ព័ត៌មាន​អំពី​សៀវភៅ

កែប្រែ

ចំណងជើង​សៀវភៅៈ មនោមយិទ្ធិ

ចំណងជើង​ជា​ភាសា​បារាំងៈ Le pouvoir de la volonté

ចំណងជើង​ជា​ភាសា​អង់គ្លេសៈ The Willpower

អ្នកនិពន្ធៈ ស៊ា ប៊ុន​ភេង

បោះពុម្ពនៅ​ឆ្នាំៈ ១៩៧៣

ប្រែសម្រួលចេញពី​សៀវភៅៈ Le pouvoir de la volonté: Techniques de suggestion, de visualisation pour maîtriser son esprit et réussir sa vie​​ (១៩៣៩) របស់​អ្នក​និពន្ធ Paul-Clément Jagot

វាចា​របស់​អ្នក​និពន្ធ​ក្នុង​ការ​បោះពុម្ព​លើក​ទី​២

កែប្រែ

លោក​អ្នក​អាន​ជា​ទី​គោរព!

ដំបូង​បំផុត​យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ជា​ពន្លឹក​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​អាន​សៀវភៅ​មនោមយិទ្ធិ​នេះ​ ជា​ការ​ចាក់​ហោប៉ៅ​បញ្ចូល​ក្បាល​មួយ​ដែល​យើង​ខ្ញុំ​យល់​ថា​ប្រាកដ​ជា​មិន​ឥត​ប្រយោជន៍​ឡើយ ។ ...

សូម​ទទួល​នូវ​អភិនន្ទនាការ​ដ៏​ស្មោះ​ពី​យើង​ខ្ញុំ

ភ្នំពេញ ថ្ងៃ​ទី ៥ មីនា ១៩៧៣

ស៊ា ប៊ុន ភេង

វាចា​របស់​អ្នក​និពន្ធ​ក្នុង​ការ​បោះពុម្ព​លើក​ទី​១

កែប្រែ

....វត្តអង្គ​តាមិញ ថ្ងៃទី ១០ កញ្ញា ១៩៦៣

ស៊ា ប៊ុន ភេង

អារម្ភកថា​របស់​លោក​ ប៉ូល ហ្សាកូត៍

កែប្រែ

ការ​មាន​លក្ខណៈ​រឹងប៉ឹង ការ​ជឿ​ក្នុង​ខ្លួន​ឯង សេចក្ដី​ព្យាយាម​យ៉ាង​មិន​ដាក់​ធុរៈ​ដើម្បី​ធ្វើការ​ដែល​បាន​ត្រិះរិះ​ល្អិតល្អន់ និង​ចុះ​ចិត្ត​ពិត​ប្រាកដ​ហើយ​ឲ្យ​សម្រេច​ សមត្ថភាព​បង្គាប់​ការ​គិត ការ​ចុះ​សម្រុង​តាម​ការ​វិនិច្ឆ័យ​របស់​អ្នក​ដទៃ និង​កម្លាំង​ចិត្ត​និង​ភាព​មាំទាំ​សម្រាប់​តស៊ូ​សេចក្ដី​លំបាក​តោកយ៉ាក​ទាំង​ពាន់​ប្រការ មែន​ពិត​គុណសម្បត្តិ​ទាំង​នេះ ប្រាកដ​ដល់​យើង​ហាក់​ដូច​ជា​នឹង​ធ្វើ​ឲ្យ​កើត​មាន​ឡើង​ពុំបាន ។

ប៉ុន្តែ​គុណសម្បត្តិ​ទាំង​នោះ​ជា​ធម្មជាតិ​ដែល​នឹង​ធ្វើ​ឲ្យ​កើត​ឡើង​បាន​ សៀវភៅ​នេះ​នឹង​សំដែង​ឲ្យ​លោក​អ្នក​ឃើញ សៀវភៅ​នេះ​នឹង​បង្រៀន​លោក​អ្នក​ថា​តើ​នឹង​ប្រើ​វិធី​ណា​ទើប​អាច​ឲ្យ​គុណសម្បត្តិ​ទាំង​អស់​ដែល​ពោល​ខាង​ដើម​នោះ​កើត​ឡើង​ក្នុង​ខ្លួន​លោក​អ្នក​យ៉ាង​ច្រើន​ជា​ទី​បំផុត​បាន សូម្បី​លោក​អ្នក​មាន​ហើយ​ប៉ុន្តែ​តិច​ជា​ទី​បំផុត​ក៏ដោយ​ចុះ ។

ហ្ល័ក​វិធី​ដែល​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​នឹង​ឲ្យ​ផល​សម្រេច​ត្រឹម​លោក​អ្នក​អាន​ទាំងឡាយ​នឹង​បាន​ឃើញ​ការ​ពិសោធន៍​មក​ដោយ​ខ្លួន​ឯង​ហើយ ។

សូម​អ្នក​ដែល​រួញរា​ ចូរ​មានៈ​និង​ចុះ​ដៃ​ធ្វើការ​ហ្វឹកហាត់​យ៉ាង​ប្រាកដ​ប្រជា​ម្ដង​បន្តិចៗ​តាម​ដែល​យើង​ខ្ញុំ​បាន​ដឹក​នា​ទុក​ចុះ សូម្បី​ជន​នោះ​ជា​ជន​ទន់ខ្សោយ​ចិត្ត​រសាត់អណ្ដែត​ឬ​ខ្លាច​យ៉ាង​ណា​ក៏​ដោយ ក្នុង​ពេល​មិន​យូរ​ក៏​នឹង​មាន​មនោមយិទ្ធិ​ខ្លាំងក្លា​ឡើង​ នឹង​មាន​សេចក្តី​អត់ធន់ និង​ការ​អាច​យក​ឈ្នះ​គូ​ខាង​ម្ខាង​របស់​ខ្លួន​បាន ។

....

វសោ ឥស្សរិយំ បោ[កេ]]

កែប្រែ

អំណាច​ជា​ធំ​ក្នុង​លោក (ពុទ្ធភាសិត)

កាំភ្លើង​ជា​អាវុធ​ដែល​គេ​ចាប់​បាញ់​សម្លាប់​បាន​ទាំង​មនុស្ស​និង​សត្វ​យ៉ាង​ណា មនោមយិទ្ធិ​​គេ​ក៏​អាច​ប្រើ​បាន​ទាំង​ផ្លូវ​ល្អ​និង​អាក្រក់​យ៉ាង​នោះ​ដែរ ប៉ុន្តែ​ប្រសិន​បើ​គេ​ប្រើ​កាំភ្លើង​បាញ់​ទៅ​លើ​មនុស្ស​សត្វ​ដែល​ច្បាប់​ពុំ​អនុញ្ញាត គេ​ក៏​ត្រូវ​បាន​ទទួល​ទោស​តាម​យថាហេតុ ។

...

ជំពូក​១- ការ​ហ្វឹកហាត់​សម្រាប់​ដាស់​ឬ​ធ្វើ​ឲ្យ​មនោមយិទ្ធិ​កើត​ឡើង

កែប្រែ

យើង​យល់ដឺង​ចូលចិត្ត​ហើយ​ថា "មនោមយិទ្ធិ" នោះ​គឺ​ជា​អំណាច​នៃ​ចិត្ត​របស់​យើង​ដែល​ប្រើ​បង្គាប់​បញ្ជា​ខ្លួន​យើង​ បង្គាប់​បញ្ជា​អ្នក​ដទៃ និង​បង្គាប់​បញ្ជា​គ្រោះកម្ម​ទាំងឡាយ ...

វិធី​បណ្ដុះ​ឲ្យ​មនោមយិទ្ធិ​កើត​ឡើង​នោះ​មាន​ជា​ថ្នាក់ៗ​ដូច​តទៅ​នេះ ៖

១. រៀបការគិត​ឲ្យ​មាន​របៀប

២. ហាត់​ចិត្ត​ឲ្យ​ក្លៀវក្លា

៣. បម្រុងរាងកាយ

៤. បង្កើន​ការ​ខ្លាំងក្លា​នៃ​ខ្យល់​ដកដង្ហើម

៥.​ បម្រុងសរសៃ​ប្រសាទ

៦. ហាត់​ចិត្ត​ឲ្យ​ជា​សមាធិ

៧. ហាត់​ប្រើការ​គិត​ប្រកប​ខ្សែ​ភ្នែក

៨. រក្សា​ទុក​មនោមយិទ្ធិ​ដែល​កើត​មាន​ហើយ

...

ជំពូក​២- ​មនោមយិទ្ធិ​បង្គាប់​ខ្លួន​ឯង

កែប្រែ

ហេតុអ្វី​យើង​ទើប​ត្រូវ​ប្រើ​មនោមយិទ្ធិ​បង្គាប់​ខ្លួន​យើង បើ​ប្រើ​​បង្គាប់​អ្នក​ដទៃ​តែ​ម្ដង​ទៅ​មិន​ល្អ​ជាង​ឬ? ...

ការ​ប្រើ​មនោមយិទ្ធិ​បង្គាប់​ខ្លួន​ឯង​នេះ​មាន​សាខា​ដែល​នឹង​ញែក​ចែកចេញ​ជា​ ៧ ប្រការ​ដូច្នេះ ៖

១. បង្គាប់​ការ​ដេក​លក់​និង​ការ​ភ្ញាក់

២. ធ្វើ​ការ​គិត​ឲ្យ​ស្រឡះស្រឡំ​ក្នុង​វេលា​ភ្ញាក់​ឡើង

៣. ផ្លាស់​ការ​គិត​បាន​តាម​ត្រូវការ

៤. ចិត្ត​ស្ងប់​សូម្បី​ធ្លាក់​ក្នុង​អន្តរាយ

៥. ផ្លាស់​ទម្លាប់​និស្ស័យ​របស់​ខ្លួន​ពី​អាក្រក់​មក​រក​ល្អ

៦. ត្រួតត្រា​មើល​ខ្លួន​របស់​អ្នក​ជា​គ្រាៗ​ដោយ​ទៀងទាត់

៧. ការពារ​រក្សា​ខ្លួន​ឲ្យ​មនោមយិទ្ធិ

...

ជំពូក​៣- ​មនោមយិទ្ធិ​បង្គាប់​អ្នក​ដទៃ

កែប្រែ

ក្នុង​ជំពូក​១ យើង​បាន​រៀន​ដល់​វិធី​ខាង​ដើម​បំផុត​សម្រាប់​ហ្វឹកហាត់​ឲ្យ​កើត​មនោមយិទ្ធិ​ និង​ក្នុង​ជំពូក​២ យើង​បាន​ប្រើ​មនោមយិទ្ធិ​ជា​គ្រឿង​បង្គាប់​ខ្លួន​ឯង ហើយ​ក្នុង​ជំពូក​៣​នេះ​ជា​ការ​ប្រើ​មនោមយិទ្ធិ​ដែល​មាន​កម្លាំង​ក្រៃលែង​ឡើង​រហូត​ដល់​អាច​បង្គាប់​អ្នក​ដទៃ ដូច្នោះ​ទើប​ត្រូវ​មាន​ការ​ហ្វឹកហាត់​ជា​ពិសេស​បំពេញ​លើ​ទាំង​ពីរ​ជំពូក​ដែល​យើង​បាន​រៀន​មក​ហើយ​ពី​ខាង​ដើម​ច្រើន​ប្រការ​ទៀត ។ ...

ក្នុង​ជំពូក​នេះ​ត្រូវ​ចែក​ចេញ​ជា​ពីរ​ភាគ ៖

ភាគ​ទី១៖ មនោមយិទ្ធិ​យ៉ាង​ខ្លី មាន​វិធី​ហ្វឹកហាត់​យ៉ាង​ងាយ​និង​ប្រើ​សម្រេច​បាន​ដោយ​ងាយ ។

ភាគទី២៖ មនោមយិទ្ធិ​យ៉ាង​ខ្លាំង ដែល​មាន​វិធី​ហ្វឹកហាត់​លំបាក​ឡើង​និង​ធ្វើ​សម្រេច​ដោយ​លំបាក​ដូច​គ្នា ។

ភាគ​ទី១- មនោមយិទ្ធិ​យ៉ាង​ខ្លី

កែប្រែ

មនោមយិទ្ធិ...

ភាគ​ទី២- មនោមយិទ្ធិ​យ៉ាង​ខ្លាំង

កែប្រែ

ការសិក្សា...