ភូមិស្វាយផ្អែម
ភូមិស្វាយផ្អែមគឺជាភូមិមួយដែលស្ថិតនៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត.ដែលមានចំងាយ ៤១គីឡូម៉ែត ពីទីរួមខេត្តកំពត ហើយបច្ចុប្បន្ននេះឃើញថាភូមិនេះមានប្រជាជនប្រមាណ ២០០០ គ្រួសារ ។ហើយក្នុងនោះដែរប្រជាជនរស់នៅយ៉ាងចុះសម្រុងគ្នា ។ ភូមិនេះកំពុងមានការអភិវឌ្ឃន៏បន្តិចបន្តួចខាងផ្នែកហេត្ថារចនាសម្ពន័ ដូចជា ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ វិស័យកសិកម្ម ពាណិជ្ជកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង ដោយសារមានប្រឡាយគ្រប់គ្រាន់សម្រាប់ប្រកបរបរធ្វើស្រែចំការ។ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្តរាជការ ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៥០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទួល ទិន្នផលកើនជាងឆ្នាំកន្លងទៅ២០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តាប់បន្សំជាច្រើនទៀតដូចជា ស្វាយ ទាប ដូង អំពៅ ដំឡូង ត្រាវ ពោត ស្ពី ...ល។ ជាពិសេសគឺដំណាំដូង ដែលជាដំណាំនាំមុខគេបង្អស់នៅតំបន់នោះ ដំណាំដូងនេះវាមានតម្លៃខ្ពស់ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារកំពង់ត្រាច ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។ ហើយភូមិនេះផងដែរពុំមានផ្សារទេ ប្រសិនបើប្រជាជនចង់ទៅផ្សារនោះគឺមានតែទៅផ្សារកំពង់ត្រាចដែលនៅជិតផ្ទះជាងគេនៅក្នុងស្រុកនេះ ។ ប្រជាជននៅទីនោះ គឺធ្វើដំណើរដោយ ម៉ូតូ ឡាន កង់ជាដើម ទៅតាមលទ្ធភាពដែលអ្នកភូមិមាន ។
ការអភិវឌ្ឃន៏
កែប្រែហើយសព្វថ្ងៃនេះ កុំពងតែកសាងវិហារដែលមានទំហំធំហើយខ្ពស់ដែលនៅវិហារនេះមានរូបល្អប្រណិតហើយពេលមានពិធីបុណ្យចូលឆ្មាំខ្មែរគេតែងតែរៀបចំពីធីទួទលទេតាឆ្នាំថ្មី ចំនែកយុវជន យុវនារី បាននាំគ្នាលេង ល្បែប្រេជាប្រិយគ្រប់ប្រភេទនៅតាមវត្ថស្វាយផ្អែមនោះ ហើយ ប្រជាន់ទោំអស់តែងជួយគ្នាទៅវិញទៅមកដោយគ្មានគិតពីការនឿយហត់។មានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងភូមិនោះ ។ហើយបានកសាងផ្លូវ សំរាប់ប្រជាន់ងាយស្រួលធើ្វដំណើ ប្រកបមុខរបរ បើនិយាយពីស្ថានភាពរស់នៅក្នុងពីមុនប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេពីព្រោះមានអ្នកចេះដឹងតិចតួច។សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងពីមុនគឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ភូមិស្វាយផ្អែម មានលក្ខណះល្អប្រសើរ ហើយមានការបង្កើតនូវ មណ្ឌលសុខភាពសំរាប់ប្រជាជន លទ្ធផលនៃការបង្កើតមណ្ឌលសុខភាពបានធ្ចើអោយអត្រាមរណះរបស់ប្រជាជន(កុមារ/ ស្រ្តី/ មនុស្សចាស់) មានការថយចុះ។ ដោយឡែកនៅក្នុងភូមិនេះបានកសាងសាលាសំណាក់សំរាប់ធ្ចើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។មួយវិញទៀតនៅក្នុងភូមិសំរោងបានបង្កើនជាផ្សារលើលក់ទំនិញ ដើម្បីបម្រើតម្រួវការរបស់មនុស្សដែលរស់នៅទីនោះ ហើយក៏ជាមធ្យោបាយរកប្រាក់ចំណូលដ៏ល្អសម្រាប់គ្រួសារនីមួយៗ។ ស្របនេះដែរការបង្កើតជាផ្សារ លើទីប្រជុំ កន្លែងសំរាប់បង្រៀនអក្សរដល់ក្មេងៗ នៅកន្លែងណាមួយ គឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិ ហើយធ្វើអោយប្រទេសជាតិបានរីកចំរើន និង លូតលាស់គ្រប់វិស័យទាំងអស់។ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិស្វាយផ្អែម លើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។បើយើងងាកមកមើលភូមិស្វាយផ្អែម វិញម្តងភូមិនេះបានបង្កើតមណ្ឌលសុខភាព និងមានគ្រួពេទ្យជំនាញៗចាំទទួលបម្រើ និង មើលថែរក្សាយ៉ាងស្ចិតស្វាញចំពោះអ្នកជម្ងឺ ដែលបានទៅសម្រាកនៅទីនោះ។
ភូមិស្វាយផ្អែមធានាសុវតិ្តភាពជូនប្រជាជនបានកំរិតមធ្យម ពីព្រោះប្រជាជននៅក្នុងភូមិនអនុវត្តបាន ក្នុងការគោរពសិទិ្ទមនុស្សការគោរពច្បាប់ប្រទេសនិងអនុវត្តលទិ្ទប្រជាបតេយ្យ។
ប្រវត្តិភូមិស្វាយផ្អែម
កែប្រែប្រវត្តិរបស់ភូមិនាពេលបច្ចុប្បន្ន ភូមិស្វាយផ្អែមគឺជាភូមិមួយដែលមានទីតាំងស្ថិតនៅ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ហើយក៏ជាភូមិមួយដែលកំពុងតែអភិវឌ្ឍន៍។ ភូមិស្វាយផ្អែមមានប្រជាជនសរុបប្រមាណជា ១៨៤២ នាក់។ក្នុងនោះមានស្រីចំនួន៨២២នាក់ ប្រុសមានចំនួន១០២០ និងមានចំនួន១៣៣គ្រួសារ ២៣៣ និងមានផ្ទះចំនួន ២៧០ខ្នង។សព្វថ្ងៃប្រជាជនរស់នៅមានចំនួន ១២៥០នាក់ប៉ុនោះក្រៅពីនោះគឺប្រជាជនមួយចំនួនបានចាកចេញ ពីផ្ទះដើម្បីទៅប្រកបរបរចិញ្ចឹមជីវីត ខ្លះធ្វើចំណាកស្រុកខ្លះទៀតទៅរៀនបន្ត។ ហើយភូមិស្វាយផ្អែម នេះមាន វត្តចំនួន១ សាលាបឋមសិក្សាចំនួន១ (សាលាបឋមសិក្សាវត្តអូរ) ។ភូមិស្វាយផ្អែមពុំមានមណ្ឌលសុខភាព, ភ្នំ, ទឹកបឹង, ទេ មានតែប្រលាយ តូចៗពីរខ្សែរប៉ុនោះសម្រាប់ឲ្យប្រជាជនធ្វើស្រែចំការ។
ទំនៀមទំលាប់ក្នុងភូមិ
កែប្រែការស្លៀកពាក់តាមប្រពៃណីខ្មែរ អ្នកភូមិភាគច្រើនជាជនជាតិខ្មែរ និងនិយាយភាសារខ្មែរជាភាសារផ្លូវការ ហើយមនុស្សជាង ៩៩%ជាអ្នកជឿ និងកាន់ព្រះពុទ្ធសានាជាច្បង។ ហើយពេលមានបុណ្យប្រពៃណីរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ អ្នកភូមិតែងតែប្រារព្ធពិធីតាមទំនៀបទំលាប់របស់ប្រពៃណីរខ្មែរ។ និងដូចជានៅពេលថ្ងៃចូលឆ្នាំគេតែងតែលេងនូវល្បែងបប្រជាប្រមិយ ដូចជា លេងលាក់កន្សែង លេងទាញខ្សែរ ចោលឈូង បោះអង្គុញហើយ ពេលទៅវត្តគេតែងនិយមស្លៀកសំពត់ អាវប៉ាក់ ហូលផាមួងជាដើម។
ការធ្វើស្រែ
កែប្រែប្រជាជន ៧០%ជាកសិករ ៣០%ជាមន្រ្តីរាជការ។ ហើយប្រជានជនភាគច្រើនធ្វើស្រែ និងដាំដំណាំ ដូចជា ដូង, ស្វាយ, ល្ហុង, ស្ពៃ, ត្រកួន, ជី, ខ្ទឹម។ល។ក្រៅពីការធ្វើស្រែប្រជាជនក៏បានប្រកបរបរ លក់ដូរ និងធ្វើជាឈ្មួញកណ្តាលនិងការធ្វើហត្ថកម្មផ្ទាល់ខ្លួន។
ប្រវត្តិរឿងព្រេង
កែប្រែកាលពីដើមឡើយភូមិស្វាយផ្អែមមិនមែនមានឈ្មោះបែបនេះទេហើយវាក៏មិន ជាភូមិដែរ ដោយកាលពីមុននៅទីនោះ វាមានតែវត្តមួយប៉ុនោះ ហើយនៅក្នុងវត្តនោះមានតែព្រះសង្ឃ ប្រាំបួនអង្គ និងលោកអាចារ្យ ប្រាំនាក់ប៉ុនោះ។តែដល់ពេលក្រោយមកក៏មានមនុស្សដែលជុំលៀស ខ្លួនមកពីឆ្ងាយមកស្នាក់ជាបណ្តោះអាសន្ន ហើយការចូលមករស់នៅក្នុងតំបន់នេះក៏មាន ការកើនឡើងជាបន្តបន្ទាប់ល្មមនិងគេអាចតាំងជាភូមិមួយបាន ហើយក៏ថានិងត្រូវការដាក់ ឈ្មោះឲ្យភូមិ តែមិនដឹងថានិងត្រូវដាក់យ៉ាងម្តេច តែនិងដោយនឹកឃើញថា មានដើមឈើ (ដើមស្វាយផ្អែម) ធំមួយដើមដែលដុះនៅចំកណ្តាលវត្តនោះតែម្តងហើយ ដោយហេតុនេះហើយទើបប្រជាជននៅទីនោះយល់មតិរួមគ្នាដាក់ឈ្មោះឲ្យភូមិនោះថា ភូមិស្វាយផ្អែម រហូតមកដល់សព្វថ្ងៃ។