ទិព្វសូដាច័ន្ទ (ភាពយន្ត)

(ត្រូវបានបញ្ជូនបន្តពី ភាពយន្ត រឿងទិព្វសូដាចន្ទ័)

ខ្សែភាពយន្ត រឿងទិព្វសូដាចន្ទ័ ជាខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជានាសម័យទសវត្សឆ្នាំ៦០ ខ្សែភាពយន្តនេះត្រូវបានផលិតឡើងនៅឆ្នាំ ១៩៦៨ ដោយក្រុមហ៊ុន វណ្ណចន្ទភាពយន្ត ខ្សែភាពយន្តនេះមានរយៈពេលត្រឹមតែ ១០៤ នាទីតែប៉ុណ្ណោះ រឿង ទិព្វសូដាច័ន្ទ ត្រូវបានផលិតដោយផលិតករលោក វណ្ណ ចន្ទ និងនាយកគ្រប់គ្រងលោក ឡាយហួន ហេង លោកទាំងពីរនាក់បានទទួលមរណភាពទៅហើយ។

សាច់រឿង

កែប្រែ

រឿង​ទិព្វ​សូដា​ច័ន្ទជា​ប្រភេទ​រឿង​មន្ដ​អាគមគា​ថា​ ដោយ​សារ​សាច់​រឿង​មាន​តួ​សម្ដែង​ទេវតា ​និង​មាន​វេទ​មន្ដ​។ ដំណើរ​ផ្ដើម​ដោយ​ទេវតា​មួយ​អង្គ​ដែល​សម្ដែង​ដោយ​តារា​ឯក​ស្រី​ វិជ្ជរា ដានី ដែល​បាន​រត់​គេច​ខ្លួន​ពី​ឋាន​សួគ៌​មក​ជួប​មាណព​កំសត់​ម្នាក់​ឈ្មោះ​វាសនា​ ដែល​សម្ដែង​ដោយ​តារា​ឯក​ប្រុស​ លោក​គង់ សំអឿន។ វាសនា​គឺជា​អ្នក​បម្រើ​មហា​សេដ្ឋី​ម្នាក់​ពី​ព្រោះ​លោក​ជំពាក់​ប្រាក់​ សេដ្ឋី​នោះ​ច្រើន​ណាស់​។ វាសនា​ស្លៀក​សម្លៀក​បំពាក់​រខេក​រខាក​ ធ្វើ​ការ​យ៉ាង​លំបាក​ដើម្បី​កាត់​បំណុល​ខ្លួន​។

នៅ​លើ​ឋាន​សួគ៌​ ទេវតា​ត្រូវ​ហាម​មិន​ឲ្យ​រៀប​អភិសេក​ជា​មួយ​បុរស​ឋាន​កណ្ដាល​ទេ​ ប៉ុន្ដែ​ ទិព្វ​សូដា​ច័ន្ទ បាន​ប្រឆាំង​នឹង​ច្បាប់​ឋាន​សួគ៌ ដូច្នេះ​ព្រះ​បិតា​របស់​ទ្រង់​បាន​បណ្ដេញ​ចេញ​ពី​ឋាន​សួគ៌​ឲ្យ​មក​រស់​នៅ​ ជា​​ស្រ្តី​សាមញ្ញ​វិញ​ និង​បញ្ជា​ឲ្យ​ទ្រង់​រៀប​អភិសេក​ជា​មួយ​មាណព​​វាសនា​នេះ​តែ​ម្ដង។ ពួក​គេ​ខិត​ខំ​តស៊ូ​ក្នុង​ជីវ​ភាព​វេទនា​យ៉ាង​ត្រដាប​ត្រដួស​ណាស់​ខណៈ​ ដែល​លោក​មហា​សេដ្ឋី​តែង​តែ​ជ្រៀត​ជ្រែក​ជីវិត​ពួក​គេ​តាំង​ពី​ដើម​ដល់​ចប់។

ភាព​យន្ដ​ប្រលោម​លោក ឬ​ក៏​កំណាព្យ​ខ្មែរ​ខ្លះ​ទៀត​ នៅ​សម័យ​នោះ​ បាន​សម្ដែង​ជា​ឋានៈ​ផ្សេង​គ្នា​ដើម្បី​ធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​បែប​ នេះ​។

ក្រុម​ផលិតករ​ ឬ​អ្នក​និពន្ធ​ជា​ទូទៅ​បាន​ឲ្យ​តួ​សម្ដែង​ប្រុស​ជា​មនុស្ស​ក្រី​ក្រ ​ដើម្បី​មើល​ទៅ​គួរ​ឲ្យ​អាណិត​អាសូរ​ ប៉ុន្ដែ​ពួក​គេ​មាន​សេចក្ដី​ក្លា​ហាន​មោះមុ​តស៊ូ​ដើម្បី​ស្រ្តី​ដែល​ខ្លួន​ ស្រឡាញ់​។ តួ​ឯក​ស្រី​ភាគ​ច្រើន​ ជា​ឧទាហរណ៍​ ទិព្វ​សូដា​ច័ន្ទ ជា​ធម្មតា​ជា​មនុស្ស​មាន​ឋានៈ​ខ្ពស់​ ប៉ុន្ដែ​នាង​អាច​បន្ទាប​ខ្លួន​ទទួល​យក​មាណព​កំសត់​វាសនា​ជាគូ ដោយ​សារ​នាង​ស្រឡាញ់​ចរិយាធម៌​ ភាព​ស្មោះ​ត្រង់​ និង​ការ​តស៊ូ​របស់​គាត់​។

ឯកសារយោង

កែប្រែ