ភូមិខ្មែរ

និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយអ៊ែល ប៊ុណ្ណា ច្រៀងដោយ ណួយ វណ្ណេត

១/ កើយដៃនឹករលឹកភូមិខ្មែរ ដីចំការស្រែជីវភាពសប្បាយ (ស្ទួន) ដងស្ទឹងបឹងអូរប្រឡាយ ដើមឈើត្រសាយមានផ្លែមានផ្កា។

២/ នៅក្នុងភូមិ មានចេកក្រូចស្វាយ កន្ទួតព្រីងបាយដូងល្ហុងសេដា (ស្ទួន) ខ្នុរទៀបម្កាក់ម៉ាក់ប្រាងស្លា ហុចផលផ្លែផ្កាគ្រប់ៗរដូវ។

៣/ មាន់ញីខ្តតឡើងទម្លាក់ពង ហ្វូងជ្រូងអឺងកងទន្ទឹងចាំផ្លូវ (ស្ទួន) កន្ទក់បុកដើមចេកឆៅ ជ្រូកពួយអស់ទៅពិតឆាប់ធាត់ធំ។

៤/ ទាយំកាបក្រាបក្បែរក្រោលគោ ក្របីសេះហោរឆ្កែព្រុសឆ្មាយំ (ស្ទួន) ក្អែកបូលខ្វកមាន់រងាវជុំ សៀងចង្រិតយំកំដរភូមិស្ងាត់។

៥/ ម៉ែដាំបាយពុកទៅចំការ យាយពិសារស្លា តាតាទៅវត្ត (ស្ទួន)​ ក្មេងទៅរៀន អ៊ំវិញត្បាញព្រ័ត មីងពូវិញរត់ធ្វើចំការស្រែ។

៦/ ជីវិតភូមិសុខសន្តិភាព ទោះក្រខ្សត់ទាបគ្មានទ្រព្យនឹងគេ (ស្ទួន) រស់នៅសាន្តត្រាណម្ល៉េះទេ ភូមិស្រុកដីម៉ែ ខ្មែរអើយថែផង។