ភូមិមានរិទ្ធិ
ភូមិមានរិទ្ធិជាភូមិមួួយក្នុងចំណោមភូមិចំនួន៥ដែលមានប្រជាេជនរស់នៅដោយប្រកបមុខរបរផ្សេងៗគ្នា ដូចជាធ្វើស្រែ ធ្វើកចំការ និងដាំដំនាំផ្សេងៗ ។ហេដ្ធារចនាសម្ព័ន្ទផ្សេងៗ ដូចជា ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន។លើសពីនេះទៅទៀតហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាមកូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ។ភូមិនេះជាភូមិមួយដែលប្រជាជនមានជំនឿរលើបរមីផ្សេង ដែលគេអោយឈ្មោះថា ភូមិមានរីទ្ទ ។ មានផល្លូវលំចំនួន១ខ្សែដែលឆ្លងកាត់ភូមិត្រពាំងរុននិងភូមិអង្លង់គគីរ ផ្លូវនេះមានលក្ខណះតូចហើយប្រជាជនធ្វើដំណើររាល់ថ្ងៃ។ភូមិមួួយនេះមានប្រជាជនចំនួន ជាង៧០០គ្រួសារ ចំនួន៣ភាគរយប្រកបមុខរបរឡើងត្នោតនិង។
ទីតាំងភូមិសាស្រ្ត
កែប្រែភូមិមានរិទ្ធមានផ្ទៃដីប្រមាណ 4.05 km²និងមានទីតាំងប្រមាណ៥គមពីផ្លូវជាតិលេខ៣[១]ចេញពីក្រុងកំពតទៅភ្នំពេញ។ ផ្លូវលំដែលទៅកាន់ផ្លូវជាតិ មានចំងាយ៤គម។ផ្លូវលំទាំង១ខ្សែនេះអាចធ្វើដំនើរដោយរថយន្ត ឬតោចក្រយាន្តយន្តបានពិបាកតែខែវស្សាតែប៉ុណ្ណោះ។ប៉ុន្តែសព្វថ្ងៃដោយមានការអភិវឌ្ឍន៍ផ្លូវលំនេះ។ ២[ព្រំប្រទល់] ខាងលិចទល់និងភូមិអន្លងគគីរ ខាងកើតជាប់នឹងភូមិបុះត្របែក ខាងត្បូងជាប់ភូមិត្រពាំងរុន ខាងជើងជាប់និងភូមិ ធំ។ ប្រវត្តិសាស្រ្ត តាំងពីដើមប្រជាជនភូមិមានរិទ្ធប្រកបរបរធ្វើស្រែនឹងដាំដំនាំឡើងត្នោត។ល។
ប្រវត្តិសាស្រ្ត
កែប្រែកាលពីដើមឡើយភូមិមានរិទ្ធ គ្រាន់តែភូមិមួយដែលស្ថិតនៅក្នុងវាលស្រែច្រើន ហើយក្រោយមកប្រជាជនដែលរស់នៅក្នុងភូមិនោះមានជំនឿរលើបរមី និងមានគ្រូខ្មែរច្រើន ។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។ មិនមានទឹកស្អាត និង អគ្គីសនី គ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ប្រជាពលរដ្ខបានពឹងផ្អែកទៅលើទឹកអណ្តូងនិង ភ្លើងទាន និង ចង្កៀងជាចំបង!ហើយរាល់ការធ្វើដំណើរគឺធ្វើតាម រទះគោ(តាមស្រែ) ឬ ថ្មើរជើង ព្រោះផ្លូវ តូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ។
សេដ្ឋកិច្ច
កែប្រែសេដ្ធកិច្ចនៅភូមិមានរិទ្ធធំប្រជាជនប្រកបររបរជាកសិករ និង ធ្វើចំការមួយចំនួនតូច។ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់ដូចគេ។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា កម្មករច្រូត កាត់ សំណង់ រែកអំបិល លី អំបិល និង កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។
អាកាសធាតុ
កែប្រែនៅទីនោះអាកាសធាតុគឺអំណោយផលល្អ ហើយមានភ្លៀងមិនគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការ ផ្តល់ភាពងាយស្រួលដល់ស្រែចំការនិងដំណាំផ្សេងៗ។
ការអប់រំ
កែប្រែការអប់រំ ក្នុងភូមិមានរិទ្ធ នៅក្នុងភូមិនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាត់ជួយធ្វើការដើម្បីរកចំណូល។
ការអភិវឌ្ឍន៏
កែប្រែចំពោះការអភិវឌ្ឈន៍ចំពោះភូមិមានរិទ្ធ វិញបើនិយាយពីផ្លូវមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោយមានផ្លូវលំធំទូលាយជាងមុន ដោយសារតែអ្នករស់នៅក្នុងភូមិនោះផ្ទាល់ប្រមូលលុយគ្នាដើម្បីទិញដីចាក់ពង្រីកធ្វើផ្លូវអោយធំ និងមានភាពងាយស្រួលធ្វើដំណើរជាងមុន ។ភាគច្រើនផ្លូវនៅទីនោះខូចនៅរដូវវស្សាដដោយសារតែឡានដឹកដីធំៗឩស្សាហ៏ចូលទៅតាមផ្លូវនោះ ព្រោះអ្នកបើកបរឡានទាំងនោះគឺជាអ្នកដែលរស់នៅក្នុងភូមិនោះដែលជាអ្នកធ្វើការសុីឈ្នួលបើកបរឡានដឹកដីលក់អោយគេ។ មន្ទីរពេទ្យមានតែនៅក្នុងឃុំតែប៉ុណ្ណោះមិនមាននៅក្នុងភូមិមានរិទ្ធទេ៕ប៉ុន្ដែមន្ទីរពេទ្យនោះក៏មិននៅឆ្ងាយពីភូមិនោះប៉ន្មានដែរ ដែលយើងអាចធ្វើដំណើរដោយថ្មើរជើងបាន។ សាលារៀនក៏ដូច្នោះដែរមានតែនៅក្នុងឃុំតែប៉ុណ្ណោះមិនមាននៅក្នុងភូមិត្រពាំងធំទេ៕ប៉ុន្ដែមន្ទីរពេទ្យនោះក៏មិននៅឆ្ងាយពីភូមិនោះប៉ន្មានដែរ ដែលយើងអាចធ្វើដំណើរដោយថ្មើរជើងបាន។ អណ្ដូង អណ្ដូងលូមានតែនៅតាមតំបន់តែប៉ុណ្ណោះ មិនមានគ្រប់គ្រាន់នៅតាមផ្ទះនីមួយៗនោះទេ។ ភាគច្រើនប្រើប្រាស់ទឹកម៉ាសីុនដែលទិញមកពីគេ តាមរយៈ កាដុង និង រទះអូស ដោយកង្វះខាតនៅទឺកប្រើប្រាស់នៅរដូវប្រាំង ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។ឮ