មេរៀនជីវិតសម្រាប់យុវជន
មេរៀនជីវិតសម្រាប់យុវជន (បទ ពាក្យ៨) | |
មេរៀនជីវិតសម្រាប់យុវជន (បទ ពាក្យ៨) (១) ១៥មករាថ្លៃថ្លាកន្លង វាគ្មិនរៀមច្បងចែកបទពិសោធន៍ និស្សិតវ័យក្មេងចេញជាចំណោទ ចំលើយទៀតសោតសុទ្ធមានអត្ថន័យ។ (២) ក្នុងនាមយុវជនត្រូវមានជំហរ គោលដៅបវរគិតទុកឃ្មាតខ្មី កសាងសមត្ថភាពទាំងសីលធម៌ក្ដី កុំស្លុតភិតភ័យមានជំនឿចិត្ត។ (៣) ជំនឿទាំងនោះបានមកពីណា គឺខំសិក្សាដោយខ្លួនឯងពិត មិនចាំពឹងពាក់លើព្រហ្មលិខិត នោះទើបជីវិតជួបភាពជោគជ័យ។ (៤) និស្សិតភាគច្រើនបានធ្វេសប្រហែស ពុំនឹកឃើញចេះភ្ញាក់ទាន់វិថី ដំណើរវិវឌ្ឍន៍នាសម័យថ្មី តើត្រៀមធ្វើអ្វីរៀបចំយ៉ាងណា។ (៥) ចំនុចសំខាន់គឺសារព័ត៌មាន យល់ច្បាស់ទើបឈានវិភាគកត់ត្រា ដាក់គោលបំណងរួចខំសិក្សា ហើយត្រូវឧស្សាហ៍ក្រឡេកបែរក្រោយ។ (៦) គន់មើលសកម្មភាពខ្លួនរាល់ថ្ងៃ ពិនិត្យពិច័យលំដាប់លំដោយ ថាដូចគោលដៅដែលគ្រោងទុកអោយ ឬមួយឃ្លាតធ្លោយចាកគន្លងឆ្ងាយ។ (៧) ទាំងការសិក្សាទាំងការរាប់អាន សំដៅរុញច្រានពុទ្ធិសុះសាយ ផ្សារភ្ជាប់សង្គមការងារទាំងឡាយ ទើបខ្លួនសប្បាយនឹងការសិក្សា។ (៨) ពេលដឹងថាខ្លួនខ្វះខាតចន្លោះ តាំងចិត្តមុះមោះបំពេញត្រៀបត្រា ពេលមានអាជីពបានចេញធ្វើការ ក៏ត្រូវរក្សាពង្រឹងសមត្ថភាព។ (៩) ចំនុចចុងក្រោយការងារសង្គម ប្អូនបងជួបជុំនិយាយរាប់រៀប ចេះចែករំលែកសាមគ្គីពេញប្រៀប ត្រឡប់ជួយរៀបស្រុកកំណើតខ្លួន។ និពន្ធដោយ សុខគឹមហេង (កូនអ្នកភូមិជ្រោយថ្ម ស្រុកព្រែកប្រសប់ ខេត្តក្រចេះ) (ដកស្រង់ពីមតិវាគ្មិន ក្នុងសិក្ខាសាលា មេរៀនជីវិតសម្រាប់យុវជន ដែលរៀបចំឡើងដោយសមាគមន៍និស្សិត សិស្សខេត្តក្រចេះ) ១៥ មករា ២០១១ |