មូលនិធិកុមារដុនបូស្កូ


មូលនិធិ​កុមារ​ដុន​បូស្កូ​ គឺជា​សកម្មភាព ​ដ៏សំខាន់មួយ នៃ​ក្រុម​គ្រួសារ ​ដុន​បូស្កូ​នៅក្នុង​ប្រទេសកម្ពុជា​ ដែល​ចាប់​ផ្ដើម​​ ដំណើរ​ការ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩២​ ក្នុង​គោល​បំណងជួយ​ដល់​ កុមារ​ក្រីក្រ និង​ កុមារកំព្រា នៅកម្ពុជា។ ​មូនិធិ​កុមារ​ ដុនបូស្កូ បាន​ជួយ​ដល់​ កុមារ​ទាំង​នោះ​ បាន​ចូល​រៀនដូច​កុមារ​ដ៏ទៃ​ ដោយ​ពឺង​ផ្អែក​លើ​ជំនួយ ពី​សមាគម​ន៍​ ដុនបូស្កូ និង​ ពី សប្បុរស​ជននា​នា។ គម្រោង​នេះ មាន​ទី​ស្នាក់​ការ​ធំ នៅ​រាជធានីភ្នំពេញ​ និង​ការិយាល័យ​នៅ​ ខេត្ត ប៉យប៉ែត​ ខេត្តបាត់ដំបង និង​ ខេត្តព្រះស៊ីហនុ។ នៅក្នុងឆ្នាំ ២០០៨ មូនិធិកុមារ​ដុនបូស្កូ ជាង​ ៥០០០០​នាក់​​ នៅទូទាំង​ប្រទេស​កម្ពុជា។​

ប្រវត្តិមូលនិធិកុមារ​ដុន​បូស្កូ

កែប្រែ

មូលនិធិ​ដុន​បូស្កូកម្ពុជា ត្រូវ​បាន​ បង្កើត​ឡើង​ ដោយ​លោក​ឪពុក​ ចន​​ វីសឺ នៅក្នុង​ឆ្នាំ ១៩៩២​​ (លោកពុក​ ចន​​ វីសឺ ក៏ជា​អ្នក​ដែល​បាន​ បង្កើត​ឡើង​នូវ មូនិធិកុមារ​ដុន​បូស្កូ​ថៃ​ផង​ដែរ) ។ មូនិធិកុមារ​ដុន​បូស្កូ ត្រូវ​បាន​ បង្កើត​ឡើង​ក្នុង​ គោល​បំណង​ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ បាន​ជួប​វិបត្តិ សង្គ្រាម​ និង​ នយោបាយ​ អស់​ជា​ច្រើន​ឆ្នាំ។ នៅកំឡុង​ឆ្នាំ​ ១៩៩៩ កុមារ​កម្ពុជា​ ៧០ ភាគរយ មិន​មាន​លិទ្ធិភាព និង​ ឪកាស ក្នុង​ការចូល​សិក្សានៅតាម​សាលា​រៀន​បាន។ សាលា​រៀន​នៅ កម្ពុជា​ជា​ច្រើន​ ត្រូវ​បាន​បំផ្លេច​បំផ្លាញ​ ដោយ​សារ​សង្គ្រាម។ មូនិធិ​ដុន​បូស្កូ បាន​ប្ដេជ្ញា​ កសាង​សាលារៀន នៅ​កម្ពុជា​ ឪ្យបានច្រើន​ឡើង​វិញ ដោយ​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ប្រទេស​នៅ អឹរ៉ុប។ នៅក្នុង​ពេល​នោះ​ កុមារ​កម្ពុជា​ជា​ច្រើន​ រស់​នៅក្នុង​សភាព ជា​កុមារ​កំព្រា គ្រួសារ​ក្រីក្រ​ និង​ គ្រួសារ​ដែល​មាន​សមា​ជិក​ផ្ទុក​មេរោគ​ អេដស៍ រួម​ទាំង រំលោភបំពាន និង ​ការ​ជួញ​ដូរ​កុមារ​ ​។​ គម្រោង​នេះ​ មាន​គោលបំណង​ ជួយ​ឲ្យកុមារ​បាន​ចូល​រៀន និង​ ផ្គត់​ផ្គង់​ជា​អាហារ​ដល់​ពួក​គេ។ គម្រោង​មាន​សារៈសំខាន់​ ជា​ខ្លាំង​ដល់​កុមារ​ជា​ពិសេស​ កុមារនៅ​រោងចក្រ​ ផលិត​អិដ្ឋ នៅ​ខេត្តបាត់​ដំបង កុមារ​ដែល​​ បាន​ជួយ​សង្គ្រោះ​ពី​ការ​ជួញដូរ​ នៅ ប៉យប៉ែត និង​ កុមារ​នៅខេត្ត​ព្រះសីហនុ។

គោល​បំណង

កែប្រែ

​ មូលនិធិ​កុមារ​ដុន​បូស្កូ មាន​គោល​បំណង​ ជួយ​ដល់​កុមារក្រីក្រ និង​ កុមារ​ដែល​ប្រឈម​មុខ​ និងការ​រំលោភបំពាន​​ ការជួញដូរកុមារ ការ​ប្រើ​កំលាំង​ពលកម្មកុមារ កុមារ​តាម​ជញ្ជើមផ្លូវ និង​កុមារ​កំព្រា​ ដើម្បី​ទទួល​បាន​ការសិក្សា ដូច​កុមារ​ដទៃ។ គម្រោង​នេះ ក៏បាន​ជួយ​ ជា​អាហារ និង​ តម្រូវ​ការ​ក្នុង​ការ​រស់​នៅជាប្រចាំថ្ងៃរបស់​ពួក​គេផងដែរ។