ភូមី
វ្រះបាទភូមី (ចិន:婆彌, ភិងអ៊ិង:Pómí) (គ.ស ប្រ.សតវត្សទី៨) រជ្ជកាល (គ.ស ប្រ.ក្រោយ ៧៩៩) ព្រះនាមរបស់ទ្រង់លេចឡើង តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ (ចេនឡាដីគោក រីឯចេនឡាដីគោកវិញ ដែលជាតំបន់ព្រៃភ្នំ និងមានជ្រលងភ្នំស្ថិតនៅខាងជើង ជនជាតិចិនហៅថា វេន-តាន ឬ ព-លូវ ដែលត្រូវនឹងឈ្មោះរបស់កុលសម្ព័ន្ធខ្មែរលើមួយក្រុមឈ្មោះ វ្នៅ ឬ វ្រៅ។) ចេនឡាដីគោកវិញ អាណាចក្រនេះ មានទំហំតែ ៧០០ លីប៉ុណ្ណោះ ហើយដឹកនាំដោយព្រះមហាក្សត្រមួយអង្គ មានព្រះនាមថាត្សៀគីវ។ ឯកសារចិនដដែលខាងលើនេះ ក៏បានបញ្ជាក់ផងដែរថា ព្រះរាជាអង្គនេះបានបញ្ជូនប្រតិភូទូតរបស់ទ្រង់ទៅកាន់ប្រទេសចិនជាច្រើនលើកជាពិសេសនៅឆ្នាំ ៧១៧ និង ៧៥៣ នៃគ.ស។ ម្យ៉ាងវិញទៀតគឺព្រះរាជបុត្ររបស់ព្រះអង្គផ្ទាល់ ដែលបានយាងទៅកាន់ព្រះបរមរាជវាំងចិននៅឆ្នាំ ៧៥៤។ សូមរំលឹកឡើងថា គឺព្រះរាជបុត្រអង្គនេះដែលបានដឹកនាំទ័ពតទល់នឹងនគរណានចាវ។ បន្ទាប់មកមានគណៈទូតវឹនតាន់នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 (អ្នកបើកសវនការ ដែលពេញព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងមន្ត្រីជាន់ខ្ពស់ទាំងបី)។ នៅឆ្នាំ ៧៩៩ បេសកជនម្នាក់មកពីវឹនតាន់មានឈ្មោះថា លីថ្រវ់ឈ្ហ្រីក 李頭及 ក៏បានទទួលគោរម្យងារចិនមួយដែរ។
ភូមី | |
---|---|
វ្រះបាទ | |
រជ្ជកាល | ប្រ.ក្រោយឆ្នាំ៧៩៩ |
រាជ្យមុន | មិនស្គាល់ |
រាជ្យបន្ត | មិនស្គាល់ |
ប្រសូត | ឝ្រេឝ្ឋបុរ |
សុគត | ឝ្រេឝ្ឋបុរ |
ឯកសារយោង
កែប្រែ- វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ក្សត្រនៃចេនឡាគោក រឺ ក្សត្រនៃឝ្រេឝ្ឋបុរ | តដោយ មិនស្គាល់ |
ព្រះរាជគោរម្យងារ | ||
មុនដោយ មិនស្គាល់ |
យុវរាជនៃកម្វុជគោក ចុងសតវត្សទី៨-ដើមសតវត្សទី៩ |
តដោយ មិនស្គាល់ |