ភូមិ ជីឃ្មល់
ជាភូមិតូចមួយ ដែលប្រជាជនមានជីវភាពសម្មញ្ញ ។ ប្រជាជនភូមិភាគច្រើនមិនបានទទួលការសិក្សាគ្រប់គ្រាន់ ដោយសារតែមានកង្វះខាតខាងសេដ្ឋកិច្ច និងសាលានៅឆ្ងាយពីភូមិ ។ ក្នុងឆ្នាំ២០០៧នេះ ភូមិជីឃ្មល់មានសាលាបឋមសិក្សាដែលមានពីថ្នាក់មតីយ៍ដល់ថ្នាក់ទី៥ ដែលក្នុងឆ្នាំ២០០៥ មានត្រឹមតែថ្នាក់ទី៣ប៉ុណ្ណោះ ។ សាលាអនុវិទ្យាល័យ និងវិទ្យាល័យត្រូវទៅរៀននៅវិទ្យាល័យថ្នល់បំបែក ដែលមានចំងាយ១៤គីឡូម៉ែត្រពីភូមិ ស្ថិតនៅភូមិថ្នល់បំបែក ស្រុកទ្រាំង ។
ភូមិសាស្ត្រ
កែប្រែភូមិជីឃ្មល់គឺជាភូមិមួយដែលស្ថិតនៅ ក្នុងឃុំគោគព្រេច ស្រុកគីរីវង់ ខេត្តតាកែវ ។ ភូមិនេះ ជាភូមិដាច់ស្រយាល នៅជិតព្រំប្រទល់ខេត្តកំពត ចេញពីផ្លូវជាតិលេខ២ចំងាយ១៤គីឡូម៉ែត្រ ដែលចេញពីផ្លូវជាតិពីភូមិថ្នល់បំបែក ទៅទិសខាងលិចចំងាយ១២គីឡូម៉ែត្រ និងកាច់ទៅខាងឆ្វេងចំងាយ២គីឡូម៉ែត្រ ។ បើមកតាមច្រកផ្លូវជាតិលេខ៣ ត្រូវបតមកតាមច្រកតានី មកទិសខាងកើត ដែលមានចំងាយប្រហែលជាង១០គីឡូម៉ែត្រ ។