ភាគ៧៨
ធម្មសង្គណី បឋមភាគ
មាតិកា
1. ពួកធម៌
- ពួកធម៌ជាកុសល
- ពួកធម៌ជាអកុសល
- ពួកធម៌ជាអព្យាក្រឹត
- ពួកធម៌ប្រកបដោយសុខវេទនា
- ពួកធម៌ប្រកបដោយទុក្ខវេទនា
- ពួកធម៌ប្រកបដោយវេទនាមិនជាទុក្ខ មិនជាសុខ
- ពួកធម៌ជាវិបាក
- ពួកធម៌មានវិបាកជាប្រក្រតី
- ពួកធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី
- ពួកធម៌ដែលមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន
- ពួកធម៌ដែលមិនមានកម្មប្រកបដោយកិលេសមានតណ្ហាជាដើម កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន
- ពួកធម៌ដែលមានកម្មប្រកបដោយកិលេសមានតណ្ហាជាដើម កាន់យកហើយ ទាំងមិនជាប្រយោជន៍ ដល់ឧបាទាន
- ពួកធម៌ដែលសៅហ្មង ទាំងគួរដើម្បីដល់នូវសេចក្តីសៅហ្មង
- ពួកធម៌ដែលមិនសៅហ្មង តែគួរដើម្បីដល់នូវសេចក្តីសៅហ្មង
- ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង
- ពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ
- ពួកធម៌គ្មានវិតក្កៈ មានត្រឹមតែវិចារៈ
- ពួកធម៌គ្មានវិតក្កៈទាំងគ្មានវិចារៈ
- ពួកធម៌ប្រកបដោយបីតិ
- ពួកធម៌ប្រកបដោយសុខ
- ពួកធម៌ប្រកបដោយឧបេក្ខា
- ពួកធម៌ដែលត្រូវលះដោយទស្សនៈ
- ពួកធម៌ដែលត្រូវលះដោយភាវនា
- ពួកធម៌ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា
- ពួកធម៌មានហេតុដែលត្រូវលះដោយទស្សនៈ
- ពួកធម៌មានហេតុដែលត្រូវលះដោយភាវនា
- ពួកធម៌ដល់នូវការសន្សំកពូនឡើងដោយកម្មក្កិលេស
- ពួកធម៌មិនដល់នូវការសន្សំកពូនឡើង
- ពួកធម៌មិនមែនជាដល់នូវការសន្សំកពូនឡើង មិនមែនជាមិនដល់នូវការសន្សំកពូនឡើង
- ពួកធម៌ជារបស់សេក្ខបុគ្គល
- ពួកធម៌ជារបស់អសេក្ខបុគ្គល
- ពួកធម៌មិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល
- ពួកធម៌មានសភាពតូចឆ្មារ
- ពួកធម៌ដល់នូវសភាពធំ
- ពួកធម៌ប្រមាណមិនបាន
- ពួកធម៌មានអារម្មណ៍តូចឆ្មារ
- ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ
- ពួកធម៌មានអារម្មណ៍ប្រមាណមិនបាន
- ពួកធម៌ថោកទាប
- ពួកធម៌យ៉ាងកណ្តាល
- ពួកធម៌ដ៏ឧត្តម
- ពួកធម៌មានសភាពខុសនិងទៀង
- ពួកធម៌មានសភាពត្រូវនិងទៀង
- ពួកធម៌មិនទៀង
- ពួកធម៌មានមគ្គជាអារម្មណ៍
- ពួកធម៌មានមគ្គជាហេតុ
- ពួកធម៌មានមគ្គជាអធិបតី
- ពួកធម៌កើតឡើងហើយ
- ពួកធម៌មិនទាន់កើតឡើង
- ពួកធម៌ដែលប្រុងនឹងកើតឡើង
- ពួកធម៌ជាអតីត (កន្លងទៅហើយ)
- ពួកធម៌ជាអនាគត (មិនទាន់មកដល់)
- ពួកធម៌ជាបច្ចុប្បន្ន (កើតឡើងចំពោះមុខ)
- ពួកធម៌មានអារម្មណ៍ជាអតីត
- ពួកធម៌មានអារម្មណ៍ជាអនាគត
- ពួកធម៌មានអារម្មណ៍បច្ចុប្បន្ន
- ពួកធម៌ជាខាងក្នុង
- ពួកធម៌ជាខាងក្រៅ
- ពួកធម៌ជាខាងក្នុងនិងខាងក្រៅ
- ពួកធម៌មានអារម្មណ៍ខាងក្នុង
- ពួកធម៌មានអារម្មណ៍ខាងក្រៅ
- ពួកធម៌ប្រកបដោយការឃើញ និង ប្រកបដោយការប៉ះពាល់
- ពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់
- ពួកធម៌មិនប្រកបដោយការឃើញមិនប្រកបដោយការប៉ះពាល់
ចប់ តិកមាតិកា ២២
2. ពួកហេតុ
- ពួកធម៌ជាហេតុ
- ពួកធម៌មិនមែនជាហេតុ
- ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ
- ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ
- ពួកធម៌ប្រកបដោយហេតុ
- ពួកធម៌ប្រាសចាកហេតុ
- ពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង
- ពួកធម៌គ្រាន់តែប្រព្រឹត្តិទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ
- ពួកធម៌ជាហេតុផង ប្រកបដោយហេតុផង
- ពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ
- ពួកធម៌ជាហេតុ តែប្រព្រឹត្តិទៅជាមួយនឹងហេតុ
- ពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹងហេតុផង
ចប់ ពួកហេតុ
3. ចូឡន្តរទុកៈ
4. ពួកអាសវៈ
5. ពួកសញ្ញោជនៈ
6. ពួកគន្ថៈ
7. ពួកឳឃៈ
8. ពួកយោគៈ
9. ពួកនីវរណៈ
10. ពួកបរាមាស
11. ពួកមហន្តរទុកៈ
12. ពួកឧបាទាន
13. ពួកកិលេស
14. បិដ្ឋិទុកៈ