ភ្នំសេមេរូ (Semeru) គឺជាភ្នំខ្ពស់ជាងគេនៅកោះជ្វា និងជាភ្នំភ្លើងដែលមានសកម្មភាពខ្លាំងក្លាមួយ។ វាក៏ត្រូវបានគេស្គាល់ថាជា ម៉ាហាមេរូ (មហាមេរុ) ផងដែរ។ វាដុះឡើងនៅឆ្នេរភាគខាងកើតកោះជ្វា។

ភ្នំសេមេរូ

ភ្នំសេមេរូ, ១៩៨៥
កំពស់ពីផ្ទៃសមុទ្រ ៣៦៧៦ម៉ែត
ទីតាំង កោះជ្វា, ឥណ្ឌូនេស៊ី
កំពស់ ៣៦៧៦
កូអរដោនេ 8°6′28.8″S 112°55′12″E / 8.108000°S 112.92000°E / -8.108000; 112.92000
ប្រភេទ Stratovolcano (ភ្នំភ្លើងរស់)
បន្ទុះលើកចុងក្រោយ ឆ្នាំ២០០៨ (កំពុងបន្តសកម្មភាព)
ពំនើងផ្នត់លើកដំបូង មិនដឹង
ផ្លូវឡើងស្រួលជាងគេ ថ្មើរជើង

ប្រវត្តិនៃការផ្ទុះរបស់ភ្នំសេមេរូគឺវែងអន្លាយណាស់។ មានកំនត់ត្រាពីការផ្ទុះចំនួន៥៥រួចមកហើយ គិតតាំងពីឆ្នាំ ១៨១៨ (ដែល១០ដងក្នុងចំនោមនោះបង្កជាមហន្តរាយយ៉ាងធ្ងន់ធ្ងរ)។ ភ្នំសេមេរូស្ថិតក្នុងសភាពហៀបនឹងផ្ទុះតាំងពីឆ្នាំ ១៩៦៧ មកទល់បច្ចុប្បន្ន។ ពេលខ្លះមានបន្ទុះរៀងរាល់១០នាទីម្ដង។ ភ្នំសេមេរូត្រូវបានអ្នកទេសចរណ៍ឡើងមកជាទៀងទាត់។ ការឡើងភ្នំនេះជាការប្រថុយគ្រោះថ្នាក់។ លោកសូហុកហ្គីដែលជាអ្នកនយោបាយដ៏សកម្មនៅទសវត្សរ៍៦០ បានបាត់បង់ជីវិតនៅឆ្នាំ១៩៦៩ ដោយសារបានដកដង្ហើមស្រូបយកឧស្ម័នពុលខណៈពេលលោកកំពុងឡើងភ្នំសេមេរូនេះ។

រឿងនិទាន

កែប្រែ

ភ្នំសេមេរូ យកឈ្មោះតាមភ្នំសុមេរុ ដែលជាភ្នំនៅកណ្ដាលលោកីយ៍ក្នុងរឿងនិទាននានារបស់ព្រះពុទ្ឋសាសនា។ តាមការតំនាល ភ្នំនេះត្រូវបានលើកយកមកពីឥណ្ឌា (រឿងតំនាលក្នុងសតវត្សរ៍ទី១៦របស់ជនជាតិជ្វា)។ ដើមឡើយវាត្រូវបានយកមកដាក់នៅភាគខាងលិចកោះទេ។ តែដោយវាបានធ្វើអោយកោះផ្អៀង វាក៏រំកិលខ្លួនបន្ដិចម្ដងៗមកខាងកើតវិញ។ ក្នុងដំនើរនេះវាបានផ្ដាច់ខ្លូនជាជំរៀកៗបង្កើតបានជាភ្នំតូចៗផ្សេងទៀត។ ការដាច់រិចរិលនៃជើងភ្នំបានធ្វើអោយភ្នំនេះញ័ររញ្ជួយហើយក៏បង្កជាបន្ទុះទៅ។