាតទាន ក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃបិណ្ឌបាត ។ ខ្ញុំស្គាល់ តែគតិពីរ គឺទេវតានិងមនុស្ស ខ្ញុំមិនដែលស្គាល់គតិដទៃឡើយ នេះជាផលនៃបិណ្ឌបាត ។ ខ្ញុំស្គាល់តែត្រកូលខ្ពស់ ជា មហាសាល មានទ្រព្យច្រើន មិនដែលស្គាល់ត្រកូលដទៃ ឡើយ នេះជាផលនៃបិណ្ឌបាត ។ ខ្ញុំត្រាច់រង្គាត់ទៅក្នុងភពតូច ភពធំ ត្រូវកុសលមូលដាស់តឿន មិនដែលបានជួបប្រទះ នឹង វត្ថុមិនពេញចិត្តឡើយ នេះជាផលនៃសេចក្ដីត្រេកអរ ។ បពិត្រ ព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ក្នុងឫទ្ធិទាំងឡាយផង ជាអ្នក ស្ទាត់ក្នុងសោតធាតុ ដ៏ជាទិព្វផង ជាអ្នកស្ទាត់ក្នុងចេតោបរិយញ្ញាណផង ។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុខ្ញុំបាន ជម្រះស្អាតហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភព ថ្មី មិនមានទៀតឡើយ ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទា នៃខ្ញុំព្រះអង្គ កើតឡើងក្នុងសំណាក់របស់ព្រះអង្គ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមាន អាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិ បត្តិហើយ ។ បានឮថា ព្រះឧប្បលទាយិកាភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ចំពោះ ព្រះភក្រ្តនៃព្រះមានព្រះភាគ ដោយប្រការដូច្នេះ ។

ចប់ ឧប្បលទាយិកាថេរិយាបទាន ។

៤. សិង្គាលមាតាថេរិយាបទានកែប្រែ

[៣៤] ព្រះជិនស្រីព្រះបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំង ពួង ជានាយក ទ្រង់កើតឡើង ក្នុងកប្បទីមួយសែនអំពីភទ្ទ កប្បនេះ ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលអាមាត្យ ដែលរុង រឿង ដោយកែវផ្សេង ៗ ដ៏ស្ដុកស្ដុម្ភទូលំទូលាយ មានទ្រព្យ ច្រើន នៅក្នុងនគរហង្សវតី ។ ខ្ញុំបានទៅជាមួយនឹងបិតា មានមហាជនចោមរោម បានស្ដាប់ធម៌របស់ព្រះពុទ្ធជាម្ចាស់ ហើយក៏ចូលទៅកានផ្នួស ។ លុះខ្ញុំបួសរួចហើយ បានវៀរ បាបកម្មដោយកាយ លះបង់វចីទុច្ចរិត ហើយជំរៈអាជីវៈ ។ ខ្ញុំជ្រះថ្លាចំពោះព្រះពុទ្ធព្រះធម៌ ព្រះសង្ឃ មានសេចក្ដីគោរព ដ៏ក្លៀវក្លា ប្រកបក្នុងការស្ដាប់នូវព្រះសទ្ធម្ម ទាំងប្រកបដោយសេចក្ដីអាល័យចង់ឃើញនូវព្រះពុទ្ធ ។ គ្រានោះ ខ្ញុំបានឮនូវ ភិក្ខុនីដ៏ប្រសើរលើសជាង ពួកភិក្ខុនីដែលមានសទ្ធាស៊ប់សួន ខ្ញុំប្រាថ្នានូវតំណែងនោះ បានបំពេញនូវត្រៃសិក្ខា ។ លំដាប់នោះ ព្រះសុគតមានអធ្យាស្រ័យ ប្រព្រឹត្តទៅតាមសេចក្ដី ករុណា ទ្រង់ត្រាស់នឹងខ្ញុំថា បុគ្គលណាមានសទ្ធាមិនញាប់ញ័រ តម្កល់មាំក្នុងតថាគត ។ បុគ្គលណាមានសីលល្អជាទីពេញ ចិត្តនៃព្រះអរិយៈ ដែលអ្នកប្រាជ្ញសរសើរហើយ បុគ្គលណា មានសេចក្ដីជ្រះថ្លា មានការឃើញត្រង់ក្នុងព្រះសង្ឃ ។ តថាគតត្រាស់ហៅនូវបុគ្គលនោះថាជាអ្នកមិនទ័លក្រ ទាំងជីវិតរបស់បុគ្គលនោះ ក៏មិនសោះសូន្យ ហេតុនោះ បុគ្គលមាន ប្រាជ្ញាជាគ្រឿងកម្ចាត់បង់កិលេស កាលរឭកឃើញព្រះពុទ្ធ សាសនា គប្បីប្រកបរឿយ ៗ នូវសទ្ធាផង សីលផង សេចក្ដី ជ្រះថ្លាផង ការឃើញធម៌ផង ។ លុះខ្ញុំបានស្ដាប់ពុទ្ធភាសិត នោះហើយ ក៏រីករាយ ហើយបានទូលសួរនូវសេចក្ដីប្រាថ្នារបស់ខ្ញុំ ។វេលានោះ ព្រះនាយកមិនថោកទាប មានគុណរាប់មិនអស់ ទ្រង់ព្យាករថា នាងមានលំអ ជ្រះថ្លាក្នុងព្រះពុទ្ធ នឹងបានតំណែងនោះ ដែលនាងប្រាថ្នាល្អហើយ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះមហាបុរស សម្ភពក្នុងត្រកូលនៃស្ដេចឱក្កាកៈ នឹងបានជាសាស្ដា ព្រះនាមគោតមក្នុងលោក ។ នាងនឹង បានជាឱរស ដែលព្រះធម៌និម្មិតហើយ ជាអ្នកទទួលមត៌ក ក្នុងធម៌នៃព្រះសម្ពុទ្ធនោះ ជាមាតានៃសិង្គាលមាណព នឹងបានជាសាវិការបស់ព្រះសាស្ដា ។ គ្រានោះ ខ្ញុំបានស្ដាប់ ពុទ្ធភាសិតនោះហើយ ក៏រីករាយ មានចិត្តមេត្តា ខំបម្រើព្រះ ជិនស្រីជានាយក ដោយការប្រតិបត្តិ ដរាបដល់អស់ជីវិត ។ ខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ ក៏បានទៅកើត ក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង ។ ដល់មកក្នុងបច្ឆិមភព ឥឡូវ នេះ ខ្ញុំបានកើត ក្នុងគិរិព្វជបូរីដ៏ឧត្ដមក្នុងត្រកូលសេដ្ឋី ស្ដុកស្ដម្ភទូលំទូលាយ ពាសពេញដោយកែវដ៏ច្រើន ។ កូនប្រុសរបស់ខ្ញុំ ឈ្មោះសិង្គាល ជាអ្នកត្រេកអរក្នុងផ្លូវខុស ស្ទុះទៅកាន់ទីសាំញាំគឺទិដ្ឋិ មានចិត្តជាប់ជំពាក់ក្នុងការបូជាទិស តែងនមស្ការទិសផ្សេង ៗ ។ ព្រះពុទ្ធជានាយក ទ្រង់ស្ដេចទៅបិណ្ឌ បាត ក្នុងវជនគរ ទ្រង់ឃើញសិង្គាលមាណពនោះ ទ្រង់គង់ នៅប្របផ្លូវហើយឲ្យឱវាទ ។ កាលព្រះពុទ្ធជាម្ចាស់នោះ ទ្រង់ សម្ដែងធម៌ក៏កើតមានសំឡេងគឹកកងអស្ចារ្យ ពួកនារីពីរ កោដិក្នុងទីក្រុង ក៏បានសម្រេចមគ្គផល ។ កាលនោះខ្ញុំបាន ទៅកាន់បរិស័ទនោះ ស្ដាប់ភាសិតរបស់ព្រះសុគតហើយ បានសម្រេចសោតាបត្តិផល ក៏ចូលទៅកាន់ផ្នួស ។ ខ្ញុំប្រកប ដោយសេចក្ដីអាល័យ ក្នុងការឃើញនូវព្រះពុទ្ធ មិនយូរប៉ុន្មាន ក៏ចម្រើនអនុស្សតិនោះហើយបានដល់ព្រះអរហត្ត ។ ខ្ញុំទៅ ដើម្បីប្រយោជន៍ដល់ការចូលគាល់ព្រះពុទ្ធគ្រប់កាល ខ្ញុំមិនចេះឆ្អែតឆ្អន់ (ក្នុងការមើលរូប) តែងមើលរូបដែលជាទីត្រេកអរនៃភ្នែកនោះ ។ ខ្ញុំនៅតែមិនឆ្អែតឆ្អន់នឹងរូបដទៃ ដែល កើតអំពីបារមីធម៌ទាំងអស់ ជាទីកើតនៃបុណ្យ កុះករដោយធម៌ដ៏ល្អទាំងអស់ឡើយ ។ព្រះជិនស្រីទ្រង់ត្រេកអរក្នុងគុណ នៃខ្ញុំនោះ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ជាមាតានៃសិង្គាល មាណព ថាជាស្រីប្រសើរ មានសទ្ធាស៊ប់សួន ។ បពិត្រព្រះ មហាមុនីខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផងជាអ្នក ស្ទាត់ជំនាញ ក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញ ក្នុងចេតោបរិញ្ញាណផង ។ ខ្ញុំដឹងនូវបុព្វេនិវាស ទាំងទិព្វចក្ខុ ខ្ញុំបានជម្រះស្អាតល្អហើយ ឥឡូវនេះ ភពថ្មីទៀត មិនមាន ឡើយ ព្រោះកំណត់ដឹងនូវអាសវៈទាំងពួង ។ បពិត្រព្រះអង្គ មានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិ សម្ភិទានិរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទា នៃខ្ញុំកើត ឡើង ក្នុងសំណាក់របស់ព្រះអង្គ ។ កិលេសទាំងឡាយ ខ្ញុំ ដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជា ស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធ ដ៏ប្រសើរ វិជ្ជា ៣ខ្ញុំបានសម្រេចហើយ សាសនានៃព្រះពុទ្ធ ខ្ញុំ បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសិង្គាលមាតាភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ សិង្គាលមាតាថេរិយាបទាន ។

៥. សុក្កាថេរិយាបទានកែប្រែ

[៣៥] ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ពិចារណាឃើញធម៌ទាំងអស់ កើត ឡើងហើយ ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលមួយក្នុងនគរពន្ធុមតី បានស្ដាប់ធម៌របស់ព្រះមុនី ហើយចូលទៅកាន់ផ្នួស ។ ខ្ញុំ ជាអ្នកស្ដាប់ច្រើន ចងចាំនូវធម៌ ជាអ្នកមានប្រាជ្ញា មួយទៀត ជាអ្នកពោលពាក្យវិចិត្រ ទាំងជាអ្នកធ្វើតាមសាសនានៃព្រះ ជិនស្រី។ កាលនោះ ខ្ញុំបានធ្វើនូវធម្មកថា ដើម្បីប្រយោជន៍ ដល់ប្រជុំជនគ្រប់កាល លុះខ្ញុំច្យុតចាកអត្តភាពនោះ ក៏ចូល ទៅកើតក្នុងឋានតុសិត ជាស្រីមានយល ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រះជិនស្រីព្រះនាមសិខី រុងរឿងដោយយសដូចជាភ្លើង ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ កើតឡើងក្នុងលោក ។ គ្រានោះ ខ្ញុំបានបួស ជាស្រីវាងវៃក្នុងព្រះពុទ្ធសាសនា ញ៉ាំងព្រះពុទ្ធដីកាព្រះជិនស្រីឲ្យរុងរឿង លុះច្យុតចាក អត្តភាពនោះ ក៏បានទៅកាន់ឋានតាវត្តឹង្ស ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រះនាយកព្រះនាមវេស្សភូទ្រង់កើតឡើង (ក្នុងលោក) ឯខ្ញុំក៏កើតឡើង តំណាលនឹងព្រះនាយកនោះ ក្នុងកាលនោះដែរ ជាអ្នកមានយានដ៏ធំ ។ ខ្ញុំបួសហើយ ជាអ្នកចងចាំនូវធម៌ ញ៉ាំងសាសនាព្រះជិនស្រីឲ្យរុងរឿង ហើយទៅ កើតក្នុងបុរីរបស់ទេវតា ដែលជាទីរីករាយ ទទួលសេចក្ដីសុខ ដ៏ច្រើន ។ ក្នុងភទ្ទកប្បនេះ ព្រះជិនស្រីដ៏ឧត្ដម ព្រះនាមកកុ សន្ធៈ ជានរៈដ៏ខ្ពង់ខ្ពស់កើតឡើងក្នុងលោក កាលនោះ ខ្ញុំក៏ បានកើតឡើងដែរ ។ ខ្ញុំបានបួសរួចហើយ ញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យរុងរឿងតាមសប្បាយ ខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ដូចជាភពរបស់ខ្លួនដែល ។ក្នុងកប្បនេះដដែល ព្រះនាយក ព្រះនាមកោនាគមនៈ ប្រសើរ ជាងអ្នកប្រាជ្ញ ឧត្ដមជាងពួកសត្វទាំងពួង ទ្រង់កើតឡើង ។ គ្រានោះ ខ្ញុំបានបួសក្នុងសាសនា នៃព្រះកោនាគមនៈនោះ ព្រះ អង្គប្រកបដោយតាទិគុណ ជាអ្នកបានស្ដាប់ច្រើន ចងចាំនូវ ធម៌ ញ៉ាំងសាសនា នៃព្រះជិនស្រីឲ្យរុងរឿង ។ ក្នុងកប្បនេះ ឯង ព្រះមុនីទី ៧ ព្រះនាមកស្យបៈ ជាទីពឹងនៃសត្វលោក មិន មានកិលេស ដល់នូវព្រះនិព្វាន ជាទីបំផុតនៃមរណៈ កើតឡើង ។ ចំណែកខ្ញុំបានបួស ក្នុងសាសនារបស់ព្រះពុទ្ធ ជា អ្នកប្រាជ្ញ ជាងពួកជននោះ មានព្រះសទ្ធម្មចែកសព្វគ្រប់ ដ៏ ក្លៀវក្លា ខាងការសាកសួរ ។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នក មានសីលល្អ មានសេចក្ដីអៀនខ្មាស វាងវៃក្នុងត្រៃសិក្ខា ហើយធ្វើនូវធម្មកថាមានប្រមាណច្រើន ដរាបដល់អស់ជីវិត ។ ដោយកម្មវិបាកនោះផង ដោយការតម្កល់នូវចេតនានោះ ផង លុះខ្ញុំលះបង់នូវរាងកាយជារបស់មនុស្ស ក៏បានទៅកើត ក្នុងឋានតាវត្តឹង្ស ។ ដល់មកក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំបាន កើតក្នុងត្រកូលនៃសេដ្ឋី ដ៏ធំទូលាយដេរដាសដោយរតនៈ ច្រើន ក្នុងគិរិព្វជបូរីដ៏ឧត្ដម ។ កាលព្រះលោកនាយក មាន ភិក្ខុចំនួន មួយពាន់រូបចោមរោម ទ្រង់ស្ដេចទៅកាន់ក្រុងរាជ គ្រឹះ ព្រះឥន្រ្ទក៏បានពោលសរសើរថាព្រះមានព្រះភាគ មានឥន្រ្ទិយទូន្មានហើយ មានព្រះហឫ ទ័យផុតចាកកិលេសហើយ ព្រមដោយបុរាណជដិល ទាំងឡាយ ដែលមានឥន្រ្ទិយទូន្មានមានចិត្តផុតស្រឡះហើយទ្រង់មានពណ៌បីដូចជាពណ៌នៃមាសឆ្ដោឈ្មោះ សិង្គី ស្ដេចយាងចូលទៅកាន់ក្រុងរាជគ្រឹះ ។ ខ្ញុំបានឃើញអានុភាព នៃព្រះពុទ្ធនោះផង បានស្ដាប់ការប្រជុំនូវគុណនោះផង ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងគុណរបស់ព្រះពុទ្ធ បានបូជាព្រះពុទ្ធនោះ សមគួរតាមកម្លាំង ។ ក្នុងកាល ជាខាងក្រោយមកខ្ញុំចេញចាកផ្ទះចូលទៅកាន់ផ្នួស ក្នុងសំណាក់នៃនាងធម្មទិន្នាថេរី ។ កាលសក់កំពុងដាច់ចុះ ខ្ញុំបាន ដុតបំផ្លាញពួកកិលេសហើយ ខ្ញុំបួសមិនយូរប៉ុន្មាន ក៏បានរៀន នូវព្រះពុទ្ធសាសនា ចប់សព្វគ្រប់ ។ លំដាប់តពីនោះមក ខ្ញុំ បានសម្ដែងធម៌ ក្នុងទីប្រជុំជនដ៏ច្រើន កាលដែលខ្ញុំកំពុងតែ សម្ដែងធម៌ ធម្មាភិសម័យក៏កើតមាន (ដល់ជនទាំងឡាយ) ។ បណ្ដាពួកសត្វជាច្រើនពាន់ មានយក្សមួយ ដឹងច្បាស់នូវធម៌ នោះ ហើយសង្វេគជ្រះថ្លានឹងខ្ញុំហើយបានទៅកាន់ក្រុងគិរិព្វជៈ ដោយគិតថា មនុស្សណាមិនចូលទៅអង្គុយជិត នាង សុក្កាថេរី ដែលកំពុងសម្ដែងនូវអមតបទគឺនិព្វាន អាត្មាអញ ធ្វើដូចម្ដេចហ្ន៎ ឲ្យមនុស្សទាំងនោះ ដែលនៅក្នុងក្រុងរាជគហៈ មូលគ្នា ដូចពួកសត្វរោមផឹកនូវទឹកផ្អែម ។ ចំណែកខាងពួកបុគ្គល អ្នកប្រកបដោយបញ្ញា ទំនងជាផឹកទឹកអម្រឹតនោះដែលកិលេស មិនគប្បីតស៊ូបាន មានឱជាមិនបាច់ស្រោចថែមដូចជាបុគ្គលដើរផ្លូវឆ្ងាយ ផឹកទឹកភ្លៀង ។ បពិត្រព្រះពុទ្ធ ជាមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិ ទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញ ក្នុងចេតោបរិញ្ញាណផង ។ ខ្ញុំដឹង ច្បាស់នូវបុព្វេនិវាសទិព្វចក្ខុ ខ្ញុំជម្រះស្អាតល្អហើយ អាសវៈ ទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹង ក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទា នៃខ្ញុំព្រះអង្គកើតឡើង ក្នុងសំណាក់នៃព្រះអង្គ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះ ពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយសាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះ ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។បានឮថា ព្រះសុក្កាភិក្ខុនី មានអាយុ បានសម្ដែង នូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។

ចប់ សុក្កាថេរិយាបទាន។

ចប់ ភាណវារៈ ។

៦. អភិរូបនន្ទាថេរិយាបទានកែប្រែ

[៣៦] ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយក ព្រះនាមវិបស្សី មានព្រះនេត្រដូចមាស មានចក្ខុក្នុងធម៌ទាំងពួង កើតឡើង ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលធំ ស្ដុកស្ដម្ភ ទូលំទូលាយ ក្នុងពន្ធុមតីនគរ ជាស្រ្ដីមានរូបល្អ គួរមហាជនបូជា ។ ខ្ញុំបានចូល ទៅគាល់ព្រះលោកនាយក ព្រះនាមវិបស្សី ទ្រង់មានព្យាយាមធំ បានស្ដាប់ធម៌ហើយ ដល់នូវព្រះពុទ្ធជានាយកនៃពួកជន ជាទីពឹង ។ ខ្ញុំជាអ្នកសង្រួមល្អ ក្នុងសីលទាំងឡាយ កាល ដែលព្រះលោកនាយក ដ៏ខ្ពង់ខ្ពស់ជាងពួកជន ទ្រង់បរិនិព្វាន ទៅហើយ ខ្ញុំបានបូជាឆត្រមាសតម្កល់ពីខាងលើ នៃព្រះស្ដូប ដែលបញ្ចុះព្រះធាតុ ។ ខ្ញុំបានបរិច្ចាគទានរួចផុតហើយ ជាអ្នកមានសីលល្អ រស់នៅរហូតកំណត់អាយុ ក៏បានច្យុតចាក ទីនោះ លុះខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ ក៏បាន ទៅកើតក្នុងឋានតាវត្តឹង្ស ។ កាលនោះខ្ញុំគ្របសង្កត់ នូវពួកទេវតាដទៃ មិនសេសសល់ ដោយហេតុ ១០ យ៉ាង គឺបានរុង រឿងគ្របសង្កត់ដោយរូប ១ សំឡេង ១ ក្លិន ១ រស ១ សម្ផ័ស្ស ១អាយុ ១ ពណ៌ ១ សេចក្ដីសុខ ១ យស ១ ភាពនៃខ្លួនជាធំ ១ ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំបានកើតជាធីតា នៃខេមក សាក្យៈប្រាកដនាមថានន្ទា ក្នុងក្រុងកបិលពស្ដុ ។ កាលណាខ្ញុំដល់នូវសេចក្ដីចម្រើន ស្អិតស្អាងដោយរូបនិងពណ៌ កាលនោះ ពួកជនបានពោលថា ខ្ញុំជាស្រីស្រួចមួយ មានរូបសម្បត្តិល្អ ។ សេចក្ដីវិវាទដ៏ធំក្រៃលែង កើតមានដល់ពួកសក្យៈ ក្នុងនគរនេះ ព្រោះតែស្រឡាញ់ខ្ញុំ លំដាប់នោះ បិតាបានឲ្យខ្ញុំ បួស ដោយគិតថា កុំឲ្យពួកសក្យៈវិនាសឡើយ ។ លុះខ្ញុំបួសរួចហើយបានឮព្រះតថាគត ជាបុគ្គលប្រសើរជាងពួកជន ទ្រង់ តិះដៀលរូប ខ្ញុំជាស្រីប្រកាន់រូប មិនចូលទៅជិតព្រះអង្គ ។ ខ្ញុំ ជាអ្នកមានសេចក្ដីខ្លាច ក្នុងការឃើញព្រះពុទ្ធ មិនហ៊ានចូល ទៅស្ដាប់ឱវាទសោះ គ្រានោះ ព្រះជិនស្រីទ្រង់ដឹកនាំខ្ញុំទៅ កាន់សំណាក់របស់ព្រះអង្គ ដោយឧបាយ ។ ព្រះជិនស្រីទ្រង់ វាងវៃខាងផ្លូវឫទ្ធិ បាននិម្មិតនូវស្រ្ដីភេទ ៣ នាក់ គឺស្រ្ដីក្រមុំ មានរូបល្អ ស្រដៀងនឹងស្រ្ដីអប្សរ ១ ស្រ្ដីចាស់ ១ ស្រ្ដីស្លាប់ ១ ។ លុះខ្ញុំបានឃើញនូវស្រ្ដីទាំង ៣ នោះហើយក៏មានសេចក្ដី សង្វេគធុញទ្រាន់ ក្នុងរាងកាយ មានសេចក្ដីនឿយណាយក្នុងភព លំដាប់នោះ ព្រះលោកនាយកទ្រង់ត្រាស់នឹងខ្ញុំថា ម្នាលនាងនន្ទា នាងចូររមិលមើលនូវរូបនេះ ដែលក្ដៅក្រហាយ មិនស្អាត ស្អុយ ហូរចេញហូរចូល ដែលជនពាលទាំងឡាយប្រាថ្នាក្រៃពេក ។ នាងចូរបម្រើនូវចិត្ត ដែលមានអារម្មណ៍តែមួយ ជាចិត្តតម្កល់មាំ ដោយអសុភភាវនាចុះ រូបនេះ យ៉ាងណា រូបនៃនាងនោះ ក៏យ៉ាងនោះដែរ រូបនៃនាងនោះ យ៉ាងណារូបនេះ ក៏យ៉ាងនេះដែរ ។ កាលខ្ញុំពិចារណារូបនោះ យ៉ាងនេះហើយ ក៏មិនមានខ្ជិល ច្រអូសទាំងយប់ទាំងថ្ងៃ លំដាប់នោះ ក៏នឿយណាយដោយបញ្ញាជារបស់ខ្លួន ខ្ញុំនោះមិនមានសេចក្ដីប្រមាទ ពិចារណាក្នុងទីនេះដោយឧបាយក៏ឃើញកាយនេះ ទាំងខាងក្នុងទាំង ខាងក្រៅ តាមសភាពពិត ។ កាលនោះ ខ្ញុំនឿយណាយក្នុងកាយផងប្រាសចាកការត្រេកអរនឹងកាយ ប្រព្រឹត្តទៅខាងក្នុងផងហើយជាអ្នកមិនមានសេចក្ដីប្រមាទ អស់កិលេសជាគ្រឿងផ្សំ ស្ងប់រម្ងាប់កិលេស មានទុក្ខរលត់ហើយ ។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញ ក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញ ក្នុងចេតោបរិយញ្ញាណផង ។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំជម្រះស្អាតល្អហើយ មានអាសវៈទាំងពួង អស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ ។ បពិត្រព្រះ អង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទា នៃខ្ញុំព្រះអង្គកើតឡើងក្នុងសំណាក់នៃព្រះអង្គ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលចេញហើយ ខ្ញុំ ជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរី កាត់ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះ ពុទ្ធ ដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអភិរូបនន្ទាភិក្ខុនី មានអាយុ បានសម្ដែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ អភិរូបនន្ទាថេរិយាបទាន ។

៧. អឌ្ឍកាសីថេរិយាបទានកែប្រែ

[៣៧] ព្រះជិនស្រីព្រះកស្សបៈ មានផៅពង្សប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយទ្រង់កើតឡើង ក្នុងភទ្ទកប្បនេះ ។ កាលនោះ ខ្ញុំបានបួសក្នុងសាសនារបស់ព្រះ ពុទ្ធអង្គនោះ បានសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង ។ ខ្ញុំជាអ្នកដឹងប្រមាណក្នុងអាសនៈដ៏ទាបផង ប្រកបក្នុងការភ្ញាក់រឭកផង មានសេចក្ដីព្យាយាមប្រកបហើយផង កាលនោះ ខ្ញុំមានចិត្តប្រទូស្ត បានជេរភិក្ខុនី ដែលប្រាសចាក អាសវៈអស់វារៈម្ដងថា នែស្រ្ដីផ្កាមាស ខ្ញុំក៏ទៅឆេះ ក្នុងនរក ព្រោះបាបកម្មនោះឯង ។ ដោយកម្មដ៏សេសនោះ ដល់មកក្នុងបច្ឆិមជាតិ ខ្ញុំកើតក្នុងត្រកូលនៃស្រ្ដីផ្កាមាស ជាអ្នកអាស្រ័យ ចិញ្ចឹមជីវិតដោយបុគ្គលដទៃទៀត ជាច្រើន ។ ខ្ញុំបានកើតក្នុងត្រកូលសេដ្ឋី នៅក្នុងដែនកាសី ដោយផលដែលបានប្រព្រឹត្ត ព្រហ្មចរិយធម៌ ជាអ្នកបរិបូណ៌ដោយរូប បីដូចជាស្រីអប្សរ ក្នុងទេវលោក ។ ជនទាំងឡាយបានឃើញខ្ញុំដែលគួររមិល មើល ក្នុងគិរិព្វជបុរីដ៏ឧត្ដម ក៏ញ៉ាំងខ្ញុំឲ្យនៅក្នុងពួកនៃស្រ្ដីផ្កា មាស ព្រោះផលនៃការជេររបស់ខ្ញុំនោះ ។ ខ្ញុំនោះបានស្ដាប់ នូវព្រះសទ្ធម្ម ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់សម្ដែងហើយ ក៏បរិបូណ៌ដោយបុព្វវាសនា ហើយបានចូលទៅកាន់ផ្នួស ។ ខ្ញុំទៅ កាន់សំណាក់ព្រះជិនស្រីដើម្បីប្រយោជន៍ដល់ឧបសម្បទា នោះ បានឃើញពួកជនលេងឈរនៅក្បែរផ្លូវ ក៏បានឧបសម្បទាអំពីទូត ។ កម្មទាំងពួងរបស់ខ្ញុំអស់ហើយ បុណ្យនិង បាបអស់ហើយ សំសារវដ្ដទាំងពួងខ្ញុំបានឆ្លងផុត ទាំងភាព ជាស្រ្ដីផ្កាមាសខ្ញុំធ្វើឲ្យអស់ហើយ ។ បពិត្រព្រះមហាមុនី ខ្ញុំ ជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយផង ស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង ។ ខ្ញុំដឹងច្បាស់បុព្វេនិវាសទាំងទិព្វចក្ខុ ខ្ញុំបានជម្រះ ឲ្យស្អាតល្អហើយ អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវ នេះ ភពថ្មីទៀតមិនមានឡើយ ។ បពិត្រព្រះអង្គមានព្យាយាម ធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទា នៃខ្ញុំ កើតឡើងក្នុងសំណាក់នៃព្រះអង្គ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដីរីកាត់ផ្ដាច់នូវទន្លីង ។ ឱ ! ខ្ញុំ មកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធ ដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបាន ដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអឌ្ឍកាសីភិក្ខុនី មានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ អឌ្ឍកាសីថេរិយាបទាន ។

៨. បុណ្ណិកាថេរិយាបទានកែប្រែ

[៣៨] ខ្ញុំបានបួសក្នុងសាសនា នៃព្រះមានព្រះភាគ ព្រះនាម វិបស្សីផង ព្រះនាមសិខីផង ព្រះនាមវេស្សកូផង ព្រះនាម កកុសន្ធៈផង ខ្ញុំជាភិក្ខុនីបរិបូណ៌ដោយសីល មានប្រាជ្ញាចាស់ ក្លា មានឥន្រ្ទិយសង្រួមល្អ ។ ជាពហុស្សូត ចងចាំនូវធម៌ ជា អ្នកសាកសួរនូវធម៌និងអត្ថ ហើយរៀនធម៌ ស្ដាប់ធម៌ ទាំងជាអ្នកចូលទៅអង្គុយជិតព្រះពុទ្ធជាម្ចាស់ ។ ខ្ញុំបានសម្ដែងនូវ សាសនារបស់ព្រះជិនស្រីក្នុងកណ្ដាលនៃប្រជុំជន ខ្ញុំមាន សីលជាទីស្រឡាញ់ បានមើលងាយគេ ដោយអាងខ្លួនជា ពហុស្សូតនោះ ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំបានកើត ក្នុងផ្ទៃ នៃស្រីកុម្ភទាសី ក្នុងផ្ទះនៃអនាថបិណ្ឌិកសេដ្ឋី ក្នុងបុរី ដ៏ឧត្តម ឈ្មោះសាវត្ថី ។ ខ្ញុំទៅកាន់កំពង់ទឹក បានឃើញ សោត្ថិយព្រាហ្មណ៍ ដែលជាអ្នកត្រូវត្រជាក់គ្របសង្កត់ ក្នុងកណ្តាលទឹក លុះខ្ញុំឃើញ ព្រាហ្មណ៍នោះហើយ បានពោល ពាក្យនេះថា ខ្ញុំជាស្រីដងទឹក ចុះទឹកដ៏ត្រជាក់ សព្វ ៗ កាល ព្រោះភ័យភិតនឹងអាជ្ញានៃម្ចាស់ ព្រោះភ័យនឹងពាក្យកំហឹង គ្របសង្កត់ ។ នែព្រាហ្មណ៍ ចុះអ្នកខ្លាចនរណា បានជាមកចុះ ត្រាំទឹកសព្វ ៗ កាល មានខ្លួនញាប់ញ័រ រងនូវត្រជាក់ដ៏ក្រៃ លែង ។ ម្នាលនាងបុណ្ណិកាដ៏ចម្រើន យីអើ ! នាងស្គាល់យើងច្បាស់ បានជាហ៊ានសាកសួរយើង ដែលកំពុងធ្វើកុសលកម្ម បន្ទោបង់នូវកម្មដ៏លាមក ។ បុគ្គលណាទោះបីចាស់ក្តី ក្មេងក្តី ធ្វើបាបកម្មហើយ បុគ្គលនោះឯង លុះតែដងទឹកមកស្រោច ស្រពកាយ ទើបរួចចាកបាបកម្មបាន ។ កាលព្រហ្មណ៍នោះ ឡើងមកពីទឹកវិញ ខ្ញុំក៏បានពោលនូវបទ ប្រកបដោយធម៌និងអត្ថ ឯព្រាហ្មណ៍បានឮភាសិតនោះហើយ ក៏តក់ស្លុតចេញទៅបួស បានសម្រេចជាព្រះអរហន្ត ។ ខ្ញុំតាំងពីកើតក្នុងទាសីត្រកូល បានបំពេញជាទាសីមួយរយខ្វះ មួយ ចាប់ដើមអំពីនោះមក នាមរបស់ខ្ញុំឈ្មោះថា បុណ្ណា ជន ទាំងនោះ បានធ្វើខ្ញុំឲ្យរួចជាអ្នកជា ។ លំដាប់នោះ ខ្ញុំបានញុំាង សេដ្ឋីឲ្យរីករាយតាម ហើយចូលទៅកាន់ផ្នួស អស់កាលមិន យូរប៉ុន្មាន ក៏បានសម្រេចព្រះអរហត្ត ។ បពិត្រព្រះ មហាមុនី ខ្ញុំម្ចាស់ជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញ ក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ ជំនាញ ក្នុងចេតោបរិយញ្ញាណផង ។ ខ្ញុំម្ចាស់ដឹងច្បាស់នូវ បុព្វេនិវាស ទាំងទិព្វចក្ខុ ខ្ញុំម្ចាស់បានជម្រះស្អាតល្អហើយអាសវៈទាំងពួង អស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ ។ ខ្ញុំម្ចាស់មានសេចក្តីដឹង ក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិស្ភិទា ជាញាណស្អាត ឥត មានមន្ទិល ព្រោះហេតុនៃព្រះពុទ្ធប្រសើរ ។ ខ្ញុំមានប្រាជ្ញាច្រើន ព្រោះការអប់រំ ជាអ្នកចេះដឹង ព្រោះការស្តាប់ ជាអ្នកកើតក្នុងត្រកូលទាប ព្រោះមានះ ព្រោះថាកម្មរបស់ខ្ញុំ មិនបានវិនាស ឡើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបាន កាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិ សម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះនាងបុណ្ណិកាភិក្ខុនី មានអាយុ បានសំដែងនូវគាថា ទាំងនេះដោយប្រការដូច្នេះ ។

ចប់ បុណ្ណិកាថេរិយាបទា ។

៩. អម្ពបាលីថេរិយាបទានកែប្រែ

[៣៩] ព្រះមហាមុនី ព្រះនាមផុស្សៈណា មានជួរនៃរស្មីដ៏រុងរឿង ខ្ញុំបានកើតក្នុងខត្តិយត្រកូល ជាប្អូនស្រីនៃព្រះមហាមុនី នោះ ។ ខ្ញុំបានស្តាប់ព្រះធម៌ នៃព្រះមហាមុនីនោះហើយ មាន ចិត្តជ្រះថ្លា បានថ្វាយមហាទាន ហើយប្រាថ្នានូវរូបសម្បត្តិ ។ ក្នុងកប្បីទី ៣១ អំពីភទ្ទកប្បនេះ ព្រះជិនស្រីព្រះនាមសិខី ជា នាយកដ៏ប្រសើរក្នុងលោក ជាពន្លឺនៃលោក ជាទីពឹងនៃត្រៃភព កើតឡើង ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលនៃព្រាហ្មណ៍ ក្នុងអរុណបុរី ជាទីក្រុងរីករាយ បានខឹងជេរផ្តាសាភិក្ខុនី ដែលមានចិត្តរួចស្រឡះ ចាកកិលេសហើយ ។ មួយទៀត ខ្ញុំបាន កើតជាស្រីផ្កាមាស ឥតមានអាចារៈ ជាអ្នកប្រទូស្តចំពោះ សាសនា នៃព្រះជិនស្រីសម្ពុទ្ធ បានជេរភិក្ខុនី តាមទំនងដូចគ្នា ព្រោះតែបាបកម្មនោះឯង ខ្ញុំបានទៅកើត ក្នុងនរកដ៏អាក្រក់ ឆ្អែតឆ្អល់ដោយសេចក្តីទុក្ខ យ៉ាងខ្លាំង លុះខ្ញុំរួចចាក នរកនោះ បានមកកើតក្នុងមនុស្ស ជាស្រីមានតបៈ ។ ខ្ញុំកើត ជាស្រីផ្កាមាស អស់ ១០ ពាន់ ជាតិ ខ្ញុំមិនរួចចាកបាបនោះទេ ដូចបុគ្គលបរិភោគថ្នាំពិស ដ៏កាចអាក្រក់ ។ ខ្ញុំបានសេពគប់ នូវភេទដ៏ប្រសើរ កើតក្នុងសាសនានៃព្រះជិនស្រីព្រះនាម កស្សប ដោយអំណាចនៃផលកម្មនោះ ខ្ញុំបានទៅកើត ក្នុងបុរីឋានត្រៃត្រឹង្ស ។ លុះមកដល់បច្ឆិមភព ខ្ញុំជាឱបបាតិកកំណើត បានកើតក្នុងចន្លោះ នៃមែកស្វាយព្រោះហេតុនោះ បាន ជា ខ្ញុំឈ្មោះថាអម្ពបាលី ។ ខ្ញុំមានពួកសត្វមួយកោដិ ចោម រោមហើយ បួសក្នុងសាសនា ព្រះជិនស្រីបាន ជាធីតាជាឱរសនៃព្រះពុទ្ធ ហើយបានដល់ឋានដ៏មិនកម្រើក ។ បពិត្រព្រះ មហាមុនី ខ្ញុំជាអ្នកស្ទាត់ ជំនាញក្នុងឬទ្ធិទាំងឡាយផង ជា អ្នកស្ទាត់ជំនាញ ក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិញ្ញាណផង ។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុខ្ញុំបានជម្រះស្អាតហើយ អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ ។ ខ្ញុំមានសេចក្តី ដឹងច្បាស់ ក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទា ជាញាណស្អាតឥតមានមន្ទិល ព្រោះហេតុនៃព្រះពុទ្ធដ៏ប្រសើរ ។ កិលេសទាំងឡាយ ខ្ញុំបាន ដុតបំផ្លាញអស់ហើយ ភពទាំងពួង ខ្ញុំដកចេញហើយ ខ្ញុំជាស្រី មិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់ នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះអម្ពបាលីភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។

ចប់ អម្ពបាលីថេរិយាបទា ។

១០. សេលាថេរិយាបទានកែប្រែ

[៤០] ព្រះជិនស្រីព្រះនាមកស្សប មានផៅពង្សប្រសើរទ្រង់មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង ក្នុងភទ្ទកប្បនេះ ។ ខ្ញុំកើតក្នុងត្រកូល នៃឧបាសក ក្នុងក្រុង សាវត្ថី ជាបុរីដ៏ប្រសើរ ជាអ្នកខ្វល់ខ្វាយ បានឃើញព្រះជិន ស្រីដ៏ប្រសើរនោះផង បានស្តាប់នូវទេសនាផង ។ ខ្ញុំដល់នូវ ព្រះពុទ្ធ ទ្រង់មានសេចក្តីព្យាយាមនោះ ជាទីពឹងផង សមាទាន នូវសីលទាំងឡាយផង ជួនកាល ព្រះពុទ្ធមានព្យាយាមធំ នោះ ប្រសើរជាងពួកជន ទ្រង់ប្រកាសនូវអភិសម្ភោធិញ្ញាណរបស់ព្រះអង្គ ក្នុងទីប្រជុំមហាជន ក្នុងសច្ចៈទាំងឡាយ មាន ទុក្ខសច្ចជាដើម ជាធម៌ដែលព្រះអង្គមិនធ្លាប់ឮ ក្នុងកាលមុន ។ ចក្ខុក្តី ញាណក្តី បញ្ញាក្តី វិជ្ជាក្តី ពន្លឺក្តី កើតមានដល់ខ្ញុំ បពិត្រភិក្ខុទាំងឡាយ ខ្ញុំបានស្តាប់ បានរៀននូវរឿងនោះហើយសាកសួរ ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់ នៃមនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ។ ឥឡូវនេះ ដល់ មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលមហាសេដ្ឋី បានចូលទៅ ជិតព្រះពុទ្ធ ហើយបានស្តាប់នូវព្រះសទ្ធម្ម ដែលប្រកបព្រម ដោយមច្ចុ ។ ខ្ញុំបួសហើយ មិនយូរប៉ុន្មាន ក៏បានត្រិះរិះនូវ ប្រយោជន៍ទាំងពួង បានញុំាងអាសវៈទាំងពួងឲ្យអស់ហើយបានសម្រេចព្រះអរហត្ត ។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ ជំនាញក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង ។ ខ្ញុំដឹងច្បាស់ នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជម្រះស្អាត ល្អហើយ អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវនេះភព្វ ថ្មីទៀតមិនមានឡើយ ។ ខ្ញុំមានសេចក្តីដឹង ក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទា ជាញាណស្អាត ឥតមានមន្ទិល ព្រោះហេតុនៃព្រះពុទ្ធដ៏ប្រសើរ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបាន កាត់ចំណង ដូចជាមេដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ ! ខ្ញុំ មកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបាន សម្រេចហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិប្តិហើយ។ បានឮថា ព្រះសេលាភិក្ខុនី មានអាយុ បានសំដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។

ចប់ សេលាថេរិយបទាន ។

ឧទ្ទាន

អដ្ឋារសសហ្សខត្តិយកញ្ញាថេរីនមបទាន ១ ចតុរាសីតិ សហស្សព្រាហ្មណកញ្ញថេរីនមបទាន ១ ឧប្បលទាយិកាថេរិយាបទាន ១សិង្គាលមាតាថេរិយាបទាន ១សុក្កាថេរិយាបទាន ១ អភិរូនន្ទាថរិយាបទាន ១ អឌ្ឍកាសីថេរិយាបទាន ១ បុណ្ណិកាថេរិយាបទាន ១ អម្ពបាលីថេរិយាបទាន ១ សេលាថេរិយាបទាន ១ ។

ចប់ ខន្តិយកញ្ញាវគ្គ ។

ចប់ អបទាន ។

ចប់ ភាគ៧៦ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ