ជំពូក ១ គណនេយ្យសម្រាប់កិច្ចប្រតិបត្តិការទំនិញ

បន្ទាប់ពីបានសិក្សាជំពូកនេះអ្នកអាចមានលទ្ធភាពដឹងពី: 1. ភាពខុសគ្នារវាងសហគ្រាសសេវាកម្មនិងក្រុមហ៊ុនទិញលក់ទំនិញ។ 2. ការកត់ត្រាទិញទំនិញតាមរបៀបធ្វើសារពើភ័ណ្ឌរាប់ជាក់ស្តែង។ 3. ការកត់ត្រាចំណូលលក់ទំនិញតាមរបៀបធ្វើសារពើភ័ណ្ឌរាប់ជាក់ស្តែង។ 4. ជំហានក្នុងវដ្តគណនេយ្យសម្រាប់ក្រុមហ៊ុនទិញលក់ទំនិញ។ 5. ការបង្ហាញពីច្រើនដំណាក់កាលនិងតែមួយដំណាក់កាលក្នុងការរៀបចំរបាយការណ៏ចំណូល។ 6. ការគណនានិងសារៈសំខាន់នៃប្រាក់ចំណេញដុល។ ១.កំណត់ពីអត្តសញ្ញាណខុសគ្នារវាងសហគ្រាសសេវាកម្ម និងក្រុមហ៊ុនទិញលក់ទំនិញ

ក្រុមហ៊ុនទិញលក់ទំនិញ

ក្រុមហ៊ុនទិញលក់ទំនិញ គឺសហគ្រាសមួយដែលបានទិញនិងលក់ទំនិញក្នុងគោលបំណងដើម្បីទទួលបានប្រាក់ចំណេញ។ 1. ការលក់ដុំទៅឱ្យអ្នកលក់រាយបន្ត 2. អ្នកលក់រាយបន្តលក់ទៅឱ្យអតិថិជន ប្រភពនៃប្រាក់ចំណូលជាចម្បងគឺការទិញលក់ទំនិញ។ វដ្តនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសេវាកម្មនិងក្រុមហ៊ុនលក់ទំនិញ

២. ការទិញទំនិញ  នៅពេលទំនិញត្រូវបានទិញសម្រាប់លក់បន្តទៅឱ្យអតិថិជន,គណនីស្តុកទំនិញត្រូវបានកត់ត្រាខាងឥណពន្ធនៃថ្លៃដើមទំនិញ។ដូចជា ការលក់ ការទិញអាចត្រូវបានជាសាច់ប្រាក់ឬក៏ជឿ(ឥណទាន) ។  ការទិញនេះជាធម្មតាត្រូវបានកត់ត្រាដោយអ្នកទិញនៅពេលដែលទំនិញត្រូវបានទទួលពីអ្នកលក់។  ការទិញជឿត្រូវតែមានវិក័យប័ត្រទិញសម្រាប់ជាភស្តុតាងគាំទ្រ។