ភូមិត្រពាំងអង្គ(ឃុំកំពែង)

ភូមិត្រពាំងអង្គមានទីតាំងស្ថិតនៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ភូមិត្រពាំងអង្គចែកចេញជាពីភូមិគឺភូមិត្រពាំងអង្គខាងជើង និងភូមិត្រពាំងអង្គខាងត្បូង។ ភូមិនេះមានវត្តមួយសម្រាប់ឱ្យប្រជាជនក្នុងភូមិធ្វើបុណ្យនោះគឺវត្តអង្គមានជ័យ។ ចំណែកវិស័យអប់រំវិញភូមិនេះមានសាលាបឋមសិក្សាត្រពាំងអង្គ។ ភូមិត្រពាំងអង្គមានព្រំប្រទល់ខាងកើតជាប់ភូមិចំណោម ភូមិថ្មី ភូមិតាឡូង ចំណែកខាងត្បូង ខាងលិច និងខាងជើងជាប់និងបឹងទាំងអស់់។ នៅរដូវវស្សាទឹកបឹងមានឡើងព័ន្ធជុំវិញភូមិដូចជាទីកោះមួយផងដែរ។

ទួលបុរាណ កែប្រែ

ទួលបុរាណ ដែលមានសេសសល់មានដូចជា វត្តអង្គមានជ័យ ទួលតាឥន្ទ្រ ស្រះទឹកបុរាណខាងលិចភូមិ កន្លែងលោកតាមុឺនជាដើម។