ជាភូមិមួយស្ថិតក្នុង ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។​ ប្រជាជនក្នុងភូមិនេះភាគច្រើនធ្វើស្រែចំការ​​ និងទំនេរពីធ្វើស្រែចំការ​​អ្នកខ្លះធ្វើការរោងចក្រ​ អ្នកខ្លះទៀតលក់ដូរម្ហូបអារហារ​ និងការងារជាច្រើនផ្សេងទៀត។ ក្នុងភូមិនេះមានសាលារៀនចំនួនមួយដែលមានចាប់ពីថ្នាក់ទី ១ ដល់ទី​ ៩ ដែលធ្វើឲ្យមានភាពងាយស្រួលដល់សិស្សានុស្សិសក្នុងការសិក្សា​ និងមានរោងចក្រស៉ីម៉ង់K-cement មួយ និងមានវត្ត២ ហើយមានប្រជាជនប្រហែល១១៥០នាក់ ប្រហែលជា២១៥គ្រួសារ។ភូមិនេះតូចបន្តិចតែប្រជាជនភាគច្រើនមានជីវភាពធូរធារគួរសម​​ ប៉ុន្តែក៏មានមួយចំនួនមានជីវភាពលំបាកផងដែរ។ភូមិច្រកឃ្លៃ មានព្រំប្រទល់ខាងជើងជាប់ ភូមិស្រែព្រៃ ខាងលិច ជាប់ភូមិចង្កៀង ខាងកើតជាប់ ភូមិទូកមាស និងខាងត្បូងជាប់​ស្រូវលើ ភូមិ។ ហើយភូមិច្រកឃ្លៃគឺមានភាពស្រស់ស្អាតណាស់និងប្រជាជនជាច្រើនហើយចេះស្រលាញ់រាប់អាននិងចេះជួយទុក្ខ​ធូរះគ្នាទៅវិញទៅមកមិនរើសអើងអ្នកមានឬអ្នកក្រអ្នកមានឡើយ។ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​សាលារៀម​មន្ទីពេទ្យមណ្ឌលសុខភាព​ជាពិសេសសំណង់ផ្ទះប្រជាជនគឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​វិស័យកសិកម្មដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។នៅក្នុងភូមិនេះសំបូរទៅដោយដំណាំ និងបន្លែផ្លែឈើ ដូចជា ដើមត្នោត​ ល្ហុង ស្វាយ ក្រូច​ ត្របែក ។

សេដ្ធកិច្ច

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៥០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

សន្តិសុខ

ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ នេះក៏ព្រោះមានរឺតបន្តឺងយ៉ាងខ្លាំង​ទៅលើបញ្ហានេះ​ ដោយយកចិត្តទុកដាក់បំផុត ​។

ការអប់រំ

ការអប់រំក្នុងភូមិនេះមានការរៀនសូត្របានខ្ពង់ខ្ពស់ដោយសារតែ មានលោកគ្រូអ្នកគ្រូប​ង្រៀនបានគ្រប់គ្រាន់​ភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់អនុវិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។

វិស័យសុខាភិបាល

ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។