ភូមិគ្រញូង

កែប្រែ

ស្ថិតនៅក្នុងឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ភូមិនេះមាន៤០០ខ្នងផ្ទះ ផ្ទះនីមួយៗសង់ឡើងជាជួរៗផុតពីដីប្រជនក្នុងភូមិនេះ៧០%ជាកសិករ​និង៣០%ជាមន្រ្ដីរាជការប្រជាជនទីនេះភាគច្រើនប្រកបរបរ​ជាកសិករ​នៅក្នុងភូមីមានសាលាមត្តេយ្យនិងសាលាបឋមសិក្សាមួយកន្លែង ភូមិនេះគ្មានមណ្ឌលសុខភាពទេប៉ុន្តែមានឪសថស្ថានច្រើនកន្លែងនៅក្នុងភូមិនៅតាមផ្ទះនីមួយៗមានដំណាំហូបផ្លែច្រើនប្រភេទការស់នៅក្នុងភូមិមានភាពចុះសម្រុងគ្នាបានល្អចេះចែករំលែកនិងជូយយកអាសាគ្នាទៅវិញទៅមកប្រជាជននៅក្នុងភូមិភាគច្រើនកាន់សាសនាព្រះពុទ្ធ។

ទីតាំង​ភូមិសាស្រ្ត

កែប្រែ

មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៧A តាមក្លោងទ្វាវត្តគិរីជ័យារាម។

ព្រំប្រទល់

កែប្រែ
គឺជាភូមិនៃកម្ពុជា។ មានព្រំប្រទល់នៅខាងលិចជាប់ភូមិតាហៀវលើខាងកើត ភូមិហូចនៅខាងជើង ភូមិវាលម្លូនៅខាងត្បូង 

ភូមិពោធិ៍ស្រុកនិងភូមិឡរ ។

ប្រវត្តិសាស្រ្ត

កែប្រែ

កាលពីដើមឡើយភូមិគ្រញូងជាភូមិមួយមានដើមគ្រញូងជាច្រើនដុះនៅខាងដើមភូមិក្បែរវត្តមួយ ដើមគ្រញូងទាំងនោះជាកន្លែងស័កសិទ្ធនាក់ភូមិនាំគ្នាទៅបន់ស្រន់នៅទីនោះដើម្បីសុំសេចក្ដីសុខថែមទៀតតែក្រោយមកវត្តក៏ត្រូវបានប្ដូរទៅកន្លែងថ្មីទៀតហើយដើមគ្រញូងទាំងនោះត្រូវបានគេលួចកាប់អស់រហូតមកដលើបច្ចុប្បន្ននៅសល់តែគល់ពុកតែប៉ុណ្ណោះនិងមានអាស្រមលោកតាដំបងគ្រញូងមួយនៅក្បែរនោះផងដែរ។

សេដ្ឋកិច្ច

កែប្រែ

សេដ្ធកិច្ចនៅភូមិគ្រញូងប្រជាជនប្រកបររបរ​ជាកសិករ ។​​ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមានជីវភាពគ្រប់គ្រាន់ព្រោះពួកគាត់ភាគច្រើនបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកសិករកម្មករ ធ្វើការអោយគេ ដូចជា កម្មករច្រូត កាត់ សំណង់ ចម្ការកៅស៊ូ និង​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។

វប្បធម៍

កែប្រែ

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។

អាកាសធាតុ

កែប្រែ

នៅទីនោះអាកាសធាតុគឺអំណោយផលវល្អមិនក្តៅខ្លាំងហើយមានភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការពុំមាន ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំឡើយ។

ការអប់រំ

កែប្រែ

សាលាបឋមសិក្សា

កែប្រែ

ការអប់រំ ក្នុងភូមិគ្រញូងមានសភាពមមាញឹកដូចភូមិមួយចំនួនដែល ហើយចំនួនគ្រឹះស្ថានអប់រំក៏មានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងភូមិគ្រញូងក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា ផងដែរ។ប្រជាជននៅទីនេះបានទទួលការអប់រំទូលំទូលាយដោយសារជីវភាពគ្រប់គ្រាន់ និងពេលវេលាសម្រាប់សិក្សា បានច្រើន។

ទំព័រគំរូ:ភូមិ-រាជធានីកម្ពុជា ទំព័រគំរូ:ភូមិគ្រញូង

ចំណាំ

កែប្រែ