មេកានិចសូលីដ
ផ្នែកនៃរូបវិទ្យា សិក្សាអំពីរូបធាតុសូលីតក្រោមអំពើ
មេកានិចសូលីដ ជាផ្នែកមួយនៃមេកានិច, រូបវិទ្យា និង គណិតវិទ្យា ដែលសិក្សាលើលក្ខណៈរបស់សូលីដ ក្រោមអំពើពីខាងក្រៅ (ដែលមាន កម្លាំងក្រៅ, បម្រែបម្រួលសីតុណ្ហភាព, ។ល។)។ វាជាផ្នែកមួយនៃមេកានិចនៃមជ្ឍដ្ឋានជាប់ ។ ការប្រើប្រាស់ជាទូទៅមួយនៃមេកានិចសូលីដ គឺសមីការធ្នឹមអយល័រ-ប៊ែរនូលី។ មេកានិចសូលីដ ប្រើប្រាស់តង់ស៊័រយ៉ាងច្រើន ដើម្បីសរសេរកុងត្រាំង ដេហ្វរម៉ាស្យុង និង ទំនាក់ទំនងរវាងធាតុទាំងពីរ។