រឿងមហោសថជាតក

    ព្រះបរមពោធិសត្វជាព្រះមហោសថ បំពេញបារមី ។បញ្ញាបារមី ប្រែថាគុណជាតិជាគ្រឿងដល់នូវព្រះនិព្វាន គឺបញ្ញា ។បញ្ញាបារមីនេះបានដល់ការត្រាស់ដឹងនូវសាមញ្ញលក្ខណៈ និងវិសេសលក្ខណៈនៃនាមធម៍ទាំងឡាយដែលព្រះបរមពោធិសត្វកំណត់កាន់យក ដោយព្រះទ័យឈ្វេងយល់ក្នុងឧបាយនៃសេចក្ដីករុណាចំពោះសព្វសត្វ ឈ្មោះថាបញ្ញាបារមី ។បញ្ញាបារមី ចែកចេញជា ៣ យ៉ាងគឺ ការដកព្រះទ័យផុតអំពីគ្រឿងឧបករណ៍និងបុត្រភរិយា ហើយធ្វើនូវការវិនិច្ឆ័យចំពោះប្រយោជន៍និងមិនមែនប្រយោជន៍ដល់សព្វសត្វទាំងឡាយនោះឈ្មោះថា បញ្ញាបារមី ១ ។ការដកព្រះទ័យផុតអំពីអវយវៈរបស់ព្រះអង្គ ហើយធ្វើនូវវិនិច្ឆ័យ ឈ្មោះថា បញ្ញាឧបារមី ១ ។ការដកព្រះទ័យផុតអំពីជីវិតរបស់ព្រះអង្គហើយធ្វើនូវវិនិច្ឆ័យ ចំពោះប្រយោជន៍និងមិនប្រយោជន៍ដល់សព្វសត្វទាំងឡាយនោះឈ្មោះថា បញ្ញាបរមត្ថបារមី ១ ។
    កាលបរមសាស្តាចារ្យជាម្ចាស់ទ្រង់ប្រថាប់ក្នុងជេតវនារាម ទ្រង់ប្រារព្ធបញ្ញាបារមី ទ្រង់ត្រាស់ព្រះធម្មទេសនាមហោសថជាតកនេះថា បញ្ចលោ សព្វសេនាយដូច្នេះជាដើម ។ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយនោះ មានព្រះរាជា មួយអង្គព្រះនាមវិទេហរាជ សោយរាជសម្បត្តិក្នុងនគរមិថិលា ។មានរាត្រីមួយព្រះរាជាទ្រង់ព្រះសុបិនននិមិត្តឃើញថាហាក់ដូចជាមានភ្នក់ភ្លើង ៤ ឆេះឡើងស្មើបន្ទាយមានភ្នក់ភ្លើងមួយទៀតតូចប៉ុនអំពឹលអំពែក ផុសឡើងចំពាក់កណ្ដាលភ្នក់ធំទាំង ៤ នោះមានពន្លឺភ្លឺរុងរឿងរស្មីផ្សាយទៅដល់ទ្វីបទាង ៤ រហូតដល់ព្រហ្មលោក ។ទ្រង់បានត្រាស់សួរអាចារ្យទាំង ៤ នាក់ឪ្យកាត់សុបិននិមិត្តនោះថ្វាយ ។អាចារ្យទាំង ៤ ទូលថា បពិត្រព្រះសម្មតិទេព ភ្នក់ភ្លើងទាំង ៤ គឺខ្លូនទូលព្រះបង្គំជាអ្នកប្រាជ្ញសម្រាប់ព្រះអង្គសព្វថ្ងៃនេះឯង,ឯភ្នក់ភ្លើង១តូចតែមានរស្មីផ្សាយទៅជាអស្ចារ្យនោះ គឺមានអ្នកប្រាជ្ញមួយកើតឡើងសម្រាប់ព្រះអង្គទៀតហើយ ជាអ្នកមានប្រាជ្ញាណាស់ល្បីសាយភាយទៅក្នុងទ្វីបទាំង៤រហូតដល់ទេវតា ។កាលនោះព្រះបរមពោធិសត្វនៅជាទេវបុត្រទ្រង់ច្យុតិមកចាប់បដិសន្ធិក្នុងផ្ទៃនាងសុមនាទេវី ជាភរិយារបស់សិរីវឌ្ឍករសេដ្ធី នៅទិសខាងកើតរាជវាំងដែលមានអនុសេដ្ធី១ពាន់ជាបរិវារ ។ទេវបុត្រ១ពាន់អង្គទៀតក៏ចុះមកចាប់បដិសន្ធិក្នុងផ្ទៃនៃភរិយាអនុសេដ្ធីដែរ ។កុមារទាំងនោះជាបរិវារបស់ព្រះបរមពោធិសត្វទាំងអស់ ។លុះប្រតិស្ធាននៅក្នុងគភ៌បានគម្រប់១០ខែហើយគ៏ប្រសូតិមកដំណាលគ្នាទាំង១០០១នាក់ ។នាសុមនាទេវីឃើញឪសថនៅនាបាតព្រះហស្ថបុត្រដូច្នោះក៏សូរថា កូនអញក្ដាប់អ្វីក្នុងដៃហ្ន ?កុមារទើបតែប្រសូត៌ភ្លាមក៏ចេះស្រដីតបនឹងមាតាថា បពិត្រព្រះមេ,នេះជាថ្នាំទិព្វ ។កាលនោះសេដ្ធីជាបិតាមានរោគឈឺក្បាលអស់ច្រើនឆ្នាំហើយព្យាបាលមិនទាន់ជាសោះទើបនាងជាមាតាយកឱសថនេះទៅដុសឱ្យស្វាមីពិសារសមើលក៏ជាភ្លាមមួយរំពេច ។លុះចម្រើនព្រះជន្មបានច្រើនឆ្នាំកុមារទាំង១ពាន់នាក់ក៏មូលមកជាបរិវារតាំងពីត្រឹមនោះដរាបមក ។
    ចំណែកព្រះបាទវិទេហរាជទ្រង់នឹកភ្នកដល់ពាក្យទំនាយដែលបណ្ឌិតទាំង៤នាក់ទាយថ្វាយព្រះអង្គទើបទ្រង់ចាត់ឱ្យអាមាត្របួននាក់ចេញទៅស៊ើបរកអ្នកប្រាជ្ញ ។អាមាត្រម្នាក់ចេញទៅស៊ើបទៅទិសខាងកើតបានឃើញសាលាទាំងប្រាំ និងស្រះល្អចំឡែក សាកសួរដឹងថាមហោសថកុមារសាងទើបអាមាត្រពិចារណាគិតតាំងពីព្រះបាទវិទេហរាជទ្រង់ព្រះសុបិននិមិត្តមកទល់នឹងឥឡូវនេះត្រូវជា៧ឆ្នាគត់កំណត់យកហេតុនេះបានហើយក៏ចាត់ទួតឱ្យទៅក្រាបទូលព្រះមហាក្សត្រតាមដំណើរនោះ ។លុះព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយទើបទ្រង់ត្រាស់ឱ្យហៅអាចារ្យសេនកមកសួរថាតើយើងល្មមទៅយកមហោសថកុមារមកដំកលទុកជាអ្នកប្រាជ្ញហើយឬនៅ?អាចារ្យសេនកជាមនុស្សមានចឹត្តឥច្ឆាខ្លាចខាតលាភសក្ការនិងយសសក្តិទូលទាស់ថាសូមទ្រងមេត្តាប្រោសមនុស្សដែលឈ្មោះថាអ្នកប្រាជ្ញនោះពុំមែនដោយហេតុត្រឹមតែចេះសាងសាលាប៉ុណ្ណោះទេ ។ព្រះរាជាក៏ទ្រង់គង់នៅស្ងៀម,ហើយបញ្ចូនទូតទៅប្រាប់អាមាត្យថាចូរអ្នកឯងនៅក្នុងទីនោះចុះចាំល្បងពិសោធរកអ្នកប្រាជ្ញទៅទៀត ។អាមាត្យទទួលព្រះរាជឱង្ការនៅក្នុងទីនោះល្បងឃើញការពិសោធ ១៩ រឿងដូចនឹងសំដែងតទៅ,កាលឃើញការពិសោធ ១ រឿងៗតែងទូលព្រះរាជាសូមឱ្យនាំព្រះមហោសថទៅតាំងជាអ្នកប្រាជ្ញ ប៉ុន្តែពុំអាចតាំងបានព្រោះអាចារ្យទាំង៤នាក់មានអាចារ្យសេនជាដើមចេះតែជំទាស់ ។ 
    ឯការពិសោធទាំង១៩រឿងនោះគឺ៖

១-មំសំ ពិសោធអំពីសាច់ដុំ ។ ២-គោណោ អំពីចោរលូចគោ ។ ៣-គណ្ឌិ អំពីស្រីជំទង់លួចសង្វាគេ ។ ៤-សុត្តំ អំពីស្រីចោរលួចអម្បោះ ។ ៥-បុត្តោ អំពីរឿងយក្ខិនីដណ្ដើមកូនគេ ។ ៦-គោធោ អំពីបុរសឈ្មោះ គោធកាឡ ។ ៧-រថេន អំពីចោរលួចរទេះ ។ ៨-ទណ្ឌោ អំពីកំណាត់ឈើ ។ ៩-សីសំ អំពីក្បាលខ្មោច ។ ១០-អហិ អំពីសត្វពស់ ។ ១១-កុក្តដោ អំពីមាន់ ។ ១២-មណិ អំពីកែវមណីពីបូរាណ ។ ១៣-វិជាននំ អំពីការសម្រាលកូននៃគោឈ្មោល ។ ១៤-ឱទនំ អំពីបាយ ។ ១៥-វាលុកា អំពីខ្សែពួរដីខ្សាច់ ។ ១៦-តឡាកំ អំពីស្រះ ។ ១៧-ឧយ្យានំ អំពីសួនឪទ្យាន ។ ១៨-គទ្រភោ អំពីការនាំសត្វលាទៅសងសេះអស្សតរ ។ ១៩-មណី អំពីកែវមណីនៅក្នុងសំបុកក្អែក ។

    សម័យថ្ងៃមួយនោះព្រះរាជាទ្រង់យាងទៅក្រសាលឱទ្យានទ្រង់បានទស្សនាសត្វបង្កួយមួយចុះពីក្លោងទ្វារ ធ្វើក្បាលងីកងាកៗង៉ាក់ងើកៗ ។ទ្រង់ក៏ត្រាស់សួរថាបង្គួយនេះវាធ្វើអ្វី ?ព្រះមហោសថកុមារក្រាបបង្គំទូលថា សត្វបង្គួយនេះគោរពព្រះអង្គ ។ទ្រង់ក៏មានព្រះហឬទ័យត្រេកអរ បង្គាប់អាមាត្យឱ្យទិញសាច់ឱ្យបង្គួយនោះបរិភោគតែរាល់ៗថ្ងៃ ដល់ថ្ងៃសីលអាមាត្យរកទិញសាច់មិនបានក៏យកប្រាក់តម្លៃស្មើនិងសាច់មកចោះដោតខ្សែទៅបំពាក់ឱ្យបង្គួយ ។បង្គួយបានគ្រឿងអលង្ការពាក់គិតថា អញក៏មានអលង្ការពាក់,ស្ដេចក៏មានអលង្ការពាក់ដូចគ្នាចាំគោរពស្ដេចធ្វើអ្វី ។ក្រោយមកព្រះរាជាយាងទៅទីនោះទៀត បង្គួយកើតមានះក្រអឹតព្រះរាជាទ្រង់ត្រាស់សួរពរះមហោសថកុមារ ។ព្រះពោធិសត្វទូលថា សូមទ្រងប្រោសមេត្តា វាមើលងាយទ្រង់ព្រោះអាមាត្យបានបំពាក់អលង្ការឱ្យវា ។ព្រះរាជាទ្រង់ពិរោធនឹងសត្វបង្គួយបានឱ្យអាមាត្យបណ្ដេញសត្វនេះចេញ ។
    មានសិស្សអាចារ្យទិសាបាមោក្ខម្នាក់ឈ្មោះ បិង្គុត្តរមាណពដែលអាចារ្យមានសេចក្ដីពេញចឹត្តបានរៀបផ្សំផ្គុំនឹងកូនក្រមុំរបស់ខ្លួនឱ្យធ្វើជាភរិយា តែគេមិនព្រមរួមសង្វាសជាមួយភរិយាសោះ ។ថ្ងៃមួយមាណពសូមម្ដាយឪពុកក្មេកទៅស្រុកជាមួយនិងភរិយាលុះដល់ផ្លូវឆ្ងាយកើតមានសេចក្ដីស្រេកឃ្លានទើបបិង្គុត្តរមាណពឃើញដើមឧទុម្ភរ ១ ដើមដែលមានផ្លែទុំក៏ឡើងបរិភោគម្នាក់ឯង ។ឯភរិយាសុំពីដីទៅតែអ្នកជាស្វាមីឆ្លើយថា មេឯងឥតដៃទេឬអី ។ស្រីជាប្រពន្ធក៏ខំប្រឹងប្រវាឡើងបេះផ្លែបានមក កំពុងតែបរិភោគស្រាប់តែប្ដីសម្រូតចុះមកមុនហើយបានយកបន្លាស្រះគល់រតបាត់ទៅ ។ហេតុតែមានបុណ្យថ្ងៃមួយព្រះរាជាទ្រង់ទៅប្រពានព្រៃ បានឃើញនាងនោះលើចុងឧទុម្ភរ ទ្រង់ត្រាស់ក៏ឱ្យអាមាត្យដាក់នាងចុះយកទៅអភិសេកជាអគ្គមហេសីឯកលើស្នំទាំងពួងបាននាមជាឧទុម្ភរទេវី ។
    មានសត្វពពែមួយទៅបរិភោគស្មៅឯរោងដំរីត្រូវគេវាយបាក់ខ្នងនឹងឆ្កែមួយទៅពាំដុំសាច់ពីរោងគ្រូត្រូវគេវាយបាក់ជើងទៅនៅដេកជាមួយគ្នា ក្បែរកំពែងព្រះបរមរាជវាំង ។ព្រះរាជាំទ្រង់យល់ថាសត្វទាំងពីរជាមិត្តនិងគ្នាក៏ក្រងរឿងឡើងជាប្រស្នាចោទសួរទៅអ្នកប្រាជ្ញទាំង៤នាក់ថា សត្វម្រឹគពីរមានជើង ៧ មានខ្នងមួយតើសត្វអ្វី ?បើឆ្លើយមិនត្រូវនិងបំបរបង់ពីនគរ ។អាចារ្យទាំង៤ឆ្លើយថា ចាំស្អែកសឹមឆ្លើយថ្វាយសេចក្ដី ។ដោយសារតែការនឹកមិនចេញអាចារ្យទាំង៤ទៅសុំរៀនពីចៅមហោសថកុមារ ។ព្រះបរមពោធិសត្វឱ្យអាចារ្យទន្ទេញប្រាស្នារៀងៗខ្លួនតែពុំឱ្យដឹងសេចក្ដីទេ ។លុះពេលព្រឹកឡើងអាចារ្យទាំង៤ក៏ទូលថ្វាយស្ដេច ហើយទ្រង់ក៏ត្រាស់សួរព្រះមហោសថទៀត ។ព្រះមហោសថទូលថា សូមទ្រង់មេត្តាប្រោស ពពែមួយបាក់ខ្នង ឆ្កែមួយបាក់ជើងជាមិត្តសំលាញនិងគ្នា ។ព្រះរាជាបានតែងតាងព្រះមហោសថជាអ្នកប្រាជ្ញពីពេលនោះមក ។ពេលនោះព្រះនាងឪទុម្តទេវីក្រាបទូលព្រះរាជាថា អាចារ្យទាំង៤មានឋានៈស្មើនឹងព្រះមហោសថពុំសំឡើយ ទើបព្រះរាជាទ្រង់សួរថា ចុះអ្នកមានទ្រព្យតែឥតបញ្ញា និង អ្នកមានបញ្ញាតែឥតទ្រព្យ តើអ្នកណាប្រសើរជាង? អាចារ្យឆ្លើយថា អ្នកមានទ្រព្យតែឥតបញ្ញាប្រសើរជាង តែព្រះមហោសថថា អ្នកមានបញ្ញតែឥតទ្រព្យប្រសើរជាង ។ព្រះរាជាបានតាំងព្រះមហោសថជាអគ្គមហាសេនាបតី ហើយបូជាទ្រព្យសម្បត្តិជាច្រើនបានឡើងឋានៈជាអ្នកប្រាជ្ញឧត្តមក្នុងកាលនោះ ។
    ថ្ងៃមួយព្រះមហោសថបានខ្លែងខ្លួនចេញទៅរក  ភរិយាបានឃើញនាងអមរាធីតាកុដុម្តី កំពុងទូលបបរទៅឱ្យឪពុកម្ដាយភ្ជួរស្រែប្រកបដោយបញ្ចាពិធកល្យាណី ក៏សួរប្រាស្នាជ្រាបថាជាំស្រីមានប្រាជ្ញាក៏ចូលទៅស្ដីដណ្ដឹង ហើយរៀបមង្គលការ ។ក្នុងពេលរៀបការនាងអមរាបានទ្រព្យសម្បត្តិដែលព្រះរាជាព្រះរាជទានមកច្រើនក៏លៃលកបែងទ្រព្យនោះជា២ភាគ ១ភាគចែកដល់ពពួកមហាជន និង ១ភាគទៀតឱ្យដាក់ឃ្លាងជារាជទ្រព្យវិញ ។
    ចំណែកអាចារ្យទាំង៤ចេះតែរិះរកទោសព្រះមហោសថរាល់វេលា ហើយបានប្រើបរិវាយករបស់មានតម្លៃរបស់ព្រះរាជវាំងដើម្បីយកមកលក់ឱ្យព្រះមហោសថ ហើយបានញុះញង់ព្រះរាជាថា ព្រះមហោសថលួចព្រះរាជទ្រព្យទាំងនេះទៅប្រើ ទាល់តែព្រះរាជាខ្ញាល់យ៉ាងខ្លាងទ្រងឱ្យចាប់ព្រះមហោសថ ។ព្រះមហោសថបានភៀសខ្លួនលាក់អាត្មា លុះដឹងដល់ទេវតាៗក៏ចោទប្រស្នាចំពោះព្រះរាជា ។ព្រះរាជារកនរណាមួយឱ្យដោះស្រាយពុំរួច ទើបទ្រង់ភ័យតក់ស្លុតត្រាស់អោយរត់រកព្រះបរមពោធិសត្វ ដើម្បីដោះស្រាយប្រាស្នា ។
    លុះថ្ងៃខាងក្រោយមកអាចារ្យទាំង៤ គិតគ្នាហើយទៅចងប្រាស្នាស្ងាត់កំបាំងមកចោទសួរថា គួរប្រាប់នរណាបានឬទេ?អាចារ្យទាំង៤នោះបានដោះប្រស្នាខ្លួនឯងថាបាន ។ចំណែកព្រះពោធិសត្វថាមិនគួរប្រាប់នរណាមួយទេដឹងត្រឹមតែខ្លួនឯងទើបបាន ។អាចារ្យទាំង៤បានញុះញង់ព្រះរាជាថា ព្រះមហោសថចង់គ្រងរាជបល័ង្ក ទ្រង់ខ្ញាល់យ៉ាងបង្គាប់ឱ្យសម្លាប់ព្រះពោធិសត្វ តែបែរជាធា្លក់លើអាចារ្យទាំង៤ទៅវិញ ។ព្រះមហោសថមានសេចក្ដីមេត្តាសុំកុំឱ្យព្រះរាជាសម្លាប់អាចារ្យទាំង៤ ហើយព្រះមហោសថនិងភរិយាបានសុខរៀងមក ។
    សម័យថ្ងៃមួយព្រះបាទចុល្លនីព្រហ្មទត្ត និអាចារ្យកេវដ្ដព្រាហ្មណ៍នាំគ្នាទៅគិតការក្នុងព្រៃស្ងាត់ថា គិតចង់លើកទ័ពទៅដណ្ដើមយកនគរតូចៗ មកជាចំណុះរបស់ខ្លួនទាំងអស់រួចហើយលើកទ័ពទៅដណ្ដើមនគរធំៗ ។ដំណឹងនេះបានដឹងដល់ព្រះមហោសថ ទ្រង់បានប្រុងប្រៀបពួកពលបរិវារបំរុងចាការពារទាំងបង្កើនគ្រឿងសស្រ្ដាវុធ ព្រមទាំងស្បៀងជាស្រេច ។លំដាប់ក្រោយមកព្រះចុល្លនីលើកពលសកលយោធាទៅដណ្ដើមយកនគរតូចៗបានមួយរយនគរ បានជាបរិវាស្រេចតាមប្រថ្នារួចលើកពលចេញទៅដើម្បីចាប់ព្រះបាទវិទេហរាជ និងព្រះមហោសថ ក៏ត្រូវព្រះមហោសថនិងអាមាត្របង្អើលរត់អស់ទៅ ។ក្រោយមកទៀតអាចារ្យកេវដ្ដព្រាហណ៍ បានបង្កចម្បាំងដោយធម៍វិញគឺ សួរប្រស្នាធម៍ព្រះមហោសថ ។ពេលដែលព្រះមហោសថចេញទៅចម្បាំាង អាចារ្យកេវដ្ដព្រាហណ៍បានឃើញក៏សួរភ្លាមថា នែចៅមហោសថយើងមកកាន់ទីនេះយូរថ្ងៃហើយ អ្នកឯងជាក្មេងហេតុអីមិនមកធ្វើសណ្ធរៈគួរសមនឹងយើង ។ឬអ្នកឯងអាងកែវមានតម្លៃប៉ុណ្ណឹង ។ព្រះពោធិសត្វឆ្លើយថា លោកចង់បានកែវនេះឬ ។ អាចារ្យឆ្លើយថា អើបើចៅឱ្យក៏យកដែរ អាចារ្យអោនក្បាលទៅយកកែវជិតព្រះបាទានៃព្រះមហោសថ ទ្រង់ក៏ជាន់កអាចារ្យជាប់នឹងដី ហើយស្រែកថា ម្ដេចក៏មកថ្វាយបង្គំអញក្មេងជាង ។គ្រានតែមានហេតុប៉ុណ្ណោះពួកពលស្ដេចដចុល្លនីក៏រត់អស់ទោ ។លុះទៅដល់នគរវិញព្រះបាទចុល្លនីនិងអាចារ្យកេវដ្ដព្រាហណ៍បានរៀបកំរោងការណ៍យកបុត្រធីតានាមបញ្ចាចន្ទីទៅព្រះបាទវិទេហរាជ ធ្វើជាមហេសីដើម្បីចាប់ទ្រង់ នឹង ព្រះមហោសថ យកទៅសម្លាប់ តែត្រូវព្រះមហោសថដឹងមុនតាមរយៈសេកស៊ើបការក៏បានយកឈ្នះព្រះបាទចុល្លនី ។ព្រះបាទចុល្លនីសុំប្រគល់ជីវិតព្រមទាំងផ្ញើនគរតូចធំ សុំឱ្យព្រះបរមពោធិសត្វគ្រប់គ្រងថែរក្សាទាំងអស់ ។
    ឯព្រះមហាបុរសរតន៍វិលត្រឡប់មកកាន់់នគរមិឋិលាវិញ ។ព្រះបាទវិទេហរាជទ្រង់ស្ទុះទៅឱបមហាបុរសហើយ សំណេះសំណាលអំពីការបានរួចជីវិត បានសេចក្ដីសុខដោយប្រាជ្ញាបារមីរបស់ព្រះរាជឱរសទាំងអស់  ។
     នាងបញ្ចាលចន្នីទេវីមានបុត្រមួយព្រះអង្គនាមតិខិណកុមារ ជាព្រះរាជបុត្រារបស់ព្រះបាទវិទេហរាជ ទ្រង់ក៏បានសោយទិវង្គតទៅ ហើយព្រះរាជបុត្រាក៏បានឡើងគ្រងរាជបន្ត ។ ហើយព្រះពោធិសត្វក៏ទទួលសក្តិយសលើអស់បណ្ដារាស្រ្ដ និងនាហ្មឺនសព្វមុខមន្រ្តីក្នុងដែនដីទាំងមូល បានប្រកបដោយសុខរៀងទៅ ។
    លុះសម្ដេចព្រះលោកុត្តមាចារ្យ ទ្រង់ត្រាស់សំដែងជាតកនេះចប់ហើយ ទើបប្រជុំជាតកថា ម្នាលភិក្ខុទាំងឡាយ ពួលពលនិកាយទាំងប៉ុន្នានក្នុងកាលនោះ ឥឡូវនេះបានមកជុំជាពុទ្ធបរិសទ្យទាំងអស់គ្នា ។ ព្រះមហោសថគឺជាអង្គតថាគតហ្នឹងឯង ។
    ឯវំ សង្ខេបេន សម្មតា ព្រះធម៍ទេសនា ដែលសំដែងអំពីរឿងមហោសថជាតក ក៏សួមសន្មត់ថាចប់ដោយសង្ខេបតែប៉ុណ្ណោះឯងហោង ។            

វិភាគតួអង្គ


'អត្ថបទជាអក្សរដិត