ភូមិព្រៃក្រឡាជាភូមិដែលស្ថិតនៅក្នុង​ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលធ្វើដំណើរមកពីក្រុងភ្នំពេញតាមផ្លូវ ជា​តិ​លេ​ខ​​​​​៣៣​​​​ នៅភូមិនេះមានប្រជាជនរស់នៅប្រមាណ៨០គ្រួសារ​ហើយ​ប្រជាជន​ចេះស្រលាញ់​គ្នាទៅវិញ​ទៅ​មកនិងមិនដែលមានជម្លោះកើតឡើងទេ ប្រជាជន​ក្នុងភូមិនេះ​ភាគ​ច្រើន​ប្រកប​មុខ​របរលក់​ដូរនិងកាត់ដេរនិងធ្វើស្រែចំការភាគតិច​ហើយនៅក្នុងភូមិមានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់ ក្មេងៗចាប់ពីថ្នាក់ទី៦ចុះនាំគ្នាមករៀននៅនៅសាលាព្រៃក្រឡាព្រោះសាលាស្ថិតនៅ​ចំកណ្ដាលនៃ​ភូមិ​និងមានអគារសិក្សាចំនួន៤ខ្នងមានទីធ្លាធំទូលាយងាយស្រូលក្នុងការសិក្សារៀនសួត្រ ហើយសិស្សានុសិស្ស​ចាប់ពី​ថ្នាក់ទី៧​ ឡើងទៅ​នាំគ្នា​​ទៅរៀននៅវិទ្យាលយ័ទូកមាសទាំង​​អ​ស់ ហើយសិស្ស​នៅ​ជិត​​ភូមិព្រៃក្រឡាដូចជាភូមិក្រាំដូង ភូមិសំពរ័ ភូមិព្រៃធំ ភូមិស្រែកាន់ ​ក៏ទៅ​រៀន​នៅ​ទីនោះ​ដែរ​ សាលាមានអគារចំនួន៨ខ្នងដែល២ខ្នងជាអគារពីរជាន់ មានកន្លែងកន្លែងផ្ញើរកង់និងម៉ូតូ កន្លែងលេងបាល់ទាត់ បាត់ប៉ះ បាល់ទះដោយសារតែនៅក្នុងភូមិមានការអភិវឌ្ឍន៏សិស្សភាគច្រើនជិសម៉ូតូមករៀន

ព្រំប្រទល់​

កែប្រែ

ខាងជើងជាប់ក្រាំងដូង​​​​​ ខាងត្បូងជាប់ព្រៃចេក ខាងកើតជាប់ស្រែកាន់ ខាងលិចជាប់ទូកមាស

ទេសចរណ៍

កែប្រែ

​​ភ្នំទូកមាស គឺជាភ្នំមួយដែលមានទីតាំងនៅស្រុកបន្ទាយមាស​​​​​​​​​​​​ ខេត្តកំពត ។​ បច្ចុប្បន្នប្រែក្លាយជារោងចក្រដែលគួឱ្យចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឋនៅបន្ទាយមាស​​​​​​​​​​​​ហើយក៍បានដិងឮគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវបរទេសជាច្រើន បានមកធ្វើការ យ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រជាពលរដ្ឋ និងប្រធានសហគមន៍មូលដ្ឋានក៍បានឱ្យដិងថា តំបន់នេះ មានចំនុចសំខាន់ៗជាច្រើនទៀត ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍។ ហើយគេក៍សង្ឃឹមថា​​ភ្នំទូកមាស គឺជាកន្លែងដែលមានប្រជាប្រិយភាពសម្រាប់ប្រជពរដ្ឋទាំងអស់គ្នា។ ​​ភ្នំទូកមាស ជារោងចក្រប្រវត្តិសាស្ត្រមួយ ស្ថិតក្នុងទឹកដីខេត្តកំពតឯខ្លះទៀតហៅ “ភ្នំបាក់” ដែលនៅកណ្តាលភ្នំមានបរិវេណវាលល្ហល្ហេវ ជាទីស្ថានពោរពេញដោយភាពសុខដុមគ្មានពីរ បើយើងចោលភ្នែកសម្លឹងទៅលើនឹង ឃើញផ្ទៃមេឃគ្របជិតបង្កើយជារង្វង់មូល អាស្រ័យតាមរាងរៅនៃចន្លោះផ្ទាំងថ្មបាញ់ចេញពីបាតភ្នំនោះ។ ប្រសិនបើងាកមកខាងមុខផ្លូវចូលទៅក្នុងភ្នំវិញ មានវត្តមួយឈ្មោះថា វត្តគិរីសីលា ដែលតាជីយាយជី និងព្រះសង្ឃកំពុងគង់នៅដូចបណ្តាទីអារាមដទៃៗទៀតដែរ។ ក្នុងភ្នំមានល្អាងជាច្រើនព័ទ្ធជុំវិញទីវាលមួយ ដែលទទួលពន្លឺព្រះអាទិត្យដ៏ភ្លឺចិញ្ចាច ហើយពេលភ្ញៀវទាំងឡាយងើបសម្លឹងមើលទៅលើឃើញផ្ទៃមេឃនៅកៀកបង្កើយ គ្របពីលើរាងជារង្វង់មូលដូចខ្ទះ ដែលធ្វើឱ្យអារម្មណ៍ហាក់នៅទីស្ថានមួយ ពោរពេញដោយភាពសុខដុមគ្មានពីរ។ នៅតាមល្អាងនីមួយៗមានសំណាកជារូប ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលរូប និងឧបករណ៍ទាំងនោះពេលភ្ញៀវចូលទស្សនានឹងមានមគ្គុទេសក៍ ពន្យល់ប្រាប់តាមលំដាប់លំដោយយ៉ាងស្ទាត់ជំនាញ។ ដូច្នេះ ក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ ត្រូវជួយថែរក្សាភ្នំកំពង់ត្រាច ឱ្យនៅបានគង់វង្សយូរអង្វេង ដើម្បីសម្រស់ធម្មជាតិភ្នំររៀងរហូតតទៅ៕

ការអភិវឌ្ឍណ៍

កែប្រែ

ផ្លូវអន្ដរជាតិ ប្រវែងប្រមាណ ១២គីឡូម៉ែត្រ កំពុងចាប់កសាងឡើង នាចុងឆ្នាំ២០១១នេះ ចាប់ពីព្រំប្រទល់ប្ររទេសវៀតណាម រហូតមកដល់ ស្រុកកំពង់ត្រាច។ ការចាប់កសាងផ្លួវនេះ មានផលប៉ៈពាល់ចំពោះ​ផ្ទះរបស់ប្រជាជន​ ប៉ុន្ដែដំណោះស្រាយជាច្រើន ត្រូវបានសំរួល ហើយការកសាងចាប់ធ្វើបន្ដ។ គំរោងកសាងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមាន ជាភាពធូរធា។

ការអប់់រំ

កែប្រែ

ចំពោះវិស័យអប់រំក្នុងភូមិកោះខ្លូតមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។

សន្តិសុខ

កែប្រែ

ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។

វិស័យសុខាភិបាល

កែប្រែ

ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។

សេដ្ផកិច្ចនៅភូមិព្រៃក្រឡា

កែប្រែ

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ម្រេច ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពង់ត្រាច ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វប្បធម៌

កែប្រែ

ប្រជាជនស្រុកបន្ទាយមាសអូរតូចភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា ។ ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់គ្នាជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងផ្ទះ បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )។

ប្រវត្តិសាស្រ្ត

កែប្រែ

កាលពីដើមឡើយស្រុកបន្ទាយមាស គ្រានតែជាស្រុកមួយដែលមានភ្នំ ៣ ទៅ ៤កន្លែង តែផ្លូ​វនៅជុំវិញភូមិ ហើយទាំងស្រុកផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាក់ណាស់ក្នងការធ្វើដំណើរហើយនៅក្នុងស្រុក ហើយជាស្រុកដែលនៅេះជាប់និងព្រំប្រទល់វៀតំណាម ហើយប្រជាជនទាំងអសស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ​ ដំណាំ្រស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។