ភ្នំស្រង់មានទីតាំងស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅមិនឆ្ងាយពីភ្នំស្រង់មានសិលាចារឹកលេខKa.១១ ដែលផ្នែកខាងចុងនៃសិលាចារឹកនេះបាននិយាយពីការដាក់បណ្តាសារដែរ។ សិលាចារឹកនេះបានចារថា (បើ)អ្នកណាហ៊ានរារាំងនៅទីនេះ អ្នកណាដែលប្រវ័ញ្ចយករបស់របរនៅទីនេះ អ្នកណាដែលយកសម្បត្តិនៅទីនេះទៅប្រើប្រាស់ អ្នកណាធ្វើឱ្យមានវិបត្តិនៅទីនេះសូមឱ្យពួកគេធ្លាក់ទៅក្នុងសប្ថាវិសនរក(នរក៧ជាន់ហ៊ុំព័ទ្ធដោយសមុទ្រ)កុំបីខាន[១]

ឯកសារយោង កែប្រែ

  1. លោក វង់ សុធា ឆ្នាំ២០១៣ ទំព័រទី៦១