លោក យន់ ខៀន ហៅ យន់​ ធារ៉ា ​(អង់គ្លេស៖ Yun Khean/Theara) ជា​សិល្បករ​ផ្នែក​តន្ត្រី​បុរាណ​ខ្មែរ​មួយ​រូប​ដែល​មាន​ជំនាញ​ផ្នែក​ឧបករណ៍​ទ្រ​។ លោក​បាន​ប្រសូត្រ​នៅ​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ​១៩៥៨ នៅ​ខេត្តកណ្ដាល។ បច្ចុប្បន្ន​លោក​មាន​តួនាទី​ជា​អគ្គនាយក​រង​ផ្នែក​បច្ចេកទេស​នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្ប​។ ក្រៅ​ពី​មុខ​នាទី​ជា​អគ្គនាយក​រង លោក​ក៏​ជា​សាស្ត្រាចារ្យ​ផ្នែក​តូរ្យតន្ត្រី​បុរាណ​នៅ​សកលវិទ្យា​ល័យ​វិចិត្រ​សិល្ប​ផងដែរ។ លោក​ យន់​ ធារ៉ា​ បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​នឹង​លោក​ស្រី​ សុខ សុភី ព្រម​ទាំង​មាន​បុត្រី​មួយ និង​បុត្រា​ចំនួន​២នាក់។ ក្នុង​ចំណោម​កូនៗទាំង​បី មិន​ទាន់​មាន​កូន​ណាម្នាក់​មាន​ជំនាញ​ប្រើ​ឧបករណ៍​ទ្រ​ដូច​លោក​ឡើយ។ ក្នុង​នោះ​បុត្រី​របស់​លោក​ម្នាក់​ឈ្មោះ ពុំធារ៉ា ចិន្តា មាន​និស្ស័យ​ខាង​សិល្បៈ ហើយ​ក៏ជា​នាដការី​របាំ​បុរាណ ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ័​ផ្នែក​ដឹកនាំ​ការ​សម្ដែង​របាំ​បុរាណ​ពី​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ។​

លោក យន់ ធារ៉ា នៅ​សារមន្ទីម៉េត្រូ​ប៉ូលីតាន ទីក្រុង​ញ៉ូយ៉ក់ សហរដ្ឋអាមេរិក