ភាពជាអ្នកនិយាយ
ភាពជាអ្នកនិយាយ ការនិយាយនៅទីសាធារណៈ ជាទូទៅមានភាពចាំបាច់ណាស់ ដែលអ្នកត្រូវប្រើប្រាស់ជាមួយការងារនឹងការរស់នៅរបស់អ្នក។ ហើយនៅពេលដែលអ្នកត្រូវការវាម្តងៗអ្នកត្រូវរៀបចំវាជាមុន ទើបការនិយាយរបស់អ្នកប្រកបដោយភាពល្អប្រសើរ។ ដើម្បីអោយមានភាពប្រសើរឡើង ក្នុងការនិយាយរបស់អ្នកនៅទីការធាណៈនោះ អ្នកត្រូវរៀបចំនូវអត្ថបទអោយបានល្អ នឹងឡើងបង្ហាញអោយបានច្រើនដង។ អត្ថបទរបស់អ្នកដែលចង់បង្ហាញនោះ គឺត្រូវសរសេរទៅតាមប្រធានបទដែលចង់បង្ហាញដោយរៀបចំទៅតាមគំនិតដែលបានស្រាវជ្រាវ និងការអនុវត្តន៏កន្លងមកនេះ។
ទិសដៅនៃការនិយាយនៅទីសាធារណៈ
កែប្រែទិសដៅក្នុងការនិយាយនៅទីសាធារណៈ មានបីសំខាន់៖
- ក ដើម្បីផ្តល់ព័ត៌មាន
- ខ ដើម្បីធ្វើការបញ្ចុះបញ្ចូល
- គ ដើម្បីធ្វើអោយភាគីម្ខាងទៀតមានអារម្មណ៏សប្បាយរីករាយ
ចំនុចទាំងបីនេះជាទិសដៅសំខាន់របស់អ្នក ក្នុងការសន្ទនាប្រចាំថ្ងៃរបស់អ្នកកាន់តែមានភាពល្អប្រសើរ។ ការសន្ទនាស្ទើរតែទាំងអស់តែងតែកើតឡើតដោយគ្មាន ការគិតទុកជាមុនដោយប្រើនូវជំនាញនៃការនិយាយផ្សេងៗគ្នា។ ការរៀបចំនូវគំនិតរបស់អ្នកដ៏សមរម្យនោះអ្នកនឹងទទួលបាននូវប្រតិកម្ម ពីទស្សនិកជនរបស់អ្នកវិញជាក់ជាមិនខាន ដូចជាភាពរីករាយ រឺភាពមិនពេញចិត្តនោះ។ ការនិយាយនៅទីសាធារណៈក៏មានភាពខុសប្លែកគ្នាពីការសន្ទនាប្រចាំថ្ងៃផងដែរ ដោយការនិយាយនៅទីសាធារណៈមានរចនាម្ព័ន្ធខ្ពស់ជាងការសន្ទនា។ ជាទូទៅវាបានដាក់កំរិតយ៉ាងជាក់លាក់ ទៅលើការនិយាយដោយតំរូវអោយមានការរៀបចំទុកជាមុននូវពត៌មានដែលត្រូវបង្ហាញនោះ។ ការនិយាយនៅទីសាធារណៈតំរូវអោយមានភាសាជាផ្លូវការច្រើន ហើយមានវិធីសាស្រ្តនៃការចែករំលែកខុសៗគ្នា។
ការអភិវឌ្ឍន៏ជំនឿចិត្ត
កែប្រែមនុស្សភាគច្រើនតែងតែមានការបារម្ភក្នុងការសន្ទនា ជាពិសេសការនិយាយលើវេទិការ។ បើសិនជាអ្នកជួបនូវបញ្ហាមែននោះមែន អ្នកត្រូវដឹងថាមានមនុស្សច្រើនណាស់ដែលជួបបនូវបញ្ហានេះដែរ ការស្ទាបស្ទង់មួយចំពោះការភ័យខ្លាចក្នុងការនិយាយនេះនៅក្នុងឆ្នាំ ១៩៧៣ មានដូចខាងក្រោម៖
ការភ័យខ្លាច | ចំនួនមនុស្សជាភាគរយ |
---|---|
ពិធីជប់លៀងជាមួយមនុស្សប្លែកមុខ | ៧៥% |
ថ្លែងសុន្ទរកថា | ៧០% |
សួរសំនួរជាមួយបុគ្គលនៅទីសាធារណៈ | ៦៥% |
ថ្ងៃណាត់ជួបជាមួយដៃគូ | ៥៩% |
ការសំភាសការងារ | ៤៦% |
មូលហេតុនៃភាពភ័យខ្លាចក្នុងការនិយាយនៅទីសាធារណៈ
កែប្រែ- មិនបានត្រៀមលក្ខណៈក្នុងការឡើងនិយាយ
- មិនមានពត៌មានគ្រប់គ្រាន់ក្នុងការនិយាយប្រាប់
- មានមនុស្សដែលមានឋានៈខ្ពស់ជាង ឬមានអំណាចជាង
- មានការរំភើប ឬរំជួលចិត្តខ្លាំងពេក
- មិនមានបទពិសោធន៏ក្នុងការនិយាយនៅទីសាធារណៈ
- មិនមានទំនុកចិត្តលើខ្លួនឯង
- មានចំណេះដឹងតិងតូច
ការបង្កើតភាពក្លាហានក្នុងការនិយាយនៅទីសាធារណៈ
កែប្រែ- ការប្រើប្រាស់គំនិតវិជ្ជមានចំពោះខ្លួនឯងនឹងអ្នកស្ដាប់
- ប្រើប្រាស់ទាំងកំលាំងកាយទាំងកំលាំងចិត្តអោយស្របគ្នា
- មើលទៅមុខអ្នកចូលរួមទាំងអស់ ដើម្បីបង្កើតភាពស្និទ្ធស្នាលកុំអោយមានការភ័យខ្លាច
- ដកដង្ហើមអោយបានវែងែៗមុនពេលអ្នកចាប់ផ្ដើមនិយាយ
- រៀបចំអត្ថបទនៃសន្ទរថា អោយបានច្បាប់លាស់ និង ស្របទៅតាមគោលដៅដែលចង់និយាយ
- បង្កើតទំនាក់ទំនងដោយភាពជិតស្និតជាមួយទស្សនិកជនតាមរយៈខ្សែរភ្នែក
ការនិយាយអោយបានត្រឹមត្រូវនិងប្រកបដោយសីលធម៌
កែប្រែមានវិធីសាស្រ្ត៤ ដែលអាចធ្វើអោយសន្ទរកថារបស់អ្នកកាន់តែមានភាពត្រឹមត្រូវ និង ប្រកបដោយសីលធម៌៖
- រៀបចំប្រធានបទអ្នកអោយបានត្រឹមត្រូវ នឹង ចេះបំផុសគំនិតអោយអ្នកស្គាប់ងាយយល់។
- ត្រូវមានភាពស្មោះត្រង់ចំពោះអ្វីដែលអ្នកនិយាយ។
- មានអំណាស់អំណាងត្រឹមត្រូវមកពន្យល់ ដើម្បីគាំទ្រនូវប្រធានបទនេះ។
- ផ្ដល់នូវមូលហេតុដ៏សមរម្យ។