ម្យីន ស្វេ (ភាសាភូមា៖ မြင့်ဆွေ, កើតថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៥១) គឺជាអ្នកនយោបាយភូមាមួយរូបដែលបច្ចុប្បន្នកំពុងបម្រើការជាប្រធានាធិបតីស្តីទីប្រទេសមីយ៉ាន់ម៉ាហើយក៏ជាអនុប្រធានាធិបតីទីមួយផងដែរ។ ពីមុន លោកធ្លាប់បានធ្វើជាប្រធានាធិបតីស្តីទីម្តងដែរគឺបន្ទាប់ពីការលាលែងចេញពីតំណែងរបស់លោកប្រធានាធិបតីហ្ទីន ក្យរនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ និងធ្លាប់ជានាយករដ្ឋមន្ត្រីនៃតំបន់យុាំងហ្គូនម្នាក់ផងដែរចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ លោកបានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា។ លោកមានដើមកំណើតជាជនជាតិមន និង​ធ្លាប់ជាអតីត​មន្ត្រី​យោធាដែលមាន​ឋានៈ​ជាឧត្តមសេនីយ៍ឯក។[១][២]

ម្យីន ស្វេ
မြင့်ဆွေ
ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា
ក្នុងការិយាល័យ
១ កុម្ភៈ ២០២១
នាយករដ្ឋមន្ត្រីមីន អ៊ុងឡាំង
ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីន អ៊ុងឡាំង
មុនវីន ម្យីន
ក្នុងការិយាល័យ
២១ មីនា ២០១៨ – ៣០ មីនា ២០១៨
ទីប្រឹក្សារដ្ឋអ៊ុងសានស៊ូជី
មុនហ្ទីន ក្យរ
បន្ទាប់វីន ម្យីន
អនុប្រធានាធិបតីទីមួយនៃមីយ៉ាន់ម៉ា
ក្នុងការិយាល័យ
៣០ មីនា ២០១៦
ប្រធានាធិបតីហ្ទីន ក្យរ
ខ្លួនលោក (ស្តីទី)
វីន ម្យីន
មុនសៃម៉ុកខាំ
នាយករដ្ឋមន្ត្រីតំបន់យ៉ាំងហ្គូន
ក្នុងការិយាល័យ
៣០ មីនា ២០១១ – ៣០ មីនា ២០១៦
មុនតំណែងបង្កើតឡើង
បន្ទាប់ផ្យូ មីនទាន
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1951-05-24) 24 May 1951 (អាយុ 72)
គណបក្ស​នយោបាយគណបក្ស​សហភាព​សាមគ្គីនិង​អភិវឌ្ឍន៍
ពន្ធភាពឃីន ទិតហ្តេ
កូន
ការអប់រំបណ្ឌិតសភាសេវាកម្មការពារជាតិ
សេវា​យោធា
ភក្ដីភាព មីយ៉ាន់ម៉ា
សាខា/សេវាកម្មកងទ័ពមីយ៉ាន់ម៉ា
ឆ្នាំកាន់តំណែង១៩៧១–២០១០
ឋានៈ ឧត្តមសេនីយ៍ឯក

ម្យីន ស្វេត្រូវបានប្រកាសជាប្រធានាធិបតីស្តីទីដោយយោធាក្រោយរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់មកគាត់បានផ្ទេរអំណាចនយោបាយភ្លាមៗទៅឱ្យអគ្គមេបញ្ជាការនៃសេវាកម្មការពារជាតិគឺលោកមីន អ៊ុងឡាំង​។[៣][៤][៥][៦]

ឯកសារយោង កែប្រែ

  1. "ဒုသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ကိုယ်ရေးအချက်အလက် အကျဉ်း". Myanmar Ahlin. 12 March 2016. http://www.moi.gov.mm/npe:zg/sites/default/files/newspaper-journal/2016/03/12/mal. 
  2. "CONSOLIDATED LIST OF FINANCIAL SANCTIONS TARGETS IN THE UK". Her Majesty's Treasury. UK Government. 20 April 2011. Archived from the original on 29 មករា 2013. Retrieved 1 ធ្នូ 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. "Myanmar coup: who are the military figures running the country?". The Guardian. 2 February 2021. Retrieved 1 ធ្នូ 2021.
  4. Milko, Victoria (1 February 2021). "Why is the military taking control in the Myanmar coup?". Los Angeles Times. Retrieved 1 ធ្នូ 2021.
  5. "Myanmar Military Seizes Power". The Irrawaddy. 1 February 2021. Retrieved 1 ធ្នូ 2021.
  6. Milko, Victoria; Kurtenbach, Elaine (1 February 2021). "A decade after junta's end, Myanmar military back in control". Associated Press. Retrieved 1 ធ្នូ 2021.