មជ្ឈិមគ្គបដិបទា

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ ប្រតិបត្តិ​ជា​កណ្តាល ​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ ​រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់ ដើម្បី​សេចក្ដី​ដឹង​ចំពោះ ដើម្បី​សេចក្ដី​ដឹងដោយ​ប្រពៃ ដើម្បី​សេចក្ដី​រំលត់​ទុក្ខ​នោះ តើ​ដូច​ម្តេច?

ផ្លូវ​កណ្តាល

កែប្រែ

អរិយដ្ឋង្គិកមគ្គៈ គឺ​ធម៌​ដូច​ជា​ផ្លូវ មាន​អង្គ ៨ ដ៏​ប្រសើរ​នេះ​ឯង (ហៅ​ថា ​សេចក្ដី​ប្រតិបត្តិ​ជា​កណ្តាល) ។ អដ្ឋង្គិកមគ្គ​នោះ ដូច​ម្តេច?

·       សម្មាទិដ្ឋិ ប្រាជ្ញា​យល់​ឃើញ​ត្រូវ

·       សម្មាសង្កប្ប ​សេចក្ដី​ត្រិះរិះ​ត្រូវ

·       សម្មាវាចា សម្តី​ត្រូវ

·       សម្មាកម្មន្ត ការងារ​ត្រូវ

·       សម្មាអាជីវៈ ​កិរិយា​ចិញ្ចឹម​ជីវិត​ត្រូវ

·       សម្មាវាយាម ព្យាយាម​ត្រូវ

·       សម្មាសតិ ​សេចក្ដី​រលឹក​ត្រូវ

·       សម្មាសមាធិ ​កិរិយា​តម្កល់​ចិត្ត​ឲ្យ​នឹង​ត្រូវ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​ អដ្ឋង្គិកមគ្គ​នេះឯង​ដែល​ហៅ​ថា ​សេចក្ដី​ប្រតិបត្តិ​ជា​កណ្តាល ​ដែល​តថាគត​បានត្រាស់​ដឹង​ហើយ​ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ ​រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់ ដើម្បី​សេចក្ដី​ ដឹង​ចំពោះ ដើម្បី​សេចក្ដី​ដឹង​ដោយ​ប្រពៃ ដើម្បី​សេចក្ដី​រំលត់​ទុក្ខ ។