ភាសា និងអក្សរខ្មែរ
ទីទ័លក្រ
កែប្រែនិយាយន័យភាសា
កែប្រែ- ពាក្យ "ភាសា" មានន័យត្រូវគ្នានឹងពាក្យបារាំងថា la langue ហើយនឹងពាក្យអង់គ្លេសថា language ។
- តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាតភាគ ១ ទំព័រទី ២៤៧ បោះពុម្ព ឆ្នាំ ១៩៦៧ បានពន្យល់យ៉ាងខ្លីថាភាសាជា "ពាក្យ ឬសម្តី" ។
- តាមសព្វវចនាធិប្បាយធំ Grande Larousses វិញបានឱ្យន័យពាក្យនេះថា "ភាសាជាការសម្តែងនូវសកម្មភាពដោយនិម្មិតរបស់មនុស្ស ពោលគឺសម្បទារបស់គេក្នុង ការសម្តែងនូវចិត្តគំនិត និងហេតុការណ៍នានាតាមសូរសម្លេងនិងកាយវិការ ។
- តាមទស្សនៈរបស់វាក្យវិទូ Webster ថាភាសាគឺជាការសម្តែងនូវគំនិតសញ្ចេតនា ដោយប្រើសូរសម្លេង និងដោយការផ្គុំសម្លេងនោះមានន័យសេចក្តីមួយ ។
- តាមលោក អៀវ កើស ក្នុងសៀវភៅភាសាខ្មែរបោះពុម្ពឆ្នាំ ១៩៦៧ បានពន្យល់ថា ភាសាគឺជាសញ្ញាមួយសម្រាប់ទាក់ទងគ្នានៅក្នុងជីវភាពប្រចាំថ្ងៃ ទោះបីជាភាសានិយាយក្តី ឬភាសាគក្តី ។ សូម្បីតែសត្វក៏វាមានភាសាសម្រាប់ប្រចាំក្រុមរបស់វាដែលក្នុងការទាក់ទង ។
- លោក បណ្ឌិត ម៉ៅ សុក្កន ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យនិយមន័យថា "ភាសាជាសញ្ញាពិសេសមួយដែលមានទំនាក់ទំនងជាមួយគ្នាជាក់លាក់ ។
♥ ដូច្នេះសរុបមក ភាសាជាបាតុភូតសង្គមពិសេសមួយ ។ ជាប្រព័ន្ធសញ្ញាពិសេសមួយដែលមានទំនាក់ទំនងគ្នាតាមរយៈសញ្ញាពិសេសដោយឡែក អាចផ្សំគ្នាបាន មានលក្ខណៈបន្តមានន័យមួយ ឬច្រើនហើយមានលក្ខណៈយូរអង្វែង ។ ភាសាកើតឡើងហើយប្រែប្រួលដោយសារតម្រូវការចាំបាច់របស់សង្គម ។
→ កំណត់សម្គាល់
១- ប្រព័ន្ធៈ ជាសំណុំមួយដែលមានធាតុចាប់ពី២ឡើងទៅ ហើយធាតុទាំងនោះមានទំនាក់ទំនងគ្នាទៅវិញទៅមក ។
ឧទាហរណ៍- ប្រព័ន្ធផ្លូវទឹក ប្រព័ន្ធភ្លើងអគ្គីសនី ប្រព័ន្ធសេដ្ឋកិច្ច ។
ផ្ទុយទៅវិញ ឥដ្ឋមួយគំនរ ពុំមែនជាប្រព័ន្ធទេ ព្រោះដុំឥដ្ឋនីមួយៗដែលគេគរលើគ្នានោះគ្មានទំនាក់ទំនងគ្នាទេ តែបើជញ្ជាំងឥដ្ឋ វិញទើបវាជាប្រព័ន្ធ ព្រោះដុំឥដ្ឋនីមួយៗមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ។
២- សញ្ញាៈ ជាអ្វីដែលជម្រុញចូលទៅក្នុងខួរក្បាលមនុស្សដោយវិញ្ញាណទាំង៥ ធ្វើឲ្យមនុស្សគិត ពិចារណា និងយល់បាន ហើយតាងឲ្យអ្វីមួយដែលខុសពីមុន ។
ឧទាហរណ៍- ភ្លើងចរាចរណ៏ៈ ភ្លើងពណ៌ក្រហម ជាសញ្ញាប្រាប់ថា ឈប់
ភ្លើងពណ៌លឿង ជាសញ្ញាប្រាប់ថា ប្រុងប្រយ័ត្ន
ភ្លើងពណ៌ខៀវ ជាសញ្ញាប្រាប់ថា ធ្វើដំណើរទៅមុខ
- បើយើងឃើញពពកខ្មៅពាសពេញផ្ទៃមេឃ ជាសញ្ញាប្រាប់ថា មេឃជិតភ្លៀងហើយ
- ជួនកាល គេអាចសម្គាល់ថា មានផ្សែងគឺមានភ្លើង ។
♥. សញ្ញាពិសេសៈ វាមានលក្ខណៈខុសពីសញ្ញាធម្មតា គឺភាសាអាច៖
- ផ្គុំគ្នាបាន ដូចជា ព្យញ្ជនៈ + ស្រៈ > ពាក្យ (ក + ា > កា )
- តគ្នាជាបន្ទាត់ពី សទ្ទ > រូបសទ្ទ > ព្យាង្គ > ពាក្យ > កន្សោមពាក្យ > ឃ្លា > ល្បះ > កថាខណ្ឌ > អត្ថបទ ។
- មានទំនាក់ទំនងមួយទល់ច្រើន (ពហុន័យ) ឬ ច្រើនទល់មួយ (សទិសន័យ)
- មានទំនាក់ទំនងយូរអង្វែងៈ ឧទាហរណ៍អក្សរឡាតាំង ។ ភាសាមានលក្ខណៈយូរអង្វែងខុសពីសញ្ញា ធម្មតាដែលអាចដូរភ្លាមៗបាន ដូចជា ប្រព័ន្ធចរាចរណ៏ ប្រព័ន្ធរូបីយវត្ថុ(ក្រដាសប្រាក់អាចដូរទៅតាម របបសង្គម) ។
ភាសាជាប្រព័ន្ធសញ្ញាពិសេស | ប្រព័ន្ធសញ្ញា |
---|---|
- មានលក្ខណៈលាយចម្រុះ - ជាប្រភពដើម |
- ជាកម្លាយ - បាតុភូតខាងក្រៅ |
កំណើតភាសា
កែប្រែក. ភាសាកើតឡើងដោយតំរូវការ និង ភាពចាំបាច់របស់សង្គម
កែប្រែបញ្ហាប្រភពភាសាមនុស្សលោកនិយាយរួមរហូតដល់សព្វថ្ងៃនេះមិនទាន់មានចំលើយណាមួយ ច្បាស់លាស់ទេ គឺគ្រាន់តែជាទ្រឹស្តី ឬ យោបល់រួមរហូតដល់សន្មត់ ប៉ុណ្ណោះ ។ រូបនិយមបដិសំយោគ បានចែងថា ភាសាកើតឡើងអាស្រ័យ ដោយតំរូវការរបស់សង្គម។ ដូចនេះ ភាសា គឺជាបាតុភូតរបស់ សង្គម។
ក-១. ពលកម្មបងើ្កតនូវភាសា
កែប្រែផើ្តមពីពលកម្ម ពិសេសពលកម្មរួម ក្រុមមនុស្សបុព្វកាលបានបងើ្កតអោយកើតឡើងនូវ បំណងក្នុងទំនក់ទំនង និង ការត្រិះរិះ ពិចារណា។ ជាបណើ្តរៗស្របជាមួយនឹងការ រីកចំរើននៃបាតដៃ និង ដំណាក់កាលពលកម្ម មនុស្សបានចាប់ផើ្តម គ្រប់គ្រងត្រួតត្រា លើមជ្ឈដ្ឌានធម្មជាតិ។ ក្នុងទិសដៅ ធម្មជាតិ ជានិច្ចកាលមនុស្ស បានរកឃើញលក្ខណៈ ពិសេសថ្មី ដែលពីដើមរហូតដល់សព្វថ្ងៃនេះ ពុំធ្លាប់បានយល់ដឹង។ ម្យ៉ាងទៀតការរីកចំរើននៃពលកម្មបានផ្តល់នូវលទ្ធផលសំខាន់ៗ និង ចាំបាច់គឺ ចំណង ទំនាក់ទំនង រវាងសមាជិតនៃសង្គមដោយវិធីបងើ្កតឡើងនូវករណីជាច្រើន ដើម្បីអោយមនុស្សជួយ សហប្រតិបត្តិការនោះ។ រួមសេចក្តីមកមនុស្សកំពុង ទទួលបាននូវ រូបភាពនោះដល់កំរិតមួយដូចគ្នា ហើយគេក៏មានប្រការច្រើនទៀត ដែលគប្បីត្រូវនិយាយ “ភាសា” ទើបអាចយល់គ្នាបាន។
ក-២. ពលកម្មបងើ្កតលទ្ធភាពអោយភាសានូវរូបភាព
កែប្រែភាសា គឺជាប្រព័ន្ធសញ្ញា បានន័យថាភាសាត្រូវតែមានឧបករណ៏សូរផង និង ផ្នែក ន័យផង។ ដូចនេះ ចង់បាន”ភាសា” មនុស្សចាំបាច់ត្រូវតែមានគ្រឿងប្រដាប់បន្លឺសំលេង គ្រប់គ្រាន់ និង កត្តាបង្ហាញ ន័យផង។ ជាដំបូងពលកម្មជាបណើ្តរៗ បានធើ្វអោយ គ្រឿងប្រដាប់សំលេងរបស់មនុស្សបានល្អ សុក្រិត។ បន្ទាប់មកពលកម្មជំរុញកំរិតមនុស្ស អោយវិវត្តឡើងនោះ គឺជាសភាពការណ៏ពីរយ៉ាង ដែលនាំអោយមនុស្ស សំរេចចិត្តបង្កើត នូវភាសាបាន។ ឧ- ស្នូរជួរម៉ោង៧ និង ស្នូរជួរ ម៉ោង១១ មានន័យខុសគ្នា។
ខ. ភាសាផ្លាស់ប្តូរទៅតាមតំរូវការរបស់សង្គម
កែប្រែក្នុងសង្គមដែលមានវណ្ណៈ ជាន់ថ្នាក់ផ្សេងៗ ប៉ុន្តែវណ្ណៈ ជាន់ថ្នាក់សង្គមតែងតែ ប្រើប្រាស់រួមនូវ ភាសាមួយដែលបំរើអោយគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងសង្គម។ ក្នុងដំណាក់កាលមួយសង្គមអាច ផ្លាស់ប្តូរ រូបភាពសេដ្ឋកិច្ចនយោបាយជា ច្រើនដង ប៉ុន្តែ តែងតែប្រើប្រាស់នូវភាសារួមមួយដូចគ្នា។ ត្រង់ នេះហើយដែលជា ភាសាមិនដូចគ្នានឹង បាតុភូតសង្គមផ្សេងៗគ្នានេះទេ ភាសាខ្លួនឯងផ្ទាល់គ្មានលក្ខណៈវណ្ណះទេប៉ុន្តែការប្រើប្រាស់ ភាសា អាកប្បកិរិយានៃការប្រើប្រាស់ភាសារបស់បុគ្គល ដែលនៅក្នុង ស្រទាប់វណ្ណៈ ណា មួយនោះ ពេលនោះហើយដែលគេឃើញថា ភាសា មានចរិតវណ្ណៈច្បាស់លាស់។ ភាសាមានរូបភាព អាស្រ័យដោយសំណូមពរទំនាក់ទំនងរបស់មនុស្សក្នុងសង្គម។ ភាសាវិវត្ត អាស្រ័យដោយសង្គមវិវត្ត និង កាន់តែមានរូបភាពប្លែកៗ សំបូរឡើងថែមទៀត ។
មុខងារភាសា
កែប្រែ♦ ភាសាមានមុខងារសំខាន់បីគឺ៖
-មុខងារបំរាប់ពត៌មាន (បា្រប់ពត៌មានផ្សែងៗអោយដឹង)
-មុខងារសំនើបញ្ជា (ជំរុញអ្នកដ៏ទៃ អោយបំពេញកិច្ចការអ្វីមួយ)
-មុខងារសំដែងផ្លូវចិត្ត (បា្រប់ពត៌មានផង សំដែងមនោសព្ចោតនាផង)
ភាសាជាមធ្យោបាយនៃបណ្តូរទំនាក់ទំនងសំខាន់ជាងគេបំផុតរបស់មនុស្ស ប៉ុន្តែ មនុស្សមាន មធ្យោបាយបណ្តូរទំនាក់ទំនងផ្សេងៗទៀតដូចជា ៖ កាយវិការលំញាក់គឺជាមធ្យោយបាយខ្សត់ខ្សោយមិនជាក់លាក់ហើយមិនអាចសំដែង សញ្ញាណ អរូបិយបានទេ។ សិល្បះ ( គ្មានសំដី ) ដូចជា ភ្លេង គំនូរ របាំ ជាដើមគឺជាមធ្យោបាយសំដែង សព្ចោតនា រំភើបហើយពុំអាចបញ្ជាក់អោយបានច្បាស់លាស់ដែរ។
បែបនៃភាសា
កែប្រែ♦ គេអាចចែកភាសាទៅតាមប្រវត្តិ រឺ តាមបំរើបំរាស់ដូចជា ៖
ក- ភាសាមេ គឺជាភាសាដើមអោយកំនើតដល់ភាសាច្រើនទៀតក្នុងការវិវត្តខ្លួននៃប្រវត្តិសាស្រ្ត
ឧទាហរណ៍់៖ អំបូរខ្មែរមន ជាភាសាមេ នៃភាសាខ្មែរ។
ខ- អំបូរញាតិ គឺជាភាសាទំាងទ្បាយណា ដែលបែកចេញមកពីភាសាមេជាមួយគ្នា។ ឧទាហរណ៍់៖. ភាសាខ្មែរ និងភាសាមនជាភាសាញាតិនឹងគ្នា។
គ- ភាសាកំនើត ( មាតុភាសា ) គឺភាសាដែលគេប្រើប្រាស់ក្នុងប្រទេសកំនើតអ្នកនិយាយ ហើយ អ្នកនិយាយបានចេះចាំតាំងពីកុមារមក។ ឧទាហរណ៍់៖ សុក កើតនៅស្រុក ខ្សាច់កណា្តល។ សុកនិយាយ ភាសាតាំងពីដឹងក្តីមកភាសាខ្មែរជាភាសា កំនើតរបស់សុក។
ឃ- ភាសារស់ ឬជីវភាសា គឺភាសាដែលគេកំពុងប្រើសព្វថ្ងៃក្នុងការទាក់ទងគ្នា មាត់ក្តី តាម អក្សរក្តី នៅក្នុងប្រទេសផ្សេងៗ។ ភាសាខ្មែរជាភាសារស់ព្រោះពលរដ្ឋកម្ពុជាទំាងប្រទេសប្រើភាសា នេះ ដើមី្បបា្រស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ។ ឯភាសាវៀតណាម ភាសាទ្បាវ ភាសាសូវៀត ភាសាអាឡឺម៉ង់ -ល- ក៏ជាភាសារស់ដែរ។ តែបើយើងយកភាសាទាំងនោះមកគិតក្នុងក្របខ័ណ្ឌប្រជាជាតិខ្មែរយើង ហៅថាជីវភាសាបរទេសទៅវិញ ព្រោះជាសំដីរបស់បរទេសគឺពុំមែនជាភាសារបស់ជនជាតិកម្ពុជា យើងទេ។
ង- ភាសាស្លាប់ គឺជាភាសាដែលគេពុំយកមកប្រើជាមធ្យោបាយទាក់ទងគ្នាទេ ទាំងក្នុងការ សរសេរក្តី ទាំងក្នុងការនិយាយក្តី។ ប៉ុន្តែភាសាទាំងនេះជាភាសាបុរាណ ដែលគេប្រើយូរយាណាស់ មកហើយ។ ឧទាហរណ៍់៖. ភាសាបាលី សំស្រ្កឹត ឡាតាំង -ល- ។
ច- ភាសាយាន គឺជាភាសាដែលប្រជាជាតិណាមួយយកមកប្រើជាឧបករណ៏ ជាយានក្នុងការ សិក្សាយកវិជ្ជាផ្សេងៗ។ ឧទាហរណ៍់៖ ក្នុងសម័យ អាណានិគមនិយមបារាំង ភាសាបារាំងជាភាសាយាន សំរាប់ប្រទេសយើង។ សព្វថ្ងៃនេះភាសាខ្មែរជាភាសាយានក្នុងការសិក្សា។ នៅក្នុងភាសានីមួយៗ ការប្រើបា្រស់តែងប្រែប្រួលទៅតាមល្បាក់ភាសា រឺ បព្ជីាកាភាសា ភាសា- ធម្មតា ភាសាសំរិតសំរាំង ភាសាអក្សរសាស្រ្ត ភាសាអ្នកបា្រជ្ញ ភាសាបចេ្ចកទេស....។ ហើយភាសា ក៏អាចត្រូវគេប្រើខុសគ្នាខ្លះៗ ទៅតាមតំបន់ថែមទៀត។ តាមរយះភាសា គេចែកមធ្យោបាយបណ្តូរ ទំនាក់ទនងគ្នាជាពីរយ៉ាង ហើយមធ្យោបាយនីមួយៗ មានប្រព័ន្ធមួយផ្ទាល់របស់ខ្លួន គឺភាសានិយាយ និងភាសាសរសេរ។
ឆ- គ្រាមភាសា គឺជាភាសាតំបន់ ដែលប្រើឃ្លាតពីគ្នាបន្តិចៗ តែមិនខុសគ្នារហូតដល់ស្តាប់ រកអ្នក មកបកស្រាយនោះទេ។ ភាសាតំបន់ល្អៀងគ្នាដោយសារ៖
-សំនៀងសំលេង
-ពាក្យសូរផ្សេងគ្នា តែមានន័យដូចគ្នា
ឧទាហរណ៍់៖តំបន់ខ្លះ ដូចជា បាត់ដំបង ប្រើពាក្យ “សោ” ក្នុងន័យ អស់កំលាំង។ ឯតំបន់ខ្លះ ទៀតដូចជា កណា្តល ប្រើពាក្យ “ហេវ” ក្នុងន័យដដែល។
ការវិវត្តនៃភាសាខ្មែរ
កែប្រែភាសាខ្មែរកើតឡើងតំាងពីយូរយាណាស់មកហើយ។ តាមកំរាយបុរាណវិទ្យានៅ ល្អាងស្តាន ភ្នំទាបទ្រាំង ”៥គ-ម ពីអណើ្តតហែប” ខេត្តបាត់ដំបង អ្នកបុរាណវិទ្យាបានរកឃើញថា ធ្យូរស្រទាប់ទី៤ នៃកំណាយនោះ មានអាយុ ៤ ២៩០ឆ្នាំ មុនគ-ស ។ បានសេចក្តីថា នៅលើទឹកដីខ្មែរយើងមនុស្ស រស់នៅយ៉ាង ហោចណាស់ក៏ តំាងពី៤ពាន់ឆ្នាំមុន គ-ស មកម៉្លេះ។ ភាសាវិទូនៅក្នុងលោកច្រើនបាន ចាត់ទុកភាសាខ្មែរ ជាភាសានៃអំបូរខ្មែរ-មន។ ហើយអំបូរ ខ្មែរ-មន នេះចេញមកពីអំបូរធំមួយទៀត គឺអំបូរ “អូស្រ្តូអាស៊ី”
♦ ភាសាខ្មែរមនការវិវត្តធំៗ៣លើកគឺ៖
-ភាសាខ្មែរ បុរាណ( ចាប់ពីកំណកំនើតដល់ស-វទី១៦ )
-ភាសាខ្មែរ កណ្តាល( ស-វទី១៦ដល់ស-វទី១៩ )
-ភាសាខ្មែរ បច្ចុប្បន្ន( ចាប់ពីស-វទី២០មក )
លក្ខណះពិសេសនៃភាសាខ្មែរ
កែប្រែដើមី្បស្គាល់ភាសាយើងបានច្បាស់លាស់ យើងត្រូវតែស្គាល់លក្ខណះពិសេសខ្លះៗរបស់ភាសា យើងសិន ។
ក- ការបន្លឺសំលេង
កែប្រែក្នុងការបន្លឺសំលេង សូរព្យាង្គខ្មែរពុំមាន ”ស្នៀង”ទេ។ គឺថាក្នុងភាសាខ្មែរពុំមានបំរែបំរួលកំពស់ សូរ ទាប រឺ ខ្ពស់ ដើម្បីបង្កើតពាក្យច្រើនម៉ាត់ផ្សេងគ្នា (មានន័យផ្សេងគ្នា ) នោះទេ។ ភាសាវៀតណាម ឡាវ សៀម ចិន ជាដើមតែងប្រើ ”ស្នៀង” នេះដើម្បីបង្កើត ពាក្យអោយកាន់តែច្រើនទៀត។ គឺជាន័យរបស់ពាក្យ ប្រែប្រួលទៅតាម “ស្នៀង” នេះឯង។ ចំនែកភាសាខ្មែរមានលក្ខណៈសំគាល់ ខុសប្លែកពីភាសាដទៃ ដូចជា៖
-ការបន្លឺសំលេងពុំមានការឡើងចុះ មានសំលេងស្មើ
-មានការបង្រួមព្យាង្គច្រើនមកព្យាង្គតិច ។
-ភាសាខ្មែរយើង មានទំនោរទៅរកការបង្រួញព្យាង្គ នេះជាមូលហេតុដែលនាំអោយ បុព្វបុរស យើង យកជាមធ្យោបាយខ្មែរនីយកម្ម ពាក្យពហុព្យាង្គ បាលីសំស្រឹ្កត រឺ ពាក្យ បរទេសឯទៀត ។
ឧទាហរណ៍៖ សមាជិ > ស្មាធិ៍, ប្រសាសន > ប្រសាសន៏, ប្រយោជន > ប្រយោជន៏ ។
ខ- ការបង្កើតពាក្យ
កែប្រែក្នុងការបង្កើតពាក្យ ខ្មែរមានវិធីកំលាយពីរយ៉ាងគឺ វិធីកំលាយដោយផ្នត់ដើម និង វិធីកំលាយ ដោយផ្នត់ជែក។
ខ.១. ផ្នត់ដើម
កែប្រែផ្នត់ដើម ឋិតនៅខាងដើមពាក្យរឹស។ ផ្មត់ដើមមានទំរង់គឺ ៖ -ព្យព្ជានៈទោល ( ព-) - ព្យព្ជានៈ + ស្រៈ ( ពស-) - ព្យព្ជានៈ + ស្រៈ + ព្យព្ជានៈ (ពសព-)
- ទំរង់ [ព-]
ផ្នត់ដើមសំខាន់ៗមាន៥គឺ ៖ [ក-] [ច-] [ត-] [ប-] [ស-]
ឧទាហរណ៍៖
-ទំរង់ [ពស-]
ផ្នត់ដើមសំខាន់ៗមាន៥គឺ៖ [ក-] [ច-] [ត-] [ប-] [ស-]
ឧទាហរណ៍៖
-ទំរង់ [ពសព-]
ក្នុងទំរង់នេះផ្នត់ដើមសំខាន់ៗមានដូចជា៖
ឧទាហរណ៍៖
ខ.២. ផ្នត់ជែក
កែប្រែផ្នត់ជែក ឋិតនៅកណ្តាលពាក្យរឹស។ ផ្នត់ជែកមានបីទំរង់គឺ៖
-ព្យព្ជានៈទោល (-ព-)
-ស្រៈ + ព្យព្ជានៈ (-សព-)
-ស្រៈ + ព្យព្ជានៈ + ព្យព្ជានៈ (-ពស/ព-)
-ទំរង់ [-ព-]
ផ្នត់ជែកសំខាន់ៗមាន៣គឺ ៖ [-ន-] [-ប-] [-ម-]
ឧទាហរណ៍៖
-ទំរង់ [-សព-]
ក្នុងទំរង់នេះផ្នត់ជែកសំខាន់ៗមាន [-អ៊/ន-] និង [-អ៊/ប-]
ឧទាហរណ៍៖
-ទំរង់ [-សព/ព-]
ក្នុងទំរង់នេះផ្នត់ជែកសំខាន់ៗមាន [-អ ប/ន-] [-អ៊ ម/ន-]
ឧទាហរណ៍៖
គ- មូលភេទ អ អ៊
កែប្រែភាសាខ្មែរយើង មានមូលភេទធំពីរគឺ មូលភេទ អ និង អ៊។ គេតែងពោលថាមូលភេទ អ និង អ៊ ជាមេខ្យល់ ក្នុងភាសាខ្មែរ។ វាចែក សូរស្រៈជាពីរពួកគឺ៖ សូរស្រៈពួក អ និងសូរស្រៈពួក អ៊
-មូលភេទ អ និង អ៊ ចែកស្រៈជាពួក អ និង ពួក អ៊ ជាគូជាប់គ្នា
ឃ- ថ្នាក់ពាក្យ
កែប្រែឃ. ១. ថ្នាក់នាម
កែប្រែនាមខ្មែរយើងមានថ្នាក់រងមួយបែបគឺ “ នាមរនាប់”
ឧទាហរណ៍៖ គោពីរក្បាល មនុស្សបីនាក់ ចេកមួយស្ទង………។
ឃ.២. គុណនាម
កែប្រែខ្មែរយើង អាចប្រើជា កិរិយាស័ព្ទ ស្នូលរបស់ល្បះបាន ។ យើងហៅថា “គុណនាម កិរិយា”
ឧទាហរណ៍១៖ កុមារសុក ឧស្សាហ៍ ណាស់ ។
ឧទាហរណ៍២៖ កសិករភូមិយើង ប៉ិនប្រសប់ ក្នុងការងារស្រែចំការ
ឃ.៣.ជំនួយកិរិយា
កែប្រែមានច្រើនយ៉ាង តែជំនួយខាងស្តាំ កិរិយា មានលក្ខណះគួរចាប់អារម្មណ៏៖
• ជំនួយប្រាប់ទិសដៅ
ឧទាហរណ៍៖ សុកដើរ ចេញ ទៅ ហើយ។
( “ចេញ” ប្រាប់ទិសដៅ ពីក្នុងទៅក្រៅ ឯ “ទៅ” ប្រាប់ទិសដែលតំរង់ទៅឆ្ងាយពីអ្នកនិយាយ វាត្រលប់ មក ពីស្រែ។
( “មក” ប្រាប់ទិសដែល តំរង់មកជិតអ្នកនិយាយ )
• ជំនួយប្រាប់លទ្ធផល
ឧទាហរណ៍១៖ ពូសំ ចាប់បាន ត្រី មួយត្រនោត។
( “បាន” ប្រាប់ លទ្ធផល ដែលសំរេច )។
ឧទាហរណ៍២៖ ពូម៉ុក រកមិនឃើញ គោរបស់គាត់ទេ។
“ ឃើញ” ប្រាប់គំហើញ )។
ង- សំព័ន្ធ
កែប្រែភាសាខ្មែរជាភាសាអវិភត្តិ។ ពាក្យខ្មែរពុំប្រែប្រួលយ៉ាងនេះម្តង យ៉ាងនោះម្តងទៅតាម ទីកន្លែង និង មុខងារវាឡើយ។ គឺវានៅតែដដែលតាមជាតិកំនើតរបស់វាជានិច្ច។ “ ទីកន្លែងរបស់ពាក្យបញ្ជាក់ អោយដឹងមុខងាររបស់វា ”។ ពាក្យក្នុងភាសាឥណ្ឌូអឺរ៉ុបវិញ អាចមានភេទ វចនៈ បុរស កាល ជាប់ ជាមួយពាក្យទំាងនោះជាដរាប។ ហើយវាប្រែប្រួលតាមមុខងារ និង តាមសំព័ន្ធភាពរវាងពាក្យ និង ពាក្យក្នុងកន្សោម និងក្នុងល្បះ។
សេចក្តីសនិ្នដ្ឌាន
កែប្រែដូចនេះយើងអាចសន្និដ្ឌានបានថា ភាសាពិតជាមានកំណើតក្នុងសង្គមមនុស្សតាំងពីយូរយា ណាស់មកហើយ។ ភាសាមានសារៈសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ បើខ្វះភាសា មានន័យថាខ្វះការទំនាក់ទំនងក្នុងសង្គម ព្រោះថាភាសាឆ្លុះបញ្ចាំងអោយឃើញពីផ្នត់គំនិត ចរិតលក្ខណៈ ពូជសាសន៏( សំដី សជាតិ មារយាទពូជ )។ ភាសាអាចកំណត់អោយមនុស្សមានសេចក្តីថ្លៃថ្លូរ មាន សុភមង្គល និងធើ្វអោយសង្គមជាតិមាន ឯករាជ្យ សន្តិភាព សេរីភាព វឌ្ឍនភាព និងរីកចម្រើន ជា រៀងរហូតតទៅ ។ ចំណែកឯភាសាខ្មែរក៏មានកំណើតតាំងពីយូរយាណាស់មកហើយ ព្រមទាំងបានក្លាយជាគ្រឿង សំគាល់ជាតិខ្មែរក្នុងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ រហូតមកដល់បច្ចុប្បន្ននេះ។ បើតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាច្រកកម្ពុជាឆ្នាំ១៩៩៣បានចែងថាៈ “ ភាសាដែលប្រើប្រាស់ ជាផ្លូវការគឺភាសាខ្មែរ ”។
ឯកតានៃភាសាខ្មែរ
កែប្រែ១-សទ្ទ
កែប្រែជាឯកតាតូចបំផុតរបស់ភាសាដែលមិនអាចបំបែកតទៅទៀតបាន សម្រាប់ចូលរួមបង្កើតពាក្យ ហើយគ្មានន័យដោយខ្លួនឯងទេ។
ឪទាហរណ៍៖
-កា [ ka: ] មានសទ្ទពីរគឺ [ k ] និង [ a ]
-ស្រួប [sro:p] មានសទ្ទបួនគឺ [ s ], [ r ], [ o: ]និង [ p ]
-សទ្ទអាចជាស្រៈ និងព្យញ្ជនៈ ។
==២-រូប
សទ្ទ==
ជាឯកតាតូចបំផុតរបស់ភាសាដែលមិនអាចបំបែកតទៅទៀតបាន ព្រមទាំងបានចូលរួមបង្កើត ជាពាក្យ ហើយមានន័យ។
ឪទាហរណ៍៖
-គ្មាន = គ + មាន=មិនមាន ឬ អត់មាន។ ដូចនេះគ [ K ] មានន័យថា មិន ឬ អត់។
-ម្ហូប = ម + ហូប=គ្រឿង ឬរបស់សម្រាប់ហូប។ដូចនេះ ម [ m ] មានន័យថា គ្រឿង ឬរបស់សម្រាប់ហូប ។
→កំណត់សម្គាល់ៈ
រូបសទ្ទចែកចេញជាពីរគឺ៖
- រូបសទ្ទមិនឯករាជ្យ(រណប)៖ ដូចជាពាក្យ ផ្តួល = ផ + ដួល=ធ្វើឲ្យដួល ។ មានន័យថាធ្វើឲ្យ កាលណាវាផ្សំជាមួយ ដួលក្នុងពាក្យផ្តួល ។ តែវាគ្មានន័យទេកាលណាវានៅតែ ឯង។
- រូបសទ្ទឯករាជ្យ៖ វាអាចមានរូបរាងជាពាក្យ ដូចជាៈ តុ ទូ សៀវភៅ………. ។
៣- ព្យាង្គ
កែប្រែក- ព្យាង្គទោល
កែប្រែព្យាង្គគឺជាសូររួមនៃសទ្ទដែលបន្លឺឡើងតែមួយបន្សាយសម្លេង។
ឧទាហរណ៍៖
- យើង រីក រាយ នឹង ជោគ ជ័យ បងៗ កងទ័ព។
-ចូរ ថែ ទាំ សួរ ច្បារ។
សូរដែលបន្លឺឡើងដូចជាៈ យើង ថែ.....ហៅថាព្យាង្គ។ ព្យាង្គនីមួយៗស្ថិតនៅក្នុង ទម្រង់ដូចនេះ ៖
-ពស ឧ. តោ ស។
-ពសព ឧ. មាំ មួន។
-ពពស ឧ. ស្ពៃ ល្អ។
-ពពសព ឧ. ក្រិត ក្រម។
ខ-សទ្ទក្នុងព្យាង្គ
កែប្រែ១- សទ្ទដើមព្យាង្គ
កែប្រែ=====ក-សទ្ទទោល=====< br> ឧទាហរណ៍៖ ជីក ដី ដាំ ដូង ។ ជ ដ ជាព្យញ្ញនៈផ្សំដើមព្យាង្គ។
ខ- សទ្ទផ្សំ
កែប្រែឧទាហរណ៍៖ ប្រឹង ប្រែង ព្រមៗ គ្នា។ ប្រ គ្ន ជាព្យញ្ជនៈផ្សំដើមព្យាង្គ។
២- សទ្ទកណ្តាលព្យាង្គ ពសព ឬ ពពសព
កែប្រែឧទាហរណ៍៖ រាប់ អាន មិត្ត នឹងមិត្ត ជិតស្និទ្ធ។ ស្រៈ[ អ៊័ ] [ អា ] [ អ៊ិ ] ជាស្រៈ របស់ព្យាង្គ។
៣-សទ្ទចុងព្យាង្គ ពស ពពស ឬ ពសព ពពសព ក- ស្រៈ៖ គោ ក្របី។ ស្រៈ[ អ៊ោ ] [ អ ] [ អី ] ជាសទ្ទចុងព្យាង្គ។ ខ- ព្យញ្ជនៈ៖ រួម មិត្ត ចិត្ត មួយ។ ព្យញ្ជនៈ[ ម ] [ ត ] [ យ ]ជាសទ្ទចុង ព្យាង្គ។
គ-លក្ខណៈរបស់ព្យាង្គ
កែប្រែ១- តាមមូលភេទ អ- អ៊
ព្យាង្គពួក អ ៖ មានសញ្ញាព្យញ្ជនៈដើមព្យាង្គ [ អ ]
ឧទាហរណ៍៖ ចង់ ចេះ ឲ្យ សំលាប់ អាចារ្យ។ ព្យញ្ញនៈ[ច] [អ] [ស] ជាពួក [អ]។ដូច្នេះ ចង់ ឲ្យ សំជាព្យាង្គ [អ]។
ព្យាង្គពួក អ៊ ៖ មានសញ្ញាព្យញ្ជនៈដើមព្យាង្គពួក [អ៊]។
ឧទាហរណ៍៖ ពាក្យ ពិត រែង សែ្លង។
ព្យញ្ជនៈ [ព] [រ] ជាពួក [អ៊]។ដូច្នេះ ពិត រែង ជាព្យាង្គ [អ៊]។
២- តាមលក្ខណៈខ្យល់ៈ ព្យាង្គមានបួនយ៉ាង គឺ ព្យាង្គបើក ព្យាង្គបិទ ព្យាង្គវែង និង ព្យាង្គខ្ឡី។
ព្យាង្គបើក ៖ មានស្រៈនៅខាងចុង ពស ឬ ពពស។
ឧទារហណ៍៖ ដើរ ទៅ ធើ្វ ការ ឯ ស្រែ។
ស្រៈ [អើ] ស្រៈ [អៅ] នៅខាងចុងព្យាង្គ នាំឲ្យ ដើរ ទៅ ជាព្យាង្គបើក។
ព្យាង្គបិទ ៖ មានព្យញ្ជនៈនៅខាងចុង ពសព ឬ ពពសព។
ឧទាហរណ៍៖ តក់ៗ ពេញ បំ ពង់។
ព្យញ្ជនៈ[ក] [ញ] នៅខាងចុងព្យាង្គ នាំឲ្យ តក់ ពេញ ជាព្យាង្គបិទ។
ព្យាង្គវែង ៖ មានស្រៈវែង។
ឧទាហរណ៍៖ សូម ធើ្វ ការងារ ឲ្យបានល្អ។
សូរ [អូ] ស្រៈវែង នាំឲ្យ សូម ជាព្យាង្គបិទវែង។ សូរ [អ៊ើ] ស្រៈវែង នាំឲ្យ ធើ្វ ជាព្យាង្គបើកវែង
ព្យាង្គខ្លី ៖ មានស្រៈខ្លី។
ឧទាហរណ៍៖ សុំប្រឹង បំពេញ ភារកិច្ចនេះទៅ។
សូរ [អុ] ស្រៈខ្លី នាំឲ្យ សុំ ជាព្យាង្គបិទខ្លី។
សូរ [អ៊ៅ] ស្រៈខ្លី នាំឲ្យ ជាព្យាង្គបើកខ្លី។
៤- ពាក្យ
កែប្រែពាក្យគឺជាឯកតានៃល្បះ។ ឧ- សិស្សទៅសាលា។ ក្នុងល្បះនេះមាន បី ឯកតាគឺ សិស្ស ទៅ សាលា។ ដែលឯកតានីមួយៗហៅថាពាក្យ។
៤.១.ពាក្យឬស
កែប្រែគឺជាពាក្យដែលពុំកើតចេញពីពាក្យដ៏ទៃ។ ឧ- សេះ គោ ចាប ទូ.....។
៤.២. ពាក្យក្លាយ
កែប្រែគឺជាពាក្យបង្កើតដែលចេញមកពីពាក្យឬស ដោយបន្ថែមលើពាក្យឬសនោះនូវផ្នត់ដើម ឬ ផ្នត់ចែក។
-កម្លាយតាមផ្នត់ដើមៈ ជាប់ > ខ្ជាប់ , បូត > ច្បូត និង គាប់ >ផ្គាប់។
-កម្លាយតាមផ្នត់ជែកៈ កើយ > ខ្នើយ , ចាំ > ឆ្នាំ , រាំង > រនាំង។
៥-កន្សោមពាក្យ
កែប្រែ៥.១.កន្សោមនាម
កែប្រែជាកន្សោមដែលមាននាមជាបង្គោល។ គេអាចពង្រីកនាមដោយវិធីពីរយ៉ាងគឺ ពង្រីករណប និង ពង្រីកមិនរណប។
៥.១.១.ពង្រីករណប
កែប្រែក្នុងពង្រីករណប គេអាចពង្រីកនាមដោយបន្ថែមៈ
-គុណនាមប្រក្រតី ឬ កន្សោមគុណនាម ( គុណបទ )
-កន្សោមមានធ្នាក់ ( កម្មបំពេញបទរបស់នាម )
-កន្សោមនាម ( ឧបបទ )
-ឃ្លារណប
ក-កន្សោមនាមរីកដោយគុណនាមប្រក្រតី ឬ កន្សោមគុណនាម
គុណនាមជាធាតុសំខាន់ តែពុំចាំបាច់របស់កន្សោមនាម។ វាសម្រាប់ចង្អុលបង្ហាញសភាព លក្ខណៈ ឬគុណភាពរបស់មនុស្ស សត្វ និងវត្ថុ
• ក្នុងកន្សោមនាម គុណនាមនៅខាងស្តាំនាម។
ឧទាហរណ៍៖ ផ្ទះ ធំនេះ គោ ក្រហមនោះ បងស្រី វាពីរនាក់នោះ........។
• គុណនាមតែមួយអាចជាគុណបទរបស់នាមច្រើនបាន។
ឧទាហរណ៍៖ ខោ និង អាវ ក្រហម។ ស្បែកជើង និងស្រោមជើង ខ្មៅ។
• គុណនាមគុណបទនៅជាប់នឹងនាម គឺនៅចន្លោះនាមនិង កំណត់។ ឧទាហរណ៍៖ ខោ អោវ ក្រហម នេះ។
គេអាចពង្រីកគុណនាមដោយបន្ថែមគុណកិរិយា ឬបន្ថែមកន្សោមមានធ្នាក់ ។ ក្នុងកន្សោមនាម នាមអាចពង្រីកបានៈ
- កន → ន + កំ
ឧទាហរណ៍៖ ផ្ទះនេះ កុមារ ទាំងឡាយ មនុស្សណា.......។
- កន → ន + ព + កំ
ឧទាហរណ៍៖ ចេក ទុំល្អណាស់ មួយស្និតនេះ។
- ព → កគុ ( កន្សោមគុណនាម )
ឧទាហរណ៍៖ ទុំល្អណាស់។
- កគុ → គុ + កគុណ ( កន្សោមគុណកិរិយា )
ឧទាហរណ៍៖ ទុំ + ល្អណាស់។
- កគុណ→គុណ + គុណ( គុណកិរិយា )
ឧទាហរណ៍៖ ល្អ + ណាស់។
-កំ → ចំ. ( ចំនួន ) + រន( រនាប់ ) + ច. ( ចង្អុល )
ឧទាហរណ៍៖ មួយ + ស្និត + នេះ។
ខ. កន្សោមនាមរីកដោយកម្មបំពេញបទ
ឧទាហរណ៍៖
សួនបន្លែ នៃផ្ទះចាស់មួយ។
-គោ របស់ជីតាខ្ញុំ។
-មួកមួយ របស់កម្មករម្នាក់។
កម្មបំពេញបទរបស់នាមពង្រីក ( របស់នាម )ដែលភ្ជាប់ទៅនឹងនាមដោយសារ ធ្នាក់ (នៃ ឬ របស់ )។
គ.កន្សោមនាមរីកដោយសារឧបបទ
ឧទាហរណ៍៖
- សុខ មិត្តខ្ញុំ ខំប្រឹងរៀនណាស់។
-អាលុក ឆ្កែសំ ជាសត្វឧស្សាហ៏។
-កញ្ញាសុជាតា អ្នកគ្រូយើង ចូលចិត្តម្ហូបខ្មែរ។
ដូចនេះនាមឧបបទសម្រាប់បញ្ជាក់ន័យរបស់នាមមួយទៀត ដោយសំដែងនូវ លក្ខណៈ មនុស្ស សត្វ ឬ វត្ថុ ដូចគ្នា។
ឃ. កន្សោមនាមរីកដោយសារឃ្លារណប
ឧទាហរណ៍៖
-សិស្ស ដែលខំរៀន តែងតែប្រឡងជាប់។
-កសិករ ដែលអស់កម្លាំង អង្គុយនៅស្ងៀមស្ងាត់។
-មាណពទីទ័លក្រនេះ មានពូថៅតែមួយគត់ ដែលជាមតិកដ៍ស្តុកស្តម្ភ។
-រថយន្តមួយគ្រឿង ដែលបងខ្ញុំទើបតែទិញពីប្រទេសជប៉ុន ជារថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា។
៥.១.២.ពង្រីកមិនរណប
កែប្រែក. កន្សោមនាម + ឈ្នាប់ + កន្សោមនាម
ឧទាហរណ៍៖
-បងប្រុសសំ និងបងស្រីសំ ទៅស្រែ។
-យុវ័ន និងយុវតីខ្មែរទាំងអស់ ជាកម្លាំងដ៍សកម្មរបស់ប្រទេសជាតិ។
-មាតា និងបិតា វាជា សមាជិត និងសមាជិកា នៃភូមិយើង។
ខ. កន្សោមនាមរីក + ឈ្នាប់ + កន្សោមនាមរីក
-កនរីក → កន + ព. រណប
-កនរីក → កន + កម្មបំពេញបទ
ឧទាហរណ៍៖ កូនរបស់ពូសុក និងកូនរបស់ពូសៅទៅសាលារៀន។
-កនរីកកន + គុណបទ
ឧទាហរណ៍៖ គាត់ទិញបន្ទាត់ ក្រហមមួយ និងប៊ិច ក្រហមមួយ។
- កនរីក → កន + ឧបបទ
ឧទាហរណ៍៖ ពូសុក កសិករភូមិត្នោត និង ពូសៅ កសិករភូមិអណ្តូង កំពង់ភ្ជូរស្រែ ជាមួយគ្នា។
-កនរីក → កន + ឃ្នារណប
ឧទាហរណ៍៖ អាវស និង សំពត់ក្រហម ដែលខ្ញុំទើបនឹងទិញ ជាផលិតផល របស់ក្រុមហ៊ុនខ្មែរ។
គ. ពង្រីកនៃកន + ឈ្នាប់ + ពង្រីកនៃកន
ឧទាហរណ៍៖
- កុមារ ឧស្សាហ៏ និង ឈ្លាសវៃនេះ ប្រលងជាប់លេខ១។ ( ពង្រីកនៃ កន. បែបគុណបទ)
- កូន របស់ពូសំ និង មីងសួន ចេះគួរសមណាស់។ ( ពង្រីកនៃ កន. បែបកម្មបំពេញបទ)
- សាន សិស្សថ្នាក់ទី៧ និង ជាជើងឯកខាងកីឡាបាល់ទាត់ បានរង្វាន់ លេខ២។ (ពង្រីកនៃ កន. បែបឧបបទ )
- សៀវភៅ ដែលគេស្រលាញ់ ហើយថែទាំបានល្អ ធើ្វឲ្យគេចូលចិត្តអានរាល់ថ្ងៃ (ពង្រីក នៃកន. បែបឃ្លារណប )