យុគ

ជាដំណើរកំណត់​កាល​របស់​ពិភព​លោក តាម​លទ្ធិ​បុរាណ​ថា​យុគ​មាន៤គឺ៖ 

សត្យយុគ

កែប្រែ

ជា“យុគ​មាស, អាយុ​មាស” (ហៅ​សត្យ​យុគ “យុគ​ប្រកប​ដោយ​ពាក្យ​សត្យ” ក៏​បាន) មាន​កំណត់​ត្រឹម ១.៧២៨.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ៤.៨០០ ឆ្នាំ​ទិព្យ (ពួក​មនុស្ស​ក្នុង យុគ​នេះ​មាន​អាយុ​វែង​ៗ មាន​សេចក្ដី​សុខ​ច្រើន)។

ត្រេត​យុគ

កែប្រែ
ជា“យុគ​ប្រាក់, អាយុ​ប្រាក់” មាន​កំណត់​ត្រឹម ១.២៩៦.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ៣.៦០០ ឆ្នាំ​ទិព្យ (ពួក​មនុស្ស​ក្នុង យុគ​នេះ​មាន​អាយុ​វែង​យ៉ាង​មធ្យម ទាំង​សេចក្ដី​សុខ​ក៏​យ៉ាង​មធ្យមដែរ)។ 

ទ្វាបរយុគ

កែប្រែ
ជា"យុគ​មាន​ចំនួន​លេខ​ពីរ​ៗ គឺ​លេខ​គត់​គូ" មាន​កំណត់​ត្រឹម ៨៦៤. ០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ២.៤០០ ឆ្នាំ​ទិព្យ (ក្នុង​យុគ​នេះ​អាយុ​មនុស្ស​និង​សេចក្ដី​សុខ​យ៉ាង​អន់)។ 

កលិយុគ

កែប្រែ

ជា“ យុគ​ប្រកប​ដោយ​ទោស, ប្រកប​ដោយ​ជម្លោះ” មាន​កំណត់​ត្រឹម ៤៣២.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ១.២០០ ឆ្នាំ​ទិព្យ (យុគ​យើង​សព្វ​ថ្ងៃ នេះ​ឯង, ពួក​មនុស្ស​មាន​អាយុ​និង​សេចក្ដី​សុខ​តិច​ណាស់); បូក​រួម កំណត់​ឆ្នាំ​របស់​យុគ​ទាំង ៤ ជា​បួន​លាន​បី​សែន​ពីរ​ហ្មឺន (៤.៣២០.០០០) ឆ្នាំ​មនុស្ស ត្រូវ​ជា ១២.០០០ ឆ្នាំ​ទិព្យ​ហៅ​ថា មហា​យុគ​មួយ ។ សព្វថ្ងៃ មនុស្សរស់នៅក្នុងកលិយុគ ដែលចាប់ផ្តើមកាលពីឆ្នាំ៣,១០២មុនគ្រិស្តសករាជ។ មកទល់គ្រិស្តសករាជ២០១៥ កលិយុគកន្លងទៅ៥,១១៦ឆ្នាំហើយ។ ការកំណត់ឆ្នាំរបស់មនុស្សបុរាណគឺយកផែនដីជាចំណុចកណ្តាលនៃចក្រវាឡ។ នៅលើផែនដី គេសង្កេតដំណើរព្រះចន្ទ (ចន្ទគតិ) ទៅក្នុងតារានិករឬកញ្ចុំផ្កាយ (constellation) នានាដែលនៅលើមេឃ។ ឥណ្ឌាបានចែកលម្ហមេឃជាចម្រៀករង្វង់ចំនួន២៧ចម្រៀក ដោយយកផែនដីជាចំណុចកណ្តាលនៃរង្វង់។ ចម្រៀករង្វង់នីមួយៗមានទំហំ១៣អង្សា២០នាទី។ គួរយល់ថា ក្នុង១រង្វង់មាន៣៦០អង្សា។ ចម្រៀកនីមួយៗនោះ គេហៅថា «រាសី»។