មនុស្សព្រៃ
កំណាព្យប្រស្នា មនុស្សព្រៃ (បទ ពាក្យ៨) | |
កំណាព្យប្រស្នា មនុស្សព្រៃ (បទ ពាក្យ៨) ពីតូចដល់ធំសំងំក្នុងព្រៃ ស្វែងរកចំណីដោយការបរបាញ់ ផ្លែព្រួញតំរង់ផ្ចិតផ្ចង់ប្រមាញ់ មិនដែលចុះចាញ់ឧបសគ្គទាំងឡាយ។ ពេលចូលក្នុងភូមិអារម្មណ៍ចំលែក ជួបក្រុមមនុស្សប្លែកទាំងការតែងកាយ គេប្រើគំនិតចំណេះដោះស្រាយ ឯស្រស់ឆោមឆាយដកព្រួញទាញធ្នូ។ ថ្ងៃមួយមេភូមិប្រកាសចាប់ខ្លា ចេញលិខិតសាររកជនគំរូ មានព្វក្លាហានដៃកាន់ព្រួញធ្នូ ទាហានចិត្តស៊ូប្រដាប់អាវុធ។ និពន្ធដោយ សុខគឹមហេង ០៣ មិនា ២០១១ |