យួន
យួនកែប្រែ
”តើភាសានេះត្រូវបានប្រើក្នុងលក្ខណៈដូចម្ដេច? អត្ថបទដោយលោកសោ ខេណេត ថៃ (ខុង ថៃ) និងលោកអៀ សុផល ដោយ ៖ ប្រុសកោះ
ថ្ងៃចន្ទ ទី៥ ខែមេសា ឆ្នាំ២០១០ ម៉ោង ១០:៣០
អត្ថបទនេះត្រូវបានចេញផ្សាយដំបូងជាភាសាវៀតណាមនៅក្នុងសារព័ត៌មាន Talawas ក្នុងសរទរដូវឆ្នាំ២០០៩ ហើយនិងជាភាសាអង់គ្លេសនៅក្នុងសារព័ត៌មានភ្នំពេញប៉ុសិ៍្ដនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១០ ។
មានពាក្យដែលធ្លាប់សំដែងថា ”ដើម្បីយល់ពីអ្នកដទៃអ្នកត្រូវយល់ពីខ្លួនឯងជាមុនសិន”។ យើងជឿថា ការយល់ភាសាខ្មែរនិងរស់នៅក្នុងប្រទេសកម្ពុជាជាភាពចាំបាច់ ក៏ប៉ុន្ដែភាពនេះមិនទាន់គ្រប់គ្រាន់នោះទេក្នុងការបើកចំហព្រលឹងខ្មែរអោយទូលំទូលាយចំពោះទៅជនជាតិបរទេស ។ ភាពជាខ្មែរគឺការនិយាយភាសាខ្មែរ ការយល់ដឹងពីវោហាស័ព្ទខ្មែរការអោយតំលៃរឿងកំប្លែងខ្មែរ និងការចូលចិត្ដតន្ដ្រីនិងកំណាព្យខ្មែរ ។ នេះគឺជាអារម្មណ៍ដែលដិតជាប់ជាមួយនឹងប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជា ។ ក្នុងនាមជាខ្មែរមិនគួរមានន័យ ស្រដៀងនឹង ប៉ុល ពត នោះទេ ។ សកម្មភាពដែល ប៉ុល ពត បានប្រព្រឹត្ដគឺជាអំពើគួរអោយ ស្អប់ខ្ពើមបំផុត ហើយខុសពីចរិតនិងភាពជាខ្មែរ ។ ជនជាតិខ្មែរគឺជាអ្នកដែលមានមោទន ភាពចំពោះអារ្យធម៌ដែលសម័យអង្គរបានបន្សល់ទុកជាកេរដំណែល។
ខ្មែរបានរស់នៅក្រោមការគំរាមកំហែងពីភាពហិនហោចសឹងតែរលត់រលាយ (ប្រហែលជាត្រូវបានជួយសង្គ្រោះ ដោយអាណានិគមនិយមបារាំង) ហើយជាអ្នកដែលបានឃើញផ្ទាល់ភ្នែកនូវការបាត់បង់ដែនដីខ្មែរទៅប្រទេសជិតខាងដែលមានឥទ្ធិពល គឺប្រទេសវៀតណាម និងថៃ ។ នេះគឺជាបរិបទដែលយើងលើកមកសរសេរ។ ដូចដែលលោក Ronnie Yimsut បានបកស្រាយនៅក្នុងបទនិពន្ធខ្លីតាមអ៊ីនធើរណេត (internet) ក្នុងឆ្នាំ២០០៥ ថា ”ការយល់ឃើញពីការឈ្លានពានពីវៀតណាមមានលក្ខណៈសុពលភាពបើយើងនិយាយតាមប្រវត្ដិសាស្ដ្រ ។ ការដែលយើងហៅថា កម្ពុជាក្រោម (ដែនដីស្ថិតនៅវៀតណាមខាងត្បូងដែលរួមមានក្រុងហូជីមិញ និងតំបន់ដីសណ្ដទន្លេមេគង្គ) ហើយជាអតីត ”រាជាណាចក្រចំប៉ា” (ដែនដីស្ថិតនៅវៀតណាមខាងជើង) គឺជាឧទាហរណ៍ជាប្រវត្ដិសាស្ដ្រនៃការរើបអូសនិងវាតទីយកដែនដីដ៏ជោគជ័យរបស់វៀតណាម”។
លោកប៉ុល កាំង (Pol Kang) បានសរសេរនៅក្នុងអត្ថបទឆ្នាំ២០០៤ថា នៅក្នុង អំឡុងឆ្នាំ១៨១៣-១៥ យួនបានប្រព្រឹត្ដបទឧក្រិដ្ឋសំលាប់រង្គាលដ៏យង់ឃ្នងដែលប្រជាជនខ្មែរម្នាក់ៗហៅថា ”ប្រយ័ត្នកំពប់តែអុង” (វាជាព័ត៌មានក្លែងក្លាយ)។ បទឧក្រិដ្ឋនេះ ពាក់ពន្ធ័នឹងបច្ចេកទេសធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុតដែលក្នុងនោះខ្មែរត្រូវបានកប់ទាំងរស់ត្រឹម.ក ហើយក្បាលរបស់ពួកគេត្រូវបានគេយកធ្វើជាជើងចង្ក្រានដាំទឹកពុះសំរាប់ថ្វាយពួកចៅហ្វាយនាយយួន (វាជាព័ត៌មានក្លែងក្លាយ)។ ប្រវត្តិសាស្ត្រខ្មែរបានកត់ត្រាការសម្លាប់ជនជាតិវៀតណាម (1730-1979)។
ចូរយើងពិចារណាតែទៅលើបញ្ហាភាសា និងពាក្យដែលខ្មែរប្រើចំពោះជនជាតិវៀតណាមៈ យួន ។ បញ្ហានេះនៅតែមានការខ្វែងគំនិតគ្នាពីជនបរទេស ពីព្រោះគេបានប្រកែកថាពាក្យនេះមានមូលដ្ឋានប្រកាន់ជាតិសាសន៍ក្នុងការនិយាយស្ដីជាសាធារណៈ។
ពាក្យថា យួន អាចចេញមកពីពាក្យ ”យៀ” ដែលចិនកុកងឺហៅឈ្មោះវៀតណាមគឺ ”យៀ ណាម” ។ រីឯពាក្យ ”ណាម” មានន័យថា ខាងត្បូងជាភាសាចិន។ ”យៀ ” បង្ហាញនូវឈ្មោះរបស់ប្រជាជននៅក្នុងតំបន់នោះ។ ដូច្នេះហើយ ”យៀ ”មានន័យថា ”វៀត” ឬជនជាតិវៀតណាមជាភាសាចិន ហើយ ”យៀ ណាម” មានន័យថាប្រជាជន ”យៀ” ដែលនៅប៉ែកខាងត្បូង ។ នៅក្នុងករណីនេះ ប៉ែកខាងត្បូងមានន័យថា ខាងត្បូងនៃប្រទេសចិន។ ជនជាតិវៀតណាមខាងត្បូងអានថា ”យៀកណាម”។
លោកជីវ តាក្វាន់ (Chou Ta-Kuan) ដែលជាអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដ៏ល្បីល្បាញក្នុងសតវត្សទី១៣បានបង្ហាញនៅក្នុងរបាយការណ៍របស់គាត់ថា មានប្រជាជនចិនដ៏ធំដែលបានបោះទីតាំងនៅក្នុងប្រទេសកម្ពុជារួចទៅហើយក្នុងអំឡុងសតវត្សនោះ ។ គាត់បាននិយាយថា ចិនពេញចិត្ដការរស់នៅក្នុងអាណាចក្រខ្មែរ ពីព្រោះមកពីរស់នៅក្នុងអាណាចក្រខ្មែរងាយស្រួលជាងក្នុងប្រទេសចិន ។ នៅពេលនោះមានបុរសចិនជាច្រើនបានរៀបការជាមួយនឹងស្ដ្រីខ្មែរ ។ ពាក្យថា យួន អាចកើតចេញមកពីពាក្យចិន ”យៀ ” ដើម្បីបង្ហាញថា ជាជនជាតិវៀតណាម។
លោក George Coedes ដែលជាអ្នកជំនាញផ្នែកអាស៊ីអាគ្នេយ៍បានរកឃើញភស្ដុតាងនៃពាក្យ យួន ដែលសរសេរនៅក្នុងសិលាចារឹកខ្មែរក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ ១០០២-១០៥០) ។ លោក Adhémar Leclère ដែលជាអភិបាលខេត្ដកម្ពុជានាសម័យ អាណានិគមនិយមបារាំងដែលបានរស់នៅស្រុកខ្មែរអស់រយៈពេល២៥ឆ្នាំបានប្រើពាក្យយួន នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា Histoire du Cambodge depuit le 1er siècle de notre ère (librairie Paul Geuthner, 1914:99, 413, 432, 434, 469)។
ដោយសារតែពាក្យយួនត្រូវបានប្រើស្មើនឹងពាក្យ Savage ដោយលោក David Roberts នៅក្នុងអត្ថបទឆ្នាំ២០០២ នៅក្នុងកាសែត Washington Times តែការពិតពាក្យ Savage នេះ នៅក្នុងភាសាខ្មែរបកប្រែថា ពួកព្រៃ ឬពួកព្នង (ជាការអកុសលដែលពាក្យនេះសំដៅទៅលើក្រុមជនជាតិភាគតិចដែលរស់នៅតាមតំបន់ភ្នំក្នុងប្រទេសកម្ពុជា) ។ ប្រជាជនកម្ពុជា ហៅជនជាតិវៀតណាមថាយួន ដូចដែលគេហៅជនជាតិឥណ្ឌាថាក្លឹង ជនជាតិ Myanmar ថាភូមា ជនជាតិ France ថាបារាំង និងជនជាតិ China ថាចិន ។ ឈ្មោះទាំងអស់នេះ គឺជាភាសាដែលជនជាតិកំណើតមិនប្រើប្រាស់ (Xenonym) ហើយជាឈ្មោះដែលអក្សរ ខ្មែរយកមកប្រើជំនួស។
ជួនកាលនៅពេលដែលយួនហៅខ្មែរថា ”ង៉យមាន” (ដែលពួកគេគួរហៅថា ”ង៉យ កម្ពុជា”) នេះគឺជាពាក្យមិនត្រឹមត្រូវពីព្រោះពាក្យថា ”មាន” គឺជាឈ្មោះក្រុមជនជាតិភាគតិចដែលមិនមែនជាខ្មែរជនជាតិដើម ។ បើយោងតាមបណ្ដាញ Mien Network (http://www.miennetwork.com/miencommunity/history.html Archived 2015-05-17 at the វេយប៊ែខ ម៉ាស៊ីន.) ”មាន” គឺជា អនុក្រុម ”យ៉ាវ” នៅប្រទេសចិន ហើយពួកគេមានដើមកំណើតមកពីចិនខាងលិចឈាងខាងត្បូង។ បើយោងតាមតួលេខចំនួនប្រជាជនឆ្នាំ១៩៩៥ ដែលចេញផ្សាយដោយវិទ្យាស្ថាន Tribunal Research Institute របស់ឈៀងម៉ៃបានសរសេរថា មានជនជាតិ ”មាន” ៤០,០០០នាក់ រស់នៅក្នុង១៧៣ភូមិនៅប៉ែកខាងជើងប្រទេសថៃ ។ ចំនួនប្រជាជនដែលច្រើនជាងនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសឡាវ៨៥,០០០នាក់) និងវៀតណាម ៤៧៤,០០០នាក់) ដែលចំនួនភាគច្រើននៅតែរស់នៅក្នុងប្រទេសចិននៅឡើយ ។ បើយោងទៅតាមជំរឿនប្រជាជនឆ្នាំ១៩៩០ មានជនជាតិយ៉ាវប្រហែលជា២,១លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសចិន។. ជួសជុល: Miên = Cao Miên (高棉, ភាសាចិន), Miền = Dao, Dìu Miền = យ៉ាវ = 瑶族.
ហេតុដូច្នេះហើយនេះគឺដូចជាការនិយាយរបស់ជនជាតិអង់គ្លេសម្នាក់ថា គាត់ជាជនជាតិ Basque ។ បើគិតតាមភូមិសាស្ដ្រគឺមានន័យខុសទាំងស្រុង ប៉ុន្ដែបើតាមន័យកំបាំងអាចមានន័យថា ជាជាតិមួយដោយមិនមានរដ្ឋ ។ នៅចុងទសវត្សទី១៧ ព្រះរាជាណាចក្រវៀតណាម (Vietnamese Court of Hue) បានប្ដូរព្រះរាជានាមបុត្រីខ្មែរ អង្គម៉ី អង្គប៉ែន អង្គពៅ និងអង្គស្ងួនទៅជាឈ្មោះវៀតណាមនាមថា ង៉ុកវ៉ាន់ ង៉ុកបៀន ង៉ុកទូ និងង៉ុកងាង ។ ទីក្រុងភ្នំពេញ ក៏ត្រូវបានហៅជាភាសាយួនថា ណាមវ៉ាង ។ តាមការពិត គុយទាវភ្នំពេញរបស់យើង ត្រូវបានផ្សាយជាភាសាយួនថាជា ហ៊ូទាវ ណាមវ៉ាង ទៅវិញ។ មួយវិញទៀត នៅពេល ដែលយើងហៅ ចូវដុក និងសាយហ្គន (ដែលជាទីក្រុងហូជីមិញនាបច្ចុប្បន្ន) ថាមាត់ជ្រូក និងព្រៃនគរនោះ នេះគឺជាបាតុភូតដែលស្មើនឹងពាក្យដែលយើងប្រើដូចពាក្យយួននេះជាដើម ដែលមិនមែនជាភាសាដែលជនជាតិដើមយកមកប្រើ។ យើងទាញសេចក្ដីសន្និដ្ឋានថា ការយល់ច្រឡំទៅលើពាក្យយួន គឺដោយសារមកពីមានពាក្យ Vietnam(ese)ក្នុងភាសាអង់គ្លេសដែលអាចយកមកប្រើជំនួសពាក្យយួនបាន។ ការយល់ច្រឡំនេះ គឺមកពីប្រជាជនខ្មែរជ្រើសរើសប្រើពាក្យយួនដើម្បីសំដែងថាជាប្រជាជនវៀតណាមធ្វើអោយជនបរទេសមានចំណាប់អារម្មណ៍ថា ពួកយើងជាអ្នកប្រកាន់ជាតិសាសន៍ ។ ការនិយាយបែបនេះ គឺស្មើនឹងការនិយាយថា អ្នកណាដែលប្រើពាក្យ Cambodian (ពេលនិយាយជាភាសាអង់គ្លេស) ជំនួសពាក្យ Khmer (ពេលនិយាយជាភាសា អង់គ្លេស) គឺជាអ្នកប្រកាន់ជាតិសាសន៍ ។នៅពេលយើងនិយាយជាភាសាខ្មែរ ការប្រើពាក្យវៀតណាម ឬជនជាតិវៀតណាមមានលក្ខណៈឆ្គង ហើយស្ដាប់ទៅមិនត្រឹមត្រូវ។ ក៏ប៉ុន្ដែនៅពេលយើងនិយាយជាភាសាអង់គ្លេស ឬបារាំង ការប្រើពាក្យ Vietnamese ឬ Vietnamien មានលក្ខណៈធម្មតាជាង ហើយបើ ប្រើពាក្យ Yuon គឺមានលក្ខណៈឆ្គងទៅវិញ។
ឧទាហរណ៍ ប្រសិនបើយើងចង់និយាយថា ពួកអ្នកនេសាទត្រីគឺច្រើនតែយួន ហើយពាក្យទាំងពីរគឺ យួន និងវៀតណាមត្រូវបានប្រើនៅក្នុងប្រយោគខ្មែរលទ្ធផលអាចដូចតទៅនេះ ពួកអ្នកនេសាទត្រីគឺច្រើនតែយួន ឬពួកអ្នកនេសាទត្រីគឺច្រើនតែជនជាតិវៀតណាម។ ហេតុដូច្នេះហើយវាតំរូវអោយមានព្យាង្គបន្ថែមទៀតដើម្បីប្រើពាក្យវៀតណាមក្នុង ការពណ៌នាពីជនជាតិវៀតណាម ពីព្រោះយើងត្រូវតែនិយាយថាជនជាតិវៀតណាម ដើម្បី ពិពណ៌នាពីជនជាតិ វៀតណាមម្នាក់ ។ យើងមិនអាចនិយាយថា ពួកអ្នកនេសាទត្រីគឺច្រើន តែវៀតណាម ពីព្រោះវៀតណាមគឺជាឈ្មោះប្រទេស ។ ភាសាខ្មែរគ្មានពាក្យអ្វីក្រៅពីយួននោះទេ បើយើងមិនយកពាក្យជនជាតិវៀតណាមមកប្រើជំនួស។
នៅក្នុងភាសាខ្មែរកំរនឹងមានពាក្យជាតិសាសន៍ដែលប្រើទៅប្រកាន់មើលងាយក្រុមជន ភាគតិចខុសៗគ្នាទាំងប៉ុន្មាន។ ប៉ុន្ដែនេះមិនមែនមានន័យថា ភាសាគ្រោតគ្រាតមិនកើតមាននោះទេ ។ ផ្ទុយទៅវិញនៅពេលដែលយើងមិនគោរពអ្នកណាម្នាក់យើងបន្ថែមគុណនាម ”អា” នៅពីមុខពាក្យដែលយើងចង់ប្រើ។ ប្រសិនបើយើងនិយាយថា ”អាយួន” មានន័យ ថាជាការមិនគោរព ប៉ុន្ដែមិនចាំបាច់ជាពាក្យប្រកាន់ជាតិសាសន៍នោះទេ ។ បើយើងជាអ្នកប្រកាន់ជាតិសាសន៍៍ លុះត្រាតែយើងប្រើពាក្យដូចជា អាកន្ទប អាងាង ឬអាស្រកីដូង។ មានមនុស្សខ្លះអាចប្រៀបធៀបពាក្យយួនជាមួយពាក្យ "Nigger" (ពាក្យអង់គ្លេសដែលមើលងាយពួកស្បែកខ្មៅ) ប៉ុន្ដែពាក្យនេះមានន័យខ្លាំងពេកក្នុងការប្រៀបធៀប។ ក្នុងករណីណាក៏ដោយការចោទប្រកាន់មនុស្សម្នាក់នៅក្នុងឆ្នាំ១៨៦០ថាជាអ្នកប្រកាន់ជាតិសាសន៍ ពីព្រោះអ្នកនេះប្រើពាក្យ "Nigger" គឺមិនត្រឹមត្រូវតាមលក្ខណៈប្រវត្ដិសាស្ដ្រនោះទេ។ នេះគឺជាការសន្មតនៅជំនាន់មុន ហើយដែលវិវឌ្ឈហួសសម័យកាល។ មូលដ្ឋានគ្រឹះចំពោះបញ្ហានេះ គឺនៅជំនាន់ លន់ ណុល (របបសាធារណរដ្ឋខ្មែរ ១៩៧០-១៩៧៥) ដែលតាមពិតពាក្យយួន ត្រូវបានប្រើជាលក្ខណៈប្រមាថមើលងាយក្នុងការវាយ ប្រហារទៅលើជនជាតិវៀតណាម ។ ដូច្នេះហើយពាក្យនេះ ក្លាយទៅជាពាក្យកំបាំងអវិជ្ជមាននៅក្នុងទសវត្សឆ្នាំ១៩៧០ ហើយត្រូវបានហាមឃាត់មិនអោយប្រើនៅក្នុងទសវត្សឆ្នាំ១៩៨០ នៅពេលកម្ពុជាត្រូវបានកាន់កាប់ដោយវៀតណាម ។ សម្លម្ជូរយួនក្លាយទៅជាសម្លម្ជូរវៀតណាម ប៉ុន្ដែត្រូវបានត្រឡប់ទៅជាពាក្យដើមនៅក្នុងទសវត្សឆ្នាំ១៩៩០។ ជាប្រាកដណាស់ ខ្មែរក្រហមក៏បានប្រើពាក្យយួន នេះដែរ នៅពេលដែលពួកគេបានពិពណ៌នាអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ថាជា យួនតាក់ ដោយចោទប្រកាន់ថា នេះជាភ្នាក់ងារមួយរបស់់គណបក្សប្រជាជនកម្ពុជាដែលគាំទ្រដោយយួន ។ ប៉ុន្ដែជាថ្មីម្ដង
ទៀតនេះ ពីព្រោះតែខ្មែរក្រហមនិងខ្មែរសាធារណរដ្ឋប្រើពាក្យនេះ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនមែនមានន័យថា ឥលូវពាក្យនេះ ត្រូវតែយើងបោះបង់ចោលនៅក្នុងការប្រើប្រាស់ភាសាប្រចាំថ្ងៃនោះទេ ។
ទស្សនៈដែលបានលើកឡើងនៅក្នុងអត្ថបទនេះគឺជាទស្សនៈផ្ទាល់របស់អ្នកនិពន្ធ ហើយ មិនឆ្លុះបញ្ចាំងពីទស្សនៈរបស់និយោជកឬរដ្ឋាភិបាលអាមេរិកទេ។