ច្រៀងដោយ នភ ហង្សផលា

និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩


១. ក្នុងលោកិយ៍ គ្មានអ្វីសំខាន់សម្រាប់បង មានតែនួនល្អង ដែលបងស្នេហ៍ស្មើសង្ខារ

ស្នេហ៍ស្មោះពិត ចិត្តភក្តីលើជីវ៉ា សូមសច្ចា ផ្សងប្រាថ្នាជាគូរមនា។


២. ក្នុងជីវិត បើពិតបានដូចបំណង ជួបជាគូគ្រង នួនល្អងគូគាប់ពំងា

សូមប្រណី ពិសី ព្រមវាចា ថាចិន្តា ស្មោះស្នេហាលើរូបបង។


៣. ញញឹម សង្ឃឹមចាំជួបស្រី រួមមេត្រីថ្នាក់ថ្នមបីមិនអោយហ្មង

ដួចផ្ការីក ផ្ការីកស្រស់បំព្រង រីករហង់ ផូរផង់ជាប់ចេតនា។


៤. ក្នុងដួងចិត្ត ស្នេហ៍ស្និទ្ធ កែវវលក្ខណ៍ រៀមពិតស្ម័គ្រ ជឿជាក់ ពេញក្នុងចិន្តា

សូមស្បែស្បថ ស្នេហ៍ប្រាកដជួនកនិដ្ឋា ផ្ញើរសង្ខារ រួមវាសនា ជាគូអើយ៕