ភាសាកម្មវិធី Lua
Lua (/ˈluːə/ LOO-ə, ពីភាសាប៉ទុយហកាល់: lua [ˈlu.(w)ɐ] មានន័យថា ព្រះចន្ទ[១]) គឺជាភាសាកម្មវិធីកូដបើកចំហមួយ។ គេបានយកភាសា Lua ទៅប្រើនៅក្នុងផ្នែកនានាបានយ៉ាងទូលំទូលាយ ដូចជានៅក្នុងវីដេអូហ្គេម World of Warcraft ។ ម្យ៉ាងវិញទៀតគេក៏អាចប្រើភាសា Lua នៅក្នុងការអភិវឌ្ឍកម្មវិធីសម្រាប់ iPhone ផងដែរ ដូចជាហ្គេម Angry Birds ជាដើម។ តាមការចាត់ថ្នាក់របស់ TIOBE Index នៅខែមិថុនា ឆ្នាំ២០១១ ភាសា Lua បានជាប់លេខ ១០ ក្នុងចំណោមភាសាដែលមានប្រជាប្រិយភាពនានា។
បរាទិស | Multi-paradigm: scripting, imperative (procedural, prototype-based object-oriented), functional |
---|---|
រចនាដោយ | Roberto Ierusalimschy Waldemar Celes Luiz Henrique de Figueiredo |
ចេញដំបូង | 1993 |
ផ្សាយថេរ | 5.2.3 / 7 ធ្នូ 2013 |
ក្បួនកំណត់ប្រភេទ | dynamic, strong, duck |
Implementation language | C |
ប.ក. | Cross-platform |
អាជ្ញាបណ្ណ | MIT License |
ស្ថានីយ៍បណ្ដាញ | lua.org |
Major implementations | |
Lua, LuaJIT, LLVM-Lua, Lua Alchemy | |
Dialects | |
Metalua, Idle, GSL Shell | |
Influenced by | |
C++, CLU, Modula, Scheme, SNOBOL | |
Influenced | |
Io, GameMonkey, Squirrel, Falcon, MiniD |
ប្រវត្តិ
កែប្រែភាសា Lua ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដោយ Roberto Ierusalimschy, Luiz Henrique de Figueiredo, និង Waldemar Celes ដែលពួកគេគឺជាសមាជិកនៃ Computer Graphics Technology Group (Tecgraf) នៅឯ Pontifical Catholic Unversity of Rio de Janeiro, ប្រទេសប្រស៊ីល។
មុខងារ
កែប្រែLua ត្រូវបានគេចាត់ជាភាសាពហុគំរូ (multi-paradigm) ដោយផ្ដល់សំណុំមុខងារតូចៗនានាដែលអាចពង្រីកសម្រាប់ការដោះស្រាយបញ្ហាទាំងឡាយជាជាងការផ្ដល់ភាពស្មុគស្មាញ ដែលតម្រូវសម្រាប់គំរូ (paradigm) តែមួយ។
កូដឧទាហរណ៍
កែប្រែគេអាចសរសេរបង្ហាញ hello world តាមវិធីខាងក្រោម៖
print('Hello World!')
ដើម្បីសរសេរការពន្យល់ ឬមតិ គេត្រូវប្រើវិធីខាងក្រោម៖
-- A comment in Lua starts with a double-hyphen and runs to the end of the line.
--[[ Multi-line strings & comments
are adorned with double square brackets. ]]
--[=[ Comments like this can have other --[[comments]] nested. ]=]
គេអាចសរសេរអនុគមន៍គណនារកតម្លៃហ្វាក់តូរីយ៉ែលតាមឧទាហរណ៍ខាងក្រោម៖
function factorial(n)
local x = 1
for i = 2,n do
x = x * i
end
return x
end
សេចក្ដីយោង
កែប្រែ- ↑ "About Lua". Lua.org. Retrieved 2013-06-19.