មឈូសថ្មនៅកម្ពុជាក្រោម
យើង ឯកភាពចំពោះទស្សនៈរបស់លោក ប៉ាកម៉ាំងទីយ៉េ និងលោក ប័រស៊ឺលីយេជុំវិញផ្នូរកប់សពសម័យបុរេប្រវត្តិសាស្ត្រ ( tombe mégalithique préhistorique ) នៅភូមិស៊ឺងឡុកឯទឹកដីកម្ពុជាក្រោមដែលថាជាសំណង់ស្ថាបត្យកម្មថ្ម ពិតប្រាកដមួយ (authentique construction mégalithique) ។ សូមជម្រាបថាផ្នូរថ្មសម្រាប់បុព្វការីជនខ្មែរមានអាយុត្រឹមតែរវាង ២៥០០ ទៅ ៣០០០ ឆ្នាំប៉ុណ្ណោះ ។
សូមជម្រាបថាការសាងសង់ ត្រូវបានធ្វើឡើងដោយការយកផ្ទាំងថ្មធំៗមកបន្តុបលើគ្នាជារាងក្តារ មឈូស ហើយដើម្បីឱ្យល្បកបណ្តោយនៃសាច់ថ្មដែលគេដាក់គងលើគា្ននោះបន្ស៊ី ភ្ជាប់គា្ន គេពិតជាបានប្រើបាយអរដូចករណីប្រាសាទនាសម័យបុរេអង្គរអ៊ីចឹង ។
បន្ថែម លើព័ត៌មានដ៍សំខាន់នេះ យើងអាចបញ្ជាក់បានថា ការសាងសង់ផ្នូរថ្មនេះពិតជាត្រូវបានធ្វើឡើងតាមគំរូនៃក្តារមឈូស នេះដែលបុព្វការីជនខ្មែរបានប្រើក្នុងពេលជាមួយគ្នា ហើយម្យ៉ាងវិញទៀតប្រាង្គប្រាសាទខ្មែរមួយចំនួនដូចជាឥដ្ឋ ឬអាស្រមមហាឥសីនៅឥសានបុរៈ និងនៅភ្នំហាន់ជ័យជាដើម ក៏បានរក្សាទម្រង់នៃសំណង់ថ្មដូចសម័យបុរេប្រវត្តិសាស្ត្រខាងលើ នេះដែរ ។
ទាំងនោះ ជាការវិវត្តពិតនៃវិស័យស្ថាបត្យកម្មបុរាណរបស់ជនជាតិខ្មែរដោយនៅ រក្សាបាននូវវិធីសាងសង់បែបប្រជាប្រិយរបស់ជាតិខ្មែរដោយផ្ទាំង ថ្មធំៗបន្តុបលើគ្នាក្រោមសន្ទុះនៃរូបមន្តថ្មីបែបឥណ្ឌាដូចករណី សំណង់ប្រាសាទខ្មែរនៅអូរកែវជាភស្តុតាងស្រាប់ (ម.ត្រាណេ) ។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.