ម៉ម ណៃ
លោកម៉មណៃ( ប្រើផងដែរអក្ខរាវិរុទ្ធ មុំ Nei គេស្គាល់ផងដែរនៅក្រោម ឈ្មោះក្លែងក្លាយ សមមិត្តចាន់ ។ ខ 1934 , កំពង់ធំ , បារាំងឥណ្ឌូចិន ) កម៉េងហុកម៉េងហុកម៉េងម៉ុន លោកម៉មអំណត់បានធ្វើកសិណសាក្សីនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅថ្ងៃទី 14 ខែកក្កដាឆ្នាំ 2009 ។ លោកបានបដិសេធមិនធ្វើដំណើរទៅសួរចម្លើយនិងធ្វើទារុណកម្មរបបខ្មែរក្រហមទេ។.
'លោកម៉មណៃ' | ||
---|---|---|
ប្រវត្តិរូបសង្ខេប | ||
ឈ្មោះ | រុងឡឺត ឡាវឌី | |
ហៅក្រៅ | លោកម៉មណៃ | |
ថ្ងៃកំនើត | ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ | |
ទីកន្លែងកំនើត | នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង | |
ឪពុកឈ្មោះ | ឡៅ លីវ | |
មុខងារ | អនុលេខាគណៈកម្មាធិការមជ្ឍិម និង គណៈកម្មាធិការអចិន្រ្តៃយ៍បក្ស |
ជីវប្រវត្តិ
កែប្រែលោក ម៉ម ណៃ ហៅ មិត្ត ចាន់។ លោកមានសញ្ញាបត្រវិទ្យាសាស្ត្រធម្មជាតិពីវិទ្យាស្ថានគរុកោសល្យ។ លោកជាគ្រូជីវវិទ្យារហូតដល់ឆ្នាំ១៩៥៨ ដែលលោកក្លាយជានាយកវិទ្យាល័យបល្លង្ក ខេត្តកំពង់ធំ។ លោកបានជួបលោក ឌុច ដែលធ្វើគ្រូបង្រៀននៅកំពង់ធំដែរ។ លោកត្រូវផ្លាស់មកធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ។ នៅខែតុលាឆ្នាំ១៩៦៧ លោកត្រូវចាប់ខ្លួន។ លោកត្រូវដោះលែងក្នុងឆ្នាំ១៩៦៩និងចូលរួមបដិវត្តន៍ជាមួយអ្នករួមពន្ធនាគារជាមួយគ្នា គឺ លោក ឌុច។
នៅឆ្នាំ១៩៧១ មិត្ត ចាន់ ទទួលបន្ទុកការសួរចម្លើយនៅម១៣។ ក្រោយ១៧មេសា១៩៧៥លោកជាសន្តិបាលធ្វើការនៅស២១ទទួលបន្ទុកផ្នែកសួរចម្លើយ។ ក្រុមរបស់របស់លោកមាន៣ គឺ ក្រុមអង្កៀម, ក្រុមស្លូត និង ក្រុមកាច។
នៅឆ្នាំ១៩៩៤និង១៩៩៦ លោកត្រូវតែងតាំងជាប្រធានគុកនៅតំបន់រំដោះដោយលោក សុន សេន។ លោកបានបាត់ខ្លួន ក្រោយការចាប់ខ្លួនលោក ឌុច។
នៅខែកក្កដាឆ្នាំ២០០៩ លោក ម៉ម ណៃ ត្រូវអញ្ជើញធ្វើជាសាក្សីក្នុងតុលាការខ្មែរក្រហម។ ប៉ុន្តែ អង្គសវនាការត្រូវបានផ្អាកទៅវិញភ្លាមៗ បន្ទាប់ពីលោក François Roux មេធាវីការពារលោក ឌុច លើកឡើងពីក្តីបារម្ភខ្លាចលោក ម៉ម ណៃ ត្រូវបានចោទប្រកាន់ពីសហឧក្រិដ្ឋកម្មរួមជាមួយនឹងលោក ឌុច ស្របតាមសម្នើរបស់សហព្រះរាជអាជ្ញា។ លោក ឌុច បានជំរុញលោក ម៉ម ណៃ ឲ្យនិយាយការពិត។ លោក ម៉ម ណៃ ក៏បានសុំទោសចំពោះជនរងគ្រោះដែលបានស្លាប់ក្នុងអំឡុងពេលគ្រប់គ្រងរបស់គាត់នៅគុកទួលស្លែង។