ភូមិស្រែត្រែង
ភូមិស្រែត្រែង ប្រជាជនរស់នៅក្នុងភូមិស្រែត្រែង មានជីវភាពប្រចាំថ្ងៃភាគច្រើន ប្រកបមុខរបរជា កសិសរ ខ្លះ លក់ដូរ ធ្វើមុខជំនួញអង្អរ ជួញមាន់ ជួញជ្រូកផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើជាមន្ត្រីរាជការ ដូចជា គ្រូបង្រៀន ប៉ុលិស មេឃុំ មេភូមិ។ ប្រជាជននៅទីនោះ មានជីវភាពធូធាច្រើន ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើន ជាគ្រួសារមានជីវភាពល្អ ប្រសើរ ចំណែកការធ្វើស្រែវិញ គឺ ដីនៅទីនោះមានជីជាតិល្អ បើគ្រោះធម្មជាតិអំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។