ភ្លេងជាតិអ៊ុយក្រែន

"សែណែវ្មែរឡា អ៊ូក្រានី អ៊ីស្លាវ៉ា អ៊ីវ៉ូលៀ" (អ៊ុយក្រែន: Ще не вмерла України і слава, і воля, Shche ne vmerla Ukrainy i slava, i volia ; បកប្រែ: សិរីរុងរឿង និងសេរីភាពរបស់អ៊ុយក្រែនមិនទាន់រលត់នៅឡើយ),[១] ស្គាល់ផងដែរដោយចំណងជើងផ្លូវការ "ភ្លេងជាតិអ៊ុយក្រែន" (Державний Гімн України, Derzhavnyi Himn Ukrainy)[២] ឬដោយទម្រង់ខ្លី "សែណែវ្មែរឡាអ៊ូក្រានី" (Ще не вмерла України, Shche ne vmerla Ukrainy) គឺជាភ្លេងជាតិរបស់ប្រទេសអ៊ុយក្រែន ជានិមិត្តសញ្ញារដ្ឋមួយរបស់ប្រទេស

ភ្លេងជាតិអ៊ុយក្រែន
Derzhavnyi Himn Ukrainy
បកប្រែ: ភ្លេងជាតិអ៊ុយក្រែន
Державний Гімн України
ភ្លេងជាតិអ៊ុយក្រែន សរសេរសម្រាប់ក្រុមចម្រៀងចម្រុះ និងព្យាណូ

ភ្លេងជាតិ ភ្លេងជាតិរបស់អ៊ុយក្រែន
ទំនុកប៉ាវឡូ ឈូប៊ីនស្គី, 1862
ភ្លេងមីខាអ៊ីឡូ វើរប៊ីតស្គី, 1863
ចាប់ប្រើ15 មករា 1992 (សម្រួលភ្លេង)
6 មីនា 2003 (ទំនុកច្រៀង)

ទំនុកចម្រៀងបង្កើតជាកំណែដែលបានកែប្រែបន្តិចរបស់កំណាព្យ​ស្នេហា​ជាតិ​មួយ​ឃ្លា​ដំបូង​ដែល​សរសេរ​ក្នុង​ឆ្នាំ 1862 ដោយលោកកវី ប៉ាវឡូ ឈូប៊ីនស្គី អ្នករើសអើងជាតិសាសន៍ដ៏លេចធ្លោម្នាក់មកពីទីក្រុងកៀវក្នុងឆ្នាំ 1863 លោកមីខាអ៊ីឡូ វើរប៊ីតស្គី អ្នកនិពន្ធជនជាតិអ៊ុយក្រែនភាគខាងលិច និងបូជាចារ្យក្រិក-កាតូលិក និពន្ធបទភ្លេងដើម្បីអមជាមួយអត្ថបទទំនុករបស់លោកឈូប៊ីនស្គី ការសម្តែងច្រៀងដំបូងរបស់ដុំគឺនៅរោងមហោស្រពអ៊ុយក្រែននៅល្វីវ ក្នុងឆ្នាំ 1864

នៅពាក់កណ្តាលទីមួយនៃសតវត្សទី 20 ក្នុងអំឡុងពេលការប៉ុនប៉ងមិនជោគជ័យដើម្បីទទួលបានឯករាជ្យ និងបង្កើតរដ្ឋចេញពីទឹកដីរបស់ចក្រភពរុស្ស៊ី, ប៉ូឡូញ, និងអូទ្រីស-ហុងគ្រី បទ​ចម្រៀង​នេះ​ជា​បទ​ភ្លេង​ជាតិ​សាធារណរដ្ឋប្រជាមានិតអ៊ុយក្រែន សាធារណរដ្ឋប្រជាមានិតអ៊ុយក្រែនខាងលិច និងកាប៉ាថូ-អ៊ុយក្រែន ការ​ប្រកួត​ប្រជែង​មួយ​ត្រូវ​បាន​រៀប​ចំ​ឡើង​សម្រាប់​ភ្លេង​ជាតិ​បន្ទាប់​ពី​ការ​ផ្តាច់​ខ្លួន​របស់​អ៊ុយក្រែន​ពី​សហភាព​សូវៀត ជាមួយនឹងបទចម្រៀងមួយគឺ "ដើម្បីអ៊ុយក្រែន" (អ៊ុយក្រែន: За Україну, Za Ukrainu) ដោយអ្នកនិពន្ធនិងតារាសម្តែងជនជាតិអ៊ុយក្រែន មីកូឡា វ៉ូឡូញី "សែណែវ្មែរឡា អ៊ូក្រានី អ៊ីស្លាវ៉ា អ៊ីវ៉ូលៀ" ត្រូវបានអនុម័តជាផ្លូវការដោយលោកវឺរខូវណា រ៉ាដា របស់ប្រទេសអ៊ុយក្រែន (រដ្ឋសភា) ក្នុងថ្ងៃទី 15 ខែមករាឆ្នាំ 1992 ទំនុកច្រផងផ្លូវការត្រូវបានអនុម័តនៅថ្ងៃទី 6 ខែមីនាឆ្នាំ 2003 ដោយច្បាប់ស្តីពីភ្លេងជាតិអ៊ុយក្រែន (Закон про Гімн України).

ទំនុកច្រៀង កែប្រែ

ទំនុកច្រៀងផ្លូវការជាភាសាអ៊ុយក្រែន[៣] តួរ៉ូម៉ាំង

Ще не вмерла України і слава, і воля,
Ще нам, браття молодії, усміхнеться доля.
Згинуть наші воріженьки, як роса на сонці.
Запануєм і ми, браття, у своїй сторонці.

𝄆 Душу й тіло ми положим за нашу свободу,
І покажем, що ми, браття, козацького роду. 𝄇

Šče ne vmerla Ukrajiny i slava, i volja.
Šče nam, brattja molodiji, usmikhnetjsya dolja.
Zhynutj naši voriženjky, jak rosa na sonci,
Zapanujem i my, brattja, u svojij storonci.

𝄆 Dušu j tilo my položym za našu svobodu,
I pokažem, ščo my, brattja, kozacjkoho rodu. 𝄇

ឯកសារយោង កែប្រែ

  1. Magocsi 2010, p. 401.
  2. Cite error: Invalid <ref> tag; no text was provided for refs named Con
  3. "On the National Anthem of Ukraine". Legislation of Ukraine (in អ៊ុយក្រែន, អង់គ្លេស, and រុស្ស៊ី). The Verkhovna Rada of Ukraine. Retrieved 3 March 2022.

តំណភ្ជាប់ក្រៅ កែប្រែ