មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង

សេចក្តីផ្តើម

កែប្រែ

វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀត របស់រដ្ឋាភិបាល ដូច្នេះក្នុងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ធនធានមនុស្ស ដែលជាតម្រូវការចាំបាច់របស់សង្គម ជាមួយនឹងការផ្តល់ជំនាញជូនប្រជាពលរដ្ឋក្រីក្រ ដើម្បីអោយពួកគេមានលទ្ធភាព និងសមត្ថភាពរកការងារធ្វើ ឬប្រកបមុខរបរដោយខ្លួនឯង​ក្នុការរប្រាក់ចំណូល ជួយលើកស្ទួយជីវភាពគ្រួសាររបស់ខ្លួនអោយបានសមរម្យ។

ទស្សនៈវិស័យ

កែប្រែ

ជាគ្រឹះស្ថានសិក្សាមួយរបស់រដ្ឋក្នុងខេត្តកំពង់ឆ្នាំង ផ្តល់ជូនប្រជាពលរដ្ឋឱ្យទទួលបានចំណេះដឹង ចំណេះធ្វើ វិជ្ជាជីវៈអាជីព​ គុណធម៌ សីលធម៌ សេចក្តីថ្លៃថ្នូរ និងជីវភាពរីកចំរើន។

បេសកកម្ម

កែប្រែ

ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធិភាព ដើម្បីឆ្លើយតបតម្រូវការទីផ្សារអាស៊ាន។

ជំនាញបច្ចេកទេសដែលត្រូវបណ្តុះបណ្តាល

កែប្រែ

កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង)

កែប្រែ

សិស្ស និស្សិត ត្រូវសិក្សារយៈពេលពីរឆ្នាំ ដោយមានជំនាញដូចជា៖

  • ជំនាញ ព័ត៌មានវិទ្យា
  • ជំនាញ យន្តសាស្ត្ររថយន្ត
  • ជំនាញ បរិក្ខាត្រជាក់
  • ជំនាញ អគ្គិសនី

លក្ខខណ្ឌជ្រើសរើសៈ

សិស្សដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (ធ្លាក់ ឬជាប់បាក់ឌុប)

ការសិក្សា ថ្ងៃចន្ទ ដល់ សុក្រ

កម្រិតសញ្ញាបត្របច្ចេកទេស