ភ្នំសំបុក
ភ្នំសំបុកមានទីតាំងស្ថិតនៅក្នុង ភូមិថ្មក្រែ ខេត្តក្រចេះ ។ ភ្នំនេះស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៧ ចាស់ និងមានចម្ងាយ ១០ គីឡូម៉ែត្រពីក្រុងក្រចេះ ។ ភ្នំនេះមានកម្ពស់ ៧០ ម៉ែត្រ និងចម្ងាយប្រហែល ៣០០ ម៉ែត្រពីផ្លូវធំ ។ ដោយផ្អែកទៅតាមរឿងព្រេង ភ្នំនេះសម្បូរទៅដោយរ៉ែមាស ដែលជាងទងរបស់ស្ដេចបានទៅធ្វើគ្រឿងអលង្ការ ។
និរុត្តិសាស្ត្រ
កែប្រែដំបូង ប្រជាជននៅទីនោះហៅថា សំបុកមាស ក្រោយមក ក៏បានប្ដូរទៅហៅថា ភ្នំសំបុក ។
ទេសភាព
កែប្រែភ្នំនេះមានទស្សនីយភាពដ៏ល្អត្រកាល និងមានលក្ខណៈអំណោយផលទាំងភួមិសាស្ដ្រ និងសុវត្ថិភាព ដល់ភ្ញៀវទេសចរ ។ ភ្នំនេះត្រូវបានគេរៀបចំឲ្យក្លាយទៅជារមណីយដ្ឋានទេសចរតាំងពីសម័យសង្គមរាស្ដ្រនិយមមកម្ល៉ះ ។ លក្ខណៈពិសេសរបស់ភ្នំនេះ គឺជាប់ជើងភ្នំប៉ែកខាងលិច មានបឹងដ៏ធំ បូករួមជាមួយទឹកថ្លាឈ្វេង និងមានធម្មជាតិដ៏ស្រស់បំព្រង ។
បូជនីយដ្ឋាន
កែប្រែភ្នំនេះបានក្លាយជាទីវត្តអារាម ដែលមានកេរ្ដិ៍ឈ្មោះល្បីតាំងពីដើមសត្សវត្សរ៍ទី ១៥ ដែលមានសង្ឃមួយអង្កនាម នាគវ័ន ដែលជាសិស្សរួមគ្រូជាមួយភិក្ខុ នាគសេន ជាគ្រូរបស់ក្រពើនេនធន ។ ព្រះភិក្ខុ នាគវ័ន មានវេទមន្តខ្លាំងពូកែ រហួតល្បីដល់អ្នកជិតខាង ហើយនាំគ្នាទៅរៀនមន្តវិជ្ជាពីព្រះអង្គ ប ន្ទាប់មក ក៏ក្លាយជាទីវត្តអារាមមកដល់សព្វថ្ងៃ ៕