ភ្លេងច័ន្ទ

ហាងកាហ្វេនៅប្រទេសកម្ពុជា

ភ្លេងច័ន្ទ (អង់គ្លេស៖ Pleng Chan) ជាហាងកាហ្វេមួយនៅប្រទេសកម្ពុជា ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ ភ្លេងច័ន្ទ ជាសហគមន៍មួយដែលបានរចនាឡើងជាទីប្រជុំប្រមូលផ្ដុំដោយសៀវភៅចម្រុះជាតិសាសន៍រាប់ពាន់ក្បាល និងមានឧបករណ៍តន្ត្រីបុរាណសម័យចម្រុះគ្នា។[]

ក្រុមហ៊ុន ភ្លេងច័ន្ទ ឯ.ក
Pleng Chan
ឈ្មោះដើម
ភ្លេងច័ន្ទ
ឧស្សាហកម្ម
  • ហាងកាហ្វេ
  • ភោជនីយដ្ឋាន
ទីស្នាក់ការ​ក​ណ្តា​ល,
បុគ្គលសំខាន់
  • សុខ បារ៉ាប៊ី (General Manager)
ម៉ាក
  • Pleng Chan Coffee and Eatery
គេហទំព័រplengchan.com.kh

ក្រុមហ៊ុន

កែប្រែ

ក្រុមហ៊ុន ភ្លេងច័ន្ទ ឯ.ក (អង់គ្លេស៖ Pleng Chan Co., Ltd.) ជាក្រុមហ៊ុននៃហាងកាហ្វេ ភ្លេងច័ន្ទ។[] ក្រុមហ៊ុន បានបង្កើតហាងកាហ្វេជាច្រើនសាខានៅក្នុងរាជធានី។[] ភ្លេងច័ន្ទ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថាជា​ហាង​កាហ្វេ​ដែលមានការរចនាល្អ​បំផុត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញនៃប្រទេស​កម្ពុជា។[] ហាងកាហ្វេ ភ្លេងច័ន្ទ ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​មគ្គុទ្ទេសក៍​ជា​កន្លែង​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ។[]

ក្រុមការងារ និងគណៈគ្រប់គ្រង

កែប្រែ

សុខ បារ៉ាប៊ី (អង់គ្លេស៖ Sok Baraby) ជាអ្នកគ្រប់គ្រងទូទៅនៅ ក្រុមហ៊ុន ភ្លេងច័ន្ទ ឯ.ក។ គាត់បានចាប់ផ្ដើមធ្វើការនៅក្នុងក្រុមហ៊ុននេះ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ លោក សុខ បារ៉ាប៊ី បានក្លាយជាអ្នកគ្រប់គ្រងទូទៅ នៅឆ្នាំ២០២៣។[]

ហាងកាហ្វេ

កែប្រែ

ហាងកាហ្វេ ភ្លេងច័ន្ទ (អង់គ្លេស៖ Pleng Chan Coffee and Eatery) ជាហាងកាហ្វេមួយដែលបង្កើតឡើងដោយកូនខ្មែរនៅប្រទេសកម្ពុជា។[] ភ្លេងច័ន្ទ ជាហាងកាហ្វេមួយដ៏ល្អបំផុតក្នុងចំណោមហាងកាហ្វេជាច្រើននៅរាជធានីភ្នំពេញ។[] នៅឆ្នាំ២០២០ ភ្លេងច័ន្ទ បានបង្កើតហាងកាហ្វេសាខាដើមដំបូងរបស់ខ្លួនគឺ ភ្លេងច័ន្ទ (សាខាបឹងកេងកង)[] ដែលមានទីតាំងនៅលើផ្លូវលេខ៦៣ ឬផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។[] រហូតមកដល់ឆ្នាំ២០២២ ហាងកាហ្វេភ្លេងច័ន្ទ បានពង្រីកសាខាបន្ថែមទៀតដូចជា ភ្លេងច័ន្ទ (សាខាទួលទំពូង)[១០] និង ភ្លេងច័ន្ទ (សាខាអគារ Kampus)។[១១]

ហាងកាហ្វេខ្មែរសហសម័យ

កែប្រែ

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ភ្លេងច័ន្ទ ត្រូវបានអោយនាមថា "ហាងកាហ្វេកម្ពុជាសហសម័យ" ដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។[១២][១៣]

សិល្បៈ និងម្ហូបខ្មែរ

កែប្រែ

ភ្លេងច័ន្ទ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ហាង​កាហ្វេ​ខ្មែរមុន​ដំបូង​គេ​ដែល​ប្រើ​សិល្បៈ​របស់ខ្មែរ​ ដូច​ជា​ជើងពានខ្មែរ ដែលធ្វើឡើងពីដីឥដ្ឋ ​ដើម្បី​ប្រើជាកែវកាហ្វេសម្រាប់​អតិថិជន ​តាំងពីឆ្នាំ​២០១៧ មកម្ល៉េះ។[១៤] ភ្លេងច័ន្ទ ក៏ត្រូវបានគេស្គាល់ផងដែរលើការរចនាមុខម្ហូបច្នៃប្រឌិតដោយរក្សានូវរសជាតិបែបខ្មែរ។[១៥] នៅខែតុលា ឆ្នាំ2023 ទូរទស្សន៍កងយោធពលខេមរភូមិន្ទកម្ពុជា បានអញ្ជើញ ហាងកាហ្វេ ភ្លេងច័ន្ទ មកក្នុងកម្មវិធី "តោះឆ្ងាញ់ជាមួយLyyon (អង់គ្លេស: Yummy with Lyyon" ដើម្បីបង្ហាញមុខម្ហូបច្នៃប្រឌិតបែបខ្មែរ និងកាហ្វេប្រចាំហាង។[១៦]

សហគមន៍

កែប្រែ

សហគមន៍ ភ្លេងច័ន្ទ (អង់គ្លេស៖ Pleng Chan Community) ជាសហគមន៍មួយដែលបានបង្កើតឡើងដើម្បីចូលរួមធ្វើការងារស្ម័គ្រចិត្តតាមរយៈសកម្មភាពផ្សេងៗ ដើម្បីគាំទ្រទៅកាន់សហគមន៍នានានៅកម្ពុជា។[១៧] ភ្លេងច័ន្ទ ជាហាងកាហ្វេមួយដែលបានរួមចំណែកជួយសង្គមតាមរយៈការបង្កើតកម្មវិធីសប្បុរសធម៌ និងកិច្ចការសង្គមជាច្រើន។

យុវជនខ្មែរ និងវប្បធម៌

កែប្រែ

ចាប់តាំងពីឆ្នាំ២០២០មក ភ្លេងច័ន្ទ បានចាប់ផ្តើមកម្មវិធីសហគមន៍ដំបូងរបស់ខ្លួន តាមរយៈកម្មវិធី ថ្នាក់សិក្សាដោយភ្លេងច័ន្ទ (រួមមាន៖ ថ្នាក់សិក្សាអំណាន ថ្នាក់សិក្សាតន្ត្រី ថ្នាក់សិក្សាថតរូប និងថ្នាក់សិក្សាគំនូរ) និងបានផ្តល់ថ្នាក់សិក្សាទាំងអស់ដោយឥតគិតថ្លៃដល់យុវជនកម្ពុជា។[១៨][១៩] ហាងកាហ្វេ ភ្លេងច័ន្ទ បានរៀបចំសិក្ខាសាលាជាច្រើន ដោយធ្វើការចុះឈ្មោះចូលរួមកម្មវិធីដោយឥតគិតថ្លៃ។ [២០] ជាងនេះទៅទៀត ហាងកាហ្វេ បានចូលរួម និងផ្សព្វផ្សាយវប្បធម៌ខ្មែរជាមួយយុវជនផងដែរ។ [២១][២២] នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ភ្លេងច័ន្ទ ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងលោក Antony Blinken មកទស្សនកិច្ច ដើម្បីចូលរួមជាមួយអតីតនិស្សិតនៃ Young Southeast Asia Leaders Initiative ក្នុងដំណើរទស្សនកិច្ចអន្តរជាតិរបស់លោកមកកាន់ប្រទេសកម្ពុជា។ [២៣][២៤]

តន្ត្រីខ្មែរ និងការសហការ

កែប្រែ

ឈ្មោះហាងកាហ្វេ ភ្លេងច័ន្ទ ត្រូវបានបំផុសគំនិតឡើងពីបទចម្រៀងខ្មែរដែលមានចំណងជើងថា "លួចស្នេហ៍ដួងច័ន្ទ" ដែលត្រូវបានបកស្រាយជាន័យប្រៀបធៀបបែបថា ការលួចប៉ងប្រាថ្នាជូនពរឱ្យសុបិន្តរបស់មនុស្សគ្រប់គ្នាក្លាយជាការពិត។[១៥] ចាប់ពីខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន Sabay បានសហការជាមួយ ភ្លេងច័ន្ទ រៀបចំការប្រគុំតន្ត្រី "Pleng Sessions" ដែលមានសិល្បករដូចជា SmallWorld SmallBand (SWSB),[២៥] Adda,[២៦] Van Chesda,[២៧] នាង គន្ធា។[២៨][២៩]

សហគមន៍ខ្មែរ និងកម្មវិធី

កែប្រែ

នៅដើមខែសីហា ឆ្នាំ២០២៣ ភ្លេងច័ន្ទ បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា "ជួយគ្នា!" ដើម្បីជួយទៅដល់សហគមន៍ និងអង្គការនានាដែលត្រូវការជំនួយ។ ភ្លេងច័ន្ទ បាន​រៃអង្គាស​ប្រាក់​បាន​ខ្លះ​តាម​រយៈ​កម្មវិធី​សប្បុរសធម៌​ដើម្បី​ជួយ​ដល់ Paw Family Cambodia ដែលជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ​ដែល​ជួយ​សង្គ្រោះ​ជន​អនាថា ការ​ជួញ​ដូរ​សាច់ និង​សត្វ​ដែល​គេ​បោះ​បង់​ចោល។[៣០] នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ភ្លេងច័ន្ទ បានរៀបចំកម្មវិធីបរិច្ចាគសៀវភៅមួយឈ្មោះថា "ចែកគ្នាអាន!" ដើម្បីជួយទៅដល់ក្មេងៗដែលកំពុងមានជីវភាពខ្វះខាតក្នុងការទិញសៀវភៅអាន ជួយលើកទឹកចិត្តដល់កុមារ និងជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរផងដែរ តាមរយៈការសហការជាមួយយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ (អង់គ្លេស៖ One Book One Community)។[៣១][៣២]

ឯកសារយោង

កែប្រែ
  1. ១,០ ១,១ Sovanny, Soung. "Pleng Chan, the cafe for bookworms and music apprentices". phnompenhpost.com (in អង់គ្លេស). Retrieved 2023-06-13.
  2. "PLENG CHAN CO., LTD. - Contact". www.plengchancoffee.com (in American English). Retrieved 2023-10-12.
  3. "ហាងកាហ្វេក្នុងស្រុក Pleng Chan កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង លើរសជាតិអាហារនិងភេសជ្ជៈ រួមជាមួយបរិយាកាសដ៏ស្រស់ស្អាត". Koh Santepheap Daily. 2022-04-29. Retrieved 2023-09-24.
  4. Andrew (2023-10-01). "Coffee Shop in Phnom Penh / Pleng Chan". Best Cafe Designs (in American English). Retrieved 2023-10-12.
  5. "A Local's Guide to Cambodia". Condé Nast Traveler (in American English). 2021-09-01. Retrieved 2023-03-16.
  6. "PLENG CHAN CO., LTD. - sokbaraby". www.plengchancoffee.com (in American English). Retrieved 2023-11-28.
  7. "PLENG CHAN CO., LTD. - Location". www.plengchancoffee.com (in American English). Retrieved 2023-10-12.
  8. "Best Coffee Shops in Phnom Penh, Cambodia" (in American English). 2023-08-08. Retrieved 2023-11-21.
  9. ស្រីមាន, អុន. "មកស្គាល់ហាងកាហ្វេតុបតែងទីតាំងស្អាតៗ ៥កន្លែង នៅរាជធានីភ្នំពេញ" (in American English). Retrieved 2023-03-16.
  10. "Pleng Chan opens in TTP - Khmer Nights" (in American English). 2021-08-14. Archived from the original on 2022-09-22. Retrieved 2023-03-16.
  11. "Cambodia Real Estate".
  12. "#តៀមកាហ្វេខ្មែរសហសម័យ". www.facebook.com. Retrieved 2023-11-26.
  13. "តៀមកាហ្វេសហសម័យកម្ពុជា #PlengChanBKK". www.facebook.com. Retrieved 2023-11-26.
  14. "ប្លែក! ហាងមួួយប្រើកែវស្មូនពីដីឥដ្ឋ សម្រាប់ដាក់កាហ្វេបម្រើអតិថិជន". news.sabay.com.kh. Retrieved 2023-09-24.
  15. ១៥,០ ១៥,១ សុវណ្ណនី, ស៊ុង. "ភ្លេងច័ន្ទ បំពេញបំណងអ្នកនៅផ្ទះនឹកអាហារឆ្ងាញ់ៗ". www.postkhmer.com (in អង់គ្លេស). Retrieved 2023-09-24.
  16. (ជាen) ហាង ភ្លេងច័ន្ទ តោះឆ្ងាញ់ជាមួយលីយ៉ុង YUMMY WITH LYYON, https://www.youtube.com/watch?v=JAxxNask-JM, បានយកមក 2023-11-09 
  17. "PLENG CHAN CO., LTD. - Community". www.plengchancoffee.com (in American English). Retrieved 2023-10-12.
  18. Sovanny, Soung. "Pleng Chan, the cafe for bookworms and music apprentices". phnompenhpost.com (in អង់គ្លេស). Retrieved 2023-06-13.
  19. "Breath – Graduate Exhibition of Contemporary Art Class". Aura Asia Contemporary Art Project (in ជប៉ុន). Retrieved 2023-03-16.
  20. Engly, Tuy. "Pleng Chan coffee shop hosted a seminar: "How to Influence People and How to be a Master of a Ceremony"" (in American English). Archived from the original on 2023-01-28. Retrieved 2023-03-16. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  21. "Emerging Talent - Khmer Times" (in American English). 2017-10-03. Retrieved 2023-03-16.
  22. "សហគ្រិន QRCode ហ៊ានបោះចោលប្រាក់ខែកន្លះម៉ឺន$ មកធ្វើមីនុយឌីជីថល ឥឡូវមានហាងរាប់រយកំពុងប្រើ". Technology Cambodia (in អង់គ្លេស). Retrieved 2023-09-24.
  23. "At the YSEALI Environmental Responsibility Town Hall". state.gov.
  24. ឧកញ៉ាតូច (2022-09-06). "រដ្ឋមន្ត្រីការបរទេសអាមេរិក ប្លីងគីន មកកម្ពុជា ពេញចិត្តការបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈហាងខ្មែរមួយនេះ". Retrieved 2023-03-16.
  25. (ជាen) Pleng Sessions - SWSB ក្រុមតូច - ឆ្ងាយ (Acoustic Version), https://www.youtube.com/watch?v=NlDiecd1KyM, បានយកមក 2023-11-21 
  26. (ជាen) Pleng Sessions | Adda អេដា - តួកំសត់ (Acoustic Version), https://www.youtube.com/watch?v=aTV562UOXdI, បានយកមក 2023-11-21 
  27. (ជាen) Van Chesda - Criminal | Pleng Sessions | Acoustic Version, https://www.youtube.com/watch?v=q-8hGFsahdg, បានយកមក 2023-11-21 
  28. (ជាen) Pleng Sessions | នាង គន្ធា - បេះដូងចេះស្រវឹង (Acoustic Version), https://www.youtube.com/watch?v=eusnz8uMbyw, បានយកមក 2023-11-21 
  29. "នាង គន្ធា ត្រៀម ៦បទ ច្រៀងផ្ទាល់បែប acoustic នៅហាងកាហ្វេ Pleng Chan". news.sabay.com.kh (in អង់គ្លេស). Retrieved 2023-11-21.
  30. Mira, Kim (2023-09-14). "ជួយគ្នា! ដើម្បីស្នាមញញឹមរបស់សត្វចិញ្ចឹមជាទីស្រឡាញ់". Vachana Media (in American English). Retrieved 2023-09-24.
  31. SovannPhalika (2023-12-01). "មានសៀវភៅចាស់ៗជាភាសាខ្មែរ កុំលក់ កុំបោះចោលអី អាចបរិច្ចាគឲ្យក្មេងៗទាំងនេះបាន ព្រោះពួកគេត្រូវការណាស់". Vachana Media (in American English). Retrieved 2023-12-03.
  32. SovannPhalika (2023-12-06). "បរិច្ចាគសៀវភៅចាស់ៗជាភាសាខ្មែរ ទៅកាន់ក្មេងៗដែលកំពុងត្រូវការ". Vachana Media (in American English). Retrieved 2023-12-06.

តំណ​ភ្ជាប់​ខាងក្រៅ

កែប្រែ