មហោស្រពដែ​លឆេះ ឬជា​ភាសាបារាំង Les Artistes du Théâtre Brûlé គឺ​ជា​រឿង​ល្ខោន​បែប​ឯកសារ​បារាំង ខ្មែរ ឆ្នាំ​២០០៥ ដែល​ដឹក​នាំ​និង​សហ​ការ​សរសេរដោយ ​លោក​ប៉ាន់ រិទ្ធី ។ ការ​រួម​បញ្ចូលគ្នារវាង​ការ​ពិត​និង​ប្រឌិត​ដែល​យោង​ទៅ​តាម​ជីវិត​ពិត​របស់​តារា​សម្ដែង​។​ភាពយន្ត​នេះ​និយាយ​ពី​ក្រុម​សិល្បករ​និង​អ្នក​រាំ​ដែល​ព្យាយាម​ហ្វឹក​ហាត់​សិល្បៈរបស់​គេ​នៅ​​ក្នុង​មហោស្រព​ជាតិ​ព្រះសុរាម្រឹត​អតីត​មហោ​ស្រព​ជាតិ​របស់​កម្ពុជា ដែល​​ស្ថិត​ក្នុង​ទីក្រុងភ្នំពេញ

មហោស្រពដែលឆេះ
ឯកសារ:Burnt Theatre movie poster.jpg
The theatrical poster.
ដឹកនាំដោយប៉ាន់ រិទ្ធី
សរសេរដោយប៉ាន់ រិទ្ធី
Agnès Sénémaud
តួសម្ដែងBopha Chheng
Than Nan Doeun
Peng Phan
តន្ត្រីដោយMarc Marder
បច្ចេកទេសថតPrum Mesa
កាត់តដោយMarie-Christine Rougerie
ចែកចាយដោយCatherine Dussart Productions
Institut national de l'audiovisuel
Les Acacias
Arte
ពេលចេញផ្សាយថ្ងៃទី​៥​ ខែ​ឧសភា ឆ្នាំ២០០៥ (បារាំង)
ថ្ងៃទិ២១​ ខែ​មិនា ឆ្នាំ​២០០៦ (អាមេរិក)
ថ្ងៃទី​៥១៣ ខែ​ឧសភា ឆ្នាំ២០០៦ (កាណាដា)
រយៈពេល (នាទី)៨៥​ នាទី
ប្រទេសកម្ពុជា /បារាំង
ភាសាខ្មែរ

មហោ​ស្រព​ដែល​ឆេះ ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ មហោស្រព​ភាពយន្ត​ កាន ឆ្នាំ២០០៥ និង​ជា​ការ​ជ្រើស​រើស​នៅ​ក្នុង​កម្មវិធី​ក្រៅ​ការ​ប្រគួត​ប្រជែង​[] ហើយ​ក៏​ត្រូវ​បានចាក់​បញ្ចាំង​នៅមហោស្រព​ភាពយន្ត​ផ្សេងៗ​ទឿត​ផង​ដែរ។

សង្ខេប​រឿង​

កែប្រែ

ក្នុង​ពេល​ដែល​មរតក​វប្បធម៌​របស់់​កម្ពុជា​ជា​ច្រើន​ត្រូវ​បាន​ថំផ្លាញ​ដោយ​សារ​ការ​សំលាប់​នូវ​សិល្បករ​ជា​ច្រើន​នាក់​ក្នុង​សម័យ​ ខ្មែរ​ក្រហម មហោស្រព​ជាតិ​ព្រះសុរាម្រឹត នៅតែ​បន្តឈរ​ ពេញ​ សង្គ្រាម​ស៊ីវិល​កម្ពុជា ថែម​ទាំង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ដោយ​របបកុម្មុយនិស្តសម្រាប់​ការ​ទស្សនកិច្ច​ផ្លូវការ​និង​ការ​ឃោសនា​ប្រលង​បរវ​កញ្ញា។ អ្វី​ដែល​ហួស​ចិត្ត​នៅ​គឺ​នៅ​ពេល​ដែល​គេ​ជួសជុលមហោស្រព​ក្នុង​ឆ្នាំ​១៩៩៤ ដែល​មហោស្រពនេះត្រូវ​បាន​ភ្លើង​ឆេះ ហើយ​ត្រូវ​បាន​ខូចខាត​យ៉ាង​ខ្លាំង​ រួច​ហើយ​គ៏​គ្មាន​ការ​ជួសជុល​ឡើង​វិញ​ដែរ។[][]

គឺ​នៅ​សាល​សម្ដែង​គ្មាន​ដំបូល​ដែល​ក្រុម របាំ​បុរាណ​ខ្មែរ បន្ត​ហ្វឹក​ហាត់​ជារៀង​រាល់​ថ្ងៃ​ហើយ​ក្រុម​តារា​សម្ដែង​ក៏​បាន​ប៉ុន​ប៉ង​ផលិត​ រឿង​​សម្របសម្រួល​Cyrano de Bergerac ជា ភាសា​ខ្មែរ​ នៅ​លើ​ឆាក​ដែល​ពោរ​ពេញ​ដោយ​ស្មៅ។

នៅ​ជុំវិញ​មហោស្រព ភ្នំពេញ​​ដែលជា​រាធានី​និង​ជាទីក្រុង​ធំជាងគេ​ត្រូវ​បាន​កសាង​និង​អភិវឌ្ឍ​ឡើង​វិញ។ នៅ​ជិត​នោះ​ កាស៊ីណូ​និង​សណ្ឋាគារ​បានកសាងឡើង​ សម្លេង​ក្ដុង​ក្ដាំង​ក៏​បាន​ផ្ដល់​នូវ​សម្លេង​ដ៏រំពង​ទៅដល់​សកម្មភាពនៅក្នុង​មហោស្រព។

ពេល​នោះ​ក៏​មាន​អ្នក​ការសែត​ម្នាក់​ឈ្មោះ​ បុប្ផា ឈៀងដែល​បាន​ភ្វើ​កិច្ច​សម្ភាស​ជាមួយ​អ្នកសម្ដែងឈ្មោះ​ថាន​ ណាន​ ឌឿន ដែល​ដើរ​តួរ​ជា​ ស៊ី​រ៉ាណួូ។គាត់​និង​អ្នក​សម្ដែង​ដទៃ​បាន​ឆ្លុះ​បញ្ចាំង​ពី​ផលិតកម្ម​ដ៏​អស្ចារ្យ​កាល​ពី​អតីតកាល​ ប៉ុន្តែ​បាន​ត្អូញ​ត្អែរ​ពីការ​លំបាក​​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​នៅ​ក្នុង​សង្គម​មួយ​ដែល​ហាក់​ដូច​ជា​បាន​ភ្លេច​ពី ពួកគេ។

អ្នក​សម្ដែង​ខ្លះ​ទទួល​បាន​នូវ​ប្រាក់​ខែ​តិចតូចប៉ុណ្ណោះ​គឺប្រហែល​ជា​ ១០ទៅ ១៥ ដុល្លារ​ ក្នុង​១ខែពី រដ្ឋាភិបាល​ហើយ​ពពូកគេទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ពី​ការ​សម្ដែង​ក្នុងវីដេអូ​ខារ៉ាអូខេ​ និង​ការ​សម្ដែង​នៅ ក្លឹប​រាត្រី​។

អ្នក​សម្ដែង​ម្នាក់​បាន​និយាយ​ថា​"មិន​យូរទេ​មនុស្ស​និង​មិន​ដឹង​ថា​មហោស្រព​ជាអ្វី​ឡើយ" "មនុស្សទាំអ​អស់​និង​មើល​រឿង​ខ្មោច​​ឬ ក៏​ច្រៀង​ដូច​ជា​សត្វ​សេក។​"[]

គេ​ក៏​បាន​សម្ភាស​អ្នកសម្ដែង ប៉េង ផាន (នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​រឿង​ របស់​លោក​ប៉ាន់​ រិទ្ធីគឺរឿង រាត្រី​មួយ​ក្រោយ​សង្គ្រាម និង​រឿង អ្នក​ស្រែ) ដែល​ជា​អ្នក​រស់​រាន​មាន​ជីរិត​និង​ត្រូវ​បាន​យក​ឈ្នះ​ដោយ​ជម្ងឺ​ផ្លូវ​ចិត្ត។

ការ​សាក​សួរ​របស់​រាយការណ៍​និង​សកម្មភាព​របសើ​អ្នក​សម្ដែង​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​ឈុត​មួយ​ដែល​មនុស្ស​ប្រុស​និង​ស្រី​កំពុង​កកាយ​កាក​សំនល់​នៅ​ក្នុង​គំនរ​សម្រាម។​នៅ​ចំនុច​មួយ​ផ្សេង​ទៀត​សមាជិក​នៃ ក្រុម​មហោស្រព​បាន​រក​អាហារ​នៅ​ក្នុង​មហោស្រព​ដោយ​ផ្ទាល់​ដូច​ជា​ប្រចៀវ ជាដើម

អ្នក​ចូលរួមសម្ដែង

កែប្រែ
  • បុប្ជា​ ឆេង
  • ថាន​ ណាន​ ឌឿន
  • ប៉េង​ ផាន
  • ហឿន ឡេង
  • រដ្ឋា​ កែវ
  • សុខ លី
  • ប៉ុក ឌី​ រ៉ាម៉ា

ផលិតកម្ម

កែប្រែ

លោក​ប៉ាន់​ រិទ្ធី​បាន​សហ​ការ​សរសេរ​ស្គ្រីព​សម្រាប់​រឿង​មហោស្រព​ដែល​ឆេះ​បន្ទាប់​មក​ក្នុង​អំឡុង​ពេល​ដែល​គាត់​កំពុង​ថត​​រឿង​នេះ​គាត់​បាន​បន្ថែម​នូវ​បទពិសោធ​ពិតៗ​របស់​អ្នក​សម្ដែង​ពោល​គឺ​រួម​ផ្សំ​គ្នា​នូវ​ការ​ពិត​និង​ការ​ប្រឌិត។[]

"គំនិត​សំខាន់​របស់​រឿង​នេះ​គឺ​ជា​ការ​ប្រមូល​ផ្ដុំគ្នា​នូវ​ក្រុម​អ្នក​សម្ដែង​អំពី​ប្រធាន​បទ​មួយ​ដែល​លើកពីា​ឧទាហរណ៍​ពិត​របស់ជីវិត​ប្រជាជន​កម្ពុជា​​ដែលរួម​មាន​កិត្តិយស អត្ត​សញ្ញាណ​ ត្រូវ​បាន​រលាយ​បាត់​។ដើម្បី​យក​មក​វិញ​នូវ​ការ​ចង​ចាំ​របស់​យើង​ក្រោយ​ពី​សោកនាដកម្ម​ប្រល័យ​ពូជសាសន៍" ផលិតកេ​ភាពយន្ត​បាន​សរសេរ​ដោយ​សង្ខេប​សម្រាប់​ មហោស្រព​ភាពយន្ត​​កាន​​ឆ្នាំ​២០០៥។"ពួូក​យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បាត់​បង់​ការ​ចង​ចាំ​។កម្ពុជា​ជា​ដែនដី​នៃ​សុបិន​ដែល​ត្រូវ​បាន​គេ​បំផ្លាញ។ គឺ គ្មាន​មហោស្រព​ គ្មាន​កន្លែង​កំសាន្ត។"[]

"រឿង​នេះត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ដើម្បី​ស្ដារ​ឡើងនូវ​មរតក​វប្បធម៌ដែល​បាន​បាត់​បង់ទៅ​របស់​កម្ពុជា។"លោក​ប៉ាន​រិទ្ធី បាន​សរសេរ​ក្នុង​ក្រដាស​បញ្ចេញ​មតិ​ដែល​បាន​ត្រៀម​សម្រាប់​ Tokyo Filmex ក្នុង​ឆ្នាំ​២០០៥​ថា:

"នៅ​ពេល​ដែល​ការ​មាន​ការ​កសាង​ឡើង​វិញយក​មក​វីញ​នូវ​អត្ត​សញ្ញាណ​របស់​យើង​ហើយ​និង​មាន​វប្បធម៌​ផង​ដែរ។នៅ​កម្ពុជា​មាន​ពាក្យ​មួយឃ្លា​ថា​'វប្បធម៌​រលត់​ជាតិ​រលាយ។' តើ​យើង​អាច​កសាង​ប្រទេ​ស​ជាតិបាន​យ៉ាង​ដូច​ម្ដេច​ប្រសិន​បើវប្បធម៌​ត្រូវ​បាន​បង្ខាំង​មិន​ឲ្យ​រស់​រាន​នៅពេលដែល​ការ​ចង​ចាំ​មាន​ភាព​តិចតួច​នោះ? វប្បធម៌​គួរ​តែ​​ជា​អាទិភាពមួយ​ព្រោះ​វប្បធម៌​ជា​គ្រឿង​សម្រាប់​ព្យាបាល​របួស​ យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​ និង​កសាង​ប្រជាធិបតេយ្យ។ស្ថានភាព​ក្នុង​រឿង​នេះ​បាន​ដើរតួនាទី​ជា​និមិត្ត​នៃ​ស្ថានភាប​នៅកម្ពុជា​ដែល​មានសភាប​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍដ៏ទៃដែរ។​ដើម្បី​ឲ្យ​វប្បធម៌​នៅ​រស់​រាន​មាន​ជីវិត​យើង​ត្រូវ​ការ​ការភា្ជប់ ការ​បន្តទៅមុខ។ឆ្លង​កាត់​ការច្នៃប្រឌិត​ពួកគេ​អាច​ជៀសវាង​ការ​បំផ្លាញនូវ​អតីតកាល​ ហើយ​អាច​ស្ដារ​កិត្តិយស​ឡើងវិញ​បាន​។[]

ការ​ផ្សាយ

កែប្រែ

មហោ​ស្រព​ដែល​ឆេះ ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ មហោស្រព​ភាពយន្ត​ កាន ឆ្នាំ២០០៥ និង​ជា​ការ​ជ្រើស​រើស​នៅ​ក្នុង​កម្មវិធី​ក្រៅ​ការ​ប្រគួត​ប្រជែង​។[] រឿង​នេះ​ក៏​បាន​យក​ទៅ​ចាក់​បញ្ចាំងនៅ Rio de Janeiro International Film Festival, São Paulo International Film Festival, Tokyo Filmex [] 2006 Bangkok International Film Festival​​ San Francisco International Asian American Film Festival,[]ព្រមទាំង Singapore International Film Festival ហើយ​ក៏​បាន​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ទូរទស្សន៍ Arteនៅ​អឺរ៉ុប​ផងដែរ។

ការទទួល

កែប្រែ

អ្នក​រិះ​គន់​រឿង​ របស់​ទស្សនាវដ្ដីVariety លោក​ Jay Weissberg បាន​និយាយ​ថា​រឿង​នេះ​ជា​ការ​រួមបញ្ចូល​គ្នានៃ​ភាព​យន្ដ​បែប​ឯកសារ​និង​រឿង​បែប​ល្ខាន។គាត់​បាន​សរសេរ​ថា "ធាតុ​ប្រឌិត​និង​ធាតុបែប​ឯកសារ​តែង​តែ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ ពិសេស​ក្នុងការ​ផ្លាស់ប្ដូរ​ឈុតដែល​មាន​លក្ខណៈ មិន​ពិត។" "ភាព​ដែល​មាន​ឥទ្ធិពល​នោះ​គឺ ការ​ថត​នូវ​លក្ខណៈខាង​ក្នុង​របស់មហោស្រព​នេះ​តែ​ម្ដង​ដែល​ជា​កន្លែង​ដែល​មាន​សំលេង​រំខាន​ពី​ការដ្ឋាន​សំណង់​កាស៊ីណូ​នៅ​ក្បែរនោះ។ ស្ដាន​ភាព​បែប​នេះ ហើយ​ដែលបង្កើត​ឲ្យ​មាន​ការ​ផ្លែង​ការ​កាន់​តែ​ខ្លាំង"[]

សេចក្ដី​យោង

កែប្រែ
  1. ១,០ ១,១ ១,២ "Les Artistes du Théâtre Brûlé". Cannes Film Festival. May 2005. Archived from the original on 2007-09-29. Retrieved 2007-07-15.
  2. ២,០ ២,១ ២,២ Weissberg, Jay (2005-05-15). "The Burnt Theatre". Variety (magazine). Retrieved 2007-07-15.
  3. ៣,០ ៣,១ ៣,២ "Tokyo Filmex 2005 Awards". Tokyo Filmex. 2005-11-27. Archived from the original on 2008-08-29. Retrieved 2007-07-15.
  4. Turnbull, Robert (2007-04-05). "Staring down the horrors of the Khmer Rouge". International Herald Tribune. Archived from the original on 2007-04-09. Retrieved 2007-07-15.
  5. "The Burnt Theatre". San Francisco International Asian American Film Festival. March 2005. Archived from the original on 2007-09-28. Retrieved 2007-07-15.

តំណ​ភ្ជាប់​ខាង​ក្រៅ

កែប្រែ