មរណភាពគឺជាចុងបញ្ចប់នៃមុខងារសំខាន់ៗនិងជីវសាស្ត្រនៃការរស់នៅ។

សួននៃសេចក្តីស្លាប់ (Kuoleman puutarha), ដោយហ៊ូហ្គោស៊ីមប៊ឺក (១៩០៦) ។

មរណភាពសម័យអង្គរ កែប្រែ

 
លលាដ៍ក្បាលមនុស្សគឺជានិមិត្តរូបសកលនៃការស្លាប់។

មនុស្សស្លាប់គេឥតដាក់ក្តារមឈូសទេ គេយកតែកន្ទេលក្រាលពីក្រោមយកកំណាត់សំពតក្របពីលើហើយយកទៅព្រៃហើយ។ កាលពីដើមគេក៏ប្រើទង់ព្រលឹង និងភ្លេងភ្លាំតហែរខ្មោចដែរ ហើយគេលីងលាចពីមុខ បាច់តាមផ្លូចនាំមុខខ្មោច លុះសែងទៅដល់ក្រៅក្រុងដល់កន្លែងណាស្ងាត់ កេក៏ដាក់ចោលខ្មោចនោះហើយត្រឡប់មកវិញ។ បើមានសត្វខ្លែង ឬសត្វតិរច្ឆានអ្វីដទៃទៀតស៊ីខ្មោចនោះអស់មួយរំពេចទៅគេហៅម្តាយឪពុកនោះមានភ័ព្វសំណាងល្អណាស់ តែបើគ្មានសត្វស៊ីសោះ ឬមានស៊ីដែរ តែមិនអស់វីញគេបែរជាយល់ថាឪពុកម្តាយនោះមានពៀរមានទោសទើបបានជាដូច្នោះ។ លុះរហូតមកដល់គ្រាឥឡូវនេះមានគេយកខ្មោចទៅដុតបូជាខ្លះហើយ។ ពួកអ្នកដែរមានជាប់ពូជជាកូនចៅចិនឪពុកម្តាយដែលស្លាប់ទៅ គេឥតស្លៀកពាក់សកាន់ទុក្ខទេ ប្រុសគ្រាន់តែកោរសក់ និងស្រីគ្រាន់តែកាត់សក់ខាងមុខនៅមុខថ្ងាសប៉ុនមួយទះ ក៏ចាត់ទុកថាជាការកាត់ទុក្ខដែរ។ ចំនែកស្តេចវិញមានប្រាសាទសម្រាប់កប់ប៉ុន្តែមិនដឹងថាកាប់សពទាំងមូល ឬកាប់តែឆ្អឹងទេ[១]

ឯកសារយោង កែប្រែ

  1. សៀវភៅកំណត់របស់ជីវ តាក្វាន់ អំពីប្រពៃណីអ្នកស្រុកចេនឡា លោកលីធាម តេង ឆ្នាំ១៩៧៣ ទំព័រទី២២