ភ្នំដី
ការដ្ឋានយកថ្មសម័យបុរាណ ពិតណាស់ហើយបើគ្មានសម្ភារៈសំណង់នៅជិតក៏ដូនតាខ្មែរមិនបានសាងប្រាសាទដ៏ប្រណិតមួយបានដែរ។ ភ្នំដីនៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រទេសកម្ពុជា ជាភ្នំសំបូរទៅដោយសិលាបាយក្រៀមព័ណលឿងចាស់ប្រកបដោយគុណភាពដែលបុព្វបុរសខ្មែរបានកាត់យក និងបានដឹកជញ្ចូនមកសាងសង់ប្រាសាទបន្ទាយស្រីដ៏ល្អវិចិត្រចាំងចែង ។ ថ្មបាយក្រៀមគេច្រើវាដើម្បីស្ថាបនាជាគ្រឹះ និងជញ្ជាំងដ៏ច្រើនអនេកទាំងមុន នឹងក្រោយសម័យអង្គរ ដោយសារតែថ្មនេះរឹង វាមិនងាយពុកផុយ អាចស៑ាំនឹងអាកាសធាតុបាន វាមានប្រហោងច្រើនអាចស្រូបទឹកនិងកំដៅបានងាយ (វាប្រហែលជាមានរ៉ែដែកក្នុងនោះ២០ភាគរយផងដែរ)[១]។
ឯកសារយោង
កែប្រែ- ↑ Discovery Khmer Temples