ភូមិទៀមចាស់
ភូមិទៀមចាស់ ស្ថិតនៅក្នុង ឃុំកំពង់សា្វយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ភូមិទៀមចាស់ មានចម្ងាយ ១១គីឡូម៉ែត ពីទីរួមខេត្តកំពង់ធំមក ។ ដើមកំណើតនៃភូមិទៀមចាស់ គឺកាលពីបុរាណកាល គេមានកន្លែងលក់ស្រាមួយ ឫគេហៅថាទៀមស្រា ដ៏ល្បីល្បាញ់មួយដែលនៅសល់ពីមុនមក ទើបចាស់បុរាណដាក់ឈ្មោះថា ភូមិទៀមចាស់រហូតមកដល់ សព្វថ្ងៃនេះ។ ហើយប្រជាជន នៅទីនោះប្រកបមុខរបរ កសិកម្មដើម្បីចិញ្ចឹមជីវិត ហើយមួយភាគតូច លក់ដូរចាប់ហួយ នៅផ្ទះបន្តិចបន្តួច ។ បច្ចុប្បន្ននេះ អ្នកភូមិទៀមចាស់ មានការរីកចំរើន ដោយសារតែប្រជាជនយើងមានភាពឆ្លាសវៃជាងពីមុន គឺពួកគេ បានរកវិធីសាស្រ្តក្នុង ការប្រកបរបរកសិកម្ម អ្នកខ្លះធ្វើស្រែមូយឆ្នាំបានពីរដង ដែលគេធ្វើស្រែវស្សាផង និងស្រែប្រាំងផង ។ ហើយដោយសារតែ ឥលូវនេះ មានរបស់របរប្រើប្រាស់ គ្រប់គ្រាន់ ហើយព្រមទាំងមាន ឧបករណ៏ទំនើបទានសម័យ ប្រើប្រាស់មានគោយន្ត ទើបធ្វើអោយកសិកម្មមានការរីកចំរើនជានមុន ជាលំដាប់ ។ ក្រៅពីប្រកបរបរកសិកម្ម អ្នកខ្លះឆ្លាត ដើររកទិញអង្ករពីតាមភូមិ ដើម្បីយកទៅលក់នៅទីរួមខេត្ត ។ នៅក្នុងភូមិទៀមចាស់ បច្ចុប្បន្ននេះ មានសមត្តិផលដូចជា មានសាលារៀនពីរកន្លែង ទល់មុខគ្នា មួយគឺសាលាបឋមសិក្សាទួលក្បិល និងសាលាវិទ្យាល័យទួលក្បិល ហើយអ្នកភូមិ ស្រុកជិតៗនោះ អាចសិក្សានៅទីនោះ តាំងពីថ្នាក់ទី ១ រហូតដល់ថ្នាក់ទី ១២ ។ ហើយនៅភូមិនោះក៏មានវត្តអារាមមួយ គឺវត្តតាលវ័ន្តក្តីចារ្តិ៍ ឫវត្តក្តីចារ្តិ៍ ។