ម៉ុក សំឱក គឺ​ជា​អ្នក​និពន្ធ​ខ្មែរ​មួយ​រូប​កើត​នៅ​ក្រុង​ភ្នំ​ពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា គ.ស. ១៨៨០ ។ លោក​បាន​តាក់តែង​និពន្ធ​កំណាព្យ​អប់រំ និង​ទទួល​បាន​មេដាយ​ជា​ច្រើន​ក្នុង​ការ​បម្រើ​ដល់​ប្រទេស​ជាតិ។

គ្រួសារ

កែប្រែ

បិតា​របស់​លោក​នាម ម៉ុក (សន្ធរ ម៉ុក) ជា​មន្ត្រី​ក្នុង​ព្រះ​បរម​រាជវាំង ខាង​ក្រុម​ព្រះ​អាល័ក្ស ហើយ​ជា​កវី​១រូប​យ៉ាង​ឯក​ខាង​កាព្យ​ឃ្លោង មាន​កិត្តិស័ព្ទ​ល្បីល្បាញ​ក្នុង​ជំនាន់​រាជ្យ​ព្រះកុរណា​សុវណ្ណកោដ្ឋ។ មាតា​នាម ជំទាវ សម។ លោក​មាន​បង​ប្អូន​ច្រើន​នាក់ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​គេ​បាន​រក​ឃើញ​ចំនួន ៥ នាក់​ដូច​ជា៖

  1. ម៉ុក ម៉ិល (ប្រុស)
  2. ម៉ុក ត្រចាត់ (ប្រុស)
  3. ម៉ុក សំឱក (រូបលោក)
  4. ម៉ុក សំអែល (ប្រុស)
  5. ម៉ុក រំដេញ (ស្រី) []

លោក ម៉ុក សំឱក មាន​ភរិយា​ឈ្មោះ អ្នក​ស្រី​ពុំ, បាន​កូន​ស្រី​មួយ​ឈ្មោះ សំឱក ម៉ាលីយ៉ាន

ការ​សិក្សា

កែប្រែ

កាល​ពី​បឋម​វ័យ, លោក ម៉ុក សំឱក បាន​សិក្សា​ក្នុង​សាលា​បារាំង-ខ្មែរ បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​បឋម​សិក្សា​បំពេញ​វិជ្ជា ផុត​ថ្នាក់​ក្នុង​ជំនាន់​នោះ។ ក្រៅ​អំពី​ការ​សិក្សា​លោក​ចូល​ចិត្ត​តាក់តែង​និពន្ធ​កំណាព្យ អាន​សាស្ត្រា​ក្បួន​ច្បាប់​ដែល​មាន​នៅ​តាម​វត្ត​អារាម ដែល​ជា​ហេតុ​នាំ​ឲ្យ​លោក​មាន​ជំនាញ​ខាង​តែង​កំណាព្យ​បាន​យ៉ាង​ល្អ។

តួនាទី

កែប្រែ

ក្នុង​ឆ្នាំ​១៩០៣ រាជការ​បាន​តាំង​លោក​ឲ្យ​ធ្វើ​ការ​នៅ ក្រសួង​សិក្សា​ធិការ តាំង​ពី​ពេល​មាន​អាយុ ២៣។ លុះ​បន្ទាប់​ត​មក លោក​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ក្នុង​សាលា​ដូច​ត​ទៅនេះ៖

គ្រឿង​ឥស្សរិយយស

កែប្រែ

លោក​ម៉ុក សំឱក ជា​គ្រូ​១​រូប​យ៉ាង​ជំនាញ, ពេញ​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​ណាស់ ហើយ​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត​នឹង​គោរព​កោត​ក្រែង ដោយ​ស្មោះ​ត្រង់​នៃ​បណ្ដា​សិស្ស​ទាំង​ឡាយ ទើប​លោក​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​ដូច​ខាង​ក្រោម៖

  • ថ្ងៃទី ៩ មករា ១៩១៤ មេដាយមុនីសារាភ័ណ្ឌ[មុនីសារាករណ៍]
  • ថ្ងៃទី ១០ ឧសភា ១៩១៥ មេដាយប្រាក់
  • ថ្ងៃទី ២៣ មេសា ១៩១៦ មេដាសសំរិទ្ធ
  • ថ្ងៃទី ២៩ កញ្ញា ១៩២០ មេដាយកិត្ដិយសប្រាក់ថ្នាក់លេខ២
  • ថ្ងៃទី ១៣ មេសា ១៩២៦ មេដាសអស្សរិទ្ធ
  • ថ្ងៃទី ១៣ មេសា ១៩២៦ មេដាយអស្សរិទ្ធ
  • ថ្ងៃទី ២៦ សីហា ១៩២៩ មេដាយកិត្ដិយសប្រាក់ថ្នាក់លេខ១

មរណកាល

កែប្រែ

លោក​បាន​ឡើង​ថ្នាក់​ជា​គ្រូ​បង្រៀន​ដើម​ខ្សែ​ទី២ ក្នុង​ឆ្នាំ ១៩៣០, តែ​កន្លង​បាន​មួយ​ឆ្នាំ លោក​គ្រូ​មាន​ជម្ងឺ​ក្អកឈាម​ជា​ទម្ងន់ ក្រោយ​ដែល​បាន​បំពេញ​រាជការ​ចំនួន ២៨ឆ្នាំ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត លោក​ក៏​ទទួល​មរណភាព​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​១៩៣១ ក្នុង​អាយុ ៥១ឆ្នាំ។ កាល​ដែល​លោក​បាត់​បង់​ទៅ ប្រទេស​កម្ពុជា​ក្នុង​ជំនាន់​នោះ បាន​ខាត​នូវ​គ្រូ​បង្រៀន​ដ៏​ល្អ​មួយ ដែល​បាន​បំពេញ​ករណីកិច្ច​ចំពោះ​ប្រទេស​ជាតិ តាម​នាទី​របស់​ខ្លួន​យ៉ាង​ស្មោះ​ចំពោះ ដោយ​ពេញ​និស្ស័យ។ អ្នក​មាន​ចំណេះ​ដឹង​ប្រហែល​នឹង​លោក មាន​ចំនួន​តិច​គ្នា​ពន់​ពេក​ណាស់ ហើយ​លោក​ស្ម័គ្រ​ចិត្ត​ខាង​ក្រសួង​សិក្សាធិការ ដែល​ពុំសូវ​មាន​អ្នក​ចូល​ចិត្ត​ធ្វើ ចុះ​លេខ​រៀង​ខាង​គ្រូ​បង្រៀន​ជា​លំដាប់​ទី៤ ដោយ​លោក​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កុមារ​ខ្មែរ​ណាស់ ចង់​ឲ្យ​បាន​ចេះ ឲ្យ​បាន​សុភាព​រាប​សា​សមរម្យ​ល្អ នឹង​បំពេញ​ក្នុង​សង្គម។ []

សេចក្ដី​យោង

កែប្រែ
  1. "ម៉ុក សំឱក អ្នក​ស្នង​ត្រកូល​សន្ធរម៉ុក". Archived from the original on 2014-01-17. Retrieved 2014-01-25. {{cite web}}: zero width space character in |title= at position 15 (help)
  2. ទស្សនាវដ្ដីមិត្តសាលាបាលី ឆ្នាំ​ទី១ លេខ៦ ខែមិថុនា ឆ្នាំ​១៩៥០ ។