លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ កើត​ថ្ងៃ​ពុធ ខែ​អស្សុជ ឆ្នាំ​វក​ ព.ស. ២៤៧៥ គ.ស. ១៩៣២ នៅ​ភូមិ​ខ្វាវ ឃុំ​ព្រៃ​អំពក ស្រុក​គីរីវង្ស ខេត្ត​តាកែវ ឪពុក​ឈ្មោះ មៀច អ៊ូច ម្ដាយ​ឈ្មោះ​ អ៊ុង​ នាង ជា​ពូជ​ពង្ស​កសិករ ។ កាល​ពី​នៅ​កុមារ​សិក្សា​នៅ​វត្ត​ព្រះធាតុ​ រួច​បន្ត​ទៅ​សាលា​បឋម​សិក្សា​គីរីវង្ស​ទន្លាប់​ ខេត្ត​តាកែវ ។ គ្រា​បន្ទាប់​បាន​បញ្ចប់​ការ​សិក្សា​នៅ​មធម្យម​សិក្សា​ភ្នំពេញ បាន​បម្រើ​ការ​ជា​គ្រូ​បង្រៀន រួច​ជា​សាស្រ្តចារ្យ​មធ្យមសិក្សា​ភាសា​ បារាំង ខ្មែរ ។

ក្នុង​មួយ​ជិវីត​ ពេញ​ចិត្ត​តែ​នឹង​ការ​ស្រាវជ្រាវ​សិក្សា និពន្ធ​សរសេរ​ចង​ក្រង​សៀវភៅ ​ឯកសារ​ទាក់ទង​នឹង​វប្បធម៌​ប្រពៃណី​អក្សរ​សាស្រ្ត ។ ស្នា​ដៃ​នឹង​សកម្មភាព​មាន ៖

   ឆ្នាំ​ ១៩៨៧ និពន្ធ​រឿង​ កំហុស​អ្នក​ណា និង ក្រមុំ​ចូល​ម្លប់
   ​ឆ្នាំ​ ១៩៩៤ – ១៩៩៩ និពន្ធ​ចង​ក្រង​សៀវភៅ កម្រង​ឯកសារ ស្តី​ពី​ប្រពៃណី និង ទំនៀម​ទម្លាប់​ខ្មែរ​ ភាគ ១ ចេញ​ផ្សាយ​ពី វិទ្យាស្ថាន​ពុទ្ធ​សាសនបណ្ឌិត្យ​
   ឆ្នាំ ១៩៩៤ ជា​សមាជិក​គណកម្មការ​និពន្ធ ទស្សនាវដ្ដី កម្ពុជសុរិយា
   ឆ្នាំ ២០០២ និពន្ធ​ចង​ក្រង ការ​សិក្សា​ប្រៀប​ធៀប​អាពាហ៍​ពិពាហ៍​បួន​បែប​របស់​ខ្មែរ
   ឆ្នាំ ២០០៤ និពន្ធ​ចង​ក្រង រឿង​ខ្លី​ៗ​សម្រាប់​កុមារ ភាគ ១ និង សរសេរ​ ភាគ ២ បញ្ចប់
   ឆ្នាំ ២០០៧ សមាជិក​ក្រុម​ប្រឹក្សា​ជាតិភាសា​ខ្មែរ តាម​ស្មារតី​អនុក្រិត​លេខ ១៨ អនក្រ/បក ចុះ​ថ្ងៃ​ទី ៥ មិនា ២០០៧
   ​ឆ្នាំ ២០០៧ និពន្ធ​រឿង​ កំពូល​វីវបុស ចេញ​ផ្សាយ​ពី​ គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ អង្គរ
   ឆ្នាំ ២០០៧ ចេញ​ផ្សាយ​ជា​ថ្មី កម្រង​ឯកសារ ស្តី​ពី​ប្រពៃណី និង ទំនៀម​ទម្លាប់​ខ្មែរ​ ភាគ ១ បោះពុម្ព​លើក​ទី ៣ ពី​ គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ អង្គរ
   ឆ្នាំ​ ២០០៨ និពន្ធ​សៀវភៅ កម្រង​ឯកសារ ស្តី​ពី​ប្រពៃណី និង ទំនៀម​ទម្លាប់​ខ្មែរ​ ភាគ ២ និង ៣ចេញ​ផ្សាយ​ពី​ គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ អង្គរ
   ឆ្នាំ ២០០១ និពន្ធ​សៀវភៅ កម្រង​ឯកសារ ស្តី​ពី​ប្រពៃណី និង ទំនៀម​ទម្លាប់​ខ្មែរ​ ភាគ ៤ចេញ​ផ្សាយ​ពី​ គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ អង្គរ

គ្រឿង​ឥស្សរិយស ៖ មេដាយ​មាស​ការងារ​ (២៦ កញ្ញា ២០០១) ។ តាម៉ាប់ និងយាយម៉ាប់