រូបចម្លាក់បុរាណខ្មែរមានច្រើនប្រភេទដូចជា ព្រះពុទ្ធរូប ព្រះព្រហ្ម ព្រះវិស្ណុ ឬព្រះនរាយណ៍ ព្រះសិវៈឬព្រះឥសូរ រូបសត្វ ផ្កាភ្ញី និងរូបផ្សេងៗទៀត។ ចម្លាក់ខ្មែរមានតួនាទីសំខាន់ៗពីរយ៉ាងគឺ ចម្លាក់សម្រាប់ធ្វើសក្ការៈបូជា និងចម្លាក់សម្រាប់លម្អ។ តម្លៃនៃសិល្បៈមិនគ្រាន់តែឆ្លុះបញ្ចាំងឱ្យឃើញពីរបៀបរស់នៅក្នុងសង្គមតែប៉ុណ្ណោះទេ ប៉ុន្តែវាជាមធ្យោបាយនៃការបញ្ចេញសេរីភាពផ្នែកចិត្តគំនិត សញ្ចេតនា និងជំនឿសាសនារៀងៗខ្លួន។មនុស្សម្នាក់ៗមានសេរីភាពខាងជំនឿ ការប្រតិបត្តិ ការគោរពបូជា និងការប្រារព្ធពិធីបុណ្យផ្សេងៗ។ ការគោរពប្រតិបត្តិទាំងនេះ មិនត្រូវឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬប៉ះពាល់សិទ្ធិសេរីភាពរបស់អ្នកដទៃឡើយ[]

ឯកសារយោង

កែប្រែ
  1. សៀវភៅសិក្សាសង្គម ក្រសួងអប់រំយុវជន​ និងកីឡា ឆ្នាំ២០១៧ ទំព័រទី២៣៥