មួយម៉ឺនអាល័យ

I. សម្លេងចម្រៀងមួយម៉ឺនអាល័យ ចម្រៀងច្រៀងថ្មី និងក្រោយបង្អស់ ចម្រៀងអ្នកក្រ ថ្ងូរស្ដាយស្រណោះ ស្ដាយចិត្តដែលស្មោះ ស្ដាយឈ្មោះស្នេហា។

II. ចម្រៀងសោកស្ដាយក្លាយជាពរជ័យ ជាចំណងដៃដល់ថ្ងៃរៀបការ ច្រៀងរាប់ជាប់រឿងដែលឥតខ្លឹមសារ ជារឿងអនិច្ចាស្នេហារប្រួលប្រែ។

R. តែស៊ូកាត់ចិត្ត ទាំងម៉ឺនអាល័យ ទោះជីវិតក្ស័យក៏សុខចិត្តដែរ តែសូមឲ្យអូនប្រកបក្ដីស្នេហ៏ កុំឲ្យបែកបែរដូចស្នេហ៍ប្រុសបង។

III. ចម្រៀងអាល័យក្នុងថ្ងៃបែកគ្នា ទឹកភ្នែកច្រៀងលាគ្រាធ្លាប់ឆ្លើយឆ្លង លារឿងទាំងអស់ លាឈ្មោះអូនបង លាចិត្តដែលប៉ង ឆ្លងស្ពានជីវិត។

ច្រៀង​ដោយ​លោក ស៊ិន ស៊ីសាមុត