យ៉ែម បុញ្ញឫទ្ធិ ជាអ្នកណា?
អត្ថបទនេះ ប្រហែលត្រូវការការរៀបចំឡើងវិញ ដើម្បីសមស្របជាមួយបែបបទមគ្គុទេសន៍គ្រោងទុករបស់វិគីភីឌា។ សួមជួយដោយការកែប្រែអត្ថបទដើម្បីធ្វើឱ្យមានការប្រសើរឡើងដល់រចនាសម្ព័ន្ធទាំងមូល។ |
រូបថត | ||
---|---|---|
ប្រធានបក្សកម្ពុជានិយម | ||
ឈ្មោះ | យ៉ែម បុញ្ញប្ញទ្ធិ | |
ថ្ងៃខែឆ្នាំកំណើត | ០៧ ខែ កក្កដា ឆ្នាំ ១៩៦០ | |
ទីកន្លែងកំណើត | តាកែវ | |
សញ្ជាតិ | ខ្មែរ បារាំង | |
ឪពុក | យ៉ែម ងឹម ជនជាតិខ្មែរ | |
ម្តាយ | សេង គេន ជនជាតិខ្មែរ | |
កម្រិតវប្បធម៌ | អនុបណ្ឌិតគ្រប់គ្រង | |
ភរិយា | ចរិយា | |
សាសនា | ព្រះពុទ្ធសាសនា | |
មុខរបរ អ្នកនយោបាយ | ||
គណបក្សនយោបាយ | គណបក្សសង្រ្គោះជាតិ(២០១២-២០១៧) |
គណបក្សកម្ពុជានិយម(២០២១-បច្ចុប្បន្ន) |
យ៉ែម បុញ្ញឫទ្ធិជាអ្នកណា?(Who is Yem Ponharith?) គាត់ជាជនបង្កប់ ឬលក់ខ្លួនឱ្យគេ?
កែប្រែយ៉ែម បុញ្ញឫទ្ធិជាអ្នកណា? គាត់ជាជនបង្កប់ ឬលក់ខ្លួនឱ្យគេ?
រូបភាពតូច|យ៉ែម បុញ្ញឫទ្ធិ ជាអ្នកណា?
អ្នកនយោបាយក្តាមគ្រោង ដែលគេធ្លាប់ឮ ឬស្គាល់ គេដាក់ងារឱ្យលោកបែបនេះ ក៏ព្រោះតែជាញឹកញយលោកតែងលើកយករឿង “សត្វគ្រៀល កុំដៀលក្តាមគ្រោង” ឬ ”ចេះឯង ឱ្យក្រែងចេះគេ” ក្នុងន័យអប់រំផង ដាក់តឿនក្រើនរំឭកផង នៅក្នុងភាពប៉ិនប្រសព្វរបស់លោកក្នុងវេទិកាជួបជាមួយប្រជាពលរដ្ឋនោះ គឺ លោក យ៉ែម បុញ្ញឫទ្ធិ។
លោក យ៉ែម បុញ្ញឫទ្ធិ ជាកូនរបស់អតីតអ្នកតំណាងរាស្រ្តមួយរូបនៅមណ្ឌលស្រុកគីរីវង់ ខេត្តតាកែវ ក្នុងសម័យសង្គមចាស់ គឺ លោក យ៉ែម ងឹម ។ លោក ជាអ្នកនយោបាយជំនាន់ក្រោយ(២០០៨-២០១៧)។ លោកក្លាយជាអ្នកតំណាងរាស្រ្តក្រោយការបោះឆ្នោតឆ្នាំ២០០៨ កូតាពីគណបក្សសិទ្ធិមនុស្ស នៅមណ្ឌលព្រៃវែង។ មុនចូលរួមជាមួយគណបក្សសិទ្ធិមនុស្សដែលបង្កើតឡើងដោយលោក កឹម សុខា លោក ប៉ែន សុវណ្ណ និងឥស្សរជនជាច្រើនរូបទៀត លោក យ៉ែម បុញ្ញឫទ្ធិ ធ្លាប់ជាស្ថាបនិកគណបក្សជាតិខ្មែរ ដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងឥស្សរជនខ្មែរមួយចំនួនផ្សេងទៀត។ បុគ្គលិកលក្ខណៈរបស់លោក លោកយ៉ែម បុញ្ញឫទ្ធិ អាចនិយាយបានថា លោកជាមនុស្សប្រាកដនិយម ច្បាស់ការ ធ្វើមែន និងទាមទារតកវិជ្ជា ឬសមហេតុផល។
ដោយជាមនុស្សប្រាកដនិយមពេក សាច់ការការពេក មិនលេងសើច្រើន លោក ជាមួយយុវជនខ្មែរ និងឥស្សរជនមួយចំនួនទៀត ត្រូវបានបញ្ឈប់ពីគណបក្សជាតិខែ្មរ ដែលក្រោយមកក្លាយជាគណបក្សសមរង្ស៊ី និងចុងក្រោយគណបក្សភ្លើងទាននាពេលបច្ចុប្បន្ន(២០២០)។
លោក យ៉ែម បុញ្ញឫទ្ធិ ចូលប្រលូកក្នុងឆាកនយោបាយនៅក្នុងស្រុកខ្មែរ គាត់នៅតែប្រកាន់គោលការណ៍ភាពប្រាកដនិយម ហើយលោកឱ្យតម្លៃខ្ពស់លើការអប់រំបណ្តុះបណ្តាលយុវជន បណ្តុះអ្នកបន្តវេន ហើយលោកតែងតែផ្តល់គំនិតទៅកាន់យុវជន សកម្មជន ឬថ្នាក់ដឹកនាំជាសិក្ខាកាម អោយនិយាយដោយមានមូលដ្ឋានច្បាស់លាស់ ផ្អែកលើកាពិត ជៀសវាងបំភ្លៃ បំភ្លើស និងបំភ្លេច ក្នុងគោលបំណងបំភ្លេចបំផ្លាញអ្នកដទៃ ឬញុះញុងខុសការពិត ឬ ជៀសវាងការបង្កការឈឺចាប់ដល់អ្នកដទៃជាដើម។
ក. ការលះបង់របស់លោក៖
លោក យ៉ែម បុញ្ញឫទ្ធិ បានលះបង់កិច្ចការរបស់លោកនៅឯប្រទេសបារាំង ចាកចោលប្រពន្ធ និងកូនៗជាទីស្រលាញ់របស់លោក តាំងពីពួកគេបាតជើងក្រហម(នៅជាទារក) ហើយទុកឱ្យភរិយារបស់លោកមើលថែ(១ឆ្នាំទៅមើលកូនពីរដង) ឯរូបលោកវិលចូលប្រលូកធ្វើនយោបាយជួយជាតិ ដោយសារតែលោកបារម្ភពីភាពស្ថិតស្ថេរនៃទឹកដី និងពូជខ្មែរ។
ខ. គុណសម្បត្តិរបស់លោក ៖
ក្នុងនាទីជាអគ្គលេខាគណបក្សសិទ្ធិមនុស្ស(២០០៨-២០១២) ដែលកាលនោះមានតំណាងរាស្រ្តតែ៣រូបប៉ុណ្ណោះ គឺ លោក កឹម សុខា តំណាងរាស្រ្តមណ្ឌលកំពង់ចាម លោក អ៊ូ ច័ន្ទរិទ្ធិ តំណាងរាស្រ្តមណ្ឌលកណ្តាល និងរូបលោកជាអ្នកតំណាងរាស្រ្តខេត្តព្រៃវែង ។ ដោយតំណាងរាស្រ្តតិច ធនធានក៏តិច ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្សកាលនោះបែងចែកផ្លូវគ្នាធ្វើកិច្ចការដោយឥតឈប់សម្រាក ៣៦៥ថ្ងៃ/១ឆ្នាំ គ្មានសៅរ៍-អាទិត្យ។ ទី១ លោក កឹម សុខា ទទួលបន្ទុកវេទិការមូលដ្ឋាន ដើរពន្យល់និងជួបម្ចាស់ឆ្នោត ទី២ លោក អ៊ូ ច័ន្ធឬទ្ធិ ទទួលវេទិកាម្ចាស់ឆ្នោតតាមអង្គការ ឬវេទិការផ្សេងៗ ស្តាប់ទុក្ខកង្វល់របស់ម្ចាស់ឆ្នោត(CCHR , NDI ជាដើម។ល។) ចំណែកទី៣ រូបលោក និងសហការីទទួលបន្ទុករៀបចំរចនាសម្ព័ន្ធចុះមូលដ្ឋាន បណ្តុះបណ្តាលសកម្មជន រៀបចំកិច្ចការផ្ទៃក្នុងគណបក្ស និងឆ្លៀតបណ្តុះបណ្តាលយុវជន និងចូលរួមជាវាគ្មិនក្នុងវេទិការជាមួយប្រធានគណបក្ស ឬជាមួយវេទិការម្ចាស់ឆ្នោតទៀតផ្សេងៗផងដែរ ព្រោះដោយសារតំណាងរាស្រ្តមានតែ៣រូប ដូចនេះគ្មានទេ ថ្ងៃឈប់សម្រាក។ ដោយកិច្ចការច្រើន ហើយលោក និងថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្សយកចិត្តទុកដាក់ជាមួយយុវជន ទើបមានយុវជនយ៉ាងច្រើនដែលបានទៅរៀន ចង់ចេះ ចង់ដឹងពីនយោបាយ និងចង់ជួយជាតិ អ្នកខ្លះក៏បានទៅជួយលោក ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត។ ដោយក្តីស្រលាញ់នយោបាយ និងរបៀបធ្វើការ ការដឹកនាំ ក៏ដូចជាគោលការណ៍របស់គណបក្សសិទ្ធិមនុស្សនៅពេលនោះ យុវជន និងថ្នាក់ដឹកនាំ អ្នកគាំទ្រទាំងអស់ ពួតដៃគ្នាគ្មានពេលឈប់ ជួយគ្នាដោយមិននឿយហត់ ឬនឿយណាយឡើយ ធ្វើដោយពេញចិត្ត។ យុវជនស្ម័គចិត្តកាន់តែច្រើន ទីស្នាក់ការគណបក្សសិទ្ធិមនុស្សក្លាយជាមជ្ឈមណ្ឌលសិក្សា ទាំងវិជ្ជាជីវៈ(អង់គ្លេស កុំព្យូទ័រ ភាពជាអ្នកដឹកនាំ) និងនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងឥតដាច់ មានសិស្ស និស្សិតរាប់ម៉ឺននាក់បានទៅស្គាល់ និងសិក្សានៅទីនោះ ហើយអ្នកទៅជួយក៏កាន់តែច្រើនដែរ ។ ភាពជោគជ័យនេះ បានធ្វើឱ្យថ្នាក់ដឹកនាំកាន់តែមានកម្លាំងចិត្ត និងពង្រីកតាមបណ្តារខេត្តផ្សេងៗទៀត ហើយមហាជនកាន់តែស្គាល់ ជឿលើគណបក្សសិទ្ធិមនុស្ស ។ ជាលទ្ធផលឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្សទទួលបានក្រុមប្រឹក្សាឃុំ-សង្កាត់ស្ទើរតែគ្រប់ឃុំ ហើយមានទាំងមេឃុំទៀតផង មុននឹងឈានដល់ការបង្កើតគណបក្សសង្រ្គោះជាតិ។ ពេលនោះយើង មិនហ៊ានថាការផុសផុលនៃយុវជនសម័យ២០១៣ ដោយសារការបណ្តុះបណ្តាលនេះទេ ។
គ. បុគ្គលិកលក្ខណៈរបស់លោកវិញ៖
ដោយយើងបានស្គាល់រូបលោក និងធ្វើការជាមួយគាត់ជិត១០ឆ្នាំមក លោក យ៉ែម បុញ្ញឫទ្ធិ ជាមនុស្សច្បាស់ការ ប្រាកដនិយម មានហេតុផល យើងមិនដឹងថាលោកមិនចូលចិត្ត ឬយ៉ាងណាទេ ប៉ុន្តែ រឿងកម្មវិធី ស្រា ស្រី ល្បែងនានា យើងមិនដែលឃើញលោកចាប់អារម្មណ៍ឡើយ។ លោក បុញ្ញឫទ្ធិនេះហើយ ដែលជានិច្ចកាលអប់រំឱ្យខ្មែរឈប់ផឹកស្រា ឱ្យខ្មែរមានក្រមសីលធម៌ ឱ្យខ្មែរស្រលាញ់ជាតិ ស្រលាញ់មាតុភូមិ ដោយក្នុងវេទិកាមហាជន ជួបជាមួយប្រជាពលរដ្ឋ និងសកម្មជន លោកតែងតែរំឭក និងរិះគន់ពីការសេពគ្រឿងស្រវឹង និងការផ្សព្វផ្សាយគ្រឿងស្រវឹងជាដើម ដើម្បីឱ្យពលរដ្ឋឈប់ទទួលទានស្រា ឬគ្រឿងស្រវឹងទាំងឡាយ។ ពេលយើងធ្វើការជាមួយលោក មានតែម្យ៉ាងគត់ គឺការងារជួយជាតិ ចប់ការងារគឺសម្រាក ហើយពេលខ្លះការងារស្ទើរតែគ្មានពេលសម្រាកទៅទៀតក៏មាន។ និយាយពីសីលធម៌ស្ទើររកគ្មាន ឬក៏មានដែរតែខ្ញុំមិនទាន់ជួបនៅក្នុងជួរថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ? លោក យ៉ែម បុញ្ញឫទ្ធិ ជាមនុស្សមាត់ឆៅបន្តិច ចិត្តក្តៅបន្តិច តែមានទឹកចិត្តល្អ មានទស្សនៈវែងឆ្ងាយ។
ឃ. ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក៖
តាមដែលយើងដឹង និងស្គាល់លោក ចាប់តាំងពីឆ្នាំ២០០៨មក លោកមិនមានសេសសល់ទ្រព្យសម្បត្តិអ្វីទេ លោកស្នាក់នៅផ្ទះជួលរហូតមក មែនហើយអាណត្តិចុងក្រោយ (២០១៥-២០១៧)នេះឃើញទិញបានផ្ទះមួយ ឮថាមាន៣បន្ទប់ ហើយឡើងនៅបានប្រហែល១ខែដែរ ក៏ទៅបារាំងហើយចំពេលគេរម្លាយសង្រ្គោះជាតិល្មម (ផ្ទះហ្នឹងថាបង់រំលស់ផង)។ និយាយបែបហ្នឹងមិនមែនបង្អាប់ទេ ហើយក៏មិនមែនបញ្ជោរដែរ ស្តាប់ទៅថាលោកជាមនុស្សមិនចេះទុកដាក់រឿងលុយកាក់ ដោយព្រោះប្រាក់ខែរាប់រយ រាប់ពាន់ហេតុអីមិនសល់? មើលគេ គេធ្វើតែ១ ឬមិនដល់មួយអាណត្តិផង ដីរាប់ភ្លេចមានទាំងចម្ការ មានទាំងដីឡូត៌ ផ្ទះរាប់កន្លែង ក្លាយជាអ្នកមានរស់ស្រួល។ ប៉ុន្តែ មិនដូច្នោះទេ យើងឃើញផ្ទាល់ បើនិយាយពីចាយ សម្រាប់ធ្វើការងារក្នុងនាទីជាអ្នកតំណាងរាស្រ្ត បម្រើរាស្រ្ត គឺមិនសល់ទេ ណាសោហ៊ុយធ្វើដំណើរ សាំងឡាន ប្រាក់កាតព្វកិច្ចទ្រទ្រង់គណបក្ស ទ្រទ្រង់បក្សក្នុងមណ្ឌលរបស់ខ្លួន ប្រាក់បម្រុងយុទ្ធនាការបោះឆ្នោតម្តងៗ ។ល។ គឺមិនគ្រប់ទេ បើយើងវិញក៏ចាយមិនគ្រប់ដែរ ដូច្នេះមានតែមិនចុះធ្វើការទើបសល់លុយ ។ សំណួរសួរថា តើលោកបុញ្ញឫទ្ធិ ពិតជាលក់ខ្លួនឱ្យបក្សកាន់អំណាចដូចដែលប្អូនមួយចំនួនថាមែនឬ? តើបងប្អូនណាថា សូមបញ្ជាក់ភស្តុតាងមក ឱ្យពួកយើងខ្ញុំបានដឹងផង។ តើហេតុអ្វីបានជាចោទ និងប្រមាថគាត់បែបនេះ? ឱព្រះអើយ បើអ្នកបានដឹងពីការពិត តើអ្នកមានវិប្បដិសារីប៉ុណ្ណាទៅ? មនុស្សខំលះបង់ ចោល ប្រពន្ធ ចោលកូន ធ្វើការគ្មានថ្ងៃសម្រាក ក៏ព្រោះតែអ្វី? មិនគួរណា គ្រាន់តែមានទស្សនៈផ្ទុយគ្នា មិនស្របគ្នាក្នុងការដឹកនាំបក្សដែលគេរម្លាយ ហើយបែរជាចោទ វាយប្រហារបែបនេះឡើយ។ យើងពិតជារន្ធត់ចិត្តណាស់ពេលដែលបើកបណ្តាញសង្គមឃើញបែបនេះ។ ថាបក្សកាន់អំណាចទៅ គេបង្កាច់បង្ខូច តែនេះមិត្តធ្លាប់ធ្វើការជាមួយគ្នា ធ្លាប់ស្គាល់ពីបុគ្គលិកលក្ខណៈគ្នាជិតរាប់ឆ្នាំហើយ នៅឡើយបង្ខូចកិត្តិយសគ្នាទៀត។ ដូចជាលែងសមជាមនុស្សថ្លៃថ្នូរហើយ ។ រឿងទស្សនៈ ឬការមិនស្របគ្នាក្នុងការដឹកនាំ ហើយចោទថា បុញ្ញឫទ្ធិបំបែកនោះ យើងមិនជឿទេ ព្រោះតាមដែលដឹង បុញ្ញឫទ្ធិនេះហើយ ដែលជាមេដែកទាញចរន្តប៉ូលទាំងពីរឱ្យនៅរួមគ្នា បក្សសង្រ្គោះជាតិខ្លាំងរឿងប្រជាប្រិយភាពមេទាំងពីរជារឿងម្យ៉ាង តែរឿងដែលសំខាន់ គឺការគ្រប់គ្រងផ្ទៃក្នុង បុញ្ញឫទ្ធិ គឺជាឆ្អឹងខ្នងរបស់សង្រ្គោះជាតិ ដែលផ្ទៃក្នុងដឹងច្បាស់ ដំណើរគណបក្សកន្លងមក(រាប់តាំងពីគោលការណ៍ នីតិវិធីផ្សេងៗ កិច្ចការគ្រប់សព្វ គឺពឹងទៅលើគាត់ស្ទើរទាំងស្រុង)។ អ្វីដែលយើងលើកឡើងមក គឺទៅតាមអ្វីដែលយើងមើលឃើញ ហើយរឿងបុគ្គលិកលក្ខណៈរបស់ យ៉ែម បុញ្ញឫទ្ធិ អ្នកនៅក្នុងស្រុក មិនថាថ្នាក់ដឹកនាំ សកម្មជន ឬយុវជនទេ សុទ្ធិតែស្គាល់គាត់ អ្នកនៅខាងក្រៅក៏គួរតែស្គាល់ និងជឿជាក់លើគាត់ដែរ ជាពិសេសអ្នកនៅបារាំង តើគាត់ជាមនុស្សបែបណា មិនដូច្នេះ អ្នកបារាំងគេមិនជឿលើគាត់ឡើយ។
និយាយបែបនេះ ថាយើងអួតសរសើេរលោក ឬលើកបញ្ជោរ យ៉ែម បុញ្ញឫទ្ធិ ប៉ុន្តែ វាជារឿងពិត ហើយគ្រាន់តែលើកមកដើម្បីឱ្យបងប្អូនតាមមើល និងពិចារណាថាពិត ឬមិនពិត យើងមិនចង់ឱ្យបងប្អូនជឿទេ តែចង់ឱ្យបងប្អូនពិចារណាសិនចាំជឿ។
ជាចុងក្រោយនេះ យើងសង្ឃឹមថា បងប្អូននឹងទទួលបានព័ត៌មានពិត និងវាយតម្លៃមនុស្សបានត្រឹមត្រូវ មិនបំបាក់ទឹកចិត្តអ្នកជួយជាតិពិតប្រាកដ៕ «កុំបំបាក់ទឹកចិត្តអ្នកគិតជាតិ គិតផលប្រយោជន៍ខ្មែរ »!
ដកស្រង់ពី ៖ អក្ក ជាតិ